DAP News 2015 [A] 44939

You are not connected. Please login or register

 » ♥ ~ General ~ ♥ » Khmer News » DAP News 2015 [A]

DAP News 2015 [A]

Go to page : 1, 2, 3 ... 9, 10, 11  Next

Go down  Message [Page 1 of 11]

1DAP News 2015 [A] Empty DAP News 2015 [A] on 19th July 2015, 8:20 pm

sreymomrith

sreymomrith
Administrator
Administrator

លោក សោម អូន ស្វាគមន៏ ការផ្តួចផ្តើម​គំនិត​របស់​ នាយករដ្ឋមន្ត្រី ឲ្យ​មាន​ការ​ធារ៉ាប់​រង​ សុខភាពកម្មករ និង​និយោជិត​ ព្យាបាល​ជំងឺ​អត់​យក​លុយ

Sunday, 19 July 2015   

 
តាកែវ : នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៥ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃំុកុមារាជាដឹកនាំដោយ លោក សោម អូន តំណាងលោក ស្វាយ សុីថា រដ្ឋលេខាធិការ ទីស្តីការគណ:រដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះឃំុកុមារាជា បានដឹកនាំក្រុមការងារ សហជីពបើកវគ្គសិក្ខាសាលា ស្តីពីច្បាប់ការងារនៃ ព្រះរាជាណាចក្រកម្ពុជា និងបទដ្ឋានផ្សេងៗ ដល់កម្មករនិយោជិត ដែលរស់នៅក្នុង ភូមិត្រពាំងផ្លុង ឃំុកុមារាជា ស្រុកបាទី ខេត្តតាកែវ ។
លោក សោម អូន បានអញ្ជើញចូលរួមបើកកម្មវិធីនៃវគ្គសិក្ខាសាលានោះ បានថ្លែងពន្យល់ដល់ បងប្អូនកម្មករនិិយោជិត អំពីស្ថានការណ៏ទូទៅ ពាក់ព័ន្ឋទៅនិង វិស័យឩស្សាហកម្ម កាត់ដេរសំលៀកបំពាក់ និងស្បែក និងជាពិសេស លោក សោម អូន បានលើកឡើងពីមូលហេតុ សំខាន់ៗមួយចំនួន ដែលនាំអោយកើតរោងចក្រ ជាច្រើននៅក្នុង ប្រទេសកម្ពុជា និងបានបង្កើតការងារ ដល់ប្រជាពលរដ្ឋ ជិត១លាននាក់ ។
ពាក់ព័ន្ឋទៅនិងបញ្ហាប្រាក់ឈ្នួួល អប្បបរមាកម្មករ លោក សោម អូន បានពន្យល់ថា ជាធម្មតាប្រាក់ឈ្នួល អប្បបរមារបស់កម្មករ ត្រូវបានពិភាក្សាតម្លើង ជូនកម្មករនិយោជិត ជារៀងរាល់ឆ្នាំ គឺមួយឆ្នាំម្តង ដោយធ្វើទៅតាម ការកំណត់របស់ គណកម្មការប្រាក់ឈ្នួល ដោយគ្មានការទាមទារ រឺ ការបង្ខិតបង្ខំ ពីភាគីណាមួយឡើយ ហើយសម្រាប់ការតម្លើងប្រាក់ ឈ្នួលកម្មករនៅឆ្នាំ២០១៦ ខាងមុខនេះ គឺភាគីពាក់ព័ន្ឋបាននិងកំពុងតែពិភាក្សា ដោយមានការចូលរួម ផ្តល់យោបល់ពីអង្គការ ពលកម្មអន្តរជាតិ(ILO) ហើយការចរចានេះ នឹងបញ្ចប់នៅក្នុងរង្វង់ខែតុលា ឆ្នាំ២០១៥ និងចាប់ផ្តើម អនុវត្តនៅខែមករា ឆ្នាំ២០១៦ ។
លោក សោម អូន ក៏បានបង្ហើបអោយដឹងដែរថា កន្លងមកថ្មីៗនេះសម្តេច នាយករដ្ឋមន្ត្រី បានផ្តួចផ្តើម ដាក់អោយអនុវត្ត ការធារ៉ាប់រងសុខមាលភាពកម្មករ ដែលកម្មករនិយោជិត ទាំងអស់នឹងទទួលបាន នូវសេវាព្យាបាលសុខភាព ដោយមិនគិតថ្លៃ ។ នេះគឺជាគំរោងផែនការ ថ្មីមួយទៀត របស់រាជរដ្ឋាភិបាល ដែលកម្រកើតមានឡើង នៅក្នុងប្រវត្តិសាស្ត្រ ប្រទេសកម្ពុជា៕
DAP News 2015 [A] V_0768
DAP News 2015 [A] V_0769
DAP News 2015 [A] V_0770
DAP News 2015 [A] V_0771







ឧកញ៉ាទ្រីភាព បើកសម្ពោធសមិទ្ធផល ក្នុងតំបន់អភិវឌ្ឍន៍ នាស្រុករវៀង បន្ទាប់បោះទុនវិនិយោគ ប្រមាណ ៥២លានដុល្លារ

Sunday, 19 July 2015 08:04 ដោយ៖ ដើមអម្ពិល (DAP), ID-009
DAP News 2015 [A] PrintButton
ព្រះវិហារ៖  ផ្សារលក់ទំនិញ អាហារដ្ឋាន ចំណតរថយន្ត ស្ថានីយប្រេង រួមនិងអគាររដ្ឋបាលប្រកបដោយប្រណីត ភាពគួរជាទីគយគន់ របស់ក្រុមហ៊ុនឧកញ៉ាទ្រីភាព ចម្ងាយជិត៣០០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ស្ថិតក្នុងភូមិអូរប៉ូ ឃុំ រមណីយ ស្រុករវៀង ខេត្តព្រះវិហារ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ហើយនៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០១៥នេះ បន្ទាប់ពីដំណើរការអភិវឌ្ឍន៍អស់រយៈពេល ៤ឆ្នាំ ក្រោមទុនវិនិយោគប្រមាណ ៥២លានដុល្លារអាម៉េ រិក។ ទន្ទឹមនឹងការដាក់សម្ពោធសមិទ្ធផលអគារ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនោះ ដំណាំកៅស៊ូ និងម្រេច ក៏ត្រូវ បាន ក្រុមហ៊ុនដាំរួចរាល់តាមកិច្ចសន្យាជាមួយរាជរដ្ឋាភិបាលផងដែរ។
ពិធីបើកសម្ពោធសមិទ្ធផលនានា ក្នុងតំបន់អភិវឌ្ឍន៍ «ចំការកៅស៊ូ ទ្រី ភាព បឹងទន្លេម្រេច» បានប្រព្រឹត្តទៅក្រោម អធិបតីភាពរដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក សាយ សំ អាល់ តំណាងដ៏ខ្អង់ខ្ពស់នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន, អភិបាលខេត្តព្រះវិហារ លោក អ៊ុំ ម៉ារ៉ា និង ឧកញ៉ា ទ្រី ភាព ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ ដឹកនាំ និងមន្រ្តីរាជការក្នុងខេត្តព្រះវិហារ ប្រជាពលរដ្ឋ ក្រុមយុវជនជាច្រើនរយនាក់ផ្សេងទៀត។ ពិធីបើកសម្ពោធ នេះ ក៏មានការអញ្ជើញចូលរួមយកព័ត៌ មានពីអ្នកព័ត៌មានមកពីស្ថាប័នល្បីៗនៅកម្ពុជា មានដូចជា ដើមអម្ពិល Fresh News ភ្នំពេញប៉ុស្តិ៍ និង ថ្មីៗ។
ជាមួយនឹងការសម្ពោធដាក់ឲ្យប្រើប្រាស់នូវសមិទ្ធផលក្នុងតំបន់អភិវឌ្ឍលើទឹកដី ដែលធ្លាប់តែស្ងាត់ជ្រងុំនេះ ក្រុម ហុន ក៏មានរៀបចំដាក់លក់ផលិតផលរបស់ថៃ មានរយៈពេល ១០ថ្ងៃជាមួយការបញ្ចុះតម្លៃពិសេស។ ផលិតផល ដែលដាក់តាំងលក់នោះ មានដូចជាសម្លៀកបំពាក់ ចំណីអាហារ និង សម្ភារៈប្រើប្រាស់នៅក្នុងផ្ទះ។
ឧកញ៉ា ទ្រី ភាព បានទទួលសិទ្ធិវិនិយោគលើផ្ទៃដីជិត ១ម៉ឺនហិកតា ក្នុងភូមិអូប៉ូ ឃុំរមណីយ ស្រុករវៀង ខេត្តព្រះ វិហារ ពីរាជរដ្ឋាភិបាលកម្ពុជានាឆ្នាំ២០១១ ដោយមានរយៈពេល ៧០ឆ្នាំ ដើម្បីដាំដំណាំម្រេច និង កៅស៊ូ។ តំបន់ អភិវឌ្ឍន៍លើទឹកដីជនបទនេះ ត្រូវបានគេប្រសិទ្ធនាមថា «ចំការកៅស៊ូ ទ្រី ភាព បឹងទន្លេម្រេច»។
ជាមួយការតស៊ូយ៉ាងស្វិតស្វាញជម្នះនូវឧបស័គ្គជាច្រើននោះ បច្ចុប្បន្នតំបន់អភិវឌ្ឍន៍ «ចំការកៅស៊ូ ទ្រី ភាព បឹង ទន្លេម្រេច» បានក្លាយទៅជាកន្លែងគួរជាទីចាប់អារម្មណ៍មួយ ជាមួយសំណង់អគារ ដ៏ប្រណិតក្រោមរចនា បថខ្មែរ មានដូចជាផ្សារ ចំណតរថយន្ត អាហារដ្ឋាន កន្លែងអង្គុយលំហែកាយ ស្ថានីយប្រេង ឥន្ធនៈ ព្រមទាំងសំណង់ អគារដ្ឋបាលផ្សេងៗទៀត ។ ជាពិសេសគឺដំណាំកសិ-ឧស្សាហកម្មកៅស៊ូ និង ម្រេច បានលាតសន្ធឹងដាច់កន្ទុយ ភ្នែក ដែលអាចហៅបានថា «សមុទ្រកៅស៊ូ» ហើយក៏កំពុងលូតលាស់យ៉ាងល្អប្រសើរផងដែរ ក្រោមការថែទាំពី អ្នកជំនាញការ និង កម្មកររាប់រយនាក់។
លោក អ៊ុំ ម៉ារ៉ា បានសម្តែងការសាទរខ្លាំងចំពោះការអភិវឌ្ឍន៍របស់ឧកញ៉ា ទ្រី ភាព នៅក្នុងខេត្តព្រះវិហារ ដែល ការអភិវឌ្ឍន៍នេះ មិនត្រឹមតែជួយបង្កើនសេដ្ឋកិច្ចជាតិនោះទេ តែក៏ជួយជំរុញភាពរីកចម្រើនក្នុងខេត្ត ព្រមទាំងចូល រួមចំណែកលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋក្នុងតំបន់ដាច់ស្រយាលផងដែរ។
លោកអភិបាលខេត្តព្រះវិហារ បានសម្តែងការរំពឹងទុកថា សមិទ្ធិផលលេចចេញពីការអភិវឌ្ឍន៍របស់ក្រុមហ៊ុនឧក ញ៉ាទ្រីភាព នៅក្នុងស្រុករវៀង នឹងជួយប្រែក្លាយទីធ្លាប់ស្ងាត់ជ្រងុំនេះ ឲ្យក្លាយជាតំបន់អ៊ូអរ និង ជាតំបន់សេដ្ឋកិច្ច ប្រកបដោយសក្តានុពលផងដែរ។
ក្រុមហ៊ុនទ្រីភាព អ៊ីមផត អ៊ិចផត បានបង្ហាញថា ខ្លួនពិតជាបាននិងកំពុងអភិវឌ្ឍន៍លើដីសម្បទានសេដ្ឋកិច្ចរបស់ រាជរដ្ឋាភិបាលយ៉ាងសកម្ម មិនមែនជាការសុំដីសម្បទាន ដើម្បីបម្រើផលប្រយោជន៍ខុសទិសដៅណាមួយដូចការ រិះគន់ពីក្រុមអ្នកវាយប្រហារនោះឡើយ។
ជាទិសដៅសម្រាប់ថ្ងៃអនាគតក្រុមហ៊ុន ក៏បានគិតគូររួចរាល់ហើយផងដែរ ដោយគ្រោងចំណាយជាង ៣២លាន ដុល្លារបន្ថែមទៀត សម្រាប់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធអគារ ជាច្រើនផ្សេងទៀត ក្នុងការកែខៃតំបន់មួយនេះ ឲ្យក្លាយ ជាទីប្រជុំជនមួយ និង ជាកន្លែងសំចតសម្រាប់អ្នកទេសចរ ជាតិ និងអន្តរជាតិ ឆ្លងកាត់ទៅទស្សនាចរនៅលើទឹក ដីខេត្តព្រះវិហារ។
បើតាមរបាយការណ៍ដែលរៀបចំដោយក្រុមហ៊ុន បានបង្ហាញថា ទៅអនាគតក្រុមហ៊ុនគ្រោងនឹងសាងសង់បន្ថែម ទៀតនូវមជ្ឈមណ្ឌលកីឡា អគារកាកបាទក្រហម សាលារៀន វត្តអារាម ឃ្លាំងសំងួតម្រេច រោងចក្រកៅស៊ូ ផ្ទះគំរូ អគារគណបក្ស សង់មន្ទីរពេទ្យ ។ល។ ៕
DAP News 2015 [A] SF-004
DAP News 2015 [A] SF-005
DAP News 2015 [A] SF-006
DAP News 2015 [A] SF-007
DAP News 2015 [A] SF-008
DAP News 2015 [A] SF-009
DAP News 2015 [A] SF-010
DAP News 2015 [A] SF-011
DAP News 2015 [A] SF-012



Last edited by sreymomrith on 19th July 2015, 8:24 pm; edited 1 time in total


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News 2015 [A] Roses041  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Roses041
View user profile http://www.lovekhmer.com

2DAP News 2015 [A] Empty Re: DAP News 2015 [A] on 19th July 2015, 8:20 pm

sreymomrith

sreymomrith
Administrator
Administrator

លោក លឹម គានហោ នាំយក​ទានវស្សា​ និង​ទេយ្យទាន​ ប្រគេន​ព្រះសង្ឃ​ នៅវត្តចំនួន​៣ ក្នុងស្រុក​មង្គលបូរី​

Sunday, 19 July 2015 


បន្ទាយមានជ័យ: ឆ្លៀតក្នុងឱកាស ចុះពិនិត្យ និងការចាត់វិធានការនានា ដើម្បីដោះស្រាយ ទឹកជូនប្រជាកសិករ នៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យនោះ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៥នេះ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងលោកស្រី បាននាំយកនូវទានព្រះវស្សា ទេយ្យទាន និងគ្រឿងឧបភោគ បរិភោគ រួមមាន ប្រេងម៉ាស៊ូត មី ទឹកត្រី ទឹកសុីអុីវ អង្ករ និងបច្ច័យ ទៅប្រគេនដល់ព្រះសង្ឃ ចំនួន 3 វត្ត ស្ថិតនៅក្នុងឃុំបន្ទាយនាង ឃុំភ្នំធំ និងឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
លោក លឹម គានហោ បានលើកឡើង នូវការរីកចំរើន លើគ្រប់វិស័យ ក្រោមការយកចិត្តទុកដាក់ និងដឹកនាំប្រទេស របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ក្នុងនោះ វិស័យពុទ្ធចក្រ ក៏មានការរីកចំរើន យ៉ាងខ្លាំងផងដែរ ហើយនៅថ្ងៃជិតចូលវស្សានេះ ថ្នាក់ ដឹកនាំ និងមន្រ្តី ពាក់ព័ន្ធនានា បាននាំយកទានវស្សា ទេយ្យទាន ក៏ដូចជាបច្ច័យទៅជួយកសាងសម្មទ្ធិផលនានា នៅតាមទីវត្តអារាម ក្នុងប្រទេស៕
DAP News 2015 [A] V_0763
DAP News 2015 [A] V_0764
DAP News 2015 [A] V_0765
DAP News 2015 [A] V_0766
DAP News 2015 [A] V_0767


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News 2015 [A] Roses041  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Roses041
View user profile http://www.lovekhmer.com

3DAP News 2015 [A] Empty Re: DAP News 2015 [A] on 19th July 2015, 8:21 pm

sreymomrith

sreymomrith
Administrator
Administrator

លោក ប៊ុន ហុន ចុះសួរ​សុខ​ទុក្ខ​គ្រួសារ​សម្រាល​កូន

Sunday, 19 July 2015 


តាកែវ៖ លោក ប៊ុន ហុន តំណាងដ៏ខ្ពង់ខ្ពស់របស់លោកបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី និងប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ នៅព្រឹកថ្ងៃអាទិត្យទី៩ ខែកក្កដា ឆ្នាំ២០១៥នេះ បានអញ្ជើញចុះសាកសួរទុក្ខបងប្អូនប្រជាពលរដ្ឋឆ្លងទន្លេ នៅឃុំព្រៃល្វាចំនួន៨គ្រួសារ។
ដំណើរចុះសាកសុខទុក្ខនេះ ក៏បានមានការចូលរួមដោយលោកស្រីអភិបាលរងស្រុក ព្រៃសប្បាស លោកមេឃុំ និង ក្រុមប្រឹក្សាព្រៃកប្បាស ព្រមទាំងតំណាងសាខា កាកបាទក្រហមស្រុកព្រៃកប្បាស និង តំណាងសហព័ន្ឋសហភាពយុវជនកម្ពុជា និង កាយរិទ្ឋិកម្ពុជាផងដែរ។
លោក ប៊ុន ហុន បានផ្តាំផ្ញើនូវការសាកសួរសុខទុក្ខរបស់ថ្នាក់ដឹកនាំចំពោះបងប្អូនប្រជាពលរដ្ឋ និងផ្តាំផ្ញើឱ្យចិត្តទុកដាក់លើការបង្កបង្កើនផល ឱ្យបានទិន្នផលខ្ពស់ ក្នុងរដូវវស្សានេះ។
មិនតែប៉ុន្តែ លោក ប៊ុន ហុន ក៏បាននាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាប្រចាំខេត្តតាកែវ និង ថវិកា គួចដៃទារក៕
DAP News 2015 [A] MrMSP-0447
DAP News 2015 [A] MrMSP-0448


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News 2015 [A] Roses041  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Roses041
View user profile http://www.lovekhmer.com

4DAP News 2015 [A] Empty Re: DAP News 2015 [A] on 19th July 2015, 8:23 pm

sreymomrith

sreymomrith
Administrator
Administrator

ឧកញ៉ាទ្រីភាព បើកសម្ពោធសមិទ្ធផល ក្នុងតំបន់អភិវឌ្ឍន៍ នាស្រុករវៀង បន្ទាប់បោះទុនវិនិយោគ ប្រមាណ ៥២លានដុល្លារ

Sunday, 19 July 2015

ព្រះវិហារ៖  ផ្សារលក់ទំនិញ អាហារដ្ឋាន ចំណតរថយន្ត ស្ថានីយប្រេង រួមនិងអគាររដ្ឋបាលប្រកបដោយប្រណីត ភាពគួរជាទីគយគន់ របស់ក្រុមហ៊ុនឧកញ៉ាទ្រីភាព ចម្ងាយជិត៣០០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ស្ថិតក្នុងភូមិអូរប៉ូ ឃុំ រមណីយ ស្រុករវៀង ខេត្តព្រះវិហារ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ហើយនៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០១៥នេះ បន្ទាប់ពីដំណើរការអភិវឌ្ឍន៍អស់រយៈពេល ៤ឆ្នាំ ក្រោមទុនវិនិយោគប្រមាណ ៥២លានដុល្លារអាម៉េ រិក។ ទន្ទឹមនឹងការដាក់សម្ពោធសមិទ្ធផលអគារ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនោះ ដំណាំកៅស៊ូ និងម្រេច ក៏ត្រូវ បាន ក្រុមហ៊ុនដាំរួចរាល់តាមកិច្ចសន្យាជាមួយរាជរដ្ឋាភិបាលផងដែរ។
ពិធីបើកសម្ពោធសមិទ្ធផលនានា ក្នុងតំបន់អភិវឌ្ឍន៍ «ចំការកៅស៊ូ ទ្រី ភាព បឹងទន្លេម្រេច» បានប្រព្រឹត្តទៅក្រោម អធិបតីភាពរដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក សាយ សំ អាល់ តំណាងដ៏ខ្អង់ខ្ពស់នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន, អភិបាលខេត្តព្រះវិហារ លោក អ៊ុំ ម៉ារ៉ា និង ឧកញ៉ា ទ្រី ភាព ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ ដឹកនាំ និងមន្រ្តីរាជការក្នុងខេត្តព្រះវិហារ ប្រជាពលរដ្ឋ ក្រុមយុវជនជាច្រើនរយនាក់ផ្សេងទៀត។ ពិធីបើកសម្ពោធ នេះ ក៏មានការអញ្ជើញចូលរួមយកព័ត៌ មានពីអ្នកព័ត៌មានមកពីស្ថាប័នល្បីៗនៅកម្ពុជា មានដូចជា ដើមអម្ពិល Fresh News ភ្នំពេញប៉ុស្តិ៍ និង ថ្មីៗ។
ជាមួយនឹងការសម្ពោធដាក់ឲ្យប្រើប្រាស់នូវសមិទ្ធផលក្នុងតំបន់អភិវឌ្ឍលើទឹកដី ដែលធ្លាប់តែស្ងាត់ជ្រងុំនេះ ក្រុម ហុន ក៏មានរៀបចំដាក់លក់ផលិតផលរបស់ថៃ មានរយៈពេល ១០ថ្ងៃជាមួយការបញ្ចុះតម្លៃពិសេស។ ផលិតផល ដែលដាក់តាំងលក់នោះ មានដូចជាសម្លៀកបំពាក់ ចំណីអាហារ និង សម្ភារៈប្រើប្រាស់នៅក្នុងផ្ទះ។
ឧកញ៉ា ទ្រី ភាព បានទទួលសិទ្ធិវិនិយោគលើផ្ទៃដីជិត ១ម៉ឺនហិកតា ក្នុងភូមិអូប៉ូ ឃុំរមណីយ ស្រុករវៀង ខេត្តព្រះ វិហារ ពីរាជរដ្ឋាភិបាលកម្ពុជានាឆ្នាំ២០១១ ដោយមានរយៈពេល ៧០ឆ្នាំ ដើម្បីដាំដំណាំម្រេច និង កៅស៊ូ។ តំបន់ អភិវឌ្ឍន៍លើទឹកដីជនបទនេះ ត្រូវបានគេប្រសិទ្ធនាមថា «ចំការកៅស៊ូ ទ្រី ភាព បឹងទន្លេម្រេច»។
ជាមួយការតស៊ូយ៉ាងស្វិតស្វាញជម្នះនូវឧបស័គ្គជាច្រើននោះ បច្ចុប្បន្នតំបន់អភិវឌ្ឍន៍ «ចំការកៅស៊ូ ទ្រី ភាព បឹង ទន្លេម្រេច» បានក្លាយទៅជាកន្លែងគួរជាទីចាប់អារម្មណ៍មួយ ជាមួយសំណង់អគារ ដ៏ប្រណិតក្រោមរចនា បថខ្មែរ មានដូចជាផ្សារ ចំណតរថយន្ត អាហារដ្ឋាន កន្លែងអង្គុយលំហែកាយ ស្ថានីយប្រេង ឥន្ធនៈ ព្រមទាំងសំណង់ អគារដ្ឋបាលផ្សេងៗទៀត ។ ជាពិសេសគឺដំណាំកសិ-ឧស្សាហកម្មកៅស៊ូ និង ម្រេច បានលាតសន្ធឹងដាច់កន្ទុយ ភ្នែក ដែលអាចហៅបានថា «សមុទ្រកៅស៊ូ» ហើយក៏កំពុងលូតលាស់យ៉ាងល្អប្រសើរផងដែរ ក្រោមការថែទាំពី អ្នកជំនាញការ និង កម្មកររាប់រយនាក់។
លោក អ៊ុំ ម៉ារ៉ា បានសម្តែងការសាទរខ្លាំងចំពោះការអភិវឌ្ឍន៍របស់ឧកញ៉ា ទ្រី ភាព នៅក្នុងខេត្តព្រះវិហារ ដែល ការអភិវឌ្ឍន៍នេះ មិនត្រឹមតែជួយបង្កើនសេដ្ឋកិច្ចជាតិនោះទេ តែក៏ជួយជំរុញភាពរីកចម្រើនក្នុងខេត្ត ព្រមទាំងចូល រួមចំណែកលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋក្នុងតំបន់ដាច់ស្រយាលផងដែរ។
លោកអភិបាលខេត្តព្រះវិហារ បានសម្តែងការរំពឹងទុកថា សមិទ្ធិផលលេចចេញពីការអភិវឌ្ឍន៍របស់ក្រុមហ៊ុនឧក ញ៉ាទ្រីភាព នៅក្នុងស្រុករវៀង នឹងជួយប្រែក្លាយទីធ្លាប់ស្ងាត់ជ្រងុំនេះ ឲ្យក្លាយជាតំបន់អ៊ូអរ និង ជាតំបន់សេដ្ឋកិច្ច ប្រកបដោយសក្តានុពលផងដែរ។
ក្រុមហ៊ុនទ្រីភាព អ៊ីមផត អ៊ិចផត បានបង្ហាញថា ខ្លួនពិតជាបាននិងកំពុងអភិវឌ្ឍន៍លើដីសម្បទានសេដ្ឋកិច្ចរបស់ រាជរដ្ឋាភិបាលយ៉ាងសកម្ម មិនមែនជាការសុំដីសម្បទាន ដើម្បីបម្រើផលប្រយោជន៍ខុសទិសដៅណាមួយដូចការ រិះគន់ពីក្រុមអ្នកវាយប្រហារនោះឡើយ។
ជាទិសដៅសម្រាប់ថ្ងៃអនាគតក្រុមហ៊ុន ក៏បានគិតគូររួចរាល់ហើយផងដែរ ដោយគ្រោងចំណាយជាង ៣២លាន ដុល្លារបន្ថែមទៀត សម្រាប់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធអគារ ជាច្រើនផ្សេងទៀត ក្នុងការកែខៃតំបន់មួយនេះ ឲ្យក្លាយ ជាទីប្រជុំជនមួយ និង ជាកន្លែងសំចតសម្រាប់អ្នកទេសចរ ជាតិ និងអន្តរជាតិ ឆ្លងកាត់ទៅទស្សនាចរនៅលើទឹក ដីខេត្តព្រះវិហារ។
បើតាមរបាយការណ៍ដែលរៀបចំដោយក្រុមហ៊ុន បានបង្ហាញថា ទៅអនាគតក្រុមហ៊ុនគ្រោងនឹងសាងសង់បន្ថែម ទៀតនូវមជ្ឈមណ្ឌលកីឡា អគារកាកបាទក្រហម សាលារៀន វត្តអារាម ឃ្លាំងសំងួតម្រេច រោងចក្រកៅស៊ូ ផ្ទះគំរូ អគារគណបក្ស សង់មន្ទីរពេទ្យ ។ល។ ៕
DAP News 2015 [A] SF-004
DAP News 2015 [A] SF-005
DAP News 2015 [A] SF-006
DAP News 2015 [A] SF-007
DAP News 2015 [A] SF-008
DAP News 2015 [A] SF-009
DAP News 2015 [A] SF-010
DAP News 2015 [A] SF-011
DAP News 2015 [A] SF-012


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News 2015 [A] Roses041  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Roses041
View user profile http://www.lovekhmer.com

5DAP News 2015 [A] Empty Re: DAP News 2015 [A] on 19th July 2015, 8:26 pm

sreymomrith

sreymomrith
Administrator
Administrator

អភិបាល​ខណ្ឌ​ច្បារ​អំពៅ​ សំណេះសំណាល​ជាមួយ​ ប្រជាពលរដ្ឋ​នៅ​សហគមន៍​ វាល​ស្បូវ​

Sunday, 19 July 2015 


ភ្នំពេញ: នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៥ លោកអ៊ាងស៊ីផាន  អភិបាលខណ្ឌច្បារ អំពៅបានដឹកនាំ ក្រុមការងារចុះសួរសុខទុក្ខ សំណេះសំណាល និងរៀបចំ អាហារមួយ ដល់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅ ក្នុងសហគមន៍វាលស្បូវ ស្ថិតក្នុង ភូមិស្វាយតាអុក សង្កាត់ វាលស្បូវ ខណ្ឌច្បារអំពៅ ដើម្បីស្វែងយល់ពី ការរស់នៅ និងបង្កើនភាពស្និទ្ឋិស្នាល ជាមួយប្រជាពលរដ្ឋ ក្នុងសហគមន៍ និងបានផ្តល់វត្ថុអនុសាវរីយ៍ ជាសារុងម្នាក់១ ដល់អ្នករស់នៅក្នុងសហគមន៍ ចំនួន ៣៦៨នាក់ផងដែរ។
លោកស្រីយឹម ស៊ីម៉ន ចៅសង្កាត់វាលស្បូវបានរាយការណ៍ជូនលោកអភិបាលខណ្ឌអោយដឹងថា ប្រជាពលរដ្ឋ ដែលរស់នៅ ក្នុងសហគមន៍វាលស្បូវ មានចំនួន៦៨ គ្រួសារ ស្មើចំនូន ៣៦៨នាក់ ហើយសហគមន៍វាលស្បូវនេះ បានបង្កើតឡើងយូរមកហើយ ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋទីទ័លក្រ បាត់បង់ទីលំនៅ ហើយអាជ្ញាធរសង្កាត់ ខណ្ឌ បានជួយទំនុកបំរ៉ុងជាបន្តបន្ទាប់ទៅតាមលទ្ធភាព ។
ដោយចិត្តរំភើបយ៉ាងខ្លាំងនោះ ប្រជាសហគមន៍ បានថ្លែងអំណរគុណដល់ លោកអភិបាលខណ្ឌ និងក្រុមការងារដែលបាន យកចិត្តទុកដាក់គិតគូរដល់ការរស់នៅ របស់ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ ដូចជាពេលនេះ បានចុះមកសួរសុខទុក្ខដល់ពូកគាត់ ថែមទាំងមានអំណោយ និងរៀបចំអាហារជូនដល់ពួកគាត់ទៀត ។
មានមតិសំណេះសំណាលទៅកាន់ជាមួយប្រជាពលរដ្ឋរស់នៅ ក្នុងសហគមន៍វាលស្បូវ លោក អ៊ាង ស៊ីផាន អភិបាលខណ្ឌច្បារអំពៅបានលើកឡើងថា កម្មវិធី ជួបជុំគ្នាពិសារអាហាររួមគ្នាថ្ងៃនេះ មិនមែនមានតែមួយលើកនេះទេ គឺនៅមានបន្តទៀត អ្វីដែលសំខាន់ សូមអោយបងប្អូនរស់នៅ ក្នុងសហគមន៍ ទាំងអស់ត្រូវស្រឡាញ់ រាប់អានគ្នា ជាអ្នកភូមិផង របងជាមួយប្រកប ទៅដោយសុខដុមរមនា ដោយឡែកអាជ្ញាធរសង្កាត់-ខណ្ឌ នៅតែបន្តការយក ចិត្តទុកដាក់ជាមួយបង ប្អូន ជារៀងរហូត ។
លោក អ៊ាង សុីផាន បានលើកឡើងទៀតថា លោកកំពុងតែអោយមន្ត្រី ជំនាញចុះមកសិក្សាពីប្រព័ន្ឋលូបង្ហូរទឹក ពីព្រោះដីសហគមន៍វាលស្បូវនេះ ស្ថិតក្នុងដីទំនាបបឹង ។ ដោយឡែកផ្លូវចូលសហគមន៍ដែលរងការខូចខាតនេះ អាជ្ញាធរបឹងពុះពារស្វែងរក សប្បុរសជន ក៏ដូចជាស្នើសុំ ទៅសាលារាជធានីភ្នំពេញ ដើម្បីបានថវិកាមកស្ថាបនា ផ្លូវចាក់ក្រាលថ្មមិច ឬឈានដល់ចាក់ផ្លូវបេតុង ព្រោះផ្លូវចូលសហគមន៍នេះ មានផ្លូវបេតុងពាក់កណ្តាល មកហើយនោះ ។
ចំពោះការអភិវឌ្ឍន៍នៅតំបន់ សហគមន៍វាលស្បូវ អាជ្ញាធរខណ្ឌច្បារអំពៅ នឹងសិក្សាពិនិត្យ សាកសួរសុខទុក្ឋ ហើយអាជ្ញាធរមិនបោះបង់ចោល បងប្អូនប្រជាពលរដ្ឋ នោះឡើយ ដោយធ្វើយ៉ាងណា អោយប្រជាពលរដ្ឋរស់នៅ ក្នុងសហគមន៍វាលស្បូវ មានជីវភាពប្រសើរឡើង ។ ជាពិសេសសូមអោយ បងប្អូនទាំងអស់គ្នាត្រូវខិតខំ រកស៊ីទទួលទានដើម្បី ទ្រទ្រុងជីវភាពក្នុងគ្រួសារ និងរក្សាអនាម័យអោយបាន ខ្ជាប់ខ្ជួនក្នុងការរស់នៅ ប្រចាំថ្ងៃដើម្បីសុខភាព របស់បងប្អូនទាំងអស់គ្នា៕
DAP News 2015 [A] V_0749
DAP News 2015 [A] V_0750
DAP News 2015 [A] V_0751
DAP News 2015 [A] V_0752
DAP News 2015 [A] V_0753


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News 2015 [A] Roses041  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Roses041
View user profile http://www.lovekhmer.com

6DAP News 2015 [A] Empty Re: DAP News 2015 [A] on 19th July 2015, 8:28 pm

sreymomrith

sreymomrith
Administrator
Administrator

លោក ជា មុនី ប្រកាស​លា​ឈប់​ បេក្ខភាព​ពី​ប្រធាន​សហជីព សេរី​កម្មករ​

Sunday, 19 July 2015 


ភ្នំពេញ៖ លោក ជា មុនី បច្ចុប្បន្នជា ប្រធានសហជីព សេរីកម្មករកម្ពុជា ដែលត្រូវជាប្អូនប្រុសបង្កើត របស់ លោក ជា វិជ្ជា អតីតប្រធានសហជីពនេះ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៥ បានប្រកាស នៅចំពោះមុខសមាជិកខ្លួនថា នឹងលាឈប់ពី បេក្ខភាពឈរឈ្មោះ ជាប្រធានសហជីពទៀតហើយ នៅអាណត្តិក្រោយ។
ការប្រកាសលាឈប់ របស់លោកនេះ បានធ្វើឡើងស្របពេល ដែលលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានចុះទៅជួបសំណេះសំណាល ជាមួយកម្មករដែលជា សមាជិករបស់សហជីព សេរីកម្មករនៅព្រឹកថ្ងៃទី១៩ កក្កដា ។
លោក ជា មុនី បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា នៅពេលខាងមុខនេះ នឹងមានការធ្វើសមាជជ្រើសរើស ប្រធានថ្មីសហជីពថ្មី ប៉ុន្តែក្នុងសមាជនេះ លោកមិនបានពាក្យធ្វើជា ប្រធានទៀតទេ ដោយលោកនឹងផ្តល់ឱកាស ឲ្យផ្សេងធ្វើជាប្រធាន ជំនួសលោកវិញ។
ទោះបីជាយ៉ាងណា ក៏ដោយក៏លោក មិនបានបង្ហើបពីអត្តសញ្ញាណ អ្នកដែលត្រូវឡើងមកឈរឈ្មោះ ជាបេក្ខភាពជំនួស លោកឡើយ ។ លោកក៏បានមិនបាន បញ្ជាក់ថា ថ្ងៃពិតប្រាកដដែល លោកដាក់ពាក្យ លាឈប់ និងរើសប្រធានថ្មីឡើយ។
ប្រធានសហជីពសេរីកម្មករ រូបននេះ បន្តថា ការលាឈប់របស់លោកពី ប្រធានសហជីព នឹងទៅចូលរួមការងារ សង្គមវិញម្តង។នៅពេលសួរថា តើលោកនឹងចូលរួម ក្នុងឆាកនយោបាយដែរឬអត់? លោកបានឆ្លើយតបវិញថា លោកមិនទាន់ច្បាស់លាស់នៅឡើយទេ ព្រោះលោកចង់ចូលរួម ក្នុងការងារសង្គម ដើម្បីជួយការពារ ប្រជាពលរដ្ឋដែល ស្លូតត្រង់ដែលរងការធ្វើបាបពីសំណាក់ អ្នកមានអំណាចក្នុងសង្គមកម្ពុជា នាពេលបច្ចុប្បន្ន។
លោកបានបញ្ជាក់ថា “ខ្ញុំចង់ធ្វើកិច្ចការសង្គមច្រើនជាង ហើយខ្ញុំអត់ទាន់ មានលទ្ធភាពជាមួយគណបក្ស នយោបាយណាមួយ នោះទេ ប៉ុន្តែជាទូទៅសកម្មភាព ខ្ញុំធ្វើនាពេលកន្លង មកហ្នឹង គឺធ្វើជាមួយគណបក្សសង្រ្គោះជាតិ ។ ខ្ញុំនៅតែស្រឡាញ់ គណបក្សសង្រ្គោះជាតិ”។
ការអះអាងរបស់លោកបែបនេះ អាចបញ្ជាក់ថា លោកនឹងទៅរួមរស់ជាមួយគណបក្សសង្រ្គោះជាតិ។ លោកជា មុនី បានឡើងកាន់ដំណែងនេះ ចាប់តាំងពីបងប្រុស របស់លោក ជាវិជ្ជា បានទទួលមរណភាព កាលពីថ្ងៃទី ២៤ ខែមករា ឆ្នាំ២០១៤ ដោយឃាតករលបបាញ់ប្រហារ នៅមុខតូបលក់កាសែត ល្បែរវត្តលង្ការ ។ លោក ជា វិជ្ជាត្រូវបានគេដឹងថា ជាមនុស្សម្នាក់ដែលមាន ភាពស្និទ្ធស្នាល ជាមួយលោក សម រង្ស៊ីកាលពីពីជំនាន់នោះ។
សូមបញ្ជាក់ថា សហជីពសេរីកម្មករកម្ពុជា ត្រូវបានបង្កើតឡើង នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៦ ដែលរហូតមកដល់បច្ចុប្បន្ននេះ មានប្រធានចំនួន៣នាក់ ហើយរាប់ ទាំងលោកជា មុនី ហើយអាណត្តិសហជីព មាន២ឆ្នាំ ប៉ុន្តែរយៈពេលចុងក្រោយនេះ មិនបានធ្វើការបោះឆ្នោតទេ ដោយគេទុកលទ្ធភាពឲ្យ លោក ជា មុនី ធ្វើជាប្រធានរហូត មកដល់បច្ចុប្បន្ន៕
DAP News 2015 [A] V_0715


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News 2015 [A] Roses041  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Roses041
View user profile http://www.lovekhmer.com

7DAP News 2015 [A] Empty Re: DAP News 2015 [A] on 23rd July 2015, 8:58 pm

sreymomrith

sreymomrith
Administrator
Administrator

កូនស្រីលោក កឹម​ សុខា រិះគន់ លោក សម រង្ស៊ី ដែលគេចចេញក្រៅប្រទេស ពេលមានបញ្ហាចាប់ឃុំខ្លួនសកម្មជន១១នាក់

Thursday, 23 July 2015 


ភ្នំពេញ៖ អ្នកស្រី កឹម សម្មាធីតា កូនស្រីម្នាក់ទៀតរបស់ លោក កឹម សុខា បានរិះគន់ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិថា តែងគេចចេញទៅក្រៅប្រទេស មិនទទួលខុសត្រូវ នៅពេលដែលកើតមានបញ្ហា មកលើកូនចៅម្តងៗ ។
ការរិះគន់នេះ បានធ្វើឡើងតាមរយៈបណ្តាញសង្គម Facebook នាពេលថ្មីៗនេះ នាគ្រាដែល លោក សម រង្ស៊ី ប្រធានគណបក្ស សង្រ្គោះជាតិ បានចាកចេញពីកម្ពុជា ទៅប្រទេសបារាំង ហើយចាត់តាំងលោក កឹម សុខា ជាប្រធានគណបក្សសង្រ្គោះជាតិស្តីទី ក្រោយពីតុលាការបានចាប់ឃុំខ្លួន លោក មាជ សុវណ្ណារ៉ា និងសកម្មជនគណបក្សសង្រ្គោះជាតិ ១០នាក់ផ្សេងទៀត នៅក្នុងពន្ធនាគារព្រៃស ក្រោមបទដឹកនាំ និងចូលរួមធ្វើកុបកម្ម នៅក្បែរទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៥។
អ្នកស្រី កឹម សម្មាធីតា បានសរសេរជាភាសាអង់គ្លេស នៅលើ Facebook ថា "ខ្ញុំមិនជឿថា វាជារឿងចៃដន្យទេ រាល់ពេលដែលសមាជិកគណបក្សសង្គ្រោះជាតិ ត្រូវបានចាប់ខ្លួន លោករៀបចំចាកចេញពីប្រទេសយ៉ាងងាយស្រួល។ ខ្ញុំក៏ដូចជា សមាជិកគណបក្សសង្គ្រោះជាតិដទៃទៀត បានដាក់ការទុកចិត្តនៅលើលោក…មេដឹកនាំ គឺមិនចាកចេញនៅពេលដែលមានបញ្ហា ហើយនិងត្រឡប់មកវិញ នៅពេលដែលបញ្ហានោះ ត្រូវបានបន្ធូរបន្ថយ ហើយធ្វើការអះអាងទាមទារយកស្នាដៃទេ"។
មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនអាចទំនាក់ទំនង អ្នកស្រី កឹម សម្មាធិតា, កញ្ញា កឹម ម្នោវិទ្យា ជាបងស្រី និងមន្រ្តីគណបក្សសង្រ្គោះជាតិ បាននៅឡើយទេ នៅរសៀល ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៥នេះ ដោយទូរស័ព្ទរបស់ពួកគាត់បានបិទ និងមិនមានអ្នកទទួល។
កាលពីពាក់កណ្តាលខែកក្កដាឆ្នាំមុន នាគ្រាដែលស្ថានភាព តំណាងរាស្រ្ត និងមន្រ្តីគណបក្សសង្រ្គោះជាតិមួយចំនួន ដែលបានចេញទៅរំដោះ ទីលានប្រជាធិបតេយ្យ ត្រូវបានចាប់ខ្លួននោះ លោក សម រង្ស៊ី ក៏ស្ថិតនៅក្រៅប្រទេសដែរ ខណៈដែល លោក កឹម សុខា ក្លាយជាប្រធានបក្សស្តីទី។ ក្រោយមក លោក កឹម សុខា ក៏ធ្លាប់ត្រូវបានតុលាការ កោះហៅជាបន្តបន្ទាប់ ក្នុងនាមជាអ្នកទទួលខុសត្រូវទាំងមូលលើ គណបក្សសង្រ្គោះជាតិ បន្ទាប់ពីមានការប៉ះទង្គិចគ្នា រវាងក្រុមតំណាងរាស្រ្ត និងសកម្មជនគណបក្សសង្រ្គោះជាតិ ជាមួយសមត្ថកិច្ច និងសន្តិសុខ ដែលតុលាការបានចោទពួកគេ ដឹកនាំ និងចូលរួមកុបកម្ម រហូតដល់សព្វថ្ងៃនេះ៕
DAP News 2015 [A] 11755691_657434624393564_1885201466605382268_n


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News 2015 [A] Roses041  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Roses041
View user profile http://www.lovekhmer.com

8DAP News 2015 [A] Empty Re: DAP News 2015 [A] on 23rd July 2015, 9:07 pm

sreymomrith

sreymomrith
Administrator
Administrator

កូនស្រី លោកសម រង្ស៊ី៖ «ឪពុករបស់ខ្ញុំ មិនមែនជា អ្នកនយោបាយ កំសាកទេ, ហេតុអ្វីបាន ជាមេដឹកនាំ កំពូលត្រូវបាន ស្តីបន្ទោស»

Thursday, 23 July 2015 


ភ្នំពេញ៖បន្ទាប់ពីកូនស្រីលោក កឹម សុខា អ្នកស្រី កឹម សម្មាធីតា បានរិះគន់ លោក សម រង្ស៊ី ប្រធានគណបក្ស សង្រ្គោះជាតិថា តែងគេចចេញទៅក្រៅប្រទេស មិនទទួលខុសត្រូវ នៅពេលដែលកើត មានបញ្ហា មកលើកូនចៅម្តងៗ, នៅយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៥នេះ កូនស្រីលោក សម រង្ស៊ី គឺអ្នកស្រី សម រ៉ាច្ឆែល បានសរសេរឆ្លើយតប នឹងការរិះគន់នេះ ទៅវិញថា ឪពុករបស់អ្នកស្រី មិនមែនជាអ្នកនយោបាយ កំសាកនោះទេ។
សារឆ្លើយតបនឹងការរិះគន់នេះ ធ្វើឡើងនៅលើ Facebook របស់អ្នកស្រីជាភាសាអង់គ្លេសថា «ឪពុករបស់ខ្ញុំ មិនមែនជា អ្នកនយោបាយកំសាកនោះទេ។ គាត់ជាបុគ្គលដែលទទួលខុសត្រូវខ្លាំងណាស់។ ជាដំបូងតើអ្នក បានរំពឹងប្រមើមើល លទ្ធផល នៃការសម្រេចចិត្តនេះបែបនេះទេ។ គ្មាននរណាម្នាក់ក្នុងចំណោមពួកយើងដឹងពីរឿងនេះ។ ហើយហេតុអ្វី បានជាមេដឹកនាំកំពូល របស់គណបក្សសង្គ្រោះជាតិ ត្រូវបានស្តីបន្ទោស? »
សាររបស់អ្នកស្រី សម រ៉ាច្ឆែល ដែលមានស្វាមីអាម៉េរិករូបនោះ បានបន្តសរសេរថា «ខ្ញុំស្នើឱ្យអ្នកផ្លាស់ប្តូរការ អះអាងបែប នេះ ហើយមិនត្រូវព្យាយាមបំបែកគណបក្សសង្គ្រោះជាតិ។ សូមកុំធ្វើឲ្យបែកបាក់សន្ដិភាព និងស្ថេរភាពដែលបាននាំមក ដោយមេដឹកនាំកំពូលរបស់គណបក្សទាំងពីរតាមរយៈវប្បធម៌នៃការសន្ទនានេះ។ ប្រសិនបើអ្នកគឺពិតជាពលរដ្ឋ ដ៏ល្អនៃមាតុភូមិ នេះ អ្នកអាចនឹងមានហេតុផលគ្រប់គ្រាន់ ដើម្បីគិតអំពីរឿងនេះជាជាងធ្វើការចោទប្រកាន់មិនពិត ! ...រឿងនយោបាយបែបនេះ អ្នកគួរតែមើលទៅករណីនេះឲ្យស៊ីជម្រៅជាជាងការមើលឃើញ ករណីនេះតាមរយៈ ការវិភាគផ្អែកទៅលើការវិនិច្ឆ័យនយោបាយផ្ទាល់ខ្លួន»។
នៅល្ងាចថ្ងៃទី២៣ ខែកក្កដានេះ លោក សម រង្ស៊ី ក៏បានឆ្លើយតបអំពីការរិះគន់នេះ ពីទីក្រុងបារីសថា «ការចាកចេញ ទៅប្រទេសបារាំង របស់លោកនាពេលនេះ មិនមែនជាការគេចវេស អំពីបញ្ហាដែលកំពុងកើតឡើងនោះទេ ខ្ញុំបានគ្រោង ធ្វើដំណើររបស់ខ្ញុំ ទៅប្រទេសបារាំងជាច្រើនសប្តាហ៍ហើយ។ ខ្ញុំបានទទឹងរង់ចាំការវិលត្រឡប់របស់លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី២០ ខែកក្កដា មុនពេលដែលខ្ញុំបានធ្វើការចាកចេញ នៅថ្ងៃទី ២១ ខែកក្កដា។ វត្តមានរបស់ខ្ញុំនៅក្នុងប្រទេសនេះគឺមិនមែនតែងតែសំខាន់ ពេលប្រឈមមុខ នឹងការគាប់សង្កត់ និងការបង្ក្រាប។ ពេលខ្លះខ្ញុំអាចមានប្រសិទ្ធិភាពជាង ក្នុងការការពារ នៅដែលខ្ញុំនៅក្រៅប្រទេស ក្នុងការពារបុព្វហេតុ ប្រជាធិតេយ្យនៅប្រទេសកម្ពុជា»។
សូមជំរាបថា អ្នកស្រី កឹម សម្មាធីតា កូនស្រីរបស់ លោក កឹម សុខា បានរិះគន់ លោក សម រង្ស៊ី ប្រធានគណបក្ស សង្រ្គោះជាតិថា តែងគេចចេញទៅក្រៅប្រទេស មិនទទួលខុសត្រូវ នៅពេលដែលកើតមានបញ្ហា មកលើកូនចៅម្តងៗ ។ ការរិះគន់នេះ បានធ្វើឡើងតាមរយៈបណ្តាញសង្គម Facebook នាពេលថ្មីៗនេះ នាគ្រាដែល លោក សម រង្ស៊ី ប្រធានគណបក្ស សង្រ្គោះជាតិ បានចាកចេញពីកម្ពុជា ទៅប្រទេសបារាំង ហើយចាត់តាំងលោក កឹម សុខា ជាប្រធាន គណបក្សសង្រ្គោះជាតិស្តីទី ក្រោយពីតុលាការបានចាប់ឃុំខ្លួន លោក មាជ សុវណ្ណារ៉ា និងសកម្ម ជនគណបក្ស សង្រ្គោះជាតិ ១០នាក់ផ្សេងទៀត នៅក្នុងពន្ធនាគារព្រៃស ក្រោមបទដឹកនាំ និងចូលរួមធ្វើកុបកម្ម នៅក្បែរទីលាន ប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។
អ្នកស្រី កឹម សម្មាធីតា បានសរសេរជាភាសាអង់គ្លេស នៅលើ Facebook ថា «ខ្ញុំមិនជឿថា វាជារឿងចៃដន្យទេ រាល់ពេលដែលសមាជិកគណបក្សសង្គ្រោះជាតិ ត្រូវបានចាប់ខ្លួន លោករៀបចំចាកចេញពីប្រទេសយ៉ាងងាយស្រួល។ ខ្ញុំក៏ដូចជា សមាជិកគណបក្សសង្គ្រោះជាតិដទៃទៀត បានដាក់ការទុកចិត្តនៅលើលោក…មេដឹកនាំ គឺមិនចាកចេញ នៅពេលដែលមានបញ្ហា ហើយនិងត្រឡប់មកវិញ នៅពេលដែលបញ្ហានោះ ត្រូវបានបន្ធូរបន្ថយ ហើយធ្វើការអះអាង ទាមទារយកស្នាដៃទេ»។
មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនអាចទំនាក់ទំនង អ្នកស្រី កឹម សម្មាធិតា, អ្នកស្រី សម រ៉ាច្ឆែល និងមន្រ្តី គណបក្សសង្រ្គោះជាតិ បាននៅឡើយទេ នៅយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៥នេះ ដោយទូរស័ព្ទរបស់ពួកគាត់បានបិទ និងមិនមានអ្នកទទួល។
កាលពីពាក់កណ្តាលខែកក្កដាឆ្នាំមុន នាគ្រាដែលស្ថានភាព តំណាងរាស្រ្ត និងមន្រ្តីគណបក្សសង្រ្គោះជាតិមួយចំនួន ដែលបានចេញទៅរំដោះ ទីលានប្រជាធិបតេយ្យ ត្រូវបានចាប់ខ្លួននោះ លោក សម រង្ស៊ី ក៏ស្ថិតនៅក្រៅប្រទេសដែរ ខណៈដែល លោក កឹម សុខា ក្លាយជាប្រធានបក្សស្តីទី។ ក្រោយមក លោក កឹម សុខា ក៏ធ្លាប់ត្រូវបានតុលាការ កោះហៅជាបន្តបន្ទាប់ ក្នុងនាមជាអ្នកទទួលខុសត្រូវទាំងមូលលើ គណបក្សសង្រ្គោះជាតិ បន្ទាប់ពីមានការប៉ះទង្គិចគ្នា រវាងក្រុមតំណាងរាស្រ្ត និងសកម្មជនគណបក្សសង្រ្គោះជាតិ ជាមួយសមត្ថកិច្ច និងសន្តិសុខ ដែលតុលាការបានចោទពួកគេ ដឹកនាំ និងចូលរួមកុបកម្ម៕
DAP News 2015 [A] 11144914_657651104371916_400671483162682411_o


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News 2015 [A] Roses041  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Roses041
View user profile http://www.lovekhmer.com

9DAP News 2015 [A] Empty Re: DAP News 2015 [A] on 23rd July 2015, 9:08 pm

sreymomrith

sreymomrith
Administrator
Administrator

លោក ជា អឿង តំណាងរាស្ត្រ មណ្ឌលកំពង់ធំ ប្រគេន ទៀនព្រះវស្សា ១៣វត្ត ក្នុងស្រុក ប្រាសាទបល្ល័ង្ក

Thursday, 23 July 2015 


កំពង់ធំ៖ នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០១៥ លោក ជា អឿង តំណាងរាស្ត្រមណ្ឌលកំពង់ធំ អមដំណើដោយ លោកកឹម អាន ប្រធានក្រុមប្រឹក្សាស្រុក លោក ទូច សុខា អភិបាលស្រុកប្រាសាទបល្ល័ង្ក និងសហការី បាននាំយកនូវទៀនព្រះវស្សា និង គ្រឿងឧបភោគបរិភោគ និងបច្ច័យទៅវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា អស់កាលត្រីមាស នៅវត្តបឹង (ហៅវត្តបារាយណ៍) ជាចំណុចគោលដៅ ដែលស្ថិតនៅភូមិបារាយណ៍ ឃុំក្រយា ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ហើយ១៣វត្ត មានក្នុងឃុំក្រយា ចំនួន៣វត្ត ឃុំផាន់ញើម មានចំនួន៤វត្ត ឃុំសាគ្រាមមានចំនួន៣វត្ត  ឃុំដូងមានចំនួន២វត្ត ឃុំសាមគ្គីមានចំនួន១វត្ត។
មានប្រសាសន៍ សំណេះសំណាល ជាមួយព្រះសង្ឃ សីលវ័ន្ត សីលវតី និងពុទ្ធបរិស័ទនាឱកាសនោះ លោក ជា អឿង អ្នកតំណាងរាស្ត្រ បានគូសបញ្ជាក់ថា សម្រាប់ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ អំពីទីវត្តអារាម គឺមិនត្រឹមតែបម្រើវិស័យសាសនា ជាទីសក្ការបូជា របស់បងប្អូនពុទ្ធបរិស័ទប៉ុណ្ណោះទេ គឺជាទីកន្លែង ដែលប្រមូលផ្តុំនូវវប្បធម៌ និងជាថ្នាល់បណ្តុះបណ្តាលធនធានមនុស្ស ដែលជាជង្រុក នៃគ្រឹះអក្សរសាស្ត្រជាតិ អរីយធម៌ វប្បធម៌ ខ្មែរយើង តាំងពីយូរណាស់ មកហើយ។
លោក ជា អឿង បានបញ្ជាក់បន្តទៀតថា នៅពេលខាងមុខនេះ ព្រះសង្ឃនៅគ្រប់ទីវត្តអារាម ទូទាំងព្រះរាជាណាចក្រកម្ពុជា គោរពប្រពៃណី សាសនាព្រះពុទ្ធ ត្រូវចូលកាន់ព្រះវស្សា ក្នុងរយៈពេលអស់មួយត្រីមាស ដែលព្រះសង្ឃគង់ចាំព្រះវស្សានៅក្នុងទីវត្ត ទើបថ្ងៃនេះ ត្រូវបានថ្នាក់ដឹកនាំខេត្ត មន្ទីរ ស្ថាប័ន មន្ត្រី បាននាំយកមកវេរប្រគេនដល់ព្រះសង្ឃ ដើម្បីព្រះសង្ឃយកទៅដុតបំភ្លឺ បូជាថ្វាយព្រះ និង សិក្សារៀនសូត្រនូវគម្ពីធម៌វិន័យ ព្រះសម្មាសាម្ពុទ្ធ ព្រះបរមគ្រូនៃយើង។
ក្នុងឱកាសនោះ លោក ជា អឿង និងសហការី ក៏បានប្រារព្ធធ្វើពិធីវេរប្រគេនទៀនព្រះវស្សា ទៅតាមគន្លងប្រពៃណី ព្រះពុទ្ធសាសនានៃយើង ដើម្បីឧទ្ទិសកុសល ផលបុណ្យ ដល់បុព្វការីជន សាច់សាលោកហិត កម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលី មរណៈ ក្នុងបុព្វហេតុជាតិមាតុភូមិ ដែលបានចែកឋានទៅកាន់ លោកខាងមុខផងដែរ ។ សម្ភារបរិក្ខារដែលបានប្រគេនព្រះសង្ឃ នាឱកាសនោះ ក្នុងមួយវត្តទទួលបាន មានទៀនវស្សា០១គូ ស្លាដក ១គូ អង្ករ ២០ គីឡូក្រាម មី ១កេស ទឹកត្រី ១ យួ ទឹកសុទ្ធ ១យួ ប្រេងម៉ាសូត ១០លីត្រ និងបច្ច័យ២០ម៉ឺនរៀល ដើម្បីទុកសម្រាប់ប្រើប្រាស់ពេលចូលព្រះវស្សា ក្នុងរយៈពេលអស់មួយត្រីមាស នៅក្នុងទីវត្ត និងផ្តល់ថវិកាជូនតាជី យាយជីចំនួន៧៥នាក់ ដោយក្នុងម្នាក់ទទួលបានថវិកា ១០.០០០ រៀលផងដែរ៕
DAP News 2015 [A] That-0615
DAP News 2015 [A] That-0616
DAP News 2015 [A] That-0617


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News 2015 [A] Roses041  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Roses041
View user profile http://www.lovekhmer.com

10DAP News 2015 [A] Empty Re: DAP News 2015 [A] on 23rd July 2015, 9:10 pm

sreymomrith

sreymomrith
Administrator
Administrator

កូនស្រីលោក កឹម​ សុខា រិះគន់ លោក សម រង្ស៊ី ដែលគេចចេញក្រៅប្រទេស ពេលមានបញ្ហាចាប់ឃុំខ្លួនសកម្មជន១១នាក់

Thursday, 23 July 2015 


ភ្នំពេញ៖ អ្នកស្រី កឹម សម្មាធីតា កូនស្រីម្នាក់ទៀតរបស់ លោក កឹម សុខា បានរិះគន់ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិថា តែងគេចចេញទៅក្រៅប្រទេស មិនទទួលខុសត្រូវ នៅពេលដែលកើតមានបញ្ហា មកលើកូនចៅម្តងៗ ។
ការរិះគន់នេះ បានធ្វើឡើងតាមរយៈបណ្តាញសង្គម Facebook នាពេលថ្មីៗនេះ នាគ្រាដែល លោក សម រង្ស៊ី ប្រធានគណបក្ស សង្រ្គោះជាតិ បានចាកចេញពីកម្ពុជា ទៅប្រទេសបារាំង ហើយចាត់តាំងលោក កឹម សុខា ជាប្រធានគណបក្សសង្រ្គោះជាតិស្តីទី ក្រោយពីតុលាការបានចាប់ឃុំខ្លួន លោក មាជ សុវណ្ណារ៉ា និងសកម្មជនគណបក្សសង្រ្គោះជាតិ ១០នាក់ផ្សេងទៀត នៅក្នុងពន្ធនាគារព្រៃស ក្រោមបទដឹកនាំ និងចូលរួមធ្វើកុបកម្ម នៅក្បែរទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៥។
អ្នកស្រី កឹម សម្មាធីតា បានសរសេរជាភាសាអង់គ្លេស នៅលើ Facebook ថា "ខ្ញុំមិនជឿថា វាជារឿងចៃដន្យទេ រាល់ពេលដែលសមាជិកគណបក្សសង្គ្រោះជាតិ ត្រូវបានចាប់ខ្លួន លោករៀបចំចាកចេញពីប្រទេសយ៉ាងងាយស្រួល។ ខ្ញុំក៏ដូចជា សមាជិកគណបក្សសង្គ្រោះជាតិដទៃទៀត បានដាក់ការទុកចិត្តនៅលើលោក…មេដឹកនាំ គឺមិនចាកចេញនៅពេលដែលមានបញ្ហា ហើយនិងត្រឡប់មកវិញ នៅពេលដែលបញ្ហានោះ ត្រូវបានបន្ធូរបន្ថយ ហើយធ្វើការអះអាងទាមទារយកស្នាដៃទេ"។
មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនអាចទំនាក់ទំនង អ្នកស្រី កឹម សម្មាធិតា, កញ្ញា កឹម ម្នោវិទ្យា ជាបងស្រី និងមន្រ្តីគណបក្សសង្រ្គោះជាតិ បាននៅឡើយទេ នៅរសៀល ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៥នេះ ដោយទូរស័ព្ទរបស់ពួកគាត់បានបិទ និងមិនមានអ្នកទទួល។
កាលពីពាក់កណ្តាលខែកក្កដាឆ្នាំមុន នាគ្រាដែលស្ថានភាព តំណាងរាស្រ្ត និងមន្រ្តីគណបក្សសង្រ្គោះជាតិមួយចំនួន ដែលបានចេញទៅរំដោះ ទីលានប្រជាធិបតេយ្យ ត្រូវបានចាប់ខ្លួននោះ លោក សម រង្ស៊ី ក៏ស្ថិតនៅក្រៅប្រទេសដែរ ខណៈដែល លោក កឹម សុខា ក្លាយជាប្រធានបក្សស្តីទី។ ក្រោយមក លោក កឹម សុខា ក៏ធ្លាប់ត្រូវបានតុលាការ កោះហៅជាបន្តបន្ទាប់ ក្នុងនាមជាអ្នកទទួលខុសត្រូវទាំងមូលលើ គណបក្សសង្រ្គោះជាតិ បន្ទាប់ពីមានការប៉ះទង្គិចគ្នា រវាងក្រុមតំណាងរាស្រ្ត និងសកម្មជនគណបក្សសង្រ្គោះជាតិ ជាមួយសមត្ថកិច្ច និងសន្តិសុខ ដែលតុលាការបានចោទពួកគេ ដឹកនាំ និងចូលរួមកុបកម្ម រហូតដល់សព្វថ្ងៃនេះ៕
DAP News 2015 [A] 11755691_657434624393564_1885201466605382268_n


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News 2015 [A] Roses041  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Roses041
View user profile http://www.lovekhmer.com

11DAP News 2015 [A] Empty Re: DAP News 2015 [A] on 24th July 2015, 7:55 pm

sreymomrith

sreymomrith
Administrator
Administrator

បុរសម្នាក់ ក្លែងជាមន្រ្តី អាវុធហត្ថ នៅខេត្តកណ្តាល ត្រូវចាប់ខ្លួន បញ្ជូនទៅតុលាការ

Friday, 24 July 2015 


កណ្តាល : កម្លាំងកងរាជអាវុធហត្ថ ខេត្តកណ្តាល បានឃាត់ខ្លួន បុរសម្នាក់ ដែលបានបន្លំខ្លួន និងស្លៀក ពាក់ឯកសណ្ឋាន ជាមន្រ្តីអាវុធហត្ថ ពាក់ស័ក្តិ៣ មានអត្តលេខ ២០១២២០ ហើយយកទៅសួរនាំ និងកសាងសំណុំរឿង បញ្ជូនទៅកាន់ តុលាការ ចាត់ការតាមផ្លូវច្បាប់ ។
មន្រ្តីអាវុធហត្ថ ខេត្តកណ្តាល បានអោយដឹងថា ជនសង្ស័យរូបនេះ ត្រូវបានចាប់ខ្លួន កាលពីយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៥ ក្រោយពិនិត្យ និងធ្វើការឆែកឆេទៅ ពុំមានលិខិតស្នាម បញ្ជាក់ថា ខ្លួនជាមន្រ្តីអាវុធហត្ថ នោះទេ ។
មន្រ្តីអាវុធហត្ថ បានបញ្ជាក់ទៀតថា ជនសង្ស័យរូបនេះមានឈ្មោះ ថន វ៉ែន អាយុ២៤ ឆ្នាំ មានមុខរបរ មិនពិតប្រាកដ រស់នៅភូមិក្របៅ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
យោងតាមច្បាប់ក្រមព្រហ្មទណ្ឌ បានចែងថា ការស្លៀកពាក់ឯកសណ្ឋាន កងកម្លាំង ដោយមិនមាន ក្របខណ្ឌ ច្បាស់លាស់ ឫបទបញ្ជាត្រឹមត្រូវ គឺខុសច្បាប់ និងផ្តន្ទាទោស គឺត្រូវចោទតាមមាត្រា រួមមាន មាត្រ៦១២ បទប្រើប្រាស់ ដោយខុសច្បាប់ នូវសម្លៀកបំពាក់ ជាអាទិ៏ សម្រាប់អាជ្ញាធរ សាធារណ: ត្រូវផ្តន្ទាទោស ពីមួយខែ ទៅ១ឆ្នាំ និងពិន័យជាប្រាក់ ពីមួយសែនរៀល ទៅ២លានរៀល។ បទល្មើសនេះមានគោលដៅដើម្បីរៀបចំ ឬសម្រួល ដល់ការប្រព្រឹត្តបទឧក្រិដ្ឋឬបទមជ្ឈិម៕
DAP News 2015 [A] CH-01264
DAP News 2015 [A] CH-01263
DAP News 2015 [A] CH-01265


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News 2015 [A] Roses041  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Roses041
View user profile http://www.lovekhmer.com

12DAP News 2015 [A] Empty Re: DAP News 2015 [A] on 24th July 2015, 7:56 pm

sreymomrith

sreymomrith
Administrator
Administrator

អាវុធហត្ថ ខេត្តស្វាយរៀង ប្រារព្ធខួបអនុស្សាវរីយ៍ លើក២២ ថ្ងៃបង្កើត កងរាជអាវុធហត្ថជាតិ ថ្ងៃទី១៤ កក្កដា ១៩៩៣.១៤ កក្កដា ២០១៥

Friday, 24 July 2015 


ស្វាយរៀង៖ នៅទីបញ្ជាការកងរាជអាវុធហត្ថ ខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥នេះ បានប្រារពខួបអនុស្សាវរីយ៍លើកទី២២ ថ្ងៃបង្កើតកងរាជអាវុហត្ថជាតិ  ១៤ កក្កដា ១៩៩៣ - ១៤ កក្កដា ឆ្នាំ២០១៥ ក្រោមអធិបតីភាព លោកវរៈសេនីយ៍ឯក នុត នន់ មេបញ្ជាការរងនិងជានាយសេនាធិការកងរាជអាវុធហត្ថខត្ត តំណាងលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថ ខេត្ត និងមានការចូលរួមលោក លោកស្រី មេបញ្ជាការរង ប្រធានមន្ទីរគ្រប់ជំនាញ មេបញ្ជាការកងរាជអាវុធហត្ថ គ្រប់ស្រុកក្រុង ទូទាំងខេត្ត។
លោកវរៈសេនីយ៍ឯក នុត នន់  អានសារជូនពររបស់ លោកនាយឧត្តសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ រងកងយោធពលខេមរភូមិន្ទ  មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទាំងស្រុងថា ក្នុងឱកាស ដ៏ប្រពៃថ្លៃថ្លា នៃការប្រារព្ធ ខួបអនុស្សាវរីយ៍លើកទី២២ ទិវាកងរាជអាវុធហត្ថ (១៤កក្កដា ១៩៩៣-១៤ កក្កដា ២០១៥) ក្នុងនាមមហាគ្រួសារកងរាជអាវុធហត្ថ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់សូមអបអរសាទរ នូវស្នាដៃនិងសមិទ្ទផល ដែលបានកើតឡើង ពីការធ្វើពលីកម្មដោយអង់អាចក្លាហាន សេចក្ដីស្មោះត្រង់របស់នាយទាហាននាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថ គ្រប់រូបកន្លងទៅដែលបានរួមចំណែក ក្នុងការការពារសន្តិសុខការ ថែរក្សាសណ្ដាប់ធ្នាប់ សាធារណៈ របៀបរៀបរយដែលមានលក្ខខណ្ឌ មិនអាចខ្វះបានក្នុងការ បម្រើអោយគោល នយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាល ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ការអភិវឌ្ឍ សង្គមនិងការកសាងពង្រឹងនីតិរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា។
តាងនាមឲ្យអាវុធហត្ថ អនុញ្ញាតអោយខ្ញុំសូមឆ្លៀត ឱកាសនេះដើម្បី សម្ដែងនូវសេចក្ដីកត្តញ្ញូយ៉ាងជ្រាលជ្រៅ បំជុតជូន ចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចគត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុន សែន ព្រមទាំងឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារ ជាតិនិងឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ នៃកងយុទ្ធពលខេមរភូមិន្ទដែលបានដឹកនាំបញ្ជា ជួយឧបត្ថម្ភនិងគាំទ្រគ្រប់ បែបយ៉ាងដល់កម្លាំងកងរាជអាវុធហត្ថ។
កងរាជអាវុធហត្ថបាននឹងកំពុងប្រកាន់ភ្ជាប់នូវតួនាទីភារកិច្វដូចជាការពារជីវិតបុគ្គលគ្រប់រូប ការពារទ្រព្យសម្បត្តិ រដ្ឋនិងឯកជន ការពារសិទ្ធិសេរីភាពនិងសេចក្ដីថ្លៃថ្នូរបស់បុគ្គលគ្រប់រូប. បង្ក្រាបបទល្មីស ជួយសង្គ្រោះប្រជាពលរដ្ឋ និងរួមចំណែកអនុវត្តរាល់បទបញ្ជាក្នុងការការពារបូរណភាពទឹកដី ។
ដើម្បីរួមចំណែកសម្រេចបាននូវភារកិច្ចខាងលើនេះអាវុធហត្ថគ្រប់រូបត្រូវបន្តអប់រំនិងដាក់ខ្លួនតាមលក្ខណសម្បត្តិ ៥យ៉ាងដូចខាងក្រោម÷
១.ត្រូវបន្តលើកកំពស់ស្មាតីស្នេហាជាតិនិងស្មោះត្រង់ចំពោះជាតិសាសនា ព្រះមហាក្សត្រជា ពិសេសរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។ ២.ត្រូវបន្តកសាងកងរាជអាវុធហត្ថឲ្យបានស្អាតស្អំជានិច្ចគោរពវិន័យក្រមសីលធម៌និងអនុវត្តច្បាប់។ ៣.ត្រូវបន្តរៀបចំអត្តចរិកនិងសេចក្ដីថ្លៃថ្នូដោយមានទំនាក់ទំនងល្អជាមួយបណ្ដាស្ថាប័ន និងប្រជាពលរដ្ឋដើម្បីទទួល បានការឆ្លើយតបនិងការគាំទ្រ។ ៤.ត្រូវបន្តលើកកម្ពស់ចំណេះដឹងនិងសមត្ថភាពជំនាញវិជ្ជាជីវះគ្រប់ផ្នែកតាមរយះការហ្វឹកហ្វីនរៀនសូត្រ។ ៥.ត្រូវបន្តកសាងមនសិការឆន្ទះអង់អាចក្លាហានហ៊ានទទួលខុសត្រូវចំពោះភារកិច្ច ចេះបែងចែកច្បាស់លាស់ នូវអំពើអាក្រក់ និងល្អជាពិសេសអ្វីដែលយើងត្រូវប្រតិបត្តិនិងអ្វីដែលយើងត្រូវជៀសវាង ។
ចុងបញ្ចប់លោកមេបញ្ជាការ ក៏បានផ្ដល់អំណោយដល់មន្ត្រីអាវុធហត្ថ ដែលចូលនិវត្តនិង គ្រួសារអាវុធហត្ថ ចំនួន៧៩នាក់ ក្នុងម្នាក់ៗទទួល បានអង្ករមួយបាវ ទម្ងន់២៥គីឡូ មី១កេស ប៊ីចេង១គីឡូ ស្ករស១គីឡូ និងថវិកាចំនួន៥ម៉ឺនរៀលផងដែរ៕
DAP News 2015 [A] CH-01258
DAP News 2015 [A] CH-01259
DAP News 2015 [A] CH-01260
DAP News 2015 [A] CH-01262
DAP News 2015 [A] CH-01261
DAP News 2015 [A] CH-01263


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News 2015 [A] Roses041  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Roses041
View user profile http://www.lovekhmer.com

13DAP News 2015 [A] Empty Re: DAP News 2015 [A] on 24th July 2015, 7:58 pm

sreymomrith

sreymomrith
Administrator
Administrator

កម្មកររោងចក្រ Macox ៩នាក់ដួលសន្លប់ជាបន្តបន្ទាប់ នៅស្រុកគងពិសី

Friday, 24 July 2015


កំពង់ស្ពឺ៖ នៅរសៀល នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥នេះ មានករណីកម្មការិនី រោងចក្រ Macox ដែលមានទីតាំងស្ថិតនៅផ្លូវលេខ៤១ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ប្រមាណ៩នាក់បានដួលសន្លប់ ជាបន្តបន្ទាប់ក្រោយពីកម្មការិនីម្នាក់ បានដួលសន្លប់មុន ដោយមានអាការៈទន់ដៃទន់ជើង ។
មន្រ្តីបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារបានឱ្យដឹងថា ការដួលសន្លប់ជាបន្តបន្ទាប់នេះ ដោយសារតែកម្មករ មានការភិតភ័យ នៅពេលដែលឃើញកម្មការិនីម្នាក់ដួលសន្លប់ ។
ក្រោយកើតហេតុភ្លាមៗ មន្រ្តី្ត ប.ស.ស បានចុះទៅជួយសម្របសម្រួល និងបញ្ជូនជនរងគ្រោះទៅព្យាបាលនៅគ្លីនិកថ្នល់ទទឹង។ ចំពោះថ្លៃសេវាដឹកជញ្ជូន និងសេវាព្យាបាលជនរងគ្រោះ រហូតដល់ជាសះស្បើយជាបន្ទុករបស់ បេឡាជាតិរបបសន្តិសុខសង្គម។
មន្រ្តី ប.ស.ស និយាយថា ពេលនេះក្រុមការងារទប់ស្កាត់ករណីសន្លប់ និងបង្ការគ្រោះថ្នាក់ការងារ របស់បេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះទៅសិក្សាស្រាវជ្រាវអំពីករណីសន្លប់នេះ និងចាត់វិធានការឲ្យនិយោជក កែលំអចំណុចប្រឈមមួយចំនួន ព្រមទាំងណែនាំបន្ថែមពីបញ្ហាសុខភាព ដល់កម្មករនិយោជិតផងដែរ៕
DAP News 2015 [A] K-5054
DAP News 2015 [A] K-5055
DAP News 2015 [A] K-5056
DAP News 2015 [A] K-5057


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News 2015 [A] Roses041  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Roses041
View user profile http://www.lovekhmer.com

14DAP News 2015 [A] Empty Re: DAP News 2015 [A] on 24th July 2015, 7:59 pm

sreymomrith

sreymomrith
Administrator
Administrator

ក្រុមហ៊ុន តែ អៀកហុង រៀបចំសិក្ខាសាលា Transform your workplace with HP

Friday, 24 July 2015 


ភ្នំពេញ៖ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៥ ក្រុមហ៊ុន តែ អៀកហុង បានរៀបចំសិក្ខាសាលាមួយ ក្រោមប្រធានបទ Transform your workplace with HP នៅសណ្ឋាគារអាំងទែរកុងទីណង់តាល់ភ្នំពេញ ដោយមានអ្នកចូលរួម យ៉ាងច្រើនកុះករ។
ផ្ដោតលើការយកចិត្ដទុកដាក់ ចំពោះអតិថិជន ជារៀងរាល់ឆ្នាំ ក្រុមហ៊ុន តែ អៀកហុង ដែលជាក្រុមហ៊ុនដែលផ្គត់ផ្គង់ សេវាកម្ម និងដំណោះស្រាយបរិក្ខារផ្នែកព័ត៌មានវិទ្យាឈានមុខគេនៅកម្ពុជា តែងតែសហការជាមួយក្រុមហ៊ុន HP រៀបចំសិក្ខាសាលាជាបន្ដបន្ទាប់ នាំមកបង្ហាញនូវបច្ចេកវិជ្ជាថ្មីៗ ប្រកបដោយប្រសិទ្ធិភាពខ្ពស់ ដែលអាចជឿជាក់បាន ជាមួយសេវាកម្មដ៏ល្អបំផុតសំរាប់អតិថិជន។
ជាកិច្ចចាប់ផ្ដើមនៃអង្គសិក្ខាសាលា លោក Thitaphon Boonprasit, General Manager មកពីក្រុមហ៊ុន Hewlett-Packard បានថ្លែងសន្ទរកថាស្វាគមន៍ និងបានលើកឡើងពីប្រវត្តិ នៃភាពជោគជ័យរបស់ក្រុមហ៊ុន HP ដែលតែងតែនាំមកបង្ហាញនូវបច្ចេកវិជ្ជាថ្មីៗ ប្រកបដោយប្រសិទ្ធិភាពខ្ពស់ ដែលអាចជឿជាក់បាន ជាមួយសេវាកម្មដ៏ល្អបំផុតសំរាប់អតិថិជន។
អ្វីដែលគួរឲ្យកត់សំគាល់ សិក្ខាសាលានេះបានបង្ហាញនូវកុំព្យូទ័រយួរដៃសេរីថ្មីៗ ដែលមានគុណភាពខ្ពស់ និងមានរាងស្តើងស្អាត ហើយស្រាលសំរាប់ការងារអាជីវកម្ម (World’s thinnest and lightest business-class notebooks)។ វាមានទំងន់ត្រឹមតែ 1kg ងាយស្រួលយកធ្វើដំណើរតាមខ្លួន និងមានកំរាស់ត្រឹមតែ 15.7 mm តែប៉ុណ្ណោះ។ លើសពីនេះទៅទៀត វាអាចប្រើប្រាស់បានយូររហូតដល់ 9 ម៉ោង ជាមួយនឹងល្បឿនដំណើរការយ៉ាងលឿន។
ជាមួយគ្នានោះដែរ លោក Thitaphon Boonprasit ក៏បានធ្វើបទបង្ហាញពីម៉ាស៊ីន បោះពុម្ពពណ៌ធម្មជាតិប្រភេទ Multifunction (Copy, Print, Scan, and Fax) និង Ink Advantage Printer ជាច្រើន ដែលផ្តល់នូវគុណភាពបោះពុម្ពខ្ពស់ សន្សំសំចៃ និងមានភាពងាយស្រួល សំរាប់ការងារការិយាល័យ ដោយមាន ADF ដែលអាចឲ្យលោកអ្នក Copy ឬ Scan នូវឯកសារជាច្រើន បានយ៉ាងរហ័សទាន់ចិត្ត។ មិនតែប៉ុណ្ណោះ ម៉ាស៊ីនទាំងនេះ ក៏អាចឲ្យលោកអ្នក Print តាម រយៈ Wireless, Smartphone ឬ E-mail (ePrint) ផងដែរ។
ក្រៅពីម៉ាស៊ីនបោះពុម្ពខ្នាតតូចខាងលើ ក៏មានបទបង្ហាញពីលោក Sashika Vishan ស្ដីពីម៉ាស៊ីនបោះពុម្ពខ្នាតធំផងដែរ។ HP DesignJet Printer (A4, A3, A2, A1, A0) មានច្រើនជំរើសតម្រូវទៅតាមប្រភេទអាជីវកម្ម របស់លោកអ្នក មិនថាតែ វិស្វករ ឬរោងពុម្ភនោះទេ...។ វាមានល្បឿនលឿន គុណភាពរូបភាពខ្ពស់ ផ្ដល់នូវសមត្ថភាព Copy and Scan និងលទ្ធភាពភ្ជាប់ទៅកាន់អ៊ីធឺណែត (web-connectivity features) ដែលអាចឲ្យអ្នកជំនាញ បោះពុម្ពនូវគំរោងរបស់ខ្លួនគ្រប់ទីកន្លែងបាន។ (សូមបញ្ជាក់ថានៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ ខាងមុខនេះនឹងមានកម្មវិធី Free Printer Promotion)
អង្គសិក្ខាសាលានេះ មិនត្រឹមតែ បង្ហាញពីផលិតផលផ្នែក Hardware នោះទេ វាក៏បានបង្ហាញនូវ កម្មវិធី កម្ចាស់មេរោគកុំព្យូទ័រ ដែលទទួលបានពានរង្វាន់ ០៤ ឆ្នាំជាប់គ្នាពី AV Test ឈ្មោះថា F-Secure។
គួររំលឹកថា ឆ្លងកាត់បទពិសោធន៍អាជីវកម្ម អស់រយៈពេលជាង ១៧ឆ្នាំ និងភាពប៉ិនប្រសប់ ក្នុងការដឹកនាំ របស់ស្ថាបនិក ក្រុមហ៊ុន បានធ្វើឲ្យក្រុមហ៊ុន តែ អៀកហុង ទទួលបាននូវការគាំទ្រ និងទុកចិត្តពីបណ្ដាអតិថិជន និងដៃគូអាជីវកម្ម ជាបន្តបន្ទាប់លើគុណភាព សេវាកម្ម និងការទទួលខុសត្រូវចំពោះអតិថិជន (Quality, Service and Customer Commitment)។ ជាទីបញ្ចប់តំណាងក្រុមហ៊ុន តែ អៀកហុង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជាទីបំផុតដល់អតិថិជន និងដៃគូអាជីវកម្មទាំងអស់ ដែលបាននិងកំពុងបន្ត ការគាំទ្រដល់ក្រុមហ៊ុន៕
DAP News 2015 [A] That-0639
DAP News 2015 [A] That-0640
DAP News 2015 [A] That-0641


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News 2015 [A] Roses041  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Roses041
View user profile http://www.lovekhmer.com

15DAP News 2015 [A] Empty Re: DAP News 2015 [A] on 24th July 2015, 8:01 pm

sreymomrith

sreymomrith
Administrator
Administrator

ក្រសួងសេដ្ឋកិច្ច ប្រកាសកែប្រែនូវ ប្រការមួយចំនួន ស្តីពីនីតិវិធី ចំណាយតាមរជ្ជទេយ្យ បុរេប្រទានសម្រាប់ រដ្ឋបាលថ្នាក់ជាតិ

Friday, 24 July 2015


ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ បានបើក វគ្គផ្សព្វផ្សាយ ប្រកាសលេខ៨២៩ សហវ.ប្រក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ និង ប្រកាសលេខ៨៣៨ សហវ.ប្រក ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៥ នៅទីស្តីការ ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានការរៀបចំវគ្គផ្សព្វផ្សាយ ប្រកាសលេខ៨២៩ សហវ.ប្រក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលប្រការ មួយចំនួន នៃប្រកាស លេខ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធី ចំណាយតាមរជ្ជទេយ្យ បុរេប្រទាន សម្រាប់រដ្ឋបាលថ្នាក់ជាតិ និងប្រកាសលេខ៨៣៨ សហវ.ប្រក ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីវិធាននិងនីតិវិធីចំណាយ សម្រាប់វគ្គបណ្តុះបណ្តាល ។
ក្រសួងសេដ្ឋកិច្ច ក៏បើកសិក្ខាសាលា នៃក្រសួងស្ថាប័ន ថវិកាកម្មវិធី ដើម្បីផ្តល់លទ្ធភាពងាយ ស្រួលដល់ក្រសួង ស្ថាប័នថវិកា កម្មវិធីក្នុងការអនុវត្ត ចំណាយសម្រាប់ដំណើរការរដ្ឋបាល  ការរៀបចំវគ្គបណ្តុះបណ្តាល និងសិក្ខាសាលា និងសកម្មភាព នៃថវិកាកម្មវិធី ដែលមាន លក្ខណៈជាប្រចាំ ចាំបាច់ និងបន្ទាន់ឱ្យបានរលូន ឆាប់រហ័ស និងទាន់ពេលវេលា ដើម្បីសម្រេចបាន នូវសមិទ្ធិផលនិងសូចនាករ តាមគោលដៅ និងគោលនយោបាយ របស់ក្រសួង ស្ថាប័នថវិកា កម្មវិធីប្រកបដោយគណនេយ្យភាព តម្លាភាព និងប្រសិទ្ធភាពខ្ពស់ ស្របតាមកម្មវិធីកែទម្រង់ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល។
វគ្គផ្សព្វផ្សាយនេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពរបស់ លោកបណ្ឌិត ជូ គឹមឡេង រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងលោកបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានតំណាង ចូលរួមសរុបប្រមាណជាង២៥០នាក់ ដែលសុទ្ធសឹង ជាមន្ត្រីអ្នកអនុវត្តកិច្ចការផ្ទាល់។
លោកបណ្ឌិត ជូ គឹមឡេង បានថ្លែងនៅក្នុង វគ្គផ្សព្វផ្សាយនោះថា នីតិវិធីចំណាយតាមរជ្ជទេយ្យបុរេប្រទាន ត្រូវបានធ្វើបច្ចុប្បន្នភាពបន្ថែម ដោយប្រកាស លេខ៨២៩ សហវ.ប្រក និងប្រកាសលេខ៨៣៨ សហវ.ប្រក នេះគឺជាមូលដ្ឋាន លើកទឹកចិត្តដល់ក្រសួង ស្ថាប័នថវិកាកម្មវិធីទាំង១០ ដែលកំពុងអនុវត្តថវិកាកម្មវិធីពេញលេញ និងដល់ក្រសួង ស្ថាប័នផ្សេងៗ ទៀត ដែលនឹងចាប់ផ្តើមអនុវត្តថវិកាកម្មវិធី បន្តបន្ទាប់ នាឆ្នាំថវិកា ខាងមុខ។
លោកបណ្ឌិត ជូ គឹមឡេង បានគូសបញ្ជាក់ថា វគ្គផ្សព្វផ្សាយនាពេលនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការពង្រឹងសមត្ថភាព និងការយល់ដឹងរបស់រជ្ជទេយ្យករ បុរេប្រទាន និងរជ្ជទេយ្យករបុរេប្រទានរងនៃក្រសួង ស្ថាប័នអនុវត្តថវិកាកម្មវិធី ដែលទទួលបន្ទុកក្នុងការគ្រប់គ្រង ប្រាក់រជ្ជទេយ្យបុរេប្រទាន៕
DAP News 2015 [A] CH-01246
DAP News 2015 [A] CH-01247
DAP News 2015 [A] CH-01248
DAP News 2015 [A] CH-01249
DAP News 2015 [A] CH-01250


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News 2015 [A] Roses041  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Roses041
View user profile http://www.lovekhmer.com

16DAP News 2015 [A] Empty Re: DAP News 2015 [A] on 25th July 2015, 1:58 pm

sreymomrith

sreymomrith
Administrator
Administrator

លោក ផៃ ស៊ីផាន៖ អាម៉េរិក កំពុងបង្គាប់កម្ពុជា ឲ្យបោះបង់ការពង្រឹងនីតិរដ្ឋ និងប្រឆាំងវប្បធម៌ និទ្ទណ្ឌភាព

Saturday, 25 July 2015 


ភ្នំពេញ៖ តែប៉ុន្មាននាទីប៉ុណ្ណោះក្រោយពីអាម៉េរិក ដាក់សំណើឲ្យកម្ពុជាពិនិត្យឡើងវិញ ទៅលើការឃុំខ្លួនលោក មា ជ សុវណ្ណារ៉ា និងសកម្មជនគណបក្សសង្រ្គោះជាតិ១០នាក់ផ្សេងទៀត លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគ ណៈរដ្ឋមន្រ្តី បានចេញប្រតិកម្មតបភ្លាមៗ ហើយហៅសំណើរបស់អាម៉េរិកថា កំពុងបង្គាប់ឲ្យកម្ពុជា បោះបង់ការ ពង្រឹងនីតិរដ្ឋ និង ប្រឆាំងវប្បធម៌និទ្ទណ្ឌភាព។
សហរដ្ឋអាម៉េរិក នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៥នេះ បានស្នើទៅរាជរដ្ឋាភិបាលកម្ពុជា ឲ្យពិនិត្យឡើងវិញ ទៅ លើសំណុំរឿងរបស់ លោក មាជ  សុវណ្ណារ៉ា និងសកម្មជនគណបក្សសង្រ្គោះជាតិ ១០នាក់ផ្សេងទៀត ដែលត្រូវ បានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារពី ៧ ទៅ២០ឆ្នាំ កាលពីថ្ងៃទី២១ ខែក ក្កដា ឆ្នាំ២០១៥កន្លងទៅនេះ។
សហរដ្ឋអាម៉េរិក បានបញ្ជាក់ថា ខ្លួនមានកង្វល់យ៉ាងខ្លាំងចំពោះដំណើរការ ដែលនាំដល់ការដាក់ទោសសកម្មជន   គណបក្សសង្រ្គោះជាតិទាំង ១១នាក់ ដោយតុលាការកម្ពុជា។ «យើងសុំឲ្យរដ្ឋាភិបាលកម្ពុជាពិនិត្យមើលឡើងវិញ  ឲ្យបានម៉ត់ចត់នូវដំណើរក្តីនៃតុលាការរបស់ខ្លួន ដើម្បីធ្វើយ៉ាងណាឲ្យវាមានលក្ខណៈពេញលេញ តម្លាភាព ហើយ  ស្របទៅនឹងច្បាប់ក្នុងប្រទេស និង បទដ្ឋានអន្តរជាតិ»។
ឆ្លើយតបសំណើនេះ លោក ផៃ ស៊ីផាន បញ្ជាក់ថា រូបលោកសោកស្តាយយ៉ាងខ្លាំង ដែលធ្វើឲ្យបាត់បង់តម្លៃ និង  ឧត្តមគតិ នៃនីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យ ដែលបង្គាប់ និង បញ្ជារដ្ឋាភិបាល នៃប្រជាជាតិអធិបតេយ្យតំណាងឆ ន្ទះប្រជាពលរដ្ឋ ឲ្យជ្រៀកជ្រែតទៅលើសេចក្តីសម្រេចរបស់តុលាការ ដែលជាស្ថាប័នឯករាជ្យ ជាឆន្ទានុសិទ្ធិរបស់ ចៅក្រម និង គ្មានស្ថាប័នណាមួយជ្រៀតជ្រែក ឬបង្គាប់បញ្ជានូវដំណើរការយុត្តិធម៌។
លោក ផៃ ស៊ីផាន បានបន្តថា កិច្ចការតុលាការ ដែលបានវិនិច្ឆ័យទៅលើក្រុមដឹកនាំចលនា និងចូលរួមកុបកម្ម  ដែលបណ្តាលឲ្យមានរងរបួសស្នាម។ ជនរងគ្រោះទាំងអស់នោះ បាត់បង់នូវតម្លៃមនុស្សជាតិ ជាមួយភាពឃោរ  ឃៅ ព្រៃផ្សៃ នៅកណ្តាលហ្វូងមនុស្សជាសាធារណៈ នោះមិនគិតដល់ការធ្វើឲ្យខាតបង់សម្បត្តិសាធារណៈ និង ឯកជន ដែលចៅក្រមយល់ឃើញថាជាបទល្មើសព្រហ្មទណ្ឌ និងកម្ពុជាទាំងមូល មិនអនុញ្ញាតឲ្យមានជាដាច់ខាត នូវអំពើនេះ។
លោក បានបញ្ជាក់ថា «សហរដ្ឋអាម៉េរិក កំពុងតែបង្គាប់កម្ពុជា ឲ្យដើរថយក្រោយ ឬបោះបង់ការពង្រឹងនីតិរដ្ឋ និង កិច្ចប្រឆាំងវប្បធម៌និទ្ទណ្ឌភាព ឬមួយកំពុងបង្កើនអនាធិបតេយ្យប្រឆាំងនឹងសន្តិសុខ សណ្តាប់ធ្នាប់ និង ភាពសុខ  ដុមរមនារបស់កម្ពុជា។ នេះជាភាពអាម៉ាស់មួយបន្ថែមទៀត ក្រៅពីប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសហរដ្ឋអាម៉េរិក និង កម្ពុជា។ ការពង្រឹងនីតិរដ្ឋ គឺជាកាតព្វកិច្ចដាច់ខាតរបស់រាជរដ្ឋាភិបាល ដែលមិនអនុញ្ញាតឲ្យជនណា ក្រុមណា ពូជ សាសន៍ណាមកបង្អាក់ រំខាន ឬបំផ្លាញដំណើរការនេះបានឡើយ។ បុគ្គលណា ក្រុមណា ឬ ពូជសាសន៍ណា ក៏ ដោយ ដែលឋិតនៅលើបូរណភាពដែនដីរបស់កម្ពុជា ត្រូវឋិតនៅក្នុងវិសាលភាព នៃអំណាចច្បាប់ និង សមត្ថកិច្ច របស់កម្ពុជា»។
លោក ផៃ ស៊ីផាន បានបន្តថា រាល់ការបញ្ជេញមតិ ដែលជាសេរីភាពត្រូវបានគាំពារដោយច្បាប់ និងត្រូវតែស្ថិតនៅ ក្នុងច្បាប់ និងនីតិវិធីជាគោលការណ៍។ ការរំលោភនិងនីតិវិធី ឬការប្រមាថប្រឆាំង និងសមត្ថកិច្ច ត្រូវតែទទួល ទោសជាដាច់ខាត តាមច្បាប់ជាធរមាន។
លោក ផៃ ស៊ីផាន បានបញ្ជាក់ទៀតថា លោក មាជ សុវណ្ណារ៉ា ចាត់ទុកជាជនល្មើសនឹងច្បាប់របស់កម្ពុជា និងនៅ លើទឹកដីកម្ពុជា ហើយបុគ្គលរូបនេះ ប្រាកដណាស់មិនមែនជាភ្នាក់ងារសម្ងាត់ ឬផ្លូវការ របស់សហរដ្ឋអាម៉េរិក ក៏ ប៉ុន្តែមានដើមកំណើតជាខ្មែរ ត្រូវតែអនុវត្តទៅតាមគោលការណ៍ច្បាប់កម្ពុជាដាច់ខាត។
លោក ផៃ ស៊ីផាន បានអំពាវនាវដល់រដ្ឋាភិបាលសហរដ្ឋអាម៉េរិក ដូចជារដ្ឋាភិបាលបរទេសដទៃទៀត អធ្យាស្រ័យ ណែនាំដល់បុគ្គលណា ឬក្រុមណា ដែលជាពលរដ្ឋរបស់ខ្លួន បញ្ឈប់ជាដាច់ខាតនូវបំណង ឬធ្វើសកម្មភាពរំលោភ ច្បាប់ បង្កឲ្យមានបទល្មើសនៅលើទឹកដីកម្ពុជា ក៏ដូចជាបង្កភាពស្មុគស្មាញ នៃកិច្ចទំនាក់ទំនងរវាងកម្ពុជា និង ប្រ  ទេសសាមីទាំងនោះ៕
DAP News 2015 [A] ST-221


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News 2015 [A] Roses041  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Roses041
View user profile http://www.lovekhmer.com

17DAP News 2015 [A] Empty Re: DAP News 2015 [A] on 25th July 2015, 1:59 pm

sreymomrith

sreymomrith
Administrator
Administrator

នាយឧត្តម​សេនីយ៍​ សុខ ផល ជំរុញ​នគរបាល​ អន្តោប្រវេសន៍ គ្រប់គ្រង​ឲ្យ​បាន​ លើ​ជនបរទេស​នៅ​កម្ពុជា​

Saturday, 25 July 2015 


បន្ទាយមានជ័យ៖ នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានក្រើនរំលឹក ដល់កម្លាំងនគរបាល អន្តោប្រវេសន៍ទាំងអស់ ត្រូវគ្រប់គ្រងឲ្យ បានទៅលើជនបរទេស ជាពិសេជនបរទេស ដែលកំពុងរស់នៅ និង ធ្វើការដោយខុសច្បាប់នៅកម្ពុជា។
ប្រសាសន៍ជំរុញឲ្យមន្រ្តីនគរបាលអន្តោប្រវេសន៍យកចិត្តទុកដាក់បន្ថែមលើការងារគ្រប់គ្រងជនបរទេសនេះ បានធ្វើឡើងក្នុងឱកាស ដែលនាយឧត្តមសេនីយ៍ សុខ ផល អញ្ជើញចុះសួរសុខទុក្ខកងកម្លាំងនគរបាលអន្តោរប្រវេសន៍នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត។
ក្រៅពីប្រសាសន៍សម្តែង ការយកចិត្តទុកដាក់ ទៅលើសុខទុក្ខរបស់មន្រ្តីនគរបាល អន្តោប្រវេសន៍ហើយនោះ នាយឧត្តមសេនីយ៍ សុខ ផល ក៏បានជំរុញការពង្រឹង ការងាររបស់មន្រ្តី នគរបាលអន្តោប្រវេសន៍ផងដែរ។ នាយឧត្តមសេនីយ៍ ក៏បានជំរុញឲ្យមន្រ្តីនគរបាល អន្តោប្រវេសន៍នៅច្រកទ្វារប៉ោយប៉ែត បង្កើនការយកចិត្តទុកដាក់ បន្ថែមទៀតលើការងារ ទប់ស្កាត់បទល្មើសឆ្លងដែន និងឧក្រិដ្ឋជនឆ្លងដែន និងធានាធ្វើឲ្យបាន លើការងារគ្រប់គ្រង ជនបរទេស ទូរទាំងខេត្ត។
លោកអគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏បានស្នើឲ្យអោយមន្ត្រីនគរបាល អន្តោរប្រវេសន៍ច្រកទ្វារចេះ សហការល្អជាមួយកងកម្លាំង អង្គភាពផ្សេងៗ ជាពិសេសនោះ គឺទំនាក់ទំនងជាមួយ កងកម្លាំងសមត្ថកិច្ចថៃ ឲ្យបានល្អប្រសើរ។
ជាមួយការសាកសួរសុខទុក្ខ នាយឧត្តមសេនីយ៍ សុខ ផល ក៏បាននាំយកគ្រឿងឧបភោគ បរិភោគជូនកម្លាំងនគរ បាលអន្តោប្រវេសន៍ផងដែរ រួមមាន៖ អង្ករចំនួន ២តោន ទឹកត្រី ទឹកស៊ីអ៊ីវចំនួន ៤០យួរ មីកំប៉ុងចំនួន ២កេសធំ ទឹកសុទ្ធចំនួន ២០យួរ ខ្ទឹមសចំនួន ២៥គីឡូក្រាម ប៊ីចេង ១០គីឡូក្រាម និងថវិកា ៥លានរៀនផងដែរ។ នាយឧត្តមសេនីយ៍ ក៏បាននាំយកទានព្រះវស្សាមួយចំនួនប្រកេនព្រះសង្ឃតាមបណ្តាលវត្តមួយចំនួនផងដែរ៕
DAP News 2015 [A] V_0797
DAP News 2015 [A] V_0790
DAP News 2015 [A] V_0791
DAP News 2015 [A] V_0792
DAP News 2015 [A] V_0793
DAP News 2015 [A] V_0794
DAP News 2015 [A] V_0795
DAP News 2015 [A] V_0796
DAP News 2015 [A] V_0798


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News 2015 [A] Roses041  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Roses041
View user profile http://www.lovekhmer.com

18DAP News 2015 [A] Empty Re: DAP News 2015 [A] on 25th July 2015, 2:01 pm

sreymomrith

sreymomrith
Administrator
Administrator

មន្រ្តី នគរបាលចរាចរ បន្តចុះ ផ្សព្វផ្សាយច្បាប់ ជូនសិស្ស តាមសាលារៀន ចូលរួម កាត់បន្ថយគ្រោះថ្នាក់

Saturday, 25 July 2015 


ភ្នំពេញ: ថ្នាក់ដឹកនាំការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបន្ត ចុះផ្សព្វផ្សាយអប់រំច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក និងអនុក្រឹត្តផាកពិន័យអន្តរការណ៍ នៅតាមវិទ្យាល័យ និងសាកលវិទ្យាល័យ ទាំងអស់ក្នុងរាជធានីភ្នំពេញ ។ 
ជាក់ស្តែង នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៥ លោក ប៉ែន ឃុន នាយរងការិយាល័យចរាចរណ៍ផ្លូវគោក និងមន្រ្តី របស់ខ្លួន បានសហការជាមួយ គម្រោងសុវត្ថិភាពចរាចរណ៍ កាកបាទក្រហមកម្ពុជា និងសាខាកាកបាទក្រហមរាជធានី បានចុះផ្សព្វផ្សាយច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកថ្មី ដល់ក្រុមយុវជនកាកបាទក្រហម ព្រមទាំងសិស្សា នុសិស្ស នៅវិទ្យាល័យសម្ដេចហ៊ុន សែន ភ្នំពេញថ្មី ចំនួន ២០៥ នាក់ ស្រី១១៥ នាក់ ។
លោក ប៉ែន ឃុន បានថ្លែងថា ការផ្សព្វផ្សាយនេះ គឺផ្ដោតសំខាន់ទៅលើ ហានិភ័យនៃបើកបរមិនពាក់មួកសុវត្ថិភាព ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ការបើកបរល្បឿនលឿនហួសកំណត់ និងស្លាកសញ្ញាចរាចរណ៍ ។
ក្នុងកម្មវិធីនេះ ក៏មានការប្រគល់សៀវភៅច្បាប់ចរាចរណ៍ និងអនុក្រឹត្យផាកពិន័យអន្តរការណ៍ ជូនដល់លោកនាយកសាលា ដើម្បីជួយផ្សព្វផ្សាយបន្តផងដែរ ។
គួរបញ្ជាក់ផងដែរថា ចាប់តាំងពីការចុះផ្សព្វផ្សាយ គម្រោងសុវត្ថិភាពចរាចរណ៍ កន្លងមកថ្នាក់ដឹកនាំ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយដៃគូ អនុវត្តបានចំនួន៨ វិទ្យាល័យ ២ សាកលវិទ្យាល័យហើយ ដោយមានការចូលរួម ពីក្រុមយុវជនកាកបាទក្រហម ព្រមទាំង សិស្ស និសិត្ស ចំនួន ២១៤០ នាក់ ៕
DAP News 2015 [A] That-0664
DAP News 2015 [A] That-0669
DAP News 2015 [A] That-0666
DAP News 2015 [A] That-0667
DAP News 2015 [A] That-0668
DAP News 2015 [A] That-0670


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News 2015 [A] Roses041  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Roses041
View user profile http://www.lovekhmer.com

19DAP News 2015 [A] Empty Re: DAP News 2015 [A] on 25th July 2015, 2:03 pm

sreymomrith

sreymomrith
Administrator
Administrator

វិភាគ៖ បុរសខ្លាំងតេជោ ហ៊ុន សែន ចេញយុទ្ធសាស្រ្ត ប្រឆាំងបដិវត្តន៍ពណ៌ រក្សាភាពសុខសាន្ត

Saturday, 25 July 2015 


ដោយ៖ វ៉ាន់ សារាយ

ភ្នំពេញ៖ បន្ទាប់ពីការឡើងកាន់តំណែងជាប្រធាន គណបក្ស ប្រជាជនកម្ពុជា ដោយការបោះឆ្នោតគាំទ្រពីសមាជិក អចិន្រ្តៃយ៍បក្ស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបើកការជួបជុំដ៏កម្រមួយ ជាមួយកងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ រួមទាំងនគរបាលផងដែរ នៅមហោស្រព នៃទីបញ្ជាការដ្ឋានកងអង្គរក្ស នាក្រុងតាខ្មៅ ខេត្តកណ្តាល ជិត ៥.០០០នាក់ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៥នេះ។
ជំនួបរបស់ប្រមុខដឹកនាំកម្ពុជា ឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ សម្តេចតេជោ ហ៊ុន សែន ជាមួយមន្រ្តីជាន់ខ្ពស់ នៃកងកម្លាំងប្រដាប់អាវុធ ដែលសុទ្ធសឹងជាមេដឹកនាំកងទ័ព, អាវុធហត្ថ, នគរបាល ក្តោបក្តាប់លើកម្លាំងប្រដាប់ អាវុធប្រមាណ ១៨ម៉ឺននាក់ នៅកម្ពុជានេះ ត្រូវបានប្រព្រឹត្តយ៉ាងស្ងប់ស្ងាត់បំផុត ដោយមិនបានទម្លាយឲ្យបណ្តាញសារព័ត៌មានជាតិ និង អន្តរជាតិបានដឹងនោះឡើយ ហើយថែមទាំងមិនអនុញ្ញាតឲ្យអ្នកយកព័ត៌មានចូល ថែមទៀត។
ជំនួប ដ៏កម្រ និងស្ងប់ស្ងាត់រវាងនាយករដ្ឋមន្រ្តីកម្ពុជា ដែលជាអតីតយុទ្ធជនរំដោះជាតិចេញពីភ្លើងសង្រ្គាម ជាមួយ កងកម្លាំងប្រដាប់អាវុធកម្ពុជា សុទ្ធតែជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នេះ បានក្លាយជាព្រឹត្តិការណ៍នាំឲ្យមានការ ចាប់អារម្មណ៍ និង ទន្ទឹងចង់ដឹងពីលទ្ធផលយ៉ាងខ្លាំង។
កិច្ចប្រជុំពិភាក្សារវាងនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលត្រូវបានអ្នកកាសែតជនជាតិឥណ្ឌូនេស៊ី ហារី មេត្តា ប្រសិទ្ធនាមថា ជាបុរសខ្លាំងរបស់កម្ពុជា ជាមួយកម្លាំងប្រដាប់អាវុធ ជាអ្នករក្សានូវសុខសន្តិភាព ភាព សុខដុមរមនាសម្រាប់ជាតិ និងប្រជាជនកម្ពុជា មិនមែនកើតឡើងដោយចៃដន្យនោះទេ។ កិច្ចប្រជុំនេះ បានកើត ឡើងនៅចំពេលបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងវៀតណាម កំពុងមានសភាពស្រួចស្រាវ បន្ទាប់ពីវៀតណាម បានធ្វើសកម្មភាពមួយចំនួននៅតាមខ្សែបន្ទាត់ព្រំដែន ដោយរំលោភកិច្ចព្រមព្រៀងកិច្ចការព្រំដែនថ្ងៃទី១៧ ខែមក រា ឆ្នាំ១៩៩៥ ដូចជាការជីកស្រះទឹកក្នុងភូមិឡំ ឃុំប៉កញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនៈគិរី ការសាង សង់ប៉ុស្តិ៍យោធា នៅស្រុកកោះធំ ខេត្តកណ្តាល ការសាងសង់ផ្លូវតាមបន្ទាត់ព្រំដែន ក្នុងស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀងជាដើម...។ កិច្ចពិភាក្សានេះ ក៏បានធ្វើឡើងស្របពេលបញ្ហាភេរវកម្ម កើតមានខ្លាំងពេញពិភពលោក។
សកម្មភាពតាមបន្ទាត់ព្រំដែន បង្កឡើងដោយអាជ្ញាធរ និង ប្រជាពលរដ្ឋវៀតណាម ផ្ទុយពីស្មារតី នៃកិច្ចព្រមព្រៀង ការងារព្រំដែនឆ្នាំ១៩៩៥ វាក៏មិនមែនជាសកម្មភាព ដែលកើតឡើងដោយចៃដន្យនោះដែរ។ បញ្ហាព្រំដែននេះ ត្រូវ បានគេមើលឃើញថា វាជាចេតនាមួយរបស់វៀតណាម សងសឹកទៅនឹងកំហឹងចាស់ ព្រោះខ្លួនបានអន់ចិត្ត ចំពោះ កម្ពុជា មិនព្រមចេញសេចក្តីថ្លែងការណ៍ទៅលើជម្លោះដែនសមុទ្រចិនខាងត្បូងជាមួយខ្លួន និងប្រទេសសមាជិក អាស៊ានដទៃទៀត ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ការមិនចេញ សេចក្តីថ្លែងការណ៍របស់កម្ពុជា បានធ្វើឲ្យប្រទេសសមាជិកអាស៊ាន មានជម្លោះដែនសមុទ្រជាមួយចិន ផ្ទុះការខឹង សម្បា ហើយចោទកម្ពុជា ហាក់មានភាពលំអៀងទៅរកមិត្តចិន ដែលមានប្រវត្តិចំណងសាមគ្គីភាព ដ៏ស្អិតល្មួតតាំង ពីយូរលង់មកហើយនោះ។
ព្រោះតែជម្លោះដែនសមុទ្រជាមួយប្រទេសចិន វៀតណាម បានឈោងចាប់ដៃអាម៉េរិក ទោះអាម៉េរិក ជាសត្រូវ ចាស់របស់ខ្លួន ក្នុងសង្រ្គាមវៀតណាមខាងត្បូងនាអំឡុងចុងទសវត្សរ៍ឆ្នាំ៦០ក្តី។ អាម៉េរិក ដោយសារតែចង់សាង ឥទ្ធិពលរបស់ខ្លួន នៅក្នុងឥណ្ឌូចិន ក៏បានបំភ្លេចរាល់អរិភាពក្នុងអតីតកាល ហើយក៏បិទភ្នែកមើលរំលងបញ្ហាសិទ្ធិ មនុស្ស និងការប្រនិប័តន៍លទ្ធិប្រជាធិបតេយ្យរបស់វៀតណាម និងបានក្តោបដៃវៀតណាមយ៉ាងណែនផងដែរ។
អាម៉េរិក និងវៀតណាម បានបង្ហាញពីការបោះជំហានទៅរកចំណងទំនាក់ទំនង ដៃគូយុទ្ធសាស្រ្តកាន់តែរឹងមាំថែម ទៀត តាមរយៈការអញ្ជើញប្រធានបក្សកុម្មុយនីស្តវៀតណាម Nguyen Phu Trong ទៅទស្សនកិច្ចនៅសេតវិមាន ពីសំណាក់ប្រធានាធិបតីអាម៉េរិក បារ៉ាក់ អូបាម៉ា កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៥កន្លងទៅនេះ។
ការបង្ហាញស្នាមញញឹមដាក់គ្នារវាងអាម៉េរិក និង វៀតណាម បានកំញើញភាពជាមហាអំណាចក្នុងតំបន់របស់ចិន ជាខ្លាំង។
ការវិវឌ្ឍន៍ថ្មី នៃចំណងទំនាក់ទំនងរវាងវៀតណាម និងប្រទេសមហាអំណាចពិភពលោកអាម៉េរិកនេះ នាំឲ្យគេ មើលឃើញថា អាម៉េរិក និងវៀតណាម អាចនឹងរួមគ្នាបង្កបញ្ហាស្មុគស្មាញណាមួយមកកម្ពុជា ដែលជាសម្ព័ន្ធមិត្ត របស់ចិន ដូចជាការបង្កសកម្មភាពនៅតាមព្រំដែនរបស់កម្ពុជា ជាតឹកតាងស្រាប់។
ដូច្នេះជំនួបរបស់អតីតយុទ្ធជនតស៊ូរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីអន្លង់ទុក្ខ អន្លង់វាលពីឃាត សម្តេចតេ ជោ ហ៊ុន សែន ជាមួយកងកម្លាំងប្រដាប់អាវុធ ប្រធានបទរិះរកយន្តការទប់ទល់នឹងមហិច្ឆតាវាតទីអំណាចរបស់ ពួកប្រទេសមហាអំណាចដុតបំផ្លាញប្រទេសកម្ពុជា ជាប្រធានបទ ដែលនឹងលើកមកពិភាក្សាជាសំខាន់មួយ។ គេ នៅចាំបានថា ព្រោះតែមហិច្ឆតាវាតទីរបស់ប្រទេសមហាអំណាចអាម៉េរិក រស្ស៊ី និងចិននេះហើយ ទើបកម្ពុជា ត្រូវ រងនូវការខ្ទេចខ្ទាំធ្លាក់ទៅរកក្តីវិនាសអន្តរាយក្នុងទសវត្សរ៍ឆ្នាំ៧០។
ក្នុងជំនួប ដ៏កម្រនាព្រឹកមិញដដែលនេះ ក៏ជាការចាប់ផ្តើមនៅចំពេលដែលតំណាងរាស្រ្ត និង សកម្មជនមកពីគណ បក្សសង្រ្គោះជាតិ បញ្ចេញនូវយុទ្ធនាការយ៉ាងផុសផុលពាក់ព័ន្ធសំណុំរឿងព្រំដែនជាមួយប្រទេសវៀតណាម។
គណបក្សសង្រ្គោះជាតិ នៅក្រោយពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៥ ឆ្នាំ២០១៣ ត្រូវបានគេ មើលឃើញថា ធ្លាប់បានរៀបចំគម្រោងវាយផ្តួលរំលំរាជរដ្ឋាភិបាលកើតចេញពីការបោះឆ្នោតរួចម្តងមក ហើយ តាមរយៈរូបមន្ត «បដិវត្តន៍ពណ៌» បង្កើតឡើងដោយអាម៉េរិកក្នុងឆ្នាំ១៩៨៣ ដោយប្រើកម្លាំងមហាជនជាច្រើនធ្វើ ការតវ៉ាតាមរូបភាពទាមទារយុត្តិធម៌លើលទ្ធផលបោះឆ្នោត។
ក្រៅពីរូបភាពតវ៉ាប្រឆាំងលទ្ធផលឆ្នោត គណបក្សសង្រ្គោះជាតិ ដែលដឹកនាំផ្ទាល់ដោយលោក សម រង្ស៊ី ជាប្រធាន និង លោក កឹម សុខា ជាអនុប្រធាន នៅបានប្រើប្រាស់រូបភាពកម្មករតវ៉ាទាមទារប្រាក់ខែគោល ១៦០ដុល្លារ ទៅ ប្រយុទ្ធប្រឆាំងជាមួយរាជរដ្ឋាភិបាលថែមទៀត រហូតដល់មានការផ្ទុះ ហិង្សាស្លាប់ និង រងរបួសទាំងកម្មករ និងកង កម្លាំងប្រដាប់អាវុធជាច្រើនាក់នៅដើមខែមករា ឆ្នាំ២០១៤។
តែមហិច្ឆតាគណបក្សសង្រ្គោះជាតិ មិនត្រូវបានសម្រេចនោះឡើយ។ ដោយសារតែការគ្រប់គ្រង និង មើលឃើញ យ៉ាងច្បាស់នូវស្ថានការណ៍ពិសពុលរបស់គណបក្សសង្រ្គោះជាតិ កងកម្លាំងសមត្ថកិច្ច ដែលត្រូវការពាររាជរដ្ឋាភិ បាលស្របច្បាប់ ស្របរដ្ឋធម្មនុញ្ញ បានចេញចេញទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពខ្ពស់។
គណបក្សសង្រ្គោះជាតិ តាមរយៈកិច្ចព្រមព្រៀងនយោបាយ ២២ កក្កដា ឆ្នាំ២០១៤ ឈានទៅបង្កើតវប្បធម៌សន្ទ នា ជាមួយគណបក្សប្រជាជនកម្ពុជាយ៉ាងណាក្តី សារជាតិ និងមហិច្ឆតា ចង់ក្តោមក្តាបអំណាច ដោយប្រើប្រាស់ រូបមន្ត «បដិវត្តន៍ពណ៌» ទម្លាក់រាជរដ្ឋាភិបាលស្របច្បាប់ហាក់ មិនបានរសាត់ឆ្ងាយពីចិត្តកាយវិញ្ញាណ របស់មេដឹក នាំបក្សមួយនេះឡើយ។
ការផ្តើមយុទ្ធនាការជាថ្មី ដោយចាប់យកបញ្ហាព្រំដែនជាមួយប្រទេសវៀតណាម ជាចំណាប់ខ្មាំង ត្រូវបានគេមើល ឃើញថា ជាយន្តការថ្មី ដែលគណបក្សប្រឆាំងមួយនេះ អាចនឹងប្រើ ដើម្បីធ្វើបដិវត្តផ្តួលរំលំរាជរដ្ឋាភិបាល។ ជាក់ ស្តែងកាលពីអាទិត្យ ទី១៩ ខែកក្កដា តំណាងរាស្រ្តមកពីគណបក្សសង្រ្គោះជាតិ លោក រៀល ខេមរិន្ទ លោក នុត រំដូល លោក អ៊ុំ សំអាន រួមនឹងសកម្មជនរបស់ខ្លួនជាច្រើននាក់ទៀត បានដឹកនាំប្រជាពលរដ្ឋប្រមាណ ២ពាន់នាក់ ចុះទៅកាន់បង្គោលព្រំដែនលេខ ២០២ និង ២០៣ ស្ថិតក្នុងស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
កាយវិការបំផុសបញ្ហាជាតិនិយមក្នុងរឿងព្រំដែនរបស់គណបក្សសង្រ្គោះជាតិនេះ ត្រូវបានគេមើលឃើញថា អាច ប្រើរូបភាពជាតិនិយមថ្មីនេះ បំផុសស្មារតីប្រជាពលរដ្ឋប្រយុទ្ធប្រឆាំង និង ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា របស់បុរស ខ្លាំងតេជោ សែន។
«បដិវត្តន៍ពណ៌» ដែលបានកើតមានឡើងនៅតាមបណ្តាប្រទេសមជ្ឈឹមបូព៌ា ដូចជាទុយនេស៊ី លីប៊ី ស៊ីរី យ៉េមែន... គឺផ្តើមជំហានមិនខុសពីសកម្មភាពរបស់គណបក្សសង្រ្គោះជាតិ ដែលបានសាកល្បងជាលើកច្រើនច្រើនសារនេះ ឡើយ។
យោងទៅតាមស្ថានការណ៍ និងសកម្មភាពថ្មីនេះ យើងអាចមើលឃើញថា ការបើកកិច្ចប្រជុំពិភាក្សារបស់នាយក រដ្ឋមន្រ្តីកម្ពុជា ដែលចាប់ផ្តើមទទួលខុសត្រូវលើជោគវាសនាប្រទេស និង ប្រជាជនកម្ពុជាតាំងពីវ័យជាង ២០ឆ្នាំ គឺជាការជួបជុំពិភាក្សាមួយកើតឡើងក្រោមការគិតគូរយ៉ាងល្អិតល្អន់ ដើម្បីឆ្លើយតបទៅនឹងការប៉ុនប៉ងនាំគ្រោះ ចង្រៃសម្រាប់ជាតិ ពីក្រុមអ្នកស្រែកឃ្លានអំណាច (សម្តេចតេជោ តែងតែមានប្រសាសន៍ថា សម្តេចធ្វើអ្វីមួយ មិន មែនជារឿងចៃដន្យទេ)។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានមើលធ្លុះយ៉ាងជ្រៅទៅ ក្នុងស្ថានភាពនយោបាយ ទាំងក្នុងប្រទេសតំបន់ និង អន្តរជាតិ បានមើលឃើញយ៉ាងច្បាស់ពីការវិវឌ្ឍន៍ស្ថាន ការណ៍នយោបាយនាពេល បច្ចុប្បន្ននេះ។
នាយករដ្ឋមន្រ្តី ដែលបានឡើងដឹកនាំនាវាកម្ពុជា ដ៏កម្សត់អស់រយៈពេលជាង ៣០ឆ្នាំ ដែលបានបើកកិច្ចចរចាជា ច្រើន ដើម្បីបង្រួបបង្រួមគ្រប់ភាគី នាំមកនូវសន្តិភាពជូនជាតិ និងប្រជាជនកម្ពុជា ព្រោះមិនចង់មើលឃើញការបែក បាក់ជាតិជាថ្មី ក្រោមរូបភាព «បដិវត្តន៍ពណ៌» ត្រូវបានគេមើលឃើញថា ព្យាយាមសម្របសម្រួល និងធ្វើតាមការ ទាមទារស្ទើរគ្រប់លក្ខខណ្ឌជាមួយគណបក្សសង្រ្គោះជាតិ ចាប់តាំងពីក្រោយកិច្ចព្រមព្រៀងនយោបាយ ២២ កក្ក ដា ២០១៤។
បន្ថែមពីលើនេះ ព្រោះតែមិនចង់ឲ្យមហិច្ឆតានយោបាយបំផ្លាញជាតិ ដ៏ឃោរឃៅរបស់គណបក្សប្រឆាំងក្រោមរូប ភាពព្រំដែន នៅដើមខែកក្កដា ឆ្នាំ២០១៥នេះ នាយករដ្ឋមន្រ្តីកម្ពុជា ក៏បានធ្វើលិខិតរហូតដល់ទៅ ៤ច្បាប់ ផ្ញើទៅ កាន់លោក បាន គីមួន អគ្គលេខាធិការអង្គការសហប្រជាជាតិ, លោក ហ្រ្វង់ ស្វ័រហូឡង់ ប្រធានាធិបតីបារាំង លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីអាម៉េរិក និងលោក ដេវីត ខេមរ៉ុន នាយករដ្ឋមន្រ្តីអង់គ្លេស ដើម្បីស្នើសុំខ្ចីផែនទី យកផ្ទៀងផ្ទាត់ជាមួយផែនទីរាជរដ្ឋាភិបាល ប្រើប្រាស់បោះបង្គោលព្រំដែន ដែលត្រូវបានគណបក្សប្រឆាំងចោទថា ជាផែនទីក្លែងក្លាយ និង មិនត្រឹមត្រូវនោះ។ នាយករដ្ឋមន្រ្តីកម្ពុជា បានដឹងយ៉ាងច្បាស់ថា មានតែជម្រើសនេះ តែ មួយគត់ ដែលអាចពន្លត់ និង បន្សាបនូវកម្សួលនាំឲ្យមានការបែកបាក់ជាតិនៅកម្ពុជា។
ជារួមមកជំនួបជាមួយមេដឹកនាំកងកម្លាំងប្រដាប់អាវុធទូទាំងប្រទេសរបស់សម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃនេះ ជាសារបញ្ជាក់យ៉ាងជាក់ច្បាស់ថា កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ បានត្រៀមលក្ខណៈសម្បត្តិគ្រប់ គ្រាន់ ក្នុងការទប់ទល់មនោគមន៍វិជ្ជាបំបែកបំបាក់ ពីខាងក្រៅ ក៏ដូចជាមហិច្ឆតា ដ៏ពិសពុលរបស់បក្សប្រឆាំង ដើម្បី ការពារដែនអធិបតេយ្យ និង ការប៉ុនប៉ងបំផ្លាញសន្តិសុខ សន្តិភាព ស្ថេរភាពរបស់ជាតិកម្ពុជា ក៏ដូចជាភាពសុខដុម របស់ប្រជាពលរដ្ឋកម្ពុជាផងដែរ។
ជំនួបនេះ ក៏ជាសារដាស់ស្មារតីពលរដ្ឋកម្ពុជា ជាពិសេសយុវជនជំនាន់ក្រោយ ត្រូវតែចូលរួមថែរក្សាសន្តិភាព ដែល កម្ពុជាកំពុងមាន មិនត្រូវទោទន់តាមការញុះញង់បង្កភាពវឹកវរក្នុងសង្គមជាតិ ឈានទៅរកក្តីវិនាសអន្តរាយនោះ ឡើយ។ ក្រុមយុវជន អាចយកប្រទេសក្នុងតំបន់មជ្ឈឹមបូព៌ាធ្វើជាគំរូ ក្រោយការប៉ះបោរផ្តួលរំលំមេដឹកនាំរបស់ខ្លួន ជាបន្តបន្ទាប់ រហូតមកទល់ពេលនេះ ក្រុមប្រទេសទាំងនោះមិនទាន់អាចពន្លត់ភ្លើងសង្រ្គាម ស្វែងរកសេចក្តីសុខ ឡើងវិញនៅឡើយនោះទេ។ ជាពិសេសអាម៉េរិក ជាប្រទេសគាំទ្រ និងនៅពីក្រោយការប៉ះបោរទាំងនោះ ក៏មិនបាន ជួយស្វែងរកភាពសុខដុមឡើងវិញផងដែរ បន្ទាប់ពីបានវាយកម្ទេចហើយ។
ជាពិសេសកិច្ចប្រជុំជាមួយកងកម្លាំងប្រដាប់អាវុធរបស់ឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ តេជោ សែន គឹជាសារ បង្ហាញថា «ទប់ស្កាត់ឲ្យខានតែបាននូវបដិវត្តន៍ពណ៌ ទោះស្ថិតក្រោមរូបភាពណា ក៏ដោយ»។ ហើយក៏ជាសារនយោបាយផ្តាំទៅដៃគូវប្បធម៌សន្ទនា លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ និង លោក កឹម សុខា ជាអនុប្រធាន បញ្ឈប់ការប៉ុនប៉ងផ្តួលរំលំ រដ្ឋាភិបាលកម្ពុជា ជាមួយ «បដិវត្តន៍ពណ៌»៕
DAP News 2015 [A] SR-152
DAP News 2015 [A] ST-209


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News 2015 [A] Roses041  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Roses041
View user profile http://www.lovekhmer.com

20DAP News 2015 [A] Empty Re: DAP News 2015 [A] on 25th July 2015, 2:10 pm

sreymomrith

sreymomrith
Administrator
Administrator

ថ្នាក់ដឹកនាំ មន្រ្តីរាជការ ខេត្តព្រះសីហនុ ប្រគេនទានវស្សា និងទេយ្យវត្ថុ ដល់វត្តចំនូន ៧ នៅស្រុក ព្រៃនប់

Saturday, 25 July 2015 


ព្រះសីហនុ ៖ នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៥នេះ លោក ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត លោក ឈិត សុខុន អភិបាលខេត្តព្រះសីហនុ និងលោកស្រី រួមដំណើរដោយ អស់លោក លោកស្រី ជាអភិបាលរងខេត្ត-ក្រុង ស្រុក ប្រធាន-អនុប្រធានមន្ទីរ អង្គភាពស្ថាប័នរដ្ឋ ជុំវិញខេត្តបាននាំយកទៀនវស្សា និងទេយ្យវត្ថុទៅប្រគេនព្រះសង្ឃ ដើម្បីគង់ចាំព្រះវស្សា អស់កាលត្រីមាសដល់វត្តចំនួន ៧វត្ត ដែលពិធីនេះបានធ្វើឡើង នៅក្នុងបរិវេណវត្តពោធិពេជ្រគីរី ហៅវត្តភ្នំពេជ្រ ស្ថិតនៅក្នុង ឃុំអូរឧកញ្ញាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
លោក ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍ឲ្យដឹងថា  វិស័យព្រះពុទ្ធសាសនា មានការរីកចម្រើនជាបន្តបន្ទាប់ រហូតដល់បច្ចុប្បន្ន ហើយទីអារាមគឺជាកន្លែង ព្រះសង្ឃ និងពុទ្ធបរិស័ទ្ធទូទៅ ធ្វើការអប់រំទាំងផ្លូវកាយ និងផ្លូវចិត្តឲ្យចេះធ្វើអំពើល្អ រក្សាវប្បធម៌ ប្រពៃណីជាតិយើងឲ្យបាន គង់វង្សយូរអង្វែង ដោយឡែក នៅក្នុងអំឡុងពេល ពិធីបុណ្យចូលព្រះវស្សា ដែលមានរយៈពេល៣ខែនោះ ទើបត្រូវបាននាំយក ទៀនវស្សានិងទេយ្យវត្ថុ មកប្រគេនដល់វត្តចំនួន ៧ វត្តនៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាពេលនេះ ។
បន្ទាប់មកលោក ឈិត សុខុន អភិបាលខេត្ត បានមានប្រសាសន៍ថា ដើម្បីគោរពតាមទំនៀមទម្លាប់ប្រពៃណី ព្រះពុទ្ធសាសនា ពិធីបុណ្យ ចូលព្រះវស្សា មានរយៈពេល ៣ខែនេះ បានចាប់ផ្តើម ពីថ្ងៃ១រោច ខែអាសាធ ហើយបញ្ចប់វិញ នៅថ្ងៃទី១៥រោច ខែកក្តិកនោះ ក្នុងអំឡុងពេលនៃបុណ្យចូលព្រះវស្សានេះ តាមព្រះវិន័យ បានកំណត់ថា ព្រះសង្ឃមិនអាច និមន្តចេញទៅបិណ្ឌបាត្រនៅខាងក្រៅបានឡើយ ដោយគង់នៅចាំព្រះវស្សា ក្នុងទីអារាមរហូត ។
លោកអភិបាលខេត្ត មានប្រសាសន៍បន្តទៀតថា ការប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុ ដល់វត្តទាំង ៧ នៅក្នុងស្រុកព្រៃនប់ នាពេលនេះ គឺជាការចូលរួមចំណែក ក្នុងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ព្រោះផ្នែកពុទ្ធចក្រនិង អាណាចក្រ តែងតែផ្សារភ្ជាប់គ្នា ដែលមិនអាចកាត់ផ្តាច់បាន តាំងពីដូនតាយើងរហូត ដល់បច្ចុប្បន្ន ហើយការប្រគេនទៀនព្រះវស្សា គឺពុទ្ធបរិស័ទទាំងអស់គ្នា តែងតែនាំគ្នាធ្វើជារៀងរាល់ឆ្នាំ ស្របទៅតាមជំនឿប្រពៃណី របស់ប្រជាជនខ្មែរ ជាអ្នកកាន់ ព្រះពុទ្ធសាសនា តាំងពី ដើមរៀងមក ។ លោកអភិបាលខេត្តក៏បានទូលប្រគេន និងសំណូមពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ ព្រះមេត្តាជួយធ្វើការអប់រំ ដល់ពុទ្ធបរិស័ទ្ទ និងក្នុងស្រទាប់យុវវ័យ ឲ្យប្រព្រឹត្តតែអំពើល្អក្នុងសង្គមនៅគ្រប់ពិធី តាមរយៈនៃការទេសនា ក្នុងពិធីបុណ្យផ្សេងៗ ។ល។ បន្ទាប់ពីព្រះសង្ឃ បំពេញកិច្ចតាមបែប ប្រពៃណី សាសនារួចមក ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់នៃ ខេត្តព្រះសីហនុ បានប្រគេនព្រះសង្ឃ នូវទៀនវស្សា និងទេយ្យវត្ថុ ដល់វត្តទាំង ៧ វត្ត ដោយក្នុង១វត្ត ទទួលបាន ៖ ទៀនព្រះវស្សា ចំនួន១គូរ ថវិការ ១ លាន ២ សែនរៀល មី២កេស អង្ករ៥០គីឡូក្រាម ទឹកក្រូច២កេស ទឹកបរិសុទ្ធ ២កេស ប្រេងម៉ាស៊ូត ៣០ លីត្រ ដោយឡែកវត្ត ពោធិពេជ្រគីរី ហៅវត្តភ្នំពេជ្រ បច្ច័យ ចំនួន ២ លាន ២ សែនរៀល និងជូនបច្ច័យដល់ យាយជីតាជី ដែលបានចូលរួម ក្នុងម្នាក់ៗ ចំនួន ១ម៉ឺនរៀល ផងដែរ ៕
DAP News 2015 [A] That-0655
DAP News 2015 [A] That-0656
DAP News 2015 [A] That-0657
DAP News 2015 [A] That-0658
DAP News 2015 [A] That-0659
DAP News 2015 [A] That-0660
DAP News 2015 [A] That-0661


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News 2015 [A] Roses041  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Roses041
View user profile http://www.lovekhmer.com

21DAP News 2015 [A] Empty Re: DAP News 2015 [A] on 27th July 2015, 12:36 pm

sreymomrith

sreymomrith
Administrator
Administrator

អាជ្ញាធរ ខេត្តពោធិ៍សាត់ ជួបពិភាក្សាជាមួយ ដៃគូសង្គមស៊ីវិល បន្តរកដំណោះស្រាយ វិវាទដីធ្លី ប្រជាពលរដ្ឋ ២៣គ្រួសារ នៅឃុំថ្មដា

Monday, 27 July 2015 


ពោធិ៍សាត់ ៖ លោក ខូយ រីដា និងលោក កើត ឆែ អភិបាលរង នៃគណៈអភិបាល ខេត្តពោធិ៍សាត់ តំណាងលោក ម៉ៅ ធនិន ជាអភិបាលខេត្ត នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៥ នេះ នឹងមន្ទីរពាក់ព័ន្ធ បានជួបប្រជុំជាមួយ ដៃគូសង្គមស៊ីវិល ដើម្បីបន្តរក ដំណោះស្រាយ សម្រាប់វិវាទដីធ្លី របស់ប្រជាពលរដ្ឋ ចំនួន២៣គ្រួសារ ស្ថិតនៅ ភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
លោក ម៉ូវ ម៉ានិត នាយករដ្ឋបាល សាលា ខេត្តពោធិ៍សាត់ បានថ្លែងថា នេះជាលើកទី៥ ហើយដែលរដ្ឋបាល ខេត្តពោធិ៍សាត់ បានបើកការប្រជុំ រកដំណោះស្រាយ បញ្ចប់វិវាទ ដោយឈរលើ គោលការណ៍ច្បាប់ សំដៅឲ្យមានតម្លាភាព ជៀសវាង ការកេងចំណេញនយោបាយ និង កេងចំណេញ ផលប្រយោជន៍ ផ្សេងៗទៀត ។
លោក ម៉ូវ ម៉ានិត នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៥ សាលាខេត្ត នឹងអញ្ជើញប្រជាពលរដ្ឋទាំង ២៣គ្រួសារ ឲ្យមកបង្ហាញភស្តុតាង និង ឯកសារកាន់កាប់ដី ដែលមាននានា ដើម្បីជាមូលដ្ឋាន សម្រាប់ឲ្យអាជ្ញាធរខេត្ត និង ដៃគូសង្គមស៊ីវិល សម្រេចក្នុងការបញ្ចប់វិវាទ។
តាមមន្រ្តីសាលា ខេត្តពោធិ៍សាត់ សម្រាប់ជម្លោះដីធ្លី របស់ប្រជាពលរដ្ឋ ទាំង២៣គ្រួសារ ខាងលើនេះ មានក្រុមមួយចំនួន តែងតែ ធ្វើចលនាបំផុសបំផុល ដើម្បីឲ្យក្លាយជារឿងធំ ក្នុងការកេងចំណេញផលប្រយោជន៍ របស់ពួកគេ៕
DAP News 2015 [A] CH-01324
DAP News 2015 [A] CH-01325
DAP News 2015 [A] CH-01326
DAP News 2015 [A] CH-01327


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News 2015 [A] Roses041  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Roses041
View user profile http://www.lovekhmer.com

22DAP News 2015 [A] Empty Re: DAP News 2015 [A] on 27th July 2015, 12:37 pm

sreymomrith

sreymomrith
Administrator
Administrator

ការស្លាប់របស់ នាយការិយាល័យ ព្រហ្មទណ្ឌកម្រិត ស្រាល ខេត្ដកំពង់ឆ្នាំង លទ្ធផលមិន ទាន់ដឹង រង់ចាំការ ពិនិត្យនៅក្រសួង

Monday, 27 July 2015 


កំពង់ឆ្នាំង ៖ ការស្លាប់របស់ នាយការិយា ល័យព្រហ្មទណ្ឌ កម្រិតស្រាល នៃស្នងការដ្ឋាន នគរបាល ខេត្ដកំពង់ឆ្នាំង លោកទេព សារ៉ាត់ ដែលស្ថិតនៅក្នុងមន្ទិលសង្ស័យជាច្រើនថា ជនរងគ្រោះបាញ់ សម្លាប់ ខ្លួននោះឡើយ ពី ព្រោះតែក្រោយការ ស្លាប់ជនរងគ្រោះដៃខាង ស្ដាំកាន់កាំភ្លើងខ្លី ដាក់មកនៅលើពោះវាគួរ តែដៃធ្លាក់មកក្រោម ។ ចំពោះលទ្ធផលជា ផ្លូវការនៃការចុះទៅធ្វើ កោសល្យវិច័យពេញ មួយថ្ងៃនៅស្នងការ ដ្ឋាន នគរបាលខេត្ដកំពង់ ឆ្នាំងនោះ មិនទាន់មានចម្លើយជាផ្លូវការនៅ ឡើយទេ ពីមន្ដ្រីនគរបាល បច្ចេក ទេសក្រសួង មហាផ្ទៃ ថាតើលោកទេព សារ៉ាត់ បាញ់ សម្លាប់ខ្លួនឬជាអំពើឃាតកម្មនោះឡើយ ពោល ត្រូវរង់ចាំការធ្វើកោសល្យវិច័យនិងពិនិត្យបន្ដនៅម៉ាស៊ីនទំនើប នៅក្រសួងមហា ផ្ទៃនាពេលខាងមុខ ។
ប្រធាននាយកដ្ឋានបច្ចេកទេសក្រសួង មហាផ្ទៃ លោកមួង សុធា បានប្រាប់មជ្ឈ មណ្ឌលព័ត៌មាន ដើម អម្ពិលថា សហការីរបស់ លោកបានបញ្ចប់ការធ្វើកោសល្យវិច័យរួច ហើយនៅស្នងការដ្ឋាន នគរបាល ខេត្ដកំពង់ ឆ្នាំង ប៉ុន្ដែលោកមិនទាន់អាចបញ្ជាក់ពីលទ្ធ ផលនៅឡើយទេ ពីព្រោះត្រូវរង់ចាំធ្វើការ ងារនេះបន្ដទៀតនៅឯក្រសួងមហាផ្ទៃ ។
លោកមួង សុធា បានបញ្ជាក់ថា ពេញ មួយថ្ងៃនៃការធ្វើកោសល្យវិច័យករណីនេះ  មន្ដ្រីនគរបាលរបស់ លោក បានប្រមូលយក ភស្ដុតាងមួយចំនួនរួមមានក្បាលគ្រាប់ដែល បាញ់រួច កាំភ្លើងរបស់ជនរងគ្រោះ និងគ្រាប់ នៅក្នុងបង់ចំនួន៤ ដើម្បីយកទៅពិនិត្យបន្ដ ក្នុងម៉ាស៊ីនទំនើបនៅឯក្រសួងមហាផ្ទៃ ដើម្បី ចង់ដឹងថា តើក្បាលគ្រាប់ពិតជាចេញពីកាំភ្លើង របស់ជនរងគ្រោះឬមួយយ៉ាងណា ហើយចង់ ដឹងថា ដៃជនរងគ្រោះពិតជាបានកាន់កាំភ្លើង នោះដែរឬអត់? ។
តាមរយៈរូបភាពដើម ដែលជនរងគ្រោះ ក្រោយពេលស្លាប់ ដៃស្ដាំកាន់កាំភ្លើងដាក់ នៅលើក្បាលពោះនោះ ត្រូវបានលោកមួង សុធា អះអាងថា ករណីឃាតកម្មក្នុងរូបភាព បែបនេះ បានកើតឡើងពីរទៅបីដងរួចមក ហើយ ។
បើតាមប្រធាននាយកដ្ឋានបច្ចេកទេស រូបនេះ ក្រោយការពិនិត្យឃើញថា គ្រាប់ កាំភ្លើងត្រូវបានបាញ់ លើរន្ធ ត្រចៀកខាងស្ដាំ របស់ជនរងគ្រោះ មុនពេលដែលរូបគេដាច់ ខ្យល់ស្លាប់ ។
ក្រោយពេល ស្លាប់ នៅក្នុងបន្ទប់ធ្វើការ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ឆ្នាំង កាល ពីរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៥ នេះ សមត្ថកិច្ចបានប្រទះឃើញលិខិតសរសេរ ដៃពីរបីឃ្លារបស់ជនរងគ្រោះ ដែលធ្វើការសុំ ទោស ចំពោះលោកស្រី ប្រធានក្រុមប្រឹក្សា ខេត្ដ លោកអភិបាលខេត្ដនិងស្នងការនគរ បាលខត្ដកំពង់ឆ្នាំង ។
ស្នងការនគរបាលខេត្ដកំពង់ឆ្នាំង លោក ឧត្ដមសេនីយ៍ប្រាក់ វុទ្ធី បានអះអាងថា មូល ហេតុដែលជនរង គ្រោះបញ្ចប់ជីវិតបែបនេះ ព្រោះតែរឿងវិបត្ដិគ្រួសារ និងផ្ទាល់ខ្លួនដែល បានកើតឡើងកាលពីប៉ុន្មាន ថ្ងៃមុននេះ ។
មន្ដ្រីនគរបាលខេត្ដកំពង់ឆ្នាំងបានឱ្យដឹង ថា មុនពេលមានរឿងខាងលើនេះកើតឡើង លោកទេព សារ៉ាត់ បានកើតឡើងជម្លោះជា មួយស្ដ្រីម្នាក់ សង្ស័យជាស្រីស្នេហ៍របស់ខ្លួន រហូតប្រើអំពើហិង្សា វាយស្ដ្រីរូបនោះ បណ្ដាល ឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ព្រោះតែរឿងប្រច័ណ្ឌ។
ក្រោយការប្រើអំពើហិង្សា ស្ដ្រីរងគ្រោះ ដែលអះអាងថា លោកទេព សារ៉ាត់ ធ្លាប់ធ្វើ បាបនាង និងរារាំងមិន ឱ្យ ទៅ យក ប្ដីនោះបាន ដាច់ចិត្ដដាក់ពាក្យបណ្ដឹងទៅកាន់តុលាការ ហើយទាមទារសំណង ប្រមាណ ២០លានរៀល រហូតថ្នាក់លើ បានចេញលិខិតបង្គាប់ការឱ្យ លោកផ្អាកការងារជាបណ្ដោះអាសន្នស្រាប់ តែគិតខ្លីក៏បាញ់សម្លាប់ខ្លួនឯងតែម្ដងបង្កឱ្យ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅក្នុងស្នងការ ដ្ឋាននគរបាល ខេត្ដ ។
សូមបញ្ជាក់ថា សម្រាប់មន្ដ្រីនគរបាល ខេត្ដកំពង់ឆ្នាំង ក្នុងរយៈពេលថ្មីៗនេះមាន រឿងរ៉ាវកើតឡើង ពាក់ព័ន្ធជាមួយស្រីញី រហូតអស់បុណ្យស័ក្ដិនិងបាត់បង់ជីវិតទៀតផង ដែលករណីទី១នោះ គឺលោកហ៊ុល វាសនា អតីតអធិការនគរបាលស្រុកកំពង់ត្រឡាច ដែលត្រូវបានថ្នាក់លើធ្វើការដកតំណែង ក្រោយពេល ដែលស្រីកំណាន់របស់ខ្លួន ជាសិស្សសាលាថ្នាក់ទី១២ ដាក់ពាក្យបណ្ដឹង ពីបទចាប់រំលោភ ។
ចំពោះករណីទាំងនេះ ត្រូវបានលោក ឧត្ដមសេនីយ៍ស្នងការនគរបាលខេត្ដ ថ្លែងថា  ជាញឹកញាប់ នៅពេល ប្រជុំម្ដងៗ លោកតែង តែដាស់តឿន ចំពោះការងារទាំងអស់នេះ ប៉ុន្ដែនៅតែកើតមានដដែល ប៉ុន្ដែសុទ្ធតែ ផ្ដើម ចេញពីរឿងបុគ្គលរបស់ពួកគេ ៕
DAP News 2015 [A] 11750663_1475255599455473_7692141231422052147_n
DAP News 2015 [A] 11781711_1475255586122141_871466798787298109_n
DAP News 2015 [A] 11800240_1475255649455468_1818246297362857302_n
DAP News 2015 [A] 11796469_1475272406120459_1942159133089084039_n
DAP News 2015 [A] CH-01323


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News 2015 [A] Roses041  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Roses041
View user profile http://www.lovekhmer.com

23DAP News 2015 [A] Empty Re: DAP News 2015 [A] on 27th July 2015, 12:45 pm

sreymomrith

sreymomrith
Administrator
Administrator

គណៈ​មេធាវី នឹង​រៀបចំ​ការ​បោះ​ឆ្នោត ជ្រើសរើស​ក្រុម​ប្រឹក្សា​គណៈ​មេធាវី អាណត្តិ​ទី៨ នៅថ្ងៃ​ទី១៦ តុលា

Monday, 27 July 2015 


DAP News 2015 [A] K-5117


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News 2015 [A] Roses041  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Roses041
View user profile http://www.lovekhmer.com

24DAP News 2015 [A] Empty Re: DAP News 2015 [A] on 27th July 2015, 12:46 pm

sreymomrith

sreymomrith
Administrator
Administrator

ប្រធាន​គណៈ​មេធាវី ចាត់​ទុកការ​ស្នើ​សុំ​សំណុំ​រឿង ពី​សំណាក់​សមាគម​អាដហុក របស់​មេធាវី ជា​ការរំលោភ​បំពាន​លើ​ឯករាជ្យ នៃវិជ្ជា​ជីវៈ​មេធាវី

Monday, 27 July 2015 


DAP News 2015 [A] K-5116


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News 2015 [A] Roses041  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Roses041
View user profile http://www.lovekhmer.com

25DAP News 2015 [A] Empty Re: DAP News 2015 [A] on 27th July 2015, 12:47 pm

sreymomrith

sreymomrith
Administrator
Administrator

សម្តេចតេជោ ហ៊ុន សែន ព្រមានសម្តេចក្រុមព្រះ ឱ្យមានជំហររឹងមាំ ក្នុងការធ្វើនយោបាយ

Monday, 27 July 2015 


ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅរសៀលថ្ងៃចន្ទនេះ បានព្រមានយ៉ាងចាស់ដៃ ទៅសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ដែលបានលើកឡើងថា ព្រះមហាក្សត្រ គ្រោងនឹងកោះអញ្ជើញមេបក្សធំៗ៣ ចូលរួមពិភាក្សា អំពីបញ្ហាព្រំដែនកម្ពុជា-វៀតណាម ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងជំរុញឱ្យ សម្តេចក្រុមព្រះមានជំហររឹងមាំក្នុងការធ្វើនយោបាយ ហើយសម្តេចបានអំពាវនាវ ដល់សម្តេចក្រុមព្រះ កុំឱ្យយកព្រះមហាក្សត្រ ធ្វើជាល្បែងលេងសើច នាំឱ្យអាប់អោនដល់ ព្រះរាជកិត្តិយសព្រះអង្គ។
សម្តេចបញ្ជាក់ថា ទោះសម្តេចក្រុមព្រះជាព្រះរាមរបស់ព្រះករុណា ព្រះមហាក្សត្រក៏ដោយ តែរាជានៅកម្ពុជា គឺជារបស់ប្រជាពលរដ្ឋទូទាំងប្រទេស មិនមែនរបស់រាជវង្សអង្គណាឡើយ។ សូមបញ្ជាក់ថា ការព្រមានខ្លាំងៗរបស់សម្តេចតេជោ ហ៊ុន សែន ទៅលើសម្តេចក្រុមព្រះ បានធ្វើឡើងនៅក្នុងពិធីបុណ្យ ចម្រើនព្រះជន្ម ថ្វាយសម្តេចព្រះមហាសុមេធាធិបតីកិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះជន្មគម្រប់ ៩១យាងចូល ៩២ព្រះវស្សា ដែលធ្វើឡើង នៅក្នុងវត្តបទុមវត្តី រាជធានីភ្នំពេញ នារសៀល ថ្ងៃទី២៧ ខែកក្កដានេះ ហើយសម្តេចបានបញ្ចប់ សន្ទរកថា នៅម៉ោងជាង៤៖០០រសៀល មុននេះ។
សូមជំរាបថា នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៥ នេះ ព្រះបរមរាជវាំង បានចេញសេចក្តីប្រកាសព័ត៌មានមួយ ពាក់ព័ន្ធការលើកឡើងរបស់សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ និងសារព័ត៌មាននានាបានផ្សាយថា «ព្រះមហាក្សត្រគ្រោងនឹងកោះហៅមេដឹកនាំគណបក្ស នយោបាយធំៗទាំង៣ មកប្រជុំពិភក្សាលើបញ្ហាព្រំដែន»។
ពាក់ព័ន្ធចំណុចនេះ ក្រសួងព្រះបរមរាជវាំង សូមប្រកាសជូនសាធារណជនជ្រាបថា ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គពុំមានព្រះរាជតម្រិះ ឬព្រះរាជឳង្ការ ឬមានផែនការកោះហៅមេដឹកនាំគណបក្សធំៗទាំង៣ មកពិភាក្សាអំពីបញ្ហាព្រំដែនឡើយ។
ក្រសួងព្រះបរមរាជវាំង សូមបដិសេធ និងទាត់ចោលទាំងស្រុងនូវព័ត៌មានអាក្រក់ប្រាសចាកការពិត៕


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News 2015 [A] Roses041  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Roses041
View user profile http://www.lovekhmer.com

26DAP News 2015 [A] Empty Re: DAP News 2015 [A] on 27th July 2015, 12:48 pm

sreymomrith

sreymomrith
Administrator
Administrator

សាកលវិទ្យាល័យ Cambridge និងក្រុមហ៊ុន The United Knowledge co.,ltd ផ្ដល់​អាហាររូបករណ៍​ដល់​និស្សិត​កម្ពុជា ២រូប ទៅ​សិក្សា​នៅ​ចក្រ​ភពអង់គ្លេស

Monday, 27 July 2015 


ភ្នំពេញ៖ ការសិក្សាភាសាអង់គ្លេស កំពុងតែត្រូវបានយកចិត្តទុកដាក់ និងមានការរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងស្រទាប់យុវវ័យ ជាពិសេសសិស្សនិសិត្ស នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ជាក់ស្តែងថ្មីៗនេះនិស្សិត កម្ពុជា ២រូប ទទួលបានអាហាររូបករណ៍ ពីសកលវិទ្យាលយ័ Cambridge ឲ្យទៅសិក្សានៅ ចក្រភពអង់គ្លេស ។
បច្ចុប្បន្ន ភាសាអង់គ្លេស ត្រូវបានប្រើប្រាស់ដើម្បីទំនាក់ទំនង ស្រាវជ្រាវ និងគោលបំណង់ផ្សេងៗទាំងវិស័យអប់រំ ការងារ និងផ្ទាល់ខ្លួន ដោយមើលឃើញនូវតម្រូវ ការភាសាអង់គ្លេសដ៏សំខាន់ និងចាំបាច់នេះ ហើយ ទើបសាកលវិទ្យាល័យ Cambridge បាននឹងកំពុងបង្កើត ព្រមទាំងអភិវឌ្ឍន៍សៀវភៅ និងសម្ភារសិក្សាភាសាអង់គ្លេស
ដែលមានគុណភាពក្នុងគោលបំណងបង្កើនប្រសិទ្ធភាពក្នុងការប្រើប្រាស់ភាសាអង់គ្លេស។ សកលវិទ្យាល័យ Cambridge ក៏មានគោលបំណងបង្កើន ធនធានមនុស្សក្នុវិស័យចំណេះដឹង ភាសាអង់គ្លេសតាមរយៈការផ្តល់អាហាររូបករណ៍ដល់សិស្សនិស្សិតក្នុងសកលលោក។
តាមរយៈកិច្ចសហការជាមួយក្រុមហ៊ុន The United Knowledge co.,ltd សកលវិទ្យាលយ័ Cambridge ធ្វើការផ្តល់អាហាររូបករណ៍ដើម្បី ទៅសិក្សានៅចក្រភពអង់គ្លេស រយៈពេលពីរសប្តាហ៍ ដោយសកលវិទ្យាល័យ Cambridge ទទួលខុសត្រូវទាំងស្រុងលើការចំណាយទាំងអស់រួមមាន ទិដ្ឋាការ សំបុត្រយន្តហោះ ការស្នាក់នៅ និងអាហារ ជាដើម ដល់និស្សិតកម្ពុជាចំនួនពីររូបក្រោម ការប្រលងប្រជែងជ្រើសរើស និងមានការសម្ភាសផ្ទាល់ជាមួយ សកលវិទ្យាល័យ Cambridge។ សិ្សតកម្ពុជាពីររូបដែល បានទទួលអាហាររូបករណ៍ពីសកលវិទ្យាល័យ Cambridge នោះមានឈ្មោះ កញ្ញា ម៉ួង ម៉ូនីតា និង លោក គង់ លីម។
សូមបញ្ចាក់ផងដែលថា ក្រុមហ៊ុន The United Knowledge co.,ltd ជាក្រុមហ៊ុនដែលផ្គត់ផ្គង់ និងចែកចាយសៀវភៅ និងសម្ភារសិក្សាភាសាអង់គ្លេស ដែលមានគុណភាព ដែលបានបង្កើតឡើងក្នុងឆ្នាំ២០០៤ ហើយជាក្រុមហ៊ុនដ៏ធំមួយនៅក្នុង ព្រះរាជាណាចក្រកម្ពុជា ដែលកំពុងសហការផ្ទាល់ ជាមួយសកលវិទ្យាល័យធំៗ លើពីភពលោក ក្នុងគោលបំណង់ រួមចំណែកអភិវឌ្ឍន៍វិស័យអប់រំ និងបង្កើនគុណភាព ព្រមទាំងប្រសិទ្ធភាពនៃចំណេះដឹង ភាសាអង់គ្លេសក្នុង ព្រះរាជាណាចក្រកម្ពុជា៕
DAP News 2015 [A] MrMSP-0762
DAP News 2015 [A] MrMSP-0763


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News 2015 [A] Roses041  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Roses041
View user profile http://www.lovekhmer.com

27DAP News 2015 [A] Empty Re: DAP News 2015 [A] on 27th July 2015, 12:48 pm

sreymomrith

sreymomrith
Administrator
Administrator

ស.ស.យ.ក ខណ្ឌមានជ័យ ចុះសួរសុខទុក្ខ និងនាំអំណោយ ផ្តល់ជូនលោកគ្រូ អ្នកគ្រូ ចូលនិវត្តន៍ នៅវិទ្យាល័យ ហ៊ុន សែន ចាក់អង្រែ

Monday, 27 July 2015 


ភ្នំពេញ ៖ នៅព្រឹកថ្ងៃច័ន្ទទី២៧ ខែកក្កដា ឆ្នាំ២០១៥ សហភាព សហព័ន្ធ យុវជនកម្ពុជា ខណ្ឌមានជ័យ និងស.ស.យ.ក សង្កាត់ចាក់អង្រែក្រោម បាននាំអំណោយ ជូនដល់លោកគ្រូ អ្នកគ្រូដែលបានចូលនិវត្តន៍ នៅវិទ្យាល័យ ហ៊ុន សែន ចាក់អង្រែក្រោម ។
លោក ឡុង ង៉ែត នាយករដ្ឋបាល សាលាខណ្ឌមានជ័យ និងជាប្រធាន សហភាពសហព័ន្ឋ យុវជនកម្ពុជា ខណ្ឌមានជ័យ បានថ្លែងអោយដឹងថា អំណោយដែលផ្តល់ជូន នាពេលនេះ មានគ្រូចូលនិវត្តន៍ ២នាក់ គ្រូជួប គ្រោះថ្នាក់ចរាចរម្នាក់ ស្ត្រីមេម៉ាយលក់ដូរក្នុងសាលាម្នាក់ ដូនចាស់អាយុ ៨០ឆ្នាំម្នាក់ ដោយក្នុងម្នាក់ទទួលបាន ថវិកា ១០ម៉ឺរៀល និងអង្គរ២៥គីឡូ, មីចំនួនមួយកេស, ឃីតមួយកញ្ចប់ (ភួយ សារ៉ុង ម៉ុង ក្រមា), សំភារ:ផ្ទះបាយចំនួន១២មុខ ។
អំណោយគឺផ្តល់ ជូនដោយ លោក សាយ សំអាល់ ប្រធាន ស.ស.យ.ក រាជធានីភ្នំពេញ និងលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ ។
លោកគ្រូ អ្នកគ្រូ ចូលនិវត្តន៍ ដែលទទួលអំណោយ នាពេលនេះ បានសម្តែងនូវ ក្តីត្រេកអរ ចំពោះការចុះសាកសួរសុខទុក្ខ និងផ្តល់អំណោយជូនដល់ពួក គាត់នាពេលនេះ៕
DAP News 2015 [A] CH-01317
DAP News 2015 [A] CH-01318
DAP News 2015 [A] CH-01319
DAP News 2015 [A] CH-01320
DAP News 2015 [A] CH-01321


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News 2015 [A] Roses041  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Roses041
View user profile http://www.lovekhmer.com

28DAP News 2015 [A] Empty Re: DAP News 2015 [A] on 27th July 2015, 12:50 pm

sreymomrith

sreymomrith
Administrator
Administrator

អគ្គនាយដ្ឋាន អន្តោប្រវេសន៍ បណ្ដេញចេញ ជនបរទេស ជិត៣ពាន់នាក់ និងប្រមូលថវិកា ពីការបង់ពន្ធ ជូនរដ្ឋបានជិត២ពាន់លានរៀល

Monday, 27 July 2015 


តាកែវ ៖ ក្នុងរយៈពេលជាង១ឆ្នាំ នៃការបង្កើតអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ជនបរទេសជិត បីពាន់នាក់ ត្រូវបានអគ្គនាយកដ្ឋាននេះ ធ្វើការបណ្ដេញចេញពី ប្រទេសកម្ពុជាដោយសារតែ ស្នាក់នៅខុសច្បាប់ និងគ្មានឯកសារត្រឹមត្រូវ ហើយជនបរទេស ដែលធ្វើការនៅតាមរោងចក្រ សហគ្រាសមួយចំនួន ក៏តម្រូវឲ្យមានការបង់ពន្ធចូល រដ្ឋតាមច្បាប់កំណត់ផងដែរ។
ថ្លែងនៅក្នុងពិធីផ្សព្វផ្សាយការ អនុវត្តន៍ ការងារគ្រប់គ្រង ជនអន្តោប្រវេសន៍ នៅក្នុងខេត្តតាកែវ ដល់លោកមេឃុំ និងលោកមេប៉ុស្តិ៍ទាំង១០០ នៅក្នុងខេត្តនៅព្រឹកថ្ងៃទី២៧ ខែកក្ដដា ឆ្នាំ ២០១៥នេះ លោកឧត្តមសេនីយ៍ឯក ម៉ម ស្រ៊ីមវណ្ណា អគ្គនាយករង នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ បានថ្លែងឲ្យដឹងថា ជាង១ឆ្នាំកន្លងមកនេះ អគ្គនាយកដ្ឋានជន អន្តោប្រវេសន៍ បានបណ្ដេញជនបរទេសចេញ ពីប្រទេសកម្ពុជា ចំនួន២៧១៤នាក់ ក្នុងនោះ មានស្រ្តីចំនួន៤២៥នាក់ ហើយបើគិត ជាសញ្ជាតិគឺមាន៤៤សញ្ជាតិ។
បើតាមមន្រ្តីជាន់ខ្ពស់ ជនអន្តោប្រវេសន៍ ខាងលើ ជនបរទេសដែលត្រូវបណ្ដេញចេញពី ប្រទេសកម្ពុជាទាំងអស់នោះគឺ ជាជនបរទេសដែលរស់នៅខុសច្បាប់ មិនមានឯកសារអ្វីច្បាស់លាស់ ហើយភាគច្រើននៃពួកគេ ដែលត្រូវបណ្ដេញចេញគឺ មានជនជាតិវៀតណាម ដែលមានប្រមាណ៩០ភាគរយ។
លោកឧត្តមសេនីយ៍ឯក ម៉ម ស្រ៊ីមវណ្ណា បានមានប្រសាសន៍បន្តទៀតថា ក្រៅពីបណ្ដេញ ជនបរទេសខុសច្បាប់ចេញ ពីប្រទេសកម្ពុជា មន្រ្តីអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ក៏បានធ្វើការត្រួតពិនិត្យ ទៅលើពលកជនបរទេស ចំនួនជាង៣ម៉ឺននាក់ ដែលធ្វើការនៅតាមក្រុមហ៊ុន រោងចក្រ និងសហគ្រាសមួយចំនួន ដោយបានតម្រូវអោយពលករទាំងអស់នោះបង់ពន្ធ ជូនរដ្ឋបានជិតពីរពាន់លានរៀលផងដែរ៕


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News 2015 [A] Roses041  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Roses041
View user profile http://www.lovekhmer.com

29DAP News 2015 [A] Empty Re: DAP News 2015 [A] on 27th July 2015, 1:00 pm

sreymomrith

sreymomrith
Administrator
Administrator

លោក សុខ លូ នាំទៀនវស្សា និងទេយ្យវត្ថុប្រគេន ដល់ព្រះសង្ឃ៥វត្ត ក្នុងឃុំ២ ស្រុកសណ្តាន់

Monday, 27 July 2015 


កំពង់ធំ ៖ លោក សុខ លូ ប្រធានក្រុមការងារចុះជួយ ស្រុកសណ្តាន់ ព្រមទាំងក្រុមការងារ ជាច្រើនរូបទៀត បាននាំយកទៀនវស្សា និងទេយ្យវត្ថុ មួយចំនួន ប្រគេនជូនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា អស់កាលត្រីមាសចំនួន៥វត្ត មានវត្តឈើទាល វត្តរកាជួរ វត្តទឹកម្លាង វត្តបឹងប្រា និងវត្តអណ្តូងព្រីង ស្ថិតក្នុងឃុំឈើទាល និងឃុំក្លែងស្រុកសណ្តាន់ ខេត្តកំពង់ធំ។
ពិធីនេះ បានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៥ ស្ថិតនៅវត្តបឹងប្រា ឃុំឈើទាល ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។ ក្នុងឱកាសនោះដែរ លោក សុខ លូ  មានប្រសាសន៍ថា ក្រោមការដឹកនាំ ដ៏ត្រឹមត្រូវ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ប្រទេសជាតិមានការរីកចំរើន និងអភិវឌ្ឍលើគ្រប់វិស័យ ទាំងអាណាចក្រ និងពុទ្ធចក្រ ។
លោក សុខ លូ បន្តថា វិស័យព្រះពុទ្ធសាសនាមាន ការរីកចម្រើនជាបន្តបន្ទាប់ រហូតដល់ បច្ចុប្បន្ន ហើយទីអាម គឺជាកន្លែង ព្រះសង្ឃ និងពុទ្ធបរិស័ទ្ធទូទៅ ធ្វើការអប់រំទាំងផ្លូវកាយ និងផ្លូវចិត្ត ឲ្យចេះធ្វើអំពើល្អ រក្សាវប្បធម៌ ប្រពៃណីជាតិយើង ឲ្យបានគង់វង្សយូរអង្វែង ដោយឡែក នៅក្នុងអំឡុងពេល ពិធីបុណ្យចូលព្រះវស្សា ដែលមានរយៈពេល៣ខែនោះ ទើបត្រូវបាននាំយក ទៀនវស្សានិងទេយ្យវត្ថុ មកប្រគេន ដល់វត្ត នាពេលនេះ ។
លោក សុខ លូ បានមានប្រសាសន៍ទៀតថា ដើម្បីគោរពតាមទំនៀម ទម្លាប់ប្រពៃណី ព្រះពុទ្ធសាសនា ពិធីបុណ្យ ចូលព្រះវស្សា មានរយៈពេល ៣ខែ ដោយចាប់ផ្តើម ពីថ្ងៃ១រោច ខែអាសាធ ហើយបញ្ចប់វិញ នៅថ្ងៃទី១៥រោច ខែកក្តិតនោះ ក្នុងអំឡុងពេល បុណ្យចូលព្រះវស្សានេះ តាមព្រះវិន័យបានកំណត់ថា ព្រះសង្ឃមិនអាច និមន្តចេញទៅបិណ្ឌបាត្រ នៅខាងក្រៅ បានឡើយ ដោយគង់នៅចាំព្រះវស្សា ក្នុងទីអារាមរហូត ។
ចុងក្រោយ លោក សុខ លូ បានប្រគល់ទៀនវស្សា និងទេយ្យវត្ថុប្រគេន ដល់ព្រះសង្ឃគង់ចាំព្រះវស្សា៥វត្តក្នុង ឃុំឈើទាលនិង ឃុំក្លែង ស្រុកសណ្តាន់ ដោយក្នុងមួយវត្តទទួលបាន ទៀន មួយគូរ អង្ករ៥០គីឡូក្រាម និងគ្រឿងឧបភោគ បរិភោគ និងថវិកា២០ម៉ីនរៀល៕
DAP News 2015 [A] CH-01312
DAP News 2015 [A] CH-01313
DAP News 2015 [A] CH-01314
DAP News 2015 [A] CH-01315
DAP News 2015 [A] CH-01316


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News 2015 [A] Roses041  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Roses041
View user profile http://www.lovekhmer.com

30DAP News 2015 [A] Empty Re: DAP News 2015 [A] on 27th July 2015, 1:04 pm

sreymomrith

sreymomrith
Administrator
Administrator

មន្ដ្រីរាជការ នៅមន្ទីរកសិកម្ម ខេត្ដកំពង់ ធំ បដិសេធការតែងតាំង លោកតាន់ ម៉េង ធាង

Monday, 27 July 2015 


កំពង់ធំ ៖ មន្ដ្រីដែល បម្រើការងារនៅ មន្ទីរកសិកម្ម ខេត្ដកំពង់ធំ បាននាំគ្នាប្រឆាំង និងមិនគាំទ្រ សំណើ តែង តាំងលោកតាន់ ម៉េង ធាង ដែលបច្ចុប្បន្នបម្រើ ការងារនៅការិយា ល័យបសុព្យាបាល សត្វឱ្យធ្វើជា ប្រធានការិយា ល័យបសុព្យាបាលឬអនុប្រធានមន្ទីរកសិកម្ម នោះឡើយ ដោយសារតែពួកគាត់មិនពេញ ចិត្ដ ចំពោះមន្ដ្រីរូបនេះ ដែលអសកម្មការងារ និងទើបចូលបម្រើការងារ ព្រមទាំងមាន រឿងអាស្រូវផងដែរ ។
យោងតាមលិខិតរបស់មន្ដ្រីនៅមន្ទីរ កសិកម្មខេត្ដកំពង់ធំ ដែលមជ្ឈមណ្ឌលព័ត៌ មានដើមអម្ពិល នៅ រសៀលថ្ងៃទី២៧ ខែ កក្កដា ឆ្នាំ២០១៥ បានបង្ហាញការជំទាស់ ចំពោះលិខិតរបស់ប្រធានក្រុមប្រឹក្សាខេត្ដ កំពង់ធំ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៤ កន្លងទៅ ដែលស្នើសុំតែងតាំងលោកតាន់ ម៉េងធាង ជាប្រធានការិយាល័យបសុព្យា បាលឬ ជាអនុប្រធានមន្ទីរកសិកម្មខេត្ដកំពង់ធំ ។
លិខិតដដែលនេះ បានបញ្ជាក់ថា “យើង ខ្ញុំទាំងអស់គ្នា យល់ឃើញថា មានភាពអយុត្ដិ ធម៌និងប៉ះពាល់ សតិអារម្មណ៍ ចំពោះមន្ដ្រី ដែលមានសមត្ថភាព ខិតខំបម្រើការងារតាំង ពីទសវត្សរ៍ឆ្នាំ៩០ រហូតមកដល់ ពេលបច្ចុប្បន្ន ហើយលោកតាន់ ម៉េងធាង ទើបតែចូលបម្រើ ការងារនៅឆ្នាំ២០០៥ ជាមន្ដ្រីអសកម្មការងារ ជាមន្ដ្រីសំបូររឿងអាស្រូវ ហើយធ្វើអ្វី អាង អំណាចអ្នកនេះអ្នកនោះ ។
តាមលិខិតខាងលើ  តាំងពីបម្រើការងារ នៅការិយាល័យបសុព្យាបាល លោកតាន់ ម៉េងធាង តែងតែដើរ ញុះញង់អាជីវករ កន្លែង ពិឃាតសត្វពីស្រុកមួយទៅស្រុកមួយ ឱ្យពួក គាត់ប្ដឹងមន្ដ្រីទៅតុលាការ ។
មន្ដ្រីទាំងនេះបានលើិកឡើងអំពីការ ជ្រៀតជ្រែកការងារនិងគិតពីផលប្រយោជន៍ ផ្ទាល់ខ្លួន ធ្វើឱ្យមន្ដ្រី ផ្សេងទៀតដែលបម្រើ ការងារយូរឆ្នាំមកហើយ មានការមិនពេញ ចិត្ដយ៉ាងខ្លាំង ក្នុងនោះពួកគាត់ថា សូម្បីតែ ប្រធានមន្ទីរកសិកម្ម ក៏មិនហ៊ានជាមួយដែរ។
នៅក្នុងលិខិត ពួកគាត់បានស្នើសុំទៅរដ្ឋ មន្ដ្រីក្រសួងកសិកម្ម លោកអ៊ុក រ៉ាប៊ុន មេត្ដា គិតពិចារណាឡើង វិញ ចំពោះការតែងតាំង មន្ដ្រីរូបនេះ ធ្វើជាថ្នាក់ដឹកនាំនៅអង្គភាព មន្ទីរកសិកម្មខេត្ដកំពង់ធំនោះ ។
ជាមួយការចោទប្រកាន់ តាមរយៈលិខិត របស់មន្ដ្រីមួយចំនួននិងមន្ទីរកសិកម្មខេត្ដខាង លើនេះ មជ្ឈមណ្ឌលព័ត៌មានដើុមអម្ពិល មិន ទាន់អាចស្វែងរកការបកស្រាយណាមួយពី លោកតាន់ ម៉េងធាង បាននោះទេ នៅរសៀល ថ្ងៃដដែលនេះ ៕


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News 2015 [A] Roses041  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Amour  DAP News 2015 [A] Roses041
View user profile http://www.lovekhmer.com

Back to top  Message [Page 1 of 11]

Go to page : 1, 2, 3 ... 9, 10, 11  Next

Permissions in this forum:
You cannot reply to topics in this forum