DAP NEWS    2014 44939

You are not connected. Please login or register

 » ♥ ~ General ~ ♥ » Khmer News » DAP NEWS 2014

DAP NEWS 2014

Go to page : 1, 2, 3, 4, 5, 6, 7, 8, 9  Next

Go down  Message [Page 1 of 9]

1DAP NEWS    2014 Empty DAP NEWS 2014 on 26th August 2014, 7:49 pm

sreymomrith

sreymomrith
Administrator
Administrator

“អគារមាស” ដ៏ទំនើបរបស់ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ត្រូវបានដាក់សម្ពោធ ឲ្យប្រើប្រាស់ ជាផ្លូវការហើយ

Tuesday, 26 August 2014 19:12 


កាលពីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៤ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានរៀបចំពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ អគារសិក្សាថ្មី និងពិធីចុះកិច្ចព្រមព្រៀង សហប្រតិបត្តិការ រវាង សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប (AEU) និង វិទ្យាស្ថានអប់រំបច្ចេកទេស (ITE) នៃប្រទេសសឹង្ហបុរី ក្រោមអធិបតីភាពរបស់ លោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ដែលមានគណៈគ្រប់គ្រង បុគ្គលិក និងនិស្សិតចូលរួម យ៉ាងច្រើនកុះករ។
លោក ឌួង លាង សាកលវិទ្យាធិការ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានមានប្រសាសន៍ថា ដើម្បីឆ្លើយតបទៅនឹងកំណើន និស្សិតដែលចេះតែកើនឡើង សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានសង់អគារសិក្សាថ្មី ១ខ្នងបន្ថែមទៀត កម្ពស់ ១៥ជាន់ ស្មើ ៩២បន្ទប់ ដែលមានឈ្មោះថា អគារមាស សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ដែលបំពាក់ដោយ ម៉ាស៊ីនត្រជាក់ ជណ្តើរយន្ត និងសម្ភារឧបទេ្ទសទំនើបៗ ជាច្រើន សម្រាប់បម្រើសេវាកម្ម ដូចជាៈ បន្ទប់ការិយាល័យ បន្ទប់សិក្សាទ្រឹស្តី បន្ទប់ពិសោធន៍ ផ្នែកបច្ចេកវិទ្យា បន្ទប់រក្សាទុកទិន្នន័យ បន្ទប់គ្រប់គ្រងសុវត្ថិភាព បន្ទប់ពិសោធន៍សណ្ឋាគារ បន្ទប់ពិសោធន៍ផ្នែកច្បាប់ (បន្ទប់កាត់ក្ដី) បន្ទប់ប្រជុំពីចម្ងាយ (Video Conference) សាលសន្និសីទ ភោជនីយដ្ឋាន និង កន្លែងហាត់ប្រាណ។
ជាមួយគ្នានេះ លោកបណ្ឌិត យ៉េក ទាវមីង នាយកវិទ្យាស្ថានអប់រំបច្ចេកទេស នៃប្រទេសសិង្ហបុរី (ITE College West) បានមានប្រសាសន៍ថា ការចុះកិច្ចព្រមព្រៀង សហប្រតិបត្តិការអន្តរជាតិ ជាមួយសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ក្នុងការផ្លាស់ប្ដូរបទពិសោធ និងកម្មសិក្សារវាងបុគ្គលិក និងនិស្សិតនៃគ្រឹះស្ថានទាំងពីរ ដែលនិងកំពុងអនុវត្ត អស់រយៈ ពេល ៦ឆ្នាំកន្លងមក។ លោកបន្តថា ក្នុងរយៈពេលនេះ គ្រឹះស្ថានទាំងពីរ ព្យាយាមសម្រេចបានរួមគ្នា ក្នុងនោះយើងបាន ផ្ដល់ដល់និស្សិតនូវជំនាញ បច្ចេកទេសពេញមួយជីវិត ដែលអាចយក មកអនុវត្តភ្លាមៗ សម្រាប់បម្រើការងារ។ លោកបន្ថែមទៀតថា នៅពេលខាងមុខ លោកនឹងធ្វើសហការរួមគ្នាជាមួយ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ក្នុងការនាំមកនូវ កម្មវិធីសិក្សាដែលមានការទទួលស្គាល់ ជាលក្ខណៈអន្តរជាតិ ដូចជា វីអឹមវែ (VMware) សម្រាប់បញ្ជូនទិន្នន័យ តាមរយៈអ៊ិនធឺណែត ឬការរក្សាទិន្នន័យ និងសេវាកម្មកុំព្យូទ័រដោយ មិនប្រើឧបករណ៍ផ្ទាល់ ដែលជាបច្ចេកវិទ្យាចុងក្រោយ លើផ្នែកសុវត្ថិភាពទិន្នន័យ សម្រាប់ការសិក្សាពីវិធីសាស្រ្ត ក្នុងការបង្ការពីការវាយប្រហារ ទិន្នន័យកុំព្យូទ័រសម្រាប់យុវជន នៅប្រទេសកម្ពុជា។
លោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាន៍ថា ក្នុងបរិបទនៃសាកល ភាវូបនីយកម្មទំនើបនេះ ខ្ញុំបានពិនិត្យ ឃើញថា ក្រៅពីការអប់រំបណ្តុះបណ្តាល និសិ្សតកម្រិតឧត្តមសិក្សា និងក្រោយឧត្តម នៅក្នុងក្របខណ្ឌជាតិ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ក៏បានពង្រឹង ពង្រីក កិច្ចសហប្រតិបត្តិការ ជាអន្តរជាតិ ជាមួយបណ្តាគ្រឹះស្ថានអប់រំ នៃប្រទេសជាច្រើននៅក្នុងពិភពលោក ក្នុងន័យធានានូវនិរន្តរភាព ផ្នែកគុណភាពអប់រំ ដែលជាគោលដៅអាទិភាព ក្នុងការបណ្តុះបណ្តាល ធនធានមនុស្សគ្រប់កម្រិត។ ក្នុងនាមក្រសួង អប់រំ យុវជន និង កីឡា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែង របស់ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ ទាំងអស់នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ក៏ដូចជាបច្ចុប្បន្នបានបំពេញការងារ តាមផែនការសកម្មភាព និងមានការទទួលខុសត្រូវខ្ពស់ ធ្វើឱ្យសាកលវិទ្យាល័យ នេះមានការអភិវឌ្ឍ រីកចម្រើន ទាំងបរិមាណ និងគុណភាព ឥតឈប់ឈរ។ ក្នុងតថភាពនេះបានបង្ហាញ ឱ្យយើងឃើញថា សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល កម្ពុជាក្នុងការកសាង និងការអភិវឌ្ឍធនធានបញ្ញាជន ដោយផ្សារភ្ជាប់ជាមួយ នឹងការអភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធរូបវន្តគ្រប់ផ្នែក ដើម្បីធានាឱ្យបាននៅ លក្ខណៈស្តង់ដារអប់រំមួយប្រកប ដោយគុណភាព និងនិរន្តរភាពយូរអង្វែង ៕
DAP NEWS    2014 Lay-345
DAP NEWS    2014 Lay-343
DAP NEWS    2014 Lay-341
DAP NEWS    2014 Lay-344
DAP NEWS    2014 Lay-342
DAP NEWS    2014 Lay-340


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP NEWS    2014 Roses041  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Roses041
View user profile http://www.lovekhmer.com

2DAP NEWS    2014 Empty Re: DAP NEWS 2014 on 26th August 2014, 7:52 pm

sreymomrith

sreymomrith
Administrator
Administrator

អតិថិជនម្នាក់ ឈ្នះរង្វាន់ ទឹកប្រាក់ ១៧៦.០០០ដុល្លារ ពីឆ្នោត នាគនាំសំណាង

Tuesday, 26 August 2014 18:50 


ភ្នំពេញ៖ បុរសដែលមាន សំណាងបំផុតនៅកម្ពុជា ពេលនេះ គឺជាអតិថិជនម្នាក់ របស់ ឆ្នោតនាគផ្សងសំណាង ដែលបានឈ្នះរង្វាន់ទឹកប្រាក់ ១៧៦.០០០ដុល្លារ កាលពីពេលថ្មីៗនេះ ។
តំណាងក្រុមហ៊ុន បានឱ្យដឹងថា បុរសមានសំណាង ឈ្នះរង្វាន់ធំ លើកដំបូងនេះ មានឈ្មោះ អឹង អ៊ុក នៅ សង្កាត់ចោមចៅ រាជធានីភ្នំពេញ ហើយសន្លឹកឆ្នោត ដែលឈ្នះត្រូវបានលក់ ដោយ លោកស្រី ដួង រតនា នៅ សង្កាត់ដូចគ្នា។
តាមការរៀបរាប់ របស់តំណាងក្រុមហ៊ុន បានឱ្យដឹងថា អ្នកឈ្នះរង្វាន់នេះ បានទិញសំបុត្រ ប្រូម៉ូហ្សិន ពិសេស ១០ខ្សែ ក្នុងតម្លៃត្រឹមតែ ២,៥ដុល្លារ ហើយក៏បានឈ្នះទឹកប្រាក់ដល់ទៅ ១៧៦.០០០ដុល្លារតែម្តង ដែលនេះ ជា អតិថិជនទី១ហើយ ដែលឈ្នះរង្វាន់ធំនេះ។
ឆ្នោតនាគនាំសំណាង Dragon Lotto 6-39 គឺជាឆ្នោតនាំសំណាង សម្រាប់គ្រប់គ្នា ដែលអាចឈ្នះរង្វាន់ដ៏ធំ ដោយ គ្រាន់តែចំណាយទឹកប្រាក់ ១០០០ រៀលតែប៉ុណ្ណោះ។ ចំនួនទឹកប្រាក់ដែលត្រូវបាន គឺអាស្រ័យ ទៅលើចំនួន នៃការលក់ ប៉ុន្តែឆ្នោតនាគនាំសំណាង បានកំណត់ នូវចំនួនទឹកប្រាក់អប្បបរមាចំនួន ៧៥.០០០$ ។ ការចាប់ រង្វាន់បន្ទាប់ គឺចាប់ផ្តើមពីថ្ងៃអាទិត្យនេះតទៅ នឹងមានចំនួនទឹកប្រាក់ ៧៥.០០០$ ។
ឆ្នោតនាគនាំសំណាង ជាក្រុមហ៊ុនឯកជនមួយ នៅក្នុងប្រទេសកម្ពុជា ដែលមានការសហការ ជាមួយ វិនិយោគិនអឺរ៉ុប៕
DAP NEWS    2014 That-0591
DAP NEWS    2014 That-0590


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP NEWS    2014 Roses041  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Roses041
View user profile http://www.lovekhmer.com

3DAP NEWS    2014 Empty Re: DAP NEWS 2014 on 26th August 2014, 7:53 pm

sreymomrith

sreymomrith
Administrator
Administrator

សម្តេចតេជោ អនុញ្ញាតឲ្យ អនុប្រធាន គណៈកម្មការ កំណែទម្រង់ និងអភិវឌ្ឍជាតិ នៃសាធារណរដ្ឋ ប្រជាមានិតចិន ចូលជួប ពិភាក្សាការងារ

Tuesday, 26 August 2014 19:08


ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ លោក លាន វៃលាំង (Lian Weiliang) អនុប្រធានគណៈកម្មការ កំណែទម្រង់ និងអភិវឌ្ឍជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្ត្រី  នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៤។
លោក អ៊ាង សុផល្លែត ជំនួយការ សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្រង់ប្រសាសន៍របស់ លោក លាន វៃលាំង បានមានប្រសាសន៍ថា នេះជាលើកទី១ហើយ ដែលលោកបានមកកាន់កម្ពុជា ។ លោកថា ប្រទេសយើងទាំងពីរ កម្ពុជា ចិន មានបញ្ហាប្រឈម ប្រហែលគ្នាក្នុងការធ្វើកំណែទម្រង់ ដែលប្រទេសយើងអាចធ្វើការផ្លាស់ប្តូរ និងដក ពិសោធន៍ពីគ្នាទៅ វិញទៅមក ។ លោកបន្តថា ដំណើរទស្សនកិច្ច របស់លោកមកកម្ពុជា នៅពេលនេះ គឺជា ឱកាសដែលលោក  បានមកដកស្រង់យកបទពិសោធន៍ នៃកំណែទម្រង់ពីកម្ពុជាផង និងចែក រំលែកនូវបទ ពិសោធន៍ ដែលលោកមានជូនដល់កម្ពុជាវិញផងដែរ។
លោក លាន វៃលាំង បន្តថា សម្តេចតេជោ គឺជាបងប្អូន និងមិត្តភក្តិរបស់ចិនពិតប្រាកដ ។ រដ្ឋាភិបាលបក្ស កុម្មុយនីសចិន សូមបន្តការគាំទ្រ និងជំរុញឱ្យមានស្ថិរភាពនិងការអភិវឌ្ឍដល់កម្ពុជា កាន់តែមានល្បឿន ថែមទៀត។
ជាការឆ្លើយតប សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា បក្សកុម្មុយនីស ចិនមានបទពិសោធន៍ ច្រើន ដែលយើងអាចរៀនសូត្រដកស្រង់បាន ជាពិសេសលើបញ្ហា កំណែទម្រង់វិមជ្ឈការតែម្តង៕


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP NEWS    2014 Roses041  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Roses041
View user profile http://www.lovekhmer.com

4DAP NEWS    2014 Empty Re: DAP NEWS 2014 on 26th August 2014, 7:55 pm

sreymomrith

sreymomrith
Administrator
Administrator

សភា​ប្រកាស​ពី​លទ្ធផល នៃ​ការ​បោះឆ្នោត​ជ្រើសរើស តំណែង​ទាំង១៣ ក្នុង​រដ្ឋសភា

Tuesday, 26 August 2014 18:28 


ភ្នំពេញ៖ បន្ទាប់ពីការបោះឆ្នោតជ្រើសរើស តំណែងទាំង១៣ ក្នុងរដ្ឋសភា នៅព្រឹកមិញនេះ បានបិទបញ្ចប់ រដ្ឋសភាកម្ពុជា បានប្រកាសពីលទ្ធផលមួយ ដោយបញ្ជាក់ថា ការបោះឆ្នោតនេះ បានសម្រេចជាស្ថាពរ ក្នុងការជ្រើសរើស ប្រធាន, អនុប្រធានទី១, អនុប្រធានទី២ នៃរដ្ឋសភា រួមទាំងប្រធាន គណៈកម្មការចំនួន៣ ក្នុងចំណោមគណៈកម្មការជំនាញ ទាំង១០ ក្នុងរដ្ឋសភា ។
ដោយឡែកតំណែងប្រធាន នៃគណៈកម្មការ ចំនួន៧ទៀត ដែលនៅសេសសល់ រដ្ឋសភា បានសម្រេចថា នឹងបន្តធ្វើការបោះឆ្នោត នៅវេលាម៉ោង៨ព្រឹក ថ្ងៃស្អែកនេះ ។
សូមអានលទ្ធផលនៃការបោះឆ្នោតនេះ មានខ្លឹមសារដូចតទៅ ៖
DAP NEWS    2014 Kosal-0473
DAP NEWS    2014 Kosal-0474


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP NEWS    2014 Roses041  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Roses041
View user profile http://www.lovekhmer.com

5DAP NEWS    2014 Empty Re: DAP NEWS 2014 on 26th August 2014, 7:56 pm

sreymomrith

sreymomrith
Administrator
Administrator

រឿងរកាំរកូសដីធ្លី រវាងមន្ទីរ សង្គមកិច្ច និងមណ្ឌល កុមារកំព្រា ត្រូវបញ្ចប់ ក្រោមស្មារតី ឣង្គប្រជុំមួយ

Tuesday, 26 August 2014 18:16 


កំពត៖ ក្រសួងសង្គមកិច្ច ចុះមកដើម្បីទម្លុះនូវភាពទ័លច្រក រឿងបញ្ហាដីធ្លី រវាងមន្ទីរសង្គមកិច្ច ឣតីតយុទ្ធជន និងយុវនិតិសម្បទាខេត្ត ជាមួយមណ្ឌល របស់ឣង្គការទ្រទ្រង់សម្ព័ន្ធភាពក្តីសង្ឃឹមកម្ពុជា (WHAC) ដែល កន្លង មក មានភាពរកាំរកូសនឹងគ្នា ដោយមន្ទីរសង្គមកិច្ចមួយនេះ យកដីទីធ្លាមណ្ឌលកុមារកំព្រាខាងលើ ស្ថិតក្នុង ភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ពុះកាត់ពាក់កណ្តាល ដើម្បីសាងសង់ មន្ទីរសង្គមកិច្ចថ្មី ដូច្នេះលទ្ធផលចេញជាផ្លែផ្កា ដោយគ្មានភាគីណាមួយឈ្នះចាញ់ឡើយ គឺឈ្នះទាំងឣស់គ្នា ឆ្លងតាមស្មារតី ឣង្គប្រជុំមួយ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៤ នៅសាលប្រជុំរបស់មណ្ឌលកុមារកំព្រាខាងលើ ក្រោម វត្តមានលោកឆាយ វណ្ណា ឣនុរដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច ឣតីតយុទ្ធជន និងយុវនិតិសម្បទា និងចូលរួម ពីបណ្តាឣ្នកពាក់ព័ន្ធទាំងឣស់។
ឣង្គប្រជុំ បានឯកភាពគ្នា យល់ព្រមពុះកាត់ដី ក្បាល៥០ម៉ែត្រ × ៩០ម៉ែត្រ សម្រាប់សាងសង់មន្ទីរសង្គមកិច្ចថ្មី នេះ ដោយយោងតាមការឯកភាព របស់លោកឣភិបាលខេត្ត ខូយ ឃុនហ៊ួរ និងការសម្រេច របស់រដ្ឋមន្ត្រីក្រសួង សង្គមកិច្ច ឣតីតយុទ្ធជន និងយុវនិតិសម្បទា។ ដោយឡែកក្បាលដី៣២ម៉ែត្រ × ៩០ម៉ែត្រ ទុកសម្រាប់ឲ្យ មណ្ឌលកុមារកំព្រាដដែល ដើម្បីបន្តនូវ សកម្មភាពរបស់ខ្លួន ពាក់ព័ន្ធការឣភិវឌ្ឍន៍ លើវិស័យកុមារកំព្រា ធានា សុខុមាលភាពកុមារបន្តទៀត។ ការឯកភាពនេះទៀតសោត គឺដោយយោងទៅតាម ដីទីតាំងកុមារកំព្រាមួយនេះ ជាសារពើភ័ណ របស់មន្ទីរសង្គមកិច្ច ក៏ដូចជាក្រសួងដែរ ដែលមានផ្ទៃដីសរុបចំនួន ៨២ម៉ែត្រ × ៩០ម៉ែត្រ។ រីឯ ខាងមណ្ឌលកុមារកំព្រាវិញ គឺបានចុះ MOU ជាមួយក្រសួង ហើយខ្ចីដី របស់មន្ទីរសង្គមកិច្ចបង្កើត និងដាក់កុមារ កំព្រា រហូតមកដល់ពេលនេះ។
លោក ឆាយ វណ្ណា ឣនុរដ្ឋលេខាធិការក្រសួង បានលើកឡើងថា ក្រសួងសង្គមកិច្ច នៅតែជាដៃគូរ ជាមួយបណ្តា ឣង្គការដៃគូផ្សេងៗទៀត ដោយឡែកឣង្គការទ្រទ្រង់ សម្ព័ន្ធភាពកុមារមួយនេះ ក៏ដូចគ្នាដែរ  ក្រោមរាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ និងគិតគូរទៅដល់កុមារជានិច្ច ជាពិសេសកុមារងាយរងគ្រោះ ទាំងនេះ សុទ្ធតែក្នុងន័យ បំរើផលប្រយោជន៍សង្គមជាតិ ទាំងឣស់គ្នា។
លោកឆាយ វណ្ណាលើកឡើងទៀតថា មូលហេតុមន្ទីរមកធ្វើការសាងសង់ នៅលើដីថ្មីនេះ គឺមន្ទីរចាស់ មានការ ចាស់ទ្រុឌទ្រោម ខ្លាចក្រែងកើតការគ្រោះថ្នាក់ ដល់បុគ្គលិក ជាយថាហេតុ ចាំបាច់ត្រូវតែជួសជុលឡើងវិញ ម៉្យាងទៀត មណ្ឌលកុមារកំព្រាខាងលើ មានទីធ្លាធំទូលាយ ប្រើពុំឣស់លទ្ធភាព ហើយមានកុមារកំព្រា ស្នាក់នៅ តែជាង ២០នាក់ ប៉ុណ្ណោះ៕
DAP NEWS    2014 That-0584
DAP NEWS    2014 That-0582
DAP NEWS    2014 That-0583
DAP NEWS    2014 That-0585
DAP NEWS    2014 That-0586
DAP NEWS    2014 That-0587


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP NEWS    2014 Roses041  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Roses041
View user profile http://www.lovekhmer.com

6DAP NEWS    2014 Empty Re: DAP NEWS 2014 on 26th August 2014, 7:59 pm

sreymomrith

sreymomrith
Administrator
Administrator

គម្រោង​កែ​លំអ​ការ​អប់រំ កម្រិត​មូលដ្ឋាន​របស់ USAID ជួយ​យុវជន​កម្ពុជា​ជាង ៨១.០០០​នាក់

Tuesday, 26 August 2014 17:18 


ភ្នំពេញ៖ កម្មវិធីគម្រោងកែលំអការអប់រំ នៅក្នុងកម្រិតមូលដ្ឋាននៅកម្ពុជា (IBEC) របស់ទីភ្នាក់ងារសហរដ្ឋអាម៉េរិក សម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ត្រូវគេអះអាងថា បានជួយយុវជនកម្ពុជាប្រមាណ ជាង ៨១.០០០នាក់។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជា បានឲ្យដឹងនៅថ្ងៃអង្គារ ទី២៦ ខែសីហា ឆ្នាំ២០១៤ថា គម្រោងរយៈពេល ៥ឆ្នាំ ស្តីពីការកែលំអការអប់រំ កម្រិតមូលដ្ឋាននៅកម្ពុជា (IBEC) មានសិស្សកម្រិតបឋមសិក្សា និងកំរិតវិទ្យាល័យចំនួនជាង ៨១.០០០នាក់ ទទួលបាននូវគុណភាព និងការអប់រំជាមូលដ្ឋានកាន់តែប្រសើរ សម្រាប់យុវជនកម្ពុជា តាមរយៈអំណោយថវិកា សម្រាប់ការកែលំអរសាលារៀន ការរៀបចំ និងតេស្តសាកល្បងលើកម្មវិធីសិក្សា ការបណ្តុះបណ្តាលគ្រូ បុគ្គលិកអង្គការមិនមែនរដ្ឋាភិបាល និងមន្រ្តីរដ្ឋាភិបាល។
ប្រភពដដែលបន្តថា គម្រោង IBEC បានផ្តល់អាហារូបករណ៍ដល់សិស្សចំនួន ៧.៥០០ នាក់ នៅថ្នាក់បឋមសិក្សា និងសិស្សចំនួន ២.២៤៥នាក់ នៅថ្នាក់វិទ្យាល័យ ដើម្បីធានាថា សិស្សទាំងនោះមិនបោះបង់ចោលការសិក្សា។ អត្រាសិស្សដែលបញ្ចប់ការសិក្សានៅថ្នាក់ទី៧ នៅក្នុងកម្មវិធីនេះ មានចំនួន ៨៥% ចំណែកអត្រាថ្នាក់ជាតិមានតែ ៤៧% ប៉ុណ្ណោះ ។
បុគ្គលិករបស់គម្រោងកម្មវិធី IBEC ធ្វើការងារជាមួយមន្រ្តី នៅតាមសាលារៀននានា ដើម្បីបង្កើតបន្ទប់កុំព្យូទ័រចំនួន ២៦គ្រឿង ដើម្បីឲ្យសិស្សកម្ពុជារាប់ពាន់នាក់ នៅតាមជនបទមាន លទ្ធភាពរៀនពីបច្ចេកទេស សារគមនាគមន៍និងព័ត៌មាន។ ក្រុមការងារនៃគម្រោង ក៏បានរៀបចំ និងជួយដល់ការអនុវត្តន៍ កម្មវិធីមេរៀនចំនួន ២៨ស្តីពី បំនិនជីវិតនៅតាមវិទ្យាល័យ ដែលត្រូវបាន ទទួលស្គាល់ និងអនុម័តឲ្យប្រើដោយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រផែនការជាយុទ្ធសាស្រ្ត វិស័យអប់រំឆ្នាំ២០១៤- ២០១៨ របស់ក្រសួងអប់រំយុវជននិងកីឡា៕


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP NEWS    2014 Roses041  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Roses041
View user profile http://www.lovekhmer.com

7DAP NEWS    2014 Empty Re: DAP NEWS 2014 on 26th August 2014, 8:01 pm

sreymomrith

sreymomrith
Administrator
Administrator

ការពង្រឹង សមត្ថភាពនិស្សិត ក្នុងការនិយាយ ជាសាធារណៈ ជាយុទ្ធសាស្រ្ត របស់ CUS សម្រាប់អាស៊ាន

Tuesday, 26 August 2014 16:54 


ភ្នំពេញ៖ ការពង្រឹង សមត្ថភាពនិស្សិត ជាពិសេសការនិយាយជាសាធារណៈ គឺជាយុទ្ធសាស្រ្តចំបង របស់ សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា (CUS) សម្រាប់ពង្រឹង ធនធានមនុស្ស របស់កម្ពុជា នៅពេលធ្វើ សមាហរណកម្មអាស៊ាន នាឆ្នាំ២០១៥ ខាងមុខនេះ ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី២៦ ខែសីហានេះ សាកលវិទ្យាល័យឯកទេស នៃកម្ពុជា បានរៀបចំកម្មវិធី ជជែកដេញ ដោយ (Debate)មួយ នៅសាខាស្ទឹងមានជ័យ ដោយអនុញ្ញាតឱ្យ និស្សិតបកស្រាយ ជាភាសាអង់គ្លេស ទាក់ ទងនឹងប្រធានបទ “មូលហេតុ នៃបម្រែបម្រួលអាកាសធាតុ” ។
លោក ហ៊ត ហាន អ្នកសម្របសម្រួលកម្មវិធីនេះ បានឱ្យដឹងថា ការជជែកដេញដោលនេះ មាន២ក្រុម ដែលមក ពីមហាវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា និងមហាវិទ្យាល័យសិល្បៈ មនុស្សសាស្រ្ត និងភាសា ដែលពួកគេ ត្រូវមានអំណះអំណាងរៀងៗខ្លួន ដើម្បីបកស្រាយទាក់ទងនឹងការចោទសួរ របស់ក្រុមនិស្សិតមួយក្រុមទៀត ។
និស្សិតឈ្មោះ ហេង ម៉េងហួរ ជាប្រធានក្រុមខាងបដិសេធ បានលើកឡើងថា កម្មវិធីនេះ នឹងជំរុញឱ្យរូបគេ មាន បទពិសោធន៍ខ្ពស់ ក្នុងការនិយាយជាសាធារណៈ ក៏ដូចជាពង្រឹងសមត្ថភាព សម្រាប់ការត្រៀមខ្លួន ប្រកួតប្រជែង លើទីផ្សារការងារ ក្នុងពេលប្រទេសកម្ពុជា ចូលជាសមាហរណកម្ម អាស៊ាន នាឆ្នាំ២០១៥ខាងមុខនេះ ។
សូមបញ្ជាក់ថា CUS ជាសកលវិទ្យាល័យដ៏ធំមួយ នៅកម្ពុជារយៈពេលជាង១០ឆ្នាំមកហើយ ដែលបច្ចុប្បន្នមាន សាខាចំនួន៩កន្លែង ក្នុងប្រទេសកម្ពុជា ក្នុងនោះ៣កន្លែងនៅភ្នំពេញ និង ៦កន្លែងទៀត នៅតាមបណ្តាខេត្ត ។
លោក ឯក ចន្ធូ ប្រធានការិយាល័យ សេវាកម្មនិស្សិត សាកលវិទ្យាល័យឯកទេស នៃកម្ពុជា បានលើកឡើងថា ក្នុងបេសកកម្ម អប់រំរយៈពេល១០ឆ្នាំនេះ CUS បានខិតខំប្រឹងប្រែង គ្រប់សកម្មភាព ទាំងហេដ្ឋារចនាសម្ព័ន្ធ សេវាកម្ម គុណភាពបង្រៀន ក្នុងគោលបំណងសម្រេចឱ្យបាន នូវការរីកចម្រើន ជាបន្តបន្ទាប់ ៕
DAP NEWS    2014 Chanroth014-aug-250
DAP NEWS    2014 Chanroth014-aug-251
DAP NEWS    2014 Chanroth014-aug-252


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP NEWS    2014 Roses041  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Roses041
View user profile http://www.lovekhmer.com

8DAP NEWS    2014 Empty Re: DAP NEWS 2014 on 26th August 2014, 8:03 pm

sreymomrith

sreymomrith
Administrator
Administrator

សូមកុំឱ្យមានអន្តរាគមន៍ ចំពោះសំណង់ល្មើសច្បាប់ ខាត់ បុណ្ណា អនុប្រធានសូរិយោដី ខេត្តព្រះសីហនុ នៅតំបន់ព្រែកអូរត្រេះ

Tuesday, 26 August 2014 16:47 


ព្រះសីហនុ ៖ ប្រជាពលរដ្ឋ នៅខេត្តព្រះសីហនុ ក៏ដូច ជាប្រជាពលរដ្ឋខ្មែរ ដែលបានតាមដានយ៉ាង យកចិត្ដទុកដាក់ ចំពោះសំណង់ល្មើសច្បាប់ របស់លោក ខាត់ ប៊ុណ្ណា អនុប្រធានមន្ទីរ សុរិយោដី ខេត្ដព្រះសីហនុបានសម្ដែងនូវការ អបអរសាទរ ចំពោះលោក ឈិត សុខុន អភិបាលខេត្ដព្រះសីហនុដែលបានចាត់វិធាន ការក្ដៅៗ កម្ទេចសំណង់ល្មើសច្បាប់នៅ តំបន់ឆ្នេរអូរត្រេះរួចហើយ កាលពីសបា្ដហ៍ កន្លងទៅ ឥឡូវនេះបានចាប់ផ្ដើមបញ្ជូនអភិ បាលរង លោក ស្រ៊ុន ស្រ៊ន់ ចុះទៅវាស់វែងសំណង់របស់លោក ខាត់ ប៊ុណ្ណា រួមជាមួយនឹងសំណង់របស់លោក ជិន សារិន អភិបាលក្រុងព្រះសីហនុដែលតាម សេចក្ដីរាយការណ៍ឱ្យដឹងថា សំណង់នោះ អាចសង់រំលោភនៅមាត់ឆ្នេរ ដែលក្រុមជំនាញបានរកឃើញ មានកន្លែងខ្លះ ៦ម៉ែត្រ កន្លែងខ្លះ១២ម៉ែត្រ ។
ដោយឡែកសំណង់របស់លោក ខាត់ ប៊ុណ្ណា កំពុងត្រូវបានជំនាញ ដឹកនាំដោយ លោក ស្រ៊ុន ស្រ៊ន់ វាស់បន្ដពីសំណង់របស់ លោក ជិន សារិន ដែលតាមសេចក្ដីរាយ ការណ៍ពីទីកន្លែងសំណង់នេះ បានឱ្យដឹងថា លោក ខាត់ ប៊ុណ្ណា ហាក់បីដូចជាកំពុងតែ បញ្ជាឱ្យក្រុមជំនាញវាស់តាមការចង្អុល បង្ហាញរបស់ខ្លួនក្នុងគោលបំណង គេចផុតពី ការល្មើសច្បាប់ ប៉ុន្ដែ ក្រុមមន្ដ្រីជំនាញទាំង នោះមិនស្ដាប់តាមបញ្ជាទេ ។
តាមការសន្និដ្ឋានជាបឋម គេបានរក ឃើញថា សំណង់ទាំងអស់នោះពិតជាបាន សង់រំលោភចូលទៅដល់តំបន់ព្រែកអូរត្រេះ ដែលប្រឈមនឹងវាយកម្ទេចចោល ចំពោះ សំណង់ ដែលសង់នៅលើចំណីមាត់ព្រែក ។
ប្រជាពលរដ្ឋ បានសាទរផង បារម្ភផង សាទរនូវត្រង់ថា ចំណាត់ការរបស់លោក អភិបាលខេត្ដព្រះសីហនុ ពិតជាមានប្រសិទ្ធិ ភាព ហើយកំពុងធ្វើជាក់ស្ដែង បារម្ភនៅត្រង់ថា ខ្លាចក្រែងថ្នាក់លើរបស់លោក ខាត់ ប៊ុណ្ណា អន្ដរាគមន៍កុំឱ្យមានការវាយកម្ទេច សំណង់ ប្រសិនបើរកឃើញថា មានការ រំលោភដីព្រែកដោយខុសច្បាប់ ។ កន្លងមក  ខាត់ ប៊ុណ្ណា ធ្លាប់បានរំលោភដីអ្នកកាសែតក្យូដូជប៉ុន គឺ លោក ពុយ គា និងប្រជាជនផ្សេងទៀត ក្រោយពីមានការតវ៉ា លោក ខាត់ ប៊ុណ្ណា ត្រូវបានដកតំណែងពីប្រធានភូមិបាលខណ្ឌមិត្តភាព ហើយមកបញ្ឈរជើងនៅក្រសួងអស់មួយរយៈ ។ ប៉ុន្ដែ មិនដឹងជាលោក ខាត់ ប៊ុណ្ណា ចេះសមគួរយ៉ាងម៉េច ទើបក្រោយមក ត្រូវបានក្រសួងដែនដីនគរូបនីយកម្ម និង សំណង់ ដំឡើងបុណ្យសក្ដិ ខាត់ ប៊ុណ្ណា ឱ្យ ក្លាយទៅជាអនុប្រធានមន្ទីរដែនដី ខេត្ដព្រះ សីហនុថែមទៀត ពោលហាក់បីដូចជាបាន បញ្ឈឺចិត្ដនាយក រដ្ឋមន្ដ្រី ដែលធ្លាប់បានបញ្ជា ឱ្យវាយកម្ទេចសំណង់ខុសច្បាប់ របស់លោក ខាត់ ប៊ុ ណ្ណា នៅតំបន់ ព្រែក ទប់ កាលពីជំនាន់លោក សាយ ហាក់ នៅជាអភិបាលខេត្ដព្រះសីហនុ ។
ប្រជាពលរដ្ឋ នឹងតាមដានករណីនេះ ដោយយកចិត្ដទុកដាក់ជាទីបំផុត ហើយក៏ សូមគាំទ្រទាំងស្រុង ចំពោះបទបញ្ជារបស់ លោក ឈិត សុខុន អភិបាលខេត្ដព្រះ សីហនុ ៕


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP NEWS    2014 Roses041  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Roses041
View user profile http://www.lovekhmer.com

9DAP NEWS    2014 Empty Re: DAP NEWS 2014 on 26th August 2014, 8:04 pm

sreymomrith

sreymomrith
Administrator
Administrator

វេទិកាមិត្ដអ្នកអាន ៖ លោក ខាត់ ប៊ុណ្ណា ជាមន្ដ្រីចូលចិត្ដរំលោភ​ ច្បាប់ តែឡើងធំ លឿន

Tuesday, 26 August 2014 16:40 


ភ្នំពេញ ៖ លោក ខាត់ ប៊ុណ្ណា គឺជាមន្ដ្រី សុរិយោដីមួយរូប ដែលចូលចិត្ដរំលោភច្បាប់ ជាពិសេស ពាក់ ព័ន្ធបញ្ហាដីធ្លីតែម្ដង ប៉ុន្ដែ គេនៅតែឃើញលោក ខាត់ ប៊ុណ្ណា ត្រូវបានថ្នាក់លើដំឡើងឋានៈឱ្យរហូត ។
ខាងលើនេះ គឺជាការអះអាងរបស់អ្នក ខេត្ដព្រះសីហនុមួយចំនួន ដែលធ្លាប់ស្គាល់ ប្រវត្ដិលោក ខាត់ ប៊ុណ្ណា ហើយថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ដើម្បីសូម ឱ្យជួយចុះផ្សាយ ប្រយោជន៍ឱ្យថ្នាក់ លើបានដឹង និងធ្វើការពិចារណាផង មុននឹងធ្វើការតែងតាំងមន្ដ្រីថ្នាក់ក្រោមរបស់ខ្លួននោះ។
អ្នកខេត្ដព្រះសីហនុ បានថ្លែងប្រាប់មជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិលថា កាលពីឆ្នាំ ២០០៧-២០០៨ លោក ខាត់ ប៊ុណ្ណា ក្នុង នាមប្រធានការិយាល័យ ភូមិបាលខណ្ឌមិត្ដ ភាពក្រុងព្រះសីហនុ ធ្លាប់មានរឿង អាស្រូវ ឃុបឃិតគ្នារំលោភយកដីគេប្រមាណជាង៥ ហិកតា ដោយក្នុងចំណោមដីទាំងអស់នោះ មាន ទាំងដីរបស់អ្នកកាសែតទៀតផង ។ ប៉ុន្ដែ ក្រោយពីម្ចាស់ដីគេមានឯកសារផ្លូវច្បាប់ គ្រប់គ្រាន់ធ្វើការប្ដឹង ផ្ដល់រហូតដល់រដ្ឋមន្ដ្រី ក្រសួងរៀបចំដែនដី ដែលជាថ្នាក់លើរបស់ខ្លួន ទើបចុងក្រោយលោក ខាត់ ប៊ុណ្ណា សុខចិត្ដខ្ជាក់ដីឱ្យម្ចាស់របស់គេវិញ ទាំងសោក ស្ដាយបំផុត ធ្វើឱ្យអ្នកខេត្ដព្រះសីហនុដែល ដឹងរឿងអ្នក ណាក៏គេលាន់មាត់ហួសចិត្ដដែរ ។
រឿងបំពានយកដីរបស់គេ ទើបនឹងចប់ មិនទាន់ស្ងប់ផង ស្រាប់តែផ្ទុះរឿងអាស្រូវ លោក ខាត់ ប៊ុណ្ណា បំពានយកដីបឹងព្រែក ទប់ សាងសង់ភូមិគ្រឹះនៅមាត់បឹងទឹកស្អាត សម្រាប់អ្នកក្រុងព្រះសីហនុ ប្រើ ប្រាស់មួយ ករណីទៀត រហូតចុងក្រោយនាយករដ្ឋមន្ដ្រី បញ្ជាឱ្យវាយកម្ទេចចោល រឹបអូសយកដីមក ធ្វើ ជាសម្បត្ដិរបស់រដ្ឋវិញ ហើយថ្នាក់លើក៏ បានដកតួនាទីលោក ខាត់ ប៊ុណ្ណា ចេញពី ប្រធានការិយាល័យ ភូមិបាលខណ្ឌមិត្ដភាព ខេត្ដព្រះសីហនុ យកមកបញ្ឈរជើងនៅ ក្រសួងថែមទៀតផង ។ ប៉ុន្ដែក្រោយមក មិនដឹងលោក ខាត់ ប៊ុណ្ណា លន់តួប្រើសីល៍លួង ចិត្ដយ៉ាងណានោះទេ ស្រាប់តែគេឃើញ លោក ខាត់ ប៊ុណ្ណា មានឈ្មោះឡើងឋានៈ ទៅជាអនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្ដព្រះ សីហនុទៅវិញ ដោយឡើងធំជាងមុនទៅទៀត ។
ក្នុងនាមជាអនុប្រធានមន្ទីរសុរិយោដី ខេត្ដព្រះសីហនុ ស្រាប់តែនៅពេលថ្មីៗនេះខណៈធ្លាយរឿងអាស្រូវ ឃុបឃិតគ្នាជាប្រព័ន្ធ ធ្វើរបាយការណ៍រាយការណ៍ភូតថ្នាក់ លើ រំលោភយកដីបឹងព្រែកទប់ មកចែកគ្នា កាលពីជំនាន់លោក ស្បោង សារ៉ាត នៅធ្វើចៅហ្វាយខេត្ដនោះ ស្រាប់តែគេឃើញលោក ខាត់ ប៊ុណ្ណា មានឈ្មោះនៅក្នុងបញ្ជីអ្នកទទួល បានដីនៅបឹងព្រែកទប់ ទំហំជាងកន្លះហិកតា នឹងគេដែរទៅវិញ ។
រឿងរ៉ាវឃុបឃិតគ្នា ជាប្រព័ន្ធរាយ ការណ៍ភូតថ្នាក់លើ ដើម្បីកាត់យកដីបឹង ព្រែកទប់មកចែកគ្នាដោះ ស្រាយមិនទាន់ ចប់ផង ស្រាប់តែឥឡូវបែរជាធ្លាយរឿង លោក ខាត់ ប៊ុណ្ណា ធ្វើការសាងសង់សំណង់ ធ្វើ អាជីវកម្ម ដូចជាម៉ូតែល ភោជនីយដ្ឋាន និងកន្លែងកំសាន្ដរំលោភលើដីមាត់ព្រែក អូរត្រេះមួយករណី ទៀត ហើយដែលបច្ចុប្បន្នលោកអភិបាលខេត្ដ កំពុងបញ្ជាឱ្យមន្ដ្រី ជំនាញចុះទៅត្រួតពិនិត្យមើល ហើយ ថា តើកម្រិតរំលោភបំពាននេះ មានទំហំប៉ុណ្ណា ដើម្បីមានវិធានការវាយចោលនូវចំណុច ដែលរំលោភ បំពាន ។
អ្នកដែលបានទៅមើលឃើញ ទិដ្ឋភាព កន្លែងអាជីវកម្មរំលោភបំពានលើដីព្រែកអូរត្រេះ របស់លោក ខាត់ ប៊ុណ្ណា បានអះអាង ថា ក្នុងនាមខ្លួនឯងជាមន្ដ្រីជំនាញ ហើយបែរ ជាធ្វើការសាងសង់សំណង់ខ្លះ រំលោភ លើដី ចំណីព្រែកទៅវិញ។
ក្នុងនាមអ្នកខេត្ដព្រះសីហនុ ដែលគោរព ច្បាប់ពួកគាត់បានស្នើសុំឱ្យថ្នាក់លើជួយមាន វិធានការឱ្យបាន ម៉ឺងម៉ាត់បំផុត ចំពោះមន្ដ្រី ដែលប្រព្រឹត្ដខុស ដើម្បីទុកធ្វើជាគំរូដល់ ប្រជាពលរដ្ឋកុំឱ្យយកតម្រាប់តាម ។ មិនដូច្នេះទេ បើមន្ដ្រីធ្វើខុសគ្មានទោស រាស្ដ្រក៏ អាចនាំគ្នាធ្វើខុសតាមបានដែរ ៕
DAP NEWS    2014 HOU-00841
លោក ខាត់ ប៊ុណ្ណា អង្គុយនៅក្នុងភោជនីយដ្ឋានរបស់លោក ដែលសង់លើទឹកព្រែកអូរត្រេះ
DAP NEWS    2014 HOU-00837
សកម្មភាពគ្រឿងចក្រវាយកម្ទេចភូមិគ្រឹះលោក ខាត់ ប៊ុណ្ណា នៅមាត់បឹងព្រែកទប់កន្លងមក
DAP NEWS    2014 HOU-00840
សំណង់ម៉ូតែល ភូមិគ្រឹះ និងភោជនីយដ្ឋាន របស់លោក ខាត់ ប៊ុណ្ណា សង់លយចូលព្រែកអូរត្រេះ


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP NEWS    2014 Roses041  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Roses041
View user profile http://www.lovekhmer.com

10DAP NEWS    2014 Empty Re: DAP NEWS 2014 on 27th August 2014, 9:31 pm

sreymomrith

sreymomrith
Administrator
Administrator

រយះពេល៣ថ្ងៃ ប្រជាពលរដ្ឋ នៅខេត្តកំពង់ចាម សម្រុកយកម៉ូតូ នៅធ្វើស្លាកលេខ ជិត៧០០គ្រឿង ក្រោយនគរបាល រឹតបន្តឹងការ ចាប់ផាកពិន័យ

Wednesday, 27 August 2014 21:54


កំពង់ចាម ៖ ក្នុងរយះពេល៣ថ្ងៃ ពោលចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៤ ម៉ូតូចំនួន៦៦៨គ្រឿង ត្រូវបានប្រជាពលរដ្ឋ យកធ្វើស្លាកលេខ នៅមន្ទីរសាធារ ណការ ដែលចំនួននេះ អាចថា ជាការភ្ញាក់ផ្អើល និងមិនធ្លាប់កើតមាន តាំងពីដើមមក សម្រាប់ ប្រជាពលរដ្ឋ នៅក្នុងខេត្តកំពង់ចាម ។
ការសម្រុកយកម៉ូតូ របស់ពួកគាត់ ទៅធ្វើស្លាកលេខ បន្តកន្ទុយគ្នា ហើយសឹងតែមន្រ្តី នៅកន្លែងធ្វើស្លាកលេខ ធ្វើមិនចង់ទាន់នោះ បានកើតឡើង ក្រោយពីនគរបាល ខេត្តកំពង់ចាម បានចាប់ផ្តើមបើក ប្រតិបត្តិការ រឹតបន្តឹង នៃការចាប់ ផាកពិន័យ នៅតាមដងផ្លូវ ។ មន្ដ្រីបម្រើការងារ នៅកន្លែងធ្វើ ស្លាកលេខ ម៉ូតូរបស់មន្ទីរសាធារណការ ខេត្ដកំពង់ចាម បានឱ្យដឹងថា សម្រាប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៤នេះ មានម៉ូតូចំនួន២០៤គ្រឿង ត្រូវបានប្រជាពលរដ្ឋ យកទៅធ្វើស្លាកលេខ ។
មន្រ្តីរូបនេះ បានបញ្ជក់ថា «សម្រាប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៤នេះ ម៉ូតូចំនួន២០៤ ត្រូវបានចុះបញ្ជីជាផ្លូវការ ហើយបូករួមទាំងថ្ងៃមុននោះ មានចំនួន ៦៦៨គ្រឿង»។ មន្រ្តីរូបនេះ បានបញ្ជាក់ផងដែរ ដោយឡែក ម៉ូតូដែលត្រូវប្រគល់ឲ្យមន្រ្តីគយ មានចំនួន ៥គ្រឿង សម្រាប់ថ្ងៃនេះ ហើយបូករួមទាំងថ្ងៃមុន មានចំនួន ២៧គ្រឿង ខណៈដែលម៉ូតូ នៅសល់ កន្លែងគយមាន ចំនួន ១៩គ្រឿង។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋ ជាច្រើននាក់ នៅខេត្ដកំពង់ចាម ក្នុងរយៈពេល ប៉ុន្មានថ្ងៃនេះ បាននាំគ្នា សម្រុកទៅធ្វើ ស្លាកលេខម៉ូតូ នៅមន្ទីរសាធារណការខេត្ដ ក្រោយពីមន្ដ្រី នគរបាល ខេត្ដកំពង់ចាម សហការជាមួយ សមត្ថកិច្ច និងមន្ដ្រីពាក់ព័ន្ធ បានបើក ប្រតិបត្ដិការ រឹតបន្ដឹង នៃការចាប់ផាកពិន័យ ចំពោះប្រជាពលរដ្ឋ ទាំងឡាយណា ដែលប្រើប្រាស់ ម៉ូតូគ្មានស្លាកលេខ និងម៉ូតូគ្មានបង់ពន្ធត្រឹមត្រូវ ។
ស្នងការនគរបាល ខេត្ដកំពង់ចាម លោកឧត្តមសេនីយ៍ បែន រ័ត្ន បានឱ្យដឹង ថា ក្រោយពីរឹតបន្ដឹង នៃការចាប់ផាកពិន័យ អ្នកបើកម៉ូតូ ដែលមិនគោរពច្បាប់ចរាចរនោះ បានជំរុញឱ្យ ប្រជាពលរដ្ឋជាច្រើននាក់ នៅក្នុងខេត្ដកំពង់ចាម ទាំងនៅទីរួមខេត្ដ និងនៅ តាមបណ្ដាស្រុក បានយកម៉ូតូស៊េរីទំនើប របស់ពួកគេទៅធ្វើ ស្លាកលេខ ជាច្រើននាក់ ពិតប្រាកដមែន ។
លោកស្នងការ បានបញ្ជាក់ថា «អ្វីដែលយើងចង់បាន គឺបែបនេះ ម៉ូតូ ចាស់ៗ ដែលយើង អប់រំពួកគាត់នោះ ឥឡូវពួកគាត់ បានយកមកធ្វើ ស្លាកលេខ ផងដែរ»។ ក្រោយពីមានការ យោគយល់ និងពន្យារពេល ចំនួនពីរដង រួចមក កាលពី ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៤ កម្លាំងនគរបាលចរាចរ ខេត្ដកំពង់ចាម រួមសហការ ជាមួយកម្លាំង នគរបាល ពាក់ព័ន្ធ និងតាមបណ្ដា ក្រុង-ស្រុក ដឹកនាំដោយ ស្នងការ នគរបាល ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ បែន រ័ត្ន បានបើក យុទ្ធនាការ ចាប់ ផាកពិន័យ ចំពោះអ្នក ជិះម៉ូតូទាំងឡាយ ដែលមិនគោរព ច្បាប់ចរាចរ ក្នុងនោះ អត់ពាក់មួក សុវត្ថិភាព អត់ដាក់កញ្ចក់ អត់ពាក់ស្លាកលេខ និងពាក់ស្លាកលេខ ក្លែងក្លាយ ជាដើម ។
លោកស្នងការ បានបន្ដ និងអំពាវនាវ ដល់ប្រជាពលរដ្ឋ ដែលរស់នៅ ក្នុងខេត្ដកំពង់ចាម ហើយប្រើប្រាស់ ម៉ូតូមិនទាន់ មានស្លាកលេខនោះ ត្រូវរុះរាន់ទៅធ្វើ ស្លាក លេខនៅ មន្ទីរសាធារណការខេត្ដ ដើម្បីចុះ បញ្ជីស្លាកលេខ ហើយពេលទទួលបាន វិក្កយបត្រនៃការចុះបញ្ជី ធ្វើស្លាកលេខ បងប្អូន អាចធ្វើ ចរាចរបានជាធម្មតា ដោយបង្ហាញ វិក្កយបត្រនេះ ជូនទៅនគរបាល ដែលនៅ តាមដងផ្លូវ ពេលចាប់ផាកពិន័យនោះ ។ ដោយឡែក ចំពោះអ្នកប្រើប្រាស់ម៉ូតូ ដែលមាន ស្លាកលេខ មិនត្រឹមត្រូវ និងក្លែងក្លាយ ត្រូវបានលោកស្នងការអះអាងថា ត្រូវ ឃាត់ខ្លួនម្ចាស់ ម៉ូតូ ហើយកសាង សំណុំរឿង បញ្ជួនទាំងម្ចាស់ម៉ូតូ និងម៉ូតូទៅកាន់តុលាការ ចាត់ការ តាមផ្លូវច្បាប់ ។
ជាមួយគ្នានេះ លោកឧត្ដមសេនីយ៍ស្នងការ បានបង្ហាញពី វិធានការ បន្ដទៀត រហូតដល់ ចុះទៅឆែកឆេរ នៅក្នុងឃ្លាំងម៉ូតូធំ ៗ នៅទូទាំង ខេត្ដកំពង់ចាម ទៀតផង ។ យ៉ាងណាក៏ដោយ ចំពោះម៉ូតូចាស់ៗ ដែល គ្មានស្លាកលេខនោះ ត្រូវបានលោកស្នងការ បែន រ័ត្ន ពន្យល់ថា នគរបាលរបស់លោក ក៏បានអនុគ្រោះ មិនចាប់ឃាត់ម្ចាស់ម៉ូតូ នោះឡើយ ពោលគ្រាន់តែឱ្យ ម្ចាស់ម៉ូតូ ធ្វើកិច្ច សន្យាបំពេញ សំណុំបែបបទ ធ្វើស្លាកលេខម៉ូតូ ហើយការរឹតបន្ដឹង និងចាប់ផាក ពិន័យម៉ូតូ ទាំងនេះ គឺផ្ដោតទៅលើ ម៉ូតូស៊េរីខ្ពស់ ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៤ និងម៉ូតូធុនធំ ។
លោកស្នងការ បានបញ្ជាក់ថា ប្រតិបត្ដិការ នេះលោកនឹងបន្ដធ្វើ មិនដកថយនោះឡើយ ពោលនិងធ្វើឱ្យ ខេត្ដកំពង់ចាម ក្លាយជាខេត្ដ គំរូនៃការគោរពច្បាប់ចរាចរ។ ជាមួយគ្នានេះលោកអត្តមសេនីយ៏ ប៉ែន រ័ត្ន បានអំពាវនាវដល់ប្រជាពលរដ្ឋ នៅទូទាំងខេត្តកំពង់ចាម ដែលទិញម៉ូតូ អត់ពន្ធ អាចយកម៉ូតូទៅជួនម្ចាស់ហាងវិញ ហើយលោកនឹងជួយអន្តរាគម ឲ្យម្ចាស់ហាងម៉ូតូទាំងនោះ សង់លុយគ្រប់ចំនួនមកវិញ៕
DAP NEWS    2014 Pheak-0167
DAP NEWS    2014 Pheak-0168
DAP NEWS    2014 Pheak-0169
DAP NEWS    2014 Pheak-0170
DAP NEWS    2014 Pheak-0171
DAP NEWS    2014 HOU-01013
DAP NEWS    2014 HOU-01017
DAP NEWS    2014 HOU-01018
DAP NEWS    2014 CH-01225
DAP NEWS    2014 CH-01226
DAP NEWS    2014 CH-01227
DAP NEWS    2014 CH-01228
DAP NEWS    2014 CH-01229
DAP NEWS    2014 CH-01230


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP NEWS    2014 Roses041  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Roses041
View user profile http://www.lovekhmer.com

11DAP NEWS    2014 Empty Re: DAP NEWS 2014 on 27th August 2014, 9:33 pm

sreymomrith

sreymomrith
Administrator
Administrator

កម្ពុជានឹងបង្កើត កន្លែងទុករូបថត ជាប្រវត្តិសាស្រ្តមួយ

Wednesday, 27 August 2014 17:25


ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានថ្លែង នៅក្នុងពិធីបិទបញ្ចប់វគ្គបណ្តុះ បណ្តាលស្តីពីការថតរូប នៅល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៤ថា កម្ពុជានឹងបង្កើត ទុករូបថត (បណ្ឌិតសភារូបថត)មួយយ៉ាងធំ ដើម្បីទុករូបថតនាពេលខាងមុខ ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីបិទវគ្គបណ្តុះបណ្តាលស្តីពី “បច្ចេកវិទ្យាថតរូបរបស់ Canon” លោកខៀវ កាញ៉ារិទ្ធ បានមានប្រសាសន៍ថា ក្រសួងកំពុងតែរៀបចំជាបណ្តើរនូវរូបថតមួយចំនួន និងសម្លេងរាប់លានទៀតរក្សាទុកឲ្យបានល្អ ដើម្បីស្រួលក្នុងការស្វែងរកបានភ្លាមសម្រាប់ប្រើប្រាស់នៅពេលក្រោយ។
លោកបន្តថា “ត្រូវតែគិតគូររក្សទុករូបថតនេះឲ្យបានល្អ ដើម្បីកុំឲ្យបាត់បង និងខូចទម្រង់ដើម។ ការបង្កើតរាជបណ្ឌិតសភារូបថតនេះ គឺចាប់ផ្តើមមិនធំទេ ចាប់ពីការបណ្តុះបណ្តាល និងបង្រៀន បន្តិចម្តងៗ រហូតឈានដល់បង្កើតស្ថាប័នដំបូងគិតអំពីបរិមាណ  បន្ទាប់មកក្រសួងនឹងចាប់ផ្តើមពីគុណភាព របស់រូបថត មុននឹងរក្សទុកក្នុងបណ្ណាល័យរូបថត”។
លោករដ្ឋមន្ត្រី បានបន្ថែមថា ចំពោះ អ្នកមានអាជីពជាអ្នកថតរូប ត្រូវតែគិតពីកក្តាសំខាន់បីយ៉ាង ទី១. ត្រូវយល់ដឹងពីសម្ភារៈថតរូប, ទី២. ត្រូវមានសុខភាពល្អ និងទី៣. ត្រូវមានគោលដៅសម្រាប់ថតរូប ហើយនៅពេលខាងមុខ អង្គភាពសារព័ត៌មានទាំងអស់ ត្រូវចងក្រងរក្សានូវរូបថតទាំងអស់ ដើម្បីខាងក្រសួងប្រមូលយកមករក្សាទុករូបថតទាំងអស់នោះ យកមកធ្វើជាឯកសារ៕
DAP NEWS    2014 LIM-827
DAP NEWS    2014 LIM-828


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP NEWS    2014 Roses041  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Roses041
View user profile http://www.lovekhmer.com

12DAP NEWS    2014 Empty Re: DAP NEWS 2014 on 27th August 2014, 9:40 pm

sreymomrith

sreymomrith
Administrator
Administrator

មានអ្វីបែ្លក នៅក្នុង ប្រវត្តិសាស្រ្ត កម្ពុជា?

Wednesday, 27 August 2014 15:19 


ភ្នំពេញ ៖ ព្រឹត្តិការណ៍ អាថ៌កំបាំង ជាច្រើន រួមទាំង ហេតុការណ៍នានា ដែលនាំទៅដល់ការ ដួលរលំ របស់រដ្ឋាភិបាលមុនៗ ក្នុងរយៈពេលជិត៧ ទសវត្សរ៍ ចុងក្រោយនេះ មាននៅ ក្នុងសៀវភៅ «រដ្ឋាភិបាលកម្ពុជាពីឆ្នាំ១៩៤៥ ដល់ឆ្នាំ២០១០» ចងក្រងដោយ លោក ពុយ គា។
អាចរកទិញសៀវភៅនេះ បាននៅគ្រប់បណ្ណាគារ និង តូបកាសែត ទាំងអស់នៅ រាជធានីភ្នំពេញ និងតាមបណ្តាខេត្ត៕
DAP NEWS    2014 HOU-01044
DAP NEWS    2014 HOU-01045
DAP NEWS    2014 HOU-01046


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP NEWS    2014 Roses041  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Roses041
View user profile http://www.lovekhmer.com

13DAP NEWS    2014 Empty Re: DAP NEWS 2014 on 27th August 2014, 9:48 pm

sreymomrith

sreymomrith
Administrator
Administrator

ក្រុមស្រឡាញ់ ភេទដូចគ្នា ១ម៉ឺននាក់ ស្ម័គ្រចិត្តរស់នៅ ជាមួយគ្នាដោយ គ្មានខាន់ស្លា

Wednesday, 27 August 2014 17:04 


ភ្នំពេញ៖ បើតាមការសិក្សា ថ្មីមួយ ដែលចេញផ្សាយ ដោយមជ្ឈមណ្ឌល សិទ្ធិមនុស្សកម្ពុជា CCHR កាលពីព្រឹក ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៤នេះ បានបង្ហាញឲ្យដឹងថា ក្រុមមនុស្សស្រឡាញ់ ភេទដូចគ្នាប្រមាណ ៥ពាន់គូ (១ម៉ឺននាក់) នៅកម្ពុជា បានសម្រេចចិត្តស្រឡាញ់ គ្នាបង្កើតជាគ្រួសារ រួមរស់នៅជាមួយគ្នារហូត ឈានដល់ការ ស្មុំកូនគេ មកចិញ្ចឹម ដើម្បីអនាគតរបស់ពួកគេ ខណៈដែលសង្គមស៊ីវិល និងអ្នកតស៊ូមតិជាច្រើននាក់ បានលើក ឡើងថា កត្តានេះ វាមិនមែនជាកំហុស ឬកត្តាមិនប្រក្រតីទេ ប៉ុន្តែវាជាតម្រូវការធម្មជាតិ សម្រាប់ក្រុមភេទដូចគ្នា ទៅវិញ។
គេហទំព័រអគ្គស្នងការនគរបាលជាតិ ឱ្យដឹងនៅថ្ងៃ ពុធ ទី២៧ ខែសីហា ឆ្នាំ២០១៤ ឱ្យដឹងថា នៅក្នុងសិក្ខាសាលា ថ្នាក់ជាតិមួយ ដែលបានរៀបចំធ្វើឡើងនៅឯសណ្ឋាគារមនោរាជ្យអង្គ ខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៧ ខែសីហា នេះ ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា ក៏បានធ្វើការអំពាវនាវឲ្យរដ្ឋាភិបាល និងសង្គមស៊ីវិល គឺត្រូវចូលរួមគិតគូរ បង្កើត ឲ្យមានសេចក្តីព្រាងច្បាប់អាពាហ៍ពិពាហ៍សម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា ខណៈដែលការសិក្សាថ្មីមួយ របស់ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា CCHR បានរកពីក្រុមអ្នកស្រឡាញ់ភេទដូចគ្នាប្រមាណ៥ពាន់គូ បានស្ម័គ្រចិត្ត រស់នៅ ជាមួយគ្នា ដោយមិនបានរៀបការរហូតឈានដល់ការបង្កើតគ្រួសារ ស្មុំកូនគេមកចិញ្ចឹម សម្រាប់ថ្ងៃ អនាគត របស់ពួកគេ។
លោក ទ្រី ប៊ុនហាក់ មន្ត្រីសម្របសម្រួលកម្មវិធីនៅអង្គការសុខភាពបុរសខេត្តសៀមរាប បានថ្លែងឲ្យដឹងថា ក្រុម អ្នកស្រឡាញ់ភេទដូចគ្នា ដែលមានក្រុមបុរសស្រឡាញ់បុរស ឬMSM និងក្រុមស្រីស្រឡាញ់ស្រី ឬLesbian បាន ស្ម័គ្រចិត្តចាប់ដៃគ្នា បង្កើតជាគ្រួសារមានកូនចៅដូចជាមនុស្សធម្មតាដែរ។ លោកបន្តថា អ្នកស្រឡាញ់ភេទដូចគ្នា បានសន្យាគ្នាមុនពេលចាប់ផ្តើមបង្កើតជាគ្រួសារ ដោយមានម្នាក់ដើរតួរជាប្រពន្ធ និងម្នាក់ទៀត ដើរតួធ្វើជាប្តី ហើយ ពួកគេត្រូវមាន ទំនួលខុសត្រូវធ្វើជាប្តី និងប្រពន្ធដូចមនុស្សធម្មតា។ លោកបន្តថា អ្វីដែលសំខាន់ ពួកគេចង់ រៀបការដូចជាមនុស្សដទៃទៀត ដើម្បីបញ្ជាក់ឲ្យសាធារណៈបានដឹងថា ពួកគេពិតជាចង់ឲ្យសង្គម និងសាធារណៈ ជនទទួលស្គាល់។
មន្ត្រីសម្របសម្រួលអង្គការខាន់ណា លោក ម៉ី សុវណ្ណារ៉ា ថ្លែងឲ្យដឹងដែរថា គំនិតផ្តួចផ្តើមឲ្យមានច្បាប់រៀប អាពាហ៍ពិពាហ៍សម្រាប់អ្នកស្រឡាញ់ភេទដូចគ្នានៅប្រទេសកម្ពុជា គឺចាប់ផ្តើមតាំងពីឆ្នាំ២០០០មកម្លេះ ដោយឆ្នាំ នោះ អង្គការសង្គមស៊ីវិល រួមទាំងដៃគូ និងបណ្តាញក្រុមស្រឡាញ់ភេទដូចគ្នា បានបង្កើតចលនាសកម្មភាពសង្គម ដោយមានការជជែកដេញដោលចំពោះការការពារសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា។ លោកបន្តថា សង្គមស៊ីវិល នៅមិនទាន់ចាប់ផ្តើមរៀបចំបង្កើតសេចក្តីព្រាងច្បាប់រៀបអាពាហ៍ពិពាហ៍សម្រាប់អ្នកស្រឡាញ់ ភេទដូចគ្នានៅ ឡើយទេ ប៉ុន្តែជំហ៊ានដំបូងនេះ សង្គមស៊ីវិល បាននិងកំពុងធ្វើចលនាសង្គមជាច្រើន ដូចជាការជួបប្រជុំក្រុមអ្នក ស្រឡាញ់ភេទដូចគ្នានៅតាមសហគមន៍ និងតាមអង្គការក្រៅរដ្ឋាភិបាល ជាពិសេសការរៀបចំនូវ ព្រឹត្តការណ៍ នៅថ្ងៃទី២៦នេះ ដើម្បីជជែកធ្វើយ៉ាងណាឲ្យសាធារណៈជនក្តី អ្នកសារព័ត៌មានក្តី ទាំងអ្នកចូលរួមផ្សេងៗទៀតក្តី អាចយល់ពីរឿងរបស់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នាសិន មុននឹងឈានទៅរកការធ្វើច្បាប់ខាងលើនេះ។
បើតាមទស្សនៈផ្ទាល់របស់លោក ម៉ី សុវណ្ណារ៉ា បានឲ្យដឹងថា ចំពោះការចាប់ផ្តើមកសាង គ្រួសាររវាងក្រុមអ្នក ស្រឡាញ់ភេទដូចគ្នា ដោយមិនបានរៀបការនោះ វាមិនមែនជារឿងខុសអ្វីនោះទេ ព្រោះនេះ ជាធម្មជាតិ ដោយអ្វី ដែលបានកើតឡើងនេះ គឺជាការសម្រេចចិត្តចង់បានរបស់ពួកគេ ដូច្នេះ ពួកគេចាប់ផ្តើមបង្ហាញឲ្យ សាធារណៈ បានឃើញ និងយល់អំពីតម្រូវការមួយដែលមិនគួរមានការបិទបាំងនោះទេ។
ដោយឡែក លោក នួន ស៊ីដារ៉ា មន្ត្រីសម្របសម្រួលផ្នែកអ្នកស្រឡាញ់ភេទដូចគ្នា និងនិន្នាការភេទនៅ មជ្ឈមណ្ឌល សិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ថា គម្រោងនិន្នាការស្រឡាញ់ភេទដូចគ្នា និងអត្តសញ្ញាណយេនឌ័រ គឺផ្តោតយ៉ាងសំខាន់ទៅលើការបញ្ចូលសិទ្ធិ និងច្បាប់ចំពោះអ្នកស្រឡាញ់ភេទដូចគ្នា តាមកញ្ចក់ទូរទស្សន៍ ណាមួយ ដែលមានសក្តានុពល និងមានការយោគយល់ពីបញ្ហានេះ។ លោកបញ្ជាក់បន្តថា ឥឡូវនេះ លោកកំពុង ធ្វើការសិក្សាលើបណ្តាទូរទស្សន៍ជាច្រើននៅកម្ពុជា ដើម្បីគ្រោងចាក់បញ្ចាំងឈុតខ្លីពាក់ព័ន្ធសិទ្ធិ និងច្បាប់របស់ ក្រុមបុរសស្រឡាញ់បុរស និងក្រុមស្រ្តីស្រឡាញ់ស្រ្តី រឺអ្នកក្លែងភេទជាដើម។
សូមបញ្ជាក់ថា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា CCHR បានសិក្សាស្រាវជ្រាវរកឃើញក្រុមអ្នកស្រឡាញ់ភេទដូចគ្នា បានស្ម័គ្រចិត្តបង្កើតជាគ្រួសារដោយគ្មានការរៀបការ។ ទាំងសង្គមស៊ីវិល និងបណ្តាញអ្នកតស៊ូមតិ រួមទាំងក្រុមអ្នក ស្រឡាញ់ភេទដូចគ្នា បានធ្វើការអំពាវនាវឲ្យរដ្ឋាភិបាលគិតគូពិចារណា ក្នុងការរៀបចំបង្កើត ច្បាប់អាពាហិពាហ៍ សម្រាប់ ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា ខណៈដែលប្រទេសអង់គ្លេស និងបារាំង ត្រូវបានអនុម័តឲ្យប្រើប្រាស់ ទៅលើ សេចក្តីព្រាងច្បាប់នេះ រឺឯប្រទេសវៀតណាម និងឡាវ កំពុងតែដំណើរការពិភាក្សាទៅលើ សេចក្តីព្រាង ច្បាប់ខាងលើនេះផងដែរ៕
DAP NEWS    2014 Lay-352


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP NEWS    2014 Roses041  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Roses041
View user profile http://www.lovekhmer.com

14DAP NEWS    2014 Empty Re: DAP NEWS 2014 on 27th August 2014, 9:49 pm

sreymomrith

sreymomrith
Administrator
Administrator

លោកស្រី ឃួន សុដារី មាន​តំណែង​ជា​ អនុ​ប្រធាន​កាកបាទ​ក្រហម​កម្ពុជា

Wednesday, 27 August 2014 17:52


ភ្នំពេញ៖ លោកស្រី ឃួន សុដារី អតីតអនុប្រធានទី២ រដ្ឋសភា ត្រូវបានគណបក្សប្រជាជនកម្ពុជា ដាក់ជាបេក្ខភាពអនុប្រធានកាកបាទក្រហមកម្ពុជា បន្ថែមលើតួនាទីជាសមាជិករដ្ឋសភា បន្ទាប់ពីមានការរុះរើថ្នាក់ដឹកនាំរដ្ឋសភា។
តាមការឲ្យដឹងរបស់លោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៅថ្ងៃពុធទី២៧ ខែសីហា ឆ្នាំ២០១៤នេះថា "លោកស្រីគាត់ ទទួលបានតំណែងធំមួយ គឺជាអនុប្រធានកាកបាទក្រហមកម្ពុជា”។
ឆ្លើយតបនឹងសំណូមពររបស់ អង្គការសង្គមស៊ីវិល ដែលស្នើឲ្យដាក់បេក្ខភាពស្ត្រី មានតំណែងក្នុងរដ្ឋសភានោះ ត្រូវបានលោក ឈាង វុន ស្វាគមន៍។ ប៉ុន្តែលោកថា តួនាទីខ្លះមិនទាន់មានសម្រាប់ ស្ត្រីដែលជាសមាជិករដ្ឋសភានោះទេ។ លោកបន្ថែមថា បើប្រៀបធៀបជាមួយប្រទេសក្បែរខាងកម្ពុជា មានសមាជិករដ្ឋសភាជាស្ត្រីច្រើនជាងគេ។
ជាការគួរកត់សម្គាល់ លោកស្រី ឃួន សុដារី ត្រូវបានគេសង្កេតថា ក្នុងមួយរយៈកាលកន្លងមកនេះ បានលេចមុខជាច្រើន ក្នុងសកម្មភាពនានារបស់ កាកបាទក្រហមកម្ពុជាផងដែរ៕
DAP NEWS    2014 Kosal-0489


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP NEWS    2014 Roses041  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Roses041
View user profile http://www.lovekhmer.com

15DAP NEWS    2014 Empty Re: DAP NEWS 2014 on 27th August 2014, 9:51 pm

sreymomrith

sreymomrith
Administrator
Administrator

នរណា ឃាត់ខ្លួន ឬ ប្រាប់ដំណឹង ពីបុគ្គលម្នាក់នេះ នឹងទទួលបានសគុណ

Wednesday, 27 August 2014 18:31 


ភ្នំពេញ៖ ក្រុមហ៊ុនដែលមានទីតាំង នៅរាជធានីភ្នំពេញ (សូមមិនបញ្ចេញឈ្មោះ) បានប្រកាស ឲ្យសមត្ថកិច្ច ក៏ដូចជាប្រជាពលរដ្ឋទូទៅ បានឃើញបុគ្គលម្នាក់ ដែលមានភិនភាគ និងរូបរាង ដូចរូបភាពខាងក្រោម ជួយ ឃាត់ខ្លួន ឬ ផ្តល់ដំណឹងដល់ក្រុមហ៊ុន ហើយក្រុមហ៊ុននឹងផ្តល់ជាសគុណ។
ប្រភពដដែលបន្តថា «ក្រុមហ៊ុនយើងខ្ញុំ សូមប្រកាសឲ្យសមត្ថកិច្ច និងប្រជាពលរដ្ឋណា ដែលឃើញ ឬ បាន ដឹងពីកន្លែងលាក់ខ្លួន របស់ឈ្មោះ សុខ ស៊ីដែន ភេទប្រុស អាយុ ២៧ឆ្នាំ ដែលមានស្រុកកំណើត នៅ ភូមិព្រៃម្លួ ឃុំក្រពុំឈូក ស្រុកកោះអណ្តែត ខេត្តតាកែវ មានឪពុកឈ្មោះ សុខ ហេន (ក្រុមប្រឹក្សាឃុំ) និងម្តាយឈ្មោះ ម៉ឹង ណាន ដូចមានក្នុងរូបភាពខាងក្រោម សូមឃាត់ខ្លួនជាបន្ទាន់ ឬ រាយការណ៍មកក្រុមហ៊ុន ព្រោះបុគ្គលនេះ បាន ប្រមូលលុយរបស់ក្រុមហ៊ុន ប្រមាណ ៦,០០០ ដុល្លារ រួចគេចខ្លួនបាត់។
ក្រុមហ៊ុននឹងមានជូនសគុណ ចំពោះការផ្តល់ដំណឹង រហូតឈានដល់ការឃាត់ខ្លួនជននេះបាន។ សូមទំនាក់ទំនងៈ 087 555 019»៕
DAP NEWS    2014 That-0612


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP NEWS    2014 Roses041  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Roses041
View user profile http://www.lovekhmer.com

16DAP NEWS    2014 Empty Re: DAP NEWS 2014 on 27th August 2014, 9:53 pm

sreymomrith

sreymomrith
Administrator
Administrator

អភិបាលរង ខណ្ឌមានជ័យ លោក ឌី រ័ត្នខេមរុណ បដិសេធថា មិនបានកាង ឲ្យឈ្មូញ ប្រកប អាជីវកម្ម ខុសច្បាប់

Wednesday, 27 August 2014 18:37 


ភ្នំពេញ៖ បន្ទាប់ពីព័ត៌មានក្នុងស្រុក មួយចំនួន បានផ្សាយកន្លងមកថា មួយរយៈកន្លងមកនេះ មានភាពមិន ប្រក្រតីជាច្រើន បានកើតមានជាបន្តបន្ទាប់ ដោយសារតែអភិបាលរង ខណ្ឌមានជ័យម្នាក់ ត្រូវជាក្មួយថ្នាក់ដឹកនាំ សាលារាជធានី បានចេញមុខកាងឲ្យឈ្មួយ ប្រកបអាជីវកម្មខុសច្បាប់នោះ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ ដែលជាក្មួយថ្នាក់ដឹកនាំ សាលារាជធានីភ្នំពេញនោះ បានចេញមុខបដិសេធ ចំពោះការចោទ ប្រកាន់នេះ។
អភិបាលរងខណ្ឌមានជ័យ លោក ឌី រ័ត្នខេមរុណ បានថ្លែងបញ្ជាក់ លោកពុំដែលចេញមុខកាងឲ្យឈ្មួញ រកស៊ី ណាម្នាក់នោះទេ ជាពិសេសរឿងអនុញ្ញាត ឲ្យសាងសង់សំណង់អត់ច្បាប់ ក្នុងភូមិសាស្រ្តខណ្ឌមានជ័យ ក៏ដូច ជាអនុញ្ញាតឲ្យឈ្មួញដឹកដីតាមផ្លូវ និងដឹកដីទៅចាក់លប់បឹងជាដើម។
អភិបាលរងខណ្ឌរូបនេះ ក៏បានបញ្ជាក់ទៀតថា “ខ្ញុំពុំមានសមត្ថកិច្ចអ្វីចំពោះរឿងសំណង់ និងនិងរឿងអនុញ្ញាត ឲ្យដឹកដីតាមផ្លូវអ្វីនោះទេ ក៏ព្រោះខ្ញុំមិនមែន ជាអ្នកទទួលខុសផ្នែកសំណង់ ក្នុងខណ្ឌមានជ័យនេះ ការងារ បច្ចុប្បន្ន គឺទទួលខុសត្រូវផ្នែកពាណិជ្ជកម្ម កាកបាទក្រហមខណ្ឌ និងរឿងគ្រោះមហន្តរាយ ដូច្នេះពិតជាមិនមាន ពាក់ព័ន្ធអ្វី ទៅនឹងរឿងសំណង់ រឿងខ្សាច់នោះទេ ហើយក៏គ្មានសមត្ថកិច្ចទៅបិទ ឬបើកអាជីវកម្មនោះដែរ”។
ជាមួយគ្នានោះដែរ លោកក៏បានសង្កត់ធ្ងន់ថា ដោយសារភាពរីកចំរើន ក្នុងសង្គមជាតិ មួយរយៈពេលចុងក្រោយ នេះ សំណង់អគារខ្ពស់ៗ ក្នុងខណ្ឌមានជ័យ បានរីកដុះដាលជាខ្លាំង ប៉ុន្តែសំណង់ទាំងនោះ ៨៥ ភាគរយ នៅមិន ទាន់មានច្បាប់ សាងសង់នៅឡើយទេ ដោយឡែកវិញទៀត ស្ថានីយសាំង ក៏ដូច្នេះដែរ ក្នុងចំណោម១០ ស្ថានីយ១០ ពុំមានច្បាប់អនុញ្ញាត សឹងតែ៩២ ភាគរយ៕
DAP NEWS    2014 That-0614
DAP NEWS    2014 That-0613
DAP NEWS    2014 That-0615
DAP NEWS    2014 That-0616


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP NEWS    2014 Roses041  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Roses041
View user profile http://www.lovekhmer.com

17DAP NEWS    2014 Empty Re: DAP NEWS 2014 on 27th August 2014, 9:54 pm

sreymomrith

sreymomrith
Administrator
Administrator

មន្រ្តីពេទ្យសត្វ ចោទ លោក ធីវ វណ្ណធីរ ប្រធានមន្ទីរ កសិកម្មខេត្តកំពង់ធំថា ប្រព្រឹត្តអំពើពុករលួយ

Wednesday, 27 August 2014 19:06


កំពង់ធំ ៖ ក្រុមមន្រ្តីការិយាល័យ ផលិតកម្ម និងបសុព្យាបាល នៅខេត្តកំពង់ធំ នាថ្មីៗនេះ បានចោទ ប្រកាន់ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំថា បានធ្វើសកម្មភាព មិនប្រក្រតី ពាក់ព័ន្ធ នឹងអំពើពុករលួយជាច្រើន នៅក្នុងអង្គភាព ។
ក្រុមមន្រ្តីទាំងនោះ បាននិយាយថា លោក ធីវ វណ្ណធីរ ជាប្រធានមន្ទីរកសិកម្ម ខេត្តកំពង់ធំ បានគៀប សង្កត់ ការងាររបស់ពួកគេ សឹងតែគ្មានថ្ងៃលួសនោះទេ រួមទាំងប្រព្រឹត្តអំពើពុករលួយ មួយចំនួន នៅក្នុង អង្គភាព ដែលធ្វើឱ្យពួកគេ រួមទាំងមន្រ្តីនានា នៅក្នុងមន្ទីរនេះមិនសូវពេញចិត្តនឹងគាត់នោះទេ ។
យ៉ាងណាក៏ដោយ ក្រុមមន្រ្តី ការិយាល័យផលិតកម្ម និងបសុព្យាបាល ក្នុងខេត្តនេះ បានស្នើទៅលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងកសិកម្ម ជួយពិនិត្យមើលសកម្មភាពមិនប្រក្រតី និងបញ្ហាប្រព្រឹត្តអំពើពុក រលួយផ្សេងៗជាច្រើន របស់ប្រធានមន្ទីរកសិកម្ម រូបនេះផង ព្រោះពួកគាត់កំពុងរងការគៀប សង្កត់ខ្លាំង ណាស់។
ជុំវិញករណីនេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនទាន់អាចទំនាក់ទំនង ទៅលោក ធីវ វណ្ណធីរ ប្រធានមន្ទីរកសិកម្ម នៅខេត្តកំពង់ធំ បាននៅឡើយទេ នាល្ងាចថ្ងៃទី២៧ ខែសីហានេះ ៕


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP NEWS    2014 Roses041  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Roses041
View user profile http://www.lovekhmer.com

18DAP NEWS    2014 Empty Re: DAP NEWS 2014 on 28th August 2014, 8:01 pm

sreymomrith

sreymomrith
Administrator
Administrator

កម្លាំងនគរបាល ចរាចរ ខេត្តកំពង់ស្ពឺ ចុះត្រួតពិនិត្យ រថយន្តបិទស្កុតខ្មៅ យកមកធ្វើការអប់រំ

Thursday, 28 August 2014 22:42 


កំពង់ស្ពឺ៖ នៅព្រឹក ថ្ងៃទី២៧-២៨ ខែសីហា ឆ្នាំ២០១៤ កម្លាំងនគរបាល ចរាចរខេត្តកំពង់ស្ពឺ នៃការិយាល័យ ជើងគោក បានបើកយុទ្ធនាការ ចុះអនុវត្តន៍ច្បាប់ ដោយឃាត់រថយន្ត គ្រប់ប្រភេទដែលបាន បិទស្កុតខ្មៅនៅលើកញ្ចក់ លើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចមន្ទីរសាធារណៈការដឹកជញ្ជូនខេត្តកំពង់ស្ពឺ ។
លោក វីរៈសេនីយ៍ទោ មាស សុខុំ នាយការិយាល័យកណ្តាលសណ្តាប់ធ្នាប់ ចរាចរជើងគោកខេត្តកំពង់ស្ពឺ  បានឲ្យដឹងថា ប្រតិបត្តិការខាងលើ កម្លាំងសមត្ថកិច្ចបាន ឃាត់ខ្លួនរថយន្តចំនួន ៥៩គ្រឿង ក្នុង ក្បាល២ ចំនួន៣គ្រឿង ។
លោកបន្ថែមថា ដោយមានកិច្ចផ្សព្វផ្សាយនៃអនុក្រិត្យរបស់អគ្គនាយកដ្ឋានចរាចរ និងសណ្តាប់ធ្នាប់ នៃក្រសួងមហាផ្ទៃ អ្នកដែលបិទកញ្ចក់ខ្មៅ នឹងត្រូវពិនិយ្យជាប្រាក់ ៥ម៉ឺនរៀល ក្នុងករណីដែល មិនបង់ ពិនិយ្យភ្លាម ត្រូវពិនិយ្យថែម១ម៉ឺនរៀលទៀត ហើយប្រសិនបើ មិនបានបង់លើសពី ៣០ ថ្ងៃ ត្រូវបញ្ជូនសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់។
លោកវីរៈសេនីយ៍ទោ បានបញ្ជាក់ថា ក្រោយធ្វើការឃាត់រថយន្តខាងលើ  ម្ចាស់ត្រូវបានបញ្ជូនយកទៅអប់រំ ដើម្បីឲ្យយល់ដឹងពីច្បាប់ចរាចរ៕
DAP NEWS    2014 CH-01275
DAP NEWS    2014 CH-01276
DAP NEWS    2014 CH-01267


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP NEWS    2014 Roses041  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Roses041
View user profile http://www.lovekhmer.com

19DAP NEWS    2014 Empty Re: DAP NEWS 2014 on 28th August 2014, 8:05 pm

sreymomrith

sreymomrith
Administrator
Administrator

ក្រុមហ៊ុន OCIC ចែកបណ្ណ ប្រគល់ផ្ទះ ជូនពលរដ្ឋ ៦៩គ្រួសារ ក្នុងតំបន់ ជ្រោយចង្វារ

Thursday, 28 August 2014 19:40 


ភ្នំពេញ៖ ក្រុមហ៊ុនវិនិយោគទុន អាណិកជនកម្ពុជា (OCIC) របស់លោកឧកញ៉ា ពង់ ឃាវសែ នៅរសៀល ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៤នេះ បានរៀបចំពិធី ប្រគល់លំនៅឋាន ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ ក្នុងគម្រោងអភិវឌ្ឍន៍ ក្រុងរណប ជ្រោយចង្វា ចំនួន ៦៩គ្រួសារបន្ថែមទៀត។
លំនៅឋាន ដែលប្រគល់ជូនប្រជាពលរដ្ឋ រងនូវផលប៉ះពាល់ក្នុងគម្រោងអភិវឌ្ឍន៍នេះ មានទីតាំងនៅក្នុង បុរីរុងរឿង ស្ថិតក្នុង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ពោលលើទីតាំងដែលកំពុងអភិវឌ្ឍន៍ ជាទីក្រុងរណប ជ្រោយចង្វាតែម្តង។ ពិធីនេះ ធ្វើឡើង ក្រោមអធិបតីភាព លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងលោក ពង់ ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC។
លោកឧកញ៉ា ពង់ ឃាវសែ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក៏ដូចជាអភិបាលសាលារាជធានីភ្នំពេញ ដែលតែង តែគាំទ្រក្រុមហ៊ុន OCIC សំរាប់គម្រោងអភិវឌ្ឍន៍ នៅសាលារាជធានីភ្នំពេញ ជាពិសេស ក្រុមហ៊ុនបាន ទទួលការអនុញ្ញាត ពីរាជរដ្ឋាភិបាល និសាលារាជធានីភ្នំពេញ ដើម្បីសាងសង់តំបន់ជ្រោយចង្វារ ដែលស្ថិននៅ ក្នុងសង្កាត់ព្រែកតាសេក សង្កាត់ ព្រែកលៀប និងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញនេះ ឲ្យក្លាយទៅជាក្រុងរណប។
លោកឧកញ៉ា ពង់ ឃាវសែ បានថ្លែងបន្តថា នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១១ ក្រុមហ៊ុនOCIC បានចុះកិច្ចសន្យា ជាមួយសាលា រាជធានីភ្នំពេញ ជួលតំបន់ជ្រោយចង្វារ ដើម្បីអភិវឌ្ឍ ជាទីក្រុងរណបជ្រោយចង្វារ ដែលមានក្រលា ផ្ទៃ ៣៨៧ ហិចតា គិតចាប់ពីអក្ស័រ ផ្លូវជាតិលេខ ៦A ប្រវែង ១០០ម៉ែត្រ ។ បន្ទាប់មកក្រុមហ៊ុន បានទទួលការណែនាំពីអាជ្ញាធរមូលដ្ឋាន ជាពិសេសសាលារាជធានី ភ្នំពេញរួចមក ក្រុមហ៊ុនបានធ្វើការរក្សាទុក និងកាត់ចេញពីគម្រោងប្លង់មេដូចជា៖  តំបន់(ក) ភូមិប្រជាពលរដ្ឋ (ភូមិចាស់) ទំហំប្រមាណ៤០ហិកតា ក្រុមហ៊ុនមានផែនការរក្សាទុកមិនប៉ះពាល់ ដែលត្រូវកាត់ចេញពីគម្រោងមេរបស់ក្រុមហ៊ុន ហើយក្រុមហ៊ុន នឹងអភិវឌ្ឍ ហេដ្ឋា រចនាសម្ព័ន្ធ ទាំងភូមិចាស់និងទីក្រុងថ្មី ជ្រោយចង្វារចូលគ្នា។ តំបន់(ខ) សំណង់អគារសសាធារណៈរឹងមាំ ទំហំប្រមាណ ១០ហិចតា ដូចជា៖ មជ្ឈមណ្ឌល សើស្បែក, មន្ទីរសាធារណការ និងដឹកជញ្ជូន, សាលាបឋមសិក្សព្រែកលៀប... ក៏ក្រុមហ៊ុន មានផែនការកាត់ ចេញពីប្លង់មេរបស់ក្រុមហ៊ុនដែរ ។
លោកឧកញ៉ាបន្ថែមថា គិតត្រឹមថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៤ នេះ ក្រុមហ៊ុនបានធ្វើការអភិវឌ្ឍន៍តំបន់ជ្រោយចង្វារមាន ដូចជា បូមខ្សាច់ចាក់បំពេញបានប្រមាណ ៩០%, ផ្លូវចាក់បេតុងបានប្រវែង២.០៣០ម៉ែត្រ,  សង់ផ្ទះល្វែង ដោះស្រាយ ផលប៉ះពាល់បាន ១០ blocks = ២០៨ ល្វែង, សង់ផ្សារមាន២ជាន់ សម្រេចបាន៨០% (ជាន់ផ្ទាល់ដីទំហំ ៥,៤០០m2 ,ជាន់ទី១ ទំហំ  ៣.០០០ម៉ែត្រការ៉េ), សង់ផ្សារត្រីទំហំ ៩៦០ ម៉ែត្រការ៉េ ត្រូវនឹង១២៨ តូប, សង់ផ្ទះល្វែងខ្នាតធំបាន ២ blocksស្មើនឹង ៤៦ ល្វែង សម្រេចបាន ៧៥%,  សង់អគារស្នាក់នៅរួម ២ ប្លុក Aស្មើ B ដោយក្នុងនោះ  ប្លុក A កំពស់ ៧ជាន់ ស្មើនឹង ២៣២ សម្រេចបាន១៥%, ប្លុក B កំពស់ ៤ជាន់ ស្មើនឹង ៧៦ ផ្ទះសម្រេចបាន៧៥% និង  សង់ផ្ទះវីទ្បា ចំនួន៣ ផ្ទះ សម្រេច បាន១០០%។
លោកឧកញ៉ា ពង់ ឃាវសែ បានថ្លែងឲ្យដឹងទៀតថា បន្ទាប់ពីបានដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋ ក្រីក្រពិតប្រាកដ ដែលរស់នៅលើទឹកប្រកបរបរដំាបន្លែ ស្ថិតចំដីអភិវឌ្ឍន៍របស់ក្រុមហ៊ុន គឺត្រូវបានទទួលយកគោលការណ៍ដោះស្រាយជាថវិកា ឬផ្ទះល្វែង ស្ថិតនៅ “បុរីរុងរឿង” និងទទួលបានតូបលក់ដូរក្នុងផ្សារ ដែលក្រុមហ៊ុនបានសង់ រួចរាល់ប្រមាណ៨០% ដែលនេះ អាចប្រែក្លាយបងប្អូនទៅជាអាជីវករលក់ដូរក្នុងផ្សារវិញ ។ ការចាប់ឆ្នោតដើម្បីទទួលយកផ្ទះ ដែលដឹកនំាដោយអាជ្ញាធរ សាលារាជធានីភ្នំពេញ ខណ្ឌ សង្កាត់ ភូមិ មាន៨លើក សរុប ១២៥ គ្រួសារ ដោយក្នុងនោះ ជំហ៊ានទី១ ៖ បានប្រគល់ យកផ្ទះរួចហើយ មាន៦គ្រួសារ, ជំហ៊ានទី២៖ បានប្រគល់យកផ្ទះរួចហើយ មាន៤២គ្រួសា, ជំហ៊ានទី៣៖ ប្រគល់យកផ្ទះ មាន៦៩គ្រួសារ និង ជំហ៊ានទី៤ ៖ នឹងប្រគល់ផ្ទះលើកក្រោយ (មាន៨គ្រួសារ)
លោកឧកញ៉ាបន្តថា ការដោះស្រាយផលប៉ះពាល់ ក្រុមហ៊ុនបានសហការជាមួយសាលារាជធានីភ្នំពេញ និងគ្រោងបញ្ចប់ នៅចុងឆ្នាំ២០១៤ ហើយគិតមកដល់ថ្ងៃទី២៨ ខែសីហា នេះ ក្រុមហ៊ុនបានដោះស្រាយបាន ដូចជា ១៣១គ្រួសារ បានឯកភាពទទួលយកថវិកា រួចហើយ លើទំហំសរុប ៦៨ហិកតា, ១២៥គ្រួសារបានឯកភាពទទួលយកផ្ទះនិងតូបលក់ក្នុងផ្សារ, ៤៨គ្រួសារបានទទួលយកផ្ទះរួចហើយ, ៦៩គ្រួសារនិងទទួលយកផ្ទះនៅថ្ងៃនេះ, ៨គ្រួសារនិងទទួលយកផ្ទះនូវជំហ៊ានទី៤។
លោកប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន OCIC ដែលបានបណ្តាក់ទុនយ៉ាងច្រើនសន្ធឹកសន្ធាប់នៅកម្ពុជាជាពិសេសនៅរាជធានីភ្នំពេញតែម្តង ដែលជាការ រួមចំណែក យ៉ាងធំធេងជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្តារ កសាង អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងសំណង់អាគារទំនើបៗ ដូជា ស្ពានអាកាសនានាក្នុងរាជធានីភ្នំពេញ និងតំបន់ទីក្រុងរណបជ្រោយចង្វារជាដើម។
លោកបន្តថា ការអភិវឌ្ឍន៍របស់ក្រុមហ៊ុន OCIC មិនមែនត្រឹមតែអភិវឌ្ឍន៍ប្រទេសប៉ុណ្ណោះទេ គឺជួយលើកស្ទួយ ជីវភាពប្រជាជននៅតំបន់នេះ ផងដែរ ៕
DAP NEWS    2014 CH-01264
DAP NEWS    2014 CH-01263
DAP NEWS    2014 CH-01261
DAP NEWS    2014 CH-01265
DAP NEWS    2014 CH-01266
DAP NEWS    2014 CH-01262
DAP NEWS    2014 CH-01274


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP NEWS    2014 Roses041  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Roses041
View user profile http://www.lovekhmer.com

20DAP NEWS    2014 Empty Re: DAP NEWS 2014 on 28th August 2014, 8:08 pm

sreymomrith

sreymomrith
Administrator
Administrator

កាត់ទោស ស្ត្រីម្នាក់ ដាក់គុក ១៥ឆ្នាំ ពីបទ លក់ក្មេងស្រីគរ និងផ្ទុកជំងឺអេដស៍ ទៅរួមភេទ ជាមួយបុរស លេងល្បែងម្នាក់

Thursday, 28 August 2014 18:10 


ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី ២៨ ខែ សីហា ឆ្នាំ២០១៤នេះ  បានប្រកាស សាលក្រម ផ្តន្ទាទោសស្ត្រីជាប់ចោទ អាយុ ៤៤ឆ្នាំ ម្នាក់  ដាក់ពន្ធនាគាររយៈពេល ១៥ឆ្នាំ  និង បង្គាប់ឲ្យសង ជំងឺចិត្តចំនួន ៨លានរៀល ទៅក្មេងស្រីរងគ្រោះ  ជាប់ពាក់ព័ន្ធនឹងករណី លក់ក្មេងស្រីគរ និង មានផ្ទុកជំងឺអេដស៍ ម្នាក់ អាយុ ១៣ឆ្នាំ ពីមណ្ឌលក្តីសង្ឃឹមថ្មី នៃកុមារកម្ពុជា ដែលមានទីតាំងនៅក្រុងតាខ្មៅ ខេត្តកណ្តាល ទៅ រួមភេទជាមួយបុរសអ្នកលេងបៀរម្នាក់ នៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ប្រព្រឹត្ត បទល្មើស កាលពីខែមិថុនា ឆ្នាំ២០១៣ ។
លោកតាំង ស៊ុនឡាយ ប្រធានចៅក្រមបប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ស្រ្តីជាប់ ចោទខាងលើនេះ មានឈ្មោះ អែម សុភា ហៅ ចែស្រី អាយុ ៤៤ ឆ្នាំ  ត្រូវបានចោទប្រកាន់ពីបទ « លក់-ដូរ មនុស្សដោយមានគោលដៅ» តាមមាត្រា១៥ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្ម ផ្លូវភេទ និងត្រូវបានចាប់ខ្លួនដោយសមត្ថកិច្ចនគរបាល ប្រឆាំងការជួញដូរមនុស្ស និង គាំពារអនីតិជនក្រសួង មហាផ្ទៃ  តាមបណ្តឹងរបស់ប្រធានអង្គការក្តីសង្ឃឹមថ្មីនៃកុមារកម្ពុជា ជាប់ទាក់ទងនឹងករណីលក់ក្មេងស្រីគរម្នាក់ អាយុ១៣ ឆ្នាំ ឈ្មោះ «ស្រី» និងមានផ្ទុកជំងឺអេដស៍ផង  ពីមណ្ឌលក្តីសង្ឃឹមថ្មី នៃកុមារកម្ពុជា ដែលមានទីតាំង ក្រុងតាខ្មៅ ខេត្តកណ្តាល ទៅរួមភេទជាមួយបុរសអ្នកលេងបៀរម្នាក់ ប្រព្រឹត្តនៅអគារប៊ុលឌីង បន្ទប់លេខ BG 40 ជាន់ទី៣ វិថីព្រះសុធារស់  ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃ ទី ១៥ មិថុនា ឆ្នាំ ២០១៣៕ 
DAP NEWS    2014 That-0653


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP NEWS    2014 Roses041  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Roses041
View user profile http://www.lovekhmer.com

21DAP NEWS    2014 Empty Re: DAP NEWS 2014 on 28th August 2014, 8:09 pm

sreymomrith

sreymomrith
Administrator
Administrator

លោកប៉ែន ឃុន ចុះផ្សព្វផ្សាយ និង ពន្យល់ ច្បាប់ចរាចរណ៍ ដល់ទ័ពជើងអាកាស

Thursday, 28 August 2014 18:09 


ភ្នំពេញ ៖ ក្រោយពីបានចុះទៅផ្សព្វ ផ្សាយ និងពន្យល់ច្បាប់ចរាចរណ៍ ជូនដល់ បុគ្គលិកក្រុមហ៊ុនឯកជន ដូចជា ស្ថានីយប្រេង តេលា បុគ្គលិក និងមន្ដ្រីតាមមន្ដ្រី តាមក្រសួងស្ថាប័នជាច្រើននោះ ឥឡូវនេះ នាយរងការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ លោកវរសេនីយ៍ទោ ប៉ែន ឃុន ត្រូវបានទ័ព អាកាស អញ្ជើញតាមរយៈលោកស្នងការ ឱ្យទៅបង្រៀននិងពន្យល់ពីច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងគោល បំណង ឱ្យនាយទាហានទ័ពអាកាសទាំងនេះ បានជ្រួតជ្រាប ក៏ដូចជាយល់ដឹង ដើម្បីចូលរួមកាត់បន្ថយ អត្រាគ្រោះថ្នាក់ចរាចរ ដែលបាននឹងកំពុងមានការកើនឡើង គួរឱ្យព្រួយបារម្ភនោះ ។
លោកប៉ែន ឃុន បានចុះទៅពន្យល់និង បង្រៀនច្បាប់ចរាចរណ៍ផ្លូវគោក ដល់កងទ័ព ជើងអាកាស នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៤ ដោយមានការ អញ្ជើញចូលរួមពី នាយទាហាន កងទ័ពជើង អាកាស ចាប់ពីស័ក្ដិ៤ ដល់ផ្កាយពីរ ចំនួន១១៩នាក់ ក្នុងនោះ ស្ដ្រី ៤នាក់ផងដែរ ។
លោកប៉ែន ឃុន ដែលមានបទពិសោធន៍ លើការដោះស្រាយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងបានយល់ច្រើន អំពីច្បាប់ចរាចរណ៍នោះ បានលើកឡើង នៅចំពោះមុខនាយទាហាន កងទ័ពជើងអាកាស នូវកត្ដា សំខាន់ៗមួយចំនួន ដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរ ដូចជា ល្បឿន គ្រឿងស្រវឹង និងមិនពាក់មួកសុវត្ថិ ភាពជាដើម ។
នាយរងការិយាល័យរូបនេះ ក៏បានលើក ឡើងអំពីបញ្ញត្ដិច្បាប់ ដែលមានន័យថា ជា ការហាមមិនឱ្យ ប្រព្រឹត្ដ និងអនុវត្ដ ហើយបានពន្យល់អំពីទោសបញ្ញត្ដិមានន័យថា ការប្រព្រឹត្ដបែបណា ដែលត្រូវមាន ទោស និងប្រឈមមុខ និងការជាប់ពន្ធនាគារ ។
ជាមួយគ្នានេះ លោកវរសេនីយ៍ទោប៉ែន ឃុន ក៏បានពន្យល់និងលើកឡើងពីមាត្រាថ្មី នៃច្បាប់ចរាចរណ៍ ផ្លូវគោក ស្ដីអំពីការចាប់ ផាកពិន័យ នៅពេលពិនិត្យឃើញថា មានជាតិអាកុលក្នុងខ្លួន ចាប់ពី០,៤០ មិល្លីក្រាម ក្នុងមួយលីត្រខ្យល់ ឡើងទៅ ដោយតម្រូវឱ្យបង់ផាកពិន័យ ចាប់ពី៨០ម៉ឺនរៀល ទៅ៤លាន រៀល ហើយ ត្រូវបញ្ជូនទៅកាន់តុលាការទៀតផង ខណៈដែលច្បាប់ចាស់ តម្រូវចាប់ផាកពិន័យ ពី២៥០០០រៀលដល់២លានរៀល ។
នៅចំពោះមុខនាយទាហានកងទ័ពជើង អាកាសខាងលើនេះ នាយរងការិយាល័យ ក៏ បានអំពាវនាវឱ្យ ចូលរួមគោរពច្បាប់ចរាចរណ៍ និងចែករំលែក ចំណេះដឹងទាំងនេះ ដល់សាច់ញាតិបងប្អូនមិត្ដ ភក្ដិក៏ដូច ជាមិត្ដរួមការងារ ដើម្បីអនុវត្ដច្បាប់មួយនេះទាំងអស់ គ្នា ចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរ ដ៏កំណាចនាពេលបច្ចុប្បន្ន ។
DAP NEWS    2014 HOU-01116
DAP NEWS    2014 HOU-01114
DAP NEWS    2014 HOU-01115


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP NEWS    2014 Roses041  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Roses041
View user profile http://www.lovekhmer.com

22DAP NEWS    2014 Empty Re: DAP NEWS 2014 on 28th August 2014, 8:11 pm

sreymomrith

sreymomrith
Administrator
Administrator

បញ្ជូនជនសង្ស័យ ២នាក់ទៅតុលាការ ម្នាក់ ពាក់ព័ន្ធសម្លាប់ មន្ដ្រីរដ្ឋាករទឹក ម្នាក់ ទៀត ពាក់ព័ន្ធបាញ់ សម្លាប់នៅស្ទឹងមានជ័យ 

Thursday, 28 August 2014 17:21  

 
ភ្នំពេញ ៖ នគរបាល ព្រហ្មទណ្ឌកម្រិត ស្រាល និងនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ នៃ ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ នៅ រសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៤នេះ បានបញ្ជូនជនសង្ស័យ ពីរនាក់ ទៅ កាន់តុលាការ ដើម្បីធ្វើការសួរនាំនិងចាត់ការបន្ដតាម ផ្លូវច្បាប់ ដែលជនសង្ស័យម្នាក់ ពាក់ព័ន្ធនិង ការសម្លាប់ ប្លន់យក ម៉ូតូពីបុគ្គលិករដ្ឋាករទឹក ស្វយ័តក្រុងភ្នំពេញ នៅចំណុចក្រុមទី៦ ភូមិ ៣ ផ្លូវកែងចិន្ដា សង្កាត់ជ្រោយចង្វារ ខណ្ឌ ជ្រោយចង្វារ និងជនសង្ស័យម្នាក់ ពាក់ព័ន្ធ ទៅនឹងការព្រួតវាយ និងបាញ់ យុវជន ម្នាក់ នៅក្រុមទី៥ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ជនសង្ស័យទាំងពីរនាក់ ដែលប្រព្រឹត្ដបទ ល្មើសផ្សេងគ្នា ត្រូវបានកម្លាំងនគរបាលការិ យាល័យកណ្ដាល យុត្ដិធម៌ រាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ពី សំណាក់ស្នងការ លោកឧត្ដមសេនីយ៍ ជួន សុវណ្ណ និងស្នងការ រង លោកឧត្ដមសេនីយ៍ ជួន  ណារិន្ទ បើក ការស្រាវជ្រាវតាមជំនាញរបស់ខ្លួនយ៉ាងយក ចិត្ដទុកដាក រហូតដល់តាមចាប់ពួកគេទាំងពីរនាក់ ជាបន្ដបន្ទាប់ កាលពីប៉ុន្មានថ្ងៃមុននេះ ។
មន្ដ្រីនគរបាលការិយាល័យព្រហ្មទណ្ឌ កម្រិតស្រាល រាជធានីភ្នំពេញ បានឱ្យដឹងថា ជនសង្ស័យដែល ត្រូវបានឃាត់ខ្លួនខាងលើ នេះ ឈ្មោះស៊ុន រីនី អាយុ២២ឆ្នាំ រស់នៅផ្ទះ លេខ១១០E0ផ្លូវវិហារចាម ភូមិ២ សង្កាត់ ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ដែលជន សង្ស័យរូបនេះ បានធ្វើសកម្មភាពវាយប្លន់ ជនរងគ្រោះបាន សម្រេចនៅវេលាម៉ោង១០ យប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៤។
ក្នុងករណីនេះ បានបណ្ដាលឱ្យជនរងគ្រោះ ឈ្មោះរស់ ចាន់ទ្រា អាយុ៣១ឆ្នាំ ជាមន្ដ្រីរដ្ឋាករទឹក ស្វយ័តរាជធានី ភ្នំពេញ ស្លាប់នៅកន្លែងកើត ហេតុ លុះព្រឹកឡើងថ្ងៃទី១៩ ខែសីហា ទើបមានការភ្ញាក់ផ្អើលនៅដែលប្រជាពលរដ្ឋ ប្រទះឃើញសព ។
នាយការិយាល័យព្រហ្មទណ្ឌ កម្រិតស្រាល លោកប៊ុន សត្យា បានឱ្យដឹងថា ក្រោយពី បញ្ចប់ការសួរនាំរួចមក នៅរសៀលថ្ងៃ ដដែលនេះ នគរបាលរបស់លោកបានបញ្ជូន ទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់ ។
ចំពោះប្រតិបត្ដិការ តាមចាប់ខ្លួន ជនសង្ស័យ រូបនេះ ត្រូវបាន លោក ប៊ុន សត្យា លើកឡើង បន្ថែមថា បានចូលរួមកាត់បន្ថយ បទល្មើសជាច្រើន នៅក្នុងភូមិ ព្រោះតែជា មុខសញ្ញា មិនមែន វាយប្លន់ម៉ូតូ មន្ដ្រីរដ្ឋាករទឹកនោះទេ ប៉ុន្ដែជាមុខសញ្ញា លួចគាស់ផ្ទះ និងលួចទូរស័ព្ទ ច្រើនករណីផ្សេងទៀត ធ្វើឱ្យប្រជាពលរដ្ឋ នៅទីនោះមានការភ័យខ្លាច ។
នាយការិយាល័យរូបនេះ បានបន្ដថា ក្រោយពីការចាប់ខ្លួនភ្លាម មានប្រជាពលរដ្ឋ ៧៦នាក់ បានដាក់ពាក្យ បណ្ដឹងមកកាន់ នគរបាលរបស់លោក ចំពោះករណីប្រព្រឹត្ដ ដែលបង្កឡើង ដោយជនសង្ស័យនេះ ។ បើតាម លោក ប៊ុន សត្យា ប្រជាពលរដ្ឋ សប្បាយចិត្ដយ៉ាងខ្លាំង នៅពេលដែល សមត្ថកិច្ចបានបង្ក្រាប និងចាប់ខ្លួនមុខ សញ្ញាមួយនេះ ហើយកម្លាំងសមត្ថ កិច្ចបាន នឹងកំពុងធ្វើការស្រាវជ្រាវ តាមចាប់ បក្ខពួកដែលនៅសេសសល់។
ដោយឡែក ករណីព្រួតបាញ់និងវាយនៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពីព្រឹកទាបភ្លឺ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៤ ត្រូវបានកម្លាំង នគរបាល ការិយាល័យ ព្រហ្មទណ្ឌរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវរហូតឈានទៅដល់ការ ចាប់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះយុន វណ្ណៈ អាយុ៣៥ឆ្នាំ ។
សូមបញ្ជាក់ថា ក្នុងករណីនេះ ជនសង្ស័យ នឹងអាចមានបក្ខពួកផ្សេងទៀត បានបាញ់និងព្រួតវាយយុវជនម្នាក់ ឈ្មោះកង សុជាតិ អាយុ២៤ឆ្នាំ មុខរបរមិន ពិតប្រាកដ បណ្ដាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដែលករណីនេះ សមត្ថកិច្ចសន្និដ្ឋានជារឿងគំនុំ ។ ជនរងគ្រោះកង សុជាតិ ក៏ត្រូវបានសមត្ថកិច្ចអះអាងថា ជាមុខសញ្ញាប្រព្រឹត្ដបទល្មើសយ៉ាងសកម្ម នៅក្នុងភូមិសាស្ដ្រសង្កាត់ស្ទឹងមានជ័យ ហើយរូបគេ ទើបនឹងចេញពីពន្ធនាគារបានត្រឹមរយៈពីរខែប៉ុណ្ណោះ។
DAP NEWS    2014 HOU-01099
ជនសង្ស័យវាយសម្លាប់មន្រ្តីរដ្ឋាករទឹក នៅសង្កាត់ជ្រោយចង្វារ
DAP NEWS    2014 HOU-01100
ជនសង្ស័យជាប់ពាក់ព័ន្ធ ការបាញ់ និងព្រួតវាយ ជនរងគ្រោះនៅសង្កាត់ស្ទឹងមានជ័យ
DAP NEWS    2014 Hong-0406
DAP NEWS    2014 Hong-0407
DAP NEWS    2014 Hong-0408
ជនសង្ស័យដែលជាមន្រ្តីរដ្ឋាករទឹក
DAP NEWS    2014 Hong-0520
DAP NEWS    2014 Hong-0521
DAP NEWS    2014 Hong-0522
DAP NEWS    2014 Hong-0523
ជនរងគ្រោះត្រូវគេបាញ់ និងវាយ នៅសង្កាត់ស្ទឹងមានជ័យ



Last edited by sreymomrith on 28th August 2014, 8:16 pm; edited 1 time in total


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP NEWS    2014 Roses041  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Roses041
View user profile http://www.lovekhmer.com

23DAP NEWS    2014 Empty Re: DAP NEWS 2014 on 28th August 2014, 8:15 pm

sreymomrith

sreymomrith
Administrator
Administrator

នារីខ្មែរពីរនាក់ ដែលត្រូវ គេជួញដូរទៅ កាន់ប្រទេសចិន បានវិលមកស្រុកកំណើត វិញ ហើយ

Thursday, 28 August 2014 16:58 


ភ្នំពេញ  ៖ ពលការិនីពីរនាក់ ដែលត្រូវ បានគេជួញដូរ យកទៅលក់ នៅប្រទេសចិន នោះ បានវិលមក ដល់ស្រុកកំណើតវិញហើយ តាមច្រកទ្វារព្រលាន យន្ដហោះអន្ដរជាតិ ភ្នំពេញ កាលពីវេលាម៉ោង ៣និង៤០នាទី រសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៤ ក្រោយពីពួកគេត្រូវជួញដូរទៅកាន់ខេត្ដជាំង ស៊ី ប្រទេសចិន អស់រយៈពេលជាច្រើនខែ មកនោះ ។
នារីខ្មែរទាំងពីរនាក់ ត្រូវបានក្រសួងការ បរទេសតាមរយៈស្ថានអគ្គកុងស៊ុលកម្ពុជា នៅទីក្រុងក្វាងចូវ ប្រទេសចិន និងអង្គការ សិទ្ធិមនុស្សអាដហុក ដែលជាដើមបណ្ដឹង។
ក្រោយចុះពីលើយន្ដហោះ នារីខ្មែរទាំង ពីរនាក់ ម្នាក់នៅស្រុកពារាំង ខេត្ដព្រៃវែង និងម្នាក់ទៀត នៅស្រុក ស្ទឹងត្រង់ ខេត្ដកំពង់ ចាម មិនបានផ្ដល់កិច្ច សម្ភាសន៍ជាមួយអ្នក កាសែត ដែលឈររង់ចាំអស់រយៈ ពេលជាច្រើនម៉ោងនោះឡើយ ហើយរត់គេចវេស ឡើងជិះម៉ូតូរបស់បងប្អូន និងហៅម៉ូតូឌុបជិះតាមផ្លូវ ដើម្បីវិលទៅកាន់ផ្ទះរបស់ពួកគេ ។
ជាមួយគ្នានេះ ចំពោះការវិលត្រឡប់ របស់ពលការិនីទាំងពីរនាក់ ដែលរងការជួញ ដូរទៅកាន់ប្រទេសចិន នោះ ក៏គេមិនបាន សង្កេតឃើញមានបងប្អូន របស់ពួកគេជាច្រើននាក់ចាំទៅទទួលដែរ ពោលមានតែមាន ខាងមន្ដ្រីរបស់អង្គការសិទ្ធិអាដហុកតែប៉ុណ្ណោះ ដែលសាច់ញាតិនារី រងគ្រោះទាំងពីរនាក់ បានដាក់ពាក្យ បណ្ដឹង។
អ្នកនាំពាក្យក្រសួងការបរទេស លោក កុយ គួង បានថ្លែងឱ្យដឹងថា ស្ដ្រីខ្មែរទាំងពីរ នាក់ ត្រូវបានស្ថានអគ្គ កុង ស៊ុលកម្ពុជា នៅ ទីក្រុងក្វាងចូវ ប្រទេសចិន សហការជាមួយ អាជ្ញាធរចិន ជួយសង្គ្រោះពួកគេ ដែលត្រូវបានមេខ្យល់បោកបញ្ឆេតយកទៅ រៀបការដោយបង្ខំជាមួយបុរសជនជាតិចិន នៅខេត្ដជាំងស៊ី ។
អ្នកនាំពាក្យក្រសួងការបរទេសបានបញ្ជាក់ថា ស្ដ្រីខ្មែរទាំងពីររូបនេះ ម្នាក់ឈ្មោះឈូ ឈុនហេង មាន ស្រុកកំណើតនៅស្រុកពារាំង ខេត្ដព្រៃវែង និងម្នាក់ទៀតឈ្មោះលី ហ្គេចហ៊ាង មានស្រុកកំណើត នៅស្រុកស្ទឹងត្រង់ ខេត្ដកំពង់ចាម ។
បើតាមលោកកុយ គួង ក្រោយពីទទួល បានព័ត៌មាននៃការជួញដូរស្ដ្រីខ្មែរខាងលើនេះ មន្ដ្រីស្ថានទូតកម្ពុជា នៅចិន និងស្ថានអគ្គ កុងស៊ុលកម្ពុជា នៅទីក្រុងក្វាងចូវ បានធ្វើ ការស្រាវជ្រាវរហូតដល់ជួយ សង្គ្រោះពួកគេ ដោយចេញលិខិតបើកផ្លូវត្រឡប់មកកម្ពុជា វិញ ៕
DAP NEWS    2014 HOU-01095
DAP NEWS    2014 HOU-01094
DAP NEWS    2014 HOU-01096
DAP NEWS    2014 HOU-01097
DAP NEWS    2014 HOU-01098


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP NEWS    2014 Roses041  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Roses041
View user profile http://www.lovekhmer.com

24DAP NEWS    2014 Empty Re: DAP NEWS 2014 on 28th August 2014, 11:53 pm

sreymomrith

sreymomrith
Administrator
Administrator

តំលៃពិសេស លើផលិតផលកុំព្យូទ័រ សម្រាប់សិស្សានុសិស្ស ដែលទើបបញ្ចប់ ការប្រលងបាក់ឌុប ត្រឹមតែ $279

Tuesday, 12 August 2014 00:53 


ភ្នំពេញ៖ ជាការចូលរួមអបអរសាទរ ជាមួយនិងសិស្សានុសិស្ស ដែលទើបបញ្ចប់ការប្រលង មធ្យមសិក្សាទុតិយភូមិ ឥឡូវនេះ Safe Home Technology បានរៀបចំការដូរយ៉ាងពិសេស ទៅលើផលិតផលកុំព្យូទ័រ ជូនដល់ សិក្សានុសិស្ស តំលៃត្រឹមតែ 279 $  តែប៉ុណ្ណោះ ។
ទាំងនេះដោយសារតែ Safe Home Technology មើលឃើញពីតំរូវការសិស្សានុសិស្ស បន្ទាប់ពីប្រលងចប់ នៅមធ្យមសិក្សាទុតិយភូមិ ហើយនិងត្រូវបន្តការសិក្សា នៅមហាវិទ្យាល័យ ដូច្នេះជាការចាំបាច់ គឺសិស្សានុសិស្សទាំងអស់ មិនអាចខ្វះនៅផលិតផលមួយនេះ ក្នុងការស្រាវជ្រាវ វាយឯកសារ និងការងារដ៏ទៃទៀតជាច្រើន… នេះអាចចាត់ទុកថា ជាការយកចិត្តទុកដាក់របស់ Safe Home Technology ចំពោះសិស្សានុសិស្សទាំងអស់ មិនថា នៅក្នុងទីក្រុងភ្នំពេញ រឺ ក៏នៅតាមបណ្តាលខេត្តនោះទេ អាចរកជាវទិញនៅផលិតផលកុំព្យូទ័រនេះ ពី Safe Home Technology បាន។
ខាងក្រោមនេះជាពត៌មានលំអិតចំពោះកុំព្យូទ័រ តំលៃ $279
ACER ASPIRE V5-123
-New CPU  AMD Dual-Core Processor E1-2100 (1.0 GHz)
-Ram: 2GB DDR3 Memory
-HDD: 320GB
-Optical Drive: NO
-Operating System : DOS
-Scree: 11.6’’ HD EWV (1366x768)
-VGA1: Intel HD Graphics 4000
-Webcam HD/ Wireless/ LAN / USB3.0
-Bluetooth4.0 /Card Reader /HDMI
-4-Cell Li –ion battery
-Weight: 1.2Kg
-Free Mouse, Mouse Pad Free Bag
បើមានចំណាប់អារម្មណ៏ សូមទំនាក់ទំនងមកកាន់ ក្រុមហ៊ុន Safe Home Technology  ផ្ទាល់ដែលមានអាស័យដ្ឋាន ផ្ទះលេខ 279 ផ្លូវ ព្រះសីហនុ(ទល់មុខក្លោងទ្វារ វត្តមហាមន្រ្តី)ឬ តាមរយះលេខទូរស័ព្ទ 023 217 287 /  DAP NEWS    2014 Call_skype_logo077 505 400 និង តាមរយះ Email: salehome168@gmail.com
DAP NEWS    2014 LIM-747


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP NEWS    2014 Roses041  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Roses041
View user profile http://www.lovekhmer.com

25DAP NEWS    2014 Empty Re: DAP NEWS 2014 on 29th August 2014, 8:47 pm

sreymomrith

sreymomrith
Administrator
Administrator

សាលា រាជធានីភ្នំពេញ ជម្រះក្តី លើស្ត្រី ម្នាក់ជាប់ពាក់ព័ន្ធ នឹងការក្លែងខ្លួន ជាក្មួយស្រី បង្កើតសម្តេច នាយករដ្ឋមន្ត្រី ដើរបោកលុយគេ

Friday, 29 August 2014 19:56 


ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញ កាលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤ បានបើកសវនាការ ជំនុំជម្រះ និងកាត់ទោស ស្ត្រីជាប់ចោទម្នាក់ ដែលបានក្លែងខ្លួន ជាសាច់ញាតិ ជាក្មួយស្រីបង្កើត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជជាណាចក្រកម្ពុជា  ឆបោកប្រាក់ចំនួន ១២០០០ដុល្លារអាមេរិក ពីជនរងគ្រោះ ម្នាក់ដែលជាថៅកែលក់ដីខ្សាច់ម្នាក់ រស់នៅក្នុងខេត្តកោះកុង តាមរូបភាព តាំងខ្លួនគាត់ ជាថៅកែឡានដឹកដី នៅក្នុងខេត្តកំពង់ឆ្នាំង ជាខ្សែស្រឡាយរបស់មន្ត្រីមានអំណាច និង ជាក្មួយស្រីបង្កើតរបស់ សម្តេចតេជោ ហ៊ុន សែន និង បានធានាស៊ីឈ្នួល ដឹកដីខ្សាច់ជូនជនរងគ្រោះ ពីខេត្តកោះកុង មកស្រុក វាលវែង ខេត្ត ពោធិ៍សាត់ ក៏ប៉ុន្តែនៅពេលដែលទទួលបានប្រាក់កក់ ពីជនរងគ្រោះ ចំនួន ១២០០០ដុល្លារនោះ ស្ត្រីជាប់ចោទរូបនេះ បានគេចខ្លួនបាត់ស្រមោលឈឹងតែម្តង។ 
លោកនី ឆែ ចៅក្រមជំនុំជម្រះ នៃ សាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ជនជាប់ចោទ មានឈ្មោះប៊ុន សុផាឡៃ ហៅកង ស្រីនិច ភេទស្រី អាយុ៤២ឆ្នាំ  មានស្រុកំណើត នៅស្រុកបាណន ខេត្តបាត់ដំបង ។
លោកចៅក្រមបានបន្ថែមថា ស្ត្រីជាប់ចោទឈ្មោះ  ប៊ុន សុផាឡៃ ហៅ កង ស្រីនិច ត្រូវបាន ចាប់ខ្លួន ដោយ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ នៃ ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០១៣ តាមបណ្តឹងរបស់ ឈ្មោះ   ឡឹក សុផារិទ្ធិ  ភេទប្រុស មានមុខរបរជាពាណិជ្ជករ (លក់ដីខ្សាច់) រស់នៅក្នុងខេត្តកោះកុង ជាប់ពាក់ព័ន្ធ នឹងករណី ឆបោកប្រាក់ ចំនួន ១២០០០ ដុល្លារអាមេរិក តាមរូបភាពស៊ីឈ្នួល ដឹកដីខ្សាច់ ពីខេត្តកោះកុង មកស្រុកវាលវែង ខេត្តពោធិ៍សាត់ ក៏ប៉ុន្តែក់ នៅពេលទទួលបានប្រាក់កក់ ចំនួន ១២០០០ដុល្លារ ពីជនរងគ្រោះនោះ ឈ្មោះ ប៊ុន សុផាឡៃ ហៅ កង ស្រីនិច  ក៏បានរត់គេចខ្លួនបាត់ស្រមោលឈឹងតែម្តង រហូតដល់ត្រូវបានចាប់ខ្លួន  ដោយ សមត្ថកិច្ចនគរបាល កាលពីកំឡុងខែ មិថុនា ២០១៣។ 
សាលាដំបូងរាជធានីភ្នំពេញ នឹងប្រកាសសាលក្រម នៃ សំណុំរឿងនេះ នៅថ្ងៃ ទី ៣ ខែ តុលា ២០១៤ ខាងមុខនេះ៕ 
DAP NEWS    2014 CH-01320


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP NEWS    2014 Roses041  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Roses041
View user profile http://www.lovekhmer.com

26DAP NEWS    2014 Empty Re: DAP NEWS 2014 on 29th August 2014, 8:50 pm

sreymomrith

sreymomrith
Administrator
Administrator

បេក្ខជនប្រឡង ជាប់បាក់ឌុប មានចំនួន ២៣.១២៦នាក់ ស្មើនឹង ២៥,៧២ភាគរយ

Friday, 29 August 2014 18:55 


- និទ្ទេស A ១១នាក់, B ២៨០នាក់
ភ្នំពេញ៖ បេក្ខជនប្រឡងជាប់បាក់ឌុបនាឆ្នាំ២០១៤ នេះ មានត្រឹមតែ ២៣.១២៦នាក់ ស្មើនឹង ២៥,៧២ភាគរយ ក្នុងចំណោមបេក្ខជនប្រឡងជិត ៩ម៉ឺននាក់ ក្នុងនោះបេក្ខជនជាប់និទ្ទេស (A) ទូទាំងប្រទេស មានចំនួន ១១នាក់, ( B ) ២៨០នាក់។
ក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤ នេះ បានបង្ហាញតែបញ្ជីឈ្មោះបេក្ខជន ដែលជាប់នៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល តែប៉ុណ្ណោះ ដោយឡែកបណ្តាខេត្តផ្សេងៗទៀត នឹងបង្ហាញនៅ ថ្ងៃទី៣០ ខែសីហា។ តាមលទ្ធផលបង្ហាញជូនដោយក្រសួងអប់រំ បានឲ្យដឹងថា ក្នុងរាជធានីភ្នំពេញ មានបេក្ខជនប្រឡងជាប់ចំនួន ៥.៥៧០នាក់ ក្នុងចំណោមបេក្ខជន ១៧.០៥៦នាក់ រីឯនៅខេត្តកណ្តាលមានបេក្ខជនប្រឡងជាប់ចំនួន ១.៨៤៨នាក់ ក្នុងចំណោមបេក្ខជនសរុប ៩.៩៣០នាក់។
យោងតាមលទ្ធផលរបស់ក្រសួងអប់រំ បានបង្ហាញថា ចំនួនបេក្ខជនជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាឆ្នាំនេះ មានចំនួនតិចតួចបំផុត បើប្រៀបធៀបនឹងបណ្តាឆ្នាំ ដែលក្រសួងអប់រំគ្រប់គ្រងដោយលោករដ្ឋមន្រ្តី អ៉ឹម សិទ្ធី។ ធម្យមភាគសម្រាប់អ្នកជាប់បាក់ឌុបនាឆ្នាំនេះ គឺខ្ពស់ខុសពីបណ្តាឆ្នាំកន្លងទៅ ពោលធម្យមភាគ ដែលជាប់គឺចាប់ពី ៧០ ឡើងទៅ ខណៈឆ្នាំមុនៗមានធម្យមភាគទៀបជាងនេះ។
ជាមួយនឹងការប្រកាសលទ្ធផលប្រឡងបាក់ឌុប មានបេក្ខជនខ្លះបង្ហាញនូវសោយសោកសម្រាប់អ្នកដែលធ្លាក់  ហើយបេក្ខជនប្រឡងជាប់ ក៏សប្បាយរហូតស្រក់ទឹកផ្នែកផងដែរ ព្រោះការជាប់របស់ពួកគេសុទ្ធតែកើតចេញពីការ  ខិតខំប្រឹងប្រែង និងសមត្ថភាពពិត មិនមែនបើកចាក់ ឬលួចចម្លងដូចឆ្នាំកន្លងទៅនោះទេ។
បេក្ខជនប្រឡងជាប់បាននិទ្ទេស E កញ្ញា សែន ស្រីដេត អាយុ ១៨ឆ្នាំ ថ្លែងទាំងទឹកភ្នែករលីងរលោងថា «ខ្ញុំ សប្បាយចិត្តណាស់បង។ នេះជាសមត្ថភាពផ្ទាល់ខ្លួនរបស់ខ្ញុំ។ ក្រុមគ្រួសាររបស់ខ្ញុំគាត់សប្បាយចិត្តខ្លាំងណាស់។  ខ្ញុំនឹងយកសមត្ថភាព ដែលកើតចេញពីការប្រឡង ដ៏តឹងរឹងទៅបម្រើការងារនៅក្នុងសង្គម»។
នៅថ្ងៃបង្ហាញលទ្ធផលប្រឡងនេះ កម្លាំងសមត្ថកិច្ចត្រូវបានគេដាក់ពង្រាយនៅតាមមណ្ឌលនានា ដើម្បីការពារសុ  វត្ថិភាពកុំឲ្យជនខិលខូចមួយចំនួន ដែលប្រឡងធ្លាក់បង្កទៅជាអំពើហិង្សាបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ។  តែទោះជាយ៉ាងអាជ្ញាធរអះអាងថា ថ្ងៃប្រកាសលទ្ធផលនេះ សន្តិសុខ សណ្តាប់ធ្នាប់ មានរបៀបរយល្អប្រសើរ។
ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅល្ងាចថ្ងៃសុក្រ ទី២៩ ខែសីហា ឆ្នាំ២០១៤ លោក ឡុង ឌីម៉ង់ អ្នកនាំ ពាក្យសាលារាជធានីភ្នំពេញ បានឲ្យដឹងថា សម្រាប់រាជធានីភ្នំពេញដំណើរប្រកាសលទ្ធផលប្រព្រឹត្តទៅល្អ ពុំមាន បញ្ហាណាមួយកើតឡើងនោះទេ ព្រោះអភិបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យមន្ត្រីគ្រប់ខណ្ឌត្រួតពិនិត្យនៅតាម មណ្ឌលឲ្យបានដិតដល់។
លោកបញ្ជាក់ថា «យើងបានឲ្យអាជ្ញាធរខណ្ឌ ត្រួតពិនិត្យបញ្ហានេះ ដើម្បីបង្ការរឿងអ្វីមួយដែលកើតឡើងជាយថា  ហេតុ។ ប៉ុន្តែរហូតមកដល់ម៉ោងនេះ យើងមិនឃើញមានបញ្ហាអ្វីកើតឡើងនោះទេ»។
លោក ផៃ ប៊ុនឈឿន អភិបាលខេត្តកណ្ដាល បានថ្លែងថា ព័ត៌មាន ដែលលោកទទួលបានគឺគ្រប់យ៉ាងដំណើរការ ទៅល្អ ប៉ុន្តែមានបញ្ហាបន្តិចបន្តួចប៉ុណ្ណោះ កើតមានក្នុងស្រុកស្អាងខេត្តកណ្ដាល។
លោកបញ្ជាក់ថា «ជាទូទៅក្មេងៗ គាត់អត់មានសកម្មភាពអីទេ ប៉ុន្តែខ្ញុំលឺព័ត៌មានថា នៅស្រុកស្អាង មានការហែក ក្រដាសលទ្ធផល»។
ទោះបីការប្រឡងបាក់ឌុបនាឆ្នាំ២០១៤នេះ មានបេក្ខជនធ្លាក់ច្រើនយ៉ាងណាក្តី តែប្រមុខរាជរដ្ឋាភិបាលកម្ពុជាបាន  ផ្តល់ឱកាសឲ្យបេក្ខជនប្រឡងធ្លាក់ទាំងនោះ ប្រឡងជាថ្មីម្តងទៀតផងដែរ ដោយមានផ្តល់នូវការហ្វឹកហ្វឹនបំពាក់ បំប៉នចំណេះដឹងជូនពួកគេដោយឥតគិតថ្លៃថែមទៀតផង មុនដល់កាលបរិច្ឆេទប្រឡងលើកទី២។ ការប្រឡងលើក ទី២ សម្រាប់បេក្ខជនដែលធ្លាក់ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤ ខាងមុខនេះ៕
- បញ្ជីឈ្មោះបេក្ខជនប្រឡងជាប់នៅក្នុងរាជធានីភ្នំពេញ
- បញ្ជីឈ្មោះបេក្ខជនប្រឡងជាប់នៅក្នុងខេត្តកណ្តាល
DAP NEWS    2014 T-0796
DAP NEWS    2014 T-0797
កញ្ញា សែន ស្រីដេត ដែលត្រូវជាប់និទ្ទេស E ត្រេកអររហូតដល់ទឹកភ្នែករលីងរលោង


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP NEWS    2014 Roses041  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Roses041
View user profile http://www.lovekhmer.com

27DAP NEWS    2014 Empty Re: DAP NEWS 2014 on 29th August 2014, 8:53 pm

sreymomrith

sreymomrith
Administrator
Administrator

លោក ផែង វណ្ណ: និងមិត្តភក្តិ យកអំណោយ ឧបត្ថម្ភ ដល់ក្មេងប្រុស រងគ្រោះដោយ សារគេធ្វើទារុណកម្ម រឿងឡើង លួចផ្លែដូង

Friday, 29 August 2014 19:34 


ព្រៃវែង: នៅថ្ងៃទី ២៩ ខែសីហា វេលាម៉ោង ៤:៣០នាទី ល្ងាច លោក ផែង វណ្ណ: និង ក្រុមរួបរួមមិត្ត ដើម្បីការងារមនុស្សធម៌  លោកបាននាំយកអំណោយ សប្បុរសជន ទៅចែកជូនដល់កុមារា ឈ្មោះម៉ុន វាសនា ដែលរងគ្រោះ ដោយការធ្វើទារុណកម្ម ពីជនអគតិ២នាក់ កាលពីរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៤។
អំណោយដែលបានប្រគល់ជូនរួមមាន អង្ករ៥០គីឡូក្រាម មី២កេស ត្រីខ២០កំប៉ុង ទឹកត្រី៦ដប ទឹកសីុអីុវ៦ដប ប៊ីចេង១គីឡូក្រាម ស្ករស ១គីឡូក្រាម អំបិល២គីឡូក្រាម សៀវភៅ ១០ក្បាល ប៊ិច១០ បន្ទាត់ខ្មៅដៃ១ប្រអប់ និងថវិកាចំនួន ៣៣១ដុល្លា ។ ក្រៅពីឧបត្ថម្ភគ្រួសារកុមារាខាងលើ លោកផែ វណ្ណៈ រួមទាំងមិត្តភក្តិ បានឧបត្ថម្ភថវិកា ២០មឺុនរៀល ដល់មន្ត្រីនគរបាល ស្រុកពារាំងផងដែរ ។
សប្បុរសជនដែលបាន ជួយឧត្ថម្ភដល់កុមារា ម៉ុន វាសនា រួមមាន  លោក នឹម ច័ន្ទតារា និងលោកស្រីហ៊ុន សីុណាត ឧបត្ថម្ភ ១០០ដុល្លារ,លោកស្រីនឹម វណ្ណ: ឧបត្ថម្ភ ១០០ដុល្លារ, លោកស្រីម៉ម ចាន់ចំប៉ា ឧបត្ថម្ភ ២០ដុល្លារ , ក្បាលជ្រោយ ឧបត្ថម្ភ ៥មឺុនរៀល, ប្អូនស្រី Sky Freedom ឧបត្ថម្ភ ៥មឺុនរៀល, ប្អូនស្រីដាលីសណេង ឧបត្ថម្ភ ១០ដុល្លារ, បងស្រី មួងរ៉ា ម៉ារី ឧបត្ថម្ភ ១០ដុល្លារ ,លោកចាន់ រដ្ឋា មេបញ្ជាការរងអាវុធហត្ថ ក្រុងប៉ោយប៉ែត ឧបត្ថម្ភ ២០ដុល្លារ ,លោក Chhim Phallyboth ឧបត្ថម្ភ ២០ដុល្លារ, លោក Mxis Aktel ឧបត្ថម្ភ ១០ដុល្លារ, ប្អូនស្រី Pov Niya ឧបត្ថម្ភ ១០ដុល្លារ ,លោកជា សេង ឧបត្ថម្ភ ៥ដុល្លារ, លោកម៉ាត់ សារិន ឧបត្ថម្ភ ១ដុល្លារ៕
DAP NEWS    2014 CH-01319
DAP NEWS    2014 CH-01318


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP NEWS    2014 Roses041  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Roses041
View user profile http://www.lovekhmer.com

28DAP NEWS    2014 Empty Re: DAP NEWS 2014 on 30th August 2014, 1:52 pm

sreymomrith

sreymomrith
Administrator
Administrator

តុលាការ សម្រេចឃុំខ្លួន អ្នកធ្វើទារុណកម្ម លើក្មេង ដែលលួច បេះផ្លែដូង រួចបង្ហោះក្នុងហ្វេសប៊ុក

Saturday, 30 August 2014 16:55 


ព្រៃវែង៖ តុលាការខេត្តព្រៃវែង នៅរសៀល ថ្ងៃសោរ៍ ទី៣០ ខែសីហានេះ បានសម្រេចឃុំខ្លួន បុរស ២នាក់ ដាក់ក្នុងពន្ធនាគារខេត្តព្រៃវែង បន្ទាប់ពីពួកគេ បានធ្វើទារុណកម្ម ដោយចាប់ជ្រមុជទឹកពាង លើក្មេងប្រុសម្នាក់ ដែលលួចបេះផ្លែដូង ៤ផ្លែ កាលពីពេលថ្មីៗនេះ រួចបង្ហោះនៅលើបណ្តាញសង្គម ហ្វេសប៊ុក ។
ប្រភពព័ត៌មានពីលោកឧត្តមសេនីយ៍ សេង សុភ័ក្ត្រ ស្នងការរងនគរបាលខេត្តព្រៃវែង បានឱ្យដឹងថា ជនសង្ស័យ ទាំងពីរនាក់នេះ រួមមានឈ្មោះ ហេង ដាណេ អាយុ ៣៥ឆ្នាំ និងម្នាក់ទៀត ឈ្មោះ ហេង វណ្ណី អាយុ ២៨ឆ្នាំ ទំនងជា ម្ចាស់អាក់ខោនហ្វេសប៊ុក ដែលបានបង្ហោះ រូបធ្វើទារុណកម្មខាងលើ ដែលពួកគេ ជាអ្នករកស៊ី មានជីវភាពធូរធា នៅក្នុងភូមិ ឃុំកំពង់ពពិល ស្រុក ពារាំង ខេត្ដព្រៃវែង ។
សូមបញ្ជាក់ថា ថ្ងៃទី២៨ ខែសីហាកន្លងទៅ បណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក នៅក្នុងអាក់ខោន ដែលមាន ឈ្មោះ ហេង វណ្ណី បាន បង្ហោះនូវរូបថតចំនួន៤សន្លឹក ដោយបង្ហាញ ពីសកម្មភាពបុរសម្នាក់ បានធ្វើ ទារុណកម្ម ទៅលើក្មេងប្រុសមិនទាន់គ្រប់អាយុ ដោយ ចងស្លាបសេក ហើយចាប់ក្បាល ជ្រមុជទៅ ក្នុង ទឹកពាង ។ ក្នុងនោះម្ចាស់អាក់ខោនបាន សរសេរជាអក្សរថា “ចាប់បានចោរលួចបេះ ដូងយាយផល្លា នៅចំការជើង” ។
បន្ទាប់ពី មានការបង្ហោះរូបភាពព្រៃផ្សៃនេះ មានអ្នកលេងហ្វេសប៊ុកជាច្រើន បានថ្កោលទោស ទៅលើសកម្មភាព នៃការធ្វើទារុណកម្មខាងលើ ដោយក្នុងនោះ អ្នក Comment ភាគច្រើន បានទាមទារ និង ស្នើសុំឱ្យសមត្ថកិច្ច ចាត់វិធានការទៅលើ បុរសដែលធ្វើទារុណកម្ម ទៅលើកូនក្មេង ដោយគ្រាន់តែ គ្នាទៅលួចបេះដូង៣-៤ផ្លែ នោះ ឱ្យបានខ្លាំងក្លាទៅតាមច្បាប់ ។
ក្រោយពីមានអ្នក Comment បញ្ចេញកំហឹង និងទាមទារឱ្យសមត្ថកិច្ច ចាត់វិធានការតាម ផ្លូវច្បាប់ ចំពោះ សកម្មភាពរំលោភបំពាន ទៅលើកុមារខាងលើនេះកាលពីម្សិលមិញនេះ បុរសចំនួន២ នាក់ខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការ ឃាត់ខ្លួន តែម្តង ៕
DAP NEWS    2014 HOU-01172
DAP NEWS    2014 T-0754
DAP NEWS    2014 T-0755
DAP NEWS    2014 Hong-0665
DAP NEWS    2014 T-0752
DAP NEWS    2014 T-0753
DAP NEWS    2014 CH-01312


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP NEWS    2014 Roses041  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Roses041
View user profile http://www.lovekhmer.com

29DAP NEWS    2014 Empty Re: DAP NEWS 2014 on 30th August 2014, 1:57 pm

sreymomrith

sreymomrith
Administrator
Administrator

រដ្ឋមន្រ្តី និងមន្រ្តីក្រសួង ពាណិជ្ជកម្ម នាំគ្នាលេងចាក់ទឹកកក ប្រមូលថវិកាជួយ មន្ទីរពេទ្យគន្ធបុប្ផា

Saturday, 30 August 2014 16:33 


ភ្នំពេញ៖ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល រួមនិងមន្រ្តីក្រសួងពាណិជ្ជកម្មជាច្រើន  នាក់ផ្សេងទៀត នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៤នេះ បាននាំគ្នាលេងចាក់ទឹកកក «Ice Bucket Chal  lenge» ប្រមូលថវិកាយកទៅជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីព្យាបាលកុមារកម្ពុជា។
បន្ទាប់ពីលេងចាក់ទឹកកក ដែលជាល្បែងសប្បុរសធម៌ ដ៏ល្បីនៅតំបន់ក្នុងប្រទេសអាម៉េរិក និងអង់គ្លេស  នោះ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម និងមន្រ្តីជាច្រើននាក់ផ្សេងទៀតនោះ បាន  រ៉ៃអង្គាសថវិកាតាមសទ្ធាជ្រះថ្លា ដាក់ទៅក្នុងហឹបមួយទុកយកទៅឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា។
ល្បែងចាក់ទឹកកក ដែលរៀបចំឡើងនាថ្ងៃចុងសប្តាហ៍នេះ មិនត្រឹមតែផ្តល់ឱកាសដល់មន្រ្តីក្រសួងពាណិជ្ជកម្មចូល  រួមចំណែកផ្តល់ថវិកា ដើម្បីជួយព្យាបាលជំងឺដល់កុមារកម្ពុជានោះទេ តែក៏បានញ៉ាំងឲ្យថ្នាក់ដឹកនាំ និងមន្រ្តីបម្រើ  ក្នុងក្រសួង នាំមកនូវការលេងកម្សាន្តសប្បាយរីករាយរួមគ្នាផងដែរ។ ជាពិសេសភាពសប្បាយរីករាយនេះ ជួយឲ្យថ្នាក់ដឹកនាំ និងមន្រ្តីថ្នាក់ក្រោមយល់ចិត្តថ្លើមគ្នា ដើម្បីរួមគ្នាសម្រេចការងារជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។
មិនថាតែនៅក្នុងប្រទេសអាម៉េរិក អង់គ្លេស ឬបណ្តាប្រទេសក្នុងតំបន់អឺរ៉ុបនោះទេ ដែលកំពុងពេញនិយមជាមួយ និងល្បែង « Ice Bucket Challenge» នៅប្រទេសកម្ពុជានាពេលបច្ចុប្បន្នល្បែងនេះ ក៏កំពុងពេញនិយមផងដែរ  ជាពិសេសតាមបណ្តាញសង្គមហ្វេសប៊ុក ពួកគេបានលេង ហើយហៅទៅកាន់មិត្តភក្តិ និងមនុស្សដែលស្គាល់គ្នា  ដើម្បីរ៉ៃអង្គាសថវិកាបម្រើក្នុងសកម្មភាពមនុស្សធម៌៕
DAP NEWS    2014 S-235
DAP NEWS    2014 S-236
DAP NEWS    2014 S-237
DAP NEWS    2014 S-231
DAP NEWS    2014 S-232
DAP NEWS    2014 S-233
DAP NEWS    2014 S-234


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP NEWS    2014 Roses041  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Roses041
View user profile http://www.lovekhmer.com

30DAP NEWS    2014 Empty Re: DAP NEWS 2014 on 30th August 2014, 2:01 pm

sreymomrith

sreymomrith
Administrator
Administrator

អភិបាល​ខេត្តព្រះសីហនុ​បញ្ជា​ឱ្យ ខាត់ ប៊ុណ្ណា វាយ​កម្ទេចសំណង់​រំលោភចំណីព្រែក របស់​ខ្លួន​ជា​បន្ទាន់

Saturday, 30 August 2014 13:32 


ព្រះសីហនុ៖ អភិបាលខេត្តព្រះសីហនុ លោក ឈិត សុខុន នៅព្រឹកមិញនេះ បានបញ្ជាឱ្យ លោក ខាត់ ប៊ុណ្ណា អនុប្រធានមន្ទីរសុរិយោដី ខេត្តព្រះសីហនុ ឆាប់វាយកម្ទេចសំណង់មាត់សមុទ្រ របស់ខ្លួន ដែលរំលោភលើចំណីព្រែកអូត្រេះ ស្ថិតក្នុងក្រុងព្រះសីហនុ ជាបន្ទាន់ ជៀសវាងឱ្យអាជ្ញាធរ ចាត់វិធានការដោយខ្លួន។
ចំណាត់ការនេះ បានធ្វើបន្ទាប់ពីអាជ្ញាធរ រួមទាំងមន្រ្តីជំនាញជាច្រើន បើកប្រតិបត្តិការត្រួតពិនិត្យ សំណង់ដែលសាងសង់ដោយរំលោភចំណីព្រែក របស់រដ្ឋ កាលពីថ្ងៃអង្គារ ទី២៦ ខែសីហា កន្លងទៅ ។
តាមលិខិតមួយ របស់លោក ឈិត សុខុន បានឱ្យដឹងថា សំណង់របស់លោក ខាត់ ប៊ុណ្ណា បានរំលោភចូលចំណីព្រែក នាតំបន់អូរត្រេះ ផ្នែកខាងជើង ប្រវែង១៧ម៉ែត្រ និង រំលោភចូលចំណីព្រែកផ្នែកខាងត្បូងនៃព្រំ ចំនួន១៤ម៉ែត្រផងដែរ ។ ដូច្នេះអាជ្ញាធរ បញ្ជាឱ្យសាមីខ្លួន វាយកម្ទេចសំណង់នេះ ជាបន្ទាន់រំលោភច្បាប់នេះ ជាបន្ទាន់ ។
សូមបញ្ជាក់ថា អាជ្ញាធរខេត្តព្រះសីហនុ កាលពីថ្ងៃអង្គារ ទី២៦ ខែសីហា កន្លងទៅបានចុះត្រួតពិនិត្យ សំណង់មួយកន្លែង របស់លោក ខាត់ ប៊ុណ្ណា ជាអនុប្រធានមន្ទីរសុរិយោដី ខេត្តព្រះសីហនុ ដែលប្រជាពលរដ្ឋរាយការណ៍ថា បានសាងសង់រំលោភ ចូលចំណីព្រែករបស់រដ្ឋ ។ កាលពីពេលថ្មីនេះ ប្រជាពលរដ្ឋបានរាយការណ៍ដែរថា សំណង់រឹងមួយកន្លែងរបស់ លោក ខាត់ ប៊ុណ្ណា កំពុងសាងសង់ រំលោភលើដីចំណី ព្រែកអូរត្រេះយ៉ាងធ្ងន់ធ្ងរ ។
ពួកគេនិយាយថា លោក ខាត់ ប៊ុណ្ណា អតីតជាប្រធាន ភូមិបាលខ័ណ្ឌមិត្តភាព ក្រុងព្រះសីហនុ ជំនាន់លោក សាយ ហាក់ ជាអភិបាលក្រុង ត្រូវបាន សម្តេចតេជោ បញ្ជាអោយលោក សាយ ហាក់ ដឹកនាំកម្លាំង ទៅវាយកំទេចចោលសំណង់រឹង ខុសច្បាប់របស់គាត់ នៅបឹងព្រែកទប់ ម្តងរួចមកហើយ ។ ឥឡូវនេះមន្រ្តីសុរិយោដីដដែលរូបនេះ មិនបានបោះបង់ អំពើល្មើសច្បាប់របស់ខ្លួននោះទេ ហើយថែមទាំងបានបន្ត មកសង់សំណង់របស់ខ្លួន រំលោភលើដីចំណីអូរសាធារណៈ របស់រដ្ឋម្តងទៀត ។
ក្រៅពីបញ្ជាឱ្យលោក ខាត់ ប៊ុណ្ណា វាយកម្ទេចសំណង់រំលោភច្បាប់នេះ អាជ្ញាធរខេត្តព្រះសីហនុ ក៏បានបញ្ជាឱ្យ វាយកម្ទេចសំណង់ របស់លោក សុក្រមិនា និងសំណង់ G.B.T ដែលរកឃើញថា បានសាងសង់រំលោភលើចំណីព្រែក តំបន់ឆ្នេរអូត្រេះ នាក្រុងព្រះសីហនុ ផងដែរ ។ ពួកគេត្រូវចាត់ការដោយខ្លួនឯង យ៉ាងយូរ ៣០ថ្ងៃ ៕
DAP NEWS    2014 Kosal-0524
DAP NEWS    2014 Kosal-0463
DAP NEWS    2014 Kosal-0464
DAP NEWS    2014 Kosal-0465
DAP NEWS    2014 Kosal-0466


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP NEWS    2014 Roses041  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Amour  DAP NEWS    2014 Roses041
View user profile http://www.lovekhmer.com

Back to top  Message [Page 1 of 9]

Go to page : 1, 2, 3, 4, 5, 6, 7, 8, 9  Next

Permissions in this forum:
You cannot reply to topics in this forum