Soy Sopheap [DAP News] 44939

You are not connected. Please login or register

 » ♥ ~ General ~ ♥ » Khmer News » Soy Sopheap [DAP News]

Soy Sopheap [DAP News]

Go down  Message [Page 1 of 1]

1Soy Sopheap [DAP News] Empty Soy Sopheap [DAP News] on 15th May 2015, 3:18 pm

sreymomrith

sreymomrith
Administrator
Administrator

លិខិតចំហរ៖ ចូលរួម ដោះស្រាយដី ប្រជាពលរដ្ឋបាន តែផ្ទះរបស់ ម្តាយមីងខ្លួនឯង ដោះមិនបាន

Friday, 15 May 2015 18:29 ដោយៈ សយ សុភាព

ភ្នំពេញ ៖ អស់រយៈពេលជិត ៧ឆ្នាំហើយ ដែលខ្ញុំបាទ សយ សុភាព អគ្គនាយកមជ្ឈមណ្ឌល ព័ត៌មានដើម មិនចង់បញ្ចេញនូវរឿងរ៉ាវ ដ៏ឈឺចាប់ និងអយុត្តិធម៌បំផុតលាក់ទុកចិត្ត ក្នុងសំណុំរឿង ជួលផ្ទះស៊ីដាច់របស់ម្តាយមីងខ្ញុំ ឈ្មោះ ម៉ក់ ពៅជាស្រ្តីម៉េម៉ាយ កូន០៥(ស្វាមីស្លាប់ និងជាអតីតមន្រ្តី នគរបាលក្រសួងមហាផ្ទៃ) ដែលរងនូវភាពអយុត្តិធម៌រកទីបំផុតគ្មាន ជាពិសេសនៅពេលទៅចុះអនុវត្ត សាលក្រមស្ថាពររបស់តុលាការ សាលាដំបូងរាជធានីភ្នំពេញ កាលពីកន្លងទៅ។
ខ្ញុំបាទក្នុងនាមជាអ្នកសារព័ត៌មានមួយរូប នាពេលកន្លងមក ក៏ដូចជាពេលបច្ចុប្បន្ន បានរួមចំណែក ក្នុងការ ស្វែងរកដំណោះស្រាយដីធ្លី ឱ្យប្រជាពលរដ្ឋរងគ្រោះក្នុងបុព្វហេតុមួយ មិនចង់ឱ្យកម្ពុជាវិលទៅរកសម័យសំឡូត នាចុងទសវត្សរ៍ទី៦០នោះទេ។ រឿងក្តីនេះ កើតចេញអំពើលោភលន់ឥតកេរ្ត៍ខ្មាស និង បំពានច្បាប់រដ្ឋជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា។ អ្វីមួយខ្ញុំ ចង់លាតត្រដាង នៅពេលនេះ គឺគ្រាន់ តែចង់រកយុត្តិធម៌ជូនជនរងគ្រោះ ដែលត្រូវជាម្តាយមីងរបស់ខ្ញុំ ដែលធ្លាប់មានគុណមកលើក្រុម គ្រួសារខ្ញុំបាទ។ មិនតែប៉ុន្តែផ្ទះម្តាយមីងខ្ញុំ គឺខ្ញុំទៅបានលេងញឹកញយកាលនៅពីវ័យក្មេង។
ជាបឋម ខ្ញុំសូមអនុញ្ញាតិជម្រាបជូននូវសារបានរឿងដូចតទៅ៖
សាវតារឿង
-ឈ្មោះ លឹម ហុង នឹង សូត្រ ស្រីយ៉ាង ជាស្វាមី និងភរិយានៅផ្ទះជាប់គ្នា (មានប័ណ្ណកម្មសិទ្ធិ លេខ០២៦៧៩) ជាមួយផ្ទះ អ្នកស្រី ម៉ក់ ពៅ (ផ្ទះលេខ១៦៥អឺ០ ផ្លូវលេខ២១៥ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោករាជធានីភ្នំពេញ) អត់ទាន់មានប័ណ្ណកម្មសិទ្ធិ។ ឈ្មោះ សៅ សុខដែន ភេទប្រុស (ត្រូវ ជាបងប្អូនថ្លៃរបស់ឈ្មោះ លឹម ហុង និងសូត្រ ស្រីយ៉ា) បានមកជួលផ្ទះអ្នកស្រីម៉ក់ ពៅ ប្រកបអាជីវកម្មលក់ទ្វារសុវត្ថិភាពយីហោ អប្សរា ដោយមានកិច្ចសន្យាជួលរយៈពេល២ឆ្នាំ (២០០៧-២០០៩)។ លុះដល់ជិតផុតកំណត់ ឈ្មោះ សៅ សុខដែន មិនបានចុះចេញផ្ទះជួលនោះទេ រហូតដល់កើតមានក្តី ប្តឹងផ្តល់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ និងមានសាលក្រមរដ្ឋប្បវេណីលេខ ៤១ (ដ) ចុះថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០១០។ (សូមអានសាលក្រមលេខ៤១ (ដ) ទាំងស្រុង)។
- ពេលចុះអនុវត្តសាលក្រមលើកទី១ ដឹកនាំដោយលោក ព្រះរាជអាជ្ញារង ហ៊ឹង ប៊ុនជា បានត្រឹមតែចុះ បង្គ្រប់កិច្ចតែប៉ុណ្ណោះ ដោយសារមន្រ្តីភូមិបាលខណ្ឌទួលគោក ឈ្មោះ លោក ម៉ា សួនតារា និងចៅ សង្កាត់ផ្សារដេប៉ូទី១លោក សាន វណ្ណស៊ី មិនផ្តល់កិច្ចសហការ (សួរអ្វីក៏អត់ដឹង ដឹងត្រឹមតែពាក្យ អត់ដឹង) ហើយក៏លេចមុខ ឈ្មោះ លឹម ហុង និងសូត្រ ស្រីយ៉ា មកបង្ហាញប័ណ្ណកម្មសិទ្ធិរបស់ខ្លួនចេញឆ្នាំ២០០១ មកក្រុមការងារចុះអនុវត្តសាលក្រម (ប៉ុន្តែធាតុពិតប័ណ្ណកម្មសិទ្ធិនោះ មិនគ្របដណ្តប់ លើផ្ទះអ្នកស្រី ម៉ក់ ពៅ នោះទេ។នេះបើផ្អែកតាមមន្រ្តីសុរិយោដីរាជធានីភ្នំពេញ) ដោយអះអាងបានថា ផ្ទះអ្នកស្រី ម៉ក់ ពៅត្រូវឈូសឆាយអស់ហើយ ដូចគ្នាទៅការឆ្លើយបំភ្លឺរបស់ ឈ្មោះ សាន វណ្ណស៊ី ចៅសង្កាត់ផ្សារដេប៉ូទីទី១ ដែរប៉ុន្តែចម្លើយទាំងនេះ ត្រូវបានតុលាការច្រានចោលទាំងស្រុង។
-ពេលអនុវត្តសាលក្រមលើកទី២ ដឹកនាំដោយលោកព្រះរាជអាជ្ញារង គឺ វណ្ណារ៉ា ក៏បានត្រឹមតែបង្រ្គប់ កិច្ចដូចលើកទី១ដែរ។
-ដោយសារអនុវត្តសាលក្រមមួយ លើកជាពីរលើកមិនបានសំរេច ទើបនៅថ្ងៃ៣១ ខែធ្នូ ឆ្នាំ ២០១៤ អ្នកស្រី ម៉ក់ ពៅ ក៏បានសម្រេចប្តឹងពីឈ្មោះ៖ ១- សៅ សុខដែន, ២-អ៊ុំ ស៊ីផាត មេភូមិទី១០ សង្កាត់ផ្សារ ដេប៉ូទី១, ៣- ឈ្មោះសាន វណ្ណស៊ី ជាចៅសង្កាត់ផ្សារដេប៉ូទី១, ៤-ឈ្មោះ ម៉ា សួនតារា ជាអនុប្រធាន ការិយាល័យដ.ន.ដ.ភ ខណ្ឌទួលគោក, ៥-ឈ្មោះ សេង រតនៈ អតីអភិបាលខណ្ឌទទួលគោក និងទី៦-គូកន។ អ្នកស្រីក៏បានប្តឹងបន្ថែមនៅថ្ងៃទី ៣ ខែមីនា ឆ្នាំ២០១៥ នូវឈ្មោះ ១-ឈ្មោះ លឹម ហុង និងសូត្រ ស្រីយ៉ា ២-ឈ្មោះ សៅសុខដែននិងគូកន ពីបទ ប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយ សុចរិត និងផ្សំគំនិតក្នុងអំពើហិង្សា ទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត។
-នាពេលនេះ សំណុំរឿងចុះអនុវត្តសាលក្រម ធ្លាក់ទៅកណ្តាប់ដៃរបស់លោកព្រះរាជអាជ្ញាធររង ហ៊ឹង ប៊ុនថនជាអ្នកទទួលខុសត្រូវម្តង។
ដោយសារមានពាក្យបណ្តឹងមន្រ្តីពាក់ព័ន្ធដូចមានរាយឈ្មោះខាងលើ ទើបធ្វើឱ្យអតីតចៅសង្កាត់ផ្សារ ដេប៉ូទី១ បានមកពឹងពាក់លោក ឯក ឃុនឌឿន អភិបាលខណ្ឌទួលគោកបច្ចុប្បន្នឱ្យសុំការសម្រប សម្រួលក្រៅប្រព័ន្ធតុលាការ។ ពោលគឺនៅថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០១៥ អភិបាលខណ្ឌទួលគោក លោក ឯក ឃុនឌឿន បានទូរស័ព្ទមករូបខ្ញុំ ឱ្យសុំជួបចរចាក្រៅប្រព័ន្ធតុលាការ ដើម្បីសម្របសម្រួល បញ្ចប់បញ្ហា។ ខ្ញុំបានទទួលយកសំណើរនោះ ប៉ុន្តែសុំឱ្យមានការជួបគ្នាដោយមានធ្វើកំណត់ហេតុ ត្រឹម ត្រូវនិងច្បាស់លាស់ ដើម្បីធ្វើជាភស្តុតាង និងស្នើឱ្យអតីតចៅសង្កាត់ផ្សារដេប៉ូទី១ ទទួលស្គាល់នូវលិខិត ស្នាមរបស់ខ្លួន ដែលចុះហត្ថលេខាលើឯកសារនានា ដែលពាក់ព័ន្ធនឹងផ្ទះរបស់អ្នកស្រី ម៉ក់ ពៅ ដើម្បី ឈានទៅរកការកំណត់អត្តសញ្ញាណផ្ទះនោះជាមុនសិន។ លោក ឯក ឃុនឌឿន អភិបាលខណ្ឌ ទួលគោក ក៏បានអះអាងផងដែរថា នៅម្តុំនោះ អត់មានការឈូសឆាយធ្វើផ្លូវណាមួយនោះទេ។
-ប្រភពព័ត៌មានគួរឱ្យទុកចិត្ត បានឱ្យខ្ញុំដឹងថា មន្ទីររៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានបង្កក សំណើសុំធ្វើបណ្ណកម្មសិទ្ធិលើផ្ទះលេខ១៦៥អឺ០របស់អ្នកស្រីម៉ក់ពៅ ដែលស្នើឡើងដោយឈ្មោះ លឹម ហុង និង សូត្រស្រីយ៉ា ក្នុងឆ្នាំ ២០១២ ដោយមន្ទីរចាត់ទុកសំណើនោះថា មិនអាចទៅរួចដោយសារមានជាប់ក្តីនៅតុលាការ។ មន្រ្តីរូបនោះ បានបញ្ជាក់ថា ប័ណ្ណកម្មសិទ្ធិលេខ០២៦៧៩របស់ឈ្មោះ លឹម ហុង និង សូត្រ ស្រីយ៉ា មិនគ្របដណ្តបលើផ្ទះអ្នកស្រី ម៉ក់ ពៅ នោះទេ ហើយសំណុំរឿងឯកសារ ត្រូវបានរក្សាទុក ក្នុងកន្លែងសុវត្ថិភាព និងដាក់សឺមីពណ៌ក្រហម ដើម្បីជាសញ្ញាណបញ្ជាក់ថា សំណុំ រឿងមានក្តីក្តាំនៅតុលាការ។
ប្រសិនបើផ្ទះអ្នកស្រី ម៉ក់ ពៅ ពិតជាត្រូវឈូសឆាយមែន ហេតុម្តេចក៏ឈ្មោះ សៅ សុខដែន បង់លុយថ្លៃ ឈ្នួល៧០០ដុល្លារក្នុងមួយខែ ឱ្យអ្នកស្រីម៉ក់ ពៅ។ តើឈ្មោះ សៅ សុខដែន ពិតជាល្ងង់ដល់ថ្នាក់ បង់ថ្លៃឈ្នួលផ្ទះ ឱ្យគេទទេៗ ដោយពុំមានទីតាំងដែររឺក៏អ្វី? ហើយបើឈ្មោះ លឹម ហុង និង សូត្រ ស្រីយ៉ា ពិតជាម្ចាស់ផ្ទះលេខ១៦៥អឺ០នោះមែន ហេតុដូចម្តេច ក៏ចាំបាច់មានលិខិតស្នើសុំធ្វើប័ណ្ណ កាន់កាប់ផ្ទះលេខ១៦៥អឺ០នោះធ្វើអ្វី?
សេចក្តីសន្និដ្ឋាន
តាមរយៈការតាមដាននិងអង្កេតផ្ទាល់ក្នុងសំណុំរឿងជួលផ្ទះស៊ីដាច់នេះនេះ ខ្ញុំអាចធ្វើការសន្និដ្ឋាន បានថា ១-មានការឃុបឃិតជាប្រព័ន្ធ ក្នុងចំណោមមន្រ្តីមូលដ្ឋានខ្លះ ដែលពាក់ព័ន្ធក្នុងរឿងនេះ ជាពិសេសលោក សាន វណ្ណស៊ី អតីតចៅសង្កាត់ផ្សារដេប៉ូទី១ លោក អ៊ុំ ស៊ីផាត មេភូមិទី១០ សង្កាត់ផ្សារដេប៉ូទី១ លោក ម៉ា សួនតារា ជាអនុប្រធានការិយាល័យដ.ន.ដ.ភ ខណ្ឌទួលគោក។២-ពេលចុះអនុវត្តសាលក្រមលើកក្រោយ ត្រូវបានយកប័ណ្ណកម្មសិទ្ធិរបស់ឈ្មោះ លឹម ហុង និងសូត្រ ស្រីយ៉ា មកផ្ទៀងផ្ទាត់មើលថា តើផ្ទះនោះមានទំហំប៉ុន្មាន (ទទឹងប៉ុន្មាន) ព្រោះបច្ចុប្បន្នផ្ទះ របស់ឈ្មោះ លឹម ហុង និងសូត្រ ស្រីយ៉ា រីកទទឹងខុសប្រក្រតី បើខុសពីប្រក្រតី តើទទឹងនោះ បានមកពីណា?។ ៣- ចាំបាច់ត្រូវឱ្យមានការប្តឹងពីភាពមិនប្រក្រតីមួយចំនួន ចំពោះមន្រ្តីពាក់ព័ន្ធនឹងក្នុងពាក្យបណ្តឹង ទៅកាន់ អង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីបង្ហាញជាក់ច្បាស់ ពីការស៊ីញ៉េនឹងដៃ លប់នឹងជើង ដែលជាហេតុ ធ្វើឱ្យប៉ះពាល់ដល់ជំនឿទុកចិត្តពីប្រជាពលរដ្ឋមកលើអាជ្ញាធរ ដែលជាម៉ែជាឪ និងអាណាព្យាបាល។
ឆ្លៀតឱកាសនេះ ខ្ញុំបាទ សយ សុភាព ក៏សូមថ្លែងអំណរគុណដល់មន្រ្តីពាក់ព័ន្ធដទៃ ដែលបានខិតខំ បំពេញភារកិច្ចរបស់ខ្លួន បានយ៉ាងខ្ជាប់ខ្ជួនជាពិសេស មន្រ្តីនៅមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ រាជធានីភ្នំពេញ ដែលបានបង្កកសំណើសុំធ្វើប័ណ្ណកម្មសិទ្ធិរបស់ឈ្មោះ លឹម ហុង និងសូត្រ ស្រីយ៉ា ចុះឆ្នាំ ២០១២ និងសាលាដំបូងរាជធានីភ្នំពេញ ដែលបានផ្តល់យុតិ្តធម៌ប្រកបដោយសុភវិនិច្ឆ័យ តាមរយៈសាលក្រមលេខ ៤១ ដ ចុះថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ១០១០។
ខ្ញុំមានជំនឿយ៉ាងមុតមាំថា យុត្តិធម៌សម្រាប់ជនគ្រោះ ពិតជាមាន ហើយជនទាំងឡាយដែលដឹងច្បាប់ លើ្មសច្បាប់ ហើយខ្លួនជាមន្រ្តីអនុវត្តច្បាប់ទៀតនោះ នឹងទទួលទោសតាមច្បាប់ជាធរមាន។ សូមមើលគំរូ លោក ហ៊ី ណារិន អតីតអធិការនគរបាលខណ្ឌមានជ័យ ដែលត្រូវបានអង្គភាពប្រឆាំងអំពើ ពុករលួយរបស់លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ចោទប្រកាន់ទាក់ទងនឹងអំពើពុករលួយ៕
Soy Sopheap [DAP News] Chanroth015-ma-136
គំនូសប្លង់ ទទួលស្គាល់ព្រំផ្ទះ រវាងអ្នកស្រី ម៉ក់ ពៅ និង លឹម ហុង ព្រមទាំង សូត្រ ស្រីយ៉ា
Soy Sopheap [DAP News] Chanroth015-ma-121
Soy Sopheap [DAP News] Chanroth015-ma-122
ប័ណ្ណកម្មសិទ្ធិរបស់ឈ្មោះ លឹម ហុង និងសូត្រ ស្រីយ៉ា ចេញឆ្នាំ២០០១ ដែលមិនគ្របដណ្តប់លើផ្ទះអ្នកស្រី ម៉ក់ ពៅ
Soy Sopheap [DAP News] Chanroth015-ma-123
Soy Sopheap [DAP News] Chanroth015-ma-124
ទិដ្ឋភាពពេលជួសជុលផ្ទះ អំឡុងពេលជួលឲ្យឈ្មោះ សៅ សុខដែន
Soy Sopheap [DAP News] Chanroth015-ma-125
Soy Sopheap [DAP News] Chanroth015-ma-126
Soy Sopheap [DAP News] Chanroth015-ma-127
Soy Sopheap [DAP News] Chanroth015-ma-128
Soy Sopheap [DAP News] Chanroth015-ma-129
Soy Sopheap [DAP News] Chanroth015-ma-130
Soy Sopheap [DAP News] Chanroth015-ma-131
Soy Sopheap [DAP News] Chanroth015-ma-132
Soy Sopheap [DAP News] Chanroth015-ma-133
Soy Sopheap [DAP News] Chanroth015-ma-134
Soy Sopheap [DAP News] Chanroth015-ma-135
សាលក្រមលេខ៤១"ដ" របស់ សាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១០

☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One Life One Love One Commitment.
Soy Sopheap [DAP News] Roses041 Soy Sopheap [DAP News] Amour Soy Sopheap [DAP News] Amour Soy Sopheap [DAP News] Amour Soy Sopheap [DAP News] Amour Soy Sopheap [DAP News] Amour Soy Sopheap [DAP News] Amour Soy Sopheap [DAP News] Amour Soy Sopheap [DAP News] Amour Soy Sopheap [DAP News] Roses041
View user profile http://www.lovekhmer.com

2Soy Sopheap [DAP News] Empty Re: Soy Sopheap [DAP News] on 17th May 2015, 2:54 pm

sreymomrith

sreymomrith
Administrator
Administrator

លិខិតចំហររបស់​ លោក សយ សុភាព៖ ចូលរួម ដោះស្រាយដី ប្រជាពលរដ្ឋបាន តែផ្ទះរបស់ ម្តាយមីងខ្លួនឯង ដោះមិនបាន

Sunday, 17 May 2015

ភ្នំពេញ ៖ អស់រយៈពេលជិត ៧ឆ្នាំហើយ ដែលខ្ញុំបាទ សយ សុភាព អគ្គនាយកមជ្ឈមណ្ឌល ព័ត៌មានដើម មិនចង់បញ្ចេញនូវរឿងរ៉ាវ ដ៏ឈឺចាប់ និងអយុត្តិធម៌បំផុតលាក់ទុកចិត្ត ក្នុងសំណុំរឿង ជួលផ្ទះស៊ីដាច់របស់ម្តាយមីងខ្ញុំ ឈ្មោះ ម៉ក់ ពៅជាស្រ្តីម៉េម៉ាយ កូន០៥(ស្វាមីស្លាប់ និងជាអតីតមន្រ្តី នគរបាលក្រសួងមហាផ្ទៃ) ដែលរងនូវភាពអយុត្តិធម៌រកទីបំផុតគ្មាន ជាពិសេសនៅពេលទៅចុះអនុវត្ត សាលក្រមស្ថាពររបស់តុលាការ សាលាដំបូងរាជធានីភ្នំពេញ កាលពីកន្លងទៅ។
ខ្ញុំបាទក្នុងនាមជាអ្នកសារព័ត៌មានមួយរូប នាពេលកន្លងមក ក៏ដូចជាពេលបច្ចុប្បន្ន បានរួមចំណែក ក្នុងការ ស្វែងរកដំណោះស្រាយដីធ្លី ឱ្យប្រជាពលរដ្ឋរងគ្រោះក្នុងបុព្វហេតុមួយ មិនចង់ឱ្យកម្ពុជាវិលទៅរកសម័យសំឡូត នាចុងទសវត្សរ៍ទី៦០នោះទេ។ រឿងក្តីនេះ កើតចេញអំពើលោភលន់ឥតកេរ្ត៍ខ្មាស និង បំពានច្បាប់រដ្ឋជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា។ អ្វីមួយខ្ញុំ ចង់លាតត្រដាង នៅពេលនេះ គឺគ្រាន់ តែចង់រកយុត្តិធម៌ជូនជនរងគ្រោះ ដែលត្រូវជាម្តាយមីងរបស់ខ្ញុំ ដែលធ្លាប់មានគុណមកលើក្រុម គ្រួសារខ្ញុំបាទ។ មិនតែប៉ុន្តែផ្ទះម្តាយមីងខ្ញុំ គឺខ្ញុំទៅបានលេងញឹកញយកាលនៅពីវ័យក្មេង។
ជាបឋម ខ្ញុំសូមអនុញ្ញាតិជម្រាបជូននូវសារបានរឿងដូចតទៅ៖
សាវតារឿង
-ឈ្មោះ លឹម ហុង នឹង សូត្រ ស្រីយ៉ាង ជាស្វាមី និងភរិយានៅផ្ទះជាប់គ្នា (មានប័ណ្ណកម្មសិទ្ធិ លេខ០២៦៧៩) ជាមួយផ្ទះ អ្នកស្រី ម៉ក់ ពៅ (ផ្ទះលេខ១៦៥អឺ០ ផ្លូវលេខ២១៥ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោករាជធានីភ្នំពេញ) អត់ទាន់មានប័ណ្ណកម្មសិទ្ធិ។ ឈ្មោះ សៅ សុខដែន ភេទប្រុស (ត្រូវ ជាបងប្អូនថ្លៃរបស់ឈ្មោះ លឹម ហុង និងសូត្រ ស្រីយ៉ា) បានមកជួលផ្ទះអ្នកស្រីម៉ក់ ពៅ ប្រកបអាជីវកម្មលក់ទ្វារសុវត្ថិភាពយីហោ អប្សរា ដោយមានកិច្ចសន្យាជួលរយៈពេល២ឆ្នាំ (២០០៧-២០០៩)។ លុះដល់ជិតផុតកំណត់ ឈ្មោះ សៅ សុខដែន មិនបានចុះចេញផ្ទះជួលនោះទេ រហូតដល់កើតមានក្តី ប្តឹងផ្តល់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ និងមានសាលក្រមរដ្ឋប្បវេណីលេខ ៤១ (ដ) ចុះថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០១០។ (សូមអានសាលក្រមលេខ៤១ (ដ) ទាំងស្រុង)។
- ពេលចុះអនុវត្តសាលក្រមលើកទី១ ដឹកនាំដោយលោក ព្រះរាជអាជ្ញារង ហ៊ឹង ប៊ុនជា បានត្រឹមតែចុះ បង្គ្រប់កិច្ចតែប៉ុណ្ណោះ ដោយសារមន្រ្តីភូមិបាលខណ្ឌទួលគោក ឈ្មោះ លោក ម៉ា សួនតារា និងចៅ សង្កាត់ផ្សារដេប៉ូទី១លោក សាន វណ្ណស៊ី មិនផ្តល់កិច្ចសហការ (សួរអ្វីក៏អត់ដឹង ដឹងត្រឹមតែពាក្យ អត់ដឹង) ហើយក៏លេចមុខ ឈ្មោះ លឹម ហុង និងសូត្រ ស្រីយ៉ា មកបង្ហាញប័ណ្ណកម្មសិទ្ធិរបស់ខ្លួនចេញឆ្នាំ២០០១ មកក្រុមការងារចុះអនុវត្តសាលក្រម (ប៉ុន្តែធាតុពិតប័ណ្ណកម្មសិទ្ធិនោះ មិនគ្របដណ្តប់ លើផ្ទះអ្នកស្រី ម៉ក់ ពៅ នោះទេ។នេះបើផ្អែកតាមមន្រ្តីសុរិយោដីរាជធានីភ្នំពេញ) ដោយអះអាងបានថា ផ្ទះអ្នកស្រី ម៉ក់ ពៅត្រូវឈូសឆាយអស់ហើយ ដូចគ្នាទៅការឆ្លើយបំភ្លឺរបស់ ឈ្មោះ សាន វណ្ណស៊ី ចៅសង្កាត់ផ្សារដេប៉ូទីទី១ ដែរប៉ុន្តែចម្លើយទាំងនេះ ត្រូវបានតុលាការច្រានចោលទាំងស្រុង។
-ពេលអនុវត្តសាលក្រមលើកទី២ ដឹកនាំដោយលោកព្រះរាជអាជ្ញារង គឺ វណ្ណារ៉ា ក៏បានត្រឹមតែបង្រ្គប់ កិច្ចដូចលើកទី១ដែរ។
-ដោយសារអនុវត្តសាលក្រមមួយ លើកជាពីរលើកមិនបានសំរេច ទើបនៅថ្ងៃ៣១ ខែធ្នូ ឆ្នាំ ២០១៤ អ្នកស្រី ម៉ក់ ពៅ ក៏បានសម្រេចប្តឹងពីឈ្មោះ៖ ១- សៅ សុខដែន, ២-អ៊ុំ ស៊ីផាត មេភូមិទី១០ សង្កាត់ផ្សារ ដេប៉ូទី១, ៣- ឈ្មោះសាន វណ្ណស៊ី ជាចៅសង្កាត់ផ្សារដេប៉ូទី១, ៤-ឈ្មោះ ម៉ា សួនតារា ជាអនុប្រធាន ការិយាល័យដ.ន.ដ.ភ ខណ្ឌទួលគោក, ៥-ឈ្មោះ សេង រតនៈ អតីអភិបាលខណ្ឌទទួលគោក និងទី៦-គូកន។ អ្នកស្រីក៏បានប្តឹងបន្ថែមនៅថ្ងៃទី ៣ ខែមីនា ឆ្នាំ២០១៥ នូវឈ្មោះ ១-ឈ្មោះ លឹម ហុង និងសូត្រ ស្រីយ៉ា ២-ឈ្មោះ សៅសុខដែននិងគូកន ពីបទ ប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយ សុចរិត និងផ្សំគំនិតក្នុងអំពើហិង្សា ទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត។
-នាពេលនេះ សំណុំរឿងចុះអនុវត្តសាលក្រម ធ្លាក់ទៅកណ្តាប់ដៃរបស់លោកព្រះរាជអាជ្ញាធររង ហ៊ឹង ប៊ុនថនជាអ្នកទទួលខុសត្រូវម្តង។
ដោយសារមានពាក្យបណ្តឹងមន្រ្តីពាក់ព័ន្ធដូចមានរាយឈ្មោះខាងលើ ទើបធ្វើឱ្យអតីតចៅសង្កាត់ផ្សារ ដេប៉ូទី១ បានមកពឹងពាក់លោក ឯក ឃុនឌឿន អភិបាលខណ្ឌទួលគោកបច្ចុប្បន្នឱ្យសុំការសម្រប សម្រួលក្រៅប្រព័ន្ធតុលាការ។ ពោលគឺនៅថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០១៥ អភិបាលខណ្ឌទួលគោក លោក ឯក ឃុនឌឿន បានទូរស័ព្ទមករូបខ្ញុំ ឱ្យសុំជួបចរចាក្រៅប្រព័ន្ធតុលាការ ដើម្បីសម្របសម្រួល បញ្ចប់បញ្ហា។ ខ្ញុំបានទទួលយកសំណើរនោះ ប៉ុន្តែសុំឱ្យមានការជួបគ្នាដោយមានធ្វើកំណត់ហេតុ ត្រឹម ត្រូវនិងច្បាស់លាស់ ដើម្បីធ្វើជាភស្តុតាង និងស្នើឱ្យអតីតចៅសង្កាត់ផ្សារដេប៉ូទី១ ទទួលស្គាល់នូវលិខិត ស្នាមរបស់ខ្លួន ដែលចុះហត្ថលេខាលើឯកសារនានា ដែលពាក់ព័ន្ធនឹងផ្ទះរបស់អ្នកស្រី ម៉ក់ ពៅ ដើម្បី ឈានទៅរកការកំណត់អត្តសញ្ញាណផ្ទះនោះជាមុនសិន។ លោក ឯក ឃុនឌឿន អភិបាលខណ្ឌ ទួលគោក ក៏បានអះអាងផងដែរថា នៅម្តុំនោះ អត់មានការឈូសឆាយធ្វើផ្លូវណាមួយនោះទេ។
-ប្រភពព័ត៌មានគួរឱ្យទុកចិត្ត បានឱ្យខ្ញុំដឹងថា មន្ទីររៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានបង្កក សំណើសុំធ្វើបណ្ណកម្មសិទ្ធិលើផ្ទះលេខ១៦៥អឺ០របស់អ្នកស្រីម៉ក់ពៅ ដែលស្នើឡើងដោយឈ្មោះ លឹម ហុង និង សូត្រស្រីយ៉ា ក្នុងឆ្នាំ ២០១២ ដោយមន្ទីរចាត់ទុកសំណើនោះថា មិនអាចទៅរួចដោយសារមានជាប់ក្តីនៅតុលាការ។ មន្រ្តីរូបនោះ បានបញ្ជាក់ថា ប័ណ្ណកម្មសិទ្ធិលេខ០២៦៧៩របស់ឈ្មោះ លឹម ហុង និង សូត្រ ស្រីយ៉ា មិនគ្របដណ្តបលើផ្ទះអ្នកស្រី ម៉ក់ ពៅ នោះទេ ហើយសំណុំរឿងឯកសារ ត្រូវបានរក្សាទុក ក្នុងកន្លែងសុវត្ថិភាព និងដាក់សឺមីពណ៌ក្រហម ដើម្បីជាសញ្ញាណបញ្ជាក់ថា សំណុំ រឿងមានក្តីក្តាំនៅតុលាការ។
ប្រសិនបើផ្ទះអ្នកស្រី ម៉ក់ ពៅ ពិតជាត្រូវឈូសឆាយមែន ហេតុម្តេចក៏ឈ្មោះ សៅ សុខដែន បង់លុយថ្លៃ ឈ្នួល៧០០ដុល្លារក្នុងមួយខែ ឱ្យអ្នកស្រីម៉ក់ ពៅ។ តើឈ្មោះ សៅ សុខដែន ពិតជាល្ងង់ដល់ថ្នាក់ បង់ថ្លៃឈ្នួលផ្ទះ ឱ្យគេទទេៗ ដោយពុំមានទីតាំងដែររឺក៏អ្វី? ហើយបើឈ្មោះ លឹម ហុង និង សូត្រ ស្រីយ៉ា ពិតជាម្ចាស់ផ្ទះលេខ១៦៥អឺ០នោះមែន ហេតុដូចម្តេច ក៏ចាំបាច់មានលិខិតស្នើសុំធ្វើប័ណ្ណ កាន់កាប់ផ្ទះលេខ១៦៥អឺ០នោះធ្វើអ្វី?
សេចក្តីសន្និដ្ឋាន
តាមរយៈការតាមដាននិងអង្កេតផ្ទាល់ក្នុងសំណុំរឿងជួលផ្ទះស៊ីដាច់នេះនេះ ខ្ញុំអាចធ្វើការសន្និដ្ឋាន បានថា ១-មានការឃុបឃិតជាប្រព័ន្ធ ក្នុងចំណោមមន្រ្តីមូលដ្ឋានខ្លះ ដែលពាក់ព័ន្ធក្នុងរឿងនេះ ជាពិសេសលោក សាន វណ្ណស៊ី អតីតចៅសង្កាត់ផ្សារដេប៉ូទី១ លោក អ៊ុំ ស៊ីផាត មេភូមិទី១០ សង្កាត់ផ្សារដេប៉ូទី១ លោក ម៉ា សួនតារា ជាអនុប្រធានការិយាល័យដ.ន.ដ.ភ ខណ្ឌទួលគោក។២-ពេលចុះអនុវត្តសាលក្រមលើកក្រោយ ត្រូវបានយកប័ណ្ណកម្មសិទ្ធិរបស់ឈ្មោះ លឹម ហុង និងសូត្រ ស្រីយ៉ា មកផ្ទៀងផ្ទាត់មើលថា តើផ្ទះនោះមានទំហំប៉ុន្មាន (ទទឹងប៉ុន្មាន) ព្រោះបច្ចុប្បន្នផ្ទះ របស់ឈ្មោះ លឹម ហុង និងសូត្រ ស្រីយ៉ា រីកទទឹងខុសប្រក្រតី បើខុសពីប្រក្រតី តើទទឹងនោះ បានមកពីណា?។ ៣- ចាំបាច់ត្រូវឱ្យមានការប្តឹងពីភាពមិនប្រក្រតីមួយចំនួន ចំពោះមន្រ្តីពាក់ព័ន្ធនៅក្នុងពាក្យបណ្តឹង ទៅកាន់ អង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីបង្ហាញជាក់ច្បាស់ ពីការស៊ីញ៉េនឹងដៃ លប់នឹងជើង ដែលជាហេតុ ធ្វើឱ្យប៉ះពាល់ដល់ជំនឿទុកចិត្តពីប្រជាពលរដ្ឋមកលើអាជ្ញាធរ ដែលជាម៉ែជាឪ និងអាណាព្យាបាល។
ឆ្លៀតឱកាសនេះ ខ្ញុំបាទ សយ សុភាព ក៏សូមថ្លែងអំណរគុណដល់មន្រ្តីពាក់ព័ន្ធដទៃ ដែលបានខិតខំ បំពេញភារកិច្ចរបស់ខ្លួន បានយ៉ាងខ្ជាប់ខ្ជួនជាពិសេស មន្រ្តីនៅមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ រាជធានីភ្នំពេញ ដែលបានបង្កកសំណើសុំធ្វើប័ណ្ណកម្មសិទ្ធិរបស់ឈ្មោះ លឹម ហុង និងសូត្រ ស្រីយ៉ា ចុះឆ្នាំ ២០១២ និងសាលាដំបូងរាជធានីភ្នំពេញ ដែលបានផ្តល់យុតិ្តធម៌ប្រកបដោយសុភវិនិច្ឆ័យ តាមរយៈសាលក្រមលេខ ៤១ ដ ចុះថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០១០។

3Soy Sopheap [DAP News] Empty Re: Soy Sopheap [DAP News] on 17th May 2015, 2:55 pm

4Soy Sopheap [DAP News] Empty Re: Soy Sopheap [DAP News] on 17th May 2015, 3:03 pm

sreymomrith

sreymomrith
Administrator
Administrator
ភ្នំពេញ៖ ខ្ញុំបាទ សយ សុភាព សូមថ្លែងអំណរគុណដោយសេចក្ដីគោរព ជូនចំពោះ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ដែលបានឆ្លើយតមទាន់ពេលវេលាចំពោះប្រជាពលរដ្ឋ នៅសង្កាត់ផ្សារដើមថ្កូវ ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ផ្លូវ ៤៨៤ ទីកន្លែងប្រព័ន្ធប្រឡាយបង្ហូរទឹកសំអុយ ចេញពីរាជធានីភ្នំពេញ ធ្លាក់ចូលកន្លែងស្តុកទឹក អតីតបឹងជើងឯក ព្រមទាំងចាត់វិធានការភ្លាមៗ ឲ្យម្ចាស់លក់ផ្ការុះរើសំណង់រឹងរបស់ខ្លួន និងវាយកម្ទេចដោយរក្សាទីតាំងនេះ នៅតែជាកន្លែងចាក់សំរាម និងជាទីធ្លាសាធារណៈ ដែលវាជៀសផុតពីអនាគត ក្លាយទៅជាដីកម្មសិទ្ធិ ព្រោះនៅខាងលិចប្រឡាយ ធ្លាប់មានប្រវត្តិដូចគ្នា ដែលបច្ចុប្បន្នក្លាយទៅជាដីកម្មសិទ្ធិរបស់ឯកជនទៅហើយ។

ខ្ញុំបានសរសេរអត្ថបទនេះដោយផ្ទាល់ដៃ នៅលើគេហទំព័រដើមអម្ពិល ក៏ដូចជាកាសែតដើមអម្ពិល កាលពីសប្ដាហ៍កន្លងទៅ ហើយក៏បន្តផ្សាយរហូតមកដល់ថ្ងៃអាទិត្យ ទី១៧ ខែឧសភានេះ មិនមានបំណងវាយប្រហាររិះគន់ ចំពោះលោកអភិបាលរាជធានី ក៏ដូចជាអភិបាលខណ្ឌចំការមនទេ ផ្ទុយទៅវិញគ្រាន់តែជាការលើកឡើងនូវសំណូមពរ របស់ប្រជាពលរដ្ឋនៅក្នុងសង្កាត់ផ្សារដើមថ្កូវ ក្បែរតំបន់ដែលរងនូវក្លិនអសោច មកពីសំរាមពាសវាលពាសកាល ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់តែប៉ុណ្ណោះ។

ខ្ញុំមានជំនឿថា ការឆ្លើយតប និងអនុវត្ត ដ៏មានប្រសិទ្ធភាពរបស់ថ្នាក់ដឹកនាំរាជធានីភ្នំពេញ ក៏ដូចជាសាលាខណ្ឌ គឺជាការបង្ហាញនូវការទទួលខុសត្រូវខ្ពស់ ចំពោះតួនាទីនិងភារកិច្ច របស់រាជរដ្ឋាភិបាលប្រគល់ជូន ក៏ដូចជាធ្វើឲ្យប្រជាពលរដ្ឋ មានជំនឿទុកចិត្តនូវរាល់សំណូមពរដែលសមស្រប សម្រាប់ប្រយោជន៍សាធារណៈ ត្រូវបានថ្នាក់ដឹកនាំយកចិត្តទុកដាក់។
ខ្ញុំក៏ដូចជាមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មានមោទនភាពដែលបានការគាំទ្រពីគ្រប់មជ្ឈដ្ឋាន ដែលថាការផ្សាយព័ត៌មានរបស់ខ្ញុំ មានប្រសិទ្ធភាព ដែលអាចជាវិភាគទានតិចតួចស្ដួចស្ដើង នៅក្នុងការរួមចំណែកអភិវឌ្ឍរាជធានីភ្នំពេញ ដើម្បីឲ្យសាកសមជាទីក្រុងគុជ។
ខ្ញុំបានកត់សម្គាល់ឃើញនៅក្នុងសប្ដាហ៍នេះផងដែរ ដែលលោកអភិបាលដឹកនាំសហការី ចុះត្រួតពិនិត្យតំបន់លូ៥ ស្ថិតក្នុងខណ្ឌមានជ័យ ដែលម្ចាស់បុរីសាងសង់គ្មានលក្ខណៈបច្ចេកទេស អាចបង្កឲ្យកកស្ទះ ជន់លិច ជាពិសេសនៅរដូវវស្សានោះ លោកអភិបាលក្រុង បានបញ្ជាឲ្យវាយនិងស្ដារជាបន្ទាន់។ សកម្មភាពនេះ ជាការបង្ហាញការយកចិត្តទុកដាក់ ក៏ដូចជាការអនុវត្តនូវផែនការមេរបស់លោកអភិបាល ដែលបានដាក់ចេញកន្លងមក គឺយុទ្ធសាស្ត្រស្ដារលូ ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ។

ជាទីបញ្ចប់ខ្ញុំសូមគាំទ្រទាំងស្រុង នូវផែនការមេរបស់លោកអភិបាល និងសូមឲ្យបេសកកម្មក្នុងនាមជាអភិបាលរាជធានីភ្នំពេញ ទទួលបានជោគជ័យ និងការជឿទុកចិត្តកាន់តែច្រើនឡើងវិញ ពីសំណាក់ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ៕

អរគុណ​លោក ប៉ា សុជាតិវង្ស អភិបាល​រាជធានី​ភ្នំពេញ ចំពោះវិធានការដ៏មានប្រសិទ្ធភាព

Sunday, 17 May 2015 14:21 ដោយ៖ សយ សុភាព

Soy Sopheap [DAP News] K-3494

☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One Life One Love One Commitment.
Soy Sopheap [DAP News] Roses041 Soy Sopheap [DAP News] Amour Soy Sopheap [DAP News] Amour Soy Sopheap [DAP News] Amour Soy Sopheap [DAP News] Amour Soy Sopheap [DAP News] Amour Soy Sopheap [DAP News] Amour Soy Sopheap [DAP News] Amour Soy Sopheap [DAP News] Amour Soy Sopheap [DAP News] Roses041
View user profile http://www.lovekhmer.com

5Soy Sopheap [DAP News] Empty Re: Soy Sopheap [DAP News] on 23rd July 2015, 8:48 pm

sreymomrith

sreymomrith
Administrator
Administrator

ធ្វើគុណបានទោស! លោក សយ សុភាព ត្រូវបុគ្គល ដែលខ្លួនជួយ ឲ្យរួចពីគុកច្រវ៉ាក់ ប្តឹងទៅតុលាការកំពូល

Thursday, 23 July 2015

- លោក សយ សុភាព ឈ្នះក្តីពីរសាលាមកហើយ
ភ្នំពេញ៖ សំណុំរឿងព្រហ្មទណ្ឌចោទប្រកាន់លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលពីបទ ប៉ះពាល់ដល់ការឆ្លើយឆ្លងតាមលិខិត ប្តឹងដោយលោក ទូច គង្គា មន្រ្តីកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ជា ម្ចាស់កាសែតនគរវត្ត ដែលមានរយៈពេលជិត ៥ឆ្នាំមកហើយនោះ មិនទាន់បានបញ្ចប់នៅឡើយទេ ទោះបីសំណុំ រឿងនេះ ត្រូវបានតុលាការកាត់ក្តីឲ្យលោក សយ សុភាព ឈ្នះក្តី ដោយតុលាការលើកបណ្តឹងចោទជាច្រើន ច្រើន សារក៏ដោយនោះ។
ព្រោះតែចង់ឈ្នះចិត្តលើសំណុំរឿងព្រហ្មទណ្ឌមួយនេះ លោក ទូច គង្គា បានបន្តប្តឹងលោក សយ សុភាព ទៅ តុលាការកំពូល។ លោក សយ សុភាព ត្រូវបានតុលាការកំពូលកោះហៅឲ្យចូលទៅបំភ្លឺនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០១៥ វេលាម៉ោង ៨ព្រឹក ដើម្បីចូលរួមសវនាការអំពីដំណើររឿងនេះ។
លោក សយ សុភាព បានស្វាគមន៍នូវដីការកោះរបស់តុលាការកំពូល។ លោក សយ សុភាព សម្តែងការរំពឹងទុក ថា តុលាការកំពូល នឹងបន្តផ្តល់នូវយុត្តិធម៌សម្រាប់រូបលោកទៅលើសំណុំរឿងមួយនេះ ដូចការសម្រេចប្រកប ដោយសុភនិច្ឆ័យរបស់សាលាដំបូង និងសាលាឧទ្ធរណ៍នាពេលកន្លងទៅ។
ឆ្លើយតបនឹងការប្តឹងទៅកាន់តុលាការកំពូល របស់លោក ទូច គង្គា ត្រូវបានអ្នកច្បាប់រិះគន់ថា ធ្វើឡើងដោយផ្ទុយ និងខុសទៅនឹងទិដ្ឋភាពច្បាប់ទំាងស្រុង ព្រោះការប្តឹងឧទ្ធរណ៍ មិនមែនព្រះរាជអាជ្ញា ឬ អគ្គព្រះរាជអាជ្ញាជាអ្នកប្តឹង ឧទ្ធរណ៍នោះទេ។
ក្រុមអ្នកច្បាប់ បានលើកមកបង្ហាញថា បណ្តឹងនេះ បានធ្វើឡើងទាំងចៅក្រមរបាយការណ៍ មិនបានចេញដីការ បង្គាប់ឲ្យដាក់សារណាតប នៃបណ្តឹងសារទុក្ខ។ បណ្តឹងនេះទៀតសោត លោក សយ សុភាព មិនដែលបានទទួល ឯកសាអ្វីទាំងអស់ពីតុលាការកំពូល។
អ្នកច្បាប់ បានបន្តថា បណ្តឹងនេះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ លើកបណ្តឹងចោល ដោយហេតុថា រកមិន ឃើញមានបទល្មើស។
សូមបញ្ជាក់ថា លោក ទូច គង្គា បានប្តឹងលោក សយ សុភាព ពីបទ ប៉ះពាល់ដល់ការឆ្លើយឆ្លងតាមលិខិត តាំងពី ឆ្នាំ២០១១មកម្ល៉េះ។ សំណុំរឿងក្រមព្រហ្មទណ្ឌនេះ ត្រូវបានសាលាដំបូង និង សាលាឧទ្ធរណ៍ សម្រេចឲ្យលោក សយ សុភាព ឈ្នះក្តីជាបន្តបន្ទាប់ ដោយតុលាការលើកបណ្តឹងចោទ។
លោក ទូច គង្គា ត្រូវបានគេដឹងថា នៅអំឡុងឆ្នាំ២០០៦ ធ្លាប់បានជិះរថយន្តកាមរីយ៉ាងកញ្ចាស់មួយគ្រឿង ទៅ ដល់ទីស្នាក់កាសែតដើមអម្ពិលរបស់លោក សយ សុភាព នៅជិតវិមានរដ្ឋសភាចាស់ ដើម្បីឲ្យជួយដោះស្រាយ បញ្ហាដីធ្លីចំនួន ២ករណី ជូនប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត ដែលលោក ទូច គង្គា ដើរតួជាតំណាង។
ទំនាស់ដីធ្លីនៅក្រុងប៉ោយប៉ែតនេះ ករណីទី១ រវាងប្រជាប្រជាពលរដ្ឋប្រមាណ ២១៨គ្រួសារ ជាមួយឈ្មួញ។ ជម្លោះដីធ្លីនេះ មានសភាពធ្ងន់ធ្ងរ ដោយអំឡុងពេល អនុវត្តសាលក្រម មានការផ្ទុះអាវុធទៅលើ ប្រជាពលរដ្ឋ ជាអ្នកតវ៉ារហូតដល់ស្លាប់ និងរបួសប្រជាពលរដ្ឋមួយចំនួនថែមទៀតផង។ ទីបំផុតក្រោមការជួយ ដោះស្រាយរបស់លោក សយ សុភាព ទំនាស់ដីធ្លីនេះ ត្រូវបានបញ្ចប់ ដោយអាជ្ញាធរព្រមកាត់ផ្ទៃជម្លោះ ៨០ភាគ រយទៅឲ្យប្រជាពលរដ្ឋ ខណៈ ២០ភាគរយឲ្យទៅភាគីជម្លោះម្ខាងទៀត ដែលមានលោក ទូច គង្គា ជាតំណាង។
ទំនាស់ដីធ្លី ដ៏ស្រួចស្រាវមួយករណីទៀត គឺជម្លោះដីធ្លីរវាងប្រជាពលរដ្ឋ ២១គ្រួសារ នៅប៉ោយប៉ែត ជាមួយដីសមា គមជាតិកសិកម្ម ដែលមានឧបនាយករដ្ឋមន្រ្តី ញឹក ប៊ុនឆៃ ជាតំណាង។ សំណុំរឿងដីធ្លីនេះ មានបញ្ហាយ៉ាងធ្ងន់ធ្ងរ រហូតសម្តេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចេញលិខិតតាមចាប់ខ្លួនលោក ទូច គង្គា ដែលជាតំណាងរបស់ប្រជាពលរដ្ឋថែមទៀតផង។
លោក សយ សុភាព បានពុះពារចេញមុខជួយដោះស្រាយ ដោយប្រឈមមុខនឹងមន្រ្តីជាន់ខ្ពស់កម្ពុជាជាច្រើនរូប។ ទីបំផុតសំណុំរឿងដីធ្លីទាំងអស់នោះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា កាត់ឲ្យប្រជាពល រដ្ឋក្រុងប៉ោយប៉ែត ដោយមួយគ្រួសារទទួលបានដីភូមិ ២០ គុណ ៣០ម៉ែត្រ និង ដីបង្កបង្កើនផលប្រមាណ ៣ហិកតា។
ជម្លោះដីធ្លីទាំង ២ករណីខាងលើ បានជួយឲ្យលោក ទូច គង្គា ទទួលបានភាគលាភជាច្រើន ចាកផុតពីភាពក្រីក្រ និងសាងភាពមានបានរហូតដល់បច្ចុប្បន្ន។
គេក៏នៅចាំបានដែរថា អំឡុងឆ្នាំ២០០៨ គ្រាដែលលោក ទូច គង្គា ម្ចាស់ដើមបណ្តឹងផ្ទេរពីក្របខណ្ឌមន្រ្តីយោធា ទៅជាមន្រ្តីកងរាជអាវុធហត្ថលើផ្ទៃប្រទេស គឺលោក សយ សុភាព នេះហើយ ជាអ្នកដឹកដៃទៅជួប នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និង ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅការិយាល័យរបស់នាយឧត្តមសេនីយ៍ផ្ទាល់ថែមទៀតផង៕
Soy Sopheap [DAP News] Chanroth015-july-249
Soy Sopheap [DAP News] Chanroth015-july-250
Soy Sopheap [DAP News] ST-207
Soy Sopheap [DAP News] ST-208

☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One Life One Love One Commitment.
Soy Sopheap [DAP News] Roses041 Soy Sopheap [DAP News] Amour Soy Sopheap [DAP News] Amour Soy Sopheap [DAP News] Amour Soy Sopheap [DAP News] Amour Soy Sopheap [DAP News] Amour Soy Sopheap [DAP News] Amour Soy Sopheap [DAP News] Amour Soy Sopheap [DAP News] Amour Soy Sopheap [DAP News] Roses041
View user profile http://www.lovekhmer.com

6Soy Sopheap [DAP News] Empty Re: Soy Sopheap [DAP News] on 25th July 2015, 1:56 pm

sreymomrith

sreymomrith
Administrator
Administrator

សយ សុភាព ចាប់ផ្តើមអានព័ត៌មាន ម៉ោង ១២-១៣ តាមវិទ្យុដើមអម្ពិល ៩៣.៧៥មេហ្គាហឺត

Saturday, 25 July 2015

ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល បានឲ្យដឹងនៅថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០១៥នេះថា ចាប់ពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥នេះតទៅ លោកនឹងចូលខ្លួនមកបម្រើអារម្មណ៍ប្រិយមិត្តអ្នក ស្តាប់វិទ្យុដើមអម្ពិល FM 93.75 Mhz នូវព័ត៌មានថ្មី (នយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌...) ចាប់ពីថ្ងៃចន្ទ រហូត ដល់ថ្ងៃសុក្រ។
លោក សយ សុភាព បានបន្តថា នៅរាត្រីថ្ងៃអាទិត្យ ចុងសប្តាហ៍ចាប់ពីម៉ោង ២១ ដល់ម៉ោង ២២ លោកនឹងសរុប ព្រឹត្តិការណ៍សំខាន់ៗប្រចាំសប្តាហ៍ជូនមិត្តអ្នកស្តាប់តាមវិទ្យុដើមអម្ពិលបន្ថែមទៀត។
លោក សយ សុភាព បានឲ្យដឹងថា ប្រិយមិត្តអ្នកស្តាប់វិទ្យុដើមអម្ពិលប្រាកដជាគាំទ្រនូវកម្មវិធីនេះ ហើយលោក ក៏ ត្រៀមទទួលយកផងដែរនូវមតិរិះគន់ស្ថាបនានានា ដើម្បីធ្វើឲ្យកម្មវិធីរបស់លោក កាន់តែទទួលបាននូវការពេញចិត្ត៕

Soy Sopheap [DAP News] ST-153

☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One Life One Love One Commitment.
Soy Sopheap [DAP News] Roses041 Soy Sopheap [DAP News] Amour Soy Sopheap [DAP News] Amour Soy Sopheap [DAP News] Amour Soy Sopheap [DAP News] Amour Soy Sopheap [DAP News] Amour Soy Sopheap [DAP News] Amour Soy Sopheap [DAP News] Amour Soy Sopheap [DAP News] Amour Soy Sopheap [DAP News] Roses041
View user profile http://www.lovekhmer.com

7Soy Sopheap [DAP News] Empty Re: Soy Sopheap [DAP News] on 25th July 2015, 1:57 pm

sreymomrith

sreymomrith
Administrator
Administrator

នាយឧត្តម​សេនីយ៍​ សុខ ផល ជំរុញ​នគរបាល​ អន្តោប្រវេសន៍ គ្រប់គ្រង​ឲ្យ​បាន​ លើ​ជនបរទេស​នៅ​កម្ពុជា​

Saturday, 25 July 2015

បន្ទាយមានជ័យ៖ នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានក្រើនរំលឹក ដល់កម្លាំងនគរបាល អន្តោប្រវេសន៍ទាំងអស់ ត្រូវគ្រប់គ្រងឲ្យ បានទៅលើជនបរទេស ជាពិសេជនបរទេស ដែលកំពុងរស់នៅ និង ធ្វើការដោយខុសច្បាប់នៅកម្ពុជា។
ប្រសាសន៍ជំរុញឲ្យមន្រ្តីនគរបាលអន្តោប្រវេសន៍យកចិត្តទុកដាក់បន្ថែមលើការងារគ្រប់គ្រងជនបរទេសនេះ បានធ្វើឡើងក្នុងឱកាស ដែលនាយឧត្តមសេនីយ៍ សុខ ផល អញ្ជើញចុះសួរសុខទុក្ខកងកម្លាំងនគរបាលអន្តោរប្រវេសន៍នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត។
ក្រៅពីប្រសាសន៍សម្តែង ការយកចិត្តទុកដាក់ ទៅលើសុខទុក្ខរបស់មន្រ្តីនគរបាល អន្តោប្រវេសន៍ហើយនោះ នាយឧត្តមសេនីយ៍ សុខ ផល ក៏បានជំរុញការពង្រឹង ការងាររបស់មន្រ្តី នគរបាលអន្តោប្រវេសន៍ផងដែរ។ នាយឧត្តមសេនីយ៍ ក៏បានជំរុញឲ្យមន្រ្តីនគរបាល អន្តោប្រវេសន៍នៅច្រកទ្វារប៉ោយប៉ែត បង្កើនការយកចិត្តទុកដាក់ បន្ថែមទៀតលើការងារ ទប់ស្កាត់បទល្មើសឆ្លងដែន និងឧក្រិដ្ឋជនឆ្លងដែន និងធានាធ្វើឲ្យបាន លើការងារគ្រប់គ្រង ជនបរទេស ទូរទាំងខេត្ត។
លោកអគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏បានស្នើឲ្យអោយមន្ត្រីនគរបាល អន្តោរប្រវេសន៍ច្រកទ្វារចេះ សហការល្អជាមួយកងកម្លាំង អង្គភាពផ្សេងៗ ជាពិសេសនោះ គឺទំនាក់ទំនងជាមួយ កងកម្លាំងសមត្ថកិច្ចថៃ ឲ្យបានល្អប្រសើរ។
ជាមួយការសាកសួរសុខទុក្ខ នាយឧត្តមសេនីយ៍ សុខ ផល ក៏បាននាំយកគ្រឿងឧបភោគ បរិភោគជូនកម្លាំងនគរ បាលអន្តោប្រវេសន៍ផងដែរ រួមមាន៖ អង្ករចំនួន ២តោន ទឹកត្រី ទឹកស៊ីអ៊ីវចំនួន ៤០យួរ មីកំប៉ុងចំនួន ២កេសធំ ទឹកសុទ្ធចំនួន ២០យួរ ខ្ទឹមសចំនួន ២៥គីឡូក្រាម ប៊ីចេង ១០គីឡូក្រាម និងថវិកា ៥លានរៀនផងដែរ។ នាយឧត្តមសេនីយ៍ ក៏បាននាំយកទានព្រះវស្សាមួយចំនួនប្រកេនព្រះសង្ឃតាមបណ្តាលវត្តមួយចំនួនផងដែរ៕
Soy Sopheap [DAP News] V_0797
Soy Sopheap [DAP News] V_0790
Soy Sopheap [DAP News] V_0791
Soy Sopheap [DAP News] V_0792
Soy Sopheap [DAP News] V_0793
Soy Sopheap [DAP News] V_0794
Soy Sopheap [DAP News] V_0795
Soy Sopheap [DAP News] V_0796
Soy Sopheap [DAP News] V_0798

☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One Life One Love One Commitment.
Soy Sopheap [DAP News] Roses041 Soy Sopheap [DAP News] Amour Soy Sopheap [DAP News] Amour Soy Sopheap [DAP News] Amour Soy Sopheap [DAP News] Amour Soy Sopheap [DAP News] Amour Soy Sopheap [DAP News] Amour Soy Sopheap [DAP News] Amour Soy Sopheap [DAP News] Amour Soy Sopheap [DAP News] Roses041
View user profile http://www.lovekhmer.com

Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum