DAP World News [2015] 44939

You are not connected. Please login or register

 » ♥ ~ General ~ ♥ » Khmer News » DAP World News [2015]

DAP World News [2015]

Go down  Message [Page 1 of 1]

1DAP World News [2015] Empty DAP World News [2015] on 13th January 2015, 12:07 am

sreymomrith

sreymomrith
Administrator
Administrator

រដ្ឋមន្ត្រី ការបរទេស អាម៉េរិក ជួបគ្រោះថ្នាក់ ចរាចរណ៍ នៅឥណ្ឌា តែមិនមាន របួសទេ

Monday, 12 January 2015 


ញូដេលី៖ លោករដ្ឋមន្ត្រី ការបរទេសអាម៉េរិក ចន ឃើរី មិនបានទទួលរងរបួសអ្វីនោះឡើយ នៅក្នុង គ្រោះថ្នាក់ចរាចរណ៍ កាលពីរសៀលថ្ងៃចន្ទ ទី១២ ខែមករា ដែលបានកើតឡើងនៅ តាមដងផ្លូវមួយកន្លែងស្ថិតនៅរដ្ឋ ហ្គូហ្សារ៉ាត ភាគខាងលិចប្រទេសឥណ្ឌា ជាពេលដែល លោកធ្វើដំណើរគ្រោងឡើងយន្តហោះ ទៅបន្តទស្សនកិច្ច នៅប្រទេសប៉ាគីស្ថាននោះ។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយបន្តទៀតថា គ្រោះថ្នាក់ចរាចរណ៍ បានបង្កឡើង ដោយម៉ូតូ ដង្ហែក្បួន រថយន្តរបស់លោក ឃើរី ទៅអាកាសយានដ្ឋាន ដួលពេលកំពុង ប្រតិបត្តិការ ប៉ុន្តែលោក ឃើរី មិនបានចេញ ពីរថយន្តរបស់លោកនោះឡើយ ព្រោះវាគ្រាន់តែ ជារឿងតូចតាចប៉ុណ្ណោះ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចនៅរដ្ឋនោះ។
បើតាមសម្តីពីមន្ត្រីប៉ូលិស បានឲ្យដឹងថា រថយន្តរបស់លោក ឃើរី ជិះ ត្រូវរថយន្តផ្សេងទៀត ដែលអមដំណើរជាមួយ បុកពីក្រោយ បណ្តាលឲ្យខូចខាតតិចតួច បន្តែលោក ឃើរី នៅតែ ស្ថិតក្នុងរថយន្តនោះដដែល ដោយមិនបាន ចុះមកពិនិត្យអ្វីនោះឡើយ រួចលោកក៏បន្តដំណើរ លើរថយន្តដដែល ដើម្បីឡើងយន្តហោះបន្តទៅកាន់ ប្រទេសប៉ាគីស្ថាន ដោយសុវត្ថិភាព៕
DAP World News [2015] CH-00474


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP World News [2015] Roses041  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Roses041
View user profile http://www.lovekhmer.com

2DAP World News [2015] Empty Re: DAP World News [2015] on 13th January 2015, 12:09 am

sreymomrith

sreymomrith
Administrator
Administrator

អាកាសចរណ៍ អន្តរជាតិចំនួន ៦ នឹងបើកដំណើរការ ព្រមគ្នានៅ នេប៉ាល់

Tuesday, 13 January 2015 


កាត្មាន់ឌូ៖ អាកាសចរណ៍ អន្តរជាតិចំនួន ៦ កាលពីពេលថ្មីៗនេះ បានប្រកាសពី ផែនការ របស់ពួកគេ ក្នុងការ ចាប់ផ្តើមធ្វើប្រតិបត្តិការ ក្នុងប្រទេសនេប៉ាល់។ នេះបើតាមការលើកឡើង ពីអ្នកនាំពាក្យក្រសួងវប្បធម៌ និង អាកាសចរណ៍ ស៊ីវិល លោក ម៉ូហាន គ្រីស្នា សាពកូតា នៅថ្ងៃចន្ទ ទី១២ ខែមករា ឆ្នាំ ២០១៥។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយបន្តទៀតថា អាកាចរណ៍អន្តរជាតិថ្មីទាំង ៦ ដែល គ្រោងដាក់ ដំណើរការនោះរួមមាន អាកាសចរណ៍បី ដែលត្រូវបានអាជ្ញាធរអាកាសចរណ៍ ស៊ីវិល ទទួលស្គាល់ប្រតិបត្តិការរួចរាល់ គឺ Regent Airways (បង់ក្លាដែស), Malindo Air (ម៉ាឡេស៊ី), និង Mihin Lanka (ស្រីលង្កា)។
ដោយឡែក អាកាសចរណ៍ Himalayan Airlines របស់នេប៉ាល់, Go Air របស់ឥណ្ឌា និង Sichuan Air របស់ចិន ក៏បានត្រៀមខ្លួនរួចរាល់ហើយដែរ ដើម្បីចេញប្រតិបត្តិការរបស់ខ្លួន។ ពួកគេនឹងធ្វើការហោះហើរ ជារៀងរាល់ថ្ងៃ ទៅកាន់ប្រទេសនេប៉ាល់ ដើម្បីគោលបំណងរៀង ខ្លួន ដូចជាទេសចរណ៍ និង វិនិយោគផងដែរ។
បន្ថែមពីនេះ វាក៏នឹងជួយអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិ របស់ប្រទេសអាស៊ីខាងត្បូង មួយនេះ ឲ្យកាន់តែប្រសើរជាងមុនផងដែរ ព្រោះកន្លងមកមានការរិះគន់ថា ស្ថានភាពទូទៅ មិនល្អប្រសើរសម្រាប់ស្វាគមន៍ ភ្ញៀវបរទេសនោះឡើយ៕
DAP World News [2015] CH-00476


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP World News [2015] Roses041  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Roses041
View user profile http://www.lovekhmer.com

3DAP World News [2015] Empty Re: DAP World News [2015] on 13th January 2015, 12:10 am

sreymomrith

sreymomrith
Administrator
Administrator

មីយ៉ាន់ម៉ា នឹងបើកដំណើរការ ទីផ្សារមូលប័ត្រ នៅខែតុលា

Monday, 12 January 2015 


រ៉ង់ហ្គូន៖ ប្រទេសមីយ៉ាន់ម៉ា បាន នឹងកំពុង រៀបចំដំណើរការ ទៅរកការបង្កើតទីផ្សារមូលប័ត្រ ដំបូង បំផុតមិនធ្លាប់មាន ចំពោះប្រទេសសេដ្ឋកិច្ច អាស៊ីអាគ្នេយ៍មួយនេះ ដែលវាគ្រោងនឹងមាន មូលដ្ឋាននៅទីក្រុងរ៉ង់ហ្គូន នៅខែតុលា ឆ្នាំ ២០១៥ ខាងមុខនេះ ដើម្បីបង្កើននូវការអភិវឌ្ឍ ផ្នែកហិរញ្ញវត្ថុ និង លំហូរនៃវិនិយោគិនបរទេស។
ទីភ្នាក់ងារព័ត៌មានព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទ ទី១២ ខែមករា នេះទៀតថា ក្រោមកិច្ចព្រៀម ដែលបាន ចុះហត្ថលេខានៅរដ្ឋធានីណៃពិដោ ទីផ្សារមូលប័ត្រទីក្រុង រ៉ងហ្គូន នឹងបង្កើតឡើងក្នុងភាពជាដៃគូជាមួយនឹងធនាគារ សេដ្ឋកិច្ចមីយ៉ាន់ម៉ា (MEB) ៥១ភាគរយ, វិទ្យាស្ថានស្រាវជ្រាវជប៉ុន ដៃវ៉ា ៣០,២៥ភាគរយ, និង ក្រុមហ៊ុនមូលប័ត្រ ជប៉ុន ១៨,៧៥ ភាគរយ។
ដោយឡែកក្រុមហ៊ុនឯកជនតូចៗ មួយចំនួន និង ប្រតិបត្តិករសេដ្ឋកិច្ចសំខាន់ៗក្នុងប្រទេស នេះក៏បានចុះបញ្ជី ចូលរួម ផងដែរ ទៅក្នុងទីផ្សារមូលប័ត្រ ជាមួយនឹងការអំពាវនាវ ឲ្យមាន ការត្រួតពិនិត្យគុណភាព និង ប្រសិទ្ធភាព ឲ្យល្អ ប្រសើរ។ សម្រាប់ថ្ងៃកំណត់ទី២៧ ខែកុម្ភៈ ខាងមុខនេះ មីយ៉ាន់ម៉ា បានប្រកាសទទួលការដាក់ពាក្យឲ្យទាក់ទង រកអ្នកផ្តល់សេវាកម្ម ទាំងឡាយ មកពិភាក្សាគ្នាស្តីពីការបង្កើត គណកម្មការ សន្តិសុខមូលប័ត្ររួមគ្នា៕
DAP World News [2015] CH-00475


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP World News [2015] Roses041  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Roses041
View user profile http://www.lovekhmer.com

4DAP World News [2015] Empty Re: DAP World News [2015] on 13th January 2015, 12:12 am

sreymomrith

sreymomrith
Administrator
Administrator

កម្ពុជា- អាម៉េរិក ធ្វើសមយុទ្ធ រួមគ្នា ជាង១០ថ្ងៃ

Monday, 12 January 2015 


DAP World News [2015] CH-00460


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP World News [2015] Roses041  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Roses041
View user profile http://www.lovekhmer.com

5DAP World News [2015] Empty Re: DAP World News [2015] on 13th January 2015, 12:25 am

sreymomrith

sreymomrith
Administrator
Administrator
ប្រអប់ខ្មៅ នៃយន្តហោះ AirAsia QZ8501 ត្រូវក្រុមអ្នកមុជទឹក រកឃើញ និង ស្រង់ឡើងមកហើយ!


ឥណ្ឌូនេស៊ី ៖ តាមប្រភព សារព័ត៌មាន បានឲ្យដឹងថា ក្រុមអ្នកមុជទឹក កងទ័ពជើងទឹក ប្រចាំប្រទេសឥណ្ឌូនេស៊ី បានរកឃើញ ប្រអប់ខ្មៅ នៃ យន្តហោះ AirAsia QZ8501 ដែលបានធ្លាក់ ទៅក្នុងសមុទ្រ កាលពីថ្ងៃ ២៨ ធ្នូហើយ។

លោកប្រធានផ្នែក នៃភ្នាក់ជាតិ ស្វែងរក និងជួយសង្រ្គោះ ប្រចាំប្រទេសឥណ្ឌូនេស៊ី បាននិយាយ នៅក្នុងសន្និសិទ្ធិកាសែត កាលពីថ្ងៃចន្ទថា ៖ "ក្រុមអ្នកមុជទឹក នៃ កងទ័ពជើងទឹក ឥណ្ឌូនេស៊ី បានរកឃើញ ប្រអប់ខ្មៅទីមួយ (ឧបករណ៍ផ្ទុកទិន្នន័យ) ហើយ ដែលវាស្ថិតនៅលើ កំទេចកំទីនៃ ស្លាបយន្តហោះ  និង បានស្រង់វាមកលើគោក ពីជម្រៅ ៣២ ម៉ែត្រ ដើម្បធ្វើការវិភាគ ផងដែរ ប៉ុន្តែ ប្រអប់ខ្មៅទីពីរ (ឧបករណ៍ ថតសំលេង) គឺត្រូវបានក្រុមអ្នកមុជទឹក រកឃើញទីតាំងរបស់វាហើយ ប៉ុន្តែ ពួកគេមិនទាន់អាចស្រង់ វាចេញពីបាតសមុទ្រនៅឡើយទេ ដោយសារតែ វាជាប់នៅក្នុងកំទេចកំទីយន្តហោះ ជ្រៅពេក"។

ជាមួយគ្នានេះដែរ ដើម្បីស្វែងរកទីតាំងប្រអប់ខ្មៅ ក្រុមអ្នកមុជទឹក ត្រូវចំនាយពេល អស់រយៈពេលពីរសប្តាហ៍ និង ជួបបញ្ហាជាច្រើន ដោយសារតែអាកាសធាតុមិនល្អ។ មន្រ្តីជំនាញបានឲ្យដឹងថា ពួកគាត់អាចរកឃើញ សញ្ញាប្រអប់ខ្មៅឃើញ គឺតាមរយៈ សញ្ញាដ៏ខ្លាំង ដែលចាប់បានដោយ កប៉ាល់រុករកចំនួនបី។ សញ្ញាទាំងនោះ ចេញមកពី បាតសមុទ្រដែលមានជម្រៅតិចជាង មួយ គ.ម ពោលគឺជាកន្លែងដែល កន្ទុយយន្តហោះ AirAsia QZ8501  ត្រូវបានរកឃើញ។

ចំនែកឯភ្នាក់ងារ ឧតុនិយមឥណ្ឌូនេស៊ី បាននិយាយថា អាកាសធាតុ ដែលមានព្យុះនោះ គឺអាចជាមូលហេតុចំបង ដែលធ្វើឲ្យ យន្តហោះ AirAsia QZ8501  ធ្លាក់ពាក់កណ្តាលផ្លូវ ក្នុងជើងហោះហើរ ពី ទីក្រុង សូរ៉ាបាយ៉ា នៃ ប្រទេសឥណ្ឌូនេស៊ី ទៅ កាន់សិង្ហបូរី កាលពីថ្ងៃ ២៨ ធ្នូ។

យ៉ាងណាមិញ បន្ទាប់ពីបានស្រង់ ប្រអប់ខ្មៅទីមួយ ចេញពីបាតសមុទ្រហើយ អ្នកជំនាញបានឲ្យដឹងថា វានឹងត្រូវគេយក ទៅរដ្ឋធានី ចាកាតា ដើម្បីធ្វើការវិភាគ មូលហេតុនៃ ការធ្លាក់យន្តហោះ ដែលដំនើរការក្នុងការ ដោនឡូតទិន្នន័យ ចេញពីប្រអប់ខ្មៅ គឺត្រូវចំនាយអស់ ពីរសប្តាហ៍ឯណោះ ប៉ុន្តែ ប្រសិនបើប្រអប់ខ្មៅនេះ មិនមានការខូចខាតខ្លាំង គឺ អាចទាញយកព័ត៌មាន និង ទិន្នន័យ ត្រឹមតែក្នុងពេល ២ ថ្ងៃប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរ ក្នុងប្រត្តិបត្តិការស្វែងរក ប្រអប់ខ្មៅ និង សាកសពជនរងគ្រោះ គឺមានការសហការពី នាវាមុជទឹករបស់ អាមេរិក ,ចិន និង នាវាមុជទឹកអន្តរជាតិ ជាច្រើនទៀត ដែលគិតមកត្រឹមថ្ងៃនេះ គឹសាកសព ចំនួន ៤៨ នាក់ហើយ ដែលត្រូវបានរកឃើញ ហើយ ប្រត្តិបត្តការស្វែងរក សាកសព ជនរងគ្រោះ ដែលស្ថិតនៅក្នុងបាតសមុទ្រ គឺនៅតែធ្វើយ៉ាងស្រស្រាំ បើយោងតាមសំដីរបស់លោក Soelistyo៕


ខាងក្រោមគឺជារូបភាព ក្រុមអ្នកស្វែងរក ស្រង់កន្ទុយយន្តហោះ ចេញពីសមុទ្រជ្វា ៖






DAP World News [2015] 12160249486e0a6c3c6fa3b165975




DAP World News [2015] 12160249cff8a43fe840f1e168980






DAP World News [2015] 1216024913771dc0bfbc18b164167




DAP World News [2015] 12160249dfb3b445161f0f4166029




DAP World News [2015] 121602498a3ac6ebdb9af6c166246


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP World News [2015] Roses041  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Roses041
View user profile http://www.lovekhmer.com

6DAP World News [2015] Empty Re: DAP World News [2015] on 15th January 2015, 8:55 pm

sreymomrith

sreymomrith
Administrator
Administrator

លិចទូក នៅកុងហ្គោ អ្នកដំណើរ ១០០នាក់ កំពុងបាត់ខ្លួន

Thursday, 15 January 2015 


យ៉ាអូនឌី៖ អាជ្ញាធរប៉ូលីសក្នុងតំបន់ បាននិយាយនៅ ថ្ងៃព្រហស្បតិ៍ ទី១៥ថា ទូកដឹកអ្នកដំណើរ មួយគ្រឿង ដែលធ្វើដំណើរ ពីសាធារណរដ្ឋ កុងហ្គោ បានលិចនៅក្នុងខេត្ត គួងហ្គោ ស្ថិតនៅភាគខាងត្បូងនៃប្រទេសនេះ បណ្តាលឲ្យអ្នកដំណើរ ប្រមាណ ១០០នាក់បាត់ខ្លួន។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែមករា ឆ្នាំ២០១៥ថា ទូកមួយគ្រឿងនោះ បានលិចកាលពីថ្ងៃពុធ បន្ទាប់ពីមានអគ្គីភ័យឆាបឆេះ ភ្លាមៗនោះអ្នកដំណើរប្រហែល ១០០នាក់នោះ ក៏បាននាំគ្នាលោតចុះ ទៅក្នុងទឹក រហូតមកដល់ពេលនេះ គេមិនទាន់ទទួលបានព័ត៌មាន អំពីចំនួនអ្នកស្លាប់ ឬរបួសនៅឡើយនោះទេ៕
DAP World News [2015] CH-00672


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP World News [2015] Roses041  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Roses041
View user profile http://www.lovekhmer.com

7DAP World News [2015] Empty Re: DAP World News [2015] on 15th January 2015, 8:56 pm

sreymomrith

sreymomrith
Administrator
Administrator

ឥណ្ឌូនេស៊ី នឹងកាត់ទោស ប្រហារជីវិត អ្នកជួញដូរ គ្រឿងញៀន ០៦នាក់

Thursday, 15 January 2015 


ហ្សាការតា៖ អគ្គព្រះរាជអាជ្ញាឥណ្ឌូនេស៊ី គឺលោក មូហាម៉េដ ប្រាសេតទីអូ បាននិយាយ នៅថ្ងៃព្រហស្បតិ៍ថា ឈ្មួញជួញដូរ គ្រឿងញៀនចំនួន ០៦នាក់ នឹងត្រូវកាត់ទោស ប្រហារជីវិត នៅថ្ងៃអាទិត្យ សប្តាហ៍នេះ។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែមករា ឆ្នាំ២០១៥ បានឲ្យដឹងថា ការប្រហារជីវិតនឹងត្រូវធ្វើឡើង តំណាលគ្នា នៅថ្ងៃទី១៨ ខែមករា ខណៈឈ្មួញ០៥នាក់ ក្នុងចំណោម ០៦នាក់នោះ កំពុងឃុំខ្លួននៅពន្ធនាគារ នូសាក់កាំបាងហ្គាន់ និងម្នាក់ទៀតឃុំខ្លួន នៅពន្ធនាគារ បូយ៉ូឡាលី។
អគ្គព្រះរាជអាជ្ញារូបនោះបន្តថា ឈ្មួញគ្រឿងញៀនទំាង០៦នាក់នោះ គឺមានម្នាក់ជាជនជាតិឥណ្ឌូនេស៊ី និង០៥នាក់ទៀតជាជនបរទេស។
លោក ប្រាសេតទីអូ បន្ថែមថា ឈ្មួញគ្រឿងញៀនសរុបចំនួន ៦៤នាក់ហើយ ដែលត្រូវបានគេដាក់ចូលក្នុងបញ្ជីនៃទោសប្រហារជីវិត ដោយអាជ្ញាធរឥណ្ឌូនេស៊ី ក្នុងយុទ្ធនាការណ៍ប្រឆំាងនឹងសង្គ្រាមថ្នាំញៀន ក្នុងប្រទេសនេះ។
លោកថា ការចែកចាយ និងជួញដូរថ្នាំញៀនខុសច្បាប់ នៅក្នុងប្រទេស ឥណ្ឌូនេស៊ី ត្រូវបានគេប៉ាន់ប្រមាណថា មានប្រមាណ ៤៥ភាគរយនៃពិភពលោកទំាងមូល៕
DAP World News [2015] CH-00671


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP World News [2015] Roses041  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Roses041
View user profile http://www.lovekhmer.com

8DAP World News [2015] Empty Re: DAP World News [2015] on 15th January 2015, 9:16 pm

sreymomrith

sreymomrith
Administrator
Administrator

អត្រា អ្នកកើតអេដស៍ នៅចិន កើនឡើង ១៤,៨ ភាគរយ នៅឆ្នាំ ២០១៤

Thursday, 15 January 2015 


ប៉េកាំង៖ អាជ្ញាធរសុខាភិបាល របស់បក្សកុម្មុយនិស្តចិន នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែមករា ឆ្នាំ ២០១៥ នេះបានប្រកាសថា មនុស្សផ្ទុក និងកើតជំងឺអេដស៍ នៅក្នុងប្រទេសចិន បានកើនឡើង ១០៤.០០០នាក់ បន្ថែមទៀត កាលពីឆ្នាំ២០១៤ ដែលអត្រាកើនឡើងនេះ ស្មើនឹង ១៤,៨ ភាគរយបើប្រៀបធៀប ទៅនឹងឆ្នាំ ២០១៣។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយបន្តទៀតថា លោក វ៉ាង កៅជាង អនុប្រធាននៃ គណកម្មាធិការ សុខភាព និង គ្រួសារជាតិចិននិយាយថា ទោះបីជាមានការកើនឡើងបែបក្តី តែអត្រាឆ្លង និង កើតជំងឺអេដស៍ នៅមានចំនួនទាបនៅឡើយ។ ក្នុងចំណោមជនរងគ្រោះខាងលើនេះ មាន៨៥.០០០នាក់ហើយ ដែលបានទទួល ការថែទាំ តាមផ្នែកវេជ្ជសាស្ត្រ កើន ឡើង ២១,២ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៣។
ទោះបីជាបែបនេះក្តី តំបន់មួយចំនួននៅតែមានកម្រិតភាពឆ្លងខ្លាំងដដែល ដែលនេះជាការ ព្រួយបារម្ភ ចំពោះរដ្ឋាភិបាល។ ដោយឡែក អត្រានៃការឆ្លងទាំងអស់ គឺក្មេងៗជាយុវវ័យ មាន ចំនួនច្រើនជាងគេបង្អស់ ដែលបានឆ្លងអេដស៍ នៅប្រទេសចិន ហើយដោយឡែក ការឆ្លងពី ម្តាយទៅកូននៅពេលសម្រាល ក៏ជាប្រការដែលត្រូវការពារឲ្យបានខ្លាំងក្លាផងដែរ៕
DAP World News [2015] CH-00666


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP World News [2015] Roses041  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Roses041
View user profile http://www.lovekhmer.com

9DAP World News [2015] Empty Re: DAP World News [2015] on 19th January 2015, 9:24 am

sreymomrith

sreymomrith
Administrator
Administrator

លោក ពូទីន អំពាវនាវ ឲ្យភាគីចូលរួម ដោះស្រាយវិបត្ដិ អ៊ុយក្រែន ដោយសន្ដិវិធី

Monday, 19 January 2015 


មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្យាយាមអំពាវនាវ ឲ្យគ្រប់ភាគីពាក់ព័ន្ធ ក្នុងវិបត្ដិអ៊ុយក្រែន ខិតខំ ប្រឹងប្រែងក្នុងការដោះស្រាយ នូវវិបត្ដិទាំងអស់នោះ ដោយសន្ដិវិធី ។
តាមសារព័ត៌មាន ចិនស៊ិនហួ ចេញផ្សាយ នៅថ្ងៃចន្ទ ទី១៩ ខែមករា ឆ្នាំ២០១៥ ឲ្យដឹងថា «លោក ពូទីន បានស្នើ ឲ្យភាគីទាំងពីរ ចាត់វិធានការជាបន្ទាន់ ដើម្បីបញ្ឈប់ការបាញ់ប្រហារគ្នា ដោយប្រើប្រាស់អាវុធធន់ធ្ងន់»។ នេះយោង តាមការដកស្រង់របស់លោក ពូទីន ពីទូរទស្សន៍ របស់រុស្ស៊ី ដែលផ្ញើទៅឲ្យសមភាគីរបស់អ៊ុយក្រែន គឺលោក Petro Poroshenko ។
លោកបន្ថែមថា ការអភិវឌ្ឍន៍ចុងក្រោយ នៅភាគអាគ្នេយ៍ នៃប្រទេសអ៊ុយក្រែននេះ ចាប់ផ្ដើមមានការបាញ់ផ្លោង ទៅ លើទីតាំងក្នុងតំបន់ Donetsk និង Lugansk បណ្ដាលឲ្យមានការព្រួយបារម្ភយ៉ាងធ្ងន់ធ្ងរ ព្រមទាំងធ្វើឲ្យប៉ះពាល់ ដល់ ដំណើរការ នៃកិច្ចព្រមព្រៀងសន្ដិភាព ដោយផ្អែកលើកិច្ចព្រមព្រៀង កាលពីខែកញ្ញា នៅទីក្រុង Minsk កាលពីឆ្នាំ មុន ។
លោក ពូទីន បានសន្យាផងដែរថា ប្រទេសរុស្ស៊ី បានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីធ្វើការ ជាមួយអង្គការសន្ដិ សុខ និងសហប្រតិបត្ដិការនៅទ្វីបអឺរ៉ុប ក្នុងការត្រួតពិនិត្យ នូវការអនុវត្ដកិច្ចព្រមព្រៀង ពីបទឈប់បាញ់ និងការ ទម្លាក់អាវុធដោយភាគីជម្លោះក្នុងអ៊ុយក្រែន ។
សូមបញ្ជក់ថា ទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យវិមានក្រឹមទ្បាំង លោក Dmirty Peskov បានបង្ហាញថា ឲ្យដឹង កាលពីថ្ងៃអាទិត្យថា សំណើឲ្យមានការដកអាវុធ របស់លោក ពូទីន ត្រូវបានភាគីម្ខាងអ៊ុយក្រែន បដិសេធចោលទាំង ស្រុងផងដែរ ៕
DAP World News [2015] T-0279


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP World News [2015] Roses041  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Roses041
View user profile http://www.lovekhmer.com

10DAP World News [2015] Empty Re: DAP World News [2015] on 27th January 2015, 10:57 am

sreymomrith

sreymomrith
Administrator
Administrator

ប្រាក់ចំណេញរបស់ Microsoft ធ្លាក់ចុះប្រមាណជាង ១០ភាគរយ

Tuesday, 27 January 2015 


ប៊ីប៊ីស៊ី៖ ទូរទស្សន៍ប៊ីប៊ីស៊ី បានផ្សព្វផ្សាយកាលពី រាត្រីថ្ងៃទី២៦ ខែមករា ឆ្នំា២០១៥ថា ប្រាក់ចំណេញដែលក្រុមហ៊ុន Microsoft ទទួលបាននៅក្នុងត្រីមាស ចុងក្រោយឆ្នាំ២០១៤ បានធ្លាក់ចុះជាង ១០ភាគរយ ។
ក្រុមហ៊ុនMicrosoft បានចេញរបាយការណ៍មួយថា ក្រុមហ៊ុនទទួលបានទឹកប្រាក់ ៥,៨៦ពាន់លានដុល្លារ ដែលជាប្រាក់ចំណូលសុទ្ធ ហើយទំហំទឹកប្រាក់នេះ ធៀបនឹងអំឡុងពេលដូចគ្នា កាលពីឆ្នាំ ២០១៣នោះវាមានការថយ ចុះប្រមាណជាង ១០ភាគរយ ។
លទ្ធផលដែលបង្ហាញឡើងយ៉ាងដូច្នេះ ត្រូវបានក្រុមហ៊ុនរាប់បញ្ចូល ទាំងទឹកប្រាក់ប្រាក់ ២៤៣លានដុល្លារ ដែលត្រូវបានយកទៅ ប្រើប្រាស់ ក្នុងការរៀបចំក្រុមហ៊ុន ដើម្បីទិញយកស្មាតហ្វូនពី Nokia ដោយស្ថិតក្នុង អំឡុងខែកញ្ញា ឆ្នាំ២០១៣ ។
ក្រុមអ្នកវិភាគបានរំពឹងថា ទឹកប្រាក់២៦,៥ពាន់លានដុល្លារ គឺបានមកពីការលក់ ផលិតផលរបស់Microsoft សម្រាប់ត្រីមាសចុងក្រោយនោះ វាលើសពីការ ព្យាករណ៍ទៅទៀត ។
គេបានដឹងថា Microsoft ទទួលបានទឹកប្រាក់ យ៉ាងច្រើន តាមរយៈការលក់ហ្គេម Xbox របស់ខ្លួននា រដូវសម្រាកពីការងារនោះ ។ នៅក្នុងត្រីមាស ចុងក្រោយឆ្នាំ ២០១៤ ក្រុមហ៊ុនទទួលបានទឹកប្រាក់ពីការលក់ហ្គេម បានចំនួន៦,៦លានដុល្លារ ។ Microsoft នៅតែមានក្តីសង្ឃឹមថា ការចេញលក់នូវ Window ជំនាន់ថ្មីរបស់ខ្លួន នឹងធ្វើឲ្យទទួលបានចំណូលខ្ពស់ជាក់ជាមិនខានឡើយ ។
គេបានដឹងថា Window ជំនាន់ថ្មី គី Window 10 មានដំណើរការល្អប្រសើរ ណាស់ជាមួយម៉ាស៊ីន ក្នុងនោះមានស្មាតហ្វូន ទំាងកុំព្យូទ័រធុន តូចនិងធំគ្រប់ប្រភេទ ៕
DAP World News [2015] Hour-0631


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP World News [2015] Roses041  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Roses041
View user profile http://www.lovekhmer.com

11DAP World News [2015] Empty Re: DAP World News [2015] on 27th January 2015, 10:58 am

sreymomrith

sreymomrith
Administrator
Administrator

អាម៉េរិក ជំរុញឲ្យថៃ "បូកបន្ថែមនូវ របបនយោបាយ ឲ្យបានច្រើនឡើង"

Tuesday, 27 January 2015 


បាងកក៖ បេសកជនជាន់ខ្ពស់ សហរដ្ឋអាម៉េរិក ភាគច្រើន ដែលប្រចាំ នៅតំបន់អាស៊ី ប៉ែកខាងកើត អំពាវនាវឲ្យ ប្រទេសថៃឡង់ដ៏ "ដាក់បញ្ចូលនូវ របបនយោបាយ ឲ្យបានច្រើនឡើង" ខណៈដែលមានដំណើរទស្សនកិច្ច ជាច្រើនពីមន្ត្រីជាន់ខ្ពស់ របស់សហរដ្ឋអាម៉េរិក ចាប់តាំងពីការធ្វើរដ្ឋប្រហារ កាលពីឆ្នាំមុននោះ ។
ទូរទស្សន៍ប៊ីប៊ីស៊ី ផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៥ថា លោក Daniel Russel បេសកជនពិសេសរបស់សហរដ្ឋអាម៉េរិក ទទួលបន្ទុកកិច្ចការងារ នៅអាស៊ីខាងកើត បានថ្លែងយ៉ាងដូច្នោះ បន្ទាប់ពីពិភាក្សាជាមួយ មន្តី្ររដ្ឋាភិបាលថៃ និងនាយករដ្ឋមន្ត្រី ដែលបានបណ្តេញ ចេញពីតំណែង យីងឡាក់ ស៊ីណាវ៉ាត់ ផងដែរជុំវិញការបូកបន្ថែមនូវ របបនយោបាយ នៅក្នុងប្រទេសថៃឡង់ដ៏ ។
លោកបានថ្លែងកាលពីសប្តាហ៍មុន ដែលមានការបោះឆ្នោតតែងតាំង ដោយក្រុមអ្នកច្បាប់ជាច្រើន ដើម្បីតវ៉ាឲ្យលោកស្រី យីងឡាក់ អាចមានវត្តមាននៅលើ ឆាកនយោបាយ។
គេបានដឹងថា បន្ទាប់ពីមានការធ្វើរដ្ឋប្រហារ កាលពីខែឧសភា ឆ្នាំ២០១៤រួចមក សហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តរបស់ប្រទេសថៃឡង់ដ៏ បានបង្កកនូវជំនួយ ជាបណ្តោះអាសន្នផងដែរ ។
គេបានដឹងច្បាស់ថា ក្រុមយោធាបានក្តោបក្តាប់អំណាច ក្នុងរយៈពេលតែមួយពព្រិចភ្នែក ក្រោយពីតុលាការសម្រេច ដកអភ័យឯកសិទ្ធិ ពីលោកស្រី យីងឡាក់ ។ក្រុមយោធា បានអះអាងថា ការឡើងកាន់តំណែង ជួសរដ្ឋាភិបាល វាជាទង្វើមួយដែលចូលរួមរៀបចំ នូវសណ្តាប់ធ្នាប់ ឲ្យបានល្អតែប៉ុណ្ណោះ ។
ប៉ុន្តែមានក្រុមអ្នករិះគន់មួយចំនួន បានលើកឡើងថា ក្រុមយោធា មិនបានបង្ហាញឥរិយាបថទន់ភ្លន់ ចំពោះការបញ្ចេញមតិរបស់លោកស្រី យីងឡាក់ ឡើយ តែថ្វីត្បិតតែដូច្នេះ គណបក្សដែលដឹកនាំដោយលោកស្រីយីងឡាក់ នៅតែមានប្រជាប្រិយភាព ដដែលនៅក្នុងតំបន់ជនបទ ។
គេបានដឹងថា លោក Russel ជំនួយការលេខាធិការប្រធាន ការិយាល័យទទួលបន្ទុក កិច្ចការអាស៊ីខាងកើត និងប៉ាស៊ីហ្វិក ក៏មានបេសកកម្មមកកាន់ តំបន់មួយចំនួនទៀតដែរ បន្ទាប់ពីមកកាន់ប្រទេសថៃឡង់ដ៏ ក្នុងនោះលោកនឹងធ្វើដំណើរ ទៅកាន់ប្រទេសហ្វីលីពីន ម៉ាឡេស៊ី រួមទាំងព្រះរាជាណាចក្រកម្ពុជា ផងដែរ ។
សូមបញ្ជាក់ថា កាលពីថ្ងៃចន្ទម្សិលមិញនេះ លោកបានជួបជាមួយតំណាង រដ្ឋាភិបាលយោធាថៃ ប៉ុន្តែមិនបានជួបជាមួយ មេដឹកនាំរដ្ឋប្រហារ លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូឆា ដែលជានាយករដ្ឋមន្ត្រី បច្ចុប្បន្ននោះទេ ៕
DAP World News [2015] Hour-0630


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP World News [2015] Roses041  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Roses041
View user profile http://www.lovekhmer.com

12DAP World News [2015] Empty Re: DAP World News [2015] on 27th January 2015, 10:59 am

sreymomrith

sreymomrith
Administrator
Administrator

លោក ពូទីន បង្កើតក្រុមការងារ ពិសេសរដ្ឋាភិបាល ដើម្បីធានា ស្ថិរភាពសង្គម

Tuesday, 27 January 2015 


មូស្គូ៖ លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទីន បានថ្លែងនៅដើមសប្តាហ៍នេះថា អ្វីដែលជា ទិសដៅ សំខាន់បំផុតសម្រាប់រដ្ឋាភិបាល ចាប់ពីពេលនេះតទៅ គឺការធានាឲ្យបាន នូវស្ថិរភាព ផ្ទៃក្នុងរបស់សង្គម ជាពិសេសនោះ គឺដំណើរការដោះស្រាយ វិបត្តិសេដ្ឋកិច្ច។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ ទី២៧ ខែមករា ឆ្នាំ២០១៥ នេះថា ការ ថ្លែងរបស់ លោក ពូទីន ធ្វើឡើងនៅទីស្នាក់ការ របស់ធនាគារកណ្តាលរុស្ស៊ី ជាមួយនឹងរដ្ឋមន្ត្រី សំខាន់ៗមួយចំនួន។ លោក ពូទី សង្កត់ធ្ងន់ថា ផែនការទប់ស្កាត់វិបត្តិនេះ គួរតែរក្សានូវ អត្រា អតិផរណា ដែលអាចទទួល យកបាន ជាពិសេសនោះគឺទប់លំនឹងនៃប្រាក់បំណុលបរទេស និង ការរក្សាប្រាក់ទុនបំរុង ឲ្យនៅគ្រប់គ្រាន់។
សារព័ត៌មានក្នុងតំបន់បានដកស្រង់សម្តីលោក ពូទីន ទៀតថា “ផែនការនេះ ត្រូវតែធានាឲ្យ បាននូវ ស្ថិរភាព សង្គម។ ប៉ុន្តែវាអាចសម្រេចទៅបាន តែនៅពេលដែលព្រំដែនសេដ្ឋកិច្ចដែល អាចទទួលយក បាននោះ ត្រូវបានរក្សាឲ្យមានលំនឹងដដែល។ ផែនការជាទូទៅ នឹងត្រូវ បញ្ជូនទៅកាន់សភានៅ ក្នុងរយៈពេលមួយសប្តាហ៍ដើម្បីធ្វើសេចក្តីសម្រេច។”
គួរបញ្ជាក់ថា ស្ថិរភាពសេដ្ឋកិច្ចផ្ទៃក្នុង វាជាកត្តាសំខាន់ណាស់ ដែលនឹងអាចទាក់ទាញ វិនិយោគិនឯកជន ជាពិសេស យើងត្រូវរៀនអំពីវិបត្តិសេដ្ឋកិច្ចកាលពីឆ្នាំ ២០០៨ ដើម្បីជាមេរៀនដោះស្រាយវិបត្តិនៅ ពេលនេះ ៕
DAP World News [2015] Hong-0574


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP World News [2015] Roses041  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Roses041
View user profile http://www.lovekhmer.com

13DAP World News [2015] Empty Re: DAP World News [2015] on 27th January 2015, 11:00 am

sreymomrith

sreymomrith
Administrator
Administrator

ស្លាប់ និង របួស ៣១នាក់ ដោយសារ ធ្លាក់យន្តហោះ ចំលើយន្តហោះ ចម្បាំងផ្សេងទៀត នៅអេស្ប៉ាញ

Tuesday, 27 January 2015 


ម៉ាឌ្រីត ៖ មនុស្ស ១០នាក់បានស្លាប់ និង ២១នាក់ទៀត រងរបួសកាល ពីរសៀលថ្ងៃចន្ទ ទី២៦ ខែមករា បន្ទាប់ពីយន្តហោះ ចម្បាំង ប្រភេទក្រិក F16 នៃកងទ័ពអាកាស ប្រទេសអេស្ប៉ាញ បានធ្លាក់អំឡុង ពេល នៃការហោះចេញ ពីមូលដ្ឋានទ័ព អាកាសរបស់ខ្លួន ហើយបណ្តាល ឲ្យយន្តហោះផ្សេងៗ ទៀតផ្ទុះឆេះ នៅពេលបន្តបន្ទាប់។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ នេះដោយលើកឡើងពីសម្តីរបស់ លោកនាយក រដ្ឋមន្ត្រីអេស្ប៉ាញ ម៉ារីអាណូ រ៉ាចូយ ថា ពីឡុតជនជាតិក្រិកពីររូប និង ជនជាតិ បារាំង ចំនួន ៨រូបទៀត បានស្លាប់នៅក្នុងហេតុការណ៍នោះ ស្របពេលដែលជនជាតិ បារាំង ១០នាក់ និង អ៊ីតាលី ១១នាក់ ទៀតបានទទួលរងរបួស។
គ្រោះថ្នាក់បានកើតឡើងកាលពីវេលាម៉ោង ១៥ និង ១៨នាទី ម៉ោងនៅក្នុងតំបន់ ស្ថិតនៅ មូលដ្ឋានទ័ព អាកាស ឡូស ឡាណូស នៃខេត្ត អាល់បាសេត ភាគខាងកណ្តាលប្រទេស អេស្ប៉ាញ។ ក្រសួងការពារជាតិអេស្ប៉ាញ បានអះអាងថា មូលហេតុនៃការធ្លាក់នោះ បណ្តាល មកពីយន្តហោះបានគាំង ម៉ាស៊ីនភ្លាមៗ រួចក៏ធ្លាក់ទៅលើទីលានចតតែម្តង ហើយបណ្តាលឲ្យ យន្តហោះមួយចំនួន ទទួលរងការខូចខាត។
ហេតុការណ៍លម្អិតនោះ គឺយន្តហោះខាងលើនេះ បានហោះហើរបានកម្ពស់តែ ១០ម៉ែត្រ ប៉ុណ្ណោះ ហើយ ក៏ផ្អៀងធ្លាក់ នៅខាងស្តាំ រួចក៏ផ្ទុះឆេះតែម្តង។ ដោយសារតែអណ្តាតភ្លើង រាល ដាលនៅទីវាល ចតយន្ត ហោះនោះ ខ្លាំងពេក ទើបបណ្តាល ឲ្យយន្តហោះផ្សេងៗទៀតសរុប ៥ គ្រឿង ដែលមាន មនុស្សជិះ នៅលើនោះ ពីរៗនាក់ បានផ្ទុះឆេះបន្តកន្ទុយគ្នា ក្នុងនោះក៏មាន យន្តហោះប្រភេទ Mirages របស់បារាំង និង Alfa-Jet របស់អ៊ីតាលីផងដែរ។
គួរបញ្ជាក់ថា គ្រោះថ្នាក់ខាងលើនេះ បានកើតឡើងអំឡុងពេលនៃលំហាត់ហ្វឹកហ្វឺនយោធា របស់អង្គការ ណាតូ ដែលហៅ កាត់ថា TLP ដោយក្នុងនោះមានបណ្តាប្រទេសមួយចំនួន ចូលរួមដូចជា ប៊ែលហ្សិក, ចក្រភពអង់គ្លេស, ដាណឺម៉ាក, បារាំង, អាល្លឺម៉ង់, ក្រិក, អ៊ីតាលី, ហូឡង់, អេស្ប៉ាញ និង សហរដ្ឋអាមេរិក៕
DAP World News [2015] Hong-0572


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP World News [2015] Roses041  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Roses041
View user profile http://www.lovekhmer.com

14DAP World News [2015] Empty Re: DAP World News [2015] on 27th January 2015, 11:01 am

sreymomrith

sreymomrith
Administrator
Administrator

NATO ថ្កោលទោស ចំពោះការធ្វើឲ្យ មានជម្លោះហិង្សា កាន់តែខ្លាំង នៅភាគខាងកើត អ៊ុយក្រែន

Tuesday, 27 January 2015 


ប្រ៊ុចស្សែល៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ ចុះផ្សាយនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៥ថា អង្គការកតិសញ្ញា អាត្លង់ទិកខាងជើង ហៅកាត់ថា NATO បានធ្វើការថ្កោលទោស យ៉ាងខ្លាំង ចំពោះការធ្វើឲ្យមាន អំពើហិង្សា កាន់តែរីកធំឡើង នៅភាគខាងកើត ប្រទេសអ៊ុយក្រែន ។
លោក Jens Stoltenberg អគ្គលេខាធិការអង្គការណាតូ បានថ្កោលទោសចំពោះទង្វើ ទាំងឡាយ ដែលបង្កឲ្យមានអំពើហិង្សា នៅភាគខាងកើត ប្រទេសអ៊ុយក្រែន ដោយ "មានអ្នកផ្តាច់ខ្លួន គាំទ្រពីរុស្ស៊ី" នោះ ។
ការថ្កោលទោសនេះ ត្រូវបានប្រកាសចេញនៅក្នុង សេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីមានកិច្ចប្រជុំវិសាមញ្ញ មួយរវាងគណៈកម្មាធិការណាតូ និងអ៊ុយក្រែន ដែលបានធ្វើឡើងកាលពី ថ្ងៃចន្ទម្សិលមិញនេះ តាមការស្នើសុំរបស់អ៊ុយក្រែន ។
គេបានដឹងថា នៅមុនពេលកិច្ចប្រជុំវិសាមញ នេះកើតឡើង កាលពីថ្ងៃសៅរ៍សប្តាហ៍មុន មានសេចក្តី រាយការណ៍មួយថា មានជនស៊ីវិលស្លាប់ អស់ប្រមាណជាង ៣០នាក់ នៅក្រុងកំពង់ផែ Mariupol ដែលបង្កឡើង ដោយក្រុមផ្តាច់ខ្លួន ដែលគាំទ្រដោយរុស្ស៊ី ។
លោកអគ្គលេខាធិការបានបញ្ជាក់ថា "យើងសូមធ្វើការអំពាវ នាវដល់រុស្ស៊ី ឲ្យបញ្ឈប់ការគាំទ្រ ដល់ក្រុមផ្តាច់ ខ្លួនទាំងនោះជាបន្ទាន់ ដើម្បីរក្សាបានស្ថិរភាព នៅអ៊ុយក្រែន និងជាការចូលរួមគញ ដោះស្រាយជាអន្តរ ជាតិ" ។ យើងក៏ជំរុញឲ្យភាគីទាំងអស់ បន្តខិតខំប្រឹងប្រែង ដោយកុំពន្យា ពេលតទៅទៀតក្នុងការសម្រេចបានជោគជ័យ ចំពោះការស្វែងរក សុខសន្តិភាព ពេញលេញ ក្រោមការឯកភាព គ្នាជារួម ៕


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP World News [2015] Roses041  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Roses041
View user profile http://www.lovekhmer.com

15DAP World News [2015] Empty Re: DAP World News [2015] on 27th January 2015, 11:03 am

sreymomrith

sreymomrith
Administrator
Administrator

Motorola បង្ហាញវត្តមាន ស្មាតហ្វូនថ្មី ៣ប្រភេទ នៅលើទីផ្សារ ប្រទេសចិន

Tuesday, 27 January 2015


ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចុះផ្សាយនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៥ថា ក្រុមហ៊ុនផលិតគ្រឿង អេឡិចត្រូនិច ដ៏ល្បីល្បាញ លើពិភពលោក Motorola កាលពីថ្ងៃចន្ទម្សិលមិញ បានប្រកាស និងបង្ហាញអំពីផលិតផល ស្មាតហ្វូនជំនាន់ថ្មីចំនួន ៣ប្រភេទ នៅលើទីផ្សារប្រទេសចិន ។
លោក Liu Jun នាយករងប្រតិបត្តិក្រុមហ៊ុន Lenovo និងជាប្រធានក្រុមប្រឹក្សា ភិបាលនៃក្រុមហ៊ុន Motorola បានធ្វើបទបង្ហាញ មួយនៅទីក្រុងប៉េកាំង ដើម្បីបង្ហាញនូវវត្តមានថ្មីរបស់ ស្មាតហ្វូនរបស់Motorola ក្នុងនោះមាន Moto X, Moto G និង Moto X Pro ដែលជាស្មាតហ្វូនជម្រើសថ្មី ។
គួររំលឹកថា រយៈពេល២ឆ្នាំកន្លងទៅនេះ ក្រុមហ៊ុន Motorola បានដកចេញនូវការចេញលក់ ផលិតផលរបស់ខ្លួន នៅលើទីផ្សារក្នុងប្រទេសចិន ហើយក្រុមហ៊ុនមួយនេះ ត្រូវបានលក់ ទៅឲ្យក្រុមហ៊ុនអេឡិចត្រូនិច មួយទៀត ដែលគេស្គាល់ឈ្មោះថា Lenovo ទើបតែឈានចូលឆ្នាំថ្មី២០១៥នេះ ក្រុមហ៊ុនបានងាកមករកទីផ្សារ ចែកចាយផលិតផលថ្មី របស់ខ្លួនវិញ នៅក្នុងប្រទេសចិន ។
ការបង្ហាញវត្តមានផលិតផល ស្មាតហ្វូនទាំងបីប្រភេទនេះ ត្រូវបានថ្នាក់ដឹកនាំ ក្រុមហ៊ុនមួយនេះបញ្ជាក់ថា វាជាការចូលរួមប្រកួតប្រជែង ផលិតផលជាមួយនឹង ក្រុមហ៊ុនល្បីរបស់អាម៉េរិក Apple កូរ៉េខាងត្បូង ដែលមានSamsung និងក្រុមហ៊ុនរបស់ចិន មានឈ្មោះថា Xiaomi រួមនឹង Huawei ផងដែរ ។
ក្រុមហ៊ុនខាងលើបានបញ្ជាក់ថា ការចេញលក់នូវ ផលិតផលថ្មីនេះនឹងធ្វើឡើង តាមប្រព័ន្ធអនឡាញ គឺនៅលើគេហទំព័រពាណិជ្ជកម្ម ដូចជា JD និង TMALL ៕
DAP World News [2015] Hour-0625


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP World News [2015] Roses041  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Roses041
View user profile http://www.lovekhmer.com

16DAP World News [2015] Empty Re: DAP World News [2015] on 27th January 2015, 11:04 am

sreymomrith

sreymomrith
Administrator
Administrator

អាមេរិក ស្វាគមន៍ ការរីកចម្រើន ជឿនលឿន នៃទីក្រុង ហាណូយ

Tuesday, 27 January 2015 


ហាណូយ ៖ សហរដ្ឋអាមេរិក បានស្វាគមន៍ យ៉ាងក្រៃលែង ខណៈដែលទីក្រុង ហាណូយ ដ៏អស្ចារ្យ នៃប្រទេស វៀតណាម មានការរីកចម្រើនកាន់តែខ្លាំងក្លានោះ។
តាមសារព័ត៌មានThanhnien ចេញផ្សាយនៅថ្ងៃ អង្គារ ទី ២៧ ខែមករាឆ្នាំ ២០១៥ បានឲ្យដឹង ប្រទេស វៀតណាម កាលពីឆ្នំា១៩២៦ បានប្រឈមមុខនឹងការត្រួតត្រារបស់កងទ័ព អាណានិគមបារាំងនៅទីក្រុង ហាណូយ ខណៈ លោក ហូជីមីញបានផ្ញើលិខិតមួយទៅ កាន់លោកប្រធានាធិបតី ហារី ទ្រូមែន ឲ្យអាមេរិក ជួយប្រទេសរបស់ខ្លួនជាបន្ទាន់ដើម្បី ឲ្យប្រទេសរបស់ខ្លួនទទួលបានឯករាជ្យភាពវិញ។
ការលើកទ្បើងបែបនេះបានធ្វើទ្បើងខណៈដែលប្រទេសវៀតណាមនិងអាមេរិក បានប្រារព្ធ សន្និសីទមួយ សម្រាប់ខួបលើកទី២០ នៃកិច្ចទំនាក់ទំនងសហប្រតិបត្ដិការរវាងប្រទេសទាំងពីរ នៅថ្ងៃចន្ទ ទី ២៦ ខែមករា ឆ្នាំ២០១៥ នៅទីក្រុងហាណូយ។
លោកឧបនាយករដ្ឋមន្រ្ដី ក្រសួងការបរទេសវៀតណា គីម ង៉ុក បាននិយាយថា ប្រវត្ដិសាស្រ្ដ របស់ប្រទេស វៀតណាម ដ៏អកុសលនោះបានរលាយបាត់ ខណៈដែលបានទទួលការ ជួយជ្រោមជ្រែង ពី អាមេរិក ដែលជា ទិសដៅមួយ បានរៀបចំទ្បើងកន្លងមករវាងភាគីទាំងពីរ។
ព្រមជាមួយគ្នានោះលោក បានបន្ដថា ប្រទេសយើងទាំងពីរនេះ បានធ្វើការសហប្រតិបត្ដិការ យ៉ាងយូរអង្វែង មកហើយ ដោយបានឆ្លងកាត់ការលំបាកជាមួយគ្នា រហូតដល់ទទួលបាន ជោគជ័យ មកដល់បច្ចុប្បន្ននេះ ដោយ ចំណាយពេលអស់ជិត៧០ឆ្នាំទៅហើយ សម្រាប់ក្ដី ប្រាថ្នារបស់ លោកប្រធាន ហូជីមិញ ក្នុងការសម្រេចឲ្យ បានភាពជាដៃគូគ្រប់ជ្រុងជ្រោយ នៃកិច្ចសហប្រតិបត្ដិការរវាងប្រទេសទាំងពីរនេះ៕
DAP World News [2015] Chanroth015-jan-267


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP World News [2015] Roses041  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Roses041
View user profile http://www.lovekhmer.com

17DAP World News [2015] Empty Re: DAP World News [2015] on 27th January 2015, 11:05 am

sreymomrith

sreymomrith
Administrator
Administrator

ចិន លក់រថភ្លើង ២៨៤គ្រឿង ទៅឲ្យអាមេរិក

Tuesday, 27 January 2015 


ប៉េកាំង ៖ ក្រុមហ៊ុន CNR របស់ចិន ដែលដឹកនាំការ ផលិតក្បាល រថភ្លើង ទូទាំងប្រទេសចិននោះ បានប្រកាសពីកិច្ចព្រមព្រៀង របស់ខ្លួនជាមួយនឹង ផ្នែកដឹកជញ្ជូនផ្លូវដែក របស់សហរដ្ឋ អាមេរិក កាលពីថ្ងៃចន្ទ ទី២៦ ខែមករា ឆ្នាំ២០១៥។
ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ ចេញផ្សាយបន្តទៀតថា កិច្ចព្រមព្រៀងខាងលើនេះ បានក្លាយ ជាការបើក ទំព័រថ្មីមួយ នៃការវាយលុកចូល ទីផ្សារអាមេរិក ពីសំណាក់វិស័យ ដឹកជញ្ជូនផ្លូវដែក របស់ចិន ហើយក្នុង នោះក្រុមហ៊ុនCNR នឹងលក់ក្បាលរថភ្លើងចំនួន ២៨៤គ្រឿង ទៅឲ្យសហរដ្ឋអាមេរិក ដែលមានតម្លៃ ៦៧០ លានដុល្លារផងដែរ។
រថភ្លើងខាងលើនេះ នឹងត្រូវប្រើប្រាស់សម្រាប់ការដឹកជញ្ជូនជាទូទៅពីទីក្រុង ម៉ាស្សាជូសេតត៍ ទៅកាន់ ទីក្រុង បូស្តុន តាមខ្សែបណ្តាញ Red និង Orange។ ចំពោះល្បឿនរបស់ពួកវាវិញ គឺ អាចបើកបរបាន ១០២គីឡូម៉ែត្រក្នុងមួយម៉ោង ត្រូវហ្នឹង ១២៩.០០០ ក្នុងមួយឆ្នាំ ស្ថិតក្រោម ការពិនិត្យ គុណភាព ជាទៀតទាត់អំឡុងពេល ៣០ឆ្នាំ។
គួរបញ្ជាក់ថា ក្រៅពីចាប់បានទីផ្សារនៅទីក្រុងមួយចំនួនខាងលើនេះ ក្រុមហ៊ុនចិន ក៏គ្រោង ទាក់ទាញ ទីផ្សារវិនិយោគនៅទីក្រុង ញូយ៉ក, វ៉ាស៊ីនតោន, និង បណ្តាទីក្រុងធំៗមួយចំនួន ទៀតទូទាំង សហរដ្ឋអាមេរិកផងដែរ៕
DAP World News [2015] Hong-0553


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP World News [2015] Roses041  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Roses041
View user profile http://www.lovekhmer.com

18DAP World News [2015] Empty Re: DAP World News [2015] on 27th January 2015, 11:06 am

sreymomrith

sreymomrith
Administrator
Administrator

រដ្ឋាភិបាលទីក្រុងគៀវ ប្រកាសដាក់តំបន់ភាគ ខាងកើតអ៊ុយក្រែន ជាតំបន់មានអាសន្ន

Tuesday, 27 January 2015 


គៀវ៖ នាយករដ្ឋមន្រ្តីអ៊ុយក្រែន លោក អាស៊ីននី យ៉ាត់ស៊ិនយុគ បាននិយាយកាលពីថ្ងៃចន្ទ ទី២៦ ខែមករា ថា រ ដ្ឋាភិបាលរបស់លោក បានប្រកាសដាក់តំបន់ភាគខាងកើតប្រទេស ដែលមានភាពតានតឹង ឲ្យស្ថិតក្នុងភាពមាន អាសន្ន បន្ទាប់ពីមានការវាយប្រហារគ្នាកាន់តែខ្លំាងឡើង។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ ទី២៧ ខែមករា ឆ្នាំ២០១៥ បានឲ្យដឹងដោយផ្អែកតាម ការលើកឡើងរបស់លោក អាស៊ីននី នៅក្នុងកិច្ចប្រជុំរដ្ឋាភិបាលថា «រដ្ឋាភិបាលបានដាក់ចេញរដ្ឋគ្រាមានអាសន្ន  នៅតំបន់ ដូណេក និងលូហ្គែន ដើម្បីធ្វើឲ្យប្រាកដប្រជាអំពីសុវត្ថិភាពដល់ការរស់នៅរបស់ជនស៊ីវិលក្នុងតំបន់  ដែលនៅកៀកនៅសមរភូមិប្រយុទ្ធនោះ។
លោកបន្តថា ក្រៅពីនេះ រដ្ឋាភិបាលក៏បានសម្រេចណែនាំឲ្យមានការប្រុងជើងការខ្ពស់ នៅទូទំាងប្រទេស អ៊ុយ ក្រែន ដើម្បីបង្កើនសន្តិសុខ ការពារពីស្ថានការណ៍បន្ទាន់ណាមួយ ដែលអាចទៅរួចបាន។
សូមបញ្ជាក់ផងដែរថា ការសម្រេចចិត្តរបស់គណៈរដ្ឋមន្រ្តីអ៊ុយក្រែននេះ បានធ្វើឡើង បន្ទាប់ពីមានការប្រយុទ្ធគ្នា យ៉ាងខ្លំាងក្លារវាងកងកម្លំាងរដ្ឋាភិបាលអ៊ុយក្រែន និងក្រុមបះបោរស្វែងរកឯករាជ្យ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។  គិតចាប់តំាងពីថ្ងៃទី១២ ខែមករា មក មានអ្នកស្លាប់ប្រហែល ៣០០នាក់ហើយ អំឡុងពេលការប្រយុទ្ធគ្នា ដោយ ហិង្សានេះ ហើយក៏បានបង្កើនតួលេខអ្នកស្លាប់ក្នុងវិបត្តិអ៊ុយក្រែនរហូតដល់ជាង ៥.០០០នាក់ផងដែរ ក្នុងរយៈ ពេល ០៩ខែមកនេះ៕
DAP World News [2015] ST-219


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP World News [2015] Roses041  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Roses041
View user profile http://www.lovekhmer.com

19DAP World News [2015] Empty Re: DAP World News [2015] on 27th January 2015, 11:07 am

sreymomrith

sreymomrith
Administrator
Administrator

ជើងហោះហើរជាង ៤.០០០ ត្រូវបានលុបចោល ខណៈខ្យល់ព្យុះធ្វើដំណើរ ជិតដល់អាម៉េរិក

Tuesday, 27 January 2015 


វ៉ាស៊ីនតោន៖ ជើងហោះហើរច្រើនជាង ៤.០០០ ត្រូវបាន លុបចោល នៅថ្ងៃចន្ទ ទី២៦ ខណៈព្យុះព្រិលជាប្រវត្តិ  សាស្រ្តដ៏ខ្លាំងក្លាមួយ នឹងបោកបក់ឆ្លងកាត់តំបន់ភាគខាងជើងសហរដ្ឋអាម៉េរិក អាចបង្កជាព្រិលធ្លាក់កម្រាស់  ៩០សង់ទីម៉ែត្រ។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ ទី២៧ ខែមករា ឆ្នាំ២០១៥ ដោយផ្អែកតាមសេវាព្យាករ  ណ៍អាកាសធាតុជាតិអាម៉េរិកថា មានការគំរាមពីខ្យល់ព្យុះមួយមកលើទីក្រុងញូយ៉ក និង តំបន់នៅជុំវិញទីក្រុង កំពង់ផែ ញូជឺស៊ី និងខុននិកធីខាត់ ដែលនឹងចាប់ផ្តើមនៅវេលាម៉ោង ១រសៀល ថ្ងៃចន្ទ (ពេលវេលានៅអាម៉េរិក)  ចំណែកនៅពេលយប់ឈានចូលថ្ងៃអង្គារ នឹងកាន់តែអាក្រក់ខ្លំាង។ ព្យុះរដូវរងានេះ នឹងប៉ះពាល់ដល់រដ្ឋ វ៉េស វើជី នៀ, រដ្ឋ ម៉ារីលែន ព្រមទំាងរដ្ឋញូអ៊ីងហ្គ្លែនទៀតផង។
សេវាព្យាករណ៍អាកាសធាតុអាម៉េរិក បានឲ្យដឹងទៀតថា ព្យុះនេះនឹងបង្កឲ្យមានព្រិលធ្លាក់កម្រាស់ ៣ហ្វីត ស្មើ នឹង៩០សង់ទីម៉ែត្រ កម្លំាងខ្យល់បោកបក់ ៤០០គីឡូម៉ែត្រក្នុងមួយម៉ោង ដោយបក់កាត់តំបន់ខាងជើង មានទី ក្រុងញូយ៉ក និងទីក្រុងប៊ូសស្តុន។
ជាមួយគ្នានោះដែរ ជើងហោះហើរចំនួន ៤.៣៦០ របស់ក្រុមហ៊ុនអាកាសចរណ៍ធំៗនៅអាម៉េរិក ដែលមានក្រុម ហ៊ុន អ៊ែរឡាញ និង US Airways ក៏ត្រូវបានបញ្ឈប់ប្រតិបត្តិការហោះហើររបស់ខ្លួនផងដែរ៕
DAP World News [2015] ST-218


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP World News [2015] Roses041  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Roses041
View user profile http://www.lovekhmer.com

20DAP World News [2015] Empty Re: DAP World News [2015] on 29th January 2015, 10:40 pm

sreymomrith

sreymomrith
Administrator
Administrator

ISIS បោកគ្រាប់បែក កម្ទេចអតីតវិមាន ដ៏ប្រណិត របស់ សាដដាម ហូស្សេន ៩កន្លែង

Thursday, 29 January 2015 


គ្រីត៖ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម ISIS នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករា ឆ្នាំ២០១៥ នេះ បាន ធ្វើការបោក គ្រាប់បែកកម្ទេច អគារវិមានដ៏ប្រណិត របស់អតីតប្រធានាធិបតី អ៊ីរ៉ាក់ លោក សាដាម ហ៊ូសេន ចំនួន៩កន្លែងក្នុងស្រុកទីគ្រីត ដែលជា ស្រុកកំណើតរបស់ មេដឹកនាំ រូបនេះផ្ទាល់តែម្តង។
មូលហេតុដែលពួកសកម្មប្រយុទ្ធទាំងនោះ បានលួចដាក់បង្កៃគ្រាប់បែគឲ្យផ្ទុះ ដោយសារតែ ទីតាំងទាំងអស់ ត្រូវបាន យោធាអ៊ីរ៉ាក់ ប្រើប្រាស់ដើម្បីជាមូលដ្ឋាន បញ្ជាការយោធា ហើយវាមិនមែនមាន តែ៩កន្លែងនោះទេ ដោយគ្រាន់ តែក្នុងស្រុកកំណើត សាដាម នោះ គឺមានវិមានប្រណិត ចំនួន ៧៩ កន្លែងឯណោះ ហើយភាគច្រើនស្ថិត នៅតាមដងទន្លេ ទីគ្រីស ក្នុងស្រុក ទីគ្រីត ដែល មានចម្ងាយ ១៧០ គីឡូម៉ែត្រពីរដ្ឋធានី បាកដាដ៕
DAP World News [2015] CH-01443


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP World News [2015] Roses041  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Roses041
View user profile http://www.lovekhmer.com

21DAP World News [2015] Empty Re: DAP World News [2015] on 29th January 2015, 10:42 pm

sreymomrith

sreymomrith
Administrator
Administrator

ជំងឺផ្តាសាយបក្សី H7N9 ផ្ទុះឡើងនៅ តាមបណ្តារដ្ឋ ចំនួន១១ នៅក្នុងប្រទេស នីហ្សេរីយ៉ា

Thursday, 29 January 2015 


ឡាហ្គោស៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ ចុះផ្សាយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥ថា រដ្ឋាភិបាលនីហ្សេរីយ៉ា បានប្រកាស ឱ្យដឹងអំពីករណី នៃជំងឺផ្តាសាយបក្សី បានផ្ទុះឡើងនៅ តាមបណ្តា រដ្ឋចំនួន១១នៅក្នុងប្រទេស ។
លោក Akinwumi Adesina រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ នីហេ្សរីយ៉ា បានថ្លែងថា បន្ទាប់ពីមានករណី ឡើងនូវជំងឺផ្តាសាយបក្សី យើងក៏បានបើកកិច្ចប្រជុំមួយ ជាបន្ទាន់ជាមួយនឹងគណៈកម្មាធិការ កសិកម្មប្រចាំរដ្ឋទាំងអស់ នៅក្រុងក AbuJa ដែលជារដ្ឋធានី របស់ប្រទេសយើង ។
លោករដ្ឋមន្ត្រីបានប្រកាសថា រដ្ឋាភិបាលបានអនុម័ត ថវិកាសម្រាប់ជួយដល់ ប្រជាកសិករ ដែលជួបរងគ្រោះ ដោយសារជំងឺនេះរួចជាស្រេចដែរ ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ថវិកានឹងត្រូវដល់ដៃផ្ទាល់ដល់ក្រុមប្រជាកសិករ ក្នុងអំឡុងពេល៧២ម៉ោង ។ លោក Adesina បានប្រាប់ថា រដ្ឋដែលរងគ្រោះដោយករណី ជំងឺផ្តាសាយបក្សីនោះរួមមានៈ រដ្ឋ Kano, Lagos, Ogun, Rivers, Delta, Edo, Plateau, Gombe, Imo, Oyo និងរដ្ឋ Jigawa ។
លោកបានបន្ថែមថា កសិដ្ឋានចំនួន៣៩កន្លែង នៅក្នុងបណ្តារដ្ឋ ចំនួន០៩ ស្ថិតក្នុងការគ្រប់គ្រង មិនឲ្យសាយភាយ ជំងឺឆ្លងនេះឡើយ ៕
DAP World News [2015] CH-01442


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP World News [2015] Roses041  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Roses041
View user profile http://www.lovekhmer.com

22DAP World News [2015] Empty Re: DAP World News [2015] on 29th January 2015, 10:44 pm

sreymomrith

sreymomrith
Administrator
Administrator

កាត់ទោស អ្នកវិទ្យាសាស្ត្រ អាម៉េរិកម្នាក់ ឲ្យជាប់ពន្ធនាគារ ០៥ឆ្នាំ ពីបទលួច ផលិតគ្រាប់បែក នុយក្លេអ៊ែរ ដោយសម្ងាត់ បញ្ជូនឲ្យប្រទេស វេនីហ្ស៊ូអេឡា

Thursday, 29 January 2015 


ប៊ីប៊ីស៊ី៖ ទូរទស្សន៍ប៊ីប៊ីស៊ី ផ្សព្វផ្សាយ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥ថា លោកអតីត អ្នកវិទ្យាសាស្ត្រ អាម៉េរិកមួយរូប ដែលបម្រើការងារ នៅឯមន្ទីរពិសោធន៍ជាតិ Los Alamos សហរដ្ឋអាម៉េរិក ត្រូវបានកាត់ទោស ឲ្យជាប់ពន្ធនាគារ ចំនួន០៥ឆ្នាំ បន្ទាប់ពីរូបលោកបាន ប៉ុនប៉ងផលិតគ្រាប់បែក នុយក្លេអ៊ែរ ដោយសម្ងាត់បញ្ជូន ទៅឲ្យប្រទេស វេនីហ្ស៊ូអេឡានោះ ។
គេបានដឹងថា លោក Pedro Leonardo Mascheroni បានប្រព្រឹត្តទោសកំហុសកាលពីឆ្នាំ២០១៣ ក្រោមការសើុបអង្កេត ឃើញពីក្រុម FBI ដោយរកឃើញថា អ្នកវិទ្យាសាស្ត្ររូបនេះបានប្រព្រឹត្តខុស ហើយមានទំនាក់ទំនង ជាមួយមន្ត្រី នៅក្នុងប្រទេស វេនីហ្ស៊ូអេឡា ។
គួរបញ្ជាក់ថា លោក Pedro Mascheroni មានអាយុ៧៩ឆ្នាំ ហើយលោកមានដើមកំណើត មកពីប្រទេសអាហ្សង់ទីន ។ភរិយាររបស់លោកក៏ត្រូវបានកាត់ទោស ឲ្យជាប់ពន្ធនាគារចំនួន០១ឆ្នាំដែរ ។
ប្រភពព័ត៌មានបានចុះផ្សាយថា លោក Mascheroni បានត្រូវបានសើុបអង្កេត អស់រយៈពេល០១ឆ្នាំ មុនពេលចោទ ប្រកាន់ពីទោសកំហុស របស់គាត់ ។
សូមបញ្ជាក់ថា ទីភ្នាក់ងារ FBI សហរដ្ឋអាម៉េរិក បានរឹបអូសកុំព្យូទ័រ សំបុត្រ រូបថត និងសៀវភៅ កំណត់ត្រា ផ្សេងនៅផ្ទះរបស់ អ្នកទោសមួយនេះ ។
ទោះបីជាយ៉ាងនេះក្តី រដ្ឋាភិបាលសហរដ្ឋអាម៉េរិក មិនទាន់ជឿថា វេនីហ្ស៊ូអេឡា កំពុងតែព្យាយាម ទទួលយកនូវ នុយក្លែអ៊ែរដោយ សម្ងាត់ពីសហរដ្ឋអាម៉េរិក នោះនៅឡើយទេ ៕
DAP World News [2015] CH-01441


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP World News [2015] Roses041  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Roses041
View user profile http://www.lovekhmer.com

23DAP World News [2015] Empty Re: DAP World News [2015] on 29th January 2015, 10:46 pm

sreymomrith

sreymomrith
Administrator
Administrator

ម៉ាឡេស៊ី សន្មត់ ជាផ្លូវការថា ជនរងគ្រោះ លើ MH370 ស្លាប់ទាំងអស់ តែចិនអំពាវនាវ ឲ្យបន្ត ប្រឹងប្រែង ស្វែងរកយន្តហោះ

Thursday, 29 January 2015 


ស៊ិនហួ៖ នាយកដ្ឋាន អាកាសចរណ៍ស៊ីវិល ម៉ាឡេស៊ី បានប្រកាស នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករា ឆ្នាំ២០១៥ នេះថា រដ្ឋាភិបាលទីក្រុង គូឡាឡាំពួរ បានសម្រេចចេញ សេចក្តីប្រកាស ជាផ្លូវការដោយសន្មត់ថា ជើងហោះហើរ MH370 បានជួប គ្រោះថ្នាក់ កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤ និងបានបណ្តាល ឲ្យអ្នកជិះនៅលើ នោះទាំងអស់ ២៣៩នាក់ ស្លាប់បាត់បង់ជីវិត។
សេចក្តីប្រកាសខាងលើនេះ បាននាំឲ្យរដ្ឋាភិបាលចិន ចេញមុខអំពាវនាវសាជាថ្មី ឲ្យអាជ្ញាធរម៉ាឡេស៊ី ត្រូវបន្ត ប្រើប្រាស់គ្រប់វិធី ដើម្បីស្វែងរកជើងហោះហើរ ដែលមានជនរងគ្រោះចិន យ៉ាងច្រើននោះ។ ការអំពាវនាវនេះ ធ្វើឡើងដោយលោ កនាយករដ្ឋមន្ត្រីចិន លី ខេជាង ក្នុង ជំនួបជាមួយនឹងនាយករដ្ឋមន្ត្រីបារាំង ម៉ានូអែល វ៉ល នៅវិមានប្រជាជន ទីក្រុងប៉េកាំង៕
DAP World News [2015] CH-01439


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP World News [2015] Roses041  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Roses041
View user profile http://www.lovekhmer.com

24DAP World News [2015] Empty Re: DAP World News [2015] on 29th January 2015, 10:47 pm

sreymomrith

sreymomrith
Administrator
Administrator

តំណាងកូរ៉េខាងជើង នឹងធ្វើទស្សនកិច្ច តំបន់អាស៊ាន រួមមានទាំងកម្ពុជា

Thursday, 29 January 2015 


ព្យុងយ៉ាង ៖ រដ្ឋាភិបាលកូរ៉េខាងជើង បានប្រកាស នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករា ឆ្នាំ២០១៥ នេះថា ទីក្រុងព្យុង យ៉ាងបានបញ្ជូនអនុរដ្ឋមន្ត្រីការបរទេសជាន់ខ្ពស់របស់ខ្លួន គឺលោក រី គីល សុង ទៅធ្វើទស្សនកិច្ច នៅបណ្តាប្រទេស អាស៊ានចំនួន ៧ ក្នុងនោះរួមមាន ប្រទេស វៀតណាម, ឡាវ, កម្ពុជា, មីយ៉ាន់ម៉ា, សិង្ហបុរី, ឥណ្ឌូណេស៊ី, និង ម៉ាឡេ ស៊ី ។
តាមការដកស្រង់ ពីប្រភពសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នោះ មិនបានបញ្ជាក់អំពីគោលដៅនៃការធ្វើ ទស្សនកិច្ច នៃមន្ត្រីជាន់ខ្ពស់រូបនេះទេ ប៉ុន្តែ បើរំឭកទៅរកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៤ កន្លងទៅនេះ ប្រទេសកូរ៉េខាងជើង បាន បញ្ជូនមន្ត្រីតំណាង នៃគណបក្សពលករកូរ៉េរបស់ខ្លួន ទៅទស្សនកិច្ចនៅប្រទេស អាល្លឺម៉ង់, ប៊ែលហ្សិក, ស្វីស, អ៊ីតាលី, និង ម៉ុងហ្គោលី ដែលស្ថិត ក្នុងគោលដៅ បង្កើនទំនាក់ទំនងការទូតជាមួយបណ្តាប្រទេសលោកខាងលិច ទាំង នោះ ។
បន្ថែមពីខាងលើនេះទៀត កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៤ ដដែល រដ្ឋមន្ត្រីការបរទេស កូរ៉េខាងជើង រី ស៊ូយ៉ុង បានចេញពីទីក្រុងព្យុងយ៉ាង ទៅចូលរួមកិច្ចប្រជុំ អាស៊ី-អាហ្វ្រិក ព្រមទាំងធ្វើទស្សនកិច្ចជាផ្លូវការ ទៅកាន់ប្រទេសអ៊ីរ៉ង់ ថែមទៀត ៕
DAP World News [2015] T-0469


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP World News [2015] Roses041  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Roses041
View user profile http://www.lovekhmer.com

25DAP World News [2015] Empty Re: DAP World News [2015] on 29th January 2015, 10:49 pm

sreymomrith

sreymomrith
Administrator
Administrator

អាស៊ាន ថ្កោលទោស យ៉ាងខ្លាំង ទៅលើការ សម្លាប់ចំណាប់ ខ្មាំងជប៉ុន ដោយ ISIS

Wednesday, 28 January 2015 


ក្យូដូ៖ រដ្ឋមន្រ្ដីការបរទេស នៃសមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន នៅថ្ងៃពុធ ទី២៨ ខែមករា នេះ បានថ្កោលទោស យ៉ាងខ្លំាងទៅលើ អំពើដ៏ព្រៃផ្សៃ ដែលធ្វើទ្បើងដោយ ក្រុមឧទ្ទាម ជ្រុលនិយម នៅអ៊ីរ៉ាក់ និងស៊ីរី (ISIS) ដែលបានចាប់ចំណាប់ខ្មាំង ជាជនជាតិជប៉ុនពីរនាក់ ក្នុងនោះម្នាក់ត្រូវ បានសម្លាប់រួចទៅហើយ។
តាមសារព័ត៌មានក្យូដូ ចេញផ្សាយ ឲ្យដឹងទៀតថា អាស៊ាន ធ្វើការព្រមាន លើកការប្រព្រឹត្ដិ អំពើខុសច្បាប់ចំពោះការ សម្លាប់ជីវិតអ្នកដទៃ និងប្រើអំពើព្រៃផ្សៃ រួមទាំងភេរវកម្មទាំងអស់ ជាក់ស្ដែងទៅលើសកម្មភាព សម្លាប់ដ៏ពៃ្រផ្សៃ ទៅលើចំណាប់ខ្មាំង ដែលជនជាតិជប៉ុនម្នាក់ ហើយនឹងអាចទៅដល់ការសម្លាប់ និងឃុំខ្លួនអ្នកដទៃ ផ្សេងទៀតផងដែរ។ នេះបើតាមសេចក្តី ថ្លែងការណ៍នៃរដ្ឋមន្ត្រីការបរទេសអាស៊ាន ក្នុងកិច្ចប្រជុំនៅម៉ាឡេស៊ី។
រដ្ឋមន្រ្ដីអាស៊ានបានគូសបញ្ជាក់ថា នឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ក្នុងការតាមចាប់ ជនល្មើសទាំងអស់ ដែលប្រព្រឹត្ដិខុសច្បាប់នេះ មកផ្ដន្ទាទោសតាមផ្លូវ ច្បាប់ និងអំពាវនាវឲ្យដោះលែងចំណាប់ខ្មាំងដែល ពួកក្រុមល្មើស ចាប់មកនេះ។ ព្រមជាមួយគ្នានោះ អាស៊ាន ក៏បានចូលរួមគាំទ្រ និងសាមគ្គីភាព ជាមួយរដ្ឋាភិបាលជប៉ុនផងដែរ។
សូមបញ្ជាក់ផងដែរថា ចំណាប់ខ្មាំង២នាក់ ដែលជាអ្នកកាសែតឯករាជ្យរបស់ជប៉ុន ត្រូវបានកុ្រម ឧទ្ទាមរដ្ឋអ៊ីស្លាមISIS ចាប់ខ្លួន ដើម្បីចាប់ជម្រិតទារប្រាក់ ដោយក្នុងនោះ ម្នាក់ត្រូវបានក្រុមឧទ្ទាមនេះសម្លាប់រួចទៅហើយ ចំពោះ ម្នាក់ទៀត នឹងសម្លាប់បន្ទាប់ពី២៤ ក្រោយពីផ្ញើរនូវឃ្លីបវីដេអូមួយ ទៅរដ្ឋាភិបាលជប៉ុននោះ កាលពីយប់ថ្ងៃអង្គារ៕
DAP World News [2015] CH-01377


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP World News [2015] Roses041  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Roses041
View user profile http://www.lovekhmer.com

26DAP World News [2015] Empty Re: DAP World News [2015] on 29th January 2015, 10:53 pm

sreymomrith

sreymomrith
Administrator
Administrator

វៀតណាម៖ ៤ នាក់ស្លាប់ ដោយសារឧទ្ធម្ភាគចក្រ យោធាធ្លាក់ នៅភាគខាងត្បូង

Wednesday, 28 January 2015 


ហូជីមិញ៖ ឧទ្ធម្ភាគចក្រយោធា វៀតណាម មួយគ្រឿង បានធ្លាក់នៅទីក្រុង ហូជីមិញ ភាគ ខាងត្បូងប្រទេស នៅថ្ងៃពុធ ទី២៨ ខែមករា ឆ្នាំ២០១៥ នេះ បណ្តាលឲ្យមនុស្សជិះនៅ លើនោះទាំងអស់ ៤នាក់ស្លាប់បាត់បង់ជីវិត។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានដកស្រង់សម្តីរបស់លោក វ៉ូ វ៉ាន់តួន មេបញ្ជាការរងនៃ កងទ័ពប្រជាជនវៀតណាមឲ្យដឹងទៀតថា ជនរងគ្រោះទាំងអស់ គឺជានាយទាហានមកពី កងវរសេនាធំលេខ ៩១៧ ភូមិភាគទ័ពអាកាស ៣៧០ របស់កងកម្លាំងទ័ពអាកាស។
លោក តួន បានបន្តទៀតថា ឧទ្ធម្ភាគចក្រខាងលើនេះជាប្រភេទ UH 1 បានចាកចេញពី ព្រលាន តាន សុន ញ៉ាត នៃទីក្រុងហូជីមិញ កាលពីវេលាម៉ោង ៧ព្រឹក ដើម្បីចូលរួមបំពេញ បេសកកម្មហ្វឹកហ្វឺនមួយ ប៉ុន្តែរយៈពេល ៨នាទីក្រោយ ពីការហោះចេញ វាក៏បានបាត់ទំនាក់ ទំនងនៅតំបន់ ប៊ិញ ចាញ់។
ក្រោយពីបាត់ខ្លួន កងទ័ពវៀតណាមបាន ចេញប្រតិបត្តិការស្វែងរក ទើបដឹងថា ឧទ្ធម្ភាគចក្រ បានធ្លាក់នៅកសិដ្ឋាន ផាម វ៉ាន់ ហៃ របស់រដ្ឋ។ ប្រជាជនក្នុង តំបន់បានរាយការណ៍ថា នៅ វេលាម៉ោង ៧ព្រឹក គេបានឮសម្លេងផ្ទុះយ៉ាងកក្រើកមេឃ រញ្ជួយដី ក្រោយមកក៏បានឃើញ ផ្សែងហុយទ្រលោម ចេញពីទីនោះតែម្តង។
សាកសពទាំងឡាយត្រូវបានយកចេញ ពីកន្លែងកើតហេតុ កាលពីវេលាម៉ោង ១ រសៀលថ្ងៃ ពុធ នេះ ហើយមូលហេតុនៃការធ្លាក់ កំពុងស្ថិតក្រោមការស៊ើបអង្កេត៕
DAP World News [2015] Hour-0707


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP World News [2015] Roses041  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Amour  DAP World News [2015] Roses041
View user profile http://www.lovekhmer.com

Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum