Why do people lie and betray one another? 44939

You are not connected. Please login or register

 » ♥ ~ General ~ ♥ » Khmer News » Why do people lie and betray one another?

Why do people lie and betray one another?

Go down  Message [Page 1 of 1]

1Why do people lie and betray one another? Empty Why do people lie and betray one another? on 30th December 2014, 8:53 pm

sreymomrith

sreymomrith
Administrator
Administrator

ជំនួយការ លោកកឹម សុខា ទម្លាយរឿង បែកបាក់ផ្ទៃក្នុងយ៉ាងខ្លាំងនៅក្នុងបក្ស និងមេដឹកនាំ ពុករលួយ



លោក កឹម សុខា ចោទលោកសម រង្ស៊ី ទទួលលុយ ២០លានដុល្លារ



ភ្នំពេញ ៖ ជំនួយការម្នាក់របស់អនុប្រធាន គណបក្សសង្គ្រោះជាតិ លោកកឹម សុខា និងមានតួនាទីជាថ្នាក់ដឹកនាំមួយរូប នៅក្នុងគណៈកម្មាធិការ នាយក របស់បក្ស អ្នកស្រី ឡាក់ សុភាព បានទម្លាយការបែកបាក់ផ្ទៃក្នុងយ៉ាងខ្លាំងនៅក្នុងគណបក្ស ព្រមទាំងលើកឡើងពីអំពើពុករលួយ កឹបកេងលុយ រាប់លានដុល្លារតែម្នាក់ឯង របស់លោក សម រង្ស៊ី ។

លួចប្រាប់អ្នកកាសែតនៅក្នុងកិច្ចប្រជុំ របស់ក្រុមបង្កើតគណបក្សថ្មី នៅឯខណ្ឌដង្កោ កាលពីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤ លោកស្រី ឡាក់ សុភាព បានលើកឡើងអំពី ការខ្វែងគំនិតគ្នានិងការបែកបាក់ផ្ទៃក្នុង របស់គណបក្សសង្គ្រោះជាតិទាំងក្នុង និងក្រៅប្រទេស រហូតបង្ខំឱ្យមេដឹកនាំជាន់ខ្ពស់ ទាំងពីរ គឺលោកប្រធាន សម រង្ស៊ី និងអនុប្រធាន កឹម សុខា បានចាកចេញពីកម្ពុជា ឆ្ពោះទៅកាន់ប្រទេសបារាំង កាលពីប៉ុន្មានថ្ងៃមុននេះ ដើម្បីដោះស្រាយ ជម្លោះពីថ្នាក់ដឹកនាំម្ចាស់ជំនួយ និងសកម្មជនសំខាន់ៗនៅទីនោះ ។


លោកស្រី ឡាក់ សុភាព ដែលសុខចិត្ដទុកកូនរស់នៅសហរដ្ឋអាមេរិក ហើយមកប្រឡូកនយោបាយនៅកម្ពុជា និងថ្នាក់ដឹកនាំសំខាន់មួយរូប ក្នុងគណបក្សប្រឆាំង បានបញ្ជាក់យ៉ាងដូច្នេះថា ...ដំណឹងថ្មីមួយទៀតសោត គាត់ (លោកសម រង្ស៊ី និង លោកកឹម សុខា ) អញ្ជើញទៅប្រទេសបារាំងហ្នឹង គឺមានការចម្រូងចម្រាស់គ្នាធ្ងន់ធ្ងរ ដោយអត់ស៊ីចង្វាក់គ្នាទេ ទាំងនៅក្រៅប្រទេស និងក្នុងប្រទេស មានដូចតែគ្នាទេ ។ មានការបែងចែកអំណាច អ្នកដែលបោះឆ្នោតហើយជាប់ មានការប្រកាន់និងអ្នកជាប់ អីចឹងទេ មានការរើសអើង ជាការផុយស្រួយនៃការបែកបាក់ អាយុខ្លីនៃការ ដឹកនាំរបស់គណបក្ស គឺ CNRP តែម្ដង។


ជំនួយការអនុប្រធានគណបក្ស ដែលអះអាងថាបានចូលប្រឡូកក្នុងឆាកនយោបាយ អស់រយៈពេល ២០ឆ្នាំរូបនេះ បានទម្លាយទៀតថា កាលពីកិច្ចប្រជុំបក្ស នាដើមខែធ្នូ ឆ្នាំ២០១៤កន្លងទៅ លោក កឹម សុខា បានលើកឡើងអំពីការផ្ដល់លុយមក លោក សម រង្ស៊ី ៣០ ទៅ ៤០លានដុល្លារ ហើយលោក សម រង្ស៊ី បានទទួល ២០លានដុល្លារហើយ ប៉ុន្ដែអ្នកស្រីមិនបានបញ្ជាក់ឱ្យច្បាស់នោះឡើយ ថាតើទឹកប្រាក់រាប់សិបលានដុល្លារនេះ នរណាផ្ដល់ជូនលោក សម រង្ស៊ី នោះទេ ។

អ្នកស្រី ឡាក់ សុភាព បានបង្ហាញអំពីការរឹងទទឹងរបស់ មេដឹកនាំបក្សប្រឆាំង ក្នុងការដឹកនាំថ្នាក់មូលដ្ឋាន ដែលនាំឱ្យមានការបែកបាក់ និងរង្គោះរង្គើ មិនសំខាន់ការរលាយគណបក្សនោះទេ តែវាជាការរលាយប្រទេសជាតិតែម្ដង។

មេដឹកនាំមួយរូបរបស់គណបក្សប្រឆាំងរូបនេះ បានបង្ហាញជំនឿចិត្ដចង់ឱ្យបក្សនយោបាយ ឈានឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យពិតប្រាកដ មិនត្រូវការទាមទារអំណាច និងបុណ្យស័ក្ដិនោះឡើយ ពីព្រោះកន្លងទៅ ដោយសារតែមេដឹកនាំធ្វើឱ្យប្រទេសជាតិ រលាយនិងបែកបាក់ផ្ទៃក្នុង ។

យ៉ាងណាក៏ដោយនោះ នេះគ្រាន់តែជាលើកឡើងរបស់មន្ដ្រីជាន់ខ្ពស់មួយរូប នៅក្នុងគណបក្សប្រឆាំង តែរឿងរ៉ាវយ៉ាងណានោះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនទាន់អាចស្វែងរកការបញ្ជាក់ណាមួយពី មេដឹកនាំនិងអ្នកនាំពាក្យ គណបក្សសង្គ្រោះជាតិឡើយ ៕





Why do people lie and betray one another? 10882363_392241050954773_3332245670334308734_n



Last edited by sreymomrith on 30th December 2014, 8:59 pm; edited 1 time in total


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One Life One Love One Commitment.
Why do people lie and betray one another? Roses041 Why do people lie and betray one another? Amour Why do people lie and betray one another? Amour Why do people lie and betray one another? Amour Why do people lie and betray one another? Amour Why do people lie and betray one another? Amour Why do people lie and betray one another? Amour Why do people lie and betray one another? Amour Why do people lie and betray one another? Amour Why do people lie and betray one another? Roses041
View user profile http://www.lovekhmer.com

2Why do people lie and betray one another? Empty Re: Why do people lie and betray one another? on 30th December 2014, 8:54 pm

sreymomrith

sreymomrith
Administrator
Administrator

លោកស្រី ឡាក់ សុភាព មិនដើរ​ចេញ​ពី CNRP ជា​ដាច់​ខាត

Tuesday, 30 December 2014


ភ្នំពេញ៖ លោកស្រី ឡាក់ សុភាព ដែលជាសមាជិកគណៈកម្មាធិការនាយក នៃគណបក្សសង្រ្គោះជាតិ (CNRP) និងជាជំនួយការផ្ទាល់របស់លោក កឹម សុខា នៅតែប្រកាន់ជំហរជាដាច់ខាត មិនដើរចេញពី CNRP ឡើយ បើទោះបីជាត្រូវបានបណ្តេញចេញក៏ដោយ។
លោកស្រី ឡាក់ សុភាព បានមានប្រសាសន៍ ក្នុងសន្និសីទកាសែត បន្ទាប់ពីត្រូវគណៈកម្មាធិការវិន័យរបស់ CNRP បណ្តេញចេញ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៤ មុខរដ្ឋសភាថា ការដកនេះគ្រាន់តែធ្វើឡើងតាមរយៈសមាជិក របស់គណៈកម្មការបក្សប៉ុណ្ណោះ គឺវាមានភាពអយុត្តិធម៌ ប៉ុន្តែ បើចង់ដកមែននោះ ត្រូវមានការកោះប្រជុំដោយប្រធានគណបក្ស និងសមាជិកគណៈកម្មការទាំងអស់ ដើម្បីធ្វើការបោះឆ្នោតសម្រេចដក បានវាផ្លូវការទៅតាមលទ្ធិប្រជាធិបតេយ្យ។
លោកស្រីបន្តថា ខ្ញុំមិនដើរចេញពីគណបក្សនយោបាយ ខ្ញុំនៅតែជាសមាជិក គណៈកម្មការនាយកដដែល។ ការបញ្ឈប់ដោយសារលោក អ៊ូ ច័ន្ទឫទ្ធិ ជួសឲ្យគណៈកម្មការវិន័យនេះ គឺគ្មានស្របច្បាប់អយុត្តិធម៌ចំពោះផ្លូវច្បាប់។
លោកស្រី ឡាក់ សុភាព បានស្នើដល់សកម្មជនរបស់ CNRP ទាំងអស់ មកសង្កេតមើលនូវបញ្ហារឿងនេះ ហើយនៅពេល លោក សម រង្ស៊ី និងលោក កឹម សុខា ត្រឡប់ពីប្រទេសបារាំងវិញ នឹងស្នើឲ្យអ្នកទាំងពីរជួយត្រួតពិនិត្យបញ្ហានេះផងដែរ។
សូមបញ្ជាក់ថា លោកស្រី ឡាក់ សុភាព ត្រូវបានគណៈកម្មាធិការវិន័យ របស់គណបក្សសង្គ្រោះជាតិ ធ្វើការបណ្តេញចេញ នៅថ្ងៃទី៣០ ខែធ្នូ បន្ទាប់ពីលោកស្រី បានដើរនិយាយបរិហាកេរ្តិ៍បញ្ហាផ្ទៃក្នុងរបស់គណបក្ស និងបញ្ហាពុករលួយរបស់ថ្នាក់ដឹកនាំ CNRPកន្លងមក។
ទាក់ទងនឹងបញ្ហានេះ លោក អ៊ូ ច័ន្ទឬទ្ធិ ប្រធានគណៈកម្មការវិន័យនៃ CNRP បានថ្លែងឲ្យដឹងដែរថា លោកស្រី ឡាក់ សុភាព អាចមានសិទ្ធិប្តឹងជំទាស់ ទៅគណៈអចិន្ត្រៃយ៍របស់បក្សបាន ក្នុងរយៈពេល ៧ថ្ងៃ បន្ទាប់ពីការបណ្តេញចេញ។ លោកបន្តថា ការបណ្តេញនេះ ធ្វើឡើងទៅតាមបទបញ្ជាផ្ទៃក្នុង និងលក្ខន្តិកៈរបស់បក្ស៕
Why do people lie and betray one another? K-1161
Why do people lie and betray one another? K-1162


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One Life One Love One Commitment.
Why do people lie and betray one another? Roses041 Why do people lie and betray one another? Amour Why do people lie and betray one another? Amour Why do people lie and betray one another? Amour Why do people lie and betray one another? Amour Why do people lie and betray one another? Amour Why do people lie and betray one another? Amour Why do people lie and betray one another? Amour Why do people lie and betray one another? Amour Why do people lie and betray one another? Roses041
View user profile http://www.lovekhmer.com

3Why do people lie and betray one another? Empty Re: Why do people lie and betray one another? on 30th December 2014, 9:00 pm

sreymomrith

sreymomrith
Administrator
Administrator
Why do people lie and betray one another? 10882363_392241050954773_3332245670334308734_n


Why do people lie and betray one another? 10882363_392241050954773_3332245670334308734_n


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One Life One Love One Commitment.
Why do people lie and betray one another? Roses041 Why do people lie and betray one another? Amour Why do people lie and betray one another? Amour Why do people lie and betray one another? Amour Why do people lie and betray one another? Amour Why do people lie and betray one another? Amour Why do people lie and betray one another? Amour Why do people lie and betray one another? Amour Why do people lie and betray one another? Amour Why do people lie and betray one another? Roses041
View user profile http://www.lovekhmer.com

4Why do people lie and betray one another? Empty Re: Why do people lie and betray one another? on 31st December 2014, 6:18 pm

sreymomrith

sreymomrith
Administrator
Administrator

កាដូ ឆ្នាំ២០១៥ លោកស្រី ឡាក់ សុភាព នឹងដឹកនាំមនុស្ស ៣០០ នាក់ តវ៉ាមុខទីស្នាក់ការ សង្គ្រោះជាតិ

Wednesday, 31 December 2014


-លោក យ៉ែម បុញ្ញាឫទ្ធិ ចាត់ទុកថា នេះ ជាសិទ្ធរបស់លោកស្រី ឡាក់ សុភាព
ភ្នំពេញ ៖ តាមគម្រោងសម្រាប់ឆ្នាំថ្មី២០១៥ ស្អែកនេះ លោកស្រី ឡាក់ សុភាព អតីតសមាជិកគណៈកម្មាធិការ នាយកគណបក្សសង្គ្រោះជាតិ និងជាជំនួយការលោក កឹម សុខា នឹងដឹកនាំមនុស្ស ៣០០នាក់តវ៉ា នៅមុខទីស្នាក់ គណបក្សសង្គ្រោះជាតិ សង្កាត់ចាក់អង្រែលើ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែមករា ឆ្នាំ២០១៥ វេលាម៉ោង ៩ព្រឹក បន្ទាប់ពីគណបក្សសង្គ្រោះជាតិ សម្រេចបញ្ចប់មុខតំណែងលោកស្រី ជាអ្វីដែលគេពិព័ណ៌នាជា កាដូ ជូនពរឆ្នាំ សម្រាប់មេដឹកនាំគណបក្សទាំងពីរ ។
ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៤ លោក ស្រី ឡាក់ សុភាព បានបញ្ជាក់ថា គោលបំណង នៃការតវ៉ាមានពីរ ចំណុចទី១, ទាមទាររកយុត្តិធម៌សម្រាប់ខ្លួនលោកស្រីផ្ទាល់ ដែលត្រូវបានបញ្ឈប់ ដោយគ្មានហេតុសមរម្យ ទី២, លោកស្រីឡាក់ សុភាព បានរិះគន់ គណបក្សសង្គ្រោះជាតិ ដឹកនាំតាមរបៀបផ្ដាច់ការ។
ជាមួយគ្នានេះ នៅក្នុងញត្តិគាំទ្រ របស់លោកស្រី ឡាក់ សុភាព ដោយមានស្នាមមេដៃប្រជាពលរដ្ឋចំនួន៣០ នាក់ ចុះ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៤ បានប្រកាសគាំទ្រ សកម្មភាពតវ៉ានេះ ។ នៅក្នុងញត្តិបន្តថា " យើងទាំងអស់គ្នា ជាសកម្ម ជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅបណ្ដាខេត្តយល់ឃើញថា ទង្វើរបស់លោកស្រី ឡាក់ សុភាព គ្រាន់តែចង់ កែលំអឲ្យគណបក្សយើង ឱ្យមានតម្លាភាព មានតម្លាភាព គណនេយ្យភាព អភិបាលកិច្ចល្អគ្មានអំពើពុករលួយ គ្មាន បក្ខពួកនិយម និងមានការចូលរួមរបស់ប្រជាពលរដ្ឋ។ អាស្រ័យហេតុនេះ សូមគណបក្សសង្គ្រោះជាតិ ពិនិត្យឡើងវិញ ចំពោះសមាជិកភាព របស់លោកស្រី ឡាក់ សុភាព ឲ្យបម្រើការងារ ក្នុងគណបក្សឡើងវិញ ដើម្បីជួយកែលំអ ភាព ខុសឆ្គង ក្នុងគោលដៅតម្រង់ទិស និងពង្រឹងឯកភាពផ្ទៃក្នុងបក្ស ។
លោក យ៉ែម បុញ្ញាឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា គណបក្សសង្គ្រោះជាតិ មិនខ្វល់ ជុំវិញការ តវ៉ារបស់លោកស្រី ឡាក់ សុភាព នោះទេ និងបានជំរុញបន្ថែមឲ្យលោកស្រី សុំច្បាប់អនុញ្ញាត្តឲ្យបានត្រឹមត្រូវ ពី សាលារាជធានីភ្នំពេញទៀតផង ។ ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នារសៀលនេះ លោកបន្តថា "នេះជា សិទ្ធិសេរីភាពរបស់គាត់ តែគួរស្នើសុំសាលារាជធានីភ្នំពេញឲ្យមានការដឹងឮ ជាមុនសិនទៅ"។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ឲ្យដឹងថា សាលា រាជធានីភ្នំពេញ មិនទាន់ទទួលបានលិខិតសុំជួបជុំណាមួយ ពីលោកស្រី ឡាក់ សុភាពនៅឡើយទេ ។
លោកថា" បើការជួបជុំណាមួយ គ្មានការជូនដំណឹងមកសាលារាជធានីភ្នំពេញ គឺជារឿងខុសច្បាប់"។
លោកស្រី ឡាក់ សុភាព ត្រូវបានគណបក្សសង្រ្គោះជាតិ (CNRP) បានសម្រេចចិត្ត បណ្តេញលោក ស្រីចេញពីបក្ស ជាផ្លូវនៅថ្ងៃទី៣០ ខែធ្នូ ។
សេចក្តីសម្រេច ស្តីពីការបញ្ចប់សមាជិកា លោកស្រី ឡាក់ សុភាព ដែលចុះហត្ថលេខាដោយលោក អ៊ូ ច័ន្ទឫទ្ធិ ប្រធាន គណៈកម្មាធិការវិន័យបក្ស ដែលចេញផ្សាយ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ សរសេថា បញ្ចប់សមាជិកភាព លោកស្រី ឡាក់ សុភាព ពីគណបក្សសង្រ្គោះជាតិ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤ នៅចំពោះមុខ ក្រុមអ្នកសារព័ត៌មាន លោកស្រី ឡាក់ សុភាព ដែល ជាសមាជិក គណៈកម្មាធិការនាយក នៃ CNRP និងជាជំនួយការផ្ទាល់ របស់លោក កឹម សុខា បានទម្លាយអាថ៌កំបាំង ពីការបែកបាក់ផ្ទៃក្នុង នៅក្នុងបក្សរបស់ខ្លួន និងថា មេបក្សបានប្រព្រឹត្តអំពើពុករលួយផងដែរ ៕


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One Life One Love One Commitment.
Why do people lie and betray one another? Roses041 Why do people lie and betray one another? Amour Why do people lie and betray one another? Amour Why do people lie and betray one another? Amour Why do people lie and betray one another? Amour Why do people lie and betray one another? Amour Why do people lie and betray one another? Amour Why do people lie and betray one another? Amour Why do people lie and betray one another? Amour Why do people lie and betray one another? Roses041
View user profile http://www.lovekhmer.com

5Why do people lie and betray one another? Empty Re: Why do people lie and betray one another? on 1st January 2015, 9:28 pm

sreymomrith

sreymomrith
Administrator
Administrator
កូនប្រសា​បណ្ឌិត​រដ្ឋ​ ជាម​ យៀ​ប​ យល់​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​មិន​គោរព​ច្បាប់​លើ​ករណី​បញ្ចប់​សមាជិកភាព​លោកស្រី​ ឡាក់​ សុភាព​

​យោង​តាម​កំណត់ហេតុ​ប្រជុំ​នា​ថ្ងៃ​ទី​ ២៩​ ខែធ្នូ​ ឆ្នាំ​២០១៤​ របស់​គណៈកម្មាធិការ​វិន័យ​គណបក្ស​សង្គ្រោះ​ជាតិ​ លើ​ករណី​លោកស្រី​ ឡាក់​ សុភាព​ សមាជិកា​គណៈកម្មាធិការ​នាយក​គណបក្ស​ និង​ជា​ជំនួយការ​ឯកឧត្តម​ កឹ​ម​ សុខា​ ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ គណៈកម្មាធិការ​វិន័យ​ដែល​មាន​ឯកឧត្តម​ អ៊ូ​ ច័ន្ទ​ឫទ្ធិ​ ជា​ប្រធាន​ បាន​សម្រេច​បញ្ចប់​សមាជិកភាព​លោកស្រី​ ឡាក់​ សុភាព​ ពី​គណបក្ស​សង្គ្រោះ​ជាតិ​ ដោយ​សេចក្តីសម្រេច​លេខ​០០២៥​គ​ស​ជ​.​វន​ ចុះ​ថ្ងៃ​ទី​៣០​ ខែធ្នូ​ ឆ្នាំ​២០១៤​ បង្ក​ឲ្យ​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ពី​សាមីខ្លួន​(​លោកស្រី​ ឡាក់​ សុភាព​)​ និង​មជ្ឈដ្ឋាន​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ នាំ​គ្នា​វែកញែក​ព្រោងព្រាត​ រហូត​ដល់​ឯកឧត្តម​ គឹ​ម​ សន្តិភាព​ អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​ និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ ដែល​ត្រូវជា​កូនប្រសា​របស់​ឯកឧត្តម​បណ្ឌិត​រដ្ឋ​ ជាម​ យៀ​ប​ សមាជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តព្រៃវែង​ និង​ជា​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច​ ហិរញ្ញវត្ថុ​ ធនាគារ​ និង​សវន​កម្ម​ នៃ​រដ្ឋសភា​នីតិកាល​ទី​៥(​គណៈកម្មការ​ទី​២)​ ហៅ​ការ​សម្រេច​របស់​គណៈកម្មាធិការ​វិន័យ​គណបក្ស​សង្គ្រោះ​ជាតិ​ដូច្នេះ​ ជា​ការ​មិន​គោរព​ច្បាប់​ សូ​ម្បី​តែ​ក្របខ័ណ្ឌ​ច្បាប់​គណបក្ស​របស់​ខ្លួន​ ។​


​ឯកឧត្តម​ គឹ​ម​ សន្តិភាព​ បាន​ហៅ​ការ​សម្រេច​បញ្ចប់​សមាជិកភាព​លោកស្រី​ ឡាក់​ សុភាព​ ពី​គណបក្ស​សង្គ្រោះ​ជាតិ​ ធ្វើ​ឡើង​ដោយ​គណៈកម្មាធិការ​វិន័យ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ គឺជា​ការ​សម្រេច​ផ្ទុយ​ទាំងស្រុង​ទៅ​នឹង​លក្ខន្តិកៈ​របស់​គណបក្ស​សង្គ្រោះ​ ជាតិ​ ត្រង់​ប្រការ​១៧​ និង​ប្រការ​៣១​ ។​ លើស​ពី​នេះ​ ឯកឧត្តម​ គឹ​ម​ សន្តិភាព​ បាន​បញ្ជាក់​នៅ​ក្នុង​ Timeline​ ផ្ទាល់ខ្លួន​នៃ​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ នា​ថ្ងៃ​ម្សិលមិញ​ដែរ​ថា​ ការ​សម្រេច​របស់​គណៈកម្មាធិការ​វិន័យ​គណបក្ស​សង្គ្រោះ​ជាតិ​ដូច្នេះ​ គឺជា​ការ​បង្ហាញ​យ៉ាង​ច្បាស់​ដល់​សាធារណជន​អំពី​ភាព​ក្មេងខ្ចី​របស់​គណបក្ស​ សង្គ្រោះ​ជាតិ​ និង​ការ​មិន​អនុវត្តន៍​តាម​ច្បាប់​ សូ​ម្បី​តែ​លក្ខន្តិកៈ​គណបក្ស​ខ្លួន​មិន​អនុវត្តន៍​ផង​ ។​
​ដោយឡែក​ សាមីខ្លួន​គឺ​លោកស្រី​ ឡាក់​ សុភាព​ បាន​ថ្លែងប្រាប់​អ្នកកាសែត​នៅ​ថ្ងៃ​ម្សិលមិញ​ និង​ថ្ងៃ​បន្តបន្ទាប់​ដែរ​ថា​ ការ​បណ្តេញ​លោកស្រី​ចេញពី​គណបក្ស​សង្គ្រោះ​ជាតិ​ ជា​ការ​ប្រើ​លទ្ធិផ្តាច់ការ​ និង​អយុត្តិធម៌​ ហើយ​លោកស្រី​នឹង​មិន​ដើរ​ចេញពី​គណបក្ស​សង្គ្រោះ​ជាតិ​ទេ​ ពីព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ​មិនមែន​ជា​កម្មសិទ្ធិ​របស់​បុគ្គល​ ឬ​ក្រុម​ណាមួយ​ឡើយ​ ។​



​ក្រុម​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ​បាន​លើក​ឡើង​ថា​ ការ​សម្រេច​របស់​គណៈកម្មាធិការ​វិន័យ​គណបក្ស​ ដែល​មាន​ឯកឧត្តម​ អ៊ូ​ ច័ន្ទ​ឫទ្ធិ​ ជា​ប្រធាន​ និង​កំពុង​កាន់​តំណែង​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកណ្តាល​ ព្រមទាំង​ជា​អនុប្រធាន​គណៈកម្មការ​នីតិកម្ម​ និង​យុត្តិធម៌​នៃ​រដ្ឋសភា​នីតិកាល​ទី​៥(​គណៈកម្មការ​ទី​៦)​ផង​ ប្រាកដជា​មាន​មូលដ្ឋាន​គតិ​យុ​ត្ត​ច្បាស់លាស់​ មិនមែន​ចេះ​តែ​សម្រេច​រំលោភ​បំពាន​ទៅ​លើ​លក្ខន្តិកៈ​របស់​គណបក្ស​នោះ​ទេ​ ។​


​មជ្ឈដ្ឋាន​តាមដាន​ និង​វិភាគ​នយោបាយ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ការ​វែកញែក​ និង​វិភាគ​របស់​ឯកឧត្តម​ គឹ​ម​ សន្តិភាព​ ជា​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ ទៅ​លើ​ការ​សម្រេច​ខាង​វិន័យ​ផ្ទៃក្នុង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ អាច​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​លូកលាន់​ចូល​ទៅ​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ គណបក្ស​នយោបាយ​ដទៃ​ ។​ ដូច្នេះ​ គប្បី​ទុក​សិទ្ធិ​ឲ្យ​សាមីខ្លួន​ដែល​អះអាង​ថា​ជា​ជន​រង​គ្រោះ​នោះ​ ប្រើប្រាស់​សិទ្ធិ​ទាមទារ​រក​យុត្តិធម៌​តាម​ផ្លូវច្បាប់​វិញ​ ទើប​ប្រសើរ​ជាង​ ប្រសិនបើ​ការ​សម្រេច​របស់​គណៈកម្មាធិការ​វិន័យ​គណបក្ស​សង្គ្រោះ​ជាតិ​ពិតជា​ ផ្តល់​នូវ​ភាព​អយុត្តិធម៌​ដល់​សាមីខ្លួន​មែន​នោះ​ ៕​






Why do people lie and betray one another? Ou-Chanrith2


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One Life One Love One Commitment.
Why do people lie and betray one another? Roses041 Why do people lie and betray one another? Amour Why do people lie and betray one another? Amour Why do people lie and betray one another? Amour Why do people lie and betray one another? Amour Why do people lie and betray one another? Amour Why do people lie and betray one another? Amour Why do people lie and betray one another? Amour Why do people lie and betray one another? Amour Why do people lie and betray one another? Roses041
View user profile http://www.lovekhmer.com

6Why do people lie and betray one another? Empty Re: Why do people lie and betray one another? on 9th January 2015, 11:30 pm

sreymomrith

sreymomrith
Administrator
Administrator
Why do people lie and betray one another? 10404247_396986610480217_5043218656097157938_n


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One Life One Love One Commitment.
Why do people lie and betray one another? Roses041 Why do people lie and betray one another? Amour Why do people lie and betray one another? Amour Why do people lie and betray one another? Amour Why do people lie and betray one another? Amour Why do people lie and betray one another? Amour Why do people lie and betray one another? Amour Why do people lie and betray one another? Amour Why do people lie and betray one another? Amour Why do people lie and betray one another? Roses041
View user profile http://www.lovekhmer.com

7Why do people lie and betray one another? Empty Re: Why do people lie and betray one another? on 9th January 2015, 11:31 pm

sreymomrith

sreymomrith
Administrator
Administrator
Why do people lie and betray one another? 10898314_396986627146882_9022078712147113236_n


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One Life One Love One Commitment.
Why do people lie and betray one another? Roses041 Why do people lie and betray one another? Amour Why do people lie and betray one another? Amour Why do people lie and betray one another? Amour Why do people lie and betray one another? Amour Why do people lie and betray one another? Amour Why do people lie and betray one another? Amour Why do people lie and betray one another? Amour Why do people lie and betray one another? Amour Why do people lie and betray one another? Roses041
View user profile http://www.lovekhmer.com

8Why do people lie and betray one another? Empty Re: Why do people lie and betray one another? on 9th January 2015, 11:32 pm

sreymomrith

sreymomrith
Administrator
Administrator
Why do people lie and betray one another? 10929077_396986637146881_1894673970293206832_n


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One Life One Love One Commitment.
Why do people lie and betray one another? Roses041 Why do people lie and betray one another? Amour Why do people lie and betray one another? Amour Why do people lie and betray one another? Amour Why do people lie and betray one another? Amour Why do people lie and betray one another? Amour Why do people lie and betray one another? Amour Why do people lie and betray one another? Amour Why do people lie and betray one another? Amour Why do people lie and betray one another? Roses041
View user profile http://www.lovekhmer.com

9Why do people lie and betray one another? Empty Re: Why do people lie and betray one another? on 19th January 2015, 9:14 am

sreymomrith

sreymomrith
Administrator
Administrator

ទស្សនៈ និងមតិ ៖ លោក កឹម សុខា ជាសត្វក្រពើ វង្វេងបឹង

Monday, 19 January 2015


ភ្នំពេញ ៖ ជាអតីតមន្រ្តីជាន់ខ្ពស់ គណបក្សលោកតា សឺន សាន និងក្រោយមក សុំជ្រកក្រោមដំបូល គណបក្សហ៊្វុន ស៊ិនប៉ិច លោក កឹម សុខា មិនត្រឹមតែមិនបានអរគុណ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ សូម្បីតែមួយម៉ាត់ប៉ុណ្ណោះ ទេ ប៉ុន្តែផ្ទុយទៅវិញ មេដឹកនាំអគុណធម៌រូបនេះ បានបែរជាប្រមាថកាតទៀន យ៉ាងចាស់ដៃ មកលើទ្រង់ រណឫទ្ធិ ថែមទៀត គ្រាដែលព្រះអង្គ សម្រេចព្រះទ័យ យាងមកដឹកនាំគណបក្សរាជានិយមនេះ សារជាថ្មីឡើងវិញ ។
ដោយធ្លាប់បានទទួលឋានៈ ជាសមាជិកព្រឹទ្ធសភា នីតិកាលទី១ (១៩៩៨-២០០៣) និងជាប្រធានគណៈកម្មាធិការ សិទ្ធិមនុស្ស និងទទួលពាក្យបណ្តឹង នៃព្រឹទ្ធសភា លោក កឹម សុខា ប្រាកដជាដឹងច្បាស់ណាស់ថា តំណែងនោះ បាន មក ដោយសារតែការយកព្រះហឫទ័យ ទុកដាក់របស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ។ ជាអតីតសមាជិក ព្រឹទ្ធ សភាម្នាក់ នៃកូតាគណបក្សហ៊្វុនស៊ិនប៉ិច លោក កឹម សុខា ដែលទើបឡើងកូដថ្មីៗ នៅក្នុងគណបក្សសង្រ្គោះជាតិ មិនគួរយកគុណសងទោសនោះទេ ដល់ត្រើយសើយគូថ ឬជិះក្របីចម្លងភក់ ដើម្បីបំពេញមហិច្ឆតានយោបាយរបស់ ខ្លួននោះទេ ។ ទង្វើបែបនេះ ចុះនរក !
ក្នុងពិធីជួបជុំ នៃវេទិការាស្រ្ត និងតំណាងរាស្រ្តនៃគណបក្សសង្រ្គោះជាតិ លោក កឹម សុខា នាថ្ងៃអាទិត្យ ទី១៨ ខែ មករា ឆ្នាំ២០១៥ នៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ បានថ្លែងថា គ្មានក្រុមណា បក្សណា....បើមួយ គេទើប រើសពីធុងសំរាម គេធ្លាប់បោះឆ្នោតឱ្យឈ្នះម្តងរួចហើយ ទៅមិនរួច...។
ការឡើងកូដរបស់លោក កឹម សុខា នេះ ធ្វើឱ្យគេមើលឃើញ កំពុងភ្លេចខ្លួន លង់លក់ក្នុងភើ្លងកាមលោកីយ៍ អំណាច បុណ្យស័ក្តិ ជាអនុប្រធានទី១រដ្ឋសភា នៃកូតាគណបក្សសង្រ្គោះជាតិ និងជាន់ពន្លិចអតីតកាល ជាពិសេស មេកើយ (សម្តេចក្រុមព្រះ) ធ្លាប់ជួយពេលលោក កឹម សុខា កំពុងលង់ទឹក និងរកកោះរកត្រើយមិនឃើញ ក្រោយពេលដែល គណបក្សលោកតា សឺន សាន មិនបានទទួលអាសនៈ សូម្បីតែ១ នៅក្នុងការបោះឆ្នោតអាណត្តិទី២ (១៩៩៨-២០០៣)។
រឹតល្មើសគុណទៅទៀត សម្តេចក្រុមព្រះ ក៏បានរួមចំណែកជួយ លោក កឹម សុខា ឱ្យចេញពីពន្ធនាគារ នាឆ្នាំ២០០៦ ក្រោយពីត្រូវបានតុលាការ ផ្តន្ទាទោសដាក់គុកអស់មួយរយៈ ជាមួយសកម្មជនដទៃទៀត ក្នុងថ្ងៃទិវាសិទ្ធិមនុស្ស១០ធ្នូ ២០០៥ ។
សម្តេចក្រុមព្រះ ក្នុងឋានៈជាអ្នករាជានិយម សីហនុនិយម និងជាតិនិយម ក្នុងពេលទើបទទួល យាងពីថ្នាក់ដឹកនាំ គណបក្សហ៊្វុនស៊ិនប៉ិច ទៅដឹកនាំឡើងវិញនោះ សម្តេចក្រុមព្រះ ក៏បានអញ្ជើញលោក កឹម សុខា មករួមរស់ ជាមួយ គណបក្សហ៊្វុនស៊ិនប៉ិចសារជាថ្មី ប៉ុន្តែ បែរជាត្រូវមេដឹកនាំអគុណធម៌រូបនេះ ហៅគណបក្សហ៊្វុនស៊ិនប៉ិច ដោយនិយាយ មិនចំឈ្មោះថា ជា គណបក្សដែលគេរើសចេញពីធុងសំរាម ទៅវិញ ។
បើថា លោកអស់ចិត្តនឹងគណបក្សហ៊្ចុនស៊ិនប៉ិច ក្រោមការដឹកនាំរបស់សម្តេចក្រុមព្រះទៅចុះ សូមលោកអនុប្រធានរដ្ឋ សភាទី១ កុំទទួលបាយរួចបោកឆ្នាំង បើគណបក្សរើសពីធុងសំរាម ម្ល៉ោះសមអ្នកធ្លាប់នៅក្នុងគណបក្សនោះ ដូចជា លោក កឹម សុខា ជាសំរាមដែរ ៕ Sic !


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One Life One Love One Commitment.
Why do people lie and betray one another? Roses041 Why do people lie and betray one another? Amour Why do people lie and betray one another? Amour Why do people lie and betray one another? Amour Why do people lie and betray one another? Amour Why do people lie and betray one another? Amour Why do people lie and betray one another? Amour Why do people lie and betray one another? Amour Why do people lie and betray one another? Amour Why do people lie and betray one another? Roses041
View user profile http://www.lovekhmer.com

10Why do people lie and betray one another? Empty Re: Why do people lie and betray one another? on 19th January 2015, 11:29 am

sreymomrith

sreymomrith
Administrator
Administrator

សម្តេចតេជោ ៖ កឹម សុខា ធ្លាប់រស់នៅ ក្នុងធុងសម្រាមឬ?[Kim Sokha >>>Why do people lie and betray one another? 10920914_400833130095565_4346283165333956056_n]

Monday, 19 January 2015


ភ្នំពេញ ៖ នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ចេញប្រតិកម្មជាខ្លាំង ចំពោះពាក្យសំដី លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ និយាយថា មានគណបក្សមួយ ដែលទើបតែរើសចេញពីធុង សម្រាម ដោយសម្តេចបានលើកឡើងទៅវិញថា លោក កឹម សុខា ធ្លាប់រស់នៅក្នុងធុងសម្រាម ព្រោះលោកអតីតជា មន្រ្តីបក្សមួយនោះ ។
សម្តេចតេជោ បានមានប្រសាសន៍ ក្នុងពិធីចុះចែកសញ្ញាប័ត្រ ដល់និស្សិតនៅសកលវិទ្យាល័យស្វាយរៀង នៅព្រឹក ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥ថា គេរួបរួមគ្នាយាង សម្តេចក្រុមព្រះ មកធ្វើជាប្រធាន ។ ខ្លួនធ្លាប់ជ្រកកោន ក្នុងគណ បក្សហ្វ៊ុនស៊ិនប៉ិច បន្ទាប់ពីអាលាយគណបក្សតា សឺន សាន។ ថាគណបក្សមួយ ដែលគេទើបតែរឹសពីធុង សម្រាម (លោក កឹម សុខា) ប្រៀបធៀបគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលគេទើបតែរើសចេញពីធុងសម្រាម ចឹងមាន ន័យថា ពីដើមគាត់ធ្លាប់រស់នៅក្នុងធុងសម្រាម ព្រោះពេលរលាយបក្ស តា សឺន សាន គាត់មកធ្វើជាលេខាបក្សហ៊ុ្វនស៊ិនប៉ិច ហើយក៏ក្លាយជាសមាជិកព្រឹទ្ធសភា។
លោក កឹម សុខា បានមានប្រសាសន៍ ក្នុងវេទិកាតំណាងរាស្ត្រ និងម្ចាស់ឆ្នោតនៅថ្ងៃទី១៨ ខែមករា នៅជិតវត្តព្រែក លៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារថា គ្មានគណបក្សណាមួយអាចទប់ទល់ គណបក្សប្រជាជនបាននោះ ទេ ក្រៅពីគណបក្សសង្គ្រោះជាតិ ពីព្រោះគណបក្សមួយដែលទើបនឹងគេរើសចេញពីធុងសម្រាមនោះ រឹតតែទៅលែង រួចហើយ ព្រោះធ្លាប់ឲ្យឈ្នះម្តងហើយ ហើយអ្នកដែលខំបង្កើតនាយអាយ ទៀតហ្នឹង គឺកាន់តែមិនអាចទៅរួចទៀត ហើយ ៕
Why do people lie and betray one another? T-0281
Why do people lie and betray one another? T-0282



Kim Sokha


Why do people lie and betray one another? 10920914_400833130095565_4346283165333956056_n


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One Life One Love One Commitment.
Why do people lie and betray one another? Roses041 Why do people lie and betray one another? Amour Why do people lie and betray one another? Amour Why do people lie and betray one another? Amour Why do people lie and betray one another? Amour Why do people lie and betray one another? Amour Why do people lie and betray one another? Amour Why do people lie and betray one another? Amour Why do people lie and betray one another? Amour Why do people lie and betray one another? Roses041
View user profile http://www.lovekhmer.com

Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum