DAP NEWS [2015] 44939

You are not connected. Please login or register

 » ♥ ~ General ~ ♥ » Khmer News » DAP NEWS [2015]

DAP NEWS [2015]

Go to page : 1, 2, 3, 4, 5, 6, 7, 8  Next

Go down  Message [Page 1 of 8]

1DAP NEWS [2015] Empty DAP NEWS [2015] on 1st January 2015, 1:40 am

sreymomrith

sreymomrith
Administrator
Administrator

ផ្តន្ទាទោស អតីតតារា ចម្រៀង អូ រស្មី ដាក់គុក៧ឆ្នាំ និងសងជម្ងឺចិត្ត២០លានរៀល ពាក់ព័ន្ធ នឹងការនាំក្មេងស្រី ទៅរួមភេទជាមួយតាតា

Thursday, 01 January 2015 


ភ្នំពេញ ៖ សាលាដំបូង រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ បានប្រកាសសាលក្រម កំបាំងមុខផ្តន្ទាទោស ជនជាប់ចោទ ឈ្មោះ អូ រស្មី ដែលជា អតីតតារាចម្រៀង មិនសូវល្បីឈ្មោះ ដាក់គុកកំណត់ រយៈពេល ៧ឆ្នាំ និង បង្គាប់ឲ្យសងជម្ងឺចិត្ត២០លានរៀល ទៅក្មេងស្រីរងគ្រោះ ជាប់ពាក់ព័ន្ធនឹង ករណីការនាំក្មេងអាយុ១៤ឆ្នាំ ម្នាក់ យកទៅរួមភេទ ជាមួយបុរសអ្នកមានទ្រព្យ ដែលជាអនិកជនខ្មែរ ជាថ្នូរនឹងបានក្លាយ ជាតារាអ្នក ចម្រៀងស្រី ដ៏ល្បីមូយរូប នៅក្នុងប្រទេសកម្ពុជា។
ការប្រកាសសាលក្រមនេះ ត្រូវបានធ្វើឡើង ដោយក្រុមចៅក្រមជំនុំជម្រះ នៃ សាលាដំបូង រាជធានីដែលរួមមាន លោក កោ វណ្ឌី អនុប្រធានសាលាដំបូង រាជធានីភ្នំពេញ គឺជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ លោក លី សុខលេង និង លោកលី លីមម៉េង ជាសមាជិកចៅក្រមប្រឹក្សា និងព្រះរាជអាជ្ញារង លោកស្រីស៊ឺ វណ្ណនី ជាតំណាងអយ្យការ តែកំបាំងជនជាប់ចោទឈ្មោះ អូ រស្មី និងមេធាវីការពារក្តីទាំង អស់របស់គាត់ តែចំពោះមុខភាគីចោទចោទ។ 
យោងតាមឯកសាររបស់តុលាការ ជនជាប់ចោទ ឈ្មោះ អូ រស្មី ភេទស្រី អាយុ៣៦ ឆ្នាំ មុនចាប់ខ្លួន គឺ ជាតារាចម្រៀងស្រី ប្រចាំនៅក្នុងផលិត កម្មឆ្លងដែន និងរៃយំ ។ ជនជាប់ចោទត្រូវបានតំណាងអយ្យការ ចោទប្រកាន់ពីចំនួន ២ បទល្មើស« សញ្ចារកម្ម មានស្ថានទម្ងន់ទោស» និង បទ « ការនាំចេញដោយមិនស្របច្បាប់ ដោយមានគោលដៅ»តាមច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ចផ្លូវភេទ។  
ឈ្មោះអូ  រស្មីត្រូវបានចាប់ខ្លួន ដោយសមត្ថកិច្ច នគរបាល ប្រឆាំងការ ជួញដូរមនុស្ស និង ការពារអនីតិជនរាជធានីភ្នំពេញ តាមពាក្យបណ្តឹងរបស់ម្តាយ របស់ ក្មេងស្រីរងគ្រោះ កាលពីរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៤៕
DAP NEWS [2015] Pheak-0154


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP NEWS [2015] Roses041  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Roses041
View user profile http://www.lovekhmer.com

2DAP NEWS [2015] Empty Re: DAP NEWS [2015] on 1st January 2015, 1:44 am

sreymomrith

sreymomrith
Administrator
Administrator

លោកយាយ អាយុជាង៨០ឆ្នាំ២នាក់ សូមក្តីមេត្តាពី សប្បុរសជន

Thursday, 01 January 2015 


កំពង់ឆ្នាំង៖ លោកយាយឈ្មោះ គុំ គី អាយុ៨0ឆ្នាំ និងលោកយាយ រឿន អៃ អាយុ៨៤ឆ្នាំ រស់នៅ ក្នុងភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង ក្រុង-ខេត្តកំពង់ឆ្នាំង បច្ចុប្បន្ន កំពុងជួបប្រទះការ ខ្វះខាតជីវភាព រស់នៅ យ៉ាងលំបាកលំបិន និងមានជំងឺប្រចាំកាយ រស់អាស្រ័យពឹងអ្នភូមិផង របងជាមួយ ហុចបាយសម្ល ម្តងម្កាលគ្មាន ផ្ទះសំបែងរស់នៅ យ៉ាងកំសត់ ជីវិតអភ័ព របស់លោកយាយ ទាំងពីរខាងលើ ឯកាគ្មានក្រុមគ្រួសារជាទីពឹង ព្រាត់ប្តីជាយូរឆ្នាំមកហើយ ។
លោក យាយ គុំ គីដែលមានជម្ងឺប្រចាំកាយ ស្ទើរនិយាយមិនរួចផងនោះ បាននិយាយដោយ សំលេងខ្សិបៗថា លោកយាយបានព្រាត់ពីប្តី តាំងពីសម័យប៉ុល ពត មកម្លេះ ពីមុនមក លោកយាយមានខ្ទមកំសត់ រស់នៅនឹងគេ តែក្រោយពីបានធ្លាក់ខ្លួនឈឺ និងខ្ទមបានទ្រុធទ្រោម ពុកផុតបាក់អស់ លោកយាយបន្ត ក្នុងភាពក្តុកក្តួលថា ជីវិតអភ័ព្ទរបស់លោកយាយ គឺរស់នៅបច្ចុប្បន្នអាស្រ័យលើអ្នកជិតខាង និងអ្នកភូមិផង របងជាមួយបានផ្តល់ជាកន្លែង សម្រាកជ្រកកោន និងហុចបាយសម្លម្តងម្កាល តស់នៅរង់ចាំថ្ងៃស្លាប់ ។
ដោយឡែកលោកយាយ រឿន ហៃ បាននិយាយក្នុងភាពវង្វេងវង្វាន់ថា លោកយាយមានប្តី និងមានកូនចិញ្ចឹមម្នាក់ ប៉ុន្តែពួកគេបានស្លាប់ ចោលលោកយាយអស់រយៈពេលជាង១០ឆ្នាំ កន្លងមកហើយ។  
បច្ចុប្បន្ន រស់នៅក្រោមការហុចបាយទឹកម្តងម្កាល ដូចលោកយាយ គុំ គី ដែរ ។ លោកយាយទាំងពីរនាក់ សូមអំពាវនាវ ដល់សប្បុរសជន សូមមានក្តីអាណិតមេត្តាដល់គាត់ ជួយឧបត្ថម្ភដល់រូបគាត់បានរស់នៅ រហូតជីវិតចុងក្រោយផង៕
DAP NEWS [2015] Pheak-0156


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP NEWS [2015] Roses041  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Roses041
View user profile http://www.lovekhmer.com

3DAP NEWS [2015] Empty Re: DAP NEWS [2015] on 1st January 2015, 9:59 pm

sreymomrith

sreymomrith
Administrator
Administrator

ផ្ទាំងទស្សនីយភាព នារាត្រីឆ្លងឆ្នាំថ្មី នៅមជ្ឈមណ្ឌល កោះពេជ្រ

Thursday, 01 January 2015 


DAP NEWS [2015] SR-255
DAP NEWS [2015] SR-256
DAP NEWS [2015] SR-257
DAP NEWS [2015] SR-258
DAP NEWS [2015] SR-259
DAP NEWS [2015] SR-260
DAP NEWS [2015] SR-261
DAP NEWS [2015] SR-262
DAP NEWS [2015] SR-262
DAP NEWS [2015] SR-263
DAP NEWS [2015] SR-264
DAP NEWS [2015] SR-265


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP NEWS [2015] Roses041  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Roses041
View user profile http://www.lovekhmer.com

4DAP NEWS [2015] Empty Re: DAP NEWS [2015] on 2nd January 2015, 9:54 pm

sreymomrith

sreymomrith
Administrator
Administrator

លោក ញឹក ប៊ុនឆៃ៖ ការបង្រួបបង្រួម បក្សរាជានិយម មិនមានការរៀបចំ ពីនាយករដ្ឋមន្រ្តី កម្ពុជានោះទេ តែចង់រក្សាកេរ ដំណែលសម្តេចឪ

Friday, 02 January 2015 


ភ្នំពេញ៖ ក្រោយពីមួយថ្ងៃដែលសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ សម្រេចសព្វព្រះរាជហឫទ័យ យល់ព្រមគង់ជាព្រះប្រធានដឹកនាំ គណបក្សរាជានិយម ហ៊្វុនស៊ិនប៉ិច ឡើងវិញតាមការស្នើសុំរបស់ព្រះអង្គម្ចាស់ក្សត្រី នរោត្តមអរុណរស្មី, លោក ញឺក ប៊ុនឆៃ អគ្គលេខាធិការនៃគណបក្សហ៊្វុនស៊ិនប៉ិច បានរៀបចំសន្និសារព័ត៌មាន នៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៥ ដោយបញ្ជាក់ពីជំហររបស់ខ្លួនថា ការបង្រួបបង្រួមបក្សរាជនិយមនៅពេលនេះ មិនមែនជាការរៀបចំពីនាយករដ្ឋមន្រ្តីកម្ពុជានោះទេ ពោលគឺជាគំនិតរួមរួបទាំងស្រុង ពីបក្សដោយខ្លួនឯងក្នុងបំណង តែមួយគត់ គឺដើម្បីបង្រួបបង្រួមអ្នករាជានិយម។
លោក ញឹក ប៊ុនឆៃ អគ្គលេខាធិការនៃគណបក្ស ហ៊្វុនស៊ិចប៉ិច បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅទីស្នាក់ការបក្សនារសៀលថ្ងៃទី២ មករា ថា ការយាងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទ្រង់ធ្វើជាព្រះប្រធានគណបក្សរាជានិយម ហ៊្វុនស៊ិនប៉ិចឡើងវិញ មិនមានការរៀបចំពីនាយករដ្ឋមន្រ្តីកម្ពុជា ឬភាគីចិនណាមួយនោះទេ តែសម្តេចនាយករដ្ឋមន្រ្តី ពិតជាបានទូរស័ព្ទអបអរសាទរ នៅពេលឃើញអ្នករាជានិយម រួបរួមគ្នាឡើងវិញដើម្បីរក្សា កេររបស់សម្តេចឪ។
លោកថ្លែងថា “ពីមុនសម្តេចតេជោចាត់ចែងទាំងស្រុង តែការរួបរួមលើកនេះ ជាគំនិតទាំងស្រុងរបស់បក្ស គ្រាន់តែសម្តេចទូរស័ព្ទមកអបអរ ខ្ញុំសូមបញ្ជាក់ថា គំនិតរួបរួមនេះ តាំងពីសម្តេចឪមកម្ល៉េះ និងព្រះអនុជអរុណរស្មីតាំងពីយូរ តែទើបរកដំណោះស្រាយចេញ បានកាលពីម្សិលមិញព្រោះ មិនចង់ឃើញបក្សរាជានិយម បែកគ្នាជាពីរ និងបំណងធំចង់ថែរក្សាគង់វង្សអ្វីដែលកេរដំណែលរបស់សម្តេចតា”។
លោកបានបន្ថែមថា នៅពេលនេះសបញ្ជាក់ឲ្យកាន់តែច្បាស់ថា លោកគ្មានទំនាស់ណា មួយជាមួយសម្តេចក្រុមព្រះនោះទេ ហើយការបែកបាក់កន្លងមក របស់គណបក្សរាជានិយម មិនមែនដោយសារ លោកចង់ក្លាយខ្លួនជាប្រធានបក្សនោះដែរ។
លោកថា “ខ្ញុំគ្មានបំណងចង់ធ្វើប្រធានបក្សអីនោះទេ ខ្ញុំឈឺចាប់ពេកហើយពេលឃើញបក្សរាជានិយមបែកបាក់ម្តងហើយម្តងទៀត មិនចង់ឲ្យបក្សហែងហួរគ្នា នេះជាលើកចុងក្រោយគ្មាន ការបែកបាក់ទៀតទេ ព្រោះអាយុចាស់ៗអស់ហើយ”។
ជាមួយគ្នានេះ សកម្មភាពរបស់បក្សបន្ត គឺរង់ចាំការធ្វើសមាជរបស់បក្សហ៊្វុនស៊ីនប៉ិច នៅថ្ងៃខាងមុខ ដើម្បីពង្រឹងខ្លួនត្រៀមការបោះឆ្នោត និងចូលរូមជាមួយគណបក្ស ដែលមានសំឡេងច្រើនក្នុងការ ដោះស្រាយពីបញ្ហាប្រទេសជាតិ ដែលប្រទេសជាតិកំពុងដោះស្រាយ ដូចជាបញ្ហាអន្តោប្រវេសន៍ អំពើពុករលួយជាដើម ដោយលោកជឿជាក់លើ គណបក្សរាជានិយមជាដៃគូដ៏ល្អជាមួយ គណបក្សប្រជាជនកម្ពុជា ជាជាងគណបក្សសង្រ្គោះជាតិបច្ចុប្បន្ន។
យោងតាមលិខិតចុះថ្ងៃទី១ ខែមករា ឆ្នាំ២០១៥ របស់ព្រះអង្គម្ចាស់ក្សត្រី នរោត្តម អរុណរស្មី ប្រធានគណបក្សហ៊្វុនស៊ីនប៉ិច និងលោក ញឹក ប៊ុនឆៃ អគ្គលេខាធិការគណបក្ស បានសុំយាងសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ មកគង់ជាព្រះប្រធានគណបក្ស ហ៊្វុនស៊ិនប៉ិច។ ចំណែកសម្តេចក្រុមព្រះ បច្ចុប្បន្នជាព្រះប្រធាន គណបក្សសង្គមរាជាធិបតេយ្យ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៥ដូចគ្នានេះដែរ បានឆ្លើយទៅនឹងថ្នាក់ដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច ដោយសព្វព្រះរាជហប្ញទ័យ ទទួលនូវការស្នើសុំយាងទៅគង់ ជាព្រះប្រធានគណបក្ស ហ៊្វុនស៊ិនប៉ិច។
សូមជម្រាបថា កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០០៦ គណបក្ស ហ៊្វុនស៊ិនប៉ិច បានធ្វើឲ្យគណបក្សនេះធ្លាក់ពុះជ្រៀកទៅជា២ ហើយសម្តេចក្រុមព្រះ លែងជាព្រះប្រធានគណបក្ស ហ៊្វុនស៊ិនប៉ិច ចាប់ពីពេលនោះមក។
នៅមុនកាលបោះឆ្នោត ២០១៣ ថ្នាក់ដឹកនាំគណបក្សរាជានិយមទាំងពីរ បានព្យាយាមបង្រួបបង្រួម រហូតបានចុះកិច្ចព្រមព្រៀង នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១២ ដោយក្នុងនោះព្រះអង្គ នរោត្តម រណប្ញទ្ធិ ដែលពេលនោះ សម្តេចក្រុមព្រះ គ្រោងនឹងយាងទៅជាព្រះប្រធានគណបក្ស ហ៊្វុនស៊ិនប៉ិច ម្តងរួចទៅហើយ ប៉ុន្តនៅតែបន្តបែកបាក់ទើបតែនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៥នេះ ទើបគេឃើញបក្សរាជានិយមពីរនេះរូបរួមគ្នាឡើងវិញម្តងទៀត៕
DAP NEWS [2015] MSP-1147
DAP NEWS [2015] MSP-1148


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP NEWS [2015] Roses041  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Roses041
View user profile http://www.lovekhmer.com

5DAP NEWS [2015] Empty Re: DAP NEWS [2015] on 2nd January 2015, 9:56 pm

sreymomrith

sreymomrith
Administrator
Administrator

រកឃើញសាកសព កើនដល់ ៣០នាក់ ក្រោយធ្លាក់យន្តហោះ AirAsia

Friday, 02 January 2015 


ស៊ូរ៉ាបាយ៉ា៖ ក្រុមអ្នករុករកជើងហោះហើរ QZ8501 របស់អាកាសចរណ៍ AirAsia ដែលបាន ធ្លាក់កាលពីថ្ងៃអាទិត្យ សប្តាហ៍មុននេះ បានប្រាប់ឲ្យដឹងនៅកាលពីល្ងាចថ្ងៃសុក្រ ទី០២ ខែ មករា ថាសាកសពចំនួន ៣០នាក់ហើយត្រូវបានរកឃើញ ក្នុងចំណោមជនរងគ្រោះ ១៦២នាក់ ដែលបាន បាត់ខ្លួនទៅជាមួយនឹងយន្តហោះ ឈានចូលថ្ងៃទី០៦ នេះ។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយបន្តទៀតថា សាកសព ២២ ក្នុងចំណោម ៣០នាក់ ត្រូវបានស្រង់យក និង បញ្ជូនទៅកាន់ទីក្រុង ផាងកាឡាន ប៊ុន នៃ ខេត្តភាគកណ្តាល កាលីម៉ាន់តាន និង ទីក្រុងស៊ូរ៉ាបាយ៉ា របស់ខេត្តឈ្វា ភាគខាងកើតប្រទេសឥណ្ឌូណេស៊ី ដោយឡែកសាកសព ៤នាក់ទៀត កំពុងស្ថិតនៅលើនាវាសង្គ្រោះរបស់អាម៉េរិក លើដែន សមុទ្រនៃតំបន់កំពុងរុករកយន្តហោះនោះនៅឡើយ។ សម្រាប់សាកសព ៤នាក់ទៀតត្រូវ បានរកឃើញចុងក្រោយគេកាលពីព្រលប់។
គួរបញ្ជាក់ថា យន្តហោះ AirAsia បានធ្លាក់ និង បាត់ខ្លួនរួមជាមួយមនុស្ស ១៦២នាក់ ក្នុងនោះ ១៥៥នាក់ជាអ្នកដំណើរ និង ៧នាក់ទៀតជាអ្នកបម្រើការងារលើនោះ។ សាច់ញាតិ របស់ជន រងគ្រោះទាំងអស់ កំពុងតែទន្ទឹងរង់ចាំសាកសព យ៉ាងអន្ទះសារ នៅតាមប៉ុស្តិ៍សំខាន់ៗ ដែល សាកសព នឹងដឹកមកដល់ក្រោយការស្រង់យកចេញពីទឹក។ ដោយឡែកអ្នកដំណើរជាច្រើន ទៀត រួមទាំងប្រអប់ខ្មៅ នឹង តួយន្តហោះទាំងមូល កំពុងស្ថិតក្នុងការស្វែងរកបន្ត៕


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP NEWS [2015] Roses041  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Roses041
View user profile http://www.lovekhmer.com

6DAP NEWS [2015] Empty Re: DAP NEWS [2015] on 2nd January 2015, 10:02 pm

sreymomrith

sreymomrith
Administrator
Administrator

ត្រីឆ្នាំនេះគ្រប់គ្រាន់ សម្រាប់ប្រជាពលរដ្ឋ ធ្វើផ្អក-ប្រហុក

Friday, 02 January 2015 


ភ្នំពេញ៖ ប្រធានរដ្ឋបាលជលផល លោក ណៅ ធួក បានថ្លែងឲ្យដឹងថា សម្រាប់រដូវប្រមូល ផលត្រីនៅក្នុងឆ្នាំ២០១៥នេះ មិនខ្វះឲ្យប្រជាពលរដ្ឋខ្មែរ ក្នុងការធ្វើផ្អក-ប្រហុកឡើយ ហើយលោកក៏បានអំពាវនាវឲ្យពួកគាត់រួសរាន់ទៅធ្វើផងដែរ។
លោក ណៅ ធួកបានមានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០១៥ថា សម្រាប់រដូវប្រមូលផលឆ្នាំនេះ គ្រប់គ្រាន់ឲ្យប្រជាពលរដ្ឋ ធ្វើផ្អក-ប្រហុក មិនខ្វះខាតឡើយ។
លោកបានបន្តថា «វាមិនកើនឡើងជាងឆ្នាំមុនទេ គ្រាន់តែមិនខ្វះក្នុងការធ្វើផ្អក-ប្រហុក គឺគ្រប់គ្រាន់ ហើយចំនួនប្រជាពលរដ្ឋមកពីបណ្តាខេត្តនានា នៅទូទាំងប្រទេសបាន នាំគ្នាមកធ្វើច្រើន»។
ប្រធានរដ្ឋបាលជលផលរូបនេះក៏ បានអំពាវនាវឲ្យប្រជាពលរដ្ឋ និងប្រជានេ សាទទាំងអស់ ត្រូវត្រៀមលក្ខណៈក្នុងការចុះប្រមូល ផលត្រី សម្រាប់ធ្វើផ្អក-ប្រហុក ចាប់ពីថ្ងៃទី២៧ ខែធ្នូមក។
លោកបានបន្តថា សព្វថ្ងៃមានបញ្ហាមួយចំនួន ដែលជាការព្រួយ បារម្ភរបស់ក្រសួងកសិកម្ម ក៏ដូចជាខាងរដ្ឋបាលជលផល ខណៈប្រជាពលរដ្ឋកំពុង នាំគ្នាទន្ទឹងរង់ចាំត្រី ហូរធ្លាក់ចូលទន្លេ ដើម្បីត្រៀមប្រមូលផលយកមកផ្អាប់ទុកធ្វើប្រហុក ឬផ្អក សម្រាប់ជួយផ្គត់ផ្គង់ជីវ ភាព គ្រួសាររបស់ប្រជានេសាទផងដែរ។
ពាក់ព័ន្ធនិងបញ្ហានេះ លោក ណៅ ធួក បានពន្យល់ថា ត្រីក្រធ្លាក់ចូលទន្លេ គឺបណ្តាល មកពីកត្តាពីរ គឺទី១-ដោយសារទឹកឆ្នាំនេះវាតិចពេក ហើយកម្ពស់ទឹកឆ្នាំនេះ ឡើងត្រឹម តែ៩,៧០ម៉ែត្រប៉ុណ្ណោះ ហើយវាចាប់ផ្តើមស្រកទៅវិញ តាំងពីថ្ងៃទី១២ ខែសីហាមកម៉្លេះ ដូច្នេះករណីនេះធ្វើឲ្យត្រី ធ្លាក់ចូលក្នុងទន្លេមានចំនួនតិច ទៅតាមហ្នឹងដែរ។ ដោយឡែកកត្តាទី២វិញ បណ្តាលមកពីការប្រែប្រួលអាកាសធាតុមិនល្អ ទើបធ្វើឲ្យត្រីខ្លះងាប់ និងត្រីខ្លះទៀត មិនទាន់ធ្វើចរាចរណ៍ហូរ ធ្លាក់ពីបឹងទន្លសាប ចូលទៅទន្លេមេង្គវិញនៅឡើយទេ៕
DAP NEWS [2015] MSP-1143


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP NEWS [2015] Roses041  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Roses041
View user profile http://www.lovekhmer.com

7DAP NEWS [2015] Empty Re: DAP NEWS [2015] on 4th January 2015, 5:22 pm

sreymomrith

sreymomrith
Administrator
Administrator

មន្រ្តី និងប្រជាពលរដ្ឋ ស្រុកកោះធំ ប្រារព្ធខួប៣៦ឆ្នាំ ទិវាជ័យជម្នះ ៧ មករា

Sunday, 04 January 2015 


កណ្តាល៖ មន្រ្តីរាជការ និងប្រជាពលរដ្ឋស្រុកកោះធំ ប្រមាណជា ៨០០នាក់ បាននាំគ្នាប្រារព្ធខួប ៣៦ឆ្នាំ ទិវាជ័យ ជម្នះ ៧ មករា (៧ មករា ១៩៧៩-០៧ មករា ២០១៥) ដែលជាថ្ងៃកំណើតទី២របស់ប្រជាពលរដ្ឋ ក្រោយការផ្តួល រំលំរបបយង់ខ្នង ប៉ុល ពត។
ពិធីរំលឹកខួបនូវថ្ងៃកំណើតទី២ នៃការរស់រានមានជីវិតរបស់ប្រជាពលរដ្ឋខ្មែរនេះ ត្រូវបានប្រារព្ធធ្វើឡើងនៅទីស្នាក់ ការគណបក្សប្រជាជនកម្ពុជាក្នុងស្រុកកោះធំ ក្រោមអធិបតីភាព លោក កឹម ស៊ីថន អនុប្រធានទី១ គណៈអចិ ន្ត្រៃយ៍ គណៈពង្រឹងមូលដ្ឋានស្រុកកោះធំ ខេត្តកណ្តាល តំណាងដ៏ខ្ពង់ខ្ពស់របស់លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ ថុល ប្រធានគណៈអចិន្ត្រៃយ៍ គណៈពង្រឹងមូលដ្ឋានស្រុកកោះធំ។
សមាសភាពចូលរួមនាឱកាសនោះ រួមមាន៖ ថ្នាក់ដឹកនាំ និង មន្ត្រីរាជការក្រោមឱវាទក្រសួងពាណិជ្ជកម្ម អាជ្ញាធរ ខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ យុវជនកាយរិទ្ធ ប្រជាពលរដ្ឋ និងក្រុមការងារគ្រប់ជាន់ថ្នាក់ នៃគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកកោះធំ ខេត្តកណ្តាល ប្រមាណជា ៨០០នាក់។
គោលបំណង នៃអង្គមីទ្ទីងនាឱកាសនេះ គឺដើម្បីឲ្យសមាជិករបស់គណបក្សប្រជាពលរដ្ឋ ពិសេសស្រទាប់យុវជន យល់ច្បាស់លាស់ ចងចាំ និង ដឹងគុណជានិច្ចថ្ងៃ ៧ មករា ១៩៧៩ និងស្នាដៃធំៗ ជាប្រវត្តិសាស្ត្រ ដែលគណ បក្សប្រជាជនកម្ពុជា បានសម្រេចជូនជាតិ និងមាតុភូមិតាំងពីដំណាក់កាលសង្គ្រោះជាតិរហូតមកដល់បច្ចុប្បន្ន និងបេ្តជ្ញាការពារមិនឲ្យមានរបបនេះវិលមកជាលើកទី២។ ធ្វើឲ្យសាធារណៈមតិជាតិ និងអន្តរជាតិ ឃើញច្បាស់ លាស់ពីគោលជំហរ ដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីធានាសន្តិភាព ស្ថេរភាព ប្រជាធិប តេយ្យ ការអភិវឌ្ឍន៍សង្គម និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។
អង្គមីទ្ទីងនេះ ក៏ដើម្បីពង្រឹងសាមគ្គីភាពផ្ទៃក្នុងគណបក្សគ្រប់ថ្នាក់ ផ្សារភ្ជាប់ជិតសិទ្នជាមួយប្រជាជន លើកកម្ពស់ ស្មារតីការពារគណបក្សប្រកាន់អត្តចរិតស្អាតស្អំ បម្រើផលប្រយោជន៍ប្រជាជនអស់ពីចិត្តពីថ្លើម ដើម្បីប្រមូលផ្តុំ កម្លាំង បង្កើនប្រសិទ្ធភាពការងារ និងសម្រេចភារកិច្ចរបស់គណបក្ស ជំរុញការអភិវឌ្ឍសង្គម តាមកម្មវិធីនយោ បាយរបស់រាជរដ្ឋាភិបាល និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ នីតិកាលទី៥របស់រដ្ឋសភា។ ខ្លឹមសារអង្គ មីទ្ទីង ក៏បានបង្ហាញបញ្ជាក់បន្ថែមពីសកម្មភាពដ៏គ្រោះថ្នាក់បំផុតរបស់មជ្ឈដ្ឋានអគិត ដែលចង់បង្កអស្ថេរភាពក្នុង សង្គមកម្ពុជាផងដែរ។
លោក កឹម ស៊ីថន បានអានសុន្ទរកថា របស់សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានគណបក្សប្រជាជន កម្ពុជា ដែលបានលើកឡើងពីវីរភាពរបស់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា គ្រប់ជាន់ថ្នាក់ ដែលបាន រំដោះ ជាតិផុតពីការត្រួតត្រា របស់ ប៉ុល ពត បានប្រមូលផ្តុំគ្នាបង្កើតជាអង្គការរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា រហូត ទទួលបានមហាជ័យជម្នះជាប្រវត្តិសាស្ត្រនាថ្ងៃ ០៧ ខែមករា ឆ្នាំ១៩៧៩ ដែលប្រជាជនកម្ពុជា បានចាត់ទុក ជាថ្ងៃកំណើតទី២ របស់ខ្លួន ហើយប្រទេសជាតិ ក៏ទទួលបានការអភិវឌ្ឍដូចបច្ចុប្បន្ន។
លោក កឹម ស៊ីថន ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ប្រធានគណៈ អចិន្ត្រៃយ៍ គណៈពង្រឹងមូលដ្ឋានស្រុកកោះធំ ជាមួយការលើកឡើងពីប្រវត្តិដ៏ខ្មៅងងឹតក្នុងរបប ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ដែលប្រជាជនកម្ពុជាទូទៅប្រទេសរស់ក្នុងគុកឥតជញ្ជាំង។ ភាពវេទនាដោយឥតអាហារ ការបង្ខំធ្វើការយ៉ាងធ្ងន់ធ្ងរ និងការសម្លាប់រង្គាល ដែលជាសោកនាដកម្មមិនអាចគណនាបានធ្វើឲ្យសម្រែកដង្ហោយហៅរបស់ប្រជាជនកម្ពុជា បានបន់ស្រន់បួងសួងអស់ទេវតា និង វត្ថុស័ក្តិសិទ្ធ ដើម្បីជួយស្រោចស្រង់ជីវិតពីរបបដ៏អប្រិយនេះ។
ទីបំផុតមានតែគណបក្សប្រជាជនកម្ពុជា ដែលបានបង្កើតឡើងជាចលនាតស៊ូរំដោះជាតិ ក្រោមការជួយឧបត្ថម្ភពី កងទ័ពស្ម័គ្រចិត្តវៀតណាមរហូតដល់ជ័យជម្នះនាថ្ងៃ ០៧ មករា ១៩៧៩ ។
លោក កឹម ស៊ីថន បានបញ្ជាក់ថា ការយល់ច្បាស់ពីអត្ថន័យថ្ងៃ ០៧ មករា ធ្វើឲ្យយើងអាចទប់ស្កាត់បាននូវការ ឃោសនាញុះញង់បំបែកបំបាក់ បំភ័ន្តការពិត ពីជនអគិត ដែលធ្វើការបកស្រាយខុសពីប្រវត្តិសាស្ត្រពិត។
លោក ក៏បានរំលឹកនូវការដឹងគុណផងដែរ ដល់វីរៈជនស្នេហាជាតិ គ្រប់ទិសទីដែលបានពលីជីវិតរំដោះប្រជាជាតិ ឲ្យមានរួចផុតពីរបបដ៏យង់ខ្នងនេះ៕
DAP NEWS [2015] SR-006
DAP NEWS [2015] SR-007
DAP NEWS [2015] SR-008


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP NEWS [2015] Roses041  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Roses041
View user profile http://www.lovekhmer.com

8DAP NEWS [2015] Empty Re: DAP NEWS [2015] on 4th January 2015, 5:24 pm

sreymomrith

sreymomrith
Administrator
Administrator

នគរបាល ខេត្តកំពង់ចាម កំពុងតាមចាប់ ជនសង្ស័យជំនាញ លក់មាសសុទ្ធ តែប្រើល្បិច យកមាសមកវិញ

Sunday, 04 January 2015 


-ជនសង្ស័យទើប បោកលុយពីអាជីវករ នៅខេត្តរតនគីរី បានជាង៣ម៉ឺនដុល្លារ
-ស្នងការ ខេត្តកំពង់ចាម អំពាវនាវ ដល់ប្រជាពលរដ្ឋ និងក្រុមអាជីវករ ត្រូវប្រុងប្រយ័ត្នខ្ពស់
កំពង់ចាម ៖ នគរបាល ខេត្តកំពង់ចាម បាន និងកំពុងស្វែង រកចាប់ខ្លួន ជនសង្ស័យម្នាក់ ដែលជំនាញ ប្រើស្ទីលយក មាសសុទ្ធទៅលក់ ប៉ុន្តែពេលទទួលបានលុយ ពីជនរងគ្រោះ រួចហើយ ជននេះបានបន្លំដូរ ដាក់លោហៈ ជំនួសវិញ មុនពេលគេចខ្លួន ។
ជនសង្ស័យរូបនេះ បានបរាជ័យនូវ ផែនការរបស់ខ្លួន ដោយបំរុងធ្វើ សកម្មភាព ទៅលើអាជីវករ លក់មាស ប្តូរ ប្រាក់ នៅផ្សារបឹងកុក ស្រុកកំពង់សៀម ខេត្តកំពង់ចាម នារសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០១៥នេះ ប៉ុន្តែបានបរាជ័យ ព្រោះតែនគរបាល ដឹងពីគម្រោងទាន់ពេលវេលា ហើយ ក៏រត់គេចខ្លួនដោយសុវត្ថិភាព ។
មន្ត្រីនគរបាលព្រហ្មទណ្ឌ ខេត្តកំពង់ចាម បានឲ្យដឹងថា ជនសង្ស័យរូបនេះ ធ្លាប់បាន ធ្វើសកម្មភាព ដោយជោគជ័យ ទៅលើអាជីវករ នៅខេត្តរតនគីរី ដោយបន្លំយកប្រាក់ ពីល្បិចកលបែបនេះ បានជាង៣ម៉ឺនដុល្លារ ។
ជុំវិញល្បិចបោកប្រាស់ បែបនេះ ស្នងការនគរបាល ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ បែន រ័ត្ន បានបញ្ជា ទៅអធិការ នគរបាលតាម បណ្តា ក្រុង-ស្រុក និងនាយប៉ុស្តិ៍ទាំងអស់ ត្រូវផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ ក្រុមអាជីវករ តាមរយៈ ការបង្ហាញរូបថត និងរឿងរ៉ាវ ដោយបន្ទាន់បំផុត ។
លោកឧត្តមសេនីយ៍ បានបញ្ជាឲ្យសមត្ថកិច្ចរបស់ខ្លួន តាមស្វែងរក និងចាប់ខ្លួនជាបន្ទាន់ ហើយនៅជាប់នឹងខ្លួន ជនសង្ស័យរូបនេះ មានមាសសុទ្ធ១គីឡូក្រាម កាត់ជា៤ដុំ និងមានដុំដែក ៤ដុំ ផងដែរ ។
ស្នងការ នគរបាល ខេត្តកំពង់ចាម បានបញ្ជាក់យ៉ាងដូច្នេះថា «សូមបងប្អូនអាជីវករ ប្រយ័ត្ន ជននេះបាន និងកំពុង ដើរយក មាស លក់ ពេលលក់ គឺមាសសុទ្ធ ពេលទទួលប្រាក់ហើយ វាមានល្បិចប្តូរ យកមាសនេះវិញ ដោយដាក់ លោហៈធាតុផ្សេងជំនួស ។ រសៀលនេះ វាបំរុងធ្វើសកម្មភាព នៅផ្សារបឹងកុក  តែត្រូវខូចផែនការទៅវិញ ព្រោះបែកការ ដល់នគរបាល  ។ ប៉ុន្មានថ្ងៃមុននេះ វាធ្វើបានជោគជ័យ នៅរតនគិរី យកប្រាក់គេបាន៣ម៉ឺន ពេលវាចេញផុត មាសនោះ វាបានប្តូរទៅដុំដែកវិញ»។
បើតាមលោកឧត្តមសេនីយ៍ស្នងការ កាលពី២ខែមុន នៅផ្សារស្ទឹងត្រង់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មានជនសង្ស័យ ម្នាក់ បានប្រើស្ទីល បោកដូចរូបភាព ខាងលើនេះ ផងដែរ ដោយជនសង្ស័យ បានយកលុយ១ម៉ឺនដុល្លារ ទៅដូរ យកលុយខ្មែរ ហើយធ្វើជាយក លុយរបៀប១ម៉ឺនដុល្លារទៀត ប៉ុន្តែក្រដាស់ ១០០ដុល្លារ នៅ ខាងក្រៅ រីឯក្រដាស ១ដុល្លារ នៅខាងក្នុង ។ ក្រោយពេលដូរលុយរួច ជនសង្ស័យបានប្រើល្បិច បន្លំចុះ បន្លំឡើង ដោយធ្វើផ្ញើរ លុយនេះ នៅនឹងអ្នកលក់សិន លុះពេលចេញទៅផុត អ្នកលក់ យកមកមើល ស្រាប់តែលុយមានត្រឹម ១៩៩ដុល្លារប៉ុណ្ណោះ ។
លោកឧត្តមសេនីយ៍ បែន រ័ត្ន បានបញ្ជាក់ផងដែរថា តាមការសន្និដ្ឋាន រហូតមកដល់ល្ងាចថ្ងៃទី៤ ខែមករា នេះ ជនសង្ស័យ ខាងលើ មិនទាន់ចេញផុតពី ក្រុងកំពង់ចាមនៅឡើយទេ៕
DAP NEWS [2015] CH-01606


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP NEWS [2015] Roses041  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Roses041
View user profile http://www.lovekhmer.com

9DAP NEWS [2015] Empty Re: DAP NEWS [2015] on 5th January 2015, 5:56 am

sreymomrith

sreymomrith
Administrator
Administrator

សម្តេចក្រុមព្រះ ធ្វើសន្និសីទ បង្ហាញជំហរ នៃការយាងត្រឡប់ ទៅធ្វើព្រះប្រធានបក្ស រាជានិយម

Monday, 05 January 2015 


ភ្នំពេញ ៖ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៥ បានយាងបើកសន្និសីទកាសែត នៅក្នុងព្រះរាជដំណាក់ របស់ព្រះអង្គ ក្នុងបុរីទន្លេបាសាក់ ទល់មុខក្រសួងមហាផ្ទៃ ដើម្បីបង្ហាញនូវជំហររបស់ព្រះអង្គ នៃការយាងត្រឡប់ ទៅធ្វើជាព្រះប្រធាន គណបក្សរាជានិយម ហ្វ៊ុនស៊ិនប៉ិច ។
បន្ទាប់ពីការយាងចេញ ពីគណបក្សរាជានិយម ហ៊្វុនស៊ិនប៉ិច អស់រយៈពេលប្រមាណជា៩ឆ្នាំ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥ បានយល់ព្រម យាងចូលធ្វើជាព្រះប្រធានគណបក្សរាជានិយមមួយនេះ ឡើងវិញ តាមការយាង របស់ព្រះរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី និងលោក ញឹក ប៊ុនឆៃ ។
ការយាងត្រឡប់មកវិញ របស់សម្តេចក្រុមព្រះ នាយករដ្ឋមន្រ្តីទី១ នៃរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី១ ត្រូវបានលោក ញឹក ប៊ុនឆៃ បញ្ជាក់ថា មិនមានការអន្តរាគមន៍ណាមួយ ពីនាយករដ្ឋមន្រ្តីកម្ពុជា នាពេលបច្ចុប្បន្ន សម្តេចតេជោ ហ៊ុន សែន នោះឡើយ ។ ការយាងមកវិញនេះ គឺក្នុងបំណងបង្រួបបង្រួម អ្នករាជានិយម និងពង្រឹងនូវបក្សរាជានិយម ដែល ជាស្នាព្រះហស្ថ របស់ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហនុ ៕


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP NEWS [2015] Roses041  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Roses041
View user profile http://www.lovekhmer.com

10DAP NEWS [2015] Empty Re: DAP NEWS [2015] on 5th January 2015, 5:59 am

sreymomrith

sreymomrith
Administrator
Administrator

ការពារកំដៅពី ព្រះអាទិត្យ បានយ៉ាងប្រសើរ ជាមួយផលិតផល អ៊ីសូឡង់

Monday, 05 January 2015 


ភ្នំពេញ៖ រដូវប្រាំងជិត ចូលមកហើយ អាកាសធាតុ មានការប្រែប្រូល ធ្វើឲ្យសីតុណ្ហភាព ក្នុងអាគារ រោងចក្រសហគ្រាស មានកំដៅខ្ពស់ ។សីតុណ្ហភាព នៅក្នុងរោងចក្រ សហគ្រាសមួយចំនួន មានភាពក្ដៅខ្លាំង បណ្ដាលឲ្យកម្មករ ដួលសន្លប់ ជាបន្តបន្ទាប់ ។
ក្រុមហ៊ុន Tashen Green Tech អាចជួយដោះស្រាយបញ្ហា ឡើងកំដៅនៅក្នុងអាគារ រោងចក្រសហគ្រាស របស់លោកអ្នកបាន ដោយវិធីសាមញ្ញៗ ក្នុងការកាត់បន្ថយកំដៅ ជួយរក្សាសីតុណ្ហភាព និងជួយកាត់បន្ថយ ការប្រើប្រាស់អគ្គិសនី របស់លោកអ្នក ជាមួយនឹងផលិតផលថ្មី មានតម្លៃសមរម្យ ព្រមទាំង គុណភាពខ្ពស់ ។
សូមរីករាយជាមួយបចេ្ចកវិទ្យាថ្មី ដើម្បីកាត់បន្ថយកំដៅ កាត់បន្ថយសំឡេង ការពារជ្រាបទឹក និងជួយរក្សាសីតុណ្ហភាព នៅក្នុងលំនៅដ្ឋាន និងអគារ រោងចក្រសហគ្រាស ។
ជាមួយបចេ្ចកវិទ្យាថ្មី នៃផលិតផលបន្ទះ អ៊ីសូឡង់អាលុយមីញ៉ូម ការពារកំដៅ សំរាប់ចំណាំងផ្លាតកំដៅ ដែលនាំចូលដោយ ក្រុមហ៊ុន TASHEN Green Tech គឺអាចកាត់បន្ថយកំដៅ យ៉ាងប្រសើរ និងរក្សាសីតុណ្ហភាព ក្នុងគេហដ្ឋាននិងអគារ រោងចក្រសហគ្រាស ឲ្យនៅទាប ។ក្រុមហ៊ុនយើងខ្ញុំ បាននាំចូលផលិតផលនេះ ពីប្រទេសអូស្រ្តាលី និងអ៊ីស្រអែល ។បន្ទះអ៊ីសូឡង់នេះ ត្រូវបានបង្កើតឡើងសំរាប់ បេសកម្មយាន្តអវកាស ដំបូងបំផុតរបស់NASA ។
ផលិតផលនេះផលិតឡើង ពីស្រទាប់អាលុយមីញ៉ូមសុទ្ធ 99.4% វាមានកំរាស់18um  ដ៏ស្ដើង (កំរាស់ស្រទាប់ អាលុយមីញ៉ូម) ជាសារធាតុរបស់ បន្ទះអ៊ីសូឡង់ កាត់កំដៅ កាត់បន្ថយសំលេង ការពារជ្រាបទឹក សន្សំសំចៃរក្សាបរិស្ថានល្អ ។ មានស្រទាប់អាលុយមីញ៉ូម ស្រោបខាងក្រៅ  ពពុះខ្យល់ទប់កំដៅ នៅខាងក្នុងវាអាច ជះផ្លាតកំដៅបានពី 95% ទៅ 97% ទៅបរិយាកាសវិញ ។
ចំពោះដំបូលដែលក្ដៅ ក្រោយពេលតំលើង រួចធ្វើអោយសីតុណ្ហភាព ធ្លាក់ចុះចាប់ពី 10℃ អង្សាសេឡើងទៅ ។ចំនាំ (ដោយសារ តែកត្តាអាកាសធាតុ និងបរិស្ថាន កន្លែងនីមួយៗ ធ្វើអោយការប្រែប្រួល សីតុណ្ហភាព មិនស្មើគ្នា) ។អត្ថប្រយោជន៏បន្ទះអ៊ីសូឡង់ អាលុយមីញ៉ូម គឺជួយកាត់បន្ថយកំដៅ តាមរយះការជះ ផ្លាតកំដៅចេញពីលំនៅដ្ឋាន និងអគារដែលធ្វើឲ្យ កំដៅមានកំរិតទាប និងធ្វើអោយម៉ាស៊ីនត្រជាក់ ដំណើរការងាយស្រួល និងកាត់បន្ថយការ ប្រើប្រាស់អគី្គសនី ។ បន្ទះអ៊ីសូឡង់អាលុយ មីញ៉ូម ការពារកំដៅ អាចប្រើប្រាស់ បានសំរាប់ដំបូល  ពិតាន ជញ្ជាំងនិងដំបូល រថយន្ដជាដើម ។
ក្រុមហ៊ុនយើងខ្ញុំ បាននិងកំពង់តំឡើង ជាច្រើនទីតាំង ។ សូមមើលរូបភាព ខាងក្រោម:
ក្រុមហ៊ុនត្រូវការជ្រើសរើសបុគ្គលិកជំនាញ ផ្នែកទីផ្សារ និងផ្នែកលក់ (ភាសា ចិន អង់គ្លេស) បើមានចំណាប់អារម្មណ៏ សូមទាក់ទងតាមរយៈទូរស័ព្ទ 095 666 761 / 095 666 762 / 095 666 763 / info@tashengreen.com
www.tashengreen.com
Facebook: TASHEN Green Tech
DAP NEWS [2015] Hour-1452
DAP NEWS [2015] Hour-1451
DAP NEWS [2015] Hour-1450
DAP NEWS [2015] Hour-1453
DAP NEWS [2015] Hour-1454


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP NEWS [2015] Roses041  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Roses041
View user profile http://www.lovekhmer.com

11DAP NEWS [2015] Empty Re: DAP NEWS [2015] on 5th January 2015, 6:01 am

sreymomrith

sreymomrith
Administrator
Administrator

វិចារណកថា៖ បញ្ហាសន្តិសុខ សង្គម នៅតែធ្វើ ឲ្យប្រជាពលរដ្ឋ ព្រួយបារម្ភ

Monday, 05 January 2015 


កាលពីចុងឆ្នាំ២០១៤ កន្លងទៅ ជាពិសេសចាប់ពីថៃ្ងទី០១ ខែ វិចិ្ឆកា រហូតដល់ថ្ងៃទី៣១ ខែឆ្នូ ដែលជាដំណាច់ ឆ្នាំ២០១៤ មានបទល្មើស កើតទ្បើងជាច្រើនករណីទាំង នៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានាទូទាំងប្រទេស។ បើនិយាយដាច់ដោយទ្បែក នៅរាជធានីភ្នំពេញ អំពើប្លន់ប្រដាប់អាវុធ បាញ់ប្រហារ និងគំរាមយកម៉ូតូទំនើប ពីជនរងគ្រោះ កើតទ្បើងទាំងយប់ទាំងថ្ងៃ ធ្វើឲ្យប្រជាពលរដ្ឋទូទៅ មានការ ភ័យខ្លាចយ៉ាងខ្លាំង។ ចំណែកករណីចោរឆក់កាបូប ឆក់ខ្សែក ឆក់ទូរស័ព្ទនៅតាមដងផ្លូវវិញ ថ្ងៃណាក៍គេហទំព័រ សារព័ត៍មាន វិទ្យុ និងទូរទស្សន៍ ផ្សព្វផ្សាយអោយមហាជនបានជ្រួតជ្រាបដែរ ជាពិសេសបណ្តាញទំនាក់ទំនងសង្គម(ហ្វេសប៊ុក) បានផ្សាយចែករំលែកភ្លាមៗ រាល់ហេតុការណ៍ដែលកើត ទ្បើងរួម ទាំងគ្រោះថ្នាក់ចរាចរណ៍ទៀតផង។
ករណីបទល្មើសកើតទ្បើងនៅក្នុងរាជធានីភ្នំពេញ ដូចជាអំពើឃាតកម្ម អំពើប្លន់ប្រដាប់អាវុធ ចោរឆក់តាមដងផ្លូវ ក្មេងទំនើងដេញកាប់ចាក់គ្នានៅតាម ដងផ្លូវ សុទ្ធតែជាព័ត៍មានដែលធ្វើអោយប្រជាពលរដ្ឋទូទៅមានការភ័យខ្លាចយ៉ាងខ្លាំង។ ជាញឹកញាប់សមត្ថកិច្ចនគរបាល កងរាជអាវុធហត្ថ តែងតែបង្ក្រាបក្រុមចោរប្លន់ ក្រុមចោរឆក់ និងក្រុមជនសង្ស័យជួញដូរគ្រឿងញៀនបញ្ជូនទៅអោយតុលាការផ្តន្ទា ទោសតាម ច្បាប់ជាបន្តបន្ទាប់។ នៅចុងឆ្នាំ២០១៤ ករណីសមត្ថកិច្ចនគរបាលវែកមុខក្រុមឃាតកជាប់ពាក់ព័ន្ធបទឧក្រិដ្ឋកម្មបាញ់ សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ គឺជាសំណុំគួរអោយចាប់អារម្មណ៍បំផុត ព្រោះសមត្ថកិច្ចបំពេញការងារដោយយកចិត្តទុកដាក់ប្រកបដោយប្រសិទិ្ធភាព។ លើសពីនេះទៅទៀត ការដែលសមត្ថកិច្ចវែកមុខក្រុមមេខ្លោងជួញដូរគ្រឿងញៀនធំៗ កាលពីចុងឆ្នាំ២០១៤ ធ្វើអោយប្រជាពលរដ្ឋមានជំនឿ ទ្បើងវិញចំពោះទួនាទី របស់កម្លាំងសមត្ថកិច្ច។
តាមបណ្តាខេត្តនានា កាលពីចុងឆ្នាំ២០១៤ កន្លងទៅអំពើប្លន់ប្រដាប់អាវុធបានកើតទ្បើងជាបន្តបន្ទាប់ដូចជាករណី ប្លន់អ្នកលក់មាស នៅខេត្តកំពង់ឆ្នាំង ប្លន់អ្នកលក់មាសនៅខេត្តត្បូងឃ្មុំ ប្លន់យកទ្រព្យសម្បត្តិប្រជាពលរដ្ឋជាច្រើនករណីតាមបណ្តាស្រុកនានាក្នុងខេត្តព្រៃវែងជាដើម។ បើនិយាយពីបទល្មើសគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទវិញ ត្រូវបណ្តាញព័ត៍មាននានាចុះផ្សាយជាបន្តបន្ទាប់ដូចជានៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅខេត្តព្រះសីហនុ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ហើយរាលដាលដល់ខេត្ត រតនគិរីជាដើម។ នៅរាជធានីភ្នំពេញល្បែងកន្ទុយលេខ ភ្នាល់បាល់ បញ្ជល់មាន់ បៀអាប៉ោងជាដើមត្រូវសមត្ថកិច្ចបង្ក្រាបជាបន្តបន្ទាប់ ក៍ប៉ុន្តែបទល្មើសនៅតែបន្តកើតទ្បើងយ៉ាងពេញបន្ទុក ពុំមានការថយចុះទាល់តែសោះ គឺបទល្មើសទាំងនោះហើយ ដែលធ្វើអោយប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដល់សនិ្តសុខ សណ្តាប់ធ្នាប់សង្គម។
ឥទ្បូវគ្រាន់តែរយៈពេលប៉ុន្មានថ្ងៃនៃដើមខែមករាឆ្នាំ២០១៥ អំពើប្លន់ប្រដាប់អាវុធនិងបទល្មើសផ្សេងៗ បានកើតទ្បើងជាច្រើនករណី នាំអោយ ប្រជាពលរដ្ឋ ភ័យខ្លាច យ៉ាងខ្លាំងចំពោះអសន្តិសុខសង្គម។ តាមរយៈគេហទំព័រសារព័ត៍មាន វិទ្យុនិងទូរទស្សន៍ដែលផ្សព្វផ្សាយ ជារៀងរាល់ថ្ងៃ បានបង្ហាញយ៉ាងច្បាស់ថា ករណីចោរប្លន់ប្រដាប់អាវុធ ចោរឆក់តាមដងផ្លូវ បទល្មើសគ្រឿងញៀន អំពើឃាតកម្ម និងល្បែងស៊ីសងគ្រប់ ប្រភេទពុំមានការថយចុះនោះទេ។ ឧទាហរណ៍ជាក់ស្តែងប្រជាពលរដ្ឋរស់នៅក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ម្តុំខាងមុន មន្ទីរពេទ្យព្រះកុសុមៈហៅពេទ្យលោកសង្ឃបានអោយដឹងថាបទល្មើសជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿង ញៀននៅតែកើតយ៉ាងអនាធិបតេយ្យ ព្រោះការបង្ក្រាបរបស់សមត្ថកិច្ចពុំមានប្រសិទិ្ធភាពទាល់តែសោះ។ លើសនេះទៅទៀតអំពើប្លន់ប្រដាប់អាវុធ និងចោរគាស់ផ្ទះប្រជាពលរដ្ឋយកទ្រព្យសម្បត្តិគឺជារឿងដែលសមត្ថកិច្ចមិនអាចទប់ស្កាត់បានទ្បើយរហូតមកទល់ពេលនេះ។
សរុបសេចកី្តមក នៅដើមឆ្នាំ២០១៥ ទាំងប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ និងប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាខេត្តនានាទូទាំងប្រទេស នៅតែមាន សេចក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះបញ្ហាសន្តិសុខសង្គម ព្រោះអីបទល្មើស ផ្សេងៗពុំមានការថយចុះគួរអោយកត់សម្គាល់ទ្បើយ។ បទល្មើសដែលធ្វើអោយប៉ះពាល់ដល់សន្តិសុខសង្គម ឫធ្វើអោយសង្គមប្រឈមនឹងអសន្តិសុខនោះគឺអំពើប្លន់ប្រដាប់អាវុធ អំពើឃាតកម្ម ការប្រើអំពើហិង្សា កាប់សម្លាប់គ្នា បទល្មើសចែកចាយជួញដូរ ប្រើប្រាស់គ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទដែលកំពុងកើតយ៉ាងអនាធិបតេយ្យ។ ដូច្នេះដើម្បីពង្រឹងសន្តិសុខសង្គមផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ គឺអាជ្ញាធរ និងសមត្ថកិច្ចនៅក្នុងរាជធានីភ្នំពេញ ក៍ដូចជាអាជ្ញាធរ និងសមត្ថកិច្ចតាមបណ្តាខេត្តនានាត្រូវយកចិត្តទុកដាក់អនុវត្តន៍គោលនយោបាយភូមិ ឃុំមានសុវត្ថិភាពទាំង៩ ចំណុចប្រកបដោយប្រសិទិ្ធភាព ហើយក្រសួង និងស្ថាប័នពាក់ព័ន្ធ ត្រូវតាមដានដោយយកចិត្តទុកដាក់បំផុត ៕


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP NEWS [2015] Roses041  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Roses041
View user profile http://www.lovekhmer.com

12DAP NEWS [2015] Empty Re: DAP NEWS [2015] on 5th January 2015, 6:04 am

sreymomrith

sreymomrith
Administrator
Administrator

ធ្លាក់យន្ដហោះ នៅរដ្ឋកេនតួកគី សហរដ្ឋអាមេរិក សំណាង ក្មេងស្រីម្នាក់នៅរស់

Monday, 05 January 2015

ស៊ីអិនអិន ៖ ហេតុការណ៍ធ្លាក់យន្ដហោះ ធុនតូចមួយ បានកើតឡើង បណ្ដាលឲ្យមនុស្សចំនួន ៤នាក់ស្លាប់ ប៉ុន្ដែ សំណាងល្អ បុរសម្នាក់បានបើកទ្វារយន្ដហោះ ហើយបានឃើញក្មេងស្រីអាយុ ៧ឆ្នាំម្នាក់ នៅរស់ដោយ បបូរមាត់របស់ នាងញ័រ ដៃជើងរបស់នាងបាក់ ថ្លោះគ្រិច ហើយមានហូរឈាម តាមច្រមុះ គួរសង្វេគខ្លាំងណាស់ ។
យោងសារព័ត៌មាន CNN ចេញផ្សាយ ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៥ នេះ ឲ្យដឹងថា ក្មេងស្រីអាយុ ៧ឆ្នាំម្នាក់ នេះមាន ឈ្មោះថា Sailor Gutzler ដែលនៅរស់រានមានជីវិត ពីការធ្លាក់យន្ដហោះ នាងបាននិយាយថា ម៉ាក់ ប៉ា របស់នាង បានស្លាប់បាត់បង់ជីវិត នៅក្នុងការធ្លាក់យន្ដហោះ ហើយរូបនាងផ្ទាល់ ក៏នៅក្នុងហេតុការណ៍នោះដែរ ។
បងប្អូនស្រី និងជីដូនមួយរបស់នាង ក៏បានស្លាប់នៅក្នុងហេតុការណ៍នោះដែរ នៅពេលដែលយន្ដហោះ ធុនតូចប្រភេទ Piper PA-34 បានជួបគ្រោះថ្នាក់កាលពីព្រឹកថ្ងៃសៅរ៍សប្ដាហ៍មុន នៅភាគខាងលិចរដ្ឋ កេនតួកគី ។ បើទោះបីជាយន្ដ ហោះមួយគ្រឿងនេះក្រឡាប់ចុះឡើង នៅក្នុងព្រៃមានបន្លា ទីទួល និងប្រឡាយ យ៉ាងណាក៏ដោយ ក៏ក្មេងស្រីម្នាក់នេះ នៅតែអាចរក្សាជីវិតបានគង់វង់ ដែលនេះពិតជារឿងមួយកម្រមានណាស់ ។
រយៈពេល ១០នាទី ក្រោយពេលធ្លាក់យន្ដហោះ ប៉ូលិសរដ្ឋកេនតួកគី បានមកដល់កន្លែង កើតហេតុ និង បានហៅទូរ ស័ព្ទទៅកាន់លេខ 911 ដោយបញ្ជាក់អាជ្ញាធរថា មានករណីធ្លាក់យន្ដហោះ ហើយមានក្មេង ស្រីម្នាក់នៅមានជីវិតនៅ ឡើយ ។ ក្មេងស្រីដែលនៅរស់រានមានជីវិតម្នាក់នេះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសម្រាកព្យាបាលរបួស ។
សម្រាប់មូលហេតុ នៃការធ្លាក់យន្តហោះ យ៉ាងណានោះ ប៉ូលិសកំពុងបន្តការស៊ើបអង្កេត ៕


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP NEWS [2015] Roses041  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Roses041
View user profile http://www.lovekhmer.com

13DAP NEWS [2015] Empty Re: DAP NEWS [2015] on 5th January 2015, 6:07 am

sreymomrith

sreymomrith
Administrator
Administrator

រកឃើញសព និង បំណែកយន្តហោះ AirAsia បន្ថែមទៀត

Monday, 05 January 2015 


ហ្សាការតា ៖ នៅក្នុងប្រតិបត្តិការ ស្វែងរកការបាត់ខ្លួនយន្ដហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ AirAsia ជើងហោះ ហើរ QZ8501 បានឈានចូលថ្ងៃទី៨ហើយ ក្នុងការរុករកក្នុងមហាសមុទ្រ ស្ថិតនៅក្បែរកោះជ្វា ដែល មានអ្នកដំណើរ ជាជនរងគ្រោះ នៅលើនោះចំនួន ១៦២នាក់ បានជួបនឹងវាសនាអាក្រក់ ដូចទៅនឹងយន្តហោះនោះអញ្ចឹងដែរ ។
មកដល់ពេលនេះ យ៉ាងហោចណាស់សពមនុស្សចំនួន ៤នាក់បន្ថែមទៀត ត្រូវបានគេរកឃើញ កាលពីថ្ងៃអាទិត្យម្សិល មិញនេះ បណ្ដាលឲ្យចំនួនសពកើនឡើងដល់ ៣៤នាក់ ហើយត្រូវបាន គេបញ្ជូនតាមឧទ្ធម្ភាគចក្រ ទៅកាន់ភាគខាង ជើង នៃតំបន់ដែលកំពុងស្វែងរកនេះ ក្នុងប្រទេសឥណ្ឌូណេស៊ី ។
ការវិវត្តន៍នេះ បានធ្វើឡើង ខណៈដែលក្រុមមន្ត្រីឥណ្ឌូណេស៊ី បានប្រកាសថា ពួកគេបានកំណត់ អត្តសញ្ញាណសព ចំនួន ៣នាក់បន្ថែមទៀត ក្នុងនោះស្ត្រី ២នាក់ជាអ្នកដំណើរ និងបុរសម្នាក់ជាអ្នកបំរើការនៅលើជើងហោះហើរនោះ។
ប្រតិបត្តិការស្វែងរក កាលពីថ្ងៃអាទិត្យម្សិលមិញនេះ គឺមិនអាចធ្វើទៅបានល្អដូចដែលក្រុមអ្នក រុករកបានសង្ឃឹមទុក នោះឡើយ ។ វាត្រូវបានគេព្យាករណ៍ទុកថា ជាថ្ងៃដែលអាកាសធាតុ មានអំណោយផលល្អបំផុត សម្រាប់ប្រតិបត្តិការ ស្វែងរក ប៉ុន្តែអាកាសធាតុសមុទ្រ បានប្រែប្រួលជាថ្មីម្តងទៀត ដែលជាកត្តារារាំងដល់ប្រតិបត្ដិការកាលពីថ្ងៃអាទិត្យ៕


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP NEWS [2015] Roses041  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Roses041
View user profile http://www.lovekhmer.com

14DAP NEWS [2015] Empty Re: DAP NEWS [2015] on 5th January 2015, 9:09 pm

sreymomrith

sreymomrith
Administrator
Administrator
នគរបាលបង្ហាញ មុខក្រុមចោរ ប្លន់ប្រដាប់ អាវុធ៣នាក់ ក្រោយមេខ្លោង ត្រូវបាញ់ សម្លាប់


ភ្នំពេញ ៖ ជនសង្ស័យ៣នាក់ ដែលជា បក្ខពួកមេចោរប្លន់ ដ៏សាហាវឈ្មោះ ខល័រ ដែលបានស្លាប់ ពេលបាញ់ តដៃ ជាមួយកម្លាំង សមត្ថកិច្ច កាលពីរសៀល និងល្ងាច ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥កន្លងទៅនេះ ត្រូវបាន ការិយាល័យ នគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាន នគរបាលរាជធានី ភ្នំពេញ បង្ហាញមុខជាសាធារណៈ នៅព្រឹកថ្ងៃ ទី០៥ ខែមករា ឆ្នាំ២០១៥ មុនពេលបញ្ជូនខ្លួនទៅ កាន់តុលាការ ចាត់ការបន្ដ តាមផ្លូវច្បាប់ ។

សូមបញ្ជាក់ថា ប្រតិបត្ដិការបង្ក្រាបក្រុម ចោរប្លន់ប្រដាប់អាវុធ ដែលសាហាវឃោរឃៅ ប្លន់បាញ់សម្លាប់ ជាច្រើន ករណីទាំងនៅ រាជធានីភ្នំពេញ និងនៅតាមខេត្ដមួយចំនួន នោះ បានធ្វើឡើង កាលពីរសៀល និងល្ងាច ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥ កន្លងទៅនេះ តាំងពីចំណុចលូ៥ តាមផ្លូវវ៉េងស្រេង សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រហូតដល់ សង្កាត់ព្រៃស ខណ្ឌដង្កោ ដែលឈានទៅដល់ការ បាញ់តដៃគ្នា ជាច្រើនគ្រាប់ រវាងមេខ្លោង ឈ្មោះខល័រ និងក្រុមសមត្ថកិច្ច រហូតធ្វើឱ្យ ជនសង្ស័យត្រូវ បានបាញ់សម្លាប់នៅ កណ្ដាល វាលស្រែ ។

ក្នុងប្រតិបត្ដិការខាងលើនេះ កម្លាំងសមត្ថ កិច្ចរាជធានីភ្នំពេញ ខាងជំនាញ ព្រហ្មទណ្ឌ កម្រិតធ្ងន់និងនគរបាល តាមខណ្ឌមួយចំនួន ក៏បានឃាត់ខ្លួន ជនសង្ស័យ៣នាក់ ជាបន្ដ បន្ទាប់ ព្រមទាំងដកហូត កាំភ្លើងខ្លី ម៉ូតូនិង សម្ភារៈ មួយចំនួនទៀត ។
នាយការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ រាជធានីភ្នំពេញ លោកអេង សោភា បាន បញ្ជាក់ថា ក្នុងប្រតិបត្ដិការ បង្ក្រាបក្រុមចោរ ប្លន់ដ៏សកម្មនិង តែងតែធ្វើសកម្មភាព ក្នុងរាជធានីភ្នំពេញ ព្រមទាំងតាម ខេត្ដមួយចំនួន នោះ ត្រូវបានបង្ក្រាប ខណៈដែលពួកគេកំពុង ធ្វើសកម្មភាពប្លន់ យកម៉ូតូមួយ ករណីទៀត នៅម្ដុំលូ៥ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពីរសៀល ថ្ងៃទី០១ ខែមករា ។

លោកបន្ដថា ដោយសារជនល្មើសមាន បក្ខពួកច្រើននិង មានអាវុធក្នុងដៃផងនោះ កម្លាំងនគរបាល របស់លោក បានរួមសហការ ជាមួយនគរបាល ខណ្ឌទួលគោក នគរបាល ខណ្ឌមានជ័យ នគរបាលខណ្ឌ ពោធិ៍សែនជ័យ និងនគរបាល ខណ្ឌដង្កោ ក្រោមការបញ្ជានិង ដឹកនាំផ្ទាល់ពីសំណាក់ ស្នងការនគរបាល រាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ ជួន សុវណ្ណ និងស្នងការរង និងប្រធានការិយាល័យ កណ្ដាលនគរបាល ព្រហ្មទណ្ឌ លោកឧត្ដមសេនីយ៍ ជួន ណារិន្ទ បានបើកប្រតិបត្ដិការ ដេញបង្ក្រាបនិង ចាប់ខ្លួនជនសង្ស័យ ៣នាក់ភ្លាមៗ ខណៈ ដែលមេខ្លោង ដែលជាជនដៃ ដល់ខ្លាំងជាងគេនោះ បានស្លាប់នោះ ក្នុងអំឡុង បាញ់តដៃជាមួយ សមត្ថកិច្ចនៅតាម វាលស្រែ ក្នុងសង្កាត់ព្រៃវែង ខណ្ឌដង្កោ ។

លោក អេង សោភា បានបញ្ជាក់ថា ជន សង្ស័យទាំង៣នាក់ ដែលជាបក្ខពួករបស់មេ ចោរប្លន់ឈ្មោះ ខល័រ នោះ រួមមាន ទី១ ឈ្មោះ គី ធឿន ហៅតួ កាន់កាំភ្លើង កា៥៩ មាន១៤ គ្រាប់ ដកហូតម៉ូតូ មួយគ្រឿងម៉ាក គុបមូល ពណ៌ខ្មៅ គ្មានស្លាកលេខ ត្រូវចាប់ខ្លួននៅ វេលាម៉ោង ៤រសៀល ថ្ងៃទី០១ ខែមករា ស្ថិត នៅម្ដុំលូ៥ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ ទី២ ឈ្មោះ សូត យ៉ា ហៅយ៉ាន ត្រូវបាន ចាប់ខ្លួននៅ ផ្ទះជួលម្ដុំលូ៥ នៅវេលាម៉ោង ៥និង១០នាទី ល្ងាចថ្ងៃដដែល និងទី៣ ឈ្មោះ ឡ វុធ ហៅវ៉ា ត្រូវបានចាប់ខ្លួន នៅល្ងាចថ្ងៃ ទី០២ ខែមករា ស្ថិតនៅមុខ វត្ដអង្គតាមិញ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

បើតាមលោកអេង សោភា ជនសង្ស័យ ជាមេខ្លោងឈ្មោះខេង ពិសិដ្ឋ ហៅខល័រ ដែលបាញ់តដៃជាមួយ សមត្ថកិច្ច នៅចំណុច ភូមិរោលជ្រូក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រហូតស្លាប់ ដែលជននេះ ត្រូវបានតុលាការ រាជធានីភ្នំពេញ ចេញដីកាតាមចាប់ខ្លួន ក្រោយពីបាញ់សម្លាប់ ជនរងគ្រោះយកម៉ូតូ និងទទួលចោរកម្ម កាលពីដើមឆ្នាំ២០១៤ កន្លងទៅ ។

នាយការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ បានបញ្ជាក់ទៀតថា ជនសង្ស័យទាំងនេះ តែងតែធ្វើសកម្មភាព ប្លន់ម៉ូតូនិង រហូតដល់ ប្លន់រថយន្ដយ៉ាងកក្រើក ក្នុងរាជធានីភ្នំពេញ ហើយពេលធ្វើ សកម្មភាពប្លន់ម្ដងៗ គឺបាញ់ ទៅលើជនរង គ្រោះបណ្ដាលឱ្យ ស្លាប់និងរង របួសជាច្រើននាក់ ។
ជុំវិញប្រតិបត្ដិការ បង្ក្រាបក្រុមចោរប្លន់ យ៉ាងសាហាវ ដែលជាកាដូ សម្រាប់ឆ្នាំ២០១៥ ខាងលើនេះ លោកឧត្ដមសេនីយ៍ ជួន ណារិន្ទ បានបញ្ជាក់ថា មុខសញ្ញាទាំងនេះ នៅពេល ដែលប្លន់ម្ដងៗ គឺបាញ់ទៅលើជនរងគ្រោះ គ្មានញញើតដៃ នោះឡើយ ហើយកន្លងទៅ បក្ខពួកមួយចំនួន ត្រូវបានចាប់ខ្លួន ។


បើតាមលោក ឧត្ដមសេនីយ៍ ជួន ណារិន្ទ មេខ្លោងដែលបាញ់ តដៃជាមួយសមត្ថកិច្ច រហូតដល់ស្លាប់នៅ កណ្ដាល វាលស្រែនោះ ត្រូវបានតុលាការ ទាំងនៅរាជធានីភ្នំពេញ ខេត្ដកំពតជាដើម បានបញ្ជាឱ្យសមត្ថកិច្ចតាម ចាប់ខ្លួន ព្រមទាំងមាន ដីកាចាប់ខ្លួនក្នុងដៃ អាវុធហត្ថផងដែរ ។


យោងតាមរបាយការណ៍ របស់នគរបាល ព្រហ្មទណ្ឌកម្រិត ធ្ងន់រាជធានីភ្នំពេញ បានបង្ហាញថា ចាប់តាំងពីឆ្នាំ ២០១៣ រហូតមក ដល់បច្ចុប្បន្ននេះ នគរបាលព្រហ្មទណ្ឌ កម្រិតធ្ងន់ បានឃាត់ខ្លួន បក្ខពួកជន សង្ស័យទាំងនេះ ចំនួន១៥នាក់ និងស្លាប់ម្នាក់ បញ្ជូនទៅកាន់ សាលាដំបូង រាជធានីភ្នំពេញ ហើយពួកគេ បានសារភាពថា ប្លន់ចំនួន២១ករណី រួមមាន ទី១ ប្លន់យកម៉ូតូ ម៉ាកហុងដា សេ១២៥ស៊េរី ឆ្នាំ២០១៤ ពណ៌ខ្មៅ នៅចំណុចភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីវេលា ម៉ោង៥និង១៥នាទី ព្រឹកព្រលឹម ថ្ងៃទី១៤ ខែ មករា ឆ្នាំ២០១៤ ទី២ ប្លន់បាញ់យកម៉ូតូមួយ គ្រឿងម៉ាកហុងដា សេ១២៥ ស៊េរី២០១៤ ពណ៌ខ្មៅ នៅចំណុចជិត ផ្សារប៉េសេ សង្កាត់ បឹងទំពុន ខណ្ឌមានជ័យ កាលពីវេលាម៉ោង ៨និង៤០នាទី យប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០១៤ ទី៣ប្លន់បាញ់ យកម៉ូតូមួយគ្រឿង ម៉ាកស្កុបពី ពណ៌ស នៅចំណុច មុខផ្ទះលេខ ៦៥អា សង្កាត់ទួលស្វាយ ព្រៃទី២ ខណ្ឌចំការមន កាលពីវេលា ម៉ោង១០យប់ ថ្ងៃទី២០ ខែ កុម្ភៈ ឆ្នាំ២០១៤ ទី៤ ប្លន់យកម៉ូតូ មួយគ្រឿង ម៉ាកហុងដា សេ១២៥ ស៊េរី ២០១៤ ពណ៌ ខ្មៅ នៅចំណុចភូមិព្រៃកោង សង្កាត់ ចោម ចៅ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង ១២និង១៥នាទីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៤ ទី៥ ប្លន់បាញ់យកម៉ូតូមួយ គ្រឿងម៉ាកហុងដា សេ១២៥ ស៊េរី២០១៤ ពណ៌ខ្មៅ នៅចំណុច ភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមាន ជ័យ កាលពីវេលាម៉ោង ៩និង១៥នាទីយប់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៤ ទី៦ ប្លន់បាញ់ យកទូរស័ព្ទមួយគ្រឿង នៅចំណុចភូមិត្នោត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពី វេលាម៉ោង ៩និង២៥នាទី យប់ថ្ងៃទី១៩ ខែ មីនា ឆ្នាំ២០១៤ ទី៧ ប្លន់បាញ់យករថយន្ដ ម៉ាកសាំយ៉ុងមួយគ្រឿង ពណ៌ស មិនបាន សម្រេច នៅចំណុចភូមិត្នោត សង្កាត់ស្ទឹង មានជ័យ ខណ្ឌមានជ័យ កាលពីវេលា ម៉ោង ៤និង៣០នាទី ព្រឹកទាបភ្លឺ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៤ ទី៨ ប្លន់បាញ់យក ម៉ូតូមួយគ្រឿង ម៉ាកស្កុបពី ពណ៌ស នៅចំណុចបុរី សន្ដិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ កាលពីវេលាម៉ោង ៧និង៤០នាទី យប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៤ ទី៩ ប្លន់បាញ់យក ម៉ូតូមួយគ្រឿង នៅចំណុចផ្លូវ បេតុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាល ពីវេលាម៉ោង ៨និង៣០នាទី យប់ថ្ងៃ ទី០១ ខែតុលា ឆ្នាំ២០១៤ ទី១០ ប្លន់បាញ់យកម៉ូតូ មួយគ្រឿង នៅចំណុច សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង ១២និង២០នាទី យប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៤ ទី១១ បាញ់យកម៉ូតូមួយគ្រឿង នៅចំណុច ផ្លូវបេតុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីវេលា ម៉ោង១០និង១០នាទីយប់ថ្ងៃ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៤ ទី១២ ប្លន់បាញ់ យកម៉ូតូមួយគ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ នៅចំណុចផ្លូវលំ ភូមិរោងចក្រ សង្កាត់ភ្នំពេញ ថ្មី ខណ្ឌសែនសុខ កាលពីវេលាម៉ោង៧យប់ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ទី១៣ ប្លន់ បាញ់យកម៉ូតូ មួយគ្រឿង ម៉ាកស្កុបពី ពណ៌ លឿងទុំ នៅចំណុចភូមិទី២ សង្កាត់ផ្សារ ដើមគ ខណ្ឌទួលគោក កាលពីវេលាម៉ោង ១០យប់ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ទី១៤ ប្លន់បាញ់ យកម៉ូតូមួយគ្រឿង ម៉ាកស្កុបពី ពណ៌ក្រហម នៅចំណុចភូមិទី៩ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក កាលពីវេលាម៉ោង ១០និង១០នាទី យប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០១៤ ទី១៥ ប្លន់បាញ់យកម៉ូតូ ម៉ាកលេត ពណ៌ស និងម៉ូតូ អឹមអេសអ៊ិច ពណ៌ក្រមហ នៅចំណុចភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពីវេលា ម៉ោង១១និង ១០នាទីយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៤ ទី១៦ ប្លន់បាញ់យក ម៉ូតូមួយគ្រឿង ម៉ាកស្កុបពី ពណ៌ទឹកសមុទ្រ នៅចំណុចភូមិ ត្រញំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង ៨និង៣០នាទី យប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៤ ទី១៧ ប្លន់បាញ់ យកម៉ូតូ ម៉ាកនិច ពណ៌ស និងសេ១២៥ ពណ៌ខ្មៅ នៅ ចំណុចផ្លូវបេតុង ភូមិអូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីវេលា ម៉ោង១២និង១០នាទីយប់ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៤ ទី១៨ ប្លន់បាញ់ យកម៉ូតូមួយ គ្រឿងម៉ាកសេ១២៥ ស៊េរី២០១៥ ពណ៌ខ្មៅ នៅចំណុចភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ កាលពីវេលា ម៉ោង៤ទាបភ្លឺ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៤ ទី១៩ ប្លន់បាញ់យក ម៉ូតូមួយ គ្រឿង ម៉ាកស្កុបពី ពណ៌ក្រហម នៅចំណុច ភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមាន ជ័យ កាលពីវេលា ម៉ោង៩យប់ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៤ ទី២០ ប្លន់បាញ់ យកម៉ូតូ ម៉ាក អឹមអេសអ៊ិច និងសេ១២៥ ស៊េរីឆ្នាំ២០១៥ នៅចំណុចភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែន សុខ កាលពីវេលាម៉ោង១ និង១០ នាទីយប់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៤ និងទី២១ ប្លន់ យកម៉ូតូ អឹមអេសអ៊ិច ពណ៌ស នៅចំណុច ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ កាលពីវេលាម៉ោង ២និង៣០នាទី យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០១ ខែ មករា ឆ្នាំ២០១៥ ។

យ៉ាងណាក៏ដោយនោះ លោក អេង សោភា បានបញ្ជាក់ទៀតថា បច្ចុប្បន្នកម្លាំង សមត្ថកិច្ចបាន នឹងកំពុងបន្ដ ធ្វើការ ស្រាវជ្រាវតាម ចាប់ខ្លួនបក្ខពួក ដែលនៅសេសសល់ ដើម្បី យកមកផ្ដន្ទាទោស តាមផ្លូវច្បាប់ ៕



DAP NEWS [2015] 05134905cb88ade6aee4724131249

DAP NEWS [2015] 05134905644a5d166ae939b136818

DAP NEWS [2015] 05134905c1920cb78a6c892133670


DAP NEWS [2015] 0513490525fc529df9ca02e132861


DAP NEWS [2015] 0513490527263cd5ea75081135133


DAP NEWS [2015] 05134905e4b3306b3c98ec4138417


DAP NEWS [2015] 051349053edc01d525020b4135327


DAP NEWS [2015] 051349059705d6899fe3e0413671


DAP NEWS [2015] 05134905e7dd7a90fa81707138940


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP NEWS [2015] Roses041  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Roses041
View user profile http://www.lovekhmer.com

15DAP NEWS [2015] Empty Re: DAP NEWS [2015] on 5th January 2015, 9:11 pm

sreymomrith

sreymomrith
Administrator
Administrator

នគរបាលបង្ហាញ មុខក្រុមចោរ ប្លន់ប្រដាប់ អាវុធ៣នាក់ ក្រោយមេខ្លោង ត្រូវបាញ់ សម្លាប់

Monday, 05 January 2015 


-នគរបាល រាជធានីភ្នំពេញ ផ្តល់កាដូូជូន ប្រជាពលរដ្ឋ សម្រាប់ថ្មី២០១៥ អំពើប្លន់ នឹងមានការថយចុះ

ភ្នំពេញ ៖ ជនសង្ស័យ៣នាក់ ដែលជា បក្ខពួកមេចោរប្លន់ ដ៏សាហាវឈ្មោះខល័រ ដែល បានស្លាប់ពេលបាញ់ តដៃ ជាមួយកម្លាំង សមត្ថកិច្ច កាលពីរសៀលនិងល្ងាចថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥កន្លងទៅនេះ ត្រូវបាន ការិយាល័យ នគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ហាញមុខជាសាធារណៈ នៅព្រឹកថ្ងៃ ទី០៥ ខែមករា ឆ្នាំ២០១៥ មុនពេលបញ្ជូនខ្លួនទៅ កាន់តុលាការចាត់ការបន្ដតាមផ្លូវច្បាប់ ។
សូមបញ្ជាក់ថា ប្រតិបត្ដិការបង្ក្រាបក្រុម ចោរប្លន់ប្រដាប់អាវុធ ដែលសាហាវឃោរ ឃៅ ប្លន់បាញ់សម្លាប់ជាច្រើន ករណីទាំងនៅ រាជធានីភ្នំពេញ និងនៅតាមខេត្ដមួយចំនួន នោះ បានធ្វើឡើងកាលពីរសៀលនិងល្ងាច ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥កន្លងទៅនេះ តាំងពីចំណុចលូ៥ តាមផ្លូវវ៉េងស្រេង សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រហូតដល់សង្កាត់ ព្រៃស ខណ្ឌដង្កោ ដែលឈានទៅដល់ការ បាញ់តដៃគ្នាជាច្រើនគ្រាប់ រវាងមេខ្លោង ឈ្មោះខល័រ និងក្រុមសមត្ថកិច្ចរហូតធ្វើឱ្យ ជនសង្ស័យត្រូវបានបាញ់សម្លាប់នៅកណ្ដាល វាលស្រែ ។
ក្នុងប្រតិបត្ដិការខាងលើនេះ កម្លាំងសមត្ថ កិច្ចរាជធានីភ្នំពេញ ខាងជំនាញ ព្រហ្មទណ្ឌ កម្រិតធ្ងន់និងនគរបាល តាមខណ្ឌមួយចំនួន ក៏បានឃាត់ខ្លួនជនសង្ស័យ៣នាក់ ជាបន្ដ បន្ទាប់ ព្រមទាំងដកហូតកាំភ្លើងខ្លី ម៉ូតូនិង សម្ភារ មួយចំនួនទៀត ។
នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ រាជធានីភ្នំពេញ លោកអេង សោភា បាន បញ្ជាក់ថា ក្នុងប្រតិបត្ដិការ បង្ក្រាបក្រុមចោរ ប្លន់ដ៏សកម្មនិងតែងតែធ្វើសកម្មភាពក្នុងរាជធានីភ្នំពេញ ព្រមទាំងតាមខេត្ដមួយចំនួន នោះ ត្រូវបាន បង្ក្រាប ខណៈដែលពួកគេកំពុង ធ្វើសកម្មភាពប្លន់យកម៉ូតូមួយករណីទៀត នៅម្ដុំលូ៥ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមាន ជ័យ កាលពីរសៀលថ្ងៃទី០១ ខែមករា ។
លោកបន្ដថា ដោយសារជនល្មើសមាន បក្ខពួកច្រើននិងមានអាវុធក្នុងដៃផងនោះ កម្លាំងនគរបាល របស់ លោក បានរួមសហការ ជាមួយនគរបាលខណ្ឌទួលគោក នគរបាល ខណ្ឌមានជ័យ នគរបាលខណ្ឌពោធិ៍សែនជ័យ និងនគរបាលខណ្ឌដង្កោ ក្រោមការបញ្ជានិង ដឹកនាំផ្ទាល់ពីសំណាក់ ស្នងការនគរបាល រាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ ជួន សុវណ្ណ និងស្នងការរង និងប្រធានការិយាល័យ កណ្ដាលនគរបាល ព្រហ្មទណ្ឌ លោកឧត្ដមសេនីយ៍ ជួន ណារិន្ទ បានបើកប្រតិបត្ដិការ ដេញបង្ក្រាបនិងចាប់ខ្លួនជនសង្ស័យ៣នាក់ ភ្លាមៗ ខណៈ ដែលមេខ្លោង ដែលជាជនដៃ ដល់ខ្លាំងជាងគេនោះ បានស្លាប់នោះ ក្នុងអំឡុង បាញ់តដៃជាមួយ សមត្ថកិច្ចនៅតាម វាលស្រែ ក្នុងសង្កាត់ព្រៃវែង ខណ្ឌដង្កោ ។
លោកអេង សោភា បានបញ្ជាក់ថា ជន សង្ស័យទាំង៣នាក់ ដែលជាបក្ខពួករបស់មេ ចោរប្លន់ឈ្មោះខល័រនោះ រួមមាន ទី១ ឈ្មោះ គី ធឿន ហៅតួ កាន់កាំភ្លើងកា៥៩ មាន១៤ គ្រាប់ ដកហូតម៉ូតូមួយគ្រឿងម៉ាកគុបមូល ពណ៌ខ្មៅ គ្មានស្លាកលេខ ត្រូវចាប់ខ្លួននៅ វេលាម៉ោង៤រសៀលថ្ងៃទី០១ ខែមករា ស្ថិត នៅម្ដុំលូ៥ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមាន ជ័យ ទី២ ឈ្មោះសូត យ៉ា ហៅយ៉ាន ត្រូវបាន ចាប់ខ្លួននៅផ្ទះជួលម្ដុំលូ៥ នៅវេលាម៉ោង៥ និង១០នាទីល្ងាចថ្ងៃដដែល និងទី៣  ឈ្មោះ ឡ វុធ ហៅវ៉ា ត្រូវបានចាប់ខ្លួននៅល្ងាចថ្ងៃ ទី០២ ខែមករា ស្ថិតនៅមុខវត្ដអង្គតាមិញ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
បើតាមលោកអេង សោភា ជនសង្ស័យ ជាមេខ្លោងឈ្មោះខេង ពិសិដ្ឋ ហៅខល័រ ដែលបាញ់តដៃជាមួយ សមត្ថកិច្ច នៅចំណុច ភូមិរោលជ្រូក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រហូតស្លាប់ ដែលជននេះ ត្រូវបានតុលាការ រាជធានីភ្នំពេញ ចេញដីកាតាមចាប់ខ្លួន ក្រោយពីបាញ់សម្លាប់ជនរងគ្រោះយកម៉ូតូ និងទទួលចោរកម្ម កាលពីដើមឆ្នាំ២០១៤ កន្លងទៅ ។
នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានបញ្ជាក់ទៀតថា ជនសង្ស័យទាំងនេះ តែងតែធ្វើសកម្មភាព ប្លន់ម៉ូតូនិង រហូតដល់ ប្លន់រថយន្ដយ៉ាងកក្រើកក្នុងរាជធានីភ្នំពេញ ហើយពេលធ្វើសកម្មភាពប្លន់ម្ដងៗ គឺបាញ់ ទៅលើជនរង គ្រោះបណ្ដាលឱ្យស្លាប់និងរង របួសជាច្រើននាក់ ។
ជុំវិញប្រតិបត្ដិការបង្ក្រាបក្រុមចោរប្លន់ យ៉ាងសាហាវ ដែលជាកាដូសម្រាប់ឆ្នាំ២០១៥ ខាងលើនេះ លោកឧត្ដម សេនីយ៍ជួន ណារិន្ទ បានបញ្ជាក់ថា មុខសញ្ញាទាំងនេះ នៅពេល ដែលប្លន់ម្ដងៗ គឺបាញ់ទៅលើជនរងគ្រោះ គ្មានញញើតដៃនោះឡើយ ហើយកន្លងទៅ បក្ខពួកមួយចំនួន ត្រូវបានចាប់ខ្លួន ។
បើតាមលោកឧត្ដមសេនីយ៍ជួន ណារិន្ទ មេខ្លោងដែលបាញ់តដៃជាមួយសមត្ថកិច្ច រហូតដល់ស្លាប់នៅ កណ្ដាល វាលស្រែនោះ ត្រូវបានតុលាការទាំងនៅរាជធានីភ្នំពេញ ខេត្ដកំពតជាដើម បានបញ្ជាឱ្យសមត្ថកិច្ចតាម ចាប់ខ្លួន ព្រមទាំងមានដីកាចាប់ខ្លួនក្នុងដៃ អាវុធហត្ថផងដែរ ។
យោងតាមរបាយការណ៍របស់នគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ បាន បង្ហាញថា ចាប់តាំងពីឆ្នាំ ២០១៣ រហូតមក ដល់បច្ចុប្បន្ននេះ នគរបាលព្រហ្មទណ្ឌកម្រិត ធ្ងន់ បានឃាត់ខ្លួនបក្ខពួកជនសង្ស័យទាំងនេះ ចំនួន១៥នាក់ និងស្លាប់ម្នាក់ បញ្ជូនទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ ហើយពួកគេ បានសារភាពថា ប្លន់ចំនួន២១ករណី រួមមាន ទី១ ប្លន់យកម៉ូតូម៉ាកហុងដា សេ១២៥ស៊េរី ឆ្នាំ២០១៤ ពណ៌ខ្មៅ នៅចំណុចភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីវេលា ម៉ោង៥និង១៥នាទីព្រឹកព្រលឹមថ្ងៃទី១៤ ខែ មករា ឆ្នាំ២០១៤ ទី២ ប្លន់បាញ់យកម៉ូតូមួយ គ្រឿងម៉ាកហុងដា សេ១២៥ ស៊េរី២០១៤ ពណ៌ខ្មៅ នៅចំណុចជិតផ្សារប៉េសេ សង្កាត់ បឹងទំពុន ខណ្ឌមានជ័យ កាលពីវេលា ម៉ោង ៨និង៤០នាទីយប់ថ្ងៃទី១២ ខែកុម្ភៈ  ឆ្នាំ ២០១៤ ទី៣ប្លន់បាញ់ យកម៉ូតូមួយគ្រឿង ម៉ាកស្កុបពី  ពណ៌ស នៅចំណុចមុខផ្ទះលេខ ៦៥អា សង្កាត់ទួលស្វាយ ព្រៃទី២ ខណ្ឌចំការ មន កាលពីវេលា ម៉ោង១០យប់ថ្ងៃទី២០ ខែ កុម្ភៈ ឆ្នាំ២០១៤ ទី៤ ប្លន់យកម៉ូតូ មួយគ្រឿង ម៉ាកហុងដា សេ១២៥ ស៊េរី ២០១៤ ពណ៌ ខ្មៅ នៅចំណុចភូមិព្រៃកោង សង្កាត់ ចោម ចៅ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង ១២និង១៥នាទីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៤ ទី៥ ប្លន់បាញ់យកម៉ូតូមួយ គ្រឿងម៉ាកហុងដា សេ១២៥ ស៊េរី២០១៤ ពណ៌ខ្មៅ នៅចំណុច ភូមិទ្រា១  សង្កាត់ស្ទឹងមានជ័យ ខណ្ឌមាន ជ័យ កាលពីវេលាម៉ោង៩និង១៥នាទីយប់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៤  ទី៦ ប្លន់បាញ់ យកទូរស័ព្ទមួយគ្រឿង  នៅចំណុចភូមិត្នោត  សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពី វេលាម៉ោង៩និង២៥នាទីយប់ថ្ងៃទី១៩ ខែ មីនា  ឆ្នាំ២០១៤ ទី៧ ប្លន់បាញ់យករថយន្ដ ម៉ាកសាំយ៉ុងមួយគ្រឿង ពណ៌ស មិនបាន សម្រេច នៅចំណុចភូមិត្នោត  សង្កាត់ស្ទឹង មានជ័យ ខណ្ឌមានជ័យ កាលពីវេលា ម៉ោង ៤និង៣០នាទីព្រឹកទាបភ្លឺថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៤ ទី៨ ប្លន់បាញ់យកម៉ូតូមួយ គ្រឿង ម៉ាកស្កុបពី ពណ៌ស នៅចំណុចបុរី សន្ដិភាព២ ភូមិដំណាក់ត្រយឹង  សង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ កាលពីវេលាម៉ោង៧និង៤០ នាទីយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៤ ទី៩ ប្លន់បាញ់យកម៉ូតូមួយគ្រឿង  នៅចំណុចផ្លូវ បេតុង  សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាល ពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃ ទី០១ ខែតុលា ឆ្នាំ២០១៤ ទី១០ ប្លន់បាញ់យកម៉ូតូ មួយគ្រឿង នៅចំណុចសង្កាត់កាកាប ខណ្ឌ ពោធិ៍សែនជ័យ កាលពីវេលាម៉ោង១២និង ២០នាទីយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៤  ទី១១ បាញ់យកម៉ូតូមួយគ្រឿង នៅចំណុច ផ្លូវបេតុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីវេលា ម៉ោង១០និង១០នាទីយប់ថ្ងៃ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៤ ទី១២ ប្លន់បាញ់ យកម៉ូតូមួយគ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ នៅចំណុចផ្លូវលំ ភូមិរោងចក្រ សង្កាត់ភ្នំពេញ ថ្មី ខណ្ឌសែនសុខ កាលពីវេលាម៉ោង៧យប់ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ទី១៣ ប្លន់ បាញ់យកម៉ូតូមួយគ្រឿង ម៉ាកស្កុបពី ពណ៌ លឿងទុំ នៅចំណុចភូមិទី២ សង្កាត់ផ្សារ ដើមគ  ខណ្ឌទួលគោក កាលពីវេលាម៉ោង១០ យប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ទី១៤ ប្លន់បាញ់ យកម៉ូតូមួយគ្រឿង ម៉ាកស្កុបពី ពណ៌ក្រហម នៅចំណុចភូមិទី៩ សង្កាត់ផ្សារ ដើមគ ខណ្ឌទួលគោក  កាលពីវេលាម៉ោង ១០និង១០នាទីយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០១៤ ទី១៥ ប្លន់បាញ់យកម៉ូតូ ម៉ាកលេត ពណ៌ស  និងម៉ូតូ អឹមអេសអ៊ិច ពណ៌ក្រមហ នៅចំណុចភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពីវេលា ម៉ោង១១និង ១០នាទីយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៤ ទី១៦ ប្លន់បាញ់យកម៉ូតូមួយគ្រឿង ម៉ាកស្កុប ពី ពណ៌ទឹកសមុទ្រ នៅចំណុចភូមិត្រញំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ កាលពី វេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី៣០ ខែ វិច្ឆិកា ឆ្នាំ២០១៤ ទី១៧ ប្លន់បាញ់ យកម៉ូតូ ម៉ាកនិច ពណ៌ស និងសេ១២៥ ពណ៌ខ្មៅ នៅ ចំណុចផ្លូវបេតុង ភូមិអូរបែកក្អម សង្កាត់ទឹក ថ្លា  ខណ្ឌសែនសុខ កាលពីវេលា ម៉ោង១២និង ១០នាទីយប់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៤ ទី១៨ ប្លន់បាញ់ យកម៉ូតូមួយ គ្រឿងម៉ាកសេ១២៥ ស៊េរី២០១៥ ពណ៌ខ្មៅ នៅចំណុចភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ កាលពីវេលា ម៉ោង៤ទាបភ្លឺថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៤ ទី១៩ ប្លន់បាញ់យកម៉ូតូមួយ គ្រឿង ម៉ាកស្កុបពី ពណ៌ក្រហម នៅចំណុច ភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមាន ជ័យ កាលពីវេលា ម៉ោង៩យប់ថ្ងៃទី១១ ខែ ធ្នូ  ឆ្នាំ២០១៤ ទី២០ ប្លន់បាញ់ យកម៉ូតូ ម៉ាក អឹមអេសអ៊ិច និងសេ១២៥ ស៊េរីឆ្នាំ២០១៥ នៅចំណុចភូមិទឹកថ្លា សង្កាត់ទឹកថ្លា  ខណ្ឌសែន សុខ កាលពីវេលាម៉ោង១ និង១០ នាទីយប់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៤  និងទី២១ ប្លន់ យកម៉ូតូ អឹមអេសអ៊ិច ពណ៌ស នៅចំណុច ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ កាលពីវេលាម៉ោង២និង៣០នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០១ ខែ មករា ឆ្នាំ២០១៥ ។
យ៉ាងណាក៏ដោយនោះ លោក អេង សោភា បានបញ្ជាក់ទៀតថា បច្ចុប្បន្នកម្លាំងសមត្ថ កិច្ចបាន នឹងកំពុងបន្ដ ធ្វើការ ស្រាវជ្រាវតាម ចាប់ខ្លួនបក្ខពួកដែលនៅសេសសល់ ដើម្បី យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕
DAP NEWS [2015] CH-00007
DAP NEWS [2015] CH-00008
លោក អេង សោភា បង្ហាញមុខក្រុមចោរប្លន់ ទាំង៣នាក់ ក្រោយចាប់ខ្លួន ជាបន្តបន្ទាប់
DAP NEWS [2015] CH-00009
DAP NEWS [2015] CH-00010
DAP NEWS [2015] SR-251
DAP NEWS [2015] SR-252
DAP NEWS [2015] SR-253
DAP NEWS [2015] SR-254
DAP NEWS [2015] SR-266


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP NEWS [2015] Roses041  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Roses041
View user profile http://www.lovekhmer.com

16DAP NEWS [2015] Empty Re: DAP NEWS [2015] on 5th January 2015, 9:18 pm

sreymomrith

sreymomrith
Administrator
Administrator

កម្ពុជាគ្មានផែនការ ទប់ស្កាត់អត្រា កំណើតរបស់ប្រជាជន

Monday, 05 January 2015 


ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន សែន នៅថ្ងៃចន្ទ ទី៥ ខែមករា ឆ្នាំ២០១៥ បានបញ្ជាក់នៅចំពោះមុខមហាជនថា កម្ពុជាគ្មានផែនការ ទប់ស្កាត់អត្រាកំណើតប្រជាជននោះទេខណៈដែល ប្រជាជនកម្ពុជានាពេលបច្ចុប្បន្ន មានចំនួនជិត១៥លាននាក់។
ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់អគាររដ្ឋបាលសាលាខេត្តត្បូងឃ្មុំ សម្ដេច ហ៊ុន សែន បន្តថា "ប្រជាពលរដ្ឋរបស់យើងនៅឆ្នាំ១៩៧៩ ក្នុងចន្លោះតែ៥ទៅ៦លាននាក់ តែប៉ុណ្ណឹងទេ។ ឥលូវប្រជាជនឡើងជិត១៥ លាននាក់រួចស្រេចទៅហើយ។ ហើយក៏មិនដឹងទៅបន្ទោសអ្នកណាដែរ។ គ្មានផែនការទប់ទល់អីទេ"។
សម្ដេច ហ៊ុន សែន ក៏បានលើកឡើងពីចំនួន ប្រជាជននៅក្នុងប្រទេសឡាវមានចំនួន តែជាង៦លាននាក់ប៉ុណ្ណោះ។ លោកថា "ខ្ញុំទស្សនកិច្ច នៅឆ្នាំ៧៩ (១៩៧៩)គឹមានចំនួន ៥លានដល់ តែឥលូវមានចំនួនតែជាង ៦លាននាក់។ ហើយយើង៥ទៅ៦លាន កាលពីជំនាន់នោះ មកដល់ឥលូវឡើង ជិត១៥លានឡើងលឿននោះ!»។
ជាមួយគ្នានេះ ប្រមុខរាជរដ្ឋាភិបាលក៏បានបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ពីការកើនឡើងកំណើនសេដ្ឋកិច្ច ឲ្យតាមទាន់អត្រាកំណើន ប្រជាជនផងដែរ។ បើតាមប្រសាសន៍សម្ដេច ហ៊ុន សែន កំណើនប្រជាជននាពេលបច្ចុប្បន្នប្រៀបធៀបកាលពីឆ្នាំ១៩៧៩ ក៏ជាផ្នែកមួយធ្វើឲ្យអត្រា គ្រោះថ្នាក់ចរាចរណ៍មានការ កើនឡើងផងដែរ៕
DAP NEWS [2015] MSP-0040


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP NEWS [2015] Roses041  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Roses041
View user profile http://www.lovekhmer.com

17DAP NEWS [2015] Empty Re: DAP NEWS [2015] on 5th January 2015, 9:19 pm

sreymomrith

sreymomrith
Administrator
Administrator

ស្រវឹងស្រា ស្រឿងៗ ឡើងចាប់កូនគេ រំលោភ ត្រូវសមត្ថកិច្ច ឃាត់ខ្លួន

Monday, 05 January 2015 


កំពង់ស្ពឺៈ កម្លាំងសមត្ថកិច្ច នគរបាលបាល ស្រុកភ្នំស្រួច បានធ្វើការឃាត់ខ្លួន បុរសម្នាក់ បន្ទាប់ពីបានផឹកស្រាស្រវឹង រួចធ្វើសកម្មភាព ចាប់រំលោភក្មេងស្រី មិនទាន់គ្រប់អាយុម្នាក់ នៅក្នុងបន្ទប់ ហើយត្រូវបានម្តាយ របស់ក្មេងស្រីរងគ្រោះ ឃើញទាន់ បានស្រែកឆោឡោតែម្តង។ ហេតុការណ៍នេះបានកើតឡើងនៅក្នុង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៥។
ជនសង្ស័យដែលកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនមានឈ្មោះ ទួន ឌិត ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរដុតធ្យូង និងធ្វើស្រែ ចំណែកក្មេងស្រីរងគ្រោះ មានអាយុ៧ ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ខាងលើ។
ប្រភពព័ត៌មានបានឲ្យដឹងថា ក្រោយពីផឹកស្រាស្រវឹងស្រឿងៗ ជនសង្ស័យបានធ្វើសក្មភាព ឡើងទៅលើផ្ទះ ក្មេងស្រីរងគ្រោះ រួចបានធ្វើសកម្មភាពចាប់រំលោភ តែត្រូវបានម្តាយក្មេងស្រី រងគ្រោះឃើញទាន់ ហើយបានស្រែឲ្យ គេជួយផ្អើលដល់អ្នកជិតខាងដែលរស់នៅក្នុងភូមិ ធ្វើការចាប់ខ្លួនរួចប្រគល់ទៅឲ្យសមត្ថកិច្ចតែម្តង៕


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP NEWS [2015] Roses041  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Roses041
View user profile http://www.lovekhmer.com

18DAP NEWS [2015] Empty Re: DAP NEWS [2015] on 6th January 2015, 9:08 pm

sreymomrith

sreymomrith
Administrator
Administrator

មន្រ្តីជំនាញ មិនទាន់បញ្ជាក់ ពីបញ្ហាគ្រឹះ ក្រោមស្ពាន ព្រែកតាមាក់

Tuesday, 06 January 2015 


ភ្នំពេញ ៖ បន្ទាប់ពីមានសាធារណមតិមួយចំនួន បានលើកឡើងថា មានករណីបាក់ស្រុតដី នៅក្រោមស្ពានព្រែកតា មាក់ ត្រើយខាងកើត ស្ថិតនៅភូមិស្វាយអាត់លើ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បង្កឲ្យប៉ះពាល់ស្ពាន ហើយអ្នកដំណើរមានការភ័យខ្លាចនោះ មិនទាន់ត្រូវបានមន្រ្តីជំនាញ ខាងក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាក់ថា ប៉ះពាល់ស្ពាននៅឡើយទេ ។
នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០១៤នេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានទាក់ទងសុំការបំភ្លឺ ពីលោក លឹម ស៊ីដេនីន រដ្ឋ លេខាធិការក្រសួងសាធារណការ ដែលជាអ្នកទទួលខុសត្រូវ លើស្ពានព្រែកតាមាក់នោះ លោកមិនទាន់បញ្ជាក់ពីមូល ហេតុពិតប្រាកដនៅឡើយទេ ដោយប្រាប់ថា ចាំបញ្ជាក់នៅថ្ងៃស្អែក ។
ដោយឡែកលោក ជា ស្រ៊ុន មេឃុំព្រែកតាមាក់ បានថ្លែងថា សូមកុំឲ្យសាធារណជននានា កុំជឿទៅលើព័ត៌មាន ដែល ផ្សព្វផ្សាយ នៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ព្រោះព័ត៌មានទាំងនោះ មិនពិតប្រាកដ និងមិនច្បាស់លាស់ ទេ ។
ចំណែកប្រជាពលរដ្ឋម្នាក់ទៀត ឈ្មោះ ហៀប បុប្ផា បាននិយាយស្រដៀងលោកមេឃុំថា ការបាក់ស្រុតដីនេះ បានកើត ឡើងជារៀងរាល់ឆ្នាំ មិនមានអ្វីប្លែកនោះទេ ប៉ុន្តែ គ្រាន់តែឆ្នាំនេះឃើញថា បាក់ស្រុតខ្លាំងជាងឆ្នាំកន្លងមក៕
DAP NEWS [2015] T-0037
DAP NEWS [2015] T-0038
DAP NEWS [2015] T-0039


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP NEWS [2015] Roses041  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Roses041
View user profile http://www.lovekhmer.com

19DAP NEWS [2015] Empty Re: DAP NEWS [2015] on 6th January 2015, 9:10 pm

sreymomrith

sreymomrith
Administrator
Administrator

អ្នកដើររាំតាម ភោជនីយដ្ឋាន ត្រូវគេវាយ ទម្លាក់ពីលើផ្ទះរបស់ខ្លួន ជាន់ទី៤

Tuesday, 06 January 2015 


ភ្នំពេញ ៖ យោងតាមសំដី សាច់ញាតិ ជនរងគ្រោះ បានទូរស័ព្ទប្រាប់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលនៅ ល្ងាចថ្ងៃទី៦ ខែមករានេះ ថាយុវជនម្នាក់ ដែលមានមុខរបរ រាំតាមភោជនីយដ្ឋានពេលយប់ បានត្រូវបានគេវាយ សម្លាប់ រួច ទម្លាក់ពី លើផ្ទះជាន់ទី៤ មកក្រោម បណ្ដាលឱ្យស្លាប់ ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ កាលពីយប់ ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៥ ស្ថិតនៅផ្ទះ លេខ៦២E3 ផ្លូវលេខ១៧៤ ភូមិទី១១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ។
នគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញ បានឱ្យដឹងថា ជនរងគ្រោះឈ្មោះម៉ុច សុធារៈ អាយុ២០ឆ្នាំ មុខរបរដើររាំតាមភោជនីយដ្ឋានចល័ត ។
មុនពេលកើតហេតុ បន្ទាប់ពីត្រឡប់មក ពីធ្វើការក្នុងស្ថានភាពស្រវឹង កើតជម្លោះគ្នា ជាមួយបងប្អូន រួចហើយ ឡើងទៅលើជាន់ទី៤ លុះបន្ដិចក្រោយមក ស្រាប់តែមានការភ្ញាក់ផ្អើល ក្រោយពីជនរងគ្រោះ ធ្លាក់ក្រោម បណ្ដាលឱ្យស្លាប់ មុនពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ។
បើតាមគ្រូរាំ របស់ជនរងគ្រោះបានអះអាងថា ជនរងគ្រោះមិនមែន លោតពីលើផ្ទះនោះទេ គឺអាចមាន ជនល្មើសណាម្នាក់ វាយទម្លាក់ ព្រោះនៅលើផ្នែកក្បាល មានប៉ោងភ្នែក ដូចជាមាននរណា ម្នាក់ដាល់ ។
បច្ចុប្បន្ន សពជនរងគ្រោះ ត្រូវក្រុមគ្រួសារបូជាហើយនៅល្ងាចថ្ងៃទី៦ ខែមករា ឆ្នាំ២០១៥នេះ៕
DAP NEWS [2015] CH-00130
DAP NEWS [2015] CH-00131
DAP NEWS [2015] CH-00132


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP NEWS [2015] Roses041  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Roses041
View user profile http://www.lovekhmer.com

20DAP NEWS [2015] Empty Re: DAP NEWS [2015] on 6th January 2015, 9:12 pm

sreymomrith

sreymomrith
Administrator
Administrator

ជនជាតិបារាំង ជប់លៀងផឹកស៊ីស្រវឹង ធ្លាក់ពីលើផ្ទះជួល បាក់កស្លាប់

Tuesday, 06 January 2015 


សៀមរាប៖ បន្ទាប់ពីផឹកស៊ីសប្បាយក្នុងពិធីជប់លៀងជួបជុំមិត្តភ័ក្តិ បុរសជនជាតិបារាំង បានស្រវឹងជោកជាំដើរ ជ្រុលធ្លាក់ពីលើផ្ទះជួលបាក់កស្លាប់មួយរំពេច កាលពីរាត្រីរំលងអាធ្រាត្រឈានចូលថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៥  ស្ថិតនៅក្រុមទី០៥ ភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ជនជាតិបារាំង ស្រវឹងធ្លាក់ពីលើផ្ទះបាក់កស្លាប់នេះ មានឈ្មោះ BELNY RO  MAIN MICHEL JEANPIERRE អាយុ ២៦ឆ្នាំ កាន់លិខិតឆ្លងដែន 14CY19572។ ជនរងគ្រោះ បានចូលមក  កម្សាន្តនៅកម្ពុជា កាលពីថ្ងសទី១៥ ខែធ្នូ ឆ្នាំ២០១៤ តាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
មិត្តភក្តិរបស់ជនរងគ្រោះ បានបញ្ជាក់ថា នៅយប់ថ្ងៃកើតហេតុ ជនរងគ្រោះ រួមិនិងមិត្តភក្តិ បាននាំគ្នាជប់លៀង  ជួបជុំមិត្តភក្តិ និងស្រាបៀរកម្សាន្តលេង រហូតដល់រាត្រីរំលងអាធ្រាត្រ ជនរងគ្រោះបានដើរចុះពីលើផ្ទះចូលក្នុង  បន្ទប់ទឹក ស្រាប់តែធ្លាក់ពីលើជណ្តើរបាក់កស្លាប់តែម្តង។
យោងតាមការពិនិត្យ និងធ្វើកោសល្យវិច្ចយរបស់សមត្ថកិច្ចជំនាញ បានបង្ហាញថា ជនរងគ្រោះ បានស្លាប់ដោយ សារបាក់ឆ្អឹងក។ ក្រោយការពិនិត្យសពជនរងគ្រោះយកទៅរក្សាទុកមន្ទីរពេទ្យបង្អែកខេត្តសៀមរាប រង់ចាំក្រុមគ្រួ  សារ និងមន្ត្រីស្ថានទូតបារាំង៕
DAP NEWS [2015] ST-025
DAP NEWS [2015] ST-026


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP NEWS [2015] Roses041  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Roses041
View user profile http://www.lovekhmer.com

21DAP NEWS [2015] Empty Re: DAP NEWS [2015] on 6th January 2015, 9:16 pm

sreymomrith

sreymomrith
Administrator
Administrator

លោក វង សូត៖ បើគ្មានថ្ងៃ ៧មករា ប្រទេសជាតិក៏គ្មាន ការអភិវឌ្ឍដូចសព្វថ្ងៃ

Tuesday, 06 January 2015 


ត្បូងឃ្មុំ៖ ថ្លែងនៅស្រុក ពញាក្រែក ខេត្តត្បូងឃ្មុំ លោក វង សូត សមាជិកគណៈកម្មការ កណ្តាល គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុម ការងារចុះជួយខេត្តត្បូងឃ្មុំ និងជា ប្រធានក្រុមការងារស្រុកពញាក្រែក បានមានប្រសាសន៍ថា បើគ្មានថ្ងៃ៧មករានោះទេ ក៏គ្មានការអភិវឌ្ឍដូចសព្វថ្ងៃនោះដែរ។
ការលើកឡើងនេះ គឺនៅពេលប្រារព្ធពិធីអបអរខួបលើកទី ៣៦ នៃថ្ងៃជ័យជំនះ លើរបបប្រល័យ ពូជសាសន៍ ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ដែលដឹកនាំដោយ សម្តេចទាំងបី ដែលមានការចូលរួមពីមន្ត្រី ពាក់ព័ន្ធ និងប្រជាពលរដ្ឋជាង ៨០០នាក់ កាលពីព្រឹកថ្ងៃអង្គារ ទីខែមករា ឆ្នាំ២០១៥។
លោក វង សូត មានប្រសាសន៍ថា "ថ្ងៃ៧មករា ជាថ្ងៃប្រវត្តិសាស្រ្ត ដែលចងចាំតកូន តចៅ ដែលប្រជាពលរដ្ឋទាំងអស់មិនអាចបំភ្លេចបាន ហើយបើគ្មានថ្ងៃ៧មករា ក៏មានថ្ងៃនេះដែរ"។
ពាក់ព័ន្ធនឹងការអភិវឌ្ឍនៅពេលបច្ចុប្បន្ននេះ លោកក៏បានក្រើនរំលឹកមន្រ្តីថ្នាក់ក្រោម ត្រូវចាត់តាំងឲ្យមានជាវេទិកាសាធារណៈ ដើម្បីស្វែងយល់អំពីជីវភាព ប្រចាំថ្ងៃរបស់ប្រជាជន និងការផ្តល់សេវាសាធារណៈជូនពលរដ្ឋឲ្យមានតម្លាភាព និងប្រសិទ្ធភាព។
ជាមួយគ្នានោះដែរ លោកក៏បានរិះគន់ផងដែរចំពោះជនអគតិមួយចំនួន ដែលតែងតែមិនទទួល ស្គាល់នៃថ្ងៃជ័យជំនះលើរបបខ្មៅងងឹត ដែលបណ្តាលឲ្យប្រជាជន ស្លូតត្រង់កម្ពុជាជាង 3លាននាក់បាត់បង់អាយុជីវិតនោះ។
ចំណែកនៅក្នុងសាររបស់សម្តេច ជា ស៊ីម ក៏បានគាំទ្រផងដែរ ចំពោះគណបក្សនយោបាយ ដែលបង្កើត ទៅជាវប្បធម៌សន្ទនាគ្នា ជាជាងការប្រឈមមុខដាក់គ្នា និងបានលើក ឡើងពីសមិទ្ធផលជាច្រើន បានកកើតឡើងក្រោយរបបខ្មែរក្រហមដួលរលំទៅ ដែលសមិទ្ធផលទាំងនេះ ក៏បានទទួលស្គាល់ផងដែរទាំងក្នុងតំបន់ និងអន្តរជាតិ។
នៅក្នុងឱកាសនោះដែរ លោកក៏បានចូលរួមបញ្ចុះបឋមសិលាអគារទីស្នាក់ គណបក្សប្រជាជន និងសាលប្រជុំ ដែលជាអំណោយរបស់សម្តេចពញ្ញាចក្រី ហេង សំរិន្ធ ដើម្បីសម្រួលដល់ការងាររបស់មន្រ្តីថ្នាក់មូលដ្ឋានឲ្យកាន់តែ មានប្រសិទ្ធភាពបន្ថែម៕
DAP NEWS [2015] MSP-0073
DAP NEWS [2015] MSP-0074
DAP NEWS [2015] MSP-0075


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP NEWS [2015] Roses041  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Roses041
View user profile http://www.lovekhmer.com

22DAP NEWS [2015] Empty Re: DAP NEWS [2015] on 6th January 2015, 9:17 pm

sreymomrith

sreymomrith
Administrator
Administrator

ព្រះរាជអាជ្ញា សម្រេចចោទប្រកាន់ ជនសង្ស័យ៣នាក់ ជាមុខសញ្ញាប្លន់យ៉ាងសកម្ម

Tuesday, 06 January 2015 


 ភ្នំពេញ: តំណាងអយ្យការ អមសាលាដំបូង រាជធានីភ្នំពេញ នៅថ្ងៃ ទី ៦ ខែ មករា ២៩០១៥នេះ បាន សម្រេចចោទប្រកាន់ ជនសង្ស័យ៣នាក់ ជាមុខសញ្ញាប្លន់យ៉ាងសកម្ម ចំនួន២បទល្មើស គឺពីបទ លួចមាន ស្ថានទម្ងន់ ទោស និង ប្រើប្រាស់អាវុធ ដោយគ្មានការអនុញ្ញាត ។
មន្ត្រី នគរបាលនាយការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ រាជធានីភ្នំពេញ បានឲ្យដឹងថា សង្ស័យទាំង៣នាក់ខាង លើនេះមានឈ្មោះ ទី ១-ឈ្មោះ គី ធឿន ហៅតួ ភេទប្រុស ត្រូវចាប់ខ្លួននៅវេលាម៉ោង៤រសៀលថ្ងៃទី០១ ខែមករា ២០១៥  ស្ថិត នៅម្ដុំលូ៥ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមាន ជ័យ ។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចដកហូតបាន កាំភ្លើងខ្លី ម៉ាក់ កា៥៩ មួយដើម មាន១៤ គ្រាប់ ដកហូតម៉ូតូមួយគ្រឿងម៉ាកគុបមូល ពណ៌ខ្មៅ គ្មានស្លាកលេខ ។ ទី២-ឈ្មោះ សូត យ៉ា ហៅយ៉ាន ភេទប្រុស ត្រូវបានចាប់ខ្លួននៅផ្ទះជួលម្ដុំលូ៥ នៅវេលាម៉ោង៥ និង១០នាទីល្ងាចថ្ងៃទី ០១ ខែ មករា ២០១៥ និងទី៣- ឈ្មោះ ឡ វុធ ហៅវ៉ា ភេទប្រុស  ត្រូវបានចាប់ខ្លួននៅល្ងាចថ្ងៃ ទី០២ ខែមករា ២០១៥ ស្ថិតនៅមុខវត្ដអង្គតាមិញ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
ចំពោះជនសង្ស័យជាមេខ្លោងរបស់ ក្រុមបក្ខពួក ប្លន់ខាងលើនេះ មានឈ្មោះ ខេង ពិសិដ្ឋ ហៅខល័រ ភេទប្រុស ត្រូវបាន សមត្ថកិច្ចនគរបាល បាញ់ស្លាប់នៅក្នុងវាលស្រែ នៅចំណុច ភូមិរោលជ្រូក សង្កាត់ព្រៃវែង ខណ្ឌដង្កោ ខណៈដែលជននេះ បាន បាញ់តដៃជាមួយ សមត្ថកិច្ច ដើម្បីរត់គេចខ្លូនពីសមត្ថកិច្ចនោះ បន្ទាប់ បានធ្វើសកម្មភាពប្លន់មូតូ ពីជនរងគ្រោះនៅថ្ងៃកើត ហេតុនោះ ៕


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP NEWS [2015] Roses041  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Roses041
View user profile http://www.lovekhmer.com

23DAP NEWS [2015] Empty Re: DAP NEWS [2015] on 7th January 2015, 3:50 am

sreymomrith

sreymomrith
Administrator
Administrator

ពលករម្នាក់ ស្លាប់ដោយសារខ្យល់គ នៅប្រទេសថៃ ត្រូវបានបញ្ជូន មកស្រុក កំណើត

Wednesday, 07 January 2015 


បន្ទាយមានជ័យ ៖ សពពលករម្នាក់ ឈ្មោះ ព្រឹម យ៉ុន ភេទប្រុស អាយុ ៤៨ឆ្នាំ មានស្រុកកំណើត នៅ ភូមិបាឡាំង ឃុំ ស្វែងឬស្សី ស្រុកជីក្រែង ខេត្តសៀមរាប មុខរបរ ជាកម្មករ បានស្លាប់ នៅក្នុងបន្ទប់ នៅប្រទេសថៃ ដោយសារតែខ្យល់គ កាលពីវេលា ម៉ោង ៧និង០០នាទី ព្រឹក កាលថ្ងៃទី៥ ខែមករា ឆ្នាំ ២០១៥ ត្រូវបាន សមត្ថកិច្ចថៃ បានបញ្ជូន មកកម្ពុជា តាមច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត មកដល់វេលា ម៉ោង ៦និង៣០នាទី ល្ងាច ថ្ងៃទី ៦ខែមករា ឆ្នាំ ២០១៥ ។
បើតាមប្រភពពីសមត្ថកិច្ច ទំនាក់ទំនងព្រំដែនកម្ពុជា ថៃ បាន ក្រោយពីកើតហេតុ សមត្ថកិច្ចថៃ បានមកត្រួតពិនិត្យ និងធ្វើកោសល្យវិច័យ និងបានសន្និដ្ឋានថា សពពលករខាងលើនេះ ពិតជាខ្យល់គ ស្លាប់ មួយណាមើល ជនរងគ្រោះ គ្មានស្នាកស្នាមអ្វី ពាក់ព័ន្ធអំពើ ឃាតកម្មឡើយ ។
បើតាមប្រភព ពីសាច់ញាតិបានប្រាប់ថា ប្អូនគាត់បានទៅថៃ បានជាង៥ខែ ធ្វើជាកម្មករ លក់ទំនិញ នៅបាងកក  ប្អូនគាត់តែងតែឈឺក្រពះ យូហើយ ថ្នាំជាប់ និងហោប៉ៅ ប្រចាំតែម្តង ចំណែកសាហុយថ្លៃ ដឹកបញ្ជូនសពថៅកែ ជាអ្នកចេញឲ្យ និងបានប្រគល់ថវិកា បានមួយចំនួនផងដែរ ។
សមត្ថកិច្ចថៃ បានប្រគល់សពពលករ ទៅកាន់បងប្អូនយកទៅធ្វើបុណ្យ តាមប្រពៃណី នៅឯស្រុក កំណើត ៕
DAP NEWS [2015] Hong-0089


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP NEWS [2015] Roses041  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Roses041
View user profile http://www.lovekhmer.com

24DAP NEWS [2015] Empty Re: DAP NEWS [2015] on 7th January 2015, 3:53 am

sreymomrith

sreymomrith
Administrator
Administrator

៣៦ឆ្នាំ គុកឥត ជញ្ជាំង បានបាក់បែកទៅ តែស្នាមដំបៅ ទុក្ខវេទនា នៅតែដិតដាម

Wednesday, 07 January 2015 


ភ្នំពេញ៖ របបប្រល័យ ពូជសាសន៍ ដ៏ខ្មៅងងិតរបស់ ប៉ុល ពត ដែលបានធ្វើ ឲ្យរាស្រ្តរងទុក្ខវេទនា មិនអាចកាត់ថ្លៃ និងស្លាប់រង្គាលអស់ជិត ៣លាន នាក់ ទោះបីបានរលំរលាយផុតទៅអស់រយៈពេល ៣៦ឆ្នាំទៅហើយក្តី តែស្នាមដំ បៅ នៃទុក្ខវេទនា និងការឈឺចាប់ មិនបានរលុបទៅ តាមពេល វេលានោះឡើយ វានៅតែដិតដាមជាប់ជានិច្ចសម្រាប់ ពលរដ្ឋខ្មែររាប់លាននាក់។
ថ្ងៃ៧ មករា ឆ្នាំ២០១៥នេះ ជាខួប ៣៦ឆ្នាំ ដែលកងកម្លាំងបដិវត្តន៍របស់ខ្មែរ ក្រោមការជួយជ្រោមជ្រែងពីកងទ័ព វៀតណាម បានវាយផ្តួលរំលំ របបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) ដែលដឹកនាំដោយ ប៉ុល ពត នាថ្ងៃទី៧ ខែ មករា ឆ្នាំ១៩៧៩។ គណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋខ្មែរ ទូទៅ តែងហៅថ្ងៃទី៧ ខែមករា ថា ជាថ្ងៃកំ ណើតទី២ របស់ប្រជាជន និង ជាតិខ្មែរទាំងមូល។
របបប្រល័យពូជសាសន៍ ដ៏ខ្មៅងងិតក្នុងប្រវត្តិសាស្រ្តខ្មែរនេះ មានរយៈពេលត្រឹមតែ ៣ឆ្នាំ ៨ខែ ២០ថ្ងៃប៉ុណ្ណោះ (១៧ មេសា ១៩៧៥-៦ មករា ១៩៧៩) តែបានធ្វើឲ្យប្រជាពលរដ្ឋខ្មែរប្រមាណជិត ៣លាននាក់ ត្រូវបានស្លាប់ បាត់បង់ជីវិត និងជាច្រើនលាននាក់ផ្សេងទៀត បានរង នូវទុក្ខវេទនាសព្វបែបយ៉ាង។ ជាពិសេសបានបន្សល់ទុកនូវ ការឈឺចាប់ខ្លោចផ្សាមិនអាចគណនាបាន នៃការនិរាសព្រាត់ប្រាស់ ប្តី ប្រពន្ធ កូន បង ប្អូន សាច់សាលោហិត។
លោកយាយ ហ្លង ចាន់ ក្នុងជន្មាយុ ៧០ប្លាយ ទោះលោកយាយមានវ័យចំណាស់បន្តិចទៅហើយក្តី តែការចង់ចាំ នូវស្នាមអនុស្សាវរីយ៍ ដ៏ឈឺចាប់មួយនេះ នៅតែដិតដាម និងចងចាំជាប់ជានិច្ចមិនបានបំភ្លេចទៅតាមពេលវេលា នោះឡើយ។ ការចងចាំមិនអាចបំភ្លេចបាននោះ គឺស្វាមីរបស់លោកយាយ ត្រូវបានគេសម្លាប់ទៅទាំងមិនបានលា កូនប្រពន្ធអ្វីទាំងអស់។
ដូនចាស់ ដែលធ្លាប់បានជាប់គុក រងនូវការធ្វើទុក្ខបុកម្នេញ និងការដាក់ទោសទណ្ឌយ៉ាងធ្ងន់ធ្ងរពីក្នុងរបបគុកឥត ជញ្ជាំងបានរៀបរាប់ឲ្យដឹងថា លោកយាយ មានដើមកំណើតជាអ្នកខេត្តព្រះត្រពាំង នាទឹកដីកម្ពុជាក្រោម។ លោក យាយបានរត់ភៀសខ្លួន មកកម្ពុជា ជាមួយស្វាមី (អតីតកងទ័ពអាម៉េរិក) និងកូនប្រុសពីរនាក់ នាអំឡុងចុងទស វត្សរ៍ឆ្នាំ៦០ គ្រាដែលទឹកដីកម្ពុជាក្រោម កំពុងជួបសង្រ្គាមចម្បាំងរវាងកងទ័ពអាម៉េរិក និងកងទ័ពវៀតណាម។
លោកយាយ បានបញ្ជាក់ថា «ខ្ញុំបានឡើងមកកាន់ទឹកដីកម្ពុជាចុងទសវត្សរ៍ឆ្នាំ៦០ បន្ទាប់ពីស្វាមីរបស់ខ្ញុំ គាត់បាន រងអំបែងគ្រាប់របស់កងទ័ពវៀតណាម។ ក្រោយគាត់ព្យាបាលជា ខ្ញុំសូមឲ្យគាត់ឈប់ពីកងទ័ពអាម៉េរិក ហើយ ភៀសមកកម្ពុជាតែម្តង ព្រោះមិនចង់រងទុក្ខវេទនាដោយសារសង្រ្គាម»។
លោកយាយ ចាន់ ក្រោយរត់ឆ្លងដែនទាំងលំបាក និងបាតដៃទទេ មកដល់ទឹកដីកម្ពុជា លោកយាយ និង ស្វាមី បានប្រកបរបរលក់សាច់គោអាំងនៅក្នុងរាជធានីភ្នំពេញ រហូតសន្សំលុយកាកបានខ្លះ លោកយាយ និងស្វាមី ក៏ បានផ្លាស់ទីលំនៅនៅខេត្តពោធិ៍សាត់ ដោយប្រកបរបរជាអ្នកធ្វើស្រែចម្ការ។ បន្ទាប់ពីរស់នៅខេត្តពោធិ៍សាត់ជា មួយជីវភាពជាអ្នកស្រែចម្ការ បានជាងពីរឆ្នាំ លោកយាយ និងក្រុមគ្រួសារ ក៏បានផ្លាស់ទីលំនៅទៅរស់នៅក្នុងខេត្ត ក្រចេះវិញ។
លើទឹកដីខេត្តក្រចេះនេះហើយ ជាទឹកដីធ្វើឲ្យលោកយាយត្រូវជួបប្រវត្តិ នៃការឈឺចាប់មិនអាចគណនា ដោយសារ ការឈានមកដល់ នៃរបបអាវខ្មៅបនប្រល័យពូជសាសន៍ ប៉ុល ពត។ លោកយាយ បានរៀបរាប់ថា បន្ទាប់ពីការ រស់នៅលើទឹកដីខេត្តក្រចេះ ជាមួយការខិតខំរកស៊ីប្រកបរបរធ្វើស្រែចម្កា ចិញ្ចឹមសត្វ រហូតមានជីវភាពសមរម្យ នោះ ស្រាប់តែរបបកម្ពុជាប្រជាធិបតេយ្យ បានចូលមកដល់ ទ្រព្យសម្បត្តិខំរកទាំងលំបាក ក៏ធ្លាក់ទៅជាទ្រព្យ សម្បត្តិសមូហភាពអស់រលីង។
លោកយាយបានរៀបរាប់ជាមួយទឹកមុខសោកសៅ និងស្នាមជ្រួញជាច្រើននោះ បានរំលឹកពីទុក្ខវេទនាក្នុងរបបអាវ ខ្មៅនោះថា បន្ទាប់ពីរបបអាវខ្មៅឈានចូលមកដល់ ដោយសារតែលោកយាយ និងស្វាមី មានសំនៀងនិយាយជា ខ្មែរកម្ពុជាក្រោមនោះ លោកយាយត្រូវបានគេចោទថា ជាជនជាតិវៀតណាម ហើយក៏ត្រូវបានគេចាប់យកទៅដាក់ គុក។ រីឯស្វាមី របស់លោកយាយ ត្រូវបានអង្គការ «មហាលោតផ្លោះ មហាអស្ចារ្យ» នាំយកទៅរកត្រី និង ធ្វើប្រ ហុក ហើយក៏វាយសម្លាប់ចោល និងលែងបានឃើញមុខជារៀងរហូត។
រយៈពេលជាង ១ឆ្នាំ នៃការជាប់គុក នៅតំបន់គោកក្តួច ក្នុងឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះ លោកយាយ ចាន់ បានបញ្ជាក់ថា លោកយាយ បានរងនូវការធ្វើទុកបុកម្នេញ និងការធ្វើទារុណកម្មយ៉ាងព្រៃផ្សៃពីក្រុមកម្មាភិបាល។
លោកយាយបានបញ្ជាក់ថា «នៅពេលខ្ញុំក្លាយជាអ្នកទោស ក្រោយការចោទប្រកាន់ថា ជាជនជាតិវៀតណាមនោះ រយៈពេលជាងមួយឆ្នាំ ខ្ញុំត្រូវបានគេដាក់ខ្នោះជើងជារៀងរហូត ហើយទទួលរងនូវការប្រមាថយ៉ាងធ្ងន់ធ្ងរពីពួកខ្មែរ ក្រហម។ ជាមួយដាក់គុកនេះ លោកយាយត្រូវបានគេតម្រូវឲ្យដាំបន្លែ និង រែកទឹករាប់សិបអំរែកទាំងរូបកាយស្គម ស្គាំង»។
ព្រោះតែចង់ដឹងថាលោកយាយ ចាន់ ជាជនជាតិវៀតណាម ឬយ៉ាងនោះ ពួកគណៈសហករ បានព្យាយាមនិយាយ ភាសាវៀតណាម និងជជីកដេញដោលស្រាវជ្រាវ ស៊ើបអង្កេតយ៉ាងខ្លាំង។ តែលោកយាយអាចឆ្លងផុតដំណាក់ កាលស្លាប់រស់នេះបាន ដោយសារតែលោកយាយជាអ្នកទោសខ្មែរក្រហមម្នាក់ ដែលប្រឹងប្រែងធ្វើការបានល្អបម្រើ អង្គការ ទើបគេទុកជីវិតជូនលោកយាយ។ នេះបើតាមការបញ្ជាក់ របស់លោកយាយ ចាន់។
អ្វីដែលកាន់តែអាសូរជាពន់ពេកទៀតនោះ ព្រោះតែគ្រោះអត់ឃ្លានក្នុងរបប ដ៏យង់ឃ្នងមួយនេះ នៅពេលគេបញ្ជូន លោកយាយចុះទៅធ្វើស្រែ ឬដាំបន្លែម្តង ឃើញសត្វអ្វីក៏ត្រូវចាប់មូលចូលចង្កេះខោដែរ ហើយនៅពេលហូបអាហារ ក៏ទម្លាក់សត្វនោះចូលចាន់បបរក្តៅៗ ហើយដួសហូបតែម្តង។
លោកយាយ បានរៀបរាប់ថា ទុក្ខលំបាកក្នុងរបបអាវខ្មៅនេះ មានច្រើនមិនអាចគណនាអស់នោះទេ មួយថ្ងៃៗ លោកយាយ ក៏ដូចជាពលរដ្ឋដទៃទៀត បន់ស្រន់ឲ្យតែរបបមួយនោះរលាយរលត់ទៅ។ លោកយាយ ក៏មិននឹក ស្មានថា ខ្លួនអាចរស់រានមានជីវិតឆ្លងកាត់របបមួយនេះ បានដែរ។
ទុក្ខវេទនាសម្រាប់លោកយាយ ចាន់ មិនមែនមានត្រឹមតែក្នុងរបបអាវខ្មៅនោះទេ ក្រោយថ្ងៃរំដោះ ៧ មករា ១៩ ៧៩ ភាពវេទនា ទុកលំបាក ការអត់ឃ្លាន ក៏នៅតែអន្ទងតាមលោកយាយដដែល។ ក្រោយថ្ងៃរំដោះជាស្រ្តីមេមាយ ចិញ្ចឹមកូនប្រុសពីរនាក់ និងគ្មានទ្រព្យសម្បត្តិអ្វីទាំងអស់នោះ លោកយាយ និងកូនប្រុសពីរនាក់ ត្រូវហូបបបរលាយ គល់ចេក គល់ល្ហុងអស់ជាច្រើនឆ្នាំ។
រហូតដល់បច្ចុប្បន្ន លោកយាយមិនបានឃ្លាតឆ្ងាយពីទឹកដី នៃស្នាមប្រវត្តិដ៏ឈឺចាប់នេះទេ គឺនៅតែបន្តរស់នៅក្នុង ភូមិធំ ឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះដដែល ហើយក៏មានជីវភាពសមរម្យ ជាពលរដ្ឋនៅក្នុងសង្គមកម្ពុជា។
លោកយាយ បានបញ្ជាក់ថា លោកយាយតែងតែរំលឹករឿងប្រវត្តិឈឺចាប់ក្នុងរបប ប៉ុល ពត ប្រាប់ចៅៗរបស់លោក យាយជាប់ជានិច្ច ព្រោះលោកយាយមិនចង់ការឈឺចាប់នេះ ត្រូវបានគេបំភ្លេចនោះទេ ការចង់ចាំនូវព្រឹត្តិការណ៍ មួយនេះ វានឹងមិនធ្វើឲ្យពលរដ្ឋខ្មែរធ្លាក់ចូលក្នុងឋាននរក ទាំងនៅមានជីវិតដូចក្នុងសម័យនោះទៀតទេ។
លោកយាយ ក៏រំពឹងផងដែរថា ប្រទេសកម្ពុជា នឹងស្គាល់តែសុខសន្តិភាពតរៀងទៅ នឹងមិនវិលត្រឡប់ទៅកាន់របប មហាវិនាសកម្មបែបនោះទៀតឡើយ។ លោកយាយ ក៏រំពឹងដែរថា អ្នកនយោបាយខ្មែរគ្រប់និន្នាការទាំងអស់ នឹង ធ្វើការ ដើម្បីទិសដៅតែមួយជួយពលរដ្ឋ និងជាតិខ្មែរឈានទៅរកភាពរុងរឿង រីកចម្រើន តែមិនមែនជាការរលំ រលាយនោះឡើយ៕
DAP NEWS [2015] Hong-0086
DAP NEWS [2015] Hong-0084
DAP NEWS [2015] Hong-0085


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP NEWS [2015] Roses041  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Roses041
View user profile http://www.lovekhmer.com

25DAP NEWS [2015] Empty Re: DAP NEWS [2015] on 7th January 2015, 3:56 am

sreymomrith

sreymomrith
Administrator
Administrator

វិចារណកថាៈ ថ្ងៃ៧ មករា ជារឿង ប្រវត្តិសាស្រ្ត មិនអាច បំភ្លេចបាន

Wednesday, 07 January 2015 


គិតពីថ្ងៃ៧ មករា ឆ្នាំ១៩៧៩ រហូតមកដល់ថ្ងៃ៧ មករា ឆ្នាំ២០១៥នេះ គឺមានរយៈពេល ៣៦ឆ្នាំ ហើយ ដែលកម្ពុជា បានរួចផុតពីរបប ប៉ុល ពត ឬរបបកម្ពុជា ប្រជាធិបតេយ្យ ប្រល័យពូជសាសន៍ ។ គណបក្ស ប្រជាជនកម្ពុជា ដែល មានសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ជាប្រធាន សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ជាអនុប្រធាន  និងសម្តេចអគ្គមហាញញាចក្រី ហេង សំរិន ជាប្រធានកិត្តិយស តែង ប្រារព្វខួប ថ្ងៃជ័យជំនះ ៧មករា ជារៀងរាល់ឆ្នាំ ដើម្បី ឲ្យប្រជាពលរដ្ឋទូទៅ រំលឹកឡើងវិញនូវ ថ្ងៃដែលរួច ផុតពីរបបវាលពិឃាត ។ សម្រាប់ប្រជាពលរដ្ឋខ្មែរ ទូទៅ ដែលឆ្លងកាត់ ទុក្ខវេទនារយៈពេល៣ឆ្នាំ៨ខែ និង២០ថ្ងៃ ហើយបានរួចរស់ជីវិត ដោយសារថ្ងៃ៧មករា តែងតែដឹងគុណ ថ្ងៃ៧មករាគ្មាន ពេលភ្លេច ឬចាត់ ទុកថ្ងៃនេះ ជាថ្ងៃកំណើតទី២ របស់ខ្លួន ហើយជារឿងប្រវត្តិសាស្រ្តពិតៗ នៃប្រទេសកម្ពុជាដែលពុំមាន មជ្ឈដ្ឋានណាមួយ អាចបំភ្លៃបានឡើយ ។
ថ្ងៃ៧មករា ឆ្នាំ១៩៧៩ គឺជាថ្ងៃដែលរបបខ្មែរក្រហម ប៉ុល ពត ដួលរលំ ហើយជាថ្ងៃ ដែលរណសិរ្សសាមគ្តី សង្រ្គោះជាតិកម្ពុជា និងកងទ័ពស្ម័គ្រចិត្ត វៀតណាម ផ្តួលរំលំរបប ប៉ុល ពត ពីអំណាច និងនាំមកនូវអ្វីៗ សព្វបែបយ៉ាង ដូចសព្វថ្ងៃនេះ ។ និយាយឲ្យងាយស្តាប់គុណបំណាច់ របស់សម្តេច អគ្គមហាធម្មពោធិ សាល ជា ស៊ីម ជាប្រធាន សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាអនុប្រធាន  និងសម្តេចអគ្គ មហាញញាចក្រី ហេង សំរិន ជាប្រធានកិត្តិយស គណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំជាន់ខ្ពស់ នៃគណបក្សនេះ រួមទាំងវីរជនស្នេហាជាតិទាំងអស់ គឺជារឿងមិនអាច បំភ្លេចបានឡើយ ។ ថ្វីបើមាន មជ្ឈដ្ឋានមួយចំនួនប្រឆាំងថ្ងៃ៧មករា ឬមិនគាំទ្រថ្ងៃនេះ ក៏ថ្ងៃ៧មករានៅតែជាព្រឹត្តិការណ៍ ប្រវត្តិសាស្រ្តនៃ ការ ផ្តួល រំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដដែល ។ ៧មករាកើតចេញពីថ្ងៃ២ធ្នូ ឆ្នាំ១៩៧៨ដែលជា ថ្ងៃបង្កើតរណសិរ្សសាមគ្តីសង្រ្គោះជាតិ កម្ពុជា ដូច្នេះអ្វីៗគឺជាការពិតទាំងស្រុង ។
ប្រជាពលរដ្ឋខ្មែរ ដែលបានឆ្លងកាត់ របបប្រល័យពូជសាសន៍ ប៉ុល ពត ពិតជាចងចាំមិនភ្លេចទេ នូវទុក្ខ សោក វេទនាសព្វបែបយ៉ាង នៅក្នុង អាវខ្មៅដ៏មហាប្រល័យនោះ ព្រោះត្រឹមរយៈពេល៣ឆ្នាំ ៨ខែ និង២០ ថ្ងៃប៉ុណ្ណោះប្រជាពលរដ្ឋ ខ្មែរជាង៣លាននាក់ត្រូវស្លាប់ បាត់បង់ជីវិត យ៉ាងខ្លោចផ្សា ។ ទារុណកម្ម និងការ បង្ខំឲ្យធ្វើការងារហួសកម្លាំងហូបមិនឆ្អែត បើនរណាហ៊ានតវ៉ាត្រូវយកទៅប្រហារជីវិតស្រស់ៗ គឺជាភាព ឃោរឃៅព្រៃផ្សៃនៃរបប ប៉ុល ពត ធ្វើឲ្យមានភ្នំឆ្អឹង ស្ទឹងឈាម និងមហន្តរាយដល់ប្រទេសជាតិយ៉ាងធ្ងន់ធ្ងរ ។ ដូច្នេះបើកុំតែមានថ្ងៃ៧មករា ឆ្នាំ១៩៧៩មិនដឹងជាប្រទេស កម្ពុជាត្រូវធ្លាក់ក្នុងវិនាសកម្ម បែបណានោះ ឡើយ ព្រោះអង្គការបដិវត្តន៍មហាលោតផ្លោះ មហាអស្ចារ្យ កាប់សម្លាប់ប្រជា ពលរដ្ឋខ្លួនឯងយ៉ាង សាហាវយង់ឃ្នង ។ ហេតុនេះហើយទើបប្រជាពលរដ្ឋខ្មែរទាំងឡាយដែលធ្លាប់ឆ្លងកាត់របប ប៉ុល ពត នៅតែចងចាំគុណបំណាច់ថ្ងៃ៧មករាជារៀងរហូត ព្រោះបើកុំតែមានថ្ងៃ៧មករា ពួកគាត់ប្រហែល ជាត្រូវស្លាប់បាត់ បង់ជីវិតនៅការដ្ឋានជីកប្រឡាយ លើកទំនប់ និងធ្វើការបាក់កម្លាំងអស់ទៅហើយ ។
ថ្ងៃ៧មករា ឆ្នាំ២០១៥នេះ គណបក្សប្រជាជនកម្ពុជា បានរំលឹកខួប៣៦ឆ្នាំ នៃការផ្តួលរំលំរបបប្រល័យ ពូជសាសន៍ ប៉ុល ពត ហើយក៏ជាថ្ងៃ ដែលប្រជាពលរដ្ឋធ្លាប់ឆ្លងកាត់របប ប៉ុល ពត នឹកឃើញរឿង អតីតកាលដ៏សែនឈឺចាប់រាប់ម៉ឺន ជំពូកនោះដែរ ។ ប្រជាពលរដ្ឋដែលឆ្លងកាត់ ទុក្ខវេទនា អស់រយៈ ពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃកំពុងរំលឹកគុណបំណាច់ដ៏ធំ ធេងរបស់រណសិរ្សសាមគ្តីសង្រ្គោះជាតិកម្ពុជា និងរំលឹកគុណថ្ងៃ៧មករា ដែលជាថ្ងៃកំណើតទី២របស់ខ្លួន ។ មានន័យថាគុណបំណាច់ដ៏ធំធេង របស់គណបក្ស ប្រជាជនកម្ពុជា គឺជារឿងដែលប្រជាពលរដ្ឋទូទៅ មិនអាចបំភ្លេចបានឡើយ ព្រោះទេវតា បាចផ្កា ជាអ្នកជួយស្រោចស្រង់អាយុជីវិតប្រជាពលរដ្ឋពីរបប ប៉ុល ពត ។ ជាងនេះទៅទៀតថ្ងៃ៧មករា បាន ចារជាប់ឈ្មោះក្នុងទំព័រប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជាគ្មានថ្ងៃរលុបបានឡើយ ។
រយៈពេល៣៦ឆ្នាំពីថ្ងៃ៧មករា ឆ្នាំ១៩៧៩ មកដល់ថ្ងៃ៧មករា ឆ្នាំ២០១៥នេះ កម្ពុជាមានការរីកចម្រើន និងអភិ វឌ្ឍន៍សព្វបែបយ៉ាង និងធ្វើឲ្យ កម្ពុជាមានឈ្មោះល្បីល្បាញនៅលើឆាកអន្តរជាតិថែមទៀត ។ បច្ចុប្បន្នរាជរដ្ឋាភិបាល ដែលដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បានធ្វើឲ្យប្រជាពលរដ្ឋរស់នៅ និងប្រកបរបរចិញ្ចឹមជីវិត ដោយសុខ សាន្ត មានសន្តិភាព ពេញលេញ និងមានសន្តិសុខល្អ ប្រសើរទូទាំងប្រទេស ។ បច្ចុប្បន្នស្ពាន ថ្នល់ ប្រឡាយទឹក មន្ទីរពេទ្យ សាលារៀន ព្រមទាំង ហេដ្ឋារចនាសម្ព័ន្ធសព្វបែប យ៉ាង និងសមិទ្ធផលនានា កើតឡើងព្រោងព្រាតនៅទូទាំងប្រទេស ហើយសេដ្ឋកិច្ចជាតិកាន់តែមានភាពរឹងមាំ មានការ រីកចម្រើន ឥតឈប់ឈរ ។ ទាំងអស់នេះគឺកើតចេញពីថ្ងៃ៧មករា ឆ្នាំ១៩៧៩ ដូច្នេះគ្មាននរណាដែលអាចបំភ្លៃប្រវត្តិ សាស្រ្តថ្ងៃ៧មករាបានឡើយ ព្រោះអ្នកធ្លាប់ឆ្លងកាត់របប ប៉ុល ពត បានចាត់ទុក៧មករា ជាថ្ងៃកំណើតទី២ របស់ខ្លួន ហើយចងចាំជារៀងរហូត ៕


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP NEWS [2015] Roses041  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Roses041
View user profile http://www.lovekhmer.com

26DAP NEWS [2015] Empty Re: DAP NEWS [2015] on 7th January 2015, 3:58 am

sreymomrith

sreymomrith
Administrator
Administrator

គណបក្សប្រជាជន កម្ពុជា ប្រារព្ធពិធី អបអរសាទរ ខួប ៣៦ឆ្នាំ នៃការផ្តួលរំលំ របបខ្មែរក្រហម

Wednesday, 07 January 2015


ភ្នំពេញ៖ ថ្នាក់ដឹកនាំជាន់ខ្ពស់ សមាជិក សមាជិកា នៃគណបក្សប្រជាជនកម្ពុជា ប្រមាណជា ១ម៉ឺននាក់ នៅព្រឹក ថ្ងៃ០៧ ខែមករា ឆ្នាំ២០១៥ បានប្រារព្ធពិធីអបអរសាទខួប ៣៦ឆ្នាំ (៧ មករា ១៩៧៩-៧ មករា ២០១៥) នៃការ ផ្តួលរំលំរបបខ្មែរក្រហម ដណ្តើមយកសេចក្តីសុខ ភាពសុខដុម និងភាពរីកចម្រើនជូនប្រជាពលរដ្ឋ និងជាតិកម្ពុជា ទាំងមូល។
ពិធីអបអរសាទរត្រូវបានធ្វើឡើងយ៉ាងមហោឡារិក នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា តាមបណ្តោយវិថីព្រះ នរោត្តម ក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានកិត្តិយសបក្ស និងលោកជំទាវ, សម្តេចតេជោ ហ៊ុន សែន អនុប្រធានបក្ស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។
ពិធីអបអរសាទរថ្ងៃកំណើតទី២ របស់ប្រជាពលរដ្ឋខ្មែរនេះ ត្រូវបានប្រារព្ធឡើងក្រោមទឹកមុខសប្បាយរីករាយ ដោយមានការរាំរបាំជូនពរ និងផ្ទាំងទស្សនីយភាពសិល្បៈមួយចំនួនទៀត ហើយក៏មានការលែងសត្វព្រាបពីប្រមុខ ដឹកនាំបក្ស ជានិមិត្តរូប នៃសន្តិសភាព និងសិទ្ធិសេរីភាពរបស់ពលរដ្ឋខ្មែរ៕
DAP NEWS [2015] Hong-0078
DAP NEWS [2015] SR-017
DAP NEWS [2015] SR-018
DAP NEWS [2015] SR-019


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP NEWS [2015] Roses041  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Roses041
View user profile http://www.lovekhmer.com

27DAP NEWS [2015] Empty Re: DAP NEWS [2015] on 8th January 2015, 12:17 am

sreymomrith

sreymomrith
Administrator
Administrator

បាញ់ប្រហារ ទីស្នាក់ការ កាសែតបារាំង ក្នុងទីក្រុងបារី ស្លាប់១២នាក់ (មានវីដេអូ)

Wednesday, 07 January 2015 


- ទស្សនាការ Live ផ្ទាល់ នៃការបាញ់ប្រហារ នៅខាងក្នុង

- ប្រធានាធិបតីបារាំង ហៅការបាញ់ប្រហារថា ជាអំពើភេរវកម្ម
- នាយករដ្ឋមន្រ្តីអង់គ្លេស ថ្កោលទោស ការវាយប្រហារ
- អ្នកគូររូបថ្លុក ៣នាក់ និងនិពន្ធនាយកម្នាក់ ត្រូវបានបាញ់សម្លាប់ ក្នុងចំណោមអ្នកស្លាប់ទាំង ១២នាក់

ប៉ារីស, បារាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចេញផ្សាយនៅព្រលប់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៥នេះថា មានការបាញ់ប្រហារដ៏ខ្លាំងក្លាមួយទៅលើ ទីស្នាក់ការកាសែតរបស់បារាំង នៅក្នុងទីក្រុងប៉ារីស បណ្តាលឲ្យមនុស្ស ១២នាក់ បានស្លាប់បាត់បង់ជីវិត និងមួយចំនួនទៀត បានរងរបួស។
ក្រោយការបាញ់ប្រហារនេះភ្លាម ប្រធានាធិបតីបារាំង លោក ហ្រ្វង់ស្វ័រ ហូឡង់ បានចេញមកប្រកាស និងហៅការ បាញ់ប្រហារទៅលើទីស្នាក់ការកាសែត « Charlie Hebdo» ថា ជាអំពើភេរវកម្ម។
យោងតាមទីភ្នាក់ងារព័ត៌មានបារាំង បានបញ្ជាក់ថា ក្នុងចំណោមអ្នកស្លាប់ទាំង១២នាក់នោះ មានអ្នកគូររូបថ្លុក ៣នាក់ និងនិពន្ធនាយក Stephane Chartbonnier ផងដែរ។
យោងតាមការចេញផ្សាយរបស់ព័ត៌មានបារាំង បានឲ្យដឹងថា ខ្នាន់កាំភ្លើងមានគ្នាពីរនាក់ ពាក់ម៉ាសបិទមុខជិត បានជិះរថយន្តប្រដាប់ដោយកាំភ្លើងយន្ត ហើយមកបាញ់រះលើទីស្នាក់ការកាសែត ហើយក៏ជិះរថយន្តគេចខ្លួន ដោយសុវត្ថិភាពតែម្តង។
សូមបញ្ជាក់ ទីស្នាក់ការសែត « Charlie Hebdo» ធ្លាប់រងការវាយប្រហារដោយគ្រាប់បែកម្តងរួចមកហើយ កាលពីឆ្នាំ២០១១ បន្ទាប់ពីកាសែតបានចេញផ្សាយរូបត្លុក រិះគន់លោក Prophet Mohammed។
DAP NEWS [2015] CH-00200
DAP NEWS [2015] SR-021
DAP NEWS [2015] SR-022
DAP NEWS [2015] SR-023
DAP NEWS [2015] SR-024


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP NEWS [2015] Roses041  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Roses041
View user profile http://www.lovekhmer.com

28DAP NEWS [2015] Empty Re: DAP NEWS [2015] on 8th January 2015, 12:19 am

sreymomrith

sreymomrith
Administrator
Administrator

៣៦ឆ្នាំ គុកឥត ជញ្ជាំង បានបាក់បែកទៅ តែស្នាមដំបៅ ទុក្ខវេទនា នៅតែដិតដាម

Wednesday, 07 January 2015 


ភ្នំពេញ៖ របបប្រល័យ ពូជសាសន៍ ដ៏ខ្មៅងងិតរបស់ ប៉ុល ពត ដែលបានធ្វើ ឲ្យរាស្រ្តរងទុក្ខវេទនា មិនអាចកាត់ថ្លៃ និងស្លាប់រង្គាលអស់ជិត ៣លាន នាក់ ទោះបីបានរលំរលាយផុតទៅអស់រយៈពេល ៣៦ឆ្នាំទៅហើយក្តី តែស្នាមដំ បៅ នៃទុក្ខវេទនា និងការឈឺចាប់ មិនបានរលុបទៅ តាមពេល វេលានោះឡើយ វានៅតែដិតដាមជាប់ជានិច្ចសម្រាប់ ពលរដ្ឋខ្មែររាប់លាននាក់។
ថ្ងៃ៧ មករា ឆ្នាំ២០១៥នេះ ជាខួប ៣៦ឆ្នាំ ដែលកងកម្លាំងបដិវត្តន៍របស់ខ្មែរ ក្រោមការជួយជ្រោមជ្រែងពីកងទ័ព វៀតណាម បានវាយផ្តួលរំលំ របបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) ដែលដឹកនាំដោយ ប៉ុល ពត នាថ្ងៃទី៧ ខែ មករា ឆ្នាំ១៩៧៩។ គណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋខ្មែរ ទូទៅ តែងហៅថ្ងៃទី៧ ខែមករា ថា ជាថ្ងៃកំ ណើតទី២ របស់ប្រជាជន និង ជាតិខ្មែរទាំងមូល។
របបប្រល័យពូជសាសន៍ ដ៏ខ្មៅងងិតក្នុងប្រវត្តិសាស្រ្តខ្មែរនេះ មានរយៈពេលត្រឹមតែ ៣ឆ្នាំ ៨ខែ ២០ថ្ងៃប៉ុណ្ណោះ (១៧ មេសា ១៩៧៥-៦ មករា ១៩៧៩) តែបានធ្វើឲ្យប្រជាពលរដ្ឋខ្មែរប្រមាណជិត ៣លាននាក់ ត្រូវបានស្លាប់ បាត់បង់ជីវិត និងជាច្រើនលាននាក់ផ្សេងទៀត បានរង នូវទុក្ខវេទនាសព្វបែបយ៉ាង។ ជាពិសេសបានបន្សល់ទុកនូវ ការឈឺចាប់ខ្លោចផ្សាមិនអាចគណនាបាន នៃការនិរាសព្រាត់ប្រាស់ ប្តី ប្រពន្ធ កូន បង ប្អូន សាច់សាលោហិត។
លោកយាយ ហ្លង ចាន់ ក្នុងជន្មាយុ ៧០ប្លាយ ទោះលោកយាយមានវ័យចំណាស់បន្តិចទៅហើយក្តី តែការចង់ចាំ នូវស្នាមអនុស្សាវរីយ៍ ដ៏ឈឺចាប់មួយនេះ នៅតែដិតដាម និងចងចាំជាប់ជានិច្ចមិនបានបំភ្លេចទៅតាមពេលវេលា នោះឡើយ។ ការចងចាំមិនអាចបំភ្លេចបាននោះ គឺស្វាមីរបស់លោកយាយ ត្រូវបានគេសម្លាប់ទៅទាំងមិនបានលា កូនប្រពន្ធអ្វីទាំងអស់។
ដូនចាស់ ដែលធ្លាប់បានជាប់គុក រងនូវការធ្វើទុក្ខបុកម្នេញ និងការដាក់ទោសទណ្ឌយ៉ាងធ្ងន់ធ្ងរពីក្នុងរបបគុកឥត ជញ្ជាំងបានរៀបរាប់ឲ្យដឹងថា លោកយាយ មានដើមកំណើតជាអ្នកខេត្តព្រះត្រពាំង នាទឹកដីកម្ពុជាក្រោម។ លោក យាយបានរត់ភៀសខ្លួន មកកម្ពុជា ជាមួយស្វាមី (អតីតកងទ័ពអាម៉េរិក) និងកូនប្រុសពីរនាក់ នាអំឡុងចុងទស វត្សរ៍ឆ្នាំ៦០ គ្រាដែលទឹកដីកម្ពុជាក្រោម កំពុងជួបសង្រ្គាមចម្បាំងរវាងកងទ័ពអាម៉េរិក និងកងទ័ពវៀតណាម។
លោកយាយ បានបញ្ជាក់ថា «ខ្ញុំបានឡើងមកកាន់ទឹកដីកម្ពុជាចុងទសវត្សរ៍ឆ្នាំ៦០ បន្ទាប់ពីស្វាមីរបស់ខ្ញុំ គាត់បាន រងអំបែងគ្រាប់របស់កងទ័ពវៀតណាម។ ក្រោយគាត់ព្យាបាលជា ខ្ញុំសូមឲ្យគាត់ឈប់ពីកងទ័ពអាម៉េរិក ហើយ ភៀសមកកម្ពុជាតែម្តង ព្រោះមិនចង់រងទុក្ខវេទនាដោយសារសង្រ្គាម»។
លោកយាយ ចាន់ ក្រោយរត់ឆ្លងដែនទាំងលំបាក និងបាតដៃទទេ មកដល់ទឹកដីកម្ពុជា លោកយាយ និង ស្វាមី បានប្រកបរបរលក់សាច់គោអាំងនៅក្នុងរាជធានីភ្នំពេញ រហូតសន្សំលុយកាកបានខ្លះ លោកយាយ និងស្វាមី ក៏ បានផ្លាស់ទីលំនៅនៅខេត្តពោធិ៍សាត់ ដោយប្រកបរបរជាអ្នកធ្វើស្រែចម្ការ។ បន្ទាប់ពីរស់នៅខេត្តពោធិ៍សាត់ជា មួយជីវភាពជាអ្នកស្រែចម្ការ បានជាងពីរឆ្នាំ លោកយាយ និងក្រុមគ្រួសារ ក៏បានផ្លាស់ទីលំនៅទៅរស់នៅក្នុងខេត្ត ក្រចេះវិញ។
លើទឹកដីខេត្តក្រចេះនេះហើយ ជាទឹកដីធ្វើឲ្យលោកយាយត្រូវជួបប្រវត្តិ នៃការឈឺចាប់មិនអាចគណនា ដោយសារ ការឈានមកដល់ នៃរបបអាវខ្មៅបនប្រល័យពូជសាសន៍ ប៉ុល ពត។ លោកយាយ បានរៀបរាប់ថា បន្ទាប់ពីការ រស់នៅលើទឹកដីខេត្តក្រចេះ ជាមួយការខិតខំរកស៊ីប្រកបរបរធ្វើស្រែចម្កា ចិញ្ចឹមសត្វ រហូតមានជីវភាពសមរម្យ នោះ ស្រាប់តែរបបកម្ពុជាប្រជាធិបតេយ្យ បានចូលមកដល់ ទ្រព្យសម្បត្តិខំរកទាំងលំបាក ក៏ធ្លាក់ទៅជាទ្រព្យ សម្បត្តិសមូហភាពអស់រលីង។
លោកយាយបានរៀបរាប់ជាមួយទឹកមុខសោកសៅ និងស្នាមជ្រួញជាច្រើននោះ បានរំលឹកពីទុក្ខវេទនាក្នុងរបបអាវ ខ្មៅនោះថា បន្ទាប់ពីរបបអាវខ្មៅឈានចូលមកដល់ ដោយសារតែលោកយាយ និងស្វាមី មានសំនៀងនិយាយជា ខ្មែរកម្ពុជាក្រោមនោះ លោកយាយត្រូវបានគេចោទថា ជាជនជាតិវៀតណាម ហើយក៏ត្រូវបានគេចាប់យកទៅដាក់ គុក។ រីឯស្វាមី របស់លោកយាយ ត្រូវបានអង្គការ «មហាលោតផ្លោះ មហាអស្ចារ្យ» នាំយកទៅរកត្រី និង ធ្វើប្រ ហុក ហើយក៏វាយសម្លាប់ចោល និងលែងបានឃើញមុខជារៀងរហូត។
រយៈពេលជាង ១ឆ្នាំ នៃការជាប់គុក នៅតំបន់គោកក្តួច ក្នុងឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះ លោកយាយ ចាន់ បានបញ្ជាក់ថា លោកយាយ បានរងនូវការធ្វើទុកបុកម្នេញ និងការធ្វើទារុណកម្មយ៉ាងព្រៃផ្សៃពីក្រុមកម្មាភិបាល។
លោកយាយបានបញ្ជាក់ថា «នៅពេលខ្ញុំក្លាយជាអ្នកទោស ក្រោយការចោទប្រកាន់ថា ជាជនជាតិវៀតណាមនោះ រយៈពេលជាងមួយឆ្នាំ ខ្ញុំត្រូវបានគេដាក់ខ្នោះជើងជារៀងរហូត ហើយទទួលរងនូវការប្រមាថយ៉ាងធ្ងន់ធ្ងរពីពួកខ្មែរ ក្រហម។ ជាមួយដាក់គុកនេះ លោកយាយត្រូវបានគេតម្រូវឲ្យដាំបន្លែ និង រែកទឹករាប់សិបអំរែកទាំងរូបកាយស្គម ស្គាំង»។
ព្រោះតែចង់ដឹងថាលោកយាយ ចាន់ ជាជនជាតិវៀតណាម ឬយ៉ាងនោះ ពួកគណៈសហករ បានព្យាយាមនិយាយ ភាសាវៀតណាម និងជជីកដេញដោលស្រាវជ្រាវ ស៊ើបអង្កេតយ៉ាងខ្លាំង។ តែលោកយាយអាចឆ្លងផុតដំណាក់ កាលស្លាប់រស់នេះបាន ដោយសារតែលោកយាយជាអ្នកទោសខ្មែរក្រហមម្នាក់ ដែលប្រឹងប្រែងធ្វើការបានល្អបម្រើ អង្គការ ទើបគេទុកជីវិតជូនលោកយាយ។ នេះបើតាមការបញ្ជាក់ របស់លោកយាយ ចាន់។
អ្វីដែលកាន់តែអាសូរជាពន់ពេកទៀតនោះ ព្រោះតែគ្រោះអត់ឃ្លានក្នុងរបប ដ៏យង់ឃ្នងមួយនេះ នៅពេលគេបញ្ជូន លោកយាយចុះទៅធ្វើស្រែ ឬដាំបន្លែម្តង ឃើញសត្វអ្វីក៏ត្រូវចាប់មូលចូលចង្កេះខោដែរ ហើយនៅពេលហូបអាហារ ក៏ទម្លាក់សត្វនោះចូលចាន់បបរក្តៅៗ ហើយដួសហូបតែម្តង។
លោកយាយ បានរៀបរាប់ថា ទុក្ខលំបាកក្នុងរបបអាវខ្មៅនេះ មានច្រើនមិនអាចគណនាអស់នោះទេ មួយថ្ងៃៗ លោកយាយ ក៏ដូចជាពលរដ្ឋដទៃទៀត បន់ស្រន់ឲ្យតែរបបមួយនោះរលាយរលត់ទៅ។ លោកយាយ ក៏មិននឹក ស្មានថា ខ្លួនអាចរស់រានមានជីវិតឆ្លងកាត់របបមួយនេះ បានដែរ។
ទុក្ខវេទនាសម្រាប់លោកយាយ ចាន់ មិនមែនមានត្រឹមតែក្នុងរបបអាវខ្មៅនោះទេ ក្រោយថ្ងៃរំដោះ ៧ មករា ១៩ ៧៩ ភាពវេទនា ទុកលំបាក ការអត់ឃ្លាន ក៏នៅតែអន្ទងតាមលោកយាយដដែល។ ក្រោយថ្ងៃរំដោះជាស្រ្តីមេមាយ ចិញ្ចឹមកូនប្រុសពីរនាក់ និងគ្មានទ្រព្យសម្បត្តិអ្វីទាំងអស់នោះ លោកយាយ និងកូនប្រុសពីរនាក់ ត្រូវហូបបបរលាយ គល់ចេក គល់ល្ហុងអស់ជាច្រើនឆ្នាំ។
រហូតដល់បច្ចុប្បន្ន លោកយាយមិនបានឃ្លាតឆ្ងាយពីទឹកដី នៃស្នាមប្រវត្តិដ៏ឈឺចាប់នេះទេ គឺនៅតែបន្តរស់នៅក្នុង ភូមិធំ ឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះដដែល ហើយក៏មានជីវភាពសមរម្យ ជាពលរដ្ឋនៅក្នុងសង្គមកម្ពុជា។
លោកយាយ បានបញ្ជាក់ថា លោកយាយតែងតែរំលឹករឿងប្រវត្តិឈឺចាប់ក្នុងរបប ប៉ុល ពត ប្រាប់ចៅៗរបស់លោក យាយជាប់ជានិច្ច ព្រោះលោកយាយមិនចង់ការឈឺចាប់នេះ ត្រូវបានគេបំភ្លេចនោះទេ ការចង់ចាំនូវព្រឹត្តិការណ៍ មួយនេះ វានឹងមិនធ្វើឲ្យពលរដ្ឋខ្មែរធ្លាក់ចូលក្នុងឋាននរក ទាំងនៅមានជីវិតដូចក្នុងសម័យនោះទៀតទេ។
លោកយាយ ក៏រំពឹងផងដែរថា ប្រទេសកម្ពុជា នឹងស្គាល់តែសុខសន្តិភាពតរៀងទៅ នឹងមិនវិលត្រឡប់ទៅកាន់របប មហាវិនាសកម្មបែបនោះទៀតឡើយ។ លោកយាយ ក៏រំពឹងដែរថា អ្នកនយោបាយខ្មែរគ្រប់និន្នាការទាំងអស់ នឹង ធ្វើការ ដើម្បីទិសដៅតែមួយជួយពលរដ្ឋ និងជាតិខ្មែរឈានទៅរកភាពរុងរឿង រីកចម្រើន តែមិនមែនជាការរលំ រលាយនោះឡើយ៕
DAP NEWS [2015] SR-020
លោកយាយ ហ្លង ចាន់
DAP NEWS [2015] Hong-0086
DAP NEWS [2015] Hong-0084
DAP NEWS [2015] Hong-0085


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP NEWS [2015] Roses041  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Roses041
View user profile http://www.lovekhmer.com

29DAP NEWS [2015] Empty Re: DAP NEWS [2015] on 8th January 2015, 12:21 am

sreymomrith

sreymomrith
Administrator
Administrator

ពលរដ្ឋ រស់នៅ ក្រុងប៉ោយប៉ែត អបអរទិវា ខួបថ្ងៃ៧មករា ឆ្នាំ ១៩៧៩ ជ័យជំនះ រំដោះជាតិ

Wednesday, 07 January 2015

បន្ទាយមានជ័យ ៖ មន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ ជាច្រើននាក់ រួមទាំងពលរដ្ឋ រាប់ពាន់ នាក់នៅក្នុង ក្រុងប៉ោយប៉ែត បានប្រារព្ធ ថ្ងៃជ័យជំនះ៧មករា ឆ្នាំ១៩៧៩ នៅក្នុងក្រុងប៉ោយប៉ែត ។ ការប្រារព្ធពិធីនេះ នៅក្នុងទីស្នាក់ការ គណបក្សប្រជាជនកម្ពុជា ប្រចាំក្រុងប៉ោយប៉ែត  នៅវេលាម៉ោង២ និង២៤នាទីរសៀល ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៥ ស្ថិតនៅភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
កិច្ចអបអរនេះ លោកអ៊ុង អឿន សមាជិកគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណបក្សខេត្ត លោកគោស៊ុំ សារឿត អនុសប្រធានគណបក្សខេត្ត និងជាប្រធានក្រុមចុះជួយក្រុងប៉ោយប៉ែត លោកង៉ោ ម៉េងជ្រួន ប្រធានគណបក្ស ក្រុងប៉ោយប៉ែត និងមន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ និងមានការចូលរួមភាគីថៃ គឺ អភិបាលស្រុកអារ័ញ្ញ និងមន្ត្រីគ្រប់ស្ថាប័ន ជាច្រើនរូបមកចូលអបអរសាទរខួបរំលឹកថ្ងៃ៧ មករា ផងដែរ ជាពិសេសប្រជាពលរដ្ឋរស់នៅក្នុង ក្រុងប៉ោយប៉ែត រាប់ពាន់នាក់ផងដែរ។

លោកង៉ោ ម៉េងជ្រួន ប្រធានណគបក្សក្រុងប៉ោយប៉ែត បានថ្លែងឲ្យដឹងថា ក្នុងនាមខ្ញុំសូមសំដែងនូវការគោរព ស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះការគាំទ្រផ្នែកស្មារតី យ៉ាងមុតស្រួច សម្រាប់លើកទឹកចិត្តអោយក្រុមការងារ យុវជនបក្ស បានបំពេញការងារ បានល្អប្រសើរកន្លមមកនេះ។
លោកបាន បន្តថា នេះជាថ្ងៃខួបអនុស្សារីយ៍លើកទី៣៦ នៃទិវាជ័យជំនះថ្ងៃ៧មករា ឆ្នាំ១៩៧៩ ដែលបាន ផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត ធ្វើអោយប្រជាជាតិរស់រៀងឡើងវិញ។ លោកបានបន្ថែមថា ទាំងអស់នេះ គឺក្រោមការដឹកនាំប្រទេសដ៏ប្រពៃ នៃគណបក្សប្រជាជនកម្ពុជា ជាពិសេសនោះគឺ មានសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នៃព្រះជាណាចក្រកម្ពុជា បានកសាងសង អភិវឌ្ឍន៍ទាំងប្រទេសកម្ពុជា ជាក់ស្តែងការអភិវឌ្ឍន៍ និងរចនាសម្ព័នផ្លូវគមនាគមន៍ សំណងតូចធំជាច្រើននៅក្នុងប្រទេស  ជាច្រើនផងដែរ លើសពីនោះ ការរឹតចង់ណងមិត្តភាពនៅតាមប្រទេសជិតខាង បានកាន់តែល្អប្រសើរ ។
ក្នុងឱកាសក៏មានពិធីប្រកាសបញ្ចូលឈ្មោះជាសមាជិក ក្រុមយុវជនបក្សប្រជាជនកម្ពុជា ចំនួន៥៥រូបផងដែរ ព្រមទាំងមានការ ប្រគំឥន្ត្រីកំសាន្តនៅពេលរាត្រី មានចំនួន២កន្លែង ទី១ ប្រគុំតន្ត្រីនៅក្នុងភូមិសាមគ្គីមានជ័យ ចូលរួម ដោយសេរី ទី២ ប្រគុំតន្ត្រីនៅក្នុងទីស្នាក់ការ គណបក្សប្រជាជនកម្ពុជាប្រចាំក្រុងប៉ោយប៉ែត ដើម្បីអោយ ពលរដ្ឋចូលរួមកំសាន្តផងដែរ ៕
DAP NEWS [2015] CH-00205
DAP NEWS [2015] CH-00204
DAP NEWS [2015] CH-00203
DAP NEWS [2015] CH-00202
DAP NEWS [2015] CH-00201


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP NEWS [2015] Roses041  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Roses041
View user profile http://www.lovekhmer.com

30DAP NEWS [2015] Empty Re: DAP NEWS [2015] on 8th January 2015, 12:33 am

sreymomrith

sreymomrith
Administrator
Administrator

អ្នកកាសែត​ដ៏ល្បី​នៅ​កម្ពុជា ស្នើឲ្យ​អ្នក​នយោបាយ​ទាំងពីរ​បក្ស ឈប់​លាបពណ៌​ក្នុង​ថ្ងៃ៧ មករា

Wednesday, 07 January 2015 


ភ្នំពេញ៖ លោក ហ្រ្វង់ស័រតាន់ ដែលជាអ្នកសារព័ត៌មានដ៏ល្បីមួយរូបនៅប្រទេសកម្ពុជា បានស្នើសុំឲ្យអ្នកនយោបាយទាំងពីរគណបក្ស គឺបក្សប្រជាជនកម្ពុជា និងសង្រ្គោះជាតិ កុំអួតជ្រុល និងកុំទទួលខុសជ្រុល នៅក្នុងទិវា៧មករា ដែលជាថ្ងៃរំដោះខ្មែរចេញពីរបបខ្មែរក្រហម។
ក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ លោក ហ្រ្វង់ស័រតាន់ នៅថ្ងៃទី៧ មករា ឆ្នាំ២០១៥នេះ ដែលជាថ្ងៃខួបលើកទី៣៦ឆ្នាំ នៃការរំដោះខ្មែរចេញពីរបប ខ្មៅងងឹតយង់ខ្នងប៉ុលពតនោះ បានឲ្យដឹងថា «សូមអ្នកនយោបាយទាំងសងខាងកុំអួតជ្រុល និងកុំ"ទទួលខុស" ជ្រុល។ តាមពិតកម្ពុជាបានរលាយហិនហោច ក៏ដោយហេតុតែមានបរទេសរួមចំណែក ហើយតាមពិត កម្ពុជាបានស្គាល់សន្តិភាពនិងវឌ្ឍនភាព ក៏ដោយសារតែមានបរទេស រួមចំណែក។ ល្មមដល់ពេលខ្មែរត្រូវគ្នាហើយ គ្មានអ្នកណាស្រឡាញ់កម្ពុជាជាងខ្មែរទេ»។
ក្នុងបណ្តាញសង្គមរបស់លោកបានបញ្ជាក់ថា «រៀងរាល់ឆ្នាំ តែដល់ថ្ងៃ៧មករា ខ្ញុំចង់ឡប់ សតិ ។ ចង់ឡប់សតិ ដ្បិតធុញនឹង ស្តាប់ការបកស្រាយយកត្រូវរៀងខ្លួន របស់អ្នកនយោបាយ ទាំងសងខាង ។ ចង់ឡប់សតិ ដ្បិតខ្មាស់អ្នកស្រាវជ្រាវបរទេស ជំនាញខាងបញ្ហាខ្មែរ ក្រហម ក្រោយ ពេលដែលបានស្តាប់ និងបានអានការបកស្រាយ ប៉ាតណាប៉ាតណី របស់"អ្នកចេះដឹងខ្មែរ"បច្ចុប្បន្ន។
លោក ហ្រ្វង់ស័រតាន់ បានបន្ថែមថា «ខ្ញុំមិនមែនជាប្រវត្តិវិទូទេ តែជាអ្នករួចជីវិតពី របបខ្មែរក្រហម ជាអ្នកបានអានហើយនៅ បន្តអានលទ្ធផលស្រាវជ្រាវរបស់អ្នកជំនាញ (ជនជាតិបរទេស) ខាងបញ្ហាខ្មែរមួយចំនួន រួមមានជាអាទិ៍ David P. Chandler, Stephen Heder, Ben Kiernan, Elizabeth Becker, Nicolas Regaud...។ ពេលអស់លោកបកស្រាយព្រឹត្តិការណ៍កម្ពុជា មេត្តាកុំភ្លេចតួនាទីរបស់បរទេស របស់បណ្តាមហាអំណាច បរិបទតំបន់និងអន្តរជាតិសម័យនោះ។ បើខ្មែរច្បាំងតែជាមួយខ្មែរ បើខ្មែរចរចាតែជាមួយខ្មែរ
(គ្មានលោកខាងលិច គ្មានចិន គ្មានសូវៀត គ្មានវៀតណាម គ្មានថៃ...) ប្រវត្តិសាស្ត្រកម្ពុជាមិនអាចមានដំណើរដូចអ៊ីចឹងទៅកើតទេ។
បើគ្មានបរិបទសង្គ្រាមត្រជាក់ទេ គ្មានទេរដ្ឋប្រហារឆ្នាំ១៩៧០ គ្មានទេរបបខ្មែរក្រហម គ្មានទេ៧មករា ហើយបើសិនជាគ្មានបរិបទចប់សង្គ្រាម
ត្រជាក់ទេ គ្មានទេកិច្ចព្រមព្រៀងប៉ារីស»៕
DAP NEWS [2015] K-1269


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP NEWS [2015] Roses041  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Amour  DAP NEWS [2015] Roses041
View user profile http://www.lovekhmer.com

Back to top  Message [Page 1 of 8]

Go to page : 1, 2, 3, 4, 5, 6, 7, 8  Next

Permissions in this forum:
You cannot reply to topics in this forum