Khmer Hot News  2015 44939

You are not connected. Please login or register

 » ♥ ~ General ~ ♥ » Khmer News » Khmer Hot News 2015

Khmer Hot News 2015

Go down  Message [Page 1 of 1]

1Khmer Hot News  2015 Empty Khmer Hot News 2015 on 15th August 2015, 3:42 am

sreymomrith

sreymomrith
Administrator
Administrator
១៥ សីហា ២០១៥ / 15 August 2015
លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភា មកពីគណបក្សសម រង្ស៊ី និងជាអ្នកជំនាញកិច្ចការព្រំដែន របស់គណបក្សសង្រេ្គាះជាតិ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង ៦:០០ ព្រឹកថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ ២០១៥នេះ។



Khmer Hot News  2015 11058522_950268908363176_2694255291701035431_n


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One Life One Love One Commitment.
Khmer Hot News  2015 Roses041 Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Roses041
View user profile http://www.lovekhmer.com

2Khmer Hot News  2015 Empty Re: Khmer Hot News 2015 on 15th August 2015, 3:48 am

sreymomrith

sreymomrith
Administrator
Administrator


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One Life One Love One Commitment.
Khmer Hot News  2015 Roses041 Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Roses041
View user profile http://www.lovekhmer.com

3Khmer Hot News  2015 Empty Re: Khmer Hot News 2015 on 15th August 2015, 3:49 am

sreymomrith

sreymomrith
Administrator
Administrator


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One Life One Love One Commitment.
Khmer Hot News  2015 Roses041 Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Roses041
View user profile http://www.lovekhmer.com

4Khmer Hot News  2015 Empty Re: Khmer Hot News 2015 on 15th August 2015, 3:52 am

sreymomrith

sreymomrith
Administrator
Administrator

នាយករដ្ឋមន្រ្តីកម្ពុជា កោតសរសើរកម្លាំង សមត្ថកិច្ច ដែលខំតាមចាប់ខ្លួន លោក ហុង សុខហួរ

Saturday, 15 August 2015


- មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល៖ ករណីលោក ហុង សុខហួរ ជាបទល្មើសជាក់ស្តែង ការចាប់ខ្លួនមិនចាំបាច់ ដកអភ័យសិទ្ធិនោះទេ

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជាមួយរូប បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥នេះថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានកោតសរសើរជាខ្លាំង ដល់កង កម្លាំងសមត្ថកិច្ចកម្ពុជា ដែលបានពុះពារទាំងយប់ តាមចាប់ខ្លួន លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាមកពី គណបក្ស សម រង្ស៊ី។
មន្រ្តីជាន់ខ្ពស់ ដដែលនេះ បានបន្តថា ការបំភ្លៃលើសន្ធិសញ្ញារបស់ លោក ហុង សុខហួរ ជាបទល្មើសជាក់ស្តែង។ ក្នុងសំណុំរឿងបទល្មើសជាក់ស្តែងបែបនេះ ការចាប់ខ្លួនមិនចាំបាច់ធ្វើការដកអភ័យឯកសិទ្ធិជាមុននោះទេ។
មន្រ្តីជាន់ខ្ពស់ ដែលមានជំនាញច្បាប់រូបនេះ ក៏បានបញ្ជាក់ផងដែរ ប្រសិនបើសមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី ចង់បញ្ឈប់ដំណើរការក្តីលើសំណុំរឿង បំភ្លៃសន្ធិសញ្ញា គឺទាមទារសំឡេង ៣/៤ តែបច្ចុប្បន្ននេះ សមាជិកព្រឹទ្ធ សភា គណបក្ស សម រង្ស៊ី មានសំឡេងត្រឹមតែ ១/៥ប៉ុណ្ណោះ។
សូមបញ្ជាក់បន្ទាប់ពីការព្យាយាមលាក់ខ្លួនពីរថ្ងៃ នៅក្រោយការប្រកាសឲ្យតាមចាប់ខ្លួនពីសំណាក់សម្តេចតេជោ ហ៊ុន សែន នោះ លោក ហុង សុខហួរ ត្រូវបានកម្លាំងចាប់ខ្លួននៅម៉ោង ៦ព្រឹកមិញនេះ នៅក្នុងភូមិគ្រឹះរបស់លោក តាមបណ្តោយផ្លូវ ២០១១ ភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ក្រោយចាប់ខ្លួន លោក ហុង សុខ ហួរ ត្រូវបានបញ្ជូនខ្លួនភ្លាមៗទៅកាន់សាលាដំបូងរាជធានីភ្នំពេញផងដែរ៕

សមាជិកព្រឹទ្ធសភា មកពីគណបក្សសម រង្ស៊ី ត្រូវបានសមត្ថកិច្ចចាប់ខ្លួន

Posted by Dap_News_Website on Friday, August 14, 2015
Khmer Hot News  2015 SR-242
Khmer Hot News  2015 SR-243
Khmer Hot News  2015 SR-244


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One Life One Love One Commitment.
Khmer Hot News  2015 Roses041 Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Roses041
View user profile http://www.lovekhmer.com

5Khmer Hot News  2015 Empty Re: Khmer Hot News 2015 on 15th August 2015, 3:57 am

sreymomrith

sreymomrith
Administrator
Administrator

លោក ហុង សុខហួរ ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅកាន់តុលាការ

Saturday, 15 August 2015


ភ្នំពេញ៖ សមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី លោក ហុង សុខហួរ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួនបាន ហើយ នៅម៉ោង ៦៖០០នាទីព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥នេះ នៅក្នុងភូមិគ្រឹះរបស់លោកតាមបណ្តោយផ្លូវ ២០១១ ភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខក្រោយរត់គេចខ្លួនអស់ រយ:ពេល ២ថ្ងៃមកនេះ។ ក្រោយ ការឃាត់ខ្លួន សមាជិកព្រឹទ្ធសភារូបនេះ ក៏ត្រូវបានបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ភ្លាមៗផងដែរ។ នេះបើតាមការបញ្ជាក់របស់ លោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ។
សូមបញ្ជាក់ថា មុននិងឈានដល់ការឃាត់ខ្លួននាព្រឹកនេះ កម្លាំងនគរបាលរាជធានីភ្នំពេញ បានធ្វើការឡោមព័ទ្ធ ភូមិគ្រឹះ របស់លោក ហុង សុខហួរ ពេញមួយរាត្រីមកហើយ។
ការឃាត់ខ្លួនលោក ហុង សុខហួរ បានធ្វើឡើងបន្ទាប់ពីលោកបានធ្វើការអត្ថាធិប្បាយ អមដោយការកាត់តអក្សរ ផងដែរ ដោយបំភ្លៃទៅលើសន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ១៩៧៩ ស្តីពីការបោះបង្គោលព្រំដែនរវាងកម្ពុជា-វៀត ណាម ត្រង់មាត្រា៤។ ជាមួយនិងការនិយាយដោយផ្ទាល់ អមដោយអក្សរផងដែរនោះ លោក ហុង សុខហួរ បាន ធ្វើការបកស្រាយមាត្រា៤ នៃសន្ធិសញ្ញានេះថា ...ភាគីទាំងនឹងធ្វើកិច្ចចរចា ដើម្បីចុះហត្ថលេខាសម្រាប់រំលាយ ព្រំដែនជាតិប្រទេសទាំងពីរ...។
ការបកស្រាយរបស់លោក ហុង សុខហួរ គឺបានផ្ទុយពីខ្លឹមសារដើមទាំងស្រុង។ ខ្លឹមសារដើមមាត្រា៤ នៃសន្ធិ សញ្ញាបំពេញបន្ថែមនេះ បានបញ្ជាក់ថា ភាគីទាំងពីរនឹងចរចាគ្នា ដើម្បីចុះហត្ថលេខាលើសន្ធិសញ្ញាមួយកំណត់ នូវព្រំដែនរដ្ឋរវាងប្រទេសទាំងពីរ លើមូលដ្ឋាន ខ្សែព្រំដែននាពេលបច្ចុប្បន្ននេះ ហើយប្តេជ្ញាចិត្តកសាងខ្សែព្រំដែន នោះ ទៅជាខ្សែព្រំដែនសន្តិភាព មិត្តភាពដ៏យូរអង្វែងរវាងប្រទេសទាំងពីរ។
ក្រោយការព្យាយាមធ្វើការអត្ថាធិប្បាយបំភ្លៃ ពីសំណាក់ លោក ហុង សុខហួរ ដោយបង្ហោះជាសាធារណៈតាម ទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិផងដែរនោះ សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី១៣ ខែសីហា ក្នុងឱកាសអញ្ជើញជាអធិបតី ចែកសញ្ញាបត្រ ដល់និស្សិត បានចេញបញ្ជា និងព្រមានឲ្យចាប់ខ្លួនសមាជិកព្រឹទ្ធសភារូបនេះភ្លាមៗផងដែរ ហើយប្រកាសមិនឲ្យមានការអន្តរាគមន៍ពីបណ្តា ស្ថានទូតនានានៅកម្ពុជា។ សម្តេច បានហៅការបំភ្លៃសន្ធិសញ្ញា របស់លោក ហុង សុខហួរ គឺជាអំពើក្បត់ជាតិ ដ៏ ធ្ងន់ធ្ងរ៕

សមាជិកព្រឹទ្ធសភា មកពីគណបក្សសម រង្ស៊ី ត្រូវបានសមត្ថកិច្ចចាប់ខ្លួន

Posted by Dap_News_Website on Friday, August 14, 2015
Khmer Hot News  2015 11892304_666699646800395_5392668826626984396_o
Khmer Hot News  2015 11894567_666699643467062_3568691841288721328_o
Khmer Hot News  2015 11864759_666699650133728_3778855865390116187_o


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One Life One Love One Commitment.
Khmer Hot News  2015 Roses041 Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Roses041
View user profile http://www.lovekhmer.com

6Khmer Hot News  2015 Empty Re: Khmer Hot News 2015 on 15th August 2015, 4:05 am

sreymomrith

sreymomrith
Administrator
Administrator

រហូតដល់ ម៉ោង២យប់, កម្លាំងសមត្ថកិច្ច នៅបន្តឡោមព័ទ្ធ ផ្ទះចំនួន២ កន្លែង ដើម្បីចាប់ខ្លួន លោក ហុង សុនហួរ

Saturday, 15 August 2015


ភ្នំពេញ៖គិតត្រឹមម៉ោង២៖០០នាទីយប់ ចូលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ កម្លាំងសមត្ថកិច្ចជាច្រើននាក់ បាននឹងកំពុង ឡោមព័ទ្ធ នៅផ្ទះចំនួន២កន្លែងដដែល ដោយមួយកន្លែង ស្ថិតនៅសង្កាត់ចោមចៅ ជាផ្ទះរបស់តំណាងរាស្រ្ត ម៉ែន សុថាវរិន្រ្ទ និងផ្ទះមួយកន្លែងទៀត នៅសង្កាត់ភ្នំពេញថ្មី ជាផ្ទះរបស់លោក យន្ត ថារ៉ូ តំណាងរាស្រ្តខេត្ត បន្ទាយមានជ័យ។
ប៉ូលិសនៅកន្លែងឡោមព័ទ្ធបាននិយាយប្រាប់ឲ្យដឹងថា នឹងបន្តធ្វើការនៅពេលព្រឹក វេលាម៉ោង៦ ថ្ងៃសៅរ៍។
សូមជំរាបថា នៅរាត្រីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥នេះ កម្លាំងនគរបាលរាជធានីភ្នំពេញជាង១០០នាក់ បាននឹង កំពុងឡោមព័ទ្ធ ផ្ទះ២កន្លែង ដើម្បីចាប់ លោក ហុង សុខហួរ, ស្របពេលនោះលោក ហុង សុខហួរ បានប្រកាស លិខិតរបស់ខ្លួនតាមរយៈ Facebook របស់លោក សម រង្ស៊ី ថា នឹងចូលខ្លួនបំភ្លឺនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥ខាងមុខនេះ ជុំវិញការចោទប្រកាន់ ទៅលើរូបលោកថា បានក្លែងសន្ធិសញ្ញាឆ្នាំ១៩៧៩ ៕
Khmer Hot News  2015 CH-00450
Khmer Hot News  2015 CH-00451
Khmer Hot News  2015 CH-00452
Khmer Hot News  2015 11884090_666606240143069_4552806375536637646_o
Khmer Hot News  2015 CH-00453
Khmer Hot News  2015 CH-00454
Khmer Hot News  2015 CH-00455
Khmer Hot News  2015 CH-00456
Khmer Hot News  2015 CH-00457


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One Life One Love One Commitment.
Khmer Hot News  2015 Roses041 Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Roses041
View user profile http://www.lovekhmer.com

7Khmer Hot News  2015 Empty Re: Khmer Hot News 2015 on 15th August 2015, 9:50 am

sreymomrith

sreymomrith
Administrator
Administrator

ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង៖ លោក អាំង មាលតី បានប្រព្រឹត្តពុករលួយ ថ្នូរនឹងរថយន្ត Audi ១គ្រឿង ដើម្បីសម្រេចឱ្យ ថៅ ថាវី នៅក្រៅឃុំ

Saturday, 15 August 2015


ភ្នំពេញ៖ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ឱ្យដឹងថា លោក អាំង មាលតី អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញ ដែលអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួនម្សិលមិញនោះ គឺមានការពាក់ព័ន្ធនឹង អំពើពុករលួយ ដែលសម្រេចឱ្យឈ្មោះ ថៅ ថាវី នៅក្រៅឃុំបណ្តោះអាសន្ន ជាថ្នូរនឹងការទទួលយករថយន្ត Audi មួយគ្រឿង ។
លោកទេសរដ្ឋមន្រ្តី បានឱ្យដឹងថា ក្រោយពីសាកសួរនៅអង្គភាពប្រឆាំងអំពើពុករលួយ អស់រយៈពេល១ថ្ងៃ នៅរសៀលនេះ ACU បានរកឃើញថា ចម្លើយរបស់លោក អាំង មាលតី មានភាពគ្រប់គ្រាន់សម្រាប់ឱ្យ ACU ចោទប្រកាន់ពីបទ វីតិក្រម ដែលជាបទល្មើស ពុករលួយមួយដែរ ជាមួយនឹងឈ្មោះ ថៅ ថាវី ដែលកន្លងមក ធ្លាប់ត្រូវបានចោទប្រកាន់ ពាក់ព័ន្ធនឹងគ្រឿងញៀន ។
លោកថា វីតិក្រមនេះ ពាក់ព័ន្ធជាមួយនឹងឡាន Audi មួយគ្រឿងរបស់ឈ្មោះ ថៅ ថាវី គឺថៅ ថាវី ហ្នឹងគេចោទថា រឿងគ្រឿងញៀន ប៉ុន្តែមិនមែនទេណា ហើយថ្ងៃ៨(សីហា) កន្លងមកតុលាការបានកាត់ក្តីរឿង ថៅ ថាវី ហើយប្រគល់ឡានឱ្យវិញហើយ ដែលឡានមួយនេះ ត្រូវបានលោក អាំង មាលតី គាត់យកពីថៅ ថាវី ជាថ្នូនឹងការដោះលែង បណ្តោះអាសន្នដល់លោក ថៅ ថាវី ។
លោក អាំង មាលតី អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញ ដែលត្រូវបានដកចេញពីតំណែង កាលពីខែកុម្ភៈ ឆ្នាំ២០១៥ ត្រូវបានចាប់ខ្លួន ដោយអង្គភាពប្រឆាំងអំពើពុករលួយ កាលពីវេលាថ្ងៃត្រង់ កាលពីម្សិលមិញ។ លោក ឱម យ៉ិនទៀង បានឱ្យដឹងថា ACU នឹងបញ្ជូនលោក អាំង មាលតី ទៅតុលាការ នៅរសៀលថ្ងៃស្អែកនេះ បន្ទាប់ពីឃាត់ខ្លួនអស់រយៈពេល៤៨ម៉ោង ៕
Khmer Hot News  2015 That-0369


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One Life One Love One Commitment.
Khmer Hot News  2015 Roses041 Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Roses041
View user profile http://www.lovekhmer.com

8Khmer Hot News  2015 Empty Re: Khmer Hot News 2015 on 15th August 2015, 9:52 am

sreymomrith

sreymomrith
Administrator
Administrator

លោក អាំង មាលតី ត្រូវបានឃាត់ខ្លួន នៅអង្គភាព ACU

Saturday, 15 August 2015


ភ្នំពេញ៖ លោក ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី និងជាប្រធានអង្គភាព ប្រឆាំងអំពើ ពុករលួយ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃសៅរ៍ទី១៥ ខែសីហា ឆ្នាំ២០១៥ នេះថា លោក អាំង មាលតី អតីតប្រធានតុលាការ រាជធានីភ្នំពេញ ត្រូវបានឃាត់ខ្លួន កាលពីថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០១៥ ម្សិលមិញ វេលាម៉ោង១២ ថ្ងៃត្រង់ នៅអង្គភាព ប្រឆាំងអំពើពុករលួយ ACU ផ្ទាល់តែម្ដង។
លោក ឱម យ៉ិនទៀង បានបញ្ជាក់ទៀតថា តាមច្បាប់អង្គភាពប្រឆាំងអំពើពុករលួយ អាចឃាត់ខ្លួនបាន៤៨ម៉ោង៕
Khmer Hot News  2015 Hour-01279


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One Life One Love One Commitment.
Khmer Hot News  2015 Roses041 Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Roses041
View user profile http://www.lovekhmer.com

9Khmer Hot News  2015 Empty Re: Khmer Hot News 2015 on 15th August 2015, 9:57 am

sreymomrith

sreymomrith
Administrator
Administrator

ខណៈនេះ សមត្ថ​កិច្ច​បញ្ជូន​លោក​ហុង សុខហួរ ចេញពី​ស្នង​ការ​ឆ្ពោះទៅតុលាការ​ហើយ​



ងៃសៅរ៏ ទី១៥ ខែសីហា ឆ្នាំ២០១៥ ម៉ោង ១៤:៤២
រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍​បានឱ្យ​ដឹងថា ខណៈពេលនេះវេលាម៉ោង០២ និង​២០នាទី​រសៀល​ថ្ងៃទី​១៥ សីហា ២០១៥​ ​​លោក​ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា ត្រូវ​បាន​បញ្ជូន​មក​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ហើយ ដោយគេ​ឃើញ​មាន​​​​រថយន្ត​របស់​អគ្គ​ស្នង​ការ​​ចំនួន​៤​គ្រឿង​ ​បានបើក​អម​​រថ​យន្ត​​​របស់​លោក​ផងដែរ ។


Khmer Hot News  2015 75b903dc-204b-4db3-81eb-ae98f791b810


Khmer Hot News  2015 169205ab-8eef-47bf-9486-63b1ba81658b


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One Life One Love One Commitment.
Khmer Hot News  2015 Roses041 Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Roses041
View user profile http://www.lovekhmer.com

10Khmer Hot News  2015 Empty Re: Khmer Hot News 2015 on 15th August 2015, 10:36 pm

sreymomrith

sreymomrith
Administrator
Administrator

លោក ហុង សុខហួរ ត្រូវ​បញ្ជូន​ទៅកាន់​ស្នងការ​ដ្ឋាន​នគរបាល​វិញ ហើយនឹង​បន្ត​សួរ​នាំនៅ​ថ្ងៃ​ស្អែក​ទៀត

Saturday, 15 August 2015


ភ្នំពេញ៖ មន្ត្រីតុលាការក្រុងភ្នំពេញ បានថ្លែងប្រាប់ឲ្យដឹងថា លោក ហុង សុខហួរ នៅម៉ោង ៧៖១៥នាទីយប់ថ្ងៃទី១៥ ខែសីហានេះ ត្រូវបានបញ្ជូនទៅកាន់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញវិញ ហើយនឹងបន្តសួរនាំនៅថ្ងៃស្អែកបន្តទៀត បន្ទាប់ពីបានសាកសួរ អស់ជាច្រើនម៉ោង នៅល្ងាចថ្ងៃសៅរ៍នេះ។
លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភា គណបក្ស សម រង្ស៊ី ត្រូវបានកម្លាំងនគរបាល ចាប់ខ្លួន នៅវេលាម៉ោង ៦៖០០នាទីព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥នេះ នៅក្នុងភូមិគ្រឹះលេខ១០៦A ផ្លូវ២០១១ ភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ក្រោយរត់គេចខ្លួន អស់រយ:ពេល២ថ្ងៃមកនេះ៕


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One Life One Love One Commitment.
Khmer Hot News  2015 Roses041 Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Roses041
View user profile http://www.lovekhmer.com

11Khmer Hot News  2015 Empty Re: Khmer Hot News 2015 on 15th August 2015, 10:39 pm

sreymomrith

sreymomrith
Administrator
Administrator
Aug 15,2015



☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One Life One Love One Commitment.
Khmer Hot News  2015 Roses041 Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Roses041
View user profile http://www.lovekhmer.com

12Khmer Hot News  2015 Empty Re: Khmer Hot News 2015 on 17th August 2015, 9:51 pm

sreymomrith

sreymomrith
Administrator
Administrator
Aug 17,2015



បំផ្ទុះគ្រាប់បែក កណ្តាលក្រុងបាងកក៖ អ្នកស្លាប់កើនដល់ ២៧នាក់ ជនបរទេស ៤នាក់

Monday, 17 August 2015


បាងកក៖ ទីភ្នាក់ងារព័ត៌មាន Reuter បានចេញផ្សាយឲ្យដឹងថា អ្នកស្លាប់ ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកនៅក ណ្តាលក្រុងបាងកក បានកើនដល់ ២៧នាក់ហើយ ក្នុងនោះ ៤នាក់ជាជនបរទេស ដោយឡែកអ្នករងរបួសមាន ចំនួន ៨០នាក់។
អ្នកស្លាប់មានជនជាតិថៃ ១០នាក់, ចិន ០១នាក់ និងហ្វីលីពីន ០១នាក់ ខណៈដែលអ្នកស្លាប់ ១៥នាក់ផ្សេងទៀត នៅមិនទាន់ស្គាល់អត្តសញ្ញាណ។ ក្នុងចំណោមអ្នកស្លាប់ ២៧នាក់ មាន ១០នាក់ប្រុស, ១៧នាក់ជាស្ត្រី។ ដោយ ឡែកអ្នករងរបួសវិញ ភាគច្រើនជាជនជាតិចិន និងតៃវ៉ាន់។
ពាក់ព័ន្ធករណីនេះ រដ្ឋមន្ត្រីការពារជាតិថៃ លោក Prawit Wongsuwon បានថ្លែងឲ្យដឹងថា គោលដៅ នៃការបំផ្ទុះ គ្រាប់បែកនេះគឺ ជនបរទេស ជាពិសេស គឺភ្ញៀវទេសចរបរទេសតែម្ដង។
Khmer Hot News  2015 ST-030
Khmer Hot News  2015 ST-031
Khmer Hot News  2015 ST-032
Khmer Hot News  2015 ST-033


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One Life One Love One Commitment.
Khmer Hot News  2015 Roses041 Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Roses041
View user profile http://www.lovekhmer.com

13Khmer Hot News  2015 Empty Re: Khmer Hot News 2015 on 17th August 2015, 9:52 pm

sreymomrith

sreymomrith
Administrator
Administrator

នាយករដ្ឋមន្រ្តីថៃ ប្រកាសដាក់ ប្រទេសក្នុងភាព មានអាសន្ន បិទសាលារៀន និងអគារពាណិជ្ជកម្ម

Monday, 17 August 2015


បាងកក៖ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូឆា បានប្រកាសដាក់ប្រទេសរបស់ខ្លួនទៅក្នុងភាពមានអាសន្ន បន្ទាប់ពីមានការបំផ្ទុះគ្រាប់បែកនៅម៉ោងប្រមាណ ៧ និង៣៥នាទីយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥នេះ។ នេះ បើយោងតាមការចេញផ្សាយរបស់បាងកកប៉ុស្តិ៍។
ក្រៅពីការប្រកាសដាក់ប្រទេសក្នុងភាពមានអាសន្នហើយនោះ លោក ប្រាយុទ្ធ ក៏បានប្រកាសបិទសាលារៀន និង មណ្ឌលពាណិជ្ជកម្មធំៗមួយចំនួនផងដែរ នៅថ្ងៃទី១៨ ខែសីហា ស្អែកនេះ។
ជាមួយនិងហេតុការណ៍បំផ្ទុះគ្រាប់បែកនេះ រដ្ឋមន្រ្តីការបរទេសអ៊ីស្រាអែល ប្រចាំក្រុងបាងកក ក៏បានចេញមកបញ្ជាក់ថា ការបំផ្ទុះគ្រាប់បែកនេះ មិនបានបណ្តាលឲ្យជនជាតិអ៊ីស្រាអែលក្នុងក្រុងបាងកករងរបួស ឬស្លាប់នោះទេ។
សូមបញ្ជាក់ថា ការបំផ្ទុះគ្រាប់បែកនៅកណ្តាលក្រុងបាងកក ក្នុងតំបន់បទូណាមនេះ មានមនុស្ស ១៥នាក់ បាន ស្លាប់ និង៨០នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល ក្នុងនោះភាគច្រើនជាជនទេសចរណ៍បរទេស។
ក្រោយពីកើតមានករណីផ្ទុះគ្រាប់មានសេចក្ដីរាយការណ៍ថា បានប្រទះឃើញឧបករណ៍សង្ស័យចំនួន ២ផ្សេង ទៀត នៅកន្លែងចំណងរថភ្លើងលើអាកាស BTS Skytrain ដែលមានចម្ងាយប្រមាណ ៣០ម៉ែត្រ ពីកន្លែងកើត ហេតុ។ ពាក់ព័ន្ធនឹងករណីនេះ ត្រូវបានអ្នករាយការណ៍ព័ត៌មានកាសែតបាងកកប៉ុស្ដិ៍ លើកឡើងថា ដូចគ្នាទៅនឹង ការបំផ្ទុះគ្រាប់បែកនៅអ៊ីរ៉ាក់ និង នៅអាហ្វហ្គានីស្ថាន៕
Khmer Hot News  2015 ST-028


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One Life One Love One Commitment.
Khmer Hot News  2015 Roses041 Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Roses041
View user profile http://www.lovekhmer.com

14Khmer Hot News  2015 Empty Re: Khmer Hot News 2015 on 17th August 2015, 9:55 pm

sreymomrith

sreymomrith
Administrator
Administrator

ទស្សនា Skype News ផ្សាយផ្ទាល់ ពីកន្លែងបំផ្ទុះគ្រាប់បែក នៅកណ្តាលក្រុងបាងកក

Monday, 17 August 2015


Khmer Hot News  2015 ST-025
Khmer Hot News  2015 ST-026
Khmer Hot News  2015 ST-027


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One Life One Love One Commitment.
Khmer Hot News  2015 Roses041 Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Roses041
View user profile http://www.lovekhmer.com

15Khmer Hot News  2015 Empty Re: Khmer Hot News 2015 on 17th August 2015, 9:57 pm

sreymomrith

sreymomrith
Administrator
Administrator

បំផ្ទុះគ្រាប់បែក កណ្តាលក្រុងបាងកក៖ អ្នកស្លាប់កើនដល់ ១៥នាក់ របួស ៨០នាក់ ភាគច្រើនជាជនបរទេស

Monday, 17 August 2015


បាងកក៖ ព័ត៌មានបាងកកប៉ុស្តិ៍ បានចេញផ្សាយថា រហូតដល់ម៉ោង ៨ និង ៣០នាទីយប់ថ្ងៃទី១៧ ខែសីហា នេះ មនុស្សរហូតដល់ ១៧នាក់ហើយ បានស្លាប់នៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែក កណ្តាលក្រុងបាងកក នៅតំបន់ប ទូណាម ខណៈមនុស្ស ៣០នាក់ផ្សេងទៀត បានរងរបួសធ្ងន់-ស្រាល ក្នុងនោះភាគច្រើនជាជនបរទេស។
បំផ្ទុះគ្រាប់បែក នៅកណ្តាលក្រុងបាងកក ក្បែរតំបន់បទូណាម
បំផ្ទុះគ្រាប់បែក នៅកណ្តាលក្រុងបាងកក សម្លាប់មនុស្ស ១៥នាក់ស្លាប់ និង៨០នាក់រងរបួស។
Posted by Dap_News_Website on Monday, August 17, 2015
Khmer Hot News  2015 ST-025
Khmer Hot News  2015 ST-024
Khmer Hot News  2015 ST-019
Khmer Hot News  2015 ST-020
Khmer Hot News  2015 ST-021
Khmer Hot News  2015 ST-022
Khmer Hot News  2015 ST-023
Khmer Hot News  2015 ST-026
Khmer Hot News  2015 ST-027
Khmer Hot News  2015 ST-028
Khmer Hot News  2015 ST-029


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One Life One Love One Commitment.
Khmer Hot News  2015 Roses041 Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Roses041
View user profile http://www.lovekhmer.com

16Khmer Hot News  2015 Empty Re: Khmer Hot News 2015 on 17th August 2015, 9:59 pm

sreymomrith

sreymomrith
Administrator
Administrator

សម្តេចតេជោ ហ៊ុន សែន៖ លោក សម រង្ស៊ី និងសកម្មជនជា មេចោរ-កូនចោរ ទើបបានចេញសារភាព

Monday, 17 August 2015


ភ្នំពេញ៖ ៩ម៉ោងក្រោយពីការថ្លែងរបស់លោក សម រង្ស៊ី មេដឹកនាំគណបក្សសង្រ្គោះជាតិថា ឈប់ចាក់ក្រឡេករ ដ្ឋាភិបាល ហើយប្តូរយុទ្ធសាស្រ្តរិះគន់រាជរដ្ឋាភិបាល ប្រយោជន៍ជ្រោមជ្រែងឲ្យសកម្មជន១៥ ដែលកំពុងជាប់ឃុំ នៅក្នុងពន្ធនាគារព្រៃស បាននៅក្រៅឃុំ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រតិ កម្មតបធ្ងន់ៗ ដោយបានហៅលោក សម រង្ស៊ី និង សកម្មជន ដែលបានចេញសកម្មភាពប្រឆាំងទៅលើរដ្ឋាភិបាល នាពេលកន្លងទៅថា ជាមេចោរ និងកូនចោរ បានចេញមកសារភាពហើយ។
សម្តេចតេជោ ហ៊ុន សែន បានប្រាប់ទៅលោក សម រង្ស៊ី និងថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិថា បើចង់ឲ្យវប្បធម៌ សន្ទនា មានភាពល្អប្រសើរឡើងវិញ លោក សម រង្ស៊ី និងថ្នាក់ដឹកនាំគណបក្សនេះ ត្រូវធ្វើការជួសជុល កែលំអរឲ្យ រដ្ឋាភិបាលវិញ នៅគ្រប់សកម្មភាព នៃទង្វើរបស់ខ្លួន ដែលបានប្រព្រឹត្តមកលើរាជរដ្ឋាភិបាលនាពេលកន្លងមក។
នៅក្នុងកិច្ចសម្ភាសន៍ដ៏ពិសេសតាមទូរស័ព្ទលោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅវេលាម៉ោង ៧ និង៣០នាទីយប់ថ្ងៃចន្ទ ទី១៧ ខែសីហា ឆ្នាំ២០១៥ សម្តេចបានមាន ប្រសាសន៍ថា ក្រុមចោរ ដែលបំផ្លាញស្ថេរភាពកន្លងទៅ គឺបានចេញមុខសារភាពហើយ គឺលោក សម រង្ស៊ី និង គណបក្សរបស់គាត់ ហៅថា ក្រុមចោរ ហើយអ្នក ដែលបង្កអស្ថេរភាព គឺលោក សម រង្ស៊ី និងគណបក្សរបស់គាត់ ដែលតែងតែចាក់ពីក្រោយខ្នងចំពោះរាជរដ្ឋាភិបាល។
ទង្វើបែបនេះ សម្តេចតេជោ ធ្លាប់បានហៅថា ចាប់ដៃ ជាន់ជើង ដោយប្រើប្រាស់វប្បធម៌សន្ទនា ដើម្បីបំផ្លាញរាជរដ្ឋាភិ បាល។
សម្តេចតេជោ បានបន្តថា អីចឹង ដើម្បីជម្រះមន្ទិលសម្រាប់គណបក្សប្រជាជន សម្រាប់សម្តេចតេជោ សម្រាប់រាជ រដ្ឋាភិបាល គណបក្សសម រង្ស៊ី ក៏ដូចជា សម រង្ស៊ី ខ្លួនឯងផ្ទាល់ ត្រូវកែគ្រប់ចំណុចដែលខ្លួនបានធ្វើអំពើទុច្ចរិត មក ដល់សម្តេចនាយកមកលើរាជរដ្ឋាភិបាល និងមកលើគណបក្សប្រជាជន អាហ្នឹងទើបវប្បធម៌សន្ទានអាចដើរទៅមុខ បាន, ព្រោះថ្ងៃនេះមេចោរបានចេញសារភាព។
ខ្ញុំបាទ សយ សុភាព សូមគោរពថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានអនុញ្ញាតផ្តល់កិច្ចសម្ភាសន៍តាមទូរស័ព្ទ។
Khmer Hot News  2015 ST-018
ប្រវត្តិរឿង៖
លោក សម រង្ស៊ី ថា ឈប់ចាក់ចង្កេះ រាជរដ្ឋាភិបាល
លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានថ្លែងថា លោកអាចនឹងបញ្ឈប់ ការឆ្កឹះរឿងរស៊ើប របស់រាជរដ្ឋា ភិបាល ដើម្បីភាពចំណេញនយោបាយ ដោយសមស្របទាំងសង្ខាងរបស់គណបក្សទាំងពីរ។ លោក សម រង្ស៊ី បានប្រាប់អ្នកកាសែតបែបនេះ នៅក្នុងសន្និសីទខ្លីមួយ បន្ទាប់ ពីចុះសួរសុខទុក្ខសកម្មជន និងមន្រ្តីគណបក្សសង្រ្គោះជាតិ ដែលជាប់ឃុំ នៅក្នុងពន្ធនាគារព្រៃស នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៥នេះ។
លោក សម រង្ស៊ី បាននិយាយថា កន្លងមកនៅពេលគណបក្សសង្រ្គោះជាតិ ចាក់ចង្កេះដោយឆ្កឹះរឿង រសើបរបស់រដ្ឋាភិបាល សភាពការណ៍នយោបាយ នៅក្នុងប្រទេសហាក់មានភាពតានតឹង ដូចជាមាន ការចាប់ខ្លួនសកម្មជនជាដើម ហើយបញ្ចប់មកវិញនូវការចរចា ដោយសម្បទានគ្នាទៅវិញទៅមក។ ប៉ុន្តែនៅពេលដែល អ្នកសារព័ត៌មានសួរថា តើការចាប់ខ្លួនសកម្មជនលើកនេះ នឹងមានការសម្បទាន អ្វីខ្លះ នៅក្នុងការចរចារបស់គណបក្សទាំងពីរ លោក សម រង្ស៊ី និយាយថា ប្រហែលជាត្រូវបញ្ឈប់ការ ចាក់ចង្កេះគ្នា។
លោក សម រង្ស៊ី បានឆ្លើយយ៉ាងដូច្នេះថា សម្បទានប្រហែលជាឈប់ចាក់ក្រឡេកគ្នា... គ្រប់រឿងអ្វីៗ ទាំងអស់ ពី ព្រោះជួន កាលយើងមិនត្រូវ មកនិយាយជាសាធារណៈ ជួនណាវាខូចការណ៍វិញ មិនទាន់ បានការណ៍ផង ការងារកំពុងតែធ្វើមិនទាន់បានសម្រេចផង ហើយយើងយកមកនិយាយជាសាធារណៈ មកលាតត្រដាង មានខុសមានត្រូវបែកផុកបែកម៉ាំ គឺអត់មានចំណេញ ប៉ុន្តែបើយើងធ្វើការជាមួយគ្នា បង្ហាញឯកសារទៅវិញទៅមក បង្ហាញគំនិតរបស់យើង គួបផ្សំគ្នាទៅ គំនិតមកពីខ្មែរដូចគ្នា គំនិតខ្មែរ ទាំងអស់ ដើម្បីការពារប្រយោជន៍ប្រទេសជាតិទាំងអស់គ្នា បើធ្វើតាមរបៀបហ្នឹងវាមានប្រសិទ្ធភាពជាង ហើយមិនមានការប៉ះទង្គិចគ្នា ដែលនាំឱ្យមានការសោកស្តាយ៕
Khmer Hot News  2015 K-5698


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One Life One Love One Commitment.
Khmer Hot News  2015 Roses041 Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Roses041
View user profile http://www.lovekhmer.com

17Khmer Hot News  2015 Empty Re: Khmer Hot News 2015 on 17th August 2015, 10:16 pm

sreymomrith

sreymomrith
Administrator
Administrator

លោក ផៃ ស៊ីផាន ការឈរចាក់ក្រឡេក រាជរដ្ឋាភិបាល គឺជាការសារភាព ក្នុងយុទ្ធនាការ និយាយល្អ និងសកម្មភាពផ្ទុយ

Monday, 17 August 2015


ភ្នំពេញ៖ បន្ទាប់ពីលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានថ្លែងនៅពេលចុះសួរសុខទុក្ខ សកម្មជន និងមន្រ្តីគណបក្សសង្រ្គោះជាតិ ដែលជាប់ឃុំ នៅក្នុងពន្ធនាគារព្រៃស នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៥នេះថា លោកអាចនឹងបញ្ឈប់ការចាក់ក្រឡេករាជរដ្ឋាភិបាល ដើម្បីភាពចំណេញនយោបាយ ដោយសមស្របទាំងសង្ខាងរបស់គណបក្សទាំងពីរនោះ,
ឆ្លើយតបនឹងការលើកឡើងរបស់លោក សម រង្ស៊ី, អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន បានបញ្ចេញទស្សនៈ និងលើកឡើង នៅរសៀលថ្ងៃទី១៦ ខែសីហានេះ យ៉ាងដូច្នេះថា ពុំមានកម្តៅនយោបាយ នៅក្នុងបច្ចុប្បន្ននេះទេ ត្បិតគណបក្ស CPP និងCNRP ប្តេជ្ញាពង្រឹងនយោបាយប្រជាធិបតេយ្យ និងនីតិរដ្ឋ។ ឯ.ឧ សម រង្ស៊ី ឯ.ឧ គង់ គាំ និង ឯ.ឧ អេង ឆៃអ៊ាង មានបំណង និងស្វែងរកការសុំ អភ័យទោស ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ដែលខុសដែនសមត្ថកិច្ចនៅក្នុងដំណាក់កាលនេះ។ សេចក្តីសង្ឃឹមរបស់ ឯ.ឧ សម រង្ស៊ី ដែលបានថ្លែង នៅពេលថ្មីៗនេះគឺជាការលើកទឹកចិត្តដល់សមាជិក សមាជីកាបក្ស ជាពិសេសអ្នកដែលកំពុង ស្ថិតនៅក្នុងពន្ធនាគារតែប៉ុណ្ណោះ។ ក៏ប៉ុន្តែសំដីរបស់ប្រធានបក្សរូបនេះ ក្រៅពីការលើកទឹកចិត្ត គឺកំពុងតែពង្រឹងបន្ថែមនូវសកម្មភាព ប្រឆាំង និងច្បាប់ ប្រឆាំងសណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជា សណ្តាប់ធ្នាប់នយោបាយនៅក្នុងសង្គមប្រជាធិប តេយ្យ និងតម្លៃនៃសិទ្ធិ និងប្រសិទ្ធិភាពនូវការសម្តែងមតិប្រឆាំង។
លោក ផៃ ស៊ីផាន បានបញ្ជាក់ធ្ងន់ថា ការឈប់ចាក់ក្រឡេក រាជរដ្ឋាភិបាល ឬ CPP ដែលជាពាក្យ របស់ ឯ.ឧ សម រង្ស៊ី ផ្តល់ដល់អ្នកសារព័ត៌មាន គឺជាការសារភាពរបស់ថ្នាក់ដឹកនាំរូបនេះ ក្នុងយុទ្ធនាការ និយាយល្អផង និងសកម្មភាពផ្ទុយ គឺញុះញ៉ង់បំផុសបំផុលប្រឌិត និងវាយប្រហារបង្កើតឲ្យមានកំហឹង ឬចលនាប្រឆាំងនិងស្ថាប័ន ឬនីតិរដ្ឋ។
នីតិរដ្ឋដាច់ខាតមិនអនុញ្ញាត ឲ្យយករឿងប្រទេសជាតិ មកជាការចំអកឡកឡើយនោះទេ។ តើមានជនប៉ុន្មាននាក់ដែលរងគ្រោះពីនយោបាយដ៏ ស្មោគគ្រោកនេះ ទាំងនៅក្នុងគុក ទាំងរត់ចោលស្រុក?
រាជរដ្ឋាភិបាល និង CPP មិនគ្រាន់តែជាមូលដ្ឋាននៃការស់រានមានជីវិតរបស់ប្រជាពលរដ្ឋ និងប្រជាជាតិតែប៉ុណ្ណោះទេ ក៏ប៉ុន្តែសណ្តាប់ធ្នាប់នយោបាយ សន្តិភាព និងការអភិឌ្ឍន៍ ស្ថិតនៅក្នុងចីរភាព គឺជាកាតព្វកិច្ចរបស់យើង៕
Khmer Hot News  2015 Chanroth015-aug-133


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One Life One Love One Commitment.
Khmer Hot News  2015 Roses041 Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Roses041
View user profile http://www.lovekhmer.com

18Khmer Hot News  2015 Empty Re: Khmer Hot News 2015 on 18th August 2015, 7:24 pm

sreymomrith

sreymomrith
Administrator
Administrator

ផែនទីដើមមកដល់ដីខ្មែរ បាត់តែលោកប្រធាន មិនដឹងទៅណា?

Tuesday, 18 August 2015


ដោយ៖ វ៉ាន់ សារាយ
ភ្នំពេញ៖ ផែនទីដើមរបស់ខ្មែរចំនួន ១៨ផ្ទាំង ដែលខ្មែរបានដាក់ទៅ កាន់អង្គការសហប្រជាជាតិ ប្តឹងពីការទម្លាក់ គ្រាប់បែករបស់អាម៉េរិកលើដែនដីខ្មែរនាអំឡុងទសវត្សន៍ឆ្នាំ៦០ បាននាំមកដល់ប្រទេសកម្ពុជាវិញហើយនៅម៉ោង ១០ និង១២នាទីយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៥នេះ តាមការគ្រោងទុក។ តែគួរអាសូរផែនទីទួញថ្ងូដង្ហោយរក លោកប្រធាន តើលោកប្រធាន ដែលតែងដង្ហោយចង់ឃើញផែនទីរបស់ខ្មែរបាត់ទៅណាហើយពេលនេះ។
គ្រាដែលផែនទីដើមរបស់ខ្មែរត្រូវបាននាំចូលមកដល់កម្ពុជាវិញ បែរជាលោក សម រង្ស៊ី ដែលតែងរិះគន់ថា រាជរដ្ឋា ភិបាលខ្មែរប្រើផែនទីមិនត្រឹមត្រូវ ទៅបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាមនោះ ក៏បានធ្វើដំណើរចាក ចេញពីកម្ពុជា ទៅកាន់ប្រទេសអូស្ត្រាលីទាំងតក់ក្រហល់ផងដែរ។ ពោលលោក សម រង្ស៊ី បានចាកចេញពីកម្ពុជា មុនផែនទីមកដល់ត្រឹមតែប្រមាណ ៥ម៉ោងប៉ុណ្ណោះ (លោក សម រង្ស៊ី ចាកចេញនៅម៉ោង ៦៖១០នាទីល្ងាច ផែនទីមកដល់ម៉ោង ១០៖១២នាទីយប់)។
តើការចាកចេញរបស់លោក សម រង្ស៊ី ជាការគាប់ជួន ឬ ជាការចាកចេញ ដើម្បីគេចចេញពីភាពអាម៉ាស?
លោក សម រង្ស៊ី ត្រូវបានគេដឹងថា តែងតែស្រែកវាយប្រហាររាជរដ្ឋាភិបាលកម្ពុជា របស់សម្តេចតេជោ ហ៊ុន សែន ថាជា អាយ៉ង របស់វៀតណាម និងចោទប្រកាន់ទៀតថា ប្រើផែនទីក្លែងក្លាយ ដើម្បីបោះបង្គោលព្រំដែនជាមួយ វៀតណាម និងតែងតែទាមទាររកផែនទីតម្កល់នៅអង្គការសហប្រជាជាតិមកផ្ទៀងផ្ទាត់ឲ្យបានច្បាស់លាស់។
ពេលនេះ ផែនទីត្រូវបាននាំមកដល់ទៅហើយ ហេតុអ្វី បានលោកប្រធានមិនព្រមនៅចាំផ្ទៀងផ្ទាត់ឲ្យច្បាស់ផ្ទាល់ ភ្នែកទៅ បែរជាគេចចេញទៅវិញ។ ការចេញរបស់លោកប្រធាន គឺដើម្បីនាំយកនូវភាពអាម៉ាសរបស់លោកប្រធាន ទៅជាមួយផងដែរ ត្បិតពុតត្បុតរបស់លោកប្រធាន ដែលធ្លាប់បង្កាច់បង្ខូចរាជរដ្ឋាភិបាល ត្រូវបានលាតត្រដាង យ៉ាងជាក់ច្បាស់នាពេលនេះទៅហើយ។
នេះពិតជាដូចពាក្យចាស់ពោល ភូតច្រើន ច្រើនចាញ់អាត្មា!៕
Khmer Hot News  2015 ST-094


Ta Jass >>>Sam Raisey<<<

L'bech jrern nass khoch nass min ban srolanh jeat khmer te..tov krov srok all time..min ban nov tor su with khmer ppls ..jong ban bun sak jong ban ta pryoch ptoil kloun so yabbbbbbbb


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One Life One Love One Commitment.
Khmer Hot News  2015 Roses041 Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Amour Khmer Hot News  2015 Roses041
View user profile http://www.lovekhmer.com

Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum