DAP NEWS  01 [2015] 44939

You are not connected. Please login or register

 » ♥ ~ General ~ ♥ » Khmer News » DAP NEWS 01 [2015]

DAP NEWS 01 [2015]

Go to page : 1, 2, 3, 4, 5, 6, 7, 8, 9, 10  Next

Go down  Message [Page 1 of 10]

1DAP NEWS  01 [2015] Empty DAP NEWS 01 [2015] on 12th April 2015, 10:10 am

sreymomrith

sreymomrith
Administrator
Administrator

«អង្គរសង្រ្កាន្ដ» រៀបចំពិធីបួងសួង សុំសេចក្ដីសុខ និង សិរីសួស្ដីក្នុងឆ្នាំថ្មី

Sunday, 12 April 2015


សៀមរាប៖ ព្រឹត្តិការណ៍ «អង្គរសង្រ្កាន្ដ» អបអរសាទរឆ្នាំថ្មី ឆ្នាំមមែ សប្ដស័ក ព.ស ២៥៥៨ ឈានចូល ព.ស ២៥ ៥៩ នឹងចាប់ផ្តើមហើយនៅថ្ងៃអង្គារ ទី១៤ ខែមេសា សប្តាហ៍ក្រោយនេះ ដើម្បីឲ្យ «អង្គរសង្រ្កាន្ត» បានប្រព្រឹត្តទៅ ដោយភាពជោគជ័យ និងសប្បាយរីករាយនោះ នៅព្រឹកថ្ងៃនេះ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានរៀបចំពិធីបួងសួងសុំសេចក្ដីសុខ និងសិរីសួស្ដីឆ្នាំថ្មី នៅបរិវេណប្រាសាទអង្គរវត្ត។
ពិធីបួងសួងសូមសេចក្តីសុខនាព្រឹកថ្ងៃទី១២ ខែមេសា នេះ បានប្រព្រឹត្តក្រោមអធិបតីភាពលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច លោកឧបនារដ្ឋមន្រ្តី យឹម ឆាយលី និងមានការចូលរួមពី លោក ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក និងជាអ្នកតំណាងរាស្រ្ដមណ្ឌលខេត្តកំពុងស្ពឺ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប ព្រមទាំងមន្ត្រីរាជការ អាជ្ញាធរជាតិអប្សរា វិស័យឯកជន បងប្អូនប្រជាពល រដ្ឋ និង សមាជិក សមាជិការ នៃមហាគ្រួសារ ស.ស.យ.ក ជាច្រើនរូបផ្សេងទៀត។
សូមបញ្ជាក់ថា កម្មវិធី «អង្គរសង្រ្កាន្ត» ដែលរៀបចំឡើង ដើម្បីអបអរសាទពិធីបុណ្យចូលឆ្នាំថ្មីលើទឹកដីអង្គរដ៏រុង រឿងរបស់កម្ពុជា មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា។ «អង្គរសង្រ្កាន្ត» នាឆ្នាំនេះ នឹង អញ្ជើញបើករួមគ្នារវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និង លោក សម រង្ស៊ី ប្រធានគណបក្ស សង្រ្គោះជាតិ។
ព្រឹត្តិការណ៍ «អង្គរសង្រ្កាន្ត» បានរៀបចំឡើងរយៈពេល ២ឆ្នាំមកហើយ ដោយបាននាំមកនូវភាពសប្បាយរីករាយ យ៉ាងក្រៃលែងសម្រាប់ប្រជាពលរដ្ឋខ្មែរ។ ជាពិសេសព្រឹត្តិការណ៍មួយនេះ បានកោះរំលើងឡើងវិញនូវ អរិយធម៌ វប្បធម៌របស់ខ្មែរគ្រប់រូបភាពទាំងអស់មកបង្ហាញដល់ប្រជាពលរដ្ឋខ្មែរ ដែលពួកគេមិនសូវបានឃើញក្នុងព្រឹត្តិ ការណ៍នានានោះ។
«អង្គរសង្រ្កាន្ត» នៅខេត្តសៀមរាប ឆ្នាំ២០១៥ ដែលជាឆ្នាំទី៣នេះ ត្រូវបានគេរំពឹងថា មានអ្នកចូលរួមទស្សនា ប្រមាណ ៥០ម៉ឺននាក់៕
DAP NEWS  01 [2015] SR-093
DAP NEWS  01 [2015] SR-094
DAP NEWS  01 [2015] SR-095
DAP NEWS  01 [2015] SR-096
DAP NEWS  01 [2015] SR-097


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP NEWS  01 [2015] Roses041  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Roses041
View user profile http://www.lovekhmer.com

2DAP NEWS  01 [2015] Empty Re: DAP NEWS 01 [2015] on 12th April 2015, 10:12 am

sreymomrith

sreymomrith
Administrator
Administrator

របាំត្រុដិ ជាកេរដំណែល មន-ខ្មែរ

Sunday, 12 April 2015 


ភ្នំពេញ៖ របាំត្រុដិជាកេរដំណែលវប្បធម៌មន-ខ្មែរ ដែលជនជាតិ ខ្មែរព្រៃភ្នំ ដូចជាពួក សម្រែ សួយ និងព័រ ជាដើម ព្រមទាំងជនជាតិខ្មែរនៅខេត្តស៊ីសាកេត សុរិន្ទ្រ សៀមរាប ពោធិ៍សាត់ បាត់ដំបង និងប្រជាពលរដ្ឋមួយចំនួនទៀត នៅខេត្តផ្សេងៗ ពិសេសក្រសួង ស្ថាប័នទាំងរដ្ឋ និងឯកជនភាគច្រើនតែងតែប្រារព្ធក្នុងពេលចូលឆ្នាំខ្មែរ ឬក្នុងពេល ដែលសត្វព្រៃរត់ចូលស្រុកភូមិជាដើម។ ចំណែកជនជាតិចិន គេមានរបាំម៉ុងសាយ ដើម្បីសំដែងដេញឧបទ្រព ចង្រៃ។
DAP NEWS  01 [2015] SR-103
តាមការពិត របាំត្រុដិនេះ គឺជាបុណ្យឆ្លងពីឆ្នាំចាស់ចូលឆ្នាំថ្មីពីភាពឧបទ្រពចង្រៃ ទៅភាពសម្បូរណ៍សប្បាយផង។ ពាក្យ ត្រុដិ សំដៅដល់ពេលដែលឆ្នាំចាស់ដាច់ ដើម្បីត្រាច់ផ្លាស់ចូលឆ្នាំថ្មី។ តាមអត្ថន័យនេះ របាំត្រុដិ ដែលត្រូវ បានប្រារព្ធធ្វើនោះ គឺត្រូវកំណត់ដំណើរកាត់ផ្តាច់ នៃឆ្នាំនីមួយៗក្នុងទស្សនៈរបស់ជនជាតិខ្មែរ ដែលបានរស់នៅខ្ពង់ រាប និងវាលទំនាប។
ដូច្នេះហើយក្នុងពិធីបុណ្យឆ្លងនេះ គេប្រសិទ្ធពរជ័យសព្ទសាធុការសម្រាប់ឆ្នាំថ្មី ដែលចូលមកដល់ដោយសេចក្តី សប្បាយរីករាយ។ ក្នុងន័យដដែលនេះ ការដែលគេមិនបានប្រារព្ធពីធីបុណ្យឆ្លង ឬការមិនចូលរួមអបអរសាទរនូវ របាំនេះ ដោយប្រការណាមួយអាចនាំមកនូវរាល់អំពើទុក្ខសោកពុំខាន។ នេះជាអត្ថន័យទី១ នៃរបាំត្រុដិ។ រីឯអត្ថ ន័យទី២ ក៏មានលក្ខណៈប្រហាក់ប្រហែលនឹងនេះដែរពោលគឺគេរាំរបាំត្រុដិពេលដែលសត្វព្រៃ ដូចជាត្រកួត ប្រើស ឈ្លួស ពស់ ចូលក្នុងភូមិ តាមពិតគេធ្វើឡើង ក៏ដើម្បីផ្តាច់ចេញ (បណ្តេញ) ពីស្រុកភូមិនូវរាល់ឧបទ្រពចង្រៃដែរ ហើយពិធីនេះមានឈ្មោះថា ពិធីឡើងភូមិ ឬពីធីរាំឡើងភូមិ។
DAP NEWS  01 [2015] SR-104
និមិត្តរូប ដ៏សំខាន់ នៃរបាំត្រុដិនេះ សម្រាប់បញ្ជាក់បង្ហាញនូវអត្ថន័យឲ្យកាន់តែស៊ីជម្រៅក្រៅពីវត្តមាន របស់ពួក អ្នករាំកាន់សញ្ញាសម្រាប់កំណត់ទំនុកច្រៀង គឺវត្តមានរបស់អ្នករាំកាន់ដំបងកោងមួយ ធ្វើរបៀបផ្សេងដូចតំណាង ផាលនង្គ័ល ដែលនៅខាងចុងមានចងកណ្តឹង ឬរោមក្ងោក។ និមិត្តរូបចម្បងមួយទៀត គឺវត្តមានអ្នករាំរបាំពីរនាក់ ទៀត រាំត្រាប់តាមសត្វទន្សោង ដែលចែចង់គ្នា ដោយមានពាក់ស្នែងទន្សោងលើក្បាលរបស់គេថែមទៀតផង។ សូមជម្រាបថា សត្វប្រើស ដែលជាអ្នករាំរបាំទន្សោងទាំងពីរនេះ តំណាងព្រានព្រៃដេញតាមសត្វប្រើស ដែលត្រូវ គេបរបាញ់។ ករណីមួយទៀត ដែលបង្ហាញនូវលក្ខណៈពិសិដ្ឋរបស់របាំនេះ គឺវត្តមានរបស់មនុស្សព្រៃម្នាក់មានមុខ លាបពណ៌ខ្មៅ ក្បាលរំដោយផ្កា និងស្លឹកឈើជារុក្ខទេវតាថែរក្សាព្រៃភ្នំដែលជួយពួកព្រានព្រៃក្នុងការបរបាញ់។
DAP NEWS  01 [2015] SR-105
ដូចនេះតាមរយៈវត្តមានរបស់តួអង្គគឺអ្នករាំរបាំដែលខ្លួនជាសត្វ ឬរុក្ខទេវតាដែលតំណាងនូវសភាវៈល្អ ឬ អាក្រក់ យើងអាចសម្គាល់នូវលក្ខណៈពិសិដ្ឋរបស់របាំត្រុដិ ដែលជាពិធីបុណ្យឆ្លងផ្តាច់ឆ្នាំចាស់ចូលឆ្នាំថ្មីរបស់ពលរដ្ឋខ្មែរ យើងដែលមានលក្ខណៈជីវចលនិយម ហើយលើសពីនេះទៅទៀតនោះគឺតួនាទីរបស់របាំនេះក្នុងសង្គមខ្មែរ គឺការ ផ្តល់នូវផលប្រយោជន៍សុភមង្គលរបស់មនុស្សក្នុងសង្គមដោយរួមរិតសម្ព័ន្ធភាព សាមគ្គីភាព របស់ពួកគេឡើងវិញ ។ ទស្សនៈបែបនេះ ពិតជាពុំមែនកេរមត៌កវប្បធម៌ឥណ្ឌាទេ ក៏ប៉ុន្តែជាមត៌កវប្បធម៌មន-ខ្មែរ ដែលមានអាយុច្រើន ពាន់ឆ្នាំមកហើយ មានតម្លៃស្ថិតស្ថេររហូតមកដល់សព្វថ្ងៃនេះ។ គឺក្នុងពិធីរបាំឆ្លងនេះ សាមគ្គីរបស់មនុស្សខ្មែរគ្រប់ ឋានៈវណ្ណៈក្នុងសង្គមត្រូវពង្រឹងសាជាថ្មីឡើងវិញដើម្បីឈានទៅរកវឌ្ឍនភាពនិងសុភមង្គលដោយក្តីសង្ឃឹម។ លក្ខណៈពិសិដ្ឋមួយទៀតរបស់របាំត្រុដិគឺជំនឿលើបុព្វការីជនក្រោមរូបភាពសត្វប្រើស ឬក្ងោកដែលឆ្លុះបញ្ចាំងនូវ រូបភាពឯកភាពផ្នែកជំនឿសាសនា។ សូមជម្រាបថា ការដែលជនជាតិភាគតិច (ខ្មែរលើ)និងជនជាតិខ្មែរប្រារព្ធរបាំ នេះ ពុំមែនជាការចៃដន្យទេក៏ប៉ុន្តែទង្វើនេះបង្ហាញនូវខឿនវប្បធម៌រួមរវាងជនជាតិខ្មែរព្រៃភ្នំ (មន-ខ្មែរ) និង ខ្មែរតែ ប៉ុណ្ណោះ ព្រមទាំងចំណាស់របស់ប្រពៃណីដ៏ល្អនេះផងដែរ៕
DAP NEWS  01 [2015] SR-106


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP NEWS  01 [2015] Roses041  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Roses041
View user profile http://www.lovekhmer.com

3DAP NEWS  01 [2015] Empty Re: DAP NEWS 01 [2015] on 12th April 2015, 10:13 am

sreymomrith

sreymomrith
Administrator
Administrator

មេ អ.ហ ខេត្តកំពង់ចាម នាំយកអំណោយ ចែកជូន ដល់ប្រជាពលរដ្ឋ នៅស្រុកកំពង់សៀម

Sunday, 12 April 2015 


កំពង់ចាម ៖ លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ចាម ជាសមាជិកអចិន្តៃ្រយ៍ គណបក្សខេត្ត និងជាប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយឃុំអូរស្វាយ ស្រុកកំពង់សៀម កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៥ បានដឹកនាំសហការី ចុះទៅ ដល់ភូមិព្រៃចក្រី ឃុំអូរស្វាយ ស្រុកកំពង់សៀម ដើម្បី សំណេះសំណាល សួរសុខទុក និងជូនពរឆ្នាំថ្មី។
នៅក្នុងឱកាសនោះលោក សោ សាវឿន បានឧបត្ថម្ភដល់ ក្រុមយុវជនគណបក្សប្រជាជនចំនួន៤៥នាក់ ក្នុងម្នាក់ៗ 30.000រៀល សរុប 1.350.000រៀល ប្រជាការពារ ក្នុងឃុំអូរស្វាយចំនួន៤៥នាក់ ជូនជាថវិការក្នុងម្នាក់ៗ 30.000រៀល សរុប 1.350.000រៀល លោកគ្រូ អ្នកគ្រូបង្រៀន នៅអនុវិទ្យាល័យ និង បឋមសិក្សានៅ ក្នុងឃុំអូរស្វាយចំនួន៦៥នាក់ ជូនជាថវិការក្នុងម្នាក់ៗ 30.000រៀល សរុប1.950.000រៀល  និងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំអូរស្វាយ ចំនួន៩នាក់ ជូនជាថវិកាក្នុងម្នាក់ៗ30.000រៀល សរុប270.00រៀល និងស្រាបៀរ 3កេស ។
 តាមមន្រ្តីដែលចូលរួម បានឲ្យដឹងថា អ្នកចូលរួមសរុបមានចំនួន១៦៤នាក់ ចំណាយអស់ថវិការសរុប 4.920.000រៀល និងស្រាបៀរ 3កេស។
នៅក្នុងឱកាសនោះដែរ លោក សោ សាវឿន បានផ្តាំផ្ញើការសួរសុខទុក្ខ ពីថ្នាក់ដឹកនាំគណបក្ស និងរាជរដ្ឋាភិបាល ក៏ដូចជាមេបញ្ជាការអាវុធហត្ថ លើផ្ទៃ នាយឧត្តមសេនីយ៍ សៅ សុខា ព្រមទាំងថ្នាក់ដឹកនាំខេត្តកំពង់ចាម ចំពោះការរស់ប្រចាំថ្ងៃ របស់បងប្អូន និងជូនពរ ជួបតែសេចក្តីសុខ នាបុណ្យចូលឆ្នាំ ខាងមុខនេះ៕
DAP NEWS  01 [2015] Pheak-000115
DAP NEWS  01 [2015] Pheak-000116
DAP NEWS  01 [2015] Pheak-000117
DAP NEWS  01 [2015] Pheak-000118
DAP NEWS  01 [2015] Pheak-000119
DAP NEWS  01 [2015] Pheak-000120


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP NEWS  01 [2015] Roses041  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Roses041
View user profile http://www.lovekhmer.com

4DAP NEWS  01 [2015] Empty Re: DAP NEWS 01 [2015] on 12th April 2015, 10:14 am

sreymomrith

sreymomrith
Administrator
Administrator

ឧកញ៉ា ពង់ ឃាវសែ ចែកអំណោយជូន ប្រជាពលរដ្ឋរស់នៅ ក្នុងបុរីរឿង ១២៩គ្រួសារ

Sunday, 12 April 2015


ភ្នំពេញ៖ អគ្គនាយកក្រុមហ៊ុន OCIC លោកឧកញ៉ា ពង់ ឃាវសែ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៥នេះ បានអញ្ជើញចុះជួបសំណេះសំណាយ និងចែកអំណោយជូនប្រជាពលរដ្ឋចំនួន ១២៩ គ្រួសារ ដែលរស់នៅក្នុងបុរីរុងរឿង ទីដែលពួកគេទទួលយកសំណងជាផ្ទះល្វែងពីក្រុមហ៊ុន បន្ទាប់រងផលប៉ះពាល់ ដោយការអភិវឌ្ឍន៍ ទីក្រុងរណបជ្រោយចង្វារ។
ប្រជាពលរដ្ឋទាំំង១២៩ គ្រួសារនោះម្នាក់ៗទទួលបាន អង្ករ១គីឡូ មី២កេស ទឹកត្រី ទឹកស៊ីអ៉ីវ ស្ករស ទឹកដោះគោ សរុបជាទឹកប្រាក់ប្រមាណជា ១០ម៉ឺនរៀល ដែលអំណោយទាំងអស់នោះ ត្រូវបានក្រុមហ៊ុនទិញពី បងប្អូនដែលជាអាជីវកររស់ នៅក្នុងបុរីរុងរឿងនោះស្រាប់។
ថ្លែងក្នុងពិធីនោះដែរ លោកឧកញ៉ា ពង់ ឃាវសែ បានមានប្រសាសន៍ថា «ថ្ងៃនេះខ្ញុំ មានចិត្តសប្បាយរីករាយឥតឧប្បមាដែល បានចូលរួមក្នុងពិធីសំណេះសំណាល ជាមួយបងប្អូនក្នុង ឱកាសចូលឆ្នាំថ្មីនេះ។ ហើយខ្ញុំសូមជម្រាបថា ការដោះស្រាយវិវាទ របស់យើងជាមួយប្រជាពល រដ្ឋក្នុងមូលដ្ឋាននេះ គឺបានទទួលនូវភាពជោគជ័យ ដោយយើងបានប្រើនយោបាយឈ្នះ ហើយគ្មានបាតុភាពពីប្រជាជន មូលដ្ឋាននោះទេ ព្រោះយើងបានពាលី ផលប្រយោជន៍មួយចំនួនដើម្បីឲ្យ ប្រជាជនក្នុងមូលដ្ឋានចូល ជាសមាជិករបស់យើង ហើយសល់ម្តុំធំទៀត យើងត្រូវជួបជាមួយ ម្ចាស់ដីក្រៅមូលដ្ឋាន ម្ចាស់ដីជាអ្នកមាន ជាសេដ្ឋី មានឧកញ៉ា ឬក៏ជាអ្នកមានអំណាច មួយចំនួនយើងកំពុងដោះស្រាយ។ យើងខ្ញុំមិនប្រើអំពើហឹង្សា ឬវិធានការណ៍ក្តៅទេ យើងខ្ញុំកាយវិការធន់ភ្លន់ ត្រជាក់ ហើយយកផលប្រយោជន៍ មកទាក់ទាញ់គេឲ្យ ចូលរួមជាមួយយើង»
DAP NEWS  01 [2015] Chetha-82
DAP NEWS  01 [2015] Chetha-83


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP NEWS  01 [2015] Roses041  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Roses041
View user profile http://www.lovekhmer.com

5DAP NEWS  01 [2015] Empty Re: DAP NEWS 01 [2015] on 12th April 2015, 10:15 am

sreymomrith

sreymomrith
Administrator
Administrator

អភិបាល ខណ្ឌមានជ័យ សំណេះសំណាល ជាមួយមន្រ្តី រាជការ ក្រោមឱវាទ នាឱកាសបុណ្យ ចូលឆ្នាំប្រពៃណីជាតិខ្មែរ

Sunday, 12 April 2015 


ភ្នំពេញ៖ អភិបាល ខណ្ឌមានជ័យ លោក ពេជ្រ កែវមុនី នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៥ នេះ នាសាលាខណ្ឌមានជ័យ បានធ្វើការ សំណេះសំណាល ជាមួយមន្រ្តីរាជការ ក្រោមឱវាទ ប្រជាការពារ និងយុវជនខណ្ឌ នាឱកាសបុណចូលឆ្នាំប្រពៃណីជាតិខ្មែរ។
នាឱកាសនោះដែរ លោក ពេជ្រ កែវមុនី បានសម្តែងការអគុណ ដល់មន្រ្តីរាជការក្រោមឱវាទ ទាំងអស់ ក៏ដូចជា យុវជនប្រចាំខណ្ឌមានជ័យ ដែលកន្លងមក បានខិតខំបំពេញភារកិច្ចគ្រប់បែបយ៉ាង ក្នុងការរួម ចំណែកបំពេញភារកិច្ច និងអភិវឌ្ឍមូលដ្ឋាន។
ជាមួយគ្នានោះដែរ លោក កែវមុនី ក៏បានផ្តំាផ្ញើដល់មន្រ្តីរាជការ ទាំងអស់ត្រូវ មានការប្រុងប្រយ័ត្ន ចំពោះសុវត្ថិភាព ក្នុងការធ្វើដំណើរ តាមដងផ្លូវឆ្ពោះទៅកាន់ ស្រុកកំណើតនាខេត្តនានា ធ្វើយ៉ាងណាគោរពច្បាប់ចរាចរ បើកបរដោយ ការយោគយល់ និងបើកបរដោយប្រុងប្រយ័ត្ន ចំពោះហេតុការណ៍ គ្រោះថ្នាក់ចរាចរ ដែលអាចកើតមានជាយថាហេតុ។
បន្ទាប់ពីបញ្ចប់ ពិធីសំណេះសំណាល អភិបាលខណ្ឌមានជ័យ ក៏បានផ្តល់នូវថវិកា ចំពោះមន្រ្តីរាជការ យុវជនខណ្ឌ និងប្រជាការពារ ម្នាក់ៗ ៥ម៉ឺនរៀល និងទឹកក្រូច ១កេស សម្រាប់ឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ។
តំណាងឲ្យមន្រ្តីរាជការ យុវជន សសយក ប្រចាំខណ្ឌ លោក ឡុង ង៉ែត បានថ្លែងអំណគុណដល់លោកអភិបាល ពេជ្រ កែវមុនី ដែលជានិច្ចកាលតែងតែយកចិត្តទុក្ខដល់មន្រ្តីរាជការក្រោមឱវាទ ជាតបស្នងវិញ មន្រ្តីរាជការនៅខណ្ឌមានជ័យទំាងអស់សន្យាថា និងខិតខំបំពេញភារៈកិច្ច គ្រប់បែបយ៉ាង ដែលគណៈអភិបាលខណ្ឌដាក់ជូន ក្នុងស្មារតីបម្រើជាតិ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕
DAP NEWS  01 [2015] Pheak-000096
DAP NEWS  01 [2015] Pheak-000097
DAP NEWS  01 [2015] Pheak-000098
DAP NEWS  01 [2015] Pheak-000100


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP NEWS  01 [2015] Roses041  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Roses041
View user profile http://www.lovekhmer.com

6DAP NEWS  01 [2015] Empty Re: DAP NEWS 01 [2015] on 12th April 2015, 10:17 am

sreymomrith

sreymomrith
Administrator
Administrator

អាជ្ញាធរ ខណ្ឌដូនពេញ ឃាត់ខ្លួនមនុស្ស២នាក់ ដើរប្រមូលលុយពី រថយន្តដឹក អ្នកដំណើរ ហើយយកទៅប្រគល់ ជូនកុមារកំព្រា

Sunday, 12 April 2015 


ភ្នំពេញ ៖ អាជ្ញាធរខណ្ឌដូនពេញ កាលពីល្ងាចថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៥ បានចុះទៅឃាត់ខ្លួន មនុស្សចំនួន២នាក់ ដែលធ្វើ សកម្មភាព ដើរប្រមូលលុយពីក្បាល រថយន្តដឹកអ្នកដំណើរ ចំណុចរង្វង់ មូលស្ពានជ្រោយចង្វារ សង្កាត់ស្រះចក ខណ្ឌដូនពេញ ដែល បុគ្គលទាំង២នាក់ បានដើរប្រមូលយកលុយ ទៅឲ្យអតីត ប្រធានសណ្តាប់ធ្នាប់ សាលាសង្កាត់ស្រះចក ឈ្មោះ រង្ស ពិសី អស់រយះពេលជាច្រើនឆ្នាំ មកហើយនោះ។
មន្រ្តីសាលា ខណ្ឌ ដូនពេញ បានបញ្ជាក់ថា ក្រោយការឃាត់ខ្លួន មនុស្សទាំង២នាក់នេះ អាជ្ញាធរ បានដកហូតលុយជាតិ មួយលានរៀល ហើយថវិកាទាំងនេះ ត្រូវបានលោកអភិបាល ខណ្ឌដូនពេញ គួច ចំរើន យកទៅ ប្រគល់ជូន កុមារកំព្រាជំនួសវិញ។
មន្រ្តីសាលាខណ្ឌដូនពេញ បានបញ្ជាក់ថា ដោយសារតែមានសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ និងត្អូញត្អែរ ពីអ្នកបើករថយន្តរថឈ្នួល ថា មានមនុស្ស ដើរយកលុយពីក្បាលរថយន្ត ជាប្រចាំនោះ នាំឲ្យមានប៉ះពាល់ដល់ សណ្តាប់ធ្នាប់សង្គម ទើបលោកអភិបាលខណ្ឌ បានចាត់ឲ្យមន្រ្តី និងកម្លាំងសណ្តាប់ធ្នាប់ ចុះទៅស្រាវជ្រាវ រហូតធ្វើការឃាត់ខ្លួន យក មកសាលាខណ្ឌ ដើម្បីអប់រំ និងណែនាំ កុំឲ្យធ្វើបែបនេះទៀត រួចហើយ ក៏បានអនុញ្ញាត ឲ្យត្រឡប់ទៅវិញតែម្តង។
តាមមន្រ្តី សាលាខណ្ឌដដែលនេះ ថវិកាទាំងនេះ បានត្រូវបានលោក គួច ចំរើន ប្រគល់ជូនកុមារកំព្រា នៅ សមាគមរស្មី កុមារកម្ពុជាបឹងទំពុន ទៅវិញ។ លោកអភិបាលខណ្ឌ បានណែនាំ និងចាត់ឲ្យមន្រ្តី ត្រូវតាមដាន ជាប្រចាំ មិនត្រូវឲ្យមានជនទាំងឡាយណា ទៅយកលុយ ពីក្បាលរថយន្តនោះទេ ហើយត្រូវធ្វើការ ឃាត់ខ្លួនជាបន្ទាន់៕
DAP NEWS  01 [2015] Pheak-000092
DAP NEWS  01 [2015] Pheak-000093
DAP NEWS  01 [2015] Pheak-000094
DAP NEWS  01 [2015] Pheak-000095


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP NEWS  01 [2015] Roses041  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Roses041
View user profile http://www.lovekhmer.com

7DAP NEWS  01 [2015] Empty Re: DAP NEWS 01 [2015] on 12th April 2015, 10:18 am

sreymomrith

sreymomrith
Administrator
Administrator

អភិបាល ខណ្ឌច្បារអំពៅ សំណេះសំណាល ជាមួយមន្ត្រីរាជការ នគរបាល អាវុធហត្ថ និងប្រជាការពារ

Sunday, 12 April 2015


ភ្នំពេញ : លោក អ៊ាង ស៊ីផាន អភិបាល ខណ្ឌច្បារអំពៅ បានផ្តាំផ្ញើដល់មន្ត្រីរាជការ កងកម្លាំងសមត្ថកិច្ច នៅក្នុងខណ្ឌត្រូវ រួមចិត្ត រួមគិត និងរួមគ្នាអនុវត្តបន្តទៀត ក្នុងគោលដៅ ពង្រឹងការអនុវត្តន៍ការងារ រដ្ឋបាលទូទៅនៅ ក្នុងខណ្ឌដូច្នេះ ទាំងមន្ត្រីរាជការ និងកង កម្លាំងសមត្ថកិច្ចសហការគ្នា អោយមានប្រសិទ្ធភាព តម្លាភាព និងទទួលបានការគាំទ្រពី ប្រជាពលរដ្ឋ ។
ការលើកឡើង របស់លោកអភិបាល ខណ្ឌច្បារអំពៅ ក្នុងពេលជួបសំណេះ សំណាលជាមួយមន្ត្រីរាជការ នគរបាល កងរាជអាវុធហត្ថ និងកម្លាំងសន្តិសុខសណ្តាប់ បន្ទាប់ពី បញ្ចប់ពិធីចម្រើន ព្រះបរិត្តអបអរសាទរបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៥ នៅសាលាខណ្ឌច្បារអំពៅ ដោយមានការ ចូលួមពីលោកអភិបាលរង ខណ្ឌមេបញ្ជាការកង រាជអាវុធហត្ថខណ្ឌ លោកអធិការរងខណ្ឌ មន្ត្រីនគរបាល  មន្ត្រីកងរាជអាវុធហត្ថ មន្ត្រីរាជការជុំវិញសាលាខណ្ឌ និងកម្លាំងសន្តិសុខ សរុបទាំងអស់ជិត៤០០ នាក់ ។
ក្នុងឱកាសជួបសំណេះ សំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងសន្តិសុខ លោក អ៊ាង ស៊ីផាន អភិបាលខណ្ឌ ច្បារអំពៅ បានលើកឡើងថា ក្នុងរយៈពេលជិតមួយឆ្នាំ រាល់កំហុសឆ្គងទាំងឡាយយើងត្រូវបំភ្លេចចោល តែបង្កើន ភាពស្និទ្ធស្នាលជាមួយគ្នា ហើយទទួលយកគំនិតថ្មី ភារៈកិច្ចថ្មីទាំងអស់គ្នា។
លោកអភិបាលខណ្ឌបានបន្តថា ចាប់ពីថ្ងៃនេះទៅ សូមបងប្អូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ត្រូវចាប់យកពាក្យ៣ឃ្លា ទី១- រួមចិត្ត មានន័យថា ចិត្តតែមួយធ្វើអ្វីៗដើម្បីកិត្តិយស ខណ្ឌច្បារអំពៅដោយឆន្ទះពិតប្រាកដ ដាក់ខ្លួនដាក់កាយបំរើ ប្រជាពលរដ្ឋ ដោយចិត្តស្មោះ ,ទី២-រួមគិត មានន័យថារាល់ការងារទាំង អស់ដែលជាបញ្ហាប្រឈម ត្រូវរួមគ្នាធ្វើការគិត ពិចារណាដើម្បីរិៈរកមធ្យោបាយដោះស្រាយ និងទី៣-រួមគ្នាអនុវត្ត មានន័យថា នៅពេលដែលយើងរួមចិត្ត តែមួយមានឆន្ទះរួម ហើយយើងរួមគ្នាគិតនូវអ្វី ដែលជាបញ្ហាប្រឈមយកមកធ្វើ ដោះស្រាយជាមួយគ្នា ការងារដែលយើង អនុវត្តទៅនិង ទទួលបានជោគជ័យលទ្ធផលល្អ។
ជាមួយគ្នានេះ លោកអភិបាល ខណ្ឌច្បារអំពៅ បានជូនកាដូ ជាថវិកាដល់មន្ត្រីរាជការ ក្នុងខណ្ឌម្នាក់ៗ ទទួលបាន៤ម៉ឺនរៀល និងទឹកក្រូច១កេស កម្លាំងនគរបាល និងកងរាជអាវុធហត្ថខណ្ឌម្នាក់ៗ៤ម៉ឺនរៀល ៕
DAP NEWS  01 [2015] Pheak-000101
DAP NEWS  01 [2015] Pheak-000102
DAP NEWS  01 [2015] Pheak-000103
DAP NEWS  01 [2015] Pheak-000104
DAP NEWS  01 [2015] Pheak-000105


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP NEWS  01 [2015] Roses041  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Roses041
View user profile http://www.lovekhmer.com

8DAP NEWS  01 [2015] Empty Re: DAP NEWS 01 [2015] on 12th April 2015, 10:20 am

sreymomrith

sreymomrith
Administrator
Administrator

អភិបាល ខណ្ឌមានជ័យ សំណេះសំណាល ជាមួយមន្រ្តី រាជការ ក្រោមឱវាទ នាឱកាសបុណ្យ ចូលឆ្នាំប្រពៃណីជាតិខ្មែរ

Sunday, 12 April 2015 


ភ្នំពេញ៖ អភិបាល ខណ្ឌមានជ័យ លោក ពេជ្រ កែវមុនី នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៥ នេះ នាសាលាខណ្ឌមានជ័យ បានធ្វើការ សំណេះសំណាល ជាមួយមន្រ្តីរាជការ ក្រោមឱវាទ ប្រជាការពារ និងយុវជនខណ្ឌ នាឱកាសបុណចូលឆ្នាំប្រពៃណីជាតិខ្មែរ។
នាឱកាសនោះដែរ លោក ពេជ្រ កែវមុនី បានសម្តែងការអគុណ ដល់មន្រ្តីរាជការក្រោមឱវាទ ទាំងអស់ ក៏ដូចជា យុវជនប្រចាំខណ្ឌមានជ័យ ដែលកន្លងមក បានខិតខំបំពេញភារកិច្ចគ្រប់បែបយ៉ាង ក្នុងការរួម ចំណែកបំពេញភារកិច្ច និងអភិវឌ្ឍមូលដ្ឋាន។
ជាមួយគ្នានោះដែរ លោក កែវមុនី ក៏បានផ្តំាផ្ញើដល់មន្រ្តីរាជការ ទាំងអស់ត្រូវ មានការប្រុងប្រយ័ត្ន ចំពោះសុវត្ថិភាព ក្នុងការធ្វើដំណើរ តាមដងផ្លូវឆ្ពោះទៅកាន់ ស្រុកកំណើតនាខេត្តនានា ធ្វើយ៉ាងណាគោរពច្បាប់ចរាចរ បើកបរដោយ ការយោគយល់ និងបើកបរដោយប្រុងប្រយ័ត្ន ចំពោះហេតុការណ៍ គ្រោះថ្នាក់ចរាចរ ដែលអាចកើតមានជាយថាហេតុ។
បន្ទាប់ពីបញ្ចប់ ពិធីសំណេះសំណាល អភិបាលខណ្ឌមានជ័យ ក៏បានផ្តល់នូវថវិកា ចំពោះមន្រ្តីរាជការ យុវជនខណ្ឌ និងប្រជាការពារ ម្នាក់ៗ ៥ម៉ឺនរៀល និងទឹកក្រូច ១កេស សម្រាប់ឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ។
តំណាងឲ្យមន្រ្តីរាជការ យុវជន សសយក ប្រចាំខណ្ឌ លោក ឡុង ង៉ែត បានថ្លែងអំណគុណដល់លោកអភិបាល ពេជ្រ កែវមុនី ដែលជានិច្ចកាលតែងតែយកចិត្តទុក្ខដល់មន្រ្តីរាជការក្រោមឱវាទ ជាតបស្នងវិញ មន្រ្តីរាជការនៅខណ្ឌមានជ័យទំាងអស់សន្យាថា និងខិតខំបំពេញភារៈកិច្ច គ្រប់បែបយ៉ាង ដែលគណៈអភិបាលខណ្ឌដាក់ជូន ក្នុងស្មារតីបម្រើជាតិ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕
DAP NEWS  01 [2015] Pheak-000096
DAP NEWS  01 [2015] Pheak-000097
DAP NEWS  01 [2015] Pheak-000098
DAP NEWS  01 [2015] Pheak-000100


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP NEWS  01 [2015] Roses041  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Roses041
View user profile http://www.lovekhmer.com

9DAP NEWS  01 [2015] Empty Re: DAP NEWS 01 [2015] on 12th April 2015, 10:21 am

sreymomrith

sreymomrith
Administrator
Administrator

នគរបាល ខេត្តកំពង់ចាម តាមចាប់ក្រុមចោរប្លន់ ២នាក់ ក្នុងនោះម្នាក់ ជាថៅកែ ហាង ហូមកាហ្វេ នៅទីរួមខេត្ត

Sunday, 12 April 2015 


កំពង់ចាម ៖ កម្លាំងនគរបាល ជំនាញព្រហ្មទណ្ឌ និងនគរបាល មូលដ្ឋាន នៃស្នងការដ្ឋាន នគរបាល ខេត្តកំពង់ចាម កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ ២០១៥ បានធ្វើការស្រាវជ្រាវ រហូតតាមចាប់ខ្លួន ចោរប្លន់២នាក់ ក្រោយពីធ្វើ សកម្មភាព កាលពី ៧ឆ្នាំ និង ១០ឆ្នាំមុន ក្នុងនោះម្នាក់ជា ថៅកែហាង ហូមកាហ្វេ ដែលជាហាងដ៏ធំមួយ នៅក្រុងកំពង់ចាម ។
មន្រ្តីនគរបាល ព្រហ្មទណ្ឌ ខេត្តកំពង់ចាម បានបញ្ជាក់ថា ជនត្រូវចោទទី១ បានធ្វើ សកម្មភាពប្លន់ នៅភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម នាថ្ងៃទី០៦ ខែមករា ឆ្នាំ២០០៨ និងជនត្រូវចោទទី២ ដែលថៅកែហាង ហូមកាហ្វេនោះ បានធ្វើសកម្មភាព នៅភូមិគគរ២ ឃុំគគរ ស្រុកកំពង់សៀម នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៥ ។
បើតាមមន្រ្តីនគរបាល បានបញ្ជាក់ថា ជនទី១ មានឈ្មោះ រ៉េន រ៉ុយ អាយុ ២៨ឆ្នាំ រស់នៅភូមិរវៀង ឃុំខ្នុដំបង ត្រូវបាន លោកចៅក្រម អុំ ចាន់ថុល ចេញដីកាឲ្យចាប់ខ្លួនកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៥ ។
ដោយឡែក ជនទី២ ឈ្មោះ ប៉ូ សិលា អាយុ ២៩ឆ្នាំ រស់នៅភូមិកើតហេតុ ត្រូវជាប់ចោទពីបទប្លន់ កាលពី ១០ឆ្នាំមុន។ មន្រ្តីនគរបាលរូបនេះ បានបន្តទៀតថា នេះជាជនទី២០ និង២១ហើយ ដែលសមត្ថកិច្ចចាប់តាមដីកា នៅក្នុងរដូវកាលចូលឆ្នាំថ្មី ហើយបច្ចុប្បន្ន កំពុងកសាង សំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ។
ស្នងការនគរបាលខេត្ត កំពង់ចាម លោកឧត្តមសេនីយ៍ បែន រ័ត្ន បានបញ្ជាក់ថា លោកបានដាក់ផែនការ ទៅនគរបាលជំនាញ និងនគរបាល តាមបណ្តា ក្រុងស្រុក ឲ្យធ្វើការស្រាវជ្រាវ និងតាមចាប់ជនដែលត្រូវចោទ តាមដីកា របស់តុលាការបើទោះបីជាដីកានោះ មានរយះពេលយូរប៉ុណ្ណាក៏ដោយ ពោលមិនទាន់ ហួសអាយុកាល។ កន្លងទៅ ជនត្រូវចោទ ពីបទល្មើសផ្សេងៗ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន ជាបន្តបន្ទាប់ ខណៈកំពុងរត់គេចខ្លួននោះ៕
DAP NEWS  01 [2015] Pheak-000121
DAP NEWS  01 [2015] Pheak-000122
DAP NEWS  01 [2015] Pheak-000123
ថៅកែហាង ហូមកាហ្វេ ត្រូវបានចាប់ខ្លួន ពីបទប្លន់
DAP NEWS  01 [2015] Pheak-000124
DAP NEWS  01 [2015] Pheak-000125


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP NEWS  01 [2015] Roses041  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Roses041
View user profile http://www.lovekhmer.com

10DAP NEWS  01 [2015] Empty Re: DAP NEWS 01 [2015] on 12th April 2015, 10:24 am

sreymomrith

sreymomrith
Administrator
Administrator

នគរបាល ខេត្តកំពង់ចាម ចាប់ខ្លួនបុរសម្នាក់ ពីបទរួមភេទ ជាមួយ ក្មេងស្រី មិនទាន់គ្រប់អាយុ

Sunday, 12 April 2015 


កំពង់ចាម ៖ កម្លាំងនគរបាល ការិយាល័យព្រហ្មទណ្ឌ កំរិតស្រាល ខេត្តកំពង់ចាម សហការជាមួយនគរបាល ស្រុកកំពង់សៀម កាលពី រសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៥ បានធ្វើការស្រាវជ្រាវ រហូតឈាន ទៅដល់ការឃាត់ខ្លួន ជនសង្ស័យម្នាក់ ពីបទរួមភេទជាមួយក្មេង ស្រីមិនទាន់គ្រប់អាយុ ។
លោក ចាន់ ហោ អនុប្រធាន ការិយាល័យកណ្តាល នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ចាម បានបញ្ជាក់ថា កម្លាំងរបស់លោក បានឃាត់ខ្លួន ជនសង្ស័យ ពាក់ព័ន្ធ នឹងករណីរួមភេទ ជាមួយអនីតិជន ដែលប្រព្រឹត្ត ទៅកាល ពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៥ នៅផ្ទះសំណាក់ យីហោ មានពេជ្រ ស្ថិត ក្នុងភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្ត កំពង់ចាម ។ លោក ចាន់ ហោ បានបន្តថា ជនសង្ស័យឈ្មោះ ផុន សុភា  អាយុ២៤ ឆ្នាំ រស់នៅភូមិពាមក្នុង ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម  រីឯនារីរងគ្រោះ ឈ្មោះ សសណ អាយុ១៤ឆ្នាំ រស់នៅ ភូមិពាមក្នុង ឃុំព្រែកក្របៅ ខេត្តកំពង់ចាម ។
បើតាមមន្រ្តី នគរបាលរូបនេះ ជនសង្ស័យបានបោកបញ្ឆោត និងលួងលោម ក្មេងស្រីរងគ្រោះ រហូតនាំនាងឡើងទៅផ្ទះសំណាក់ ហើយធ្វើការ ចាប់រំលោភតែម្តង ។ ការចាប់រំលោភជាច្រើន និងទាំងកំរោល យ៉ាងដូច្នេះ បានធ្វើឲ្យក្មេងស្រីរងគ្រោះ ធ្លាក់ខ្លួនឈឺ ត្រូវបានសមត្ថកិច្ច និងក្រុមគ្រួសារយកទៅព្យាបាលនៅមន្ទីរពេទ្យ ទៀតផង។
មន្រ្តីនគរបាល បានបន្តទៀតថា បន្ទាប់ពីមាន ពាក្យបណ្តឹង ពីក្រុមគ្រួសារក្មេងស្រីរងគ្រោះ ចំពោះបទល្មើស មួយនេះភ្លាម ស្នងការនគរបាលខេត្តបានបញ្ជា ឲ្យការិយាល័យ ជំនាញ និងនគរបាលមូលដ្ឋានចុះធ្វើការស្រាវជ្រាវ រហូតចាប់ខ្លួន ជនសង្ស័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅ កាន់តុលាការចាត់ការតាមផ្លូវច្បាប់៕
DAP NEWS  01 [2015] Pheak-000112
DAP NEWS  01 [2015] Pheak-000113
DAP NEWS  01 [2015] Pheak-000114


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP NEWS  01 [2015] Roses041  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Roses041
View user profile http://www.lovekhmer.com

11DAP NEWS  01 [2015] Empty Re: DAP NEWS 01 [2015] on 13th April 2015, 9:08 am

sreymomrith

sreymomrith
Administrator
Administrator

ក្រុមការងារ «កំណត់ ត្រាពិភពលោក» មកដល់ខេត្តសៀមរាប រង់ចាំវាយតម្លៃ នំអន្សមយក្សរបស់កម្ពុជា 

Sunday, 12 April 2015 


ភ្នំពេញ៖ ក្រុមការងារកំណត់ត្រាពិភពលោក (Guinness World Records) បានធ្វើដំណើរមកដល់ខេត្តសៀមរាប ហើយ នៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៥នេះ ដើម្បីរង់ចាំវាយតម្លៃទៅលើនំអន្សមយក្សរបស់ខ្មែរ ដែល មានទម្ងន់ ៣,២តោន។
លោក សម រតនា មន្រ្តីសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ដែលជាអ្នកនាំពាក្យអង្គរសង្ក្រាន្ត បានឱ្យ ដឹងថា តំណាងស្ថាប័ន Guinness World Records បានមកដល់ក្រុងសៀមរាប នៅវេលាម៉ោងជាង ៣រសៀល ថ្ងៃនេះ ដើម្បីត្រួតពិនិត្យអន្សមយក្សរបស់កម្ពុជា ដើម្បីដាក់បញ្ចូលទៅក្នុងកំណត់ត្រាពិភពលោក។
លោក សម រតនា បានឲ្យដឹងថា ក្រុមការងារ Guinness World Records នឹងផ្តល់ ពានរង្វាន់កំណត់ត្រាពិភព លោកដល់កម្ពុជាភ្លាមៗតែម្តង បើសិនជាពួកគេពិនិត្យរកឃើញថា នំអន្សមនេះ មានលក្ខណៈពិសេស និង ប្លែក លើសគេលើពិភពលោក ។
សូមបញ្ជាក់ថា នំអន្សមយក្សរបស់កម្ពុជា ដែលនឹងយកទៅដាក់តាំងមុខប្រាសាទអង្គរ ក្នុងព្រឹត្តិការណ៍ «អង្គរ សង្ក្រាន្ត» ឆ្នាំនេះ មានទម្ងន់រហូតដល់ ៣,២តោន ដោយមានអង្កត់ផ្ចិតប្រវែង ១ម៉ែត្រ បណ្តោយ ៥ម៉ែត្រ និងមាន ទំហំធំជាងឆ្នាំមុនផងដែរ។
នំអន្សមយក្ស ត្រូវបានផលិតលើកដោយចុងភៅកម្ពុជាប្រមាណ ១០០នាក់ និង បែងចែកជាច្រើនក្រុម។ នំអន្សម យក្សត្រូវបានវេចខ្ចប់រួចរាល់ និងដាក់ស្ងោរកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៥កន្លងទៅនេះ រហូតមដល់ល្ងាចថ្ងៃ ទី១២ ខែមេសា នំត្រូវបានចំអិនរួចរាល់ និងត្រៀមស្រង់ចេញហើយ។
លោក ឡុង បូរ៉ា អនុប្រធានសមាគមន៍ចុងភៅកម្ពុជា បានប្រាប់ឲ្យដឹងថា នំអន្សមយក្ស នៅឆ្នាំនេះ និង មានលក្ខ ណៈល្អប្រសើរជាងឆ្នាំកន្លងទៅ ដោយឆ្នាំនេះ ក្រុមការងារបានបង្កើតពុម្ព ព្រមទាំងមានបច្ចេកទេសចំអិនបានល្អ ជាងឆ្នាំមុនថែមទៀតផង។ បើតាមលោក ឡុង បូរ៉ា នំអន្សមយក្សនេះ អាចរក្សាទុកបានរហូតដល់ថ្ងៃទី១៦ ខែមេ សា៕
DAP NEWS  01 [2015] SR-111
DAP NEWS  01 [2015] SR-112
DAP NEWS  01 [2015] SR-113
DAP NEWS  01 [2015] SR-114


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP NEWS  01 [2015] Roses041  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Roses041
View user profile http://www.lovekhmer.com

12DAP NEWS  01 [2015] Empty Re: DAP NEWS 01 [2015] on 13th April 2015, 9:09 am

sreymomrith

sreymomrith
Administrator
Administrator

មេដឹកនាំ គ.ជ.ប ថ្មីទាំង ៩រូប បានចូលកាន់តំណែង របស់ខ្លួនហើយ

Monday, 13 April 2015 


ភ្នំពេញ៖ មេដឹកនាំ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថ្មីទាំង ៩រូប ដែលជ្រើសរើសដោយគណ បក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ បានចូលកាន់តំណែងរបស់ខ្លួនជាផ្លូវការហើយ នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៥នេះ ជាមួយការប្តេជ្ញាខ្ពស់ធ្វើឲ្យការបោះឆ្នោតប្រព្រឹត្តទៅដោយតម្លាភាព សេរី អព្យាក្រិត្យ និងអាចទទួលបានពីគ្រប់ភាគី។
ពិធីចូលកាន់តំណែងមេដឹកនាំ គ.ជ.ប ថ្មី ក៏ដូចជាការផ្ទេរតំណែង និង ប្រគល់ត្រារវាងមេ គ.ជ.ប ចាស់ លោក អ៊ឹម សួរស្តី និងលោក ស៊ិក ប៊ុនហុក មេ គ.ជ.ប ថ្មី ត្រូវបានធ្វើឡើងក្រោមព្រះរាជាធិបតីសម្តេចសង្ឃរាជ ទេព វង្ស សម្តេចសង្ឃ បូ គី និង សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីព្រះបរមរាជវាំង ព្រមទាំងមាន ការចូលរួមពីតំណាងគណបក្សនយោបាយ អង្គការសង្គមស៊ីវិលមួយចំនួនផងដែរ។
លោក អ៉ឹម សួស្តី ប្រធានគ.ជ.ប ចាស់ ដែលផ្លាស់ចេញពីតំណែងនាព្រឹកមិញនេះ បានមានប្រសាសន៍ថា ការផ្ទេរ តំណែង គ.ជ.ប នាព្រឹកមិញនេះ គឺជាលើកទី៤ហើយ ចាប់តាំងពីឆ្នាំ១៩៩៨ ដែលជាឆ្នាំកម្ពុជាចាប់ផ្តើមរៀបចំការ បោះឆ្នោតដោយខ្លួនឯង។ លោក អ៉ឹម សួស្តី សម្តែងការរំពឹងទុកថា ថ្នាក់ដឹកនាំ គ.ជ.ប ថ្មី នឹងមានគំនិតថ្មី ជាមួយ នឹងច្បាប់ថ្មីទាំងពីរ (ច្បាប់បោះឆ្នោត និងច្បាប់ គ.ជ.ប) ដែលទើបត្រូវបានអនុម័ត រួមជាមួយបទពិសោធន៍ នៃការ បោះឆ្នោតនាពេលកន្លងទៅ អាចជាមូលដ្ឋាន ដ៏រឹងមាំក្នុងការកែច្នៃការបោះឆ្នោតនាពេលខាងមុខឲ្យកាន់តែមាន លក្ខណៈទំនើប និងល្អប្រសើរជាងការបោះឆ្នោតមុនៗ។
លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប ថ្មី បានមានប្រសាសន៍ថា ការងាររៀបចំការបោះឆ្នោត គឺជាភារកិច្ចមួយ ដែល មានការលំបាក និងមានភាពស្មុគស្មាញខ្លាំង ហើយត្រូវតែមានការចូលរួមសហការពីប្រជាពលរដ្ឋទូទៅ និង ភាគី ពាក់ព័ន្ធទាំងអស់ ដើម្បីធ្វើឲ្យដំណើរការនេះ ប្រព្រឹត្តទៅត្រឹមត្រូវតាមច្បាប់ និង ស្របតាមគោលការណ៍ នៃលទ្ធិប្រ ជាធិបតេយ្យ សេរីពហុបក្ស។
ប្រធាន គ.ជ.ប ថ្មី បានប្តេជ្ញាខិតខំយកអស់កម្លាំងកាយចិត្តនូវតួនាទី ភារកិច្ចប្រកបដោយឯករាជ្យ អព្យាក្រិត្យ សុច្ច រិតភាព តម្លាភាព ធានាឲ្យការបោះឆ្នោតបានប្រព្រឹត្តទៅដោយសេរីត្រឹមត្រូវ និង យុត្តិធម៌ និង រៀបចំចាត់ចែងការ បោះឆ្នោតតាមបទដ្ឋានបច្ចេកទេស ដ៏សមស្របតាមច្បាប់ បទបញ្ជា និងនីតិវិធី នៃការបោះឆ្នោតប្រកបដោយស្មារ តីទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចឲ្យបានការបោះឆ្នោតមួយ ដែលលទ្ធផលអាចទទួលយកបានពីគ្រប់ភាគី។
លោក គួយ ប៊ុនរឿន អនុប្រធាន គ.ជ.ប បានមានប្រសាសន៍ គ.ជ.បថ្មី ត្រូវបានបង្កើតឡើងក្នុងបរិបថមួយ ដើម្បី ផ្តល់ជំនឿ និងការទុកចិត្តសម្រាប់ប្រជាពលរដ្ឋទូទៅ។ លោក ក៏បានប្តេជ្ញាផងដែរថា គ.ជ.ប ថ្មី នឹងគោរពតាមរដ្ឋ ធម្មនុញ្ញ ច្បាប់ គ.ជ.ប និងច្បាប់បោះឆ្នោត ដើម្បីធនាឲ្យបាននូវអព្យាក្រិត្យភាព សេរីភាព តម្លាភាពសម្រាប់គណ បក្សនយោបាយទាំងអស់។
សូមបញ្ជាក់ថា ថ្នាក់ដឹកនាំ គ.ជ.ប ទាំង៩រូប ត្រូវបានរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តកាលពីថ្ងៃទី៩ ខែ មេសា ឆ្នាំ២០១៥ ក្នុងនោះមាន លោក ស៊ិក ប៊ុនហុក ជាប្រធាន, លោក គួយ ប៊ុន រឿន ជាអនុប្រធាន។ ចំណែក សមាជិក ៧រូបផ្សេងទៀតរួមមាន លោក មាន សទិ, លោក ឌុច សុន, លោក ឯម សុផាត, លោក រ៉ុង ឈុន,លោក ហ៊ីង ធីរិទ្ធ លោកស្រី តែ ម៉ានីរ៉ុង និង លោក ហង្ស ពុទ្ធា។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា និងលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានបញ្ជាក់ដូចគ្នា ស្ថាប័ន គ.ជ.ប ជាស្ថាប័នបោះឆ្នោត ដែលឯករាជ និងមិនស្ថិត នៅក្រោមឥទ្ធិពលរបស់គណបក្សនយោបាយណាឡើយ៕
DAP NEWS  01 [2015] SR-126
DAP NEWS  01 [2015] SR-127
DAP NEWS  01 [2015] SR-128
DAP NEWS  01 [2015] SR-129
DAP NEWS  01 [2015] SR-130


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP NEWS  01 [2015] Roses041  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Roses041
View user profile http://www.lovekhmer.com

13DAP NEWS  01 [2015] Empty Re: DAP NEWS 01 [2015] on 13th April 2015, 9:11 am

sreymomrith

sreymomrith
Administrator
Administrator

លោក អ៊ុង អឿន អញ្ជើញសំណេះ សំណាល និង រៀបចំអាហារសាមគ្គី ជូនកុមារកំព្រា

Sunday, 12 April 2015 


បន្ទាយមានជ័យ៖ ដើម្បីនាំភាពសប្បាយរីករាយក្នុង ឱកាសបុណ្យចូលឆ្នាំថ្មី ដល់កុមារកំព្រា ដែលមិនធ្លាប់រស់បាន ភាពកក់ក្តៅនោះ លោក អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ នៅក្នុងសប្តាហ៍នេះ បានអញ្ជើញចុះ សួរសុខទុក្ខ សំណេះសំណាល និងរៀបចំអាហារសាមគ្គីជូនកុមារកំព្រា ១៧៧នាក់ ដែលកំពុងរស់នៅក្នុងមណ្ឌល «សង្រ្គោះជនអស់សង្ឃឹម» សាខាទី២ ស្ថិតក្នុងភូមិ-ឃុំឬស្សីក្រោក ស្រុកមង្គលបូរីខេត្ត បន្ទាយមានជ័យ។
លោក អ៊ុង អឿន បានប្រសាសន៍ផ្តាំផ្ញើឲ្យកុមារកំព្រាក្នុងមណ្ឌលទាំងអស់ កុំអស់សង្ឃឹមក្នុងជីវិត ហើយត្រូវខិតខំសិក្សារៀនសូត្រស្វែងរកពន្លឺជីវិត។ លោក អ៊ុង អឿន បានសន្យាជួយឲ្យ កុមារកំព្រាក្នុងមណ្ឌល បានរៀនសូត្រ រហូតដល់ចប់ និងមានការងារធ្វើគ្រប់គ្នា ដើម្បីចិញ្ចឹមជីវិត៕
DAP NEWS  01 [2015] SR-115
DAP NEWS  01 [2015] SR-116
DAP NEWS  01 [2015] SR-117
DAP NEWS  01 [2015] SR-118
DAP NEWS  01 [2015] SR-119
DAP NEWS  01 [2015] SR-120


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP NEWS  01 [2015] Roses041  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Roses041
View user profile http://www.lovekhmer.com

14DAP NEWS  01 [2015] Empty Re: DAP NEWS 01 [2015] on 13th April 2015, 9:12 am

sreymomrith

sreymomrith
Administrator
Administrator

កម្លាំងសណ្តាប់ធ្នាប់ ខណ្ឌជ្រោយចង្វារ និងអាវុធហត្ថ ឃាត់រថយន្តដឹក សំពីងសំពោង និងជិះលើដំបូល

Sunday, 12 April 2015 


-មន្រ្តីនគរបាលម្នាក់ឈ្មោះ សែន ជិះម៉ូតូដើរយកលុយ ពីរថយន្តឈ្នួល ជារៀងរាល់ថ្ងៃ
ភ្នំពេញ ៖ កងកម្លាំង សណ្តាប់ខណ្ឌ ជ្រោយចង្វារ បានសហការ ជាមួយ កងកំលាំង អាវុធហត្ថខណ្ឌ នៅគោលដៅ វត្តគៀនឃ្លាំង នារសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៥នេះ បានឃាត់រថយន្តដឹកសម្ភារះ សំពីងសំពោង និងរថយន្ត ដឹកអ្នកដំណើរ លើសចំណុះ ដូចជា ដាក់អ្នកដំណើរ អោយជិះលើដំបូល រថយន្តជាដើម។
យុទ្ធនាការនេះ បានធ្វើឡើង ដើម្បីកុំឲ្យមាន គ្រោះថ្នាក់ចរាចរ នៅតាមដងផ្លូវ ប៉ុន្តែយ៉ាងណានោះ កម្លាំងសមត្ថកិច្ច គ្រាន់តែ ធ្វើការអប់រំ អ្នកបើក រថយន្តតែប៉ុណ្ណោះ រួចឲ្យធ្វើការ រៀបចំ និងទុកដាក់អ្នកដំណើរ ឡើងវិញ ពោលមិនអនុញ្ញាត ឲ្យមានស្ថានភាពនេះឡើយ។
មន្រ្តីសាលាខណ្ឌជ្រោយចង្វារ បានឲ្យដឹងថា ក្រោយពីមានការណែនាំ ពីសំណាក់ អភិបាលខណ្ឌ លោក ឃ្លាំង ហួត លើការពង្រឹង ច្បាប់ចរាចរណ៍ ក៏ដូចជា ចូលរួម កាត់បន្ថយ គ្រោះថ្នាក់ ចរាចរណ៍នោះ កម្លាំងសណ្តាប់ធ្នាប់ និងអាវុធហត្ថ បានចុះ ទៅឃាត់ខ្លួន រថយន្តទាំងឡាយណា ដែលដឹកសំពីងសំពោង និងដឹកមនុស្សលើដំបូលជាដើម ខណៈពួកគេ កំពុងធ្វើដំណើរ ទៅកាន់ស្រុកកំណើតនោះ។
ប៉ុន្តែទន្ទឹមនឹងគ្នានេះ ក៏មានការ រិះគន់មួយ ចំពោះមន្រ្តីនគរបាលម្នាក់ឈ្មោះ សែន នៅ ខណ្ឌជ្រោយចង្វារនោះ បានជិះម៉ូតូ ដើរយកលុយពីរថយន្តតាក់ស៊ី និង រថយន្តដឹកអ្នកដំណើរ ក្នុងមួយរថយន្ត ប្រមាណ ១ម៉ឺនរៀល ជារៀងរាល់ថ្ងៃ ។
មន្រ្តីសាលាខណ្ឌ បានលួចបង្ហើបថា មន្រ្តីនគរបាលរូបនេះ បានដើរប្រមូលលុយ យកទៅឲ្យអធិការខណ្ឌ ដែលធ្វើឲ្យប៉ះពាល់ដល់ នគរបាលផ្សេងទៀត ដូច្នេះសូមឲ្យ ថ្នាក់លើជួយពិនិត្យមើលផងកុំឲ្យបុគ្គលនេះ ជិះម៉ូតូដើរយកលុយ បែបនេះតទៅទៀត៕
DAP NEWS  01 [2015] Pheak-000126
DAP NEWS  01 [2015] Pheak-000127
DAP NEWS  01 [2015] Pheak-000128
DAP NEWS  01 [2015] Pheak-000129
DAP NEWS  01 [2015] Pheak-000130
មន្រ្តីនគរបាលឈ្មោះ សែន ដែលជិះម៉ូតូយកលុយ ពីរថយន្តដឹកអ្នកដំណើរ


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP NEWS  01 [2015] Roses041  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Roses041
View user profile http://www.lovekhmer.com

15DAP NEWS  01 [2015] Empty Re: DAP NEWS 01 [2015] on 14th April 2015, 3:31 am

sreymomrith

sreymomrith
Administrator
Administrator

នំអន្សមយក្សកម្ពុជា ជាប់ក្នុងកំណត់ ត្រាពិភពលោក

Monday, 13 April 2015 


- ពលរដ្ឋខ្មែររាប់ពាន់នាក់ ចូលរួមដង្ហែ និង អបអរសាទរ នំអន្សមយក្ស
សៀមរាប៖ នំអន្សមយក្សរបស់កម្ពុជា ដែលមានទន្ងន់រហូត ជាង ៤តោន នៅពេលចម្អិនរួចរាល់នោះ បានបំបែក ឯតទគ្គកម្ម នំ ដែលមានទម្ងន់ធ្ងន់ជាងគេលើពិភពលោក ហើយត្រូវបានដាក់បញ្ចូលក្នុងកំណត់ត្រាពិភពលោក។
ទន្ទឹមនឹងនំ ត្រូវបានដាក់បញ្ចូលក្នុងកំណត់ត្រាពិភពលោក «Guinness World Records» ប្រជាពលរដ្ឋខ្មែររាប់ ពាន់នាក់ ជាពិសេសអ្នកក្រុងសៀមរាបអង្គរ ដោយខ្លះដង្ហែ និង ខ្លះទៀតឈរអមសងខាងផ្លូវ នាំគ្នាអបអរសាទរ ដល់នំអន្សមយក្សរបស់ខ្មែរ។
នំអន្សមយក្សរបស់ខ្មែរ ដែលមានទម្ងន់ប្រមាណ ៣,២តោនពេលមិនទាន់ចម្អិន និងមានទម្ងន់រហូតដល់ជាង ៤ តោនក្រោយចំអិនរួចរាល់នោះ ត្រូវបានលោកស្រី Seyda Subasi Gemici តំណាងស្ថាប័ន Guinness World Records ប្រកាសដាក់បញ្ចូលក្នុងកំណត់ត្រាពិភពលោកនារសៀលថ្ងៃនេះ បន្ទាប់ពីបានវាយតម្លៃយ៉ាងល្អិតល្អន់ ទៅលើទម្ងន់ រស់ជាតិនំ ជាមួយនិងគ្រឿងផ្សំ ព្រមទាំងគុណភាពនំផងដែរ។ លោកស្រី Seyda Subasi Gemici បានថ្លែងថា នំអន្សម របស់កម្ពុជា មានទម្ងន់ធ្ងន់ជាងគេលើពិភពលោក។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សហភាពសហព័ន្ធយុវជនកម្ពុជា បានឲ្យដឹងថា នំអន្សមយក្សមានទម្ងន់ដល់ទៅប្រមាណជាង ៤តោន ក្រោយពីបានចម្អិនអស់រយៈពេល៤៥ម៉ោង ដែលទម្ងន់នេះ ជាទម្ងន់ដែលមិនធ្លាប់មានពីមុនមក។ នំអន្សមនេះត្រូវបានវេចខ្ចប់ដោយ ស្លឹកចេកទម្ងន់៣៣៣គីឡូក្រាម និង ខ្សែ ចេកចំនួន៣៧៥គីឡូក្រាម ដោយមានគ្រឿងផ្សំ អង្ករដំណើប១,០០០គីឡូក្រាម ខ្ទិះដូង ៤៩៩គីឡូក្រាម អំបិល ១៥គីឡូក្រាម សណ្តែកបាយ៤៩៩គីឡូក្រាម សាច់ជ្រូកបីជាន់៥០៧គីឡូក្រាម អំបិល៣គីឡូក្រាម ស្ករ៤គីឡូ ក្រាម ម្រេចកំពត៣គីឡូក្រាម ខ្ទឹមចិញ្ច្រាំ១០គីឡូក្រាម និងស្លឹកខ្ទឹមចិញ្រ្ចាំ១៦ គីឡូក្រាម។ នំអន្សមនេះ ត្រូវបាន ចម្អិនតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ និងមានរសជាតិទាក់ទាញ ជាពិសេសនំអន្សមនេះត្រូវបានចម្អិនឡើង ដោយក្រុមមេចុងភៅខ្មែរ និងកូនកំាំបិតចំនួន១០០នាក់។
លោក ចាន់ សុភា តំណាងសមាគមចុងភៅកម្ពុជាបាននិយាយក្នុងទឹកមុខរីករាយថា ក្នុងនាមជាតំណាងសមាគម ចុងភៅ ក៏ដូចជាប្រជាជនកម្ពុជានៅទូទាំងប្រទេស លោកពិតជាមានមោទនភាព ដែលក្រុមការងារទាំងអស់បាន រួមគ្នាធ្វើឲ្យកម្ពុជាបានលេចធ្លោនៅក្នុងពិភពលោក។
ទន្ទឹមនឹងការប្រកាសដាក់ នំអន្សមយក្ស ក្នុងកំណត់ត្រាពិភពលោកនោះ ក្បួនដង្ហែដ៏មហោឡារឹកមួយ ក៏បានធ្វើ ឡើងកណ្តាលក្រុងអង្គរផងដែរ ដោយមានអ្នកចូលរួម និងអ្នកឈរអមសងខាងផ្លូវរាប់ពាន់នាក់។
ការដង្ហែបានចាប់ផ្តើមចេញដំណើរពីសណ្ឋាគាររ៉ូយ៉ាល់ផាលែស ហើយបត់ទៅស្តុបសុខា រួចឆ្ពោះទៅរង្វង់មូល ស្តាតចាស់។ ក្បួនដង្ហែក្រោមសម្រែកជ័យឃោសយ៉ាងអឹងកងនោះ បានបន្តធ្វើដំណើរនៅតាមមាត់ស្ទឹង ឆ្ពោះទៅ ព្រះរាជដំណាក់ព្រះអង្គចេកព្រះអង្គចម រួចព័ទ្ធមុខប្រាសាទអង្គរ និងបន្តឆ្ពោះទៅប្រាសាទបាយ័ន្ត មុននឹងត្រូវ បញ្ចប់នៅទីលានជល់ដំរី កន្លែងដែលគេនឹងត្រូវតម្កល់នំអន្សមក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តតែម្តង។
ជាការកត់សម្គាល់ការដង្ហែនំអន្សមយក្ស បាននាំមកនូវទឹកចិត្តសប្បាយរីករាយ ប្រកបដោយមោទនភាពក្រៃលែង សម្រាប់ប្រជាពលរដ្ឋខ្មែរ ជាពិសេសអ្នកក្រុងអង្គរតែម្តង៕
DAP NEWS  01 [2015] SR-139
DAP NEWS  01 [2015] SR-140
DAP NEWS  01 [2015] SR-141
DAP NEWS  01 [2015] SR-142
DAP NEWS  01 [2015] SR-143
DAP NEWS  01 [2015] SR-144
DAP NEWS  01 [2015] SR-145
DAP NEWS  01 [2015] SR-146
DAP NEWS  01 [2015] SR-147
DAP NEWS  01 [2015] SR-148
DAP NEWS  01 [2015] SR-149
DAP NEWS  01 [2015] SR-150
DAP NEWS  01 [2015] SR-151
DAP NEWS  01 [2015] SR-152
DAP NEWS  01 [2015] SR-153
DAP NEWS  01 [2015] SR-154
DAP NEWS  01 [2015] SR-155
DAP NEWS  01 [2015] SR-156
DAP NEWS  01 [2015] SR-157
DAP NEWS  01 [2015] SR-158


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP NEWS  01 [2015] Roses041  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Roses041
View user profile http://www.lovekhmer.com

16DAP NEWS  01 [2015] Empty Re: DAP NEWS 01 [2015] on 14th April 2015, 3:34 am

sreymomrith

sreymomrith
Administrator
Administrator

ខេត្តកណ្ដាលរៀបចំ កម្មវិធី ពិសាអាហារសាមគ្គី អបអរសាទរបុណ្យ ចូលឆ្នាំថ្មីប្រពៃណីខ្មែរ

Tuesday, 14 April 2015


ភ្នំពេញ៖ នៅល្ងាចថ្ងៃចន្ទ ទី១៣ ខែមេសា ឆ្នាំ២០១៥ សាលាខេត្តកណ្ដាល បានរៀបចំកម្មវិធី ពិសាអាហារសាមគ្គី ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ យ៉ាងសប្បាយរីករាយ។
ក្រោយពីដុតធូបបុណ្យស្រន់នៅរានអ្នកតារួចមក អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល លោក ម៉ៅ ភិរុណ បាន ឡើងថ្លែងសារអបអរសាទរ បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមែ សប្តស័ក ព.ស.២៥៥៩/គ.ស.២០១៥ ដោយលោកបានបញ្ជាក់ថា ពិធីពិសាអាហារបាយសាមគ្គី នាពេលនេះ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ក៏ជា ការផ្តល់ឱកាសដល់មន្ត្រីរាជការទាំងអស់ ស្គាល់គ្នា រាប់អានគ្នា និងសាមគ្គីគ្នា ឲ្យកាន់តែខ្លាំងក្លារឹងមាំថែមទៀត ផងដែរ។ លោកសង្ឃឹមយ៉ាងមុតមាំថា ឆ្នាំថ្មី ឆ្នាំមមែ ខេត្តកណ្ដាលពិតជាទទួលបាននូវលទ្ធផលការងារថ្មីៗ ថែម ទៀត ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។
មុននឹងបញ្ចប់ អភិបាលខេត្តបានជូនពរយ៉ាងដូច្នេះ «ខ្ញុំមានសេចក្ដីសោមនស្ស សូមប្រសិទ្ធពរស័ព្ទសាធុការមហា បវរ សូមឲ្យឆ្នាំចាស់នាំយកទៅនូវឧបទ្រពចង្រៃ និងឆ្នាំថ្មីនាំមកនូវសិរីសួស្ដី សុភមង្គល ពិសេសសូមបួងសួងឲ្យទេវ តាឆ្នាំថ្មី ព្រះនាងរាគ្យសាទេវី តាមជួយថែរក្សា ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ឲ្យមានសេចក្ដីសុខ ជីវិតថ្លៃថ្លា ការងារជោគជ័យ និងសូមប្រកបតែពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លាងឃ្លាត ឡើយ»។
វត្តមានក្នុងកម្មវិធី ពិសាអាហារសាមគ្គី នៅសាលាខេត្តកណ្ដាលនាល្ងាចថ្ងៃចន្ទ ទី១៣ ខែមេសាឆ្នាំ២០១៥នេះ មានលោកប្រធានក្រុមប្រឹក្សានិងសមាជិកក្រុមប្រឹក្សាខេត្ត, លោកអភិបាលខេត្ត និងអភិបាលរងខេត្ត,នាយក និង នាយករងរដ្ឋបាលសាលាខេត្ត, លោក-លោកស្រីនាយកទីចាត់ការទាំង៥, លោកប្រធានអង្គភាពលទ្ធកម្មសាលា ខេត្ត, ក្រុមប្រឹក្សាស្រុក និងគណៈអភិបាលស្រុក, ប្រធាន-អនុប្រធានមន្ទីរ និងមន្រ្តីមន្ទីរជុំវិញខេត្ត ព្រមទាំងមន្ត្រី សាលាខេត្តកណ្ដាលទាំងអស់។
កម្មវិធីពិសាអាហារសាមគ្គីរបស់សាលាខេត្តកណ្ដាលនេះគឺបានរៀបចំមុនពិធីបុណ្យចូលឆ្នាំថ្មីមួយថ្ងៃ ដោយមាន ការប្រគំភ្លេងពិណពាទ្យថ្វាយម្ចាស់ទឹកម្ចាស់ដី និងមានការប្រគំតន្ត្រីសម័យច្រៀងរាំកំសាន្ត ដ៏សប្យាយរីករាយ ក្រោមខ្យល់បក់រំភើយក្នុងស្បៃរាត្រីទៀតផង៕
DAP NEWS  01 [2015] SR-160
DAP NEWS  01 [2015] SR-159
DAP NEWS  01 [2015] SR-161
DAP NEWS  01 [2015] SR-162
DAP NEWS  01 [2015] SR-163
DAP NEWS  01 [2015] SR-164
DAP NEWS  01 [2015] SR-165
DAP NEWS  01 [2015] SR-166


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP NEWS  01 [2015] Roses041  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Roses041
View user profile http://www.lovekhmer.com

17DAP NEWS  01 [2015] Empty Re: DAP NEWS 01 [2015] on 15th April 2015, 2:34 pm

sreymomrith

sreymomrith
Administrator
Administrator

តុលាការ សម្រេចឃុំខ្លួន កូនប្រុសឧកញ៉ា ឌួង ងៀប ដាក់ពន្ធនាគារ

Wednesday, 15 April 2015 


ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៥នេះ បានសម្រេចឃុំខ្លួន លោក ឌួង ឆាយ កូនប្រុស របស់ឧកញ៉ា ឌួង ងៀប ទៅពន្ធនាគារ ជាបណ្តោះអាសន្នហើយ ពាក់ព័ន្ធរឿងទះកំផ្លៀង កូនឧកញ៉ាល្បីឈ្មោះម្នាក់ កាលពីយប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៥ , មន្រ្តីសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា តុលាការបាន សម្រេចចោទប្រកាន់ ២បទល្មើស៖ ទី១៖ ប្រើហឹង្សាដោយចេតនា និងទី២៖ គំរាមបាញ់សម្លាប់។
សូមជំរាបថា លោក ឌួង ឆាយ ត្រូវបានអាវុធហត្ថបញ្ជាក់ថា បានវាយតប់ និងទះកំភ្លៀង ទៅលើយុវជនម្នាក់ ឈ្មោះ ទ្រី ដាលុច ជាកូនប្រុសរបស់ឧកញ៉ាដ៏ល្បីមួយរូបនៅកម្ពុជា ព្រោះតែរឿង មើលមុខឌឺដងដាក់គ្នា នៅក្នុងហាងចាក់សាក់មួយកន្លែង ឈ្មោះ RSD 2nd ផ្ទះលេខ២៦ ភូមិ៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន តាមបណ្តោយផ្លូវ ព្រះសីហនុ កាលពីពីម៉ោង២០៖០០នាទី យប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៥ ។
លោក ឌួង ឆាយ ត្រូវបាន កម្លាំងអាវុធហត្ថ ចាប់ឃាត់ខ្លួន ក្រោមការបញ្ជាពីឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង មេបញ្ជាការអាវុធហត្ថ រាជធានីភ្នំពេញ ព្រមទាំងបញ្ជាឲ្យមកយក ទីបញ្ជាការដ្ឋានអាវុធហត្ថ ដើម្បីសួរចំលើយ, ហើយបញ្ជូនមកកាន់តុលាការ៕
DAP NEWS  01 [2015] Pheak-000218
DAP NEWS  01 [2015] Pheak-000219
DAP NEWS  01 [2015] Pheak-000220
DAP NEWS  01 [2015] Pheak-000221


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP NEWS  01 [2015] Roses041  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Roses041
View user profile http://www.lovekhmer.com

18DAP NEWS  01 [2015] Empty Re: DAP NEWS 01 [2015] on 15th April 2015, 2:35 pm

sreymomrith

sreymomrith
Administrator
Administrator

សហការី មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ៤នាក់ ជួបគ្រោះ សម្រាប់ឆ្នាំថ្មី

Wednesday, 15 April 2015


 ភ្នំពេញ ៖ សហការីរបស់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ចំនួន ៤នាក់ បានជួបគ្រោះ សម្រាប់ឆ្នាំថ្មី២០១៥នេះ ដែលធ្វើឲ្យ សាច់ញាតិ របស់ខ្លួន ត្រូវបានបាត់បង់ជីវិត និងរងរបួសធ្ងន់ធ្ងរ ព្រម ទាំងខូចខាត ទ្រព្យសម្បត្តិ អស់ជាច្រើនផងដែរ ។
សហការី ទាំង៤នាក់ រួមមានទី១ លោក ឥន្ទ វុត្ថា ប្រធានក្រុមបកប្រែ ព័ត៌មាន អន្តរជាតិ ដែលឪពុករបស់ខ្លួន បានស្លាប់ ដោយសារគ្រោះថ្នាក់ ចរាចរណ៍ ទី២ កញ្ញា អេង គឹមជាង ប្រធានក្រុមព័ត៌មាន ដែល ក្មួយ ប្រុសបានរង របួសធ្ងន់ធ្ងរអាច ប្រឈមមុខនឹងការស្លាប់ ដោយសារ តែក្រុមក្មេងស្ទាវ កាប់ចំក្បាល ទី៣ លោក ចាន់ ធី អ្នកយកព័ត៌មាន ប្រចាំ ខេត្តកំពង់ឆ្នាំង ដែលកូនស្រី និងក្មួយស្រី របស់ខ្លួន ចំនួន ៣នាក់ ត្រូវរថយន្តក្រុងបុក បណ្តាលឲ្យ រងរបួសធ្ងន់ធ្ងរ និង ទី៤លោក ធី ចាន់ធូ បុគ្គលិកផ្នែកទីផ្សារ ដែលចំការ កៅស៊ូរបស់ខ្លួន និងឪពុក ចំនួន១៥ហិចតា នៅខេត្តក្រចេះ ត្រូវភ្លើងឆេះខ្ទេច។
ទី១ ករណីរបស់លោក ឥន្ទ វុត្ថា
កណ្តាល៖ លោក ឥន្ទ វុត្ថា និងក្រុមគ្រួសារទាំងមូល កំពុងតែមាន ទុក្ខយ៉ាងក្រៀមក្រំយ៉ាងខ្លាំង ដោយសារតែឪពុករបស់ខ្លួន លោក ឥន្ទ វុទ្ធី អាយុ៥៨ឆ្នាំ បានជួបគ្រោះថ្នាក់ ចរាចរណ៍មួយ រហូតដល់ បាត់ជីវិត កាលពីវេលាម៉ោង ៩៖១៥នាទី យប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៥ ស្ថិតនៅចំណុច មុខហាងលក់ឆាក្តៅយីហោ ហេង ស្រី ផ្លូវជាតិលេខ២ ភូមិបត្តាជី១ សង្កាត់ព្រែកហូរ ព្រំប្រទល់ ខណ្ឌដង្កោ និងក្រុងតាខ្មៅ ។
ប្រភពព័ត៌មាន ពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា គ្រោះចរាចរណ៍ ខាងលើនេះបានកើតឡើង ដោយសារតែ រថយន្តមួយគ្រឿង TOYOTA PRIUS ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2Z.9616 អ្នកបើកបរឈ្មោះ ហ៊ុន ឈុន ហៀក ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅផ្ទះជួល ភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ ធ្វើដំណើរក្នុងទិសដៅ ពីលិចទៅកើត ស្រាប់តែជ្រុល ទៅបុក ម៉ូតូម៉ាក HONDA DREAM125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1H.1236 របស់ជនរងគ្រោះ បណ្តាលឲ្យដាច់ជើងឆ្វេងម្ខាង រងរបួស យ៉ាងធ្ងន់ធ្ងរ ហើយក្រោយមក បានស្លាប់តែម្តង។
យ៉ាងណា ក៏ដោយ ជនបង្កជាអ្នកបើករថយន្ត ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយកើតហេតុ ។ នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៥នេះ សពឪពុករបស់លោក ឥន្ទ វុត្ថា ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី ស្ថិតនៅគេហដ្ឋាន  នៅភូមិព្រែករទាំង ឃុំព្រែកកំពឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ សាច់ញាតិជនរងគ្រោះសូមអំពាវ នាវដល់ សមត្ថកិច្ចខេត្តកណ្តាល ជួយចាត់វិធានការណ៍ ចំពោះជនបង្កតាមផ្លូវច្បាប់។
ទី២ករណី របស់កញ្ញា អេង គឹមជាង
កណ្តាល ៖ កញ្ញា អេង គឹមជាង បាននិយាយថា ក្មួយប្រុស របស់ខ្លួនម្នាក់ ជានិស្សិតឆ្នាំទី៣ នៅសាលាតិចណូ ផ្នែកវិស្វកម្ម ឈ្មោះ បុប្ផា សិលា អាយុជាង២០ឆ្នាំ រស់នៅព្រែកមាក់ ឃុំព្រែក តាមាក់ ស្រុកខ្សាច់កណ្តាល កាលពីវេលាម៉ោងប្រមាណ ៣រសៀល ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៥ ត្រូវបានក្រុមក្មេងស្ទាវ ប្រមាណ៦នាក់ ដេញកាប់ ដោយកាំបិតប៉័ងតោ ចំក្បាលរងរបួស យ៉ាងធ្ងន់ធ្ងរ និង ប្រឈមមុខ និងការបាត់បង់ជីវិត។
កញ្ញា អេង គឹមជាង បានបន្តថា មុនពេលកើតហេតុ ក្មួយរបស់ខ្លួន និងមិត្តភ័ក្រ មានស្រីមានប្រុស បាននាំគ្នាជិះម៉ូតូ ចូលទៅលេងនៅ ក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ខ្សាច់កណ្តាល ដែលជាកន្លែងខ្លួនធ្លាប់រៀន ។
ពេលនោះស្រាប់តែ មានតែជម្លោះ ជាមួយជនសង្ស័យមួយក្រុម មានគ្នាប្រមាណ៦នាក់ ហើយក៏ពួកគេ បាននាំគ្នាចេញកាប់និងកាំបិតប៉័ងតោតែម្តង ខណៈនោះក្មួយ របស់ខ្លួន រត់ក្រោយគេ ក៏ត្រូវជនសង្ស័យ រត់ទាន់ជាន់ស្បែកជើង បណ្តាលឲ្យដួល រួចក៏យកកាំបិតកាប់ចំក្បាល។
ភ្លាមៗនោះ ក្រុមជនបង្ក បាននាំគ្នារត់គេចខ្លួន ខណៈជនរងគ្រោះ ត្រូវបានសាច់ញាតិ បញ្ជូនទៅកាន់មន្ទីរពេទ្យចារី នៅច្បារអំពៅ តែត្រូវបញ្ជូនត្រឡប់មកផ្ទះវិញ ពីព្រោះអស់លទ្ធភាព ក្នុងការព្យាបាល ។
សម្រាប់ករណីនេះ សាច់ញាតិរបស់ជនរងគ្រោះ បានមើលឃើញពីចំណាត់ការទន់ជ្រាយ របស់នគរបាលនៅទីនោះ ក្នុងការតាមចាប់ ក្រុមជនល្មើសទាំងនោះ។ ដូច្នេះសូមអំពាវនាវដល់ ស្នងការខេត្ត ជួយពិនិត្យមើលករណីនេះផង ធ្វើយ៉ាងណាតាម ចាប់ជនសង្ស័យ ទាំងនោះឲ្យបាន បញ្ជូនទៅកាន់តុលាការ។
ទី៣ករណីរបស់ លោក ចាន់ ធី
កំពង់ឆ្នាំង ៖ លោក ចាន់ ធី ភ្នាក់ងារយកព័ត៌មាន របស់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ប្រចាំខេត្តកំពង់ឆ្នាំង បាននិយាយថា កូនស្រីរបស់ខ្លួន អាយុ១៤ឆ្នាំ និងក្មួយស្រី ២នាក់ ទៀត ម្នាក់អាយុ១៨ឆ្នាំ និងម្នាក់ទៀតអាយុ២២ឆ្នាំ ត្រូវរថយន្តក្រុង មួយគ្រឿង កៀរ និងបុកពេញមួយទំហឹង កាលពីប៉ុន្មានថ្ងៃមុន ស្ថិតនៅជិតធនាគារ អេស៊ីលីដា ក្នុងក្រុងកំពង់ឆ្នាំង។
លោក ចាន់ ធី បានបន្តទៀតថា ខណៈកូនស្រីរបស់ខ្លួន និងក្មួយស្រីទាំង២នាក់ កំពុងជិះម៉ូតូ ទៅផ្សារលើ ស្រាប់តែរថយន្តក្រុងនោះ បានបើកមក ពីក្រោយ ចង់ប្រជែងរថយន្តមួយគ្រឿង តែទៅមិនរួច ក៏បត់ចូលវិញ ជ្រុលទៅបុកពួកគេទាំង៣នាក់ តែម្តង។
បច្ចុប្បន្ន កូនស្រីរបស់ខ្លួន កំពុងសង្គ្រោះ នៅមន្ទីរពេទ្យ គន្ធបុប្ផា រាជធានីភ្នំពេញ ក្មួយស្រីម្នាក់ កំពុងព្យាបាល នៅមន្ទីរពេទ្យ ក្នុងខេត្តបាត់ដំបង និងម្នាក់ទៀត នៅមណ្ឌលសុខភាពតាំងក្រសាំង ។
ទី៤ ករណីលោក ធី ចាន់ធូ
ក្រចេះ ៖ លោក ធី ចាន់ធូ សហការីផ្នែកទីផ្សារ នៅមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល បាននិយាយថា ចំការកៅស៊ូរបស់លោក និងឪពុករបស់ខ្លួនចំនួន១៥ហិតតា ស្ថិតនៅខេត្តក្រចេះ ត្រូវបាន ភ្លើងឆេះបំផ្លាញចោលទាំងស្រុង។
លោកថា គ្រោះអគ្គិភ័យនេះ បានបណ្តាលឲ្យ ខូចខាតទ្រព្យសម្បត្តិ យ៉ាងច្រើន ដែលត្រូវចំណាយ លើការដំណាំកៅស៊ូមួយនេះ៕
DAP NEWS  01 [2015] Pheak-000208
DAP NEWS  01 [2015] Pheak-000209
DAP NEWS  01 [2015] Pheak-000210
DAP NEWS  01 [2015] Pheak-000211
DAP NEWS  01 [2015] Pheak-000212
DAP NEWS  01 [2015] Pheak-000213
DAP NEWS  01 [2015] Pheak-000214
ឪពុករបស់លោក ឥន្ទ វុត្ថា ត្រូវរថយន្តបុកស្លាប់
DAP NEWS  01 [2015] Pheak-000215
DAP NEWS  01 [2015] Pheak-000216
DAP NEWS  01 [2015] Pheak-000217
ក្មួយប្រុសរបស់កញ្ញា អេង គឹមជាង ត្រូវក្មេងស្ទាវ កាប់រងរបួសធ្ងន់ធ្ងរ


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP NEWS  01 [2015] Roses041  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Roses041
View user profile http://www.lovekhmer.com

19DAP NEWS  01 [2015] Empty Re: DAP NEWS 01 [2015] on 15th April 2015, 2:37 pm

sreymomrith

sreymomrith
Administrator
Administrator

លោក អាត់ ខែម អញ្ជើញកាត់ខ្សែបូ សម្ពោធដាក់ឲ្យ ប្រើប្រាស់ សាលាឆាន់ នៅវត្តពោធិ៍តាបែន និងចែកអំណោយ ជូនប្រជាពលរដ្ឋ

Tuesday, 14 April 2015 


បន្ទាយមានជ័យ ៖ នាឱកាសមុន ចូលឆ្នាំប្រពៃណីជាតិ កាលពីចុងសប្តាហ៍ កន្លងទៅនេះ លោក អាត់ ខែម ប្រធានក្រុមការងារស៧ នៃស្នងការដ្ឋាន នគរបាល ខេត្តបន្ទាយមានជ័យ បានដឹកនាំសហការី អញ្ជើញទៅកាត់ខ្សែបូ ដាក់សម្ពោធ ឲ្យប្រើប្រាស់ សាលាឆាន់មួយខ្នង របស់វត្តពោធិ៍តាបែន ស្ថិត នៅឃុំតាបែន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ព្រមទាំងនាំ យក អំណោយ ជាថិវកា ក្រណាត់ស និងសម្ភារ មួយចំនួនទៀត ទៅចែកជូន ដល់តាជី យាយជី និងពុទ្ធបរិស័ទ ចំណុះជើងវត្តផងដែរ។
សូមរំលឹកថា សាលាឆាន់មួយខ្នង ដែលមានទំហំ ១១គុណ២៣ម៉ែត្រ របស់វត្តពោធិ៍តាបែន ដែលបាន បញ្ចប់ការសាងសង់ខាងលើនេះ គឺបានមកពីការ ដង្ហែអង្គកឋិន ទាន របស់លោកអាត់ ខែម និងក្រុមការងារ កាលពីរដូវហែកឋិន ដែលបាននាំ យកបច្ច័យ ចំនួន៦៦លានរៀល ទៅប្រគេនព្រះសង្ឃនៅទីនោះ។
នៅក្នុង ឱកាសនោះ លោក អាត់ ខែម ក៏បានចែកអំណោយ ជាក្រណាត់ស និងថវិកា ជូនដល់តាជី យាយជី ព្រមទាំង ប្រជាពលរដ្ឋ ជាច្រើននាក់ផងដែរ។
លោក អាត់ ខែម បានផ្តាំផ្ញើការសួរសុខទុក្ខ របស់ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល ជាពិសេស សម្តេចតេជោ ហ៊ុន សែន ព្រមទាំង ប្រធាន ក្រុមការងារថ្នាក់ជាតិ ចុះជួយ ខេត្តបន្ទាយមានជ័យ និងថ្នាក់ដឹកនាំខេត្ត ចំពោះការរស់នៅប្រចាំថ្ងៃ របស់បងប្អូន និងសូមជូនពរ នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ មានសេចក្តី សុខសប្បាយ និងជោគជ័យគ្រប់ៗគ្នាផងដែរ៕
DAP NEWS  01 [2015] Pheak-000151
DAP NEWS  01 [2015] Pheak-000152
DAP NEWS  01 [2015] Pheak-000153
DAP NEWS  01 [2015] Pheak-000154
DAP NEWS  01 [2015] Pheak-000155
DAP NEWS  01 [2015] Pheak-000156
DAP NEWS  01 [2015] Pheak-000157
DAP NEWS  01 [2015] Pheak-000158
DAP NEWS  01 [2015] Pheak-000159
DAP NEWS  01 [2015] Pheak-000160


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP NEWS  01 [2015] Roses041  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Roses041
View user profile http://www.lovekhmer.com

20DAP NEWS  01 [2015] Empty Re: DAP NEWS 01 [2015] on 15th April 2015, 4:51 pm

sreymomrith

sreymomrith
Administrator
Administrator

ការរាំចង្វាក់ម៉ាឌីហ្សន របស់យុវជនកម្ពុជា បំបែកឯតទគ្គកម្ម ពិភពលោក ទម្លាក់តំណែង របស់អូស្ត្រាលី

Wednesday, 15 April 2015 


សៀមរាប៖ ការរាំចង្វាក់ម៉ាឌីហ្សន របស់យុវជនកម្ពុជាក្នុង ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ដែលមានអ្នកចូលរួម ២.០១៥ នាក់ បានបំបែកឯតទគ្គកម្មពិភពលោក និង ត្រូវបានដាក់បញ្ចូលក្នុងសៀវភៅកំណត់ត្រាពិភពលោក (Guinness World Record) ហើយនៅរសៀលថ្ងៃនេះ។ ការបំបែកឯតទគ្គកម្មពិភពលោករបស់យុវជនកម្ពុជា បានទម្លាក់តំ ណែងកំណត់ត្រាពិភពលោក នៃការរាំចង្វាក់ម៉ាឌីហ្សន របស់អូស្ត្រាលី ដែលមានអ្នកចូលរួមរាំ ១១៥៥នាក់ កាល ពីឆ្នាំ២០១៤។
បន្ទាប់ពីការវាយតម្លៃ និង វិនិច្ឆ័យអស់រយៈពេលប្រមាណ ២ម៉ោង ពីគណៈកម្មការ Guinness World Record នៅវេលាម៉ោង ១ និង៥៣នាទីរសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៥នេះ លោកស្រី Seyda Subasi-Gemici ចៅក្រម នៃកំណត់ត្រាពិភពលោក បានប្រកាសថា ការរាំចង្វាក់ម៉ាឌីហ្សន នៅទីលានជល់ដំរី របស់យុវជនកម្ពុជា បានជាប់កំណត់ត្រាពិភពលោក។
ការប្រកាសពីជោគជ័យតាមការប៉ុនប៉ងរបស់យុវជនកម្ពុជា ដែលដឹកនាំដោយ លោក ហ៊ុន ម៉ានី បានធ្វើឲ្យអ្នករាំ និងអ្នកទស្សនារាប់ម៉ឺននាក់នៅក្នុងបរិវេណប្រាសាទអង្គរធំ ទះដៃអបអរសាទរ សប្បាយរីករាយ ជាមួយសម្រែក ជយឃោសយ៉ាងកងរំពង។
ការបំបែកឯតទគ្គកម្ម នៃការរាំម៉ាឌីហ្សន របស់យុវជនកម្ពុជា គឺបានទម្លាក់ការគ្រងតំណែងកំណត់ត្រាពិភពលោក នៃការរាំម៉ាឌីហ្សន របស់អូស្ត្រាលី ដែលបានគ្រងតំណែងនេះ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៤ ក្នុងពិធីបុណ្យតន្ត្រី Easterfest Music Festival នៅ Toowoomba ប្រទេសអូស្ត្រាលី មានអ្នកចូលរួមចំនួន ១.១៥៥នាក់។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សហភាពសហព័ន្ធយុវជនកម្ពុជា បានឲ្យដឹងថា ការរំាម៉ាឌីហ្សនជាក្រុម ដែលមានអ្នកចូលរួម ២.០១៥នាក់ មានរយៈពេល៥នាទី ចាប់ពីម៉ោង ១១ និង៤៣នាទី ដល់ម៉ោង ១១ និង៥៣ នាទី។
សហភាពសហព័ន្ធយុវជនកម្ពុជា បានប្រកាសថា ការផ្តួចផ្តើមបង្កើតឲ្យមានការាំម៉ាឌីហ្សនជាក្រុមនេះ ក្នុងគោល បំណងបង្ហាញពីសាមគ្គីភាពក្នុងចំណោមប្រជាពលរដ្ឋខ្មែរ ក្នុងន័យថា «ចង្កឹះមួយបាច់កាច់មិនបាក់» ហើយការរាំ នេះ ក៏ចង់ផ្តល់វេទិកាមួយប្លែក និង មានភាពសប្បាយរីករាយដល់បណ្តាភ្ញៀវជាតិ និងអន្តរជាតិ ដែលចូលរួមទស្ស នាក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តនៅលើទឹកដីខេត្តសៀមរាបអង្គរ។
សូមបញ្ជាក់ថា ការដាក់បញ្ចូលការរាំម៉ាឌីហ្សនទៅក្នុងសៀវភៅកំណត់ត្រាពិភពលោកនេះ គឺជាជោគជ័យទី២ របស់យុវជន ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងមូលនៅក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០១៥ បន្ទាប់ពីនំអន្សម យក្ស ត្រូវបានដាក់បញ្ចូលក្នុងកំណត់ត្រាពិភពលោកកាលពីរសៀលថ្ងៃទី១៣ ខែមេសា។
ការរាំចង្វាក់ ម៉ាឌីហ្សន គឺជាកម្មវិធីមួយដែលសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប (យុទ្ធនាការសៀមរាប ផ្ទះខ្ញុំ) បានរៀបចំឡើង ហើយក៏ជាកម្មវិធីមួយក្នុងចំណោមកម្មវិធីជាច្រើនទៀត នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំ ២០១៥ ដែលសហភាពសហព័ន្ធយុវជនកម្ពុជាបានរៀបចំឡើង ដោយមានកិច្ចសហការពីសំណាក់ស្ថាប័នរដ្ឋ និងឯកជននានា៕
DAP NEWS  01 [2015] SR-185
DAP NEWS  01 [2015] SR-186
DAP NEWS  01 [2015] SR-188
DAP NEWS  01 [2015] SR-187
DAP NEWS  01 [2015] SR-189
DAP NEWS  01 [2015] SR-190
DAP NEWS  01 [2015] SR-191
DAP NEWS  01 [2015] SR-192
DAP NEWS  01 [2015] SR-193
DAP NEWS  01 [2015] SR-194
DAP NEWS  01 [2015] SR-195
DAP NEWS  01 [2015] SR-196
DAP NEWS  01 [2015] SR-197
DAP NEWS  01 [2015] SR-198
DAP NEWS  01 [2015] SR-199
DAP NEWS  01 [2015] SR-200
DAP NEWS  01 [2015] SR-201
DAP NEWS  01 [2015] SR-202
DAP NEWS  01 [2015] SR-203
DAP NEWS  01 [2015] SR-204


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP NEWS  01 [2015] Roses041  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Roses041
View user profile http://www.lovekhmer.com

21DAP NEWS  01 [2015] Empty Re: DAP NEWS 01 [2015] on 15th April 2015, 5:12 pm

sreymomrith

sreymomrith
Administrator
Administrator

តុលាការ សម្រេចឃុំខ្លួន កូនប្រុសឧកញ៉ា ឌួង ងៀប ដាក់ពន្ធនាគារ

Wednesday, 15 April 2015 


ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៥នេះ បានសម្រេចឃុំខ្លួន លោក ឌួង ឆាយ កូនប្រុស របស់ឧកញ៉ា ឌួង ងៀប ទៅពន្ធនាគារ ជាបណ្តោះអាសន្នហើយ ពាក់ព័ន្ធរឿងទះកំផ្លៀង កូនឧកញ៉ាល្បីឈ្មោះម្នាក់ កាលពីយប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៥ , មន្រ្តីសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា តុលាការបាន សម្រេចចោទប្រកាន់ ២បទល្មើស៖ ទី១៖ ប្រើហឹង្សាដោយចេតនា និងទី២៖ គំរាមបាញ់សម្លាប់។
សូមជំរាបថា លោក ឌួង ឆាយ ត្រូវបានអាវុធហត្ថបញ្ជាក់ថា បានវាយតប់ និងទះកំភ្លៀង ទៅលើយុវជនម្នាក់ ឈ្មោះ ទ្រី ដាលុច ជាកូនប្រុសរបស់ឧកញ៉ាដ៏ល្បីមួយរូបនៅកម្ពុជា ព្រោះតែរឿង មើលមុខឌឺដងដាក់គ្នា នៅក្នុងហាងចាក់សាក់មួយកន្លែង ឈ្មោះ RSD 2nd ផ្ទះលេខ២៦ ភូមិ៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន តាមបណ្តោយផ្លូវ ព្រះសីហនុ កាលពីពីម៉ោង២០៖០០នាទី យប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៥ ។
លោក ឌួង ឆាយ ត្រូវបាន កម្លាំងអាវុធហត្ថ ចាប់ឃាត់ខ្លួន ក្រោមការបញ្ជាពីឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង មេបញ្ជាការអាវុធហត្ថ រាជធានីភ្នំពេញ ព្រមទាំងបញ្ជាឲ្យមកយក ទីបញ្ជាការដ្ឋានអាវុធហត្ថ ដើម្បីសួរចំលើយ, ហើយបញ្ជូនមកកាន់តុលាការ៕
DAP NEWS  01 [2015] Pheak-000218
DAP NEWS  01 [2015] Pheak-000219
DAP NEWS  01 [2015] Pheak-000220
DAP NEWS  01 [2015] Pheak-000221


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP NEWS  01 [2015] Roses041  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Roses041
View user profile http://www.lovekhmer.com

22DAP NEWS  01 [2015] Empty Re: DAP NEWS 01 [2015] on 16th April 2015, 6:07 pm

sreymomrith

sreymomrith
Administrator
Administrator

អាងទឹកហែលទឹក របស់សណ្ឋាគារ Rock Royal នៅក្រុងកែប ឆក់យកជីវិត មនុស្ស២នាក់ រយះជាង២ម៉ោង

Thursday, 16 April 2015 


កែប ៖ ក្មេងប្រុសអាយុ៦ឆ្នាំម្នាក់ និងក្មេងវ័យជំទង់ អាយុ១៩ឆ្នាំម្នាក់ បានលង់ទឹកស្លាប់ នៅក្នុងអាងហែលទឹក របស់សណ្ឋាគារ Rock Royal ស្ថិតនៅសង្កាត់កែប ក្រុងកែប ខេត្តកែប តែក្នុងរយះ ពេល ជាង២ម៉ោង កាលពីល្ងាច និងយប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៥។
ស្នងការ នគរបាលខេត្តកែប លោកឧត្តមសេនីយ៍ អ៊ីង សំអុល បានថ្លែងថា ហេតុការណ៍ទីមួយ បានកើតឡើង នៅវេលាម៉ោង ប្រមាណ ៥៖៤០នាទី ដែលបណ្តាលឲ្យ ក្មេងប្រុស អាយុ៦ឆ្នាំម្នាក់ រស់នៅ ភូមិសំណង់ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ លង់ទឹកស្លាប់ ខណៈមកស្នាក់នៅក្នុងសណ្ឋាគារ ជាមួយឪពុកម្តាយ ដើម្បីដើរលេងកំសាន្តនៅក្រុងទេសចរណ៍មួយនេះ។
លោកឧត្តម សេនីយ៍ស្នងការ បានបន្តទៀតថា ក្រោយមានហេតុការណ៍ ខាងលើនេះ កើតឡើង លោកបានសុំ គោលការណ៍ ពីអភិបាលខេត្ត និងព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ដើម្បីបង្កើត គណៈកម្មាការ ចុះស្រាវជ្រាវ ទីតាំងអាងហែលទឹក ខាងលើ ឈានទៅដល់ការ បិទជាបណ្តោះអាសន្ន ។
ប៉ុន្តែខណៈកម្មាការ កំពុងចុះទៅស្រាវជ្រាវ ដើម្បីបិទ អាងហែលទឹក ជាបណ្តោះអាសន្ន ស្រាប់តែភ្លាមៗនោះ មានយុវជនម្នាក់ បានលង់ទឹកស្លាប់ តែមួយទៀត នៅវេលាម៉ោង ជាង៨យប់ ថ្ងៃដដែលនោះ ពោល រយះពេលជាង២ម៉ោង កើតឡើងចំនួន២លើក ។
លោកឧត្តមសេនីយ៍ អ៊ីង សំអុល បានបន្តទៀតថា ជនរងគ្រោះ អាយុ១៩ឆ្នាំ រស់នៅរាជធានីភ្នំពេញ និងជាចៅរបស់រដ្ឋលេខាធិការក្រសួងម្នាក់ ។ បើតាមលោកស្នងការ ម្ចាស់សណ្ឋាគារមានឈ្មោះ ថេង គួយ រស់នៅខេត្តកណ្តាល ប៉ុន្តែលោកមិនដឹងថា តើម្ចាស់សណ្ឋាគារ ចេញថ្លៃផ្តល់សំណង យ៉ាងណា នោះឡើយ ។
ក្រោយកើតហេតុ សពជនរងគ្រោះ ទាំង២នាក់ ត្រូវបានក្រុមគ្រួសារដឹកយកទៅ ធ្វើបុណ្យ តាមប្រពៃណី ខណៈអាងហែលទឹក របស់សណ្ឋាគារត្រូវបានបិ ទជាបណ្តោះអាសន្ន។ តាមសេចក្តីរាយការណ៍ ពីសមត្ថកិច្ច ខេត្តកែប បានលួចបង្ហើបថា កាលពីពេលកន្លងទៅ ក៏មានករណីលង់ទឹកស្លាប់ នៅក្នុងអាងហែលទឹកខាងលើនេះដែរ ដូច្នេះសង្ស័យ អាចមានជើងកបក៏ថាបាន៕
DAP NEWS  01 [2015] Pheak-000232
DAP NEWS  01 [2015] Pheak-000233
DAP NEWS  01 [2015] Pheak-000234


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP NEWS  01 [2015] Roses041  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Roses041
View user profile http://www.lovekhmer.com

23DAP NEWS  01 [2015] Empty Re: DAP NEWS 01 [2015] on 16th April 2015, 6:08 pm

sreymomrith

sreymomrith
Administrator
Administrator

នគរបាល ខេត្តព្រះសីហនុ ឃាត់ខ្លួនជនបរទេស២នាក់ រស់នៅខុសច្បាប់

Thursday, 16 April 2015 


ព្រះសីហនុ ៖ កម្លាំងនគរបាល នៃស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៥ បានឃាត់ខ្លួន និងបញ្ជូនជនបរទេសចំនួន២នាក់ ទៅកាន់អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ពីបទស្នាក់នៅ មិនស្របច្បាប់  និងគ្មានលិខិតស្នាមស្របច្បាប់ ។
លោកឧត្តមសេនីយ៍ត្រី ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានថ្លែងថា បន្ទាប់ពីមានករណី អំពើហិង្សា ទៅលើជនបរទេស នៅលើកោះរ៉ុងកន្លងមក និងជាពិសេស នាពេលបច្ចុប្បន្ននេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បន្តមកទស្សនាកំសាន្ត លំហែកាយ យ៉ាងច្រើនកុះករនៅលើ កោះរ៉ុង លោកបានដឹកនាំបញ្ជា កងកំលាំងនគរបាល ធ្វើរដ្ឋបាលចំហរ ជាទូទៅមួយដើម្បី គ្រប់គ្រងស្ថិតិ និងក្តាប់មុខសញ្ញាមិនល្អ ដើម្បីថែរក្សាសន្តិសុខ សុវត្ថិភាពជូនដល់ភ្ញៀវទេសចរ និងម្ចាស់អាជីវកម្ម ត្រឹមត្រូវ ដែលកំពុងរស់នៅ និងធ្វើអាជីវកម្មនៅលើកោះរ៉ុង ស្ថិតក្នុង សង្កាត់កោះរ៉ុង ក្រុងខេត្តព្រះសីហនុ ។
លោកឧត្តមសេនីយ៍ ស្នងការ បានថ្លែងបញ្ជាក់ទៀតថា ជាក់ស្តែង នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៥ កំលាំងនគរបាលរបស់លោក បានស្វែងរកឃើញ ជនបរទេស ចំនួន២នាក់ ដែលកំពុងលួចរស់នៅដោយមិនស្របច្បាប់រួមមាន៖ ទី១.ឈ្មោះ WOLF ERICH GUNTER ភេទប្រុស អាយុ៥៦ឆ្នាំ សញ្ជាតិអាឡឺម៉ង់ កាន់លិខិត ឆ្លងដែនលេខ C8GRW5WWP ផុតកំណត់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ ទិដ្ឋការលេខ TI08237213 ផុតកំណត់ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១៤ (ហួសទិដ្ឋា ការរយៈពេល១៩៩ថ្ងៃ) មុខរបរទេសចរណ៍ បច្ចុប្បន្នស្នាក់ នៅបណ្តោះអាសន្ននៅកោះរ៉ុង សង្កាត់កោះរ៉ុង ក្រុងខេត្តព្រះសីហនុ ។ ទី២.ឈ្មោះ JULIAN ROY TURNEY ភេទប្រុស អាយុ៤៦ឆ្នាំ សញ្ជាតិអង់គ្លេស លិខិតឆ្លងដែនគ្មាន មុខរបរទេសចរណ៍ បច្ចុប្បន្នស្នាក់នៅ បណ្តោះអាសន្ននៅកោះរ៉ុង សង្កាត់កោះរ៉ុង ក្រុងខេត្តព្រះសីហនុ ។
លោកឧត្តមសេនីយ៍ស្នងការ បានបង្ហាញនូវវិធានការណ៍ដ៏ម៉ឺងម៉ាត់ ចំពោះជនបរទេសទាំងឡាយ ដែលរស់នៅដោយខុសច្បាប់ នៅលើទឹកដី ខេត្តព្រះសីហុន ពោលមិនឲ្យធ្វើសកម្មភាព បទល្មើសតាម តែអំពើចិត្ត ដូចមុនទៀតឡើយ ទាំងនេះដើម្បីរក្សាសន្តិសុខ និងសុវត្ថិភាព ជូន ប្រជាពលរដ្ឋ និងភ្ញៀវជាតិ អន្តរជាតិ ដែលទៅកំសាន្ត នៅខេត្តទេសចរណ៍ ដ៏ធំមួយនេះ ៕
DAP NEWS  01 [2015] Pheak-000235
DAP NEWS  01 [2015] Pheak-000236
DAP NEWS  01 [2015] Pheak-000237


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP NEWS  01 [2015] Roses041  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Roses041
View user profile http://www.lovekhmer.com

24DAP NEWS  01 [2015] Empty Re: DAP NEWS 01 [2015] on 16th April 2015, 6:09 pm

sreymomrith

sreymomrith
Administrator
Administrator

បើកគោយន្ត ជ្រុលទៅបុកដើមត្នោត របួសធ្ងន់ស្រាល៤នាក់

Thursday, 16 April 2015


បាត់ដំបង ៖ គ្រោះថ្នាក់ចរាចរណ៍ បង្កដោយគោយន្តបើក ធ្លាក់ផ្លូវជ្រុលទៅ បុកដើមត្នោត បណ្តាលឱ្យ របួស៤ធ្ងន់ស្រាល នាក់កាលពីវេលាម៉ោង១៤៖៣០នាទី រសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៥នៅត្រង់ចំណុច ទួលអំពិលភូមិ សួរស្តីឃុំកកោះ ស្រុកមោងឫស្សី។
សេចក្តីរាយការណ៍ ពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះទាំង៤នាក់ រួមមានទី១ អ្នកបើកគោយន្ត ឈ្មោះ ហែម គឹមហង់ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិផ្អៀង ឃុំកកោះ ស្រុកមោងឫស្សី បណ្តាលឲ្យ របួសបាក់ជើងឆ្វេងធ្ងន់។ ទី២-អ្នករួមដំណើរឈ្មោះ ជាង ភាព ភេទស្រី អាយុ២៣ឆ្នាំ មុខរបរធ្វើស្រែ រស់នៅ ភូមិឫស្សីក្រាំង ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី  របួសស្រាល ។ ទី៣-ឈ្មោះ ញៀន ង៉ោក ភេទប្រុស អាយុ១៥ឆ្នាំ ជាសិស្ស រស់នៅភូមិផ្អៀង ឃុំកកោះ ស្រុកមោងឫស្សី  របួសក្បាលជង្គងខាងស្តាំធ្ងន់ និងទី៤-ឈ្មោះ ទូច ទីប ភេទប្រុស អាយុ១៤ឆ្នាំ ជាសិស្ស រស់នៅភូមិផ្អៀង ឃុំកកោះ ស្រុកមោងឫស្សី របួសស្រាល ខណៈពេលអ្នកបើកគោយន្តស្រវឹង
ស្រាបើកក្នុង ល្បឿន លឿនត្រង់ផ្លូវកោង ក៏ធ្លាក់ផ្លូវបុកដើមត្នោតតែម្តង។
បច្ចុប្បន្ន ជនរងគ្រោះត្រូវ បានសមត្ថកិច្ចជួយដឹកយកមកមន្ទីរពេទ្យ ស្រុកមោងឫស្សីដើម្បីសង្រ្គោះ៕
DAP NEWS  01 [2015] Pheak-000238
DAP NEWS  01 [2015] Pheak-000239


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP NEWS  01 [2015] Roses041  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Roses041
View user profile http://www.lovekhmer.com

25DAP NEWS  01 [2015] Empty Re: DAP NEWS 01 [2015] on 16th April 2015, 6:11 pm

sreymomrith

sreymomrith
Administrator
Administrator

ជិះម៉ូតូធ្លាក់ពីលើស្ពាន បណ្តលឱ្យ ស្លាប់ខ្លួនឯង

Thursday, 16 April 2015 


បាត់ដំបង៖ បុរសម្នាក់បាន ជិះម៉ូតូធ្លាក់ពី លើស្ពានបណ្តាល ឱ្យស្លាប់ខ្លួនឯងកាលពីវេលាម៉ោង ១៨និង១០នាទីយប់ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៥នៅត្រង់ចំណុច ភូមិគារ២ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ សមត្ថកិច្ច មូលដ្ឋានបានឱ្យដឹងថា  ជនរងគ្រោះដែល បានស្លាប់នោះមានឈ្មោះ ម៉ៅ ភា ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបររត់ម៉ូតូឌុបរស់នៅ ចំណុចកើតហេតុខាងលើ  បានជិះម៉ូតូម៉ាកហុងដាឌ្រីម ០១គ្រឿង សេ១២៥ សេរី២០១៣ ពណ៌ខ្មៅ គ្មានស្លាកលេខ ធ្វើដំណើរឆ្លងស្ពានកាត់ ស្ទឹង បណ្តាលឱ្យ ធ្លាក់បាក់ក ស្លាប់តែម្តងខណៈពេល ជនរងគ្រោះស្រវឹងស្រា។
បច្ចុប្បន្ន សពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅធ្វើ បុណ្យតាម ប្រពៃណី៕
DAP NEWS  01 [2015] Pheak-000240
DAP NEWS  01 [2015] Pheak-000241


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP NEWS  01 [2015] Roses041  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Roses041
View user profile http://www.lovekhmer.com

26DAP NEWS  01 [2015] Empty Re: DAP NEWS 01 [2015] on 16th April 2015, 6:12 pm

sreymomrith

sreymomrith
Administrator
Administrator

រយះពេល៣ថ្ងៃ បុណ្យចូលឆ្នាំ គ្រោះថ្នាក់ចរាចរណ៍ នៅខេត្ត បន្ទាយមានជ័យ មាន៤ករណី ស្លាប់មនុស្ស៣នាក់

Thursday, 16 April 2015 


បន្ទាយមានជ័យ ៖ ក្នុងរយះពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ គេសង្កេតឃើញថា គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង ជាច្រើនករណី ដែលធ្វើឲ្យមនុស្សស្លាប់ និង របួសជាច្រើននាក់ផងដែរ នៅតាមបណ្តារាជធានីខេត្ត ។
ក្នុងនោះ សម្រាប់ ខេត្តបន្ទាយមានជ័យ ឯណោះវិញ រយះពេល៣ថ្ងៃ មានគ្រោះថ្នាក់ ចរាចរណ៍ ចំនួន៤លើក បណ្តាលឲ្យ ស្លាប់មនុស្ស៣នាក់ ក្នុងនោះស្រីម្នាក់ និងរងរបួសមួយចំនួនទៀត។ នេះបើយោង តាមលោកឧត្តមសេនីយ៍ អាត់ ខែម ស្នងការ នគរបាល ខេត្តបន្ទាយមានជ័យ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន នៅយប់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៥នេះ។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា សម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរ នាឆ្នាំនេះ នៅ ខេត្តបន្ទាយមានជ័យ មានគ្រោះថ្នាកចរាចរណ៍ ចំនួន៤លើក ដែលបណ្តាល ឲ្យស្លាប់ ៣នាក់ និងរបួសមួយចំនួន ។
លោកស្នងការបានបន្តទៀតថា ក្នុងចំណោមទាំង៤ករណីនេះ មានតែ២ ករណីនោះទេ ដែលមានលក្ខណៈធ្ងន់ធ្ងរ គឺទី១ កើតឡើង នៅ ស្រុកម៉ាឡៃ ដែលកើតឡើងរវាង រថយន្តនិងម៉ូតូ បណ្តាលឲ្យ ស្លាប់បុរសម្នាក់ និងស្រ្តីម្នាក់ និងករណីទី២ បានកើតឡើង នៅតាម ផ្លូវជាតិលេខ៥ ក្នុងស្រុកព្រះនេត្រព្រះ ដែលម៉ូតូមួយគ្រឿង របស់ជនរងគ្រោះ២នាក់ បានប៉ះដៃចង្កូតជាមួយ ម៉ូតូមួយគ្រឿងទៀត បណ្តាលឲ្យដួល ហើយចូលក្រោមកង់រថយន្ត ដែលកំពុងធ្វើដំណើរតាមដងផ្លូវ បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសម្នាក់ ។
ក្រោយកើតហេតុ សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ប្រគល់ទៅឲ្យ ក្រុមគ្រួសារយក ទៅធ្វើ បុណ្យតាមប្រពៃណី ខណៈរថយន្ត និងម៉ូតូ ត្រូវបានយក ទៅរក្សាទុក ជាបណ្តោះអាសន្ន រង់ចាំការដោះស្រាយ បន្តទៀត៕
DAP NEWS  01 [2015] Pheak-000246
DAP NEWS  01 [2015] Pheak-000247


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP NEWS  01 [2015] Roses041  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Roses041
View user profile http://www.lovekhmer.com

27DAP NEWS  01 [2015] Empty Re: DAP NEWS 01 [2015] on 16th April 2015, 6:13 pm

sreymomrith

sreymomrith
Administrator
Administrator

នគរបាល ក្រុងប៉ោយប៉ែត ចេញល្បាត និងរក្សាសណ្តាប់ធ្នាប់ នាឱកាស បុណ្យចូលឆ្នាំ ធ្វើឲ្យប្រជាពលរដ្ឋ លេងយ៉ាងសប្បាយ

Thursday, 16 April 2015 


បន្ទាយមានជ័យ ៖ អធិការនគរបាល ក្រុងប៉ោយប៉ែត លោក អ៊ុំ សុផល បានថ្លែងឲ្យដឹងថា ក្នុងរយះពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិនាឆ្នាំនេះ ប្រជាពលរដ្ឋ នៅក្រុងប៉ោយប៉ែត បានដើរលេង យ៉ាងសប្បាយ រីករាយជាទីបំផុត ជាមួយនឹង សកម្មភាព ស្រោចទឹក និងលាបម្ស៉ៅគ្នាទៅវិញទៅមក ។
លោកថា កម្លាំង នគរបាល ទាំងថ្នាក់អធិការដ្ឋាន និងនគរបាល តាមបណ្តាប៉ុស្តិ៍ បានចេញល្បាត តាមដងផ្លូវសាធារណៈ ក៏ដូចជា យាមកាម នៅតាមទីវត្តអារាម ដើម្បីការពារសន្តិសុខ និងសុវត្ថិភាព ជូនប្រជាពលរដ្ឋ។
លោកអធិការក្រុង បានថា ដោយមានការណែនាំ ពីសំណាក់ស្នងការ នគរបាលខេត្តលោកឧត្តសេនីយ៍ អាត់ ខែម ចំពោះការ ទប់ស្កាត់សកម្មភាព ច្រកទឹកដាក់ថង់គប់គ្នានោះ កម្លាំងសមត្ថកិច្ច របស់លោក បានឃ្លាំមើល និងទប់ស្កាត់ភ្លាមៗ តាមរយះការអប់រំ ពួកគេកុំធ្វើយ៉ាងដូច្នេះ ដែលនាំឲ្យ មានគ្រោះថា្នក់ជាដើម ។
បើតាមលោកអធិការ ក្នុងរយះពេល៣ថ្ងៃ នាបុណ្យចូលឆ្នាំនេះ ស្ថានភាពសន្តិសុខ និងសណ្តាប់ធ្នាប់ នៅក្រុងប៉ោយប៉ែត បានដំណើរទៅដោយល្អប្រសើរ សម្រាប់ ប្រជាពលរដ្ឋ ដែលមកកំសាន្ត៕
DAP NEWS  01 [2015] Pheak-000281
DAP NEWS  01 [2015] Pheak-000282
DAP NEWS  01 [2015] Pheak-000283
DAP NEWS  01 [2015] Pheak-000284
DAP NEWS  01 [2015] Pheak-000285
DAP NEWS  01 [2015] Pheak-000286
DAP NEWS  01 [2015] Pheak-000287
DAP NEWS  01 [2015] Pheak-000288
DAP NEWS  01 [2015] Pheak-000289
DAP NEWS  01 [2015] Pheak-000290
DAP NEWS  01 [2015] Pheak-000291
DAP NEWS  01 [2015] Pheak-000292
DAP NEWS  01 [2015] Pheak-000293


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP NEWS  01 [2015] Roses041  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Roses041
View user profile http://www.lovekhmer.com

28DAP NEWS  01 [2015] Empty Re: DAP NEWS 01 [2015] on 16th April 2015, 6:14 pm

sreymomrith

sreymomrith
Administrator
Administrator

ថ្នាក់ដឹកនាំសំខាន់ៗ អញ្ជើញប្រកាសបិទកម្មវិធី អង្គរសង្ក្រាន្ត

Thursday, 16 April 2015 


សៀមរាប៖ ថ្នាក់ដឹកនាំសំខាន់ៗ រួមមាន លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍, លោក ឃឹម ប៊ុនសុង អភិបាល ខេត្តសៀមរាប និងលោក ហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា នៅយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៥នេះ បានអញ្ជើញប្រកាសបិទកម្មវិធី អង្គរសង្ក្រាន្តនៅខេត្តសៀមរាប បន្ទាប់ពីបានដំណើរការយ៉ាងរលូន៣ថ្ងៃពេញតែម្តង។
អ្វីដែលពិសេសនោះ អង្គរសង្ក្រាន្តរយៈពេល៣ថ្ងៃឆ្នាំនេះ កម្ពុជាទទួល បានកំណត់ត្រាពិភពលោក Guiness World Record ចំនួន២ដ៏អស្ចារ្យ ដោយលោកស្រី Seyda Subasi-Gemici ចៅក្រមនៃកំណត់ត្រាពិភពលោក ដោយទី១៖ នំអន្សមយក្ស ដែលមានទម្ងន់ជាផ្លូវជាង៤តោន និងទី២៖ ការរាំចង្វាក់ ម៉ាឌីហ្សូន ដោយមានអ្នកចូលរួមចំនួន ២០១៥នាក់។
សូមជំរាបថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញ ជាអធិបតី ក្នុងព្រឹត្តការណ៍ អង្គរសង្ក្រាន្ត នៅខេត្តសៀមរាប នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៥នេះ។
ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដ៏មោទនភាពជាតិនេះ មានការអញ្ជើញចូលរួមពី ប្រធានគណបក្ស ក្រៅរដ្ឋាភិបាល លោក សម រង្ស៊ី និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ រដ្ឋាភិបាល អាជ្ញាធរ សមត្ថកិច្ច អង្គការទូត ភ្ញៀវទេសចរជាតិ-អន្តរជាតិប្រកបដោយក្តីបរិយាកាសរីករាយ៕
DAP NEWS  01 [2015] Pheak-000294
DAP NEWS  01 [2015] Pheak-000295
DAP NEWS  01 [2015] Pheak-000296
DAP NEWS  01 [2015] Pheak-000297
DAP NEWS  01 [2015] Pheak-000298
DAP NEWS  01 [2015] Pheak-000300


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP NEWS  01 [2015] Roses041  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Roses041
View user profile http://www.lovekhmer.com

29DAP NEWS  01 [2015] Empty Re: DAP NEWS 01 [2015] on 17th April 2015, 9:23 am

sreymomrith

sreymomrith
Administrator
Administrator

ទស្សនៈ ៖ ១៧ មេសា ៤០ឆ្នាំមុន ថ្ងៃកម្ពុជាឈានចូល វិនាសកម្ម ព្រោះការ ស្រេកឃ្លានអំណាច ជាងប្រយោជន៍ជាតិ របស់អ្នកនយោបាយ

Friday, 17 April 2015 


ដោយ៖ វ៉ាន់ សារាយ

ភ្នំពេញ៖ ថ្ងៃសុក្រ ទី១៧ ខែមេសា ឆ្នាំ២០១៥នេះ យុវវ័យខ្មែរ និងប្រជាពលរដ្ឋខ្មែរជាច្រើន បាននឹងកំពុងធ្វើ ដំណើរយ៉ាងសស្រាក់សស្រាំត្រឡប់ ពីស្រុកកំណើតចូលមកកាន់រាជធានីភ្នំពេញ ដើម្បីប្រកបការងារចិញ្ចឹមជីវិត និងក្រុមគ្រួសារជាប្រក្រតី បន្ទាប់ពីបានចូលរួមប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ យ៉ាងសប្បាយរីករាយរយៈ ពេល ៣ថ្ងៃ ក្រោយសង្គ្រាមហែកហួរក្នុងសង្គមខ្មែរត្រូវបានបញ្ចប់ ទាំងលំបាករយៈពេល ៣៦ឆ្នាំកន្លងទៅ។
១៧ មេសា ឆ្នាំនេះ ពលរដ្ឋខ្មែរ ទោះអ្នកខ្លះជិះរថយន្តក្រុង រថយន្តឈ្នួល ឬធ្វើដំណើរតាមមធ្យោបាយផ្ទាល់ខ្លួន គឺ សុទ្ធតែបានបង្ហាញនូវទឹកមុខប្រកបដោយសេចក្តីសុខ បន្ទាប់បានជួបជុំក្រុមគ្រួសារក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រ កបដោយសេចក្តីសុខនោះ។ តែបើយើងក្រឡេកទៅកាន់ អតីតកាល ពោលកាលពី ៤០ឆ្នាំមុន ថ្ងៃ១៧ មេសានេះ ជាថ្ងៃដែលសំឡេងគ្រាប់កាំភ្លើងបានលាន់ឮអឹងកងពាសពេញរាជធានីភ្នំពេញ ហើយក៏ជាពេលដែលកងទ័ពខ្មែរក្រ ហមវាយចូលកាន់កាប់រាជធានីភ្នំពេញទាំងស្រុងផងដែរ។
នៅវេលាម៉ោង ៩កន្លះព្រឹក ថ្ងៃទី១៧ មេសា ១៩៧៥ កងទាហានស្លៀកខោអាវខ្មៅ បានដើរប្រសាចពាសពេញទី ក្រុង គ្រាដែលក្រុមទាហានរបបសាធារណរដ្ឋខ្មែរ របស់លោកសេនាប្រមុខ លន់ នល់ បានលើកទង់ជ័យសគ្រប់ កន្លែង។ នៅពេលឃើញទាហានខ្មែរក្រហមវាយចូលកាន់កាប់រាជធានីភ្នំពេញ ប្រជាពលរដ្ឋខ្មែរក្នុង រាជធានីភ្នំពេញ ក៏បានរំភើបរីករាយ ព្រមទាំងនាំគ្នារត់ចេញមកសាទរទាហានខ្មែរក្រហមថែមទៀតផង ព្រោះពួកគេរំពឹងថាសង្រ្គាម នឹងបានបញ្ចប់បន្ទាប់ការប្រយុទ្ធគ្នាអស់ រយៈពេលប្រមាណ៥ឆ្នាំ ក្រោយលោក លន់ នល់ ឡើងកាន់អំណាចនោះ ខណៈអ្នកខ្លះទៀតធុញទ្រាន់នឹងរបបគ្រប់គ្រងអំណាចដោយមេយោធានេះ ហាក់ប្រើអំណាចយោធា ច្រើនជាង ច្បាប់សង្គម។ ភាពសប្បាយរីករាយនេះ កើតមានតែមួយប៉ព្រិចភ្នែកប៉ុណ្ណោះ លុះពេលរសៀល ក៏ប្រែជាស្រពាប់ ស្រពោន បន្ទាប់ពីឮការប្រកាសឲ្យប្រជាពលរដ្ឋទាំងអស់ជម្លៀសខ្លួនចេញពីរាជធានីភ្នំពេញ ក្រោមលេសរក្សាសុវត្ថិ ភាពក្លាចទាហានអាម៉េរិកទម្លាក់គ្រាប់បែក។
ក្រៅពីការប្រកាស និងបង្ខំឲ្យអ្នករាជធានីភ្នំពេញ ភៀសខ្លួនចេញពីផ្ទះសម្បែងហើយនោះនាពេលរាត្រីគេនៅឃើញ ការសម្លាប់រង្គាលឥតមេត្តាទៅលើជនមួយចំនួន ដែលសង្ស័យថា ជាអតីតទាហានរបស់របបសាធារណរដ្ឋគាំទ្រ ដោយសហរដ្ឋអាម៉េរិក របស់លោកសេនាប្រមុខ លន់ នុល់ ថែមទៀតផង។ ក្រោយការជម្លៀសទាំងបង្ខំរយៈពេល ប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្នុងរាជធានីភ្នំពេញទាំងមូល ត្រូវប្រែជាស្ងប់ស្ងាត់ លើផ្លូវថ្នល់គ្រប់ច្រកល្អកត្រូវកាន់កាប់ដោយ ទាហានឆុតខ្មៅរបស់ក្រុមបដិវត្តបក្សកុម្មុយនីស្តខ្មែរ ដឹកនាំដោយ ប៉ុល ពត។
ក្រោយការទទួលបានជ័យជម្នះថ្ងៃ១៧ មេសា ១៩៧៥ របបថ្មីដឹកនាំដោយបក្សកុម្មុយនីស្តកម្ពុជា ឬ ខ្មែរក្រហម បានដាក់ចេញផែនការនយោបាយ ៨ចំណុច មហារុងរឿង មហាលោតផ្លោះ! ។ គោលនយោបាយទាំងនោះ រួម មាន៖
១- ជម្លៀសប្រជាជនចេញពីទីក្រុង ហើយប្រជាជនត្រូវបែងចែកជាពីរប្រភេទ គឺប្រជាជន ដែលរស់នៅក្នុងតំបន់ រំដោះមុនថ្ងៃ១៧ មេសា ដែលគេឲ្យឈ្មោះថា «ប្រជាជនចាស់» និងប្រជាជន ដែលទើបតែជម្លៀសចេញពីទីក្រុង ក្រោយថ្ងៃ ១៧ មេសា ដែលគេឲ្យឈ្មោះថា «ប្រជាជនថ្មី» ឬ «ពួក១៧ មេសា» ពួក ១៧ មេសា នេះ គឺត្រូវបាន ពួកខ្មែរក្រហមស្អប់ខ្ពើមយ៉ាងខ្លាំង ក្រោមការបំពាក់មនោគមន៍របស់មេដឹកនាំ ហើយពួកគេក៏រងការធ្វើទារុណកម្ម ខ្លាំងណាស់ផងដែរ។
២- លុបបំបាត់ចោលទាំងស្រុងនូវសេដ្ឋកិច្ចទីផ្សារសេរី។
៣- លុបបំបាត់ចោលនូវការចាយលុយ។
៤- ព្រះសង្ឃទាំងអស់ត្រូវចាប់ផ្សឹក ហើយបញ្ជូនឲ្យទៅធ្វើស្រែ។
៥- សម្លាប់ចោលទាំងអស់រាល់មន្រ្តី ដែលធ្វើការឲ្យរបប លន់ នល់។
៦- បង្កើតជាសហករនៅទូទាំងប្រទេស។
៧- បណ្តេញជនជាតិវៀតណាមឲ្យអស់ពីប្រទេសកម្ពុជា។
៨- ដាក់ពង្រាយកងទ័ពនៅតាមព្រំដែន ជាពិសេសព្រំដែនវៀតណាម។
អតីតមេគុកទួលស្លែង ឌុច នៅចំពោះមុខអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា គ្រាដែលកំពុងធ្វើសវនាការ កាត់ក្តីពីករណីប្រព្រឹត្តឧក្រិដ្ឋកម្ម ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ បានថ្លែងថា «នៅថ្ងៃ ១៧ មេសា១៩៧៥ បក្ស កុម្មុយនីស្តកម្ពុជាដឹកនាំបដិវត្តសង្គមនិយម និងការកសាងសង្គមនិយមតទៅទៀត ដោយផ្តាច់មុខដាច់ខាត និង គ្រប់ផ្នែក»។
ឌុច បានថ្លែងថា ចាប់តាំងពីថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ នោះមក មេដឹកនាំរបបកម្ពុជាប្រជាធិបតេយ្យ បានចាប់ អនុវត្តផែនការ ដែលបានធ្វើឲ្យមនុស្សស្លាប់ពិតប្រាកដនោះមែន។
ឌុច បានបន្ទោសទៅលើការដឹកនាំរបស់ ប៉ុល ពត អគ្គលេខាបក្សដឹកនាំរបបកម្ពុជាប្រជាធិបតេយ្យថា «ក្រោយ ១៧ មេសា ១៩៧៥ ប៉ុល ពត កើតចិត្តភ្លើតភ្លើនខ្លាំងណាស់ បានលើកមាគ៌ា ដែលប៉ះពាល់ដល់អាយុជីវិតមនុស្ស »។
មានប្រជាពលរដ្ឋខ្មែរ ដែលបានឆ្លងកាត់ក្នុងព្រឹត្តិការណ៍នេះជាច្រើននាក់ នៅតែដិតដាមដោយអារម្មណ៍តក់ស្លុត និងសោកសង្រេង នៅពេលនឹកឃើញដល់ព្រឹត្តិការណ៍ ១៧ មេសា កាលពី ៤០ឆ្នាំមុន ដោយពួកគាត់ម្នាក់ៗ ត្រូវ ធ្វើដំណើរចាកចេញពីលំនៅដ្ឋានទាំងបង្ខំមិនអាចយកអ្វីជាប់ខ្លួន ក្រៅតែពីសម្លៀកបំពាក់ និងរបស់របរបន្តិចបន្តួច ជាប់ខ្លួនតែប៉ុណ្ណោះ។ នៅតាមដងផ្លូវទៅកាន់តាមបណ្តាខេត្ត ដែលជាមុខព្រួញកំណត់ដោយខ្មែរក្រហមនោះ ក៏ មានប្រជាពលរដ្ឋជាច្រើនស្លាប់គួរលើគ្នាយ៉ាងអាណោចអាធម្មផងដែរ ព្រោះតាការហេវហត់នៃការធ្វើដំណើរទាំង បង្ខំក្រោមកំដៅថ្ងៃដ៏សែនក្តៅនារដូវប្រាំង និងគ្មានចំណីអាហារបរិភោគគ្រប់គ្រាន់។
១៧ មេសា ១៩៧៥ បាននាំឲ្យប្រទេសកម្ពុជាទាំងមូលធ្លាក់ចូលទៅក្នុងភពខ្មៅងងឹត ក្លាយជាវាលពិឃាតប្រជា ពលរដ្ឋខ្មែរស្លូតត្រង់រហូតដល់ទៅជិត ៣លាននាក់ ត្រឹមរយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃប៉ុណ្ណោះ។ របបអាវខ្មៅដែល ដឹកនាំពួកកុម្មុយនីស្តមួយក្តាប់តូចនេះ ទោះបីជាមានភស្តុតាងជាច្រើនបានបញ្ជាក់ជាសក្ខីកម្មយ៉ាងណាក្តី តែមេដឹក នាំខ្មែរក្រហម មិនបានទទួលស្គាល់ថា ខ្លួនប្រព្រឹត្តខុសនោះឡើយ ពួកគេនៅតែអះអាងការធ្វើរបស់ពួកគេ គឺដើម្បី ជាតិមាតុភូមិ និងប្រជាពលរដ្ឋកម្ពុជា។ ទោះបីពួកគេស្លាប់ទៅហើយ ក៏ពួកគេមិនបានសារភាពថា ការកាប់សម្លាប់ ពលរដ្ឋខ្មែរកើតចេញពីការដឹកនាំរបស់ពួកគេនោះដែរព្រោះពួកគេមិនចង់ទទួលរងនូវពាក្យបណ្តាសាពីជនរងគ្រោះ ក្រោមកណ្តាប់ដៃរបស់ពួកគេនោះឡើយ។
១៧ មេសា ជាកញ្ចក់ដ៏ភ្លឺច្បាស់មួយ បង្ហាញពីការស្រេកឃ្លានអំណាច របស់អ្នកនយោបាយ ភ្លេចគិតដល់សុខទុក្ខ របស់ពលរដ្ឋ និង ប្រយោជន៍ជាតិ
១៧ មេសា ១៩៧៥ ទោះបីជាថ្ងៃប្រវត្តិសាស្ត្រ ដ៏សែនវិប្បដិសារី និងឈឺចាប់មានរយៈកន្លងទៅ ៤០ឆ្នាំ ហើយ មានមតិខ្លះថា មិនចង់ឲ្យរំលឹកឡើងវិញយ៉ាងណាក៏ដោយ តែវាក៏បានក្លាយទៅជាកញ្ចក់មួយយ៉ាងភ្លឺថ្លា សម្រាប់ សង្គមខ្មែរនាពេលបច្ចុប្បន្ន ជាពិសេសក្រុមអ្នកនយោបាយរបស់ខ្មែរតែម្តង។ របបវាលពិឃាតមួយនេះ នឹងមិនអាច មកគ្របដណ្តប់លើកម្ពុជាឡើយប្រសិនបើពួកគេងាកមកចរចា ឬនិយាយគ្នាតែបន្តិចនោះ។ ដោយសារតែការអាង បង្អែកមហាអំណាចអាម៉េរិក របស់របបសាធារណរដ្ឋខ្មែរ ដឹកនាំដោយ លោក លន់ នល់ និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ និងការអាងបង្អែករបស់ចិន របស់មេដឹកនាំខ្មែរក្រហម បានធ្វើឲ្យភាគីជម្លោះទាំងពីរនៅតែបន្តគឃ្លើននឹង ឆាកប្រយុទ្ធលើសមរភូមិ ដោយយកសាច់ស្រស់ និង ឈាមស្រស់របស់ពលរដ្ឋខ្មែរទ្រាំបាត់ជើងរបស់ឈានទៅ សម្រេចមហិច្ឆតាដ៏ខ្មៅកខ្វក់ក្នុងការគ្រប់គ្រងអំណាច និងប្រទេសកម្ពុជាទាំងមូល ទោះបីខ្លួនដឹងច្បាស់ជាទង្វើដ៏ មហន្តរាយក្តី។
មេដឹកនាំបក្សកុម្មុយនីស្តគ្រប់រូប សុទ្ធតែបាននិយាយអះអាងថា ទង្វើរបស់ពួកគេ គឺដើម្បីរំដោះប្រទេសចេញពី អា ណានិគមរបស់អាម៉េរិក និងដើម្បីការពារប្រទេសពីការឈ្លានពានរបស់ប្រទេសវៀតណាមជាដើម។ តែអ្វីដែល ពួក គេអះអាងគ្រាន់តែជាការរកលេសសមរម្យ និងមនោគមន៍វិជ្ជាមួយលាក់បាំងនូវទុច្ចរិតភាពរបស់ខ្លួនតែប៉ុណ្ណោះ។
ក្រុមអ្នកប្រវត្តិវិទូ និងនិស្សិតបញ្ញវ័ន្តខ្មែរជាច្រើន ដែលបានអាន និងសិក្សាទៅលើប្រវត្តិសាស្រ្តរបស់ខ្មែរ បានលើក ឡើងថា ក្រុមអ្នកនយោបាយខ្មែរនាអំឡុងពេលនោះ ទាំងខាងខ្មែរក្រហម និងរបបសាធារណរដ្ឋរបស់លោក លន់ នល់ សុទ្ធតែស្រឡាញ់អំណាច និងអាងបង្អែកបរទេសរៀងៗខ្លួន យកប្រទេសកម្ពុជា ដ៏តូចមួយជាសរភូមិដណ្តើម អំណាចគ្នា។
ក្រុមប្រវត្តិសាស្ត្រទាំងនោះ បានលើកឡើងថា ភាពអាណោចអាធម្មនឹងមិនកើតមានសម្រាប់ប្រជាពលរដ្ឋខ្មែរ និង ប្រទេសកម្ពុជាឡើយ បើសិនជាអ្នកនយោបាយខ្មែរនាពេលនោះ ពិតជាមានសុឆន្ទៈស្រឡាញ់ និងស្នេហាជាតិ ចេះ ជជែក និងចរចាគ្នា ដោយសន្តិវិធីស្វែងរកឧត្តមប្រយោជន៍ជូនជាតិ ដោយមិនស្វែងរកប្រយោជន៍ និងអំណាចផ្ទាល់ ខ្លួន និង បក្ខពួកទេនោះ។
យោងតាមសៀវភៅប្រវត្តិសាស្ត្រ បានគូសបញ្ជាក់ថា មុនការវាយផ្តួលរំលំរបបសាធារណរដ្ឋមេដឹកនាំសាធារណ រដ្ឋកម្ពុជា ដែលអស់ជំនួយពីសម្ព័ន្ធមិត្តអាម៉េរិកនោះ បានព្យាយាមសូមចរចាជាមួយមេដឹកនាំបក្សកុម្មុយនីស្តខ្មែរ ជាច្រើនដង តែត្រូវបានបដិសេធទៅវិញ ព្រោះក្រុមបដិវត្តន៍ខ្មែរកុម្មុនីស្ត បានដឹងច្បាស់ថា របបសាធារណរដ្ឋអស់ ជំនួយពីអាម៉េរិកហើយ មិនមានអ្វីតទល់ជាមួយពួកគេនោះទេ។ នេះជាចរឹតចចេសរឹងរូសមួយរបស់មេដឹកនាំបក្ស កុម្មុយនីស្តខ្មែរ។ របប លន់ នល់ ក៏ដូចគ្នា នៅពេលខ្លួនមានអំណាចណែនក្នុងដៃ ក្រោមបង្អែករបស់អាម៉េរិក ក៏ បានបដិសេធការអន្តរាគមន៍ និងសម្របសម្រួលបញ្ចប់វិបត្តិក្នុងប្រទេស ពីសំណាក់សម្តេច នរោត្តម សីហនុ ដែលកំពុងគង់ប្រថាប់នារទេសព្រះកាយក្នុងប្រទេសចិនដូចគ្នា។
តឹកតាងបង្ហាញថា ក្រុមបក្សកុម្មុយនីស្តស្រឡាញ់អំណាចជាងស្រឡាញ់ជាតិសាសន៍ និងប្រជាពលរដ្ឋរបស់ខ្លួន ដែរនោះ គឺការជម្លៀសប្រជាពលរដ្ឋចេញពីរាជធានីភ្នំពេញទាំងបង្ខំ ទោះពួកគេដឹងថា ការជម្លៀសប្រជាជនទៅទី  ជនបទមិនមែនជាជម្រើសល្អក្តី ពួកគេបានសម្លាប់មេដឹកនាំបក្ខកុម្មុយនីស្តគ្នាឯង ដែលជំទាស់ផែនការនេះថែម ទៀតផង។ ការជម្លៀសប្រជាពលរដ្ឋចេញពីភ្នំពេញ របស់បក្សកុម្មុយនីស្ត គឺជាចេតនាចង់បោសសំអាតឲ្យអស់នូវ កាកសំណល់របបសាធារណរដ្ឋខ្មែររបស់លោក លន់ លន់ ព្រោះបក្សកុម្មុយនីស្តខ្លាចកាកសំណល់ទាំងនេះ វាយ ដណ្តើមយកអំណាចរបស់ខ្លួន។
កង់ប្រវត្តិសាស្រ្តរបស់ខ្មែរជាច្រើនសម័យកាលសុទ្ធតែបានបង្ហាញឲ្យឃើញពីចរិតស្រេកឃ្លៀនអំណាចខ្វះដំណោះ ស្រាយរវាងជាតិសាសន៍ខ្លួនឯង ធ្វើឲ្យទឹកដីកម្ពុជាបាត់បង់ជាបន្តបន្ទាប់ ប្រែក្លាយទៅជារួមតូច និង ត្រូវរងនូវភាព ខ្ទេចខ្ទាំជាច្រើនសម័យកាល។
ដូច្នេះកញ្ចក់ប្រវត្តិសាស្រ្តទាំងអស់នេះ វាគ្រប់គ្រាន់ឲ្យអ្នកនយោបាយខ្មែរសិក្សាស្វែងយល់ក្នុងការ រិះរកនូវយុទ្ធវិធី បញ្ចប់នូវវិបត្តិទាំងឡាយ។ អ្នកនយោបាយគួរលះបង់នូវចរិតមានៈរឹងរូស សម្រេចមហិច្ឆតានយោបាយធ្វើនូវរឿង នាំឲ្យជាតិសាសន៍ខ្មែរតែមួយបន្តបែកបាក់ បន្តកាប់ចាក់ ឈ្លោះប្រកែកខ្វែងគំនិត ឈានដល់ការបាត់បង់ និង វិនាសអន្តរាយតទៅទៀតនោះឡើយ។
សូមឲ្យព្រឹត្តិការណ៍ ១៧ មេសា កាលពី ៤០ឆ្នាំមុន ក្លាយជាកញ្ចស់ឆ្លុះ និង ជាការដាស់ស្មារតីរបស់អ្នកនយោបាយ ខ្មែរ ដើម្បីដឹកនាំប្រទេសកុំឲ្យធ្លាក់ក្នុងអន្លង់ដ៏អពមង្គលបន្តទៅទៀត។ សូមឲ្យ ១៧ មេសា ចាប់ពីសតវត្សរ៍ទី២១ នេះតទៅរាស្ត្រខ្មែរស្គាល់តែសេចក្តីសុខសន្តិភាព ភាពសប្បាយរីករាយ ក្រោមដឹកនាំប្រកបដោយការស្រុះស្រួល និងការគិតគូរប្រកបដោយចក្ខុវិស័យ នៃសុខសន្តិភាព និង សុខដុមនីយកម្ម របស់អ្នកនយោបាយខ្មែរនាពេលបច្ចុ ប្បន្ន៕
DAP NEWS  01 [2015] SR-205
DAP NEWS  01 [2015] SR-206
DAP NEWS  01 [2015] SR-207
DAP NEWS  01 [2015] SR-208
DAP NEWS  01 [2015] SR-209
DAP NEWS  01 [2015] SR-210
DAP NEWS  01 [2015] SR-211
DAP NEWS  01 [2015] SR-212
DAP NEWS  01 [2015] SR-213
DAP NEWS  01 [2015] SR-214
DAP NEWS  01 [2015] SR-215
DAP NEWS  01 [2015] SR-216
DAP NEWS  01 [2015] SR-217
DAP NEWS  01 [2015] SR-218
DAP NEWS  01 [2015] SR-219
DAP NEWS  01 [2015] SR-220
DAP NEWS  01 [2015] SR-221


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP NEWS  01 [2015] Roses041  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Roses041
View user profile http://www.lovekhmer.com

30DAP NEWS  01 [2015] Empty Re: DAP NEWS 01 [2015] on 17th April 2015, 9:26 am

sreymomrith

sreymomrith
Administrator
Administrator

ឧកញ៉ា ថោង សារ៉ាត់ ស្ថិតក្រោមការ សាកសួរ ពីចៅក្រម លី សុខលេង

Friday, 17 April 2015 


ភ្នំពេញ ៖ ឧកញ៉ា ថោង សារ៉ាត់ នៅវេលាម៉ោងប្រមាណ ២រសៀល ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៥ បានបញ្ជូនទៅដល់ សាលាដំបូងរាជធានីភ្នំពេញ ហើយដើម្បីបន្តសួរនាំ ពីសំណាក់ចៅក្រមស៊ើបសួរ លោក លី សុខលេង ក្រោយពេលដែល បញ្ចប់ការសួរនាំ អស់រយះពេលប៉ុន្មានម៉ោង នៅស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ។
សេចក្តីរាយការណ៍ ពីមន្ត្រី សាលាដំបូង រាជធានីភ្នំពេញ បានឲ្យដឹងថា នៅម៉ោងនេះ (២៖១០នាទី) លោកចៅក្រម លី សុខលេង កំពុងធ្វើការសួរនាំឧកញ៉ា ថោង សារ៉ាត់ ក្រោយពេលដែលបញ្ជូនទៅដល់ នារសៀល ថ្ងៃដដែលនេះ។
ជុំវិញការសួរចំឡើយ ទៅលើ ឧកញ៉ា ថោង សារ៉ាត់ កាលពីព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៥ នៅពេលដែលមជ្ឈមណ្ឌលព័ត៌មាន ធ្វើការសួរនាំ នោះ ត្រូវបានលោកទេសរដ្ឋមន្រ្តី ឱម យ៊ិនទៀង ប្រាប់យ៉ាង ខ្លីថា «ច្បាប់មិនអនុញ្ញាតទេ»៕
DAP NEWS  01 [2015] Pheak-000334
DAP NEWS  01 [2015] Pheak-000335


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP NEWS  01 [2015] Roses041  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Amour  DAP NEWS  01 [2015] Roses041
View user profile http://www.lovekhmer.com

Back to top  Message [Page 1 of 10]

Go to page : 1, 2, 3, 4, 5, 6, 7, 8, 9, 10  Next

Permissions in this forum:
You cannot reply to topics in this forum