You are not connected. Please login or register

 » ♥ ~ General ~ ♥ » Buddhism » Kru Srey Kromom

Kru Srey Kromom

Go down  Message [Page 1 of 1]

1 Kru Srey Kromom on 7th September 2015, 11:35 pm

sreymomrith

avatar
Administrator
Administrator
អ្នកស្រុក​ផ្អើល ​កាន់តែ​ច្រើន​ទៅ​ៗ សំរុក​នាំ​គ្នា​ទៅ​ឱ្យ ​គ្រូ​ស្រី​ក្រមុំ​ ព្យាបាល​ជម្ងឺ


ខេត្ត​ព្រៃវែង ៖ អ្នកស្រុក​ទាំង​ក្មេង​ទាំង​ចាស់ ទាំងប្រុស​ទាំងស្រី​រាប់រយ​ពាន់​នាក់ បាន​ផ្អើល​ភ្លូកទឹកភ្លូកដី នាំ​គ្នា​ទៅឱ្យ​គ្រូ​ស្រី​ល្បី​ បារមី​អ្នក​សច្ចំ​សណ្ឋិត ជួយ​ព្យាបាល​ជម្ងឺ ដោយសារ​តែល្បី​ត​ៗ​គ្នា​ថា អ្នក​ដែល​បាន​មក​ជួប​និង​ផឹកថ្នាំ​របស់​គ្រូ​ស្រី​ក្រមុំ​ម្នាក់​នេះ​ហើយ ទោះជា​ជម្ងឺ​ឈឺ​រ៉ាំរ៉ៃ​រាប់​ឆ្នាំ​ហើយ​ក៏​ដោយ ក៏​អាច​ជា​សះស្បើយ​ដែរ​។

ក្នុង​ចំណោម​មនុស្ស​ រាប់រយ​ពាន់​នាក់ ដែល​កំពុង​ឈរ​ប​ញ្ជ្រៀ​ត​គ្នា រង់​ចាំ​ការ​ពិនិត្យ​ និង​ប្រាប់​ថ្នាំ​ព្យាបាល​ពី​សំណាក់​គ្រូ​ស្រី​ក្រមុំ អ៊ំ​ស្រី វ៉ា​ន់ សា​រ៉ុ​ន អាយុ​៥២​ឆ្នាំ ​បានឱ្យ​កោះសន្តិភាព​ដឹង​ថា ដោយសារ​តែ​មនុស្ស​ច្រើន​ពេក រូប​គាត់​បាន​មក​ឈរ​ប​ញ្ជ្រៀ​ត​គ្នា ​រង់​ចាំឱ្យ​គ្រូ​ពិនិត្យអស់​រយៈពេល​២​ថ្ងៃ​ទើបបាន​ជួប​គ្រូ និង​ទទួល​បានការ​ពិនិត្យ ចំណែក​អ្នក​ផ្សេង​ទៀត​ក៏​មិន​ខុស​ពី​គាត់​ដែរ អ្នកខ្លះ​ឈរ​ចាំ​១​ថ្ងៃ ២​ថ្ងៃ និង​រហូត​ដល់​៣​ថ្ងៃ​ក៏​មាន ប៉ុន្តែ​អ្នកខ្លះ​មាន​និស្ស័យ​ ជាមួយ​គ្រូ គ្រាន់តែ​មក​ដល់​ភ្លាម​គ្រូ​ឃើញ ​ហៅ​ចូល​ពិនិត្យ​ភ្លាម​ក៏​មាន​ដែរ​។

ចំពោះ​ឱស​ថ​ព្យាបាល ​ជម្ងឺ​របស់​គ្រូ​ស្រី​ក្រមុំ​នេះ គឺ​មិន​ខុស​ប្លែក​អ្វី​ពី​គ្រូថ្នាំ​ខ្មែរ​ ដទៃ​ៗ​ទៀត​នោះទេ គឺ​ប្រើប្រាស់​រុក្ខជាតិ​ធ្វើ​ជា​ឱស​ថ​សុទ្ធសាធ ប៉ុន្តែ​មុន​ពេល​យក​ទៅ​ដាំទឹក​ផឹក អ្នកជម្ងឺ​ត្រូវ​យក​រុក្ខជាតិ​ទាំងនោះ​មក​ឱ្យ​គ្រូ​សូត្រ​បាលី​ប្រសិទ្ធី​ជា ​មុន​សិន ទើប​យក​ទៅ​ផឹក​ពូកែ​សក្តិ​សិទ្ធិ​ និង​ជា​សះស្បើយ​ជម្ងឺ​​ ហើយ​អ្វី​ដែល​ធ្វើ​ឱ្យ អ្នកស្រុកនាំ​គ្នា​ជឿជាក់​ភ្លូកទឹកភ្លូកដី​នោះ គឺ​វិធី​ព្យាបាល​ជម្ងឺ​របស់​គ្រូ​ស្រី ​ដែល​មាន​ភាព​មហស្ចារ្យ​ជាងគេ គឺ​មិន​ចាំបាច់​ពិនិត្យ ស្ទាប​ច្របាច់ ឬ​សួរនាំ​ពី​អាកា​រអ្វី​នោះ​ទេ គ្រាន់តែ​អ្នកជម្ងឺ​មក​ឈរ​ទល់​មុខ​គ្រូ មិន​ដល់​១​នាទី​ផង​នោះ គ្រូ​ក៏​ដឹង​បាន​ថា​អ្នកជម្ងឺ​នោះ​ឈឺ​អ្វី ហើយ​ត្រូវ​ប្រើ​ថ្នាំ​រុក្ខជាតិ​អ្វី​ សំរាប់​ព្យាបាល​បាត់​ទៅ​ហើយ​។

ប្រជាពលរដ្ឋ​ដែល​ធ្លាប់​បាន​ ទៅ​រក​ការ​ព្យាបាល​ពី​គ្រូ​ស្រី បារមី​អ្នក​សច្ចំ​សណ្ឋិត​នេះ​ បាន​អះអាង​ដូច​ៗ​គ្នា​ថា គ្រូ​ស្រី​ព្យាបាល​ដោយ​គ្មាន​យក​លុយកាក់ ឬ​របស់​ទំ​នឹ​ប​អ្វី​ទាំងអស់ ហើយ​ក៏គ្មាន​លក់​ថ្នាំ​រុក្ខជាតិ​អ្វី​ដែរ ពេល​ដែល​ដឹង​ថា​ អ្នកជម្ងឺ​ត្រូវ​នឹង​ថ្នាំ​រុក្ខជាតិ​អ្វី​ហើយ គ្រូ​ស្រី​ក៏​ប្រាប់ឱ្យ​អ្នកជម្ងឺ​ ឬសាច់ញាតិ​អ្នកជម្ងឺទៅ រ​កកាប់​ស្ទួ​ស​រុក្ខជាតិ​ទាំងនោះ យក​មក​ឱ្យ​គ្រូសូត្រ ផ្លុំ​ប្រសិទ្ធី​ឱ្យ រួច​ក៏​យក​ទៅ​ដាំទឹក​ផឹក​តែ​ម្តង ដោយ​គ្មាន​ទាមទារ​អ្វី​ទាំងអស់ ប៉ុន្តែ​ពេល​ដែល​អ្នកជម្ងឺ​ផឹកថ្នាំ​ជា​ហើយ ត្រូវ​យក​អង្ករដំណើប​១​កំប៉ុង ស្រា​១​កូន​ពែង និង​ធូប​៥​សសៃ មក​ទ្រាស​ឱ្យ​គ្រូ​វិញ រួច​ទើប​យក​ទៅ​បណ្តែត​ទឹក ​ចោល​នៅ​តាម​ដង​ទន្លេ​។
ពាក់​ព​ន្ធ័​នឹង​ប្រវត្តិ របស់​គ្រូ​ស្រី​ក្រមុំ​ម្នាក់​នេះ ត្រូវ​បាន​សាច់ញាតិ​ប្រាប់​ឱ្យ​ដឹង​ថា នាង​ឈ្មោះ នៅ សា​ប៉ូ អាយុ​២៣​ឆ្នាំ សព្វថ្ងៃ ​កំពុង​រស់នៅ​ជាមួយ​ ឳ​ពុក​ម្តាយ​ក្នុង​លំនៅ​ដ្ឋា​ន​មួយ​កន្លែង ដែល​ស្ថិត​ក្នុងភូមិ​ពាម​កោះ ឃុំ​ពាមរ​ក៌ ស្រុក​ពាមរ​ក៌ ខេត្តព្រៃវែង​។

ដំបូង​ឡើយ កញ្ញា នៅ សា​ប៉ូ គ្រាន់តែ​ជា​ក្មេង​ស្រី​ធម្មតា​ម្នាក់​ប៉ុណ្ណោះ ហើយ​មិន​ធ្លាប់​បាន​ទៅ​សិក្សា​វិជ្ជាពេទ្យឬក៏​រៀន​បាលី​មន្តអាគម​នៅឯណា​នោះ​ ទេ ជា​រៀងរាល់ថ្ងៃ​នាង​ នៅ​តែ​ក្នុងផ្ទះ​ធ្វើ​ការងារ​ផ្ទះ និង​ពេលទំនេរ​ខ្លះ​ៗ​នាង​ចេញ​ទៅ​លេងអុក​ជាមួយ​តា​ៗ​ក្នុងភូមិ នៅ​តាម​រោង​កាហ្វេ​ជិត​ៗ ផ្ទះ​ប៉ុណ្ណោះ​។
ប៉ុន្តែ​កាលពី​៤-៥​ខែ​មុន​នេះ ម្តាយ​របស់​នាង​បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ ហើយ​បាន​ទៅ​រក​គ្រូពេទ្យ ​ព្យាបាល​គ្រប់កន្លែង និង​ចំណាយ​លុយកាក់​ឡើង​អស់ពី​ផ្ទះ នៅ​តែ​មិនជា រហូត​ដល់​ចុង​ក្រោយ គ្រូពេទ្យ​ប្រាប់​ថា​អស់​លទ្ធភាព ​ព្យាបាល​ហើយ ឱ្យ​យក​មក​ផ្ទះ​វិញ​ទៅ ពេល​យក​មក​ផ្ទះ​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង ស្រាប់តែ​មាន​បារមី​អ្វីមួយ​មក​ខ្សឹប ​ដាក់​ត្រចៀក​នាង ប្រាប់​ឱ្យ​ជួយ​ព្យាបាល​ជម្ងឺ​អ្នកស្រុក ដោយ​បារមី​នោះ​នៅ​ ឈរ​ប្រាប់​ពីក្រោយ​ខ្នង ហើយ​ដំបូង​គឺ​ជួយ​ព្យាបាល​ម្តាយ​របស់​នាង ដោយ​ស្ទួ​ស​សំបក​ដើម​ម្កាក់​ យក​មក​ដាំទឹក​ឱ្យ​ម្តាយ​ផឹក​ បាន​តែ​២​កូន​កែវ ស្រាប់តែ​ម្តាយ​នាង​មាន​អាកា​រ​ធូរស្រាល ងើប​អង្គុយ​បាន​ និង​ទារ​ហូប​នេះ​ហូប​នោះ លុះ​ផឹក​បាន​៤-៥​ថ្ងៃ​ក៏​ជា​សះស្បើយ​ទើប ​ព័ត៌​មាន​នេះ​ល្បី​ត​ៗ​គ្នា រហូត​ភ្ញាក់ផ្អើល​អ្នកស្រុក​គ្រប់​ទីកន្លែង នាំ​គ្នា​មក​សុំ​ឱ្យ​គ្រូ​ស្រី​ជួយ​ព្យាបាល ហើយពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ចំនួន​អ្នកជម្ងឺ​ចេះ​តែ​កើត​ច្រើន​ទៅ​ៗ គិត​ចាប់ពី​ថ្ងៃ​ទី​២៣​សីហា រហូត​មក​ដល់​ថ្ងៃ​ទី​៧​កញ្ញា​នេះ គឺ​មាន​ចំនួន​រហូត​ដល់​ទៅ​ ១៤​ម៉ឺន​នាក់​ទៅ​ហើយ ហើយ​អ្នកជម្ងឺ​ទាំងនោះ​ភាគច្រើន​ ជា​មនុស្ស​នៅ​ក្នុង​ខេត្តព្រៃវែង និង​មាន​ខ្លះ​ទៀត​មក​ពី​ខេត្តស្វាយរៀង កណ្តាល និង​កំពង់ចាម​ផង​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ដោយសារ​តែ​មាន​អ្នកជម្ងឺ ​នាំ​គ្នា​មក​រក​ការ​ព្យាបាល ពី​គ្រូ​ស្រី​ច្រើន​ពេក នៅ​ព្រឹក​ថ្ងៃ​ទី​៧​ កញ្ញា​នេះ គេ​បានឃើញ​មាន​មន្ត្រី​ខាង​មន្ទីរ​សុខាភិបាល​ខេត្ត បាន​ចុះ​មក​ពិនិត្យ​ និង​សួរនាំ​គ្រូ​ស្រី​ផង​ដែរ ប៉ុន្តែ​ត្រូវ​បាន​សាច់ញាតិ​គ្រូ​ស្រី ក៏​ដូច​ជា​ក្រុម​អ្នកជម្ងឺ​ស្នើ​សុំ​ឱ្យ​គ្រូ​ស្រី​ ពិនិត្យ​ព្យាបាល​អ្នក​ជ​ម្ងឹ​ឱ្យ​អស់​សិន ទើប​ឱ្យ​គ្រូ​ស្រី​ជួប​ជាមួយ​មន្ត្រី​ជំនាញ ហើយ​គ្រូ​ស្រី​ក៏​អះអាង​ថា រីករាយ​នឹង​បំភ្លឺ​នូវ​រាល់​អ្វី​ដែល ​ខាង​មន្ត្រី​ជំនាញ​ចង់​ដឹង​ដែរ​។

ប៉ុន្តែ​នៅ​ខណៈ​ពេល​ដែល​មាន​ក្រុម ​អ្នក​សារ​ព័​ត៌​មាន​ចុះ​ ទៅ​យក​ព័​ត៌​មាន បែរជា​គ្រូ​ស្រីហាម​មិន​ឱ្យ​ ថតរូប​របស់​ខ្លួន​ទៅ​វិញ ដោយ​អះអាង​ថា មិន​ចង់ឱ្យ​ចុះ​ផ្សាយ​ព័​ត៌​មាន​នេះ​ទេ ព្រោះ​បើ​ចុះ​ផ្សាយ​ដឹងឮ ជា​សាធារណៈ​ទៅ ធ្វើ​ឱ្យ​មនុស្ស​ភ្ញាក់ផ្អើល និង​សំរុក​មកសុំ​ឱ្យជួយ​ព្យាបាល​ កាន់តែ​ច្រើន​ទៅ​ៗ នោះ​គ្រូ​ស្រី​ពិតជា​គ្មាន​បាន ​សំរាក​នោះ​ទេ​។

ដោយឡែក​លោក សេង បញ្ញា​រិ​ទ្ធិ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តព្រៃវែង បានឱ្យកោះសន្តិភាព​ដឹង​តាម​ទូរ​សព្ទ័​ថា លោក​ចាត់​ឱ្យមន្ត្រី​ជំនាញ​ចុះ​ទៅ​នោះ គឺ​ដើម្បី​ចង់​ដឹង​ថា តើ ការ​ពិនិត្យ​ព្យាបាល​របស់​គ្រូ​ស្រី​នោះ ត្រឹមត្រូវ​ទៅ​តាម​បច្ចេកទេស​ ឬ​អត់​តែ​ប៉ុណ្ណោះ ប៉ុន្តែ​ពេល​មន្ត្រី​របស់​លោក​ចុះ​ទៅ​ដល់​ ខាង​គ្រូ​ស្រី​នោះ​មិន​ព្រម​សហការ​ ជាមួយ​មន្ត្រី​ជំនាញ​ទេ​។

លោក​បាន​បញ្ជាក់​ថា តាម​ផ្លូវច្បាប់​ការ​បើក​ពិនិត្យ​ ព្យាបាល​ជម្ងឺ​របស់​គ្រូ​ស្រី​នេះ គឺ​ខុសច្បាប់ហើយ ដូច្នេះ​លោក​បាន​ផ្តល់​ ព័​ត៌​មាន​នេះ​ទៅ​ខាង​អាជ្ញាធរ​ខេត្ត​ និង​ស្រុក​ហើយ ដើម្បី​ចាត់វិធានការ ប៉ុន្តែ​ខាង​ស្រុក​ចាត់ការ ​បែប​ណា​នោះ​លោក​ នៅ​មិន​ទាន់​ដឹង​នៅឡើយ​ទេ​។​

ចំណែក​លោក ជុំ សា​មឿ​ន អភិបាលស្រុក​ពាមរ​ក៍បានឱ្យដឹង​ដែរ​ថា ចំពោះ​ករណី​នេះខាង​ស្រុក​មិន​មាន​វិធានការ​អ្វី​ទេ ព្រោះ​គ្រូ​ស្រី​ជួយ​ព្យាបាល​ជម្ងឺ​ ជូន​អ្នកស្រុក​ដោយ​ មិន​យកប្រាក់​កំ​រ៉ៃបែប​នេះ វា​គឺជា​រឿង​ល្អ ដូច្នេះ​ស្រុក​មាន​តែ​ជួយ​បង្ក​លក្ខណៈ​ងាយស្រួល និង​ចាត់ឱ្យ​សមត្ថកិច្ច​ ទៅ​ជួយ​ការពារ​សន្តិសុខ ​ថែម​ទៀត​ផងដើម្បី​កុំឱ្យ ​មាន​បញ្ហា​អ្វី​កើតឡើង​៕







☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
                 
View user profile http://www.lovekhmer.com

2 Re: Kru Srey Kromom on 7th September 2015, 11:36 pm

sreymomrith

avatar
Administrator
Administrator


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
                 
View user profile http://www.lovekhmer.com

Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum