Khmer Hot News 44939

You are not connected. Please login or register

 » ♥ ~ General ~ ♥ » Khmer News » Khmer Hot News

Khmer Hot News

Go down  Message [Page 1 of 1]

1Khmer Hot News Empty Khmer Hot News on 1st December 2014, 1:11 pm

sreymomrith

sreymomrith
Administrator
Administrator

ឃាត់ខ្លួន​អង្គរក្ស​ឧកញ៉ា ថោ​ង សា​រ៉ាត់ ៣​នាក់​សង្ស័យ​ពាក់ព័ន្ធ​បាញ់​សម្លាប់​ឧកញ៉ា អ៊ឹ​ង ម៉េ​ង​ជឺ




ភ្នំពេញ ៖ មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០១៤ បាន នាំ​ខ្លួន​អង្គរក្ស​លោក​ឧកញ៉ា ថោ​ង សា​រ៉ាត់ ៣​នាក់​យក​ទៅ​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ ប៉ុន្តែ​មិន​ទាន់​មាន​ប្រភព​អះអាង​ថា​ពាក់ព័ន្ធ​នឹង​ករណី​អ្វី​នោះ​នៅឡើយ​ទេ ។


លោក ជួន ណា​រិ​ន ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ ទទួល​បន្ទុក​ព្រហ្មទណ្ឌ បាន​មាន ប្រសាសន៍​ឲ្យ​ដឹង​ថា ពិតជា​មានការ​ឃាត់ខ្លួន​អង្គរក្ស​របស់​លោក​ឧកញ៉ា ថោ​ង សា​រ៉ាត់ ចំនួន​៣​នាក់​យក​ទៅ​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ប្រាកដ​ មែន ដែល​គ្រាន់តែ សង្ស័យ​ថា អ្នក​ទាំង​៣​នាក់​នេះ​ពាក់ព័ន្ធ​នឹង​ករណី​បាញ់​សម្លាប់​លោក​ឧកញ៉ា អ៊ឹ​ង ម៉េ​ង​ជឺ កាលពី​យប់​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លង​ទៅ​នេះ ។​លោក ជួន ណា​រិ​ន បាន​អះអាង​ថា នេះ​គ្រាន់តែ​ជា​ការ​ហៅ​ទៅ​សាកសួរ ដើម្បី​យក​ព័ត៌មាន មួយ​ចំនួន​ប៉ុណ្ណោះ គឺ​សមត្ថកិច្ច​នៅ​មិន​ទាន់​សន្និដ្ឋាន​ថា មនុស្ស​ទាំង​៣​នាក់​នេះ​ពាក់ព័ន្ធ​នឹង អំពើ​ឃាតកម្ម​លើ​លោក​ឧកញ៉ា អ៊ឹ​ង ម៉េ​ង​ជឺ នៅឡើយ​ទេ ព្រោះ​កំពុងធ្វើការ​សាកសួរ និង​ផ្ទៀង ផ្ទាត់​ព័ត៌មាន ។


ចំណែក​ព័ត៌មាន​ដែល​ថា ចាប់ខ្លួន​លោក​ឧកញ៉ា ថោ​ង សា​រ៉ាត់ នោះ លោកស្នងការ​រង ជួន សា​រិ​ន និង​បដិសេធ​ថា មិន​បាន​ចាប់ខ្លួន​លោក​ឧកញ៉ា​ទេ ប៉ុន្តែ​គេ​អាច​ភ័ន្ត​ច្រឡំ នៅ​ពេល​ដែល លោក​ឧកញ៉ា ថោ​ង សា​រ៉ាត់ ជិះ​រថយន្ត​ទៅ​មើល​អង្គរក្ស​ទាំង​៣​របស់​លោក​ដែល​ត្រូវ​សមត្ថ កិច្ច​ហៅ​យក​ទៅ​សួរនាំ​នៅ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ៕






Khmer Hot News 1417417771_1


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One Life One Love One Commitment.
Khmer Hot News Roses041 Khmer Hot News Amour Khmer Hot News Amour Khmer Hot News Amour Khmer Hot News Amour Khmer Hot News Amour Khmer Hot News Amour Khmer Hot News Amour Khmer Hot News Amour Khmer Hot News Roses041
View user profile http://www.lovekhmer.com

2Khmer Hot News Empty Re: Khmer Hot News on 1st December 2014, 2:52 pm

sreymomrith

sreymomrith
Administrator
Administrator
ឃាត់ខ្លួនអង្គរក្សឧកញ៉ា ថោង សារ៉ាត់ ៣នាក់សង្ស័យពាក់ព័ន្ធបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ








ភ្នំពេញ ៖ មន្ត្រីនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៤ បាន នាំខ្លួនអង្គរក្សលោកឧកញ៉ា ថោង សារ៉ាត់ ៣នាក់យកទៅសាកសួរនៅស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ប៉ុន្តែមិនទាន់មានប្រភពអះអាងថាពាក់ព័ន្ធនឹងករណីអ្វីនោះនៅឡើយទេ ។





លោក ជួន ណារិន ស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួលបន្ទុកព្រហ្មទណ្ឌ បានមាន ប្រសាសន៍ឲ្យដឹងថា ពិតជាមានការឃាត់ខ្លួនអង្គរក្សរបស់លោកឧកញ៉ា ថោង សារ៉ាត់ ចំនួន៣​នាក់យកទៅសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញប្រាកដមែន ដែលគ្រាន់តែ សង្ស័យថា អ្នកទាំង៣នាក់នេះពាក់ព័ន្ធនឹងករណីបាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤កន្លងទៅនេះ ។


លោក ជួន ណារិន បានអះអាងថា នេះគ្រាន់តែជាការហៅទៅសាកសួរ ដើម្បីយកព័ត៌មាន​ មួយចំនួនប៉ុណ្ណោះ គឺសមត្ថកិច្ចនៅមិនទាន់សន្និដ្ឋានថា​ មនុស្សទាំង៣នាក់នេះពាក់ព័ន្ធនឹង អំពើឃាតកម្មលើលោកឧកញ៉ា អ៊ឹង ម៉េងជឺ នៅឡើយទេ ព្រោះកំពុងធ្វើការសាកសួរ និងផ្ទៀង ផ្ទាត់ព័ត៌មាន ។








ចំណែកព័ត៌មានដែលថា ចាប់ខ្លួនលោកឧកញ៉ា ថោង សារ៉ាត់ នោះ លោកស្នងការរង ជួន សារិន និងបដិសេធថា មិនបានចាប់ខ្លួនលោកឧកញ៉ាទេ ប៉ុន្តែគេអាចភ័ន្តច្រឡំ នៅពេលដែល លោកឧកញ៉ា​ ថោង សារ៉ាត់ ជិះរថយន្តទៅមើលអង្គរក្សទាំង៣របស់លោកដែលត្រូវសមត្ថ កិច្ចហៅយកទៅសួរនាំនៅស្នងការនគរបាលរាជធានីភ្នំពេញ ៕


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One Life One Love One Commitment.
Khmer Hot News Roses041 Khmer Hot News Amour Khmer Hot News Amour Khmer Hot News Amour Khmer Hot News Amour Khmer Hot News Amour Khmer Hot News Amour Khmer Hot News Amour Khmer Hot News Amour Khmer Hot News Roses041
View user profile http://www.lovekhmer.com

3Khmer Hot News Empty Re: Khmer Hot News on 1st December 2014, 2:57 pm

sreymomrith

sreymomrith
Administrator
Administrator
ឃាត់ខ្លួន​អង្គរក្ស​លោក​ឧកញ៉ា​ថោ​ង​សា​រ៉ាត់​ ៤​នាក់​សង្ស័យ​ករណី​បាញ់​សម្លាប់​ឧកញ៉ា​អ៊ឹ​ង​ម៉េ​ង​ជឺ​






​ ភ្នំពេញ​ ៖​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ សហការ​ជាមួយ​នគរបាល​ក្រសួង​មហាផ្ទៃ​បាន​ឃាត់ខ្លួន​មនុស្ស​៤​នាក់​ជា​ បន្ដបន្ទាប់​ ដែល​គេ​ដឹង​ថា​ អ្នក​ខាងលើ​នេះ​ ជា​អង្គរក្ស​របស់​លោក​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ ហើយ​ការ​ឃាត់ខ្លួន​នោះ​ដែរ​គេ​ សង្ស័យ​ថា​ អាច​ពាក់ព័ន្ធ​ករណី​បាញ់​ សម្លាប់​លោក​ឧកញ៉ា​អ៊ឹ​ង​ ម៉េ​ង​ជឺ​ កាលពី​ពេល​ថ្មីៗ​កន្លង​មកនេះ​ ។​









​ នគរបាល​នៃ​ស្នងការដ្ឋាន​រាជធានី​ ភ្នំពេញ​បាន​ឃាត់ខ្លួន​អង្គរក្ស​លោក​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ កាលពី​ព្រឹក​ថ្ងៃ​ទី​១​ ខែធ្នូ​ ឆ្នាំ​២០១៤​ ខណៈ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ ផ្លូវ​២៧១​ត្រង់​មុខ​មន្ទីរពេទ្យ​មិត្ដភាព​ខ្មែរ​សូ​វៀត​ក្នុង​សង្កាត់​ ទំនប់​ទឹក​ ខណ្ឌ​ចំការ​មន​ រាជធានី​ភ្នំពេញ​ ។​










​ ជាមួយ​គ្នា​នោះ​ លោក ​ជួន​ ណា​រិ​ន​ ស្នងការ​រង​ទទួល​បន្ទុក​ការិយាល័យ​នគរ​ កណ្ដាល​ព្រហ្មទណ្ឌ​បាន​ថ្លែងប្រាប់​អ្នក​យក​ព័ត៌មាន​ថា​ សមត្ថកិច្ច​របស់​លោក​មិន​បាន​ចាប់​ឬ​ឃាត់ខ្លួន​លោក​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ នោះ​ទេ​ តែ​កម្លាំង​នគរបាល​បាន​ ឃាត់​អង្គរក្ស​របស់​គាត់​៤​នាក់​ដើម្បី​យក​មក​សួរនាំ​តែ​ប៉ុណ្ណោះ​ ។​ លោក​បាន​បន្ដ​ថា​ លោក​ឧកញ៉ា​ថោ​ង​ សា​រ៉ាត់​ គឺ​នៅ​អង្គុយ​នៅ​ក្នុង​បន្ទប់​របស់ខ្ញុំ​ ហើយ​គាត់​មក​កាន់​ស្នងការ​នេះ​គឺ​ដើម្បី​ចង់​ដឹង​រឿង​ ហេតុ​អ្វី​បានជា​នគរបាល​ចាប់​អង្គរក្ស​របស់​គាត់​ប៉ុណ្ណោះ​ ។​









​ បើ​តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា​ ការ​ឃាត់​មនុស្ស​ទាំង​៤​នាក់​ ដែល​សង្ស័យ​ ពាក់ព័ន្ធ​នឹង​ករណី​បាញ់​សម្លាប់​លោក​ឧកញ៉ា​អ៊ឹ​ង​ ម៉េ​ង​ជឺ​នោះ​សមត្ថកិច្ច​បាន​ដក​ ហូត​អាវុធ​ខ្លី​ទំនើប​១​ដើម​និង​បាន​យក​ទៅ​បាញ់​សាក​អស់​ជា​ច្រើន​គ្រាប់​ ដើម្បី​ធ្វើ​កោសល្យវិច័យ​ចង់​ដឹង​ថា​ អាវុធ​ខ្លី​ទំនើប​ ១​ដើម​នោះ​អាច​ស៊ីចង្វាក់​នឹង​កាំភ្លើង​ ដែល​ឃាតក​បាញ់​សម្លាប់​ឧកញ៉ា ​អ៊ឹ​ង​ ម៉េ​ង​ជឺ​ ដែរ​ឬ​អត់​ ?​










​ ប៉ុន្ដែ​បើ​តាម​ប្រភព​ដែល​ស្និទ្ធ​បាន​ បង្ហើប​ឱ្យ​ដឹង​ថា​ ក្នុង​ចំណោម​មនុស្ស​៤​នាក់​ដែល​ឃាត់ខ្លួន​ អាច​២​នាក់​ពាក់ព័ន្ធ​ នឹង​ករណី​ខាងលើ​ តែ​សមត្ថកិច្ច​មិន​ទាន់​ បញ្ជាក់​ឱ្យ​ដឹង​បាន​ច្បាស់លាស់​នៅឡើយ​ព្រោះ​រឿង​នេះ​ធំ​ណាស់​ ហើយ​ករណី​ឃាត​ កម្មនេះ​កើតឡើង​ដោយសារ​មូលហេតុ​អ្វី​ និង​អ្នក​ណា​នៅ​ពីក្រោយ​ខ្នង​ឃាតក​ ក៏​មិន​ទាន់​ដឹង​នៅឡើយ​ដែរ​ ។​ ប៉ុន្ដែ​គ្រាន់​តែ​សន្និដ្ឋាន​ជា​ជំហាន​ដំបូង​ថា​ អាច​ជា​រឿង​ គំនុំ​ និង​មាន​អ្នក​ជួល​ឱ្យ​បាញ់​ម្លា​ប់លោក​ ឧកញ៉ា​អ៊ឹ​ង​ ម៉េ​ង​ជឺ​នៅ​ឈរ​ពីក្រោយ​ខ្នង​ ។​









​ គួរ​បញ្ជាក់​ថា​ លោក​ឧកញ៉ា ​អ៊ឹ​ង​ ម៉េ​ង​ជឺ​ មាន​អាយុ​៥៧​ឆ្នាំ​ មាន​ទីលំនៅ​ ភូមិ​បា​យ៉ាប​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​ សុខ​ និង​ជា​អគ្គនាយក​ក្រុមហ៊ុន​ស៊ីម៉ង​តិ៍​ ត្បូង​ពេជ្រ​ ។​ លោក​ឧកញ៉ា​ អ៊ឹ​ង​ ម៉េ​ង​ជឺ​ ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​យ៉ាង​ សាហាវព្រៃផ្សៃ​ដេក​ស្លាប់​យ៉ាង​អាណោច​ អាធ័ម​ក្នុង​ថ្លុកឈាម​ កាលពី​វេលា​ម៉ោង​ ៧​និង​១០​នាទី​យប់​ ថ្ងៃ​ទី​២២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៤​ ស្ថិត​នៅ​មុខ​ហាង​លក់​ផ្លែ​ឈើ​ យីហោ​ឡោ​តិច​សេង​ តាម​បណ្ដោយ​ មហាវិថី​ព្រះ​សីហ​នុ​ ក្នុង​សង្កាត់​ទួល​ស្វាយ​ ព្រៃ​២​ ខណ្ឌចំការមន​ ។​ លោក​ឧកញ៉ា​ អ៊ឹ​ង​ ម៉េ​ង​ជឺ​ ត្រូវ​ឃាតក​បាញ់​ជា​ច្រើន​ គ្រាប់​ គ្រា​ដែល​លោក​ជិះ​រថយន្ដ​ឡិច​ ស៊ី​ស​៥៧០​ ពណ៌​ឈាម​ជ្រូក​១​គ្រឿង​ ពាក់​ ស្លាក​លេខ​ភ្នំពេញ ​2M-1683​ តាម​បណ្ដោយ​ផ្លូវ​ព្រះ​សីហ​នុ​ពី​លិចទៅ​កើត​ ហើយ​ទៅ​ដល់​កន្លែង​កើតហេតុ​ លោក​ ឧកញ៉ា​បាន​ចុះ​ពីលើ​រថយន្ដ​ ដោយ​លោក​ ធ្វើ​ដំណើរ​តែ​ម្នាក់ឯង​ដើម្បី​ទៅ​ទិញ​ផ្លែ​ ឈើ​ដូច​សព្វដង​ ។​ ខណៈ​ដែល​លោក​បើក​ ទ្វារ​ចុះ​ពី​រថយន្ដ​ដើរ​សំដៅ​ទៅ​ហាង​លក់​ ផ្លែ​ឈើ​បាន​ប្រហែលជា​៣​ម៉ែត្រ​ ស្រាប់​ តែ​លេចមុខ​ឃាតក​ដៃដល់​២​នាក់​ ជិះ​ ម៉ូតូ​ម៉ាក​ហុងដា​ពណ៌​ខ្មៅ​ មិន​ចាំ​ស្លាក​ លេខ​មួយ​គ្រឿង​ទៅ​ឈប់​ជិត​បង្គោល​ភ្លើង​ ក្រោយ​រថយន្ដ​របស់​លោក​ឧកញ៉ា​ ក្នុង​ នោះ​ជន​ដៃដល់​ម្នាក់​បាន​ដើរ​សំដៅ​ទៅ​ ជន​រង​គ្រោះ​ឯ​ម្នាក់​ទៀត​អង្គុយ​ចាំ​លើ​ ម៉ូតូ​ ។​ ជន​ទី​១​បាន​ដក​អាវុធ​ខ្លី​បាញ់​ទៅ​ លើ​ជន​រង​គ្រោះជា​ច្រើន​គ្រាប់​បណ្ដាល​ឱ្យ​លោក​ឧកញ៉ា​អ៊ឹ​ង​ ម៉េ​ង​ជឺ​ ស្លាប់​ភ្លាមៗ​ ហើយ​ពួក​គេ​ឡើង​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​តែ​ម្ដង​ ។​









​ ចំពោះ​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​នា​ ពេល​នោះ​គេ​ដឹង​ថា​ជា​អង្គរក្ស​របស់​លោក​ឧកញ៉ា ​ថោ​ង​ សា​រ៉ាត់ ​ខាងលើ​នេះ​ តែ​សមត្ថ​កិច្ច​មិន​ទាន់​បញ្ជាក់​ឱ្យ​ច្បាស់លាស់​ពី​អត្ដសញ្ញាណ​ និង​ពិតជា​ពាក់ព័ន្ធ​នឹង​ករណី​បាញ់​ឧកញ៉ា​អ៊ឹ​ង​ ម៉េ​ង​ជឺ​ដែរ​ឬ​អត់​នោះ​ទេ​ ៕















☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One Life One Love One Commitment.
Khmer Hot News Roses041 Khmer Hot News Amour Khmer Hot News Amour Khmer Hot News Amour Khmer Hot News Amour Khmer Hot News Amour Khmer Hot News Amour Khmer Hot News Amour Khmer Hot News Amour Khmer Hot News Roses041
View user profile http://www.lovekhmer.com

Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum