Khmer News 2015 44939

You are not connected. Please login or register

 » ♥ ~ General ~ ♥ » Khmer News » Khmer News 2015

Khmer News 2015

Go down  Message [Page 1 of 1]

1Khmer News 2015 Empty Khmer News 2015 on 1st January 2015, 9:53 pm

sreymomrith

sreymomrith
Administrator
Administrator

គណបក្សរាជានិយម ចាប់ផ្តើមទំព័រថ្មី

Thursday, 01 January 2015


ភ្នំពេញ៖ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥នេះ គណបក្សរាជានិយម ដែលដឹកនាំដោយសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិនិងព្រះអង្គម្ចាស់ក្សត្រី នរោត្តម អរុណរស្មី ដែលជាបងប្អូនបង្កើត ម្តាយទីទៃពីគ្នា ព្រះអង្គទាំងទ្វេបានសព្វព្រះរាជហប្ញទ័យ យល់ព្រមឲ្យមានគណបក្សរាជានិយម តែមួយ នោះគឺគណបក្សរាជានិយម ហ៊្វុនស៊ិនប៉ិច ដែលជាស្នាព្រះហស្ថមិនអាចកាត់ថ្លៃបានរបស់សម្តេចព្រះបរម រតនកោដ្ឋ នរោត្តម សីហនុ ដែលឆ្លងតាមរយៈនៃ ហ៊្វុនស៉ិនប៉ិច នឹងរៀបចំសមាជវិសាមញ្ញ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥ខាងមុននេះ ដោយយាងសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ ទៅគង់ជាព្រះប្រធាន។
យោងតាមលិខិតចុះថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥ របស់ព្រះអង្គម្ចាស់ក្សត្រី នរោត្តម អរុណរស្មី ប្រធានគណបក្សហ្វ៊ិនស៊ិនប៉ិច និងលោក ញឹក ប៊ុនឆៃ អគ្គលេខាធិការ គណបក្ស បានសុំយាងសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ មកគង់ជាព្រះប្រធានគណបក្ស ហ៊្វុនស៊ិនប៉ិច។ ចំណែកសម្តេចក្រុមព្រះ បច្ចុប្បន្នជាព្រះប្រធាន គណបក្សសង្គមរាជាធិបតេយ្យ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥ដូចគ្នានេះដែរ បានឆ្លើយទៅនឹងថ្នាក់ដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច ដោយសព្វព្រះរាជហប្ញទ័យ ទទួលនូវការស្នើសុំយាងទៅគង់ ជាព្រះប្រធានគណបក្ស ហ៊្វុនស៊ិនប៉ិច ។
យោងតាមលិខិត របស់សម្តេចព្រះរាជបុត្រី អរុណរស្មី ដោយមានចុះហត្ថលេខាអមពីលោក ញឹក ប៊ុនឆៃ អគ្គលេខាធិការ គណបក្សផង បានមានព្រះសុវណ្ណីថា សម្តេចក្រុមព្រះជាទីគោរពដ៏ខ្ពង់ខ្ពស់ ! យោងស្មារតីបង្រួបបង្រួមជាតិ អ្នករាជានិយម និងអ្នកសីហនុនិយម, យោងស្មារតីកិច្ចប្រជុំ គណៈកម្មាធិការគ្រប់គ្រង អចិន្រៃ្តយ៍ គណបក្សហ៊្វុនស៊ិនប៉ិច ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥។ ខ្ញុំម្ចាស់មានកិត្តិយស សូមទូលថ្វាយ សម្តេចក្រុមព្រះ មេត្តាជ្រាបថា គណបក្សហ៊្វុនស៊ិនប៉ិច សូមយាងសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ មកធ្វើជាប្រធានគណបក្សហ៊្វុនស៉ិនប៉ិច។ ការជ្រើសតាំងជាផ្លូវការ សម្តេចក្រុមព្រះ ក្នុងតួនាទីខាងលើនេះ នឹងធ្វើតាមរយៈ សមាជគណបក្សហ៊្វុនស៉ិនប៉ិច នាពេលខាងមុននេះ៕
នៅក្នុងលិខិតឆ្លើយតបថ្វាយ សម្តេចព្រះរាជបុត្រី នរោត្តម អារុណរស្មី និងលោក ញ៉ឹក ប៊ុនឆៃ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥ ដដែល សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ មានព្រះរាជបន្ទូលថា ខ្ញុំបានទទួលរួច ហើយនូវលិខិតរបស់សម្តេច និងឯកឧត្តម ចុះថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥ ស្តីពីការយាងខ្ញុំ មកធ្វើជាប្រធានគណបក្សហ្វ៊ិនស៊ិនប៉ិច។ ខ្ញុំមានមហាកិត្តិយស និងសេចក្តីរីករាយ យល់ព្រមមកធ្វើជាប្រធាន គណបក្សហ្វ៊ិនស៊ិនប៉ិច តាមសំណើររបស់សម្តេច និងឯកឧត្តម ដើម្បីបន្តដឹកនាំគណបក្សយើងឡើងវិញ ៕
សូមបញ្ជាក់ថា សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ គ្រោងរៀបចំសមាជគណបក្សរបស់ព្រះអង្គ នៅថ្ងៃទី១៩ ខែមករា ខាងមុខនេះ ដូច្នេះព្រោះតែស្ថានការណ៍នយោបាយ នៃគណបក្សរាជានិយមទាំងពីរ វិវឌ្ឍន៌លឿនដូចភ្នែកបន្ទរ ហើយរួមទាំងអ្នកវិភាគរកគិតមិនទាន់នោះ តាមទំនងប្រហែលជាយកថ្ងៃទី១៩នេះ សម្រាប់គណបក្សហ៊្វុនស៊ិនប៉ិច ក្នុងការរៀបចំសមាជវិសាមញ្ញា ដើម្បីយាងសម្តេចក្រុមព្រះ គង់ជាព្រះប្រធាន របស់គណបក្ស ហ៊្វុនស៊ិនប៉ិច ។ គណបក្ស ហ៊្វុនស៊ិនប៉ិច ជាស្នាព្រះហស្ថរបស់សម្តេចឪ នរោត្តម សីហនុ ដែលបានបង្កើតឡើងនៅទីក្រុង ព្យុងយ៉ាង កូរ៉េខាងជើង នាថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៨២ ។ នៅពេលនោះក្នុងនាមចលនា តស៊ូ។
នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ១៩៩២ ចលនាហ៊្វុនស៊ិនប៉ិចបានក្លាយទៅជាគណបក្ស តាមរយៈនៃការរៀបចំសមាជ នៅរំចង់ ខេត្តឧត្តរមានជ័យ អតីតតំបន់តស៊ូ នៅជាយដែន ដែលនៅពេលនោះ សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ ត្រូវបានអង្គសមាជ បោះឆ្នោតថ្វាយជាព្រះប្រធាន។ នៅឆ្នាំ១៩៩៣ គណបក្ស ហ៊្វុនស៊ិនប៉ិច បានចូលរួមបោះឆ្នោត រៀបចំដោយអង្គការសហប្រជាជាតិ ទទួលបានអាសនៈ ៥៨ សម្តេចក្រុមព្រះបានក្លាយជានាយករដ្ឋមន្រ្តីទី១ នៅក្នុងការបោះឆ្នោតឆ្នាំ១៩៩៨ គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានអាសនៈ ៤៣ សម្តេចក្រុមព្រះ ក្លាយជាព្រះប្រធានរដ្ឋសភា នៅក្នុងការបោះឆ្នោតឆ្នាំ២០០៣ គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានអាសនៈ ២៦ សម្តេចក្រុមព្រះ ក៏នៅបន្តតំណែងជាព្រះប្រធានរដ្ឋសភា ។
នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០០៦ យុគ្គសម័យកាល ខ្មៅងងឹត ដោយលាយឡំជាមួយខ្យល់ព្យុះវាយកម្ទេច គណបក្ស ហ៊្វុនស៊ិនប៉ិច ធ្វើឲ្យគណបក្សនេះធ្លាក់ទៅក្នុងពិភពអន្តកាល ពុះជ្រៀកទៅជា២ ហើយសម្តេចក្រុមព្រះ លែងជាព្រះប្រធានគណបក្ស ហ៊្វុនស៊ិនប៉ិច ចាប់ពីពេលនោះមក។
នៅមុនកាលបោះឆ្នោត ២០១៣ ថ្នាក់ដឹកនាំគណបក្សរាជានិយមទាំងពីរ បានព្យាយាមបង្រួបបង្រួម រហូតបានចុះកិច្ចព្រមព្រៀង នៅខែមេសា ឆ្នាំ២០១២ ដោយក្នុងនោះព្រះអង្គ នរោត្តម រណប្ញទ្ធិ ដែលពេលនោះ សម្តេចក្រុមព្រះ គ្រោងនឹងយាងទៅជាព្រះប្រធានគណបក្ស ហ៊្វុនស៊ិនប៉ិច ម្តងរួចទៅហើយ ប៉ុន្តែដោយសារពពកខ្មៅ មិនទាន់រលត់អស់
ទើបអ្នកទាំងពីររស់នៅ កណ្តោចកណ្តែងទីទៃពីគ្នា ។ ប៉ុន្តែចូលមកដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥ នេះ ទើបពន្លឺព្រះច័ន្ទ បានបញ្ចេញរស្មីឡើងវិញ ធ្វើឲ្យបងប្អូនអ្នករាជានិយមទាំងពីរ រួបរួមគ្នា ចាប់ពីពេលនេះតទៅ ដែលយើងអាចនិយាយថា រាត្រីថ្ងៃព្រហស្បតិ័ ទី០១ ខែមករា ឆ្នាំ២០១៥ ជារាត្រីដ៏មានន័យ មហាត្រចេះត្រចង់ដែលបងប្អូនរាជានិយមទាំងពីរ បានបញ្ចប់នូវភាពឈឺចាប់៕
Khmer News 2015 LIM-1458


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One Life One Love One Commitment.
Khmer News 2015 Roses041 Khmer News 2015 Amour Khmer News 2015 Amour Khmer News 2015 Amour Khmer News 2015 Amour Khmer News 2015 Amour Khmer News 2015 Amour Khmer News 2015 Amour Khmer News 2015 Amour Khmer News 2015 Roses041
View user profile http://www.lovekhmer.com

2Khmer News 2015 Empty Re: Khmer News 2015 on 1st January 2015, 9:56 pm

sreymomrith

sreymomrith
Administrator
Administrator

ម្ចាស់ក្សត្រី នរោត្តម អរុណរស្មី, ញ៉ឹក ប៊ុនឆៃ យាងសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ ទៅធ្វើជាប្រធានគណបក្ស ហ៊្វុនស៊ិនបិុច សម្តេចក្រុមព្រះ សព្វ ព្រះហប្ញទ័យយល់ព្រម

Thursday, 01 January 2015



Khmer News 2015 LIM-1457


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One Life One Love One Commitment.
Khmer News 2015 Roses041 Khmer News 2015 Amour Khmer News 2015 Amour Khmer News 2015 Amour Khmer News 2015 Amour Khmer News 2015 Amour Khmer News 2015 Amour Khmer News 2015 Amour Khmer News 2015 Amour Khmer News 2015 Roses041
View user profile http://www.lovekhmer.com

3Khmer News 2015 Empty Re: Khmer News 2015 on 2nd January 2015, 9:52 pm

sreymomrith

sreymomrith
Administrator
Administrator

លោក ញឹក ប៊ុនឆៃ៖ ការបង្រួបបង្រួម បក្សរាជានិយម មិនមានការរៀបចំ ពីនាយករដ្ឋមន្រ្តី កម្ពុជានោះទេ តែចង់រក្សាកេរ ដំណែលសម្តេចឪ

Friday, 02 January 2015


ភ្នំពេញ៖ ក្រោយពីមួយថ្ងៃដែលសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ សម្រេចសព្វព្រះរាជហឫទ័យ យល់ព្រមគង់ជាព្រះប្រធានដឹកនាំ គណបក្សរាជានិយម ហ៊្វុនស៊ិនប៉ិច ឡើងវិញតាមការស្នើសុំរបស់ព្រះអង្គម្ចាស់ក្សត្រី នរោត្តមអរុណរស្មី, លោក ញឺក ប៊ុនឆៃ អគ្គលេខាធិការនៃគណបក្សហ៊្វុនស៊ិនប៉ិច បានរៀបចំសន្និសារព័ត៌មាន នៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៥ ដោយបញ្ជាក់ពីជំហររបស់ខ្លួនថា ការបង្រួបបង្រួមបក្សរាជនិយមនៅពេលនេះ មិនមែនជាការរៀបចំពីនាយករដ្ឋមន្រ្តីកម្ពុជានោះទេ ពោលគឺជាគំនិតរួមរួបទាំងស្រុង ពីបក្សដោយខ្លួនឯងក្នុងបំណង តែមួយគត់ គឺដើម្បីបង្រួបបង្រួមអ្នករាជានិយម។
លោក ញឹក ប៊ុនឆៃ អគ្គលេខាធិការនៃគណបក្ស ហ៊្វុនស៊ិចប៉ិច បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅទីស្នាក់ការបក្សនារសៀលថ្ងៃទី២ មករា ថា ការយាងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទ្រង់ធ្វើជាព្រះប្រធានគណបក្សរាជានិយម ហ៊្វុនស៊ិនប៉ិចឡើងវិញ មិនមានការរៀបចំពីនាយករដ្ឋមន្រ្តីកម្ពុជា ឬភាគីចិនណាមួយនោះទេ តែសម្តេចនាយករដ្ឋមន្រ្តី ពិតជាបានទូរស័ព្ទអបអរសាទរ នៅពេលឃើញអ្នករាជានិយម រួបរួមគ្នាឡើងវិញដើម្បីរក្សា កេររបស់សម្តេចឪ។
លោកថ្លែងថា ពីមុនសម្តេចតេជោចាត់ចែងទាំងស្រុង តែការរួបរួមលើកនេះ ជាគំនិតទាំងស្រុងរបស់បក្ស គ្រាន់តែសម្តេចទូរស័ព្ទមកអបអរ ខ្ញុំសូមបញ្ជាក់ថា គំនិតរួបរួមនេះ តាំងពីសម្តេចឪមកម្ល៉េះ និងព្រះអនុជអរុណរស្មីតាំងពីយូរ តែទើបរកដំណោះស្រាយចេញ បានកាលពីម្សិលមិញព្រោះ មិនចង់ឃើញបក្សរាជានិយម បែកគ្នាជាពីរ និងបំណងធំចង់ថែរក្សាគង់វង្សអ្វីដែលកេរដំណែលរបស់សម្តេចតា។
លោកបានបន្ថែមថា នៅពេលនេះសបញ្ជាក់ឲ្យកាន់តែច្បាស់ថា លោកគ្មានទំនាស់ណា មួយជាមួយសម្តេចក្រុមព្រះនោះទេ ហើយការបែកបាក់កន្លងមក របស់គណបក្សរាជានិយម មិនមែនដោយសារ លោកចង់ក្លាយខ្លួនជាប្រធានបក្សនោះដែរ។
លោកថា ខ្ញុំគ្មានបំណងចង់ធ្វើប្រធានបក្សអីនោះទេ ខ្ញុំឈឺចាប់ពេកហើយពេលឃើញបក្សរាជានិយមបែកបាក់ម្តងហើយម្តងទៀត មិនចង់ឲ្យបក្សហែងហួរគ្នា នេះជាលើកចុងក្រោយគ្មាន ការបែកបាក់ទៀតទេ ព្រោះអាយុចាស់ៗអស់ហើយ។
ជាមួយគ្នានេះ សកម្មភាពរបស់បក្សបន្ត គឺរង់ចាំការធ្វើសមាជរបស់បក្សហ៊្វុនស៊ីនប៉ិច នៅថ្ងៃខាងមុខ ដើម្បីពង្រឹងខ្លួនត្រៀមការបោះឆ្នោត និងចូលរូមជាមួយគណបក្ស ដែលមានសំឡេងច្រើនក្នុងការ ដោះស្រាយពីបញ្ហាប្រទេសជាតិ ដែលប្រទេសជាតិកំពុងដោះស្រាយ ដូចជាបញ្ហាអន្តោប្រវេសន៍ អំពើពុករលួយជាដើម ដោយលោកជឿជាក់លើ គណបក្សរាជានិយមជាដៃគូដ៏ល្អជាមួយ គណបក្សប្រជាជនកម្ពុជា ជាជាងគណបក្សសង្រ្គោះជាតិបច្ចុប្បន្ន។
យោងតាមលិខិតចុះថ្ងៃទី១ ខែមករា ឆ្នាំ២០១៥ របស់ព្រះអង្គម្ចាស់ក្សត្រី នរោត្តម អរុណរស្មី ប្រធានគណបក្សហ៊្វុនស៊ីនប៉ិច និងលោក ញឹក ប៊ុនឆៃ អគ្គលេខាធិការគណបក្ស បានសុំយាងសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ មកគង់ជាព្រះប្រធានគណបក្ស ហ៊្វុនស៊ិនប៉ិច។ ចំណែកសម្តេចក្រុមព្រះ បច្ចុប្បន្នជាព្រះប្រធាន គណបក្សសង្គមរាជាធិបតេយ្យ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៥ដូចគ្នានេះដែរ បានឆ្លើយទៅនឹងថ្នាក់ដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច ដោយសព្វព្រះរាជហប្ញទ័យ ទទួលនូវការស្នើសុំយាងទៅគង់ ជាព្រះប្រធានគណបក្ស ហ៊្វុនស៊ិនប៉ិច។
សូមជម្រាបថា កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០០៦ គណបក្ស ហ៊្វុនស៊ិនប៉ិច បានធ្វើឲ្យគណបក្សនេះធ្លាក់ពុះជ្រៀកទៅជា២ ហើយសម្តេចក្រុមព្រះ លែងជាព្រះប្រធានគណបក្ស ហ៊្វុនស៊ិនប៉ិច ចាប់ពីពេលនោះមក។
នៅមុនកាលបោះឆ្នោត ២០១៣ ថ្នាក់ដឹកនាំគណបក្សរាជានិយមទាំងពីរ បានព្យាយាមបង្រួបបង្រួម រហូតបានចុះកិច្ចព្រមព្រៀង នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១២ ដោយក្នុងនោះព្រះអង្គ នរោត្តម រណប្ញទ្ធិ ដែលពេលនោះ សម្តេចក្រុមព្រះ គ្រោងនឹងយាងទៅជាព្រះប្រធានគណបក្ស ហ៊្វុនស៊ិនប៉ិច ម្តងរួចទៅហើយ ប៉ុន្តនៅតែបន្តបែកបាក់ទើបតែនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៥នេះ ទើបគេឃើញបក្សរាជានិយមពីរនេះរូបរួមគ្នាឡើងវិញម្តងទៀត៕
Khmer News 2015 MSP-1147
Khmer News 2015 MSP-1148


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One Life One Love One Commitment.
Khmer News 2015 Roses041 Khmer News 2015 Amour Khmer News 2015 Amour Khmer News 2015 Amour Khmer News 2015 Amour Khmer News 2015 Amour Khmer News 2015 Amour Khmer News 2015 Amour Khmer News 2015 Amour Khmer News 2015 Roses041
View user profile http://www.lovekhmer.com

4Khmer News 2015 Empty Re: Khmer News 2015 on 5th January 2015, 5:55 am

sreymomrith

sreymomrith
Administrator
Administrator

សម្តេចក្រុមព្រះ ធ្វើសន្និសីទ បង្ហាញជំហរ នៃការយាងត្រឡប់ ទៅធ្វើព្រះប្រធានបក្ស រាជានិយម

Monday, 05 January 2015


ភ្នំពេញ ៖ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៥ បានយាងបើកសន្និសីទកាសែត នៅក្នុងព្រះរាជដំណាក់ របស់ព្រះអង្គ ក្នុងបុរីទន្លេបាសាក់ ទល់មុខក្រសួងមហាផ្ទៃ ដើម្បីបង្ហាញនូវជំហររបស់ព្រះអង្គ នៃការយាងត្រឡប់ ទៅធ្វើជាព្រះប្រធាន គណបក្សរាជានិយម ហ្វ៊ុនស៊ិនប៉ិច ។
បន្ទាប់ពីការយាងចេញ ពីគណបក្សរាជានិយម ហ៊្វុនស៊ិនប៉ិច អស់រយៈពេលប្រមាណជា៩ឆ្នាំ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥ បានយល់ព្រម យាងចូលធ្វើជាព្រះប្រធានគណបក្សរាជានិយមមួយនេះ ឡើងវិញ តាមការយាង របស់ព្រះរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី និងលោក ញឹក ប៊ុនឆៃ ។
ការយាងត្រឡប់មកវិញ របស់សម្តេចក្រុមព្រះ នាយករដ្ឋមន្រ្តីទី១ នៃរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី១ ត្រូវបានលោក ញឹក ប៊ុនឆៃ បញ្ជាក់ថា មិនមានការអន្តរាគមន៍ណាមួយ ពីនាយករដ្ឋមន្រ្តីកម្ពុជា នាពេលបច្ចុប្បន្ន សម្តេចតេជោ ហ៊ុន សែន នោះឡើយ ។ ការយាងមកវិញនេះ គឺក្នុងបំណងបង្រួបបង្រួម អ្នករាជានិយម និងពង្រឹងនូវបក្សរាជានិយម ដែល ជាស្នាព្រះហស្ថ របស់ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហនុ ៕


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One Life One Love One Commitment.
Khmer News 2015 Roses041 Khmer News 2015 Amour Khmer News 2015 Amour Khmer News 2015 Amour Khmer News 2015 Amour Khmer News 2015 Amour Khmer News 2015 Amour Khmer News 2015 Amour Khmer News 2015 Amour Khmer News 2015 Roses041
View user profile http://www.lovekhmer.com

5Khmer News 2015 Empty Re: Khmer News 2015 on 5th January 2015, 6:11 am

sreymomrith

sreymomrith
Administrator
Administrator

សម្តេចក្រុមព្រះជឿថា ហ្វ៊ុនស៊ិនប៉ិច នឹងរឹងមាំ ហើយទទួល អាសនៈច្រើន នៅអាណត្តិថ្មី

Monday, 05 January 2015


ភ្នំពេញ៖ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានបង្ហាញជំនឿចិត្តយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ព្រះអង្គ គណបក្សរាជានិយម ហ្វ៊ុនស៊ិនប៉ិច នឹងស្តារប្រជាប្រិយភាពឡើងវិញ ទទួលបានការគាំទ្រ និងអាសនៈកាន់តែ ច្រើនសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិថ្មី នាឆ្នាំ២០១៨ខាងមុខនេះ។
ការបង្ហាញនូវក្តីសង្ឃឹមថា ទទួលបានអាសនៈ បានធ្វើឡើងក្នុងឱកាស ដែលសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ធ្វើសន្និសីទព័ត៌មានមួយនៅព្រះរាជដំណាក់របស់ព្រះអង្គក្នុងបុរីទន្លេបាសាក់ នាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៥នេះ។
សម្តេចក្រុមព្រះ បានមានព្រះរាជបន្ទូលថា ការយាងត្រឡប់ទៅកាន់គណបក្សហ្វ៊ុនស៊ិនប៉ិច គឺជាការបង្រួបបង្រួម គណបក្សរាជានិយម ហើយមានតែការបង្រួបបង្រួមគ្នាតែប៉ុណ្ណោះ ទើបធ្វើឲ្យរាជានិយម ក៏ដូចជាជាតិខ្មែរខ្លាំង។
សម្តេចក្រុមព្រះ អតីតនាយករដ្ឋមន្រ្តីទី១ នៃរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី១ បានបង្ហាញសារនយោបាយថា ប្រ សិនបើគណបក្សហ្វ៊ុនស៊ិនប៉ិច ឈ្នះឆ្នោតសម្រាប់អាណត្តិថ្មីនេះ ព្រះអង្គនឹងបង្កើតក្រសួងអន្តោប្រវេសន៍ ដូច ដែលគណបក្សរបស់ព្រះអង្គ ធ្លាប់បង្កើតក្រសួងបរិស្ថាន ពេលឈ្នះឆ្នោតនៅអាណត្តិទី១។
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានមានព្រះរាជបន្ទូលបញ្ជាក់ថា តាមរយៈក្រសួងអន្តោប្រវេសន៍នេះ គឺអាច ផ្តល់លទ្ធភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងជនអន្តោប្រវេសន៍នៅកម្ពុជា ក៏ដូចជាការទប់ស្កាត់លំហូរជនបរទេស ខុសច្បាប់មកកម្ពុជាផងដែរ។ សម្តេចក្រុមព្រះ ក៏បានបញ្ជាក់ផងដែរ សម្តេចក៏នឹងកាត់ផ្តាច់មន្រ្តីតុលាការ និងចៅ ក្រមចេញពីគណបក្សនយោបាយផងដែរ ដើម្បីឲ្យតុលាការបានបំពេញការងារ ដោយឯករាជ្យ គោរពតាមវិជ្ជាជី វៈស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ។
សម្តេចក្រុមព្រះ បានមានព្រះរាជបន្ទូលថា ព្រះអង្គនឹងដឹកនាំប្រទេសប្រកបដោយនីតិរដ្ឋ ដោះស្រាយរាល់បញ្ហា ដោយសន្តិវិធី និងមិនប្រើអំពើហិង្សា នាំឲ្យមានការបង្ហូឈាមនោះឡើយ។
សូមបញ្ជាក់ថា បន្ទាប់ពីការយាងចេញពីគណបក្សរាជានិយម ហ៊្វុន ស៊ិនប៉ិច នៅឆ្នាំ២០០៦ ដែលមានរយៈពេល ប្រមាណជា ៩ឆ្នាំមកនោះ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥ បានសម្រេច ព្រះទ័យយាងចូលធ្វើជាព្រះប្រធានគណបក្សរាជានិយមមួយនេះឡើងវិញ តបតាមការការយាងរបស់ព្រះរាជ បុត្រី ព្រះអនុជ នរោត្តម អរុណរស្មី និង លោក ញឹក ប៊ុនឆៃ។
ការយាងត្រឡប់មកវិញ របស់សម្តេចក្រុមព្រះ ត្រូវបានលោក ញឹក ប៊ុនឆៃ បញ្ជាក់ថា មិនមានការអន្តរាគមន៍ណា មួយពីនាយករដ្ឋមន្រ្តីកម្ពុជានាពេលបច្ចុប្បន្ន សម្តេចតេជោ ហ៊ុន សែន នោះឡើយ។ ការយាងមកវិញនេះ គឺក្នុង បំណងបង្រួបបង្រួមអ្នករាជានិយម និងពង្រឹងនូវបក្សរាជានិយម ដែលជាស្នាព្រះហស្ថរបស់ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហនុ៕
Khmer News 2015 ST-015
Khmer News 2015 ST-014



I Love You I Support You .....


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One Life One Love One Commitment.
Khmer News 2015 Roses041 Khmer News 2015 Amour Khmer News 2015 Amour Khmer News 2015 Amour Khmer News 2015 Amour Khmer News 2015 Amour Khmer News 2015 Amour Khmer News 2015 Amour Khmer News 2015 Amour Khmer News 2015 Roses041
View user profile http://www.lovekhmer.com

6Khmer News 2015 Empty Re: Khmer News 2015 on 19th January 2015, 8:04 am

sreymomrith

sreymomrith
Administrator
Administrator

ព្រះអនុជ អរុណរស្មី៖ ការយាងត្រឡប់ របស់សម្តេចក្រុមព្រះ ភ្ជាប់មកជាមួយនូវ ក្តីសង្ឃឹម របស់ហ៊្វុនស៊ិនប៉ិច

Monday, 19 January 2015


ភ្នំពេញ៖ ព្រះអង្គអនុជ នរោត្តម អរុណ រស្មី អតីតព្រះប្រធានគណបក្ស រាជានិយមហ៊្វុនស៊ិនប៉ិច និងបច្ចុប្បន្នជាអនុប្រធានទី១ បានមានព្រះរាជបន្ទូល ដោយសុទិដ្ឋិនិយមថា ការវិលត្រឡប់ របស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ វិញ គឺប្រកបដោយក្តីសង្ឃឹម របស់គណបក្ស ហ៊្វុនស៊ិនប៉ិច ហើយថា បក្សរាជានិយមនេះ នឹងវិលទៅរកភាពដើមវិញ។
មានព្រះរាជបន្ទូលក្នុងឱកាស សមាជវិសាមញ្ញ ជាលើកដំបូងបន្ទាប់ពី យាងព្រះអង្គម្ចាស់ នរោត្តមរណ ឫទ្ធិ ជាព្រះប្រធានឡើងវិញ នៃគណបក្សហ៊្វុនស៊ិនប៉ិច នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥ នៅសាលប្រជុំកោះពេជ្យរាធានីភ្នំពេញ ដែលមានអ្នកគាំទ្រចូលរួម ប្រមាណជាង ពីរពាន់នាក់នោះ ព្រះអង្គម្ចាស់ អរុណ រស្មី បានលើកឡើងថា ការយាងត្រឡប់របស់ព្រះអង្គវិញ គឺនឹងនាំមកភាពរីកចំរើនឡើងវិញ របស់គណបក្សហ៊្វុនស៊ិនប៉ិច ហើយនឹងវិលទៅរកភាព ល្បីល្បាញដូចអតីតកាល។
ព្រះអង្គម្ចាស់ អរុណរស្មី ដែលជាព្រះអនុជរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ហើយបច្ចុប្បន្នជា អនុប្រធានគណបក្សខាងលើនេះ បានបន្តថា គណបក្សហ៊្វុនស៊ិនប៉ិច គឺជាស្នាព្រះហស្ថរបស់ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ព្រះបិតាជាតិខ្មែរ ហើយក្នុងនាមព្រះអង្គ ជាព្រះរាជបុត្រីព្រះអង្គ នឹងខិតខំស្តារកិត្តិយស និងព្រះកិត្តិនាមរាជានិយមឡើងវិញ ឆ្ពោះទៅកាន់ភាពរុងរឿង និងលើកស្ទួយជីវភាព របស់ប្រជាពលរដ្ឋខ្មែរទាំងមូល។
មានព្រះរាជបន្ទូលនៅក្នុងឱកាសនោះដែរ សម្តេចក្រុមព្រះ នរោត្តម រណ ឫទ្ធិបានលើកឡើងថាព្រះអង្គរំពឹងថា នឹងទទូលបានការគាំទ្រច្រើនឡើងវិញ និង បន្តគោរពនូវព្រះរាជបន្ទូលព្រះបរមរតនកោដ្ឋ ក្នុងការផ្សះផ្សាជាតិមានតុភូមិនិង លើកស្ទូយនូវជីវភាព របស់ប្រជាពលរដ្ឋជាដើមនោះ។
សម្តេចក្រុមព្រះ បានមានបន្ទូលបន្តថា ព្រះអង្គនឹងដង្ហែតាមជានិច្ច នូវការផ្តាំផ្ញើររបស់ ព្រះបរមរតនកោដ្ឋ ព្រះមហាវរក្សត្រ ព្រះបាទនរោត្តម សីហនុ ព្រះបិតាជាតិខ្មែរ ក្នុងការបង្រួបបង្រួមជាតិ ការពារបូរណភាពទឹកដីខ្មែរ និងលើកស្ទួយជីវភាព របស់ប្រជាពលរដ្ឋខ្មែរ។
សូមរំលឹកថា ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ជាព្រះប្រធានគណ បក្សហ៊្វុនស៊ិនប៉ិច ព្រះអង្គម្ចាស់ នរោត្តម អរុណរស្មី អនុប្រធានទីមួយ និងលោកញឹក ប៊ុនឆៃ ជាអនុប្រធានគណបក្ស ទី២ ហើយចំពោះអគ្គលេខាធិការបក្ស គឺមិនទាន់ជ្រើសតាំង នៅឡើយទេ៕
Khmer News 2015 ST-137
Khmer News 2015 ST-138
Khmer News 2015 ST-139
Khmer News 2015 ST-140
Khmer News 2015 ST-141
Khmer News 2015 ST-142
Khmer News 2015 ST-143
Khmer News 2015 ST-144
Khmer News 2015 ST-145
Khmer News 2015 ST-146
Khmer News 2015 ST-147


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One Life One Love One Commitment.
Khmer News 2015 Roses041 Khmer News 2015 Amour Khmer News 2015 Amour Khmer News 2015 Amour Khmer News 2015 Amour Khmer News 2015 Amour Khmer News 2015 Amour Khmer News 2015 Amour Khmer News 2015 Amour Khmer News 2015 Roses041
View user profile http://www.lovekhmer.com

7Khmer News 2015 Empty Re: Khmer News 2015 on 19th January 2015, 8:09 am

sreymomrith

sreymomrith
Administrator
Administrator

ហ្វ៊ុនស៊ិនប៉ិច បើកសមាជ បង្ហាញព្រះវត្តមាន សម្តេចក្រុមព្រះ ជាព្រះប្រធាន

Monday, 19 January 2015


ភ្នំពេញ៖ បន្ទាប់ពីការឃ្លាតឆ្ងាយអស់រយៈពេល ៩ឆ្នាំ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងមកគង់ប្រថាប់ ជាព្រះប្រធាន និងដឹកនាំគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលជាស្នាព្រះហស្ថព្រះបិតារបស់ព្រះអង្គឡើងវិញហើយ។ ជា មួយការយាងមកគង់ប្រថាប់ជាព្រះប្រធានគណបក្សរាជានិយមរបស់សម្តេចក្រុមព្រះ នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែមក រា ឆ្នាំ២០១៥ នេះ សមាជិក សមាជិកា បានបើកអង្គសមាជយ៉ាងមហោឡារិក និងអធិកអធមនៅសាលសន្និសីទ និងពិព័រណ៍កោះពេជ្រ ដើម្បីអបអរសាទរព្រះវត្តមានសម្តេចក្រុមព្រះជាថ្មី។
សូមបញ្ជាក់ថាសម្តេចក្រុមព្រះ នរោត្តម រឫទ្ធិ ត្រូវសម្តេចព្រះបុត្រី ព្រះអានុជ នរោត្តម អារុណរស្មី និងលោក ញឹក ប៊ុន ឆៃ យាងមកគង់ប្រថាប់ជាព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥ បន្ទាប់ពី ព្រះអង្គ បានយាងចាកចេញពីបក្សមួយនេះ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០០៦។
គណៈបក្សហ្វ៊ុនស៊ិនប៉ិច ជាគណបក្ស បានកើតចេញពីចលនាតស៊ូនៅតាមព្រៃជាយដែនជាប់ព្រំប្រទល់ប្រទេសថៃ ដឹកនាំដោយព្រះវររាជបិតា ឯករាជ្យជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ នា ឆ្នាំ១៩៨១ ក្រោយថ្ងៃដួលរលំ នៃរបបខ្មែរក្រហម ៧ មករា ១៩៧៩។ ក្រោយកិច្ចចរចាសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ចលនាតស៊ូហ្វ៊ុនស៊ិនប៉ិច បានក្លាយទៅជាគណបក្សនយោបាយ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ១៩ ៩២ តាមរយៈ នៃការរៀបចំសមាជនៅរំចង់ ខេត្តឧត្តរមានជ័យ (អតីតតំបន់តស៊ូនៅជាយដែន) ហើយអង្គសមាជ ទាំងមូលបានបោះឆ្នោតគាំទ្រ សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ ជាព្រះប្រធាន។
ក្រោមការរៀបចំដោយអង្គការសហប្រជាជាតិ គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច នៅឆ្នាំ១៩៩៣ បានចូលរួមបោះ ឆ្នោត ដោយទទួលបានអាសនៈ៥៨ សម្តេចក្រុមព្រះ បានក្លាយជានាយករដ្ឋមន្រ្តីទី១។ នៅក្នុងការបោះឆ្នោតឆ្នាំ ១៩៩៨ ដែលរៀបចំឡើងដោយខ្មែរខ្លួនឯង គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានអាសនៈ៤៣ សម្តេចក្រុមព្រះ ក្លាយ ជាព្រះប្រធានរដ្ឋសភា។ ការបោះឆ្នោតឆ្នាំ២០០៣ គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានអាសនៈ ២៦ សម្តេចក្រុម ព្រះ ក៏នៅបន្តតំណែងជាព្រះប្រធានរដ្ឋសភា៕
Khmer News 2015 SR-096
Khmer News 2015 SR-110
Khmer News 2015 SR-111
Khmer News 2015 SR-112






b b b b b b b

yes yes yes yes


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One Life One Love One Commitment.
Khmer News 2015 Roses041 Khmer News 2015 Amour Khmer News 2015 Amour Khmer News 2015 Amour Khmer News 2015 Amour Khmer News 2015 Amour Khmer News 2015 Amour Khmer News 2015 Amour Khmer News 2015 Amour Khmer News 2015 Roses041
View user profile http://www.lovekhmer.com

8Khmer News 2015 Empty Re: Khmer News 2015 on 19th January 2015, 8:12 am

sreymomrith

sreymomrith
Administrator
Administrator

សូមឲ្យការជួបជុំ របស់ហ្វ៊ុនស៊ិនប៉ិច បានស្ថិតស្ថេរគង់វង្ស ជាអមតៈ និងកាន់តែរឹងមាំ

Monday, 19 January 2015


ដោយ៖ សយ សុភាព

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែមករា ឆ្នាំ២០១៥នេះ សមាជដ៏ធំមួយនៅសាលសន្និសីទ និងពិព័រណ៍កោះពេជ្រ ត្រូវបានគេរៀបចំឡើងយ៉ាងមហោឡារិក ក្រោមការចូលរួមយ៉ាងច្រើនកុះករ ពីអ្នកស្រឡាញ់ និង ស្នេហារាជានិ យម ដើម្បីបង្ហាញព្រះវត្តមាន សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ យាងគង់ប្រថាប់ជាព្រះប្រធានគណបក្សហ្វ៊ុនស៊ិន ប៉ិចឡើងវិញ បន្ទាប់ព្យុះវិជ្ជុវាទបានបក់បោកព្រះអង្គឲ្យចាកឆ្ងាយអស់រយៈពេល ៩ឆ្នាំ។ ព្រះវត្តមានជាថ្មី នៃការមក គ្រងតំណែងបក្សរាជានិយមរបស់សម្តេចក្រុមព្រះ បានបង្ហាញពីការរួបរួមជាថ្មី នៃអ្នកស្រឡាញ់រាជានិយម សីហនុ និយម និងធ្វើឲ្យចំណងអ្នករាជានិយមកើតចេញពីចលនាតស៊ូជាយដែន ក្រោមស្នាព្រះហស្ថព្រះវររាជបិតាឯក រាជ្យជាតិ នរោត្តម សីហនុ កាន់តែរឹងមាំ។
គណៈបក្សហ្វ៊ុនស៊ិនប៉ិច ជាគណបក្ស បានកើតចេញពីចលនាតស៊ូនៅតាមព្រៃជាយដែនជាប់ព្រំប្រទល់ប្រទេសថៃ ដឹកនាំដោយព្រះវររាជបិតា ឯករាជ្យជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ នា ឆ្នាំ១៩៨១ ក្រោយថ្ងៃដួលរលំ នៃរបបខ្មែរក្រហម ៧ មករា ១៩៧៩។ ក្រោយកិច្ចចរចាសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ចលនាតស៊ូហ្វ៊ុនស៊ិនប៉ិច បានក្លាយទៅជាគណបក្សនយោបាយ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ១៩៩២ តាមរយៈ នៃការរៀបចំសមាជនៅរំចង់ ខេត្តឧត្តរមានជ័យ (អតីតតំបន់តស៊ូនៅជាយដែន) ហើយអង្គ សមាជទាំងមូលបានបោះឆ្នោតគាំទ្រ សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ ជាព្រះប្រធាន។
ក្រោមការរៀបចំដោយអង្គការសហប្រជាជាតិ គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច នៅឆ្នាំ១៩៩៣ បានចូលរួមបោះ ឆ្នោត ដោយទទួលបានអាសនៈ៥៨ សម្តេចក្រុមព្រះ បានក្លាយជានាយករដ្ឋមន្រ្តីទី១។ នៅក្នុងការបោះឆ្នោតឆ្នាំ ១៩៩៨ ដែលរៀបចំឡើងដោយខ្មែរខ្លួនឯង គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានអាសនៈ៤៣ សម្តេចក្រុមព្រះ ក្លាយ ជាព្រះប្រធានរដ្ឋសភា។ ការបោះឆ្នោតឆ្នាំ២០០៣ គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានអាសនៈ ២៦ សម្តេចក្រុម ព្រះ ក៏នៅបន្តតំណែងជាព្រះប្រធានរដ្ឋសភា។
លុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០០៦ ព្យុះកម្មវេជ្ជុវាទ បានបក់បោកវាយបំបែកឲ្យគណបក្សរាជានិយមមួយនេះ ប្រេះ បែកជាពីរ និងឈានដល់ការចុះខ្សោយជាបន្តបន្ទាប់ រហូតដល់គ្មានអាសនៈសូម្បីតែមួយនៅក្នុងការបោះឆ្នោតជាតិ នាឆ្នាំ២០១៣កន្លងទៅ។
ក្រោយការប្រេះឆាអស់រយៈ ៩ឆ្នាំកន្លងទៅ ភ័ព្វព្រេងនិស្ស័យ បានរុញច្រានបេះដូងអ្នករាជានិយម ដែលធ្លាប់មាន អនុស្សាវរីយ៍ដ៏ជ្រាលជ្រៅតស៊ូប្រយុទ្ធក្នុងបុព្វហេតុជាតិនាជាយដែន សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ សម្តេចព្រះ រាជបុត្រី ព្រះអានុជ នរោត្តម អរុណរស្មី និងលោក ញឹក ប៊ុនឆៃ ព្រមទាំងអ្នកស្រឡាញ់រាជានិយមជាច្រើនផ្សេង ទៀត បានចាប់ចិត្តប្រតិព័ទ្ធគ្នាជាថ្មី រហូតព្រមព្រៀងយាងសម្តេចក្រុមព្រះ មកដឹកនាំបក្សជាថ្មីកាលពីថ្ងៃទី១ ខែ មករា ឆ្នាំ២០១៥កន្លងទៅថ្មីៗនេះ។
ការយាងត្រឡប់របស់សម្តេចក្រុមព្រះ និងការរួបរួមរបស់អ្នករាជានិយម និងសីហនុនិយមនេះ គឺរំពឹងថា នឹងធ្វើឲ្យ គណបក្ស ដែលជាស្នាព្រះហស្ថចុងក្រោយក្នុងឆាកនយោបាយរបស់ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ នឹងអាចរឹងមាំ និងទទួលបានប្រជាប្រិយភាពឡើងវិញផងដែរ។
ទោះបីបច្ចុប្បន្នភាពគណបក្សរាជានិយមមួយនេះ កំពុងដុនដាបយ៉ាងណាក្តី តែបើក្រឡេកទៅមើលពីអតីតកាល គណបក្សមួយនេះ ក៏ធ្លាប់បានសាងគុណសម្បត្តិសម្រាប់ជាតិមាតុភូមិ និងប្រជារាស្រ្តខ្មែរផងដែរ ដែលកុលបុត្រ ខ្មែរមិនគួរមើលរំលងនោះឡើយ។
វត្តមានហ្វ៊ុនស៊ិនប៉ិច ដែលផ្តើមចេញពីចលនាតស៊ូក្នុងព្រៃ ដឹកនាំដោយសម្តេចព្រះបរមរតនកោដ្ឋ រួមនិងអ្នកតស៊ូ ជាយដែនជាច្រើនផ្សេងទៀត ពិតជាបានរួមចំណែកកែប្រែស្ថានការណ៍នយោបាយនៅកម្ពុជា។ យើងអាចនាំគ្នាបិទ ភ្នែកស្រមៃទៅកាន់ស្ថានភាពនយោបាយកម្ពុជា នាអំឡុងទសវត្សរ៍ឆ្នាំ៨០ ប្រសិនបើគ្មានចលនាតស៊ូពីក្នុងព្រៃមកទេ តើនឹងមានការប្រែប្រួលនយោបាយនៅក្នុងប្រទេសនាសម័យនោះដែរឬទេ? ព្រោះតែមានសកម្មភាពតស៊ូក្នុងព្រៃ ទើបមានកិច្ចចរចាសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១។ មានកិច្ចចរចាសន្តិភាពប៉ារីស ទើបលុបបំបាត់វត្ត មានកងទ័ពបរទេសពីទឹកដីកម្ពុជាផងដែរ និងនាំមកនូវរូបភាព នៃរបបប្រជាធិបតេយ្យជាថ្មី បន្ទាប់ពីត្រូវលុបបំបាត់ ដោយរបបខ្មែរក្រហមនោះ។
ជារួមចលនាតស៊ូរបស់ហ្វ៊ុនស៊ិប៉ិច និងអ្នកតស៊ូក្នុងព្រៃជាច្រើនទៀតនាអំឡុងទសវត្សរ៍ឆ្នាំ៨០ និងការប្រកួតប្រជែង លើផ្នែកនយោបាយរបស់ហ្វ៊ុនស៊ិនប៉ិច នាការបោះឆ្នោតនាអាណត្តិកន្លងទៅ ពិតជាបានចូលរួមចំណែកកែប្រែ ស្ថានភាពនយោបាយ និងការវិវឌ្ឍន៍នៅកម្ពុជាឲ្យប្រែប្រួលដូចបច្ចុប្បន្ននេះ។ តាមរយៈស្នាដៃ និងគុណសម្បត្តិ ដែល បន្សល់ទុកពីអតីតកាល អ្នករាជានិយម និងសីហនុនិយម អាចនឹងបន្តផ្តល់ការគាំទ្រ និងឱកាសជាថ្មីថ្វាយ សម្តេច ក្រុមព្រះ និងអ្នកតាមដង្ហែព្រះអង្គ បានបញ្ចេញស្នាព្រះហស្ថចូលរួមអភិវឌ្ឍន៍សង្គមកម្ពុជា ដែលធ្លាប់តែជួប នូវភាពកម្សត់មួយនេះ។
អ្នករាជានិយម និង សីហនុ និយម ដែលធ្លាប់បានសោយសុខក្នុងសម័យសង្គមរាស្រ្តនិយម ដ៏រុងរឿងក្រោមព្រះរាជ កិច្ចដឹកនាំ របស់ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហនុ ក៏រំពឹងផងដែរ វត្ថុស័ក្តិសិទ្ធិ ក្នុង លោក ទេវតាថែរក្សាស្វេតច្ឆត្រ ដួងព្រះបរមវិញ្ញាណក្ខន្ធអង្គសម្តេចឪ និងព្រះមហាក្សត្រគ្រប់ជំនាន់ នឹងចង់ភ្ជាប់ បេះដូងអ្នករាជានិយមឲ្យជាប់ជាធ្លង់តែមួយ ខិតខំពង្រឹងពង្រីកសមត្ថភាពដឹកនាំគណបក្សរាជានិយម ដែលជាកេរ ដំណែល ស្នាព្រះហស្ថចុងក្រោយក្នុងឆាកនយោបាយ របស់សម្តេចព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាឯករាជ្យខ្មែរ ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ឲ្យល្បីរន្ទឺខ្ទរខ្ទាដូចព្រះកិត្តិស័ព្ទរបស់ព្រះអង្គ។ ជាពិសេសសូម ឲ្យអ្នករាជានិយម ដែលបានរួបរួមគ្នាជាថ្មីបានស្ថិតស្ថេរគង់វង្សជាអមតៈ លែងមានការប្រេះឆា បានមូលចិត្តមូល បេះដូងខិតខំធ្វើការបម្រើជាតិ និងប្រជាជន ដោយសន្ទៈ និងស្មារតីខ្ពស់៕
Khmer News 2015 SR-097
Khmer News 2015 SR-108
Khmer News 2015 SR-098
Khmer News 2015 SR-099
Khmer News 2015 SR-100
Khmer News 2015 SR-101
Khmer News 2015 SR-102
Khmer News 2015 SR-103
Khmer News 2015 SR-104
Khmer News 2015 SR-105
Khmer News 2015 SR-106
Khmer News 2015 SR-109
Khmer News 2015 SR-107
Khmer News 2015 SR-096


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One Life One Love One Commitment.
Khmer News 2015 Roses041 Khmer News 2015 Amour Khmer News 2015 Amour Khmer News 2015 Amour Khmer News 2015 Amour Khmer News 2015 Amour Khmer News 2015 Amour Khmer News 2015 Amour Khmer News 2015 Amour Khmer News 2015 Roses041
View user profile http://www.lovekhmer.com

9Khmer News 2015 Empty Re: Khmer News 2015 on 19th January 2015, 11:34 am

sreymomrith

sreymomrith
Administrator
Administrator

សម្តេចក្រុមព្រះ៖ ហ៊្វុនស៊ិនប៉ិច គ្មានថ្ងៃបែកបាក់គ្នា បន្តទៀតទេ

Monday, 19 January 2015


ភ្នំពេញ៖ មានបន្ទូលប្រាប់ អ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់កម្មវិធី សមាជគណបក្ស ហ៊្វុនស៊ីនប៉ិច នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥នេះ សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្ស ហ៊្វុនស៊ិនប៉ិច បញ្ជាក់ថា គណបក្សរាជានិយមមួយនេះ នឹងមិនមានការបែកបាក់ គ្នាតទៅទៀតឡើង ហើយថា ព្រះអង្គមិនចង់ឃើញ ប្រទេសជាតិ មានការប្រើកាណុងកំាភ្លើង ដាក់គ្នាទៀតនោះទេ ។
ទ្រង់នរោត្តម រណឫទ្ធិ បានមានព្រះបន្ទូលទៀតថា គណបក្សប្រជាជនកម្ពុជា និងគណបក្ស របស់ព្រះអង្គផ្ទាល់ នឹងនាំមកនូវស្ថិរភាព នយោបាយដល់ប្រទេស និងនាំប្រទេសទៅកាន់ ភាពរុងរឿង និងវិវឌ្ឍន៍ជាដើម ។
សម្តេចក្រុមព្រះ បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច គឺជាគណបក្សរាជានិយម តែមួយគត់ប្រកប ដោយលទ្ធិប្រជាធិបតេយ្យ និងសេរីពហុបក្ស ហើយមិនតែប៉ុណ្ណោះ ព្រះអង្គសន្យាថា នឹងដើរតាមមាគា របស់ព្រះបរមរតនកោដ្ឋ ជានិច្ចក្នុងការ បង្រួបបង្រួមជាតិ និងផ្សះផ្សារជាតិ ។
យ៉ាងណាក៏ដោយ ការអះអាងនេះ ត្រូវបានគេមើលឃើញថា ថ្នាក់ដឹកនាំគណបក្ស ហ៊្វុនស៊ីនប៉ិច មានភាពចាស់ទុំច្រើន បន្ទាប់ពីឆ្លងកាត់បទពិសោធន៍ នៃបែកបាក់គ្នាជិត ១ទសវត្សរ៍កន្លងមកនេះ ៕


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One Life One Love One Commitment.
Khmer News 2015 Roses041 Khmer News 2015 Amour Khmer News 2015 Amour Khmer News 2015 Amour Khmer News 2015 Amour Khmer News 2015 Amour Khmer News 2015 Amour Khmer News 2015 Amour Khmer News 2015 Amour Khmer News 2015 Roses041
View user profile http://www.lovekhmer.com

10Khmer News 2015 Empty Re: Khmer News 2015 on 19th January 2015, 11:37 am

sreymomrith

sreymomrith
Administrator
Administrator

ប្រមុខ​ ហ៊្វុនស៊ីនប៉ិច មិនខ្វល់ពីសម្តីសជាតិ​​ របស់លោក កឹម សុខា ថាព្រះអង្គ ដូចជាស្លឹកចេក វេចនំអន្សម

Monday, 19 January 2015


ភ្នំពេញ៖ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បានមានព្រះរាជបន្ទូលផ្តាំផ្ញើរ ទៅកាន់ថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិ ជាពិសេសលោក កឹម សុខា តែម្តងថា កុំខ្វល់នឹងរឿងគណបក្សគេ និងតិះដៀល គណបក្សគេធ្វើអ្វី គិតតែពីគណបក្សខ្លួន កុំឲ្យមានការបែកបាក់និងប្រេះឆា និងគ្នាទៅបានហើយ ។
មានព្រះបន្ទូលប្រាប់ដល់អ្នកសារព័ត៌មាន នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៥នេះ បន្ទាប់ពីបញ្ចប់នូវ សមាជវិសាមញ្ញដែលមាន អ្នកគាំទ្រមកពី ២៥ខេត្ត-រាជធានី ប្រមាណជាងពីរពាន់នាក់ ទ្រង់ បានលើកឡើងថា ព្រះអង្គមិនមែនជា ស្លឹកចេក ដូចអ្វីដែលលោកកឹម សុខា លើកឡើងនោះឡើយ ហើយថា សម្តីលោក កឹម សុខាព្រះអង្គមិនបាន ចាប់ព្រះទ័យនោះទេ ។
ការលើកឡើងរបស់ទ្រង់បែបនេះ គឺបន្ទាប់ពីលោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ បានប្រៀបធៀបព្រះអង្គ ទៅនឹងស្លឹកចេកដែលគេ យកទៅខ្ចប់នំអន្សម ហើយគេរើសយក មកប្រើប្រាស់វិញប៉ុណ្ណោះ ។
ទ្រង់បានបញ្ជាក់ថា គិតតែប្រមែប្រមូលគណបក្សខ្លួនឯងកុំឲ្យបែកបាក់គ្នាទៅបានហើយ........... គណបក្សខ្ញុំ ធ្វើអី្វក៏ធ្វើទៅសូមគាត់ កុំគិតពីដើមចេកធ្វើអ្វីនាំ តែខាតពេលនោះទេ។ លោក កឹម សុខាជាមនុស្ស មួយខ្ញុំស្គាល់ច្បាស់ណាស់ ។
ព្រះអង្គបានមានព្រះរាជបន្ទូលទៀតថា អ្វីដែលមន្រ្តីគណបក្សសង្គ្រោះជាតិលើកឡើងបែបនោះ គឺចង់មានន័យថា គណបក្សនោះ នៅតែមានការខ្លាចនិង ព្រួយបារម្ភ គណបក្សហ៊្វុនស៊ិនប៉ិច ដដែល ។ បើពុំដូច្នេះទេហេតុអ្វី គណបក្សសង្រ្គោះជាតិ និយាយអំពី គណបក្សហ៊្វុនស៊ិនប៉ិច ឡើងចុះឡើងចុះច្រើនម្លេះ ។
ដោយធ្វើការបញ្ជាក់ក្នុងសន្និសីទនោះដែរ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ក៏បានឲ្យដឹងផងដែរថា ព្រះអង្គមិនបានហៅលោកកឹម សុខា មកចូលរួមជាមួយនឹង គណបក្សព្រះអង្គនោះទេ គឺហៅមកធ្វើការរួមគ្នា ដើម្បីប្រទេសជាតិ មាតុភូមិប៉ុណ្ណោះ ។
ជាមួយគ្នានោះដែរ ព្រះអង្គ ក៏បានប្រៀបធៀបគណបក្សសង្គ្រោះជាតិ នាពេលបច្ចុប្បន្ននេះ ដូចជាគណបក្ស សាធារណរដ្ឋផងដែរ ហើយប្រសិន ជាគណបក្សនេះ យាងព្រះអង្គចូលរួមជាមួយនោះ ក៏ព្រះអង្គឆ្លើយថា ណូ (NO) ដែរ ៕
Khmer News 2015 Hour-0412


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One Life One Love One Commitment.
Khmer News 2015 Roses041 Khmer News 2015 Amour Khmer News 2015 Amour Khmer News 2015 Amour Khmer News 2015 Amour Khmer News 2015 Amour Khmer News 2015 Amour Khmer News 2015 Amour Khmer News 2015 Amour Khmer News 2015 Roses041
View user profile http://www.lovekhmer.com

11Khmer News 2015 Empty Re: Khmer News 2015 on 19th January 2015, 7:44 pm

sreymomrith

sreymomrith
Administrator
Administrator

សូមឲ្យការជួបជុំ របស់ហ្វ៊ុនស៊ិនប៉ិច បានស្ថិតស្ថេរគង់វង្ស ជាអមតៈ និងកាន់តែរឹងមាំ

Monday, 19 January 2015


ដោយ៖ សយ សុភាព

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែមករា ឆ្នាំ២០១៥នេះ សមាជដ៏ធំមួយនៅសាលសន្និសីទ និងពិព័រណ៍កោះពេជ្រ ត្រូវបានគេរៀបចំឡើងយ៉ាងមហោឡារិក ក្រោមការចូលរួមយ៉ាងច្រើនកុះករ ពីអ្នកស្រឡាញ់ និង ស្នេហារាជានិ យម ដើម្បីបង្ហាញព្រះវត្តមាន សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ យាងគង់ប្រថាប់ជាព្រះប្រធានគណបក្សហ្វ៊ុនស៊ិន ប៉ិចឡើងវិញ បន្ទាប់ព្យុះវិជ្ជុវាទបានបក់បោកព្រះអង្គឲ្យចាកឆ្ងាយអស់រយៈពេល ៩ឆ្នាំ។ ព្រះវត្តមានជាថ្មី នៃការមក គ្រងតំណែងបក្សរាជានិយមរបស់សម្តេចក្រុមព្រះ បានបង្ហាញពីការរួបរួមជាថ្មី នៃអ្នកស្រឡាញ់រាជានិយម សីហនុ និយម និងធ្វើឲ្យចំណងអ្នករាជានិយមកើតចេញពីចលនាតស៊ូជាយដែន ក្រោមស្នាព្រះហស្ថព្រះវររាជបិតាឯក រាជ្យជាតិ នរោត្តម សីហនុ កាន់តែរឹងមាំ។
គណៈបក្សហ្វ៊ុនស៊ិនប៉ិច ជាគណបក្ស បានកើតចេញពីចលនាតស៊ូនៅតាមព្រៃជាយដែនជាប់ព្រំប្រទល់ប្រទេសថៃ ដឹកនាំដោយព្រះវររាជបិតា ឯករាជ្យជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ នា ឆ្នាំ១៩៨១ ក្រោយថ្ងៃដួលរលំ នៃរបបខ្មែរក្រហម ៧ មករា ១៩៧៩។ ក្រោយកិច្ចចរចាសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ចលនាតស៊ូហ្វ៊ុនស៊ិនប៉ិច បានក្លាយទៅជាគណបក្សនយោបាយ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ១៩៩២ តាមរយៈ នៃការរៀបចំសមាជនៅរំចង់ ខេត្តឧត្តរមានជ័យ (អតីតតំបន់តស៊ូនៅជាយដែន) ហើយអង្គ សមាជទាំងមូលបានបោះឆ្នោតគាំទ្រ សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ ជាព្រះប្រធាន។
ក្រោមការរៀបចំដោយអង្គការសហប្រជាជាតិ គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច នៅឆ្នាំ១៩៩៣ បានចូលរួមបោះ ឆ្នោត ដោយទទួលបានអាសនៈ៥៨ សម្តេចក្រុមព្រះ បានក្លាយជានាយករដ្ឋមន្រ្តីទី១។ នៅក្នុងការបោះឆ្នោតឆ្នាំ ១៩៩៨ ដែលរៀបចំឡើងដោយខ្មែរខ្លួនឯង គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានអាសនៈ៤៣ សម្តេចក្រុមព្រះ ក្លាយ ជាព្រះប្រធានរដ្ឋសភា។ ការបោះឆ្នោតឆ្នាំ២០០៣ គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានអាសនៈ ២៦ សម្តេចក្រុម ព្រះ ក៏នៅបន្តតំណែងជាព្រះប្រធានរដ្ឋសភា។
លុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០០៦ ព្យុះកម្មវេជ្ជុវាទ បានបក់បោកវាយបំបែកឲ្យគណបក្សរាជានិយមមួយនេះ ប្រេះ បែកជាពីរ និងឈានដល់ការចុះខ្សោយជាបន្តបន្ទាប់ រហូតដល់គ្មានអាសនៈសូម្បីតែមួយនៅក្នុងការបោះឆ្នោតជាតិ នាឆ្នាំ២០១៣កន្លងទៅ។
ក្រោយការប្រេះឆាអស់រយៈ ៩ឆ្នាំកន្លងទៅ ភ័ព្វព្រេងនិស្ស័យ បានរុញច្រានបេះដូងអ្នករាជានិយម ដែលធ្លាប់មាន អនុស្សាវរីយ៍ដ៏ជ្រាលជ្រៅតស៊ូប្រយុទ្ធក្នុងបុព្វហេតុជាតិនាជាយដែន សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ សម្តេចព្រះ រាជបុត្រី ព្រះអានុជ នរោត្តម អរុណរស្មី និងលោក ញឹក ប៊ុនឆៃ ព្រមទាំងអ្នកស្រឡាញ់រាជានិយមជាច្រើនផ្សេង ទៀត បានចាប់ចិត្តប្រតិព័ទ្ធគ្នាជាថ្មី រហូតព្រមព្រៀងយាងសម្តេចក្រុមព្រះ មកដឹកនាំបក្សជាថ្មីកាលពីថ្ងៃទី១ ខែ មករា ឆ្នាំ២០១៥កន្លងទៅថ្មីៗនេះ។
ការយាងត្រឡប់របស់សម្តេចក្រុមព្រះ និងការរួបរួមរបស់អ្នករាជានិយម និងសីហនុនិយមនេះ គឺរំពឹងថា នឹងធ្វើឲ្យ គណបក្ស ដែលជាស្នាព្រះហស្ថចុងក្រោយក្នុងឆាកនយោបាយរបស់ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ នឹងអាចរឹងមាំ និងទទួលបានប្រជាប្រិយភាពឡើងវិញផងដែរ។
ទោះបីបច្ចុប្បន្នភាពគណបក្សរាជានិយមមួយនេះ កំពុងដុនដាបយ៉ាងណាក្តី តែបើក្រឡេកទៅមើលពីអតីតកាល គណបក្សមួយនេះ ក៏ធ្លាប់បានសាងគុណសម្បត្តិសម្រាប់ជាតិមាតុភូមិ និងប្រជារាស្រ្តខ្មែរផងដែរ ដែលកុលបុត្រ ខ្មែរមិនគួរមើលរំលងនោះឡើយ។
វត្តមានហ្វ៊ុនស៊ិនប៉ិច ដែលផ្តើមចេញពីចលនាតស៊ូក្នុងព្រៃ ដឹកនាំដោយសម្តេចព្រះបរមរតនកោដ្ឋ រួមនិងអ្នកតស៊ូ ជាយដែនជាច្រើនផ្សេងទៀត ពិតជាបានរួមចំណែកកែប្រែស្ថានការណ៍នយោបាយនៅកម្ពុជា។ យើងអាចនាំគ្នាបិទ ភ្នែកស្រមៃទៅកាន់ស្ថានភាពនយោបាយកម្ពុជា នាអំឡុងទសវត្សរ៍ឆ្នាំ៨០ ប្រសិនបើគ្មានចលនាតស៊ូពីក្នុងព្រៃមកទេ តើនឹងមានការប្រែប្រួលនយោបាយនៅក្នុងប្រទេសនាសម័យនោះដែរឬទេ? ព្រោះតែមានសកម្មភាពតស៊ូក្នុងព្រៃ ទើបមានកិច្ចចរចាសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១។ មានកិច្ចចរចាសន្តិភាពប៉ារីស ទើបលុបបំបាត់វត្ត មានកងទ័ពបរទេសពីទឹកដីកម្ពុជាផងដែរ និងនាំមកនូវរូបភាព នៃរបបប្រជាធិបតេយ្យជាថ្មី បន្ទាប់ពីត្រូវលុបបំបាត់ ដោយរបបខ្មែរក្រហមនោះ។
ជារួមចលនាតស៊ូរបស់ហ្វ៊ុនស៊ិប៉ិច និងអ្នកតស៊ូក្នុងព្រៃជាច្រើនទៀតនាអំឡុងទសវត្សរ៍ឆ្នាំ៨០ និងការប្រកួតប្រជែង លើផ្នែកនយោបាយរបស់ហ្វ៊ុនស៊ិនប៉ិច នាការបោះឆ្នោតនាអាណត្តិកន្លងទៅ ពិតជាបានចូលរួមចំណែកកែប្រែ ស្ថានភាពនយោបាយ និងការវិវឌ្ឍន៍នៅកម្ពុជាឲ្យប្រែប្រួលដូចបច្ចុប្បន្ននេះ។ តាមរយៈស្នាដៃ និងគុណសម្បត្តិ ដែល បន្សល់ទុកពីអតីតកាល អ្នករាជានិយម និងសីហនុនិយម អាចនឹងបន្តផ្តល់ការគាំទ្រ និងឱកាសជាថ្មីថ្វាយ សម្តេច ក្រុមព្រះ និងអ្នកតាមដង្ហែព្រះអង្គ បានបញ្ចេញស្នាព្រះហស្ថចូលរួមអភិវឌ្ឍន៍សង្គមកម្ពុជា ដែលធ្លាប់តែជួប នូវភាពកម្សត់មួយនេះ។
អ្នករាជានិយម និង សីហនុ និយម ដែលធ្លាប់បានសោយសុខក្នុងសម័យសង្គមរាស្រ្តនិយម ដ៏រុងរឿងក្រោមព្រះរាជ កិច្ចដឹកនាំ របស់ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហនុ ក៏រំពឹងផងដែរ វត្ថុស័ក្តិសិទ្ធិ ក្នុង លោក ទេវតាថែរក្សាស្វេតច្ឆត្រ ដួងព្រះបរមវិញ្ញាណក្ខន្ធអង្គសម្តេចឪ និងព្រះមហាក្សត្រគ្រប់ជំនាន់ នឹងចង់ភ្ជាប់ បេះដូងអ្នករាជានិយមឲ្យជាប់ជាធ្លង់តែមួយ ខិតខំពង្រឹងពង្រីកសមត្ថភាពដឹកនាំគណបក្សរាជានិយម ដែលជាកេរ ដំណែល ស្នាព្រះហស្ថចុងក្រោយក្នុងឆាកនយោបាយ របស់សម្តេចព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាឯករាជ្យខ្មែរ ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ឲ្យល្បីរន្ទឺខ្ទរខ្ទាដូចព្រះកិត្តិស័ព្ទរបស់ព្រះអង្គ។ ជាពិសេសសូម ឲ្យអ្នករាជានិយម ដែលបានរួបរួមគ្នាជាថ្មីបានស្ថិតស្ថេរគង់វង្សជាអមតៈ លែងមានការប្រេះឆា បានមូលចិត្តមូល បេះដូងខិតខំធ្វើការបម្រើជាតិ និងប្រជាជន ដោយសន្ទៈ និងស្មារតីខ្ពស់៕
Khmer News 2015 SR-097
Khmer News 2015 SR-108
Khmer News 2015 SR-098
Khmer News 2015 SR-099
Khmer News 2015 SR-100
Khmer News 2015 SR-101
Khmer News 2015 SR-102
Khmer News 2015 SR-103
Khmer News 2015 SR-104
Khmer News 2015 SR-105
Khmer News 2015 SR-106
Khmer News 2015 SR-109
Khmer News 2015 SR-107
Khmer News 2015 SR-096


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One Life One Love One Commitment.
Khmer News 2015 Roses041 Khmer News 2015 Amour Khmer News 2015 Amour Khmer News 2015 Amour Khmer News 2015 Amour Khmer News 2015 Amour Khmer News 2015 Amour Khmer News 2015 Amour Khmer News 2015 Amour Khmer News 2015 Roses041
View user profile http://www.lovekhmer.com

12Khmer News 2015 Empty Re: Khmer News 2015 on 30th January 2015, 10:11 am

sreymomrith

sreymomrith
Administrator
Administrator

សម្តេចក្រុមព្រះថា រាជរដ្ឋាភិបាល គ្រោងបង្កើត ក្រសួងអន្តោប្រវេសន៍ វៀតណាម

Friday, 30 January 2015


ភ្នំពេញ ៖ ពិធីសំណេះសំណាល ជាមួយសមាជិករបស់ខ្លួន នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៥នេះ ប្រធាន គណបក្សហ៊្វុនស៊ិនប៉ិច សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន គ្រោងបង្កើត និង គាំទ្រឲ្យមានក្រសួងអន្តោប្រវេសន៍ វៀតណាម ប៉ុន្តែ សុំពេលគិត និងស្រាវជ្រាវមួយរយៈពេលសិន ។
ក្នុងពិធីសំណេះសំណាលនោះដែរ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានគាំទ្រមិនឲ្យ ព្រះសង្ឃចូលរួមបោះឆ្នោតថ្នាក់ជាតិ ៕





សម្តេចក្រុមព្រះថា បើមន្រ្តីណា មិនពេញចិត្តធ្វើការ ជាមួយ CPP សុំដើរចេញ

Friday, 30 January 2015


ភ្នំពេញ ៖ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានឲ្យដឹង ពីគោលជំហររបស់ព្រះអង្គ ក្នុងការបន្តការងារ ជាមួយគណបក្សប្រជាជនកម្ពុជា (CPP)ហើយបើមានមន្រ្តីរូបណាមួយ មិនពេញចិត្តធ្វើការជាមួយ CPP សុំដើរចេញទៅ ។
ព្រះអង្គបានលើកឡើង នៅក្នុងជំនួបសំណេះសំណាល ជាមួយសមាជិករបស់ខ្លួន នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ ២០១៥ នាភោជនីយដ្ឋាន ទន្លេបាសាក់២ ក្នុងខណ្ឌចំការមន ៕




សម្តេចក្រុមព្រះ ផ្តាំទៅលោក សម រង្ស៊ី ឲ្យត្រៀមប្រកួតគ្នា នៅឆ្នាំ ២០១៨

Friday, 30 January 2015


ភ្នំពេញ ៖ នៅក្នុងជំនួបសំណេះសំណាល ជាមួយសមាជិករបស់ខ្លួន នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៥នេះ សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានផ្តាំផ្ញើទៅលោក សម រង្ស៊ី ដែលជាប្រធាន គណបក្សសង្រ្គោះជាតិ ឲ្យត្រៀមលក្ខណៈ ប្រកួតប្រជែងគ្នា ឆ្នាំ២០១៧-២០១៨ នៅពេលបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ និងបោះឆ្នោតថ្នាក់ជាតិ ។
សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ក៏បានលើកឡើង នៅក្នុងកិច្ចសំណេះសំណាលនោះ បន្តថា លោក សម រង្ស៊ី ធ្លាប់ ហៅព្រះអង្គ ជាអាចោរល្បី ដោយសារតែស្លាកសញ្ញា របស់អតីតព្រះមហាក្សត្រ ។
ក្នុងពិធីនោះ ព្រះអង្គបានស្នើឲ្យកាត់បន្ថយ សមាជិកគណៈកម្មាធិការនាយក របស់បក្សចេញ ៕



សម្តេចក្រុមព្រះស្នើ ឲ្យដូរស្លាកសញ្ញា គណបក្សហ៊ុ្វនស៊ីនប៉ិច

Friday, 30 January 2015


ភ្នំពេញ៖ សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ីនប៉ិច បានស្នើឲ្យដូរស្លាកសញ្ញាគណបក្ស គឺដកសញ្ញាវិមានឯករាជ្យ បាវចនាជាតិ សាសនា ព្រះមហាក្សត្រ និងដកអក្សរកាត់ រ ណចេញទៀត។
ការស្នើឲ្យដកនេះបានធ្វើឡើងនៅក្នុងកិច្ចសំណេះសំណាលជាលើកដំបូង របស់ព្រះអង្គ នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៥ នៅភោជនីយដ្ឋាន ទន្លេបាសាក់២ បន្ទាប់ពីអង្គសមាជ របស់គណបក្ស កាលពីថ្ងៃទី១៩ ខែមករា៕


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One Life One Love One Commitment.
Khmer News 2015 Roses041 Khmer News 2015 Amour Khmer News 2015 Amour Khmer News 2015 Amour Khmer News 2015 Amour Khmer News 2015 Amour Khmer News 2015 Amour Khmer News 2015 Amour Khmer News 2015 Amour Khmer News 2015 Roses041
View user profile http://www.lovekhmer.com

Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum