Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] 44939

You are not connected. Please login or register

 » ♥ ~ General ~ ♥ » Khmer News » Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer]

Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer]

Go to page : 1, 2  Next

Go down  Message [Page 1 of 2]

sreymomrith

sreymomrith
Administrator
Administrator

សមត្ថកិច្ច៖ ឧកញ៉ា ថោង សារ៉ាត់ ជាមេក្លោងសម្លាប់ ឧកញ៉ា អ៊ឹង ម៉េងជឺ

Wednesday, 03 December 2014 


- សមត្ថកិច្ចឃាត់ខ្លួនឪពុក-ម្តាយឧកញ៉ា ថោង សារ៉ាត់ ខណៈលោកឧកញ៉ា បានរត់គេចខ្លួនបាត់ហើយ

- ម៉ោងធ្វើឃាត និងម៉ោងតាមចាប់មេក្លោង ស្ថិតក្នុងចន្លោះម៉ោងជាង ៧ដូចគ្នា
- អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក សាទរចំណាត់ការរបស់លោកស្នងការ ជួន សុវណ្ណ និងទទួចចាប់ឲ្យបានឧកញ៉ាជាមេក្លោង

ភ្នំពេញ៖ ឃាតកម្មបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ កណ្តាលរាជធានីភ្នំពេញ ត្រូវបានបំបែកហើយបន្ទាប់ពីសមត្ថ កិច្ចបើកការស៊ើបអង្កេតរយៈពេល១១ថ្ងៃក្រោយការបាញ់ប្រហារ ជនសង្ស័យជាមេក្លោង គឺឧកញ៉ា ថោង សារ៉ាត់ ម្ចាស់បុរី៩៩៩។
ស្នងការរងនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ត្រី ជួន ណារិន្ទ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិលថា នៅវេលាម៉ោង ៧យប់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៤នេះ កម្លាំងសមត្ថកិច្ច ដឹកនាំដោយព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ សៀង សុខ កំពុងឡោមព័ទ្ធចាប់ ឧកញ៉ាវ័យក្មេង ថោង សារ៉ាត់ នៅភូមិគ្រឹះក្នុងបុរី៩៩៩ នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
គ្រាដែលសមត្ថកិច្ចកំពុងប្រតិបត្តិការតាមចាប់ឧកញ៉ា ថោង សារ៉ាត់ ជាមេក្លោងនោះ ជនពាក់ព័ន្ធចំនួន៤នាក់ ជា អង្គរក្សឧកញ៉ាវ័យក្មេង ពោរពេញដោយរឿងអាស្រូវ និងក្អេងក្អាងក្នុងរបរជំនួញរូបនេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន រួចហើយ។ អង្គរក្សទាំង៤រូបនោះរួមមាន៖ ទី១. ឈ្មោះ មាស សម្បត្ដិ ទី២. ឈ្មោះសៀង វាសនា ទី៣. ឈ្មោះ កូន ចាន់ថុល និងទី៤. ឈ្មោះ លី សៅ។
ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន សុវណ្ណ ដែលកំពុងបញ្ជាដោយផ្ទាល់នោះ បានថ្លែងថា កម្លាំងសមត្ថកិច្ចកំពុង ចូលឆែកឆេះនៅក្នុងភូមិគ្រឹះ តែមិនទាន់ចាប់បានឧកញ៉ា ជាមេក្លោង នៃការបាញ់ប្រហារកណ្តាលរាជធានីភ្នំពេញ នៅឡើយទេ។
បើតាមសមត្ថកិច្ចបានបញ្ជាក់ថា រហូតដល់ម៉ោង ៨ និង១៣នាទីយប់ថ្ងៃដដែលនេះ សមត្ថកិច្ចបានឃាត់ខ្លួនឪពុក-ម្តាយ របស់ឧកញ៉ា ថោង សារ៉ាត់ ខណៈលោកឧកញ៉ា បានរត់គេចខ្លួនបាត់ហើយ។ ឪពុករបស់លោកឧកញ៉ា ថោង សារ៉ាត់ មានឈ្មោះ តាំង សុខ ហៅថោង ចំរើន អាយុ ៦៥ឆ្នាំ រីឯម្តាយមានឈ្មោះ  កែវ សារី អាយុ៥៥ឆ្នាំ ជាមន្រ្តីក្រសួងការពារជាតិ។
គ្រាសមត្ថកិច្ចកំពុងញាប់ដៃញាប់ជើងក្នុងការឆែកឆេរចាប់ជនសង្ស័យជាមេក្លោងនោះ ប្រជាពលរដ្ឋខ្មែរលើបណ្តាញសង្គមហ្វេសប៊ុក បានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជុំវិញការបំបែកសំណុំរឿងឃាតកម្មមួយនេះ ក្នុងរយៈពេលត្រឹមតែ ១១ថ្ងៃ និងបានកោតសរសើរយ៉ាងខ្លាំង ចំពោះស្នាដៃ និងជំនាញបច្ចេកទេសស្រាវស្រាវរបស់សមត្ថកិច្ច។ ក្រុមអ្នកលេងហ្វេសប៊ុក ក៏បានទទូច និងបួងសួងឲ្យចាប់បានជនសង្ស័យជាមេក្លោងមកវិនិច្ឆ័យទោសផងដែរ។
សូមបញ្ជាក់ថា លោកឧកញ៉ា អ៊ឹង ម៉េង ថៅកែស៊ីម៉ង់តិ៍ពេជ្រ និងជាម្ចាស់ហាងពេជ្រហុងកុង ត្រូវបានឃាតកបាញ់ សម្លាប់មិនប្រណីដៃ បណ្តាលឲ្យដេកដួលស្លាប់ក្នុងថ្លុកឈាម កាលពីវេលាម៉ោងជាង ៧យប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០១៤ ពេលលោកចុះទិញផ្លែឈើនៅជិតស្តាតអូឡាំពិក ក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន៕
Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] SR-230
ឧកញ៉ា ថោង សារ៉ាត់ ដែលសមត្ថកិច្ចបញ្ជាក់ថា ជាមេក្លោង
Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] SR-231
ជនសង្ស័យជាឃាតក បាញ់សម្លាប់ឧកញ៉ា អ៊ឺង ម៉េងជឺ មិនប្រណៃដៃ
Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] SR-232
ជនសង្ស័យជាអ្នកឌុប ជនដៃដល់ ពេលធ្វើសកម្មភាពបាញ់សម្លាប់ឧកញ៉ា អ៊ឺង ម៉េងជឺ
Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] CH-00102
សកម្មភាពសមត្ថកិច្ចកំពុងឡោមព័ទ្ធចាប់ឧកញ៉ា ថោង សារ៉ាត់
Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] SR-233
Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] SR-234


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Roses041  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Roses041
View user profile http://www.lovekhmer.com

sreymomrith

sreymomrith
Administrator
Administrator
កាម៉ារ៉ា ក្នុងរថយន្ត​​ឡិច​ស៊ីស​ ៥៧​០​ របស់​​លោក​ ឧកញ៉ា ​អឹុ​ង ម៉េង​ជឺ ​​បង្ហាញ​ពី​​ មុខ​មាត់​ពិត​ប្រាកដ​ របស់​ជន​សង្ស័យ​


រាជធានីភ្នំពេញ ៖ ប្រភពព័ត៌មានបានឲ្យដឹងមិនទាន់ជាផ្លូវការថា ការឃាត់ខ្លួនអង្គរក្សលោក ឧកញ៉ា ថោង សារ៉ាត់ ៣នាក់ដែលខ្លះថាក្នុងនោះមានម្នាក់ពាក់ព័ន្ធជាជនដៃដល់បាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ គឺឈ្មោះទៀង វាសនា អាយុ៤៤ឆ្នាំ ។ ព័ត៌មានមិនផ្លូវការចុងក្រោយនេះបានឲ្យដឹងថា ឈ្មោះទៀង វាសនា ត្រូវបានសមត្តកិច្ចស្រាវជ្រាវរកឃើញថា ជាជនសង្ស័យម្នាក់ជាអ្នកជិះម៉ូតូតាមជនរងគ្រោះ ។
ប្រភពព័ត៌មានឲ្យដឹងថា រថយន្តជនរងគ្រោះជាប្រភេទរថយន្តទំនើបបំពាក់កាមេរ៉ាមុខ ក្រោយ ចំហៀងអាចមើលជុំវិញបានទាំងអស់នឹងច្បាស់ទៀតង នៅពេលណាមានការ ប៉ះពារគ្នា ។ កាមេរ៉ាសុវត្តិភាពបំពាក់នៅរថយន្តទំនើបដូចរថយន្តលោកឧកញ៉ា អ៊ឹង ម៉េងជឺ មានកាមេរ៉ារបស់វា ពេលណាមានកើតហេតុការអីអាចឆែកកាមេរ៉ានោះមើលបាន ។ អ្នកជំនាញបាននិយាយថា ករណីឃាតកម្មលើឧកញ៉ា អ៊ឹង  ម៉េងជឺ  សមត្តកិច្ចបានយក កាមេរ៉ា របស់រថយន្តនោះទៅឆែកមើល ពេលវេលាមុនកើតហេតុបន្តិចមុននិងមានអំពើបាញ់ប្រហារ ដំបូងគេបានឃើញមនុស្ស២នាក់ជិះម៉ូតូធុនទំនើបពាក់មួកការពារសុវត្តិភាពទាំងពីរនាក់ បានជិះតាមពីក្រោយ រថយន្តជនរងគ្រោះរហូត នៅពេលជិតដល់កន្លែងកើតហេតុអ្នកជិះខាងក្រោយ បានបើកមួកការពាសុត្តិភាពនិយាយទូរសព្ទ័ ដែលពេលនោះកាមេរ៉ារថយន្តជនរងគ្រោះចាប់បានមុខជនសង្ស័យច្បាស់ដូចថ្ងៃ ។


នៅក្នុងកាមេរ៉ានោះសមត្តកិច្ចបានឆែកឃើញថា នៅពេលជនរងគ្រោះឈប់រថយន្តជនសង្ស័យ២នាក់ដែលជិះម៉ូតូតាមពីក្រោយបានជិះផុតទៅមុខបាត់ទៅ ក៏ស្រាប់តែលេចមុខជនសង្ស័យ២នាក់ជិះម៉ូតូទំនើប១គ្រឿងទៀត ទៅបាញ់ប្រហារលោកឧកញ៉ា អ៊ឹង ម៉េងជឺ យ៉ាងសាហាវបណ្តាលឲ្យស្លាប់តែម្តង ។ ប្រភពមិនផ្លូវការឲ្យដឹងទៀតថា ដោយយោងលើភស្តុតាងប្រអប់ខ្មៅរថយន្តរបស់ជនរងគ្រោះនោះហើយ សមត្តកិច្ចបានធ្វើការស្រាវជ្រាវទៅឃើញថា អ្នកជិះម៉ូតូតាមរថយន្តជនរងគ្រោះគឺជាអង្គរក្សលោកឧកញ៉ា ថោង សារ៉ាត់ ឈ្មោះទៀង វាសនា អតីតទាហ៊ានង៧០ បានជាសមត្តកិច្ចនគរបាលរាជធានីភ្នំពេញ សហការណ៍ជាមួយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឈានទៅធ្វើការចាប់ខ្លួនអង្គរក្ស លោកឧកញ៉ាថោង សារ៉ាត់ ៣នាក់ ដោយទាំងលោកឧកញ៉ាផងដែរ ។

ហើយបើតាមប្រភពព័ត៌មានថាអង្គរក្សម្នាក់នោះបានសារភាពថាខ្លួនបានជិះម៉ូតូពីក្រោយរថយន្តជនរងគ្រោះនោះមែនតែមិនជាប់ពាក់ព័ន្ធនឹងការបាញ់ប្រហារជនរងគ្រោះទេ ។  សមត្តកិច្ចមិនមែនមានភស្តុងតែប៉ុណ្ណឹងទេ នៅមានច្រើនជាងនេះទៀតដែលអាចធ្វើការចោទប្រកាន់ទៅលើជនសង្ស័យ គ្រាន់តែពេលនេះនៅមិនទាន់បានទំលាយឲ្យដឹងជាសាធារណៈ បើឲ្យដឹងនៅពេលចប់បើកការស៊ើបប្រកត់ជាសមត្តកិច្ចជំរាបជួនមិត្តអ្នកអានបានជ្រាប ។


រាជធានីភ្នំពេញ ៖ នៅពេលនេះកម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនឪពុក-ម្តាយ របស់លោក ឧកញ្ញ៉ា ថោង សារ៉ាត់ ខណៈលោកឧកញ្ញ៉ា ថោង សារ៉ាត់ កំពុងតែរត់គេចខ្លួន ។

ប្រភពព័ត៌មានមួយចំនួនបានឱ្យដឹងថា លោកឧកញ្ញ៉ា ថោង សារ៉ាត់ បានរត់គេចខ្លួនតាមទូក តែប្រភពមួយចំនួនទៀតថារត់គេចតាមផ្លូវផ្សេង ។

រាជធានីភ្នំពេញ ៖ កាមេរ៉ាដែលបំពាក់ក្នុងរថយន្តឡិចស៊ីស ៥៧០របស់លោកឧកញ្ញ៉ា អឹុង ម៉េងជឺ គឺជាភស្តុតាងចម្បង ដែលឈានទៅដល់ការបើកវាំងននខ្មៅ នៃអំពើបាញ់សម្លាប់លោកឧកញ្ញ៉ា អឹុង ម៉េងជឺ កាលពីយប់ ថ្ងៃទី២២ វិច្ឆិកា ២០១៤ កន្លងមកនេះ ។




Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] 032133201add3ff25b2b621216866


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Roses041  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Roses041
View user profile http://www.lovekhmer.com

sreymomrith

sreymomrith
Administrator
Administrator
[Update] សំណុំ​រឿងឃាតកម្ម​លើលោកឧកញ៉ា​ អ៊ឹង ម៉េងជឺ​ សមត្ថកិច្ចឃាត់ខ្លួន​បុរសម្នាក់ទៀត ​​សង្ស័យអ្នក​ជិះម៉ូតូ​ឌុបឃាតករ

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ទៀតហើយ បានត្រូវសមត្ថកិច្ច ឃាត់ខ្លួន ពាក់ព័ន្ឋសំណុំរឿង ឃាតកម្ម បាញ់សម្លាប់ លោកឧកញ៉ា អ៊ឹង ម៉េងជឺ កាលពីយប់ ថ្ងៃទី២២ វិច្ឆិកា កន្លងមកនេះ ។

ជនសង្ស័យ ដែលសមត្ថកិច្ច មិនទាន់បង្ហើប ពីអត្តសញ្ញាណ នៅឡើយនេះ ត្រូវប៉ូលិសព្រហ្មទណ្ឌ ឃាត់ខ្លួន នៅចំណុច ម្តុំផ្សារ ស្ទឹងមានជ័យ នាម៉ោង ជាង១១ថ្ងៃត្រង់ ថ្ងៃទី០៣ ធ្នូ ២០១៤ ខណៈជនសង្ស័យ កំពុងធ្វើដំណើរ តាមផ្លូវ ។

ប្រភពពីសមត្ថកិច្ច បានបញ្ជាក់ ឲ្យដឹងថា ជនសង្ស័យ ត្រូវបានប៉ូលិស សន្និដ្ឋាន ជំហានដំបូងថា គឺជាបុរស ដែលជាអ្នក ជិះម៉ូតូ ស៊េរីទំនើប ដឹកឃាតករ តាមប្រមាញ់ លោកឧកញ៉ា អ៊ឹង ម៉េងជឺ នៅយប់កើតហេតុ ។


សេចក្តីរាយការណ៍ បានបន្តថា នៅរសៀលនេះ លោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ ប្រធាននាយកដ្ឋាន កណ្តាល នគរបាល យុត្តិធ៌ម និងក្រុមប្រតិបត្តិការ ពិសេស តាមអង្កេត សំណុំរឿង បាញ់សម្លាប់ លោកឧកញ៉ា អ៊ឹង ម៉េងជឺ បាននិងកំពុង សាកសួរជនសង្ស័យ ។


មកដល់ពេលនេះ ជនសង្ស័យ ៤នាក់ហើយ គិតទំាងបុរសខាងលើ បានត្រូវ ក្រុមប្រតិបត្តិការ ពិសេស ឃាត់ខ្លួន ជាបន្តបន្ទាប់ ហើយក៏បាន នឹងកំពុង បន្តសាកសួរ នៅស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ  មិនទាន់ បញ្ជូនទៅ សាលាដំបូង រាជធានីភ្នំពេញ ចាត់ការបន្ត នោះ នៅឡើយទេ ៕


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Roses041  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Roses041
View user profile http://www.lovekhmer.com

sreymomrith

sreymomrith
Administrator
Administrator
[Update] ជនសង្ស័យដែលសមត្ថកិច្ចសន្និដ្ឋានថាជាអ្នកជិះម៉ូតូដឹកឃាតករបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ ជាជនជាតិវៀតណាមឈ្មោះ លី សៅ





រាជធានីភ្នំពេញ ៖ ទីបំផុតទៅ សមត្ថកិច្ច បានបង្ហើបឲ្យដឹងថា ជនសង្ស័យម្នាក់ ដែលសមត្ថកិច្ច ឃាត់ខ្លួន នៅវេលាថ្ងៃត្រង់ ថ្ងៃទី០៣ ធ្នូ ២០១៤ នៅចំណុច ម្តុំផ្សារស្ទឹងមានជ័យ ពាក់ព័ន្ឋ សំណុំរឿង បាញ់សម្លាប់ លោកឧកញ៉ា អ៊ឹង ម៉េងជឺនោះ ជាជនជាតិវៀតណាម ឈ្មោះ លី សៅ អាយុ ជាង៣០ឆ្នាំ ។


ជនសង្ស័យ ត្រូវបានសមត្ថកិច្ច សន្និដ្ឋានបឋមថា ជាអ្នកបើកម៉ូតូ ដឹកឃាតករ តាមប្រមាញ់ លោកឧកញ៉ា អ៊ឹង ម៉េងជឺ នៅយប់ ថ្ងៃកើតហេតុ ទី២២ វិច្ឆិកា ២០១៤នោះ ។


នៅពេលនេះ ឈ្មោះ លី សៅ និង អង្គរក្ស៣នាក់ទៀត របស់លោកឧកញ៉ា ថោង សារ៉ាត់ សមត្ថកិច្ចកំពុង សាកសួរ នៅស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ ៕


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Roses041  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Roses041
View user profile http://www.lovekhmer.com

sreymomrith

sreymomrith
Administrator
Administrator
Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Yell



Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Yell1


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Roses041  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Roses041
View user profile http://www.lovekhmer.com

sreymomrith

sreymomrith
Administrator
Administrator
ឧកញ៉ា​ ​ថោ​ង​ ​សា​រ៉ាត់​ ​ពិត​ជា​មេខ្លោង​បាញ់​សម្លាប់​ឧកញ៉ា​អ៊ឹ​ង​ ​ម៉េ​ង​ជឺ​ ​ខ​ណៈ​សមត្ថ​កិច្ច​ចម្រុះ​ឡោម​ព័ទ្ធ​លំនៅ​ឋាន​និង​ទី​តាំង​ឃ្លាំង​ផ​លិ​ត​ សាច់​ប៉ាត់​តេ






ភ្នំពេញ ​ ​៖ តាម​ពិត​មេខ្លោង​ឃាត​ក​ដែល​បាន​បាញ់​សម្លាប់​លោក​ឧកញ៉ា​ ​អ៊ឹ​ង​ ​ម៉េ​ង​ជឺ​ ​ក្នុង​ភាព​សំ​ញ៉ែង​ឃោ​ឃៅ​ចំ​ក​ណ្តា​ល​ក្រុង​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាល​ រាជ​ធានី​ភ្នំពេញ​សហ​ការ​ជាមួយ​ក្រសួង​មហាផ្ទៃ​ស៊ើប​អង្កេត​ស្រាវជ្រាវ​តាម​ ដាន​ឈាន​ដល់​ការ​ចាប់​ខ្លួន​ជន​សង្ស័យ​ចំនួន​៤នាក់​ដែល​ត្រូវ​ជា​អង្គ​រក្ស​ ឧកញ៉ា​ ​ថោ​ង​ ​សា​រ៉ាត់​ ​និង​យោង​តាម​ចម្លើយ​សារភាព​របស់​ជន​សង្ស័យ​ជា​ឃាត​ក​ ​។









លោក ​ ​ជួន​ ​ណា​រិ​ន​ ​ស្នង​ការ​រង​ទទួល​បន្ទុក​ព្រហ្ម​ទណ្ឌ​នៃ​ស្នង​ការដ្ឋាន​នគរបាល​រាជ​ធានី​ ភ្នំពេញ​បាន​ប្រាប់​សារ​ព័ត៌មាន​នៅ​ក្នុង​ស្រុក​នៅ​ល្ងាច​ថ្ងៃ​ទី​៣ ខែ​ធ្នូ​នេះ​ថា​ ​មេខ្លោង​ឃាត​ក​សម្លាប់​ឧកញ៉ា​ ​អ៊ឹ​ង​ ​ម៉េ​ង​ជឺ​ ​គឺ​ជា​ឧកញ៉ា​ ​ថោ​ង​ ​សា​រ៉ាត់​ ​។


បន្ទាប់ ​ពី​ឃាត់​ខ្លួន​ជន​សង្ស័យ​ទី​៤ឈ្មោះ​ ​លី​ ​សៅ​ ​ហៅ​វី​ ​នៅ​រសៀល​ថ្ងៃ​ទី​៣ ធ្នូ​ ​នេះ​ ​ធ្វើ​សកម្មភាព​បើក​ម៉ូ​តូ​ដឹក​ឃាត​ក​បាញ់​សម្លាប់​ឧកញ៉ា​ ​អ៊ឹ​ង​ ​ម៉េ​ង​ជឺ​ ​ទើប​សមត្ថ​កិច្ច​ឈាន​ដល់​រក​មុខ​សញ្ញា​ឃើញ​ថា​ ​ឧកញ៉ា​ ​ថោ​ង​ ​សា​រ៉ាត់​ ​ជា​មេខ្លោង​នៃ​អំពើ​ឃាតកម្ម​នេះ​ ​ហើយ​នៅ​ព្រលប់​ថ្ងៃ​ដដែល​នេះ​ផង​ដែរ​សមត្ថ​កិច្ច​ចម្រុះ​បាន​ដាក់​កម្លាំង​ ជា​ច្រើន​នាក់​ឡោម​ព័ទ្ធ​ភូមិ​គ្រឹះ​រួម​ទាំង​ទី​តាំង​ឡ​ផ​លិ​ត​សាច់​ប៉ាត់​ តេ​ដើម្បី​ចាប់​មេខ្លោង​ជា​ឃាត​ក​រូប​នេះ​។​





មក ​ទល់​នឹង​ម៉ោង​៧និង​៣៥នាទី​យប់​ថ្ងៃ​ទី​៣ ខែ​ធ្នូ​ ​ឆ្នាំ​២០១៤ គេ​ពុំ​ទាន់​ដឹង​ព័ត៌មាន​ជាក់​លាក់​ណា​មួយ​ថា​តើ​ ​ឧកញ៉ា​ ​ថោ​ង​ ​សា​រ៉ាត់​ ​ជា​មេខ្លោង​នៃ​អំពើ​ឃាតកម្ម​នេះ​ស្ថិត​នៅ​ក្នុង​ភួ​មិ​គ្រឹះ​ឬ​មួយ​យ៉ាង​ណា ​នោះ​ទេ​ ​ប៉ុន្តែ​ក្នុង​ការ​ឡោម​ព័ទ្ធ​នេះ​អាច​នឹង​ឈាន​ទៅ​ចាប់​ឪពុក​ម្តា​យ​ ​ឧកញ៉ា​ ​ថោ​ង​ ​សា​រ៉ាត់​ ​ក្នុង​អំពើ​សម​គំនិត​ណា​មួយ​នៃ​អំពើ​ឃាតកម្ម​បាញ់​ស្លាប់​ឧកញ៉ា​ ​អ៊ឹ​ង​ ​ម៉េ​ង​ជឺ​ ​។









គួរ ​រំលឹក​ថា​ ​នៅ​វេលា​ម៉ោង​៧និង​២០នាទី​យប់​ថ្ងៃ​ទី​២២ ខែ​វិ​ច្ឆិ​កា​ ​ឆ្នាំ​២០១៤ លោក​ឧកញ៉ា​អ៊ឹ​ង​ ​ម៉េ​ង​ជឺ​ ​ត្រូវ​បាន​ឃាត​ក​ដែល​មាន​គ្នា​២នាក់​ជិះ​ម៉ូ​តូ​មួយ​គ្រឿង​ចូល​ទៅ​បាញ់​ សម្លាប់​មុខ​ហាង​លក់​ផ្លែ​ឈើ​ឡោ​ ​តិច​សេង​ ​ខ​ណៈ​ដែល​គាត់​ចុះ​ពីរ​ថ​យន្ត​ម៉ា​ក​ឡិច​ស៊ី​ស​៥៧០​ ​ពណ៌​ឈាម​ជ្រូក​ ​ចូល​ទៅ​ទិញ​ផ្លែ​ឈើ​ ​។ ឃាត​ក​ដៃ​ដល់​បាន​បាញ់​អស់​ចំនួន​១០គ្រាប់​ ​ក្នុង​មាន​សំបក​កា​ទុ​ស្ស​៦ត្រូវ​បាន​បាញ់​រួចរាល់​ ​និង​គ្រាប់​កាំភ្លើង​៤គ្រាប់​ទៀត​មិន​ផ្ទុះ​ធ្លាក់​នៅ​កន្លែង​កើត​ហេតុ​ ​។





ក្នុង ​វី​ដេ​អូ​កា​មេ​រ៉ា​សុវត្ថិ​ភាព​គេ​បាន​ឃើញ​សកម្មភាព​ជាក់​ស្តែ​ង​ជន​ដៃ​ ដល់​ជា​ឃាត​ក​បាន​បាញ់​ទៅ​លើ​ឧកញ៉ា​ ​អ៊ឹ​ង​ ​ម៉េ​ង​ជឺ​ ​ម្តង​ហើយ​ម្តង​ទៀត​ដ៏​សែន​ឃោ​ឃៅ​ ​គ្រា​ដំបូង​សមត្ថ​កិច្ច​សន្និដ្ឋាន​ថា​ ​ជា​អំពើ​ឃាតកម្ម​រឿង​គំនុំ​ជំនួញ​រក​ស៊ី​ ​៕


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Roses041  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Roses041
View user profile http://www.lovekhmer.com

sreymomrith

sreymomrith
Administrator
Administrator
​ ភ្នំពេញ​ ៖​ សមត្ថកិច្ច​នគរបាល​នៃ​ស្នង​ការដ្ឋាន​រាជធានី​ភ្នំពេញ​ សហការ​ជាមួយ​  សមត្ថកិច្ច​ក្រសួងមហាផ្ទៃ​ បន្ទាប់​ពី​ឃាត់​ ខ្ល្ញួ​ន​មនុស្ស​៣​នាក់​ជា​អង្គរក្ស​របស់​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ ថៅកែ​បុរី​៩៩៩​ កាលពី​ ថ្ងៃ​ទី​១​ ខែធ្នូ​ ឆ្នាំ​២០១៤​ យក​មក​សាកសួរ​  សមត្ថកិច្ច​មាន​ពន្លឺ​បន្ថែម​ឈាន​ដល់​ការ​ ឃាត់ខ្លួន​ជនសង្ស័យ​ទី​៤​ម្នាក់​ទៀត​ ហើយ​ អាច​នឹង​ពាក់ព័ន្ធ​ទៅ​នឹង​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ នៅ​ពីក្រោយ​ឃាតកម្ម​បាញ់​ សម្លាប់​ដ៏​សាហាវយង់ឃ្នង​ ចំ​កណ្ដាល​ ទីក្រុង​នេះ​ ។​









​ ប្រភព​គួរ​ឱ្យ​ជឿ​ទុក​ចិត្ដបាន​បង្ហើប​ថា​ ជនសង្ស័យ​ទី​៤​ឈ្មោះ​ លី​ សៅ​ ហៅ​ វី​ ត្រូវ​  បាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​រសៀល​ ថ្ងៃ​ទី​៣​ ខែធ្នូ​ ឆ្នាំ​២០១៤​ ពេល​ដែល​ចូល​ ខ្លួន​មក​ឆ្លើយ​បំភ្លឺ​សមត្ថកិច្ច​ ហើយ​ផ្អែក​ លើ​ចម្លើយ​សារភាព​ជនសង្ស័យ​ម្នាក់​ក្នុង​ ចំណោម​ជនសង្ស័យ​៣​នាក់​ដែល​ឃាត់​ ខ្លួន​កន្លង​មក​ គឺ​បាន​បង្ហាញ​ពី​តម្រុយ​ ទើប​  ឃាត់ខ្លួន​ឈ្មោះ​ លី​ សៅ​ ហៅ​ វី​ ដែល​ជា​ អ្នក​បើក​ម៉ូតូ​ឱ្យ​ជន​ដៃដល់​ធ្វើ​សកម្មភាព​ បាញ់​សម្លាប់​ឧកញ៉ា​ អ៊ឹ​ង​ ម៉េ​ង​ជឺ​ ។​





​ គួរ​រំលឹក​ថា​ ជនសង្ស័យ​ទាំង​៣​រូប​ ដែល​បាន​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១​ ខែធ្នូ​ ឆ្នាំ​ ២០១៤​ សុទ្ធតែ​ជា​អង្គរក្ស​លោក​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ រួម​មាន​ ៖​ ១-​មាស​ សម្បត្ដិ​  ២-​សៀម​ វាសនា​,​ ៣-​គយ​ ចាន់​ថុ​ល​ ក្នុង​ចំណោម​អ្នក​ទាំង​៣​នាក់​នេះ​ បើ​ទោះ​ ពេល​នេះ​សមត្ថកិច្ច​ពុំ​ទាន់​បាន​បញ្ជាក់​ ប្រាប់​ថា​ តើ​ក្នុង​ចម្លើយ​សារភាព​របស់​ ពួក​គេ​ឋិត​ក្នុង​កម្រិត​ណា​ក៏​ដោយ​  ។​ ប៉ុន្ដែ​ ប្រភព​គួរ​ឱ្យ​ជឿ​ទុក​ចិត្ដបាន​បង្ហើប​ថា​ មាន​ម្នាក់​បាន​ឆ្លើយ​សារភាព​ថា​ ខ្លួន​ជា​ ជន​ដៃដល់​ក្នុង​អំពើ​ឃាតកម្ម​នេះ​ ទើប​ សមត្ថកិច្ច​បន្ដ​នីតិវិធី​របស់​ខ្លួន​ឈាន​ដល់​ ចាប់​ឈ្មោះ​ លី​ សៅ​ ហៅ​ វី​ ហើយ​ក៏​បាន​ សារភាព​ថា​ ខ្លួន​ជា​អ្នក​បើក​ម៉ូតូ​ឱ្យ​ឃាតក​  ចូល​ទៅ​បាញ់​សម្លាប់​ឧកញ៉ា​ អ៊ឹ​ង​ ម៉េ​ង​ជឺ​។​










​ លោក​ ជួន​ ណា​រិ​ន​ ស្នងការ​រង​ទទួល​ បន្ទុក​ព្រហ្មទណ្ឌ​ កន្លង​ទៅ​ធ្លាប់​អះអាង​ ប្រាប់​នគរវត្ដ​ថា​ សមត្ថកិច្ច​នគរបាល​ រាជធានី​ភ្នំពេញ​បាន​ព​ន្លឿ​ន​ស៊ើបអង្កេត​ ស្វែង​រកមុខ​ឃាតក​ដៃដល់​ និង​ជន​ពាក់​ ព័ន្ធ​ដោយ​យកចិត្ដទុកដាក់​ ប៉ុន្ដែ​នៅ​រសៀល​ ថ្ងៃ​ទី​៣​ ខែ​ធ្ន្នូ​ ឆ្នាំ​២០១៤​ ពាក់ព័ន្ធ​នឹង​ការ​ ឃាត់ខ្លួន​ជនសង្ស័យ​ទី​៤​ លោកស្នងការ​រង​ មិន​បាន​ធ្វើ​អត្ថាធិប្បាយ​នោះ​ទេ​ ដោយ​ តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃ​ខាងលើ​នេះ​ បាន​បញ្ជាក់​ថា​ លោក​កំពុង​ជាប់​ភារកិច្ច​ រវល់​ប្រជុំ​ ។​












​ ដោយឡែក​ លោក​ឧត្ដមសេនីយ៍ឯក​ គៀត​ ច័ន្ទ​ថា​រិ​ទ្ធ​ អគ្គស្នងការ​រង​ និង​ជា​ អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​  បាន​ប្រាប់​នគរវត្ដ​ថា​ ខ្ញុំ​មិន​ទាន់​ដឹង​ពី​ការ​ឃាត់ខ្លួន​នៅឡើយ​ទេ​ ចាំ​មើល​សិន​ រួច​ក៏​ បិទ​ទូរស័ព្ទ​ ។​









​ បើ​ទោះជា​ពុំ​មាន​ប្រភព​ជាក់លាក់​ ណាមួយ​បង្ហើប​ពី​ជនសង្ស័យ​ទាំងនោះ​ សារភាព​ក្នុង​កម្រិត​ណា​ក៏​ដោយ​ ប៉ុន្ដែ​ ប្រភព​ខ្លះ​បានឱ្យ​ដឹង​ថា​ ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​  អាច​នឹង​ពាក់ព័ន្ធ​ទៅ​នឹង​អំពើ​ឃាតកម្ម​ បាញ់​សម្លាប់​ឧកញ៉ា​ អ៊ឹ​ង​ ម៉េ​ង​ជឺ​ ទើប​នៅ​ ព្រឹក​ថ្ងៃ​ទី​០១​ ខែធ្នូ​ ឆ្នាំ​២០១៤​ ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ បាន​គេចខ្លួន​ ហើយ​ឪពុក​ ម្ដាយ​របស់​គាត់​ហាក់បីដូចជា​បានដឹង​ ក្នុង​ហេតុការណ៍​នេះ​ ទើប​ខំ​ធ្វើ​សន្និសីទ​ សារព័ត៌មាន​ដើម្បី​បរិយាយ​ថា​ កូន​របស់​ គាត់​(​ថោ​ង​ សា​រ៉ាត់​)​មិន​មានការ​ពាក់​ ព័ន្ធ​ និង​តម្រូវ​ឱ្យ​គេចខ្លួន​មួយ​រយៈ​ដើម្បី​ សុវត្ថិភាព​ផ្ទាល់ខ្លួន​ ។​









​ នៅ​ល្ងាច​ថ្ងៃ​ទី​៣​ ខែធ្នូ​ ឆ្នាំ​២០១៤​ សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​យកចិត្ដទុកដាក់​ អាច​នឹង​ធ្វើការ​ហាមឃាត់​នៅ​តាម​បណ្ដា​ ច្រកព្រំដែន​ និង​ច្រក​អន្ដរជាតិ​ ដើម្បី​ទប់​ ស្កាត់​ការ​ឆ្លង​ដែន​ចេញ​ក្រៅប្រទេស​ ចំពោះ​វត្ដមាន​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ ដើម្បី​សមត្ថកិច្ច​ឃាត់ខ្លួន​យក​មក​សាក​ សួរ​តាម​នីតិវិធី​រាល់​ចម្លើយ​សារភាព​ របស់​ជនសង្ស័យ​២​នាក់​ ដែល​ក្នុង​នោះ​ជា​ អ្នក​បាញ់​សម្លាប់​ឧកញ៉ា​ អ៊ឹ​ង​ ម៉េ​ង​ជឺ​ និង​ ម្នាក់​ទៀត​ឈ្មោះ​ លី​ សៅ​ ហៅ​ វី​ ជា​អ្នក​ បើក​ម៉ូតូ​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ ទៅ​កាន់​សាលាដំបូង​ ។​









​ មរណភាព​ឧកញ៉ា​ អ៊ឹ​ង​ ម៉េ​ង​ជឺ​ ដោយ​ គ្រាប់កាំភ្លើង​ជន​ដៃដល់​បាញ់​ហើយ​បាញ់​ ទៀត​មិន​ញញើត​ដៃ​កាលពី​កាលពី​យប់​ ថ្ងៃ​ទី​២២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៤​ នៅ​មុខ​ ហាង​លក់​ផ្លែ​ឈើ​យីហោ​ឡោ​តិច​សេង​ គឺ​ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ព្រួយបារម្ភ​យ៉ាង​ ខ្លាំង​ចំពោះ​ប្រជាពលរដ្ឋ​ ក៏​ដូច​ជា​អ្នករក​ ស៊ី​ឧកញ៉ា​ជា​ច្រើន​នាក់​ជុំវិញ​បញ្ហា​សុវត្ថិ​ ភាព​ ក្នុង​នោះ​ប្រជាពលរដ្ឋ​បាន​ធ្វើការ​ ថ្កោលទោស​យ៉ាង​ខ្លាំង​ទៅ​លើ​ឃាត​កដៃ​ ដល់​ និង​អ្នក​នៅ​ពីក្រោយ​ខ្នង​ឃាតក​ ដែល​  ម្នាក់ៗ​សង្ស័យ​ថា​អាច​ជា​រឿង​គំនុំ​ផ្នែក​ ជំនួញ​ ។​









​ បណ្ដាញ​ទំនាក់ទំនង​សង្គម​តែងតែបាន​ ចូលរួម​ចំណែក​យ៉ាងច្រើន​ក្នុង​ការ​លាត​ ត្រដាង​ពី​សកម្មភាព​ រូបភាព​សង្ស័យ​ជា​ ឃាតក​ដៃដល់​ ហើយ​រឿង​ទាំង​អស់នេះ​ បាន​ក្លាយទៅជា​កម្មវត្ថុ​មួយ​ដ៏​សំខាន់​ ដែល​ធ្វើ​ឱ្យ​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​ដាក់​ ភាព​សង្ស័យ​ថា​ ហេតុ​អ្វី​មាន​ភស្ដុ​តាង​ រូបភាព​ខ្លះៗ​ទៅ​ហើយ​ សមត្ថកិច្ច​បែរជា​ រារែក​យឺតយូរ​ក្នុង​ការ​ឃាត់ខ្លួន​ជន​ដៃដល់​។​






​ ប៉ុន្ដែ​នៅ​រសៀល​ថ្ងៃ​ទី​៣​ ខែធ្នូ​ ឆ្នាំ​២០១៤​ ទន្ទឹម​នឹង​មាន​ចម្លើយ​សារភាព​ពី​ជន​ សង្ស័យ​ម្នាក់​ក្នុង​ចំណោម​៣​នាក់​ ដែល​ សមត្ថកិច្ច​ឃាត់ខ្លួន​ពី​ថ្ងៃ​ទី​១​ ខែធ្នូ​ និង​ឈាន​ ដល់​ការ​ឃាត់ខ្លួន​ឈ្មោះ​ លី​ សៅ​ ហៅ​ វី​  ទើប​សមត្ថកិច្ច​មាន​ពន្លឺ​កាន់តែ​ច្រើន​ តាម​រយៈ​ការ​សារភាព​របស់​ជនសង្ស័យ​ ទី​៤​ ដែល​គ្រានោះ​ជា​អ្នក​បើក​ម៉ូតូ​ឱ្យ​ចារី​យ៍​ អាច​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ នៅ​ពី​ក្រោយ​អំពើ​ឃាតកម្ម​បាញ់​សម្លាប់​លោក​ ឧកញ៉ា​ អ៊ឹ​ង​ ម៉េ​ង​ជឺ​ ។​ ផ្ទុយ​ទៅ​វិញ​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ អាច​នឹង​ដឹង​ខ្លួនឯង​មុន​ ទើប​ព្យាយាម​រត់គេច​ខ្លួន​ ហើយ​ឪពុក​ម្ដាយ​  របស់​គាត់​បាន​ចេញ​មុខ​ធ្វើ​សន្និសីទកាសែត​ បង្ហាញ​ពី​ការ​លាក់បាំង​ និង​គេចខ្លួន​ពី​អំពើ​ ឃាតកម្ម​នេះ​ ។​













​ ប្រជាពលរដ្ឋ​បាន​សម្ដែង​នូវ​ការ​គាំទ្រ​ ចំពោះ​ចំណាត់ការ​របស់​សមត្ថកិច្ចដែល​បាន​ចាត់វិធានការ​ស៊ើបអង្កេត​តាម​ ដាន​ស្វែងរក​ជន​ដៃដល់​ជា​ឃាតក​ជន​ ពាក់ព័ន្ធ​ និង​អ្នក​នៅ​ពីក្រោយ​ខ្នង​អំពើ​ ឃាតកម្ម​នេះ​ ។​ ប៉ុន្ដែ​ពួក​គាត់​សូម​ឱ្យ​ការ​ ស៊ើបអង្កេត​ឃាត់ខ្លួន​ជនសង្ស័យ​ប្រកប​ ដោយ​ភាព​យុត្ដិធម៌​ និង​តម្លាភាព​ទៅ​តាម​ នីតិវិធី​ ដើម្បី​រក​យុត្ដិធម៌​ឱ្យ​ក្រុម​គ្រួសារ​ ជន​រង​គ្រោះ​ និង​បញ្ជូន​សំណុំរឿង​ទៅ​សា​ លា​ដំបូង​រាជធានី​ភ្នំពេញ​ផ្ដន្ទាទោស​ទៅ​ លើ​ជន​ដែល​បាន​ប្រព្រឹត្ដ​អំពើ​ដ៏​សាហាវ​ ឃោរឃៅ​នេះ​ ។​









​ ប្រភព​គួរ​ឱ្យ​ជឿ​ទុក​ចិត្ដបាន​បង្ហើប​ថា​ សំណុំរឿង​ពាក់ព័ន្ធ​នឹង​ជនសង្ស័យ​បាញ់​ សម្លាប់​ឧកញ៉ា​ អ៊ឹ​ង​ ម៉េ​ង​ជឺ​ គឺ​កំពុង​ស្ថិត​ នៅ​ក្នុង​ចំណាត់ការ​របស់​លោក​ សៀង​ សុខ​  ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ ភ្នំពេញ​ ក្នុង​ការ​ជំរុញ​ឱ្យ​មន្ដ្រី​នគរបាល​ យុត្ដិធម៌​ស្វែង​រកមុខ​ជន​ដែល​ពាក់ព័ន្ធ​ បន្ដ​ទៀត​ ។​ ក្នុង​នោះ​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ ត្រូវ​បាន​គេ​បង្ហើប​ថា​ អាច​ជា​អ្នក​នៅ​ពី​ ក្រោយ​អំពើ​ឃាតកម្ម​នេះ​ ទើប​សមត្ថកិច្ច​ កំពុង​តែ​អន្ដរាគមន៍​ដល់​សមត្ថកិច្ច​តាម​ ព្រំដែន​ និង​ច្រក​អន្ដរជាតិ​នានា​ក្នុង​ក្រប​ ខ័​ណ្ឌ​ទូ​ទាំង​ប្រទេស​ ត្រូវ​តែ​បិទ​ការ​ឆ្លងកាត់​ រាល់​វត្ដមាន​ឧកញ៉ា​រូប​នេះ​ ដើម្បី​ឃាត់​ ខ្លួន​យក​មក​សាកសួរ​ក្នុង​អំពើ​ឃាតកម្ម​ ដ៏​ក្ដៅ​គគុក​នេះ​ ។





ពាក់​ព័ន្ធ​ ករណី​ម្តា​យ​លោក​ឧកញ៉ា​ ​ថោ​ង​ ​សា​រ៉ាត់​ ​អ្នក​ស្រី​ ​កែវ​ ​សារី​ ​ធ្វើ​សន្និសីទ​កាសែត​កាល​ពី​រសៀល​ថ្ងៃ​ទី​៣ ខែ​ធ្នូ​ ​ថា​ ​លោក​ស្នង​ការ​បញ្ជា​ឲ្យ​សមត្ថ​កិច្ច​ចាប់​កូន​របស់​គាត់​ ​ត្រូវ​បាន​លោក​ឧ​ត្តម​សេនីយ៍​ឯក​ ​ជួន​ ​សុវណ្ណ​ ​អគ្គ​ស្នង​ការ​រង​នគរបាល​ជាតិ​និង​ជា​ស្នង​ការ​នគរបាល​រាជ​ធានី​ភ្នំពេញ​ បាន​ប្រាប់កាសែតក្នុងថា លោកបដិសេធពីការលើកឡើងនេះថាគ្មានមូលដ្ឋានច្បាស់លាស់​ ​ហើយ​លោក​បញ្ជាក់​ថា​ ​ត្រូវ​ចេះ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​រាល់​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ មិន​ពិត​ប៉ះ​ពាល់​ដល់​កិត្តិយស​របស់​លោក​ ​។








លោក​បាន​លើក ​ឡើង​ថា​ ​ចំពោះ​កិច្ច​ការ​ស៊ើប​អង្កេត​នេះ​ជន​សង្ស័យ​ពាក់​ព័ន្ធ​តំណាង​អយ្យការ​ក៏​ ដូច​ជា​ច្បាប់​គឺ​អនុញ្ញាត​ឬ​តម្រូវ​ឲ្យ​មាន​ការ​ឃាត់​ខ្លួន​និង​អញ្ជើញ​មក​ សាកសួរ​មក​ចំពោះ​មុខ​មន្ត្រី​នគរបាល​យុត្តិធម៌​ ​ហើយ​ក្នុង​រឿង​នេះ​គឺ​គ្រប់​វិ​នាទី​ដំណើរ​ការ​នីតិ​វិធី​មាន​វត្តមាន​លោក​ ព្រះ​រាជ​អាជ្ញា​រង​ ​សៀង​ ​សុខ​ ​និង​លោក​មាស​ ​ច័​ន្ទ​ពិសិដ្ឋ​ ​ដឹកនាំ​មន្ត្រី​នគរបាល​យុត្តិធម៌​ឲ្យ​បំពេញ​កាតព្វកិច្ច​តាម​ភារ​កិច្ច​តួ​ នាទី​ ​ស្រប​តាម​នីតិ​វិធី​ច្បាប់​ ​។ដូច្នេះ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​អាច​ជា​ការ​រារាំង​ ​ស៊ើប​អង្កេត​ស្រាវជ្រាវ​របស់​សមត្ថ​កិច្ច​ ​៕




























☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Roses041  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Roses041
View user profile http://www.lovekhmer.com

sreymomrith

sreymomrith
Administrator
Administrator

សមត្ថកិច្ច៖ ឧកញ៉ា ថោង សារ៉ាត់ ជាមេក្លោងសម្លាប់ ឧកញ៉ា អ៊ឹង ម៉េងជឺ

Wednesday, 03 December 2014 


- សមត្ថកិច្ចអំពាវនាវដល់ កម្លាំងសមត្ថកិច្ច និងមន្រ្តីនៅគ្រប់ ច្រកព្រំដែនទាំងអស់ សហការតាមចាប់ឧកញ៉ា ថោង សារ៉ាត់
- សមត្ថកិច្ចរកឃើញកាំភ្លើងខ្លី ៦ដើមក្នុងភូមិគ្រឹះឧកញ៉ា ថោង សារ៉ាត់
- សមត្ថកិច្ចឃាត់ខ្លួនឪពុក-ម្តាយឧកញ៉ា ថោង សារ៉ាត់ ខណៈលោកឧកញ៉ា បានរត់គេចខ្លួនបាត់ហើយ

- ម៉ោងធ្វើឃាត និងម៉ោងតាមចាប់មេក្លោង ស្ថិតក្នុងចន្លោះម៉ោងជាង ៧ដូចគ្នា
- អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក សាទរចំណាត់ការរបស់លោកស្នងការ ជួន សុវណ្ណ និងទទួចចាប់ឲ្យបានឧកញ៉ាជាមេក្លោង

ភ្នំពេញ៖ ឃាតកម្មបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ កណ្តាលរាជធានីភ្នំពេញ ត្រូវបានវែកមុខហើយបន្ទាប់ពីសមត្ថ កិច្ចបើកការស៊ើបអង្កេតរយៈពេល១១ថ្ងៃក្រោយការបាញ់ប្រហារ ជនសង្ស័យជាមេក្លោង គឺឧកញ៉ា ថោង សារ៉ាត់ ម្ចាស់បុរី៩៩៩។ ឧកញ៉ា ថោង សារ៉ាត់ ជាឧកញ៉ាវ័យក្មេងមួយរូប ដែលធ្លាប់មានរឿងរ៉ាវក្តីក្តាំជាច្រើនលើមុខជំនួញ របស់ខ្លួន ក្នុងនោះលោកឧកញ៉ា ក៏ធ្លាប់មានជម្លោះជាមួយប្រធានសាលាដំបូងរាជធានីភ្នំពេញ អាំង មាលតី រហូត ប្តឹងផ្តល់គ្នាឡើងតុលាការថែមទៀងផង។
ស្នងការរងនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ត្រី ជួន ណារិន្ទ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិលថា នៅវេលាម៉ោង ៧យប់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៤នេះ កម្លាំងសមត្ថកិច្ច ដឹកនាំដោយព្រះរាជអាជ្ញារងសា លាដំបូងរាជធានីភ្នំពេញ សៀង សុខ កំពុងឡោមព័ទ្ធចាប់ ឧកញ៉ាវ័យក្មេង ថោង សារ៉ាត់ នៅភូមិគ្រឹះក្នុងបុរី៩៩៩ នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
គ្រាដែលសមត្ថកិច្ចកំពុងប្រតិបត្តិការតាមចាប់ឧកញ៉ា ថោង សារ៉ាត់ ជាមេក្លោងនោះ ជនពាក់ព័ន្ធចំនួន៤នាក់ ជា អង្គរក្សឧកញ៉ាវ័យក្មេង ពោរពេញដោយរឿងអាស្រូវ និងក្អេងក្អាងក្នុងរបរជំនួញរូបនេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន រួចហើយ។ អង្គរក្សទាំង៤រូបនោះរួមមាន៖ ទី១. ឈ្មោះ មាស សម្បត្ដិ ទី២. ឈ្មោះសៀង វាសនា ទី៣. ឈ្មោះ កូន ចាន់ថុល និងទី៤. ឈ្មោះ លី សៅ។
ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន សុវណ្ណ ដែលកំពុងបញ្ជាដោយផ្ទាល់នោះ បានថ្លែង ថា កម្លាំងសមត្ថកិច្ចកំពុង ចូលឆែកឆេះនៅក្នុងភូមិគ្រឹះ តែមិនទាន់ចាប់បានឧកញ៉ា ជាមេក្លោង នៃការបាញ់ប្រហារ កណ្តាលរាជធានីភ្នំពេញនៅឡើយទេ។
បើតាមសមត្ថកិច្ចបានបញ្ជាក់ថា រហូតដល់ម៉ោង ៨ និង១៣នាទីយប់ថ្ងៃដដែលនេះ សមត្ថកិច្ចបានឃាត់ខ្លួនឪពុក-ម្តាយ របស់ឧកញ៉ា ថោង សារ៉ាត់ ខណៈលោកឧកញ៉ា បានរត់គេចខ្លួនបាត់ហើយ។ ឪពុករបស់លោកឧកញ៉ា ថោង សារ៉ាត់ មានឈ្មោះ តាំង សុខ ហៅថោង ចំរើន អាយុ ៦៥ឆ្នាំ រីឯម្តាយមានឈ្មោះ កែវ សារី អាយុ៥៥ឆ្នាំ ជាមន្រ្តីក្រសួងការពារជាតិ។
រហូតដល់វេលាម៉ោង ៩ និង២១នាទីយប់កម្លាំងសមត្ថកិច្ច បានចុះទៅឆែកឆេរទីតាំងក្រុមហ៊ុនចែកចាយសាច់បាត់ តេ នៅក្នុងសង្កាត់បឹងទំពន់ ដែលជារបស់លោកឧកញ៉ា ថោង សារ៉ាត់ តែរកមិនឃើញលោកឧកញ៉ាទេ។ ក្នុងប្រតិ បត្តិការឆែកឆេរនាយប់នេះ សមត្ថកិច្ច បានរកឃើញកាំភ្លើងខ្លី៦ដើម នៅក្នុងភូមិគ្រឹះរបស់ឧកញ៉ា ថោង សារ៉ាត់ ក្នុងសង្កាត់ចាក់អង្រែក្រោម។
ជាមួយនិងប្រតិបត្តិការឆែកឆេររកមិនឃើញឧកញ៉ា ថោង សារ៉ាត់នោះ កម្លាំងនគរបាលរាជធានីភ្នំពេញ បានអំពាវ នាវដល់អាជ្ញាធរ និងសមត្ថកិច្ចនៅតាមច្រកព្រំដែនទាំងអស់ ចូលរួមសហការធ្វើយ៉ាងណាឃាត់ឲ្យបានលោកឧក ញ៉ា ថោង សារ៉ាត់ ប្រសិនបើឃើញលួចគេចខ្លួនទៅប្រទេសដទៃតាមច្រកព្រំដែន។
គ្រាសមត្ថកិច្ចកំពុងញាប់ដៃញាប់ជើងឆែកឆេរតាមចាប់ជនសង្ស័យជាមេក្លោងនោះ ប្រជាពលរដ្ឋខ្មែរលើបណ្តាញ សង្គមហ្វេសប៊ុក បានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជុំវិញការបំបែកសំណុំរឿងឃាតកម្មមួយនេះ ក្នុងរយៈពេល ត្រឹមតែ ១១ថ្ងៃ និងបានកោតសរសើរយ៉ាងខ្លាំង ចំពោះស្នាដៃ និងជំនាញបច្ចេកទេសស្រាវស្រាវរបស់សមត្ថកិច្ច។ ក្រុមអ្នកលេងហ្វេសប៊ុក ក៏បានទទូច និងបួងសួងឲ្យចាប់បានជនសង្ស័យជាមេក្លោងមកវិនិច្ឆ័យទោសផងដែរ។
ជាការកត់សម្គាល់ប្រតិបត្តិការតាមចាប់ខ្លួនឧកញ៉ា ថោង សារ៉ាត់ ដែលជាប់សង្ស័យជាមេក្លោងនៅពីក្រោយឃាត កម្មបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ បានធ្វើឡើងភ្លាមៗ ពោលរយៈពេលប្រហែលជា ២-៣ម៉ោងប៉ុណ្ណោះ បន្ទាប់ពី ឪពុក-ម្តាយ របស់លោកឧកញ៉ា ថោង សារ៉ាត់ បានហៅអ្នកព័ត៌មានជាច្រើនស្ថាប័ន ទៅធ្វើសន្និសីទព័ត៌មានលាង សម្អាតកេរ្តិ៍ឈ្មោះលោកឧកញ៉ា និងអង្គរក្សថា មិនមានជាប់ពាក់ព័ន្ធនឹងឃាតកម្ម។ ក្នុងសន្និសីទព័ត៌មានេះ អ្នកស្រី កែវ សារី ជាម្តាយឧកញ៉ា ថោង សារ៉ាត់ បានគំរាមប្តឹងបកទៅសមត្ថកិច្ចថែមទៀតផង ដែលបានចាប់លោកឧកញ៉ា និង អង្គរក្ស។
សូមបញ្ជាក់ថា លោកឧកញ៉ា អ៊ឹង ម៉េង ថៅកែស៊ីម៉ង់តិ៍ពេជ្រ និងជាម្ចាស់ហាងពេជ្រហុងកុង ត្រូវបានឃាតកបាញ់ សម្លាប់មិនប្រណីដៃ បណ្តាលឲ្យដេកដួលស្លាប់ក្នុងថ្លុកឈាម កាលពីវេលាម៉ោងជាង ៧យប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០១៤ ពេលលោកចុះទិញផ្លែឈើនៅជិតស្តាតអូឡាំពិក ក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន។
សូមរំលឹកផងដែរថា លោកឧកញ៉ា ថោង សារ៉ាត់ ធ្លាប់មានរឿងក្តីក្តាំជាច្រើនជាមួយដៃគូជំនួញរបស់ខ្លួន ក្នុងនោះ លោកប្រធានសាលាដំបូងរាជធានីភ្នំពេញ អាំង មាលតី ក៏ធ្លាប់មានរឿងក្តីក្តាំប្តឹងផ្តល់គ្នាផងដែរ។
មន្រ្តីនគរបាល បានបន្តទៀតថា រហូតមកដល់ម៉ោង ១១:១០នាទី យប់ថ្ងៃដដែលនេះ ប្រតិបត្តិការ ឡោមព័ទ្ធផ្ទះ លោកឱកញ៉ា ថោង សារ៉ាត់ មិនទាន់បញ្ចប់នៅឡើយទេ ហើយសមត្ថកិច្ច បន្តឆែករថយន្តរបស់មេក្លោងរូបនេះទៀតផង៕
Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] SR-230
ឧកញ៉ា ថោង សារ៉ាត់ ដែលសមត្ថកិច្ចបញ្ជាក់ថា ជាមេក្លោង
Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] SR-231
ជនសង្ស័យជាឃាតក បាញ់សម្លាប់ឧកញ៉ា អ៊ឺង ម៉េងជឺ មិនប្រណៃដៃ
Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] SR-232
ជនសង្ស័យជាអ្នកឌុប ជនដៃដល់ ពេលធ្វើសកម្មភាពបាញ់សម្លាប់ឧកញ៉ា អ៊ឺង ម៉េងជឺ
Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] CH-00081
Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] CH-00082
ឪពុក-ម្តាយ លោកឧកញ៉ា ថោង សារ៉ាត់ ដែលសមត្ថកិច្ចឃាត់ខ្លួនជំនួសកូន
Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] CH-00102
សកម្មភាពសមត្ថកិច្ចកំពុងឡោមព័ទ្ធចាប់ឧកញ៉ា ថោង សារ៉ាត់
Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] SR-233
Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] SR-234
Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] SR-235
Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] SR-236
Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] SR-237
Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] CH-00120
Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] CH-00119
Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] CH-00118
Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] CH-00117
Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] CH-00116
Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] CH-00115


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Roses041  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Roses041
View user profile http://www.lovekhmer.com

sreymomrith

sreymomrith
Administrator
Administrator
អង្គរក្ស ២នាក់ បានសារភាព ទាក់ទិន នឹងការ ធ្វើឃាត បាញ់សម្លាប់ ឧកញ៉ា អ៊ឹង ម៉េងជឺ


ភ្នំពេញ៖ ចំពោះរឿង រ៉ាវ ទាក់ទិន ទៅនឹង ការធ្វើឃាត បាញ់សម្លាប់ ឧកញ៉ា អ៊ឹង ម៉េងជឺ ប្រធាន ក្រុមហ៊ុន ស៊ីម៉ង់ត៍ និងជាថៅកែហាង លក់ពេជ្រ នៅម្ដុំផ្សារទំនើប សូរិយា កាលពីថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិត នៅជិតហាង លក់ផ្លែឈើស្រីមុំ ក្បែរស្ដាត អូរឡាំពិក សង្កាត់ ទួលស្វាយព្រៃទី២ ខណ្ឌចំការមន បានធ្វើឲ្យ មជ្ឈដ្ឋាន ទូទៅ មានការចាប់ អារម្មណ៍ជាខ្លាំង ខណៈដែល បណ្ដាសារព័ត៌មាន ផ្សេងៗ បាននាំគ្នា ចុះផ្សាយ ព័ត៌មាន ជាបន្ដបន្ទាប់។

យ៉ាងណាមិញតាមរយៈ គេហទំព័រ ភ្នំពេញប៉ុស្តិ៍ ដែលបានចុះផ្សាយព័ត៌មានចុងក្រោយ នៅថ្ងៃពុធនេះ ទាក់ទិន ទៅនឹង ហេតុការណ៍នេះ បានឲ្យដឹងថា៖ " អង្គរក្ស២ នាក់ក្នុង ចំនោម ៣នាក់ របស់លោក ឧកញ៉ា ថោង សារ៉ាត់ ដែលបាន ធ្វើការឃាត់ ខ្លួន កាលពីប៉ុន្មាន ថ្ងៃមុននេះ បានសារភាពថា ពួកគេ ពិតជាមាន ការជាប់ ពាក់ព័ន្ធ ទៅនឹង ការបាញ់ សម្លាប់ ឧកញ៉ា អ៊ឹង ម៉េងជឺ រីឯអង្គរក្ស ម្នាក់ ទៀត បានធ្វើការ បដិសេធ នេះបើតាមការ បញ្ជាក់ពី ក្រុម សមត្ថកិច្ច"។ ជាមួយគ្នានោះ ដែរ ខាងក្រុមសមត្ថកិច្ច ក៏កំពុងតែ បញ្ជូន សំនុំរឿង និងឯកសារ ពាក់ព័ន្ធរបស់ ជនសង្ស័យទាំង៣ នាក់នេះ ទៅកាន់ តុលាការ ដើម្បីធ្វើការ សាកសួរបន្ថែម ឲ្យបាន ជាក់លាក់។


ភ្ជាប់ជាមួយគ្នានេះ ខាង សារព័ត៌មាន កោះសន្ដិភាព ក៏បានចេញផ្សាយ ព័ត៌មានចុងក្រោយដូចគ្នា ថា ៖ " ការឃាត់ខ្លួន អង្គរក្ស៣នាក់ របស់លោកឧកញ៉ា ថោង សារ៉ាត់ គិតមកដល់ ល្ងាច ថ្ងៃទី២ ធ្នូ នៅមិនទាន់ ត្រូវបានសមត្ថកិច្ច ធ្វើការដោះលែង នៅឡើយទេ ពីបទសង្ស័យ ទាក់ទិន នឹងការបាញ់ សម្លាប់ដ៏សាហាវ ព្រៃផ្សៃនេះ ។ តាមប្រភពព័ត៌មាន ចុងក្រោយបានឱ្យដឹងថា ដោយសារតែការស្រាវ ជ្រាវដើម្បី បំបែកសំណុំ រឿងឃាតកម្មដ៏ កក្រើកនៅចុងឆ្នាំ ២០១៤នេះ សមត្ថកិច្ចបាន សុំបន្តការឃាត់ខ្លួន ទៅស្ថាប័នអយ្យការ ដើម្បីពន្យារពេលក្នុងការ សើុបអង្កេតឱ្យបាន កាន់តែសុក្រឹត ។ ការឃាត់ខ្លួននិង ការសុំពន្យារពេល របស់សមត្ថកិច្ចនេះ ដើម្បីទុកសើុបអង្កេត ទៅលើអង្គរក្សទាំង ៣នាក់នេះ ហើយមកដល់ ល្ងាចថ្ងៃទី២ ធ្នូ ក៏មិនទាន់មាន ព័ត៌មានផ្លូវការ បញ្ជាក់ថា ពួកគេពាក់ព័ន្ធ នឹងករណីអ្វីមួយ នៅឡើយទេ ។ ក៏បុ៉ន្តែប្រភព ផ្សព្វផ្សាយព័ត៌មានជាច្រើននិយាយថា ក្នុងចំណោម អង្គរក្ស៣នាក់ មានម្នាក់ សង្ស័យពាក់ ព័ន្ធករណី ឃាតកម្មលើឧកញ៉ា អុឹង ម៉េងជឺ ។ ទោះជាបែបណា នេះគ្រាន់តែ ស្ថិតក្នុងករណីសង្ស័យនៅឡើយទេ "។


Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] 03132223c9130de495da0e2138315


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Roses041  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Roses041
View user profile http://www.lovekhmer.com

sreymomrith

sreymomrith
Administrator
Administrator
សមត្ថកិច្ច​ឃាត់ខ្លួន​ លោក​ ថោ​ង​ ចំរើន​ ជា​ឪពុក, ​ស្ត្រី​ជា​ម្តាយ​, ​លោក​ថោ​ង​ បូ​ណា​ ប្អូនប្រុស​បង្កើត​ឧកញ៉ា​ថោ​ង​ សា​រ៉ាត់​ និង​សន្តិសុខ​៥​នាក់​ទៀត​






​ភ្នំពេញ​៖​ នៅ​ក្នុង​រង្វង់​ប្រ​តិ​ប​តិ្ត​ការ​ឆែកឆេរ​ភូមិ​គ្រឹះ​ជាប់មាត់​ទន្លេ​ចំនួន ​៣​ជាប់​គ្នា​ ស្ថិត​នៅ​សង្កាត់​ចាក់​អង្រែ​ក្រោម​ និង​ទីតាំង​សិប្បកម្ម​ផលិត​សាច់​ប៉ាត់​តេ​មាន​ជ័យ​មួយ​កន្លែង​ផ្សេង​ទៀត​ ស្ថិត​នៅ​ក្នុង​បុរី​៩៩៩​ សង្កាត់​បឹង​ទំពុន​ ខណ្ឌមានជ័យ​រាជធានី​ភ្នំពេញ​ តាំងពី​ល្ងាច​រហូត​ដល់​ម៉ោង​១១​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​៣​ ខែធ្នូ​ ឆ្នាំ​២០១៤​នោះ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​៩​នាក់​បន្ថែម​ទៀត​ និង​រក្សា​ទុក​រថយន្ត​ស៊េរី​ទំនើប​ចំនួន​៥​គ្រឿង​ជា​បណ្តោះអាសន្ន​នៅ​ ក្នុងភូមិ​គ្រឹះ​ជាប់មាត់​ទន្លេ​នោះ​ មាន​រថយន្ត​ម៉ាក​ស៊ី​ដេ​ស​២​គ្រឿង​ រថយន្ត​ឡិច​ស៊ិ​ស​៤៧០​ពាក់​ស្លាក​ខេមរភូមិន្ទ​១​គ្រឿង​ រថយន្ត​រ៉​ង់​រ៉ូ​វើ​១​គ្រឿង​ និង​រថយន្ត​VAN១២​កៅអី​ ម៉ាក​HYUNDIA​ចំនួន​១​គ្រឿង​។​










​ចំណែក​ រថយន្ត​ស៊េរី​ទំនើ​៥៧០​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2T-9999​ ជា​រថយន្ត​របស់​លោក​ឧកញ៉ា​ថោ​ង​ សា​រ៉ាត់​ ប្រើប្រាស់​ផ្ទាល់​នោះ​ ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​ស្នងការដ្ឋាន​នគរ​ បាល​រាជធានី​ភ្នំពេញ​ ហើយ​ក្នុង​នៅ​ក្នុង​រថយន្ត​សមត្ថកិច្ច​បាន​ឃាត់​បុរស​ជា​ឪពុក​របស់​លោក​ឧក​ ញ៉ា​ថោ​ង​ សា​រ៉ាត​ ឈ្មោះ​លោក​ ថោ​ង​ ចំរើន​,​ ស្ត្រី​ម្នាក់​ជា​ម្តាយ​,​ លោក​ថោ​ង​ បូ​ណា​ ជា​ប្អូនប្រុស​បង្កើត​ និង​ប្រពន្ធ​លោក​ឧកញ៉ា​ថោ​ង​ សា​រ៉ាត់​ ព្រមទាំង​ក្រុម​សន្តិសុខ​៥​នាក់​ទៀត​ផង​ដែរ​។​







ដោយឡែក​លោក​ ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ ពុំ​ត្រូវ​បាន​ចាប់​នៅ​យប់​នោះ​ទេ​ បើ​តាម​ប្រភព​ឲ្យ​ដឹង​ថា​ លោក​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ បាន​គេចខ្លួន​បាត់​ប្រហែលជា​វេលា​ម៉ោងជាង​៣​រសៀល​ថ្ងៃ​ទី​៣​ខែធ្នូ​នេះ​ បន្ទាប់​ពី​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​អង្គរក្ស​ទី​៤​ យក​ទៅ​សួរនាំ​។​






ប្រភព​ ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ បន្ទាប់​ពី​សមត្ថកិច្ច​ឃាត់ខ្លួន​អង្គរក្ស​ទី​៤​យក​ទៅ​សួរនាំ​ពាក់ព័ន្ធ​ ករណី​បាញ់​សម្លាប់​លោក​ឧកញ៉ា​ អ៊ឹ​ង​ ម៉េ​ង​ជឺ​ នោះ​គេ​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ទើប​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​។​






​ក្រោយ​ពី​ សមត្ថ​ក​ចិ្ច​ឃាត់ខ្លួន​មនុស្ស​ខាងលើ​ ភូមិ​គ្រឹះ​៣​ជាប់​គ្នា​នោះ​ក៏​ត្រូវ​បាន​បិទទ្វារ​ទាំងអស់​ដោយ​មិន​ អនុញ្ញាត​ឲ្យ​អ្នក​ណា​ម្នាក់​នៅ​ខាងក្នុង​ឡើយ​ ហើយ​ចំណែក​អ្នកបំរើ​ពុំ​ត្រូវ​បាន​ឃាត់ខ្លួន​ទេ​។​






​គួរ​រំ​ បញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា​ ប្រ​តិ​ប​តិ្ត​ការ​ឆែកឆេរ​ភូមិ​គ្រឹះ​លោក​ឧកញ៉ា​ថោ​ង​ សា​រ៉ាត់​ នេះ​បាន​ធ្វើ​ក្រោម​ការ​សហការ​គ្នា​រវាង​សមត្ថកិច្ច​នគរបាល​នៃ​ស្នងការ​ រាជធានី​ភ្នំពេញ​ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី​ ជួន​ ណា​រិ​ន្ទ​ និង​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ដឹកនាំ​ដោយ​លោក​ ឧត្តមសេនីយ៍ត្រី​ ង៉េ​ង​ ជួរ​ និង​មានការ​ចូលរួម​ផង​ដែរ​ពី​សំណាក់​ព្រះរាជអាជ្ញា​រង​អម​ អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក​ មាស​ ច័ន្ទ​ពិសិដ្ឋ​ ៕​


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Roses041  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Roses041
View user profile http://www.lovekhmer.com

sreymomrith

sreymomrith
Administrator
Administrator
Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Ta3


Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Ta1(1)

Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Ta5

Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Ta4


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Roses041  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Roses041
View user profile http://www.lovekhmer.com

sreymomrith

sreymomrith
Administrator
Administrator

ព្រះរាជអាជ្ញា បញ្ចប់ការសាកសួរ អង្គរក្ស ឧកញ៉ា ថោង សារ៉ាត់ ទាំង៤នាក់ អាចចោទប្រកាន់ ពីបទមនុស្សឃាត ដោយចេតនា

Thursday, 04 December 2014 


ភ្នំពេញ ៖ ជនសង្ស័យ ទាំង៤នាក់ ជាអង្គរក្សរបស់ មេខ្លោងឃាតករ ឧកញ៉ាថោង សារ៉ាត់ ត្រូវបានព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ លោក កែវ សុជាតិ បញ្ចប់ការសាកសួរហើយ កាលពីវេលាម៉ោង ៥៖៥០នាទី ល្ងាចថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៤ ប៉ុន្តែមិនទាន់ សម្រេចធ្វើការចោទប្រកាន់ នៅឡើយទេ ។
ថ្លែងប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល តាមទូរស័ព្ទលោក កែវ សុជាតិ ដែលកាន់សំណុំរឿងឃាតកម្ម ដ៏ធំប្រចាំចុង ឆ្នាំ២០១៤ បាន បញ្ជាក់ថា «ខ្ញុំបានបញ្ចប់ការសាកសួរ ជនសង្ស័យទាំង៤នាក់ ប៉ុន្តែខ្ញុំមិនទាន់ សម្រេចធ្វើការ ចោទប្រកាន់ពួកគេ នៅឡើយទេ ដោយរង់ចាំបន្តការងារ នៅស្អែកទៀត»។
បើទោះបីលោក កែវ សុជាតិ មិនទាន់បញ្ជាក់ អំពីបទ ចោទប្រកាន់នោះ តែមន្រ្តីតុលាការមួយរូប លួចបង្ហើបថា ជនសង្ស័យ ទាំង៤នាក់អាច នឹងត្រូវចោទ ប្រកាន់ពីបទ «ឃាតកម្មគិតទុកជាមុន» ។
មន្រ្តីតុលាការដដែល បានបញ្ជាក់ទៀតថា ក្រោយការបញ្ចប់ការសួរនាំ និងធ្វើការចោទប្រកាន់នោះ សំណុំរឿងដ៏ធំមួយនេះ នឹងត្រូវបញ្ជូន ទៅកាន់ចៅក្រមស៊ើបសួរ ដើម្បី ចាត់ការបន្តទៀត។
សេចក្តីរាយការណ៍ ពីសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រោយ ព្រះរាជអាជ្ញារង កែវ សុជាតិ បញ្ចប់ការសួរនាំនោះ ជនសង្ស័យទាំង៤នាក់ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅឃុំខ្លួន នៅស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញវិញ ដើម្បីរង់ចាំ បន្តការសួរនាំ និងធ្វើការចោទប្រកាន់ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៤ទៀត។
សូមបញ្ជាក់ថា នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ នៅវេលាម៉ោង ២និង៥៥នាទី រសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៤ បានបញ្ជូនអង្គរក្សទាំង ៤នាក់របស់ ឧកញ៉ា ថោង សារ៉ាត់មកដល់ សាលាដំបូង រាជធានីភ្នំពេញ ហើយ ដើម្បី បន្ដការសួរនាំ នៅចំពោះមុខ តំណាងអយ្យការ ហើយឈានទៅដល់ ការចោទ ប្រកាន់ និងផ្ដន្ទាទោសអំពីអំពើឃាតកម្មលើឧកញ៉ា អ៊ឹង ម៉េងជឺ ។
អង្គរក្សទាំង៤នាក់ ដែលពីរនាក់ធ្វើ សកម្មភាពផ្ទាល់ និងពីរនាក់ទៀត ជិះម៉ូតូបិទ គូទពីក្រោយ ត្រូវបាន ឃាត់ខ្លួន ពីដំបូង មានចំនួន៣នាក់  កាលពីវេលាម៉ោងប្រមាណ១១ព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៤ ពេលដែល ពួកគេកំពុង ជិះម៉ូតូការពារមេរបស់ខ្លួននៅមុខមន្ទីរពេទ្យរុស្សី ។
បន្ទាប់កាល ពីវេលាម៉ោង ១០ព្រឹកថ្ងៃទី៣ ខែធ្នូ សមត្ថកិច្ចបានបន្ដការឃាត់ខ្លួន អង្គរក្សម្នាក់ទៀត ជាអ្នកបើកម៉ូតូ ដែលចូលរួម ប្រព្រឹត្ដអំពើឃាតកម្មនេះ ។ អង្គរក្សទាំង៤នាក់ ត្រូវបានសមត្ថកិច្ច អះអាងថា ជនដៃដល់ជា អ្នកបាញ់ប្រហារ ឧកញ៉ា អ៊ឹង ម៉េងជឺ ឈ្មោះសៀង វាសនា ទី២ អ្នកបើកម៉ូតូ ឈ្មោះលី សៅ ជាជនជាតិ វៀតណាម ទី៣ឈ្មោះមាស សម្បត្ដិ ជាអ្នក ជិះម៉ូតូបិទគូទ និងទី៣ ឈ្មោះកុយ ចាន់ថុល ជាអ្នកជិះពីក្រោយជាមួយមាស សម្បត្ដិ ដើម្បីពិនិត្យជាក់ស្ដែងថា តើជនរងគ្រោះ ស្លាប់ហើយឬនៅ៕
Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] CH-00136
Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] CH-00137
Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] CH-00138
Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] CH-00139
Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] CH-00140
Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] CH-00141
Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] CH-00142
Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] ST-023
Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] ST-024


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Roses041  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Roses041
View user profile http://www.lovekhmer.com

sreymomrith

sreymomrith
Administrator
Administrator
ក្រុម​ជនសង្ស័យ​បាញ់​សម្លាប់​លោក​ឧកញ៉ា អ៊ឹ​ង ម៉េ​ង​ជឺ សារភាព​ថា ខ្លួន​មិនមែន​ជា​ឃាតករ​ស៊ីឈ្នួល តែ​ធ្វើ​តាម​បញ្ជា​មេ​ជា​ថ្នូរ​នឹង​ការ​សន្យា​ឱ្យ​ផ្ទះ​ម្នាក់​១​ល្វែង

រាជធានីភ្នំពេញ ៖ ក្រុមអង្គរក្ស លោកឧកញ៉ា ថោង សារ៉ាត់ ៤នាក់ ដែលសមត្ថកិច្ច នគរបាល រាជធានីភ្នំពេញ សហការជាមួយ នាយកដ្នាន នគរបាល ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដឹកនាំបញ្ជាផ្ទាល់ ពីសំណាក់ លោកឧត្តមសេនីយ៍ ឯក ម៉ក់ ជីតូ ប្រធាន នាយកដ្ឋាន កណ្តាល នគរបាល យុត្តិធម៌ និងលោកឧត្តម សេនីយ៍ត្រី ជួន ណារិន្ទ ស្នងការរង នគរបាល រាជធានីភ្នំពេញ បានដុតដៃ ដុតជើង បង្ក្រាប ប្រៀបដូច វាំងននខ្មៅ ត្រូវបានរបើក ដោយជនជាប់ សង្ស័យ បានសារភាពហើយថា ករណីរួមគ្នា តាមបាញ់សម្លាប់ លោកឧកញ៉ា អ៊ឹង ម៉េងជឺ ថៅកែក្រុមហ៊ុន ស៊ីម៉ង់ពេជ្រ និងឡត៍ក្បឿងនោះ ពួកគេមិនមែន ជាឃាតករ ស៊ីឈ្នួលទេ តែធ្វើតាម បញ្ជាមេ ជាថ្នូរនឹងការ សន្យាឱ្យផ្ទះ ម្នាក់១ល្វែង ។


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Roses041  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Roses041
View user profile http://www.lovekhmer.com

sreymomrith

sreymomrith
Administrator
Administrator
ត្រៀមបញ្ជូន ឪពុកម្ដាយ ឧកញ៉ា ថោង សារ៉ាត់ ទៅតុលាការ ពីបទរារាំង ដំណើរការ ស៊ើបអង្កេត និងរក្សាទុក អាវុធខុសច្បាប់



-ឧកញ៉ាថោង សារ៉ាត់ នៅកម្ពុជានៅ ឡើយទេ
ភ្នំពេញ ៖ ក្រៅពីអង្គរក្ស ៤នាក់ ដែលជា ជនដៃដល់ និងអ្នកសមគំនិត នៃការបាញ់ សម្លាប់ឧកញ៉ាអ៊ឹង ម៉េងជឺ ហើយត្រូវ បានចាប់ខ្លួន ជាបន្ដបន្ទាប់នោះ ឪពុកម្ដាយ ទាំងពីរនាក់ របស់ឧកញ៉ាថោង សារ៉ាត់ ដែលជាឈ្មួញ មានរឿងរ៉ាវខ្មៅ ងងឹត ជាច្រើននោះ នឹងត្រូវ នគរបាលព្រហ្មទណ្ឌ រាជធានីភ្នំពេញ កសាង សំណុំរឿង និងបញ្ជូនទៅកាន់ តុលាការផងដែរ ដោយពាក់ព័ន្ធ ទៅនឹងបទល្មើស ចំនួនពីរ ។

មន្ដ្រីនគរបាល ព្រហ្មទណ្ឌ រាជធានីភ្នំពេញ មួយរូបបានថ្លែងថា លោក តាំង សុខ ហៅ ថោង ចំរើន ជាឪពុក និងម្ដាយ កែវ សារី មន្ដ្រីយោធា ពាក់ស័ក្ដិ៤កន្លះ នៅក្រសួង ការពារជាតិ ជាម្ដាយនោះ ត្រូវបានសមត្ថកិច្ច ធ្វើការចោទ ប្រកាន់ពីរបទ ល្មើស ទី១ ពីបទរារាំង ប្រតិបត្ដិការ និងដំណើរការ ស៊ើបអង្កេតរបស់ សមត្ថកិច្ច នៅក្នុងករណីឃាតកម្មនេះ និងបទល្មើស មួយទៀត គឺលួចរក្សាទុក អាវុធខុសច្បាប់ ពីព្រោះក្រោយពីការ ចុះឆែកឆេរ របស់សមត្ថកិច្ចនៅផ្ទះ របស់ ពួកគេ កាលពីយប់មិញ ក្នុងសង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ កាំភ្លើងខ្លី ចំនួន៦ដើម ត្រូវបានរកឃើញ ។

មន្ដ្រីនគរបាល ព្រហ្មទណ្ឌ រាជធានីភ្នំពេញ បានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៤ នេះថា “ពួកគេទាំង ពីរនាក់ (ឪពុកម្ដាយ ឧកញ៉ា ថោង សារ៉ាត់) ស្ថិតក្រោម ការសាកសួរ និងត្រៀម បញ្ជូនទៅ កាន់តុលាការ ដើម្បីធ្វើការ ចោទប្រកាន់និង ផ្ដន្ទាទោសតាម ផ្លូវច្បាប់ ។ បទល្មើសទី១ ខណៈដែលសមត្ថកិច្ចជំនាញ កំពុងបង្កើននិង ជំរុញលើការងារ ស៊ើបអង្កេតតាម ចាប់មេខ្លោង និងបក្ខពួក នៃការបាញ់សម្លាប់ ឧកញ៉ា អ៊ឹង ម៉េងជឺនោះ ស្រាប់តែបុគ្គល ទាំងពីរនាក់នេះ ចេញមុខមកធ្វើ សន្និសីទកាសែត ដោយទុក ឱកាសឱ្យកូនប្រុស របស់ខ្លួនរត់គេចខ្លួន ដូច្នេះវាជាការ រំខាននិង រារាំងពីដំណើរ ការប្រតិបត្ដិការ របស់សមត្ថកិច្ច ហើយបទ ល្មើសទី២ គឺពួកគេទាំងពីរនាក់ បានលួចលាក់ អាវុធខុសច្បាប់ ក្រោយពីកាំភ្លើងខ្លី៦ដើម ត្រូវបានរកឃើញ នៅក្នុងផ្ទះរបស់ ពួកគេនោះ” ។
ដោយឡែក ការលើកឡើង និងរិះគន់ផ្សេងៗ ជាពិសេសនៅលើបណ្ដាញ ទំនាក់ទំនងហ្វេសប៊ុក ដោយចោទ សមត្ថកិច្ចថា ចាប់ខ្លួន ឧកញ៉ា ថោង សារ៉ាត់ និងអង្គរក្សរួចហើយ ដោះលែងឱ្យ ត្រឡប់ទៅវិញ ទើបមេខ្លោង រូបនេះមានឱកាស រត់គេចខ្លួននោះ ត្រូវបានមន្ដ្រី សមត្ថកិច្ច ផ្លូវច្បាប់មួយរូប បានចេញ មុខបកស្រាយថា នៅក្នុងប្រតិបត្ដិការ ឃាត់ខ្លួន អង្គរក្សរបស់ជននេះ គឺរូបគេ បានទៅធ្វើការ សួរនាំពី មូលហេតុនៃ ការឃាត់ ខ្លួនអង្គរក្សនៅ ស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ ពោលពេលនោះ សមត្ថកិច្ច ពុំបានឃាត់ខ្លួន ឧកញ៉ាថោង សារ៉ាត់នោះឡើយ ។

សមត្ថកិច្ចរូបនេះ បានពន្យល់ទៀតថា ក្រោយពីមិនទាន់ រកឃើញបទល្មើស និងមានការ ចោទប្រកាន់ ជាផ្លូវការ ពីមន្ដ្រីតុលាការ នោះ ហើយស្ថិតក្នុង ដំណើរការស៊ើបអង្កេត សមត្ថកិច្ចអាចធ្វើ ការសួរនាំជននេះ រួចហើយអនុញ្ញាត ឱ្យត្រឡប់ទៅវិញ ។ ក្នុងករណីនេះ បើសមត្ថកិច្ច មានសាក្សីគ្រប់គ្រាន់ ភស្ដុតាងអាច បញ្ជាក់ថា ឧកញ៉ា ថោង សារ៉ាត់ ជាប់ពាក់ព័ន្ធនិង ជាមេខ្លោងនៃ អំពើឃាតកម្មនេះ គឺសមត្ថកិច្ច សុំដីកាពី តុលាការ ដើម្បីចាប់ខ្លួន រូបគេត្រឡប់មកវិញ ។ នៅក្នុងប្រតិបត្ដិការ ឡោមព័ទ្ធផ្ទះរបស់ ឧកញ៉ា ថោង សារ៉ាត់ នៅសង្កាត់ចាក់អង្រែ ក្រោមខណ្ឌមានជ័យ ដែលដឹកនាំ បញ្ជាតាម ផ្លូវច្បាប់ ពីសំណាក់ ព្រះរាជអាជ្ញារង សៀង សុខ និងបញ្ជាកម្លាំង ពីសំណាក់ លោកឧត្ដម សេនីយ៍ ជួន ណារិន្ទ ស្នងការរង នគរបាលរាជធានីភ្នំពេញ និងថ្នាក់ដឹកនាំនគរបាល ព្រហ្មទណ្ឌក្រសួង មហាផ្ទៃ ចាប់ពីវេលាម៉ោង ប្រមាណ៧យប់ រហូតដល់ម៉ោង ១២នោះ សមត្ថកិច្ចបាន សម្រេចឃាត់ខ្លួន ឪពុកម្ដាយទាំងពីរ នាក់របស់ឧកញ៉ា ថោង សារ៉ាត់ និងដក ហូតកាំភ្លើងខ្លី ចំនួន៦ដើម ផងដែរ ខណៈដែលមេខ្លោង ជាឧកញ៉ារូបនេះ បានរត់គេចខ្លួនបាត់ ។

យ៉ាងណាក៏ដោយ បើទោះបីមាន ប្រភពព័ត៌មានខ្លះ អះអាងថា មេក្លោងរូបនេះ បានចាកចេញទៅ ក្រៅប្រទេស ដោយ សំដៅប្រទេស វៀតណាមនោះ មន្ដ្រីនគរបាល ជាន់ខ្ពស់នៃ រាជធានីភ្នំពេញ បានបញ្ជាក់នៅ ព្រឹកថ្ងៃដដែល នេះថា ឧកញ៉ា ថោង សារ៉ាត់ កំពុងតែលាក់ ខ្លួននៅកម្ពុជា នៅឡើយ ខណៈដែលកម្លាំង សមត្ថកិច្ចគ្រប់ ជាន់ថ្នាក់ បាននឹងកំពុង បន្ដស្វះស្វែងរក ។

លោកឧត្តមសេនីយ៍ ជូន ណារិន្ទ បានបន្តថា ជនសង្ស័យទាំង ៤នាក់នោះ រួមមាន៖ ១. ឈ្មោះ សៀវ វាសនា ជា ជនដៃដល់ បាញ់សម្លាប់ ឧកញ៉ា អ៊ឹង ម៉េងជឺ, ២. ឈ្មោះ លី សៅ ជនជាតិវៀតណាម ជាអ្នកឌុប ជនដៃដល់, ៣. ឈ្មោះ មាស សម្បត្តិ ជាអ្នកជិះ ម៉ូតូបិទគូថ និងទី៤. ឈ្មោះ កូយ ចាន់ថុល ជាអ្នកជិះម៉ូតូ ជាមួយ មាស សម្បត្តិ និងពិនិត្យមើលថា ឧកញ៉ា អ៊ឹង ម៉េងជឺ ស្លាប់ហើយឬនៅ?អ្វីដែលធ្វើឱ្យ មជ្ឈដ្ឋានទូទៅ កំពុងទន្ទឹងរង់ចាំ ចង់ដឹងចង់ឮ នៃសំណុំរឿង ឃាតកម្មដ៏ធំ នាចុងឆ្នាំ ២០១៤នេះ គឺមូល ហេតុអ្វីទៅ ដែលធ្វើឧកញ៉ាថោង សារ៉ាត់ ជាមេខ្លោង បាញ់សម្លាប់ ឧកញ៉ា អ៊ឹង ម៉េងជឺ យ៉ាងដូច្នេះ។ ត្រង់ចំណុចនេះ លោកឧត្ដមសេនីយ៍ ជួន ណារិន្ទ បានបញ្ជាក់ថា ទាល់តែតាមចាប់ខ្លួន ឧកញ៉ា ថោង សារ៉ាត់ មកសួរនាំ ទើបដឹងពីមូលហេតុពិត ខណៈដែលក្រុម អង្គរក្សទាំងនោះ ពួកគេឆ្លើយ មិនដឹងនោះឡើយ ។

សូមបញ្ជាក់ថា ក្រោយពីមានករណី ឃាតកម្មបាញ់សម្លាប់ លើឧកញ៉ា អ៊ឹង ម៉េងជឺ មុខហាងលក់ផ្លែឈើ ជិតស្ដាត អូរឡាំពិក កាលពីយប់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ ដែលធ្វើឱ្យ ផ្ទុះការចាប់ អារម្មណ៍យ៉ាងខ្លាំង ទាំងក្នុងនិង ក្រៅប្រទេស តាមរយៈបណ្ដាញ សារព័ត៌មាន ជាពិសេស ប្រព័ន្ធទំនាក់ទំនង សង្គមហ្វេសប៊ុកនោះ ព្រោះតែវីដេអូ នៃការសម្លាប់ ត្រូវបានបែកធ្លាយ អគ្គស្នងការ នគរបាលជាតិ នាយឧត្ដម សេនីយ៍ នេត សាវឿន បានបញ្ជាឱ្យនគរបាល ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដឹកនាំដោយលោក ម៉ក់ ជីតូ នគរបាលនាយកដ្ឋាន សន្ដិសុខផ្ទៃក្នុង ដឹកនាំដោយលោក ឆៃ ស៊ីណារិទ្ធ និងនគរបាល ព្រហ្មទណ្ឌ រាជធានីភ្នំពេញ ដឹកនាំបញ្ជាផ្ទាល់ ពីសំណាក់លោក ឧត្ដមសេនីយ៍ ស្នងការ ជួន សុវណ្ណ និងស្នងការរង ជួន ណារិន្ទ អមដោយតំណាង អយ្យការផងនោះ បានធ្វើឱ្យ វាំងននខ្មៅ នៃអំពើឃាតកម្មមួយ នេះ បានបើកកាល ពីល្ងាច ថ្ងៃទី៣ ខែធ្នូ ឆ្នាំ ២០១៤ ពោលត្រឹមរយៈពេល ១១ថ្ងៃប៉ុណ្ណោះ ។


យ៉ាងនេះសមត្ថកិច្ច គ្រប់ជាន់ថ្នាក់ នៅក្នុង ប្រតិបត្ដិការស៊ើបអង្កេត អំពើឃាតកម្ម ខាងលើ មិនទាន់បញ្ចប់ការងារ របស់ខ្លួន នៅឡើយ ទេ ពោលនៅបន្ដ ស្វះស្វែងរកគ្រប់ច្រកល្ហក តាមចាប់ឧកញ៉ា ថោង សារ៉ាត់ ម្ចាស់បុរី និង ក្រុមហ៊ុន សាច់ប៉ាតេ ៩៩៩ ៕


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Roses041  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Roses041
View user profile http://www.lovekhmer.com

sreymomrith

sreymomrith
Administrator
Administrator
លោកឧកញ៉ា ​ថោង សារ៉ាត់​ ផ្លោះរបង​ឡើងជិះទូក​ទៅវៀតណាម

រាជធានីភ្នំពេញ ៖ លោកឧកញ៉ា ថោង សារ៉ាត់ ប្រធានក្រុមហ៊ុនបុរី៩៩៩ និងជាថៅកែសាច់ប៉ាតេ៩៩៩ បានឡើងទូកជិះចេញទៅកាន់ប្រទេសវៀតណាមតាំងពីរសៀលថ្ងៃទី០២ ធ្នូ ២០១៤ ។

នេះបើយោងតាមសាក្សីដែលបង្ហើបបា្រប់សមត្ថកិច្ច និងការទាក់ទងរបស់សមត្ថកិច្ចតាមទូរស័ព្ទទៅកាន់លោកឧកញ៉ា ថោងសារ៉ាត់ ដែលធ្វើដំណើរទៅដល់ព្រំដែនកាលពីថ្ងៃទី០២ ធ្នូដដែលនោះ ។

សេចក្តីរាយការណ៍បានបន្តថា ការណ៍ដែលលោកឧកញ៉ា ថោង សារ៉ាត់ អាចរត់រួច អាស្រ័យដោយអំឡុងពេលនោះ ក្រុមអង្គរក្សរបស់លោក(ក្រុមធ្វើសកម្មភាពបាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ) មិនទាន់សារភាព ។


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Roses041  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Roses041
View user profile http://www.lovekhmer.com

sreymomrith

sreymomrith
Administrator
Administrator
​ឃាត់​១៤​នាក់​ករណី​ឃាតកម្ម​ឧកញ៉ា​ អ៊ឹ​ង​ ម៉េ​ង​ជឺ ​ពួក​ឃាត​កថា​សម្លាប់​ដើម្បី​បាន​ផ្ទះ​១​ល្វែង​ម្នាក់​




​ ភ្នំពេញ​ ៖​ យ៉ាងតិច​មនុស្ស​១៤​នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​រាជធានី​ ភ្នំពេញ​ឃាត់ខ្លួន​ ក្នុង​នោះ​មាន​ស្រី​២​នាក់​ ករណី​ជាប់​ពាក់ព័ន្ធ​ឃាតកម្ម​បាញ់​ សម្លាប់​ឧកញ៉ា​អ៊ឹ​ង​ ម៉េ​ង​ជឺ​ កាលពី​វេលា​ម៉ោង​៧​និង​២០​នាទី​ ថ្ងៃ​ទី​២២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៤​កន្លង​ទៅ​ នៅ​មុខ​ហាង​លក់​ផ្លែ​ឈើ​ យីហោ​ “​ឡោ​តិច​សេង​”​ ។​  ចំណែក​ឧកញ៉ា​ថោ​ង​ សា​រ៉ាត់​ ដែល​សមត្ថកិច្ច​អះអាង​ថា​ ជា​មេខ្លោង​នៃ​អំពើ​ឃាត​កម្ម​គិត​ទុកជា​មុន​នោះ​កំពុង​គេចខ្លួន​ ។​


ប្រតិបត្ដិការ ​ឡោម​ព័ទ្ធ​លំនៅ​ឋាន​និង​ទីតាំង​ផលិត​សាច់​ប៉ា​តេ​របស់​ ថោ​ង​ សា​រ៉ាត់​ នៅ​សង្កាត់​ចាក់​អង្រែ​ក្រោម​ និង​ នៅ​សង្កាត់​បឹង​ទំពុន​ ដឹកនាំ​ដោយ​លោក​ សៀង​ សុខ​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​​រាជធានី​ភ្នំពេញ​ដោយ​មានការ​ចូលរួម​ពី​លោក​ ឧត្ដមសេនីយ៍ឯក​ ជួន​ សុវណ្ណ​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ស្នង​ការ​នគរបាល​រាជធានី​ភ្នំពេញ​,​ លោក​ឧត្ដមសេនីយ៍ត្រី​ ជួន​ ណា​រិ​ន​ ស្នងការ​រង​ ទទួល​បន្ទុក​ព្រហ្មទណ្ឌ​កាលពី​ព្រលប់​ថ្ងៃ​ ទី​៣​ ខែធ្នូ​ ឆ្នាំ​២០១៤​ រហូត​ដល់​ម៉ោង​០០​ និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ ទី​៤​ ខែធ្នូ​ ឆ្នាំ​២០១៤​ បាន​ឈាន​ដល់​ការ​ ឃាត់​មនុស្ស​១០​នាក់​ក្នុង​នោះ​មាន​ស្ដ្រី​ ២​នាក់​រួម​មាន​ ឪពុក​ម្ដាយ​ ,​ប្រពន្ធ​,​ប្អូន​ ប្រុស​របស់​ (​មេខ្លោង​ថោ​ង​ សា​រ៉ាត់​)​ និង​ សន្ដិសុខ​សរុប​១០​នាក់​បញ្ជូន​ខ្លួន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ ភ្នំពេញ​ ធ្វើការ​សាកសួរ​និង​អនុវត្ដ​តាម​នីតិវិធី​ ។​







​ សមត្ថកិច្ច​បានឱ្យ​ដឹង​ថា​ ប្រតិបត្ដិការ​ចុះ​ឡោម​ព័ទ្ធ​ និង​ឆែកឆេរ​លំនៅ​ឋាន​ មេឃាតក​ថោ​ង​ សា​រ៉ាត់​ ក៏​បាន​ឃាត់ខ្លួន​មនុស្ស​១០​នាក់​ និង​ដកហូត​រថយន្ដ​មួយ​ គ្រឿង​ម៉ាក​ឡិច​ស៊ី​ស​៥៧០​ ពណ៌​ខ្មៅ​ពាក់​ ស្លាក​លេខ​ភ្នំពេញ​ 2T-9999​,​ អាវុធ​ខ្លី​ចំនួន​៦​ដើម​ ម៉ាក​Beratta​ លេខ​M580382​ មួយ​ដើម​,​ម៉ាក​Praha​ លេខ​2516083​ មួយ​ដើម​,​ម៉ាក​រ៉ូ​ឡូ​២​ដើម​,​ម៉ាក​ស្មី​ត​ មួយ​ដើម​,​ម៉ាក​Wesson​មួយ​ដើម​ និង​ ម៉ាក​P229​ លេខ​823369​មួយ​ដើម​ ,​ ទូរ​ស័ព្ទ​៩​គ្រឿង​,​ វិទ្យុទាក់ទង​ ។​






​ លោក​ជួន​ ណា​រិ​ន​ ស្នងការ​រង​ទទួល​បន្ទុក​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា​ លោក​ថោ​ង​ សា​រ៉ាត់​គឺជា​មេខ្លោង​នៃ​អំពើ​ឃាតកម្ម​បាញ់​សម្លាប់​ឧកញ៉ា​អ៊ឹ​ង​ ម៉េ​ង​ជឺ​ ក្នុង​នោះ​ លោក​ថែម​ទាំង​បញ្ជាក់​ថា​ ជនសង្ស័យ​ដែល​បាន​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១​និង​ថ្ងៃ​ ទី​៣​ខែធ្នូ​ឆ្នាំ​២០១៤​ចំនួន​៤​នាក់​មាន​តួនាទី​ ជា​អង្គរក្ស​ថោ​ង​ សា​រ៉ាត់​ ១-​ឈ្មោះ​សៀវ​ វាសនា​ (​ជា​ជន​ដៃដល់​ប្រើ​កាំភ្លើង​បាញ់​សម្លាប់​ ឧកញ៉ា​អ៊ឹ​ង​ ម៉េ​ង​ជឺ​),២-​ឈ្មោះ​ លី​ សៅ​ ហៅ​វី​ ជនជាតិ​វៀតណាម​ (​ជា​អ្នក​ឌុ​ប​ ជន​ដៃដល់​),៣-​ឈ្មោះ​ មាស​ សម្បត្ដិ​ (​ជា​អ្នក​ជិះ​ម៉ូតូ​បិទ​គូទ​)​ និង​៤-​ឈ្មោះ​ កូយ​ ចាន់​ថ​ល​ (​ជា​អ្នក​ជិះ​ម៉ូតូ​ជាមួយ​ មាស​ សម្បត្ដិ​ និង​ជា​អ្នក​ទៅ​ពិនិត្យ​មើល​ ភាព​ជាក់ស្ដែង​ ថា​តើ​ឧកញ៉ា​អ៊ឹ​ង​ ម៉េ​ង​ជឺ​ ស្លាប់​ហើយ​ឬ​នៅ​?)​ ។​






​ បើ​តាម​ការ​អះអាង​ពី​មន្ដ្រី​សាលា​ ដំបូង​រាជធានី​ភ្នំពេញ​ឱ្យ​ដឹង​ថា​ ការ​ឃាត់​ ខ្លួន​ជាក់ស្ដែង​ទៅ​លើ​ជនសង្ស័យ​បាន​ចំនួន​១៤​នាក់​  ក្នុង​នោះ​នៅ​រសៀល​ថ្ងៃ​ទី​៤​ ខែធ្នូ​ ឆ្នាំ​២០១៤​ សមត្ថកិច្ច​នគរបាល​ព្រហ្ម​ ទណ្ឌ​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​នឹង​ បញ្ជូន​ជនសង្ស័យ​ ដែល​ជា​អង្គរក្ស​ថោ​ង​ សារ៉ាត់​ ទៅ​សាលាដំបូង​ឋិត​ក្រោម​ការ​សាកសួរ​ពី​លោក​ កែវ សុជាតិ​ ព្រះរាជអាជ្ញា​រង​ដោយ​ជនសង្ស័យ​ទាំង​៤​នាក់​ ត្រូវ​ចោទ​ ប្រកាន់​ក្នុង​បទ​“​ឃាតកម្ម​គិត​ទុកជា​មុន​”​ យោង​តាម​មាត្រា​២០០​ ក្រមព្រហ្មទណ្ឌ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ខណៈ​ដែល​ជនសង្ស័យ​ទាំងនេះ​សារភាព​ថា​ធ្វើ​តាម​បញ្ជា​មេខ្លោង​ ថោ​ង​ សា​រ៉ាត់​ឱ្យ​បាញ់​ សម្លាប់​ឧកញ៉ា​អ៊ឹ​ង​ ម៉េ​ង​ជឺ​ ជា​ថ្នូរ​បាន​ផ្ទះ​មួយ​ល្វែង​ម្នាក់​ ។​ រីឯ​ការ​មាន​គំនុំ​បែប​ ណា​នោះ​ក្រុម​ជន​ដៃដល់​មិន​សារភាព​ ឡើយ​ដោយ​ពួក​គេ​និយាយ​ថា​ បើ​ចាប់​ ថោ​ង​ សា​រ៉ាត់ ​បាន​ទើប​ដឹង​រឿង​ពិត​ឯ​ពួក​ គេ​បាន​ត្រឹម​ស៊ីឈ្នួល​បាញ់​សម្លាប់​ដើម្បី​ បាន​ផ្ទះ​១​ល្វែង​ម្នាក់ៗ​ប៉ុណ្ណោះ​ ។​ ដោយ​ឡែក​លោក​ ថោ​ង​ ចំរើន​ និង​អ្នកស្រី​កែវ​ សារី​ ដែល​ត្រូវជា​ឪពុក​ម្ដាយ​ មេខ្លោង​ ឃាតក​ថោ​ង​ សា​រ៉ាត់​ អាច​នឹង​សមត្ថកិច្ច​ បំបែក​ជា​២​សំណុំរឿង​ក្នុង​បទចោទប្រកាន់​សមគំនិត​និង​រារាំង​ប្រតិបត្ដិការ​ របស់​ សមត្ថកិច្ច​និង​បទ​“​រក្សា​ទុក​អាវុធ​ខុស​ច្បាប់​”​ ។​





☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Roses041  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Roses041
View user profile http://www.lovekhmer.com

sreymomrith

sreymomrith
Administrator
Administrator
​ បើ​ទោះជា​មានការ​គេចខ្លួន​របស់​មេ​ខ្លោង​ជា​ឃាតក​ដៃដល់​ថោ​ង​ សា​រ៉ាត់​ ក៏​ដោយ​ក៏​លោក​ជួន​ ណា​រិ​ន្ទ​ ដែល​កំពុង​ មមាញឹក​នឹង​ដំណើរ​ស៊ើបអង្កេត​ស្រាវ​ ជ្រាវ​ចំពោះ​ជន​ពាក់ព័ន្ធ​ក្នុង​បទល្មើស​នេះ​ នៅ​តែ​មាន​ជំនឿ​ថា​ ថោ​ង​ សា​រ៉ាត់​អាច​ មិន​ទាន់​ចាក​ចេញពី​ប្រទេស​កម្ពុជា​នៅ​ឡើយ​ គឺ​សម្ងំ​លាក់ខ្លួន​នៅ​ក្នុង​ប្រទេស​ ។​






​ លោក​ឧត្ដមសេនីយ៍ឯក​ គៀត​ ច័​ន្ធ​ថា​រិ​ទ្ធ​ អគ្គស្នងការ​រង​ និង​ជា​អ្នកនាំពាក្យ​អគ្គ​ស្នង​ ការដ្ឋាន​នគរបាល​ជាតិ​ធ្លាប់​មាន​ប្រសាសន៍​ ថា​ ករណី​ឃាតកម្ម​បាញ់​សម្លាប់​លោក​ឧកញ៉ា​ អ៊ឹ​ង​ ម៉េ​ង​ជឺ​ សមត្ថកិច្ច​បាន​ដុត​ ដៃ​ដុត​ជើង​ស៊ើបអង្កេត​តាម​រយៈ​ការ​បង្កើត​ គណៈកម្មការ​មួយ​ មាន​ខាង​នគរបាល​រាជ​ ធានី​ភ្នំពេញ​ សហការ​ជាមួយ​ក្រសួង​មហា​ ផ្ទៃ​ដើម្បី​ស្វែង​រកមុខ​ជន​ដៃដល់​ និង​ជន​ល្មើស​ពាក់ព័ន្ធ​ ។​







​ លោក​ថោ​ង​ ចំរើន​ និង​អ្នកស្រី​កែវ​ សារី​ ដែល​ត្រូវជា​ឪពុក​ម្ដាយ​មេខ្លោង​ឃាតក​ (​ថោ​ង​ សា​រ៉ាត់​)​ កាលពី​រសៀល​ ថ្ងៃ​ទី​៣​ ខែធ្នូ​ ឆ្នាំ​២០១៤​ ពិតជា​មាន​ចេតនា​ទុច្ចរិត​ ខណៈ​រៀបចំ​ធ្វើ​សន្និសីទ​សារព័ត៌​មាន​ក្នុង​គោលបំណង​រារាំង​ដល់​ការ​ស៊ើប​ អង្កេត​និង​ប្រតិបត្ដិការ​របស់​សមត្ថកិច្ច​ ដោយ​ទុក​ឱកាស​ឱ្យ​កូនប្រុស​រត់គេច​ខ្លួន​ ព្រមទាំង​បរិហារកេរ្ដិ៍​ ផ្សព្វផ្សាយ​ព័​ត៌​ មាន​មិន​ពិត​ប៉ះពាល់​ដល់​ថ្នាក់ដឹកនាំ​ កំពុង​ធ្វើ​កិច្ចការ​នេះ​ ។​


​ បើ​តាម​ការ​រាយការណ៍​ពី​មន្ដ្រី​តុលាការ​នៅ​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​៤​ ខែធ្នូ​ ជនសង្ស័យ​ជា​ឃាតក​បាញ់​ សម្លាប់​ឧកញ៉ា​ អ៊ឹ​ង​ ម៉េ​ង​ជឺ​ សុទ្ធតែ​អង្គ​រក្សលោក ​ថោ​ង​ សា​រ៉ាត់​ ត្រូវ​បាន​បញ្ជូន​ខ្លួន​ ដល់​សាលាដំបូង​រាជធានី​ភ្នំពេញ​ក្រោម​ការ​សាកសួរ​ពី​តំណាង​អយ្យកា​រលោក​ សៀង​ សុខ​ និង​ក្រោម​ការ​យាមកាម​ដ៏​ តឹងតែង​របស់​សមត្ថកិច្ច​ ។​






​ ដោយឡែក​ជនសង្ស័យ​ចំនួន​១០​នាក់​ ទៀត​គឺ​រួម​មាន​ ១-​ថោ​ង​ ចំរើន​ អាយុ​ ៦៥​ឆ្នាំ​ មុខរបរ​នៅផ្ទះ​ ស្នាក់​នៅផ្ទះ​លេខ​ ៩២៩​ ផ្លូវជាតិ​លេខ​២​ សង្កាត់​ចាក់​អង្រែ​ក្រោម​ ខណ្ឌមានជ័យ​ (​ឪពុក​មេខ្លោង​ ឃាតក​ថោ​ង​ សា​រ៉ាត់​)​ ,២-​ឈ្មោះ​ កែវ​ សារី​ ភេទ​ស្រី​ អាយុ​៥៥​ឆ្នាំ​ មុខរបរ​អាជីវករ​ (​ម្ដាយ​មេខ្លោង​ ឃាតក​ថោ​ង​ សា​រ៉ាត់​),​ ៣-​ថោ​ង​ បូ​ណា​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ មុខរបរ​អាជីវករ​ ស្នាក់​នៅផ្ទះ​ជួល​ ផ្លូវ​ លេខ​១២BT​ សង្កាត់​បឹង​ទំពុន​ ខណ្ឌ​មាន​ ជ័យ​ (​ត្រូវជា​ប្អូនប្រុស​មេខ្លោង​ឃាតក​ ថោ​ង​ សា​រ៉ាត់​)​ ,៤-​ឈ្មោះ​ទៀវ​ ធីតា​ ភេទ​ស្រី​ អាយុ​៣២​ឆ្នាំ​ មុខរបរ​អាជីវករ​ ត្រូវជា​ភរិយា​ ថោ​ង​ បូ​ណា​ ,​ទី​៥-​ឈ្មោះ​ ខា​ វី​រៈ​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ មុខរបរ​សន្ដិសុខ​ឯកជន​ ស្នាក់​នៅ​បុរី​៩៩៩​ ,​ទី​៦-​ ឈ្មោះ​ ប៊ុ​ន​ បុរី​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ មុខរបរ​យោធា​ ស្នាក់​នៅ​ភូមិ​ស្រែ​ញរ​ សង្កាត់​ពងទឹក​ ខណ្ឌដង្កោ​ ,​ទី​៧-​ឈ្មោះ​ សៅ​ ប៊ុ​ន​លី​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ មុខ​របរ​សន្ដិសុខ​ ស្នាក់​នៅផ្ទះ​ជួល​ ផ្លូវជាតិ​ លេខ​២​ ក្រុង​-​ខេត្ដ​តា​ខ្មៅ​,​ទី​៨​ឈ្មោះ​ ប៊ុ​ន​នី​ ណា​ង​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ មុខរបរ​ បើករថយន្ដ​ ស្នាក់​នៅផ្ទះ​ជួល​ សង្កាត់​ ចាក់​អង្រែ​ក្រោម​ ខណ្ឌមានជ័យ​ ,​ទី​៩-​ ឈ្មោះ​ ម៉ៅ​ គុណ​ ភេទ​ប្រុស​ អាយុ​៥១​ឆ្នាំ​ មុខរបរ​សន្ដិសុខ​ឯកជន​ ស្នាក់​នៅ​ភូមិ​-​ឃុំ​ អ​រី​យក្ស​ត្រ​ ស្រុក​ល្វាឯម​ ខេត្ដកណ្ដាល​  និង​ទី​១០-​ឈ្មោះ​ដោម​ វណ្ណៈ​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ មុខរបរ​បើកបរ​រថយន្ដ​ ស្នាក់​នៅផ្ទះ​លេខ​១២៣​ ផ្លូវលំ​ សង្កាត់​ ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ ។​ ជនសង្ស័យ​ទាំង​ ១០​នាក់​ខាងលើ​ មិន​ទាន់​បាន​បញ្ជូន​មក​ កាន់​សាលាដំបូង​នៅឡើយ​ទេ​ កំពុង​ស្ថិត​ នៅ​ក្រោម​ការ​សាកសួរ​ពី​នគរបាល​ព្រហ្ម​ ទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​អយ្យការ​ ។​






​ តាម​រយៈ​ការ​សារភាព​របស់​អង្គរក្ស​ទាំង​៤​នាក់​បង្ហាញ​ថា​ ថោ​ង​ សា​រ៉ាត់​គឺជា​ មេខ្លោង​នៃ​ឃាតកម្ម​បាញ់​សម្លាប់​ឧកញ៉ា​ អ៊ឹ​ង​ ម៉េ​ង​ជឺ​ ដូច្នេះ​សមត្ថកិច្ច​កំពុង​តែ​ ស្វែងរក​ចាប់ខ្លួន​យក​មក​ផ្ដន្ទាទោស​ ។​






​ គួរ​រំលឹក​ថា​ ឧកញ៉ា​អ៊ឹ​ង​ ម៉េ​ង​ជឺ​ អាយុ​ ៥៣​ឆ្នាំ​ ជានា​យក​ក្រុមហ៊ុន​ Shimmex​ Group​ និង​ក្រុមហ៊ុន​ស៊ីម៉ងត៍​ត្បូង​ពេជ្រ​ ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​យ៉ាង​សាហាវ​ ឃោរឃៅ​អស់​ជា​ច្រើន​គ្រាប់​នៅ​មុខ​ហាង​ លក់​ផ្លែ​ឈើ​ យីហោ​ ឡោ​តិច​សេង​ កាល​ ពី​វេលា​ម៉ោង​៧​និង​២០​នាទី​យប់​ ថ្ងៃ​ទី​២២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៤​ ស្ថិត​ក្នុង​សង្កាត់​ទួល​ ស្វាយព្រៃ​២​ ខណ្ឌចំការមន​ ។​ ជនសង្ស័យ​ មាន​គ្នា​២​នាក់​ ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុង​ ដា​សេ​១២៥​ ពណ៌​ខ្មៅ​ បាន​ធ្វើ​សកម្មភាព​ បាញ់​សម្លាប់​ឧកញ៉ា​អ៊ឹ​ង​ ម៉េ​ង​ជឺ​ស្លាប់​ ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​ រួច​ហើយ​ ពួក​គេ​បាន​បើក​ម៉ូតូ​គេចខ្លួន​ដោយ​សុវត្ថិភាព​ ។​ ក្នុង​អំពើ​ឃាតកម្ម​នេះ​ បក្ខពួក​ ជន​ដៃដល់​ក៏​បាន​មក​មើល​កន្លែង​ និង​ ពិនិត្យ​មើល​ជន​រង​គ្
​ យុវ​និស្សិត​អាន​ ថ​វិ​ទាន​ អាយុ​២២​ឆ្នាំ​ ជា​និស្សិត​នៅ​វិទ្យាស្ថាន​ព្រះ​កុសុមៈ​បាន​ និយាយ​ថា​ កន្លង​ទៅ​ខ្ញុំ​គិត​ខុស​ច្រើន​ ខណៈ​បានឃើញ​ពី​សកម្មភាព​ឃាតក​ដៃដល់​  បាញ់​សម្លាប់​ឧកញ៉ា​អ៊ឹ​ង​ ម៉េ​ង​ជឺ​ និង​ឃើញ​ការ​ប្រៀបធៀប​សមត្ថកិច្ច​ជាមួយនឹង​ជន​ ដៃដល់​ យល់​ឃើញ​ថា​ នេះ​ជា​វត្ថុ​តាង​ ដែល​អាច​ធ្វើ​ឱ្យ​សមត្ថកិច្ច​ឃាត់ខ្លួន​ជន​សង្ស័យ​ក្នុង​រូបភាព​នេះ​មក​ សាកសួរ​ បណ្ដោះអាសន្ន​បាន​ ។​







​ ថ​វិ​ទាន​បន្ដ​ថា​ ទាំង​ខ្ញុំ​ទាំង​មជ្ឈដ្ឋាន​មហាជន​ពិសេស​អ្នក​និយម​បណ្ដាញ​ ទំនាក់ទំនង​សង្គម​បាន​ថ្កោលទោស​ រិះគន់​  តាម​រយៈ​ការ​បញ្ចេញមតិ​ ក្នុង​ន័យ​វាយ​ ប្រហារ​មក​លើ​សមត្ថកិច្ច​ លាក់លៀម​ ឃាតក​ដៃដល់​ និង​មាន​ភាព​កម្សោយ​ ប៉ុន្ដែ​ការ​លាតត្រដាង​តាម​រយៈ​ការ​ចាប់​ ខ្លួន​ជនសង្ស័យ​ជា​បន្ដបន្ទាប់​បែប​នេះ​ គឺ​ជា​ការ​អស់​មន្ទិល​សង្ស័យ​ និង​សូម​សរសើរ​ ដោយ​ស្មោះ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​ របស់​សមត្ថកិច្ច​ ។​


​ លោក​សៀង​ ដា​រ៉ា​ ដែល​ជាម​ន្ដ្រី​នគរ​បាល​ចូល​និវត្ដន៍​បាន​និយាយ​ថា​ ការ​ពិត​ទំនាក់ទំនង​សង្គម​ពិតជា​បាន​ធ្វើ​ឱ្យ​អ្នក​ និយម​ចូល​ចិត្ដ​ទទួល​បាន​ព័ត៌មាន​ទាន់​ ហេតុការណ៍​ ក៏​ដូច​ជា​ការ​បង្ហាញ​ពី​វត្ថុ​ តាង​នានា​សម្រាប់​ការ​ស៊ើបអង្កេត​ និង​តម្រុយ​ខ្លះ​ដល់​សមត្ថកិច្ច​ ពិសេស​ចំណុច​  ល្អ​ត្រង់​ថា​ អ្នក​និយម​លេង​ខ្លះ​ បាន​រិះគន់​ ស្ថាបនា​កែ​លម្អ​ពី​ការ​អនុវត្ដ​នីតិវិធី​ ស្រឡាញ់​ ភាព​យុត្ដិធម៌​ ទៀងត្រង់​ និង​ព្យាយាម​ទាមទារ​ឱ្យ​សមត្ថកិច្ច​ស្វែង​ រក​ឃាតក​ដើម្បី​ផ្ដល់​យុត្ដិធម៌​ដល់​គ្រួសារ​ជន​រង​គ្រោះ​ពិសេស​កែប្រែ​ សង្គម​ប្រកបដោយ​ការ​គ្រប់គ្រង​ដោយ​ច្បាប់​ ។​






លោក ​ សៀង​ ដា​រ៉ា​បន្ដ​ថា​ កត្ដា​ខ្លះ​អាច​ធ្វើ​ឱ្យ​ ប៉ះពាល់​ឬ​រាំងស្ទះ​ដល់​ដំណើរការ​ស៊ើប​ អង្កេត​របស់​សមត្ថកិច្ច​ ពេល​ការ​បង្ហោះ​ រូបភាព​មាន​ករណី​កាត់ត​ ក្នុង​ន័យ​ទាញ​ យក​ផល​ចំណេញ​តាម​រយៈ​ប្រជាប្រិយ​ ភាព​របស់​ខ្លួន​ឱ្យ​មានការ​គាំទ្រ​មើល​ច្រើន​ដើម្បី​លក់​ផលិត​ ផល​ផ្សេងៗ​ ឬ​ក្នុង​ គំនិត​គុំកួន​សមត្ថកិច្ច​ ក៏​ជា​អំពើ​មិន​ សមរម្យ​ ។​ លោក​បន្ដ​ថា​ ការ​ឃាត់ខ្លួន​ មនុស្ស​១៤​នាក់​ និង​បន្ដ​ចាប់​ខ្លួន​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ ដែល​សមត្ថកិច្ច​ អះអាង​ ថា​ជា​មេខ្លោង​នៃ​អំពើ​ឃាតកម្ម​នេះ​ ពិត​ជា​បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​សមត្ថភាព​ របស់​មន្ដ្រី​នគរបាល​យុត្ដិធម៌​បាន​ព​ន្លឿ​ន​ នីតិវិធី​របស់​ខ្លួន​យ៉ាង​យកចិត្ដ​ទុក​ និង​សង្ឃឹមថា​មេឃាតក​រូប​នេះ​មិន​អាច​ គេច​ផុត​ពី​កណ្ដាប់ដៃ​សមត្ថកិច្ច​ និង​សំណាញ់​ច្បាប់​បាន​ឡើយ​ ៕










Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Thong-sarat











រោះ​ស្លាប់​ ឬ​មិន​ ស្លាប់​ ទើប​នៅ​ក្នុង​ឃ្លី​ប​កាមេរ៉ា​សុវត្ថិ​ ភាព​ត្រូវ​បាន​គេ​បង្ហោះ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ធ្វើការ​ប៉ាន់ស្មាន​ ទៅ​លើ​ សមត្ថកិច្ច​ម្នាក់​ដែល​មាន​វត្ដ​មាននៅ​ ទីនោះ​ថា​សង្ស័យ​ជា​ឃាតក​ ប៉ុន្ដែ​ការ​ស៊ើបអង្កេត​ទាំង​ប៉ុន្មាន​របស់​សមត្ថកិច្ច​យ៉ាង​យកចិត្ដទុកដាក់ ​ ផ្សែង​ដ៏​ខ្មៅ​ងងឹត​​របស់​ក្រុម​ឃាតក​ដៃដល់​ត្រូវ​បាន​វែកមុខ​ ទើប​មជ្ឈដ្ឋាន​មហាជន​ ពិសេស​ក្នុ​​ង​បណ្ដាញ​ទំនាក់​ ទំនង​សង្គម​បាន​ទទួលស្គាល់​ពី​សមត្ថភាព​ស៊ើបអង្កេត​របស់​សមត្ថកិច្ច​ដែល​ឈាន ​ដល់​ការ​ចាប់ខ្លួន​ជនសង្ស័យ​ជា​បន្ដបន្ទាប់​ យ៉ាងតិច​១៤​នាក់​ ក្នុង​នោះ​ថោ​ង​ សា​រ៉ាត់​ ដែល​ត្រូវ​គេ​ដឹង​ថា​ ជា​ឧកញ៉ា​ទំនើង​ធ្លាប់​ បាញ់បោះ​ជាមួយ​អង្គរក្ស​ រំលោភ​បំពាន​ ទៅ​លើ​ដី​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​ ក្លាយទៅជា​មេខ្លោង​នៃ​អំពើ​ឃាតកម្ម​ដ៏​យង់ឃ្នង​នេះ​ ។​






Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Thong-sarat2














☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Roses041  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Roses041
View user profile http://www.lovekhmer.com

sreymomrith

sreymomrith
Administrator
Administrator
សមត្ថកិច្ចបញ្ជូនជនសង្ស័យជាឃាតកបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ ទៅតុលាការ





ភ្នំពេញ ៖ នាវេលាម៉ោង៣រសៀល ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២១០១៤ សមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរ បាលរាជធានីភ្នំពេញ បានបញ្ជូនខ្លួនជនសង្ស័យចំនួន៤នាក់ទៅតុលាការសាលាដំបូងរាជធានីភ្នំពេញ ដែលជាប់ពាក់ព័ន្ធករណីបាញ់សម្លាប់​លោកឧកញ៉ា អ៊ឹង ម៉េងជឺ ថៅកែក្រុមហ៊ុនស៊ីម៉ង់ត្បូងពេជ្រ កាលពីរាត្រីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅមុខហាងលក់ផ្លែឈើយីហោ ឡោ តិចសេង ឋិតក្នុង សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ ៕




Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] 1rv4b7oi




Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] 8rjyb4zc




Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Rnk6sl48


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Roses041  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Roses041
View user profile http://www.lovekhmer.com

sreymomrith

sreymomrith
Administrator
Administrator

តុលាការចោទប្រកាន់ អង្គរក្សទាំង៤ នាក់របស់ឧកញ៉ា ថោង សារ៉ាត់ ពីបទឃាត កម្មគិតទុកជាមុន អាចជាប់ គុកមួយជីវិត

Friday, 05 December 2014 


-ចៅក្រមលី សុខឡេង ចេញដីកាឃុំខ្លួន ជនជាប់ចោទទាំង៤នាក់ ដាក់គុកព្រៃស
ភ្នំពេញ ៖ ក្រោយបញ្ចប់ការ សួរនាំតាំង ពីព្រឹកថ្ងៃទី៤ ខែធ្នូ រហូតមកដល់រសៀលថ្ងៃ ទី៥ ខែធ្នូ ឆ្នាំ២០១៤ វេលាម៉ោងប្រមាណ ៣និង២០នាទី អង្គរក្សទាំង៤នាក់របស់ឧកញ៉ា ថោង សារ៉ាត់ ជាមេឃាតកសម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺនោះ ត្រូវបានព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ លោកកែវ សុជាតិ សម្រេចធ្វើការចោទ ប្រកាន់ពីបទ ឃាតកម្មគិតទុកជាមុន រួចហើយត្រូវបាន ចៅក្រមស៊ើបសួរ លោកលី សុខឡេង ចេញ ដីកាឃុំខ្លួនបណ្ដោះអាសន្ន នៅពន្ធនាគារព្រៃស រង់ចាំការបើកសវនាការកាត់ទោសនៅ ពេលក្រោយ។
អង្គរក្សទាំង៤នាក់ របស់ឧកញ៉ាថោង សារ៉ាត់ ក្រោយពីព្រះរាជអាជ្ញានិងចៅក្រម សួរចប់នៅរសៀលថ្ងៃដដែលនេះ ត្រូវបាន សមត្ថកិច្ចនាំបញ្ចូលតាមរថយន្ដ ឆ្ពោះទៅកាន់ ពន្ធនាគារព្រៃស ដើម្បីឃុំខ្លួននៅទីនោះជា បណ្ដោះអាសន្ន ។
ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានី ភ្នំពេញ លោកកែវ សុជាតិ ដែលកាន់សំណុំ រឿងឃាតកម្មធំបំផុត នាចុងឆ្នាំ២០១៤នេះ បានថ្លែងបញ្ជាក់ថា “ជនទាំង៤នាក់នេះ ខ្ញុំ សម្រេចចោទប្រកាន់ពីបទឃាតកម្មគិតទុក ជាមុន រួចហើយបញ្ជូនទៅដៃចៅក្រមលោក លី សុខឡេង ត្រូវបានលោកចៅក្រមចេញ ដីកា ឃុំខ្លួនដាក់ពន្ធនាគារ ជាបណ្ដោះអាសន្ន”។
យោងតាមមាត្រា២០០ នៃក្រមព្រហ្ម ទណ្ឌបទចោទប្រកាន់ឃាតកម្មគិតជាទុកមុន ជនជាប់ចោទទាំង៤នាក់ អាចប្រឈមមុខ ជាប់ពន្ធនាគារអស់មួយជីវិត ប៉ុន្ដែលទ្ធផល យ៉ាងណានោះ ត្រូវរង់ចាំការបើកសវនាការ នាពេលក្រោយទៀត ។
ខណៈដែលតុលាការ សម្រេចចោទប្រកាន់និងឃុំខ្លួនអង្គរក្សទាំង ៤នាក់ ឧកញ៉ាថោង សារ៉ាត់ ម្ចាស់បុរី៩៩៩ និង ប្រធានក្រុមហ៊ុនប៉ាតេ ៩៩៩ ក្រុមហ៊ុនមាន ជ័យអ៊ិនធើណាសឺណល បាននឹងកំពុងរត់ គេចខ្លួន មិនទាន់ត្រូវចាប់ពី សំណាក់សមត្ថកិច្ច នៅឡើយទេ ដែលប្រភព្វព័ត៌មានជាច្រើន បាននិយាយតៗគ្នាថា ឧកញ៉ារូបនេះរត់ទៅ ដល់ទីក្រុងហូជីមិញ ប្រទេសវៀតណាមបាត់ ទៅហើយ ព្រោះរូបគេមានដើមកំណើតជា ជនជាតិវៀតណាម ។
ដោយឡែកឪពុកម្ដាយ របស់ឧកញ៉ាថោង សារ៉ាត់ គឺលោកថោង ចំរើន និងអ្នកស្រីកែវ សារី ដែលត្រូវ បានសមត្ថកិច្ច ចាប់ខ្លួនពីបទរារាំងប្រតិបត្ដិការស៊ើបអង្កេត ក្នុងរឿងឃាតកម្មនិងលាក់ទុកអាវុធខុសច្បាប់ នោះ និងត្រូវបានបញ្ជូនទៅកាន់តុលាការ ផងដែរ ដើម្បីបន្ដការសាកសួរនិងផ្ដន្ទាទោស តាមផ្លូវច្បាប់ ។
អង្គរក្សទាំង៤នាក់របស់ឧកញ៉ាថោង សារ៉ាត់ ដែលត្រូវតុលាការសម្រេចឃុំខ្លួន ដាក់ពន្ធនាគារនោះ រួមមានទី១ ឈ្មោះសៀង វាសនា អាយុ៤៤ឆ្នាំ រស់នៅផ្លូវលំ ភូមិភ្នៀត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ជាជន ដៃដល់បាញ់ សម្លាប់ឧកញ៉ាអ៊ឹង ម៉េងជឺហើយ ជននេះ មានតួនាទីជាអង្គរក្សការពារផ្ទាល់ ឧកញ៉ាថោង សារ៉ាត់តែម្ដង ទី២ ឈ្មោះលី សៅ ហៅវី ជាជនជាតិវៀតណាម គឺជាអ្នក បើកម៉ូតូឌុបសៀង វាសនា ពេលធ្វើសកម្ម ភាព ទី៣ ឈ្មោះមាស សម្បត្ដិ និងទី៤ ឈ្មោះ កុយ ចាន់ថុល ជាអ្នកជិះម៉ូតូបិទគូទជាអ្នក ពិនិត្យមើលស្ថានភាពជាក់ស្ដែងនៅកន្លែង កើតហេតុ ។
មន្ដ្រីនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ បានដកស្រង់សំដីសារភាព របស់ជនសង្ស័យ ទាំងនេះថា កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០១៤ ឧកញ៉ាថោង សារ៉ាត់ បានបញ្ជាពួក  គេទាំង៤នាក់ទៅសម្លាប់ឧកញ៉ាអ៊ឹង ម៉េងជឺ ដោយសន្យាផ្ដល់ផ្ទះម្នាក់មួយល្វែង និងលុយ មួយចំនួនទៀត ។
ពេលនោះអង្គរក្សទាំង៤ នាក់បាន យល់ព្រមហើយឈ្មោះលី សៅ បាន នាំបក្ខពួកទាំង៣នាក់ទៅមើលគោលដៅនៅ  ហាងលក់ពេជ្រហុងកុង របស់ជនរងគ្រោះ នៅក្បែរផ្សារទំនើបសូរិយា ។ ក្រោយពីជន រងគ្រោះបើករថយន្ដ ម៉ាកលុច្សស៊ីស៥៧០ ពណ៌គ្រាប់អម្ពិល ទៅដល់មុខហាង ពួកគេ ទាំង៤នាក់ ក្រោយពីឃើញជាក់ស្ដែងក៏ត្រឡប់ ទៅផ្ទះមេរបស់ពួកគេវិញ នៅសង្កាត់ចាក់ អង្រែក្រោម ។
អង្គរក្សទាំងនេះបាននិយាយទៀតថា លុះ ដល់វេលាម៉ោងប្រមាណ៩ព្រឹកថ្ងៃទី២១ ខែ វិច្ឆកា ឆ្នាំ២០១៤ សៀង វាសនា និងលី សៅ ជិះម៉ូតូម៉ាកសេ១២៥ រីឯមាស សម្បត្ដិនិង កុយ ចាន់ថុល ជិះម៉ូតូវីវ៉ាចេញពីបុរី៩៩៩នៅ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ឆ្ពោះ ទៅកាន់ហាងលក់ពេជ្ររបស់ជនរងគ្រោះ។
ប៉ុន្ដែពេលទៅដល់ហាងលក់ពេជ្រ ពួកគេមិន បានឃើញជនរងគ្រោះនៅទីនោះឡើយ រួច ក៏ត្រឡប់ទៅបុរី ។ លុះដល់ម៉ោង៩ព្រឹកថ្ងៃ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ សៀង វាសនា បានជិះម៉ូតូណៃហតតែម្នាក់ឯង ទៅផឹកកាហ្វេ នៅមុខច្រកចូលបុរី៩៩៩ រួចស្គេនមេដៃចូល ធ្វើការហើយនាំគ្នាលេងបៀរ ជាមួយបក្ខពួក ទាំង៣នាក់ទៀត ។
មកដល់ម៉ោង១និង៣០ នាទីរសៀលថ្ងៃទី២២ ខែវិច្ឆិកា លី សៅ បាន នាំពួកគេទាំង៣នាក់ចេញទៅស្ថានីយ៍ប្រេង ឥន្ធនៈកាល់តិច នៅទល់មុខមជ្ឈមណ្ឌល កំសាន្ដ រ៉ក់ ដោយឈ្មោះលី សៅ និយាយថា ឧកញ៉ាអ៊ឹង ម៉េងជឺ ប្រហែល ជាធ្វើដំណើរតាម ផ្លូវនេះ រួចសៀង វាសនា បានជិះម៉ូតូតែម្នាក់ឯងទៅ ទិញទឹកសុទ្ធផឹកនៅ ក្រោយ ស្ថានីយ៍ប្រេង ស្រាប់តែឃើញរថយន្ដរបស់ជនរងគ្រោះជិះចូល ផ្ទះលក់គ្រឿងសង្ហារឹមមួយកន្លែង នៅម្ដុំបឹងត្របែកនោះ ។
ប្រហែលកន្លះម៉ោងក្រោយមកទៀត ជនរងគ្រោះ បានបើករថយន្ដត្រឡប់ទៅវិញ រួចហើយសៀង វាសនា បានជិះម៉ូតូតាមពីក្រោយរហូតដល់ ផ្ទះលក់ថ្មម៉ាបក្បែរក្រុមហ៊ុនជីពម៉ុង ជិតវត្ដទួលទំពូង ក៏ចូលទៅទីនោះ ។ បន្ទាប់មកសៀង វាសនា បានជិះម៉ូតូត្រឡប់ទៅបុរី៩៩៩វិញ ដើម្បីនាំឈ្មោះលី សៅ ហើយត្រឡប់ទៅឈប់រង់ចាំមើលសកម្មភាពជនរងគ្រោះទៅទីណាទៀត ដើម្បីមានឱកាសបាញ់សម្លាប់តែម្ដង ។
ជនដៃដល់ទាំងនេះ បានសារភាពទៀត ថា លុះក្រោយមកជនរងគ្រោះបានចេញពីផ្ទះ លក់ថ្មម៉ាប ហើយចូលទៅផ្សារ ទំនើបផាកវ៉េ រួចពួកគេបានជិះម៉ូតូបង្ហួស ទៅបុរី៩៩៩សិន រហូតដល់ម៉ោង៤និង៣០នាទីរសៀលថ្ងៃ ពួក គេទាំងពីរនាក់ បានជិះម៉ូតូពីរគ្រឿងប្រដាប់ ដោយអាវុធខ្លីពីរដើមឆ្ពោះតម្រង់ទៅហាង លក់ពេជ្ររបស់ជនរងគ្រោះនៅក្បែរផ្សារធំថ្មី ។
រហូតដល់យប់ថ្ងៃដដែលនោះ ជនរង គ្រោះបានបើករថយន្ដតែម្នាក់ឯង ចេញពី ហាងលក់ពេជ្រ ឆ្ពោះមកតាម ផ្លូវហ្សាលដឺ ហ្គោល ហើយពេលឈប់រថយន្ដចូលទិញផ្លែ ឈើ ពួកគេទាំងពីរនាក់ មានឱកាសល្អនៅ ពេលនោះ ក៏ធ្វើសកម្មភាពឱ្យលី សៅ ឈប់ ម៉ូតូ ដោយឡែកសៀង វាសនា លោតពីលើ ម៉ូតូទៅបាញ់ជនរងគ្រោះរហូត ដល់ស្លាប់មុន ពេលបើកម៉ូតូគេចខ្លួន ខណៈដែលមាស សម្បត្ដិ និងកុយ ចាន់ថុល ជាអ្នកជិះម៉ូតូបិទ គូទតាមក្រោយ ។
សូមបញ្ជាក់ថា ក្នុងប្រតិបត្ដិការបើកការ ស្រាវជ្រាវយ៉ាងម៉ត់ចត់ពីសំណាក់នគរបាល នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ និង កម្លាំងនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ ក្នុងរយៈពេល១១ថ្ងៃ បានបំបែកសំណុំរឿង ឃាតកម្មមួយនេះ រហូតឈានទៅដល់ការ ចាប់ខ្លួនអង្គរក្សទាំង៤នាក់ ពេលជិះម៉ូតូហែម ហមការពារឧកញ៉ាថោង សារ៉ាត់ មកដល់មុខ មន្ទីរពេទ្យរុស្សី ។
ក្រោយពីចំណាយពេល ជាច្រើនម៉ោងទាំងយប់ទាំងថ្ងៃ សួរដេញ ដោល អមដោយភស្ដុតាងនិងសាក្សីជាច្រើន នោះ សមត្ថកិច្ចបានឈានទៅដល់ការឡោម ព័ទ្ធចាប់ខ្លួនឧកញ៉ាថោង សារ៉ាត់ កាលពីយប់ ថ្ងៃទី០៣ ខែធ្នូ ប៉ុន្ដែរូបគេច បានរត់គេចខ្លួន។
សមត្ថកិច្ចក៏បានឃាត់ខ្លួនឪពុកម្ដាយរបស់ ឧកញ៉ាថោង សារ៉ាត់ ក្រោយពីរកឃើញ កាំភ្លើងខ្លី ចំនួន៦ដើមនៅក្នុងផ្ទះ។
ឧកញ៉ា អ៊ឹង ម៉េងជឺ ដែលជាប្រធានក្រុម ហ៊ុននាំចូលស៊ីម៉ង់ត៍ និងជាថៅកែហាងលក់ ពេជ្រ នៅក្បែរផ្សារធំថ្មី ត្រូវបានឃាតកបាញ់ សម្លាប់ កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០១៤ នៅជិតហាងលក់ផ្លែឈើក្បែររបង ស្ដាតអូរឡាំពិក ។
យ៉ាងណាក៏ដោយនោះ សម្រាប់មូលហេតុពិត ដែលជំរុញឱ្យឧកញ៉ា ថោង សារ៉ាត់ រៀបចំផែនការបាញ់សម្លាប់ ឧកញ៉ាអ៊ឹង ម៉េងជឺ នៅមិនទាន់ដឹងការពិត នៅឡើយទេ ដោយសារតែមូលហេតុជាក់ ស្ដែងនោះ មានតែឧកញ៉ាថោង សារ៉ាត់ម្នាក់ គត់ ដែលដឹង ។
តាមការលួចបង្ហើបសមត្ថកិច្ច ឧកញ៉ាថោង សារ៉ាត់ ដែលតែងតែមានអង្គរក្សជិះម៉ូតូហែ ហម បានជ្រើសរើស ក្រុមសន្ដិសុខជាច្រើន នាក់ ក្នុងគោលបំណងការពារសុវត្ថិភាព និង ដើម្បីប្រព្រឹត្ដបទល្មើសទាំងនេះ នៅក្នុងជំនួញ រកស៊ីរបស់ពួកគេ ៕
Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] CH-00136
Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] CH-00137
Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] CH-00138
Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] CH-00139
Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] CH-00140
Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] CH-00141
Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] CH-00142
Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] ST-023
Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] ST-024


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Roses041  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Roses041
View user profile http://www.lovekhmer.com

sreymomrith

sreymomrith
Administrator
Administrator

សមត្ថកិច្ច បញ្ជូនខ្លួន ឪពុក-ម្តាយ ប្អូនប្រុស និងប្អូនស្រីសាច់ថ្លៃ របស់ឧកញ៉ា ថោង សារ៉ាត់ ទៅតុលាការ នៅថ្ងៃស្អែក

Friday, 05 December 2014 


ភ្នំពេញ៖ ជនជាប់ពាក់ព័ន្ធចំនួន ៤នាក់ផ្សេងទៀត រួមមានឪពុក-ម្តាយ ប្អូនប្រុសបង្កើត និងប្អូនស្រីសាច់ថ្លៃរបស់ លោកឧកញ៉ា ថោង សារ៉ាត់ នឹងត្រូវសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់សាលាដំបូងនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៤ ស្អែកនេះ ដើម្បីសាកសួរជុំវិញការលួចលាក់អាវុធខុសច្បាប់ ៦ដើម និងការព្យាយាមលាក់បាំងជនល្មើស។
មន្រ្តីនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមួយរូប ដែលសុំមិនបញ្ចេញឈ្មោះ បានថ្លែងប្រាប់មជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិលនៅព្រលប់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៤នេះថា លោក ថោង ចំរើន លោកស្រី កែវ សារី មន្រ្តីយោធាស័ក្តិ៤កន្លះនៅក្រសួងការពារជាតិ លោកថោង បូណា និងភរិយា ដែលត្រូវជាឪពុក-ម្តាយ ប្អូនប្រុស បង្កើត និងប្អូនស្រីសាច់ថ្លៃ របស់លោកឧកញ៉ា ថោង សារ៉ាត់ នឹងត្រូវបញ្ជូនទៅកាន់សាលាដំបូងនៅថ្ងៃស្អែក ដើម្បីឲ្យមន្រ្តីតុលាការសាកសួរលើបទល្មើសលាក់ទុកអាវុធខុសច្បាប់ និងការព្យាយាមរាំងការងារសមត្ថកិច្ច លាក់បាំងជនល្មើស។
ប្រភពពីសមត្ថកិច្ច ក៏បានឲ្យដឹងផងដែរថា កាំភ្លើងខ្លី ៦ដើម ដែលសមត្ថកិច្ចរកឃើញក្នុងផ្ទះរបស់ឧកញ៉ា ថោង សារ៉ាត់ នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ កាលពីរាត្រីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៤នោះ មានពីរដើមបាន តកាណុងបាញ់មិនឲ្យឮសំឡេង។
សូមបញ្ជាក់ជុំវិញករណីឃាតកម្មបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ រហូតដល់ល្ងាចថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៤នេះ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក លី សុខឡេង បានចេញដីកាឃុំខ្លួនបណ្ដោះអាសន្ន នៅពន្ធនាគារ ព្រៃស លើអង្គរក្សរបស់ឧកញ៉ា ថោង សារ៉ាត់ ទាំង៤រូប ជាជនដៃដល់ហើយ។ លោកចៅក្រម លី សុខឡេង បានសម្រេច ចោទប្រកាន់ជនដៃដល់ទាំង៤នាក់ ពីបទឃាតកម្មគិតទុកជាមុន។ បើតាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌបទចោទ ប្រកាន់ឃាតកម្មគិតជាទុកមុន ជនជាប់ចោទទាំង៤នាក់ អាច ជាប់ពន្ធនាគារអស់មួយជីវិត។
អង្គរក្សទាំង៤នាក់ ដែលលោក លី សុខឡេង សម្រេចចោទប្រកាន់នេះ រួមមាន៖ ឈ្មោះ សៀង វាសនា ជាអ្នកបាញ់ប្រហារ, ទី២. ឈ្មោះលី សៅ ជាជនជាតិវៀតណាម អ្នកឌុបជនដៃដល់, ទី៣ ឈ្មោះ មាស សម្បត្ដិ ជាអ្នកជិះម៉ូតូបិទគូទ និងទី៤. ឈ្មោះ កុយ ចាន់ថុល ជាអ្នកជិះពីក្រោយជាមួយ មាស សម្បត្ដិ ដើម្បីពិនិត្យជាក់ស្ដែងថា តើជនរងគ្រោះស្លាប់ហើយឬនៅ?
សូមបញ្ជាក់ថា ឧកញ៉ា អ៊ឹង ម៉េងជឺ ថៅស៊ីម៉ង់តិ៍ត្បូងពេជ្រ និង ម្ចាស់ហាងលក់គ្រឿងអលង្ការហុងកុង ត្រូវបាន ឃាតក បាញ់សម្លាប់ជាច្រើនគ្រាប់កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ ពេលកំពុងចុះទិញផ្លែឈើនៅក្បែរ ពហុកីឡដ្ឋានអូរឡាំពិក។
កម្លាំងនគរបាលរាជធានីភ្នំពេញ បានប្រើជំនាញរបស់ខ្លួន បើកការស៊ើបអង្កេតឃាតកម្មដ៏ឃោរឃៅកណ្តាលរាជ ធានីភ្នំពេញ ដែលផ្តើមចេញពីជម្លោះក្នុងមុខជំនួញរវាងឧកញ៉ា និងឧកញ៉ា ដែលសុទ្ធតែជាអ្នកមានទ្រព្យសម្បត្តិ ស្តុកស្តម្ភ ដោយប្រើរយៈត្រឹមជាងមួយសប្តាហ៍បានឈានដល់ការឃាត់ខ្លួនជនពាក់ព័ន្ធជាបន្តបន្ទាប់៕
Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] CH-00224
Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] CH-00223
Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] CH-00222
Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] CH-00221
Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] CH-00082
Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] CH-00081
ឪពុក-ម្តាយ លោកឧកញ៉ា ថោង សារ៉ាត់ ដែលសមត្ថកិច្ចឃាត់ខ្លួនជំនួសកូន
Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] CH-00136
Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] CH-00137
Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] CH-00138
Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] CH-00139
Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] CH-00140
Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] CH-00141
Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] ST-023
Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] ST-024


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Roses041  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Roses041
View user profile http://www.lovekhmer.com

sreymomrith

sreymomrith
Administrator
Administrator
ចង់​ដឹង​ចម្លើយ​​សារ​ភាព​របស់​ក្រុម​ជន​សង្ស័យ​បាញ់​សម្លាប់​លោកឧកញ៉ា​​អឹុង ម៉េង​ជឺ ដែរ​ប្ញទេ? តើ​ពួកគេ​រៀបក្បួន និង​ធ្វើ​សកម្មភាព​បែបណា​ខ្លះ​ ក្រោយ​ពេល​ទទួល​បញ្ជា និង​ឈាន​ដល់​ការ​​បាញ់​សម្លាប់​ដូច​បំណង?


រាជធានីភ្នំពេញ ៖ ស្តាប់ចម្លើយ ជនសង្ស័យ ជាក្រុមឃាតករ បាញ់សម្លាប់ លោកឧញ៉ា អ៊ឹង ម៉េងជឺ នៅសាលាដំបូង រាជធានីភ្នំពេញ មុនពេលបញ្ជូន ទៅឃុំខ្លួន នៅពន្ធនាគារ ។

នៅដំណាក់កាល តំណាងអយ្យការ អមសាលាដំបូង រាជធានីភ្នំពេញ ជនសង្ស័យម្នាក់ ដែលអះអាងថា ជាជនដៃដល់ បានសារភាព ប្រាប់ឱ្យដឹងថា គេមានឈ្មោះ សៀង វាសនា ហៅស្នា ភេទប្រុស កើតឆ្នាំ១៩៧០ មានទីលំនៅ ផ្លូវលំភូមិភ្នៀត សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានមុខរបរ ជាអង្គរក្ស លោកឧកញ៉ា ថោង សារ៉ាត់ និងអតីត ជាយោធា នៅអង្គភាព ង៧០ ធ្លាប់រៀន បានត្រឹម ថ្នាក់ទី៩ មានប្រពន្ធ ជាអ្នកលក់ដូរ ។
ចម្លើយជនសង្ស័យ បានបន្តថា នៅថ្ងៃទី២០ វិច្ឆិកា ២០១៤ លោកឧញ៉ា ថោង សារ៉ាត់ បានបញ្ជាផ្ទាល់មាត់ ឱ្យគេ និងឈ្មោះ មាស សម្បត្តិ, កូយ ច័ន្ទថុល, លី សៅ ហៅវី ទៅសម្លាប់ លោកឧកញ៉ា អ៊ឹង ម៉េងជឺ ដោយសន្យាថា ទិញផ្ទះ ឱ្យម្នាក់១ល្វែង និងផ្តល់ លុយកាក់ មួយចំនួនទៀត ។ ពេលនោះ ពួកគេបាន យល់ព្រម ហើយបន្ទាប់មក ឈ្មោះ លី សៅ វី ក៏បាននាំពួកគេ ទៅមើល គោលដៅ នៅ ហាងលក់ពេជ្រ យីហោ ហុងកុង ម្តុំផ្សារធំថ្មី ជាកន្លែង លក់ដូរ របស់ជនរងគ្រោះ ។ ពេលទៅដល់ បានឃើញ រថយន្ត ជនរងគ្រោះ ម៉ាកឡិចស៊ីស ៥៧០ ពណ៌គ្រាប់អំពិល នៅមុខហាង ពួកគេ ក៏បាន វិលត្រឡប់ ទៅផ្ទះ លោកឧញ៉ា ថោង សារ៉ាត់ (៩៩៩) នៅសង្កាត់ ចាក់អង្រែក្រោម វិញ ។

ចម្លើយជនដៃដល់ បានសារភាព ទៀតថា ដល់ថ្ងៃទី២១ វិច្ឆិកា វេលាម៉ោង៩ព្រឹក ពួកគេទាំង៤នាក់ បានជិះម៉ូតូ ២គ្រឿង ដោយរូបគេ
(ស្នា) បានជិះម៉ូតូ ម៉ាកឌ្រីម សង់១២៥ ឈ្មោះលី សៅ ជាអ្នកឌុប ចំណែកឈ្មោះ កូយ ច័ន្ទថុល និងឈ្មោះ មាស សម្បត្តិ ជិះម៉ូតូ១គ្រឿង ម៉ាកវីវ៉ា ចេញពី បុរី៩៩៩ ចាក់អង្រែក្រោម ទៅហាង លក់ពេជ្រ ហុងកុង នៅផ្សារថ្មី ។

ពេលទៅដល់ មិនបានឃើញ រថយន្ត ជនរងគ្រោះទេ តែបានឃើញ អង្គរក្ស ជាច្រើននាក់ យាមនៅទីនោះ ពួកគេ ក៏ត្រឡប់ ទៅបុរីវិញ ដែលគ្មាន អ្នកណាម្នាក់ ចេញទៅណាទេ ។ ថ្ងៃទី២២ វិច្ឆិកា ម៉ោង៦ព្រឹក ខ្លួន (ស្នា) បានជិះម៉ូតូ ម៉ាកណៃហត ចេញទៅ ផឹកកាហ្វេ នៅមុខច្រក ចូលបុរី៩៩៩ នោះ រួចហើយ បានស្គែនមេដៃ ហើយចូលធ្វើការ ពេលនោះ បានជួបឈ្មោះ ទាំង៤នាក់ ក៏បបួលគ្នា លេងបៀរ ។ ម៉ោងប្រមាណ១ និង៣០នាទី ឈ្មោះលី សៅ ហៅ វី បាននាំពួកគេ ចេញទៅ ស្ថានីយ ប្រេងឥន្ធនៈ កាល់តិច មុខខារ៉ាអូ ខេរ៉ុក ពេលនោះ ឈ្មោះ វី បាននិយាយថា លោកឧកញ៉ា អ៊ឹង ម៉េងជឺ ប្រហែលជា ធ្វើដំណើរមក តាមផ្លូវនេះ ពេលនោះខ្លួន (ស្នា) បានទាញ ម៉ូតូចេញ ម្នាក់ឯង ទៅទិញ ទឹកសុទ្ធផឹក នៅខាងក្រោយ ស្ថានីយប្រេងនោះ ស្រាប់តែ ឃើញរថយន្ត លោកឧកញ៉ា អ៊ឹង ម៉េងជឺ ជិះចូលផ្ទះ លក់គ្រឿងសង្ហារឹម មួយកន្លែង នៅម្តុំបឹងត្របែកនោះ ខ្លួនក៏បាន នៅឈប់ចាំមើល ។

ប្រហែលកន្លះម៉ោង ក្រោយមក លោកឧកញ៉ា អ៊ឹង ម៉េងជឺ ក៏ចេញទៅវិញ ខ្លួនបាន ជិះម៉ូតួ តាមពីក្រោយ រហូតជនរងគ្រោះ ទៅដល់ផ្ទះ លក់ថ្ម ម៉ាប ក្បែរក្រុមហ៊ុន ជីប ម៉ុង ជិតវត្តទួលទំពូង ក៏ចូលទីនោះទៀត ហើយខ្លួន បានវិលទៅ បុរី៩៩៩ ដើម្បីយក ឈ្មោះ លី សៅ ហៅ វី និងបាន ត្រឡប់វិញ ទៅឈប់រង់ចាំ មើលសកម្មភាព ជនរងគ្រោះ ទៅទីណាទៀត និងរកឱកាស បាញ់ប្រហារ តាមមេបញ្ជា ។
មិនយូរប៉ុន្មាន លោកឧកញ៉ា អ៊ឹង ម៉េងជឺ បានចេញ ពីផ្ទះលក់ថ្មម៉ាប ទៅចូលផ្សារទំនើប ផាកវ៉េ គេក៏បាន ជិះម៉ូតូ ហួសទៅ បុរី៩៩៩ វិញ ទាំងអស់គ្នា ។ ម៉ោងប្រមាណ០៤ និង៣០នាទី ពួកគេមានគ្នា ៤នាក់  ជិះម៉ូតូ២គ្រឿង អាវុធខ្លី២ដើម ចេញដំណើរ ពីបុរី ទៅកាន់ ហាងលក់ពេជ្រ នៅម្តុំផ្សារធំថ្មី ម្តងទៀត ពេលនោះ បានឃើញរថយន្ត លោកឧកញ៉ា អ៊ឹង ម៉េងជឺ ចតនៅទីនោះ ពួកគេ ក៏នាំគ្នា ឃ្លាំចាំមើល រហូតដល់ យប់បន្តិច ស្រាប់តែ លោកឧកញ៉ា អ៊ឹង ម៉េងជឺ បានឡើង ជិះរថយន្ត ម្នាក់ឯង ចេញដំណើរ ពីហាងលក់ ពេជ្រហុងកុង ផ្សារថ្មី ឆ្ពោះតាម មហាវិថី ព្រះមុនីវង្ស រួចបត់ចូល មហាវិថី ហ្សាដឺហ្គោល ពួកគេតាម ពីក្រោយ រហូតដល់ នាងគង្ហីង ផ្សារអូរប្ញស្សី ឡើងទៅរង្វង់មូល អាងទឹកអូឡាំពិក បត់ឆ្វេង ចូលកន្លែង លក់ផ្លែឈើ ក៏ឈប់ ពេលនោះ គេបានឃើញ មនុស្សប្រុសម្នាក់ ទៅបើកទ្វារថយន្ត ឱ្យលោកឧកញ៉ា អ៊ឹង ម៉េងជឺ បានចុះបម្រុង ដើរចូល ហាងលក់ផ្លែឈើ ។

ឈ្មោះ វី បានជិះម៉ូតូ ទៅហូសបន្តិច ខ្លួនបានលោតចុះ ពីម៉ូតូ ដើរពីក្រោយ ជនរងគ្រោះ រួចបានដក កាំភ្លើងខ្លី ពីចង្កេះ បាញ់សំដៅ ជនរងគ្រោះ ជាច្រើនគ្រាប់ បន្ទាប់មក បានរត់ឡើង ជិះម៉ូតូ ដែលឈ្មោះ វី បាននៅរង់ចាំ គេចខ្លួន ហើយឈ្មោះ ថុល និងសម្បត្តិ បានជិះម៉ូតូ បិទគូទពីក្រោយ ។

Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] 051505579b0a03ed84ef11e153580


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Roses041  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Roses041
View user profile http://www.lovekhmer.com

sreymomrith

sreymomrith
Administrator
Administrator
១១​ថ្ងៃ​វែក​មុខ​​មេ​ខ្លោង​ក្រុម​ឃាតករ​ ៖ មេ​ប្រើ​ឱ្យ​សម្លាប់​ឧក​ញ៉ា​ អ៊ឹង​ ម៉េង​ជឺ សន្យា​ឱ្យ​ផ្ទះ​ម្នាក់​១​ល្វែង​


រាជធានីភ្នំពេញ ៖ នៅវេលារសៀល ថ្ងៃទី៤ ធ្នូ អង្គរក្សឧកញ៉ា ថោង សារ៉ាត់ ៤នាក់ ដែលត្រូវចាប់ខ្លួន បានបញ្ជូន មកកាន់តុលាការ ក្រោមកិច្ចការពារ យ៉ាងតឹងរុឹង និងតាមដាន ពីសំណាក់ ក្រុមអ្នករាយការណ៍ ព័ត៌មាន ។ ទោះបីជាបែបណា ដំណើរការ សើុបអង្កេត ដែលមាន រយៈពេល ១១ថ្ងៃគត់ គឺអង្គរក្ស ដែលជាជនសង្ស័យ ត្រូវបានចាប់ខ្លួន ជាបន្តបន្ទាប់ ប៉ុន្តែប្រតិបត្តិការ នារាត្រី ថ្ងៃទី៣ ធ្នូ តាមប្រមាញ់ ឧកញ៉ា ថោង សារ៉ាត់ នោះ មិនបានទទួល ជោគជ័យទេ ដោយសារតែ មេខ្លោងបញ្ជា ឃាតកររូបនេះ បានគេចខ្លួន មុនរួចទៅហើយ ដែលអាច យប់ថ្ងៃទី២ ធ្នូ ឬព្រឹក ថ្ងៃទី៣ ធ្នូ ។

ការចាប់ខ្លួន ក្រុមអង្គរក្សឧកញ៉ា ថោង សារ៉ាត់ ៤នាក់ ដោយនគរបាល រាជធានីភ្នំពេញ សហការជាមួយ នគរបាល នាយកដ្ឋាន ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដឹកនាំបញ្ជាផ្ទាល់ ដោយលោក ឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ ប្រធាននាយកដ្ឋាន កណ្តាល នគរបាលយុត្តិធម៌ និងលោក ឧត្តមសេនីយ៍ត្រី ជួន ណារិន្ទ ស្នងការរង នគរបាល រាជធានីភ្នំពេញ បានធ្វើឱ្យ វាំងននខ្មៅ ត្រូវបើក បន្ទាប់ពី ជនជាប់សង្ស័យ សារភាពថា ការតាមសម្លាប់ លោកឧកញ៉ា អុឹង ម៉េងជឺ ថៅកែក្រុមហ៊ុន ស៊ីម៉ង់ត៍ត្បូងពេជ្រ និងឡក្បឿង ដោយសារ មេរបស់ពួកគេ សន្យាឱ្យផ្ទះ ម្នាក់១ល្វែង ។ ពួកគេអះអាងថា ពួកខ្លួន ដែលធ្វើសកម្មភាពនេះ មិនមែនជា ក្រុមស៊ីឈ្នួល សម្លាប់មនុស្ស ដើម្បីបានប្រាក់ នោះទេ ។

លោកឧត្តមសេនីយ៍ត្រី ជួន ណារិន្ទ ស្នងការរង និងជាប្រធាន ការិយាល័យ កណ្តាល នគរបាល ព្រហ្មទណ្ឌ រាជធានីភ្នំពេញ ឱ្យដឹងថា ជនសង្ស័យ ៤នាក់ ដែលសុទ្ធសឹង ជាអង្គរក្សឧកញ៉ា ថោង សារ៉ាត់ ពិតជា ជនសង្ស័យ ពាក់ព័ន្ធនឹង ការបាញ់ប្រហារ លោកឧកញ៉ា អុឹង ម៉េងជឺ ។
ជនសង្ស័យមាន ១-ឈ្មោះ សៀង វាសនា ភេទប្រុស អាយុ៤៤ឆ្នាំ ជាជនដៃដល់ ដែលបាញ់ប្រហារ យ៉ាងសាហាវ ទៅលើជនរងគ្រោះ (ឧកញ៉ា អុឹង ម៉េងជឺ) ២-ឈ្មោះ លី សៅ ហៅវី ភេទប្រុស អាយុ៤២ឆ្នាំ ជាអ្នកបើកម៉ូតូ ឌុបជនដៃដល់ ដើម្បីគេចខ្លួន ៣-ឈ្មោះ មាស សម្បត្តិ ភេទប្រុស អាយុ៣៧ឆ្នាំ និង៤-ឈ្មោះ កូយ ច័ន្ទថុល អាយុ៣៩ឆ្នាំ ពីរនាក់នេះ ជាអ្នកជិះម៉ូតូ តាមពីក្រោយ បិទគូទ ។

លោក ជួន ណារិន្ទ បន្តថា ពួកគេ នឹងត្រូវបញ្ជូន ទៅកាន់សាលាដំបូង រាជធានីភ្នំពេញ នៅពេល សមត្ថកិច្ចជំនាញ សាកសួរ យកចម្លើយ គ្រប់គ្រាន់ ។ ទោះជាយ៉ាងណា លោកស្នងការរង មិនបានបញ្ជាក់លម្អិត អំពីចរិតឃាតករ ដែលធ្វើឃាត លោកឧកញ៉ា អុឹង ម៉េងជឺ ទេ គ្រាន់តែ បង្ហើបថា អ្នកនៅពីក្រោយ ក្រុមជនសង្ស័យ ជាឃាតករនេះ គឺឧកញ៉ា ថោង សារ៉ាត់ ថៅកែសាច់ប៉ាតេ មានជ័យ និងជា អគ្គនាយក សំណង់បុរី៩៩៩ ។
ក្រុមជនសង្ស័យ ជាឃាតករទាំង៤នាក់ មិនមែនជា ក្រុមស៊ីឈ្នួល សម្លាប់មនុស្ស ដើម្បីប្រាក់ទេ គឺគេធ្វើតាម មេរបស់គេ បញ្ជា ដោយបាន សន្យាឱ្យផ្ទះ ម្នាក់១ល្វែង នៅពេលលទ្ធផល ទទួលបានជោគជ័យ ។ មេខ្លោងក្រុមឃាតករ ពេលនេះ គឺឧកញ៉ា ថោង សារ៉ាត់ បានរត់ គេចខ្លួន បន្ទាប់ពី សមត្ថកិច្ច ចាប់ដាក់ខ្នោះដៃ មួយព្រឹក ហើយ ដោះលែងទៅវិញ ។
បើតាមព័ត៌មានថា ជននេះ បានផ្លោះរបង ជិះទូក ទៅកាន់ ប្រទេសវៀតណាម តាំងពីរសៀល ថ្ងៃទី២ ធ្នូ មកម្ល៉េះ ដូច្នេះ ការឡោមព័ទ្ធ នៅយប់ថ្ងៃទី៣ ធ្នូ ដែលធ្វើឡើង ដោយកម្លាំង សមត្ថកិច្ច យ៉ាងគគ្រឹកគគ្រេង នៅគេហដ្ឋាន ឧកញ៉ា ថោង សារ៉ាត់ ៣កន្លែងនោះ ជាការចាប់ខ្យល់ទេ ។


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Roses041  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Roses041
View user profile http://www.lovekhmer.com

sreymomrith

sreymomrith
Administrator
Administrator
ទាក់ទិននឹង ករណីបាញ់ សម្លាប់ លោកឧកញ៉ា អុឹង ម៉េងជឺ មានប្រភពព័ត៌មាន មាត់ចាប មាត់ព្រាបថា មុននឹងមាន ការបាញ់ប្រហារ ជនរងគ្រោះ គេដឹងថា លោកឧកញ៉ា អុឹង ម៉េងជឺ ធ្លាប់បាន ទូរស័ព្ទ ទៅឧកញ៉ា ថោង សារ៉ាត់ ទារប្រាក់ថ្លៃ គ្រឿងសំណង់ គ្រប់ប្រភេទ ដែលបានជំពាក់ ច្រើនម៉ឺនដុល្លារ អាមេរិក យកទៅសាងសង់ ផ្ទះល្វែងលក់ ។ ព័ត៌មានមិនផ្លូវការ បន្តថា ពេលលោកឧកញ៉ា អុឹង ម៉េងជឺ ទូរស័ព្ទទារប្រាក់ ក៏មានការ ឈ្លោះទាស់សម្តីគ្នា ធ្ងន់ៗ ទៅវិញ ទៅមក តាមទូរស័ព្ទដែរ ដែលពេលនោះ គេដឹងថា ជនរងគ្រោះ បានពន្លះ ឧកញ៉ា ថោង សារ៉ាត់ កប់ៗមាត់ ធ្វើឱ្យឧកញ៉ា ថោង សារ៉ាត់ ខឹងហើយ ពោលពាក្យថា «មិនអីទេអ្ហែង គង់តែងាប់» ។


ព័ត៌មាន មិនផ្លូវការនេះ បន្តថា សមត្ថកិច្ច ក៏បានស្រាវជ្រាវ រកឃើញ លេខទូរស័ព្ទ ឧកញ៉ាទាំង២នាក់ ទាក់ទង ឈ្លោះប្រកែកគ្នាដែរ នៅមុនពេល មានការបាញ់ប្រហារ លើលោក ឧកញ៉ា អុឹង ម៉េងជឺ ដែលលេខ ទូរស័ព្ទ ជាវត្ថុតាង និងជាតម្រុយមួយ សម្រាប់ការ សើុបអង្កេត ថែមទៀត ។
ប្រភពព័ត៌មាន មិនផ្លូវការ មួយទៀត និយាយថា លោកឧកញ៉ា អុឹង ម៉េងជឺ និងឧកញ៉ា ថោង សារ៉ាត់ មានទំនាស់គ្នា រឿងទិញដី មួយកន្លែង នៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ក្នុងទឹកប្រាក់ ជាង២លានដុល្លារ អាមេរិក ។ ឯមួយទៀត គឺទំនាស់ ដីធ្លី ជាង១០ហិកតា នៅបឹងបាយ៉ាប ខណ្ឌសែនសុខ ដែលមានទឹកប្រាក់ ពី ៣០លាន ទៅ៤០លាន ដុល្លារទៀត ហើយនៅថ្ងៃទី៨ ធ្នូ លោកឧកញ៉ា អុឹង ម៉េងជឺ ត្រូវចូលខ្លួន ទៅសាលាដំបូង រាជធានីភ្នំពេញ ពាក់ព័ន្ធ សំណុំរឿង ដីធ្លី ជាមួយលោក ឧកញ៉ា ឈាង ប៉ាក់សួរ ជាដើមបណ្តឹង ផងដែរ ។

នៅវេលាម៉ោង៣ រសៀល ថ្ងៃទី៤ ធ្នូ នគរបាល ព្រហ្មទណ្ឌ កម្រិតធ្ងន់ រាជធានីភ្នំពេញ ដឹកនាំដោយ លោកឧត្តម សេនីយ៍ត្រី ជួន ណារិន្ទ ស្នងការរង បាននាំខ្លួន អង្គរក្សឧកញ៉ា ថោង សារ៉ាត់ មកកាន់ សាលាដំបូង រាជធានីភ្នំពេញ ដោយមាន អ្នកសារព័ត៌មាន ជាច្រើន ចាំថត យករូបភាព ជនសង្ស័យ ទាំង៤នាក់ ពាក់ព័ន្ធនឹង ករណីបាញ់សម្លាប់ លោកឧកញ៉ា អុឹង ម៉េងជឺ ។ សំណុំរឿង ឃាតកម្មមួយនេះ ស្ថិតក្នុងដៃ លោក សៀង សុខ ព្រះរាជអាជ្ញារង អមសាលាដំបូង ធ្វើការសាកសួរ ប៉ុន្តែការសាកសួរ នៅរសៀលថ្ងៃនោះ មិនទាន់បញ្ចប់ទេ ហើយតំណាង អយ្យការ លើកពេល ទៅសាកសួរ នៅព្រឹកថ្ងៃទី៥ ធ្នូ ទៀត។

ករណីបញ្ជូន ជនសង្ស័យ៤នាក់ ទៅសាលាដំបូងនេះ ក៏បានភ្ជាប់ ជាមួយកាំភ្លើង ខ្លី២ដើម ទៅជាមួយដែរ ប៉ុន្តែមិនមែន ជាកាំភ្លើង បាញ់ជនរងគ្រោះទេ ។ កាំភ្លើង បាញ់ជនរងគ្រោះ បើតាមព័ត៌មានថា ត្រូវបានឧកញ៉ា ថោង សារ៉ាត់ ដកទុក ។


ឧកញ្ញ៉ា ថោង សារ៉ាត់ ជានរណា ?




ពិតជា រឿងរ៉ាវដ៏កម្រមួយ ខណៈមានការ បង្ហាញខ្លួន ជាសាធារណៈ នៅចំពោះមុខ ប្រព័ន្ធផ្សព្វផ្សាយ ដែលម្តាយឪពុក របស់ឧកញ៉ា ថោង សារ៉ាត់ និយាយភាសាខ្មែរ មិនច្បាស់នោះ គឺអ្នកស្រី កែវ សារី មានងារជាជំទាវ និងមានតួនាទី ជាទីប្រឹក្សា នៃអគ្គលេខា ធិការដ្ឋាន ព្រឹទ្ធសភា ទៀតផង ។ គាត់ប្រហែលជា អ្នកចាត់ការ ខ្លាំងជាងប្តីហើយ ទើបអង្គុយ លើកៅអីនិយាយ ជាមួយនឹង ការរំលេច គ្រឿងអលង្ការ ជ្រែកដៃ និងក ឯប្តីគឺលោក ថោង ចំរើន ឈរនិយាយ បាន១ម៉ាត់ៗ ព្រោះប៉ៃឡាំពេក ។
ប្រភពព័ត៌មានខ្លះ បានអះអាងថា អ្នកស្រី កែវ សារី នៅមានតួនាទី និងឋានន្តរស័ក្តិ ជាវរសេនីយ៍ទោ នៅក្រសួងការពារជាតិ ដែលមានប្តី ឈ្មោះ តាំង សុខ ហៅថោង ចំរើន ក៏ជានាយ ទាហានដែរ ។ លោក ថោង ចំរើន ជាឪពុក ដែលនិយាយ ភាសាខ្មែរ មិនច្បាស់នោះ អះអាងថា ពួកគេមិនរត់ ទៅណាទេ សុខចិត្តងាប់ នៅដីកម្ពុជាតែម្តង។ «ខ្ញុំអត់ទៅណាទេ យើងនៅហ្នឹង ៤៧ឆ្នាំហើយ ខ្ញុំអត់ទៅ កន្លែងណាទៀតទេ សុខចិត្តនៅកម្ពុជា ដីនៅភ្នំពេញ ដីរបស់ខ្ញុំ» ។

ទោះបីជា បង្ហាញច្បាស់ថា គ្រួសារឧកញ៉ា ថោង សារ៉ាត់ ជាជនជាតិ វៀតណាមក្តី ក៏ពួកគាត់ អះអាងថា មានស្រុកកំណើត នៅភូមិចន្ទ្រា ឃុំចន្ទ្រា ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។ ក្នុងសន្និសីទ សារព័ត៌មាន អ្នកស្រី កែវ សារី អះអាងថា គាត់កំពុង ខាតបង់ លើមុខជំនួញ នាពេលនេះ ។
ចំណែកឧកញ៉ា ថោង សារ៉ាត់ ដែលគេស្គាល់ថា មានដើមកំណើត វៀតណាមនោះ ក៏មានពាក់ ផ្កាយពីរ នៅលើស្មា ក្នុងសម្លៀកបំពាក់ ក្រសួងការពារជាតិ កម្ពុជាដែរ តែថ្មីៗនេះ មានការប្រកាស បដិសេធថា ឧកញ៉ារូបនេះ ត្រូវបានបញ្ឈប់ ពីការងារ យោធាហើយ ។ ក៏ដូចជា អគ្គលេខាធិការ ព្រឹទ្ធសភាដែរ លោក អ៊ំុ សារិទ្ធ បានបញ្ជាក់ ប្រាប់វិទ្យុ VOD ថា អ្នកស្រី កែវ សារី ត្រូវបញ្ចប់ តួនាទី ពីទីប្រឹក្សា ព្រឹទ្ធសភា នៅក្រោយពេល បោះឆ្នោត ឆ្នាំ២០១៣ ។

គេនៅចាំបានថា កាលពីពាក់កណ្តាល ទសវត្សឆ្នាំ៩០ ប្រជាពលរដ្ឋ នៅខេត្តកណ្តាល ពិសេស អ្នកក្រុងតាខ្មៅ បានផ្អើលឆោឡោ ពីព័ត៌មាន ចែកដី ដែលបានរៀបចំ ឱ្យដោយបុគ្គល ថោង សារ៉ាត់ ដោយម្នាក់ៗ នាំគ្នាពពាក់ពពូន ទៅចុះឈ្មោះ ដើម្បីបានដី ។ ពេលនោះ មានបញ្ហា ជាច្រើន បានកើតមានឡើង គឺមិនមែន ជាការចែកដី ឱ្យទទេនោះទេ តែជាការ ចែកការពារ ផ្ទៃដី មានជម្លោះ ហើយក្រោយ មក ក៏ស្ងាត់វិញទៅ ។

បុគ្គលិកកម្មករ ក្រុមហ៊ុនសំណង់ និងសាច់ប៉ាតេ ៩៩៩ នៅបន្ត សង្វាក់ផលិតកម្ម ធម្មតា ទោះបីឧកញ៉ា ថោង សារ៉ាត់ បានរត់គេចខ្លួន បាត់ពីក្រញាំ ដៃសមត្ថកិច្ច បន្ទាប់ពី ការស្រាវជ្រាវ ឃើញថា ជាប់ពាក់ព័ន្ធ និងជាមេខ្លោង សម្លាប់ លោកឧកញ៉ា អុឹង ម៉េងជឺ កាលពីពេលថ្មីៗ កន្លងមកនេះ ហើយឪពុកម្តាយ របស់បុគ្គលនេះ ក៏ត្រូវសមត្ថកិច្ច ឃាត់ខ្លួន នៅស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ ក្តី ក៏មិនប៉ះពាល់ ដល់ខ្សែសង្វាក់ ផលិតកម្ម របស់ក្រុមហ៊ុន សំណង់៩៩៩ និងសាច់ប៉ាតេ យីហោ មានជ័យ ឡើយ ។

ការអះអាងនេះ គឺដោយសារ សមត្ថកិច្ច និងអាជ្ញាធរ មូលដ្ឋាន បានសង្កេតឃើញ នៅចំណុច ទីតាំងផលិត សាច់ប៉ាតេ មួយកន្លែង នៅក្នុងភូមិ សន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ក្រុមកម្មករ-កម្មការិនី បន្តធ្វើសកម្មភាព ជាធម្មតា រីឯតាមបណ្តា ទីតាំង សំណង់ធំៗ ជាច្រើនកន្លែងទៀត របស់បុរី៩៩៩ ក៏មានកម្មករ កំពុងធ្វើការ ខ្លះៗដែរ ។

មិនមានតំណាង ក្រុមហ៊ុនណា ម្នាក់ ឬក៏បុគ្គលិក ក្រុមហ៊ុនណាមួយ និយាយស្តីអ្វី ទាក់ទិននឹង រឿងរ៉ាវដ៏ កក្រើក ក្នុងរាជធានីភ្នំពេញ នេះទេ ហើយគេ ក៏មិនអាច កំណត់បានថា វាសនា ក្រុមហ៊ុន ដ៏ធំមួយនេះ នឹងមានអនាគត ទៅមុខ ដោយរបៀប ណាឡើយ បើនាយក ក្រុមហ៊ុន សំខាន់ៗ ទាំង៣នាក់ ម្នាក់រត់គេចខ្លួនបាត់ ហើយពីរនាក់ ទៀត នៅជាប់ឃុំឃាំង ។
ទោះជាយ៉ាងណាក៏ដោយ មហាជនបានគិតថា បើក្រុមហ៊ុននេះ ដួលរលំ មនុស្សរាប់រយនាក់ នឹងត្រូវអត់ ការងារធ្វើ ឬក៏ស្វែងរក ការងារធ្វើ នៅកន្លែងផ្សេង នាពេលខាងមុខ ។ ប៉ុន្តែបើយោងតាម ប្រភពមួយ ផ្សេងទៀត និយាយថា ក្រុមហ៊ុន ទាំងមូល មិនពាក់ព័ន្ធ នឹងការប្រព្រឹត្ត របស់បុគ្គល មួយក្រុម នេះឡើយ ដូច្នេះ បើនាយកក្រុមហ៊ុន ម្នាក់ពីរនាក់ មានជាប់ពាក់ព័ន្ធ នឹងបទល្មើស ជាប់ឃុំ ក៏មានសមាជិក ផ្សេងទៀត អាចបន្តដឹកនាំ ប្រកបអាជីវកម្ម បន្តទៅមុខទៀត បានដែរ ។ មិនខុសពី ភាគីអ្នករងគ្រោះ ឧកញ៉ា អឹុង ម៉េងជឺ ដំណើរការ អាជីវកម្ម ក្រុមហ៊ុនសំណង់ របស់លោក នៅតែមាន ដំណើរការ ជាធម្មតា តែក្រុមគ្រួសារ របស់លោកឧកញ៉ា មិនអាចស្វែងរក ជួបបានឡើយ ។
មុននេះ ប្រភពព័ត៌មាន បង្ហាញថា បានចាកចេញ ទៅក្រៅប្រទេស បន្ទាប់ពី ការរៀបចំ ធ្វើបុណ្យ និងហែសព ទៅបញ្ចុះ តាមប្រពៃណី រួចហើយ ចំណែក ហាងពេជ្រ ហុងកុង នៅក្បែរ ផ្សារទំនើប សូរិយា ក៏បានបិទទ្វារដែរ ។


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Roses041  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Roses041
View user profile http://www.lovekhmer.com

sreymomrith

sreymomrith
Administrator
Administrator
Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] 051330208ef5dd6e7c61da1132764



Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] 0513302032238d5d309c30a132599


Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] 051330208e3bfb1616104c8139769


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Roses041  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Roses041
View user profile http://www.lovekhmer.com

sreymomrith

sreymomrith
Administrator
Administrator

តុលាការបញ្ចប់ ការសាកសួរ ឪពុកម្តាយ ប្អូនប្រុស និងប្រពន្ធ របស់ឧកញ៉ា ថោង សារ៉ាត់

Saturday, 06 December 2014 


ភ្នំពេញ ៖ គិតត្រឹមវេលាម៉ោង ៤៖៥០នាទី រសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៤នេះ ព្រះរាជ អាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ កញ្ញា វ៉ា សក្តា បានបញ្ចប់ការ សាកសួរ ក្រុម ជនសង្ស័យ៤ទាំងនាក់ រួមមាន ឪពុកម្តាយ ប្រពន្ធ និងប្អូនប្រុស របស់ឧកញ៉ា ថោង សារ៉ាត់ ហើយតែមិនទាន់ដឹងថា សម្រេចចោទប្រកាន់លើបទល្មើសអ្វីនោះទេ ។
ក្រោយបញ្ចប់ការសួរ នាំ ជនសង្ស័យទាំង៤នាក់ ត្រូវបានបញ្ជូនទៅកាន់ ស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ ជាបណ្តោះអាសន្ន ដើម្បីបន្តការសួរនាំ នៅថ្ងៃស្អែកទៀត។ 
ក្រុមជនសង្ស័យ ទាំង៤នាក់នេះមាន ឈ្មោះ ថោង ចំរើន អាយុ៦៥ឆ្នាំ ជាឪពុក ឈ្មោះ កែវ សាវី អាយុ៥៥ឆ្នាំ ជាម្តាយ ឈ្មោះ ទាវ ធីតា អាយុ ៣២ឆ្នាំ ជាប្រពន្ធ និងឈ្មោះ ថោង បូណា អាយុ៣៣ឆ្នាំ ជាប្អូនប្រុស ។
មនុស្សទាំង៤នាក់ ត្រូវបានសមត្ថកិច្ច ចម្រុះឃាត់ខ្លួនកាលពីយប់ ថ្ងៃទី០៣ ខែធ្នូ នៅចំណុចបុរី៩៩៩ ក្នុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ៕
Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] CH-00259
Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] CH-00260


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Roses041  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Roses041
View user profile http://www.lovekhmer.com

sreymomrith

sreymomrith
Administrator
Administrator

នាយឧត្តមសេនីយ៍ នេត សាវឿន ៖ ជនសង្ស័យជាមេខ្លោង ថោង សារ៉ាត់ មិនទាន់ចាប់បាន នៅឡើយទេ

Saturday, 06 December 2014 


ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ផ្កាយមាស ៤ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់នៅរសៀលថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០១៤ ថា រហូតមកដល់ពេលនេះ សមត្ថកិច្ចមិនទាន់ចាប់បាន ឧកញ៉ា ថោង សារ៉ាត់ ដែលជាជនសង្ស័យ មេក្លោងសម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ នៅឡើយទេ ។ប៉ុន្តែ សមត្ថកិច្ចបានដឹងពីគោលដៅដែលជនសង្ស័យរូបនេះ លាក់ខ្លួនខ្លះៗហើយ ហើយមិនយូរមិនឆាប់ សមត្ថកិច្ចនឹងចាប់ជនសង្ស័យ ដែលជាមេក្លោងបាន ។
ការបញ្ជាក់របស់នាយឧត្តមសេនីយ៍ នេត សាវឿន បានធ្វើឡើង ១ម៉ោង ក្រោយពេលដែលមជ្ឈមណ្ឌលព័ត៌មានដើម អម្ពិលបានផ្សាយ ដោយបានដកស្រង់ប្រភពព័ត៌មានថា សមត្ថកិច្ចបានចាប់ឧកញ៉ា ថោង សារ៉ាត់ បានហើយ នៅវេលា ម៉ោង ១១ និង៣០នាទី នៅក្នុងទឹកដីវៀតណាម ហើយថា កំពុងធ្វើបែបបទនាំជនសង្ស័យមកប្រទេសកម្ពុជា ។
នាយឧត្តមសេនីយ៍ បានមានប្រសាសន៍ថា « សមត្ថកិច្ចមិនទាន់ចាប់បាននៅឡើយទេ ហើយថា ឆាប់ៗយើងនឹងអាច ចាប់ជនសង្ស័យបាន ព្រោះយើងបានកំណត់គោលដៅដែលជនសង្ស័យលាក់ខ្លួន » ៕


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Roses041  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Roses041
View user profile http://www.lovekhmer.com

sreymomrith

sreymomrith
Administrator
Administrator

ទស្សនៈ៖ ឃាតកម្ម បាញ់សម្លាប់ ឧកញ៉ា អ៊ឹង ម៉េងជឺ ជាមេរៀនសម្រាប់ អ្នកលេង Facebook ដើម្បីពង្រឹង ក្រមសីលធម៌

Saturday, 06 December 2014 


ដោយ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល និងលោក ប៉ោ សេដ្ឋា និពន្ធនាយករង វិទ្យុដើមអម្ពិល (បរិញ្ញាបត្រអក្សរសាស្រ្ត និងមនុស្សសាស្រ្ត «ជំនាន់ទី១២», សញ្ញា បត្រមន្រ្តីរដ្ឋបាល «ជំនាន់ក សាងជាតិ», អនុបណ្ឌិតច្បាប់ «ផ្នែកនីតិឯកជន»)
ភ្នំពេញ៖ ជនរួមជាតិពិតជាបានដឹងច្បាស់ហើយ អំពីករណីឃាតកម្មបាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ ចំនួន  ៦គ្រាប់ ស្លាប់ភ្លាមៗនៅខាងក្រៅហាងលក់ផ្លែឈើមួយកន្លែង តាមមហាវិថីព្រះសីហនុ បន្ទាប់ពីឧកញ៉ាចេញពីរថ យន្តម៉ាក Lexus 570 កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤។ តាមរូបភាពនៅក្នុងវីដេអូឃ្លីប បានមកពីកា មេរ៉ាសុវត្ថិភាព គេមើលឃើញខ្មាន់កាំភ្លើង ដែលជាឃាតក បានបាញ់ចំជនរងគ្រោះចំនួន ៦គ្រាប់ ហើយបានរត់ គេចខ្លួន ដោយឡើងជិះម៉ូតូ ដែលមានគ្នាគេចាំទទួលយកស្រាប់។
ក្រោយពីបានមើលវីដេអូឃ្លីបយកចេញពីកាមេរ៉ាសុវត្ថិភាពនោះ និង វីដេអូឃ្លីបដទៃទៀតថតដោយទូរស័ព្ទដៃ ទំនើបពីអ្នកទៅមើលហេតុការណ៍នេះរួចហើយ អ្នកចូលចិត្តលេងបណ្ដាញទំនាក់ទំនងសង្គម ភាសាអង់គ្លេស ហៅថា Facebook ជាច្រើនបានកត់សម្គាល់ ឬចាប់អារម្មណ៍ទៅលើរូបរាង ខោ អាវ អាយកូម ស្បែកជើងឃ្លុប របស់ឃាតក គឺដូចទៅនឹងបុរសម្នាក់ ដែលជាអ្នកមានសមត្ថកិច្ច រួចបានទៅពិនិត្យហេតុការណ៍ឃាតកម្មនេះ  ដោយបានគូសសញ្ញាប្រៀបធៀបគ្នាទៅលើចំណុចសំខាន់ៗមួយចំនួនទៀតផង (សូមមើលរូបភាព និងប្រយោគ ខាងក្រោម ដែលយកចេញពី Facebook)។
ដូចឃាតករ ៩៩% សំបុរស្រអែម កំពស់ ១.៧ម៉ែត្រ មួកខ្មៅ
អាវមូលដៃ នាឡិកា ខោរពណ៌ប្រផេះ សោរឡាន ស្បែកជើងខ្មៅ
សូមសមត្ថកិច្ចសើបអង្កេត ម្នាក់នេះជាបន្ទាន់ / Share
Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] ST-041
Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] ST-042
អ្នកលេងបណ្ដាញទំនាក់ទំនងសង្គមខ្លះទាំងក្នុងប្រទេស និងក្រៅប្រទេស បានបញ្ចេញមតិទៅលើរូបភាពប្រៀប ធៀបគ្នានោះជាអក្សរផង ជាសំឡេងផង ដោយបានរិះគន់ ប្រមាថ វាយប្រហារទៅលើសមត្ថកិច្ចថា ជាក្រុមរៀប  ចំឈុតឆាកធ្វើឃាតនេះ ឬជាក្រុមនៅពីក្រោយ នៃការធ្វើឃាតនេះ, ឃាតកនៅនឹងមុខមិនព្រមចាប់, ឃាតកនោះ ជាមន្ត្រីអាជ្ញាធរ មិនងាយចាប់បានទេ, បើចង់ដឹងឃាតកពិតប្រាកដ ចាប់លោក ជួន សុវណ្ណ (អគ្គស្នងការរងនគរ  បាលជាតិ និងស្នងការនគរបាលរាជធានីភ្នំពេញ) និងលោក ជួន ណារិន្ទ (ស្នងការរងនគរបាលរាជធានីភ្នំពេញ)  មកសួរចម្លើយទៅដឹងហើយ, ករណីឃាតកម្មនេះ គឺទម្លាក់កំហុសទៅលើអ្នកផ្សេង ពោល «ស្វាស៊ីបាយ លាប មាត់ពពែ»...។ល។
និយាយឲ្យចំ និងខ្លី ងាយយល់ ងាយស្ដាប់ គឺអ្នកលេងបណ្ដាញទំនាក់ទំនងសង្គម (Facebook) មួយចំនួននោះ  ចាត់ទុកអំពើឃាតកម្មដ៏សាហាវព្រៃផ្សៃកណ្ដាលទីក្រុងភ្នំពេញនេះ គឺក្រុមសមត្ថកិច្ចនគរបាលជាអ្នកនៅពីក្រោយ ខ្នង ឬជាអ្នកឃុបឃិត ហើយបុរសម្នាក់ ជាមន្ត្រីមានសមត្ថកិច្ច ដែលបានទៅពិនិត្យនៅទីតាំងកន្លែងកើតហេតុ ផ្ទាល់ ហើយមានរូបរាង សម្លៀកបំពាក់ និងឧបករណ៍ប្រើប្រាស់ប្រហាក់ប្រហែលនឹងខ្មាន់កាំភ្លើងបាញ់សម្លាប់ លោកឧកញ៉ា អ៊ឹង ម៉េងជឺ នោះ គឺជាឃាតកពិតប្រាកដ។ ដូច្នេះការចោទប្រកាន់ដែលមានលក្ខណៈកាត់ទោសជា មុនរបស់អ្នក Facebook មួយចំនួននេះ វាបានរំលោភបំពានទៅលើតួនាទី ភារកិច្ច និងកាតព្វកិច្ចរបស់ស្ថាប័ន  តុលាការ ពីព្រោះរដ្ឋធម្មនុញ នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣ នៅត្រង់ជំពូក ដែលនិយាយអំពីអំណាច តុលាការ បានចែងថា អំណាចតុលាការ ជាអំណាចឯករាជ្យ, អំណាចនេះ ត្រូវប្រគល់ឲ្យតុលាការកំពូល និងសា  លាជម្រះក្ដីគ្រប់ផ្នែក និងគ្រប់ជាន់ថ្នាក់, គ្មានអង្គការណាមួយ នៃអំណាចនីតិបញ្ញត្តិ (សភាជាតិ) ឬនីតិប្រតិបត្តិ  (រាជរដ្ឋាភិបាល) អាចទទួលអំណាចតុលាការនេះបានឡើយ។ ក្រៅពីការរំលោភបំពានទៅលើស្ថាប័នតុលាការ នេះ វាបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់បុគ្គលដ៏ធ្ងន់ធ្ងរ គឺក្រុមមន្ត្រីមានសមត្ថកិច្ច ពិសេស ទៅលើមន្ត្រី ដែលមានចំណុចលក្ខណៈដូចខ្មាន់កាំភ្លើងបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ នោះតែម្ដង។
តាមការពិត យើងបញ្ចេញទស្សនៈនេះ មិនមែនមានន័យការពារក្រុមមន្ត្រីមានសមត្ថកិច្ចគ្រប់ករណីទាំងអស់ នោះទេ ប៉ុន្តែចំពោះករណីឃាដកម្មបាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺនេះ កុំថាឡើយប្រជាជនសាមញ្ញ សូម្បី  មន្ត្រីជាន់ខ្ពស់ខ្លះ ក៏បានសន្និដ្ឋានថា មន្ត្រីមានសមត្ថកិច្ចម្នាក់ ដែលមានរូបរាង សម្លៀកបំពាក់ និងឧបករណ៍ប្រើ ប្រាស់ប្រហាក់ប្រហែលនឹងខ្មាន់កាំភ្លើងនោះ គឺជាឃាតកតែម្ដង។ អ្នកលេង Facebook ក៏បានទាមទារឲ្យក្រុម សមត្ថកិច្ចចាប់មន្ត្រីមានលក្ខណៈដូចខ្មាន់កាំភ្លើង និងឲ្យក្រុមសមត្ថកិច្ចធ្វើសន្និសីទឆ្លើយបំភ្លឺទៀតផង។
ជាការឆ្លើយតបនឹងការចោទប្រកាន់ខាងលើនេះ ស្នងការរងនគរបាលរាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ ជួន  ណារិន្ទ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៤ថា «ករណី ដែលគេ មើលតាមហ្វេសប៊ុក គឺជាមនុស្សច្រឡំទេ ជាមន្ដ្រីនគរបាល របស់យើងផ្នែកអន្ដរាគមន៍ ខណ្ឌចំការមន ឈ្មោះ  សុខ ម៉ូនីត្រា ទី១, ហើយ ទី២ វាខុសគ្នាឆ្ងាយណាស់ ពីព្រោះខុសគ្នា ទាំងអាយុ ខុសគ្នាទាំងកម្ពស់ និងខុសគ្នា ទាំង មាឌ ប៉ុន្ដែបែរជានាំគ្នាយល់ច្រឡំទៅវិញ»។
លោកឧត្ដមសេនីយ៍ បានបញ្ជាក់ទៀតថា រូបទាំងពីរអាវដូចគ្នាមែន តែខោខុសពណ៌ ហើយជនសង្ស័យរាងស្គម  មិនដុះក្បាលពោះ ដូចរូបដែលបានឃើញនោះឡើយ។
វាំងននខ្មៅដែលបាំងពន្លឺត្រូវបានដកចេញ ការភ័ន្តច្រឡំត្រូវបានបញ្ចប់ បន្ទាប់ពីក្រុមសមត្ថកិច្ចចាប់បាន ឃាតករ,  អ្នកបើកម៉ូតូឌុបឃាតកររត់គេចខ្លួន, អ្នកបើកម៉ូតូបិទគូទ និងអ្នកពិនិត្យជនរងគ្រោះឲ្យដឹងថាស្លាប់ឬរស់ ដែលអ្នក ទាំងបួនជាអង្គរក្សរបស់លោកឧកញ៉ា ថោង សារ៉ាត់ (ដើមកំណើតជាជនជាតិយួន) ហើយពួកគេឆ្លើយថា ឧកញ៉ា  ថោង សារ៉ាត់ ជាអ្នកបញ្ជាឲ្យបាញ់សម្លាប់លោកឧកញ៉ា អ៊ឺង ម៉េងជឺ។
Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] ST-043
មកដល់ពេលនេះ តើអ្នកលេង Facebook ទាំងអស់នោះ បានលុបលាងស្នាមប្រឡាក់កិត្តិយស និង សេចក្ដីថ្លៃ  ថ្នូររបស់មន្ត្រីមានសមត្ថកិច្ច ដែលខ្លួនបានចោទប្រកាន់នោះហើយឬនៅ? ហើយមានបានកោតសរសើរដល់ក្រុម មន្រ្តីមានសមត្ថកិច្ច ដែលបានវែកមុខបំបែកសំណុំរឿងឃាតកម្មនេះដែរឬទេ?
អាស្រ័យហេតុនេះ ដើម្បីកាត់បន្ថយអំពើហិង្សា ដោយប្រើពាក្យពេចន៍ នៅលើបណ្ដាញទំនាក់ទំនងសង្គម (Face  book) គឺអ្នកលេង Facebook គួរយកករណីឃាតកម្មបាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ ជាមេរៀន ដើម្បី ពង្រឹងក្រមសីលធម៌ បន្ថែមទៀត ធ្វើយ៉ាងណាឲ្យសង្គមជាតិខ្មែរ កាត់បន្ថយទំនាស់ ព្រមទាំងមានសន្តិភាពផ្លូវចិត្ត កាន់តែច្រើនឡើងៗ៕


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Roses041  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Roses041
View user profile http://www.lovekhmer.com

sreymomrith

sreymomrith
Administrator
Administrator
សមត្ថកិច្ច​នាំ​ខ្លួន​ក្រុម​គ្រួសារ​របស់​មេខ្លោង​ឃាតក​បាញ់​សម្លាប់​ឧកញ៉ា​អ៊ឹ​ងម៉េ​ង​ជឺ​ទៅ​កាន់​ស្នងការ​វិញ​





​ភ្នំពេញៈ​ ចាប់ពី​វេលា​ម៉ោង​៨​និង​១៥​នាទី​ព្រឹក​ដល់​ម៉ោង​៥​និង​២០​នាទី​ល្ងាច​ តំណាង​អយ្យការ​កញ្ញា​វ៉ា​សក្ក​ដា​​មិន​ទាន់​សាកសួរ​ចប់​សព្វគ្រប់​នៅឡើយ​ទេ​ ទៅ​លើ​ក្រុម​គ្រួសារ​ថោ​ង​ សា​រ៉ាត់​ទើប​សម្រេច​ផ្ញើ​ជនសង្ស័យ​ទាំង​៤​នាក់​​ឃុំ​បណ្តោះអាសន្ន​នៅ​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ។​



​ជន​ស​ង្ស័​ង​ ទាំង​៤​នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ ភ្នំពេញ​ឃាត់ខ្លួន​កាលពី​ព្រលប់​ថ្ងៃ​ទី​៣​​ខែធ្នូ​ ឆ្នាំ​២០១៤​ ក្នុង​ប្រតិបត្តិ​ការ​ចុះ​ឡោម​ព័ទ្ធ​ឆែកឆេរ​លំនៅ​ឋាន​ជនជាប់ចោទ​ថោ​ង​ សា​រ៉ាត់​ និង​ទីតាំង​ឡ​ផលិត​សាច់​ប៉ា​តេ​​ជាមួយនឹង​អ្នកបើកបរ​រថយន្ត​ព្រមទាំង​ សន្តិសុខ​សរុប​១០​​​​នាក់​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​ ៕​ សុខ​ខេមរា​



Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Nkw_2


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Roses041  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Roses041
View user profile http://www.lovekhmer.com

sreymomrith

sreymomrith
Administrator
Administrator

ឪពុក​ម្តាយ​ឧកញ៉ា ថោ​ង សា​រ៉ាត់ ប្រកាស​សុំ​ទោស​ស្នងការ​ក្រុង​លោក ជួន សុវណ្ណ



ឪពុក​ម្តាយ​ឧកញ៉ា ថោ​ង សា​រ៉ាត់ ប្រកាស​សុំ​ទោស​ស្នងការ​ក្រុង លោក ជួន សុវណ្ណ ជុំវិញ​ការ​ថ្លែង​រិះគន់​ស្នងការ​រូប​នេះ​នៅ​ក្នុង​សន្និសីទកាសែត ក្រោយ​ពេល​អាជ្ញាធរ​តាម​ចាប់ខ្លួន​ឧកញ៉ា​ជា​កូន​។ អ្នកស្រី កែវ សារី ម្តាយ​ឧកញ៉ា ថោ​ង សា​រ៉ាត់ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី ផ្នែក​ភាសា​វៀតណាម នៅ​ក្រោយ​ពេល​ព្រះរាជអាជ្ញា​បញ្ចប់​ការ​សាកសួរ​អ្នកស្រី និង​ប្ដី ថា ពាក្យ​សម្ដី​ដែល​អ្នកស្រី​បាន​ថ្លែង​ក្នុង​សន្និសីទកាសែត​នោះ កើតឡើង​ដោយសារ​អ្នកស្រី​មាន​កំហឹង​ខ្លាំង​ពេក នៅ​ពេល​ដឹង​ថា អាជ្ញាធរ​ចោទប្រកាន់​កូនប្រុស​ថា​ជា​មេ​ក្លោ​ង​នៅ​ពីក្រោយ​ឃាតកម្ម​លើ​ឧកញ៉ា អ៊ឹ​ង ម៉េ​ង​ជឺ​។


អ្នកស្រី​បញ្ជាក់​ទៀត​ថា ក្នុង​នាម​ជា​ម្តាយ​ដែល​ស្រឡាញ់​កូន គាត់​ពិបាក​ក្នុង​ការ​គ្រប់គ្រង​អារម្មណ៍​ខ្លួនឯង នៅ​ពេល​កូនប្រុស​ត្រូវ​ចោទប្រកាន់ និង​តាម​ចាប់ខ្លួន ដែល​តាម​ពិត​អ្នកស្រី​ពុំ​មាន​ចេតនា​រារាំង​ការ​ស៊ើបអង្កេត ឬ​បំពេញការងារ​ឡើយ​។ កាលពី​ថ្ងៃ​ទី​៣ ខែធ្នូ អ្នកស្រី កែវ សារី និង​ប្ដី គឺ​លោក ថោ​ង ចំរើន បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ ក្នុង​នោះ​បាន​ចោទប្រកាន់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ជួន សុវណ្ណ ថា​មាន​បំណង​អាក្រក់​បំផ្លាញ​កិត្តិយស​ក្រុម​គ្រួសារ​គាត់​។ ពេល​នោះ អ្នកស្រី កែវ សា​វី បញ្ជាក់​ថា សមត្ថកិច្ច​បាន​នាំ​ខ្លួន​កូនប្រុស​របស់​គាត់​យក​ទៅ​សួរនាំ និង​ចាប់ខ្លួន​អង្គរក្ស​កូនប្រុស​គាត់ ដោយ​មិន​មាន​ដីកា​បង្គាប់​ពី​តុលាការ​ឡើយ​។

អ្នកស្រី​បន្ត​ថា កូនប្រុស​គាត់​សម្រេច​គេចខ្លួន ដោយសារ​តែ​ខ្លាច​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ប្រើ​អំណាច​គាបសង្កត់​។ ស្របគ្នា​នោះ ស្ត្រី​ម្នាក់​នេះ​ថែម​ទាំង​ស្នើ​ឲ្យ​នាយក​រដ្ឋមន្ត្រី ដក លោក ជួន សុវណ្ណ ចេញពី​តំណែង​ទៀត​ផង​។ អ្នក​ទាំង​ពីរ រួម​នឹង​សាច់ញាតិ ពីរ​នាក់​ទៀត​របស់ លោក ថោ​ង សា​រ៉ាត់ ត្រូវ​ចាប់ខ្លួន​នៅ​យប់​ថ្ងៃ​ដដែល បន្ទាប់​ពី​ធ្វើ​សន្និសីទ​សារព័ត៌មាន​នោះ ដោយ​ចោទប្រកាន់​ពី​បទ​បរិហារកេរ្តិ៍ រារាំង​កិច្ចការ​ស៊ើបអង្កេត​របស់​សមត្ថកិច្ច និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់​។ ទាក់ទិន​នឹង​ការ​ប្រើប្រាស់​អាវុធ អ្នកស្រី កែវ សារី អះអាង​ថា គាត់​មាន​លិខិតអនុញ្ញាត​អោយ​ប្រើប្រាស់​អាវុធ​ចំនួន ៦​ដើម​ដោយ​ស្របច្បាប់​។ រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​៦ ខែធ្នូ នេះ ឪពុក ម្តាយ ប្រពន្ធ​ទី​២ និង​ប្អូនប្រុស​របស់ លោក ថោ​ង សា​រ៉ាត់ កំពុង​ត្រូវ​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​បន្ត​សាកសួរ​។


[​ព​ត៌​មាន​ចុង​ក្រោយ​]៖
បញ្ចប់​ការ​សាកសួរ ឪពុក​ម្តាយ​, ប្អូនប្រុស និង​ភរិយា ឧកញ៉ា ថោ​ង សា​រ៉ាត់ តែ​មិន​ទាន់​ចោទប្រកាន់​ទេ

(​ភ្នំពេញ​)៖ សេចក្តីរាយការណ៍​ពី សាលាដំបូង​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង ៤៖៥០​នាទី ល្ងាច​ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០១៤​នេះ ឪពុក​ម្តាយ ប្អូនប្រុស និង​ភរិយា​ឧកញ៉ា ថោ​ង សា​រ៉ាត់ ត្រូវ​បាន​ព្រះរាជអាជ្ញា​រង កញ្ញា វ៉ា សក្ក​ដា ហើយ តែ​មិន​ទាន់​មានការ​ចោទប្រកាន់​នៅឡើយ​ទេ​។ ជន​ជាប់​ពាក់ព័ន្ធ​ការ​សម្លាប់​ឧកញ៉ា អ៊ឹ​ង ម៉េ​ង​ជឺ ទាំង​៤​នាក់ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​ឃុំខ្លួន នៅ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ​វិញ ហើយនឹង​បន្ត​យក​មក​សាកសួរ​បន្ត នៅ​ថ្ងៃ​ទី​៧ ខែធ្នូ ស្អែក​នេះ​។ ជនជាប់សង្ស័យ​ទាំង ៤​នាក់​នេះ​មានឈ្មោះ ថោ​ង ចំរើន​(​ឪពុក​) កែវ សារី​(​ម្តាយ​) ថោ​ង បូ​ណា (​ប្អូនប្រុស​) និង ទាវ ធីតា អាយុ​២៣​ឆ្នាំ (​ប្រពន្ធ​ទី​២) ត្រូវ​បាន​សមត្ថកិច្ច ចោទប្រកាន់​ពី បទ​រារាំង​ក្នុង​ការ​ស៊ើបអង្កេត និង​លាក់​ទុក​នូវ​អាវុធ​ខុសច្បាប់​៕


Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] 1417863768_1


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Roses041  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Roses041
View user profile http://www.lovekhmer.com

sreymomrith

sreymomrith
Administrator
Administrator

ឧក​ញ្ញ៉ា ថោ​ង សា​រ៉ាត និយាយ​ថា​៖ គាត់​មិន​ដែល​ស្គាល់​ឧកញ៉ា អ៊ឹ​ង ម៉េ​ង​ជឺ ទេ



ឧក​ញ្ញ៉ា ថោ​ង សា​រ៉ាត និយាយ​ថា​៖ គាត់​មិន​ដែល​ស្គាល់ និង​គ្មាន​ទំនាក់ទំនង​រកស៊ី​ជាមួយ​ឧកញ៉ា អ៊ឹ​ង ម៉េ​ង​ជឺ ទេ។
 ជនសង្ស័យ ​ឆ្លើយ​ប្រាប់​ចៅក្រម​ថា​៖ ពួក​គេ​មិន​បាន​បាញ់​សម្លាប់​ឧក​ញ្ញ៉ា អ៊ឹ​ង ម៉េ​ង​ជឺ ទេ ពួក​គេ​ត្រូវ​ប៉ូ​លី​ស​ធ្វើ​ទារុណកម្ម​ធ្ងន់ធ្ងរ បង្ខំ​ឲ្យ​សារភាព​! -------------


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Roses041  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Amour  Oknha [Thorng Sarath] Jea Mae Klorng Samlab [Oknha Eung Meng Jer] Roses041
View user profile http://www.lovekhmer.com

Back to top  Message [Page 1 of 2]

Go to page : 1, 2  Next

Permissions in this forum:
You cannot reply to topics in this forum