DAP News  2016 44939

You are not connected. Please login or register

 » ♥ ~ General ~ ♥ » Khmer News » DAP News 2016

DAP News 2016

Go to page : 1, 2, 3, 4  Next

Go down  Message [Page 1 of 4]

1DAP News  2016 Empty DAP News 2016 on 10th January 2016, 6:28 pm

sreymomrith

sreymomrith
Administrator
Administrator
Jan 10,2016


សង្វៀនមាន់ដុះស្លែ ត្រូវកម្លាំង(អហ)ខេត្ត ចុះបង្ក្រាប និងឃាត់ខ្លួនមនុស្ស៥នាក់ ក្នុងស្រុកកំពង់ត្រាច

Sunday, 10 January 2016 20:23   ដោយ:វ៉ាន់ ឌឿន ID:100  
 
កំពត៖ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត លោក ខៃ សមផស្សបានដឹកនាំកម្លាំង(អហ)ខេត្តចុះបង្ក្រាបទីតាំងសង្វៀនបញ្ជល់មាន់ មួយកន្លែង នៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ ចំណុចដីភូមិ ស្ថិតក្នុងភូមិកោះគ្រឹះស្នាឃុំឬស្សី ស្រុកខាងលិច ស្រុកកំពង់ត្រាច។
កម្លាំង(អហ)ខេត្តបានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា៖ ក្នុងប្រតិបត្តិការចុះបង្ក្រាបទីតាំងសង្វៀនបញ្ជល់មាន់ខាងលើគឺកម្លាំង ឈានទៅឃាត់ខ្លួនបានបុរសចំនួន៥នាក់ ក្នុងចំណោមច្រើននាក់ដែលបានរត់គេចខ្លួនរួចផុតពីកម្លាំងសមត្ថកិច្ច និង រឹបអូសម៉ូតូបាន ២៣គ្រឿង មាន់រស់៦ក្បាល និងមាន់ងាប់១ក្បាល។បច្ចុប្បន្ន ជនសង្ស័យទាំង៥នាក់ រួមនឹងវត្ថុតាង នាំយកមកសាកសួនិង រក្សាទុកនៅ ឯទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពត ដើម្បីចាត់ការតាមច្បាប់៕
DAP News  2016 Photo_58
DAP News  2016 Photo_59
DAP News  2016 Photo_60


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News  2016 Roses041  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Roses041
View user profile http://www.lovekhmer.com

2DAP News  2016 Empty Re: DAP News 2016 on 10th January 2016, 6:30 pm

sreymomrith

sreymomrith
Administrator
Administrator

លទ្ធផល​ សន្និបាត គណៈកម្មាកណ្តាល ២ថ្ងៃ របស់ គណបក្សប្រជាជន

Sunday, 10 January 2016 19:14 ដោយ៖​ ដើមអម្ពិល ID:009


DAP News  2016 755
DAP News  2016 756
DAP News  2016 757
DAP News  2016 758


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News  2016 Roses041  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Roses041
View user profile http://www.lovekhmer.com

3DAP News  2016 Empty Re: DAP News 2016 on 10th January 2016, 6:31 pm

sreymomrith

sreymomrith
Administrator
Administrator

សម្តេច ហ៊ុន សែន សុំឲ្យមន្រ្តីទាំងអស់ បង្កើត Account Facebook ផ្ទាល់ខ្លួន នឹងព្រមានក្រសួង ២ កុំឲ្យប្រពន្ធកូនលូកដៃ

Sunday, 10 January 2016 18:47 ដោយៈ សយ សុភាព ID:009


ភ្នំពេញ៖ សន្និបាតគណៈកម្មាធិការកណ្តាល  គណបក្សប្រជាជនកម្ពុជា លើកទី ៣៩ បានបិទបញ្ចប់ហើយ នៅវេលាម៉ោង ៦និង ៣៣នាទី ល្ងាច ថ្ងៃអាទិត្យ ទី១០នេះ នៅមជ្ឈមណ្ឌលសន្និបាត កោះ ពេជ្យ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេច សាយ ឈុំ សម្តេច ស ខេង អនុប្រធានគណបក្ស ព្រមទាំង សមាជិក សមាជិកា អង្គសន្និបាត ចំនួន ១៥០០ នាក់ ដែលបានចូលរួម។
នៅមុនការបិទបញ្ចប់ អង្គសន្និបាត ល្ងាចថ្ងៃទី០២ សម្តេច តេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន កម្ពុជា និងជានាយករដ្ឋមន្រ្តី នៃកម្ពុជា បានព្រមាន រដ្ឋមន្ត្រីក្រសួង ២ ដែលពុំបានបញ្ចេញឈ្មោះ ឲ្យបញ្ចប់វប្បធម៌ ប្រពន្ធ កូន លូកដៃ ព្រមទាំងកោតសរសើរ ដល់អភិបាលខេត្ត បាត់ដំបង និង ជម្រុញឲ្យអភិបាលខេត្ត ដទៃទៀត យកគំរូតាម ព្រមទាំងជម្រុញឲ្យ មន្ត្រីរបស់គណបក្សប្រជាជន បង្កើត Account Facebook របស់ខ្លួន នឹងចេះប្រព័ន្ធ IT ឲ្យបានគ្រប់គ្នា ដើម្បីងាយស្រួលទំនាក់ទំនង នៅក្នុងសង្គម ជាពិសេស ជាមួយប្រជាពលរដ្ឋរបស់ខ្លួន។
លោក ជុំ កុសល ទីប្រឹក្សាផ្ទាល់សម្តេច តេជោ ហ៊ុន សែន ដែលមានវត្តមាននៅក្នុងអង្គសន្និបាត បានមានប្រសាសន៍ប្រាប់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅក្រោយបិទបញ្ចប់ អង្គសន្និបាត ល្ងាចថ្ងៃអាទិត្យ ទី១០ខែមករា ថា «សម្តេចសរសើរ អភិបាលខេត្ត បាត់ដំបង លោក ច័ន្ទ សុផល ដែលធ្វើការងារបានល្អ ក្នុងនោះសម្តេច ក៏បានព្រមាន ទៅក្រសួង ២ សូមឲ្យប្រពន្ធកូន ចាកចេញ កុំឲ្យមានពាក់ព័ន្ធ កិច្ចការរបស់ក្រសួង ព្រមទាំងសម្តេចនាយករដ្ឋមន្រ្តីបានក្រើនរំលឹក ឲ្យមន្រ្តីទាំងអស់ចេះប្រើអ៊ិនធើណិត WhatsApp បង្កើត Account Facebook»។
DAP News  2016 759
DAP News  2016 760


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News  2016 Roses041  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Roses041
View user profile http://www.lovekhmer.com

4DAP News  2016 Empty Re: DAP News 2016 on 10th January 2016, 6:32 pm

sreymomrith

sreymomrith
Administrator
Administrator

សរុបខ្លឹមសារ សំខាន់ៗ ក្នុងសន្និបាត បក្សប្រជាជនកម្ពុជា លើកទី៣៩

Sunday, 10 January 2016 18:21 ដោយៈអេង គឹមជាង​ ID : 027


ភ្នំពេញ៖ នៅមុនពេលបើកពិធី សន្និបាតបក្ស លើកទី៣៩ សម្តេចតេជោ បានបង្ហាញសារពីការ មមាញឹកក្នុងកិច្ចការ ប្រទេសជាតិ។ សម្តេច ហ៊ុន សែន សរសេរថា រៀងរាល់ថ្ងៃសៅរ៍ និង ថ្ងៃអាទិត្យ សម្តេចតែងមានពេល ដើម្បីលេងកីឡាខ្លះ ប្រសិនការងារមិន មមារញឹកពេក។ ចុងសប្តាហ៍នេះ អត់មានឱកាសទេ បើទោះជាច្បាប់រដ្ឋ អនុញ្ញាត និង ភរិយា សម្តេចផ្តល់ឱកាសហើយក្តី។ គណបក្សប្រជាជនកម្ពុជា ត្រូវធ្វើសន្និបាតរយះពេល ២ថ្ងៃ ដើម្បីពិភាក្សាគ្រប់ បញ្ហារបស់ប្រទេសជាតិ។ ពីទីកន្លែងប្រជុំ សម្តេចសូមជូនពរបងប្អូន ជនរួមជាតិជួប តែសេចក្តីសុខ និងសប្បាយរីករាយក្នុង ការសំរាកចុងសប្តាហ៍។
សូមជំរាបថា គណបក្សប្រជាជនកម្ពុជា ប្រារពន្ធសន្និបាតគណៈកម្មាធិការកណ្ដាល លើកទី៣៩ អាណត្តិទី៥ កាលពីថ្ងៃទី ៩ ខែមករា ឆ្នាំ២០១៦ បានបិទបញ្ចប់ នៅល្ងាចថ្ងៃទី១០មករា ប្រកបដោយលទ្ឋផល ជាវិជ្ជមានច្រើន ដល់ប្រយោជន៍សាធារណៈជន។ កម្មវិធីប្រព្រឹត្តទៅក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា  , សម្ដេច ហេង សំរិន ប្រធានកិត្តិយសគណបក្ស ព្រមទាំងសម្ដេច ស ខេង , សម្តេច សាយ ឈុំ អនុប្រធានគណបក្សទាំងពីរ និងសមាជិកគណៈអចិន្រ្តៃយ៍គណបក្ស  ព្រមទាំងសមាជិកគណៈកម្មាធិការ កណ្ដាលគណបក្សចំនួន ៥០៧នាក់។  ពិធីនេះក៏បានបើកទូលាយឲ្យ មានការចូលរួម ពីសមាជិកសមាជិកាព្រឹទ្ធសភា រដ្ឋសភា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំក្រុមការងារ ចុះជួយរាជធានីខេត្តគណៈ ចលនាមហាជន និងមន្រ្តីជាន់ខ្ពស់ មួយចំនួន នៅតាមក្រសួងស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខ័ណ្ឌ ធ្វើឲ្យចំនួនសរុបនៃអ្នក ចូលរួមមានចំនួន ១៤៩៦នាក់។
សន្និបាតនេះ ពិភាក្សា និងអនុម័តលើរបាយការណ៍ ស្ដីពីសភាពការណ៍ការងារ គណបក្សឆ្នាំ២០១៥ និងទិសដៅភារកិច្ចឆ្នាំ២០១៦។ ប៉ុន្តែ អ្វីជាការកត់សំគាល់ ពីមហាជននោះឃើញថា សន្និបាតឆ្នាំ២០១៦នេះហាក់ផ្លាស់ប្តូរច្រើន ជាងសន្និបាតមុនៗ។ មន្រ្តីអ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា បញ្ជាក់ថា សន្និបាតឆ្នាំនេះធ្វើឡើង អោយអស់ពីលទ្ឋភាព ដើម្បីទាក់ទាញអ្នកគាំទ្រ ក្នុងការបោះឆ្នោតក្រុមប្រឹក្សា ឃុំឆ្នាំ២០១៧ និងបោះឆ្នោតសកល ឆ្នាំ២០១៨ខាងមុខនេះ។  
ក្នុងសន្និបាតដំបូង សម្តេចតេជោសែន បានថតរូបភាពដោយខ្លួនឯង ដើម្បីបង្ហាញអ្នកគាំទ្រពីសកម្មភាព មួយចំនួនថ្ងៃសន្និបាតលើកទី៣៩។សម្តេចបានលើកឡើងថា ក្នុងឋាន:ជាគណបក្ស ដែលបានរំដោះប្រជាជន ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ជាគណបក្សដែលក្តាប់ ជាប់ទង់ឯករាជ្យ អធិបតេយ្យភាព ទង់សន្តិភាព និងការបង្រួបបង្រួមជាតិ ព្រមទាំងទង់នៃការអភិវឌ្ឍន៍ លើគ្រប់វិស័យ ជាពិសេសវិស័យសេដ្ឋកិច្ចសង្គម។ គណបក្ស បានពិភាក្សានិងធ្វើការសំរេច ប្រកបដោយការ ទទួលខុសត្រូវលើជោគវាសនា របស់ប្រទេសជាតិ និងប្រជាជនទាំងនយោបាយ ក្នុងប្រទេសនិងនយោបាយ ក្រៅប្រទេស។ក្នុងឋាន:ជាបក្សកាន់អំណាច សម្តេចច្បាស់ ជាមិនហ៊ានសន្យាខ្យល់ ឬបោកប្រាស់ដូចបក្សនយោបាយ ខ្លះនោះឡើយ តែសម្តេចធ្វើពិត អនុវត្តន៍ពិត ដើម្បីប្រជាជនបានទទួល ផលពីសកម្មភាព ជាក់ស្ដែងរបស់ សម្តេច។ សម្តេចបានថ្លែងអំណគុណ ចំពោះបងប្អូនជនរួមជាតិដែល បានបោះឆ្នោតគាំទ្រគណបក្ស ប្រជាជនកម្ពុជា ឱ្យបន្តដឹកនាំប្រទេស និងសង្ឃឹមថានឹងទទួលបាន នូវការគាំទ្រជាបន្តទៀត នាពេលបោះឆ្នោតខាងមុខ។
បញ្ហារបស់ពលរដ្ឋ នៅពេលនេះអ្នកណាក៏ដឹង អំពីកង្វល់រឿងច្បាប់ចរាចរណ៍ ផ្លូវគោកថ្មី ទាក់ទងនឹងការខ្ចីយានជំនិះ គ្នាជិះដូចជាម៉ូតូនិងឡាន។សម្តេចតេជោហ៊ុនសែន បានជូនដំណឹង ស្តីពីការផ្ទេរកម្មសិទ្ឋិយានយន្ត។ ចំណុចដែលមហាជន សួរមកសម្តេចនេះ បានរួមចំណែកដោះស្រាយនូវ បញ្ហាមិនច្បាស់ រវាងខ្លឹមសារខាងដើម និងខ្លឹមសារចុងក្រោយ។ គោលបំណងមិនមែនផ្ទេរ ពីម្ចាស់មុនមកម្ចាស់ក្រោយទេ ព្រោះបានទទួលស្គាល់ ការកាន់កាប់ជាក់ស្តែងដោយមិនចាំបាច់ មានការបញ្ជាក់ ពីម្ចាស់មុនរួចទៅហើយ។ សម្តេចថា សំខាន់គឺចង់ឱ្យបងប្អូន ដែលមិនទាន់បានបង់ពន្ឋមិនទាន់បាន ធ្វើផ្លាកលេខចូលទៅបង់ពន្ធ និងធ្វើផ្លាកលេខ ដើម្បីមានភាពស្រប ច្បាប់ប៉ុណ្ណោះ។សំរាប់យានយន្តដែលបានបង់ពន្ឋ និងមានផ្លាកលេខគ្រប់គ្រាន់ ហើយមិនមានការចាំបាច់ ត្រូវផ្ទេរឈ្មោះឬធ្វើលេខថ្មីទេ។ កិច្ចការដែលនៅសេសសល់ គឺបង់ពន្ឋផ្លូវប្រចាំឆ្នាំតាមការកំណត់នៃច្បាប់។
ភ្ជាប់ជាមួយបញ្ហានេះផងដែរ! សម្តេចតេជោក៏បានផ្ញើរសារជូនជនរួមជាតិ ទូទាំងប្រទេសរៀនបើកបរ អោយបានត្រឹមត្រូវ ទាំងម៉ូតូ ឡាន ហើយរៀនច្បាប់ចរាចរណ៍ និងយល់ដឹងអោយបានច្បាស់លាស់ ព្រមទាំងបើកបរគោរព ច្បាប់ចរាចរណ៍គ្រប់ពេល។ ពេលបើកបរម៉ូតូត្រូវតែ ពាក់មួកសុវត្ថិភាព ។ ពេលបើកបររថយន្តត្រូវតែ ពាក់ខ្សែក្រវ៉ាត់ដាច់ខាត។ មិនត្រូវមានមូលហេតុណា ដែលថាមិនពាក់ទេ រួមទាំងកុមារផងដែរ។ គោរពច្បាប់ចរាចរណ៍ គឺគោរពស្រឡាញ់អាយុជីវិតខ្លួនយើងផង និងជីវិតអ្នកដទៃផង។ កុំអោយមានការសោកស្តាយអោយសោះ។ សម្តេចបានអរគុណក្មួយៗ ស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ដែលចូលរួមអប់រំផ្សព្វផ្សាយ ច្បាប់ចរាចរណ៍ នៅទូទាំងប្រទេស។សូមពលរដ្ឋយកចិត្តទុកដាក់ មិនមែនគោរពច្បាប់នៅពេល ដែលមានក្រុមកាកបាទក្រហម ចុះផ្សព្វផ្សាយទេ គឺត្រូវតែគោរព គ្រប់វិនាទីទាំងអស់ នៅពេលបើកបរលើផ្លូវថ្នល់។
ជាមួយគ្នានោះ សម្តេច ប្តេជ្ញាថា បន្តខិខំអភិវឌ្ឍន៍ប្រទេសជាតិ អោយកាន់តែរីកចម្រើនតាមការលើកឡើងរបស់សម្តេច ការអភិវឌ្ឍផ្លូវជាតិលេខ ៦A គឺបានសម្រួលដល់ ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងអាជីវករ កាន់តែងាយស្រួលនិងប្រសើរជាងមុន ។ ផ្លូវស្ពានកាន់តែរីកចម្រើនទៅមុខ ដែលធ្វើអោយប្រជាពលរដ្ឋរីករាយ ចំពោះសមិទ្ឋផលទាំងអស់នេះ ។ សម្តេចតេជោ ហ៊ុន សែន បន្តខិខំអភិវឌ្ឍន៍ប្រទេសជាតិ អោយកាន់តែរីកចម្រើនទៅមុខថែមទៀត។
សន្និបាតរបស់គណបក្ស ប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី ១០ ខែមករា ឆ្នាំ ២០១៦ សម្តេចតេជោ ហ៊ុន នាយករដ្ឋមន្រ្តី បញ្ជាដកឯកអគ្គរាជទូតខ្មែរ នៅក្រៅប្រទេសដែល គ្មានសកម្មភាពជួយពលរដ្ឋ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាឲ្យឯកអគ្គរាជទូតខ្មែរ ប្រចាំនៅបរទេស ដែលគ្មានសកម្មភាពផ្តល់សេវា ជួយពលរដ្ឋខ្មែរត្រឡប់មកវិញ។ ការបញ្ជាររបស់សម្តេចនេះ ធ្វើឡើងបន្ទាប់ពី មានការលើកឡើងពីពលករ នៅក្រៅប្រទេសថា មន្រ្តីទូតខ្មែរខ្លះពុំដែលបាន ជួយសម្រួលរាល់ការលំបាក និងជាពិសេស មិនដែលចុះសួរទុក្ខនៅទីតាំង ដែលពួកគេបំរើការងារ។
ដោយឡែក! ក្នុងសន្និបាតរយៈពេល២ថ្ងៃ សម្តេចតេជោហ៊ុនសែនថា នឹងបន្តជួយសម្រួលលើ ថ្លៃអគ្គីសនីជូនប្រជាពលរដ្ឋជា បន្តទៀតនៅឆ្នាំ២០១៧ខាងមុខ។ សម្តេចបានបញ្ជាកថា ចាប់ពីខែមេសាឆ្នាំ២០១៧ ទៅ ចំពោះប្រជាពលរដ្ឋដែលប្រើប្រាស់ បណ្តាញអគ្គីសនីរដ្ឋក្នុងបរិមាណ ពី៥០គីឡូវ៉ាត់ចុះក្រោម គឺបង់ថ្លៃត្រឹមតែ៦១០រៀល តែប៉ុណ្ណោះ។ សម្តេចសង្ឃឹមថា ការសម្រេចបន្ឋូរបន្ថយ តម្លៃប្រើប្រាស់អគ្គីនីជូនបងប្អូន ជនរួមជាតិ គឺពិតជានឹងជួយសម្រួល ដល់ជីវភាពរស់ នៅប្រចាំថ្ងៃរបស់បងប្អូន ជនរួមជាតិបានមួយកម្រិត ធំជាមិនខាន។
ក្នុងកិច្ចប្រជុំដដែល រាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីសម្រេចលើកលែង ពន្ឋប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ឋ។ យោងតាមសេចក្តីសម្រេចចំនួន ២ទំព័រ របស់រាជរដ្ឋា ភិបាលកម្ពុជា ចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុនសែន ចេញផ្សាយនៅរសៀល ថ្ងៃទី១០ខែមករានេះ ដោយសម្រេចលើកលែងពន្ឋ ប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ឋ ឬសិទ្ឋកាន់កាប់អចលនៈ ទ្រព្យរវាងឪពុកម្តាយ និងកូនបង្កើតបង្កើត រវាងប្តី និងប្រពន្ឋ រវាងយាយតាបង្កើត និងចៅបង្កើត។  
សេចក្តីសម្រេចនេះ មាន៤ប្រការៈ
ប្រការ១ សម្រេចលើកលែងពន្ឋប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ឋ ឬសិទ្ឋកាន់កាប់អចលនៈ ទ្រព្យរវាងឪពុកម្តាយ និងកូនបង្កើតបង្កើត រវាងប្តី និងប្រពន្ឋ រវាងយាយតា បង្កើត និងចៅបង្កើត។ប្រកា២ ការលើកលែងនេះមិនមាន អានុភាពប្រតិសកម្មចំពោះប្រាក់ពន្ឋ ដែលបានបង់រួចហើយនោះទេ។ប្រកាស៣ ប្រគល់ភារកិច្ចជូនរដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំធ្វើវិសោធនកម្មលើ បទប្បញ្ញត្តិច្បាប់ ដែលមានការពាក់ព័ន្ឋ នៅក្នុងក្របខណ្ឌនៃសេចក្តីព្រាង ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ ការគ្រប់គ្រង់ ឆ្នាំ២០១៧ សម្រាប់ដាក់ឆ្លងគណៈរដ្ឋមន្រ្តីពិនិត្យ និងសម្រេចដើម្បីបញ្ជូន ទៅស្ថាប័ននីតិបញ្ញត្តិពិនិត្យ និងផ្តល់ការអនុម័ត។ ប្រកា៤ រដ្ឋមន្រ្តីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងគ្រប់ក្រសួង និងប្រធានស្ថាប័នពាក់ព័ន្ឋត្រូវទទួល អនុវត្តន៍សេចក្តីសម្រេចនេះ ចាប់ពីថ្ងៃចុះ ហត្ថលេខានេះតទៅ៕
DAP News  2016 44
DAP News  2016 45
DAP News  2016 46


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News  2016 Roses041  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Roses041
View user profile http://www.lovekhmer.com

5DAP News  2016 Empty Re: DAP News 2016 on 10th January 2016, 6:33 pm

sreymomrith

sreymomrith
Administrator
Administrator

ដំណាំស្រូវ ជិត ២ ពាន់ហិកតា ក្នុងស្រុក​កំពង់ត្របែក​ ប្រឈម​នឹងការខ្វះខាត​ទឹក

Sunday, 10 January 2016 17:33 ដោយ៖ ដើមអម្ពិល Posted By ID: 099


ព្រៃវែង៖ ដំណាំស្រូវប្រាំង ជួបកង្វះខាតទឹក ចំនួន ១.៧០២ ហិកតា ស្ថិតក្នុងឃុំពាមន្ទារ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង កំពុងត្រូវបានក្រុមការងារ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ចុះអន្តរាគមន៍ទាញយក ទឹកពីទន្លេតូចទៅសង្គ្រោះ ។
លោក ជុំ សុភី ប្រធានមន្ទីរធនធនទឹក និងឧតុនិយមខេត្តព្រៃវែង បានប្រាប់ឱ្យដឹងនៅថ្ងៃទី ១០ ខែមករា ឆ្នាំ ២០១៦ ថា ការងារអន្តរាគមន៍ នាំទឹកទៅសង្គ្រោះស្រូវប្រាំង នៅក្នុងឃុំពាមន្ទីរ គឺក្រុមការងារមន្ទីររបស់លោក ប្រើប្រាស់ម៉ាស៊ីនបូមទឹកចំនួន ០៣គ្រឿង សម្រាប់បូមទឹកចេញពីទន្លេតូច ទម្លាក់ចូលប្រឡាយព្រែកជីក ដែលមានប្រវែង ជិត ៩.០០០ ម៉ែត្រ ដើម្បីបញ្ចូនទឹកទៅកាន់ តំបន់នោះ ។
លោកប្រធានមន្ទីរ បានបញ្ជាក់បន្ថែមថា មកដល់ពេលនេះ ផ្ទៃដីស្រូវប្រាំងរបស់បងបងប្អូនប្រជាកសិករ ដែលបានរងផលប៉ពាល់ និងប្រឈមនឹងកង្វះខាតទឹក សរុបចំនួន ៧.៧៩៦ ហិកតា ស្ថិតក្នុងស្រុកចំនួន ០៧ រួមមានស្រុកព្រះស្តេច ពាមជរ ពាមរក៏ ពោធិរៀង ពារាំង បាភ្នំ ស៊ីធរកណ្តាល និងស្រុកកំពង់ត្របែក ត្រូវបានក្រុមការងារ មន្ទីររបស់លោក សហការជាមួយនិងក្រុមការងារ បច្ចេកទេសរបស់ក្រសួងធនធានទឹក និងឧតុនិយម អន្តរាគមន៍តាមរយៈការ ទាញយកទឹកពីទន្លេ និងប្រភពផ្សេងៗទៀត មកសង្គ្រោះបានជាបន្តបន្ទាប់ ។
លោកបានបន្តថា បច្ចុប្បន្នប្រជាកសិករក្នុងខេត្តព្រៃវែង បាន និងកំពុងដាំដុះដំណាំស្រូវប្រាំង លើសផែនការដែល បានដាក់ចុះហើយ ពោលគឺបានចំនួន ៨៥.៥១០ ហិកតា ស្មើនឹងប្រមាណ ១១៤ ភាគរយ នៃផែនការ ។ ចំណែកស្រូវវស្សាវិញ ត្រូវបានប្រមូលផលរួច រាល់ជាស្ថាពរ ដោយសម្រេចបាន ១០០ ភាគរយ នៃផ្ទៃដីផលិតបាន ចំនួន ២៦៨.៣១៥ ហិកតា ៕
DAP News  2016 V-0257
DAP News  2016 V-0258
DAP News  2016 V-0259


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News  2016 Roses041  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Roses041
View user profile http://www.lovekhmer.com

6DAP News  2016 Empty Re: DAP News 2016 on 10th January 2016, 6:34 pm

sreymomrith

sreymomrith
Administrator
Administrator

មេសហជីព៖ អ្នកមិនទទួល​ស្គាល់ថ្ងៃ​ ៧មករា គឺប្រមាថ​ព្រលឹង​ប្រជាជនខ្មែរ ​ស្លាប់ជាង ៣​លាននាក់ ​

Sunday, 10 January 2016 17:05 ដោយ៖ ដើមអម្ពិល Posted By ID: 099


តាកែវ៖ លោក សោម អូន ប្រធានក្រុមប្រឹក្សា សហជីពជាតិកម្ពុជា ដែលគេគ្រប់គ្នាដឹងមាននិន្នាការ ទៅរកគណបក្សកាន់អំណាច បានថ្លែង នៅថ្ងៃ ទី១០ ខែមករា ឆ្នាំ២០១៦ថា អ្នកដែលមិនទទួលស្គាល់ ថ្ងៃរំដោះប្រទេស៧មករា គឺជាការប្រមាថទៅដល់ព្រលឹង អ្នកស្នេហាជាតិរបស់ប្រជាជនខ្មែរ ដែលបានស្លាប់ជាង ៣លាននាក់នៅជំនាន់ប៉ុលពត។
 លោក សោម អូន ក្នុងនាមឯកលោក ស្វាយ ស៊ីថា ប្រធានក្រុមការងារថ្នាក់ជាតិចុះពង្រឹងឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ បានរៀបចំពិធីរំលឹកខួបទី៣៧ ឆ្នាំនៃទិវាជ័យជំនះ ៧ មករា ១៩៧៩-៧ មករា ២០១៦ នៅភូមិត្រពាំងផ្លុង ដើម្បីគោរពវិញ្ញាណក្ខន្ធ និង សូត្រមន្តបង្សុកូល ឧទ្ទិសបុណ្យកុសលជូន ដល់ប្រជាពលរដ្ឋខ្មែរ ដែលបានស្លាប់យ៉ាងអយុត្តិធម៌ នៅក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដោយការធ្វើទារុណកម្ម បង្អត់បាយ ជម្ងឺ និង កាប់សម្លាប់យ៉ាងព្រៃផ្សៃ ៕
DAP News  2016 V-0255
DAP News  2016 V-0256


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News  2016 Roses041  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Roses041
View user profile http://www.lovekhmer.com

7DAP News  2016 Empty Re: DAP News 2016 on 10th January 2016, 6:35 pm

sreymomrith

sreymomrith
Administrator
Administrator

ចាប់ខ្លួនយុវជន ៣នាក់ ក្រោយធ្វើសកម្មភាព ដកកាំភ្លើងភ្ចងប្លន់ ម៉ូតូមិនសម្រេច

Sunday, 10 January 2016 16:54 ដោយ៖ ជួន សុជាតិ Posted By ID: 099


ភ្នំពេញ៖ យុវជន ៣នាក់ ដែលមានវ័យក្មេងល្ហក់ ត្រូវបានកងកម្លាំង មានសមត្ថកិច្ច ឃាត់ខ្លួននៅម៉ោងប្រមាណ ជា២និង៥៥នាទី រសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦នេះ ក្រោយពីពួកគេបាន យកកាំភ្លើងភ្ចងប្លន់ម៉ូតូ នៅចំណុចផ្លូវលេខ១៣៩ កែងផ្លូវ១៦៤ ព្រំប្រទល់សង្កាត់មិត្តភាព និងសង្កាត់មនោរម្យ ។
ពួកគេបានយកកាំភ្លើងភ្ចង់ យកម៉ូតូនៅមុខ សាលាជ័យថាវី ក្រោយពីប្លន់មិនបានសម្រេច ពួកខ្លួនក៏បានផ្តួលម៉ូតូ រត់យករួចខ្លួន ក៏ត្រូវបានជនរងគ្រោះស្រែក ហើយសមត្ថកិច្ច ក៏តាមប្រដេញនៅចំណុច ដូចខាងលើ។
សមត្ថកិច្ចរឹបអូសកាំភ្លើងខ្លីប្រើហ្គាសមួយដើម ដាវស៊ាំមូរ៉ៃមួយដើម កាំបិទប៉័ងត១ ម៉ូតូ២គ្រឿង មួយសងប៉ិច និងមួយទៀតម៉ាក់ណិច ។ បច្ចុប្បន្នមនុស្ស និងវត្ថុតាងបញ្ជូនទៅបញ្ជាការដ្ឋានខណ្ឌ។
ពួកគេទាំង៤មានឈ្មោះ ចាន់ សេដ្ឋារាជ , ហួត សុខមាន , សុខ រក្សា អាយុ១៦មុខជាសិស្សសាលាស្នាក់នៅសង្កាត់ឫស្សីកែវ  ខណ្ឌឫស្សីកែវ និងឈ្មោះ ម៉ា ដុំដី អាយុ១៦ ឆ្នាំមុខរបរសិស្សសាលាសន្ធរមុខ ស្នាក់នៅផ្លូវរថភ្លើងសង្កាត់ស្រះចកដូនពេញ៕
DAP News  2016 V-0252
DAP News  2016 V-0253
DAP News  2016 V-0254


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News  2016 Roses041  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Roses041
View user profile http://www.lovekhmer.com

8DAP News  2016 Empty Re: DAP News 2016 on 10th January 2016, 6:36 pm

sreymomrith

sreymomrith
Administrator
Administrator

នៅខែមេសា ឆ្នាំ២០១៧ អគ្គីសនីរដ្ឋ​ក្នុង​បរិមាណ ពី ៥០ គីឡូវ៉ាត់​ចុះក្រោម គឺបង់ថ្លៃ​ត្រឹមតែ​ ៦១០រៀល​

Sunday, 10 January 2016 16:03 ដោយ៖ នាងសួគ៌ Posted By ID: 099


ភ្នំពេញ៖ តាមហ្វេសបុក សម្តេចចេញផ្សាយមុននេះ បានសរសេរថា ទន្ទឹមនឹងការសម្រេចជាផ្លូវការ ស្តីពីការលើកលែងពន្ធ ប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ឋិ ឬ សិទ្ឋិកាន់កាប់អចលនទ្រព្យនៅថ្ងៃនេះ គឺខ្ញុំនឹងបន្តជួយសម្រួល លើថ្លៃអគ្គីសនី ជូនបងប្អូនប្រជាពលរដ្ឋ ជាបន្តទៀតនៅឆ្នាំ ២០១៧ខាងមុខ។
ខ្ញុំសូមជម្រាបជូនបងប្អូន ជនរួមជាតិអោយ បានជ្រាបថា ចាប់ពី ខែ មេសា ឆ្នាំ ២០១៧ ទៅ ចំពោះប្រជាពលរដ្ឋ ដែលប្រើប្រាស់បណ្តាញ អគ្គីសនីរដ្ឋក្នុងបរិមាណ ពី ៥០ គីឡូវ៉ាត់ចុះក្រោម គឺបង់ថ្លៃត្រឹមតែ ៦១០ រៀល តែប៉ុណ្ណោះ ។
ខ្ញុំសង្ឃឹមថា ការសម្រេចបន្ឋូរបន្ថយ តម្លៃប្រើប្រាស់អគ្គីនី ជូនបងប្អូនជនរួមជាតិ គឺពិតជានឹងជួយសម្រួល ដល់ជីវភាពរស់នៅប្រចាំថ្ងៃ របស់បងប្អូនជនរួមជាតិ បានមួយកម្រិតធំជាមិនខាន៕
DAP News  2016 V-0251


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News  2016 Roses041  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Roses041
View user profile http://www.lovekhmer.com

9DAP News  2016 Empty Re: DAP News 2016 on 10th January 2016, 6:37 pm

sreymomrith

sreymomrith
Administrator
Administrator

ច្បាប់ចរាចរណ៍​ផ្លូវគោក​ថ្មី នឹង​ធ្វើវិសោធនកម្ម​ឡើងវិញ​ លើចំណុច​សំខាន់ៗ មួយចំនួន​

Sunday, 10 January 2016 15:59 ដោយ៖ សេត សុង Posted By ID: 099


ភ្នំពេញ៖ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដែលទើបតែបានដាក់ឲ្យ អនុវត្តន៍ពីដើមខែមករា ឆ្នាំ២០១៦នេះ នឹងត្រូវធ្វើវិសោធនកម្ម លើចំណុចសំខាន់ៗ មួយចំនួននៃមាត្រាខ្លះ ដែលទាក់ទងបណ្ណបើកបរ ម៉ូតូក្រោម១២៥សេសេ និងបញ្ហាផ្សេងៗទៀត។ នេះបើតាមអ្នកនាំពាក្យ អគ្គស្នងការដ្ឋាននគរបាលជាតិ លោក គៀត ច័ន្ទថារិទ្ធ ។
ក្នុងសន្និសីតកាសែត ដែលធ្វើឡើងនៅ អគ្គស្នងការនគរបាលជាតិ  ព្រឹកថ្ងៃទី១០ មករា ឆ្នាំ២០១៦នេះ  លោក គៀត ច័ន្ទថារិទ្ធបញ្ជាក់ថា «ជាការចាំបាច់ការធ្វើវិសោធនកម្ម ច្បាប់នេះ កាន់តែឆាប់កាន់តែល្អ ហើយក្រុមការងារអន្តរក្រសួងមាន ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណៈការ និងដឹកជញ្ជូន  និងក្រសួងឧស្សាហកម្ម ដែលក្រុមការងារនេះ បានធ្វើសេចក្ដីព្រាងមួយជំហានហើយ ទាក់ទងមាត្រាណាខ្លះ ដែលត្រូវធ្វើវិសោធនកម្ម។ តាមការគ្រោងទុក នៅថ្ងៃអង្គារ៍ ដើមសប្តាហ៍ក្រោយនេះ ក្រុមការងារនិងជួបជជែកគ្នា ដើម្បីធ្វើម៉េចឲ្យទាន់សភាពការណ៍ ព្រោះរឿងនេះជារឿង ដែលត្រូវធ្វើជាបន្ទាន់»។
សូមបញ្ជាក់ថា ច្បាប់ចរាចរណ៍ថ្មី ដែលដាក់ឲ្យដំណើរការ កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៦កន្លងមកនេះ ត្រូវបានទទួលស្វាគមន៍ ប៉ុន្តែក្នុងនោះ ក៏មានការរិះគន់ពី សាធារណជន មួយចំនួនផងដែរ ទាក់ទងនឹងប័ណ្ណបើកបរម៉ូតូ លិខិតបញ្ជាក់ឯកសារផ្សេង ដែលទិញតពីម្ចាស់ដើម ជាដើម៕


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News  2016 Roses041  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Roses041
View user profile http://www.lovekhmer.com

10DAP News  2016 Empty Re: DAP News 2016 on 10th January 2016, 6:38 pm

sreymomrith

sreymomrith
Administrator
Administrator

ភាស៊ី​ទីសត្ត​ឃាដដ្ឋាន​ ស្រុក​មេមត់​បញ្ឈប់​ឈ្មោះ​ ឈុន វុត្ថា មិនឲ្យ​បន្ត​ធ្វើ​អាជីវកម្ម​

Sunday, 10 January 2016 13:37 ដោយ៖ នួន សត្យា Posted By ID: 099


ត្បូងឃ្មុំ៖ លោក ង៉ូវ ប៉ាក់ អ្នកវិនិយោគភាស៊ី ទីសត្តឃាដដ្ឋានស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានថ្លែងឲ្យដឹងកាលពីព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦នេះថា លោកបានបញ្ឈប់ឈ្មោះ ឈុន វុត្ថា មិនអនុញ្ញាតឲ្យបន្តធ្វើអាជីវកម្ម ពិឃាតសត្វក្នុង ស្រុកមេមត់ទៀតទេ ដោយមូលហេតុ ឈ្មោះ ឈុន វុត្ថា បានបង្កបញ្ហា ជាច្រើនក្នុងដែនសមត្ថកិច្ច នៃទីសត្តឃាដស្រុកមេមត់។
លោក ង៉ូវ ប៉ាក់ បានឲ្យដឹងថា ប្រការដែលខាងលោក សម្រេចមិនអនុញ្ញាតឲ្យឈ្មោះ ឈុន វុត្ថា មានទីលំនៅភូមិខ្នងក្រពើ ឃុំមេមត់ ស្រុកមេមត់ ខេត្បូងឃ្មុំ បន្តធ្វើអាជីវកម្មពិឃាដសត្វក្នុងដែមសមត្ថកិច្ចរបស់លោក ដោយសារឈ្មោះនេះ កន្លងមកបានបង្កបញ្ហាជាច្រើនដូចជា យកច្បាប់ធ្វើអាជីវកម្ មរបស់ខ្លួនទៅលក់ បន្តឲ្យបុគ្គលផ្សេងចំនួន ៣នាក់ទៀតក្នុង១ឆ្នាំ បានប្រាក់ ១៦លាន ៥សែនរៀល និងដើរបំផុសបំផុលបង្កបញ្ហា បង្កភាពអាណាធិបតេយ្យ ក្នុងដែនសមត្ថកិច្ច ទីសត្តឃាដដ្ឋានស្រុកមេមត់ មិនគោរពគោលការណ៍ របស់ទីសត្តឃាដដ្ឋាន រំលោភបំពានលើ សេចក្តីសម្រេចលេខ៖ ២២១ សសរ កច ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១១ របស់សាលាខេត្តកំពង់ចាម ស្តីពីការប្រគល់សិទ្ធិឲ្យ ធ្វើវិនិយោគនិងធ្វើអាជីវកម្ម ភាស៊ីទីសត្តឃាដ។
លោក ង៉ូវ ប៉ាក់ បានបញ្ជាក់ថា បច្ចុប្បន្ន បើទោះជាខាងលោក បានបញ្ឈប់អាជីវកម្ម ពី ឈ្មោះ ឈុន វុត្ថានោះហើយក្តី ប៉ុន្តែបុគ្គលនេះនៅ តែបន្តធ្វើការពិឃាដសត្ វលក់រាល់ថ្ងៃ ក្នុងស្រុកមេមត់។  ទាក់ទិនករណីខាងលើនេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលមិនអាចសុំការបំភ្លឺពី លោក ឈុន វុត្ថា បាននៅឡើយទេនៅរសៀលថ្ងៃដដែលនេះ  ៕
DAP News  2016 V-0234
លោក ឈុន វុត្ថា


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News  2016 Roses041  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Roses041
View user profile http://www.lovekhmer.com

11DAP News  2016 Empty Re: DAP News 2016 on 10th January 2016, 6:39 pm

sreymomrith

sreymomrith
Administrator
Administrator

សព្វថ្ងៃកម្ពុជា​មាន​បក្សី ជាង​៥០០​ប្រភេទ​ និង​គម្រប​ព្រៃ​ប្រហែល ​១០លាន​ហិកតា​

Sunday, 10 January 2016 13:09 ដោយ៖ នាងសួគ៌ Posted By ID: 099


ភ្នំពេញ៖ ទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ  ហៅកាត់ថា USAID រកឃើញថា កម្ពុជា ជាជម្រករបស់ប្រភេទសត្វព្រៃ រុក្ខជាតិ និងជម្រកធម្មជាតិ ផ្សេងទៀត រួមទាំងប្រភេទបក្សីជាង ៥០០ ប្រភេទ និងគម្របព្រៃប្រហែល ១០លានហិកតា។
នៅព្រឹកថ្ងៃនេះ ក្រសួងបរិស្ថាន និងទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ USAID រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីភាពជាអ្នកដឹកនាំផែនដី ដើម្បីចូលរួមលើកស្ទួយ និងការពារបរិស្ថាន ឲ្យកាន់តែប្រសើរឡើង ស្របពេលដែលពិភពលោកកំពុងយកចិត្តទុកដាក់។ ក្នុងឱកាសនោះ នាយកទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍន៍ អន្តរជាតិUSAID  ប្រចាំប្រទេសកម្ពុជា លោកស្រីរីប៊ិកកាប្លែក លើកឡើងថា កម្ពុជាសម្បូរ ទៅដោយសម្បត្តិធម្មជាតិដ៏ល្អប្រណិតនៅភូមិភាគ អាស៊ីអាគ្នេយ៍ និងនៅលើពិភពលោក។ ក្នុងនោះ មានប្រភេទបក្សីជាង៥០០ប្រភេទ និងមានគម្របព្រៃ ប្រហែល១០លានហិកតា។
ជាមួយគ្នានោះ កម្ពុជាជាជម្រកព្រៃត្រូ ពិកដ៏ធំជាងគេលំដាប់ទី៣ នៅក្នុងតំបន់ និងជាប្រទេសដែលសម្បូរ ទៅដោយជីវចម្រុះច្រើនជាងគេក្នុងចំណោមព្រៃទាំង៣៤ នៅលើ សកលលោក ពោលគឺប្រទេសកម្ពុជា ត្រូវបានចាត់ទុកថាជាប្រទេស ដែលសម្បូរទៅដោយ ធនធានបរិស្ថាន។
តាមលោកស្រីរីប៊ិកកាប្លែក រដ្ឋាភិបាលអាមេរិក កំពុងជួយដល់កម្ពុជា ឲ្យទទួលបានអត្ថប្រយោជន៍ ខាងវិស័យសេដ្ឋកិច្ច ដែលកើតចេញពីការប្រើប្រាស់ដីធ្លី និងការគ្រប់គ្រង ធនធានធមុ្មជាតិប្រកប ដោយនិរន្តរភាពនៅតាមតំបន់ ដែលមានព្រៃឈើច្រើនជាងគេ បំផុតក្នុងប្រទេស។ អាមេរិច ក៏ជួយដល់ប្រជាសហគមន៍ នានាឲ្យគ្រប់គ្រង បានយ៉ាងល្អប្រសើរ នូវធនធានធម្មជាតិ របស់ខ្លួន និងថែមទាំងជួយបង្កើន ទិន្នផលកសិកម្ម នៅខេត្តជុំវិញបឹងទន្លេសាប៕
DAP News  2016 V-0233


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News  2016 Roses041  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Roses041
View user profile http://www.lovekhmer.com

12DAP News  2016 Empty Re: DAP News 2016 on 10th January 2016, 6:40 pm

sreymomrith

sreymomrith
Administrator
Administrator

ឆ្នាំ ២០១៥ អាជ្ញាធរ​​ភ្នំពេញ​ដាក់លូ គ្រប់ប្រភេទ​ជាង ១០០ គីឡូម៉ែត្រ

Sunday, 10 January 2016 13:00 ដោយ៖ អេង គឹមជាង Posted By ID: 099


ភ្នំពេញ៖ សាលារាជធានីភ្នំពេញ បានសម្រេចលទ្ធផល ក្នុងការតបណ្តាញលូ គ្រប់ប្រភេទបានប្រវែង សរុប ១១៧ គីឡូម៉ែត្រ នៅក្នុងឆ្នាំ២០១៥  ដែលចំនួននេះ កើនឡើងជាង ២ដងធៀបឆ្នាំ២០១៤។
ក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់សាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦នេះបានឲ្យដឹងថា  “ក្នុងយុទ្ឋនាការដោះស្រាយបញ្ហា ទឹកជន់លិចក្នុងរាជធានីភ្នំពេញ នៅក្នុងឆ្នាំ២០១៥កន្លងមកនេះ សាលារាជធានីភ្នំពេញ បានដាក់បណ្តាញលូ គ្រប់ប្រភេទបានប្រវែងសរុប ១១៧គីឡូម៉ែត្រ គឺកើនឡើងជាង២ដងធៀបនឹងឆ្នាំ២០១៤”។
ប្រភពខាងលើបន្តថា ស្ថិតិបណ្តាញលូក្នុងរាជធានីភ្នំពេញ កន្លងមកមានប្រវែងសរុប ៥១៥គីឡូម៉ែត្រ ហើយគិតត្រឹម ថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៥ ស្ថិតិបណ្តាញលូថ្មី កើនដល់ប្រវែង ៦៣២គីឡូម៉ែត្រ៕
DAP News  2016 V-0230
DAP News  2016 V-0231
DAP News  2016 V-0232


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News  2016 Roses041  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Roses041
View user profile http://www.lovekhmer.com

13DAP News  2016 Empty Re: DAP News 2016 on 10th January 2016, 6:41 pm

sreymomrith

sreymomrith
Administrator
Administrator

ពលរដ្ឋ​មួយចំនួន នៅតែ​មិនគោរព ​ច្បាប់​ចរាចរណ៍ថ្មី​ ដោយ​មិន​ពាក់មួក និងដាក់​កញ្ចក់ម៉ូតូ ​

Sunday, 10 January 2016 12:02 ដោយ៖ អេង ប៊ូឆេង Posted By ID: 099


ភ្នំពេញ៖ ប៉ូលីសចរាចរណ៍ នៅតែបន្ដផាកពិន័យ ទៅលើប្រជាពលរដ្ឋមួយចំនួន ដែលមិនព្រមចូលរួម គោពរច្បាប់ចរាចរណ៍ លើការមិន ពាក់មួកសុវត្ថិភាព  ដាក់កញ្ចក់  និងរថយន្ត មិនដាក់ភ្លើងម៉ូតូបំភ្លឺផ្លូវ និងមិនគោពរភ្លើងសញ្ញាជាដើម។
 លោក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់បាន ប្រាប់មជ្ឈមណ្ឌលដើមអម្ពិលនៅព្រឹក ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ បានឲ្យដឹងថា នៅដើមខែមិនា ខាងមុខ នឹងធ្វើការផាកទៅលើ រថយន្ដណា ដែលអត់មាន ឈៀក និងមិនអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី។
លោកបន្តថា  “ភាគច្រើនផាកពិន័យទៅលើមួក ផាកទៅលើកញ្ចក់។ រថយន្ដផាកទៅលើភ្លើងផ្សេងៗ ចឹង អត់ផាកទៅលើ ឯកសារផ្សេងទេ នៅដើមខែបី យើងនឹង ផាកទៅលើឯកសារវិញ ហើយ ”។
សូមបញ្ជាក់ថា រយៈពេល៩ថ្ងៃ ចាប់ពីថ្ងៃទី១-៩ ខែមករា ថវិកាដែលពិន័យ ទៅលើពលរដ្ឋ មិនចូលរួមគោរពច្បាប់ចរាចរណ៍ មានជិត៦រយលានរៀល៕
DAP News  2016 V-0225


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News  2016 Roses041  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Roses041
View user profile http://www.lovekhmer.com

14DAP News  2016 Empty Re: DAP News 2016 on 10th January 2016, 6:43 pm

sreymomrith

sreymomrith
Administrator
Administrator

Update: សម្តេចតេជោ សម្រេច​ព្យួរ​ចោល មិនឲ្យ​យក​ពន្ធ​ចំពោះ​ ការផ្ទេរ​ទ្រព្យ​ជាមរតក​

Sunday, 10 January 2016 11:58 ដោយៈ បាន សុខរិទ្ធិ Posted By ID: 099


ភ្នំពេញ៖ សន្និបាតរបស់គណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី ១០ មករា ឆ្នាំ ២០១៦ សម្តេចតេជោ ហ៊ុន សែន បានសម្រេចព្យួរចោល មិនឲ្យយកពន្ធចំពោះ ការផ្ទេរទ្រព្យជា មរតក នោះឡើយ ក្នុងនោះមាន ៖
១) ការផ្ទេរពីជីតាជីដូន ទៅចៅ
២) ការផ្ទេរពីឳពុក-ម្តាយ ទៅឲ្យកូន,
៣) ការផ្ទេរពី ប្តី ទៅប្រពន្ធ ។ ចំពោះការផ្ទេរ ពីបងប្អូន ទៅបងប្អូន គឺមានមែកធាងច្រើន ទុកមួយឡែកសិន ។ ទោះយ៉ាងណា សេចក្តីសម្រេចទាំង៣ករណីខាងលើនេះ គឺបានទៅដល់ប្រជាជនគ្រប់ៗគ្នា។
តាមហ្វេសបុករបស់សម្តេចបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បន្តស្តាប់ និងទទួលសំណូមពរពី ប្រជាពលរដ្ឋទូទាំងប្រទេស ដើម្បីដោះស្រាយជូនបងប្អូន ដើម្បីទទួលបាននូវសេវា សាធារណះសមរម្យ និងផលប្រយោជន៍ច្រើន ថែមទៀតពីសង្គមជាតិ៕
DAP News  2016 V-0224


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News  2016 Roses041  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Roses041
View user profile http://www.lovekhmer.com

15DAP News  2016 Empty Re: DAP News 2016 on 10th January 2016, 6:44 pm

sreymomrith

sreymomrith
Administrator
Administrator

កម្ពុជានឹង​ធ្វើជា​ម្ចាស់ផ្ទះ ​នៃកិច្ច​ប្រជុំ​សមាគម​ អ្នកវាយតម្លៃ​អាស៊ាន លើក​ទី​១៩​

Sunday, 10 January 2016 11:37 ដោយ៖ នាងសួគ៌ Posted By ID: 099


ភ្នំពេញ៖ ក្នុងវេទិការ សមាគមភ្នាក់ងារអចលនវត្ថុកម្ពុជា បើកកិច្ចប្រជុំបូកសរុបការងារ និងកំណត់ផែនការសកម្មភាព ឆ្នាំ២០១៦ ជម្រុញអចលនវត្ថុ កម្ពុជាឲ្យកាន់តែរីកចម្រើន លោក គីម ហ៊ាង ដែលជាប្រធានសមាគមនេះ លើកឡើងថា នៅឆ្នាំ២០១៥ សមាគមបានអូសទាញ ក្រុមហ៊ុនមកធ្វើជាសមាជិក កើនឡើងដល់ ៨០ក្រុមហ៊ុន ក្នុងនោះមានក្រុមហ៊ុនជាតិ ចំនួន៦២ និងក្រុមហ៊ុនអន្ដរជាតិចំនួន ១៨ក្រុមហ៊ុន ពោលគឺមានចំនួន កើនឡើងជាងឆ្នាំ២០១៤។
លោកបានបង្ហើប ក្នុងវេទិការនោះថា កម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំសមាគមអ្នក វាយតម្លៃអាស៊ានលើក ទី១៩ នាខែឧសភា ឆ្នាំ ២០១៦ ខាងមុខ៕
DAP News  2016 V-0221


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News  2016 Roses041  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Roses041
View user profile http://www.lovekhmer.com

16DAP News  2016 Empty Re: DAP News 2016 on 13th January 2016, 7:35 pm

sreymomrith

sreymomrith
Administrator
Administrator
Jan 13.2016



សម្ដេចតេជោ៖ ប្រជាពលេដ្ឋសាទរ ចំពោះការសម្រេចចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា នូវការបញ្ឈប់ឲ្យបង់ថ្ងៃ ទាំងស្រុងលើការ ឆ្លងកាត់ផ្លូវជាតិលេខ៤ 

Wednesday, 13 January 2016 18:56 ដោយៈ ខា ដា Posted ID-145


ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នាល្ងាចថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦នេះ បានសរសេរ នៅលើបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក របស់សម្ដេចថា ប្រជាពលរដ្ឋរស់នៅ តាមកំណាត់ផ្លូវជាតិលេខ ៤ និងអ្នកធ្វើដំណើរទូទៅ បានសាទរដល់ការសម្រេចចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានសម្រេច បញ្ឈប់ ឲ្យបង់លុយទាំងស្រុង លើការឆ្លងកាត់ ផ្លូវជាតិលេខ៤ ចាប់ពីម៉ោង ១២យប់ ថ្ងៃទី១៣ ខែមករានេះតទៅ៕
 


DAP News  2016 Khada0436
DAP News  2016 Khada0435


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News  2016 Roses041  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Roses041
View user profile http://www.lovekhmer.com

17DAP News  2016 Empty Re: DAP News 2016 on 13th January 2016, 7:37 pm

sreymomrith

sreymomrith
Administrator
Administrator

ឯកអគ្គរាជទូតខ្មែរ ប្រចាំកូរ៉េខាងត្បូង សហការជាមួយមន្រ្តីកូរ៉េ បង្ក្រាបមេខ្លោង នាំពលករខុសច្បាប់

Wednesday, 13 January 2016 18:21 ដោយ៖ សយ សុភា : ID-004


ភ្នំពេញ៖ លោក ស៊ុត ឌីណា ឯកអគ្គរាជទូតខ្មែរប្រចាំកូរ៉េខាងត្បូង នៅថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០១៦ នេះ បានថ្លែងឲ្យដឹង ពីកិច្ចសហការជាមួយមន្រ្តីស៊ើបអង្កេតពិសេសកូរ៉េខាងត្បួង ដើម្បីបង្ក្រាប និងចាប់មេខ្លោង ដឹកនាំពលករខ្មែរ ស្រ្តីរៀបការស្វាមីកូរ៉េ និស្សិត បង្កចលាចល បាតុកម្ម ញុះញង់ ឲ្យខូចទំនាក់ទំនងចំណងការទូតកម្ពុជា-កូរ៉េ។
លោក ស៊ុត ឌីណា បានសរសេរក្នុងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា “ ខ្ញុំបានធ្វើកិច្ចការ និងដោះស្រាយបញ្ហាសំខាន់ ដោយ បាននិងសហការជាមួយទូត ក្នុងការចាប់ពីមេខ្លោង ដឹកនាំពលករខ្មែរ ស្រ្តីរៀបការ ស្វាមី កូរ៉េ និស្សិត បង្កចលាចល បាតុកម្ម ញុះញង់ ឲ្យខូចទំនាក់ទំនងចំណងការទូតកម្ពុជា-កូរ៉េ ( កូរ៉េលើកយកឈ្មោះ ចំៗ មេៗ ល្បីៗនៅកូរ៉េ ប៉ុន្តែខ្ញុំសុំរក្សាសិទ្ឋិមិនបញ្ចេញឲ្យដឹង ) និងរឿងសំខាន់មួយទៀតគឺ មន្រ្តីនៃអង្គភាពស៊ើបការណ៍ ពិសេសកូរ៉េ មកពិភាក្សាជាខ្ញូំ ដល់ស្ថានទូត អំពីករណីពលករខុសច្បាប់ និងប្រើប្រាស់លិខិតឆ្លងដែនផ្លូវការ ដែលមានភស្តុតាង គឺក្រុមភ្នាក់ងារ KNN Cambodia រកស៊ីលើមុខរបរនេះ គឺអាជ្ញាធរសុំសហការស្វែងរកចាប់បណ្តាញទាំងនេះ ” ។
ជាពិសេស លោកបានជួយចាត់ចែងលិខិតបើកផ្លូវ និងឧបត្ថម្ភថវិកា បញ្ជូនពលករខ្មែរ មួយរូបដែលមានជម្ងឺសរសៃប្រសាទ ធ្ងន់ធ្ង ទៅស្រុកខ្មែរវិញ “ក្នុងនោះខ្ញុំបានជួលថយន្ត សង្រ្គោះបន្ទាន់ របស់ពេទ្យ មួយ ពីសេអ៊ូលលទៅព្រលានយន្តហោះអន្តរជាតិអ៊ិនឆន់ ក្នុងតំលៃ ថ្លៃគួរសម ពីព្រោះរថយន្តឈ្នួលដូចជាតាក់គេលែងទទួល និងបានចេញថ្លៃសំបុត្រយន្តហោះពីកូរ៉េទៅ ស្រុកខ្មែរ ជូនទៀតផង។ ខ្ញុំបានចាត់បុគ្គលិកនិងជំនួយការផ្ទាល់ កូរ៉េ និង ខ្មែរឲ្យ អមដំណើរទៅព្រលានយន្តហោះអ៊ិនឆន់”។
ទោះជាបែបណាក្តី លោកឯកអគ្គរាជទូត ត្រូវបានគេមើលឃើញពីសកម្មភាពមមាញឹក ក្នុងការជួយសម្រួលនិងបំរើការងារបានយ៉ាងល្អប្រសើរ ជូនដល់ប្រជាពលរដ្ឋខ្មែរ ដែលធ្វើការនៅកូរ៉េ បានយ៉ាងខ្ជាប់ខ្ជួន ដោយមិនប្រកាន់ពេលវេលាឈប់សម្រាក នោះទេ។
សម្តេត តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលកំពុងគ្រប់គ្រងអំណាច បានថ្លែងនៅក្នុងសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៣៩ ៩-១០ មករា ២០១៦ នៅមហោស្រពកោះពេជ្រ អំពីវិធានការក្តៅដោយព្រមាន ធ្វើការដកហូតមុខតំណែង ប្រសិនបើមិនសកម្ម ក្នុងការជួយសម្របសសម្រួល និងបំរើការងារជូនប្រជាពលរដ្ឋខ្មែរនៅបរទេសទេនោះ៕
DAP News  2016 Khada0429
DAP News  2016 Khada0430
DAP News  2016 Khada0431
DAP News  2016 Khada0432
DAP News  2016 Khada0433
DAP News  2016 Khada0434


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News  2016 Roses041  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Roses041
View user profile http://www.lovekhmer.com

18DAP News  2016 Empty Re: DAP News 2016 on 13th January 2016, 7:38 pm

sreymomrith

sreymomrith
Administrator
Administrator

អាវុធហត្ថក្លែង ក្លាយម្នាក់ ដែលអាវុធហត្ថ ពិតប្រាកដ ចាប់ខ្លួន គឺជាចោរប្លន់ ទើបចេញពីគុក

Wednesday, 13 January 2016 18:18 ដោយៈ សយ សុធីតា Posted ID-145


ភ្នំពេញ៖ យុវជនម្នាក់ដែលក្លែង បន្លំស្លៀកឯកសណ្ឋាន អាវុធហត្ថសក្តិ២ និងពាក់មួកបញ្ជាការ ដ្ឋានកងអង្គរក្ស ត្រូវបានកម្លាំងអាវុធហត្ថ រាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីយប់ ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ គឺធ្លាប់ជាប់គុក ៦ឆ្នាំ ពីបទប្លន់ កាលពីខែកុម្ភៈ ឆ្នាំ២០០៩ និងទើបតែចេញពី គុកវិញនៅក្នុងខែកុម្ភៈ ឆ្នាំ២០១៥។ ការចាប់ខ្លួននេះធ្វើឡើងបន្ទាប់ពី យុវជនម្នាក់នេះ បានទៅដើរទារប្រាក់ ពីអ្នកចែកចាយ និងជក់គ្រឿងញៀន នៅម្តុំភូមិត្រពាំងឈូក មុខពេទ្យលោកសង្ឃ ហើយជិះម៉ូតូទៅបង្ក គ្រោះថ្នាក់ចរាចរជាមួយរថយន្ត លុចស៊ីស៥៧០ មួយគ្រឿង នៅចំណុច ផ្សារនាគមាស សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក។
សេចក្តីរាយការណ៍ ព័ត៌មានពីសមត្ថកិច្ច ឲ្យដឹងថា តាមចម្លើយសារភាព របស់យុវជនខាងលើនេះ បានឲ្យដឹងថា រូបគេមានឈ្មោះ ហុង រិទ្ធ ហៅ ហ៊ុន រិទ្ធ អាយុ ២៧ឆ្នាំ មានមុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ផ្ទះជួលម្តុំលូ៥ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ កន្លងមកមុនឆ្នាំ២០០៩ រូបគេធ្លាប់ក្លែងបន្លំជា អាវុធហត្ថដើរគំរាមជម្រិតទារប្រាក់ និងប្លន់ប្រជាពលរដ្ឋជាច្រើន លើកច្រើនសារ រួចមកហើយ ហើយក៏ត្រូវបាន កម្លាំងអាវុធហត្ថ រាជធានីភ្នំពេញ ចាប់ខ្លួនបញ្ជូន ទៅតុលាការ ម្តងរួចមកហើយដែរតាំងពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០០៩ និងត្រូវបានតុលាការកាត់ទោស ឲ្យជាប់ពន្ធនាគារ រយៈពេល៦ឆ្នាំ ពីបទប្លន់។
ប្រភពដដែលបន្តថា “បន្ទាប់ពីចេញពីគុក នៅក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០១៥ រូបគេមិនមានមុខរបរអ្វីជាក់លាក់ ក៏ទៅទិញឯកសណ្ឋាន អាវុធហត្ថពីផ្សារទឹកថ្លា បន្លំជាអាវុធហត្ថពាក់សក្តិ២ ដើរគម្រាមជំរិតទារប្រាក់ ពីប្រជាពលរដ្ឋទៀត ពិសេសបានទៅគម្រាម យកប្រាក់ពីពួកលក់ និងជក់គ្រឿងញៀន នៅម្តុំមុខពេទ្យលោកសង្ឃ ជាញឹកញាប់ស្ទើររាល់ថ្ងៃ”។
រហូតដល់យប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ បន្ទាប់ពីរូបគេបានដើរ យកប្រាក់ពីអ្នកលក់ និងជក់គ្រឿងញៀន នៅម្តុំត្រពាំងឈូក មុខពេទ្យ លោកសង្ឃ ដូចរាល់ដងរួច រូបគេបានជិះម៉ូតូទៅ ប៉ះជាមួយឡាន លុចស៊ីស៥៧០ មួយគ្រឿង នៅម្តុំផ្សារនាគមាស សង្កាត់ផ្សារដើមគ។ ពេលមានប៉ូលីសប៉ុស្ត៍ផ្សារ ដើមគទៅអន្តរាគមន៍ រូបគេបានជិះម៉ូតូឌុបទៅផ្ទះ ប្តូរឯកសណ្ឋានជា អាវុធហត្ថក្លែងក្លាយ ត្រលប់មក កន្លែងកើតហេតុ ធ្វើការគំរាមកំហែង ដល់ភាគីម្ចាស់ឡាន និងសមត្ថកិច្ច ទៅទីនោះ ដោយនិយាយគ្នាមិនត្រូវ ក៏បាននាំគ្នាទៅ សម្របសម្រួលនៅ ប៉ុស្ត៍នគរបាលផ្សារដើមគ រហូតដល់កម្លាំងអាវុធហត្ថ ខណ្ឌទួលគោកទៅដល់ មើលដឹងថារូបគេជា អាវុធហត្ថក្លែងក្លាយ ក៏ចាប់បញ្ជូនទៅបញ្ជាការដ្ឋាន អាវុធហត្ថរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការតែម្តង៕
DAP News  2016 Khada0419
DAP News  2016 Khada0420
DAP News  2016 Khada0421
DAP News  2016 Khada0422
DAP News  2016 Khada0423
DAP News  2016 Khada0424
DAP News  2016 Khada0425
DAP News  2016 Khada0426
DAP News  2016 Khada0427
DAP News  2016 Khada0428


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News  2016 Roses041  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Roses041
View user profile http://www.lovekhmer.com

19DAP News  2016 Empty Re: DAP News 2016 on 13th January 2016, 7:39 pm

sreymomrith

sreymomrith
Administrator
Administrator

ផ្សារចំនួន២ ក្នុងស្រុកអូរជ្រៅ ជាប់ចំណាត់ថ្នាក់លេខ១ ខាងលក់ទំនិញខូចគុណភាព និងហួសដឺឡេ

Wednesday, 13 January 2016 17:35 ដោយ៖ប៊ុន វាសនា Posted ID019




ខេត្តបន្ទាយមានជ័យ៖ មន្ត្រីជំនាញបានអះអាងថា សព្វថ្ងៃនេះផ្សារចំនួន២ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជាប់ចំណាត់ថ្នាក់ខាងលួចលក់ទំនិញខូចគុណភាព និងទំនិញហួសដឺឡេនោះគឺផ្សារគត្តសត និងផ្សារ អូរបីជាន់ជាប់ព្រំដែនកម្ពុជាថៃ។
ក្រោយពីទទួលបានព័ត៌មាន ពីភាពមិនប្រកតីនេះ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦នេះ លោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុង ត្រូលខេត្តបន្ទាយមានជ័យ បានចាប់តាំងមន្ត្រីរបស់ខ្លួន សហការជាមួយមន្ទីរពាណិជ្ជកម្ម នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត និងក្រសួង ឲ្យចុះពិនិត្យរុករកទំនិញខូចគុណភាព និងទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ ពីផ្សារទាំង២ ខាងលើ ដើម្បីប្រមូលទំនិញហាមឃាត់ ទាំងនោះមកដុតកម្ទេច ចោលតាមច្បាប់។
លោក ហុង លៀង អនុប្រធានទី១ទទួលបន្ទុកទីផ្សារ នៃសាខាកាំកុងត្រូល ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ក្នុងប្រិតិបត្តិការនេះ ក្រុមការងារជំនាញ ដកហូតបាននូវត្រីខកំប៉ុង ១៣១កំប៉ុង នំចម្រុះ ២២៥កញ្ចប់ ទឹកផ្លែឈើនិងចាហ៊ួយ ៦៩កំប៉ុង ចាហ៊ួយដូងថាញ់ប៊ិញ នាំចូលពីវៀតណាម ២០កញ្ចប់ធំស្មើ ៤៨០កញ្ចប់តូច ទំនិញនេះដកពីដេប៉ូឈ្មោះ ឡុង សុគន្ធារី នៅផ្សារអូរបីជាន់។
លោកបន្តថា ចំពោះផ្សារគត្តសតដកហូតបាន ទឹកដោះគោ ៧៨កំប៉ុង ដំណាប់ដូងថាញ់ប៊ីញ ៤៥កញ្ចប់ធំស្មើ ១០៨០ កញ្ចប់ ទឹកខ្មេះ ២៩ដប និងទំនិញចម្រុះមួយចំនួនទៀត ទំនិញទាំងនេះបានដកហូតពីដេប៉ូ ចាន់ ថា។
លោក ហុង លៀង បន្តថថា ទំនិញទាំងនេះភាគច្រើន ជាទំនិញខូចគុណភាព ទំនិញហួសដឺឡេ និងជាទំនិញ មានជាតិគីមី ដែលត្រូវហាមលក់ លើទីផ្សារ នឹងត្រូវបានចាប់ប្រមូល យកទៅដុតកម្ទេចចោល ព្រោះវាបង្ក គ្រោះថ្នាក់ដល់សុខភាព មនុស្សឬអ្នកប្រើប្រាស់ធ្ងន់ធ្ងរ ពិសេសកូនក្មេង បង្កឲ្យកើតនូវជម្ងឺ មហារីក និងជម្ងឺផ្សេងៗ៕
DAP News  2016 KS11444
DAP News  2016 KS11445
DAP News  2016 KS11446


http://www.dap-news.com/2011-06-14-02-39-55.html


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News  2016 Roses041  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Roses041
View user profile http://www.lovekhmer.com

20DAP News  2016 Empty Re: DAP News 2016 on 13th January 2016, 7:40 pm

sreymomrith

sreymomrith
Administrator
Administrator

នគរបាលមានជ័យ ឃាត់ខ្លួនមនុស្ស៣នាក់ ពាក់ព័ន្ធនិងករណីវាយប្លន់ យកទ្រព្យសម្បត្តិ

Wednesday, 13 January 2016 17:03 ដោយ៖ប៉ិច នរៈ Posted ID019


ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌមានជ័យ នៅម៉ោង១០៖០០នាទី ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ នេះ បានធ្វើការឃាត់ខ្លួនមនុស្ស ៣នាក់ ដែលបានធ្វើសកម្មភាពវាយប្លន់ យកទ្រព្យសម្បត្តិប្រជាពលរដ្ឋ នៅចំនុចផ្លូវកេង ជិតវត្តសាមគ្គីរង្សី ក្រុមទី៤ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
មន្រ្តីនគរបាលខណ្ឌមានជ័យ បានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននោះ ទី១.ឈ្មោះ រិទ្ទ សៅ ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិផ្ទះជួលភូមិទ្រា៣, ទី២.ឈ្មោះ ធា ស៊ុនធាន ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរមិនពិប្រាកដ និងទី៣.ឈ្មោះ សេង ដុលវ៉េ អាយុ២២ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិទ្រា៣ ។ ហើយបច្ចុប្បន្ន ជនសង្ស័យ ទាំង៣នាក់ កំពុងតែក៏សាងសាណុំរឿងបញ្ជួនទៅតុលាការ៕
DAP News  2016 KS11443


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News  2016 Roses041  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Roses041
View user profile http://www.lovekhmer.com

21DAP News  2016 Empty Re: DAP News 2016 on 13th January 2016, 7:41 pm

sreymomrith

sreymomrith
Administrator
Administrator

ខ្សឹបដាក់ត្រចៀក៖ អធិការស្រុកពារាំង ដកកាំភ្លើងបាញ់ រាលកៃត្រូវពលរដ្ឋម្នាក់ ស្លាប់ ខណៈចុះបង្ក្រាបវង់ល្បែង និងប្រជល់មាន់

Wednesday, 13 January 2016 22:18 ដោយៈ រុង រឿង ID-067


ព្រៃវែង៖ កម្លាំងសមត្ថកិច្ច ស្រុកពារាំងមួយក្រុម កាលពីរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦នេះ បានធ្វើការចុះបង្ក្រាបវង់ល្បែងស៊ីសង និងប្រជល់មាន់មួយកន្លែង ស្ថិតនៅចំណុចភូមិព្រៃខ្លា ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ខណៈពេលដែលចុះបង្ក្រាបនេះ ក៏មានការប៉ះពាក្យសម្ដីគ្នាមួយប្រ៉ាវ ពេលនោះលោកអធិការ ក៏បានដកកាំភ្លើងបាញ់ ប៉ុន្តេបានរាលកៃត្រូវពលរដ្ឋម្នាក់ស្លាប់ នៅនឹងកន្លែង។
បើតាមគេលួច បង្ហើបប្រាប់ឲ្យដឹងថា ជនដែលបាញ់ ហើយរាលកៃត្រូវ ប្រជាពលរដ្ឋស្លាប់ ជាអធិការស្រុកពារាំងតែម្តង៕


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News  2016 Roses041  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Roses041
View user profile http://www.lovekhmer.com

22DAP News  2016 Empty Re: DAP News 2016 on 13th January 2016, 7:42 pm

sreymomrith

sreymomrith
Administrator
Administrator

ឃាត់ខ្លួន មនុស្សពីរនាក់ ពេលធ្វើសកម្មភាព ឆក់កាបូប នៅសង្កាត់ ទឹកល្អក់ទី៣

Wednesday, 13 January 2016 22:12 ដោយ៖សុនីតា ID-067


ភ្នំពេញ៖ កម្លាំងនគរបាលល្បាត នៃអធិការដ្ឋាននគរបាល ខណ្ឌទួលគោក នៅម៉ោង ៧៖៣០នាទី ព្រលប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦នេះ បានធ្វើការឃាត់ខ្លួនមនុស្ស២នាក់ ពេលធ្វើសកម្មភាព ឆក់កាបូប នៅផ្លូវ លេខ១៨២ កែងផ្លូវលេខ២៤៧ ក្រុមទី៩ សង្កាត់ ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
មន្ត្រីនគរបាលមូលដ្ឋាន បានឱ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន ទី១.ឈ្មោះ ខន រចនា ហៅ ភេវ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះ លេខ៨៦អា ផ្លូវលេខ២៦៥ ភូមិ១៣ សង្កាត់ទឹក ល្អក់ទី៣ ខណ្ឌទួលគោក (ជាអ្នកបើកម៉ូតូ ) និងទី២.ឈ្មោះ សោម វ៉ាលីហ្សា ហៅ ហ្សា ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះ លេខ១៣អឺ០ ផ្លូវលេខ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ (ជាអ្នកបើកម៉ូតូ)។ ចំណែកជនរងគ្រោះ ក្នុងសកម្មភាពឆក់នេះ ឈ្មោះ ចិន ម៉ុនថា ហៅ អ៊ាក ភេទស្រី អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ខោអាវនៅ ផ្សារអ៉ីអន ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិប៉ប្រ៉កខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។ ក្នុងនេះដែរ សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន ម៉ូតូពីរគ្រឿងម៉ាកHonda C125 ពណ៌ខ្មៅ ស៊េរី ២០០៨ ពាក់ស្លាកលេខសៀមរាប 1E-4257 មាន លេខតួនិងលេខម៉ាស៊ីន 9475974 និងម៉ាក Honda C110 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1B-6959 មានលេខតួនិងលេខម៉ាស៊ីន 80081 75 ( ជាម៉ូតូដែលជនសង្ស័យជិះធ្វើសកម្មភាព )។ កាបូបស្ពាយពណ៌ខ្មៅ ចំនួន០១ (ជាកាបូបរបស់ ជនរងគ្រោះ ) ឯសំភារ:ដែលបាត់បង់ រួមមានលុយចំនួន៥ម៉ឺន និងទូរស័ព្ទមួយគ្រឿងម៉ាក ណូគា ពណ៌ស។ 
មន្ត្រីនគរបាលបានបន្តទៀតថា នៅមុនពេលកើតហេតុ ជនរង គ្រោះបានជិះម៉ូតូម៉ាកគុបជ្រុង សេ៥០ ពណ៌បៃតង ចាស់ ពាក់ស្លាកលេខភ្នំពេញ 1BH-0633 ធ្វើ ដំណើរតាមបណ្តោយផ្លូវលេខ១៨២ ពីលិចមកកើត មកដល់ចំណុចកើតហេតុ ស្រាប់តែជន សង្ស័យ០៣នាក់ជិះម៉ូតូ០២គ្រឿងតាមមកពី ក្រោយ ទន្ទឹមអែបខាងឆ្វេងបានធ្វើសកម្មភាពឆក់ កាបូបពីដែលជនរងគ្រោះបានសម្រេចព្យាយាមជិះ ម៉ូតូគេខចខ្លួន ពេលនោះជនរងគ្រោះបានជិះម៉ូតូ ដេញតាមពីក្រោយព្រមទាំងស្រែកចោរៗ ភ្លាមនោះ កម្លាំងល្បាតរបស់ នគរបាលប៉ុស្តិ៍ទឹកល្អក់ទី៣ ដែលកំពុងល្បាតការពារសុវត្ថិភាពក្នុងមូលដ្ឋាន បានស្ទាក់ខ្លួនបានជនសង្ស័យ០២នាក់ និងម៉ូតូ ០២គ្រឿង រួមទាំងវត្ថុតាងកាបូបរបស់ជនរងគ្រោះ ចំណែកជនសង្ស័យ០១នាក់រត់គេចខ្លួនបាត់។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ កំពុងឃាត់ ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅ តុលាការចាត់ការតាមផ្លូវច្បាប់៕


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News  2016 Roses041  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Roses041
View user profile http://www.lovekhmer.com

23DAP News  2016 Empty Re: DAP News 2016 on 13th January 2016, 7:43 pm

sreymomrith

sreymomrith
Administrator
Administrator

ឃាត់ខ្លួន ជនសង្ស័យម្នាក់ ពាក់ព័ន្ធអំពើប្លន់ នៅស្រុក ស៊ីធរកណ្តាល

Wednesday, 13 January 2016 21:05 ដោយ៖ដើមអម្ពិល ID-067


ភ្នំពេញ៖ នគរបាលខេត្តព្រៃវែង បានឃាត់ខ្លួន ជនសង្ស័យម្នាក់ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ ពាក់ព័ន្ធនឹងអំពើប្លន់នៅស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។
យោងតាមនគរបាល ដែលបានចុះទៅឃាត់ជនសង្ស័យ បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែមមករា ឆ្នាំ២០១៦ វេលាម៉ោង ៧ និង៣០នាទី សមត្ថកិច្ចនគរបាលស្រុកស៊ីធរកណ្ដាល ដោយមានការបញ្ជាផ្ទាល់ របស់លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តព្រៃវែង បានឃាត់ខ្លួនមុខសញ្ញា ចោរប្លន់ម្នាក់ ឈ្មោះវ៉េង ស៊ាងវ៉ាត ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិអំពិលក្រៅឃុំអំពិល ក្រៅស្រុកស៊ីធរកណ្ដាល ពាក់ពន្ធ័ករណីប្លន់សម្លាប់យកទ្រព្យសម្បត្តិ (រថយន្ត) កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចភូមិជោកជ័យ ឃុំសង្កែពីរ ស្រុកឆែប ខេត្តព្រះវិហារ។
បច្ចុប្បន្ន ជនសង្ស័យអាជ្ញាធរខេត្តព្រៃវែង បានបញ្ជូនជនសង្ស័យទៅឲ្យសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាល ខេត្តព្រះវិហារដើម្បីចាតការបន្ត៕
DAP News  2016 CH-00087


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News  2016 Roses041  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Roses041
View user profile http://www.lovekhmer.com

24DAP News  2016 Empty Re: DAP News 2016 on 13th January 2016, 7:44 pm

sreymomrith

sreymomrith
Administrator
Administrator

លោក ថោង សារ៉ាត់ មិនចូលខ្លួនតាមការកោះហៅ ក្នុងសំណុំរឿង សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ

Wednesday, 13 January 2016 16:51 ដោយ៖ គិរី Posted ID019


ភ្នំពេញ៖ លោក ថោង សារ៉ាត់ ថៅកែបុរី៩៩៩ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ នេះ ពុំបានចូលខ្លួន មកកាន់សាលាដំបូងរាជធានីភ្នំពេញ តាមការកោះហៅរបស់ ចៅក្រមនោះទេ ពាក់ព័ន្ធ នឹងសំណុំរឿងបញ្ជាឲ្យឃាតករបាញ់សម្លាប់ លោកឧកញ៉ា អ៊ឹង ម៉េងជឺ កាលពីកំឡុងឆ្នាំ២០១៤ ក្នុងខណ្ឌចំការមន។
ពាក់ព័ន្ធនិងករណី មន្ត្រីពន្ធនាគារ បានបង្ហើបឲ្យដឹងថា លោក ថោង សារ៉ាត់ មានបញ្ហាសុខភាព ទើបមិនអាចមកបង្ហាញខ្លួននៅតុលាការ តាមការកោះហៅរបស់ចៅក្រមបាន យ៉ាងណាក៏ដោយគេមិនទាន់មានព័ត៌មានច្បាស់ការអំពីការគេចវេសមិនព្រមបង្ហាញខ្លួនរបស់លោក ថោង សារ៉ាត់ នោះទេ។
គួរំលឹកថា លោក ថោង សារ៉ាត់ ដែលជាអតីតឧកញ៉ាម្នាក់ និងជាថោកែបុរី៩៩៩ ត្រូវបានកម្លាំងសមត្ថកិច្ចប្រទេសកម្ពុជា សហការជាមួយសមត្ថកិច្ចប្រទេសវៀតណាម ចាប់ខ្លួនក្នុងប្រទេសវៀតណាម កាលពីព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៥ ហើយបានចាប់ខ្លួនបញ្ជូនមកប្រទេសកម្ពុជាទាំងយប់ ទៅកាន់នាយកដ្ឋានសន្តិសុខផ្ទៃក្នុងនៃអគ្គស្នងការនគរបាលជាតិ ហើយត្រូវបានបញ្ជូនបន្តមកកាន់ សាលាដំបូងរាជធានីភ្នំពេញ នឹងត្រូវបាន ចៅក្រមសម្រេច បញ្ជូនទៅឃុំខ្លួនក្នុងពន្ឋនាគារព្រៃស នៅល្ងាចល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៥ ក្រោមការចោទប្រកាន់ថា បាមផ្តើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន។
ដើម្បីធ្វើការសាកសួរ។
អតីតថៅកែបុរី៩៩៩ រូបនេះ ត្រូវបានចាប់ខ្លួនតាមដីកា របស់តុលាការ ដោយចោទប្រកាន់ពីបទផ្តើមគំនិត ក្នុងអំពើឃាតកម្មគិតទុកជាមុន តាមមាត្រា២៨ និង២០០ នៃក្រមព្រហ្មទណ្ឌ ដែលអាចប្រឈមមុខនឹងការជាប់ពន្ឋនាគារអស់មួយជីវិត ពាក់ព័ន្ឋនឹងការបញ្ជាឱ្យអង្គរក្សបាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ ក្នុងខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈពេលលោកឧកញ៉ា អ៉ឹង ម៉េងជឺ ចុះពីរថយន្តឡិចស៊ីស ៥៧០ ដើម្បីទៅទិញផ្លែឈើ នៅហាង ឡោ តិចសេង ស្ថិតនៅផ្លូវលេខ ២៧៤ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន។ ហើយក្នុងសំណុំរឿងនេះ ក្រៅពីឧកញ៉ា ថោង សារ៉ាត់ នៅមានអង្គរក្ស៤នាក់ ទៀតកំពុងជាប់ពន្ឋនាគារ៕
DAP News  2016 KS11442


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News  2016 Roses041  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Roses041
View user profile http://www.lovekhmer.com

25DAP News  2016 Empty Re: DAP News 2016 on 25th January 2016, 8:31 am

sreymomrith

sreymomrith
Administrator
Administrator

ឃាត់ខ្លួននារីរូបស្រស់ ជេរប្រមាថ ប្រមុខរាជរដ្ឋាភិបាល កម្ពុជា តាមរយៈ Facebook

Monday, 25 January 2016 14:06 ដោយ ៖ ប៉ិច នរៈ : ID-011


ភ្នំពេញ៖ នារីរូបស្រស់ម្នាក់ ត្រូវបានកម្លាំង នគរបាល នៃនាយកដ្ឋាន សន្តិសុខផ្ទៃក្នុង ក្រសួងមហាផ្ទៃ នៅម៉ោងប្រមាណ ៨៖៣០នាទី ព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ នេះ ធ្វើការឃាត់ខ្លួន ពាក់ព័ន្ធករណី ជេរ ប្រមាថ រាជរដ្ឋាភិបាល ក៏ដូចជាសម្តេចតេជោ ហ៊ុន សែន តាមរយៈបណ្តាញទំនាក់ទំនងសង្គម ហ្វេកប៊ុក។
មន្រ្តីនគរបាល បានឲ្យដឹងថា ស្រ្តីរូបនេះត្រូវបា កម្លាំងនគរបាល នៃនាយកដ្ឋានសន្តិសុខផ្ទៃក្នុង ក្រសួងមហាផ្ទៃ ឃាត់ខ្លួនភ្លាមៗ ក្រោយពីបាន ប្រើពាក្យប្រមាថ មិនសមរម្យទៅលើសម្តេចតេជោ ហ៊ុន សែន រូបនិងកាត់តរូបង្ហោះក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេកប៊ុក នៅព្រឹកថ្ងៃទី២៥ ខែមករា នេះ នគរបាលនៅមិនទាន់បញ្ជាក់អត្តសញ្ញាណ នារីរូបនេះនៅឡើយនោះទេ ពោល រង់ចាំការសាកសួរនាំ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕
DAP News  2016 Hong-0768
DAP News  2016 Hong-0769


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News  2016 Roses041  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Roses041
View user profile http://www.lovekhmer.com

26DAP News  2016 Empty Re: DAP News 2016 on 25th January 2016, 8:32 am

sreymomrith

sreymomrith
Administrator
Administrator

ទិញលេខពិសេស ចំនាយត្រឹមតែ ២នាទី ពីបណ្ដាញទូរស័ព្ទ ចល័តមិត្ដហ្វូន

Monday, 25 January 2016 14:11 ដោយៈ ដើមអម្ពិល Posted ID-145


ភ្នំពេញ៖ ស្របពេលដែល ក្បាលលេខជាច្រើន របស់បណ្ដាញទូរស័ព្ទ ចល័តមិត្ដហ្វូន រួមមាន 097 088 071 090 068 067 066 060 031 បាននឹងកំពុង ដាក់ឲ្យដំណើរការ នៅទូទាំងប្រទេស តម្រូវការប្រើប្រាស់ របស់អតថិជន ចំពោះលេខពិសេស និងស្អាតៗដ៏មានការ កើនឡើងយ៉ាង គំហុកផងដែរ។
ជាទូទៅ អតិថិជនត្រូវចំណាយ ពេលធ្វើដំណើរទៅកាន់ ការពិនិត្យរកលេខ ពិសេសដែលខ្លួនពេញចិត្ដ នៅតាមបណ្ដាហាងលក់ស៊ីម របស់មិត្ដហ្វូនទាំង នៅក្រុមហ៊ុន ឬសាខា និងហាក់លក់ទូរស័ព្ទជាដើម។
ថ្មីៗនេះ ដើម្បីផ្ដល់ភាពងាយស្រួល និងមិនចំណាយ ពេលវេលាច្រើន មិត្ដហ្វូនបានដាក់ដំណើរការ សេវាកម្មលក់លេខពិសេស តាមអ៊ីនធើណិតថ្មីផ្ដាច់មុខ ហៅថា «សេវាលក់លេខ ពិសេសតាមអនឡាញ» ដែលអនុញ្ញាតឲ្យអតិថិជន ទាំងអស់ធ្វើការ ត្រួតពិនិត្យលេខ និងតម្លៃ តាមរយៈ Facebook Fan Page របស់មិត្តហ្វូន ឬតាមរយៈ Viber និង Line របស់មិត្តហ្វូនតាមរយៈ ID លេខ 0979 097 097 ដោយគ្រាន់តែ Chat ឬក៏ Comment ទៅកាន់ប្រអប់ទំនាក់ទំនង ទាំងនោះជាការស្រេច។
ក្រុមហ៊ុនមិត្ដហ្វូន បានបញ្ជាក់ថា ក្រោយពីទទួលការ កុម្ម៉ង់ពីអតិថិជន ភ្នាក់ងារមិត្តហ្វូននឹងពិនិត្យ ជូនលេខទាំងនោះថា តើវាដំណើរការឬ មិនទាន់ដំណើរការមក វិញភ្លាមៗក្នុងអំឡុងពេល ២៤ម៉ោង។
លោក ណុប ម៉ាញ ជាបុគ្គលិកបម្រើការងារ ក្នុងក្រុមហ៊ុនឯកជនមួយ បានបង្ហាញចំណាប់អារម្មណ៍ថា៖ «ខ្ញុំធ្លាប់តែទិញសំបុត្រ តាមអនឡាញ ទិញទំនិញតាមអ៊ីនធើណិត ឬក៏ចំណាយប្រាក់ផ្សេងៗនៅលើអ៊ីនធើណិត។ ប៉ុន្តែពេលនេះ មិត្តហ្វូនបានចេញកម្មវិធី លក់លេខពិសេសនៅតាម បណ្តាញសង្គមទៀត វាពិតជាងាយស្រួលមែនទែន។ ខ្ញុំមិនចាំបាច់ចំណាយ ពេលច្រើនធ្វើដំណើរទៅ ទិញលេខដោយផ្ទាល់ទេ។ វិធីនេះពីតជាលឿន និងរហ័សទទួលការ ឆ្លើយតបពីមិត្តហ្វូនទៀត»។
ចំណែកឯកញ្ញា ម៉ាប សូដាលីន បានលើកឡើងថា៖ «ខ្ញុំធ្លាប់តែទៅទិញលេខ ពិសេសនៅតាមហាង លក់ពីមុនមក។ ប៉ុន្តែឥឡូវនេះ ខ្ញុំអាចស្វែងរកទិញ បានតាមអ៊ីនធើណិត ដែលពិតជាងាយស្រួល និងលឿនមែនទែន។ ខ្ញុំអាចដឹងពីតម្លៃ និងលេខដែលខ្ញុំចង់បានភ្លាមៗ ដោយមិនចំណាយពេលយូរ។ ខ្ញុំគិតថា វាពិតជាមានអត្ថ ប្រយោជន៍ច្រើនមែនទែន»។
គួរបញ្ជាក់ថា បន្ទាប់ពីដំណើរការលក់ លេខពិសេសជាង ២សប្តាហ៍មកនេះ ក្រុមហ៊ុនមិត្តហ្វូន បានទទួលការគាំទ្រ ច្រើនពីអតិថិជន ដោយពួកគេបានពោល សរសើរមិនដាច់ពីមាត់ថា សាមញ្ញ ងាយស្រួល និងឆាប់រហ័យ។ ពួកគេលែងចាំបាច់អី ត្រូវចំណាយពេលទៅ ការរកទិញលេខនៅតាមហាង លក់លើការជ្រើសរើស លេខពិសេស និងស្អាតៗទៀតហើយ ចាប់ពីពេលនេះតទៅ៕
DAP News  2016 Khada1211


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News  2016 Roses041  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Roses041
View user profile http://www.lovekhmer.com

27DAP News  2016 Empty Re: DAP News 2016 on 25th January 2016, 8:32 am

sreymomrith

sreymomrith
Administrator
Administrator

នាយឧត្តមសេនីយ៍ ចៅ ពិរុណ សម្ពោធឧបដ្ឋានសាលា នៅវត្ត មហាឧបាសិកា ហ៊ុននាង ទួលធ្លក

Monday, 25 January 2016 14:16 ដោយ៖យាង ដានុត Posted ID019


ស្វាយរៀង៖ នាយឧត្តមសេនីយ៍ ចៅ ពិរុណ អគ្គនាយក នៃអគ្គនាយកដ្ឋាន សំភារៈបច្ចេកទេស ក្រសួងការពារជាតិ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ភោធឧបដ្ឋានសាលា និងសមិទ្ធផលនានា នៅវត្តមហាឧបាសិកា ហ៊ុន នាង ទួលធ្លក ស្ថិតនៅក្នុងភូមិធ្លក ឃុំក្រោលគោ ស្រុកស្វាយជ្រុំ នៅព្រឹកថ្ងៃ២៥ ខែមករា ឆ្នាំ២០១៦ ដែលមានប្រជាពលរដ្ឋ ចូលរួមប្រមាណជិត ១០០០នាក់ ផងដែរ។
នាយឧត្តមសេនីយ ចៅ ពិរុណ បានមានប្រសាសន៍ សំណេះសំណាល នៅក្នុងពិធីនោះថា វិស័យព្រះពុទ្ធសាសនា ពេលបច្ចុប្បន្ននេះ មានការរីកចំរើន គួអោយកត់សំគាល់ ដូចជាសមិទ្ធផល ឧបដ្ឋានសាលាថ្មី នេះ ដែលបានមកពីការចូលរួមចំណែក ពីពុទ្ធបរិសទ័ជិតឆ្ងាយ មូលមតិគ្នា ទើបចេញជារូបរាងទ្បើង។ ហើយវិស័យពុទ្ធចក្រ ពិតជាដើរតួនាទីសំខាន់ណាស់ ជាមួយវិសយ័អាណាចក្រ ដើម្បីអភិវឌ្ឍន៍ ប្រទេសអោយរីកចំរើនទៅមុខបាន។
នាយឧត្តមសេនីយ៍ ចៅ ពិរុណ ក៏បានធ្វើការជំរុញដល់អាជ្ញាធរ និងសមត្ថកិច្ច ត្រូវបន្តយកទុក្ខដាក់ ជាមួយប្រជាពលរដ្ឋ បន្ថែមទៀត ជាពិសេសសេវាសាធារណៈ អោយបានល្អ គឺធ្វើយ៉ាងណាមិនមានការថ្នាំងថ្នាក់។ មិនតែប៉ុណ្ណោះ អនុវត្តន៍គោលនយោយបាយ ភូមិ-ឃុំមានសុវិត្ថភាពទាំង ៩ចំណុច អោយទទួលបានជោគជ័យ ព្រមទាំងចូលរួមទាំងអស់គ្នា គោរពច្បាប់ចរាចរណ៍ថ្មី ដែលរាជរដ្ឋាភិបាល បានដាក់ចេញអោយអនុវត្តនាពេលថ្មីៗនេះ។
រាល់សមិទ្ធផល ដែលបានកើតទ្បើងនេះ ត្រូវចូលរួមថែរក្សាទាំងអស់គ្នា ដើម្បីទុកជាកន្លែងគោរព បូជាពីពុទ្ធបរិសទ័ជិតឆ្ងាយ។ នៅក្នុងពិធីនេះដែរ នាយឧត្តមសេនីយ៍ ចៅ ពិរុណ ក៏បានជូនអំណោយដល់ ប្រជាពលរដ្ឋជិត ១០០០នាក់ ក្នុងម្នាក់ៗទទួលបាន សារ៉ុងមួយ សាប៊ូមួយដុំនិងថវិការ ៥០០០រៀងផងដែរ៕
p style="text-align: center;">DAP News  2016 KS11778
DAP News  2016 KS11779
p style="text-align: center;">DAP News  2016 KS11780


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News  2016 Roses041  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Roses041
View user profile http://www.lovekhmer.com

28DAP News  2016 Empty Re: DAP News 2016 on 25th January 2016, 8:33 am

sreymomrith

sreymomrith
Administrator
Administrator

ភោជនីយដ្ឋាន ឡាងភីង ផ្ដល់ជូនមុខ ម្ហូបពិសេស ក្នុងឱកាសចូលឆ្នាំចិន

Monday, 25 January 2016 14:04 ដោយៈ ដើមអម្ពិល Posted ID-145


ភ្នំពេញ៖ ក្នុងឱកាសបុណ្យ ចូលឆ្នាំចិនខាងមុខនេះ ភោជនីយដ្ឋាន ឡាងភីង នឹងផ្តល់ឱកាសពិពេស ជូនអតិថិជនរបស់ខ្លួន ដោយមានតម្លៃត្រឹមតែ ១៨៨ដុល្លារ សម្រាប់មនុស្ស ១០នាក់ ។
លោកអ្នកគ្រាន់តែ ចំណាយត្រឹមតែ ១៨៨ដុល្លារ ប៉ុណ្ណោះនឹងទទួលបាន ម្ហូបឈុតពិសេស សំរាប់ជួបជុំគ្រួសារ ម្ហូបសែនចូលឆ្នាំចិន ពិធីខួបកំណើត នឹងពិធីជប់លៀងផ្សេងៗ។ (ម្ហូបសែនចូលឆ្នាំចិន free ដឹកជញ្ជូនដល់គេហដ្ឋាន)។
ក្រៅពីនេះលោកអ្នកអាច ស្វែងរកមុខម្ហូបដែលមាន រសជាតិឆ្ងាញ់បែបអាស៊ី ចំអិនដោយចុងភៅ មានជំនាញ និងបទពិសោធន៍ជា ច្រើនឆ្នាំ ហើយដោយមើលឃើញ ផលប៉ះពាល់ដល់សុខភាព របស់អតិថិជនភោជនីយដ្ឋាន ឡាងភីង យើងខ្ញុំពុំបានប្រើប្រាស់ ប៊ីចេងទៅលើម្ហូបអាហារឡើយ។
ភោជនីយដ្ឋាន ឡាងភីង យើងខ្ញុំមានបំរើជូន នូវសេវាកម្មរហ័សទាន់ចិត្ត រសជាតិឈ្ងុយឆ្ងាញ់ មានផាសុកភាពជាមួយ និងកន្លែងដែលមាន សោភណភាពស្រស់ស្អាត៕
លោក លោកស្រី អាចទំនាក់ទំនងកក់ បន្ទប់ទុកជាមុនតាមរយៈ ទូរស័ព្ទលេខ៖ 081 61 62 75/077 22 11 95/023 219 568
អាស័យដ្ឋានៈសណ្ឋាគាតាយមេង281 មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ (ខាងត្បូងក្រូងមហាផ្ទៃ)៕
DAP News  2016 Khada1206
DAP News  2016 Khada1207
DAP News  2016 Khada1208
DAP News  2016 Khada1209
DAP News  2016 Khada1210


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News  2016 Roses041  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Roses041
View user profile http://www.lovekhmer.com

29DAP News  2016 Empty Re: DAP News 2016 on 25th January 2016, 8:34 am

sreymomrith

sreymomrith
Administrator
Administrator

ក្រសួងការងារ និងសាកលវិទ្យាល័យ Yantai Nanshan ចិនចុះMOU បង្កើតកិច្ច សហប្រតិបត្តិការ លើវិស័យ បច្ចេកទេស

Monday, 25 January 2016 14:01 ដោយ៖ ស.សំណាង ID-014


ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បានចុះអនុស្សារណៈយោគយល់ (MOU) ជាមួយសាកលវិទ្យាល័យ Yantai Nanshan ចិន ក្នុងគោលបំណងបង្កើត កិច្ចសហប្រតិបតិ្តការលើវិស័យនេះ ឲ្យកាន់តែមានភាព ល្អប្រសើរថែមទៀត។
លោក អ៊ិត សំហេង បានមានប្រសាសន៍ឲ្យដឹង នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងថា ការចុះអនុស្សារណៈនេះ ដើម្បីធ្វើការអភិវឌ្ឍន៍លើវិស័យធនធានមនុស្ស ជាពិសេសលើវិស័យវិជ្ជាជីវៈ ។
លោករដ្ឋមន្ត្រីបញ្ជាក់ថា « ការចុះកិច្ចព្រមព្រៀងនេះ ជាលើកដំបូង របស់សកលវិទ្យាល័យYantai Nanshan នឹងជួយដល់វិទ្យាស្ថានមួយ របស់កម្ពុជា គឺវិទ្យាស្ថាន ITI  (វិទ្យាស្ថានអភិវឌ្ឍន៍បច្ចេកទេសឧស្សាហកម្ម )  ក្នុងនោះ បញ្ជូនគ្រូ និងអ្នកជំនាញមកវិទ្យាស្ថាន ITI  ព្រមទាំងបញ្ជូនសិស្សពីកម្ពុជា ទៅបណ្តុះបណ្តាលនៅប្រទេចិន »។
លោក អ៊ិត សំហេង លើកឡើងទៀតថា បើតាមកិច្ចពិភាក្សាតំណាង សកលវិទ្យាល័យ Yantai Nanshan របស់ចិនថា នឹងស្រាវជ្រាវបង្កើត សាកលវិទ្យាល័យមួយ នៅក្នុងប្រទេសកម្ពុជា ដែលធ្វើការបណ្តុះបណ្តាលជំនាញ ពីកម្រិតបឋមរហូតដល់ឧត្តមសិក្សា។ ចំពោះការបញ្ជូនសិស្ស ទៅសិក្សានៅសកល វិទ្យាល័យ Yantai Nanshan ប្រទេសចិនធ្វើតាមឆ្នាំនីមួយ ៗ ដែលបច្ចុប្បន្នមានសិស្ស ប្រមាណ២០ ទៅ៣០នាក់ ។ សិស្សដែលរៀន ភាគច្រើនរៀនខាងបច្ចេកវិទ្យា ពិសេសនោះការកែច្នៃ អាលុយមីញ៉ូម  រហូតដល់ធ្វើគ្រឿងបន្លាស់ សម្រាប់ធ្វើយន្តហោះជាដើម។
បើតាមលោករដ្ឋមន្ត្រី ការសម្រេចរបស់សាកលវិទ្យាល័យ Yantai Nanshan ធ្វើឡើងតាមគោលនយោបាយ របស់សាធារណរដ្ឋ ប្រជាមានិតចិន ពិសេស ការអនុវត្តគោលនយោបាយផ្លូវមួយ  ខ្សែក្រវាត់មួយ របស់ប្រធានាធិបតីចិនលោក ស៊ីជិនពីង ។ តាមរយៈគោល នយោបាយនេះចិន និងបង្កើនការវិនិយោគមកកម្ពុជា ក៏ដូចជាប្រទេសនានាក្នុងតំបន់អាស៊ាន ។
ក្នុងជំនួបនោះ ភាគីចិន បានស្នើសុំឲ្យមានកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែមានភាពល្អប្រសើរ   និងការលើកទឹកចិត្ត ដល់យុវជនកាន់តែយល់ ដឹង ពីកិច្ចសហប្រតិបត្តិការនេះ និងទទួលយកកិច្ចសហប្រតិបត្តិការនេះ ៕
DAP News  2016 That-0271
DAP News  2016 That-0272
DAP News  2016 That-0273


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News  2016 Roses041  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Roses041
View user profile http://www.lovekhmer.com

30DAP News  2016 Empty Re: DAP News 2016 on 25th January 2016, 8:35 am

sreymomrith

sreymomrith
Administrator
Administrator

អាជ្ញាធរ អះអាងថា ការអភិវឌ្ឍន៍ ក្រុងរណប ជ្រោយចង្វា គ្មានផលប៉ះពាល់ ផ្ទះសម្បែងពលរដ្ឋ

Monday, 25 January 2016 13:48 ដោយ៖ នឿត សុភ័ក្រ្ត ID-014


ភ្នំពេញ៖ ចៅសង្កាត់ព្រែកតាសេក លោក អឿ ស៊ីផុននៅព្រឹកថ្ងៃទី ២៥ ខែ មករា ឆ្នាំ ២០១៥បានអះអាងថា រាល់ការអភិវឌ្ឍន៍ ទីក្រុងរណបជ្រោយចង្វា ក្នុងបរិវេណបុរីរុងរឿង មិនបានបង្កឲ្យមានផលប៉ះពាល់ ដល់លំនៅឋានរបស់ប្រជាពលរដ្ឋនោះទេ គឺមានតែបង្កើនជីវភាពរស់នៅ របស់ប្រជាពលរដ្ឋពីមួយថ្ងៃទៅ មួយថ្ងៃទៀតផង។
លោក អឿ ស៊ីផុន បានថ្លែងថា ក្នុងសង្កាត់ព្រែកតាសេក មានប្រជាពលរដ្ឋរស់នៅសរុប ១៧៣គ្រួសារ ដែលមានដីផ្ទះ ដីស្រែ ដីចំការ ជាដើម ដោយមានការចរចាសម្របសម្រួល ពីខាងអាជ្ញាធរនិងខាងក្រុមហ៊ុន OCIC ទើបប្រជាពលរដ្ឋទាំងអស់ បានយល់ព្រមលក់ដី ទៅឲ្យក្រុមហ៊ុនដោយស្ម័គ្រចិត្ត ដើម្បីសាងសង់ជា បុរីរុងរឿង ។
លោកបានបន្ថែមថា មានប្រជាពលរដ្ឋប្រហែលជា ១២គ្រួសារ ដែលមិនទាន់បានលក់ដី ទៅឲ្យក្រុមហ៊ុន ហើយចង់រស់នៅក្នុងបុរីរុងរឿង របស់ក្រុមហ៊ុនOCIC ហើយបើសិនជាប្រជាពលរដ្ឋទាំងនោះ ចង់រស់នៅក្នុង បុរីរុងរឿង ដែលជាទីតាំងអភិវឌ្ឍរបស់ក្រុមហ៊ុន OCIC ប្រជាពលរដ្ឋទាំងអស់ ត្រូវរស់នៅជាផ្ទះល្វែងជាប់ៗគ្នា មិនអាចរស់នៅដាច់ដោយឡែកពីគ្នាបានទេ ហើយត្រូវធ្វើការកាត់កងដី ដែលមាន សរុបជាមួយនឹងសំណង ដែលក្រុមហ៊ុនបានផ្ដល់ជូន ព្រោះខាងក្រុមហ៊ុនត្រូវការបូមដីខ្សាច់ដាក់ កសាងហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធទឹក ភ្លើងគ្រប់បែបយ៉ាង។
លោកបានបញ្ជាក់ថា "អីចឹងបើតាមខ្ញុំ ធ្លាប់ធ្វើការកន្លងមក ជាមួយប្រជាពលរដ្ឋ ជាមួយក្រុមហ៊ុនបានន័យថា អ្នកខាងខ្ញុំ មិនសូវជាមានបញ្ហាអីទេ គេសប្បាយចិត្តដោយសារទទួលបាន នូវសំណងសមរម្យពីក្រុមហ៊ុន ក៏ដូចជាអាជ្ញាធរដែនដីកាត់ចេញ ហើយអាជ្ញាធរដែលនៅក្នុងក្រុង ខណ្ឌសង្កាត់ហ្នឹង គឺបានផ្ដល់នូវកម្មសិទ្ធដល់ ពួកគាត់ តាមការសម្រេច របស់ថ្នាក់ដឹកនាំក្រុងគាត់ សម្រេចថាធ្វើប័ណ្ណកម្មសិទ្ធិ ឲ្យប្រជាពលរដ្ឋក្នុងភូមិដើមគ និងភូមិព្រែកតាសេកខ្ញុំហ្នឹង "។
ចំណែកអ្នកស្រី អ៊ីម សំអេន ដែលជាប្រជាពលរដ្ឋម្នាក់ ក្នុងចំណោមប្រជាពល១៥៦គ្រួសារ ដែលទទួលបាន សំណងពីក្រុមហ៊ុនOCIC ជាផ្ទះល្វែងមួយខ្នង និងកន្លែងលក់ដូរដ៏សមរម្យមួយ បានថ្លែងថា អ្នកស្រីបានផ្លាស់ ចេញពីតំបន់មិនទាន់អភិវឌ្ឍន៍ មករស់នៅក្នុងតំបន់អភិវឌ្ឍន៍ ក្នុងបរិវេណបុរីរុងរឿង តាំងពីខែ ឧសភា ឆ្នាំ ២០១៤មកម្ល៉េះ ហើយជីវភាពរបស់អ្នកស្រី ក្នុងពេលបច្ចុប្បន្នធូរធារជាងពីមុន។
អ្នកស្រីបានបន្តថា "ខ្ញុំនិយាយពីកន្លែង ដែលខ្ញុំរស់នៅមុន វាពិបាកជាងមករស់នៅ ក្នុងបុរីរុងរឿងមកនៅហ្នឹង វាស្រួល ជីវភាពស្រួលជាងមុន លក់ដូរអីដាច់  មានទឹក មានភ្លើងប្រើប្រាស់គ្រប់គ្រាន់ គាត់ (ក្រុមហ៊ុន OCIC ) ដោះដូរឲ្យប្រជាជនច្រើន ជាងតម្លៃផ្ទះខ្ញុំចាស់ផង"។
ក្នុងនោះផងដែរ អ្នកស្រី ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុន OCIC ដែលបានដោះដូរផ្ដល់ជាសំណង យ៉ាងច្រើន ដែលអាចឲ្យប្រជាជន បានរស់នៅស្រួលជាងមុនផងដែរ។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានប្រគល់សិទ្ធិអភិវឌ្ឍន៍ ជូនក្រុមហ៊ុនវិនិយោគទុនអណិកជន OCIC ដើម្បីអភិវឌ្ឍន៍ទីក្រុងរណប ជ្រោយចង្វារ តាំងពីខែ កញ្ញា ឆ្នាំ ២០១១ ហើយប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ពីគម្រោងអភិវឌ្ឍន៍ ក្រុងរណបជ្រោយចង្វាក្នុង បរិវេណបុរី រុងរឿង បានសម្តែងសេចក្ដីរីករាយយ៉ាងខ្លាំង ក្នុងការរស់នៅទីតាំងថ្មី នៃផ្ទះល្វែងរបស់បុរីរុងរឿង ក្រោយពួកគាត់ទទួលយកការដោះដូរ ដីលំនៅឋាន ទីតាំងចាស់ ជាមួយនឹងក្រុមហ៊ុនរួចមក។ សេចក្តីសុខរបស់ប្រជាពលរដ្ឋទាំងនោះ ទទួលបានពីការយកចិត្តទុកដាក់ ពីបណ្តាថ្នាក់ដឹកនាំក្រុមហ៊ុន OCIC ការផ្លាស់ប្តូរពីទីតាំងចាស់ ដែលរស់នៅគ្មានផាសុកភាព គ្មានផ្លូវល្អ ផ្ទះលិចទឹក ជួបវិបត្តិបញ្ហាអសន្តិសុខ ជាដើម មករស់នៅទីតាំងថ្មី ក្នុងបុរីរុងរឿង ស្ថិតក្នុងតំបន់អភិវឌ្ឍន៍ជ្រោយចង្វា ជាមួយនឹងការរស់នៅប្រកបដោយផាសុកភាព មានរបៀបរៀបរយ មានហេដ្ឋារចនាសម្ព័ន្ធល្អ ពិសេសមានឱកាស បើករបររកស៊ីចិញ្ចឹមជីវិត ធ្វើឲ្យពួកគាត់មានជីវភាពធូរធារឡើង ជាលំដាប់ថែមទៀតផង៕
DAP News  2016 That-0266
DAP News  2016 That-0267
DAP News  2016 That-0268
DAP News  2016 That-0269
DAP News  2016 That-0270


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News  2016 Roses041  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Amour  DAP News  2016 Roses041
View user profile http://www.lovekhmer.com

Back to top  Message [Page 1 of 4]

Go to page : 1, 2, 3, 4  Next

Permissions in this forum:
You cannot reply to topics in this forum