You are not connected. Please login or register

 » ♥ ~ General ~ ♥ » Buddhism » Living Life

Living Life

Go down  Message [Page 1 of 1]

1 Living Life on 21st September 2014, 11:10 pm

sreymomrith

sreymomrith
Administrator
Administrator




☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One Life One Love One Commitment.
View user profile http://www.lovekhmer.com

2 Re: Living Life on 21st September 2014, 11:29 pm

sreymomrith

sreymomrith
Administrator
Administrator
១. បុគ្គលអ្នកទ្រុស្តធម៌ ស្អប់ធម៌ធម៌ សំដៅដល់ការបង្រៀន ឬ គោលការណ៍ទាំងឡាយណាដែលត្រឹមត្រូវទៅតាមសភាវៈពិត ពុំមែនជាការក្លែងបន្លំ, ល្បួងលួងលោម, បញ្ឆោតបញ្ចុះបញ្ចូល។ ធម៌ក៏បានដល់ការបង្រៀនទាំង ឡាយ របស់ព្រះសម្មាសម្ពុទ្ធផងដែរ ព្រោះព្រះពុទ្ធបង្រៀនតែអ្វីដែលពិត (ចូរប្រយ័ត្នច្រឡំគ្នារវាងការបង្រៀន របស់ព្រះពុទ្ធ និង ទស្សនៈមួយចំនួន ដែលពុទ្ធសាសនិកបានតាក់តែងឡើងដូចជាធម៌ ដែលយើងធ្លាប់ឮព្រះសង្ឃ និង ពុទ្ធបរិស័ទសូត្រនៅពេលបុណ្យទានជាដើម។ ធម៌របស់ព្រះពុទ្ធ មិនមែនមានន័យថា ធម៌សម្រាប់សូត្រឡើយ ។ ប៉ុន្តែ ក៏មានធម៌ ដែលជាការបង្រៀនរបស់ព្រះពុទ្ធ ត្រូវបានគេសូត្រដែរ, ដូចជាធម៌ពហុទេវា គឺមង្គលសូត្រ និង ធម្មចក្ក ប្បវត្តនសូត្រ ជាដើម) ។ ន័យម្យ៉ាងទៀតថា ធម៌ = សភាវៈពិត។ ហេតុនេះបុគ្គលអ្នកទ្រុស្តធម៌ ស្អប់ធម៌ គឺបុគ្គលទ្រុស្ត និងស្អប់នូវមុខវិជ្ជាពិត មុខវិជ្ជាមិនកុហក ហើយចូលចិត្តតែការបង្រៀន ឬទ្រឹស្តីទាំងឡាយណា ដែល ជាការកុហក, លួងលោម, បញ្ឆោត បំភ័ន្តបន្លំ។


ប្រការនេះ នឹងនាំមកនូវក្តីវិនាសជាច្រើន ក្នុងនោះ វិនាសដំបូងបំផុត ដែលខ្លួនគេមិនដឹង គឺវិនាសបញ្ញា គឺគេមិន ដឹងការពិត ដោយហេតុតែគេស្អប់ការពិត មិនព្យាយាមស្វះស្វែង ខ្នះខ្នែងឈ្វេងយល់ សង្កេតពិនិត្យ គិតពិចារណា សិក្សា ឲ្យបានដឹងការពិត ដោយហេតុតែគេមិនចូលចិត្តអ្វីដែលពិត ចូលចិត្តនិងលុះតែក្នុងការបំភ័ន្តគំនិតប្រាជ្ញា។ ហេតុនេះ ចាប់ពីពេលនោះទៅ គេបានចេះ និងបានដឹង និងសិក្សាតែក្នុងរឿងមិនត្រឹម មិនត្រូវ ហើយការប្រព្រឹត្តិ របស់គេ ទាំងពាក្យសម្ដី ទាំងទង្វើ ក៏សុទ្ធតែប្រព្រឹត្តក្នុងនិយាមខុសពីការពិតទាំងអស់ ហើយលទ្ធផលក៏ស្របតាម អ្វី ដែលគេធ្វើនោះឯង។ ដូច្នេះ ការទ្រុស្តធម៌ និង ស្អប់ធម៌ ជាប្រមុខ នៃក្តីវិនាសទី១។






២. សេពគប់នឹងជនជាអសប្បុរស៖ ជនជាអសប្បុរស មានន័យស្មើនឹងបុគ្គលពាលដែរ ហើយមានគ្រឿង សម្គាល់គឺ៖

ក. បុគ្គលល្ងង់ខ្លៅ គ្មានគំនិតប្រាជ្ញា ហើយមិនគិតកសាងសមត្ថភាព និង គំនិតប្រាជ្ញា ជាបុគ្គលរីករាយក្នុងភាព ល្ងង់ខ្លៅ មិនស្តាប់ដំបូន្មានលោកអ្នកប្រាជ្ញ ឬចាស់ព្រឹទ្ធាចារ្យ ចាត់ទុកជាបុគ្គលពាលជំពូកមួយ ដោយហេតុធ្វើខ្លួនឲ្យជាបុគ្គលមិនមានប្រយោជន៍ ឬធ្វើខ្លួនឲ្យបាត់បង់ឱកាសក្នុងការសាងគុណតម្លៃ ក្នុងពេលដែលខ្លួន មានឱកាស កើតជាមនុស្ស។

ខ. បុគ្គលស្វែងរកក្តីសុខ ឬ ប្រយោជន៍ខ្លួនឯង ដោយការធ្វើឲ្យខូចប្រយោជន៍អ្នកដទៃ ខូចក្តីសុខអ្នកដទៃ

គ . បុគ្គលធ្វើឲ្យខូចប្រយោជន៍អ្នកដទៃផង ខ្លួនឯងផង


នៅក្នុងមង្គលសូត្រ ព្រះពុទ្ធបង្រៀនថា ការសេពគប់ត្រូវតែធ្វើឡើងដោយបញ្ញាត្បិតថា បើសេពគប់ជាមួយមនុស្ស ប្រភេទណា យើងនឹងក្លាយជាមនុស្សប្រភេទនោះដែរ ទោះតិច ឬច្រើនមិនលែងឡើយ។ បុគ្គលពាលទាំង៣ ជំពូក ខាងលើ ជាប្រភេទមនុស្សគួរឲ្យខ្លាចជាងអ្វីៗទាំងអស់ ហើយមិនគប្បីសេពគប់ជាដាច់ខាត ព្រោះការសេពគប់ជា មួយបុគ្គលប្រភេទនេះ ផ្សេងពីធ្វើអោយយើងវិនាសប្រយោជន៍អសោច កេរ្តិ៍ឈ្មោះ អស់ទ្រព្យសម្បត្តិ ខាតពេល វេលា គំនិតប្រាជ្ញាទៅ ថែមទាំងនាំឲ្យយើងក្លាយជាបុគ្គលពាលជាមួយគេផងទៀត។ ព្រះពុទ្ធបានបង្រៀនថា ប្រ សិនបើក្នុងលោកនេះមានតែមនុស្សពីរនាក់ គឺម្នាក់ជារូបយើង ហើយម្នាក់ទៀតជាបុគ្គលពាលក្តី ក៏មិនគប្បីទៅ សេពគប់បុគ្គលនោះឡើយ ហើយគប្បីនៅតែម្នាក់ឯងដោយរឹងមាំចុះ។


ចំណែកជនជាសប្បុរសបានដល់បុគ្គលទាំងឡាយណាដែលជាអ្នកមានចំណេះវិជ្ជាខ្ពង់ខ្ពស់ មានគុណធម៌ មាន គំនិតប្រាជ្ញា មិនបៀតបៀនឲ្យខូចប្រយោជន៍ កេរ្តិ៍ឈ្មោះខ្លួនឯងផង មិនបៀតបៀនក្តីសុខអ្នកដទៃផង ធ្វើតែអំពើជា ប្រយោជន៍ដល់ខ្លួនឯងផង ធ្វើតែកិច្ចការជាប្រយោជន៍រួមផង ។ បុគ្គលណាសេពគប់នឹងលោកអ្នកជាសប្បុរសទាំង នេះ រមែងមិនសាបសូន្យ មិនមានទោស ហើយលោកតែងដឹកនាំឲ្យយើងដើរទៅរកក្តីចម្រើនជានិរន្តរ៍ទៀតផង ។ បុគ្គលដែលមិនបានសេពគប់នឹងលោកជាអ្នកសប្បុរសបែបនេះ បុគ្គលនោះពេញជាខាតបង់យ៉ាងធំធេងក្នុងជីវិត ព្រោះមិនបានចាប់យកឱកាស ទាំងប្រយោជន៍ ទ្រព្យសម្បត្តិ ទាំងគំនិតប្រាជ្ញា និងភ័ព្វសំណាងផ្សេងៗ ។


ហេតុនេះបុគ្គលអ្នកចូលចិត្តសេពគប់នឹងជនជាអសប្បុរស មានកិរិយាមិនសេពគប់នឹងជនជាសប្បុរស ជាប្រមុខ នៃក្តី វិនាសទី២ ។


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One Life One Love One Commitment.
View user profile http://www.lovekhmer.com

3 Re: Living Life on 21st September 2014, 11:33 pm

sreymomrith

sreymomrith
Administrator
Administrator
៣. កិរិយាដេក, និយាយ, ខ្ជិល, ខឹងច្រើន៖





ដេក៖ ដេកច្រើនពេក ខាតពេលក្នុងការប្រកបការងារ សិក្សារៀនសូត្របណ្តាល ឲ្យស្ពឹកដៃជើង ស្ទក់ខួរក្បាល អ័ព្ទ គំនិត ស្វិតក្រៀមប្រាជ្ញា ប្រាថ្នានឹងគិតអ្វីក៏ពុំធ្លុះធ្លាយ ទោរទន់ទៅរកតែក្តីងោក ងុយ លុះពេលក្រោកពីដំណេក កាលណា ក៏ប្រាថ្នានឹកឃើញតែបរិភោគ រួចក៏ងោកងុយទៀត។

ប្រសិនបើធម្មជាតិអនុគ្រោះឲ្យមនុស្សនិយាយច្រើនជាងស្តាប់ និងច្រើនជាងមើលនោះ ធម្មជាតិមុខជាបានបង្កើត ឲ្យមនុស្សមានមាត់ពីរ ឯត្រចៀកតែមួយ និង ភ្នែកតែមួយដែរហើយ ។



និយាយ៖ និយាយច្រើនពេករមែងមានការភ្លាំងភ្លាត់ ប្រាសចាកសិល្បៈ នាំឲ្យការនិយាយក្លាយជារោយរាយឥត ខ្លឹមសារ។ និយាយរឹតតែច្រើន ទំលាយអាថ៌កំបាំងកាន់តែច្រើន បង្ហាញឲ្យគេឃើញចំណុចខ្សោយកាន់តែច្រើន។ អ្នកស្តាប់កាន់តែធុញថប់ អ្នកដទៃមិនបាននិយាយ ធ្វើឲ្យខ្លួនឯងបាត់បង់ឱកាសស្តាប់គំនិតរបស់ដៃគូ ធ្វើឲ្យបាត់ បង់ព័ត៌មានពីដៃគូ ខានសិក្សាពីអ្នកដទៃ ខាតប្រាជ្ញា។


ខ្ចិល៖ មិនថាបុគ្គលណាជឿព្រះ ឬ មិនជឿព្រះឡើយ ប៉ុន្តែគ្រប់គ្នាបានទទួលអ្វីមួយសុទ្ធតែបានមក ដោយការប្រ កបការងារ មិនដែលបានមកដោយព្រះ ឬអាទិទេពយកមកឲ្យឡើយ ហើយបើគេធ្វើការដោយត្រឹមត្រូវនោះ ទោះ ជាគេបួងសួងព្រះក្តី មិនបួងសួងព្រះក្តី ក៏សុទ្ធតែបានផលដូចគ្នា។ ព្រះពុទ្ធបានសម្ដែងថា តថាគត មិនដែល បង្រៀនថា ឲ្យអ្នករង់ចាំព្រេងសំណាងឡើយ ប៉ុន្តែតថាគត តែងតែបង្រៀនអ្នកឲ្យធ្វើការ ដើម្បីទទួលបានផល សំណាង១។ ព្រះពុទ្ធសាសនាជឿថា មនុស្សមានព្រេងសំណាងពីអតីតជាតិ ប៉ុន្តែបានអះអាងថា ព្រេងសំណាង គឺអ្វី ដែលគេធ្វើ ហើយពីពេលខាងដើមនោះ ប្រៀបដូចជាកំណប់ដែលគេកប់នៅក្នុងដី ដែលគេត្រូវតែធ្វើការ គឺ តោងតែជីកកកាយ យកចេញពីក្នុងដី ប្រកបដោយក្តីព្យាយាមយ៉ាងមាំ ប្រាសចាកក្តីរាយមាយ ទើបអាចរកកំណប់ នោះឃើញ បើពុំ នោះទេ កំណប់នោះនឹងនៅក្នុងដីជារៀងរហូត។ ហេតុនេះ បុគ្គលណាមិនធ្វើការ ឬ ធ្វើមិនមានក្តី ព្យាយាមឲ្យបានពេញលេញទេ បើទោះបីខ្លួនគេជាមនុស្សមានភ័ព្វក្តីក៏គេក្លាយទៅជាមនុស្សឥតភ័ព្វទៅវិញ។ ផ្ទុយ ទៅវិញ បុគ្គល ណាពុំមានព្រេងសំណាងក្តី បើគេខិតខំធ្វើការ មិនខ្ជិលច្រអូស យកចិត្តទុកដាក់ពិនិត្យ ពិចារណា រកវិធីរហូតឃើញ ឧបាយដ៏ត្រូវនោះ គេក៏អាចរកទ្រព្យបានដែរ ដូចពុទ្ធភាសិតថា បុគ្គលឆ្លងអន្លង់ទុក្ខ (និងឧបសគ្គ គ្រប់ប្រការ ដោយ រួមទាំងភាពល្ងង់ខ្លៅ ភាពក្រខ្សត់៘ ) បានដោយក្តីព្យាយាម។ កាលណាមានភាពខ្ជិលច្រ អូស ហើយប្រយោជន៍ទាំងឡាយ មានការស្វែងរកទ្រព្យសម្បត្តិក្តី កិត្តិយសក្តី ស្វែងរកចំណេះវិជ្ជាក្តី ទោះជាជន នោះអធិដ្ឋាន ចំពោះព្រះ ឬអាទិទេពណា ក៏គេមិនបានសម្រេចអ្វីឡើយ ។ បើពោលដល់ការស្វែងរកធម៌ជាន់ខ្ពស់ ដើម្បីសម្រេចមគ្គ ផលនិព្វានទៀតនោះ រឹតតែមិនបានសម្រេចសោះតែម្តង ត្បិតធម៌ទាំងនោះត្រូវការនូវក្តី ព្យា យាមយ៉ាងខ្លាំង ទាំងការហាត់ពត់ផ្លូវកាយ និងផ្លូវចិត្តឲ្យដល់ថ្នាក់ឯក ។



ខឹង៖ ខឹងសម្ដែងឲ្យគេឃើញបាន គឺបញ្ចេញអាកប្បកិរិយាឲ្យអ្នកដទៃដឹង ឬ មើលយល់បានថាយើងខឹង ឬ ត្រូវ បានកំហឹងគ្របដណ្តប់ហើយ ។ បុថុជ្ជន គឺជនដែលនៅក្រាស់ដោយកិលេស រមែងមានការញាប់ញ័រ គឺសប្បាយ រីករាយ រំភើប ពោលគឺសោមនស្ស និង ទោមនស្សចំពោះលោកធម៌ ៨ យ៉ាងគឺមាន៖ លាភសក្ការៈ១, ការបាត់បង់ យសស័ក្តិ១, ការបាននូវការសរសើរ១, ការបានសុខសប្បាយ១, ការបាត់បង់លាភ សក្ការៈ១, ការបាត់បង់យស ស័ក្តិ១, ការបាននូវការនិន្ទារិះគន់១, ការបាននូវទុក្ខទោស១។ មួយសោតក្នុងជីវិតប្រចាំថៃ្ង មនុស្សគ្រប់រូបតែងប៉ះ ទង្គិចនឹងរឿងមិនជាទីពេញចិត្តក៏ច្រើន ដូចជារងនូវការតិះដៀល ឬ និយាយបង្កាច់បង្ខូច ឬ ត្រូវគេបៀតបៀនជា ដើម។ ជាទូទៅបុគ្គលដែលមានការអប់រំចិត្តតិចតួច ឬ ជាអ្នកមិនមានការគ្រប់គ្រងអារម្មណ៍ ឲ្យបានល្អនោះ រមែង ប្រតិកម្មតាមសភាវគតិនៃកំហឹង (កំហឹងទល់កំហល់) ។ ប្រការនេះ ធ្វើឲ្យអ្នកដទៃ ជាពិសេសគូសត្រូវងាយនឹង មើលចំណុចខ្សោយរបស់យើង ហើយងាយនឹងរុញច្រាន ឬអូសទាញយើងឲ្យធ្លាក់ទៅក្នុងរណ្តៅអន្តរាយផ្សេងៗ។ ចំពោះអ្នកដទៃ នឹងមើលមកយើងថា ជាប្រភេទមនុស្សពុំមានក្តីអត់ធ្មត់ ជាមនុស្សចិត្តស្រាល ។ ជនជាសប្បុរស និង បណ្ឌិតទាំងឡាយ លោករមែងមិនសេពគប់នឹងបុគ្គលគ្មានខន្តីខ្ជាប់ខ្ជួនឡើយ ដែលការណ៍នេះធ្វើឲ្យយើងក្រៅ ពីងាយត្រូវសត្រូវធ្វើបាបទៅ នៅបាត់បង់ឱកាសនៃការអនុគ្រោះពីលោកអ្នកសប្បុរស និង បណ្ឌិតទាំងឡាយ បាត់ បង់ឱកាសទទួលបានប្រយោជន៍ពីពួកលោកទាំងនោះ បែរជាបានតែឱកាសវាយប្រហារយ៉ាងផុយស្រួយពីអមិត្ត ទៅវិញ ។ បុគ្គលប្រភេទនេះ ជាដំបូងគឺវិនាសក្តីអត់ធ្មត់ បន្ទាប់មកបាត់បង់គ្រឿងលំអ គឺភាពថ្លៃថ្នូរ ធ្វើឲ្យអ្នកដទៃ ក្រែងរអា និង ងាយត្រូវគេបញ្ឆេះ ។ ទោះខឹងប៉ុនណា ធ្ងន់ធ្ងរប៉ុនណាក្តី ជនជាបណ្ឌិត តែងតែប្រព្រឹត្តខ្លួនប្រតិកម្ម ចំពោះបញ្ហាទាំងឡាយក្នុងសភាព ស្ងប់សា្ងត់ ទន់ភ្លន់ ប៉ុន្តែមានសភាពស្វាហាប់ ម៉ឺងម៉ាត់ រឹងមាំ និងមានទម្ងន់ដូច ថ្មភ្នំ ដែលមិនកក្រើកដោយកម្លាំងព្យុះ ហើយក៏មិនញាប់ញ័រដោយអគ្គិភ័យ ។



ហេតុនេះ អ្នកដេកច្រើន១, អ្នកនិយាយច្រើន១, អ្នកខ្ជិលច្រអូស១, អ្នកណាពេលខឹងសម្ដែងឲ្យគេឃើញបាន១ ជាប្រមុខនៃក្តីវិនាសទី ៣ ។
ហេតុនេះ អ្នកដេកច្រើន១, អ្នកនិយាយច្រើន១, អ្នកខ្ជិលច្រអូស១, អ្នកណាពេលខឹងសម្ដែងឲ្យគេឃើញបាន១ ជាប្រមុខនៃក្តីវិនាសទី ៣ ។


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One Life One Love One Commitment.
View user profile http://www.lovekhmer.com

4 Re: Living Life on 21st September 2014, 11:35 pm

sreymomrith

sreymomrith
Administrator
Administrator
៤. មិនចិញ្ចឹមមាតាបិតា៖ សត្វសេកស៊ីផ្លែជ្រៃ ហើយហោះហើរទៅបាត់ដោយមិនបានអរគុណ ដឹងគុណ ឬ មិន ទាំងងាកក្រោយមើលដើមជ្រៃផង ក៏មិនទទួលបានការតិះដៀលអ្វីដែរ ព្រោះសត្វគ្មានវិចារណញ្ញាណ មិនចេះគិត គុណទោសអ្វីឡើយ។ ប៉ុន្តែ សម្រាប់មនុស្សដែលមានទ្រព្យសម្បត្តិហើយ សូម្បីតែឪពុក ម្តាយរបស់ខ្លួនជាអ្នកមាន គុណ ក៏គេមិនទាំងអើពើ ហើយក៏អាចមើលរំលងទៅកើតនោះ តើសង្ឃឹមថានឹងមានគុណធម៌ ឬ សេចក្តីល្អ កើត ចេញពី បុគ្គលប្រភេទនេះយ៉ាងម្ត៉េចនឹងបានទៅ ។


តាមពិត, កូនត្រូវធ្វើចំពោះឪពុកម្តាយដោយប្រការ៥យ៉ាងគឺ ត្រូវចិញ្ចឹម មាតា បិតា១,ធ្វើការងារជំនួសគាត់១, រក្សា វង្សត្រកូលឱ្យគង់វង្ស និងខ្ពង់ខ្ពស់១(ដោយការមិនប្រព្រឹត្តិឲ្យថោកទាបដល់វង្សត្រកូល និង លើកតម្កើងត្រកូល) , ធ្វើខ្លួនឱ្យសមរម្យជាអ្នកទទួលមរតកពីគាត់១, និង ធ្វើបុណ្យជូនគាត់ពេលពួកគាត់លាចាកលោកនេះ១ ។ ពេល មាតា បិតា លាចាកលោកទៅហើយ មិនអើពើជារឿងមួយ ប៉ុន្តែ ពេលពួកគាត់នៅរស់ ហើយខ្លួនមិនអើពើនោះ តើអោយសប្បុរស និង បណ្ឌិតទាំងឡាយផ្តល់ទំនុកចិត្ត ឲ្យតម្លៃបុគ្គលនោះយ៉ាងណាទៅ ? សូម្បីតែមនុស្សធម្មតា ក៏រមែងតិះដៀលបុគ្គលដែលមានធនធាន ហើយមិនបានផ្គត់ផ្គង់ឪពុក ម្តាយ បណ្តោយឲ្យពួកគាត់រងទុក្ខ វេទនា ដោយក្តីស្រេកឃ្លាន និង រងាជាដើមនោះដែរ។ បុគ្គលនេះវិនាសជាដំបូង គឺគុណតម្លៃ បន្ទាប់មកនឹងបាត់បង់ទំនុក ចិត្តពីកល្យាណជន។ គេច្រើនឃើញថា លុះបុគ្គលប្រភេទនេះមានកូនទៅ ក៏កូននោះពុំសូវប្រកបដោយធម៌ឡើយ ព្រោះកូននោះដើរតាមគន្លងឪពុកម្តាយ ប៉ុន្តែបើបែរជាមានសំណាងមានកូនចេះដឹងខុសត្រូវវិញ រមែងឃើញឪពុក ម្តាយខ្លួនថាជាបុគ្គលអធម៌ ក៏រមែងលួចតិះដៀលក្នុងចិត្ត ដែលប្រការនេះធ្វើឲ្យកូនល្អនោះមានទោសដែរ ។


ហេតុ នេះ បុគ្គលអ្នកមានទ្រព្យធនធានច្រើន ប៉ុន្តែមិនបានចិញ្ចឹមមាតាបិតា ដោយសមគួរ ជាប្រមុខនៃក្តីវិនាសទី៤។


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One Life One Love One Commitment.
View user profile http://www.lovekhmer.com

5 Re: Living Life on 21st September 2014, 11:37 pm

sreymomrith

sreymomrith
Administrator
Administrator
៥. ភូតកុហក បោកបញ្ឆោត៖ សមណៈ (អ្នកស្ងប់ ) ឬ ជី ឬ ព្រាហ្មណ៍ គឺសំដៅដល់ពួកបព្វជិតក្នុងសាសនាទាំង ឡាយ ។ ក៏ដូចជាពួកស្មូមទាំងឡាយដែរ ពួកបព្វជិតទាំងនេះរស់នៅដោយសារការ បរិច្ចាគទានពីអ្នកមានមេត្តា និង ជ្រះថ្លា ។ ជនកំហូចខ្លះ ឃើញពួកអ្នកបួសមានព្រះ សង្ឃជាដើម ក៏ពោលឡើងថា លោកម្ចាស់ ! នៅទីនោះ គ្រួសារនោះ គេមានរៀបចំធ្វើទាន ចំពោះលោកអ្នកមានសីល និង ចំពោះពួកស្មូមទាំងឡាយ.. សូមលោកម្ចាស់ និមន្តទៅត្រកូលនោះ ទីនោះចុះ ដើម្បីធ្វើសេចក្តីអនុគ្រោះដល់សត្វលោកដែលមានសេចក្តីជ្រះថ្លាផង និង ដើម្បី លោកម្ចាស់បាននូវគ្រឿងអាស្រ័យទាំងឡាយ មានអាហារជាដើមផង.។ លុះពេលលោកនិមន្តទៅ ទើបឃើញ ថា ជាការកុហកជាក់ស្បាន់ ធ្វើឲ្យលោកខាតពេលជាច្រើន.។ មិនទាន់គិតដល់បាបកម្មជាតិខាងមុខទេ យើងគិត ត្រឹមតែបច្ចុប្បន្នជាតិនេះ ក៏ឃើញថាទារុណណាស់ទៅហើយ ។ អ្នកដទៃនឹងមើលទៅបុគ្គលនោះថា ជាមនុស្ស គ្មានគុណធម៌ គ្មានគារវធម៌ គឺការគោរពបន្តិចបន្តួចក្នុងខ្លួនទាល់តែសោះ ជាមនុស្សមិនអាចទុកចិត្តបាន ត្បិតសូម្បី តែពួកបព្វជិតជាអ្នករក្សាសីល ពួកស្មូមជាអ្នកខ្សត់ខ្សោយដល់ម្ល៉ឹងហើយ ក៏គេមិនយល់មុខផង ចុះទម្រាំបើមនុស្ស ធម្មតា តើនឹងទទួលបានភាពសុចរិតពីមនុស្សនេះដោយប្រការណាទៅ ?

ការកុហកដោយបំណងធ្វើបាប ធ្វើឲ្យគេខូចប្រយោជន៍ ខូចកិត្តិយស បែកបាក់សាមគ្គី ពោលគឺកុហក ក្នុងបំណង ទុច្ចរិតក្តី ក្នុងបំណងលេងសើចក្តី រមែងឲ្យអ្នកដទៃស្អប់ខ្ពើម ក្តៅក្រហាយ ហើយនឹងអាចញ៉ាំងអន្តរាយមកវិញ ជា ការផ្ចាញ់ផ្ចាលក៏សឹងមាន។ ម្យ៉ាងទៀត អ្នកពោលពាក្យកុហក នឹងធ្វើឲ្យអ្នកដទៃបាត់បង់ទំនុកចិត្ត អស់ភាពជឿ ជាក់។ មនុស្សគេតែងយកសម្ដី គឺការគោរពពាក្យសម្ដី បើពាក្យសម្ដី យកជាការលែងបានទៅហើយ តើរំពឹងលើអ្វី ? ហេតុនេះ ការកុហកជាប្រមុខ នៃក្តីវិនាសទី៥

៦. លាក់ធនធាន និង អាហារឆា្ងញ់៖ មនុស្សក្នុងលោករមែងមានការពឹងអាស្រ័យគ្នាទៅវិញទៅមកដោយប្រការ ណាមួយ។ បុគ្គលណារត់ទៅរកគេ ពោលពាក្យផ្អែមពីរោះតែពេលត្រូវការគេ ឬ ពេលមានទុក្ខ លុះពេលគេត្រូវការ វិញ ក៏គេចមុខបាត់ ដោយសំអាងលេសថា មានធុរៈនេះ ធុរៈនោះ ឬ មិនអើពើ មិនខ្នះខ្នែងជួយគេវិញ ដោយប្រ ការមួយ។ ពេលខ្លួនអត់ឃ្លាន រត់រកគេ លុះពេលបានសុខ ឬ ពេលមានរបស់ប្រណីត មានអាហារឆ្ងាញ់ពិសា ក៏ សម្ងំលាក់ខ្លួនពួនសោយសុខតែម្នាក់ឯង (បុគ្គលខ្លះពេលសោយសុខរួចហើយ ក៏ទើបទៅអួតអាងប្រាប់គេទៀត ) មិនចែករំលែកអ្នកដទៃដោយប្រការមួយ ។ លុះពេលត្រូវការពឹងអាស្រ័យគេនៅគ្រាក្រោយទៀតនោះ តើបុគ្គល ណាទៅហ្ន ដែលមានចិត្តនៅជួយបុគ្គលប្រភេទនេះទៀតនោះ ! ហេតុនេះបុគ្គលអ្នកមានធនធាន និង អាហារ ឆា្ងញ់ពិសា ហើយក្រសោបទុកតែម្នាក់ឯង ជាប្រមុខនៃក្តីវិនាសទី៦


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One Life One Love One Commitment.
View user profile http://www.lovekhmer.com

6 Re: Living Life on 21st September 2014, 11:39 pm

sreymomrith

sreymomrith
Administrator
Administrator
៧. ប្រកាន់ជាតិសាសន៍ ត្រកូល ទ្រព្យ ឋានៈ អ្នកដទៃ៖ មើលស្រាលញាតិសន្តាន មិនប្រមូលញាតិមិត្ត សត្វលាដឹក លាមក ក៏ស៊ីស្មៅ សត្វលាដឹកមាសក៏ស៊ីស្មៅ។ ជីវិតលើលោកនេះ មាន តម្លៃស្មើគ្នា រឿងឋានៈ ជាតិសាសន៍ ត្រ កូល ទ្រព្យសម្បត្តិ រួមទាំងរបស់ជាច្រើនទៀត នៅក្នុងលោកនេះ រមែងមានភាពខុសគ្នាជាធម្មតា ដែលមិនគប្បី យករបស់ទាំងនោះជាកត្តាវាស់វែងមនុស្សឡើយ។ ការប្រព្រឹត្តិលើកកម្ពស់ខ្លួនឯង ហើយមិនគោរពអ្នកដទៃ មើល ងាយអ្នកដទៃ សូម្បីសាច់ញាតិខ្លួនឯងក៏មិនអើពើផង ដោយហេតុតែគិតថា គេក្រ តូចទាប អន់ថយជាងខ្លួនជា ដើមនោះ រមែងធ្វើអោយខ្លួនឯងជាមនុស្សឯកោ លែងមាន របងការពារ ហើយអាចធ្វើឲ្យអ្នកខ្លះក្តៅក្រហាយ ស្អប់ ខ្ពើម និង ជាគោលដៅនៃការចងគំនុំ ក៏សឹងមាន។ ហេតុនេះ ការប្រកាន់ខ្លួន មើលងាយអ្នកដទៃ មិនប្រមូលញាតិ និងមិត្ត ជាប្រមុខនៃក្តីវិនាសទី៧




៨. ប្រព្រឹត្តល្បែង ៣ ប្រការ៖ ត្រេកអរចំពោះភរិយាខ្លួនជាការប្រពៃ ប៉ុន្តែការលេង ល្បែងស្រី រមែងជួបផលអវិជ្ជ មានជាច្រើនដូចជា ខូចខាតទ្រព្យដែលមានស្រាប់ ខានបានរកទ្រព្យថ្មី មានបញ្ហាទាស់ទែងគ្នាជារឿយៗ ដើរលេង ចោលទ្រព្យសម្បត្តិ ខានថែទាំគ្រួសារ (អាចជាហេតុធ្វើឲ្យប្រពន្ធផិតក្បត់ក៏មាន ) ខូចកិត្តិយសខ្លួន និង វង្ស ត្រកូល មានរឿងអាស្រូវច្រើនមិនចេះចប់ សុខភាពចុះថយជាលំដាប់ ប្រឈមមុខនឹងការឆ្លងជំងឺផ្សេងៗ ជាពិសេសរោគ សង្គម និង កាមរោគ។
អ្នកលេងល្បែងស្រានាំមកនូវគុណវិបត្តិយ៉ាងច្រើនដូចជា វិនាសទ្រព្យសម្បត្តិដែលមានស្រាប់ ខាតពេល មិនបាន រកទ្រព្យថ្មី និង ខានប្រកបការងារផ្សេងៗ មានរឿងរ៉ាវច្រើន បង្កការឈ្លោះទាស់ទែង និង អំពើហិង្សាញឹកញាប់ និយាយស្តីគ្មានសតិ គ្មានសុជីវធម៌ បាត់បង់សីលធម៌ ខូចភាពថ្លៃថ្នូរ (អាចឲ្យគេមើលងាយដល់កូន ប្រពន្ធ និង វង្ស ត្រកូល) មិនបានថែគ្រួសារ ខ្សោយប្រាជ្ញា និង ខ្សោយសុខភាពជាលំដាប់ ។

ល្បែងភ្នាល់គ្រប់យ៉ាង ក៏ធ្វើឲ្យស្រកស្រុតស្រយុតរបូតទ្រព្យសម្បត្តិ យ៉ាងលឿនរហូតលក់កេរមរតក និង ប្រព្រឹត្ត ខុសផ្សេងៗទៀត ដូចជាសំណូកសូកប៉ាន់ ពុករលួយ និង ចោរកម្ម នាំឲ្យមានទំនាស់បែកបាក់គ្រួសារ ខូចកេរ្តិ៍ ឈ្មោះធ្វើឲ្យអ្នកដទៃអស់ទំនុកចិត្ត (គេមើលងាយដល់កូនចៅ)។ ហេតុនេះ ល្បែងស្រី ល្បែងស្រា និង ល្បែងស៊ី សងល្បែងមួយណាក៏ជាប្រមុខនៃក្តីវិនាសទី៨


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One Life One Love One Commitment.
View user profile http://www.lovekhmer.com

7 Re: Living Life on 21st September 2014, 11:41 pm

sreymomrith

sreymomrith
Administrator
Administrator
៩. មិនត្រេកអរនឹងប្រពន្ធខ្លួន៖ ស្រីពេស្យា គឺស្រីអ្នកប្រកបរបរផ្លូវភេទដោយចេញមុខ ឬ ដោយលួចលាក់ ធ្វើជា ទូទៅ ឬ មិនទូទៅ (គឺចំពោះតែបុគ្គលជាក់លាក់ដែលមានរូបភាពជាស្រីកំណាន់ជាដើម ) មិនពិបាកយល់ទេ គឺថា នាងនែបនិត្យរួមមេត្រី ដើម្បីផលប្រយោជន៍អ្វីម្យ៉ាង ហេតុនេះនាងមុខជាសម្ដែងប្ញកពាម្ញ៉ិកម្ញ៉ក់ ក្នក់ក្នាញ់ ផ្គាប់ផ្គុន ណាស់ ប៉ុន្តែចូរចងចាំថា នាងកំពុងមើលមកអ្នកថាជាមនុស្សមិនដឹងខ្យល់អ្វីឡើយ ហើយអ្នកនឹងត្រូវនាងអូស ទាញឲ្យធ្វើអាក្រក់ជំនួសនាងក៏មាន ។ ចំណែកនាងជាភរិយា ដោយហេតុតែនាងត្រូវរួមដំណើរជីវិតនឹងអ្នក ទើប ត្រូវនិយាយពាក្យពិត ហើយពាក្យពិតរែងស្លែង ។ ជួនកាលនាងខ្វល់តែរឿងថែទាំគ្រួសារ ភ្លេចថែទាំខ្លួនឯង ធ្វើឲ្យ រូបសម្ផស្សរបស់នាងមិនសូវផូរផង់ ប៉ុន្តែនាងជាអ្នកគូសវាសផែនទីនៃសុភមង្គលគ្រួសារ ជាសម្បុក ដ៏កក់ក្តៅ សម្រាប់អ្នក។ ពេលប្តីយំ នាងជាអ្នកស្រក់ទឹកភ្នែក (ឬជូតទឹកភ្នែកឲ្យប្តី ) ពេលស្វាមីសើច នាងជាអ្នកទះដៃ ពេល ស្វាមីច្រៀង នាងជាអ្នកបន្ទរ.។ អ្នកត្រេកអរនឹងស្រីពេស្យា នាំឲ្យអស់ទ្រព្យសម្បត្តិ ប្រាក់កាស និង បែកបាក់ គ្រួសារ (អាចនាំឲ្យប្រពន្ធផិតក្បត់ក៏មាន ) សុខភាពចុះថយជាលំដាប់ ប្រឈមមុខនឹងការឆ្លងរោគច្រើនប្រការ មានកាមរោគជាដើម និងត្រូវគេតិះដៀល (មើលងាយដល់កូន ) ។ ហេតុនេះបុរសមិនត្រេកអរនឹងប្រពន្ធខ្លួន ហើយទៅជក់ចិត្តជាប់ជួននឹងស្រីពេស្យា ទ្រុស្តនឹងប្រពន្ធកូនខ្លួន ជាប្រមុខនៃក្តិវិនាសទី៩




១០. បុរសចំណាស់ចង់ស្រីក្មេង៖ បុគ្គលដែលមានវ័យចំណាស់ចាស់ទៅហើយ យកមនុស្សវ័យក្មេងធ្វើជាភរិយា ឬ ជាស្វាមី, នៅចំពោះមុខប្រហែលជាមានគេសរសើរថាជាគោចាស់ប្រទះស្មៅខ្ចី ប៉ុន្តែជនជាសប្បុរស និង បណ្ឌិត ទាំងឡាយរមែងតិះដៀល (មនុស្សទូទៅហៅថាចាស់ព្រើល) ។ ដោយហេតុតែការងប់ងល់នឹងភរិយា (ឬស្វាមី) ក្មេងនោះ ធ្វើឲ្យបុគ្គលចំណាស់នោះតែងខ្វល់ខ្វាយតែនឹងរឿងផ្គាប់ផ្គុន ទោះនាងធ្វើអ្វីខុសឆ្គង ក៏មិនហ៊ានប្រកាន់ ព្រោះខ្លាចនាងមិនសប្បាយចិត្ត នាងង៉ក់ងរ ម្ល៉ោះហើយចេះតែញាក់តាមមនោគតិរបស់នាង ដែលអាចឲ្យបុរសចំណាស់នោះហ៊ានប្រព្រឹត្តអកុសល និង អំពើអយសផ្សេងៗដើម្បីបំពេញចិត្តនាង ប៉ុន្តែអ្នកដទៃឆ្គងភ្នែក ឃ្នើសចិត្តក្រៃពេក។ បើបុគ្គលនេះមានកូនប្រពន្ធស្រាប់ផងនោះ កូននិងប្រពន្ធមុខជាខ្ចាត់ខ្ចាយ និរាសចាកសុខជាប្រាកដ។

ដោយហេតុតែរវល់នឹងរឿងផ្គាប់ផ្គុន ទើបមិនមានពេលគិតពិចារណារកធម៌អាថ៌សម្រាប់ខ្លួន ។ លុះពេលស្លាប់ទៅ យកទៅតាមខ្លួនតែបាបកម្ម ដោយសារផ្គាប់ចិត្តនាង ហើយស្លាប់ទាំងបិទភ្នែកមិនជិត ស្លាប់ទាំងអាឡោះ អាល័យ ចំពោះភរិយាក្មេងខ្ចី ។ ប្រការនេះ មានរឿងតាជូជក ជាគំរូស្រាប់ ។ ហេតុនេះ បុរសដែលមានវ័យចំណាស់ ហើយ មានតម្រេកតណ្ហានាំយកស្រីក្មេងធ្វើជាភរិយា ជាប្រមុខនៃក្តីវិនាស ទី ១០


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One Life One Love One Commitment.
View user profile http://www.lovekhmer.com

8 Re: Living Life on 21st September 2014, 11:42 pm

sreymomrith

sreymomrith
Administrator
Administrator
១១. លើកតម្កើងស្រី ឬបុរសជាអ្នកខ្ជះខ្ជាយ៖ ការតាំងស្រី ឬ តាំងបុរសអ្នកលេងខ្ជះខ្ជាយ បានដល់ការដែលយក ស្ត្រី ឬ បុរសដែលជាបុគ្គលមានចិត្តគំនិតគិតតែពីរឿងស៊ីចាយសប្បាយហ៊ឺហា មិនខ្វល់ខ្វាយពីរឿងសិក្សារៀន សូត្រ ដើម្បីចាប់យកអាជីព ឬ ប្រកបការងារក្នុងការ រកនិង រក្សាទ្រព្យសម្បត្តិ មិនត្រៀមខ្លួនសម្រាប់ជីវិតនាពេល ខាងមុខជាដើម មកជាគូកំណាន់ ឬ ជាគូកៀកកើយ ជាគូមេត្រី។ ប្រការនេះ នាំឲ្យបុគ្គលនោះរលាយទ្រព្យសម្បត្តិ និង សមត្ថភាពដែលមានស្រាប់នោះយ៉ាងលឿន ។ មិនយូរប៉ុន្មាន គេនឹងខ្សោះអស់ទ្រព្យ ធ្លាក់ខ្លួនក្រ ហើយ ក៏មិនដឹងថា នឹងត្រូវធ្វើយ៉ាងណា ដើម្បីក្រោកឈរវិញ ឡើយ។ ស្ត្រី ឬ បុរសដែលខ្លួនតាំងជាគូគាប់នោះ ប្រហែលជាងាកមកមើលងាយ បញ្ឈឺបញ្ចើចបញ្ចើដាក់បុគ្គល នោះវិញ ហើយហក់ទៅសប្បាយហ៊ឺហាជាមួយអ្នកផ្សេងទៀត។ ការតាំងស្រី ឬ តាំងបុរសដែលជាអ្នកលេងខ្ចះ ខ្ជាយជាប្រមុខនៃក្តីវិនាសទី១១







១២. កើតក្នុងត្រកូលក្សត់ប៉ងជាក្សត្រ៖ ដោយសារតែចិត្តលោភលន់នេះ បុគ្គលដែលស្ថិតនៅក្នុងខត្តិយត្រកូល (ឬត្រ កូល អ្នកដឹកនាំជាតិ) ជាត្រកូលដ៏ខ្ពង់ខ្ពស់រូបនេះ បង្កើតក្រុមបក្្ខពួកដើម្បីដណ្តើមរាជ សម្បត្តិ (ឬ អាសនៈជាអ្នក ដឹក នាំជាតិ ) ដោយហេតុតែចង់សោយសុខលើគំនរភ្នំមាស ភ្នំប្រាក់ និង ភ្នំកាមសុខផ្សេងៗ ។ បុគ្គលនេះចង់បាន ជាក្សត្រ (ជាអ្នកដឹកនាំជាតិ) នេះមិនមែនដោយសារខ្លួនមានសមត្ថភាពដឹកនាំជាតិ ចំណែក អ្នកដឹកនាំកំពុង នៅ ក្នុងតំណែង ជាមនុស្សអសមត្ថភាព ឬ អ្នកអយុត្តិធម៌ជាដើមនោះទេ ការពិតគេចង់បានតំណែងនោះដោយសារតែគេ ចង់សោយសុខ ឬ ដោយហេតុល្មោភ ឬដោយភាពលង់ក្នុងការបញ្ជោររបស់អ្នកដទៃទាំងងងឹតងងល់តែប៉ុណ្ណោះ។ ហេតុនេះ ប្រសិនបើបំណងរបស់គេបានសម្រេចមែន បុគ្គលនេះ មុខជាគ្មានធ្វើអ្វី សម្រាប់ជាតិ ក្រៅតែសប្បាយ ហ៊ឺហា ចាយបង្ហិនបង្ហោចទ្រព្យជាតិ បំផ្លាញច្បាប់រដ្ឋ បំផ្លាញភាពរលូន នៃរចនា សម្ព័ន្ធនានា បំផ្លាញភាពសាន្តត្រាណរបស់សង្គមឡើយ។ មិនយូរប៉ុន្មាន មុខជាមានការបះបោរ ហើយនឹងនាំយក បុគ្គលនេះទៅផ្តន្ទាទោស ជាមិនខាន។ ជួនកាលបុគ្គលនេះលុះក្នុងការលួងលោម បញ្ឆោតបញ្ជោរពីពួកខិលខូច ក្រុមណាមួយ ឲ្យលង់ធ្វើ បែបនេះ ដូចជាសរសើររឿយៗថា បុគ្គលនោះមានចរិត ប្ញកពា រូបរាង មុខមាត់ និង សមត្ថភាពសក្តិសម នឹង ឋានៈដ៏កំពូលនោះ ហើយថាពេញចិត្តផ្ញើវាសនា និង សន្យាថានឹងជួយបុគ្គលនោះឲ្យ បានជោគជ័យ ដោយប្រការ ផ្សេងៗជាដើម ។ តាមពិត បុគ្គលនោះគ្រាន់តែជាឧបករណ៍នៃល្បែងដណ្តើមអំណាច ឬ ជាកម្មបទនៃការបំបែក បំបាក់សាមគ្គីភាពនៃរាជវង្ស (ឬគ្រួសារអ្នកដឹកនាំជាតិ ) តែប៉ុណ្ណោះ ។ ជាអកុសល បុគ្គលនោះដោយហេតុតែភាព ល្ងង់ខ្លៅ ឬ ដោយហេតុតែភាពល្មោភ ទើបមិនយល់ពីឧបាយនេះ ក៏ក្លាយទៅជាសត្វមាន់ដែលជនទុច្ចរិតចាប់បញ្ជល់ជាមួយគ្នាឯង ។ ប៉ុន្តែដោយហេតុតែភាពល្ងង់ខ្លៅនេះ ប្រហែលជាមិនទាន់ បានសម្រេចបំណងផង ក៏ត្រូវគេចាប់បញ្ចូលទ្រុង ឬ និរទេសបាត់ទៅហើយ។

ដូច្នេះការកើតកើតក្នុងត្រកូលក្រក្សត់ ហើយប៉ងប្រាថ្នាធ្វើជាក្សត្រ ជាប្រមុខនៃក្តីវិនាសទី១២៕


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One Life One Love One Commitment.
View user profile http://www.lovekhmer.com

9 Re: Living Life on 21st September 2014, 11:44 pm

sreymomrith

sreymomrith
Administrator
Administrator


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One Life One Love One Commitment.
View user profile http://www.lovekhmer.com

Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum