DAP News   [02] 44939

You are not connected. Please login or register

 » ♥ ~ General ~ ♥ » Khmer News » DAP News [02]

DAP News [02]

Go to page : 1, 2, 3 ... 9, 10, 11  Next

Go down  Message [Page 1 of 11]

1DAP News   [02] Empty DAP News [02] on 21st October 2013, 2:10 pm

sreymomrith

sreymomrith
Administrator
Administrator
ឧកញ៉ា ម៉ុង ឫទ្ធី និងភរិយា បំពេញទស្សនកិច្ច ៤ថ្ងៃ នៅកូរ៉េខាងត្បូង ពិភាក្សាលើការ វិនិយោគ និងជំរុញឲ្យ ក្រុមហ៊ុនធំៗ បណ្តាក់ទុនរកស៊ី នៅកម្ពុជា
Monday, 21 October 2013 


ភ្នំពេញ៖ លោកឧកញ៉ា ម៉ុង ឫទ្ធី ប្រធានគណៈ កម្មការទី៣ព្រឹទ្ធសភា និងជាអគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធីគ្រុប និង ភរិយា បានដឹកនាំសហការី បំពេញទស្សនកិច្ចរយៈពេល៤ថ្ងៃ (១៥-១៩ ខែតុលា ឆ្នាំ២០១៣) នៅប្រទេសកូរ៉េ ខាងត្បូង ដោយបានពិភាក្សាលើគម្រោងវិនិយោគ និងជំរុញឲ្យក្រុមហ៊ុនធំៗ នៅក្នុងប្រទេសកូរ៉េជាច្រើន បណ្តាក់ ទុន វិនិយោគរកស៊ីនៅកម្ពុជា ព្រមទាំងជំរុញឲ្យនាំផលិតផលកម្ពុជា ចូលទីផ្សារកូរ៉េឲ្យបានកាន់តែច្រើន។
ដំណើរទស្សនកិច្ចរបស់លោកឧកញ៉ា ម៉ុង ឬទ្ធី បានធ្វើឡើងតបតាមការអញ្ជើញរបស់លោកអគ្គនាយកក្រុមហ៊ុន   Hyundai Heavy Indus tries របស់សាធារណរដ្ឋកូរ៉េ ដើម្បីសិក្សាស្វែងយល់អំពីភាពរីកចម្រើនផ្នែកឧស្សា ហកម្ម  របស់ក្រុម ហ៊ុន Hyundai Heavy Industries និងក្រុមហ៊ុន Halla Group ព្រមទាំងឆ្លៀតឱកាស ផ្សព្វផ្សាយអំពី ចំណុចសក្កដានុពល នៃឱ កាសវិនិយោគនៅកម្ពុជា។
ក្នុងខណៈអញ្ជើញមកដល់សាធារណៈរដ្ឋកូរ៉េ លោកឧកញ៉ា ម៉ុង ឫទ្ធី អធិរាជកសិកម្ម និងជាអ្នកជំនួញលើវិស័យ កសិកម្មនៅកម្ពុជា និងភរិយា រួមនិងសហការី ត្រូវបានការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់លោក Ji song   Pyo អគ្គនាយករង ក្រុមហ៊ុន Hyundai Heavy Industries នៅតំបន់សេដ្ឋកិច្ចពិសេស នៃទីក្រុង Ulsan។
នៅក្នុងថ្ងៃទីមួយនៃដំណើរទស្សកិច្ច លោកឧកញ៉ា និងភរិយា ព្រមទាំងគណៈប្រតិភូរួមដំណើរ អមដំណើរដោយ  លោកអគ្គនាយករង Ji Song Pyo បានអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់នៅសារៈមន្ទីរប្រវត្តិសាស្រ្ត Asan   របស់ក្រុមហ៊ុន Hyundai ស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ផ្ទាល់។
Asan ជាសារៈមន្ទីរប្រវត្តិសាស្រ្តរបស់ក្រុមហ៊ុនមានដាក់តាំងបង្ហាញជូនភ្ញៀវជាតិ និងអន្តរជាតិទស្សនា នូវវត្ថុអនុ  ស្សាវរីយ៍ជាច្រើនប្រភេទទាក់ទងទៅនឹងរូបភាពប្រវត្តិគ្រួសារ ការតស៊ូរបស់ស្ថាបនិកដំបូង ដែលបានបង្កើតក្រុម  ហ៊ុន Hyundai កាលពីឆ្នាំ១៩៣៨ ជាពិសេសបានបង្ហាញអំពីរូបសំណាកតំបន់អភិវឌ្ឍន៍ទូទៅ ដែលរួមបញ្ចូលគ្នា  នៅផ្នែកសំខាន់ៗទាំង៦ លើផ្ទៃដី ៣.១៧០ហិកតា។
ក្នុងនោះមានតំបន់លំនៅដ្ឋានរបស់បុគ្គលិក-កម្មករ ប្រជាពលរដ្ឋ និងកន្លែងផលិតម៉ាស៊ីននាវា កន្លែងផលិតតួ និង គ្រឿងបង្គុំ កន្លែងដំឡើងផែសាងសង់នាវាធំៗ ប្រភេទដឹកកុងតឺន័រ នាវាខួងប្រេងខ្មៅ នាវាដឹកជញ្ជូនប្រភេទធំៗ រួម ទាំងនាវាមុជទឹកចម្បាំង សម្រាប់ដាក់លក់ចែកចាយនៅទូទាំងពិភពលោក និងកំពង់ផែដ៏ធំមួយសម្រាប់ដឹកជញ្ចូន  ទំនិញនាំចេញទៅទូទាំងពិភពលោកផងដែរ។ ទន្ទឹមនឹងនោះសារៈមន្ទីរប្រវត្តិសាស្រ្តរបស់ក្រុមហ៊ុន Hyundai Hea  vy Industries ក៏មានដាក់តាំងបង្ហាញជូនភ្ញៀវជាតិ និងអន្តរជាតិ នូវរូបថតអនុស្សាវរីយ៍ស្តីពីការចាប់ផ្តើមកសាង តំបន់នេះរហូតមកដល់ពេលបច្ចុប្បន្ន។
ទីក្រុង Ulsan មានប្រជាពលរដ្ឋសរុបប្រហែលមួយលាននាក់ ហើយប្រជាពលរដ្ឋ ប្រមាណជាង២០ម៉ឺននាក់ ជា បុគ្កលិកកម្មករបម្រើការឲ្យក្រុមហ៊ុន Hyundai។
តាមការបញ្ជាក់របស់លោកអគ្គនាយករង Ji Song Pyo បានឲ្យដឹងថា ក្រុមហ៊ុន Hyundai ចែកចេញជា០៦ក្រុម  ហ៊ុនបុត្រសម្ព័ន្ធធំៗ ក្នុងនោះរួមមាន ផ្នែកវិស្វកម្មសំណង់ ផ្នែកដឹកជញ្ជូន ភស្ថុភារ ផ្នែកសេវាកម្មកំពង់ផែ ផ្នែកស្រាវ   ជ្រាវមហាវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ផ្នែកផលិតគ្រឿងចក្រកសិកម្ម និងជាពិសេស គឺផ្នែកផលិតនាវាដឹក  ជញ្ជូនធុនធំចំណាត់ថ្នាក់លេខ១ នៅលើពិភពលោក។
បន្ទាប់ពីទស្សនកិច្ចនៅសារៈមន្ទីរ Asan រួចហើយលោកឧកញ៉ា ម៉ុង ឫទ្ធី និងភរិយា ព្រមទាំងប្រតិភូរួមដំណើរត្រូវ  បានក្រុមហ៊ុន Hyundai Heavy Industries ផ្តល់កិត្តិយសអញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់ដោយផ្ទាល់  នៅលើនាវាឈ្មោះ THALASSA ដែលផលិតដោយក្រុមហ៊ុន Hyundai Heavy Industries តាមការបញ្ជាទិញ  របស់ក្រុមហ៊ុនមកពីប្រទេសក្រិច។
តាមការបញ្ជាក់របស់តំណាងក្រុមហ៊ុនបានជំរាបជូនប្រតិភូឲ្យដឹងថា នាវាឈ្មោះ THALASSA នេះ ជានាវាដ៏ធំ  មួយ ដែលអាចដឹកទំនិញចែកចាយនៅលើពិភពលោក មានបណ្តោយប្រវែង ៣៦៨ម៉ែត្រ ទទឹង ៥១ម៉ែត្រ និងកំព  ស់ ២៩ម៉ែត្រ ដែលសាងសង់ប្រើរយៈពេល ១០ខែ ហើយមានតម្លៃសរុប ១.២០០លានដុល្លារសហរដ្ឋអាម៉េរិក  ហើយនាវា THALASSA នេះ គឺអាចផ្ទុកទំនិញកុងតឺន័រ បានចំនួន ១៣.៨០០កុងតឺន័រ។
លោកឧកញ៉ា ម៉ុង ប្ញទ្ធី ក៏បានដឹកនាំគណប្រតិភូកម្ពុជា អញ្ជើញចូលជួបពិភាក្សាការងារ និងសម្តែងការគួរសមជា  មួយលោក B.K.Choe អគ្គនាយកក្រុមហ៊ុន Hyundai Heavy Industries។ ក្នុងជំនួបពិភាក្សានោះ លោកឧកញ៉ា  បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រុមហ៊ុន Hyundai ដែលបានទទួលស្វាគមន៍យ៉ាងរាក់ទាក់ និងកក់ក្តៅដល់  រូបលោកផ្ទាល់ ក៏ដូចជាប្រតិភូ។
លោកឧកញ៉ា ម៉ុង ឫទ្ធី បានជម្រាបជូនលោកអគ្គនាយកក្រុមហ៊ុន Hyundai អំពីបរិយាកាសវិនិយោគដ៏ល្អនៅកម្ពុ ជា ដែលសាកសមអាចឲ្យក្រុមហ៊ុន Hyundai ធ្វើការវិនិយោគ បង្កើតរោងចក្រ ដំឡើងគ្រឿងចក្រកសិកម្មធុនធ្ងន់  នៅកម្ពុជា ព្រោះថា ប្រទេសកម្ពុជាជាប្រទេសកសិកម្ម ហើយត្រូវការចាំបាច់នូវគ្រឿងចក្រ ដើម្បីអភិវឌ្ឍន៍វិស័យ  កសិកម្មបែបទំនើប។
ទន្ទឹមនិងនោះដែរ លោកឧកញ៉ា បានឧទ្ទេសនាមអំពីសកម្មភាពរបស់ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប  បាននិងកំពុងវិនិ យោគទុនដំណាំដូងប្រេង មានរោងចក្រចម្រាញ់ដូងប្រេង មានចម្ការកៅស៊ូដាំដុះនៅតំបន់ឆ្នេរ មានក្រុមហ៊ុនចិញ្ចឹម  ជ្រូកខ្នាតឧស្សាហកម្មធំបំផុតចំណាត់ថ្នាក់ទី២ នៅព្រះរាជាណចក្រកម្ពុជា មានកំពង់ផែសមុទ្រឯកជន មានក្រុម  ហ៊ុនផលិតសំណាបតាមបច្ចេកវិទ្យាទំនើបមុនគេនៅកម្ពុជា មានរោងម៉ាស៊ីនកិនស្រូវដ៏ធំមួយ សម្រាប់ធ្វើការនាំ  ចេញ និងមានចម្ការដំណាំហូបផ្លែ សម្រាប់ផលិតនាំចេញផងដែរ។
ជាការឆ្លើយតប លោក B.K.Choe អគ្គនាយកក្រុមហ៊ុន Hyundai Heavy Industries បានសម្តែងការស្វាគមន៍  ចំពោះគណៈប្រតិភូកម្ពុជា ដែលបានអញ្ជើញធ្វើទស្សនៈកិច្ចសិក្សាស្វែងយល់នៅក្រុមហ៊ុន Hyundai នៃសាធារ ណៈរដ្ឋកូរ៉េ និងបានបញ្ជាក់ថាក្រុមហ៊ុននឹងពិនិត្យលទ្ធភាព ដើម្បីធ្វើការសហការវិនិយោគលើវិស័យមួយចំនួនក្នុង  ពេលដ៏ឆាប់ខាងមុខនេះ នៅកម្ពុជា។
បន្ទាប់មកទៀត លោកឧកញ៉ា ម៉ុង ឫទ្ធី ព្រមទាំងគណៈប្រតិភូ បានអញ្ជើញចូលជួបពិភាក្សាការងារជាមួយលោក   S.H.Hong អគ្គនាយកក្រុមហ៊ុន Halla Group។
លោក S.H.Hong បានជម្រាបជូនលោកឧកញ៉ា ម៉ុង ឫទ្ធី ពីការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការវិនិយោគនៅព្រះរា  ជាណាចក្រកម្ពុជា ហើយក្រុមហ៊ុន Halla Group គឺមានផ្នែកផលិតគ្រឿងបន្លាស់យានយន្ត ផ្នែកសំណង់វិស្វកម្ម   ផ្នែកបែងចែក និងភស្ថុភារ ផ្នែកវិនិយោគ និងពិគ្រោះយោបល់ផ្នែកអប់រំ និងកីឡា។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន Halla   Group គ្រោងនឹងនាំផលិតផលកសិកម្មពីប្រទេសកម្ពុជា មកសាធារណៈរដ្ឋកូរ៉េ និងបានស្នើសុំលោកឧកញ៉ា ម៉ុង   ឫទ្ធី ជួយគាំទ្រទិញយកផលិតផលសំណង់គ្រឿងបរិក្ខាប្រើប្រាស់មួយចំនួនរបស់ក្រុមហ៊ុន Halla Group។
ជាកិច្ចឆ្លើយតប លោកឧកញ៉ា ម៉ុង ឫទ្ធី បានសន្យានឹងជួយផ្សព្វផ្សាយផលិតផលរបស់ក្រុមហ៊ុន Halla Group   ដល់ប្រជាពលរដ្ឋកម្ពុជា។ ទាក់ទងនឹងចំណាប់អារម្មណ៍របស់ក្រុមហ៊ុន Halla Group ក្នុងការវិនិយោគនៅកម្ពុជា    លោកឧកញ៉ា បានណែនាំ និងផ្តល់ជាយោបល់ដល់ក្រុមហ៊ុន Halla Group ឲ្យបង្កើតក្រុមការងារមួយក្រុម ដើម្បី  ចុះសិក្សាស្វែងយល់អំពីឱកាសវិនិយោគ នៅព្រះរាជាណាចក្រកម្ពុជា។ លោកឧកញ៉ា ម៉ុង ឫទ្ធី បានជូនជាគំនិត  និងជំរាបថា ប្រទេសកម្ពុជាមានសក្កដានុពលវិនិយោគខ្ពស់ណាស់ បើប្រៀបធៀបនិងប្រទេសភូមា គឺក្រុមហ៊ុន  Halla Group អាចចាប់ផ្តើមអនុវត្តបានភ្លាមៗ ក្នុងនោះរួមមានគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស និងសាងសង់  រោងចក្រផលិតថាមពលអគ្គិសនី ហើយលោកឧកញ៉ា រង់ចាំធ្វើការសម្របសម្រួល និងជួយគាំទ្រគ្រប់ផ្នែកតាមលទ្ធ  ភាព។
ក្នុងដំណើរទស្សនកិច្ច ដែលជាការស្វែងរកកាវិនិយោគពីបណ្តាក្រុមហ៊ុននៅប្រទេសកូរ៉េខាងត្បូង មកបណ្តាក់ទុន   វិនិយោគនៅកម្ពុជានេះ លោកឧកញ៉ា ម៉ុង ឫទ្ធី និងភរិយា បានអញ្ជើញចូលជួបពិភាក្សាការងារជាមួយលោក Kim   Young iL អគ្គនាយកក្រុមហ៊ុន KAC Kyungan Cable Co.LTD ផងដែរ។
ជាកិច្ចចាប់ផ្តើម នៃជំនួបពិភាក្សានោះ លោក Kim Young iL បានផ្តាំផ្ញើការសាកសួរសុខទុក្ខដល់សម្តេចតេជោ   ហ៊ុន សែន និងចូលរួមអបអរសាទរលទ្ធផលបោះឆ្នោតកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣កន្លងមកនេះ ដែល  គណបក្សប្រជាជនកម្ពុជា បានទទួលជ័យជម្នះ ហើយបន្តដឹកនាំរាជរដ្ឋាភិបាលសម្រាប់អណ្ណតិទី៥បន្តទៀត។
លោកបានបញ្ជាក់ថា ក្រុមហ៊ុន KAC គឺជាក្រុមហ៊ុនកូរ៉េ ធំជាងគេ ដែលមកវិនិយោគទុននៅកម្ពុជា។ បច្ចុប្បន្នបាន  កំពុងវិនិយោគលើរោងចក្រផលិតអគ្គិសនីដើរដោយថាមពលកាកសំណល់រឹង និងវិនិយោគលើរោងចក្រផលិតខ្សែ  កាបទីលានវាយកូនហ្គោល ក្រុមហ៊ុនទូរគមនាគមន៍ លើទឹកប្រាក់សរុបជាង ១២០លានដុល្លាសហរដ្ឋអាម៉េរិក។
លោកឧកញ៉ា ម៉ុង ឫទ្ធី បានស្នើសុំដល់ក្រុមហ៊ុន KAC ពិនិត្យលទ្ធភាពបន្តជួយគាំទ្រនាំយកផលិតផល ផលិតនៅ  ប្រទេសកម្ពុជា យកទៅចែកចាយនៅទីផ្សារដ៏ធំក្នុងប្រទេសកូរ៉ែ។
ជាការឆ្លើយតបតាមសំណើ លោក Kim Young IL មានប្រសាសន៍ថា ដោយមានការជឿជាក់លើនយោបាយដឹក  នាំរបស់សម្តេចតេជោ ហ៊ុន សែន ក្រុមហ៊ុន KAC នឹងធ្វើការវិនិយោគបន្ថែមទៀត។  ជាពិសេសនឹងធ្វើការនាំចូល  នូវសាច់ជ្រូក ផ្លែស្វាយ កៅស៊ូ ដំឡូងជ្វា និងកាកសំណល់ដូងប្រេង ដែលចម្រាញ់ហើយ ដោយនឹងសហការផ្ទាល់  ជាមួយក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប។
គណៈប្រតិភូបានបញ្ចប់ទស្សនកិច្ចសិក្សាស្វែងយល់ និងធ្វើមាតុភូមិនិវត្តន៍មកព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៩  ខែតុលា ឆ្នាំ២០១៣ ដោយជោគជ័យ និងសុវត្ថិភាពផងដែរ៕
 
DAP News   [02] T-0338
DAP News   [02] T-0331
DAP News   [02] T-0323
DAP News   [02] T-0324
DAP News   [02] T-0325
DAP News   [02] T-0326
DAP News   [02] T-0327
DAP News   [02] T-0328
DAP News   [02] T-0329
DAP News   [02] T-0330
DAP News   [02] T-0332
DAP News   [02] T-0334
DAP News   [02] T-0335
DAP News   [02] T-0336
DAP News   [02] T-0337
DAP News   [02] T-0339



Last edited by sreymomrith on 17th November 2014, 10:43 am; edited 2 times in total


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News   [02] Roses041  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Roses041
View user profile http://www.lovekhmer.com

2DAP News   [02] Empty Re: DAP News [02] on 21st October 2013, 2:13 pm

sreymomrith

sreymomrith
Administrator
Administrator
ផ្លូវកៅស៊ូប្រភេទ DBST និងស្ពានបេតុង មួយកន្លែង នៅតភ្ជាប់ ឃុំក្រាំងយ៉ូវ និងឃុំស្អាងភ្នំ ដែលជាអំ ណោយ សម្តេចតេជោ ស្ថាបនាបាន ៩០%ហើយ
Monday, 21 October 2013 


កណ្តាល ៖ ឧត្តមសេនីយ៍ឯក ឈន សារ៉ាណេ នាយរង សេនាធិការចម្រុះ ជាមេបញ្ជាការរង បញ្ជាការដ្ឋាន កងវិស្វកម្មអគ្គបញ្ជាការ នារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ ២០១៣ នេះ បានដឹកនាំគណៈប្រតិភូកូរ៉េ ដែល ដឹកនាំដោយលោកបណ្ឌិត សង ឈួលលី អតីតអនុប្រធានគណបក្ស ផាកសិនហេ ហើយបច្ចុប្បន្ន ជាសមា ជិកសភាប្រជាជនកូរ៉េ បានអញ្ជើញចុះពិនិត្យ ផ្លូវក្រាលកៅស៊ូប្រភេទ DBST ប្រវែង ៣,១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ និងស្ពានមួយកន្លែងប្រវែង ៩០ម៉ែត្រ ដែលបានស្ថាបនារួចជាង ៩០% ហើយ ។
ឧត្តមសេនីយ៍ឯក ឈន សារ៉ាណេ បានបញ្ជាក់ថា គោលបំណងសំខាន់ នៃការចុះពិនិត្យផ្ទាល់ ដល់ការ ដ្ឋាននាពេលនេះ គឺដើម្បីសិក្សា និងណែនាំ នៅផលិតផលរបស់កូរ៉េមួយប្រភេទឈ្មោះ សាមម៉ាល ដែល ជាផលិតផលត្រូវបានរកឃើញ ដោយអតីតប្រធានាធិបតីកូរ៉េ កាលពី ៣០ ឆ្នាំមុន ដើម្បីជួយធានាដល់ គុណភាពផ្លូវថ្នល់ ឱ្យមានគុណភាពយូរអង្វែង ។
ឧត្តមសេនីយ៍ឯក បានស្នើដល់ក្រុមគណៈប្រតិភូកូរ៉េ ផ្តល់នូវផលិតផលខាងលើ ដល់កម្ពុជា ជាប្រភេទ ជំនួយឥតសំណង ក្នុងន័យរួមចំណែក អភិវឌ្ឍន៍កម្ពុជាឱ្យរីកចម្រើនបន្ថែមទៀត លើការងារកសាងនូវ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវថ្នល់ជាដើម ។ ក្នុងនោះឧត្តមសេនីយ៍ឯក បានស្នើឱ្យគណៈប្រតិភូកូរ៉េ ទទួលយកសិក្ខាកាមកម្ពុជា ឱ្យបានទៅទទួលវគ្គបណ្តុះបណ្តាលលើបច្ចេកទេសនានា ដើម្បីយកចំណេះ ទាំងអស់នោះមកចូលរួមស្ថាបនាជាតិ ៕ 
DAP News   [02] T-0340
DAP News   [02] T-0341
DAP News   [02] T-0342
DAP News   [02] T-0343
DAP News   [02] T-0344


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News   [02] Roses041  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Roses041
View user profile http://www.lovekhmer.com

3DAP News   [02] Empty Re: DAP News [02] on 21st October 2013, 2:14 pm

sreymomrith

sreymomrith
Administrator
Administrator
មន្ត្រីអាវុធហត្ថ ខេត្តកណ្តាល ទទួលវគ្គបំពាន់ បំប៉នជំនាញ អន្តរាគមន៍ និងរក្សាសន្តិសុខ
Monday, 21 October 2013 


កណ្តាល៖ លោកវរសេនីយ៍ឯក សំ តុលា មេបញ្ជាការរង កងរាជអាវុធហត្ថ ខេត្តកណ្តាល តំណាងឲ្យលោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថ បានបើកកិច្ច ប្រជុំបើកវគ្គបំប៉ន ជំនាញអន្តរាគមន៍ ដល់នាយ នាយរង អាវុធហត្ថ ខេត្តកណ្តាល ចំនួន៧៥រូប ដើម្បីឲ្យនាយ នាយរងអាវុធហត្ថខេត្ត ឲ្យមានជំនាញ និងបទពិសោធន៍ គ្រប់គ្រាន់ពេល ចុះបំពេញភារកិច្ចនោះ ការបើកវគ្គនេះ ប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៣ ស្ថិតនៅទីបញ្ជាដ្ឋាន កងរាជអាវុធហត្ថ ខេត្តកណ្តាល។
បើយោងតាម នាយការិយាល័យ ហ្វឹកហ្វឺនបានឲ្យដឹងថា ការបើក វគ្គហ្វឹកហ្វឺននេះ ដោយពេលកន្លងមក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពល ខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានដាក់ចេញ នូវផែនការហ្វឹកហ្វឺន ដើម្បីត្រៀមម្លាំង អន្តរាគមន៍ ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងគ្រោះមហន្តរាយ ផ្សេងៗ។
លោកវរសេនីយ៍ឯក សំ តុលា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកណ្តាល បានមានប្រសាសន៍ថា វគ្គបំប៉នជំនាញនេះ ដើម្បីលើកស្ទួយ សមត្ថភាពដល់នាយ នាយរង អាវុធហត្ថ ចំណុះឲ្យទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តកណ្តាល ឲ្យកាន់តែមានជំនាញ និងបច្ចេកទេស គ្រប់គ្រាន់ក្នុងភារកិច្ច រក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជាពិសេសនោះ ការជួយសង្រ្គោះ ប្រជាពលរដ្ឋពេល ដែលមានគ្រោះ មហន្តរាយផ្សេងៗ ។
ម្យ៉ាងវិញទៀត ដើម្បីឲ្យកងកម្លាំង ទាំងអស់ មានស្មារតីខ្ដស់ ក្នុងការទទួលខុសត្រូវ ឲ្យគោរពវិន័យឲ្យបានល្អ មានសីលធម៌ល្អ ក្នុងការ ចុះបំពេញភារកិច្ច។ ក្នុងនោះដែរ លោកវរសេនីយ៍ឯកបាន ធ្វើការផ្តាំផ្ញើ ដល់នាយ នាយរងអាវុធហត្ថ ទាំងអស់ត្រូវខិតខំ ក្រេបជញ្ជួកយកចំណេះវិជ្ជា និងបទពិសោធន៍ ពេលហ្វឹកហាត់នេះ ហើយបន្ទាប់ពី ទទួលបានបទពិសោធន៍ ហើយនោះគឺត្រូវយក ចំណេះវិជ្ជា និងបទពិសោធន៍ ទៅបម្រើជូនអង្គភាព ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់និងប្រកបដោយកិត្តិយស៕
DAP News   [02] CH-0495
DAP News   [02] CH-0496


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News   [02] Roses041  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Roses041
View user profile http://www.lovekhmer.com

4DAP News   [02] Empty Re: DAP News [02] on 21st October 2013, 2:17 pm

sreymomrith

sreymomrith
Administrator
Administrator
DAP News   [02] CH-0493


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News   [02] Roses041  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Roses041
View user profile http://www.lovekhmer.com

5DAP News   [02] Empty Re: DAP News [02] on 21st October 2013, 2:19 pm

sreymomrith

sreymomrith
Administrator
Administrator
ប្រតិភូនិស្សិត សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ធ្វើទស្សនកិច្ច សិក្សាប្រចាំឆ្នាំ ទៅកាន់ប្រទេស សិង្ហបុរី
Monday, 21 October 2013 


ភ្នំពេញ ៖ ឆ្លើយតបតាមការ អញ្ជើញរបស់វិទ្យាស្ថាន អប់រំបច្ចេកទេស នៃប្រទេសសិង្ហបុរី លោក ឈឿន សាវន សាកលវិទ្យាធិការរង លោក ប៊ូ ឈុន ប្រធានដេប៉ាតឺម៉ង់ បច្ចេកវិទ្យាព័ត៌មាន និងលោក ខន សុខា ប្រធានដេប៉ាតឺម៉ង់ វិទ្យាសាស្រ្តកុំព្យូទ័រ បានដឹកនាំប្រតិភូនិស្សិត សរុប១២រូប នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ទៅទស្សនកិច្ចសិក្សា នៅប្រទេសសិង្ហបុរី។
មកដល់ព្រលានយន្តហោះ អន្តរជាតិភ្នំពេញ ល្ងាចថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៣លោក ឈឿន សាវន ប្រធាន ប្រតិភូ បានមានប្រសាសន៍ថា និស្សិតនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ផ្នែកវិទ្យាសាស្រ្តកុំព្យូទ័រ និងផ្នែកគ្រប់គ្រងសណ្ឋាគារ-ទេសចរណ៍ចំនួន០៨រូប រួមជាមួយសាស្រ្តាចារ្យ ផ្នែកទេស ចរណ៍ចំនួន ០១រូបផងដែរ ត្រូវបានជ្រើសរើស ឱ្យទៅទស្សនកិច្ចសិក្សា នៅប្រទេសសិង្ហបុរីរយៈ ពេល០១ សប្តាហ៍គឺ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៣។ លោកបានបន្តទៀតថា ក្នុងរយៈពេល ពេញ០១ សប្តាហ៍នេះ ប្រតិភូនិស្សិតរបស់យើងទទួល បាននូវចំណេះដឹង ជាច្រើនអំពីប្រព័ន្ធអប់រំ របស់ប្រទេស សិង្ហបុរី កម្មវិធីសិក្សាគ្រប់កម្រិត និងការផ្លាស់ប្តូរបទពិសោធន៍លើផ្នែក Computer Design,Mobile Application, VoIP, Cloud Computing អគ្គិសនី-អេឡិចត្រូនិក, ផលិតកម្មភាពយន្ត, កាត់តវីដេអូ, គ្រប់គ្រងបន្ទប់ពិសោធន៍,គ្រប់គ្រងបណ្តាញកុំព្យូទ័រ,គ្រប់គ្រងសណ្ឋាគារ, គ្រប់គ្រងភោជនីយដ្ឋាន, ជំនាញធ្វើម្ហូបអាហារ, បដិសណ្ឋារកិច្ច,និងផ្នែកជាច្រើនទៀត។ ក្រៅពីទស្សនកិច្ចសិក្សា ក្នុងវិទ្យាស្ថាន អប់រំបច្ចេកទេសប្រតិភូនិស្សិត របស់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ក៏ត្រូវបានក្រុមហ៊ុនជាច្រើនអញ្ជើញ ទៅទស្សនកិច្ចសិក្សា និងធ្វើការបណ្តុះបណ្តាលពីបច្ចេកទេសដូចជាក្រុមហ៊ុន EMC, IExperience at iDA, ដែលសុទ្ធសឹងជាក្រុមហ៊ុនល្បីៗ ដែលមានសាខានៅប្រទេសសិង្ហបុរី មិនតែប៉ុណ្ណោះ គណៈប្រតិភូ របស់យើង ក៏បានអញ្ជើញឱ្យទៅទស្សនកិច្ច តំបន់ទេសចរណ៍សំខាន់ៗ នៃប្រទេសសិង្ហបុរីជាច្រើនកន្លែង ថែមទៀតផង។
លោក ឈឿន សាវនក៏បានបង្ហាញ ពីមោទនភាពរបស់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ព្រោះក្នុងកំឡុង ពេល ធ្វើ ទស្សនកិច្ចសិក្សានោះ លោកបាន ជួបប្រជុំជាមួយ គណៈគ្រប់គ្រងគ្រប់ជំនាញ នៃវិទ្យាស្ថានអប់រំ បច្ចេកទេសជាពិ សេសជួបជាមួយលោកស្រី Denise Tan នាយកគ្រប់គ្រងផ្នែក បដិសណ្ឋារកិច្ច ដើម្បី ពិភាក្សាលើការផ្លាស់ប្តូរនូវបទពិសោធន៍ ក្នុងផ្នែកនេះឱ្យកាន់តែខ្លាំង ថែមទៀតហើយក្នុង ជំនួបនោះផងដែរ លោកស្រី បានឯកភាព លើការផ្លាស់ប្តូរទស្សនកិច្ចសិក្សា របស់និស្សិតផ្នែកទេសចរណ៍ ដោយឡែក ចាប់ ពីឆ្នាំ២០១៤ខាងមុខនេះ ស្របពេលដែល សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប របស់យើង បានបញ្ចប់គម្រោង សាងសងអគារមាស (AEU Gold Building) កម្ពស់១៥ជាន់ ដែលមានបន្ទប់ពិសោធន៍ គ្រប់ប្រភេទ ជាពិសេស បន្ទប់ពិសោធន៍សណ្ឋាគារ និងភោជនីយដ្ឋាន សម្រាប់ឱ្យនិស្សិតអនុវត្តជាក់ ស្តែង។ ជោគជ័យ ទាំងអស់នេះក៏ដោយ សារការយកចិត្តទុកដាក់របស់លោក ឌួង លាង សាកលវិទ្យាធិការ នៃសាកល វិទ្យា ល័យ អាស៊ី អឺរ៉ុប និងគណៈគ្រប់គ្រងទាំងអស់ ដែលតែង តែស្វែងរកដៃគូ សហការទាំងជាតិ និងអន្តរជាតិ ដើម្បីផ្តល់ឱកាសដល់និស្សិតទាំងអស់ ដែលសិក្សានៅសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ទទួលបានទាំង ចំណេះដឹង និងចំណេះធ្វើពិតប្រាកដ។
តំណាងឱ្យនិស្សិតទាំងអស់កញ្ញា ជា ពុទ្ធារិទ្ធបានបង្ហាញពីអារម្មណ៍សប្បាយរីករាយ និងបញ្ជាក់ពីលទ្ធផល ដែលទទួលបានពីទស្សនកិច្ចសិក្សានេះ ថា វាពិតជាទុនមួយដ៏សំខាន់សម្រាប់ការសិក្សា ការដែលយើង មានឱកាសឃើញនូវការអភិវឌ្ឍន៍ របស់ប្រទេសគេនាំឱ្យយើង មានទឹកចិត្តខិតខំ សិក្សាបន្ថែមទៀត ដើម្បីក្លាយជាធនធាន មនុស្ស មួយដ៏ពិតប្រាកដក្នុងការ ចូលរួមអភិវឌ្ឍប្រទេសជាតិ ហើយបទពិសោធន៍ និងចំណេះដឹងទាំងអស់ ដែលទទួលបានពីទស្សនកិច្ចសិក្សានេះ នឹងយកទៅចែករំលែក ដល់និស្សិត ផ្សេងៗទៀត។កញ្ញា ក៏បានផ្តាំផ្ញើដល់និស្សិតទាំងអស់ ឱ្យខិតខំយក ចិត្តទុកដាក់ ក្នុងការសិក្សាបន្ថែម ទៀតទាំងមុខវិជ្ជាជំនាញនិងភាសាសម្រាប់ទំនាក់ទំនង ព្រោះថាទាំងឱកាសទៅទស្សនកិច្ច សិក្សានៅ ក្រៅប្រទេស និងការត្រៀមប្រកួតប្រជែង ទីផ្សារការងារ ក្នុងពេលបច្ចុប្បន្ននិង ពេលសមារណកម្មសេដ្ឋកិច្ច អាស៊ានខាងមុខនេះ វាពិតជាត្រូវការអ្នក ដែលមានសមត្ថភាពពិតប្រាកដ ៕
DAP News   [02] Hong-0454
DAP News   [02] Hong-0458
DAP News   [02] Hong-0455
DAP News   [02] Hong-0456
DAP News   [02] Hong-0457
DAP News   [02] Hong-0459
DAP News   [02] Hong-0460
DAP News   [02] Hong-0461


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News   [02] Roses041  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Roses041
View user profile http://www.lovekhmer.com

6DAP News   [02] Empty Re: DAP News [02] on 21st October 2013, 2:21 pm

sreymomrith

sreymomrith
Administrator
Administrator
រថយន្តកូរ៉ូឡា បើកបរលឿន ជ្រុលបុកទ្វារ និងរបងផ្ទះប្រជាពលរដ្ឋ ពីរម្ចាស់ រងការខូចខាត អស់ជាង២ម៉ែត្រ
Monday, 21 October 2013 


ភ្នំពេញ ៖ ទ្វារ និងរបងផ្ទះ ចំនួន២ ល្វែងជាប់គ្នា ត្រូវរងការ ខូចខាតបាក់បែកខ្ទេចខ្ទី ដោយរថយន្ត បើកបុកពេញ ទំហឹង កាលពីវេលាម៉ោង ៣និង៣០នាទី រសៀល ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៣ ស្ថិតតាមបណ្តោយ ផ្លូវ៥០៨ ក្នុងក្រុមទី៣៤ ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។ ក្នុងហេតុការណ៍ ខាងលើនេះ មិនបណ្តាលឲ្យ ម្ចាស់ផ្ទះទាំង២ រងរបួស ឬគ្រោះថ្នាក់ដល់ អាយុជីវិតនោះទេ រួមទាំងអ្នកបើកបរ រថយន្តក៏មិនមានរងរបួសអ្វីដែរ ។
ប៉ុន្តែក្នុង ហេតុការណ៍នោះ គេបានសង្កេតឃើញ អ្នកបើកបរ រថយន្តបង្ក ក្រោយពីបើក រថយន្តបុករបង និងទ្វារផ្ទះគេហើយ បានបើករថយន្ត ថយក្រោយ ចតទុកដាក់ត្រឹមត្រូវ ដើម្បីធ្វើការសម្របសម្រួល គ្នារវាងម្ចាស់ផ្ទះ ។
ជាមួយគ្នានោះដែរ សមត្ថកិច្ច នគរបាល ចរាចរខណ្ឌចំការមន ក៏បានចុះទៅ អន្តរាគមន៍ដល់ កន្លែងកើតហេតុភ្លាមៗ ប៉ុន្តែសមត្ថកិច្ច មិនបានធ្វើការ វាស់វែងអ្វីទាំងអស់ ដោយសារភាគីទាំងពីរ ជាពិសេស ភាគីខាង អ្នកបើកបររថយន្ត និងភាគីខាងម្ចាស់ផ្ទះ បាននិយាយចរចា គ្នាដោយស្រុះស្រួល ដែលក្នុងនោះម្ចាស់ រថយន្តជាអ្នក ទទួលខុសត្រូវទាំងស្រុង ចំពោះការសងថ្លៃ ខូចខាតឲ្យម្ចាស់ ផ្ទះដែលរងគ្រោះ ។
សូមបញ្ជាក់ថា ក្នុងហេតុការណ៍ ខាងលើនេះ រថយន្តបង្ក បានបើកបរតាម បណ្តោយផ្លូវ៥០៨ ក្នុងទិសដៅ ពីកើតទៅលិច ក្នុងល្បឿន យ៉ាងលឿន លុះដល់ចំណុចខាងលើ ក៏ជ្រុលល្បឿន ងាកចង្កូតបុក របងផ្ទះគេចូលប្លុក តែម្តង ។ សាក្សីដែលបានឃើញ ហេតុការណ៍បានលាន់ម៉ាត់ថា សំណាងណាស់ ដែលមាន អ្នករងរបួស ឬគ្រោះថ្នាក់អ្វីទាំងអស់ ។
ក្រោយពេល កើតហេតុ ភាគីម្ចាស់ផ្ទះ និងម្ចាស់ រថយន្ត បានស្រុះស្រួលគ្នាឯកភាព ដោយាគីម្ចាស់រថយន្ត សុខចិត្តសងថ្លៃ របងខូចខាត ទាំងស្រុង ទៅលើម្ចាស់ផ្ទះ ដើម្បីបញ្ចប់រឿង នៅកន្លែងកើតហេតុ ៕
DAP News   [02] CH-0488
DAP News   [02] CH-0489
DAP News   [02] CH-0490
DAP News   [02] CH-0491
DAP News   [02] CH-0492


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News   [02] Roses041  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Roses041
View user profile http://www.lovekhmer.com

7DAP News   [02] Empty Re: DAP News [02] on 21st October 2013, 2:24 pm

sreymomrith

sreymomrith
Administrator
Administrator
បាញ់សម្លាប់ ថៅកែចំការ កៅស៊ូម្នាក់ នៅស្រុកអូរជុំ
Monday, 21 October 2013


រតនគីរី ៖ ថៅកែចំការកៅស៊ូដ៏ធំម្នាក់ នៅស្រុកអូរជុំ ខេត្ដរតនគីរី ត្រូវបានជន សង្ស័យមិនស្គាល់មុខ បាញ់ សម្លាប់នៅ កណ្ដាលចំការយ៉ាងអាណោចអាធម្ម កាលពី វេលាម៉ោងជាង១០ព្រឹក ថ្ងៃទី២១ ខែតុលា ឆ្នាំ ២០១៣ ស្ថិតនៅក្នុងចំការកៅស៊ូរបស់ ខ្លួន នៅភូមិពីង ឃុំសាមគ្គី ស្រុកអូរជុំ ខេត្ដ រតនគីរី។ ក្រោយពី ទទួលសេចក្ដីរាយការណ៍ ពីករណីឃាតកម្មបាញ់សម្លាប់ ថៅកែចំការ កៅស៊ូខាងលើនេះ ព្រះរាជអាជ្ញារង អម សាលាដំបូង ខេត្ដរតនគីរី លោក រស់ សារាំ បានដឹកនាំកម្លាំងនគរបាលព្រហ្មទណ្ឌខេត្ដ កម្លាំងនគរ បាលបច្ចេកទេស សហការជា មួយកម្លាំងនគរបាលស្រុកអូរជុំ និងសមត្ថ  កិច្ចមូលដ្ឋាន ចុះទៅត្រួតពិនិត្យ នៅកន្លែង កើតហេតុភ្លាមៗ និងធ្វើកោសល្យវិច័យទៅ លើសពជនរងគ្រោះ ។
មន្ដ្រីនគរបាលមូលដ្ឋាន បានឱ្យដឹងថា ថៅកែចំការកៅស៊ូ ដែលត្រូវជនមិនស្គាល់ មុខបាញ់សម្លាប់ខាងលើ នេះ មានឈ្មោះ សែ ម៉ូវសែ អាយុជាង ៥០ឆ្នាំ រស់នៅក្រុង តាខ្មៅ ខេត្ដកណ្ដាល រីឯប្រពន្ធរបស់ខ្លួនរស់ នៅសហរដ្ឋអាមេរិកឯណោះ ។
មន្ដ្រីនគរបាលមូលដ្ឋានបានបន្ដទៀតថា ជនរងគ្រោះ មានចំការកៅស៊ូចំនួន ៣០០ ហិកតា និងមានកម្មករ ជាច្រើននាក់ស្នាក់ នៅ និងធ្វើការជាមួយគាត់ ។
លោក ឆាយ ជា កម្មករស៊ីឈ្នួលធ្វើស្មៅ ក្នុងចំការកៅស៊ូបាននិយាយថា ថៅកែរបស់ គាត់ មានអត្ដចរិត ស្លូតបូត ស្រឡាញ់រាប់ អានកម្មករ ដែលធ្វើការងារឱ្យគាត់ ពោល ចុះសម្រុងជាមួយកម្មករ ទាំងការហូបចុក និងការស្នាក់នៅ ។
លោក ឆាយ ជា បាននិយាយទៀតថា នៅរៀងរាល់ព្រឹក ថៅកែរបស់គាត់តែងតែ ដឹកកម្មករតាមរថយន្ដ តូយូតា ១បាំងកន្លះ ដាក់តាមថ្នល់កៅស៊ូ ដើម្បីសំអាតស្មៅដូច សព្វមួយដង ប៉ុន្ដែ នៅថ្ងៃកើតហេតុនេះ វេលាម៉ោងជិត ១១ព្រឹក ពេលហូបបាយថ្ងៃ ត្រង់ ពួកគាត់មិនបានថៅកែបើករថយន្ដ  មកយកពួកគាត់ ទៅ ហូបបាយនោះទេ ក៏នាំ គ្នាដើរមក ស្រាប់តែឃើញថៅកែដេកផ្កាប់ មុខលើផ្លូវជន្លងកៅស៊ូ ស្លាប់បាត់ទៅ ហើយ។
មន្ដ្រីនគរបាលព្រហ្មទណ្ឌ ខេត្ដរតនគីរី បាននិយាយថា ជាការសន្និដ្ឋានជំហានដំបូង របស់សមត្ថកិច្ច ជន រងគ្រោះត្រូវបានជនមិន ស្គាល់មុខ រៀបចំផែនការទុកជាមុនហើយ មានគ្នាចាប់ពី ២នាក់ឡើងទៅ ហើយ ប្រើ កាំភ្លើងវែងអាកា បាញ់ទៅលើជនរងគ្រោះ ដោយបន្សល់ទុកសំបកកាទូសមួយផងដែរ។
មន្ដ្រីនគរបាលព្រហ្មទណ្ឌរូបនេះ បានបន្ដ ថា ជនបង្កបានបាញ់ជនរងគ្រោះចេញពី កម្ពោធព្រៃ ដែលមាន ចម្ងាយប្រហែល ៣ ម៉ែត្រ ហើយបាញ់ចំឆ្អឹងខ្នងពីក្រោយ ធ្លាយមកចុងដង្ហើម ស្លាប់ភ្លាមៗនៅកន្លែង កើតហេតុ ។ យ៉ាងណាក៏ដោយករណីឃាត កម្មខាងលើនេះ កម្លាំងនគរបាលជំនាញបាន និងកំពុងធ្វើការ ស្រាវជ្រាវ យ៉ាងយកចិត្ដ ទុកដាក់តាមជំនាញរបស់ខ្លួន ដើម្បីតាមចាប់ ឃាតក ។
នៅល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៣ នេះ សពជនរងគ្រោះត្រូវបានសាច់ញាតិដឹក យកទៅធ្វើបុណ្យតាម ប្រពៃណីនៅផ្ទះរបស់ ខ្លួន ស្ថិតក្នុងក្រុងតាខ្មៅ ខេត្ដកណ្ដាល ៕
DAP News   [02] CH-0478
DAP News   [02] CH-0479
DAP News   [02] CH-0480
DAP News   [02] CH-0481
DAP News   [02] CH-0482
DAP News   [02] CH-0483


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News   [02] Roses041  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Roses041
View user profile http://www.lovekhmer.com

8DAP News   [02] Empty Re: DAP News [02] on 23rd October 2013, 9:27 pm

sreymomrith

sreymomrith
Administrator
Administrator
ស្រ្តីសម្រាល កូននៅមន្ទីរ ពេទ្យបង្អែក មានជ័យ ដែលត្រូវ គេលួចយកកូន ឥឡូវសមត្ថកិច្ច រកឃើញវិញហើយ
Wednesday, 23 October 2013


ភ្នំពេញ : ក្រោយពីធ្វើការ ស្រាវជ្រាវ និងតាមដាន យ៉ាងយកចិត្តទុកដាក់ ទីបំផុត ស្រ្តីដែលទើបសម្រាលកូន នៅមន្ទីរពេទ្យ បង្អែកមានជ័យ ហើយត្រូវគេលួចយកនោះ ឥឡូវកម្លាំងនគរបាលប៉ុស្តិ៍ ច្បារអំពៅទី១ ខណ្ឌ មានជ័យ បានរកឃើញទារក វិញហើយជូនស្រ្តី ដែលកំពុងយំសោក បោកខ្លួនទាំងយប់ទាំងថ្ងៃ កាល ពីល្ងាចថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៣ ខណ:ដែលស្រ្តីម្នាក់ លួចកូនទៅលាក់ទុក នៅផ្ទះជួល ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
លោក ពៅ ហួត ចៅសង្កាត់ ច្បារអំពៅទី១ បានថ្លែងឲ្យដឹងថា ទារកដែលត្រូវគេលួចយក បន្ទាប់ពីប្រសូត្រ ចេញពីផ្ទៃម្តាយនោះ ត្រូវបានរកឃើញវិញហើយ នៅល្ងាចថ្ងៃ ទី២៣ ខែតុលានេះ ប៉ុន្តែសុខភាពរបស់ទារក មិនសូវ ជាល្អប៉ុន្មាននោះទេ ដោយសារតែពុំមានការចិញ្ចឹមបីបាច់ និងថែទាំបានដិតដល់ ដូចម្តាយ បង្កើត របស់ខ្លួន ។
លោកចៅសង្កាត់ពៅ ហួត បានបន្តទៀតថា ក្នុងនោះដែរ ស្រ្តីជនសង្ស័យ ដែលធ្វើសកម្មភាពលួចយកទារក ក៏ត្រូវបានឃាត់ខ្លួន ហើយកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់ ។
តាមលោកចៅសង្កាត់ ស្រ្តីជាម្តាយ និងទារក ដែលទើបរកឃើញវិញនេះ នឹងត្រូវបញ្ជូនទៅសម្រាក ព្យាបាលនៅមន្ទីរពេទ្យបង្អែកមានជ័យវិញ ដោយសារតែទាំងម្តាយ និងទារក ពុំសូវមានសុខភាពល្អ ។
នាយនគរបាលប៉ុស្តិ៍ច្បារអំពៅទី១ លោក ហ៊ុន សុផល ដែលដឹកនាំកម្លាំងចុះស្រាវជ្រាវលើករណី បាន និយាយថា ស្រ្តីជនសង្ស័យ ឈ្មោះ សុខចាន់ធី អាយុ ៣៧ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ ទីដែលយកទារក ទៅលាក់ទុកនៅទីនោះ ទំនងចង់ចិញ្ចឹមធ្វើជាកូន ។
សមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លាបានអោយដឹងថា មុនពេលរកឃើញទារក ខាងលើនេះ ខណ:ដែលស្រ្តីសង្ស័យ បានយកទារក នេះទៅធ្វើសំបុត្រកំណើត នៅប៉ុស្តិ៍ទឹកថ្លា។
សមត្ថកិច្ច បានបន្តទៀតថា មូលហេតុដែលស្រ្តីរូបនេះលួចកូនគេ នៅតាមមន្ទីរពេទ្យ ពីព្រោះស្រ្តី ខាងលើបាន កើតកូនមួយសប្តាហ៍ ហើយបានស្លាប់ដូច្នេះខ្លាចប្តីសុំលែងលះ ទើបបែកគំនិតដើរតាមមន្ទីរពេទ្យ ដើម្បី លួចកូនគេ។

សូមបញ្ជាក់ថា ស្រ្តីម្នាក់ដែល ទើបសម្រាលបានកូនប្រុសមួយ ហើយត្រូវស្រ្តីម្នាក់ផ្សេងទៀត បន្លំលួចយកទៅ បាត់ កាលវេលារសៀល ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៣ នៅមន្ទីរពេទ្យបង្អែកមានជ័យ ស្ថិតនៅភូមិដើមម៉ាក់ក្លឿ សង្កាត់ច្បារអំពៅទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមស្រ្តីជាម្តាយ នៃទារក ដែលបានគេបន្លំ លួចយក ទៅបាត់នោះ បាននិយាយ រៀបរាប់ទាំងទឹកភ្នែក សស្រាក់ថា នៅម៉ោង ប្រហែល២រសៀល ថ្ងៃទី២១ ខែតុលានេះ មានស្រ្តីម្នាក់ បានមកសួរនាំខ្លួនពីរឿងកូន ហើយក៏បានធានា នាំយក កូនរបស់ខ្លួនទៅងូតទឹកឲ្យពេលនោះម្តាយក៏បានប្រគល់កូន ខ្លួនឲ្យទៅស្រ្តីរូបនោះ យកទៅងូតទឹក និងដោយអស់កម្លាំង ក្រោយពីសម្រាលកូន កាលពីព្រឹកផងនោះ ខ្លួនដែលជាម្តាយក៏លង់លក់ មួយសន្ទុះ ពេលក្រោកឡើងវិញ មិនឃើញ ស្រ្តីនោះ យកកូនរបស់ខ្លួន មកឲ្យពីងូតទឹកវិញ និងបានសួរអ្នក ជំងឺក្បែរៗនោះ ថាមិនបានឃើញអ្នកណាយកកូនមកទេ ទើបមានការភ្ញាក់ផ្អើលឆោឡោឡើង នាម៉ោង ជិត៦ល្ងាចថ្ងៃដដែលនេះ ។
ស្រ្តីជាម្តាយ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២១ ខែតុលា ខ្លួនបានចូលមកសម្រាលកូន នៅក្នុងមន្ទីរពេទ្យបង្អែក មានជ័យ ហើយបានសម្រាល កូនប្រុសមួយ មានទម្ងន់ ២,៥គីឡូក្រាម កូនប្រុសនេះ សុខភាពល្អ និងស្អាតណាស់ ។
លោក ពៅ ហួត ចៅសង្កាត់ ច្បារអំពៅទី១ បានឲ្យដឹងថា ស្រ្តីដែលគេលួចយកកូន នេះ មានឈ្មោះ កូវ ស្រីលក្ខណ៍ អាយុ ១៨ឆ្នាំ និងប្តីឈ្មោះ ឈិត ពៅ អាយុ ២២ឆ្នាំ ជាកម្មករ ស្នាក់នៅផ្ទះជួល ភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌមានជ័យ ៕
DAP News   [02] CH-0583
DAP News   [02] CH-0581
DAP News   [02] CH-0584
DAP News   [02] CH-0585
DAP News   [02] CH-0579
DAP News   [02] CH-0578
DAP News   [02] CH-0577


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News   [02] Roses041  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Roses041
View user profile http://www.lovekhmer.com

9DAP News   [02] Empty Re: DAP News [02] on 23rd October 2013, 9:35 pm

sreymomrith

sreymomrith
Administrator
Administrator
ព្រះមហាក្សត្រ យាងទៅតំបន់ រងគ្រោះ ដោយទឹកជំនន់ នៅកៀនស្វាយ
Wednesday, 23 October 2013 


ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹក ថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០១៣នេះ បានយាងទៅចុះសួរសុខទុក្ខ ជនរងគ្រោះដោយសារគ្រោះ ធម្មជាតិទឹកជំនន់ នៅស្រុក កៀនស្វាយ ខេត្ត កណ្តាល។
យោងតាម ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP បានឲ្យដឹងថា អំឡុងពេលយាងសួរសុខទុក្ខនោះ ព្រះអង្គ បានបរិចា្ចគនូវ ម្ហូបអាហារ និងប្រាក់មួយចំនួនចំពោះគ្រួសារ ដែលរងផលប៉ះពាល់ចំនួន ៩៤៧គ្រួសារផងដែរ ។
ពាក់ព័ន្ធនឹងគ្រោះ មហន្តរាយធម្មជាតិនេះដែរ កាលពីពេលថ្មីៗនេះ ព្រះមហាក្សត្រ នរោត្តម សីហមុនី បានចំណាយពេល យាងទៅចុះសួរសុខទុក្ខ ជនរងគ្រោះដោយ ខ្យល់ព្យុះក្នុងខេត្ត កែប និងគ្រោះទឹកជំនន់ស្រុក ល្វាឯម ខេត្ត កណ្តាល ស្រុកកំពង់ត្រឡាច ខេត្ត កំពង់ឆ្នំាង។
បើតាមលោក ញឹម វណ្ណដា ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទីមួយ គណៈកម្មាធិការគ្រប់គ្រងគ្រោះ មហន្តរាយជាតិ បានមានប្រសាសន៍ ក្នុងពិធីប្រគល់ជំនួយ សប្បុរសធម៌ស្ម័គ្រចិត្តរបស់ជប៉ុន កាល ពីព្រឹកថ្ងៃទី២៣ ខែតុលា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថា គិតមកដល់ថ្ងៃទី២៣ ខែតុលា នេះ ទឹកជំនន់ទន្លេមេគង្គ និងទឹកភ្លៀងធ្លាក់ខ្លំាង បានបណ្តាលឲ្យប្រជាជន ចំនួន ១៦៨នាក់ស្លាប់ និងប៉ះពាល់ដល់ប្រជាជន ចំនួន ១.៨៨០.០០០នាក់ផ្សេងទៀត។ គ្រោះទឹកជំនន់ ក៏បានប៉ះពាល់ ដល់ដំណាំស្រូវចំនួន ១សែនហិកតា៕
DAP News   [02] CH-0564
DAP News   [02] CH-0563
DAP News   [02] CH-0566
DAP News   [02] CH-0565


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News   [02] Roses041  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Roses041
View user profile http://www.lovekhmer.com

10DAP News   [02] Empty Re: DAP News [02] on 23rd October 2013, 9:48 pm

sreymomrith

sreymomrith
Administrator
Administrator
ក្រុមអ្នកកាសែត ជួបគ្រោះថ្នាក់ ចរាចរណ៍ នៅស្រុកមោងឫស្សី ស្លាប់ និង របួស ៧នាក់
Wednesday, 23 October 2013 


-សហការីកាសែត កោះសន្តិភាព លោក ទី អ៊ុយសុង ស្លាប់នៅនឹងកន្លែងកើតហេតុ

បាត់ដំបង ៖ ក្រុមអ្នកកាសែតក្នុងស្រុក ពេលកំពុងធ្វើដំណើរ ឆ្ពោះទៅខេត្ដបាត់ដំបង ស្រាប់តែពេលទៅ ដល់ស្រុកមោងឫស្សី នៅក្នុងឃុំព្រៃស្វាយ បានជួបគ្រោះថ្នាក់ចរាចរណ៍បាន បណ្ដាលឱ្យអ្នកជិះនៅក្នុងរថយន្ដ ស្លាប់ និង របួស ៧នាក់ ក្នុងនោះ សហការីរបស់ សារព័ត៌មានកោះសន្ដិភាព លោក ទី អ៊ុយសុង បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ រីឯម្នាក់ទៀត ជាអ្នកបើកបរ ឈ្មោះ សុខ ពិសិដ្ឋ ក៏បានស្លាប់ ខណៈដែលអ្នកកាសែត ២នាក់ និងមន្រ្តីកាកបាទក្រហម ៣នាក់ផ្សេង ទៀត រងរបួសធ្ងន់ និងស្រាល។
ជនរងគ្រោះក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរនេះ រួមមាន៖ ១. ឈ្មោះ ទេស សំណាង ភេទប្រុស អាយុ ៣០ឆ្នាំ, ២. ឈ្មោះ ហ៊ុន សារឿន ភេទប្រុស អាយុ ៥៤ឆ្នាំ,៣. ម៉េង ម៊ុយឡេង ភេទប្រុស អាយុ ២៣ឆ្នាំ ជនរងគ្រោះទាំង៣នាក់ ជាមន្រ្តីកាកបាទក្រហម។ ដោយឡែកអ្នកកាសែត២នាក់ទៀត ដែលរងរបួសនោះ ១. ឈ្មោះ ប៊ុន រ៉ា ភេទប្រុស អាយុ ៣២ឆ្នាំ ជាអ្នកយកព័ត៌មានឲ្យស្ថានីយទូរទស្សន៍ហង្សមាស និងម្នាក់ទៀត ឈ្មោះ ស្រូយ នីកា ភេទប្រុស អាយុ ៣៦ឆ្នាំ ជាអ្នកយកព័ត៌មានឲ្យកាសែតរស្មីកម្ពុជា។
គ្រោះថ្នាក់ចរាចរណ៍ ដែលបានផ្ដាច់ជីវិតអ្នកយកព័ត៌មាន ឱ្យស្ថាប័ន កោះសន្ដិភាព នឹងបណ្ដាលឱ្យរង របួសអ្នកកាសែត និងមន្រ្តីកាកបាទក្រហមផ្សេងទៀតនោះ បានកើត ឡើង នៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០១៣ នេះ វេលាម៉ោងប្រមាណ៣ ខណៈដែលរថយន្ដតួរីស ដែល ពួកគេកំពុងជិះ បានជួបគ្រោះថ្នាក់ចរាចរ ដោយបើករថយន្តទៅបុកគូថរថយន្តក្រុងកាពីតូល។
យ៉ាងណាក៏ដោយ មិនទាន់ទទួលបានព័ត៌ មានលំអិតនៅឡើយទេ ជុំវិញគ្រោះថ្នាក់ ចរាចរណ៍នេះ ខណៈដែលកម្លាំងសមត្ថកិច្ច បាន និងកំពុងជួយ អន្ដរាគមន៍នៅកន្លែង កើតហេតុ ៕
DAP News   [02] CH-0572
DAP News   [02] CH-0568
DAP News   [02] CH-0567
DAP News   [02] CH-0573
DAP News   [02] CH-0574
DAP News   [02] Kosal-0274
DAP News   [02] CH-0576
DAP News   [02] CH-0575
DAP News   [02] S-231
DAP News   [02] Kosal-0266
DAP News   [02] Kosal-0267
DAP News   [02] Kosal-0268
DAP News   [02] Kosal-0270
DAP News   [02] Kosal-0271
DAP News   [02] Kosal-0272
DAP News   [02] Kosal-0273
DAP News   [02] S-232
DAP News   [02] S-230
DAP News   [02] S-233


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News   [02] Roses041  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Roses041
View user profile http://www.lovekhmer.com

11DAP News   [02] Empty Re: DAP News [02] on 23rd October 2013, 9:52 pm

sreymomrith

sreymomrith
Administrator
Administrator
ហាងប្ដូរប្រាក់ កែងខាងជើង ផ្សារចាស់ ក្រុងសៀមរាប បើកលេងឆ្នោត គ្មានការ បង្ក្រាប
Wednesday, 23 October 2013 


សៀមរាប ៖ យោងតាមប្រភពព័ត៌មាន មួយចំនួនពីប្រជាពលរដ្ឋ និងអាជីវករដែល លក់ដូរក្នុងផ្សារចាស់ ក្រុងសៀមរាប ខេត្ដ សៀមរាប បានលួចបង្ហើបថា ទីតាំងប្ដូរ ប្រាក់ស្ថិតនៅកែងខាងជើងផ្សារចាស់ មួយ កន្លែង បាន និងកំពុងបើកលេងល្បែងឆ្នោត យ៉ាងពេញបន្ទុក គ្មានការបង្ក្រាបរបស់ សមត្ថកិច្ចនោះឡើយ ដោយម្ចាស់តូបបាន បន្លំរូបភាព ជាកន្លែងប្ដូរប្រាក់ ប៉ុន្ដែធាតុពិត  ជាកន្លែងលេងឆ្នោតដ៏ធំមួយ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋដដែល បានឱ្យដឹងថា មានអ្នកទៅចាក់ឆ្នោតច្រើន នាក់ ក្នុងមួយថ្ងៃៗ ហើយខ្លះចាញ់អស់ជា ច្រើន និងខ្លះទៀតឈ្នះក៏ច្រើនដែរ ហើយ ការលេងភ្នាល់ឆ្នោត យ៉ាងអនាធិបតេយ្យ គ្មានការបង្ក្រាបខាងលើនេះ នឹងកើតឡើង ទាំងព្រឹកទាំងថ្ងៃ ពុំរំខានដល់សមត្ថកិច្ចណា នោះទេ ។ ប្រជាពលរដ្ឋ និងអាជីវករដែល មិនចូលចិត្ដលេងល្បែងឆ្នោតមួយនេះ បាន អំពាវនាវឱ្យអាជ្ញាធរ និងសមត្ថកិច្ចក្រុង សៀមរាប ជួយចុះបង្ក្រាប និងចាត់វិធាន ការចំពោះល្បែងស៊ីសងខុសច្បាប់ខាងលើ នេះផង ដើម្បីអនុវត្ដគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ៕


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News   [02] Roses041  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Roses041
View user profile http://www.lovekhmer.com

12DAP News   [02] Empty Re: DAP News [02] on 24th November 2013, 4:23 pm

sreymomrith

sreymomrith
Administrator
Administrator
ឧកញ៉ា ទ្រី ភាព យកឈើប្រណីតខ្មែរ ធ្វើជាគ្រឿងសង្ហារឹម សម្រាប់ផ្គត់ផ្គង់ទីផ្សារ ក្នុង និងក្រៅស្រុក 
Sunday, 24 November 2013 


ភ្នំពេញ៖ កម្ពុជា ជាប្រទេសមួយសម្បូរណ៍ទៅដោយ ធនធានព្រៃឈើ តែនាពេលកន្លងទៅក្រុមឈ្មួញរកស៊ីឈើជា ច្រើន មិនបានចាប់អារម្មណ៍ក្នុងការកែច្នៃឈើរបស់ខ្មែរ ចេញជាផលិតផលក្នុងស្រុកសម្រាប់នាំចេញនោះទេ ដែលការនាំចេញដោយគ្មានការកែច្នៃនេះ ត្រូវបានគេមើលឃើញថា ធ្វើឲ្យកម្ពុជាខាតបង់ជាច្រើន។
គំនិតថ្មី ទស្សនវិស័យថ្មី សម្រាប់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន អឹម ឌី អេស អាហរ័ណ នីហរ័ណ របស់លោកឧក ញ៉ា ទ្រី ភាព បាននឹងកំពុងប្រមូលយកឈើប្រណីតរបស់ខ្មែរពីដីព្រៃសម្បទានសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល និងឈើប្រណីតដេញថ្លៃពីរដ្ឋបាលព្រៃឈើ ដោយស្របច្បាប់យកមកកែច្នៃជាគ្រឿងសង្ហារឹម ដ៏ល្អប្រណីតៗ គួរជាទីចាប់ចិត្តសម្រាប់ផ្គត់ផ្គង់ទីផ្សារនៅកម្ពុជា និងនាំចេញទៅក្រៅស្រុក។
នៅក្រោយមានរបាយការណ៍របស់អង្គការក្នុងស្រុកចេញមករិះគន់ថា ក្រុមហ៊ុនរបស់លោកឧកញ៉ា ទ្រី ភាព កាប់ ទន្រ្ទានព្រៃឈើស្រុកខ្មែរ ដោយគ្មានធ្វើការអភិវឌ្ឍន៍។ ក្នុងដំណើរសិក្សា និងស្វែងរកការពិតវាយ៉ាងណានោះ  លោក សយ សុភាព អគ្គនាយកមជ្ជមណ្ឌលព័ត៌មានដើមអម្ពិល កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៣កន្លងទៅ បានចុះពិនិត្យទីតាំងសិប្បកម្មកែច្នៃឈើរបស់ក្រុមហ៊ុនឧកញ៉ាទ្រីភាពបន្ថែមទៀត បន្ទាប់ពីចុះទៅពិនិត្យសកម្មភាព ដាំដំណាំកៅស៊ូ និង ម្រេចលើផ្ទៃដីជិត ១ម៉ឺនហិកតា នៅក្នុងស្រុករវៀង ខេត្តព្រះវិហារ កាលពីពេលកន្លងទៅថ្មីៗ រួចហើយនោះ។
ចេញពីរាជធានីភ្នំពេញតាមផ្លូវជាតិលេខ៤ ឆ្ពោះទៅទិសពាយព្យហួសពីបញ្ជរបង់ប្រាក់របស់ក្រុមហ៊ុន AZ ចម្ងាយ ប្រមាណជា ២គីឡូម៉ែត្រ ស្ថិតក្នុងភូមិត្រពាំងភូមិ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល នៅខាងស្តាំដៃ យើងនឹង ឃើញអគារធ្វើពីឈើស្ទើរទាំងស្រុងមួយកំពុងសាងសង់ នៅជាប់នោះមានផ្លូវបេតុងមួយលើផ្ទៃដី ដែលមានរបងហ៊ុំ ព័ទ្ធជាង ៤ហិកតានោះហើយ ជាទីតាំងសិប្បកម្មកែច្នៃឈើរបស់លោកឧកញ៉ាទ្រីភាព។
ក្រោយពេលរថយន្តក្រុមការងារយកព័ត៌មានរបស់លោក សយ សុភាព ចូលទៅដល់មានសន្តិសុខម្នាក់ រត់មក បើកទ្វារ។ ទ្វារចាប់ផ្តើមរបើក យើងក្រឡេកឃើញឈើប្រណីតជាច្រើន បានគរជាគំនរនៅក្នុងទីតាំងរោងចក្រ សិប្បកម្ម ធ្វើឲ្យមានអារម្មណ៍ភ្ញាក់ផ្អើលមួយដំណាក់ទៅហើយ តែនៅពេលក្រុមការងារបានចតរថយន្ត ហើយ ធ្វើដំណើរចូលទៅក្នុងអគារក្រុមហ៊ុនដាក់តាំងគ្រឿងសង្ហារឹមនោះ បានធ្វើឲ្យក្រុមអ្នកព័ត៌មានដើមអម្ពិល មានការចាប់អារម្មណ៍ ជក់ចិត្តស្ទើរភ្លឹកអារម្មណ៍ថែមទៀត នៅពេលឃើញឈើទាំងអស់ ត្រូវបានគេកែច្នៃជាគ្រឿងសង្ហារឹម  ដែលលំអរដោយក្បូរក្បាច់រចនាយ៉ាងល្អប្រណីតថែមទៀតនោះ។
លោក ប្រាក់ វុទ្ធី អ្នកគ្រប់គ្រងទូទៅនៅក្នុងសិប្បកម្មកែច្នៃឈើខាងលើ បានរៀបរាប់ប្រាប់លោក សយ សុភាព ថា សិប្បកម្ម បានបង្កើតឡើងនៅឆ្នាំ២០១១ ដោយទទួលបានអាជ្ញាប័ណ្ណប្រកបអាជីវកម្ម មានការទទួលស្គាល់ពីរដ្ឋបាលព្រៃឈើត្រឹមត្រូវ ហើយក្រុមហ៊ុនក៏បានបង់ពន្ធជូនរដ្ឋជារៀងរាល់ឆ្នាំផងដែរ។
បើតាមលោក ប្រាក់ វុទ្ធី ក្រុមហ៊ុន បានកែច្នៃឈើប្រណីត បេង នាងនួន ទៅជាសាឡុង សន្លឹកទ្វារ ទូ ចង្រ្កានបាយ គ្រែ ទូសម្លៀកបំពាក់ ក្តាក្រាល និងពិដានជាដើម។ ប្រភេទគ្រឿងសង្ហារឹមនីមួយៗ សុទ្ធសឹងមានក្បួរ ក្បាច់រចនាល្អប្រណីតទៅតាមរចនាចទខ្មែរ និងចិន ដោយរចនាបថខ្មែរមានឆ្លាក់ចេញជាក្បាច់ផ្កាភ្ញី រីឯរចនាបថ ចិនវិញ មានឆ្លាក់ជារូបនាគ និងរាជសីប្រកបដោយអានុភាពរស់រវើក គួរជាទីគយគន់។
ដើរពិពណ៌នាបណ្តើរ ឆ្លៀតបង្ហាញពីសមិទ្ធិផលកែច្នៃរួចដ៏ប្រណីត ដូចជាសាឡុង គ្រែ និងមានចម្លាក់ក្បួរក្បាច់ តាមរចនាបថរបស់ខ្មែរ និងចិន រំលិចដោយក្បាច់នាគរាជជាបង្អែកខាងក្រោយ និងភ្នាក់ដៃជារូបរាជសី (ដូចមានក្នុងភាពខាងក្រោម) បណ្តើរនោះ លោក ប្រាក់ វុទ្ធី បានបញ្ជាក់ថា «គ្រឿងសង្ហារឹមនេះ យើងធ្វើតាមក្បួនខ្នាតត្រឹមត្រូវ ទៅតាមហុងស៊ុយ ដែលភ្ញៀវបញ្ជាទិញ ដោយមានការផ្ចិតផ្ចង់ជាទីបំផុត។ យើងធ្វើដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ហើយបើមានការបញ្ជាទិញពីខាងក្រៅយើងក៏ធ្វើការផ្គត់ផ្គង់ផងដែរ តែភាគច្រើនទីផ្សារក្នុងស្រុក ដូចជាសណ្ឋាគារធំៗជាដើម»។
លោកបានបញ្ជាក់ថា គុណភាព និងស្នាដៃ នៃគ្រឿងសង្ហារឹមទាំងអស់នោះ មិនចាញ់ការផលិតរបស់បរទេសនោះ  ឡើយ។
លោក ប្រាក់ វុទ្ធី ក្នុងតំណែងជាអ្នកគ្រប់គ្រងទូទៅ សម្បុរសទំនងកូនកាត់សែស្រឡាយចិន រាងខ្ពស់ស្តើង សក់ សិតវែកចំហៀងខ្មៅរលោង បានបន្តឲ្យដឹងពីដំណាក់កាល នៃកែច្នៃគ្រឿងសង្ហារឹមទាំងនេះផងដែរថា ក្រុមហ៊ុន  អឹម ឌី អេស បានប្រមូលយកឈើពីដីព្រៃសម្បទាន និងឈើដេញថ្លៃទិញពីរដ្ឋបាលព្រៃឈើ។ បន្ទាប់មកឈើទាំង អស់យកចូលទៅក្នុងឡសម្ងួតរហូតស្ងួតអាចទទួលយកបាន ទើបយកឈើទាំងអស់ មកអារច្រៀកកែច្នៃជាគ្រឿងសង្ហារឹមផ្សេងៗ។ គ្រឿងសង្ហារឹម រួមនិងក្បូរក្បាច់ទាំងអស់ ត្រូវធ្វើឡើងដោយម៉ាស៊ីន ៥០-៦០ភាគរយ នៅសល់ ប្រមាណជា ៤០ភាគរយ ត្រូវបានបង្ហើយដោយថ្វីដៃរបស់មនុស្ស ដែលសុទ្ធសឹងជាកូនខ្មែរ។
ប្រធានគ្រប់គ្រងទូទៅរូបនេះ បានបន្តថា រាល់ឈើជាវត្ថុធាតុដើមទាំងអស់ ត្រូវបានកែច្នៃអស់លទ្ធភាព ដោយមិន មានចោលនូវបំណែកណាមួយនោះឡើយ សូម្បីកម្ទេចអាចម៍ឈើ «យើងប្រមូលឈើតូចៗ មកប្រើប្រាស់អស់ លទ្ធភាព គឺយើងអត់ខ្ជះខ្ជាយវត្ថុធាតុដើមនោះទេ សូម្បីតែកម្ទេចអាចម៍រណាក៏យើងយកទៅដុត ដើម្បីយកកម្តៅ មកសម្ងួតឈើវិញដែរ គឺយើងប្រើប្រាស់ឲ្យលទ្ធភាព»។
សិប្បកម្មកែច្នៃឈើនេះ ក៏បាននិងកំពុងផ្តល់ការងារដល់កូនអ្នកស្រុកបានមួយចំនួនធំផងដែរ ដោយអាចទទួល ប្រាក់ខែគោលចាប់ពី១២០-១៥០ដុល្លារ ហើយនៅមានប្រាក់លើកទឹកចិត្តផ្សេងៗទៀត។
នៅក្នុងរោងជាង គ្រាកម្មករមានមាឌល្អិតសុទ្ធសឹងជាកូនអ្នកស្រុកអង្គស្នួល កំពុងមានសកម្មភាពមមាញឹកដាប់ឆ្លាក់ ក្រឡឹង ដុសខាតឈើជាដើមនោះ លោក ប្រាក់ វុទ្ធី បាន បញ្ជាក់ថា «នៅក្នុងសិប្បកម្មកែច្នៃឈើនេះ មានអ្នកបម្រើការងារប្រមាណ ១០០នាក់ សុទ្ធតែជាកូនអ្នកស្រុកជិតៗ នេះទាំងអស់។ យើងធ្វើយ៉ាងណាប្រមូលកូនអ្នក ស្រុកមកធ្វើការ ហើយក៏បង្រៀនពួកគាត់ឲ្យចេះការឆ្លាក់ក្បូរក្បាច់នានា យើងធ្វើយ៉ាងណាជួយកាត់បន្ថយផលលំ បាក និងជីវភាពរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន»។
ជាមួយនិងដំណើរការ នៃសិប្បកម្មកែច្នៃឈើនេះ ក្រុមហ៊ុន អឹម ឌី អេស ក៏កំពុងដំណើរសាងសង់អគារដ៏ស្កឹមស្កៃ មួយទៀតលើទំហំដីជាង ១ម៉ឺនម៉ែត្រការ៉េ តម្លៃជាង ១០លានដុល្លារ។ លោក ប្រាក់ វុទ្ធី បានអះអាងថា អគារនេះសាងសង់ឡើង ដើម្បីដាក់តាំងគ្រឿងសង្ហារឹមលក់ និងតាំងឈើគ្រប់ប្រភេទ ដើម្បីឲ្យភ្ញៀវទេសចរចូលទស្សនា ក៏ដូចជា សិស្សនិស្សិតខ្មែរចូលសិក្សាស្វែងយល់ពីប្រភេទឈើប្រណីតរបស់ខ្មែរ ក៏ដូចជាការងារចម្លាក់ផ្សេងៗនៅទីនោះ ផ្ទាល់តែម្តង។
លោក ប្រាក់ វុទ្ធី ថ្លែងដូច្នេះ «នៅក្នុងអគារហ្នឹង តាមប្រសាសន៍លោកអគ្គនាយក គឺយើងយកឈើគ្រប់ប្រភេទ ដែលមានក្នុងបញ្ជីសៀវភៅរបស់រដ្ឋបាលព្រៃឈើ យកមកដាក់តាំង ដើម្បីបង្ហាញកូនខ្មែរពីភិនភាគតាមប្រភេទ ឈើនីមួយៗ។ យើងក៏ឲ្យភ្ញៀវទេសចរគាត់ចូលទៅមើលពីការងារចម្លាក់របស់ក្រុមជាងយើងផងដែរ»។
សូមបញ្ជាក់ថា គ្រឿងសង្ហារឹមដ៏ប្រណីតធ្វើពីឈើបេង នាងនួន ដូចជាសាឡុង និងគ្រែក្នុងមួយឈុតៗ មានតម្លៃសុទ្ធតែខ្ទង់ពាន់ដុល្លារឡើងទៅ។ ក្រៅពីសាឡុង គ្រែ ក្រុមហ៊ុន អឹម ឌី អេស ក៏មានផលិតពិដានផ្ទះ ក្តាក្រាល ដែលមានបច្ចេកទេសផលិតលក្ខណៈ3D និង 4D ធ្វើចេញពីឈើប្រណីតតាមលក្ខណៈ បែបបច្ចេកវិទ្យាសម័យទំនើប មើលទៅពិតជាស្រស់ស្អាត។
ក្រុមហ៊ុន ក៏ផលិតផងដែរ តុ កៅអី សម្រាប់ដាក់ក្នុងការិយាល័យការងារ និងតុកៅអី សម្រាប់អង្គុយលេង អង្គុយញ៉ាំអាហារ ដោយមានការច្នៃរចនាម៉ូតយ៉ាងស្រស់ស្អាត។
លោក ប្រាក់ វុទ្ធី បានអំពាវនាវថា សម្រាប់អតិថិជន ដែលមានចំណាប់អារម្មណ៍អាចទាក់ទងបញ្ជាទិញតាមអា សយដ្ឋានដូចរៀបរាប់ខាងលើ។ អតិថិជន ក៏អាចបញ្ជាទិញ  ឬតម្រូវឲ្យក្រុមហ៊ុនធ្វើគ្រឿងសង្ហារឹមទៅតាម ចំណង់ចំណូលចិត្តរបស់ខ្លួនផងដែរ។
ខាងក្រោមជាវីដេអូបទសម្ភាសន៍រវាងលោក សយ សុភាព និង លោក ប្រាក់ វុទ្ធី ជុំវិញដំណើរការនៃសិប្បកម្មកែច្នៃឈើ ប្រណីតធ្វើគ្រឿងសង្ហារឹម របស់ក្រុមហ៊ុន អឹម ឌី អេស លោកឧកញ៉ា ទ្រី ភាព ៖
DAP News   [02] ST-088
DAP News   [02] ST-096
DAP News   [02] ST-093
DAP News   [02] ST-126
DAP News   [02] ST-095
DAP News   [02] ST-111
DAP News   [02] ST-110
DAP News   [02] ST-112
DAP News   [02] ST-108
DAP News   [02] ST-105
DAP News   [02] ST-106
DAP News   [02] ST-109
DAP News   [02] ST-125
DAP News   [02] ST-094
DAP News   [02] ST-130
DAP News   [02] ST-107
DAP News   [02] ST-127
DAP News   [02] ST-128
DAP News   [02] ST-129
DAP News   [02] ST-117
DAP News   [02] ST-118
DAP News   [02] ST-120
DAP News   [02] ST-119
DAP News   [02] ST-124
ពិដានផ្ទះ និងក្តាក្រាល ធ្វើតាមបច្ចេកវិទ្យាសម័យទំនើប 3D និង 4D
DAP News   [02] ST-097
DAP News   [02] ST-092
DAP News   [02] ST-099
DAP News   [02] ST-100
DAP News   [02] ST-103
DAP News   [02] ST-104
DAP News   [02] ST-113
DAP News   [02] ST-114
DAP News   [02] ST-115
DAP News   [02] ST-116
គ្រឿងសង្ហារឹមដ៏ប្រណីតៗ ក្រោយពីការកែច្នៃ
DAP News   [02] ST-089
DAP News   [02] ST-090
DAP News   [02] ST-091
DAP News   [02] ST-121
DAP News   [02] ST-098
DAP News   [02] ST-122
សកម្មភាពក្រុមកម្មករ ពេលកំពុងបម្រើការងារ
DAP News   [02] ST-123
ទីតាំងឡសម្ងួតឈើ
DAP News   [02] ST-101
DAP News   [02] ST-102
DAP News   [02] ST-131
DAP News   [02] ST-132
DAP News   [02] ST-133
អគារសង់ពីឈើស្ទើរទាំងស្រុងតម្លៃជាង ១០លានដុល្លារ សម្រាប់ដាក់តាំងលក់គ្រឿងសង្ហារឹម និង ឈើ


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News   [02] Roses041  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Roses041
View user profile http://www.lovekhmer.com

13DAP News   [02] Empty Re: DAP News [02] on 24th November 2013, 4:28 pm

sreymomrith

sreymomrith
Administrator
Administrator
មន្ត្រីរដ្ឋាភិបាល ចាប់ផ្តើមកែទម្រង់ថ្មី ដោយអភិវឌ្ឍន៍ ជំហ៊ានដំបូង ផ្លូវថ្នល់ បន្ទាប់ពីជំនន់ ទឹកភ្លៀង បានគំរាម កំហែងពលរដ្ឋ
Sunday, 24 November 2013 


ភ្នំពេញៈ ក្រោយពីកត្តា ប្រឈមមួយចំនួន បានកើតឡើង ជាបន្តបន្ទាប់ នៅក្នុងឆ្នាំ២០១៣នេះ មន្ត្រីរបស់ រដ្ឋាភិបាលក៏ចាប់ផ្តើម កែទម្រង់ប្រពន្ធ័ថ្មី ផងដែរនៅក្នុងនោះផ្លូវថ្នល់ជាជម្រើសដំបូង ។

ដោយសារតែជំនន់ទឹកភ្លៀង បានគំរាមកំហែងប្រជាពលរដ្ឋ យ៉ាងដូច្នេះហើយ ទើបធ្វើឲ្យមន្ត្រី រដ្ឋាភិបាល ចាប់តាំងពីថ្នាក់ភូមិ សង្កាត់ឡើងទៅចាប់ផ្តើម មើលឃើញកត្តាប្រឈមទាំងនេះជាធំ ។

អភិបាលរងខណ្ឌទួលគោកលោក ពេជ្រ កែវមុនី បាននិយាយថា ដើម្បីជួយសម្រួលចរាចរ និងរំដោះជំនន់ ទឹកភ្លៀងអាជ្ញាធរ ក៏បានស្ថាបនាផ្លូ វដែលខូចខាតឡើងវិញ ។ ហើយលោកចាត់ទុកថាក្នុងខណ្ឌទួលគោក
នេះជាគម្រោងដំបូងសម្រាប់ឆ្នាំ២០១៣ ដែលចំណាយថវិកាជិត៣០០លានរៀល ដែលផ្លូវនេះ មានបណ្តោយ ១៦០ម៉ែត្រនិងទទឹង៨ម៉ែត្រ កម្រាស់១តឹកកន្លះ ហើយម៉ៅការស្ថាបនាដោយក្រុមហ៊ុនលីន សុគន្ធា ។

ក្រៅពីខណ្ឌទួលគោក ខណ្ឌផ្សេងៗទៀត នៅក្នុងរាជធានីភ្នំពេញ ក៏មានការអភិវឌ្ឍ ប្រហាក់ប្រហែលគ្នា ផងដែរ ខណៈដែលផ្លូវជាច្រើនខ្សែផ្សេងទៀត ចាប់ផ្តើមរងការខូចខាតជាបណ្តើរៗ៕
DAP News   [02] Chanroth013-nov-142
DAP News   [02] Chanroth013-nov-143
DAP News   [02] Chanroth013-nov-144
DAP News   [02] Chanroth013-nov-145


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News   [02] Roses041  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Roses041
View user profile http://www.lovekhmer.com

14DAP News   [02] Empty Re: DAP News [02] on 24th November 2013, 4:31 pm

sreymomrith

sreymomrith
Administrator
Administrator
រាជរដ្ឋាភិបាល លុបចោល ស.ជ.ណ ចាស់ដោយប្រគល់ដី និងទីឈាបនដ្ឋាន ជូនព្រះសង្ឃ និងប្រជាពលរដ្ឋវិញ
Sunday, 24 November 2013 


ភ្នំពេញ៖ សម្លេងហ៊ោកញ្ជ្រៀវ និងទះដៃអបអរសាទរ របស់ព្រះសង្ឃ និងប្រជាពលរដ្ឋ ដែលជា ពុទ្ធបរិស័ទនៅវត្តខ្ទរ សង្កាត់ព្រែកលាប ខណ្ឌឫស្សីកែវ បានបន្លឺឡើង ខណៈដែលអភិបាលរាជធានី ភ្នំពេញ លោក ប៉ា សុជាតិវង្ស និងអភិបាលខណ្ឌឫស្សីកែវ លោក ឃ្លាំង ហួត នៅព្រឹកថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ បានទៅប្រកាសថា ដោយមានបទបញ្ជាពីសំណាក់ សម្តេចនាយករដ្ឋមន្រ្តី ដោយសម្រេចលុបចោល ស.ជ.ណ ចាស់ រួចសម្រេចប្រគល់ដី និងទីឈាបនដ្ឋាន (កន្លែងបូជាសព) ជូនដល់ព្រះសង្ឃ និងប្រជាពលរដ្ឋវិញ។
លោក ប៉ា សុជាតិវង្ស នៅចំពោះព្រះសង្ឃ និងប្រជាពលរដ្ឋ បានថ្លែងថា ចាប់តាំងពីអាជ្ញាធរសង្កាត់ អាជ្ញាធរខណ្ឌ និងអាជ្ញាធររាជធានី ភ្នំពេញ មិនដែលព្រងើយកន្តើយ រាល់បញ្ហាដែលកើតមានឡើង របស់ប្រជាពលរដ្ឋនោះទេ ហើយចំពោះករណីនេះ មិនចាំបាច់ដល់ថ្ងៃច័ន្ទនោះទេ គឺសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចតែម្តង លុបចោល ស.ជ.ណ ចាស់ ដែលប្រគល់ទៅឲ្យក្រុមហ៊ុន បែរត្រឡប់មកប្រគល់ជូនទាំងស្រុង ទាំងដី និងទីឈាបនដ្ឋាន ដល់ព្រះសង្ឃ និងប្រជាពលរដ្ឋវិញ ជាអ្នកគ្រប់គ្រងវិញ ។
ជាមួយគ្នានេះ លោកអភិបាល ខណ្ឌឫស្សីកែវ ឃ្លាំង ហួត បានប្រាប់ប្រជាពលរដ្ឋថា ចាប់ពីពេលនេះទៅ សូមឲ្យព្រះសង្ឃ គណៈកម្មការវត្ត និងប្រជាពលរដ្ឋដែលជាពុទ្ធបរិស័ទ រួមគ្នាគិតថា តើយកទីតាំងនេះ ទៅធ្វើអ្វី បើយកទៅធ្វើសាលារៀនឲ្យកូនចៅ នោះរាជរដ្ឋាភិបាល និងចាក់ដីបំពេញ ហើយកសាងសាលារៀនឲ្យផងដែរ ដែលទាំងនេះ ស្រេចតែប្រជាពលរដ្ឋ និងព្រះសង្ឃទៅគិចគ្នាទៅចោះ ។
សូមបញ្ជាក់ថា រឿងដែលនាំមានបញ្ហាបិទផ្លូវជាតិ លេខ៦អា របស់ប្រជាពលរដ្ឋ ជាង១០០០នាក់ នៅភូមិខ្ទរ សង្កាត់ព្រែកលាប ខណ្ឌឫស្សីកែវ កាលពីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៣ មកពីក្រុមហ៊ុន អេងកាំង តាមរយៈបុគ្គលិក និងកម្មកររបស់ខ្លួន ទៅវាយបំផ្លាញទីឈាបនដ្ឋាន ហើយយកទុយោបូមខ្សាច់ ចាក់លុបបំពេញ ទាំងពាក់កណ្តាលអាធ្រាត្រ នាំមានការតវ៉ា កើតឡើងតែម្តង។
នេះជាការសម្រេចដ៏ត្រឹមត្រូវ និងយុត្តិធម៌បំផុត របស់សម្តេចតេជោ សែន ជូនកាដូ ដល់អ្នកស្រុកព្រែកលាប រួមទាំងព្រះសង្ឃ៕
DAP News   [02] Lay-300
DAP News   [02] Lay-304
DAP News   [02] Lay-301
DAP News   [02] Lay-302
DAP News   [02] Lay-303
DAP News   [02] T-0267
DAP News   [02] Chanroth013-nov-135


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News   [02] Roses041  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Roses041
View user profile http://www.lovekhmer.com

15DAP News   [02] Empty Re: DAP News [02] on 24th November 2013, 4:34 pm

sreymomrith

sreymomrith
Administrator
Administrator
រថយន្តធុនធំ ធ្វើដំណើរឆ្លងកាត់ ស្ពានព្រែកតាមាក់ ជ្រុលបុក ស្ថានីយប្រេង
Sunday, 24 November 2013 


ភ្នំពេញ៖ រថយន្តប្រភេទធុនធំមួយគ្រឿង បើកដោយបុរសម្នាក់ បានធ្វើដំណើរឆ្លងកាត់ស្ពានព្រែកតាមាក់ បាន ជ្រុលចង្កូតទៅបុកស្ថានីយប្រេងសាំង ជាប់គល់ស្ពានព្រែកតាមាក់ កាលពីម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ។
ចំពោះគ្រោះថ្នាក់ចរាចរណ៍នេះ មិនទាន់ដឹងពីមូលហេតុច្បាស់ នៅឡើយទេ។
DAP News   [02] Chanroth013-nov-132
DAP News   [02] Chanroth013-nov-133


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News   [02] Roses041  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Roses041
View user profile http://www.lovekhmer.com

16DAP News   [02] Empty Re: DAP News [02] on 24th November 2013, 4:36 pm

sreymomrith

sreymomrith
Administrator
Administrator
អ្នកច្បាប់ដ៏ល្បី នៅកម្ពុជា មានចម្ងល់លើ រឿងក្តីប្រាសាទ ព្រះវិហារ
Sunday, 24 November 2013 


ភ្នំពេញ៖ លោកបណ្ឌិត សាយ បូរី អ្នកច្បាប់ ដ៏ល្បីមួយរូបនៅកម្ពុជា បានសម្តែងចម្ងល់ផ្ទាល់ខ្លួនមួយចំនួនលើសំ ណុំរឿងប្រាសាទព្រះវិហារ ដែលតុលាការយុត្តិធម៌ទីក្រុងឡាអេបានបកស្រាយឡើងវិញ កាលពីថ្ងៃទី១១ ខែវិច្ឆិកា កន្លងទៅ ដោយលោកចាត់ទុកថា នៅតែមានមន្ទិលសង្ស័យ មិនទាន់ច្បាស់លាស់លើខណ្ឌសីមាក្នុងតំបន់មានភាព ចម្រូងចម្រាស់ ដែលប្រទេសកម្ពុជា-ថៃ បានទាមទារ។
ខាងក្រោមនេះ គឺជាសំណេរ នៃចម្ងល់ និងការលើកឡើងនូវទឡ្ហីករណ៍បញ្ជាក់ ដែលលោកបណ្ឌិត សាយ បូរី បានបង្ហោះនៅទំព័រហ្វេសប៊ុករបស់លោក៖
១. តើកម្ពុជាខាត ឬ ចំណេញទឹកដី តាមសាលដីកាថ្មីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ ?
យើងមិនទាន់អាចឆ្លើយបានទេ ពីព្រោះតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ ពេលនេះកាត់តែរឿងបកស្រាយ សាលដីកាឆ្នាំ១៩៦២ គឺថាមិនមែនរឿងកំណត់ព្រំដែនកម្ពុជា-ថៃទេ។
២. ប៉ុន្តែបើមិននិយាយពីព្រំដែន តើតុលាការសំអាងអី ដើម្បីកំណត់វិសាលភាព នៃទំហំតំបន់ ដែនដីប្រាសាទព្រះ វិហារដែលថានៅក្នុងដែនដីខ្មែរ?
តុលាការសំអាងលើខ្សែរបន្ទាត់មួយ ដែលគូសលើផែនទីឈ្មោះហៅថា «ផែនទីដងរែក» (ឆ្នាំ១៩០៧) នៃឧប សម្ព័ន្ធ១ នៃពាក្យបណ្តឹងរបស់កម្ពុជា ដែលមានក្នុងសំណុំរឿងក្តីប្រាសាទព្រះវិហារពីមុន។ ក្នុងសាលដីកាថ្មីឆ្នាំ ២០១៣ គេហៅថា «ផែនទីឧបសម្ព័ន្ធ១»។ តាមផែនទីនេះ ព្រំដែននៅឯខាងជើងប្រាសាទព្រះវិហារឯណុះ។ ប៉ុន្តែ អ្វីដែលគួរឲ្យឆ្ងល់ គឺតុលាការក្នុងសេចក្តីសម្រេចរបស់ខ្លួនឆ្នាំ១៩៦២ មិនព្រមនិយាយឲ្យច្បាស់ថា ខ្សែរ បន្ទាត់ ដែលគូសលើផែនទីដងរែកនោះ ជាខ្សែរបន្ទាត់កំណត់ព្រំដែនកម្ពុជា-ថៃ សោះ ដែលជាដើមហេតុ នៃ ទំនាស់សព្វថ្ងៃ។
ក្នុងសាលដីកាថ្មី ដែលគ្រាន់តែបកស្រាយសាលដីកាចាស់ឆ្នាំ ១៩៦២នោះ ក៏មិនអាចបកស្រាយថា ខ្សែរនោះ ជា ខ្សែរព្រំដែនបានដែរ។ អីចឹងបញ្ហានឹងនៅតែជាបញ្ហា ដដែល? ដូច្នេះ ខាងថៃ គេនៅតែអនុវត្ត ជាឯកត្តោភាគី គំនូស បន្ទាត់ព្រំដែនប្រាសាទព្រះវិហាររបស់គេ ដែលគេបានសម្រេចក្នុងគណ:រដ្ឋមន្ត្រីរបស់គេតាំងពីថ្ងៃទី១០ ខែ កក្កដា ឆ្នាំ១៩៦២ ដដែល។ ក្នុងការជាក់ស្តែង ព្រំដែនដែលថៃកំណត់នោះ គឺត្រង់របងលួសបន្លា ដែលយើងធ្លាប់ មើលឃើញជិតផ្សារតូចមួយ ក្បែរជណ្តើរឡើងទៅប្រាសាទព្រះវិហារនោះ។
៣. តុលាការនៅតែកំណត់ព្រំដែនខាងជើងព្រះវិហារ ដូចកាលឆ្នាំ១៩៦២ ក្នុងសាលដីកាថ្មីឆ្នាំ២០១៣នេះ ដោយ ផ្អែកតាមគំនូសលើផែនទីភ្នំដងរែក ដដែល។ សាលដីកាថ្មីនេះក៏មិននិយាយថា ភ្នំទ្រព្យជារបស់ខ្មែរ ឬ ថៃ ដែរ។
ដូច្នេះ តើវិសាលភាព នៃទំហំតំបន់ប្រាសាទព្រះវិហារត្រូវទៅដល់ណា ឥឡូវនេះ?
តាមសាលដីកាថ្មី គឺខាងពាយ័ព្យ ដល់ជើងភ្នំទ្រព្យ និងខាងជើង ដល់ខ្សែរបន្ទាត់គូសលើផែនទីដងរែកឆ្នាំ១៩០៧ ហៅថ្មីថា «ផែនទីឧបសម្ព័ន្ធ១» គឺថា នៅឆ្ងាយពីត្រង់របងលួសបន្លាពីមុន។ ទិសខាងលិច ខាងត្បូង និងខាងកើត ពុំមានបញ្ហាព្រំដែនទេ។ កងទ័ពថៃ ប៉ូលីសថៃ ឆ្មាំថៃផ្សេងៗ ទោះក្នុងឯកសណ្ឋានស្អីក៏ដោយ ត្រូវតែដកចេញ ពី តំបន់ ដែលតុលាការទើបនឹងបកស្រាយថ្មីៗនេះ។
៤. និយាយពីខាងច្បាប់ រាជរដ្ឋាភិបាលកម្ពុជា មានប្រៀបជាងភាគីថៃឆ្ងាយណាស់។ កម្ពុជាមាន ឯកសារគតិយុត្ត គ្រប់គ្រាន់ មានសាលដីកាទាំងពីរលើក (១៩៦២ និង២០១៣) ដែលទទួលស្គាល់អធិបតេយ្យ ដែនដីខ្មែរ និង កំណត់ព្រំដែនតំបន់ប្រាសាទព្រះវិហារច្បាស់លាស់អស់ហើយ មានមន្ត្រីច្បាប់ជំនាញមិនចាញ់ថៃឡើយ មានទ័ព ល្បីក្លាហាន ដែលថៃធ្លាប់ភ្លក់រសជាតិច្រើនដងហើយដែរ និងមានអ្នកការទូតដ៏ចំណានដូច ឯ.ឧ.ឧបនាយករដ្ឋ មន្ត្រី ហោ ណាំហុង ដែលភាគីថៃតែងញញើត ជាយូរមកហើយ។ បើថៃចង់មិនគោរព តុលាការយុត្តិធម៌អន្តរជាតិ មែន ថៃនឹងចាញ់ខ្មែរទៀត យ៉ាងអាម៉ាសមុខ នៅចំពោះមុខច្បាប់អន្តរជាតិ និងចំពោះមុខអង្គការសហប្រជាជាតិ ពេលនោះទាំងផ្នែកនយោបាយ និងច្បាប់តែម្តង។
៥. ចំណុចចម្ងល់មួយទៀត ដូចជាមិនជ្រះស្រឡះ គឺរឿងខ្សែរបន្ទាត់ព្រំដែនតំបន់ខាងជើង ព្រះវិហារ ដែល១ (ខ្មែរ ឬ បារាំង?) គូស និង១ទៀត ថៃគូសសុទ្ធតែជាឯកត្តោភាគីទាំងអស់គ្នា។ តាមច្បាប់អន្តរជាតិ គំនូសព្រំដែនមិន ត្រូវគូសកំណត់ជាឯកត្តោភាគីទេ គឺត្រូវមានបញ្ជាក់ដោយសន្ធិសញ្ញាអន្តរជាតិ។ មកពីហេតុនេះហើយ បានជា តុលាការមិនទទួលស្គាល់គំនូសនោះថា ជាគំនូសព្រំដែនកម្ពុជា-ថៃ។ រឿងព្រំដែនកម្ពុជា-ថៃ ត្រូវដោះស្រាយតាម យន្តការផ្សេង ដោយឡែក ដូចដែលមានស្រាប់ ឬ ដែលអាចនឹងមានថ្មីតាមការចរចាទ្វេភាគី៕
DAP News   [02] S-141


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News   [02] Roses041  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Roses041
View user profile http://www.lovekhmer.com

17DAP News   [02] Empty Re: DAP News [02] on 24th November 2013, 4:38 pm

sreymomrith

sreymomrith
Administrator
Administrator
DAP News   [02] Meng-chrugn


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News   [02] Roses041  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Roses041
View user profile http://www.lovekhmer.com

18DAP News   [02] Empty Re: DAP News [02] on 25th November 2013, 11:53 am

sreymomrith

sreymomrith
Administrator
Administrator
នាយឧត្ដមសេនីយ៍ ពោះម៉ាយច្រាន ចោល ស្នេហាត្រីកោណ ចន ច័ន្ទលក្ខិណា យុត្ថារ៉ា ឆាន្នី
Monday, 25 November 2013


ដោយ ៖ សយ សុភាព

ភ្នំពេញ ៖ ប្រភពស្និទ្ធនឹងនាយឧត្ដម សេនីយ៍ពោះម៉ាយកូន២ បានថ្លែងបដិសេធ នៅថ្ងៃច័ន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៣ នេះ ថា នាយឧត្ដមសេនីយ៍ពោះម៉ាយ ហើយ ដែលគេដឹងថា មានកូនសំណព្វចិត្ដដល់ទៅ ២នាក់ បានច្រានចោលនូវព័ត៌មានបង្ខូច អាប់ឱនកិត្ដិយសដ៏ធ្ងន់ធ្ងរបំផុតដល់រូបនាយ ឧត្ដមសេនីយ៍ដែលថា មិន បានជាប់ពាក់ព័ន្ធ ណាមួយឡើយនៅក្នុងរឿងស្នេហាត្រីកោណ ជាមួយតារាសម្ដែងដ៏ល្បីល្បាញ អ្នកស្រី ចន ច័ន្ទលក្ខិណា និងស្វាមី ដែលកំពុងរង្គោះ រង្គើ យុត្ថារ៉ា ឆាន្នី ។
ការចេញមកថ្លែងបដិសេធ របស់អ្នក ជំនិតនឹងនាយឧត្ដមសេនីយ៍អភ័ព្វស្នេហ៍រូប នេះបានធ្វើឡើង បន្ទាប់ពី ទស្សនាវដ្ដីអង្គរធំ  ច្បាប់ចេញផ្សាយលេខ ៤៥២ ឆ្នាំទី១៤ ថ្ងៃ ទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៣ ក្រោមចំណងជើងថា កែវ ពេជ្រ ពិសី បដិសេធជម្លោះប្រជែងស្នេហ៍ ចន ច័ន្ទលក្ខិណា ដែលនៅខាងលើ នៃទំព័រទី២៩បាន សរសេរថា “អ្នកនាង ចន ច័ន្ទលក្ខិណា ទើបតែបែកធ្លាយរឿងដាក់ពាក្យប្ដឹងលែងលះប្ដី លោក យុត្ថារ៉ា ឆាន្នី ទៅតុលាការក្រោម ការសង្ស័យថា មានមន្ដ្រីធំពាក់ផ្កាយ ៤លើ ស្មា វ័យជាង ៥០ឆ្នាំ តាមប្រជែងស្នេហ៍ ហើយក៏លេចឮថា បើ ចន ច័ន្ទលក្ខិណា លែងលះប្ដីដាច់ស្រឡះនោះ មន្ដ្រីធំពោះម៉ាយ រូបនោះ នឹងរៀបការជាមួយ ចន ច័ន្ទ លក្ខិណា ដោយបើកចំហ ព្រោះមិនជាប់ ពាក់ព័ន្ធនឹងប្រពន្ធកូន ទៀត នោះទេ ហើយ លក្ខិណា នឹងធ្វើជាលោកជំទាវមានអង្គរក្ស តាមការពារឆ្វេងស្ដាំជាក់ជាមិនខាន ”។
បើទោះបីជាទស្សនាវដ្ដីនោះ មិនបានចុះ ឈ្មោះចំៗថា ឧត្ដមសេនីយ៍ពោះម៉ាយនោះ នាមជាអ្វីក៏ដោយ ក៏ ប៉ុន្ដែ បានធ្វើឱ្យកិត្ដិយស នៃអ្នកពោះម៉ាយអភ័ព្វស្នេហ៍កូន២នោះ បាត់បង់កិត្ដិយស ស្ទើរលុះក្ស័យទៅ ហើយ ហើយគេដឹងគ្រប់គ្នាថា អ្នកពោះម៉ាយនោះ ជានរណា ។ ដូច្នេះប្រភពព័ត៌មានស្និទ្ធនឹង អ្នកពោះ ម៉ាយ នោះ បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលឱ្យដឹងថា បើទោះបីជា មិនបានបញ្ចេញឈ្មោះក៏ ដោយ ក៏នៅក្នុងជួរ ថ្នាក់ដឹកនាំនៃកងយោធពលខេមរភូមិន្ទ ក៏ មាននាយឧត្ដមសេនីយ៍ម្នាក់ ពាក់ផ្កាយ ៤ លើស្មា ហើយមានកូន២រួចទៅហើយដែរ មិនតែប៉ុណ្ណោះ នាយឧត្ដមសេនីយ៍អភ័ព្វ ស្នេហ៍ក៏ត្រូវបាន ថ្នាក់ ដឹកនាំធ្លាប់ផ្ដល់ការទុក ចិត្ដខ្ពស់ រហូតឱ្យធ្វើជាមេបញ្ជាការសមរភូមិ ទិសប្រាសាទព្រះវិហាររួចទៅហើយ ដែរ ហើយក៏បានទទួលជៀញជ័យលើខ្មាំងសត្រូវ ទ័ពសៀម ដែលចូលឈ្លានពានតំបន់ប្រាសាទ ព្រះ វិហាររបស់ខ្មែរកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ ។ មិនតែប៉ុណ្ណោះ ព័ត៌មានលេចឮស្ទើរតែ ពីមាត់មួយ ទៅមាត់មួយ សុទ្ធតែបាននិយាយ ថា នាយឧត្ដមសេនីយ៍ពោះម៉ាយរូបនេះ មានទំនាក់ទំនងស្នេហា ជាមួយ អ្នកនាង ចន ច័ន្ទលក្ខិណា ខណៈដែលចំណងស្នេហ៍អាពាហ៍ ពិពាហ៍មិនទាន់ដាច់ស្រឡះជាមួយនឹងលោក យុត្ថារ៉ា ឆាន្នី ដែលអនាតគនឹងក្លាយទៅ ជាពោះម៉ាយកូន១ បន្ទាប់ពីសាលក្រម សាលាដំបូងប្រកាស ដាច់ មនោសញ្ចេតនា ពី អ្នកស្រី ចន ច័ន្ទលក្ខិណា ជាភរិយាដែលបាន ដាក់ពាក្យបណ្ដឹងទៅសាលាដំបូង រាជ ធានីភ្នំពេញ កាលពីជាង១ខែកន្លងទៅនេះ ។
ប្រភពអ្នកជំនិតនឹងនាយឧត្ដមសេនីយ៍ ជាអ្នកប្រយុទ្ធនៅជាយដែនក្បែរប្រាសាទ ព្រះវិហារសម័យខ្មែរ និង សៀមច្បាំងគ្នា បានដកស្រង់សំដីនាយឧត្ដមសេនីយ៍ពោះ ម៉ាយរូបនេះមកបញ្ជាក់ប្រាប់មជ្ឈមណ្ឌល ព័ត៌ មានដើមអម្ពិលថា “ ខ្ញុំជាប់បំពេញ ភារកិច្ច នៅសមរភូមិជួរមុខក្នុងការការពារ ទឹកដីមាតុភូមិ រកពេលវេលា មកថ្នាក់ថ្នម និងថែរក្សាកូនទាំង ២នាក់ សឹងតែមិនបានផង ។ ខ្ញុំសូមបញ្ជាក់ថា ម្ចាស់ជីវិតរបស់ខ្ញុំនៅពេល នេះគឺមានតែកូនសំឡាញ់ដ៏អភ័ព្វ ម្ដាយទាំង២នាក់នេះតែប៉ុណ្ណោះ ខ្ញុំ និងនាង (ចន ច័ន្ទលក្ខិណា ) ឥតមាន ទំនាក់ទំនង ស្នេហានឹងគ្នាទេសូម្បីតែបន្ដិច ។ ខ្ញុំអត់ត្រូវ ការនរណាទេ បើទោះជាអ្នកនាងនៅទំនេរ (កុំថា ឡើយមានស្វាមី) ក៏អត់ត្រូវការ ដែរ”។
ដើមី្បបញ្ជាក់ពីការពិត ជុំវិញស្នេហាត្រី កោណ ដែលគេបានពិពណ៌នាថា មានអ្នកធំ ពាក់ផ្កាយ៤ លើស្មា មានស្នេហាជាមួយ ចន ច័ន្ទលក្ខិណា ហើយប្រហារបេះដូង យុត្ថារ៉ា ឆាន្នី នោះ មានតែអ្នកនាង ចន ច័ន្ទ លក្ខិណា តែម្នាក់គត់ ដែលជាអ្នកស្រាយចំណងនៃ ស្នេហាត្រីកោណដ៏មហាជំពាក់វាក់វិននេះ។ ហើយ វាមានតែពេលវេលាប៉ុណ្ណោះទេដែល បញ្ជាក់ពីការពិត ។
បើតាមអ្នកតាមដានសាច់រឿងនេះ បាន ធ្វើការសន្និដ្ឋានថា បុរសពោះម៉ាយផ្កាយ៤ កូន២រូបនោះ ទំនង ជា នឹងមិនចូលខ្លួនមក ជំពាក់វាក់វិននៅក្នុងរឿងស្នេហាត្រីកោណ នេះទេ ប៉ុន្ដែ ប្រហែលជាមានអ្នកផ្សេងទៅ វិញ ដែលមិនដឹងថា ជាផ្កាយ ឬជាឯកឧត្ដម ឬជាឧកញ៉ា សេដ្ឋី ដែលចូលមកហែកជ្រែក រនាំងស្នេហ៍ អាពាហ៍ ពិពាហ៍ រវាងយុត្ថារ៉ា ឆាន្នី និងអ្នកនាង ចន ច័ន្ទលក្ខិណា រួចហើយ គេខ្ចីដៃបុរសអភ័ព្វស្នេហ៍ ពោះ ម៉ាយផ្កាយ៤ យកមកធ្វើជារនាំង ដើម្បីបាំងបិទកុំឱ្យគេ ឃើញ ។ ប៉ុន្ដែ ទោះជាយ៉ាងណាក៏ដោយ នៅក្នុង ពាក្យប្រលោមលោកស្នេហា ឬមួយ បែបជាទស្សនៈវិជ្ជា បាននិយាយថា “ដំរី ងាប់មិនអាចយកចង្អេរមក បាំងជិតបានទេ ។ ទោះបីជាផោមក្នុងទឹក ក៏វាគង់តែស្អុយ ។ ទោះបីជាខំទប់ព្រះអាទិត្យមិនឱ្យរះ ក៏ព្រះ អាទិត្យ នៅតែបញ្ចេញកាំរស្មី ជះពន្លឺឆព័ណ្ណរង្សី មកលើផែនភសុធារដែរ ”។
អ្នកជំនិតនឹងបុរសអភ័ព្វស្នេហ៍នោះបាន ឱ្យដឹងទៀតថា ពេលដែលបានឮ និងឃើញ ទស្សនវដ្ដីបោះពុម្ព ផ្សាយដោយបញ្ឆិត បញ្ឆៀង ទៅលើមេបញ្ជាការរបស់គេ គេ បានឃើញទឹកមុខមេបញ្ជាការរបស់គេ ស្រងូត ស្រងាត់ ហាក់បីដូចជាបង្កប់នូវអ្វី មួយ ដែលពិបាកនឹងពណ៌នា ខណៈដែលមេ បញ្ជាការរូបនេះឈរសំឡឹង មើលទៅកំពូល ប្រាសាទព្រះវិហារ ដែលកំពុងឈរយ៉ាង ចង្រឹក ហាក់បីដូចជាបង្កប់នូវក្ដីអាណិត ហើយក៏ ចង់ប្រាប់ទៅមេបញ្ជាការរូបនោះ ថា អ្នកមិនបានទៅចាប់រំលោភប្រពន្ធគេ ឬ ក៏បំបែកបំបាក់ប្ដី-ប្រពន្ធ របស់ នរណាម្នាក់ឡើយ ។ តាមរយៈទង្វើដ៏សុទ្ចរិត និងសេច ក្ដីថ្លៃថ្នូររបស់អ្នក អ្នកនឹងទទួលបានត្រឡប់ មកវិញ នូវភាពយុត្ដិធម៌ ការអាណិត ស្រឡាញ់ពីអាណាព្យាបាលរបស់អ្នកទាំង ២ ក៏ដូចជាបន្ថែមនៃក្ដីស្រឡាញ់ អាណិតពី កូនសំណព្វចិត្ដរបស់អ្នកទាំង២ផងដែរ ។
នាយឧត្ដមសេនីយ៍ពោះម៉ាយរូបនេះ ត្រូវបានមហាជនចាប់ផ្ដើមស្គាល់ ក្រោយ ពេលដែលសម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន  នាយឧត្ដមសេនីយ៍ផ្កាយមាស ៥ ផុត លេខ និងជានាយករដ្ឋមន្ដ្រីនៃព្រះរាជា ណាចក្រកម្ពុជា បានចាត់បញ្ជូនរូបលោកឱ្យ ធ្វើជាមេបញ្ជាការសមរភូមិទិសព្រះវិហារ បន្ទាប់ពីទាហាន ឈុតខ្មៅសៀម បានចូលឈ្លានពាន ទឹកដីខ្មែរក្បែរប្រាសាទព្រះវិហារ នៅវត្ដ កែវសិក្ខាគីរីស្វារៈ ក្នុងឯក សណ្ឋានឈុត ប៉ារ៉ា ដែលមានពណ៌ចម្លែកពីនាយទាហាន និងពលទាហាន ដែលឈរនេកៅ ៥ មករា ក្បែរ ប្រាសាទព្រះវិហារ។ ជាបន្ដបន្ទាប់ មហាជនក៏កាន់តែទទួលស្គាល់ និងចាប់អា រម្មណ៍ពីវីរៈភាពរបស់គាត់ ជាមួយនឹងមេ បញ្ជាការដ៏គួរឱ្យគោរពដទៃទៀត រួមទាំង ពលទាហានដ៏អង់អាចក្លាហាន ដែលបាន គោរព បញ្ជាតេជោ សែន ថា ត្រូវតែការ ពារប្រាសាទព្រះវិហារ និងអធិបតេយ្យ ភាពឱ្យខាងតែបាន ។
ឥឡូវនេះ សង្គ្រាមខ្មែរ-ថៃ មួយចំអិន កំពឹសបានបញ្ចប់ហើយ ហើយខ្មែរឈ្នះក្ដី សារជាថ្មី រឿងដីក្បែរប្រាសាទ ព្រះវិហារនៅ តុលាការឡាអេ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០១៣ ថែមទៀត ចុះហេតុអ្វីបានជាបុរស ពោះម៉ាយផ្កាយ៤ កូន ២រូបនេះ បែរ មកជាជួបប្រទះនៅក្នុងរឿងស្នេហាត្រី កោណទៅវិញ ។ ឱអានិចារ ស្វាស៊ីបាយ លាបមាត់ពពែ តើពេលណាទៅអ្នករសាត់ បាត់ចេញពីមាត់មនុស្សម្នា ហើយជំនួសមក វិញ នូវការពិតយុត្ដិធម៌មួយ ។
មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នឹង ព្យាយាមជួបនាយឧត្ដមសេនីយ៍ អភ័ព្វស្នេហ៍រូបនេះដោយផ្ទាល់ ដើម្បី ឱ្យរូបលោក បកស្រាយរឿងពិតនាពេលខាងមុខ ៕

DAP News   [02] PISETH-0395



DAP News   [02] ST-143
DAP News   [02] Chanroth013-nov-157
DAP News   [02] Chanroth013-nov-158
DAP News   [02] Chanroth013-nov-159
DAP News   [02] T-0279
DAP News   [02] T-0280
DAP News   [02] T-0281
DAP News   [02] T-0282


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News   [02] Roses041  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Roses041
View user profile http://www.lovekhmer.com

19DAP News   [02] Empty Re: DAP News [02] on 25th November 2013, 4:37 pm

sreymomrith

sreymomrith
Administrator
Administrator
លោក វង្សី វិស្សុត ឬ លោក គុណ ញឹម ជំនួសកៅអី លោក ប៉ែន ស៊ីម៉ន?
Monday, 25 November 2013 


ភ្នំពេញ ៖ ប្រភពព័ត៌មានពីមន្ដ្រីមួយរូប ដែលលួចបង្ហើប ដោយមិនបញ្ចេញឈ្មោះ បានអះអាងថា ក្រោយនាយករដ្ឋមន្ដ្រីធ្វើការរិះគន់ខ្លាំងៗ ទៅលើ អំពើពុករលួយរបស់មន្ដ្រីគយ ហើយប្រកាសទុករយៈពេល២ខែ ឱ្យធ្វើការកែខ្លួនរួចមក ចុងក្រោយគេអះអាងថា នាយករដ្ឋមន្ដ្រី បានបន្ថែម ចំណាត់ការមួយទៀត ដោយសម្រេចផ្លាស់ប្ដូរមេគយចេញតែម្ដង។
ខណៈលេចឮព័ត៌មានថា នាយករដ្ឋមន្ដ្រីបានសម្រេចដកលោក ប៉ែន ស៊ីម៉ន ចេញពីអគ្គនាយកគយ និងរដ្ឋាករនាពេលឆាប់ៗខាងមុខនេះ បាននាំឱ្យមានការលើកឡើងថា តើអ្នកណានឹងទៅអង្គុយកៅអី មេគយជំនួសលោក ប៉ែន ស៊ីម៉ន នោះ?។ ប៉ុន្មានថ្ងៃនេះ នៅក្នុងចំណោម មន្ដ្រីៗមួយចំនួនបានខ្សឹបខ្សៀវគ្នា ថា រាជរដ្ឋាភិបាលនឹងតែងតាំងលោក វង្សី វិស្សុត បច្ចុប្បន្នមានតួនាទីជារដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ហើយក៏ត្រូវជាមិត្ដភក្ដិលោករដ្ឋមន្ដ្រី អូន ព័ន្ធមុនីរ័ត្ន  ផងនោះ ជំនួសតំណែងលោក ប៉ែន ស៊ីម៉ន តែប្រភពមួយទៀត គេអះអាងថា លោក វង្សី វិស្សុត  មិនចង់ទៅអង្គុយកៅអីមេគយនោះទេ ដូច្នេះហើយ ទំនងជាគេតែងតាំងលោក គុណ ញឹម ដែលបច្ចុប្បន្នមានតួនាទី ជាអគ្គនាយករង ទីចាត់ការ គយ និងរដ្ឋាករស្រាប់ ព្រោះលោក គុណ ញឹម ក៏ត្រូវបានគេទទួលស្គាល់ថា ជាមនុស្សចេះដឹង ហើយក៏ជា មនុស្សស្និទ្ធនិងលោក អូន ព័ន្ធមុនីរ័ត្ន ដូចគ្នា។ មិនតែប៉ុណ្ណោះ លោក គុណ ញឹម តាំងពីចូលមកកាន់ តំណែង អគ្គនាយករងគយដំណាលគ្នាជាមួយលោក ប៉ែន ស៊ីម៉ន នៅឆ្នាំ១៩៩៨ នោះ គឺកម្រលេចឮរឿង អាស្រូវដូចគេណាស់ ព្រោះលោកធ្វើការងារភាគច្រើន ពាក់ព័ន្ធតែជាមួយបរទេស ដូចជាមួយគយអាស៊ាន ជាដើមតែប៉ុណ្ណោះ។
ទោះបីជាមានការអះអាងផ្សេងៗគ្នាក៏ដោយ ខណៈអាប៉ោងនៅមិនទាន់បើកគ្រប គេនៅមិនទាន់ដឹងថា អ្នកណានឹងជំនួសតំណែងលោក ប៉ែន ស៊ីម៉ន ពិតប្រាកដនោះទេ៕


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News   [02] Roses041  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Roses041
View user profile http://www.lovekhmer.com

20DAP News   [02] Empty Re: DAP News [02] on 25th November 2013, 4:40 pm

sreymomrith

sreymomrith
Administrator
Administrator
រថយន្ដ ដឹកបន្លែរាប់តោន ចេញពី ផ្សារនាគមាស បុករថយន្ដ ២គ្រឿង រង ការខូចខាត
Monday, 25 November 2013


ភ្នំពេញ ៖ រថយន្ដដឹកបន្លែរាប់តោនដែល ដឹកចេញពីផ្សារនាគមាស ក្នុងខណ្ឌទួកគោក ឆ្ពោះទៅខេត្ដសៀមរាប បានបង្កគ្រោះថ្នាក់ ចរាចរណ៍ដោយបុករថយន្ដ ២គ្រឿង ដែល ធ្វើដំណើរពីមុខ បណ្ដាលឱ្យរងការខូចខាត ប៉ុន្ដែ សំណាងល្អមិនមានជនរងគ្រោះណា ម្នាក់រងរបួសធ្ងន់ធ្ងរ ឬបាត់បង់អាយុជីវិត ឡើយ ។
មន្ដ្រីនគរបាលចរាចរណ៍ខណ្ឌសែនសុខ បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ដែលបង្ក ឡើង ដោយអ្នកបើករថយន្ដដឹកបន្លែមាន ការប្រុងប្រយ័ត្នខាងលើនេះ កើតឡើងនៅ វេលាម៉ោង ៦ និង១៥នាទីល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០១៣ ស្ថិតនៅមុខស្ថានីយ ប្រេងឥន្ធនៈយីហោ លឹម ហុង តាមផ្លូវលេខ ១០១៩ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
មន្ដ្រីនគរបាលចរាចរណ៍ជើងគោកបាន បន្ដថា រថយន្ដបង្កម៉ាកហ៊ីយ៉ានដាយ កូរ៉េ ទម្ងន់ ៤តោន ពាក់ស្លាកលេខ កំពង់ធំ ៣អា ០៩២៣ បើកបរដោយឈ្មោះ ផន ម៉ាច អាយុ៣១ឆ្នាំ បច្ចុប្បន្នរស់នៅភូមិទួលអំពិល ឃុំស្រឡៅ ស្រុកបារាយណ៍ ខេត្ដកំពង់ធំ ដោយឡែក រថយន្ដរងគ្រោះ ២គ្រឿង រួមមាន រថយន្ដ ម៉ាកកូរ៉ូឡា ពណ៌ស្ក និងរថយន្ដលុច្សស៊ីស RX ៣០០ ។
សមត្ថកិច្ចបានបន្ដទៀតថា មុនពេល កើតហេតុ រថយន្ដដឹកបន្លែបានធ្វើដំណើរ ចេញពីផ្សារនាគមាស ឆ្ពោះ ទៅខេត្ដសៀម រាប ស្រាប់តែដល់ចំណុចកើតហេតុ បាន ជ្រុលទៅបុករថយន្ដកូរ៉ូឡាពីក្រោយ បណ្ដាលឱ្យ រងការខូចខាត រួចរថយន្ដកូរ៉ូឡា ក៏ជ្រុលទៅបុករថយន្ដលុច្សស៊ីសបន្ដទៀតពី ក្រោយ ។
សមត្ថកិច្ចបានបន្ដថា ពេលនោះ  ថៅកែរថយន្ដដឹកបន្លែ បានឱ្យកម្មកររបស់ ខ្លួនជញ្ជូនបន្លែតម្លៃរាប់ពាន់ ដុល្លារដឹកតាម រថយន្ដផ្សេង ដោយឡែករថយន្ដបង្ក និង រថយន្ដរបស់ជនរងគ្រោះទាំង ២គ្រឿង ត្រូវ បាន សមត្ថកិច្ចយកទៅរក្សាទុករង់ចាំ ការដោះស្រាយគ្នាបន្ដទៀត ៕
DAP News   [02] CH-0870
DAP News   [02] CH-0871


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News   [02] Roses041  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Roses041
View user profile http://www.lovekhmer.com

21DAP News   [02] Empty Re: DAP News [02] on 25th November 2013, 4:44 pm

sreymomrith

sreymomrith
Administrator
Administrator
បង្ហោះខ្លែងរួច ចុះលេងទឹកទន្លេ លង់ស្លាប់ ទាំងពីរនាក់ បងប្អូន
Monday, 25 November 2013 


កណ្តាល ៖ ក្មេងប្រុស-ស្រី ពីរនាក់ ត្រូវបងប្អូនជីដូនមួយនឹងគ្នា បានលង់ទឹកស្លាប់ទាំងពីរនាក់ បន្ទាប់ពីពួក គេទាំងពីរ នាំគ្នាបង្ហោះខ្លែងរួចហើយ ចុះងូតទឹកទន្លេរអិលជើង ចូលទឹកទន្លេតែម្តងទៅ ។ ហេតុការណ៍នេះ កើតឡើង កាលពីវេលាម៉ោង ៦និង០០នាទីថ្ងៃ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៣ រហូតដល់ព្រឹកថ្ងៃទី ៦និង៣០ នាទីថ្ងៃទី២៥ ខែឆ្នាំដដែល ទើបរកសពឃើញ ស្ថិតនៅចំណុចភូមិស្វាយពុំត្រង់ ឃុំកោះអន្លង់ចិន ស្រុក ស្អាង ខេត្តកណ្តាល។
នគរបាលបានឲ្យដឹងថា មុនពេលកើតហេតុ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៣ វេលាម៉ោង ៦,០០នាទី ក្មេង ស្រីឈ្មោះ យុក លីហ្សា អាយុ៩ឆ្នាំ និងឈ្មោះ គីម កក្កដា ភេទប្រុស អាយុ ៨ឆ្នាំ អ្នកទាំងពីរនាក់ ត្រូវជា បងប្អូនជីដូនមួយនឹងគ្នា បាននាំគ្នាបង្ហោះខ្លែងលេង នៅមាត់កំពង់ដរ តាប៉ោលើ បន្ទាប់ពីគេបង្ហោះខ្លែងរួចក៏ បាននាំគ្នា ចុះលេងទឹកទន្លេបានបន្តិច ក៏រអិលជើងធ្លាក់ចូលទឹកទន្លេទាំងពីរនាក់ លិចបាត់តែម្តងទៅ រហូត ដល់ព្រឹកថ្ងៃទី២៥ ខែឆ្នាំដដែល ទើបរកសពឃើញ ។ នគរបាលចុះទៅពិនិត្យសពសន្និដ្ឋានថា ពិតជា លង់ ទឹកស្លាប់ដោយខ្លួនឯងមែន ក៏ប្រគល់សពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
DAP News   [02] T-0291


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News   [02] Roses041  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Roses041
View user profile http://www.lovekhmer.com

22DAP News   [02] Empty Re: DAP News [02] on 26th November 2013, 11:17 pm

sreymomrith

sreymomrith
Administrator
Administrator
ចន ច័ន្ទលក្ខិណា បញ្ជាក់ថា បុរសពោះ ម៉ាយអភ័ព្វស្នេហ៍ មិនមានការ ពាក់ព័ន្ធ ស្នេហាត្រីកោណទេ
Tuesday, 26 November 2013 


-បញ្ចប់ពាក្យ ចចាមអារ៉ាម ស្នេហាត្រី កោណ
ដោយ ៖ សយ សុភាព
ភ្នំពេញ ៖ មួយថ្ងៃបន្ទាប់ពីបុរសពោះ ម៉ាយអភ័ព្វស្នេហ៍ នាយឧត្ដមសេនីយ៍ ជា តារា  តាមរយៈ អ្នកជំនិត របស់ខ្លួន ច្រាន ចោលនូវពាក្យចចាមអារ៉ាម ដែលថា រូបនាយពាក់ព័ន្ធស្នេហាត្រីកោណ  ជាមួយ នឹង ចន ច័ន្ទលក្ខិណា យុត្ថារ៉ា ឆាន្នី នោះ អ្នកនាង ចន ច័ន្ទលក្ខិណា តារាសម្ដែង ដ៏ល្បីល្បាញ បានចេញមកបញ្ជាក់ នៅថ្ងៃទី ២៦ ខែវិច្ឆិកា នេះថា រូបនាងពិតជាមិនមាន ការពាក់ព័ន្ធស្នេហាអ្វីឡើយ ជាមួយនឹងនាយឧត្ដម សេនីយ៍ ពោះម៉ាយរូបនោះ។
អ្នកនាង ចន ច័ន្ទលក្ខិណា តារាសម្ដែង នៅតែជាទីពេញនិយម របស់ទស្សនិកជន បានបញ្ជាក់ប្រាប់មជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិលតាមទូរស័ព្ទ ដោយសំដីរួសរាយ និង ភាពស្និទ្ធស្នាលថា“ការពិតអត់មាន ។ ខ្ញុំ អត់សប្បាយចិត្ដសោះ រឿងនេះបានកើតមាន ឡើងយូរហើយ ហើយបានធ្វើឱ្យប៉ះពាល់ កិត្ដិយសធំណាស់ ចំពោះរូបលោក (នាយ ឧត្ដមសេនីយ៍ ជា តារា )”។ អ្នកនាងចន ច័ន្ទលក្ខិណា បានបញ្ជាក់ប្រាប់ទៀតថា “ប្រសិនបើមានការចូលស្ដីដណ្ដឹងខ្ញុំមែន នោះក៏វាអាចជាហេតុផលដែរ ក៏ប៉ុន្ដែ មិន មានទាល់តែសោះ ហើយក៏មិនដែលធ្លាប់ ជួបទាក់ទងនិយាយគ្នាដែរ ”។ អ្នកនាងបន្ដ ទៀតថា ជីវិតឯកជននៃគ្រួសាររបស់នាង ពិតជាមិនអាចត្រឡប់ថយក្រោយបានទេ ហើយអ្នកនាងក៏មិនចង់និយាយច្រើនដែរ ។ អ្នកនាង ចន ច័ន្ទ លក្ខិណា បានបញ្ជាក់ថា នាងទើប តែត្រឡប់មកពីប្រទេសម៉ាឡេស៊ី បាន ៣-៤ ថ្ងៃប៉ុណ្ណោះ ។
បន្ទាប់ពីការចេញមកបកស្រាយ របស់ អ្នកនាង ចន ច័ន្ទលក្ខិណា អំពីរឿងបេះដូង រួចមក មជ្ឈមណ្ឌលព័ត៌ មានដើមអម្ពិលក៏ បានទាក់ទងភ្លាមៗ ទៅអ្នកជំនិតនឹងនាយ ឧត្ដមសេនីយ៍ ជា តារា ដោយបានបញ្ជាក់ ថា អ្នកនាង ចន ច័ន្ទលក្ខិណា មិនមានការ ពាក់ព័ន្ធទាល់តែសោះ នៅក្នុងរឿងស្នេហា ត្រីកោណនេះ ហើយថា ការផ្សព្វផ្សាយទាំង ប៉ុន្មាន បានធ្វើឱ្យប៉ះពាល់ធំណាស់សម្រាប់ រូបនាយជាអ្នកប្រយុទ្ធជាយដែននោះ អ្នក ជំនិតរូបនេះ បានរាយការណ៍ជូនភ្លាមៗទៅ មេបញ្ជាការរបស់គេ ដែលកំពុងស្ថិតនៅឯ សមរភូមិមុខក្បែរ ប្រាសាទព្រះវិហារ ខណៈ ដែលកំពុងអនុវត្ដបទបញ្ជា មេទ័ពកំពូល តេជោ សែន ក្នុងការការពារអធិបតេយ្យ  បានធ្វើឱ្យមេបញ្ជាការរបស់គេរំភើបរកអ្វី ប្រៀបផ្ទឹមពុំបាន ព្រោះទីបំផុតយុត្ដិធម៌ ត្រូវបានផ្ដល់ជូនលោក ។
អ្នកជំនិត បានឆ្លើយតបប្រាប់មជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិលវិញថា មេបញ្ជាការនាមជាអ្នកប្រយុទ្ធជាយដែនរូបនេះ សូមថ្លែងការកោតសរសើរ ចំពោះមន សិការ និងឧត្ដមគតិរបស់អ្នកនាង ចន ច័ន្ទលក្ខិណា ដែលបង្ហាញការពិតនៅពេលនេះ។  ជាពិសេសបង្ហាញពីសេចក្តីថ្លៃថ្នូ របស់អ្នកនាង ចន ច័ន្ទលក្ខិណា ។
អ្នកជំនិតនឹងមេបញ្ជាការរូបនេះបានបន្ដដកស្រង់សំដីមេទ័ពអភ័ព្វស្នេហ៍ពោះម៉ាយ កូន២រូបនេះទៀតថា “មានតែអ្នកនាង ចន ច័ន្ទលក្ខិណា ទេ ដែលជាអ្នកបង្ហាញការ ពិត ឥឡូវការពិតបានមកដល់ហើយ ហើយក៏ មានតែពេលវេលាដែរ ដែលបង្ហាញការ ពិត ឥឡូវអ្វីៗវាជាការពិតហើយ ”។
អ្នកតាមដាន នៅក្នុងសាច់រឿងនៃ ពាក្យ ចចាមអារ៉ាមស្នេហាត្រីកោណ រវាង នាយឧត្ដមសេនីយ៍ ពោះម៉ាយ ចន ច័ន្ទលក្ខិណា និងយុត្ថារ៉ា ឆាន្នី បានវាយតម្លៃថា ទី បំផុត យុត្ដិធម៌ពិតជាមាន សម្រាប់នាយ ឧត្ដមសេនីយ៍ មេបញ្ជាការសមរភូមិទិស ប្រាសាទព្រះវិហាររូបនេះពិតប្រាកដមែន ។ ដូច្នេះពាក្យចចាមអារ៉ាម នៃសាច់រឿង ស្នេហាត្រីកោណខាងលើនេះ បានមកដល់ទី បញ្ចប់ហើយ ។ យុត្ដិធម៌ក៏ត្រូវបានលាតត្រដាងដែរ ។ ទោះជាយ៉ាងណាក្ដីក៏យើង បន់ស្រន់ឱ្យអ្នកនាង ចន ច័ន្ទលក្ខិណា ក៏ ដូចជា យុត្ថារ៉ា ឆាន្នី ដែលធ្លាប់តែមាន ស្នេហាល្អូកល្អឺន រហូតដល់មានបុត្រីមួយទុក ជាចំណងដៃនៃគូស្នេហ៍អាពាហ៍ពិពាហ៍នោះ មានសុភមង្គលជាដរាប ទោះបីជាពួកគេនឹង ឃ្លាតចាកឆ្ងាយ បន្ទាប់ពីសាលក្រមសាលា ដំបូងនឹងប្រកាសផ្ដាច់ចំណងអាពាហ៍ពិពាហ៍ នាពេលខាងមុខក៏ដោយ ។ នេះហើយជីវិត ដូចព្រះពុទ្ធលោកទូន្មានថា មានរូប មានទុក្ខ ហើយគ្មានមនុស្សណាម្នាក់ ដែលកើតមក លើលោកិយនេះ ស្គាល់តែសេចក្ដីសុខ គ្មានទុក្ខឡើយ ហើយក៏មិនដែលមានទុក្ខ រហូត ដោយមិនស្គាល់សេចក្ដីសុខនោះទេ ។  អ្វីដែលសំខាន់ នៅពេលដែលមានបញ្ហា កើតឡើង តើមនុស្សម្នាក់ៗត្រូវប្រឈមមុខ ដោះស្រាយដោយរបៀបណា ។
អ្នកតាមដានក្នុងរឿងស្នេហាត្រីកោណ នេះ ក៏សម្ដែងការគោរព ចំពោះឧត្ដមគតិ នាយឧត្ដមសេនីយ៍ អភ័ព្វស្នេហ៍រូបនេះផង ដែរ ហើយថា បារមីប្រាសាទព្រះវិហារពិត ជាបានផ្ដល់យុត្ដិធម៌ដល់រូបនាយពិតប្រាកដ  ជាពិសេសនឹងធ្វើឱ្យអាណាព្យាបាលទាំង២  ក៏ដូចជាកូនសំណព្វចិត្ដទាំង ២ ជឿជាក់ថា រូបនាយពិតជាបរិសុទ្ធ ហើយ ការប្រយុទ្ធ របស់នាយកន្លងទៅ ក៏មិនធ្វើ ឱ្យនាយ ទាហានដទៃទៀត និងកូនទាហាន ទាស់ចិត្ដដែរ ។ សង្ឃឹមថា នាយនឹងមិនអភ័ព្វស្នេហ៍ តទៅទៀតទេ ។
នាយឧត្ដមសេនីយ៍រូបនេះ តាមរយៈ សីលធម៌ល្អ ឧត្ដមគតិខ្ពស់ មានជំនាញច្បាស់ ផ្នែកកលយុគ នៅក្នុងជួរកងទ័ពធ្លាប់បាន សិក្សាសាលានាយទាហានជាន់ខ្ពស់នៅ បារាំង អតីតសហភាពសូវៀត ធ្លាប់ចូលរួមសិក្សាដកបទពិសោធន៍ផ្នែកយុទ្ធសាស្រ្តេយោធា នៅអង្គការសហប្រជាជាតិ ជាពិសេសការអនុ វត្ដន៍បទបញ្ជារបស់មេបញ្ជាការខ្ពស់ផុត លេខផ្កាយមាស៥ តេជោ សែន ក្នុងការប្រយុទ្ធ ការពារអធិបតេយ្យ នាសមរភូមិតំបន់ ប្រាសាទព្រះវិហារ នាយនឹងជួបនូវសំណាងល្អ ឡើងបុណ្យ យសស័ក្ដិជាក់ជាមិនខាន ៕
DAP News   [02] Chanroth013-nov-161


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News   [02] Roses041  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Roses041
View user profile http://www.lovekhmer.com

23DAP News   [02] Empty Re: DAP News [02] on 28th November 2013, 3:07 pm

sreymomrith

sreymomrith
Administrator
Administrator
ក្រុមមេធាវី ដេញដោលគ្នា លើហេតុការណ៍ ភរិយាដើមបង្កការ អុកឡុកមង្គលការ លោកវេជ្ជបណ្ឌិត និងនារីវ័យក្មេង ផ្អើលខេត្តបាត់ដំបង
Thursday, 28 November 2013 


ភ្នំពេញ៖ ហេតុការណ៍ភរិយាដើមលែងលះគ្នា មិនទាន់ដាច់ស្រេច ទៅបង្កការអុកឡុកពេលតួអង្គប្រុសជាវេជ្ជ បណ្ឌិត កំពុងរៀបការជាមួយនារីវ័យ១៦ឆ្នាំ ដ៏ស្រង់ផូរផង់ នៅភូមិបឹងអំពិល ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្ដបាត់ ដំបង កាលពីថ្ងៃ២៦ ខែវិច្ឆិកា ឆ្នាំ២០១៣ បានក្លាយជាប្រធានដេញដោលគ្នារវាងក្រុមមេធាវី តាមបណ្តាញសង្គម  ហ្វេសប៊ុក ដ៏ជក់ចិត្ត។ ក្រុមមេធាវី បានហៅសកម្មភាពរបស់ភរិយាដើម និងសមត្ថកិច្ចថា ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ កិត្តិយសភាគីខាងប្រុស ជាពិសេសនារីវ័យក្មេង ដែលពុំបានដឹងរឿង ហើយក្រុមមេធាវី ក៏ចង់ឲ្យសមត្ថកិច្ចគួររកវិធី សម្របសម្រួលឲ្យពិធីមង្គលការបានបញ្ចប់ ព្រោះវាគ្រាន់តែជាពិធីតាមប្រពៃណី មិនទាន់ស្របតាមផ្លូវច្បាប់នៅ ឡើយនោះទេ។
អ្នកស្រី គិត សិរីផល្លីកា អាយុ ២៧ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនឯកជនមួយរស់នៅភូមិព្រែក តាឡុង សង្កាត់ចាក់ អង្រែ ក្រោម ខណ្ឌមានជ័យ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា កន្លងទៅនេះ បានទៅបង្កការអុកឡុកពិធីមង្គលការប្តីរបស់ខ្លួន  ដែលលែងលះគ្នាមិនទាន់ស្រេច ជាមួយនារីវ័យក្មេងស្រស់ផូរផង់គួរជាទីប្រតិពទ្ធ ក្នុងស្រុករតនមណ្ឌល ធ្វើឲ្យ  ផ្អើលអស់ភ្ញៀវខាងប្រុស និងខាងស្រី។ មិនតែប៉ុណ្ណោះ សមត្ថកិច្ច ក៏បានទៅផ្អាកពិធីមង្គលការនោះផងដែរ ដើម្បី  រង់ចាំការដោះស្រាយរួចរាល់សិន។
តាមពិតទៅចំណងអាពាពិពាហ៍រវាងអ្នកស្រី គិត សិរីផល្លីកា និងលោកវេជ្ជបណ្ឌិត ប៉ាង ថ្លៃថ្លា អាយុ ៣៣ឆ្នាំ បាន  ឈានដល់ផ្លូវបំបែក ដោយប្តឹងលែងលះគ្នានៅតុលាការរួចរាល់ទៅហើយ។ អ្វីដែលនៅសេសសល់ នៃសំណុំរឿង  លែងលះគ្នានេះ គឺថ្លៃអាហារកិច្ច នៃការចិញ្ចឹមកូនស្រីអាយុ ៤ឆ្នាំ បន្សល់ពីចំណងអាពាហ៍ពិពាហ៍ ហើយអ្នកស្រី  គិត សិរីផល្លីកា បានប្តឹងបន្តទៅសាលឧទ្ធរណ៍ ដើម្បីសូមបន្ថែមថ្លៃអាហារកិច្ច។
ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះ បានបន្សល់នូវអាម៉ាស់មួយនៅក្នុងឆាកជីវិត ទាំងតួអង្គប្រុស និងតួអង់ស្រីវ័យក្មេង  ដែលមិនបានដឹងរឿងអ្វីទាល់តែសោះនោះ។ ជាពិសេសក្រុមគ្រួសារសាច់ញាតិខាងស្រី ដែលមានជីវភាពមធ្យម  និងមានមុខមានមាត់ក្នុងភូមិឋានរបស់ខ្លួនផងនោះ ត្រូវរងនូវពាក្យនិន្ទាពីអ្នកភូមិផងរបងជាមួយ។
ក្រោយព្រឹត្តិការណ៍នេះ មេធាវីមួយក្រុមនិយមលេងបណ្តាញសង្គមហ្វេសប៊ុក បានយកមកធ្វើជាប្រធានបទ  ដេញដោលគ្នា វែកញែករុកខុសត្រូវយ៉ាងហូរហែ។
លោកមេធាវី ស៊ន សុជាតិ បានសរសេរការយល់ឃើញនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា « ខ្ញុំគាំទ្រចំណាត់ការ របស់ប៉ូលិស ព្រោះថា ទី១. មិនដឹងថាបុរស និងនារី ដែលបង្កនោះ មានចំណងឣាពាហ៍ពិពាហ៍តាមផ្លូវច្បាប់ ឬ  គ្រាន់តែជាឣនីតិសង្វាស?។ ទី២. ទោះបីជាពួកគេមានចំណងឣាពាហ៍ពិពាហ៍ ហើយពុំទាន់មានសេចក្តីសម្រេច លែងលះគ្នាជាស្ថាពរក៏ដោយ ក៏មិនឣាចចាត់ទុកថា បុរសនោះបានប្រព្រឹត្តបទល្មើស [ឣំពើផិត ឬ ទ្វេពន្ធភាព] បាន ឡើយ ពីព្រោះនោះគ្រាន់តែជាការប្រារព្ធពិធីតាមប្រពៃណីតែប៉ុណ្ណោះ មិនទាន់មានការរួមសេវនកិច្ច និងមិនទាន់  មានចុះសំបុត្រឣាពាហ៍ពិពាហ៍ជាមួយនារីថ្មីនោះនៅឡើយទេ»។
លោកមេធាវី ស៊ន សុជាតិ បានបន្តថា «កន្លងមកខ្ញុំតែងឃើញសារព័ត៌មានចុះផ្សាយពីការបញ្ឈប់ ការរៀបចំពិធី នៅពាក់កណ្តាលទី និងនាំខ្លួនភាគីបុរសយកទៅសាកសួរ ដែលទង្វើបែបនេះ មិនត្រឹមតែប៉ះពាល់ដល់កិត្តិយស  និងសេរីភាពរបស់បុគ្គលប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យខាតបង់ថវិកាចោលទទេ ដោយសារតែការខកខានក្នុងការ រៀបចំពិធីតាមប្រពៃណីនោះ សួរថាតើឣ្នកណាទទួលខុសត្រូវ?»។
បន្ទាប់ពីការលើកឡើងរបស់លោកមេធាវី ស៊ន សុជាតិ ធ្វើឲ្យមេធាវីស្រីវ័យក្មេង កញ្ញា នូ ច័ន្ទសុជាតា តបវិញថា « ជាគោលការណ៍ត្រូវតែសុំច្បាប់រៀបអាពាហ៍ពិពាហ៍ មន្រ្តីអត្រានុកូលដ្ឋានត្រូវសួរបញ្ជាក់ពីទិន្ន័យលំអិតរបស់ភាគី  ដើម្បីឈានដល់ការអនុញ្ញាតឲរៀបការ! សំបុត្របញ្ជាក់ពីភាពនៅលីវ! ចំណុចនេះ អាពាហ៍ពិពាហ៍នេះត្រូវលុប ចោល ដោយសារវត្តមានអាពាហ៍ពិពាហ៍មុនមិនទាន់រលាយ តែសួរថាភាគីថ្មី មិនទាន់បានសុំចុះបញ្ចីអាពាហ៍  ពិពាហ៍ផង តើគេប្តឹងលុបចោលដោយវិធីយ៉ាងណា?»។
ដោយឡែកលោកមេធាវី ជា សុខនួន បានថ្លែងថា ក្នុងសំណុំរឿងនេះ ខាងប្រុស គួរតែទទួលខុសត្រូវចំពោះបទ ល្មើសព្រហ្មទណ្ឌ ប្រសិនបើគាត់ភូតកុហក់អាជ្ញាធរមូលដ្ឋានពីស្ថានភាពគ្រួសាររបស់គាត់ តាមមាត្រា ៦៣២ នៃ ក្រមព្រហ្មទណ្ឌ។ អាជ្ញាធរឃុំក៏ត្រូវតែទទួលខុសត្រូវផងដែរ ប្រសិនបើគាត់បានដឹងពីស្ថានភាពគ្រួសាររបស់បុរស  នោះថា នៅលីវ ឬពោះម៉ាយ ហើយត្រូវទាមទារឲ្យបុរសរូបនេះបង្ហាញលិខិតថា គាត់នៅទំនេរ ឬពោះម៉ាយ។  
ក្រោយពីការជជែកដេញដោល លោកមេធាវី ស៊ន សុជាតិ បានសំណូមពរដល់សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន បើ មានករណីស្រដៀងគ្នានេះកើតឡើង គួរតែរង់ចាំរហូតដល់ពិធីចប់សព្វគ្រប់សិន សឹមកោះហៅបុគ្គលនោះទៅធ្វើ ការណែនាំ កុំទាន់ឲ្យរួមសេវនកិច្ច និងចុះសំបុត្រឣាពាហ៍ពិពាហ៍ ដោយរង់ចាំចំណងឣាពាហ៍ពិពាហ៍ចាស់រលាយ សិន ដែលនេះ គឺជាភារកិច្ចរបស់នគរបាលក្នុងការបង្កាបទល្មើស។
មេធាវី ស៊ន សុជាតិ បានបញ្ជាក់ថា «ពិធីអាពាហ៍ពិពាហ៍គ្រាន់តែជាប្រពៃណី។ ពិធីមិនទាន់ត្រឹមត្រូវទៅតាមផ្លូវ  ច្បាប់នៅឡើយនោះទេ»៕
សូមចុចអានអត្ថបទ «វេជ្ជបណ្ឌិតម្នាក់ លួចទៅរៀបការប្រពន្ធថ្មី វ័យ១៦ឆ្នាំ ត្រូវប្រពន្ធដើមតាមទាន់ ផ្អើលពេញរោងការ»។
DAP News   [02] ST-197
DAP News   [02] ST-198
DAP News   [02] ST-199
DAP News   [02] ST-200


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News   [02] Roses041  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Roses041
View user profile http://www.lovekhmer.com

24DAP News   [02] Empty Re: DAP News [02] on 21st April 2014, 10:10 am

sreymomrith

sreymomrith
Administrator
Administrator
នយោបាយ មិនច្បាស់លាស់ របស់ លោក សម រង្ស៊ី ជាមួយជនជាតិ “យួន” នៅកម្ពុជា
Monday, 21 April 2014 


ភ្នំពេញ ៖ កន្លងមកជាពិសេស នៅមុន ឱកាសបោះឆ្នោតជាតិ លោក សម រង្ស៊ីបាន ប្រកាសប្រកាន់យកជំហរនយោបាយមួយគឺ បើគណបក្សលោកឈ្នះឆ្នោត លោកត្រូវតែ ធ្វើការត្រួតពិនិត្យមើល លើបញ្ហាជនអន្ដោប្រវេសន៍រស់នៅខុសច្បាប់ លើដីខ្មែរ ជា ពិសេស ជនអន្ដោប្រវេសន៍“យួន” តែម្ដង រហូតដល់ថ្ងៃបោះឆ្នោត គណបក្សរបស់លោក បានចាត់តាំងក្រុមយុវជនឈរត្រួតពិនិត្យ នៅតាមមុខមណ្ឌលបោះឆ្នោត ចាំចាប់ជនជាតិ “យួន”មិនឱ្យចូលទៅបោះឆ្នោត រំលោភលើនីតិវិធីច្បាប់បោះឆ្នោតទៀតផង ។
ឥឡូវនេះស្រាប់តែលោក សម រង្ស៊ី ប្រកាសថា បើគណបក្សរបស់លោកឈ្នះ ឆ្នោត លោកនឹងទទួលស្គាល់ ជនជាតិ “យួន” ដែលរស់នៅស្របច្បាប់ ក្នុងប្រទេសកម្ពុជា ទៅវិញ ដោយលោកធ្វើការសន្និដ្ឋានថា មាន ជនជាតិវៀតណាមរហូតដល់ទៅ ២៥ ម៉ឺននាក់ ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា អាចទទួលបាន សិទ្ធិ ជាពលរដ្ឋកម្ពុជា ក្នុងចំ ណោមជនជាតិវៀតណាមប្រហែល ៥០ម៉ឺន នាក់ នៅក្នុងប្រទេសកម្ពុជា ។
ការអះអាងរបស់លោក សម រង្ស៊ី នា ពេលនេះ វាផ្ទុយគ្នាស្រឡះពីការអះអាងនា ពេលកន្លងទៅ ដែលជា រឿយៗលោក សម រង្ស៊ី និងសមាជិកគណបក្សរបស់លោកថា មានជនជាតិវៀតណាមរាប់លាននាក់ កំពុង រស់នៅ និងធ្វើការងារដោយខុសច្បាប់នៅ ក្នុងប្រទេសកម្ពុជា ។
ក្រុមអ្នកវិភាគបានមើលឃើញថា បញ្ហា  ជនអន្ដោប្រវេសន៍ខុសច្បាប់ ជាពិសេសជន ជាតិវៀតណាមតែម្ដង គឺជាបញ្ហាជាតិនិយម ដ៏ធំមួយដែលគណបក្សប្រឆាំងនៅកម្ពុជា ចូលចិត្ដលើកយកទៅធ្វើជាជំហរនយោ បាយដើម្បីស្វែងរកប្រជាប្រិយភាព និង កេងចំណេញនយោបាយ ។ ប៉ុន្ដែ បញ្ហាជាតិនិយមនៃជាតិសាសន៍ ដែលធ្លាប់មានប្រវត្ដិ សាស្ដ្រ មិនល្អជាមួយជនជាតិខ្មែរនាពេល កន្លងមកនេះ លទ្ធផលតែងតែស្រោចមក លើជនជាតិខ្មែរ ប្រទេសខ្មែរទៅវិញនូវភាព វិនាស និងសោកនាដកម្មមិនអាចថ្លែងបាន តែប៉ុណ្ណោះ ខណៈ ពួកអ្នកនយោបាយមិន ដែលគិតដល់បញ្ហានេះ គឺគិតធ្វើយ៉ាងណាឱ្យ តែខ្លួន និងបក្ខពួកឈ្នះនយោបាយ លើគូបដិ បក្ខគឺចប់ ។
ជាក់ស្ដែងសម័យសង្គមរាស្ដ្រនិយម ដោយចង់ដណ្ដើមអំណាច និងយកឈ្នះ នយោបាយលើសម្ដេច សីហនុ លោកសេនា ប្រមុខ លន់ នល់ បានបំផុសគំនិតជាតិនិយម  ចោទសម្ដេច សីហនុ លក់ដីឱ្យ យៀក កុង និងអនុញ្ញាតឱ្យជនជតិ “យួន”ចូលមករស់ នៅពេញស្រុកខ្មែរ។ទីបំផុតភ្លើងជាតិនិយម ក៏ចាប់ផ្ដើម បញ្ឆេះឡើង រហូតក្លាយទៅជា ភ្លើងសង្គ្រាមនៅកម្ពុជាពេញទំហឹងតែម្ដង។ ក្រោយលន់ នល់ ឈ្នះបាន ឡើងកាន់អំណាច ពួកខ្មែរក្រហមជ្រៀតចូលក៏យកបញ្ហាជាតិ និយមចោទ លន់ នល់ ជាខ្ញុំកញ្ជះលក់ក្បាល ឱ្យអាម៉េរិកាំង លក់ក្បាលឱ្យ “យួន”ខាង ត្បូង ឱ្យអាម៉េរិកាំងទម្លាក់គ្រាប់បែកលើ ក្បាលខ្មែរ ទីបំផុតខ្មែរ ក្រហមក៏ឈ្នះសង្គ្រាម លើរបប លន់ នល់ ចុងក្រោយក្រោមការ ដឹកនាំរបស់របបខ្មែរក្រហម បានត្រឹមតែធ្វើ ឱ្យខ្មែរក្លាយទៅជាវាលពិឃាត ។ ចំណែក អ្នករងទុក្ខវេទនា គឺរាស្ដ្រខ្មែរដែល្ងង់ខ្លៅជឿ តាមការញុះញង់ របស់អ្នកនយោបាយតែប៉ុណ្ណោះ ។
នៅថ្ងៃបោះឆ្នោត និងក្រោយបោះឆ្នោត ជាតិនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០១៣ ក្រោមនយោបាយញុះញង់ របស់គណបក្ស សង្គ្រោះជាតិ មានជនជាតិ “យួន”រាប់ម៉ឺន រាប់សែននាក់ទៅបោះឆ្នោត បានធ្វើឱ្យទី ក្រុងភ្នំ ពេញ និងតាមតំបន់មួយចំនួនប៊ិះ ក្លាយទៅជាសង្គ្រាម រវាងប្រជាជន និងប្រជាជន អ្នកគាំទ្រគណបក្ស សង្គ្រោះជាតិ និងអ្នកគាំទ្រគណបក្សប្រជាជនទៅហើយ ។
ក្រោមនយោបាយ បង្កើតក្រុមយុវជន របស់គណបក្សសង្គ្រោះជាតិ ឃ្លាំមើល និង ចាំចាប់ជនជាតិ “យួន” មិនឱ្យចូលទៅបោះ ឆ្នោតនៅតាមមុខមណ្ឌលបោះឆ្នោតនានា នោះ ទីបំផុតហិង្សាដ៏ធំមួយបានផ្ទុះឡើង នៅមុខវត្ដស្ទឹងមានជ័យ រហូតដល់រងរបួស មនុស្ស ខូចខាតទ្រព្យសម្បត្ដិរដ្ឋ ទ្រព្យ សម្បត្ដិសាធារណៈ ដោយសារតែក្រុមយុវ ជនគណបក្សសង្គ្រោះជាតិ ចោទពលរដ្ឋខ្មែរ ដែលចូលទៅបោះឆ្នោតថា ជា “យួន” រួច ហើយព្រួតវាយរហូតក្លាយទៅជាអំពើហិង្សា សូម្បីតែនៅស្រុកស្អាង ខេត្ដកណ្ដាល ស្រុក កញ្ច្រៀច ខេត្ដ ព្រៃវែង ក៏មានផ្ទុះបាតុភាព ហិង្សាស្រដៀងគ្នា ដែលផ្ដើមចេញពីពាក្យ “យួន”។
ខណៈការរើសអើងពូជសាសន៍ ប្រឆាំងជនជាតិ “យួន”រស់នៅកម្ពុជា ជាយុទ្ធសាស្ដ្ររបស់គណបក្សប្រឆាំង នៅកម្ពុជា យកឈ្នះគណបក្សកាន់អំណាចនោះ ស្រាប់ តែលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង ធំ ជាងគេនៅកម្ពុជា ដែលបច្ចុប្បន្នកំពុង បំពេញទស្សនកិច្ចនៅក្រៅប្រទេសនោះ បែរជាប្ដូរយុទ្ធសាស្ដ្រ មក ទទួលស្គាល់ជន អន្ដោប្រវេសន៍“យួន” រស់នៅស្របច្បាប់ នៅកម្ពុជា ប្រសិនបើគណបក្សរបស់ខ្លួន ឈ្នះ ឆ្នោតឡើងកាន់អំណាចទៅវិញ ។
តើការថ្លែងទទួលស្គាល់ជនជាតិ “យួន” រស់នៅស្របច្បាប់នៅកម្ពុជា ពីសំណាក់ លោក សម រង្ស៊ី ជាការ ប្ដូរជំហរនយោបាយ របស់គណបក្សប្រឆាំង ដោយពិតប្រាកដ ឬ មួយគ្រាន់តែជាយុទ្ធសាស្ដ្រកុំឱ្យអន្ដរជាតិ គេនាំគ្នារិះគន់តទៅទៀត ពីរឿងមេដឹកនាំ រើសអើងជាតិសាសន៍ ដោយប្រើពាក្យ “យួន” នៅក្នុងឱកាស ឃោសនាបោះឆ្នោត នោះ ៕
វីដេអូខាងក្រោមបង្ហាញពីគ្រោះថ្នាក់ នៃការរើសអើងជាតិសាសន៍៖
DAP News   [02] ST-009
DAP News   [02] ST-010
DAP News   [02] ST-011
DAP News   [02] ST-012
ក្រុមយុវជន និង ព្រះសង្ឃផ្ទុះបាតុភាពវាយកម្ទេចរថយន្តសមត្ថកិច្ចនៅថ្ងៃបោះឆ្នោត ក្រោមលេសថា អាជ្ញាធរការពារជនជាតិយួនឲ្យចូលរួមបោះឆ្នោត  និងក្រោយការខឹងសម្បាថា ជនជាតិយួនវាយព្រះសង្ឃជាដើម


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News   [02] Roses041  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Roses041
View user profile http://www.lovekhmer.com

25DAP News   [02] Empty Re: DAP News [02] on 21st April 2014, 10:14 am

sreymomrith

sreymomrith
Administrator
Administrator
អគ្គិភ័យ​នៅ​ហ្វីលីពីន ប៉ះពាល់​ដល់អ្នក​រស់នៅ​ចំនួន ១ពាន់​គ្រួសារ
Monday, 21 April 2014 14:41 ប្រែសម្រួល៖ ដើមអម្ពិល 


ម៉ានីល៖ អគ្គិភ័យបានលេបត្របាក់ តំបន់ដែលមានប្រជាជនក្រីក្ររស់នៅ ក្នុងទីក្រុង កាឡូកាន់ របស់ប្រទេស ហ្វីលីពីន នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៤នេះ បណ្តាលឲ្យប៉ះពាល់ដល់រស់នៅប្រមាណ ១ពាន់គ្រួសារ។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទនេះថា អគ្គិភ័យយ៉ាងធំសម្បើមនេះ បានបង្កឲ្យមានការប្រុងប្រយ័ត្នកម្រិតខ្ពស់ជាងគេ ដល់នាយកដ្ឋានពន្លត់អគ្គិភ័យទំាងអស់ក្នុងទីក្រុង ដើម្បីជួយពន្លត់ភ្លើងដែលឆេះយ៉ាងសន្ធោរសន្ធៅនេះ៕
DAP News   [02] Kosal-0208
DAP News   [02] Kosal-0209
DAP News   [02] Kosal-0210


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News   [02] Roses041  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Roses041
View user profile http://www.lovekhmer.com

26DAP News   [02] Empty Re: DAP News [02] on 21st April 2014, 10:21 am

sreymomrith

sreymomrith
Administrator
Administrator
យោធាកម្ពុជា និងអាម៉េរិក ចូលរួម បរិច្ចាគឈាមរូមគ្នា ក្នុងគោលបំណង មនុស្សធម៌
Monday, 21 April 2014 13:22 ដោយ​ ៖ ដើមអម្ពិល 


កំពង់ស្ពឺៈ យោធាកម្ពុជា ប្រមាណជាង២០០នាក់ ដែលមកពីការដ្ឋានប្រឆាំងភេរវកម្ម និងយោធាជើងគោគអាម៉េរិក ១០០នាក់ផងនោះ បានបរិច្ចាគឈាមរួមគ្នា ដើម្បីបញ្ជាក់អំពីភាពស្និទ្ធស្នាល រវាងកងទ័ពនៃប្រទេសទាំងពីរ ហើយមិន តែប៉ុណ្ណោះ សកម្មភាពមនុស្សធម៌នេះ ក៏មានការចូលរូមបរិច្ចាគដោយផ្ទាល់ ពីសំណាក់លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការ នៃបញ្ជាការដ្ឋានកម្លាំងពិសេសជាតិ ប្រឆាំងភេរវកម្មកម្ពុជា និងលោក John Goodale តំណាងកងទ័ព សហរដ្ឋអាម៉េរិក ប្រចាំតំបន់ប៉ាស៊ីហ្វិកផងដែរ។
ការបរិច្ចាគឈាមរូមគ្នា រវាងកងទ័ពនៃប្រទេសទាំងពីរនេះ (កម្ពុជា អាម៉េរិក) គឺបានធ្វើឡើង បន្ទាប់ពីចូលរួម បើកលំហាត់ ហ្វឹកហ្វឺន ដែលមានឈ្មោះថា ឆ្មាំអង្គ២០១៤នេះ (ANKOR Sentinel) ដែលបានប្រព្រឹត្តឡើង នៅសាលាហ្វឹកហ្វឺន បណ្តុះ បណ្តាល កងកម្លាំងរក្សាសន្តិភាពពហុជាតិ ខេត្តកំពង់ស្ពឺ។
បើយោងតាមលោកគ្រូពេទ្យ នៃមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានថ្លែងថា ឈាមដែលទទួលបាន ពីការបរិច្ចាគរបស់កងទ័ព ប្រទេសទាំងពីរនេះ នឹងយកទៅតំកល់ទុក នៅឯមជ្ឈមណ្ឌលជាតិផ្តល់ឈាម សម្រាប់ទុកជួយដល់ជនរងគ្រោះ ទាំងឡាយ ណា ដែលត្រូវការឈាម មិនថាជនជាតិខ្មែរ និងបរទេសនោះឡើយ ហើយមិនតែប៉ុណ្ណោះ ថ្ងៃនេះគឺជាកិត្តិយសធំធេងណាស់ ដែលមានឈាមពូជ ជាអ្នកដឹកនាំរបស់ប្រទេសទាំងពីរផ្ទាល់ ដែលបានចូលរួមបរិច្ចាគនោះ។
សូមបញ្ជាក់ថា យោធាកម្ពុជា និងអាម៉េរិក តែងតែធ្វើសកម្មភាពជាច្រើនរួមគ្នា ដែលក្នុងនោះមានការធ្វើសមយុទ្ធបែប លក្ខណៈមនុស្សធម៌ សមយុទ្ធជាច្រើនទៀត ទាក់ទងនឹងការជួយសង្គ្រោះគ្រោះមហន្តរាយ និង ជួយសង្រ្គោះតាមលំហ សមុទ្រជាដើម។
នេះមិនមែនជាលើកទីមួយនោះទេ សម្រាប់កងទ័ពនៃប្រទេសទាំងពីរ ដែលរូមសហការគ្នា ក្នុងការបរិច្ចាគឈាមនោះ ហើយ ការបរិច្ចាគនេះ គឺជាការបញ្ជាក់អំពីភាពមនុស្ស នៃកងទ័ពប្រទេសទាំងពីរ សម្រាប់ជួយដល់ជនរងគ្រោះ ដោយប្រការណា មួយនោះ៕
DAP News   [02] That-0391
DAP News   [02] That-0392
DAP News   [02] That-0393
DAP News   [02] That-0394


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News   [02] Roses041  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Roses041
View user profile http://www.lovekhmer.com

27DAP News   [02] Empty Re: DAP News [02] on 21st April 2014, 10:23 am

sreymomrith

sreymomrith
Administrator
Administrator
ចោរប្រដាប់ឣាវុធ ចូលប្លន់ផ្ទះ ប្រជាពលរដ្ឋ យកគ្រឿងឣលង្កា និងលុយឣស់ គួរសម នៅស្រុកឈូក
Monday, 21 April 2014 12:33 ដោយៈ ដើមអម្ពិល


កំពត ៖ ចោរមានគ្នា ៣នាក់ ស្លៀកពាក់ស៊ីវិល មិនស្គាល់ ឣត្តសញ្ញាណ ប្រើប្រាស់ឣាវុធ AK មួយដើម កូនកាំបិត ២ដើម បានធ្វើសកម្មភាព ប្លន់ទៅលើប្រជាពលរដ្ឋ នៅវេលាម៉ោង ៧និង៤០នាទី ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៤ស្ថិតក្នុងភូមិតេជោឣភិវឌ្ឍន៍  ឃុំតេជោរឣភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត។
សមត្ថកិច្ច មូលដ្ឋាន បានឲ្យមជ្ឈមណ្ឌល ព័ត៌មាន ដើមឣម្ពិលដឹង នាវេលាព្រឹកថ្ងៃនេះថា ជនរងគ្រោះដែល ត្រូវចោរប្លន់នោះមានឈ្មោះ ឃឹម ស៊ីថា ភេទស្រី ឣាយុ៥៥ឆ្នាំ មុខរបរ ឣ្នកលក់សាច់គោ នៅផ្សារ៣១៧"តំបន់កោះស្លា"មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ។
សមត្ថកិច្ច ដដែលឲ្យដឹងទៀតថា ក្រុមចោរប្លន់ខាងលើ បានធ្វើសកម្មភាពភ្ជង់គំរាម ប្លន់ជនរងគ្រោះ និងចាក់ទៅ លើស្ត្រីជនរងគ្រោះត្រូវដៃចំនួន មួយកាំបិត  ខណៈនៅជាមួយកូនចៅ ក្នុងផ្ទះរបស់ខ្លួន រួចហើយពួកវា គំរាមយកបាន លុយខ្មែរ ៧លានរៀល, លុយដុល្លារ ១៨០០$  លុយបាតថៃ ២០០០បាត និងមាស ១ដំឡឹង ។ ក្រោយពីពួកវាធ្វើ សកម្មភាពប្លន់បាន សម្រេចហើយ ក៏គេចខ្លួនបាត់ ស្រមោលតែម្តង ។
ដោយឡែក ចំពោះសមត្ថកិច្ចវិញ ក្រោយពីខាងជនរងគ្រោះបានប្រាប់ដំណឹង នៅក្រោយកើតហេតុភ្លាម ក៏បានចុះទៅដល់កន្លែងហេតុ និងធ្វើការស្រាវជ្រាវ រហូតបន្តសហការគ្នា ស្រាវជ្រាវ មកដល់នាវេលាព្រឹកថ្ងៃនេះបន្តទៀត ។
លោក ជឹម សឿន មេឃុំតេជោរឣភិវឌ្ឍន៍ បានឲ្យមជ្ឈមណ្ឌលព័ត៌មានដើមឣម្ពិលដឹងថា ករណីប្លន់ខាងលើនេះ ពិតជាកើតមានមែន ហើយបច្ចុប្បន្ន កម្លាំងនគរបាល និងឣវុធហត្ថកំពុងចុះទៅកន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវរុករក មុខសញ្ញានេះហើយ៕


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News   [02] Roses041  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Roses041
View user profile http://www.lovekhmer.com

28DAP News   [02] Empty Re: DAP News [02] on 21st April 2014, 10:25 am

sreymomrith

sreymomrith
Administrator
Administrator
យន្តហោះ​ ម៉ាឡេស៊ី ផ្ទុះកង់ ពេលកំពុង ហោះឡើង
Monday, 21 April 2014 12:00 ប្រែសម្រួល៖ ដើមម្ពិល 


កូឡាឡាំពួរ៖ ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី អះអាងថា យន្តហោះប៊ូអ៊ីង 737-800 ហោះ ហើរពីកូឡាឡាំពួរ -ឥណ្ឌា ជួបឧប្បតិ្តហេតុផ្ទុះកង់ ពេលកំពុងហោះហើរ។
យោងតាមទីភ្នាក់សារព័ត៌មាន រយទ័រ នៅថ្ងៃ ចន្ទ ទី ២១ ខែ មេសា ឆ្នាំ ២០១៤ នេះបានចុះផ្សាយដឹងថា នៅព្រឹកមិញនេះ យន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី ជើងហោះហើរ MH192 បានជួបឧប្បតិ្តវហេតុ ផ្ទុះកង់ផ្នែកខាងមុខ ពេល ដែលយន្តហោះទើបតែហោះហើរ បានរយៈពេល ១៦ នាទីតែប៉ុណ្ណោះ។ យន្តហោះប្រភេទប៊ូអ៊ីង 737-800 ផ្ទុកអ្នកដំណើរ ១៥៩ នាក់ រូមទាំង អ្នកបើកបរ និង នារីអូតេស ៧ នាក់ ត្រូវបានចុះចតដោយសុវត្ថិភាពនៅក្នុងអាកាសយានដ្ឋានអន្តរជាតិ កូឡាឡាំពួរ។
សាក្សីជនជាតិម៉ាឡេស៊ីម្នាក់ ដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែក បានអះអាងថា មុនពេលយន្តហោះចេញដំណើរប្រហែល ១៦ នាទី គាត់សង្កេតឃើញ កម្ទេចកង់យន្តហោះធ្លាក់រាយប៉ាយពេញ នៅផ្លូវហោះហើរ ហើយក្រោយមកឃើញយន្តហោះ បកក្រោយ ចុះចតយ៉ាងបន្ទាន់ ដោយជោគជ័យ៕
DAP News   [02] That-0387


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News   [02] Roses041  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Roses041
View user profile http://www.lovekhmer.com

29DAP News   [02] Empty Re: DAP News [02] on 21st April 2014, 10:27 am

sreymomrith

sreymomrith
Administrator
Administrator
លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត សង្ឃឹមថា​ ក្រោយបញ្ចប់​ ការហ្វឹកហ្វឺន កងទ័ពជើងគោក​ អាចជួយសង្គ្រោះ​ គ្រោះមហន្តរាយបាន
Monday, 21 April 2014 11:35 ដោយ​ ៖ ដើមអម្ពិល 


កំពង់ស្ពឺ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត តំណាងកងយោធពលខេមរភូមិន្ទ សង្ឃឹមជឿជាក់ថា កងទ័ពជើងគោករបស់ប្រទេសកម្ពុជា ពិតជាមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការជួយសង្រ្គោះគ្រាមានគ្រោះ មហន្តរាយផ្សេងៗ ក្រោយពីបានចូលរួមក្នុងវគ្គហ្វឹកហ្វឺន លំហាត់សមយុទ្ធឆ្មាំអង្គរ ២០១៤ រវាងកងទ័ព ជើងគោក នៃកងយោធពលខេមរភូមិន្ទ ជាមួយកងទ័ពជើង គោកអាម៉េរិកប្រចាំតំបន់ ប៉ាស៊ីហ្វិក។
ថ្លែងនៅក្នុងពិធី បើកវគ្គហ្វឹកហ្វឺនលំហាត់ឆ្មាំអង្គរ២០១៤ លោក ហ៊ុន ម៉ាណែត មេបញ្ជាការរងកងទ័ពជើងគោក បានមាន ប្រសាសន៍ថា “ជាថ្មីម្តងទៀត ខ្ញុំមានសេចក្តីសង្ឃឹម និងជឿជាក់ យ៉ាងមុតមាំថា ក្រោយពីបញ្ចប់លំហាត់ឆ្មាំអង្គរនេះទៅ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ យើងខ្ញុំ ពិតជាទទួលបានបទពិសោធន៍ និងមានសមត្ថភាពគ្រប់គ្រាន់ ក្នុង ការចូលរួមសហការសង្គ្រោះ គ្រោះមហន្តរាយផ្សេងៗ ដែលកើតមានឡើង”។
លោកឧត្តមសេនីយ៍ឯក បានបញ្ជាក់ថា សូមកងកម្លាំងភាគីសហរដ្ឋអាម៉េរិក ព្រមទាំងស្ថាប័ន ពាក់ព័ន្ធទាំងអស់ចូលរួម ក្នុង លំហាត់ហ្វឹកហ្វឺននេះ ដោយស្មោះស ក្នុងស្មារតីសហប្រតិបត្តិការ និងគោរព ស្រលាញ់គ្នាទៅវិញ ទៅមកដោយស្មើភាពសំដៅ ធ្វើយ៉ាងណាឲ្យដំណើការ នៃលំហាត់ហ្វឹកហ្វឺន ឆ្មាំអង្គរ ២០១៤ ដ៏មានអត្ថន័យ និងមានសារសំខាន់នេះ ប្រព្រឹត្តទៅបាន ជោគជ័យ។
លោក ហ៊ុន ម៉ាណែត បានស្វាគមន៍ចំពោះវត្តមាន របស់កងទ័ពជើងគោកសហរដ្ឋអាម៉េរិក ប្រចាំតំបន់ប៉ាស៊ីហ្វិក នៅលើទឹក ដីកម្ពុជា និងសូមឲ្យកិច្ចសហប្រតិបត្តិការរវាងកងទ័ព នៃប្រទេសទាំង ពីរ ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែពង្រីកទ្វេឡើង៕
DAP News   [02] That-0379
DAP News   [02] That-0380
DAP News   [02] That-0381
DAP News   [02] That-0382
DAP News   [02] That-0383
DAP News   [02] That-0384
DAP News   [02] That-0385
DAP News   [02] That-0386


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News   [02] Roses041  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Roses041
View user profile http://www.lovekhmer.com

30DAP News   [02] Empty Re: DAP News [02] on 22nd April 2014, 12:06 am

sreymomrith

sreymomrith
Administrator
Administrator
ផ្លាស់ប្ដូរ ប្រធានសាលាដំបូង ខេត្ដ កណ្ដាល
Monday, 21 April 2014 17:25 ដោយ ៖ ដើមអម្ពិល 


កណ្ដាល ៖ នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៤ នេះ មានពិធីផ្លាស់ប្ដូរប្រធាន សាលាដំបូង ខេត្ដកណ្ដាល តបតាមព្រះរាជ ក្រិត្យ របស់ព្រះមហាក្សត្រដែលធ្វើឡើង កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៤ កន្លង ទៅ ។
ពិធីនេះបានប្រព្រឹត្ដទៅ ក្រោមវត្ដមាន របស់រដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌ លោក អង្គវង្ស វឌ្ឍានា និងអភិបាលខេត្ដកណ្ដាល លោក ផៃ ប៊ុនឈឿន ព្រមទាំងមន្ដ្រីថ្នាក់ ដឹកនាំមួយចំនួនទៀត ។
យោងតាមព្រះរាជក្រិត្យរបស់ព្រះ មហាក្សត្រ បានសម្រេចផ្លាស់ប្ដូរលោក អិន វ៉ានវិបុល ពីប្រធានសាលាដំបូង ខេត្ដកណ្ដាល ទៅជាចៅក្រមសាលាឧទ្ធរណ៍ ហើយសម្រេចតែងតាំង លោក ហុក វ៉ាន់ធី ណា ជាអនុប្រធានសាលាដំបូង ខេត្ដកណ្ដាល ទៅជាប្រធានជំនួសវិញ ៕
DAP News   [02] CH-00630
DAP News   [02] ST-0002


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News   [02] Roses041  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Amour  DAP News   [02] Roses041
View user profile http://www.lovekhmer.com

Back to top  Message [Page 1 of 11]

Go to page : 1, 2, 3 ... 9, 10, 11  Next

Permissions in this forum:
You cannot reply to topics in this forum