You are not connected. Please login or register

 » ♥ ~Novels ~ ♥♥ ~Book ~ ♥ » ♥ ~ Koran Novels ~ ♥ » Yuveakvey- យុវវ័យ-Copyright

Yuveakvey- យុវវ័យ-Copyright

Go down  Message [Page 1 of 1]

1 Yuveakvey- យុវវ័យ-Copyright on 4th January 2018, 3:27 am

sokkim01

avatar
New Active
New Active
សួស្តីអូន បងមកពីខាងយុវវ័យ ចង់សំណូមពរអូន ឈប់ចែកចាយរឿងរបស់ក្រុមបង ហើយលុបរឿងរបស់បងទាំងអស់ទាំងអស់ចេញផង ព្រោះវាធ្វើឲ្យប៉ះពាល់ដល់ក្រុមខ្លាំងណាស់។ អូនធ្វើការរក់ស៊ីចង់ចំណេញ ខាងបងក៏ដូចគ្នា កុំដោយសារតែផលប្រយោជន៍តិចតួចបាត់បាត់ភាពថ្លៃថ្នូរ។ សង្ឃឹងថាអូនម្ចាស់website យល់។ សូមអូនធ្វើតាមអ្វីដែលបងសូមណូមពរឲ្យបានមុនថ្ងៃទី 10-01-2018. បើមិនចង់ឲ្យ ពាណិជកម្មលើweb site អូន (adsense, adnow, adf.ly ) លែងដំណើរការ នេះទុកជាការជូនដំណឹង។

សូមអស់គុណ!! ពីយុវវ័យ

View user profile

2 Re: Yuveakvey- យុវវ័យ-Copyright on 5th January 2018, 5:13 am

PheaKdeySnaeh

avatar
Webmaster
Webmaster
សួស្ដីយុុវវ័យ
សូមមេត្តាមុននិយាយអ្វីមួយស្វែងយល់តិចទៅចាំនិយាយ
ខ្ញុំធ្លាប់បានឆាតទៅនិយាយជាមួយយុវវ័យកាលមុន ខ្ញុំបានសួរនិងសុំការអនុញ្ញាតផុសរឿងចាស់(រឿងចេញចេញយូហើយ)បានអត់។កាលនោះយុវវ័យក៏បានប្រាប់ខ្ញុំថាសូមកុំផុសអី។ខ្ញុំគោរព ហើយតាំងពីថ្ងៃនោះមកខ្ញុំក៏មិនបានផុសរឿងនៅលើវ់េបសាយនេះទៀតដែរ។ហើយថ្ងៃនោះខ្ញុំក៎៏បាននិយាយដែរថារឿងដែរខ្ញុំផុសហើយគឺផុសហើយ។ពេលនោះយុវវ័យក៏មិនបាននិយាយអ្វីទាមទាបន្ថៃមនោះដែរ។ ហេតុអ្វីថ្ងៃនេះមកនិយាយចឹង? ឫមួយមានពួកមនុស្សចាក់រុកបន្ថែម?ព្រោះខ្ញុំមើលឃើញនៅលើប្រព័ន្ធហ្វេសបុកសំបូពពួកមនុស្្សចឹង(គ្រុមពួកមនុស្សមិនបានចេះដឹងរឿងគេស៊ីបាយមិនឆ្ងាញ់)។
"អូនធ្វើការរក់ស៊ីចង់ចំណេញ" វ៉េបសាយខ្ញុំធ្វើមិនមែនសំរាប់រកស៊ីនោះទេព្រោះខ្ញុំមិនមានបានចំណូលអ្វីឡើយ។ ខ្ញុំបង្កើតសំរាប់តែអាចអោយបងប្អូនខ្មែរដែរនៅក្នុងពីភពលោកអាចចូលលេងស្គាល់គ្នានិងចែករំលែកគ្នានូវអ្វីដែរខ្លួនមានដើម្បីជាការកំសាន្តទាំងអស់គ្នាក្រោយពេលធ្វើការ។
អ្វីដែលយុវវ័យមើលឃើញនឹងភ្នែករបស់យុវវ័យនៅក្នុងវ៉េបសាយនេះគឺជាការចូលរួមរបស់ប្អូនៗដែលមកលេងទីនេះហើយពួកគេផ្ដល់រួមគ្នាម្នាក់បន្តិច ដែរនេះគេហៅថាការសាមគ្គីគ្នារបស់កូនខ្មែរដែរមានបេះដូងស្រលាញ់គ្នា។

ពេលខ្លះកាលដែលយុវវ័យលក់មិនបានចំណេញច្រើនដូួចមុនវាក៏មិនមែនសុទ្ធតែមកពីំមានគេយករឿងទៅផុសនោះដែរ។
សូមពិចារណា៖ កាលមុនក្រុមហ៊ុនសៀវភៅរឿងមានតែ២តែប៉ុន្នោះប៉ន្តែក្រោយមកក៏មានក្រុមហ៊ុនផ្សេងទៀតគេមានចេញដែរដូច្នេះអ្នកទិិញគេក៏ទុកលុយទៅទិញរឿងក្រុមផ្សេងដែរ។ហើយមួយវិញទៀតបើគិតពីតម្លៃសៀវភៅវិញគឺពីមុននិងឥឡូវគឺគុណនិង២។
សូមកុំគិតតែចាប់កំហុសគេពេលខ្លះគួរមើលនិងគិតពីខ្លួនឯងផង ព្រោះតាំងតែពីយុវវ័យមានរឿងនិងក្មេងៗមកគឺមានមនុស្សជាច្រើនគេស្អប់យុវវ័យហើយអ្នកខ្លះគេក៏ឈប់គាំទ្រហើយគេក៏ឈប់ទិញអានដូចគ្នា។សូមចាំថាមិនមែនមានតែយុវវ័យទេដែលមានសៀវភៅលក់ គឺអ្នកផ្សេងក៏គេមានដែរ កាលណាបើយើងធ្វើហួសហេតុគេនឹងរត់ចោលទៅទិញអ្នកផ្សេង។

"បើមិនចង់ឲ្យ ពាណិជកម្មលើweb site អូន (adsense, adnow, adf.ly ) លែងដំណើរការ នេះទុកជាការជូនដំណឹង" ខ្ញុំទើបតែដាក់ថ្ងៃមុនហើយក៏មានបំណងថានឹងដកវាចោលដែរព្រោះវាមិនមែនជាអ្វីដែលជាគោលបំណងរបស់ខ្ញុំក្នុងការបើកវ់េបសាយនេះទេ។  មនុស្សខ្ញុំមិនមែនជាមនុស្សមុខលុយដូចអ្នកខ្លះទេ។
ដូចខ្ញុំបាននិយាយខាងលើចឹងគឺខ្ញុំធ្លាប់បាននិយាយនិងយុវវ័យរួចហើយ ថាខ្ញុំឈប់ផុសគឺខ្ញុំអត់ផុស ហើយអ្វីខ្ញុំផុសគឺវានៅនឹង អ្នកផ្សេងយកទៅណាមិនទាក់ទងនិងខ្ញុំ។ មនុស្សខ្ញុំមិននិយាយបាតដៃខ្នងដៃឡើយ ខ្ញុំបានគោរពពាក្យសំដីរបស់ខ្ញុំដែលធ្លាប់បាននិយាយនិងយុវវ័យ​។ដូច្នេះយុវវ័យក៏ដូចគ្នា ចូលចេះរក្សាភាពថ្លៃថ្នូេរបស់ខ្លួនឯងដូចគ្នា
ចុងបញ្ចប់ក្នុងនាមខ្ញុំតំណាងអោយបងប្អូនខ្មែរដែរនៅក្នុងវ៉េបសាយនេះអរគុណដល់យុវវ័យដែរចំណាយពេលដ៏មានតម្លៃរបស់ខ្លួនមកកាន់ទីកន្លែងរបស់ពួកយើង ​។
ជូនពរសំណាងល្អ


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
View user profile http://www.srolanhkhmer.com/

3 Re: Yuveakvey- យុវវ័យ-Copyright on 5th January 2018, 5:55 am

sokkim01

avatar
New Active
New Active
ខ្ញុំមិនចង់និយាយច្រើនទៀតទេរឿងរបស់ខាងបង ប្អូនឈប់ចែកចាយឬផូសបន្តទៀត ហើយរឿងដែលបានផូសហើយដាច់ខាត់ត្រូវលុបចេញ។ អស់គុណ!!

View user profile

4 Re: Yuveakvey- យុវវ័យ-Copyright on 5th January 2018, 6:03 am

PheaKdeySnaeh

avatar
Webmaster
Webmaster
ពួកយើងក៏គ្មានអ្វីត្រូវនិយាយបន្តដែរ

Closed


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
View user profile http://www.srolanhkhmer.com/

Sponsored content


Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum