Miracle Reborn 44939

You are not connected. Please login or register

 » ♥ ~ General ~ ♥ » Khmer News »  Miracle Reborn

Miracle Reborn

Go down  Message [Page 1 of 1]

1 Miracle Reborn Empty Miracle Reborn on 6th July 2015, 3:30 pm

sreymomrith

sreymomrith
Administrator
Administrator
July 06,2015


កូនបរទេស ចាប់ជាតិ ក្នុងគ្រួសារខ្មែរ ឥស្លាម អ្នកស្រុកអះអាងថា ជាអ្នកស្លាប់ ក្នុងហេតុការណ៍ ធ្លាក់យន្តហោះ

Monday, 06 July 2015 


កំពត៖ ជាការពិត ក្នុងសង្គមរស់នៅ របស់បងប្អូនប្រជាពលរដ្ឋខ្មែរ តែងតែមានជំនឿដក់ជាប់ក្នុងចិត្ត ទៅលើជាតិមុខជាតិក្រោយ ដោយមនុស្សម្នាក់ៗ ពេលស្លាប់ត្រូវកើតជាតិជាថ្មី ដោយអ្នកខ្លះបានសម្ដែងកាយវិកា ហាក់ដឹងរឿងរ៉ាវអំពើជាតិមុន របស់ខ្លួនទៀតផង ពេលខ្លួនកើតជាតិថ្មី។ យ៉ាងណាមិញ កុមារីម្នាក់ ដែលមានអាយុ៤ឆ្នាំទៅហើយ ត្រូវបានអ្នកស្រុកអះអាងថា ជាអ្នកស្រុកក្រៅ បានមកចាប់បដិសណ្ឋិ ក្នុងគ្រួសារបស់ខ្មែរឥស្លាម រស់នៅក្នុងប្រទេសកម្ពុជា ព្រោះតែកូនស្រីនេះ មានលក្ខណៈរូបរាង ដូចទៅនឹង កូនជនជាតិបរទេស ហើយថែមទាំងមានការបញ្ជាក់ថា ជាជនបរទេស ដែលបានធ្លាក់យន្តហោះ ស្លាប់នៅភ្នំដំរាលដំរី ក្នុងខេត្តកំពត មកចាប់ជាតិទៀតផង។
យោងតាមការបញ្ជាក់របស់លោកយាយម្នាក់ ជាជីដូនរបស់ក្មេងនេះផ្ទាល់ បានឲ្យអ្នកយកព័ត៌មានដឹងថា មុនពេលចាប់កំណើត ម្ដាយស្រី បានយល់សប្តិឃើញ បារាំងមាឌធំម្នាក់ស្លៀកខោខ្លី បានមកសុំនៅជាមួយ ដោយបានយំឱបជាប់នឹងសសរផ្ទះ បើមិនព្រមឲ្យនៅជាមួយ។ ពេលនោះម្ដាយក្មេងស្រីនេះ បានឲ្យនៅជាមួយ ហើយពេលប្រសូត្រកូនមក បែរជាកូនស្រី បែរមានរូបរាងដូច ជាកូនជនបទេសបេះបិត រហូតអ្នកស្រុកអ្នកភូមិ គិតថា ជនជាតិគេមកចាប់ជាតិ ។
លោកយាយដដែលបានបន្តទៀតថា គាប់ជូនមុនពេលក្មេងស្រីនេះកើតមក ក្នុងខេត្តកំពត ជាពិសេសនៅតំបន់ភ្នំដំរាលដំរី មានហេតុការណ៍ ធ្លាក់យន្តហោះមួយ បណ្ដាលឲ្យមានជនបរទេស ស្លាប់ជាច្រើននាក់ ក្នុងនោះមានជនជាតិ កូរ៉េ និងរុស្សីុ កាលពីមិថុនា ឆ្នាំ ២០០៧។ ម្យ៉ាងទៀតពេលចៅស្រីរបស់គាត់ ឃើញយន្តហោះ ឬឮសំឡេងយន្តហោះម្ដងៗ តែងតែភ័យស្លន់ស្លោ រត់រកម្ដាយ ឬបងប្អូនឲ្យជួយ ទើបជាហេតុធ្វើឲ្យអ្នកស្រុកសន្និដ្ឋានថា ជាជនបរទេសចាប់ជាតិ ហើយអាចជាអ្នកស្លាប់ ក្នុងហេតុការណ៍ដ៏រន្ធត់ខាងលើ ក៏ថាបាន។
ជីដូនបង្កើត បានបញ្ជាក់បន្ថែមថា ចៅស្រីរបស់គាត់ ពេលរត់លេង រឺជុំគ្នាលេងនឹងក្មេងៗទាំងនោះ ចៅរបស់គាត់ តែងតែនិយាយទៅកាន់ពួកគេ ថា ផ្ទះរបស់គាត់កាលមុន នៅឆ្ងាយណាស់ ឆ្លងសមុទ្រ ឯណោះ ទើបទៅដល់ ប៉ុន្តែមិនបញ្ជាក់ថា ដល់ទីណាទេ។ ជីដូនរបស់គាត់បាននិយាយថា ចៅរបស់គាត់ ពិតជាចាំជាតិមែន ។
ក្មេងស្រីម្នាក់នេះ មានឈ្មោះ អ៊ីវ៉ា អាយុ៤ឆ្នាំ មានសក់ពណ៌ស មុខមាត់ដូចកូនបរទេសពិតៗ រស់នៅក្នុងភូមិ ទទឹងថ្ងៃ ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត មានឪពុកម្ដាយជាកសិករ ជនជាតិខ្មែរឥស្លាម៕
 Miracle Reborn MrMSP-0167
 Miracle Reborn MrMSP-0165
 Miracle Reborn MrMSP-0166
 Miracle Reborn MrMSP-0167
 Miracle Reborn MrMSP-0170
 Miracle Reborn MrMSP-0168
 Miracle Reborn MrMSP-0169


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
 Miracle Reborn Roses041   Miracle Reborn Amour   Miracle Reborn Amour   Miracle Reborn Amour   Miracle Reborn Amour   Miracle Reborn Amour   Miracle Reborn Amour   Miracle Reborn Amour   Miracle Reborn Amour   Miracle Reborn Roses041
View user profile http://www.lovekhmer.com

Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum