DAP News  [01] 44939

You are not connected. Please login or register

 » ♥ ~ General ~ ♥ » Khmer News » DAP News [01]

DAP News [01]

Go to page : 1, 2, 3, 4, 5  Next

Go down  Message [Page 1 of 5]

1DAP News  [01] Empty DAP News [01] on 20th January 2013, 4:26 pm

sreymomrith

sreymomrith
Administrator
Administrator
យោធាកម្ពុជា និងអាម៉េរិក ចូលរួម បរិច្ចាគឈាមរូមគ្នា ក្នុងគោលបំណង មនុស្សធម៌
Monday, 21 April 2014 13:22 ដោយ​ ៖ ដើមអម្ពិល 


កំពង់ស្ពឺៈ យោធាកម្ពុជា ប្រមាណជាង២០០នាក់ ដែលមកពីការដ្ឋានប្រឆាំងភេរវកម្ម និងយោធាជើងគោគអាម៉េរិក ១០០នាក់ផងនោះ បានបរិច្ចាគឈាមរួមគ្នា ដើម្បីបញ្ជាក់អំពីភាពស្និទ្ធស្នាល រវាងកងទ័ពនៃប្រទេសទាំងពីរ ហើយមិន តែប៉ុណ្ណោះ សកម្មភាពមនុស្សធម៌នេះ ក៏មានការចូលរូមបរិច្ចាគដោយផ្ទាល់ ពីសំណាក់លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការ នៃបញ្ជាការដ្ឋានកម្លាំងពិសេសជាតិ ប្រឆាំងភេរវកម្មកម្ពុជា និងលោក John Goodale តំណាងកងទ័ព សហរដ្ឋអាម៉េរិក ប្រចាំតំបន់ប៉ាស៊ីហ្វិកផងដែរ។
ការបរិច្ចាគឈាមរូមគ្នា រវាងកងទ័ពនៃប្រទេសទាំងពីរនេះ (កម្ពុជា អាម៉េរិក) គឺបានធ្វើឡើង បន្ទាប់ពីចូលរួម បើកលំហាត់ ហ្វឹកហ្វឺន ដែលមានឈ្មោះថា ឆ្មាំអង្គ២០១៤នេះ (ANKOR Sentinel) ដែលបានប្រព្រឹត្តឡើង នៅសាលាហ្វឹកហ្វឺន បណ្តុះ បណ្តាល កងកម្លាំងរក្សាសន្តិភាពពហុជាតិ ខេត្តកំពង់ស្ពឺ។
បើយោងតាមលោកគ្រូពេទ្យ នៃមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានថ្លែងថា ឈាមដែលទទួលបាន ពីការបរិច្ចាគរបស់កងទ័ព ប្រទេសទាំងពីរនេះ នឹងយកទៅតំកល់ទុក នៅឯមជ្ឈមណ្ឌលជាតិផ្តល់ឈាម សម្រាប់ទុកជួយដល់ជនរងគ្រោះ ទាំងឡាយ ណា ដែលត្រូវការឈាម មិនថាជនជាតិខ្មែរ និងបរទេសនោះឡើយ ហើយមិនតែប៉ុណ្ណោះ ថ្ងៃនេះគឺជាកិត្តិយសធំធេងណាស់ ដែលមានឈាមពូជ ជាអ្នកដឹកនាំរបស់ប្រទេសទាំងពីរផ្ទាល់ ដែលបានចូលរួមបរិច្ចាគនោះ។
សូមបញ្ជាក់ថា យោធាកម្ពុជា និងអាម៉េរិក តែងតែធ្វើសកម្មភាពជាច្រើនរួមគ្នា ដែលក្នុងនោះមានការធ្វើសមយុទ្ធបែប លក្ខណៈមនុស្សធម៌ សមយុទ្ធជាច្រើនទៀត ទាក់ទងនឹងការជួយសង្គ្រោះគ្រោះមហន្តរាយ និង ជួយសង្រ្គោះតាមលំហ សមុទ្រជាដើម។
នេះមិនមែនជាលើកទីមួយនោះទេ សម្រាប់កងទ័ពនៃប្រទេសទាំងពីរ ដែលរូមសហការគ្នា ក្នុងការបរិច្ចាគឈាមនោះ ហើយ ការបរិច្ចាគនេះ គឺជាការបញ្ជាក់អំពីភាពមនុស្ស នៃកងទ័ពប្រទេសទាំងពីរ សម្រាប់ជួយដល់ជនរងគ្រោះ ដោយប្រការណា មួយនោះ៕
DAP News  [01] That-0391
DAP News  [01] That-0392
DAP News  [01] That-0393
DAP News  [01] That-0394




រថយន្តទួរីសដឹកផ្តៅ បុកគ្រូបង្រៀនពីរនាក់ នៅសាលា ត្រពាំងល្ពៅ បណ្តាលឲ្យ រងរបួសធ្ងន់

Sunday, 20 January 2013

កំពត៖ រថយន្តទួរីស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ
2L-5612 ដែលដឹកផ្តៅពេញ បានបុកលោកគ្រូ បង្រៀន ចំនួន២នាក់ នៅសាលាត្រពាំងល្ពៅ
កាលពីវេលា ម៉ោង ៦៖៤០នាទី ល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០១៣ ស្ថិតនៅ
ខាងលិចផ្លូវចូល កំពង់ផែវិនហួរ ចំងាយប្រហែល ៧០ម៉ែត្រ ក្នុងភូមិ១២ ឃុំកោះតូច
ស្រុកទឹកឈូ ខេត្តកំពត បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ច
ជួយដឹកបញ្ជូនទៅ កាន់មន្ទីរពេទ្យ ខណៈអ្នកបើករថយន្ត ដែលគេមិនស្គាល់
អត្តសញ្ញាណ បានរត់គេចខ្លួនបាត់។

សេចក្តីរាយការណ៍ ពីសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ ទាំងពីរនាក់ រួមមាន
ទីមួយឈ្មោះ ដួង សុភក្រ្ត អាយុ៣០ឆ្នាំ និងទី២ឈ្មោះ ជ័យ សំអាត អាយុ៣២ឆ្នាំ
បង្រៀនៅ សាលាត្រពាំងល្ពៅ ហើយរស់នៅ ភូមិត្រពាំងល្ពៅ ឃុំព្រែកត្នោត
ស្រុកទឹកឈូ បានរងរបួសធ្ងន់ ខណៈជនរងគ្រោះ ទាំងពីរនាក់ កំពុងជិះម៉ូតូឌុបគ្នា
ម៉ាកសេ១២៥ ស៊េរី២០១៣ ពណ៌ខ្មៅ ហើយមកដល់ចំណុចកើតហេតុ ក៏ត្រូវរថយន្តបុកតែម្តង។

យ៉ាងណាក៏ដោយ នៅមិនទាន់ដឹង ពីស្ថានភាព ជនរងគ្រោះ នៅឡើយទេ ខណៈ កំពុងជួយ
សង្គ្រោះនៅមន្ទីរពេទ្យ នៅឡើយ។ ក្រោយកើតហេតុ រថយន្ត និងម៉ូតូរបស់ជនរងគ្រោះ
ត្រូវបានសមត្ថកិច្ច ស្ទួចយក ទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយ បន្តទៀត៕



Last edited by sreymomrith on 17th November 2014, 10:41 am; edited 4 times in total


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News  [01] Roses041  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Roses041
View user profile http://www.lovekhmer.com

2DAP News  [01] Empty Re: DAP News [01] on 20th January 2013, 4:31 pm

sreymomrith

sreymomrith
Administrator
Administrator

លោក ហ៊ុន ម៉ានិត និងលោក ឌិត ទីណា ដឹកនាំ ប្រតិភូ​ គណបក្ស ប្រជាជន កម្ពុជា ជួបជាមួយ ប្រជាជន ឃុំកោះ ខ្សាច់ទន្លា

Sunday, 20 January 2013
កណ្តាល៖ លោក ហ៊ុន ម៉ានិត សមាជិកគណៈ ពង្រឹងគណបក្ស
ប្រជាជនកម្ពុជា មូលដ្ឋានខេត្ត កណ្តាល និង លោកឌិត ទីណា ប្រធានគណៈអចិន្រ្តៃយ៍
គណៈពង្រឹងឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល នៅ ថ្ងៃសៅរ៍ ទី១៩
ខែមករា ឆ្នាំ២០១៣ បានដឹកនាំគណៈប្រតិភូ ក្រុមគណៈពង្រឹង គណបក្សប្រជាជនកម្ពុជា
ចុះត្រួតពិនិត្យ សមិទ្ធិផលនានា នៅឃុំកោះខ្សាច់ទន្លា និងសំណេះសំណាល
សួរសុខទុក្ខប្រជាពលរដ្ឋ ប្រមាណ ៩០៩ នាក់។

ប្រធានគណៈកម្មាធិការគណបក្សឃុំ លោកសេង មិន្ទរ៍ បានរាយការណ៍ជូនអង្គពិធី
ពីសមិទ្ធិផលនានា ដែល គណៈពង្រឹងគណបក្សប្រជាជនកម្ពុជាបានអភិវឌ្ឍន៍នៅក្នុងឃុំ
ដែលមានដូចជាការជួសជុលផ្លូវលំ-របងផ្ទះ ប្រជាជន ការកសាងផ្ទះបុណ្យ
ការជួសជុលខ្ទមសាសនា និងចូលរួមសំរួលក្នុងយុទ្ធនាការធ្វើអត្តសញ្ញាណប័ណ្ណ
ការជំរុញចុះឈ្មោះបោះឆ្នោតព្រមទាំងជុំរុញឱ្យយុវជនក្នុងឃុំចុះធ្វើការស្រាវជ្រាវពីការលំបាករបស់
ប្រជាជនក្នុង ឃុំនាពេលកន្លងមក។
ក្នុងនាមប្រជាជនរស់នៅក្នុងឃុំកោះខ្សាច់ទន្លា លោកក៏បានថ្លែងអំណរគុណចំពោះ
គណៈពង្រឹងដែលបានដោះស្រាយជូនប្រជាជននូវពីការលំបាកនានា
និងរាយការណ៍ជូនពីការចំណាយ អភិវឌ្ឍន៍
សមិទ្ធិផលក្នុងឃុំដែលគណៈពង្រឹងគណបក្សប្រជាជន កម្ពុជាបានចំណាយក្នុងឆ្នាំ
២០១២ សរុបមាន ចំនួន ជាង ៥៧ លានរៀល និង ៣.០៦៥ ដុល្លារអាមេរិក
និងក្នុងដើមឆ្នាំ២០១៣ នេះសរុបចំនួនជាង ៤,៥ លាន រៀល និង៣.៣០០
ដុល្លារអាមេរិក។

លោក ឌិត ទីណា បានមានមតិសំណេៈសំណាលជាមួយប្រជាជនថា គណបក្សប្រជាជនកម្ពុជា
តែងតែ ស្វែងយល់ពីការលំបាកពិតប្រាកដរបស់ប្រជាជនជាទូទៅ និងខិតខំដោះស្រាយ
ជាក់ស្តែងប្រជាជនរស់ នៅក្នុងឃុំកោះខ្សាច់ទន្លាមានតម្រូវការចម្បង
គឺភ្លើងអគ្គិសនី ហេតុដូច្នេះគណៈពង្រឹងខិតខំចរចារអូសទាញ ឱ្យក្រុមហ៊ុនអានកូ
ប្រាឌើ វិនិយោគក្នុងការផ្គត់ផ្តង់អគ្គិសនីនៅលើកោះនេះ។

លោកឧកញ៉ា ភូ សៀវតុង តំណាងក្រុមហ៊ុនអានកូ ប្រាឌើ បានសន្យាជូនប្រជាជនថា
ការផ្គត់ផ្គង់អគ្គិសនីនេះនឹងសំរេចរួចរាល់នៅមុនខែកក្កដាខាងមុខនេះ។ លោកឌិត
ទីណា ក៏បានបញ្ជាក់ថា នេះជាសមិទ្ធិផលពិត
ដែលប្រជាជនយើងបានឃើញជាក់ស្តែងក្នុងការតអគ្គិសនីនេះ មិនដូចគណបក្សប្រឆាំង
ដែលមានតែការឃោសនាសន្យាគ្មានលទ្ធភាពជាក់ស្តែងក្នុងការអនុវត្ត។

ក្នុងឱកាសនោះដែរ លោក ហ៊ុន ម៉ានិត
បានថ្លែងថាសមិទ្ធិផលនៅក្នុងឃុំកើតពីចេញពីគណបក្សប្រជាជនកម្ពុជា
តាមរយៈការបោះឆ្នោតគាំទ្ររបស់ប្រជាជននាពេលកន្លងមក ហើយក៏មិនអាចកាត់ចេញ
ពីថ្ងៃរំដោះ៧មករា ១៩៧៩ ការខិតខំប្រឹងប្រែងរបស់មន្រ្តីគណបក្ស
និងការរួមចំណែកពីប្រជាជនកម្ពុជាគ្រប់រូប និងពីគ្រប់ មជ្ឈដ្ឋាន។ លោក ហ៊ុន
ម៉ានិត ក៏បានលើកឡើងពីវីរៈភាពប្រវិត្តសាស្រ្ត របស់គណបក្សប្រជាជនកម្ពុជា
ដែលបានរំដោះប្រជាពលរដ្ឋឱ្យផុតពីរបបប្រល័យពូជសាសន៍
និងស្តារអភិវឌ្ឍន៍ពីចំណុចសូន្យ មកដល់ សព្វថ្ងៃនេះ។ ស្ថេរភាពនយោបាយ
សេដ្ឋកិច្ច សន្តិសុខការពារជាតិទាំងនេះ សុទ្ធតែជាស្នាដៃ របស់រាជ
រដ្ឋាភិបាលដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ។
មានតែគណ បក្សប្រជាជនកម្ពុជា ដែលអាចអាចធានាបាននូវស្ថេរភាព បូរណៈភាពដែនដី
ដែលជាមូលដ្ឋាន គ្រឹះនៃការ អភិវឌ្ឍន៍ ជាតិបន្តទៀត។ ជាមួយគ្នានេះដែរ
លោកក៏បានប្រកាស ពីការផ្តល់ជូននូវសាលាបុណ្យទីពីរ
បន្ថែមជូនប្រជាពលរដ្ឋក្នុងឃុំដែលរស់នៅដាច់ស្រយាល។

បន្ទាប់ពីនោះ លោកហ៊ុន ម៉ានិតបានដឹកនាំគណៈប្រតិភូចុះពិនិត្យសមិទ្ធិផលនានា
និងពិនិត្យការសាងសង សាលាបុណ្យ
ព្រមទាំងធ្វើការសំណេះសំណាលជាមួយប្រជាពលរដ្ឋដែល
រស់នៅក្នុងឃុំកោះខ្សាច់ទន្លា៕


DAP News  [01] Nak-312

DAP News  [01] Nak-311

DAP News  [01] Nak-313

DAP News  [01] Nak-314

DAP News  [01] Nak-315


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News  [01] Roses041  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Roses041
View user profile http://www.lovekhmer.com

3DAP News  [01] Empty Re: DAP News [01] on 20th January 2013, 4:44 pm

sreymomrith

sreymomrith
Administrator
Administrator

ជនបរទេស លួចរៀបការ ជាមួយនារីខ្មែរ ស្ងាត់ៗខុសច្បាប់ អាជ្ញាធរមូលដ្ឋាន គ្មានការទប់ស្កាត់

Sunday, 20 January 2013

បាត់ដំបងៈ ជនបរទេសសញ្ជាតិ បង់ក្លាដេសម្នាក់
បានលួចរៀបការជាមួយ នារីខ្មែរស្ងាត់ៗខុសច្បាប់ ដោយ មានសំបុត្រ
អញ្ជើញភ្ញៀវជាផ្លូវការ ផងនិងបានសម្រេច ដោយរលូនកាលពីព្រឹកថ្ងៃទី១៩ ខែមករា
ឆ្នាំ២០១៣ នៅផ្ទះខាងស្រីស្ថិត ក្នុងភូមិចំការសំរោង២ សង្កាត់ចំការសំរោង
ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ អាជ្ញាធរ មូលដ្ឋាន គ្មានការទប់ស្កាត់
ឡើយប្រហែលជាមានការ យោគយល់គ្នាហើយមើលទៅ។ តែអាជ្ញាធរ បានអះអាង ថា
ក្រុមគ្រួសារនារីខ្មែរ និងជនបរទេស នោះគ្រាន់តែបានសុំច្បាប់
ធ្វើពិធីជប់លៀងប៉ុណ្ណោះ។

ប្រភពព័ត៌មានពីអាជ្ញាធរ មូលដ្ឋានបានឲ្យដឹងថា អាពាហ៍ពិពាហ៍ខុសច្បាប់
រវាងជនបរទេស ឈ្មោះ Mamun Abdul Ali ភេទប្រុសអាយុ៣៦ឆ្នាំ ជាជនជាតិបង់ក្លាដេស
មុខរបរជាថៅកែម៉ៅការ ដេរខោអាវ តាមផ្ទះនៅប្រទេសម៉ាឡេស៊ី
បានមករៀបការជាមួយស្រ្តីខ្មែរឈ្មោះ កែវ សុធី អាយុ១៨ឆ្នាំ មុខរបរ
ជាជាងដេខោអាវ នៅប្រទេសម៉ាឡេស៊ី ដូចគ្នាមានទីលំនៅក្រុមទី២៨ ភូមិចំការសំរោង២
សង្កាត់ចំការសំរោងក្រុងបាត់ដំបងខេត្តបាត់ដំបង ។

ប្រភពបានបន្តថា ជនបរទេសនិងនារីខ្មែរ ដែលមានអាស័យដ្ឋាន ក្នុងមូលដ្ឋានរបស់
លោកនោះ គឺក្រុម គ្រួសារខាងលើពួកគេបាន មកសុំច្បាប់នៅភូមិនិងសង្កាត់
ដើម្បីធ្វើពិធីជប់លៀង ប៉ុណ្ណោះមិនមែនមក សុំរៀបអាពិហ៍ពិពាហ៍ នោះទេ
ប៉ុន្តែលោកបានឮអ្នកភូមិនិយាយថា ក្រុមគ្រួសារខាងលើនោះពិតជាមានសំបុត្រ
ការបានអញ្ជើញភ្ញៀវ ក្នុងភូមិចូលរួមក្នុងពិធីនេះផងដែរ ។

ប្រភពខ្លះបាននិយាយថា ទោះជាក្រុមគ្រួសាររៀបអាពាហ៍ពិពាហ៍
នោះបានក្លែងបន្លំមកសុំច្បាប់ ជប់លៀង ក៏ដោយ
តែធាតុពិតពិធីនេះគឺជាពិធីរៀបអាពាហ៍ពិពាហ៍ ដោយមានព្រះសង្ឃសូត្រមន្តនិងមាន
ចងដៃតាម ប្រពៃណី ដូចគេធម្មតា នេះបានន័យថាគឺជាអាពាហ៍ពិពាហ៍ខុសច្បាប់
ទាំងស្រុង ម្យ៉ាងទៀត ជនបរទេស គ្របរូបមករៀបអាពាហ៌ពិពាហ៌ជាមួយស្រ្តីខ្មែរ
គឺមានច្បាប់ឆ្លងប្រទេសឯនោះ មិនមែនធ្វើបន្លំភ្នែក ច្បាប់អីច្ចឹង នោះទេ។
ចំណែកអាជ្ញាធរប្រហែល ជាបានដឹងច្បាស់យ៉ាង ពិតប្រាកដណាស់ពិត
ជាមានករណីអីច្ចឹងមែន តែប្រហែលជាមាន ការត្រូវរូវគ្នាផងដែរ
ទើបអាចធ្វើទៅបានយ៉ាងរលូននោះ បើមិនត្រូវគ្នានោះទេ គឺប្រាកដជា សមត្ថកិច្ចចុះ
ឃាត់និងបញ្ឈប់ពិធី នេះជាបន្ទាន់ជាមិនខាន ឡើយ ។ កុំថាឡើយជនបរទេស សូម្បីតែជន
ជាតិខ្មែរដូចគ្នាក៏ដោយ ជាគោលការណ៍ច្បាប់ អាត្រានុកូលដ្ឋានខ្មែរ
ត្រូវតែបញ្ឈប់ជាបន្ទាន់។

នារីឈ្មោះ ង៉ែត ស្រីម៉ាប់ អាយុ៣៣ឆ្នាំ មុខរបរជាជាងដេរ នៅប្រទេសម៉ាឡេស៊ី
(អតីតជាប្រពន្ធដើម) ជនបរទេសខាងលើ មានទីលំនៅភូមិ.សង្កាត់ស្លាកែត
ក្រុងបាត់ដំបង បានទម្លាយរឿងនេះប្រាប់ អ្នកយកព័ត៌មានថា ជនបរទេសខាងលើនេះ
ធ្លាប់ជាប្តីនាង ពីមុនមកមែនដោយបានរួមរស់នៅជាមួយ គ្នានៅប្រទេសម៉ាឡេស៊ី
ជិត៧ឆ្នាំមកហើយ ព្រមទាំងបានយកលុយនាងចំនួន ៤០.០០០លុយម៉ាឡេស៊ី
គិតជាដុល្លាជាង១០.០០០ដុល្លារអាមេរិកដែលជាថ្លៃឈ្នួលនាងខំជាច្រើនឆ្នាំមក
ដោយគេបានលួងលោមថា ប្តីប្រពន្ធឯងកុំទាន់ទារអី
តែនាងកើតការមិនទុកចិត្តនាងព្យាយាមទារលុយនោះមកវិញអតីតប្តីនាង មិនព្រមសង
វិញទេដោយសារតែនាងតាមទារ លុយមិនបានហើយទើបនាងដឹងថា ខ្លួនចាញ់បោកគេ
អស់ទាំងខ្លួន អស់ទាំង លុយ
។លុះដល់ពេលថ្មីៗនេះឮសូថាគេជិតរៀបការប្រពន្ធថ្មីទៀតទើបដឹងថា
ជនបរទេសបោកប្រាស់ នេះបាន មកការប្រពន្ធជនជាតិខ្មែរនៅក្នុងខេត្តបាត់ដំបង
ដែលជាជាងដេរជាមួយគ្នានៅប្រទេសម៉ាឡេស៊ី ជាមួយខ្លួនដែរ។

នាងបានធ្វើការអំពាវនាវដល់នារីខ្មែរ ដ៏ទៃទៀតឲ្យបានដឹងថា
កុំចាញ់បោកបុរស់ជនបរទេសម្នាក់ នេះទៀតគេ គឺជា ជនឆបោកដើរតែបោកស្រីៗ
យកទាំងខ្លួននិងលុយព្រមទាំង កេងលើកម្លាំងពលកម្ម លើរូបនាង នាងក៏ជា
ជនរងគ្រោះទី១ហើយនាងមិនចង់នារីខ្មែរដ៏ទៃទៀតចាញ់បោកជនបរទេសព្រាន
នារីធ្វើបាបដូចខ្លួន ទៀតនោះឡើយ៕


DAP News  [01] Nak-299

DAP News  [01] Nak-302

DAP News  [01] Nak-300

DAP News  [01] Nak-301


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News  [01] Roses041  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Roses041
View user profile http://www.lovekhmer.com

4DAP News  [01] Empty Re: DAP News [01] on 20th January 2013, 4:48 pm

sreymomrith

sreymomrith
Administrator
Administrator

ក្មេងស្រី ដែលត្រូវក្រុមចោរ ប្លន់ម៉ូតូ និងវាយបានជា សះស្បើយ៨០ ភាគរយហើយ

Sunday, 20 January 2013

ភ្នំពេញ៖ ដោយមានការ យកចិត្តទុកដាក់
ក្នុងការជួយសង្គ្រោះ របស់ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យ គន្ធបុប្ផា
ក្មេងស្រី ទី២ ក្នុងចំណោម បងប្អូនទាំង៣ ដែលត្រូវក្រុមចោរ ប្លន់ម៉ូតូ
ហើយវាយបណ្តាល ឲ្យស្លាប់ ប្អូនពៅ និងរងរបួសធ្ងន់នោះ បានជាសះស្បើយ៨០ ភាគរយហើយ


ដោយឡែក ក្រុមការងារ របស់លោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក
ជាអគ្គនាយក អគ្គិសនីជាតិកម្ពុជា បានយកចិត្តទុកដាក់ និងតាមដានសភាព ជំងឺ
ព្រមទាំងបានជួយ ឧបត្ថម្ភ ដល់ក្រុមគ្រួសារ របស់ក្មេងៗទាំងបីនាក់
នៅពេលរៀបចំចាត់ចែង ធ្វើបុណ្យតាមប្រពៃណី។ សូមបញ្ជាក់ថា
ក្នុងចំណោមក្មេងៗទាំងបី ដែលត្រូវក្រុមចោរ ចូលប្លន់ម៉ូតូ និងបានវាយ
បណ្តាលឲ្យប្អូនប្រុសពៅ ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ រីឯក្មេងស្រីរងគ្រោះ
ជាបងពីរនាក់ផ្សេងទៀត រងរបួសធ្ងន់ លុះក្រោយមក បានស្លាប់ម្នាក់ទៀត
ខណៈបងស្រីទី២ ត្រូវបានជួយ សង្គ្រោះនៅមន្ទីរពេទ្យគន្ធបុប្ផា។

ក្រុមការងារ របស់លោក កែវ រតនៈ បានឲ្យដឹងថា នៅពេលជាសះស្បើយ ក្មេងស្រី
ដែលនៅរស់រានមានជីវិតនោះ អាចនឹងត្រូវក្រុមការងារ របស់លោក ស្វះស្វែងរកអង្គការ
ឲ្យយកទៅមើលថែ និងផ្តល់ការរៀនសូត្រ ឫអាចនាំទៅក្រៅប្រទេសទៀតផង។ យ៉ាងណាក៏ដោយ
ក្មេងស្រីរងគ្រោះរូបនេះ បានងើបញុំបបរ និងសាច់ឈាមភ្លឺថ្លា ឡើងវិញ
ខណៈកំពុងជួយសង្គ្រោះនៅឡើយ នៅមន្ទីរពេទ្យគន្ធបុប្ផា។

កាលពីថ្ងៃអាទិត្យ ទី១៣ ខែមករា ឆ្នាំ២០១៣ បុរសចិត្តខ្មៅជាកម្មករដំឡូងមី
បានចូលប្លន់យកម៉ូតូមួយគ្រឿង នៅឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់
ហើយវាយឲ្យកុមារាអាយុ៥ឆ្នាំម្នាក់ស្លាប់ភ្លាមៗ ខណៈកុមារី ពីរនាក់ ផ្សេងទៀត
រងរបួសធ្ងន់ ក្រោយពីជនសង្ស័យវាយនឹងដំបង
ខណៈពួកគេទាំង៣នាក់បងប្អូនដេកនៅលើផ្ទះ។

កុមារារងគ្រោះត្រូវចោរវាយរហូតស្លាប់នោះ ឈ្មោះ សុទ្ធ ដែន អាយុ៥ ឆ្នាំ
ជាប្អូនពៅ ហើយក្មេងស្រីពីរនាក់ផ្សេង ទៀត ដែលត្រូវជ បងស្រី មានឈ្មោះ សុទ្ធ
ចាន់នី និងឈ្មោះ សុទ្ធ ចាន់ណា អាយុជិត១០ឆ្នាំ រងរបួសធ្ងន់។
តែនៅព្រឹកថ្ងៃទី១៧ ខែមករា កុមារីជាបងម្នាក់ទៀត បានស្លាប់
បន្ទាប់ពីការជួយសង្រ្គោះមិនបានជោគ ជ័យ ព្រោះស្ថានភាពរបួសធ្ងន់ធ្ងរពេក។

ទោះបីជាយ៉ាងណា ជនសង្ស័យជាជនដៃដល់វាយសម្លាប់ក្មេងៗ ប្លន់យកម៉ូតូ
ខណៈឪពុកម្តាយចេញទៅធ្វើកម្មករ ចំការដំឡូងខាងលើនេះ
ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនបានហើយ រួមជាមួយនិងវត្ថុតាង កាលពីថ្ងៃអង្គារ
ទី ១៥ ខែមករា នៅផ្ទះជន សង្ស័យតែម្តងក្នុងភូមិចំការឪឡឹក សង្កាត់កាកាប
ខណ្ឌពោធិ៍សែនជ័យ។ ជនសង្ស័យចិត្តយង់ឃ្នងខាងលើនេះ មានឈ្មោះ ប៊ុន យ៉េត
អាយុ២៩ឆ្នាំ ជាកម្មករដាំដំឡូងនៅក្នុងក្រុមហ៊ុនដាំ ដំឡូង នៅស្រុកក្រគរ។

មិនតែប៉ុណ្ណោះក្រុមប្រជាពលរដ្ឋជាច្រើននាក់ នៅក្នុងស្រុកក្រគរ
កាលពីថ្ងៃទី១៦ ខែមករា បាននាំគ្នាឡោមព័ទ្ទ ផ្ទះអធិការនគរបាលស្រុកក្រគរ
ទាមទារឲ្យប្រគល់ជនសង្ស័យរូបនេះ មកឲ្យពួកគេកាត់ក្តី និងប្រហារជីវិតចោល
ដើម្បីបន្សាបកំហឹងដ៏សែនឈឺចាប់របស់ពួកគេ៕


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News  [01] Roses041  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Roses041
View user profile http://www.lovekhmer.com

5DAP News  [01] Empty Re: DAP News [01] on 21st February 2013, 7:32 pm

sreymomrith

sreymomrith
Administrator
Administrator


ពីរនាក់ប្តីប្រពន្ធ ចូលទៅស៊ីឈ្នួល ធ្វើចំការ ត្រូវជនជាតិថៃ ដេញបាញ់ របួសធ្ងន់ម្នាក់


Thursday, 21 February 2013

បន្ទាយមានជ័យៈ ស្ត្រីជាភរិយាបានរងរបួសធ្ងន់ ខណៈប្តី
រត់គេចខ្លួនរួច ក្នុងការបាញ់ប្រហារ ដ៏សាហាវព្រៃផ្សៃ ពីសំណាក់ជនជាតិសៀម
ពេលដែលប្តី-ប្រពន្ធរងគ្រោះមួយគូចូលទៅស៊ីឈ្នួលធ្វើចំការលើទឹកដីថៃ។

បើតាមសមត្ថកិច្ច បានឲ្យដឹងថា ហេតុការណ៍បាញ់ប្រហារនេះ
បានកើតឡើងកាលពីល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០១៣ នៅខាងជើងភ្នំដងរ៉ែក
ភូមិណងទឹម ឃុំថាប់ស្តេច ស្រុកប្រាយ៉ា ខេត្តស្រះកែវ ប្រទេសថៃ ឈមគ្នានិង
ភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ
ប្រទេសកម្ពុជា។

លោក ម៉ង់ ស៊ី មេប៉ុស្តិ៍នគរបាលការពារព្រំដែនបឹងត្រកួន
បានឲ្យដឹងនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៣ថា ពិតជា
មានករណីបាញ់ប្រហារពីសំណាក់ជនជាតិថៃពិតប្រាកដមែន។
ស្ត្រីជាភរិយាដែលរងរបួសធ្ងន់ មានឈ្មោះ រុន ចន្ថា អាយុ ៤៧ឆ្នាំ រីឯប្តីឈ្មោះ
ញ៉ាញ់ មិនរងរបួសនោះទេ ព្រោះរត់គេចខ្លួនទាន់។

តែទោះជាយ៉ាងណា ស្រ្តីរងគ្រោះត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យក្នុងប្រទេសថៃផងដែរ៕


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News  [01] Roses041  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Roses041
View user profile http://www.lovekhmer.com

6DAP News  [01] Empty Re: DAP News [01] on 21st February 2013, 7:34 pm

sreymomrith

sreymomrith
Administrator
Administrator


បើករថយន្ត វ៉ារថយន្ត ជ្រុលចង្កូត ទៅបុកម៉ូតូ របួសពីរនាក់ ប្តីប្រពន្ធធ្ងន់ធ្ងរ

Thursday, 21 February 2013

ភ្នំពេញៈ រថយន្តទួរីស រត់ឈ្នួលមួយគ្រឿង
បើកបោះពួយយ៉ាងលឿន ជែងគេឯង ដោយវ៉ា រថយន្តមួយគ្រឿង បើកស្របទិសគ្នា ពីខាងមុខ
រហូតហួស គំនូសពុះចែកទ្រូវផ្លូវ ក៏ជ្រុលទៅបុកម៉ូតូ មួយគ្រឿង
ពីរនាក់ប្តីប្រពន្ធខណៈ កំពុងតែ ឌុបគ្នាសុខៗ បណ្តាលឲ្យរង របួសយ៉ាងធ្ងន់ធ្ងរ
ទាំងពីរនាក់ ។

ក្រោយកើតហេតុ ត្រូវបាន រថយន្តសង្គ្រោះរបស់ អង្គភាព ៧១១ កងពលតូចលេខ៧០
ដឹកយកទៅសង្គ្រោះ បន្ទាន់ នៅមន្ទីរកាល់ម៉ែត កាលពីវេលាម៉ោង៣និង៤០នាទី
ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៣ ស្ថិតនៅតាម បណ្តោយសហព័ន្ធរុស្ស៊ី
មុខវត្តវិហារឃួនភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះប្តីឈ្មោះ សុខា ថា
អាយុ២៥ឆ្នាំ មានមុខរបរជាកម្មករ រោងចក្រ រស់នៅ ភូមិដើមអំពិល សង្កាត់ស្រះចក
ខណ្ឌដូនពេញ រាជធានីភ្នំពេញ រងរបួសជើងខាងឆ្វេងធ្ងន់ធ្ងរ បែកក្បាល
ចំហៀងខាងស្តាំ និងខាងមុខ និងប្រពន្ធ ឈ្មោះ យស់ ភត្រា អាយុ២៦ឆ្នាំ
មានមុខរបរជាកម្មករ រោងចក្រ ជាមួយគ្នា និងរស់នៅ ជាមួយគ្នា រងរបួសបែកក្បាល
ផ្នែកខាងក្រោយ និងបែកមាត់ ។

អ្នកទាំងពីរជិះម៉ូតូ មួយគ្រឿងម៉ាក ស្មាស ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល
1G-4609 ឌុបគ្នាក្នុងទិសដៅពីកើតទៅលិច ។ រីឯរថយន្តបង្កវិញ ម៉ាកសុំាយ៉ុង
ប្រភេទ១២កៅអីពណ៌ ឈាមជ្រូក ពាក់ស្លាកលេខ ឆ-7010 ភព២ បើកបរក្នុងទិសដៅ
ពីលិចទៅកើត ច្រាស់ទិសជា មួយម៉ូតូ អ្នកបើកបរ បន្ទាប់ពីកើតហេតុ
រត់គេចខ្លួនបាន។

សាក្សីបានបន្តទៀតថា មុនពេលកើតហេតុ រថយន្តបង្កបានបើកបរ
ក្នុងទិសដៅពីលិចទៅកើត លុះទៅដល់ចំណុច កើតហេតុក៏បានឡើង វ៉ារថយន្តមួយគ្រឿង
ផ្សេងទៀតដែលស្របទិសគ្នា ពីខាងមុខក៏ជ្រុល ចូលចំណែកផ្លូវ របស់ម៉ូតូ
ហើយក៏បានបុក ជាមួយម៉ូតូ ដែលកំពុងតែឌុបគ្នាសុខៗនោះ បណ្តាលឲ្យប៉ើង
ជនរងគ្រោះទាំងពីរខ្ទាត ចេញពីម៉ូតូអូសទៅនឹងថ្នល់
បណ្តាលជនរងគ្រោះប្តីរងរបួសរយះភ្លៅ ខាងឆ្វេង បែកក្បាល ចំហៀងខាងស្តាំ
និងខាងមុខយ៉ាងធ្ងន់ធ្ងរ រីឯប្រពន្ធក៏រងរបួស បែកក្បាលខាងក្រោយនឹងមាត់
ត្រូវរថយន្តរបស់សង្គ្រោះ ដឹកយកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត
ខណៈម៉ូតូរងការខូចខាតដាច់ក្បាំង ។

រីឯរថយន្តបង្កវិញ រងការខូចខាតដាច់កាង ខាងមុខចំហៀង ខាងឆ្វេង
អ្នកបើកបររថយន្តបន្ទាប់ពីកើតហេតុចុះ ចេញពីរថយន្ត គេចខ្លួនបាត់។
សាក្សីបន្តថា បន្ទាប់ពីកើតហេតុ នគរបាលចរាចរខណ្ឌចុះទៅដល់កន្លែងកើត
ហេតុរួចធ្វើការវាស់វែង និងដឹកអូស វត្ថុតាងយកមកកាន់ អធិការដ្ឋាន
ដើម្បីរង់ចាំភាគីទាំងសង្ខាងចូលខ្លួន មកដោះស្រាយគ្នា ទៅតាមផ្លូវច្បាប់៕


DAP News  [01] Pheak-0333

DAP News  [01] Pheak-0334

DAP News  [01] Pheak-0335

DAP News  [01] Pheak-0336


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News  [01] Roses041  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Roses041
View user profile http://www.lovekhmer.com

7DAP News  [01] Empty Re: DAP News [01] on 24th February 2013, 6:13 pm

sreymomrith

sreymomrith
Administrator
Administrator

អង្គរក្សយោធា ផ្កាយបី នៅក្រសួង ការពារជាតិ ដកកាំភ្លើង ភ្ជង់គេភ្ជង់ឯង គ្រាន់តែជួប គ្រោះថ្នាក់ ចរាចរណ៍បន្តិចបន្តួច

Sunday, 24 February 2013

ភ្នំពេញ៖ អង្គរក្សមន្រ្តី យោធាថ្នាក់ ឧត្តមសេនីយ៍
ផ្កាយ៣ម្នាក់ នៅក្រសួង ការពារជាតិ ត្រូវបានគេ រាយការណ៍ថា បានដកកាំភ្លើង
ភ្ជង់គេភ្ជង់ឯង គ្រាន់តែជួបគ្រោះថ្នាក់ ចរាចរណ៍បន្តិចបន្តួច ហើយបង្កឲ្យមាន
ការរិះគន់ យ៉ាងខ្លាំង ពីសំណាក់ ប្រជាពលរដ្ឋ ដែលនាំគ្នាឈរ មើលគ្រោះថ្នាក់
ចរាចរណ៍រវាង រថយន្ត របស់អង្គរក្ស និងម៉ូតូរបស់ជនរងគ្រោះ ។

ហេតុការណ៍ ដែលបង្កឲ្យមាន ការរិះគន់ និងភ័យខ្លាចអាច និងមានការផ្ទុះអាវុធ
របស់មន្រ្តីអង្គរក្សខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៧៖៥០នាទី យប់ថ្ងៃទិ២៤
ខែកុម្ភៈ ឆ្នាំ២០១៣ ស្ថិតនៅតាមផ្លូវ វត្តចំពុះក្អែក សង្កាត់ព្រែកថ្មី
ខណ្ឌមានជ័យ ។

សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ
មន្រ្តីអង្គរក្សរូបនេះ ដែលមិនស្គាល់ អត្តសញ្ញាណ តែគេដឹងថា ជាអង្គរក្សរបស់
លោកឧត្តមសេនីយ៍ផ្កាយ៣ ខៀវ សុខុន នៅក្រសួងការពារ បានបើករថយន្តម៉ាក
ហ្វរ៉ាន់ន័រ ពណ៌ស លុះមកដល់ចំណុច កើតហេតុ បានប៉ះ ជាមួយម៉ូតូ មួយគ្រឿង ។

ក្រោយជួបគ្រោះថ្នាក់ ចរាចរណ៍ ខាងលើនេះ គេសង្កេតឃើញ មន្រ្តីអង្គរក្ស
រូបនេះ បានបញ្ចេញ ឫកពារ ច្រង៉េងច្រង៉ាង យ៉ាងខ្លាំង ដោយដៃ កាន់កាំភ្លើង
ទៀតផង។ សេចក្តីរាយការណ៍ បានបន្តទៀតថា មន្រ្តីអង្គរក្សរូបនេះ បានយកកាំភ្លើង
ទៅភ្ជង់ម្ចាស់ ម៉ូតូ រងគ្រោះ ធ្វើឲ្យបុរសរូបនេះ ភ័យស្លន់ស្លោ និងព្រលឹងចង់
ហោះចេញពីក្នុងខ្លួន។

ដោយមានការ ចោមរោម និងមានការរិះគន់ គ្រប់មាត់ អំពីការ
ប្រើកាំភ្លើងភ្ជង់គេ ភ្ជង់ឯង គ្រាន់តែគ្រោះថ្នាក់ ចរាចរណ៍ ខាងលើនេះ
មន្រ្តីអង្គរក្ស ដ៏ទំនើង និងអាងអំណាច របស់មេកើយ រូបនេះ បានបើក
រថយន្តចេញបាត់ទៅ។

ជាមួយគ្នានេះ សមត្ថកិច្ច មូលដ្ឋាន ហាក់បី ដូចជា មិនមាន
វិធានការណ៍អ្វីនោះឡើយ ខណៈមន្រ្តីអង្គរក្សរូបនេះ អាងអំណាចមេ និងបុណ្យស័ក្តិ
របស់ខ្លួន។ ប៉ុន្តែចំពោះ ហេតុការណ៍ ខាងលើនេះ មជ្ឈដ្ឋាន មួយចំនួន
បានលើកឡើងថា មេកើយ របស់អង្គរក្ស រូបនេះ មិនមែនជា អ្នកខុសនោះទេ ពោល
ជាអង្គរក្សផ្ទាល់ ខ្លួនតែម្តង ដែលយក អំណាចមេ មកប្រើប្រាស់
និងធ្វើការគំរាមគេ គំរាមឯងយ៉ាងដូច្នេះ៕


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News  [01] Roses041  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Roses041
View user profile http://www.lovekhmer.com

8DAP News  [01] Empty Re: DAP News [01] on 24th February 2013, 6:16 pm

sreymomrith

sreymomrith
Administrator
Administrator

រថយន្តរបស់ លោក ទី សុគន្ធ បុកម៉ូតូ បណ្តាលឲ្យ បាក់ជើងឆ្វេង នៅក្រុងតាខ្មៅ

Sunday, 24 February 2013

កណ្តាល៖ រថយន្តរបស់ លោក ទី សុគន្ធ អនុរដ្ឋលេខាធិការ
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានព្រលះជាមួយ ម៉ូតូមួយគ្រឿង
ពេញទំហឹង បណ្តាលឲ្យ ជនរងគ្រោះដែលជា ម្ចាស់ម៉ូតូ រងរបួសបាក់ជើងឆ្វេង ។

ហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍ ខាងលើនេះ បានកើតឡើង កាលពីវេលា
ម៉ោង១៖៣០នាទី រសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៣ ស្ថិតនៅតាម បណ្តោយផ្លូវ អា៩
កែងផ្លូវ២១បេ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

សេចក្តីរាយការណ៍ ពីសមត្ថកិច្ច មូលដ្ឋាន បានឲ្យដឹងថា នៅវេលាម៉ោង កើតហេតុ
រថយន្តរបស់ លោក ទី សុគន្ធ ម៉ាក ឡង់រ៉ូវ័រ ដែលបើកបរដោយ អង្គរក្សរបស់លោក
ហើយរូបលោក ដែលនៅក្នុងរថយន្ត ជាមួយនោះ បានធ្វើដំណើរ ក្នុងទិសដៅ ពីជើងទៅត្បូង
តាមបណ្តោយ ផ្លូវ២១បេ លុះមកដល់ចំណុច កើតហេតុ ខណៈជនរងគ្រោះ កំពុងតែបើកម៉ូតូ
តាមបណ្តោយផ្លូវ អា៩ ក្នុងទិសដៅ ពីកើតទៅលិច ដោយមិនពាក់មួកសុវត្ថិភាពផងនោះ
ក៏បុកគ្នា មួយទំហឹង បណ្តាលឲ្យ ជនរងគ្រោះ ដួលម៉ូតូ ហើយបាក់ជើងឆ្វេងតែម្តងទៅ ។

ក្រោយកើតហេតុ គេបានឃើញ សមត្ថកិច្ច មូលដ្ឋាន និងមន្រ្តីនគរបាល
ចរាចរណ៍ជើងគោក ចុះទៅវាស់វែង នៅកន្លែងកើតហេតុ ដើម្បី ធ្វើការសម្របសម្រួល
ដោយមិន កសាងសំណុំរឿង បញ្ជូនទៅតុលាការនោះទេ ។

យ៉ាងណាក៏ដោយ ក្រោយគ្រោះថ្នាក់ ចរាចរណ៍ ខាងលើនេះ លោក ទី សុគន្ធ
បានចេញលុយថ្លៃព្យាបាល ដល់ជនរងគ្រោះដែលត្រូវគេបានបញ្ជូន ទៅកាន់មន្ទីរពេទ្យ
ហើយលោក ទី សុគន្ធ ក៏បានធ្វើដំណើរ ទៅមើលជនរងគ្រោះ នៅមន្ទីរពេទ្យផងដែរ៕


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News  [01] Roses041  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Roses041
View user profile http://www.lovekhmer.com

9DAP News  [01] Empty Re: DAP News [01] on 24th February 2013, 6:19 pm

sreymomrith

sreymomrith
Administrator
Administrator

ម្ចាស់ហាងបាយ ព្រែកណាវី នៅជិតស្ពាន ព្រែកក្តាម បើកល្បែង ឆ្នោតវៀតណាម ដោយសេរី

Sunday, 24 February 2013

កណ្តាល៖ ម្ចាស់ហាង លក់បាយ យីហោ ព្រែកណាវី ដែលមានទីតាំង
ស្ថិតនៅ ជិតស្ពានព្រែកក្តាម តាមបណ្តោយផ្លូវជាតិ លេខ៥ ក្នុងស្រុកពញាឮ
ខេត្តកណ្តាល ត្រូវបានគេរាយការណ៍ថា បាននិងកំពុង បើកលេងល្បែងឆ្នោត វៀតណាម
ដោយសេរី ហើយមានអ្នកចាក់ ចាញ់មួយថ្ងៃៗ រាប់លានរៀនឯណោះ។

ដោយឡែក សមត្ថកិច្ច មូលដ្ឋាន និងអាជ្ញាធរពាក់ព័ន្ធ បានត្រឹមតែ ទៅអើលមើល
និងចាក់ តែប៉ុណ្ណោះ ពីព្រោះបានទទួលផលប្រយោជន៍ ប្រចាំខែ ពីម្ចាស់ហាង
ខាងលើនេះ និងម្យ៉ាងទៀត ម្ចាស់ហាងជា ថៅកែស្រី អាងប្តីរបស់ខ្លួន
ធ្វើជាមន្រ្តីនគរបាល ពាក់ស័ក្តិ ពាក់ផ្កាយ នៅភ្នំពេញ។

អ្នកចាក់ឆ្នោតម្នាក់ ដែលរស់នៅជិត ស្ពានព្រែកក្តាម បានប្រាប់ភ្នាក់ងារ
ដើមអម្ពិលថា នៅម្តុំស្ពានព្រែកក្តាមនេះ បើសិននរណាម្នាក់ ចង់ចាក់
ឆ្នោតវៀតណាមនោះ ពួកគេបានចូលទៅចាក់ មេពីរកន្លែង ទីមួយគឺម្ចាស់ហាង យីហោ ព្រែកណាវី និងមេតូចមួយទៀត នៅក្បែរហាងនោះដែរ ដោយមួយថ្ងៃៗ មានអ្នកខ្លះ ចាញ់រហូតដល់ រាប់លានរៀនឯណោះ។

អ្នកចាក់ឆ្នោតរូបនេះ បានឲ្យដឹងថា ម្ចាស់ហាងបាយ ដែលមានដំបូង ប្រកស្បូវ
នៅពេលទទួល ចាក់ឆ្នោតហើយ គឺបានយកទៅបន្ត ឲ្យមេនៅខេត្តកំពង់ចាម ដែលជាសាច់ញាតិ
របស់ខ្លួន ប្រចាំនៅទីនោះ។

ជាមួយគ្នានេះ បើយោងតាមស្រ្តី ដែលចាក់ឆ្នោតវៀតណាម ក្នុងមួយថ្ងៃៗចាញ់
ចំនួនតិចតួចនោះ បានបន្តថា ដោយឡែក សមត្ថកិច្ចមូលដ្ឋាន គ្មានហ៊ាន នោះឡើយ
ពោលបានត្រឹមតែ ទៅយកលុយទេ ហើយនៅពេលទៅម្តងៗ គ្រាន់តែថៅកែស្រី ទះតុផាំង
ច្បាស់ជាសមត្ថកិច្ចមូលដ្ឋាន ទំាងនោះ រត់ចែកជើងគ្នា ជាក់ជាមិនខានឡើយ។

ដូច្នេះដើម្បីចូលរួម គោលនយោបាយ ភូមិឃុំមាន សវុត្ថិភាព ទាំង៩ចំណុច
និងដើម្បីលុបចោល ល្បែងស៊ីសង គ្រប់ប្រភេទ ក៏ដូចជា កាត់បន្ថយសកម្មភាព ប្លន់
លួច ដែលបណ្តាលមកពី ចាញ់ល្បែងនោះ សូមឲ្យលោកស្នងការ និងសមត្ថកិច្ចថ្នាក់ខេត្ត
ចុះទៅមើលទីតាំងល្បែងឆ្នោត នៅហាង ព្រែកណាវី ផង ពីព្រោះមួយថ្ងៃៗ
មានអ្នកទៅចាក់ រាប់លានរៀល ហើយចាក់ដោយសេរីទៀតផង៕


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News  [01] Roses041  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Roses041
View user profile http://www.lovekhmer.com

10DAP News  [01] Empty Re: DAP News [01] on 25th February 2013, 1:33 am

sreymomrith

sreymomrith
Administrator
Administrator

លោកស៊ុន ចាន់ថុល បកស្រាយរឿងពិតនៅក្នុង ជម្លោះត្រកូលខូវ (វគ្គបន្ត)

Monday, 25 February 2013

ភ្នំពេញៈ ក្រោយពីមានការចោទប្រកាន់ កន្លងមក ជុំវិញករណី
ឃាតកម្ម ដែលប៉ងរំលោភ សម្លាប់ ភរិយា និងកូន ស្រី របស់លោក ទេសរដ្ឋមន្រ្តី
ស៊ុន ចាន់ថុល ថាជារឿងប្រឌិត និងរៀបចំឡើងដោយ លោក ស៊ុន ចាន់ថុល ក្នុង
បំណងដណ្តើម មរតករបស់ឩកញ៉ា ខូវ ជីលី មជ្ឍមណ្ឌលព័ត៌មានដើមអម្ពិល
បានសុំជួបផ្ទាល់ជាមួយលោក ស៊ុន ចាន់ថុល ដើម្បីសុំការបំភ្លឺរឿង
ពិតនៅក្នុងត្រកូលខូវ។

ខាងក្រោមនេះ គឺជារឿងពិតក្នុងត្រកូលខូវ ដែលរៀបរាប់ដោយសម្តីផ្ទាល់ របស់លោក
ស៊ុន ចាន់ថុល ទាំងស្រុង ហើយមិនមានការបញ្ចេញបញ្ចូល ឬសរសេរបន្ថែមនោះទេ។

លោក ស៊ុន ចាន់ថុលៈ...គាត់អត់ហ៊ានឆ្លើយទេ គាត់ឱនមុខចុះ
រឿងនេះក៏ចប់ទៅ រហូតដល់ឡើងតុលាការ។ នៅ តុលាការនេះ អ្នកតាមដានសវនាការឃើញហើយ
ពេលគេយកនាង ចាន់ សុខា និង នាង ស៊ីណាត ទៅប៉ុស្តិ៍ នគរបាល គេបានថតវីដេអូ
ពួកគាត់បានឆ្លើយសារភាពហើយពេលទៅតុលាការ នៅចំពោះមុខព្រះរាជអាជ្ញា ឆ្លើយ
សារភាពមុខមេធាវីខ្លួនឯងទៀត ថា “នេះរឿងខ្ញុំធ្វើពិតប្រាកដ”។

ព្រះរាជអាជ្ញា ឯក ឆេងហ៊ួត គាត់និយាយថា “នែ! យើងគិតមែនទែនណា ឆ្លើយនេះជាប់គុកណា”? គាត់ក៏ឲ្យចេញពី បន្ទប់គិតបន្តិចសិន។

អ្នកទាំងពីរក៏និយាយថា “រឿងនេះ រឿងពិតប្រាកដ គ្មានអ្នកណាបង្ខំខ្ញុំទេ
រឿងនេះខ្ញុំប្រព្រឹត្តទាំងអស់ នៅប៉ុស្តិ៍ នគរបាល ក៏ខ្ញុំសារភាព
នៅមុខព្រះរាជអាជ្ញាក៏ខ្ញុំសារភាព”។ ចំណែក សុខ ឡាក់ ក៏សារភាពនៅចំពោះ នគរបាល
មានសមត្ថកិច្ចដែរថាបានទៅផ្ទះខ្ញុំ គេបានបង្ហាញរូបថតទាំងអស់ ចូលទៅរបៀបណា
ចូលក្នុងបន្ទប់ណា នាង ស៊ីណាត នាំទៅបន្ទប់ណា រៀបរាប់ស៊ីសង្វាក់គ្នាទំាងអស់
គេចាប់បានទាំងអស់ រឿងទូរស័ព្ទទាក់ទងគ្នា នាង ស៊ីណាត និង ចាន់ សុខា
សួរថាខ្ញុំនៅផ្ទះឬអត់? ពេលព្រឹកគេទាក់ទងគ្នា សួរថា “បងថុល នៅផ្ទះអត់”? នាង
ស៊ីណាត ឆ្លើយថា “ទៅខេត្ត”។ ចាន់ សុខា សួរថា “ទៅខេត្តណា”? ស៊ីណាត ថា
“ទៅខេត្តមានណែមច្រើន” អញ្ចឹង ទៅខេត្តស្ទឹងត្រែងហើយ ពេលនគរបាលយកឯកសារ
និយាយទូរស័ព្ទមកមើលគឺស៊ីចង្វាក់គ្នាមួយកញ្ចប់។

ប៉ុន្តែពេលចូលសវនាការ សាលាដំបូង នាង ស៊ីណាត ចាន់ សុខា និងសុខ ឡាក់
បានឆ្លើយបញ្ច្រាសទាំងអស់ថា “រឿងនេះ រឿងប្រឌិត នគរបាលវ៉ៃដំទាំងអស់គ្នា ស៊ុន
ចាន់ថុល គំរាមកំហែង ឲ្យឆ្លើយសារភាព”។ អញ្ចឹង គាត់ បដិសេធ ចោលទាំងអស់។
ម្នាក់ទៀតឈ្មោះ រិទ្ធិ គាត់ឆ្លើយថា “មិនអាចទៅផ្ទះនោះបានទេ ព្រោះគ្រោះថ្នាក់
ចរាចរណ៍”។ មិនដែលឃើញសវនាការណាច្រើនដងអញ្ចឹងទេ ៧ដង ទៅ៨ដង
ប៉ុន្តែភស្តុតាងវាមំាពេក ។

ក្រៅពី សុខ ឡាក់ នេះ នគរបាលមានសមត្ថកិច្ចចាប់ខ្លួនម្នាក់ទៀតឈ្មោះ ជា
សារឿន ហៅមកសួរដែរ សារឿន នេះ បានឆ្លើយប្រាប់នគរបាលថា “គាត់នេះត្រូវបាន សេង
ចិន្តា ប្រើប្រាស់ឲ្យទៅប្រាប់ សុខ ឡាក់ ឲ្យនិយាយ បញ្ច្រាសទាំងអស់
កុំឆ្លើយប៉ះពាល់មីងឲ្យសោះ មីង រកគ្រប់មធ្យោបាយដោះ សុខ ឡាក់ ចេញឲ្យអស់”។

អញ្ចឹងឃើញទេ គាត់ប្រើម្នាក់ទៀតឲ្យទៅប្រាប់ សុខ ឡាក់ អញ្ចឹង សារឿន នេះ
នគរបាលក៏បានថតសម្លេង ឯកសារ បានទំាងអស់ ទទួលស្គាល់ថា ខ្លួនឯងនេះ
បានយកថវិការពី សេង ចិន្តា ទៅជួប សុខ ឡាក់ ប៉ុន្តែវាយឺត ពេលទៅហើយ សុខ ឡាក់
បានលើកមេដៃ ហើយថាបានសារភាពរួចទៅហើយ រួចធ្វើដៃបញ្ជាក់ថាវាចប់ហើយ។

ពេលនោះ សារឿន បានទូរស័ព្ទប្រាប់ សេង ចិន្តា
ព្រោះគ្រានោះនគរបាលមិនទាន់បានចាប់ទេ ប្រាប់ សេង ចិន្តា ថា ចប់ហើយមីង សុខ
ឡាក់ សារភាពហើយ សេង ចិន្តា យំហ៊ូរ។ អញ្ចឹងទើបចៅក្រមសាលា ដំបូងក្រោយពី
ស្រាវជ្រាវមើលឯកសារ មើល CDមើលភស្តុតាងទាំងអស់
វាជាក់ស្តែងពេកមិនអាចប្រឌិតបាននេះ ទើបគេផ្តន្ទា ទោសឲ្យ សេង ចិន្តា នេះ
ជាប់គុក២០ ឆ្នាំ សុខ ឡាក់ ២០ ឆ្នាំ ចាន់ សុខា ១៨ឆ្នាំ នាង ស៊ីណាត ១៨ ឆ្នាំ
ឯយាន សុធារិទ្ធិ នេះ គេលែងវិញសិន ដោយសារភស្តុតាងមិនមាំ នេះចប់នៅសាលាដំបូង។

បន្ទាប់មកក៏មានការតវ៉ានៅសាលាឩទ្ធរណ៍ទៀត នៅសាលាឩទ្ធរណ៍ នាង ស៊ីណាត និង
ចាន់ សុខា បានត្រឡប់ ថយក្រោយវិញ សារភាពវិញទាំងអស់អ្នកណាធ្វើអ្វី
អ្នកណាបញ្ជា។ នាង ចាន់ សុខា បានឆ្លើយនៅមុខតុលាការថា “គាត់ធ្វើនេះ
តាមការស្នើសុំរបស់ឩកញ៉ា ខូវ ជីលី ពេលគេប្រជុំគ្នារៀបចំគម្រោងមកសម្លាប់
ហើយបញ្ជាក់ថា បើ មានឱកាសរំលោភ បើគ្មានឱកាសសម្លាប់ចោលបានហើយ នេះជាបញ្ជា របស់
សេង ចិន្តា និងឡាយ ហួង រួមទាំង អ្នកពាក់ព័ន្ធទាំងឡាយ”។

រាល់ថ្ងៃគេញុំា បាយផ្ទះឳពុកក្មេកខ្ញុំ មាន ខូវ ជីលី មាន ខូវ ផល្លាបុត្រ
មាន សេង ចិន្តា មាន ឡាយ ហួង និងមាន ការចូលរួមពីកូនរបស់ សេង ចិន្តា
ឈ្មោះស្រីស ហៅក្រៅ ឈ្មោះ ហ៊ុយ សុខលាភ ចេញចូលដឹងរឿងរ៉ាវទាំអស់។ ពេលនោះ ចាន់
សុខា គាត់អត់ចង់ស្តាប់ទេ រឿងគេចង់សម្លាប់គ្រួសារ ពេលនោះ ឩកញ៉ា ខូវ ជីលី
ប្រាប់ថា “សុខា ឯងត្រូវនៅទីនេះ ព្រោះឯងដឹងរឿង ហើយអាចចេញចូលផ្ទះថុល
ម៉ោងណាក៏បាន ព្រោះឯងធ្លាប់ធ្វើការ នៅទីនោះដែរ”។

ពីមុនពេលខ្ញុំមានកម្មពិធីធំៗ ខ្ញុំអញ្ចើញឳពុកក្មេកមកផង ហៅ ចាន់ សុខា
មកជួយផង។ អញ្ចឹង សុខា ឯងត្រូវធ្វើ កិច្ចការនេះ ព្រោះអាចចេញចូលផ្ទះ ថុល បាន។
ឩកញ៉ា ខូវ ជីលី ប្រាប់ថា “សុខា ត្រូវរៀបចំគម្រោងធ្វើតាមមីង ធ្វើ
យ៉ាងណាក៏បាន ឲ្យតែមីងសប្បាយចិត្ត”។ ចាន់ សុខា ឆ្លើយថា “អ៊ំ
អ៊ំឯងឲ្យគេសម្លាប់ រំលោភ កូន និងចៅ តើអ៊ំឯង ជាមនុស្សដែរឬទេ”? ឩកញ៉ា ខូវ
ជីលី និយាយថា “ឯងចិត្តមិនដាច់ធ្វើស្តេចមិនបាន អីញ្ចឹងបានឯងនៅក្រនឹង ឯងធ្វើ
តាមអ៊ំ ចង់បានអីចំាអ៊ំឲ្យ និង ចង់បានអីចំាអ៊ំឲ្យទាំងអស់ធ្វើអីឲ្យតែមីង
សប្បាយចិត្ត”។ ចាន់ សុខា លាតត្រដាង ទំាងអស់នៅសាលាឩទ្ធរណ៍។ ពេលនោះចៅក្រម
ហៅគាត់មកតតាំងជាមួយ ចាន់ សុខា តែគាត់មិនបានតតាំង បាន នោះទេ គេហៅឩកញ៉ ខូវ
ផល្លាបុត្រ មួយទៀតឲ្យឆ្លើយ ព្រោះគាត់ចូលរួមរឿងនឹងដែរ គាត់ថា “គាត់មិនដែរ
ស្គាល់ ចាន់ សុខា ហ្នឹងផង បដិសេធភ្លាម”។ ចាន់ សុខា ថា “ពេជ្រភ្លេចខ្ញុំហើយ
មកញុំាបាយនៅផ្ទះអ៊ំ ១០ឆ្នាំហើយ ភ្លេចខ្ញុំអស់ហើយ”។ លោក ពេជ្រ
នេះស្រឡាំងកំាងឆ្លើយលេងរួច លើកដៃឡើងសួរចៅក្រមថា “លោក ចៅក្រម
បើគេចោទខ្ញុំអញ្ចឹង ខ្ញុំឆ្លើយយ៉ាងម៉េច”? ចៅក្រមថា “ឆ្លើយការពិតទៅ
ពេលនោះឡើងស្រឡំាងកំាងអស់ បានមួយ ថ្ងៃក្រោយបងជាទន្សាយ រត់ចេញទៅក្រៅបាត់...។ នៅមានបន្តទៀត


DAP News  [01] CH-0301


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News  [01] Roses041  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Roses041
View user profile http://www.lovekhmer.com

11DAP News  [01] Empty Re: DAP News [01] on 25th February 2013, 4:51 pm

sreymomrith

sreymomrith
Administrator
Administrator

រថយន្ត បុកម៉ូតូស្លាប់ម្នាក់ របួសស្រាលម្នាក់ នៅតាមផ្លូវ សម្តេចសង្ឃ ជួន ណាត

Monday, 25 February 2013

ព្រះសីហនុ ៖ អ្នកបើកបរម៉ូតូម្នាក់ រងរបួសស្រាល
ចំណែកអ្នកជិះ ខាងក្រោយបាន ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ខណៈដែលពួកគេ
ត្រឡប់មកពីធ្វើការ នៅហាងបារាំង ម្តុំឆ្នេរអូរឈើទាល ទៅផ្ទះរបស់ខ្លួន
នៅឯឃ្លាំង លើវិញ ក្នុងទិសដៅ ពី លិចទៅកើត ហើយជ្រុលចង្កូត បុកចំពីមុខ
រថយន្តដឹកដី ក្នុងទិស ដៅ បញ្រ្ចាសទិសគ្នា ។

ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង ៤និង៣០នាទីល្ងាច ថ្ងៃទី២៥ ខែកុម្ភះ
ឆ្នាំ២០១៣ ស្ថិតនៅលើផ្លូវ សម្តេចសង្ឃ ជួនណាត (ហៅផ្លូវវត្តលើ) ខាងលិចរោងចក្រ
ស្រាបៀរ អង្គរប្រហែល២០០ម៉ែត្រ ។

តាមការបញ្ជាក់ របស់សមត្ថកិច្ច បានអោយដឹងថា គ្រោះថ្នាក់នេះ បង្កដោយ
ម៉ូតូមួយគ្រឿង ម៉ាកសង់ឌ្រីម សេ១២៥ សេរីឆ្នាំ២០០៩ ពាក់ស្លាកលេខ
កណ្តាល1J-5911 ជិះគ្នា២នាក់ បើកបរដោយឈ្មោះ សំ គួយ ភេទប្រុស អាយុ២០ឆ្នាំ
ធ្វើការនៅហាង បារាំង រស់នៅភូមិ២ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ
រងរបួសស្រាល និងឈ្មោះ ម៉ៅ ដារ័ត្ន ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិ២
សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ស្លាប់នៅនឹងកន្លែង និងរថយន្តមួយគ្រឿងម៉ាក
TITAN ប្រភេទឡានបែនដឹកដី ១តោនកន្លះ ពាក់ស្លាកលេខ ព្រះសីហនុ 3A.0563
បើកបរដោយឈ្មោះ គិត តាក់ ភេទប្រុស អាយុ ២០ឆ្នាំ ទីលំនៅ ភូមិអង្គរជ័យ
ឃុំដំណាក់កន្ទួត ស្រុកកំពង់ត្រាច ខេត្តកំពត បើកបរនៅការដ្ឋានឃ្លាំងលើ ។

បច្ចុប្បន្ននេះ រថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកនៅ
ការិយាល័យចរាចរណ៍ជើងគោក ។ ចំណែកអ្នកបើកបរត្រូវបានសមត្ថកិច្ច រៀបចំកសាង
សំណុំរឿង បញ្ជួនទៅតុលាការ ៕


DAP News  [01] Pheak-0434

DAP News  [01] Pheak-0435

DAP News  [01] Pheak-0436


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News  [01] Roses041  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Roses041
View user profile http://www.lovekhmer.com

12DAP News  [01] Empty Re: DAP News [01] on 25th February 2013, 4:54 pm

sreymomrith

sreymomrith
Administrator
Administrator

ឃាត់រថយន្ត យីឌុប ដឹកស៊ីម៉ង់ត៌ បង្កប់ឈើក្រញូង តែរដ្ឋបាល ព្រៃឈើស្ទោង លាក់លៀម ព័ត៌មាន ចង់កេងយក ឈើគ្រញូងទុក

Monday, 25 February 2013

កំពង់ធំ៖ មន្រ្តីរដ្ឋបាល ព្រៃឈើស្ទោង បានឲ្យដឹងថា
នៅវេលាម៉ោង០៩និង៣០នាទី ព្រឹក ថ្ងៃទី២៥ ខែកុម្ភះ ឆ្នាំ២០១៣ លោក តុង យី
នាយផ្នែក រដ្ឋបាលព្រៃឈើ ស្ទោង បានទទួលបញ្ជាផ្ទាល់ពី លោក ឆេង គឹមស៊ុន
ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ប្រធានរដ្ឋបាល ព្រៃឈើ អោយចាំឃ្លាំ
រថយន្តដែល ដែលដឹកស៊ីម៉ង់ត៌ ដែលលួចបង្កប់ ឈើគ្រញូង ពីក្រោម។

ប៉ុន្តែអ្វីដែលគួរឲ្យមានការចាប់អារម្មណ៍នោះ គឺលោក តុង យី
និងនាយរងរបស់លោក ដែលពូកកែចង់បានស្នាដៃចំពោះការងារ មិនបានផលប្រយោជន៍នោះ
បានធ្វើការរារាំង និងដេញអ្នកកាសែតចេញទៀតផង។

មន្រ្តីរដ្ឋបាល ព្រៃឈើ ថ្នាក់ក្រោម បានឲ្យដឹងថា ក្រោយពីការរង់
ចាំរយះពេលជាង១ម៉ោង នៅតែពុំឃើញ រថយន្តមុខ សញ្ញាទៀត កម្លាំង រដ្ឋបាល ព្រៃឈើ
បានចាត់កម្លាំងជា២ក្រុម ដែលក្រុមទី១ជា ក្រុមជាមន្រ្តី រដ្ឋបាល ព្រៃឈើថ្នាក់
កណ្តាលដឹកនាំដោយ លោក ព្រាប សំ បានរុករករហូតដល់ ទីរួមស្រុកស្ទោង
និងក្រុមទី២ ជាក្រុមផ្សេងទៀត ដឹកនាំដោយ លោក ឈាង មាលា នាយសង្កាត់
រដ្ឋបាលព្រៃឈើ កំពង់ស្វាយ បានរុករក រហូតដល់ចំណុច ស្ទឹងព្រៃប្រស់ ។

នៅពេលក្រុមទី២ បានចេញទៅត្រួតពិនិត្យ នៅតាមគោលដៅ ខាងលើនេះ ក៏បានប្រទះឃើញ
រថយន្តសង្ស័យ មានភិនភាគ ដូចការ បញ្ជាពីថ្នាក់ដឹកនាំ រដ្ឋបាលព្រៃឈើ
នៅវេលាម៉ោង១១ និង១៥នាទី ។

មន្រ្តីរដ្ឋបាលព្រៃឈើបានបន្តថា ក្រោយពីបានប្រទះឃើញ រថយន្តដូចភិនភាគ
ខាងលើ សមត្ថកិច្ច រដ្ឋបាលព្រៃឈើ ក៏បាន ទាក់ទង និងសុំការអនុញ្ញាត
ពីម្ចាស់ដីឡូត៌ ដើម្បីត្រួតពិនិត្យ ដោយមានការ អនុញ្ញាតពីលោកព្រះរាជអាជ្ញា
ប៉ែន សារ៉ាត ។ បន្ទាប់ពីបានយល់ព្រមពី ម្ចាស់ដីឡូត៌ កម្លាំងរដ្ឋបាលព្រៃឈើ
ក៏បានស្នើសុំសហការ ពីអាជ្ញាធរ មូលដ្ឋាន និង លោក ខេន ឈុនគ័រដើម្បីសុំកម្លាំង របស់ប៉ុស្តិ៍នគរបាល នៃអធិការដ្ឋាន នគរបាល ស្រុកកំពង់ស្វាយដើម្បី ចូលរួមអន្តរាគមន៍ ។

ក្រោយពីពិនិត្យឃើញមាន ឈើក្រញូង នៅពីក្រោមបេស៊ីម៉ង់ត៌ កម្លាំង
ក៏បានរាយការណ៍ ជូនលោកព្រះរាជអាជ្ញា សមត្ថកិច្ច រដ្ឋបាលព្រៃឈើ បាននាំយក
រថយន្តខាងលើ មកកាន់ស្នាក់ការ រដ្ឋបាលព្រៃឈើស្ទោង ដើម្បីថ្លឹង និងវាស់វែង
ជាក់ស្តែង ។

ប៉ុន្តែនៅវេលាម៉ោង ជិត៦ល្ងាច សមត្ថកិច្ច រដ្ឋបាល ព្រៃឈើ បានវាស់វែងឃើញ
ក្រញូងសាច់ ចំនួន ១២៧ដុំ ស្មើ៤ម៉ែត្រគូប៩៧៤ ក្រាក់៨២ដុំ ស្មើ២ម៉ែត្រគូប
៥៣៣សរុប ស្មើ៧ម៉ែត្រ គូប៥០៧ ។ ប៉ុន្តែនៅពេលលអ្នកកាសែត ទៅយកព័ត៌មាននៅទីនោះ
លោក មុំ សុផល នាយរងផ្នែករដ្ឋបាលព្រៃឈើ បានប្រើពាក្យសំដី មិនសមរម្យ
ទៅកាន់អ្នកកាសែតដោយនិយាយថា " ដឹងជាងសត្វត្មាត ដឹងថា មានខ្មោចគោ ងាប់ទៅទៀត "


ចំណែក លោក តុង យី នាយផ្នែកវិញ និយាយថា "ចេញទៅវិញទៅ មាននរណា ហៅមក?"
មន្រ្តីទាំងនេះបានប្រើ កាយវិកាពាក្យ សំដីច្រងេងច្រងាង ទ្រគោះបោះបោក
ឡូឡាហាក់ដូចជា គុណសម្បត្តិ របស់ពួកគាត់ នៅពេលនេះធំ
សម្បើមតែម្នាក់គាត់អញ្ចឹង តែតាមការពិតបើគ្មាន កម្លាំងអាវុធហត្ថ កម្លាំងយោធា
និងកម្លាំងនគរបាល ចូលរួមទេ លោក តុង យី និងលោក មុំ សុផល
ក៏មិនអាចធ្វើអ្វីកើតដែរ ។

ការធ្វើបែបនេះបង្កឲ្យ មានការសង្ស័យថា អាចមានអ្វីបង្កប់នៅពីក្រោយខ្នង
ពួកលោកទើបពួកលោកសំដែងកាយវិកា ដើម្បីបិទបាំង ហើយបន្ទាប់មក
គេបញ្ជាឲ្យបិទទ្រុងរថយន្តវិញ ដោយមិនទាន់ឲ្យ ទំលាក់វាស់រាប់នៅឡើយ
ទំនងជារង់ចាំឲ្យ អ្នកកាសែតចេញផុតសិន ដើម្បីងាយស្រួលកិបកេង ដោយយកលេសថា
យកពេលហូបបាយសិន៕


DAP News  [01] Pheak-0430

DAP News  [01] Pheak-0431

DAP News  [01] Pheak-0432

DAP News  [01] Pheak-0433


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News  [01] Roses041  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Roses041
View user profile http://www.lovekhmer.com

13DAP News  [01] Empty Re: DAP News [01] on 25th February 2013, 4:56 pm

sreymomrith

sreymomrith
Administrator
Administrator

ក្រុមឈ្មួញ វៀតណាម កំពុងប្រើឧបករណ៍ អាឈីប ចាប់ត្រី នៅស្រុកឯកភ្នំ

Monday, 25 February 2013

បាត់ដំបង៖ សេចក្តីរាយការណ៍ ពីស្រុកឯកភ្នំ បានលួច
បង្ហើបឲ្យដឹងថា នៅវេលាម៉ោង ៨៖២០នាទីយប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៣នេះ
មានក្រុមឈ្មួញ នេសាទខុសច្បាប់ ភាគច្រើនជា ជនជាតិវៀតណាម
បាននិងកំពុងប្រើឧបករណ៍ អាឈីប ចាប់ត្រីនៅភូមិព្រៃចាស់ ឃុំព្រៃចាស់
ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

សេចក្តីរាយការណ៍ បានឲ្យដឹងថា ឧបករណ៍នេសាទ ខុសច្បាប់ ប្រភេទ អាឈីប
ចំនួន៣គ្រឿង បាននិងកំពុង ធ្វើសកម្មភាពចាប់ត្រី ដោយខុសច្បាប់ ដោយមិនទាន់ឃើញ
សមត្ថកិច្ច និងមន្រ្តីជំនាញ ផ្នែកជលផល ចុះទៅបង្រ្កាប នោះឡើយ។ បើតាម
សេចក្តីរាយការណ៍ ក្រុមឈ្មួញ បានប្រើថ្នាំ បំពុលក្តាម ហើយនៅពេលរាវនោះ
គឺត្រីចេញ ហើយអូសយកតែម្តង។

ដូច្នេះសមត្ថកិច្ច ជាប់ពាក់ព័ន្ធ និងមន្រ្តីជំនាញ សូមជួយទៅមើលផង នៅចំណុចចាប់ត្រី ខាងលើនេះ៕


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News  [01] Roses041  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Roses041
View user profile http://www.lovekhmer.com

14DAP News  [01] Empty Re: DAP News [01] on 25th February 2013, 4:58 pm

sreymomrith

sreymomrith
Administrator
Administrator

ចម្លាក់ព្រែកកាំពី បង្ហាញជូន ចម្លាក់ឈើប្រណីត ជាច្រើនប្រភេទ

Monday, 25 February 2013

- ត្រីនាគប្រវែងជាង១ម៉ែត្រ មួយគូតម្លៃត្រឹមតែ ២៧០ដុល្លារ


ភ្នំពេញៈ ចម្លាក់ព្រែកកាំពី ជាប្រភពចម្លាក់ ដែល
ធ្វើចេញពីឈើនាងនួន ជារូបសត្វផ្សេងៗ យ៉ាងល្អប្រណីត សាកសម
បំផុតសម្រាប់គេហដ្ឋាន ឬដាក់តាំងនៅក្នុងបន្ទប់ធ្វើការ បន្ទប់ទទួលភ្ញៀវជាដើម។
នៅថ្ងៃនេះ ចម្លាក់យើងខ្ញុំ បានទើបនាំយកចម្លាក់ថ្មីៗ ជាច្រើនប្រភេទទៀត
ដូចជាដំរី សេះ ត្រីនាគជាច្រើនខ្នាត ដាក់លក់នៅរាជធានីភ្នំពេញ
ដើម្បីចែកជូនសម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលគាំទ្រវិស័យចម្លាក់ខ្មែរ។

ចម្លាក់ចេញពីឈើដ៏ប្រណីតនេះ រួមមានដូចជា ត្រីនាគ (១,២ម៉ែត្រ, ៥តឹក, ៦តឹក)
ត្រីឡហាន ពសសម្រាប់ស្វាគមន៍ឆ្នាំថ្មី ដំរី សេះ សត្វផ្សោត
ហើយក៏មានឆ្លាក់ជាផ្លែត្រប់ ផ្លែល្ពៅ និងផ្កាឈូកផងដែរ។ ចម្លាក់ទាំងអស់នេះ
មានក្បូរក្បាច់រចនាប្រកបដោយការអត់ធ្មត់ និងប៉ិនប្រសប់ របស់កូនខ្មែរ
នៅក្នុងឃុំព្រែកកាំពី ស្រុកក្រគរ ខេត្តក្រចេះ ពោលគឺនៅតំបន់រមណីយដ្ឋាន
អន្លង់ផ្សោតតែម្តង។ អ្វីដែលកាន់តែពិសេសនោះ ចម្លាក់ព្រែកកាំពី
បាននាំយកចម្លាក់ត្រីប្រវែង ១,២ម៉ែត្រ តម្លៃត្រឹមតែ ២៧០ដុល្លារ
ប៉ុន្តសម្រាប់អ្នកទូរស័ព្ទមកដំបូងគេ នឹងបញ្ចុះតម្លៃ១០ដុល្លារបន្ថែមទៀត។

តែនៅពេលនេះ ផលិតចម្លាក់ទាំងអស់នេះ
លោកអ្នកមិនចាំបាច់ចំណាយពេលវេលាជិះរថយន្ត ទៅខេត្តក្រចេះ លើចម្ងាយ ផ្លូវ
ដ៏វែងឆ្ងាយ ដើម្បីរកជាវផលិតផលចម្លាក់ទាំងអស់នេះឡើយ។
ប្រសិនបើលោកអ្នកចង់បានផលិតផលចម្លាក់ ដ៏ល្អប្រណីត
សម្រាប់គេហដ្ឋានដ៏ឧត្តមរបស់លោកអ្នក ក៏ដូចជាគាំទ្រដល់ស្នាដៃ
ដ៏ប៉ិនប្រសប់របស់កូនខ្មែរនោះ សូមទាក់ទងទូរស័ព្ទលេខ 088 884 8840
យើងខ្ញុំនឹងយកជូនលោកអ្នកភ្លាម ជាមួយនិងតម្លៃសមរម្យ៕


DAP News  [01] ST-211

DAP News  [01] ST-034

DAP News  [01] ST-035

DAP News  [01] ST-037

DAP News  [01] ST-140

DAP News  [01] ST-143

DAP News  [01] ST-145


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News  [01] Roses041  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Roses041
View user profile http://www.lovekhmer.com

15DAP News  [01] Empty Re: DAP News [01] on 27th February 2013, 2:28 pm

sreymomrith

sreymomrith
Administrator
Administrator

ភរិយាឧកញ៉ា ថៅកែបុរីមួយ ធ្វើទារុណ កម្ម លើក្មេងស្រី នៅជាមួយដូចសត្វធាតុ

Wednesday, 27 February 2013

-ក្មេងស្រីនៅជា មួយជិត១០ឆ្នាំ ប្រើធ្វើ ការគ្មានសម្រាក នាងសម្រេច ជិៈម៉ូតូឌុបពី ភ្នំពេញ ដល់បាត់ដំបង

ភ្នំពេញ ៖ ក្មេងស្រី ដែលមានវ័យប្រមាណ១៧ឆ្នាំពីរនាក់
បាន ដាច់ចិត្ដបបួលគ្នារត់ចេញពីភូមិគ្រឹៈដ៏ស្ដុក ស្ដម្ភមួយនៅម្ដុំទួលគោក
រួចហើយហៅប៉ះ ម៉ូតូឌុបចិត្ដធម៌ ជិះឱ្យជូនទៅដល់ខេត្ដបាត់ ដំបង
ទើបសមត្ថកិច្ចមានការសង្ស័យហៅ ទៅសួរនាំ ទើបបែកធ្លាយរឿងម្ចាស់ភូមិគ្រឹៈ
ដែលជាថៅកែរបស់ពួកនាងៗ វាយធ្វើទារុណកម្មនិងប្រើដូចជាទាសករ
ទើបទ្រាំមិនបាននាំគ្នារត់ចេញ ។

ការអះអាងរបស់ពួកនាងៗ អ្វីដែលសមត្ថកិច្ចមានការតក់ស្លុត
ខណៈដែលពួកនាងៗបង្ហាញឱ្យមើលពីស្លាកស្នាមនិងស្នាមរបួសនៅលើខ្លួនជាភស្ដុតាង
ដែលមិនអាចប្រកែកបានថែមទៀតពីអំពើឃោរឃៅរបស់ថៅកែស្រី ដែលជាម្ចាស់ភូមិគ្រឹៈ
ទៅលើកូនឈ្នួលរបស់ខ្លួនខាងលើនេះ ។

ក្នុងនោះតាមសមត្ថកិច្ចបានបង្ហាញឱ្យដឹង ថា
ថៅកែស្រីដែលជាម្ចាស់ភូមិគ្រឹៈវាយធ្វើ ទារុណកម្មទៅលើកូនឈ្នួលខាងលើនេះ ត្រូវ
បានគេអះអាងថា មានឈ្មោះលី ពៅ មាន ភូមិគ្រឹៈលេខ៣១ ផ្លូវលេខ៣១៥ សង្កាត់
បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ហើយក៏ត្រូវជាភរិយាលោកឧកញ៉ាវ៉េង
លីតិចឡា ជាម្ចាស់បុរីវិមានសុភមង្គល ។

ដោយឡែកក្មេងស្រីរងគ្រោះទាំងពីរនាក់ ខាងលើ ទី១ ឈ្មោះសង់ គន្ធា
អាយុ១៧ឆ្នាំ មានស្រុកកំណើតនៅភូមិសំបុកអក ឃុំកំពង់ ព្រាង ស្រុកសង្កែ
ខេត្ដបាត់ដំបង ដែលជា ក្មេងកំព្រា តាំងតែពីតូចមក
ហើយស្នាក់នៅជាមួយអុំស្រីឈ្មោះហ៊ុង សុខា អាយុ៥១ ឆ្នាំ និងទី២ ឈ្មោះផល្លី
អាយុ១៧ឆ្នាំ មាន ស្រុកកំណើតនៅខេត្ដតាកែវ ប៉ុន្ដែក្មេង ស្រីរូបនេះ មិនដឹងថា
ឪពុកម្ដាយរបស់ខ្លួន នៅទីណានោះឡើយ ។ ក្រោយពីការសួរ
នាំដឹងរឿងដ៏ឈឺចាប់ខាងលើនេះ ក្មេងស្រី ទាំងពីរនាក់ ត្រូវបានកម្លាំង
នគរបាលការិយា
ល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននាំទៅមជ្ឈមណ្ឌលថែរទាំស៊ីសា
នៅក្នុងខេត្ដបាត់ដំបងនោះ ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច ខេត្ដបាត់ដំបង បានឱ្យដឹងថា កាលពីព្រលប់
ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៣កន្លងទៅនេះ មានគេប្រទះឃើញ
ក្មេងស្រីកំសត់ទាំងពីររូបនេះ ស្លៀកពាក់ខោអាវមួយចង្កេះ
បាននាំគ្នាឈរសម្រក់ទឹកភ្នែកនៅក្បែររូបសំណាក់លោកតាដំបងគ្រញូង
ក្នុងក្រុងបាត់ដំបង ។ បន្ទាប់ពីមានការប្រទះឃើញក្មេងស្រីទាំងពីររូបខាងលើ
ក៏រាយការណ៍ជូនសមត្ថកិច្ច
ទើបនាំខ្លួនពួកគេទាំងពីរនាក់ទៅកាន់ការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារ
អនីតិជននៃស្នងការដ្ឋាននគរបាលខេត្ដបាត់ដំបង ។

នៅពេលដែលសួរនាំនោះ ក្មេងស្រីទាំងពីរនាក់ បានបើកអាវឱ្យមើល
ស្នាមរបួសសុះសាច់ពេញខ្លួនប្រាណ
ដែលត្រូវបានថៅកែស្រីរបស់ខ្លួនវាយធ្វើបាបអស់រយៈពេលជិត១០ឆ្នាំមកហើយ
ធ្វើឱ្យសមត្ថកិច្ចដែលសាកសួរនោះ គួកទ្រូងអាណិតអាសូរយ៉ាងខ្លោចផ្សារជាទីបំផុត
ដែលក្មេងស្រីទាំងពីររូបនេះ
បានទ្រាំការលំបាកគ្រប់បែបយ៉ាងទាំងផ្លូវចិត្ដនិងផ្លូវការរស់នៅប្រៀបដូចជាទាសករដាច់ថ្លៃជាមួយថៅកែស្រីដ៏សាហាវឃោរឃៅ
ដូចប៉ុលពតនោះ ។ បន្ទាប់ពីបានសួរនាំមកនោះ សមត្ថកិច្ចក៏បាន
ទាក់ទងទៅម្ដាយធំរបស់ក្មេងស្រីសង់ គន្ធា គឺអ្នកស្រីហ៊ុង សុខា យកមកសួរនាំអំពី
ដំណើររឿង ដែលបានកើតឡើងចំពោះ ក្មេងស្រី ទាំងនេះអស់រយៈពេលជិត១០ឆ្នាំ មកនោះ ។

នៅចំពោះមុខសមត្ថកិច្ច អ្នកស្រីហ៊ុង សុខា
ដែលត្រូវជាអុំស្រីបង្កើតរបស់ក្មេងស្រី សង់ គន្ធា បានរៀបរាប់ថា
កាលពីជិត១០ឆ្នាំមុន បងជីដូនរបស់ក្មេងស្រីរូបនេះ
បានប្អូនថ្លៃថៅកែស្រីដ៏កំណាច ទើបថៅកែស្រីរូបនេះ
បានសុំក្មេងស្រីបងប្អូនបង្កើតជាក្មេងកំព្រានោះយកទៅធ្វើកូនចិញ្ចឹម
ពីព្រោះគាត់អះអាងថា មានសុទ្ធតែកូនប្រុស ។

នៅពេលមកសុំក្មួយស្រីបង្កើតទាំងពីរនាក់ ថៅកែស្រីរូបនេះបានសន្យាថា
ក្នុងរយៈពេលមួយឆ្នាំនិងនាំមកស្រុកកំណើតម្ដង ដើម្បីឱ្យបានឃើញមុខអុំស្រី
ប៉ុន្ដែអ្វីៗ ប្រែប្រួលទាំងអស់ ពីព្រោះថា តាំងពីពេល នោះ រហូតមកដល់ពេលនេះ
ថៅកែស្រីដ៏ ឃោរឃៅ មិនបាននាំពួកគេទាំងពីរនាក់មក លេងស្រុកកំណើតឡើយ ។

អ្នកស្រី ហ៊ុង សុខា បានរំលឹកថា កាលពី ពេលកន្លងទៅ
អ្នកស្រីផ្ទាល់រួមជាមួយសាច់ ញាតិពីរបីនាក់ផ្សេងទៀត បានធ្វើដំណើរមក
កាន់រាជធានីភ្នំពេញ ក្នុងគោលបំណងចង់ មកលេងក្មួយស្រី ដែលរស់នៅជាមួយឧកញ៉ា
ដោយសង្ឃឹមថា ពួកគេទាំងពីរនាក់ និងមានសេចក្ដីសុខជាក់ជាមិនខាន។
ប៉ុន្ដែនៅពេលធ្វើដំណើរមកដល់ភូមិគ្រឹៈខាងលើ
បែរជាអ្នកយាមទ្វារមិនអនុញ្ញាតឱ្យចូល ដោយកុហក ថៅកែស្រីមិននៅ ប៉ុន្ដែធាតុពិត
ពេលក្រឡេកមើលទៅក្នុងបរិវេណភូមិគ្រឹៈ គឺឃើញថៅកែស្រីរូបនេះ នៅមិនទៅណានោះទេ ។

ដោយសារតែមិនបានជួបក្មួយស្រីទាំងពីរនាក់ អ្នកស្រីហ៊ុង សុខា
រួមទាំងសាច់ញាតិបាន ត្រឡប់ទៅផ្ទះវិញ ដោយគិតថា ពួកគេទាំង ពីរនាក់
មិនមានរឿងអ្វីកើត ឡើងឡើយ ។

អ្នកស្រីហ៊ុង សុខា បានបន្ដថា ក្មួយស្រី របស់គាត់ម្នាក់
ដែលត្រូវជាបងស្រីរបស់សង់ គន្ធា បានលួចរត់ចេញពីភូមិគ្រឹៈមកកាន់ ស្រុកកំណើត
ហើយរៀបរាប់ការឈឺចាប់ ទាំងនេះប្រាប់រូបគាត់ ទើបនាំឱ្យដឹងសាច់ រឿងនេះតែម្ដង
ប៉ុន្ដែមិនទាន់ជាក់ស្ដែង ។

ងាកមកក្មេងស្រីសង់ គន្ធា និងក្មេងស្រី ផល្លី ដែលត្រូវថៅកែស្រីដ៏កំណាចនេះ
យកទៅធ្វើទាសករនោះ បានរៀបរាប់ទាំង ការឈឺចាប់ថា ពួកគេរស់នៅជាមួយថៅកែ
ស្រីអស់រយៈពេលជិត១០ឆ្នាំមកនេះ មិនដែលទទួលបានពាក្យថា សុខមួយមាត់ ឡើយ
ពោលត្រូវរងការធ្វើបាបយ៉ាងធ្ងន់ធ្ងរ គ្រប់បែបយ៉ាង មកលើរាងកាយរបស់ខ្លួន
ប៉ុន្ដែដោយសារតែខ្លាចការគំរាមកំហែង ទើបពួកគេមិនមានឱកាសលួចរត់ចេញ
ពីភូមិគ្រឹៈនេះ ។

ក្មេងស្រីទាំងពីរនាក់បានបន្ដទាំងក្ដីឈឺ ចាប់និងចង់វង្វេងវង្វាន់
ព្រោះតែការធ្វើទារុណកម្មនោះថា ភូមិគ្រឹៈ កម្ពស់ ៣ជាន់ មានច្រើនបន្ទប់
និងមានឆ្កែ រហូតទៅដល់១៩ក្បាល ពួកគេជាអ្នកជូតសំអាត បោកសំលៀកបំពាក់
និងធ្វើអ្វីៗគ្រប់បែបយ៉ាង ពីព្រឹកដល់យប់ ពីយប់ដល់ព្រឹក
ស្ទើរតែគ្មានពេលដេកពួន។ ពេលខ្លះធ្វើការជូតសំអាត រហូតដល់ម៉ោង៣ ទាបភ្លឺ
ហើយសម្រាកបានប្រហែល១ម៉ោង ងើបវិញ ធ្វើទៀត ។

ក្មេងស្រីទាំងពីរនាក់បានបន្ដថា រយៈពេលជិត១០ឆ្នាំនេះ
ពួកគេបានទទួលរងការធ្វើទារុកម្មគ្រប់បែបយ៉ាងណាពីថៅកែស្រី
ដូចជាការយកធូបដែលកំពុងឆេះ មកដុតដៃ យកដងអំបោសវ៉ៃក្បាលនិងលើខ្លួនប្រាណ
ហើយយកដង្គៀបមកគៀបលើរាងកាយជា ដើម ។

ពេលខ្លះគ្រាន់តែថៅកែស្រីរកខោអាវមិនឃើញ នៅក្នុងបន្ទប់
ក៏ហៅពួកគេទៅវាយធ្វើបាប ហើយពេលវាយហត់ខ្លួនឯង បញ្ជាឱ្យពួកគេទាំងពីរនាក់
វាយគ្នាទៅវិញ ទៅមក ។

បើតាមក្មេងស្រីទាំងពីររូបនេះ កាលពី ថ្ងៃទី១៨ ខែកុម្ភៈកន្លងទៅនេះ
ពួកគេទាំង ពីរបានទទួលទារុណកម្មយ៉ាងធ្ងន់ធ្ងរជាទីបំផុត
បង្ខំឱ្យពួកគេអត់ទ្រាំលែងបាន ទើបឆ្លៀត
ឱកាសថៅកែមិននៅក៏រត់ចេញពីភូមិគ្រឹៈឡើងជិះម៉ូតូឌុបបុរសម្នាក់ឆ្ពោះទៅខេត្ដបាត់ដំបងតែម្ដង


ពីដំបូងឡើយ សមត្ថកិច្ចមិន ជឿនោះទេថា ពួកគេទាំងពីរនាក់ជិះម៉ូតូឌុប
តាំងពីភ្នំពេញ រហូតដល់ខេត្ដបាត់ដំបងនោះ ហេតុដូច្នេះហើយ
សមត្ថកិច្ចក៏បានហៅអ្នក រត់ម៉ូតូឌុបយកមកសួរនាំថែមទៀត ។
អ្នករត់ម៉ូតូឌុបចិត្ដធម៌រូបនេះ បានរៀបរាប់ ប្រាប់សមត្ថកិច្ចថា
នៅថ្ងៃនោះរូបគេបានឃើញក្មេងស្រីទាំងពីរនាក់រត់ចេញពីភូមិគ្រឹៈខាងលើ
ហើយឱ្យរូបគាត់ជូនទៅដល់ខេត្ដបាត់ដំបង ដោយមានលុយម្នាក់ៗ
ត្រឹម៤ម៉ឺនរៀលប៉ុណ្ណោះ ដែលធ្វើការអស់ រយៈពេលជិត១០ឆ្នាំមកនេះ ។

អ្នករត់ម៉ូតូឌុបខាងលើ បន្ទាប់ពីបានដឹង រឿងក៏សុខចិត្ដឌុបពួកគេទាំងពីរនាក់
ឆ្ពោះ ទៅខេត្ដបាត់ដំបង ហើយពេលទៅដល់ខេត្ដ ពោធិ៍សាត់
ម៉ូតូបែកកង់និងអស់សាំងទៅ ទៀតនោះ ក៏បញ្ចាំទូរស័ព្ទដៃ
ដើម្បីបន្ដដំណើររហូតដល់ខេត្ដបាត់ដំបងតែម្ដង ។

ជុំវិញបញ្ហានេះ ដើមអម្ពិលមិនទាន់អាច ស្វែងរកការបកស្រាយពីឈ្មោះលី ពៅ
ភរិយាម្ចាស់បុរីនេះនៅឡើយទេ ប៉ុន្ដែដើម
អម្ពិលរង់ចាំស្វាគមន៍រាល់ការបំភ្លឺណាមួយ។

បើតាមសមត្ថកិច្ច រឿងរ៉ាវធ្វើទារុណកម្ម ដ៏សាហាវយង់ឃ្នងដូចសម័យប៉ុលពតនេះ
ត្រូវបានអគ្គស្នងការនគរបាលជាតិ នាយឧត្ដមសេនីយ៍ នេត សាវឿន
បញ្ជាឱ្យសមត្ថកិច្ចខេត្ដបាត់ដំបង

បញ្ជូនរបាយការណ៍ទាំងអស់ទៅកាន់នាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនក្រសួងមហាផ្ទៃ
ដើម្បីបើកការស្រាវជ្រាវឡើងវិញ ថាតើមានករណីបែបនេះកើតឡើងឬមួយយ៉ាងណា ។

បើសិនពិតជាមានការធ្វើទារុណកម្មបែបនេះ ពីសំណាក់ថៅកែស្រីមានទ្រព្យសម្បត្ដិស្ដុកស្ដម្ភខាងលើនេះពិតមែននោះច្បាស់ជាច្បាប់ មិនលើកលែងឱ្យទេ៕


DAP News  [01] Nak-485

DAP News  [01] Nak-486

DAP News  [01] Nak-487

DAP News  [01] Nak-488

DAP News  [01] Nak-490


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News  [01] Roses041  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Roses041
View user profile http://www.lovekhmer.com

16DAP News  [01] Empty Re: DAP News [01] on 27th February 2013, 2:33 pm

sreymomrith

sreymomrith
Administrator
Administrator

ព្យាបាលជំងឺនៅ មន្ទីរពេទ្យរុស្សីអស់ជាង ១ពាន់ដុល្លារ ខ្លាចប្រពន្ធខ្ចីបុលគេ លោតពី លើអគារជាន់ទី៣ សម្លាប់ខ្លួន

Wednesday, 27 February 2013
ភ្នំពេញ ៖ ដោយសារតែខ្លួនមានជីវភាព
ក្រីក្រនិងម្យ៉ាងទៀត ខ្លាចប្រពន្ធទៅខ្ចីលុយ គេយកមកព្យាបាលជំងឺ
បានបង្ខំឱ្យបុរសម្នាក់ ដែលកំពុងសម្រាកព្យាបាល នៅក្នុងបន្ទប់ លេខ៣ ជាន់ទី៣
ក្នុងមន្ទីរពេទ្យមិត្ដភាព កម្ពុជាសូវៀត ហៅពេទ្យរុស្សី បណ្ដាលឱ្យ
ស្លាប់មួយរំពេច បង្កឱ្យអ្នកជំងឺផ្សេងទៀត
និងអ្នកទៅមើលថែអ្នកជំងឺភ្ញាក់ផ្អើលនិង ឆោឡោគ្រប់គ្នា
ប៉ុន្ដែភ្លាមៗនោះក្រុមគ្រូ ពេទ្យដោយខ្លាចដំណឹងដ៏អាក្រក់នេះ លេច
ចេញទៅខាងក្រៅ បានប្រញាប់ប្រញាល់ដឹក សពជនរងគ្រោះទៅតម្កល់ទុកក្នុងមន្ទីរ
ពេទ្យ។

ហេតុការណ៍លោតសម្លាប់ខ្លួនពីលើអគារ មន្ទីរពេទ្យជាន់ទី៣
ក្នុងមន្ទីរពេទ្យរុស្សីខាង លើនេះ បានកើតឡើងកាលពីវេលាម៉ោង
ប្រមាណ៣និង៣០នាទីរសៀលថ្ងៃទី២៦ ខែ កុម្ភៈ ឆ្នាំ២០១៣ ។

អ្នកស្រីច្រិល ចំរើន អាយុ៣០ឆ្នាំ ដែល អះអាងថា
ជាប្រពន្ធជនរងគ្រោះបានប្រាប់ សមត្ថកិច្ចថា ប្ដីរបស់ខ្លួនឈ្មោះប៉ោ សំបូរ
អាយុ៥១ឆ្នាំ បច្ចុប្បន្នពួកគេទាំងពីរនាក់រស់ នៅផ្ទះជួលលេខ៤៦២ ផ្លូវលេខ៦៣
សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន ដោយមានជីវ ភាពក្រីក្រ ។

ស្ដ្រីរូបនេះបានបន្ដថា កាលពីថ្ងៃទី២២ ខែកុម្ភៈ កន្លងទៅនេះ ប្ដីរបស់គាត់
ខណៈ កំពុងបើកម៉ូតូកង់បីទាំងយប់នៅម្ដុំលូប្រាំ តាមបណ្ដោយផ្លូវវ៉េងស្រេង
ក្នុងខណ្ឌមាន ជ័យ ស្រាប់តែក្រុមក្មេងទំនើងព្រួតវាយ
បណ្ដាលបែកក្បាលរងរបួសធ្ងន់ បន្ទាប់មក
ត្រូវបានសមត្ថកិច្ចជួយដឹកបញ្ជូនទៅសម្រាក ព្យាបាលនៅមន្ទីរពេទ្យរុស្សី
ដោយដេកព្យា បាលក្នុង បន្ទប់លេខ៣ ជាន់ទី៣ នៃអគារ ជ។

អ្នកស្រី ច្រិល ចំរើន បានបន្ដទៀតថា នៅពេលដែលដឹងខ្លួននោះ ប្ដីរបស់គាត់បាន
ទូរស័ព្ទប្រាប់គាត់ថា កំពុងតែព្យាបាលនៅ មន្ទីរពេទ្យរុស្សី
អស់ថ្លៃព្យាបាលជាង ១ពាន់ដុល្លារ ប៉ុន្ដែស្ថានភាពជំងឺមិនតែធ្ងន់ធ្ងរដដែលនេះ
បានបង្ខំឱ្យប្ដីរបស់ខ្លួនដាច់ចិត្ដលោតពីលើអគារសម្លាប់ខ្លួនតែម្ដងទៅ ។


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News  [01] Roses041  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Roses041
View user profile http://www.lovekhmer.com

17DAP News  [01] Empty Re: DAP News [01] on 28th February 2013, 4:09 am

sreymomrith

sreymomrith
Administrator
Administrator

រថយន្ត ហ្វុយហ្សោ បើកបុកគោយន្ត រេចង្កូត ទៅបុក តូបលក់ដូរ
ស្លាប់ស្ត្រី២នាក់ និង អ្នកបើក រថយន្ត គោយន្តស្លាប់ ពេលយក ទៅសង្គ្រោះ
នៅមន្ទីរពេទ្យ កាល់ម៉ែត

Thursday, 28 February 2013

កំពង់ចាមៈ គ្រោះថ្នាក់ចរាចរដ៏គួរឲ្យរន្ធត់មួយ
គឺរថយន្តម៉ាកហ្វុយហ្សោ បានបុកជាមួយគោយន្តកន្រ្តៃ ហើយរេចង្កូតទៅតូប
លក់ឥវ៉ាន់ចាប់ហួយ និងអ៊ុតសក់យ៉ាងពេញទំហឹង បណ្តាលឲ្យស្រ្តីជាម្ចាស់តូប
២នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ និងអ្នកបើកបរគោយន្តកន្ត្រៃ ស្លាប់ផងដែរ
ក្រោយពេលបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត។

ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ បានកើតឡើងកាលពីវេលាម៉ោង ៤និង៥០នាទីរសៀល
ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៣ នៅចំណុច តាមបណ្តោយផ្លូវ ជាតិលេខ៧
ស្ថិតក្នុងភូមិសេនសុនជើង ឃុំស្រង៉ែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

លោកវរសេនីយ៍ត្រី កែវ ស៊ាងហ៊ាន់ អធិការនគរបាលស្រុកព្រៃឈរ
បានប្រាប់ដើមអម្ពិលឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក ហ្វុយហ្សោ
ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ៣បេ ៤០៥៥ ប្រភេទរថយន្តស្ទូច បើកបរដោយឈ្មោះ ទ្រី
ម៉ាក់ ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិ ចាន់គ្រឹស្នា ឃុំច្រេះ ស្រុកមេសាង
ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅផ្ទះជួល ស្ថិតក្នុងសង្កាត់ចោមចៅ
ខណ្ឌពោសែនជ័យ រាជធានីភ្នំពេញ បើកពី ទិសភ្នំពេញមកខេត្តកំពង់ចាម
បានបុកជាមួយគោយន្តកន្ត្រៃ ខណៈបើកស្របទិសគ្នា ហើយរថយន្តហ្វុយហ្សោ
បានរេចង្កូតទៅបុកតូបលក់ ឥវ៉ាន់ចាប់ហួយ និងអ៊ុតសក់ នៅខាងឆ្វេងដៃយ៉ាងពេញទំហឹង
ដែលមានមនុស្សនៅក្នុងតូបនោះ ស្លាប់ម្ចាស់តូប២នាក់ស្រី ១ឈ្មោះ កុល បូរមី
អាយុ២១ឆ្នាំ .២ ឈ្មោះ កុល ម្លិះ អាយុ២៣ឆ្នាំ អ្នកទាំងពីជាបងប្អូនបង្កើត
រស់នៅភូមិកើតហេតុ ។ ដោយឡែក ឈ្មោះ ជា គឹមហួយ ភេទប្រុស អាយុ៤១ឆ្នាំ
អ្នកបើកគោយន្តកន្ត្រៃ បានស្លាប់ដែរ ក្រោយពេលដឹកយកទៅសង្គ្រោះ
នៅមន្ទីរពេទ្យកាល់ម៉ែត្រ។ ចំណែក ឈ្មោះ ទ្រី ម៉ាក់ អ្នកបើកបររថយន្តហ្វុយហ្សោ
បានរត់គេច្លួន ៕


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News  [01] Roses041  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Roses041
View user profile http://www.lovekhmer.com

18DAP News  [01] Empty Re: DAP News [01] on 28th February 2013, 4:11 am

sreymomrith

sreymomrith
Administrator
Administrator

វាយប្លន់ អ្នករត់ម៉ូតូឌុប យកម៉ូតូមួយគ្រឿង ទៅបាត់ដោយ សុវត្ថិភាព

Thursday, 28 February 2013

ភ្នំពេញៈ បុរសរត់ម៉ូតូឌុបម្នាក់ បានរងរបួស បែកមាត់
ក្រោមកណ្តាប់ក្រុមចោរប្លន់៣នាក់ ព្រមទាំងយក ម៉ូតូជាដើម ទុន
ដ៏សំខាន់សម្រាប់ជីវិតរបស់គាត់ ទៅបាត់ដោយសុវត្ថិភាព កាលពីវេលាម៉ោង ១២
និង៤៥នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៣ នៅផ្សារតូច
សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។

បើយោងតាមការរៀបរាប់របស់ជនរងគ្រោះ ឈិត សុខ បានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុ
ខណៈដែលរូបគាត់ កំពុងជិះម៉ូតូត្រឡប់ពីឌុបភ្ញៀវដាក់ផ្ទះនោះ ដល់ចំណុចកើតហេតុ
ស្រាប់មានមនុស្ស៣នាក់ ជិះម៉ូតូវីវ៉ាមកទាញក អាវគំរាមឲ្យឈប់ ហើយវាយជាច្រើនដៃ
យកម៉ូតូសង់សេ១២៥ ពាក់ស្លាកលេខ កំពង់ចាម 1E-3506 ទៅបាត់តែ ម្តង។

ជនរងគ្រោះ ឈិត សុខ អាយុ ៣៥ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នុងភូមិសាមគ្គី ទួលសង្កែ ខណ្ឌឬស្សីកែវ។

ក្រោយពេលកើតហេតុជនរងគ្រោះ
បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលសង្កាត់ទួលសង្កែផងដែរ តែលទ្ធ
ផលនៃការស្រាវជ្រាវយ៉ាងណានោះ គឺពឹងលើជំនាញរបស់សមត្ថកិច្ចទាំងស្រុង៕


DAP News  [01] ST-235


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News  [01] Roses041  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Roses041
View user profile http://www.lovekhmer.com

19DAP News  [01] Empty Re: DAP News [01] on 28th February 2013, 2:14 pm

sreymomrith

sreymomrith
Administrator
Administrator

លោកឧកញ៉ា ម៉ុង ឫទ្ធី នាំក្រុមគ្រូពេទ្យ ស្ម័គ្រចិត្តមកពី អាមេរិក ចុះព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ

Thursday, 28 February 2013

តាកែវៈ លោកឧកញ៉ា ម៉ុង ប្ញទ្ធី សមាជិកព្រឹទ្ធសភា
និងជាប្រធានគណៈកម្មការទី៣ ព្រឹទ្ធសភា រួមនឹងសហការី
និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីសមាគម អ្នកជំនាញការសុខភាពកម្ពុជា
នៅសហរដ្ឋអាមេរិក បានអញ្ជើញចុះព្យា បាលជំងឺជូនប្រជាពលរដ្ឋ
នៅមន្ទីរពេទ្យបង្អែកបាទី ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ នៅថ្ងៃទី២៨
ខែកុម្ភៈ ឆ្នំា ២០១៣ ។

លោកស្រីវេជ្ជបណ្ឌិត Teri Tan បានមានប្រសាសន៍ថា តាមរយៈ លោកឧកញ៉ា ម៉ុង
ប្ញទ្ធី ដែលបានជួយជាមធ្យោ បាយធ្វើដំណើរ សម្ភារៈ និងថវិកាមួយចំនួនផងនោះ
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីសមាគមអ្នកជំនាញការសុខភាព កម្ពុជា
នៅសហរដ្ឋអាមេរិក ដើម្បីព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅខេត្តតាកែវ រយៈពេល៦ថ្ងៃ
នៅស្រុកបុរីជល សារ ស្រុកព្រៃកប្បាស ស្រុកបាទី ស្រុកគីរីវង្ស
និងនៅមន្ទីរពេទ្យខេត្តតាកែវ ។

លោកស្រីវេជ្ជបណ្ឌិត បានបន្តថា
ការចុះព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកបាទីនៅថ្ងៃទី២៨ ខែកុម្ភៈនេះ ក្រុម
គ្រូពេទ្យស្ម័គ្រចិត្តរួមមាន ក្រុមគ្រូពេទ្យជំងឺមាត់ធ្មេញ
ក្រុមគ្រូពេទ្យវះកាត់ គិលានុបដ្ឋាយិការ និង ក្រុមគ្រូពេទ្យ ព្យាបាលជំងឺទូទៅ
ចំនួន៤៥នាក់ បានជួយព្យាបាលជំងឺជូនប្រជាពលរដ្ឋបានចំនួន៥០០នាក់ ។

លោកឧកញ៉ា ម៉ុង ប្ញទ្ធី ដែលគេស្គាល់ថា ជាអ្នកជោគជ័យលើវិស័យកសិកម្មនោះ
បានមានប្រសាសន៍ថ្លែងអំណរ គុណដល់ក្រុមគ្រូពេទ្យស្មគ្រ័ចិត្តទាំងអស់
ដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងថវិកា ដើម្បីទិញជាសម្ភារៈ និងថ្នាំពេទ្យ
យកមកព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋ។

នៅចំពោះមុខប្រជាពលរដ្ឋ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោកឧកញ៉ា
បានបន្តទៀតថា ក្រោមការដឹកនាំរបស់ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ
ហ៊ុន សែន បានកសាងសមិទ្ធិផលនានា លើគ្រប់វិស័យ ដោយឡែកវិស័យ សុខាភិបាល
ក៏ត្រូវបានចាត់ទុកជាវិស័យអាទិភាពផងដែរ សំដៅលើកកម្ពស់សុខភាព និងជីវភាពរស់នៅ
របស់ ប្រជាពលរដ្ឋឲ្យបានល្អប្រសើរឡើង និងឈានទៅកាត់បន្ថយភាពក្រីក្រ។

លោកឧកញ៉ា ម៉ុង ប្ញទ្ធី បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ត្រូវចេះហូបស្អាត
ផឹកស្អាត រស់នៅស្អាត ដើម្បីបង្ការជំងឺ ដង្កាត់ផ្សេងៗ
និងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការរកទទួលទានរបរផ្សេងៗ
ដើម្បីផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារឲ្យកាន់ តែល្អប្រសើរឡើងជាលំដាប់៕


DAP News  [01] ST-236

DAP News  [01] ST-237

DAP News  [01] ST-238

DAP News  [01] ST-239

DAP News  [01] ST-240


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News  [01] Roses041  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Roses041
View user profile http://www.lovekhmer.com

20DAP News  [01] Empty Re: DAP News [01] on 1st March 2013, 11:26 pm

sreymomrith

sreymomrith
Administrator
Administrator
និសិ្សត​សាលា​ពេទ្យ
បើក​រថយន្ត​បុក​រះ​ម៉ូតូ និង​​រថយន្ត បណ្តាល​ឲ្យ​ស្លាប់​៣​នាក់
របួស​​ធ្ងន់​៦​នាក់ និង​ខូច​ខាត​ម៉ូតូ កង់ ជាង​១០​គ្រឿង

Friday, 01 March 2013

-និស្សិតបើក រថយន្តបង្កហេតុ ជាកូនស្រី របស់អនុប្រធាន មន្ទីរពេទ្យបង្អែក ខេត្តកណ្តាល

ភ្នំពេញ៖ នាយរងការិយាល័យ ចរាចរណ៍ជើងគោក រាជធានីភ្នំពេញ
លោកវរសេនីយ៍ត្រី ប៉ែន ឃុន បានថ្លែងឲ្យដឹងថា ក្រោយពី សមត្ថកិច្ចរបស់លោក
ធ្វើការស្រាវជ្រាវ តាមរយៈការ ចុះទៅពិនិត្យ នៅមន្ទីរពេទ្យ និងយោងតាម
របាយការណ៍ ពីសមត្ថកិច្ច មូលដ្ឋាន បានបង្ហាញថា ករណីគ្រោះ ថ្នាក់ចរាចរណ៍
ដែលបង្កឡើងដោយនិស្សិត ស្រីនៅសាកល វិទ្យាល័យ សុខាភិបាល ឆ្នាំទី៦ នោះ
បានបណ្តាលឲ្យ ស្លាប់ក្មេងៗ ចំនួន៣នាក់ រងរបួសធ្ងន់ចំនួន៦ នាក់ និងម៉ូតូ
និងកង់រងការ ខូចខាតចំនួន១៣គ្រឿង។

លោក ប៉ែន ឃុន បានបន្តថា ជនរងគ្រោះ ដែលបានស្លាប់ នោះរួមមាន
ក្មេងស្រីអាយុ៨ឆ្នាំ ម្នាក់ និងក្មេងប្រុសចំនួន២នាក់ ម្នាក់មាន អាយុ១២ឆ្នាំ
និងម្នាក់ទៀត អាយុ៨ឆ្នាំ។ ដោយឡែក ម៉ូតូរងការខូចខាតធ្ងន់ ចំនួន៧គ្រឿង
និងកង់ចំនួន៤គ្រឿង ត្រូវបានបញ្ជូនមករក្សាទុក នៅការិយាល័យ ចរាចរណ៍ជើងគោក
រាជធានីភ្នំពេញ ។

បើតាមសមត្ថកិច្ច និស្សិតស្រី គាម ពិសិដ្ឋ ណារីតា ដែលជាកូនស្រី
អនុប្រធានមន្ទីរពេទ្យ ខេត្តកណ្តាល មានអាយុជាង២០ឆ្នាំ ស្នាក់នៅភូមិដើមមាន
សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបាននាំខ្លួនចេញ
ពីក្រសួងមហាផ្ទៃ យកទៅឃុំខ្លួនជាបណ្តោះអាសន្ន នៅការិយាល័យ ចរាចរណ៍ជើងគោក
ដើម្បីចាត់ការ បន្តទៀត។

យ៉ាងណាក៏ដោយ លោក ប៉ែន ឃុន មិនទាន់អាច បញ្ជាក់ពីមូលហេតុ ពិតប្រាកដដែលនាំ
ឲ្យមានគ្រោះថ្នាក់ ចរាចរណ៍ខាងលើនេះទេ ដោយសមត្ថកិច្ច របស់លោកចាំសួរនាំ
អ្នកបើកបររូបនេះ បន្តទៀត ។ គ្រោះថ្នាក់ចរាចរណ៍ បង្កឱ្យមានការ ភ្ញាក់ផ្អើល
និងកកស្ទះចរាចរណ៍លើ កំណាត់ ផ្លូវព្រះនរោត្ដម មុខក្រសួងមហាផ្ទៃខាង លើនេះ
បានកើតឡើង នៅវេលាម៉ោង ប្រមាណ ៥ និង២០នាទីល្ងាច ថ្ងៃទី០១ ខែ មីនា ឆ្នាំ២០១៣ ។

សេចក្ដីរាយការណ៍ ពីកន្លែងកើតហេតុ បានឱ្យដឹងថា នារីម្នាក់វ័យប្រហែលជា
២០ឆ្នាំម្នាក់ ឈ្មោះ គាម ពិសិដ្ឋណារីតា ជានិស្សិត សាកលវិទ្យាល័យ
វេជ្ជសាស្រ្ត និងវិទ្យាសាស្ត្រសុខាភិបាល ឆ្នាំទី៦ បានបើករថយន្ដម៉ាក បាឡែន
ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ ២R-៥០០៨ ក្នុង ទិសដៅពីជើងទៅត្បូង អមដំណើរដោយ
យុវជនវ័យក្មេងចំនួន ២នាក់ ទំនងទើប ចេញ ពីរៀន នៅសាលាឯកជនមួយ ស្រាប់
តែបុកអ្នកជិះម៉ូតូ និងរថយន្ដនៅតាមផ្លូវជា បន្ដបន្ទាប់។

សាក្សីបានបន្ដទៀតថា លុះមក ដល់ភ្លើងស្ដុប និងមុខ ក្រសួងមហាផ្ទៃរថយន្ដ
បង្កបានបុករះម៉ូតូជាច្រើនគ្រឿង បណ្ដាល ឱ្យក្មេងប្រុសម្នាក់ ជាសិស្សសាលា
កំពុងជិះ ម៉ូតូជាមួយម្ដាយ ទើបចេញពីរៀន ស្លាប់ និង មានអ្នករងរបួសធ្ងន់ស្រាល
ជិត ១០នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ នៅមន្ទីរ ពេទ្យរដ្ឋ
និងមន្ទីរពេទ្យឯកជន ។ ដោយ ឡែកម៉ូតូ ដែលរងគ្រោះថ្នាក់ និងរថយន្ដ បង្ក
បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដែល ម៉ូតូខ្លះ ស្ទើរខ្ទេចទាំងស្រុង ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបាន ឱ្យដឹងទៀតថា បន្ទាប់ពីមើលឃើញបង្ក
គ្រោះថ្នាក់ចរាចរណ៍ បុកអ្នកដំណើរតាមផ្លូវ ជាបន្ដបន្ទាប់ រហូត ដល់ស្លាប់
និងរងរបួស ធ្ងន់ស្រាលខាងលើនេះ អ្នកបើករថយន្ដវ័យ ក្មេង
ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ហើយនាំ ចូលក្រសួងមហាផ្ទៃភ្លាមៗ ដោយ ខ្លាចថា
សាច់ញាតិជនរងគ្រោះ និងអ្នកធ្វើដំណើរ តាមផ្លូវស្វាគមន៍មួយដៃមួយជើង ។

យ៉ាងណាក៏ដោយ មិនទាន់មានការ បញ្ជាក់ពីអត្ដសញ្ញាណ ជនរងគ្រោះដែល ស្លាប់
និងរងរបួសនោះទេ ហើយមូល ហេតុពិតប្រាកដ ដែលនាំឱ្យក្មេងស្រីរូបនេះ
បើករថយន្ដបុក គេបុកឯង នៅតាមផ្លូវសាធារណៈខាងលើ ក៏មិនទាន់ដឹងដែរ ប៉ុន្ដែ
សាក្សីមួយចំនួន បាន អះអាងថា រូបនាងបានបើករថយន្ដបុក គេ
តាំងពីជិតវិមានឯករាជ្យមកម្លេះ ហើយ បើករត់ រហូតមកដល់មុខក្រសួងមហាផ្ទៃ។

ក្រោយកើតហេតុ កម្លាំងនគរបាល ចរាចរជើងគោក រាជធានីភ្នំពេញ និង
កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះទៅអន្តរាគមន៍ភ្លាមៗ ដើម្បីដោះស្រាយបន្ដ
ទៀត។

លោក ប៉ែន ឃុន បានឲ្យដឹងថា មុនពេលកើតហេតុ នារីរូបនេះ
បានធ្វើដំណើរចេញពីសាលា ទើបនឹងប្រឡង ហើយចូលមកយកប្អូនប្រុស ជាកូណភ្លោះ ចំនួន
២នាក់ នៅសាលាបញ្ញាសាស្រ្ត ហើយបង្កគ្រោះថ្នាក់ចរាចរណ៍តែម្តងទៅ។

ក្រោយកើតហេតុ ម៉ូតូ និងកង់ជិត១០គ្រឿង និងរថយន្តបង្ក
ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ
ដើម្បីចាត់ការបន្តទៀត៕


DAP News  [01] Chanroth013-mac-06

DAP News  [01] Chanroth013-mac-10

DAP News  [01] Chanroth013-mac-07

DAP News  [01] Chanroth013-mac-08

DAP News  [01] Chanroth013-mac-09

DAP News  [01] Kosal-0020

DAP News  [01] Kosal-0021

DAP News  [01] Kosal-0022

DAP News  [01] Kosal-0023

DAP News  [01] Kosal-0024

DAP News  [01] Kosal-0025

DAP News  [01] Kosal-0026

DAP News  [01] Kosal-0027

DAP News  [01] Kosal-0028

DAP News  [01] Kosal-0029

DAP News  [01] Kosal-0030

DAP News  [01] CH-0021

DAP News  [01] CH-0022




















☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News  [01] Roses041  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Roses041
View user profile http://www.lovekhmer.com

21DAP News  [01] Empty Re: DAP News [01] on 2nd March 2013, 8:00 pm

sreymomrith

sreymomrith
Administrator
Administrator
សមត្ថ​កិច្ច​បញ្ជូន​និស្សិត​ពេទ្យ បង្ក​គ្រោះ​ថ្នាក់​ចរា​ចរ ស្លាប់៣ និង​របួស​៧​នាក់ ទៅ​តុលា​ការ

Saturday, 02 March 2013

ភ្នំពេញ៖ យុវនារីនិស្សិតពេទ្យវ័យជាង២០ឆ្នាំ
បង្កគ្រោះ ថ្នាក់ចរាចរ បើករថយន្តបុកសិស្សសាលាតូចៗ ៣នាក់ឲ្យ
ស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធម និង៧នាក់ផ្សេងទៀត
រងរបួសធ្ងន់ស្រាលកាលពីល្ងាចថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៣នោះ
ត្រូវបានកម្លាំងនគរបាលចរាចរណ៍ជើងគោក បញ្ជូនទៅតុលាការហើយ នៅរសៀលថ្ងៃសៅរ៍ ទី
០២ ខែមីនា ឆ្នាំ២០១៣ នេះ។

លោកវរសេនីយ៍ត្រី បែន ឃុន នាយរងការិយាល័យចរាចរណ៍ជើងគោក
បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិលតាមទូរស័ព្ទនារសៀលថ្ងៃសៅរ៍នេះថា
កម្លាំងសមត្ថកិច្ចរបស់លោក បានបញ្ជូននិស្សិតពេទ្យបង្កគ្រោះថ្នាក់
ចរាចរទៅតុលាការហើយ ដើម្បីចាត់ការបន្តទៅតាមច្បាប់។

កាលពីល្ងាចថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៣ វេលាម៉ោង១៧ និង១៥នាទី
មានគ្រោះថ្នាក់ចរាចរដ៏រន្ធត់មួយ បណ្តាល ឲ្យសិស្សតូចៗ៣នាក់
រៀននៅសាលាពញ្ញាហុក បានស្លាប់បាត់បង់ជីវិត និង៧នាក់ផ្សេងទៀតរងរបួសធ្ងន់
ស្រាល នៅលើមហាវិថីព្រះនរោត្តមកែងផ្លូវលេខ៤៦២ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់
ខណ្ឌចំការមន រាជធានី ភ្នំពេញ ជាប់និងរបងក្រួសួងមហាផ្ទៃ
បង្កឡើងដោយនិស្សិតពេទ្យវ័យជាង ២០ឆ្នាំ ជាកូនស្រីអនុប្រធានមន្ទីរពេទ្យ
ខេត្តកណ្តាល។

បើតាមរបាយការណ៍របស់មន្រ្តីនគរបាលចរាចរណ៍ជើងគោក
ក្រោយសាកសួរនារីជាជនបង្ក បានឲ្យដឹងថា នៅ មុនពេលកើតហេតុ ជនបង្ក គាម
ពិសិដ្ឋម៉ានី ភេទស្រី អាយុ ២៣ឆ្នាំ ជានិស្សិតសាលាពេទ្យ រស់នៅភូមិដើម
សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល បានជិះរថយន្តម៉ាក TOYOTA CAMRY
ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2R-5008 ឌុបប្អូនប្រុស២នាក់
ចេញពីសាកលវិទ្យាល័យឯកជនមួយ ធ្វើដំណើរតាមបណ្តាយមហាវិថីព្រះ នរោត្តម
ក្នុងទិសដៅពីជើងមកត្បូង។ លុះមកដល់ចំណុចកើតហេតុ
បានបុកពីក្រោយម៉ូតូមួយគ្រឿងម៉ាក SUZU KI SMASH ពណ៌ក្រហម ពាក់ស្លាកលេខ
ភ្នំពេញ 1F-4495 បើកបរដោយឈ្មោះ រិន សុវណ្ណសីហា ភេទប្រុស អាយុ ១៩ឆ្នាំ
រស់ភូមិក្បាលជ្រោយ សង្កាត់ព្រែកឯង ខណ្ឌមានជ័យ បណ្តាលឲ្យរងរបួសស្រាល។

ក្រោយពេលបុកហើយ នារីជាអ្នកបង្ក មិនបានបញ្ឈប់រថយន្តនោះទេ
បានព្យាយាមបើក រថយន្តរត់ដល់គោលដៅស្តុបញឹកយូឡុង បានទៅបុកពីក្រោយម៉ូតូ
ដែលកំពុងឈប់ភ្លើងស្តុប ម៉ាក HONDA C1 00 ពណ៌ខ្មៅ គ្មានស្លាកលេខ
ហើយរថយន្តបន្តបើករត់ទៅដល់ច្រកចូលក្រសួងមហាផ្ទៃខាងជើង
បានបុកម៉ូតូចំនួនពីរគ្រឿងទៀត និង ជ្រុលទៅបុកកង់ក្មេងស្រី២នាក់
បងប្អូនកំពុងឌុបគ្នាចេញពីសាលា និងកុមារាម្នាក់ទៀត ដែលបងស្រីឌុបចេញពី
សាលាដែរនោះ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ
ហើយជ្រុលទៅរបងក្រសួងមហាផ្ទៃទៅមុខ លែងរួចតែម្តង ។

ក្មេងស្រី២នាក់
បងប្អូនដែលស្លាប់បាត់បង់ជីវិតក្នុងគ្រោះថ្នាក់ ដ៏រន្ធត់នេះ ឈ្មោះ រិន
បុប្ជា អាយុ១២ឆ្នាំ និងកុមារី ជាប្អូន ឈ្មោះ រិន រចនា អាយុ ៨ឆ្នាំ
ក្មេងស្រីអភ័ពទាំងពីរមានទីលំនៅផ្ទះលេខ ២២៧A មហាវិថីព្រះនរោត្តម
សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន
និងកុមារាម្នាក់ទៀតដែលស្លាប់បាត់បង់ជីវិតដែរនោះ ឈ្មោះ ស្រេង ប៊ុនហុង អាយុ
៨ឆ្នាំ មានទីលំនៅភូមិព្រែកតាគង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល
ខេត្តកណ្តាល។

ជនរងគ្រោះ
ដែលរងរបួសធ្ងន់ស្រាលក្នុងគ្រោះក្នុងគ្រោះថ្នាក់ចរាចរខាងលើនេះ ទី១. ឈ្មោះ
ជុំ វី ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅ ភូមិព្រែកតានង់ ឃុំព្រែកតានង់
ស្រុកកោះសូទិន ខេត្តកំពង់ចាម ទី២. ឈ្មោះអ៊ុក ខេមរា ភេទប្រុស អាយុ២០ឆ្នាំ
មានទីលំនៅភូមិប្រាសាទ ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ទី៣.
ឈ្មោះពុត ស៊ីណាត ភេទស្រី អាយុ២២ឆ្នាំ មានទីលំនៅផ្ទះលេខ២២៧ A២៤
វិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌ ចំការមន ទី៤. ឈ្មោះ ស្រេង ចាន់ថូ
ភេទស្រី អាយុ ១៧ឆ្នាំ រួមដំណើរជាមួយឈ្មោះ មានទីលំនៅភូមិព្រែកតាគង់
ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កង់ទី៥. ឈ្មោះអៀង យ៉ុន ភេទ
ប្រុស អាយុ៣៨ឆ្នាំ មានទីលំ នៅភូមិរការដុះ ឃុំក្រាំងតាយ៉ង ស្រុកពាមជរ៍
ខេត្តព្រៃវែង និងទី៦. ឈ្មោះ ម៉ៅ ឆយី ភេទស្រី អាយុ២០ឆ្នាំ
មានទីលំនៅភូមិកំព្រៅ ឃុំភ្នៅ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ។

គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយការបើកបរលឿន និងព្យាយាមបើករត់នេះ ក៏បានបណ្តាលឲ្យខូចខាត ម៉ូតូ០៧គ្រឿង កង់០៤ គ្រឿងផងដែរ។

ពាក់ព័ន្ធនិងគ្រោះថ្នាក់ចរាចរនេះ មន្ដ្រីនគរបាល ចរាចរណ៍ជើង
គោកបានអំពាវនាវដល់ជនរងគ្រោះទាំងអស់ ដែលត្រូវបាននិស្សិតស្រីសាលាពេទ្យ
បើករថយន្ដបុករះជាបន្ដបន្ទាប់នោះ ចូលទៅដាក់ពាក្យបណ្ដឹង និងបំពេញ
សំណុំបែបបទនៅការិយាល័យចរាចរណ៍ជើង គោករាជធានីភ្នំពេញ គ្រប់ពេលវេលា
ដោយទាក់ទង ទូរស័ព្ទរបស់ លោកវរសេនីយ៍ ត្រីបែន ឃុន
នាយរងការិយាល័យចរាចរណ៍ជើងគោក ដើម្បីបំពេញសំណុំបែបបទខាងលើ តាម រយៈលេខ ០៩៧
៣៨៨៨៨១២។

ទោះបីជាយ៉ាងណានិស្សិពេទ្យ គាម ពិសិដ្ឋម៉ានី ភេទស្រី អាយុ ២៣ឆ្នាំ
កូនស្រីអនុប្រធានមន្ទីរពេទ្យខេត្តកណ្តាល
ជាអ្នកបង្កគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរខាងលើនេះ
ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការហើយនៅរសៀលថ្ងៃទី០២ ខែមីនា នេះ
ដើម្បីចាត់ការបន្តទៅតាមចាប់៕


DAP News  [01] S-007

DAP News  [01] S-008


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News  [01] Roses041  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Roses041
View user profile http://www.lovekhmer.com

22DAP News  [01] Empty Re: DAP News [01] on 2nd March 2013, 9:14 pm

sreymomrith

sreymomrith
Administrator
Administrator

ចោរប្លន់ ៤នាក់ ភ្ជង់យកកាបូបលុយ អស់ជាង ១ម៉ឺនដុល្លារ នៅសង្កាត់ស្ទឹងមាន ជ័យ

Saturday, 02 March 2013

ភ្នំពេញ ៖ ជនសង្ស័យ ៤នាក់ ជាក្រុម ចោរប្លន់
ប្រដាប់ដោយកាំភ្លើង ២ដើម ជិះ ម៉ូតូ ២គ្រឿង បានធ្វើសកម្មភាពភ្ជង់យក
កាបូបលុយពីជនរងគ្រោះ នៅផ្ទះលេខ ៥១ ផ្លូវទី៦ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ
នារសៀលថ្ងៃទី០២ ខែមីនា នេះ ដោយ យកអស់លុយ និងគ្រឿងអលង្ការជាង ១ម៉ឺន ដុល្លារ
និងបណ្ដាលឱ្យជនរងគ្រោះជាកូនស្រី រងរបួសបែកក្បាល ។

យោងតាមប្រភពព័ត៌មាន ពីសមត្ថកិច្ច មូលដ្ឋាន បានឱ្យដឹងថា នៅវេលាម៉ោង
ប្រហែល ៣ រសៀលថ្ងៃទី០២ ខែមីនា នេះ នៅពេលដែលជនរងគ្រោះ មានឪពុក-ម្ដាយ
និងកូនស្រី ៥-៦នាក់ បានធ្វើដំណើរ មកដើរលេងពីខេត្ដព្រះសីហនុ ហើយពេល ដល់ផ្ទះ
បើកទ្វាររថយន្ដចុះ ស្រាប់តែលេច មុខជនសង្ស័យ ៤នាក់ ជិះម៉ូតូ សេ ១២៥ ស៊េរី
២០១២ និង ២០១៣ ធ្វើសកម្មភាព ភ្ជង់ និងប្លន់យកកាបូបលុយពីខ្លួន ដោយ
សុវត្ថិភាព ។

សមត្ថកិច្ចបានបន្ដថា នៅពេលកំពុង ភ្ជង់នោះ ជនសង្ស័យម្នាក់បានដកកាំភ្លើង
វាយក្បាលស្ដ្រីឈ្មោះ រ៉េន បុបា្ជ អាយុ ៣១ឆ្នាំ ជាកូនស្រី បណ្ដាលឱ្យបែកក្បាល
រងរបួសធ្ងន់ រួចហើយជនសង្ស័យរូបនេះក៏ បានដកកាំភ្លើង ភ្ជង់បុរសជាឪពុក
និងស្ដ្រីជា ម្ដាយ ប្លន់យកកាបូបលុយចំនួន ៥ បូករួម ទាំងគ្រឿងអលង្ការ
អស់ជាង១ម៉ឺនដុល្លារ ហើយគេចខ្លួនបាត់ទៅ ។ បើតាមសមត្ថកិច្ច
ក្រោយកើតហេតុភ្លាមៗ កម្លាំងនគរបាល និងកម្លាំងអាវុធហត្ថ បានចុះទៅកន្លែងកើត
ហេតុ ដើម្បីសាកសួរជនរងគ្រោះ តាមស្វែង រកចាប់ខ្លួន ក្រុមចោរប្លន់ទាំងនេះ ។

គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី២៨ ខែ កុម្ភៈ
ក៏មានករណីប្លន់ប្រដាប់អាវុធពីនិស្សិត ពេទ្យម្នាក់ នៅភូមិឫស្សី
សង្កាត់ស្ទឹងមាន ជ័យ ខណ្ឌមានជ័យផងដែរ ដោយប្លន់យក ម៉ូតូ ស្ដុបពីមួយគ្រឿង
បាត់ដោយសុវត្ថិភាព៕


DAP News  [01] That-0043

DAP News  [01] T-0065

DAP News  [01] T-0066

DAP News  [01] T-0067


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News  [01] Roses041  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Roses041
View user profile http://www.lovekhmer.com

23DAP News  [01] Empty Re: DAP News [01] on 2nd March 2013, 9:17 pm

sreymomrith

sreymomrith
Administrator
Administrator

ព្រះសង្ឃ ១០០អង្គ គ្រោងសូត្រមន្តរំដោះ គ្រោះចង្រៃ នៅកន្លែងគ្រោះ ថ្នាក់ចរាចរ សម្លាប់ក្មេងៗ៣នាក់ និងរងរបួសរហូត ដល់៧នាក់

Saturday, 02 March 2013

ភ្នំពេញៈ បន្ទាប់ពីកើតគ្រោះថ្នាក់ចរាចរ ដ៏សែនអកុសល
សម្លាប់កុមារា កុមារី ៣នាក់ និងបន្សល់អ្នករងរបួសធ្ងន់
ស្រាលរហូតដល់ទៅ៧នាក់នោះ ព្រះសង្ឃប្រមាណជា១០០អង្គ មកពីបណ្តាវត្តនានា
ក្នុងរាជធានីភ្នំពេញ គ្រោង នឹងនិមន្តទៅសូត្រមន្តរំដោះគ្រោះចង្រៃ
ក៏ដូចឧទ្ទិសកុសលជូនកុមារា កុមារីរងគ្រោះផងដែរ នៅថ្ងៃអាទិត្យ ទី០៣ ខែមីនា
ឆ្នាំ២០១៣ វេលាម៉ោង ២រសៀល នៅជាប់និងរបងក្រសួងមហាផ្ទៃ។

ព្រះតេជគុណ ធឹង ច័ន្ទត្រា ព្រះចៅអធិការវត្តប៉ាឆា
និងកំពុងតែគង់នៅវត្តឧណ្ណាលោម ដើម្បីបន្តការសិក្សានោះ
បានមានសង្ឃដីកាប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលនារាត្រីថ្ងៃសៅរ៍ ទី០២
ខែមីនា ឆ្នាំ២០១៣ថា ព្រះសង្ឃ ប្រហែលជា១០០អង្គ និមន្តមកពីវត្តកោះ ឧណ្ណាលោម
លង្កា សារាវន្ត និងវត្តបទុមវតី នឹងនិមន្តទៅសូត្ររំដោះ គ្រោះចង្រៃ
ព្រមទាំងសូត្របង្សុកូលឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធកុមារា កុមារី
រងគ្រោះទាំង៣នាក់ផងដែរ។

ព្រះតេជគុណ ធឹង ច័ន្ទត្រា មានសង្ឃដីកា
«ព្រះសង្ឃនិមន្តសូត្ររំដោះគ្រោះចង្រៃ និងនាំមកវិញនូវសេរីសួស្តី
ជូនប្រជាពលរដ្ឋ ដែលធ្វើដំណើរលើដងផ្លូវកើតហេតុ
ហើយក៏និងសូត្រមន្តបង្សុកូលឧទ្ទិសកុសលជូនកុមារា កុមារីរងគ្រោះ
ឲ្យបានទៅសុគតិភព»។

នៅក្នុងពិធីសូត្រមន្តរំដោះគ្រោះនោះដែរ ព្រះតេជគុណព្រះចៅអធិការវត្តប៉ាឆា
បានសម្តែងការរំពឹងទុកថា អាច មានឧបាសក ឧបាសិកាចូលរួមជាមួយផងដែរ។

សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា តេជោ ហ៊ុន សែន កាលពីថ្ងៃទី២៧ ខែកុម្ភៈ
ឆ្នាំ២០១៣ ក្នុងពិធីបិទមហាសន្និបាត សង្ឃទូទាំងប្រទេស
បានសម្តែងនូវការព្រួយបារម្ភ
ចំពោះការកើនឡើងនូវគ្រោះថ្នាក់ចរាចរក្នុងប្រទេសកម្ពុជា
ដែលធ្វើឲ្យមនុស្សស្លាប់ និងរងរបួសជាច្រើននាក់។ សម្តេច
បានស្នើឲ្យមានការសូត្រមន្ត រំដោះគ្រោះចង្រៃពី សំណាក់ព្រះសង្ឃនៅទីណា
ដែលសម្បូរគ្រោះថ្នាក់ចរាចរសម្លាប់មនុស្សច្រើនជាងគេ។

កាលពីល្ងាចថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៣
គ្រោះថ្នាក់ចរាចរដ៏រន្ធត់មួយបានបណ្តាលឲ្យសិស្សតូចៗ៣នាក់ មាន អាយុទើប១២ឆ្នាំ
និង៨ឆ្នាំ រៀននៅសាលាពញ្ញាហុក បានស្លាប់បាត់បង់ជីវិត
និង៧នាក់ផ្សេងទៀតរងរបួសធ្ងន់ ស្រាលនៅលើមហាវិថីព្រះនរោ ត្តម កែងផ្លូវលេខ៤៦២
ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី ភ្នំពេញ
ជាប់និងរបងក្រួសួងមហាផ្ទៃ បង្កឡើងដោយនិស្សិតពេទ្យវ័យជាង២០ឆ្នាំ
ជាកូនស្រីអនុប្រធានមន្ទីរពេទ្យ ខេត្តកណ្តាល។

គ្រោះថ្នាក់ចរាចរបង្កជាសោកនាដកម្ម ដ៏ក្រៀមក្រំនេះ ត្រូវបានគេមើលឃើញថា
កើតឡើងដោយសារតែជនបង្ក ខ្វះនូវទំនួលខុសត្រូវក្នុងការបើកបរ
បានព្យាយាមបើករថយន្តគេចខ្លួន បន្ទាប់ពីបើកបុកម៉ូតូ២គ្រឿងបន្តបន្ទាប់ នោះ។

ទោះបីជាយ៉ាងណាយុវនារី គាម ពិសិដ្ឋម៉ានី អាយុ ២៣ឆ្នាំ ជានិស្សិតឆ្នាំទី៦
នៅសាកលវិទ្យាល័យវេជ្ជសាស្រ្ត និង វិទ្យាសាស្រ្តសុខាភិបាល ជាកូនស្រីរបស់លោក
គាម ពិសិដ្ឋ អនុប្រធានមន្ទីរពេទ្យខេត្តកណ្តាល ជាអ្នកបង្កគ្រោះ
ថ្នាក់ដ៏ធ្ងន់ធ្ងរខាងលើនេះ
ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការហើយនៅរសៀលថ្ងៃទី០២ ខែមីនា នេះ ដើម្បី
ចាត់ ការបន្តទៅតាមចាប់៕


DAP News  [01] Hong-0018

DAP News  [01] Chanroth013-mac-06

DAP News  [01] Chanroth013-mac-10

DAP News  [01] Chanroth013-mac-08

DAP News  [01] Chanroth013-mac-09



DAP News  [01] Kosal-0021

DAP News  [01] Kosal-0024

DAP News  [01] Kosal-0025

DAP News  [01] Kosal-0026

DAP News  [01] Kosal-0027

DAP News  [01] Kosal-0028

DAP News  [01] Kosal-0029

DAP News  [01] Kosal-0030

DAP News  [01] CH-0021

DAP News  [01] CH-0022


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News  [01] Roses041  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Roses041
View user profile http://www.lovekhmer.com

24DAP News  [01] Empty Re: DAP News [01] on 2nd March 2013, 9:20 pm

sreymomrith

sreymomrith
Administrator
Administrator

សមត្ថកិច្ចបញ្ជូន និស្សិតពេទ្យ បង្កគ្រោះថ្នាក់ចរាចរ ស្លាប់៣ និងរបួស៧នាក់ ទៅតុលាការ

Saturday, 02 March 2013

ភ្នំពេញ៖ យុវនារីនិស្សិតពេទ្យវ័យជាង២០ឆ្នាំ
បង្កគ្រោះ ថ្នាក់ចរាចរ បើករថយន្តបុកសិស្សសាលាតូចៗ ៣នាក់ឲ្យ
ស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធម និង៧នាក់ផ្សេងទៀត
រងរបួសធ្ងន់ស្រាលកាលពីល្ងាចថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៣នោះ
ត្រូវបានកម្លាំងនគរបាលចរាចរណ៍ជើងគោក បញ្ជូនទៅតុលាការហើយ នៅរសៀលថ្ងៃសៅរ៍ ទី
០២ ខែមីនា ឆ្នាំ២០១៣ នេះ។

លោកវរសេនីយ៍ត្រី បែន ឃុន នាយរងការិយាល័យចរាចរណ៍ជើងគោក
បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិលតាមទូរស័ព្ទនារសៀលថ្ងៃសៅរ៍នេះថា
កម្លាំងសមត្ថកិច្ចរបស់លោក បានបញ្ជូននិស្សិតពេទ្យបង្កគ្រោះថ្នាក់
ចរាចរទៅតុលាការហើយ ដើម្បីចាត់ការបន្តទៅតាមច្បាប់។

កាលពីល្ងាចថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៣ វេលាម៉ោង១៧ និង១៥នាទី
មានគ្រោះថ្នាក់ចរាចរដ៏រន្ធត់មួយ បណ្តាល ឲ្យសិស្សតូចៗ៣នាក់
រៀននៅសាលាពញ្ញាហុក បានស្លាប់បាត់បង់ជីវិត និង៧នាក់ផ្សេងទៀតរងរបួសធ្ងន់
ស្រាល នៅលើមហាវិថីព្រះនរោត្តមកែងផ្លូវលេខ៤៦២ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់
ខណ្ឌចំការមន រាជធានី ភ្នំពេញ ជាប់និងរបងក្រួសួងមហាផ្ទៃ
បង្កឡើងដោយនិស្សិតពេទ្យវ័យជាង ២០ឆ្នាំ ជាកូនស្រីអនុប្រធានមន្ទីរពេទ្យ
ខេត្តកណ្តាល។

បើតាមរបាយការណ៍របស់មន្រ្តីនគរបាលចរាចរណ៍ជើងគោក
ក្រោយសាកសួរនារីជាជនបង្ក បានឲ្យដឹងថា នៅ មុនពេលកើតហេតុ ជនបង្ក គាម
ពិសិដ្ឋម៉ានី ភេទស្រី អាយុ ២៣ឆ្នាំ ជានិស្សិតសាលាពេទ្យ រស់នៅភូមិដើម
សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល បានជិះរថយន្តម៉ាក TOYOTA CAMRY
ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2R-5008 ឌុបប្អូនប្រុស២នាក់
ចេញពីសាកលវិទ្យាល័យឯកជនមួយ ធ្វើដំណើរតាមបណ្តាយមហាវិថីព្រះ នរោត្តម
ក្នុងទិសដៅពីជើងមកត្បូង។ លុះមកដល់ចំណុចកើតហេតុ
បានបុកពីក្រោយម៉ូតូមួយគ្រឿងម៉ាក SUZU KI SMASH ពណ៌ក្រហម ពាក់ស្លាកលេខ
ភ្នំពេញ 1F-4495 បើកបរដោយឈ្មោះ រិន សុវណ្ណសីហា ភេទប្រុស អាយុ ១៩ឆ្នាំ
រស់ភូមិក្បាលជ្រោយ សង្កាត់ព្រែកឯង ខណ្ឌមានជ័យ បណ្តាលឲ្យរងរបួសស្រាល។

ក្រោយពេលបុកហើយ នារីជាអ្នកបង្ក មិនបានបញ្ឈប់រថយន្តនោះទេ
បានព្យាយាមបើក រថយន្តរត់ដល់គោលដៅស្តុបញឹកយូឡុង បានទៅបុកពីក្រោយម៉ូតូ
ដែលកំពុងឈប់ភ្លើងស្តុប ម៉ាក HONDA C1 00 ពណ៌ខ្មៅ គ្មានស្លាកលេខ
ហើយរថយន្តបន្តបើករត់ទៅដល់ច្រកចូលក្រសួងមហាផ្ទៃខាងជើង
បានបុកម៉ូតូចំនួនពីរគ្រឿងទៀត និង ជ្រុលទៅបុកកង់ក្មេងស្រី២នាក់
បងប្អូនកំពុងឌុបគ្នាចេញពីសាលា និងកុមារាម្នាក់ទៀត ដែលបងស្រីឌុបចេញពី
សាលាដែរនោះ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ
ហើយជ្រុលទៅរបងក្រសួងមហាផ្ទៃទៅមុខ លែងរួចតែម្តង ។

ក្មេងស្រី២នាក់
បងប្អូនដែលស្លាប់បាត់បង់ជីវិតក្នុងគ្រោះថ្នាក់ ដ៏រន្ធត់នេះ ឈ្មោះ រិន
បុប្ជា អាយុ១២ឆ្នាំ និងកុមារី ជាប្អូន ឈ្មោះ រិន រចនា អាយុ ៨ឆ្នាំ
ក្មេងស្រីអភ័ពទាំងពីរមានទីលំនៅផ្ទះលេខ ២២៧A មហាវិថីព្រះនរោត្តម
សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន
និងកុមារាម្នាក់ទៀតដែលស្លាប់បាត់បង់ជីវិតដែរនោះ ឈ្មោះ ស្រេង ប៊ុនហុង អាយុ
៨ឆ្នាំ មានទីលំនៅភូមិព្រែកតាគង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល
ខេត្តកណ្តាល។

ជនរងគ្រោះ
ដែលរងរបួសធ្ងន់ស្រាលក្នុងគ្រោះក្នុងគ្រោះថ្នាក់ចរាចរខាងលើនេះ ទី១. ឈ្មោះ
ជុំ វី ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅ ភូមិព្រែកតានង់ ឃុំព្រែកតានង់
ស្រុកកោះសូទិន ខេត្តកំពង់ចាម ទី២. ឈ្មោះអ៊ុក ខេមរា ភេទប្រុស អាយុ២០ឆ្នាំ
មានទីលំនៅភូមិប្រាសាទ ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ទី៣.
ឈ្មោះពុត ស៊ីណាត ភេទស្រី អាយុ២២ឆ្នាំ មានទីលំនៅផ្ទះលេខ២២៧ A២៤
វិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌ ចំការមន ទី៤. ឈ្មោះ ស្រេង ចាន់ថូ
ភេទស្រី អាយុ ១៧ឆ្នាំ រួមដំណើរជាមួយឈ្មោះ មានទីលំនៅភូមិព្រែកតាគង់
ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កង់ទី៥. ឈ្មោះអៀង យ៉ុន ភេទ
ប្រុស អាយុ៣៨ឆ្នាំ មានទីលំ នៅភូមិរការដុះ ឃុំក្រាំងតាយ៉ង ស្រុកពាមជរ៍
ខេត្តព្រៃវែង និងទី៦. ឈ្មោះ ម៉ៅ ឆយី ភេទស្រី អាយុ២០ឆ្នាំ
មានទីលំនៅភូមិកំព្រៅ ឃុំភ្នៅ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ។

គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយការបើកបរលឿន និងព្យាយាមបើករត់នេះ ក៏បានបណ្តាលឲ្យខូចខាត ម៉ូតូ០៧គ្រឿង កង់០៤ គ្រឿងផងដែរ។

ពាក់ព័ន្ធនិងគ្រោះថ្នាក់ចរាចរនេះ មន្ដ្រីនគរបាល ចរាចរណ៍ជើង
គោកបានអំពាវនាវដល់ជនរងគ្រោះទាំងអស់ ដែលត្រូវបាននិស្សិតស្រីសាលាពេទ្យ
បើករថយន្ដបុករះជាបន្ដបន្ទាប់នោះ ចូលទៅដាក់ពាក្យបណ្ដឹង និងបំពេញ
សំណុំបែបបទនៅការិយាល័យចរាចរណ៍ជើង គោករាជធានីភ្នំពេញ គ្រប់ពេលវេលា
ដោយទាក់ទង ទូរស័ព្ទរបស់ លោកវរសេនីយ៍ ត្រីបែន ឃុន
នាយរងការិយាល័យចរាចរណ៍ជើងគោក ដើម្បីបំពេញសំណុំបែបបទខាងលើ តាម រយៈលេខ ០៩៧
៣៨៨៨៨១២។

ទោះបីជាយ៉ាងណានិស្សិពេទ្យ គាម ពិសិដ្ឋម៉ានី ភេទស្រី អាយុ ២៣ឆ្នាំ
កូនស្រីអនុប្រធានមន្ទីរពេទ្យខេត្តកណ្តាល
ជាអ្នកបង្កគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរខាងលើនេះ
ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការហើយនៅរសៀលថ្ងៃទី០២ ខែមីនា នេះ
ដើម្បីចាត់ការបន្តទៅតាមចាប់៕


DAP News  [01] S-008

DAP News  [01] S-007

DAP News  [01] Chanroth013-mac-06

DAP News  [01] Chanroth013-mac-10

DAP News  [01] Chanroth013-mac-07

DAP News  [01] Chanroth013-mac-08

DAP News  [01] Chanroth013-mac-09

DAP News  [01] Kosal-0020

DAP News  [01] Kosal-0021

DAP News  [01] Kosal-0022

DAP News  [01] Kosal-0023

DAP News  [01] Kosal-0024

DAP News  [01] Kosal-0025

DAP News  [01] Kosal-0026

DAP News  [01] Kosal-0027

DAP News  [01] Kosal-0028

DAP News  [01] Kosal-0029

DAP News  [01] Kosal-0030

DAP News  [01] CH-0021

DAP News  [01] CH-0022




















☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News  [01] Roses041  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Roses041
View user profile http://www.lovekhmer.com

25DAP News  [01] Empty Re: DAP News [01] on 3rd March 2013, 7:05 am

sreymomrith

sreymomrith
Administrator
Administrator

គណៈពង្រឹង មូលដ្ឋានស្រុក អង្គស្នួល ចុះពិនិត្យ សំណង់អគារសិក្សា សម្តេចតេជោ ហ៊ុន សែន អង្គពពាយ

Sunday, 03 March 2013

កណ្តាល៖ លោក គោ ស៊ុមសារឿន ប្រធានគណៈ ពង្រឹងមូលដ្ឋាន ស្រុកអង្គស្នួល គណបក្សប្រជាជនលោក
រស់ វណ្ណា ទីប្រឹក្សាសម្តេចអគ្គមហា ធម្មពោធិសាល ជា ស៊ីម និងជាអនុប្រធានទី១
គណៈអចិន្រ្តៃយ៍ គណៈ ពង្រឹង មូលដ្ឋាន ស្រុកអង្គស្នួល និងជាប្រធាន
ក្រុមការងារ ចុះជួយ ឃុំបែកចាន និងឃុំក្រាំងម្កាក់ លោក អ៊ូ សំអួន
អនុប្រធានគណៈពង្រឹងមូលដ្ឋាន ស្រុកអង្គស្នួល និងលោក ឆាយ ត្រលន់
អនុប្រធានទី១ គណ:ពង្រឹង ឃុំក្រាំងម្កាក់ និងឃុំបែកចាន រួមទាំងមន្រ្តី
ភូមិ-ឃុំ និងក្រុមការងារជាច្រើនរូប ផ្សេងទៀត នៅព្រឹកថ្ងៃទី៣ ខែមិនា
ឆ្នាំ២០១៣នេះ បានអញ្ជើញ ចុះពិនិត្យសំណង់អគារសិក្សា ស្ថិតនៅភូមិអង្គពពាយ
ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

លោកបណ្ឌិត រស់ វណ្ណា និងក្រុមការងារ បានចុះ ពិនិត្យសំណង់អគារសិក្សា
អនុវិទ្យាល័យ ហ៊ុន សែន អង្គពពាយ មួយខ្នង មាន១២បន្ទប់
ដែលកំពុងដំណើរការសាងសង់ បានប្រមាណ ៩០ភាគរយហើយ ដែល ជាអំណោយ ដ៏ថ្លៃថ្លា
ផ្តល់ជូនបងប្អូន ប្រជាពលរដ្ឋ នៅភូមិអង្គពពាយ សម្រាប់ កូនចៅពួកគាត់
បានសិក្សា រៀនសូត្រ ក្រេបយក ចំណេះវិជ្ជា ដើម្បីធ្វើការអភិវឌ្ឍន៍ ប្រទេសជាតិ
នៅថ្ងៃអនាគត ។

មានប្រសាសន៍ ក្នុងការអញ្ជើញ ចុះពិនិត្យសំណង់អគារសិក្សានេះ លោកបណ្ឌិត រស់
វណ្ណា បានលើកឡើងថា ការធ្វើអំពើល្អ ជាមួយប្រជាពលរដ្ឋ នឹងនាំ មកនូវជោគជ័យ
នៅក្នុងការ បោះឆ្នោតថ្នាក់ជាតិ ឆ្នាំ២០១៣ ជាបន្ត ទៀត។ លោកបណ្ឌិតបន្តថា
ថ្នាក់ដឹកនាំបក្សឃុំ ត្រូវអំពើ ល្អជាមួយប្រជាជន ហើយអំពើល្អនឹង នាំមកនូវ
ប្រជា ប្រិយភាព និងជំនឿទុកចិត្ត របស់ប្រជាជន ដោយសារតែ សកម្មភាព
និងទង្វើដ៏ល្អរបស់ ប្រធានក្រុមបក្ស ទាំងនេះហើយ ទើបគណបក្សប្រជាជន កម្ពុជា
កាន់តែទទួលបានការ គាំទ្រពីប្រជាជន ដ៏ច្រើនលើសលប់ បើ ប្រៀបធៀបទៅនឹង
គណបក្សដទៃ ។

លោកបណ្ឌិត រស់ វណ្ណា មានមតិសំណេះសំណាល ជាមួយក្រុមជាងដោយបាន
ឲ្យជាងធ្វើទៅតាមលក្ខណ: ស្តង់ដារ បច្ចេកទេសសម្តេចតេជោ ដើម្បីឲ្យមាន សោភ័ណភាព
យូរអង្វែង សម្រាប់កូនចៅ ប្រជាពលរដ្ឋ បាន សិក្សា នៅជិតផ្ទះ ដោយមិនបាច់ចំណាយ
ពេលវេលា សោហ៊ុយ ក្នុងការចេញទៅសិក្សា នៅតំបន់ ឆ្ងាយៗនោះ។

ជាមួយគ្នានេះ លោកបណ្ឌិត រស់ វណ្ណា បានណែនាំក្រុម ជាងសាងសង់អគារខាងលើ នេះ
មិនត្រូវកេងប្រវ័ញ្ចនិង ចង់ចំណេញ ដោយធ្វើឲ្យរួច តែពីដៃ គ្មានគុណល្អ
និងស្តង់ដារត្រឹមត្រូវ ពោលត្រូវសាងសង់ អគារនេះ ឲ្យមាន គុណភាពល្អ ហើយរឹងមាំយូរអង្វែង នៅពេលខាងមុខ។

ជាមួយគ្នានេះដែរ លោក និងក្រុមការងារ ពិតជាមានការរំភើបរីករាយ ដោយដឹងថា
ប្រជាពលរដ្ឋច្រើនឡើងៗ នៅស្រុកអង្គស្នួល មកចូលរួមក្នុងជីវភាព គណបក្ស ប្រជាជន
ដែលបានឃើញនូវការដឹកនាំ ដ៏ត្រឹមត្រូវរបស់ ថ្នាក់ដឹកនាំ
ដែលមានសម្តេចទាំងបី ជាប្រមុខដឹកនាំ ហើយបានធ្វើឲ្យប្រទេសមាន សុខសន្តិភាព
យ៉ាង ពេញលេញ និងមានការអភិវឌ្ឍន៍រីកចម្រើន លើគ្រប់វិស័យ រហូតធ្វើឲ្យបងប្អូនស្ម័គ្រចិត្ត ចូលរួមជីវភាព នយោបាយជាមួយនោះ ៕


DAP News  [01] Lay-025

DAP News  [01] Lay-023

DAP News  [01] Lay-026

DAP News  [01] Lay-024


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News  [01] Roses041  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Roses041
View user profile http://www.lovekhmer.com

26DAP News  [01] Empty Re: DAP News [01] on 3rd March 2013, 5:53 pm

sreymomrith

sreymomrith
Administrator
Administrator

កំពុងជិះម៉ូតូឌុបគ្នា ជ្រុលទៅបុកគូទ រថយន្ត លុច្សស៊ីសពីក្រោយ រងរបួស ធ្ងន់ពីរនាក់

Sunday, 03 March 2013

ភ្នំពេញ៖ យ៉ាងហោច ណាស់ ស្រ្តី និងបុរសជា អ្នកបើកម៉ូតូ
បានរងរបួសធ្ងន់ កាលពី វេលាម៉ោង ប្រហែល១០៖០០ នាទីយប់ថ្ងៃទី៣ ខែមីនា
ឆ្នាំ២០១៣ នេះ ស្ថិតនៅតាម ផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់កាកាប
ខណ្ឌពោធិ៍សែនជ័យ ទល់មុខ ព្រលានយន្ត ហោះអន្តរជាតិ ភ្នំពេញ
បន្ទាប់ពីជនរងគ្រោះ ទាំងពីរនាក់ បានជិះម៉ូតូទៅបុក គូទរថយន្ត លុច្សស៊ីស
មួយគ្រឿងពីក្រោយ។

សាក្សីដែលបានឃើញ គ្រោះថ្នាក់ចរាចរណ៍នេះ បានឲ្យដឹងថា នៅម៉ោងកើតហេតុ
ជនរងគ្រោះ ទាំងពីរនាក់ ពេលកំពុងជិះ ម៉ូតូម៉ាកសេ១២៥មួយគ្រឿង មិនចាំស្លាកលេខ
លុះទៅដល់ចំណុចកើតហេតុ ក៏ជ្រុលទៅ បុកគូទ រថយន្ត លុច្សស៊ីស មួយគ្រឿង
ដែលកំពុងបើកពីមុខ បណ្តាលឲ្យរងរបួសធ្ងន់ ហើយស្រ្តី ម្នាក់នោះ
ទំនងសង្ឃឹមតិចណាស់ ពីព្រោះបាត់មាត់ បាត់ក តែម្តង។

យ៉ាងណក៏ដោយ សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះទាំងពីរនាក់
បានរងរបួសធ្ងន់ ហើយមិនទាន់ស្គាល់ អត្តសញ្ញាណ នៅឡើយទេ ។ ក្រោយកើតហេតុ
ជនរងគ្រោះ ត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យជាបន្ទាន់៕


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News  [01] Roses041  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Roses041
View user profile http://www.lovekhmer.com

27DAP News  [01] Empty Re: DAP News [01] on 3rd March 2013, 5:56 pm

sreymomrith

sreymomrith
Administrator
Administrator

ម៉ូតូប៉ះម៉ូតូ ដួលទៅចូលរថយន្ត កិនបែកក្បាល ស្លាប់ម្នាក់

Sunday, 03 March 2013

ភ្នំពេញៈ បុរសម្នាក់ជិះម៉ូតូលឿន ជ្រុលទៅប៉ះ
នឹងឈ្នាន់ម៉ូតូមួយគ្រឿងផ្សេងទៀត ដួលបោកចូលក្រោមកង់រថ
យន្តកិនបែកក្បាលស្លាប់ភ្លាមៗមួយរំពេច ទោះបីមានមួកសុវត្ថិភាពយ៉ាងណាក្តី
កាលពីវេលាម៉ោង១៧ និង១៥ នាទីថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៣
នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែន ជ័យ
រាជធានីភ្នំពេញ។

នគរបាលចរាចរបានឲ្យដឹងថា ជនរងគ្រោះពុំត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ
ពាក់អាវដៃវែង ក្រឡាការូ និងខោខ្មៅជើងវែង កំពស់ជាង១ម៉ែត្រ សម្បុរស្រអែម
សក់ស្លូត ជិះម៉ូតូមួយគ្រឿង ម៉ាកស្មាសពណ៌ខ្មៅស៊េរី ឆ្នាំ ២០០៦
ពាក់ស្លាកលេខភ្នំពេញ ១BA-3900 ជិះម្នាក់ឯងក្នុងទិសដៅពីកើតទៅលិច
រងរបួសបែកក្បាលស្លាប់ ភ្លាមៗនៅនឹងកន្លែងកើតហេតុ រីឯម៉ូតូមួយគ្រឿង ទៀត
ដែលម៉ូតូរងគ្រោះប៉ះឈ្នាន់នោះម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១០
ពាក់ស្លាកលេខភ្នំពេញ 1BB-1839 អ្នកបើកបរមានឈ្មោះ ចាន់ ធឿន ភេទប្រុស អាយុ
៣៥ឆ្នាំ មានមុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ ១៣៩ សង្កាត់ផ្សារ កណ្តាល២
ខណ្ឌដូនពេញ ជិះគ្នាពីរនាក់ ក្នុងទិសដៅពី លិចទៅកើតពុំមានរងរបួសនោះទេ។

ដោយឡែករថយន្តដែលម៉ូតូដួលខ្ទាតទៅចូលនោះម៉ាកស្តារិច ពណ៌ស្លែ
ពាក់ស្លាកលេខភ្នំពេញ 2Q-7358 អ្នក បើកបរមាន ឈ្មោះ ណា ភេទប្រុស អាយុ ៥០ឆ្នាំ
ជាជនជាតិកូរ៉េមានមុខរបរជាជាងម៉ាស៊ីនរោងចក្រកាត់ដេរ
បើកបរក្នុងទិសដៅពីលិចទៅកើតច្រាសទិសជាមួយម៉ូតូរងគ្រោះ។

ប្រភពព័ត៌មានបានបន្តទៀតថា មុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូម្នាក់ឯង
ក្នុងល្បឿនលឿនដល់កន្លែងកើត បានទៅប៉ះជាមួយនឹងឈ្នាន់ម៉ូតូសេ១២៥
បណ្តាលឲ្យដួលបោកទៅនឹងថ្នល់ ខ្ទាតទៅចូលក្រោមកង់រថយន្តកិន បែកក្បាលស្លាប
ទោះបីជនរងគ្រោះពាក់មួកសុវត្ថិភាពយ៉ាងណាក្តី។

បន្ទាប់ពីកើតនគរបាលចរាចរណ៍បានវាស់វែងនៅកន្លែងកើតហេតុ
និងធ្វើកំណត់ហេតុរួចរាល់ វត្ថុតាងរួមមានម៉ូតូ ២គ្រឿង និងរថយន្តមួយគ្រឿង
រួមទាំងអ្នកបើកម៉ូតូ និងរថយន្តជាជនជាតិកូរ៉េ ត្រូវបញ្ជូនទៅកាន់ការិយាល័យនគរ
បាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ដើម្បីដោះទៅតាមផ្លូវច្បាប់។ រីឯសពជនរងគ្រោះរក្សាទុក រង់ចាំក្រុម
គ្រួសារមកយកទៅធ្វើបុណ្យតាមប្រពៃណី៕


DAP News  [01] S-031

DAP News  [01] S-032

DAP News  [01] S-033

DAP News  [01] S-034


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News  [01] Roses041  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Roses041
View user profile http://www.lovekhmer.com

28DAP News  [01] Empty Re: DAP News [01] on 3rd March 2013, 5:58 pm

sreymomrith

sreymomrith
Administrator
Administrator

ករណីអតីតប្តី វាយរថយន្តប្រពន្ធ ពេលឃើញជិះ ជាមួយមេធាវី គឺមកពីស្រឡាញ់ កូនស្រីទាំងពីរ នាក់ពេក

Sunday, 03 March 2013

ភ្នំពេញ៖ រឿងរ៉ាវដែលបង្ក ឲ្យមានការភ្ញាក់ផ្អើល
ដល់ប្រជាពលរដ្ឋ នៅតាមផ្លូវ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៣ ស្ថិតនៅ
សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រហូតធ្វើឲ្យបុរសម្នាក់ ដែលអះអាងថា
ជាអតីតប្តី បានបើករថយន្ត របស់ខ្លួន ទៅបុក និងចុះវាយរថយន្ត របស់អតីតប្រពន្ធ
ដែលកំពុង ជិះជាមួយ មេធាវីម្នាក់ និងកូនស្រីចំនួន២នាក់ នោះត្រូវ
អតីតប្តីរូបនេះ ចេញមុខបកស្រាយការពិត ដោយលោកអះអាងថា
ការដែលខ្លួនធ្វើយ៉ាងដូច្នេះ បណ្តាលមកពីលោកនៅ ស្រឡាញ់កូនស្រីខ្លាំងពេក
និងមិនចង់ឲ្យកូនស្រី ទាំងពីរនាក់ រស់នៅជាមួយ ឪពុកចុង ខណៈអតីតប្រពន្ធ
បានប្រកាសនឹងរៀបការ ជាមួយ ប្រុសថ្មី។

ការដែលខឹងសម្បារ ហើយធ្វើទង្វើ បែបនេះ នាំឲ្យមានការភ្ញាក់ផ្អើលនោះ
ត្រូវបានអតីតប្តីរូបនេះ អះអាងថា មកពីសាលាដំបូង រាជធានីភ្នំពេញ
បានចេញសាលក្រម សម្រេចកាត់ឲ្យកូនស្រី ទាំងពីរនាក់ ត្រូវទៅរស់ នៅជាមួយ ម្តាយ
ដែលការសម្រេចនេះ បានធ្វើឲ្យរូបលោក ជាឪពុកម្នាក់ មិនចង់ឲ្យកូនស្រី
បែកពីខ្លួនជាពិសេស មិនចង់ឲ្យកូនស្រី ទៅរស់នៅជាមួយ ឪពុកចុង
ពីព្រោះខ្លាចធ្វើបាប និងមានគំនិតមិនល្អ ។

លោក ជា ចាន់ណារ៉ា អាយុ៣៣ឆ្នាំ បានចេញមុខ មកបំភ្លឺ និងបកស្រាយការ
ភាន់ច្រឡំ រវាងលោក និងអតីតប្រពន្ធ ដែលបង្កឲ្យមានជម្លោះ កើតឡើងកាលពី
ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៣ នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ
រាជធានីភ្នំពេញ។ លោកបានថ្លែងថា លោកបានបើករថយន្ត ជ្រុលទៅបុក រថយន្ត CRV
ដែលនៅក្នុងនោះ មានអតីតប្រពន្ធលោក ជាមួយមេធាវី និងកូនស្រីពីរនាក់
ក្នុងនាំឲ្យលោក មានគំនិត បើករថយន្ត ទៅកាក់ពីមុខ
ប៉ុន្តែដោយហេតុតែផ្លូវចង្អៀត ក៏ជ្រុលចង្កូតទៅបុក រថយន្តCRV នោះ។ លោក ជា
ចាន់ណារ៉ា បាននិយាយទៀតថា ការដែលមានហេតុការណ៍នោះ កើតឡើងលោក គិតថា
អតីតប្រពន្ធរបស់លោក នឹងយកកូនស្រីទាំងពីរនាក់ ចេញឲ្យឆ្ងាយពីលោក
ខណៈលោកបានដឹងថា អតីតប្រពន្ធរូបនេះ នឹងមានគ្រួសារថ្មី និយាយទៅគឺមានប្តីថ្មី ។

នៅពេលដែល លោកបានដឹង លោកក៏បានទូរស័ព្ទនិយាយជាមួយ អតីតប្រពន្ធ
ដោយសុំកូនស្រីទាំងពីរនាក់ មកនៅ ជាមួយ ដែលលោកបានរៀប អាពាហ៍ពិពាហ៍ជាមួយ
ភរិយាក្រោយ រួចហើយភរិយាក្រោយ មានទឹកចិត្តស្រឡាញ់កូនស្រី
ទាំងពីរក៏សុខចិត្តទទួលបីបាច់ថែរក្សារដែរ តែអតីតប្រពន្ធមិនព្រម
ហើយថែមទាំងនិយាយថា នឹងនាំកូនស្រីទាំងពីរទៅរស់នៅ
ឲ្យឆ្ងាយដោយមិនឲ្យកូនស្រីទាំងពីរ ទទួលស្គាល់លោក ជាឪពុកនោះទេ ។

ជាមួយគ្នានេះ អតីតប្រពន្ធ ថែមទាំងមិនឲ្យកូនស្រីទាំងពីរនាក់
ប្រើត្រកូលលោកទៀត ហេតុដូច្នេះហើយ លោកបានព្យាយាម ចរចាជាមួយ អតីតប្រពន្ធ
ច្រើនលើកច្រើនសារ ហើយលោកបានគិតថា នៅពេលម្តាយវាមានប្តីថ្មី
ខ្លាចប្តីក្រោយធ្វើបានកូនស្រី ដូចដែលព័ត៌មានធ្លាប់បានចុះផ្សាយ កន្លមកថា
ឪពុកចចុងមានគំនិត អាក្រក់មកលើកូនស្រីប្រពន្ធដើម។

លោក ជា ចាន់ណារ៉ា បាននិយាយទៀតថា លោកបានព្យាយាមអង្វរ សុំកូនពីអតីតប្រពន្ធ
ដើម្បីមករស់នៅជាមួយ តែអតីតប្រពន្ធ មិនយល់ព្រម ហើយបែរជា និយាយគំរាម
ដោយមិនឲ្យកូនទទួល ស្គាល់លោកទៀតផង ដូចច្នេះនៅថ្ងៃកើតហេតុ លោក បានទូរស័ព្ទ
ទៅអតីតប្រពន្ធ តែនាងមិនលើកទូរស័ព្ទ ពេលនោះ លោកខ្លាចអ្វីដែលគេបាន
និយាយគេហ៊ានធ្វើ លោក ក៏បើករថយន្ត មករកនាងនៅផ្ទះ ក្នុងពេលនោះ លោកបានឃើញនាង
និងកូនស្រី ឡើងជិះរថយន្ត ជាមួយមេធាវីម្នាក់នោះ ។

លោកបន្តថា ពេលនោះលោក បានព្យាយាម ទូរស័ព្ទសួរតែអតីត ប្រពន្ធមិនលើក
លោកមានអារម្មណ៍ ភ័យខ្លាចបាត់អ្វី ទាំងអស់ ដោយលោកដឹងថា លោកមិនអាចទាមទារ
យកកូនតាមផ្លូវច្បាប់ បានទេ ដោយសាល ក្រមតុលាការ បានកាត់ឲ្យកូនស្រីទាំងពីរ
ទៅអតីតប្រពន្ធជា អ្នកបីបាច់ថែរក្សា។ ដោយហេតុថា មិនអាចយកកូនបាន
ហើយខ្លាចបាត់បង់ កូនទាំងពីរនាក់ ទើបធ្វើឲ្យលោក ទៅជាមនុស្សម្នាក់ មិនគិតពី
កិត្តិយសខ្លួន និងគ្រួសារធ្វើទង្វើ ដោយកាចសាហាវ ។

លោកថា ទឹកចិត្តឪពុកម្នាក់ ដែលស្រឡាញ់កូនខ្លាំង ហើយដឹងថា ខ្លួន
និងជិតបាត់បង់កូនស្រី ទាំងពីរនោះ ទៅជាមានទង្វើមួយ ដែលប៉ះពាល់ដល់កិត្តិយស
ក្រុមគ្រួសារ ក្រោយកើតហេតុលោក មានអារម្មណ៍សោកស្តាយ នូវទង្វើដែលលោក បានធ្វើ
ជាពិសេសធ្វើទង្វើឲ្យ មានការប៉ះពាល់ដល់កិត្តិយសភរិយា ក្រោយរបស់លោក
និងក្រុមគ្រួរសាររបស់នាង។

ភរិយាក្រោយរបស់លោក ជាមនុស្សម្នាក់ដែល មានសណ្តានចិត្តគិត
ដល់កូនស្រីទាំងពីរនាក់ ហើយនឹងមានការស្រឡាញ់ សណ្តោសដល់កូនស្រីលោក។ លោក
បានសុំទោស ដែលធ្វើឲ្យភរិយាក្រោយលោក កាន់តែយល់ច្រឡំថា លោកនៅមានមនោសញ្ចេតនា
ជាមួយអតីត ប្រពន្ធលោក តែតាមការពិតលោក គ្មានមនោសញ្ចេតនា
ជាមួយអតីតប្រពន្ធបន្តិចទេ បើមិនគិតពីកូនស្រី ក៏លោកមិនធ្វើទង្វើទាំងនោះ
កើតឡើងដែរ ត្រឹមតែចង់បានប្តីថ្មី គ្មានអី្វអស្ចារ្យទេសម្រាប់លោក។
លោកបានបន្តទៀតថា បើម្តាយវាមិនគិតដល់ ចំណុចអាក្រក់ ហើយលោក
ជាឪពុកមិនគិតទៀតនោះតើ កូនស្រីទាំងពីទៅជាយ៉ាងណា។

ឆ្លៀតក្នុងឱកាសនោះលោក សុំទោសលោកមេធាវីម្នាក់នោះ ដោយការភាន់ច្រឡំទើបលោក
បានធ្វើទង្វើបែបនេះកើតឡើង ហើយលោកគ្មានចេតនា ចង់បំផ្លាញកិត្តិយស
របស់អ្នកណាម្នាក់នោះទេ។ ចំពោះភរិយាក្រោយរបស់លោកនិងក្រុមគ្រួសា លោកសុំទោស
តែលោកសង្ឃឹមថា ភរិយាក្រោយ នឹងយល់់ពីទឹកចិត្តលោក ជាឪពុកម្នាក់នេះ
ហើយសុំសន្យាចំពោះ ភរិយាក្រោយថា មិនឲ្យមានទង្វើដែល
ធ្វើឲ្យនាងមិនសប្បាយចិត្តកើតឡើងទេ។

ជាមួយគ្នានេះ លោក ជា ចាន់ណារ៉ា ចង់បញ្ជាក់ប្រាប់ថា
ទង្វើលោកដែលកើតឡើងនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៣ កន្លងមកនោះ មិនមែនកើតឡើង
ដោយសារការប្រច័ណ្ឌ ឬស្នេហាត្រីកោណនោះទេ គឺកើតឡើងដោយសារការ គិតពីកូនស្រី
ព្រោះខ្លាចបាត់បង់កូនដោយអតីតប្រពន្ធ ជាមនុស្សម្នាក់ ដែលគ្មានមនោសញ្ចេតនា
មិនយល់ពីអ្វី ទាំងអស់ គិតតែខ្លួនឯង ។ ដោយឡែក ស្រ្តីជាអតីតប្រពន្ធ
ក៏បានប្រគល់កូនស្រីទាំងពីរនាក់ ជូន ដល់លោក ជា ចាន់ណារ៉ា
ដើម្បីទុកចិញ្ចឹមបីបាច់ថែរក្សា ៕


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News  [01] Roses041  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Roses041
View user profile http://www.lovekhmer.com

29DAP News  [01] Empty Re: DAP News [01] on 4th March 2013, 1:44 pm

sreymomrith

sreymomrith
Administrator
Administrator

ពោះម៉ាយកូន ៣ ជួបមេម៉ាយកូន១ ពេលដល់ថ្ងៃ សែនព្រេន កូនកំលោះ មិនចូល រួម

Monday, 04 March 2013
កំពង់ធំ ៖ ពិធីសែនព្រេនមួយ ត្រូវបាន
កូនក្រមុំនិងក្រុមគ្រួសារទាំងអស់ បង្វែរទៅ ជាពិធីរៀបចំចង្ហាន់លោក
ដោយសារតែកូន កំលោះបានបោកប្រាស់ មិនបានមកចូលរួម ហើយថែមទាំងបិទទូរស័ព្ទ
ធ្វើឱ្យកូនក្រមុំ ជាស្ដ្រីមេម៉ាយកូនមួយ រួមទាំងក្រមគ្រួសារ
សាច់ញាតិទាំងមូលរងនូវភាពអាមាស់ពេញភូមិ ហើយមានការខឹងសម្បារយ៉ាងខ្លាំង
ចំពោះទង្វើបោកប្រាស់របស់កូនកំលោះជា ពោះម៉ាយកូន៣ ដែលបានធ្វើយ៉ាងដូច្នេះមិន
ទុកមុខទុកមាត់ឱ្យកូនក្រមុំនិងធ្វើឱ្យខាតបង់លុយកាក់ជាច្រើន
ចំពោះការរៀបចំចាត់ ចែងពិធីសែនព្រេនខាងលើនេះ បូករួមទាំង ការហៅភ្ញៀវផងដែរនោះ ។

កម្មវិធីសែនព្រេន បង្វែរទៅជាពិធីរៀប ចង្ហាន់លោក ដោយសារតែល្បិចបោកប្រាស់
គ្មានការអាណិតអាសូរ របស់ភាគីកូនកំលោះ ខាងលើនេះ បានកើតមានឡើងនិងធ្វើឱ្យប្រជា
ពលរដ្ឋនៅក្នុងភូមិ រួមទាំងភ្ញៀវដែលគ្រោង
ចូលរួមពិធីសែនព្រេនមានការអាណិតអាសូរនិងហួសចិត្ដគ្រប់ៗគ្នានោះ បានកើតឡើង
កាលពីព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៣ ស្ថិតនៅភូមិជ័យមង្គល ឃុំបល្លង្ក័
ស្រុក បារាយណ៍ ខេត្ដកំពង់ធំ ជាស្រុកកំណើត របស់កូនក្រមុំ ។

យ៉ាងណាក៏ដោយបើទោះបីភាគីខាងប្រុស បោកប្រាស់គ្មានអាណិតអាសូរ ដល់ភាគីខាង
ស្រី រាល់ការចំណាយរៀបចំពិធីសែនព្រេន នោះ ក៏មិនបានបញ្ចប់ទៅដោយរុះរើរោង
ភ្លាមៗនោះទេ ពោលក្រោយពីរៀបចំចង្ហាន់ ជូនដល់ព្រះសង្ឃរួចហើយ
កម្មវិធីក៏បានចាប់ ផ្ដើម ក្នុងរូបភាពជាការជប់លៀងសប្បាយ
អមដោយសំឡេងធុងបាស់ឮពេញភូមិ នៅ ពេលដែលភ្ញៀវទាំងឡាយបានចូលមកពិសា អាហារ
ដែលរៀបចំហើយ រួចបានបន្ដរាំលេង យ៉ាងសប្បាយទៀតផង ។

យោងតាមប្រភពព័ត៌មាន ពីលោកគឹម សឿន ដែលត្រូវជាពូបង្កើតរបស់កូនក្រមុំ
មេម៉ាយកូនមួយខានចូលរោងការ ដោយសារ តែការបោកប្រាស់ពីភាគីកូនកំលោះខាងលើ នេះ
បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ឱ្យដឹងថា ក្មួយស្រីរបស់លោកឈ្មោះសុខេង
អាយុជាង៣០ឆ្នាំ ជាមេម៉ាយកូនមួយហើយ បានលែងលះជាមួយប្ដីមុនអស់រយៈពេល
ប្រមាណ១០ឆ្នាំមកហើយ ។ បន្ទាប់មក ឈ្មោះសុខេង បានទុកកូនស្រីរបស់ខ្លួនដែល
មានអាយុជិត១០ឆ្នាំរស់នៅជាមួយជីដូន រីឯ ខ្លួនឯងបានធ្វើដំណើរទៅរាជធានីភ្នំពេញ
ធ្វើ ជាកម្មការិនីកាត់ដេរនៅតាមរោងចក្រ ។

លោកគឹម សឿន បានបន្ដថា នៅពេល ដែលក្មួយស្រីរបស់គាត់ធ្វើការងារជាកម្មការិនី
កាត់ដេរ ក៏មានទំនាក់ទំនងស្នេហាជាមួយ បុរសម្នាក់ឈ្មោះហង្ស ធឿន អាយុ៣៦ឆ្នាំ
ជាពោះម៉ាយកូន៣ និងមានស្រុកកំណើតនៅ ខេត្ដកំពង់ឆ្នាំង ។
បន្ទាប់ពីបានស្គាល់គ្នានិង មានទំនាក់ទំនងក្នុងរឿងស្នេហា រយៈពេល
មួយឆ្នាំមកនេះ ពួកគេទាំងពីរនាក់បានសន្យា គ្នារៀបចំពិធីសែនព្រេន
ដោយមានការទទួល ស្គាល់ពីចាស់ទុំទាំងសងខាង ហើយរៀបចំពិធី នៅផ្ទះខាងកូនក្រមុំ
ស្ថិតនៅភូមិជ័យមង្គល ឃុំបល្លង្ក័ ស្រុកបារាយណ៍ ខេត្ដកំពង់ធំ ។

លោកគឹម សឿន ដែលជាអ្នកបានចូល រួមរៀបចំចាត់ចែងពិធីសែនព្រេន ជូនក្មួយ
ស្រីរបស់ខ្លួនខាងលើនេះ បាននិយាយថា នៅ ពេលកម្មវិធីមកដល់ នៅព្រឹកថ្ងៃទី០៣ ខែ
មីនា ឆ្នាំ២០១៣ ដោយភាគីខាងស្រីបាន រៀបចំចាត់ចែង ដូចជាជួលធុងបាស់ ជួលរោង
ជួលម្ហូប និមន្ដព្រះសង្ឃ អញ្ជើញភ្ញៀវនិង បានជួលកម្មវិធីផ្សេងៗទៀតនោះ
បែរជាកូន កំលោះបោកប្រាស់ មិនបានមកចូលរួមទៅ វិញ ។

លោកគឹម សឿន បានបន្ដថា នៅពេល ដែលកម្មវិធីចាប់ផ្ដើមនោះ ភាគីខាងកូនក្រមុំ
បានទូរស័ព្ទទៅភាគីខាងប្រុស ស្រាប់តែកូន កំលោះពោះម៉ាយរូបនេះ ឆ្លើយថា មិនបាន
មកចូលរួមឡើយ ដោយសារតែយកម្ដាយ ទៅពេទ្យ ។ គ្រាន់តែឮពាក្យមួយមាត់នេះ
ខាងកូនក្រមុំនិងក្រុមគ្រួសារទាំងមូល ហួស ចិត្ដ
និងខកបំណងដោយក្ដីឈឺចាប់ជាទីបំផុត ព្រោះតែទង្វើថោកទាបនិងបោកប្រាស់យ៉ាង
ដូច្នេះពីសំណាក់កូនកំលោះនោះ ។ បន្ទាប់ មកខាងកូនក្រមុំ បានព្យាយាមទាក់ទងតាម
ទូរស័ព្ទទៅកូនកំលោះជាច្រើនដង ប៉ុន្ដែជា អកុសល កូនកំលោះបោកប្រាស់រូបនេះបាន
បិទទូរស័ព្ទតែម្ដង ។
បើតាមលោកគឹម សឿន បន្ទាប់ពីដឹងថា
កូនកំលោះបោកប្រាស់យ៉ាងដូច្នេះ ភាគីកូន ក្រមុំ រួមទាំងក្រុមគ្រួសារទាំងមូល
មិនបាន បញ្ចប់កម្មវិធីភ្លាមៗនោះដែរ ក៏បន្ដដោយ
បង្វែរពីពិធីសែនព្រេនទៅជាពិធីរៀបចង្ហាន់ លោក ហើយទទួលភ្ញៀវមកចូលរួមហូប
អាហារជាធម្មតា ដោយមានការចាក់ធុង បាស់កំដរភ្ញៀវ ដែលចូលរួមទៀតផង ។
បន្ទាប់ពីភ្ញៀវហូបនិងពិសាអាហាររួចហើយ នោះ ពួកគេទាំងអស់ ក៏បានបន្ដរាំច្រៀងជា
មួយធុងបាស់យ៉ាងសប្បាយ បើទោះបីកូន កំលោះបោកប្រាស់រូបនេះ ធ្វើឱ្យកម្មវិធីសែន
ព្រេនខកខានទៅនោះ ។

លោកគឹម សឿន បានឱ្យដឹងថា ចំពោះ ការចំណាយជួលម្ហូបអាហារ រោង និងធុង
បាស់ជាដើម ក្មួយស្រីរបស់លោកបានចំណាយ ទឹកប្រាក់អស់ប្រមាណ២,៥លានរៀល ដែល
ទឹកប្រាក់នេះ ជាការខិតខំសន្សំពីកម្លាំងញើស ឈាមធ្វើជាកម្មការិនីកាត់ដេរ
នៅរាជធានី ភ្នំពេញ ។ ប៉ុន្ដែភ្ញៀវដែលបានមកចូលរួមនៅ ក្នុងកម្មវិធីនេះ
ក៏បានចងដៃនិងចូលបុណ្យ ផងដែរ ហើយសរុបថវិកាដែលទទួលបានពី ភ្ញៀវប្រមាណ១,៧លានរៀល
ដូច្នេះកូនក្រមុំ ត្រូវខាតបង់ថវិកាប្រមាណ៨០ម៉ឺនរៀលចំ
ពោះកម្មវិធីខកចិត្ដមួយនេះ ៕


DAP News  [01] T-0105

ពោះម៉ាយកូន៣រត់ចោលមេម៉ាយកូន១ក្នុងពិធីសែនព្រេន

DAP News  [01] T-0106

មេម៉ាយកូន១ ដែលជាកូនក្រមុំ


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News  [01] Roses041  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Roses041
View user profile http://www.lovekhmer.com

30DAP News  [01] Empty Re: DAP News [01] on 4th March 2013, 7:43 pm

sreymomrith

sreymomrith
Administrator
Administrator

កម្លាំងនគរបាល ប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ចុះបង្រ្កាបមុខសញ្ញា តែត្រូវមុខសញ្ញា បាញ់របួសម្នាក់

Monday, 04 March 2013

-សមត្ថកិច្ចមូលដ្ឋាន រិះគន់សមត្ថកិច្ចក្រសួង ចុះមកបង្រ្កាប គ្រឿងញៀន មិនបានសុំសហការជាមុន


ភ្នំពេញៈ មន្រ្តីនគរបាល ប្រឆាំងការជួញដូរ គ្រឿងញៀន
ក្រសួងមហាផ្ទៃម្នាក់ បានរងរបួស បន្ទាប់ពីជនសង្ស័យ ជាមុខ សញ្ញាចែកចាយ
គ្រឿងញៀន បានបាញ់ចំនួន ២គ្រាប់ នៅពេលដែល កម្លាំងសមត្ថកិច្ច
ចុះបង្រ្កាបមុខសញ្ញានេះ នៅហាងផឹកស៊ី មួយកន្លែង យីហោ ស្រីរ៉ា
ក្នុងភូមិគោកឃ្លៀង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីវេលាម៉ោង ៨
យប់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៣។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យបាន បាញ់តដៃ ជាមួយ សមត្ថកិច្ច
ហើយធ្វើឲ្យមន្រ្តី នគរបាលម្នាក់ រងរបួសដោយសារតែ គ្រាប់កាំភ្លើង
រួចបានរត់គេចខ្លួនបាត់ បន្សល់ទុក រថយន្ត១គ្រឿង នៅកន្លែងកើតហេតុ ។

ប្រតិបត្តិការ ចុះបង្រ្កាបគ្រឿងញៀន ខាងលើនេះ ដឹកនាំដោយព្រះរាជអាជ្ញារង
សាលាដំបូង រាជធានីភ្នំពេញ លោក កឺ ប៊ុណ្ណារ៉ា និងលោក សៀង សុខ ។
បើតាមសមត្ថកិច្ច ក្រោយចុះបង្ក្រាប បរាជ័យខាងលើនេះ សមត្ថកិច្ច
បានដកហូតកាំភ្លើងខ្លីមួយដើម ដែលជនសង្ស័យរូបនេះបានលាក់
នៅក្នុងផ្ទះរបស់ខ្លួន។

ក្រោយចុះឆែកឆេរ នៅផ្ទះជនសង្ស័យ នៅភូមិគោកឃ្លៀងរួចហើយ
សមត្ថកិច្ចបាននាំកូនស្រី របស់ជនសង្ស័យ ទៅឆែកឆេរបន្តទៀត នៅផ្ទះមួយកន្លែងទៀត
ស្ថិតនៅតំបន់អូឌឹម ខណ្ឌពោធិ៍សែនជ័យ។

យ៉ាងណាក៏ដោយ ការចុះបង្ក្រាប មុខសញ្ញាគ្រឿងញៀន នៅសង្កាត់ភ្នំពេញថ្មី
ខាងលើរបស់កម្លាំងនគរបាល ប្រឆាំងការជួញដូរគ្រឿងញៀន ក្រសួងមហាផ្ទៃ មិនបានឲ្យ
សមត្ថកិច្ចមូលដ្ឋាន នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដឹងនោះឡើយ
ហើយប្រតិបត្តិការ ដែលមិនបានឲ្យដឹងនេះ ក៏មានរិះគន់ផងដែរពីសំណាក់
សមត្ថកិច្ចមូលដ្ឋាន។

លោកឧត្តមសេនីយ៍ត្រី បែន រ័ត្ន ស្នងការរង នគរបាល រាជធានីភ្នំពេញ
បានថ្លែងរិះគន់ចំពោះ ប្រតិបត្តិការ របស់កម្លាំងនគរបាល មន្ទីរប្រឆាំងការ
ជួញដូរគ្រឿងញៀន ក្រសួងមហាផ្ទៃ ដែលចុះមកបង្ក្រាប មុខសញ្ញា ខាងលើនេះ
មិនបានជូនដំណឹង សុំសហការជាមួយ កម្លាំងនគរបាល មូលដ្ឋាន នៃស្នងការដ្ឋាន
នគរបាល រាជធានីភ្នំពេញ។

លោកឧត្ត មសេនីយ៍ បែន រ័ត្ន បានបន្តថា នៅពេលដែលមាន
ការចុះបង្ក្រាបនៅក្នុងហាង ផឹកស៊ី ខាងលើនេះ មានមនុស្ស ផ្អើល
ហើយនាំគ្នារត់ចេញ ពីហាងដោយប្រាប់សមត្ថកិច្ចថា មានគេឈ្លោះគ្នា ហើយបាញ់គ្នា
ទើបកម្លាំងនគរបាល ខណ្ឌសែនសុខ បញ្ជូនកម្លាំងទៅ ជួយអន្តរាគមន៍
នៅកន្លែងកើតហេតុ ដែលមិនទាន់ដឹងរឿងអ្វី ឲ្យច្បាស់នោះ។

លោក បែន រ័ត្ន បានបញ្ជាក់ថា នៅពេលដែលកម្លាំងនគរបាល ខណ្ឌសែនសុខ
ទៅជួយអន្តរាគមន៍នោះ បានជួប កម្លាំងនគរបាល ប្រឆាំងការជួញដូរ គ្រឿងញៀន
ក្រសួងមហាផ្ទៃ ដែលខ្លះស្លៀកពាក់ ឯកសណ្ឋាន និងខ្លះទៀតស្លៀកពាក់ ជាស៊ីវិល
ហេតុដូច្នេះហើយ នាំឲ្យមានការយល់ច្រឡំ និងមិនដឹងថា នរណា ខាងណានោះទេ?

ជាមួយគ្នានេះ លោកស្នងការរង បែន រ័ត្ន បានឲ្យដឹងថា កន្លងទៅ
ឲ្យតែមានការចុះបង្ក្រាប គ្រឿងញៀន នៅរាជធានីភ្នំពេញ
គឺកម្លាំងប្រឆាំងការជួញដូរ គ្រឿងញៀនក្រសួងមហាផ្ទៃ បានជូនដំណឹង
និងសុំសហការជាមួយ កម្លាំងនគរបាលមូលដ្ឋាន ប៉ុន្តែលកនេះពួកគេ
មិនបានជូនដំណឹងមុនឡើយ។

យ៉ាងណាក៏ដោយ ជនសង្ស័យដែលជាមុខសញ្ញា ខាងលើនេះ មិនទាន់ស្គាល់អត្តសញ្ញាណ
នៅឡើយទេ ខណៈសមត្ថកិច្ច បានត្រឹមតែចុះទៅឆែកឆេរ ផ្ទះរបស់ជននេះប៉ុណ្ណោះ ៕




DAP News  [01] S-039

DAP News  [01] S-040

DAP News  [01] S-041


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
One  Life  One  Love  One  Commitment.
DAP News  [01] Roses041  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Amour  DAP News  [01] Roses041
View user profile http://www.lovekhmer.com

Back to top  Message [Page 1 of 5]

Go to page : 1, 2, 3, 4, 5  Next

Permissions in this forum:
You cannot reply to topics in this forum