Cyber New Proverb (201-300) 44939

You are not connected. Please login or register

 » ♥ ~ General ~ ♥ » Proverb » Cyber New Proverb (201-300)

Cyber New Proverb (201-300)

Go down  Message [Page 1 of 1]

1Cyber New Proverb (201-300) Empty Cyber New Proverb (201-300) on 3rd February 2011, 7:54 am

២០១ ក្បួន ខ្នាត បាត ត្រា ជាច្បាប់តម្រា នៃជាងចម្លាក់ខ្មែរ។


២០២ អាចារ្យនៅរស់មានការបកស្រាយ លោកឃ្លាតចាកឆ្ងាយសល់ត្រឹមឯកសារ។


២០៣ ចែករឿងបណ្ដាំ តាមចំណាំ ប្រតិកម្មស្ដែងពីនិស្ស័យ។


២០៤ ពេជ្រក្លាយជាគ្រួស ព្រោះបុគ្គល ស្គាល់មិនច្បាស់។


២០៥ ចំណេះនៅស្ទើរត្រូវដុះខាត់ រៀនសូត្រប្រតិបត្តិអោយចំរើន។


២០៦ ខ្វះខាតត្រង់ណាត្រូវចេះបំពេញ ដេញភាពល្ងង់ចេញដោយស្វែងចំណេះ។


២០៧ គ្រប់ដំបូន្មានជាប្រយោជន៍ ជាបទពិសោធន៍ដែលឆ្លងកាត់។


២០៨ សប្បុរសជាប្រចាំ ពាណិជ្ជកម្មបង្កើនធន។


២០៩ ត្រាច់ចរគ្រប់ច្រកល្ហក ព្យាយាមដកពិសោធន៍ថ្មី។


២១០ កុំរំពឹងខ្ពស់ហួសប្រមាណ ក្រែងលោមិនបាននាំឈឺចាប់។


២១១ ស្រង់ងងឹតដោយពន្លឺ ពេលប្រាណឈឺត្រូវព្យាបាល។


២១២ ឈើធំហួសមាឌ ខ្យល់បក់រលំ ឈើតូចសុខុម រេរាំតាមខ្យល់។


២១៣ ចាយប្រាក់ត្រឹមត្រូវនាំនូវប្រយោជន៍ ចាយប្រាក់ហិនហោចព្រោះមិនបានគិត។


២១៤ ភ្ញាក់ដោយខ្លួនឯងទៅដោយរលូន ភ្ញាក់តាមគេជូនទៅបានតាមដឹក។


២១៥ គ្រប់ច្បាប់តម្រាមនុស្សអ្នកចារ មុនយកជាការឆ្លងការវិភាគ។


២១៦ សាសនាមួយបែងជាប្រាំ កត់ចំណាំព្រោះតែមនុស្ស។


២១៧ មាន់ក្រាបពងលើជង្រុកតែងចឹកស្រូវ បក្សីសួគ៌ស៊ូទ្រាំនៅចាំអាហារទេព។


២១៨ អាហារឆ្ងាញ់ដោយគ្រឿងផ្សំ សុភាសិតឧត្តមឆ្ងាញ់ពេលបានគិត។


២១៩ ដើមទាបដុះផ្លែដូង ដើមខ្ពស់ច្រូងដុះផ្លែល្ពៅ។


២២០ ភ្នែក បូក បញ្ញា កើតចេញព្រះនេត្រទិព្វ

បើកក៏ឃើញ បិទក៏ឃើញ របបគំហើញនៃសច្ចៈភាព។


២២១ ដកបន្លាពីផ្លូវកង់ យកទៅស្រាស់តាមរបង។


២២២ ជីកស្រះទុកទឹកភ្លៀង រាំងស្ងួតមិនទៀងទុកធ្វើស្រែ។


២២៣ ចរាចរណ៍ស្ទះធ្វើស្ពានអាកាស បើកាន់តែស្ទះត្រូវពង្រីកក្រុង។


២២៤ សន្សំទឹកស្អាតប្រើប្រាស់ជាថ្មី កុំនាំខ្ជះខ្ជាយបង្ហូរតាមលូ

នាំតែលំបាកខំប្រឹងគិតគូរ ប្រើថ្នាំបន្ធូរចំរោះសារជាតិ។


២២៥ មនុស្សបំផ្លាញធម្មជាតិ គ្រោះមកច្រើនទៀតបើមិនអើពើ។


២២៦ មនុស្សខំបញ្ជ្រៀតរស់នៅទីក្រុង រៀបគ្រោងបំរុងសាងក្រុងបន្ថែម។


២២៧ រថយន្ដធំមួយជិះតែម្នាក់ឯង បំពង់ហុយផ្សែងពុលពេញទាំងក្រុង។


២២៨ ទុកដាក់ប្រភេទកាកសំណល់ ខ្លះអាចផ្ដល់ផលប្រើឡើងវិញ

ខ្លះយកចំរាញ់មិនទោម្នេញ កែច្នៃរៀបចេញប្រយោជន៍ថ្មី។


២២៩ ចូលវត្តកុំភ្លេចពានា បូជាកុំភ្លេចផ្កាឈូក។



២៣០ សំពាយបុណ្យបាបជាប់នឹងប្រាណ មិនអាចរុញច្រានលាយឡំគ្នា។



២៣១ សម្មាទិដ្ឋិនាំផ្លូវភ្លឺស្វាង មច្ឆាទិដ្ឋិរារាំងដំណើរ។



២៣២ គ្រួសារចុះសម្រុង កូនចៅរុងរឿង

គ្រួសារបែកបាក់ កូនចៅអនាថា។


២៣៣ ឡើងកំពូលភ្នំក្រលេកមកក្រោម ឃើញក្រុមចង្កោមឈូងសមុទ្រកម្ម

កូនកោះសប្បាយស្រុកមើលបំណាំ អ្នកភូមិប្រចាំទីលានឈ្នានីស។

ភ្នំភ្លើងជំលោះត្រពាំងទឹកភ្នែក ស្ទឹងបាបជាប់ព្រែកបុណ្យធ្វើតាមរិះ

គោស្រែកមនុស្សរោទ្រហ៊ោពេលនេះ ពេលណាផ្កាម្លិះឃ្លាតចាកហត្ថា។


២៣៤ វាស់ផ្ទៃក្រឡាត្រូវការបន្ទាត់ សំដីពីមាត់យកអ្វីមកវាស់?



២៣៥ ទៅលេងផ្ទះគេជំរាបសួរម្ចាស់ ត្រូវចាំអោយច្បាស់ទំនៀមបុរាណ។



២៣៦ ទទួលទានអាហារភ្នែកត្រូវរហ័ស ក្រឡេកមើលចាស់លោកត្រូវការអ្វី។



២៣៧ ខ្លួននៅនឹងផ្ទះឈ្មោះនៅឯនាយ ក្លិនស្អុយសាយភាយព្រោះតែទង្វើ។



២៣៨ ទៅលេងផ្ទះអ្នកស្រែចំការ កុំបេះផ្លែផ្កាតាមទំនើងចិត្ត

ចង់បានត្រូវសុំកុំមានគំនិត ព្រោះតែញាតិមិត្តធ្វើតាមចិត្តឯង។


២៣៩ ពេលចាស់ស្រែកសួរហាមស្រែកទៅវិញ ដើរជិតចាំស្ញេញឆ្លើយតាមទំនង។



២៤០ ដៃមួយស្រណុក ដៃមួយធ្វើការ រណាប៉ាកា សាកសមនឹងកាន់។


២៤១ ទន្លេមេគង្គប្រភពចំលែក អាចពុះខណ្ឌចែកដែនដីជាពីរ

ជីវចំរុះមានគ្រប់ទិសទី បើចេះសាមគ្គីនគររុងរឿង។


២៤២ បិទរន្ធដង្ហើមស្លាប់ បើករន្ធដង្ហើមមានផ្លូវ។


២៤៣ ទំនេររាល់តែថ្ងៃ តែមិនមែនថ្ងៃចុងក្រោយ។


២៤៤ សេចក្ដីបារម្មណ៍ភាពអប្សុក ទុកធ្វើអ្វី

ចោលអោយឆ្ងាយ កាយនឹងស្បើយ។


២៤៥ កុំប្រកែករកខុសត្រូវ រឿងពីរមិនត្រូវគ្នាផងនោះ។


២៤៦ រស់នៅដើម្បីជាប្រយោជន៍ពិភពលោក តែជ្រកក្រោមម្លប់គ្រួសារ។


២៤៧ ក្រពើប្រឹងហែក ក្អែកប្រឹងសម្លឹង។


២៤៨ នៅផ្ទះយើងធ្វើតាមចិត្ត ត្បិតផ្ទះគេត្រូវកោតក្រែង។


២៤៩ ស្រឡាញ់ស្មគ្រស្មោះ មិនមើលសម្រស់ គិតលើចរិយា

សុជីវធម៌ សុភាពរាបសា មង្គលគ្រួសា សាងឡើងពីរប្រាណ។


២៥០ ផាត់មុខធ្វើសក់អោយគេស្រឡាញ់ មុខជ្រួញសក់កណ្ដាញ់គេច្បាស់រកថ្មី

នេះសបញ្ជាក់ស្មគ្រសម្រស់ថ្លៃ មិនមែនភក្ដីស្មគ្រលុះអវសាន។


២៥១ ឈើសើមត្រូវហាលថ្ងៃ ឈើស្ងួតកែច្នៃថ្វីដៃរចនា។


២៥២ អាស៊ីតបូកបាស ចេញអំបិលបូកទឹក សូត្រចាំឡើងសឹក មិនដែលឃើញផ្ទាល់។


២៥៣ អស់ហ្វូងកន្លង់ចោមរោមបុប្ផា គជសីហ៍យាត្រាយាមដែនបុរី។


២៥៤ ចិត្តបុណ្យ សំដីបុណ្យ ចិត្តបាប សំដីបាប។


២៥៥ ពេលមិត្តមានទុក្ខមានខ្ញុំនៅក្បែរ នាំមិត្តល្ហើយល្ហែឆ្លងគ្រាលំបាក។


២៥៦ រាសីឡើងចុះរកស្មានមិនត្រូវ តែយើងមានផ្លូវត្រូវដើរបន្ដ

ទោះជាយ៉ាងណាមានខ្ញុំកំដ នាំមិត្តបន្ដវិថីជីវិត។


២៥៧ អ្វីៗគ្រប់យ៉ាងសុទ្ធមានសង្ឃឹម ចូរមិត្តញញឹមផ្ដើមរឿងរីករាយ

បំភ្លេចអោយអស់ទុក្ខសោកទាំងឡាយ បើកចិត្តសប្បាយនឹងរឿងដែលល្អ។


២៥៨ ពេលចិត្តអំពល់រើជ្រួលច្របល់ តាំងចិត្តតម្កល់អោយនៅស្ងៀមស្ងាត់

ពិតមែនកំពុងតែមានវិបត្តិ ខិតខំហ្វឹកហាត់ទប់ចិត្តទប់អារម្មណ៍។


២៥៩ វេលាជាឪសថ សង្វេគឆ្លងផុត មង្គលមកដល់។


២៦០ កីឡាកខុសល្មើសនឹងក្រិត្យក្រម អាជ្ញាកណ្កាលផ្លុំលើកកាតក្រហម

កីឡាកទាញកាតមាសប្រឈម អាជ្ញាកណ្ដាលសូមគោរពវន្ទា។


២៦១ អង្កេតអោយគ្រប់ជ្រុងជ្រោយ ក្រែងថ្លោះធ្លោយយល់តែមួយជ្រុង។


២៦២ ធ្វើអ្វីគ្រប់យ៉ាងអោយមិត្តសប្បាយ មិនខ្លាចនឿយណាយនេះជាបំណង។


២៦៣ ព្រលឹម គំនិតថ្លា ប្រាជ្ញាជ្រះ

ព្រលប់ គំនិតស្មុគ សំបុកស្មាញ។


២៦៤ ត្រៀមខ្លួនដើម្បីអនាគតដែលនឹងមកដល់ វេលាហុចផលអ្នកជាមនុស្សទីមួយដែលទទួលឪកាសនោះ។


២៦៥ សម័យសកលភាវូបនីយកម្ម ចូរចងចាំជាសម័យនៃការប្រកួតប្រជែងសមត្ថភាព។


២៦៦ កុំសួរថាមានការងារសម្រាប់ខ្ញុំអត់ តែត្រូវសួរខ្លួនឯងថាខ្ញុំមានសមត្ថភាពចាប់យកការងារនោះឬទេ?


២៦៧ ខ្ញុំពិការរាងកាយមែនពិត តែចិត្តគំនិតខ្ញុំមិនពិការឡើយ។


២៦៨ ការតាំងចិត្តដ៏មុតមាំ អាចជំនះនូវឧបសគ្គដែលអ្នកនឹកស្មានមិនដល់។


២៦៩ ត្រូវតែមានក្ដីសង្ឃឹមជានិច្ច ទោះត្រូវប៉ះទង្គិចនឹងផលលំបាកយ៉ាងណាក៏ដោយ។


២៧០ ជីវិតជាការតស៊ូ តស៊ូដល់ទីបំផុតទើបហៅថាជាការតស៊ូ។


២៧១ បង្កើនភាពវាងវៃ ដោយការអង្កេត និង ការគិតជាប្រចាំ។


២៧២ អ្នកនឹងសុំទោសខ្ញុំ ពេលដែលអ្នកវិនិច្ឆ័យសំបកកាយខ្ញុំ ដោយមើលរំលងនូវសមត្ថភាពរបស់ខ្ញុំ។


២៧៣ វិរៈជនកើតឡើង គ្រប់ពេលដែល ជីវិត និង យុត្តិធម៌ ត្រូវបានបំពាន។


២៧៤ អ្នកនឹងក្លាយជាវីរៈជន ប្រសិនបើអ្នកឈានជើងចូលក្នុងផ្លូ

វរបស់វិរៈជន។ វិវៈជនពិតប្រាកដ មិនទាមទារការកោតសរសើរ ឬ រហ័សនាមជាវិរៈជន តែគឺការធ្វើអ្វីដែលគេចង់ធ្វើតាមសមត្ថភាពដែលគេអាចធ្វើបាន។


២៧៥ ពេលជួបប្រទះនូវបញ្ហា ប្រាជ្ញាភ្លឺថ្លាភាពច្នៃប្រឌិតកើតឡើង។


២៧៦ ជំរើសរបស់មេដឹកនាំ ត្រូវផ្ដល់ផលដល់មនុស្សទូទាំងប្រទេស។


២៧៧ ខ្ញុំនិងអ្នក ចុះបើអ្នកជាខ្ញុំ។


២៧៨ បើខ្ញុំគេង ខ្ញុំនិងក្រុមគ្រួសារខ្ញុំប្រាកដជាដាច់ពោះស្លាប់។


២៧៩ បេះដូងខ្ញុំញញឹម ទឹកនេត្រានៃក្ដីរំភើបរបស់ខ្ញុំស្រក់ចេញមក។


២៨០ ក្នុងចិត្តបរិសុទ្ធត្រេកអរពន់ពេក ពន្លឺភ្លេកៗចាំងចេញមកក្រៅ

សេចក្ដីរំភើបដក់ជាប់ក្រអៅ នេះហើយគេហៅកុសលផលបុណ្យ។


២៨១ មនុស្សប្រកបដោយវិន័យ ជាសក្ខីនៃភាពថ្លៃថ្នូរ។


២៨២ សំដីប្រកបដោយសម្លេងថេរ ទន់ភ្លន់ ស្ងប់ ជាសំដីដែលមិនប្រើអារម្មណ៍មកនិយាយ។


២៨៣ សំលៀកបំពាក់បិទបាំងរាងកាយ សំបកកាយបិទបាំងចិត្តគំនិត។


២៨៤ មនុស្សងងឹត តែងជឿលើមនុស្សភ្លឺមួយចំហៀង។ មនុស្សភ្លឺមួយចំហៀង តែងចុះចាញ់មនុស្សភ្លឺទាំងសងខាង។


២៨៥ ដរាបណាមានពន្លឺក្នុងចិត្ត ទោះផែនដីងងឹត យើងគង់ចេះច្នៃប្រឌិតបំភ្លឺលោកបាន។


២៨៦ ស្មាស្ដាំរែកម្ដាយ ស្មាឆ្វេងរែកឳពុក រំសាយទុក្ខលោក បានស្បើយលើបល្ល័ង។


២៨៧ មនុស្សមិនអាចបែងភាគទៅធ្វើការងារច្រើនក្នុងពេលតែមួយ តែមនុស្សអាចបែងចែកពេលវេលាធ្វើការងារច្រើនក្នុងពេលមួយថ្ងៃ។


២៨៨ អ្វីៗទាំងអស់ឋិតក្នុងដៃអ្នក ចូរធ្វើអ្វីអោយមានប្រយោជន៍ សម្រាប់ខ្លួនឯង គ្រួសារ សង្គមជាតិ និង ពិភពលោក។


២៨៩ ប្រាសាទខ្មែរតាំងនៅរយសតវត្ស កត់ត្រាប្រវត្តិរឿងរបស់ខ្មែរ បើអ្នកចេះអានចេះយល់ចេះថែ គង់ដឹងថាខ្មែរជាពូជអ្នកប្រាជ្ញ។

២៩០ ត្រាស់ដឹង ដឹងដោយខ្លួនឯងនូវសច្ចៈភាព។

២៩១ ដោះប្រស្នាជាមួយទេវតា ដុះខាត់ប្រាជ្ញាខ្លួនឯងអោយភ្លឺថ្លា។

២៩២ ប្រមើលមើលនិស្ស័យសត្វលោកដែលគួរប្រោស ការអប់រំដល់បុគ្គលដែលត្រូវការពុទ្ធិដោយចិត្តស្មោះ។

២៩៣ ហ្វឹកហាត់កាយា ចរិយាទន់ភ្លន់ ហត្ថាល្វតល្វន់ រក្សាវប្បធម៌។

២៩៤ សម្រស់ធម្មជាតិបង្អួតលោកា ជាជាតិខេមរារក្សាប្រពៃណី។

២៩៥ សំលេងតន្រ្ដី ប្រឹងដាស់ស្មារតី ដល់ជាតិខេមរា ចូលរួមស្មគ្រថែ យល់ដឹងសិក្សា រស្មីភ្លឺថ្លា ត្រចះត្រចង់។

២៩៦ សេចក្ដីស្ងប់ មិនបៀតបៀន គ្រាន់ទូន្មាន ដល់សត្វលោក ខំរស់នៅ ត្រូវយល់យោគ ចេះស្វែងរក សន្ដិភាព។

២៩៧ ជីវិតផុយស្រួយធ្លាក់ក្នុងរណ្ដៅ ឆេះខ្លួនសន្ធៅក្នុងដែនអគ្គី
នេះជាជីវិតកុមារទ័លទី ឪកាសមូលមីត្រូវខំសិក្សា។

២៩៨ គួរអោយសង្វេគ លង់លក់ដំណេក លើផែនធរណី ដែលជនអប្រិយ ប្រល័យជីវី អោយអ្នកផ្លាស់ទី ពីកមកដី។

២៩៩ សត្វរុយជាមិត្ត វាលសំរាមពិតជាផ្ទះ កាកសំណល់រលួយរលេះជាអាហារ។

៣០០ ដប់បួនកុម្ភៈ កន្លង់ប្រឹងទាក់ ផ្កាបើកស្រទាប់
រាត្រីកន្លង ផ្សងជួបគូគាប់ តែបែរអភព្វ
អសោចមួយជាតិ។


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
សុវណ្ណភូមិ អាណាចក្រខ្មែរ
Cyber New Proverb (201-300) 32688209.3c449bCyber New Proverb (201-300) 32688232.d083d5
http://k4kgroup.wordpress.com
View user profile http://www.4khmers.blogspot.com

Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum